នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃ ទី២៨
ខែមេសា ឆ្នាំ២០១៥នេះ បានអញ្ជើញមកដល់ប្រទេសកម្ពុជាវិញហើយ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលជាច្រើន
នៅក្នុងប្រទេសឥណ្ឌូនេស៊ី និងម៉ាឡេស៊ី។
គួរបញ្ជាក់ថា ការអញ្ជើញទៅកាន់ប្រទេសឥណ្ឌូនេស៊ី និងម៉ាឡេស៊ី
រយៈពេលមួយសប្តាហ៍ របស់គណៈប្រតិភូកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន
គឺរួមមានកិច្ចប្រជុំ និងជំនួបសំខាន់ៗដូចជា៖
-
កិច្ចប្រជុំកំពូលអាស៊ានលើកទី ២៦ ពីថ្ងៃទី ២៦- ២៧ ខែ មេសា នៅប្រទេសម៉ាឡេស៊ី
គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តសម្រាប់ ASEAN ជាមួយនឹងទស្សនៈវិស័យច្បាស់លាស់ក្នុងការបង្កើតសហគមន៍
សេដ្ឋកិច្ចអាស៊ាន ដែលជាមូលដ្ឋានក្នុងការពង្រឹងសហគមទាំងមូលអោយកាន់តែមានឥទ្ឋិពលខ្លាំងបន្ថែមទៀត។
-វេទិកាភាពជាអ្នកដឹកនាំអាស៊ានលើកទី១២ បានបើកជាផ្លូវការនៅថ្ងៃទី ២៦
មេសា នៅប្រទេសម៉ាឡេស៊ី។ មេដឹកនាំ ASEAN ទាំងអស់បានចាត់ទុកវេទិកានេះគឺមានសារៈសំខាន់ខាងផ្នែក
នយោបាយដើម្បីជួយបង្កើនល្បឿននិងទំនុកចិត្តសម្រាប់អ្នកបន្តវេនក្នុងបុព្វហេតុ
ឆ្ពោះទៅរកអនាគតល្អ ”សហគមន៍តែមួយ ចក្ខុវិស័យតែមួយ
ប្រជាពលរដ្ឋតែមួយ” ។
-ជំនួបពិភាក្សារវាង សម្តេចតេជោ ហ៊ុន សែន និង លោក Leung Chun Ying
អភិបាលក្រុងហុងកុង នៅក្នុងប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៦
ខែមេសា
សម្តេចតេជោ
បានលើកទឹកចិត្តដល់លោកអភិបាលក្រុងក្នុងការដឹកនាំគណៈប្រតិភូម
កម្ពុជា
ដើម្បីបង្កើតវេទិកាធុរកិច្ចកម្ពុជា-ហុងកុង
និងចាប់យកឧិកាសវិនិយោគដើម្បីជំរុញកំណើនពាណិជ្ជកម្មអោយកាន់តែមាន
ទំហំធំទ្វេឡើង។
-ការជួបសំណេះសំណាលរវាង សម្តេចតេជោ ហ៊ុន សែន និង លោក សម រង្ស៊ី ជាមួយប្រជាពលរដ្ឋ
ពលករ សិស្ស និស្សិតនៅប្រទេសម៉ាឡេស៊ីនៅថ្ងៃទី២៥ ខែមេសា ដោយសម្តេចតេជោ ហ៊ុន សែន
គាំទ្រនិងលើកតម្កើងការបង្រួបបង្រួមជាតិ និងវប្បធម៍សន្តិភាពដើម្បីជាតិយើងបានសុខសប្បូរសប្បាយ
និងរីកចម្រើនយូរអង្វែង។
-ការចូលរួមរំលឹកខួប៦០ឆ្នាំ ជាប្រវត្តិសាស្ត្រ នៃសន្និសីទកំពូលបាន់ឌុង
ប្រទេស ឥណ្ឌូនេស៊ី។
-ជំនួបពិភាក្សារវាង សម្តេចតេជោ ហ៊ុន សែន និង លោក Hwang Woo –
Yea ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងអប់រំកូរ៉េ
នៅប្រទេស Indonesia សម្តេចតេជោ បានថ្លែងអំណរគុណដល់រដ្ឋាភិបាលកូរ៉េ
ដែលបានយកចិត្តទុកដាក់ជួយអភិវឌ្ឍធនធានមនុស្សដល់កម្ពុជា រួមទាំងជំនួយចលនាភូមិថ្មី
និងការបង្កើតសាកលវិទ្យាល័យអភិវឌ្ឍន៍ជនបទនៅកម្ពុជា។
-ជំនួបពិភាក្សារវាង សម្តេចតេជោ ហ៊ុន សែន និង លោក Xi Jinping ប្រធានាធិបតី ចិននៅថ្ងៃទី ២៣ ខែ មេសា នៅប្រទេស Indonesia គឺបានបង្កើននូវចំណងមិត្ត ភាព និងសហប្រតិបត្តិការជាប្រវត្តិសាស្រ្តរវាងប្រទេសទាំងពីរ។
-ជំនួបរវាង សម្តេចតេជោ ហ៊ុន សែន និង លោក Ibrahim Mahlah នាយករដ្ឋមន្រ្តីប្រទេស Egypt នៅប្រទេស Indonesia
គឺប្រមុខដឹកនាំនៃប្រទេសទាំងពីរបានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការអោយកាន់តែ
រឹងមាំ និងរីកចម្រើនទ្វេឡើង ជាពិសេសជំរុញពាណិជ្ជកម្ម និងវិនិយោគនៃ ប្រទេសទាំងពីរអោយមានសន្ទុះខ្លំាងឡើង
នៅថ្ងៃទី ២២ ខែមេសា។
-សម្តេចតេជោ ហ៊ុន សែន បានអញ្ចើញចូលរួមនៅក្នុងកិច្ចប្រជុំពូលអាស៊ី-អាហ្រ្វិក ក្រោមប្រធានបទ ពង្រឹងកិច្ចសហប្រតិបត្តិការត្បូង-ត្បូង
នៅថ្ងៃទី ២២ ខែមេសា នៅប្រទេស Indonesia ដែលមានគណៈប្រតិភូជាង១២០ប្រទេសក្នុងទ្វីបអាស៊ី
និងអាហ្រ្វិក ចូលរួមក្នុងកិច្ចប្រជុំរយៈពេល៣ថ្ងៃ ជាមួយនឹងការប្រារព្ធខួបអនុស្សាវរីយ៍លើកទី
៦០នៃការបង្កើតសន្និសីទទីក្រុងបាន់ឌុងផងដែរ។
-ជំនួបពិភាក្សាទ្វេភាគីរវាង សម្តេចតេជោ ហ៊ុន សែន និង លោក Joko
Widodo ប្រធានាធិបតីនៃប្រទេស Indonesia គឺកាន់តែពង្រឹងបាននូវមិត្តភាព
និងសហប្រតិបត្តិការល្អបន្ថែម។ ក្នុងនោះគឺ Indonesia បានស្នើសុំអោយកម្ពុជា
បើកទីផ្សារសម្រាប់ផលិតផលរបស់ខ្លួនដូចជា គ្រឿងយន្ត ម៉ូទ័រ និងថ្នាំពេទ្យ។
-សម្តេចតេជោនាយករដ្ឋមន្រ្តី អនុញ្ញាតឲ្យឯកឧត្តម Leung Chun
Ying អភិបាលក្រុងហុងកុង ចូលជួបសំដែងការគួរសមពិភាក្សាការងារ។
-ពិធីបើកសម័យប្រជុំពេញអង្គលើកទី២ នៃកិច្ចប្រជុំកំពូលអាស៊ី
អាហ្រ្វិក ឆ្នាំ២០១៥ សម័យប្រជុំពេញអង្គលើកទី២ នៃកិច្ចប្រជុំកំពូលអាស៊ី
អាហ្រ្វិក ឆ្នាំ២០១៥ បានបន្ត សម័យប្រជុំ ពេញអង្គរបស់ខ្លួន នៅរសៀលថ្ងៃទី២២
ខែមេសា។
-កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ី អាហ្វ្រិក ប្រព្រឹត្តទៅនៅថ្ងៃទី២២
ខែមេសា នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី អ្នកឧញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា
ដឹកនាំគណប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ចូលរួមកិច្ចប្រជុំ កំពូលធុរកិច្ចអាស៊ី
អាហ្វ្រិច ២០១៥ ។
-សម្តេចតេជោនាយករដ្ឋមន្រ្តី អនុញ្ញាតឲ្យនិស្សិតចំនួន២២រូប ដែលកំពុងសិក្សានៅប្រទេស ឥណ្ឌូនេស៊ី ចូលជួបសំដែងការគួរសម។
-ពិធីបើកវេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ីបូព៌ាលើកទី២៤ ក្រោមប្រធានបទអាស៊ីបូព៌ានៅក្នុងបរិការណ៍សកលថ្មី
វេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ីបូព៌ាលើកទី២៤ ក្រោមប្រធានបទ អាស៊ីបូព៌ានៅក្នុងបរិការណ៍សកលថ្មី
បានប្រារព្ធពិធីបើកជាផ្លូវការកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៥៕
អត្ថបទ៖ ច័ន្ទ ទេវី


