Tuesday, July 23, 2013

ឯកឧត្តមបណ្ឌិត សភាចារ្យ សុខ អាន អញ្ជើញ​ជា​អធិបតី ក្នុង​​ពិធី​​សំណេះ​សំណាល​​ជាមួយ​ប្រជាពល​រដ្ឋនៅ​ស្រុក​ត្រាំកក់


នៅសល់តែ៥ថ្ងៃ ទៀតតែប៉ុណ្ណោះ ថ្ងៃ​បោះ​ឆ្នោត​និង​មកដល់ គឺថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០១៣។

សមាជិក សមាជិកា​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ប្រមាណជាង ​១ម៉ឺន​នាក់ ​​មក​ពី​បណ្តា​ឃុំ​នានា​ក្នុង​ស្រុក ត្រាំកក់​ បានអញ្ជើញ​មកចូលរួម​ក្នុង​ពិធី​ជួប​សំណេះ​សំណាល​ជា​មួយ ​ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន សមាជិកអចិន្រ្តៃយ៏ គណៈ​កម្មាធិការ​កណ្តាល​គណ​បក្ស​ប្រជាជន​កម្ពុជា និងជា​បេក្ខ​ជន​តំណាង​រាស្ត្រ​មណ្ឌល​ខេត្ត​តាកែវ នា​ព្រឹក​ថ្ងៃ២៣ ខែកក្កដា ឆ្នាំ២០១៣ ក្នុង​ស្រុកត្រាំកក់ ខេត្ត​តាកែវ។

ឯកឧត្តមបណ្ឌិត​សភាចារ្យ សុខ អាន បាន​ពាំនាំនូវ​បណ្តាំ​សួរ​សុខ​ទុក្ខពី​សំណាក់​សម្តេច​​ទាំងបី ដែលជានិច្ចជាកាល ទោះ​​បី​ប្រជាពលរដ្ឋនៅទីណាក្តី ក៏សម្តេច តែងតែ នឹក​រលលឹក និងគិតគូជានិច្ច អំពីជី​វភាព​រស់​នៅរបស់​ប្រជាពលរដ្ឋដែរ។

មានប្រសាសន៏នៅក្នុងពិធី​សំណេះសំណាលនេះឯកឧត្តមបណ្ឌិត​សភាចារ្យសុខ អាន ខេត្ត​តា​កែវ ជាខេត្តមួយដែល​មានអាសនៈ ៨ នៅក្នុងរដ្ឋសភា ហើយការបោះឆ្នោតនៅក្នុងខេត្តតា​កែវ នេះ​​មាន​​ការកើនឡើងនៅជានិច្ចតាំងពី ៤កៅអី រហូតដល់ ៦កៅអី នៅក្នុងអាណត្តិទី ៤ នៅក្នុង​អាណត្តិទី៥ ឯកឧត្តមបណ្ឌិតសភាចារ្យ សង្ឃឹមថា ខេត្តតាកែវ នឹងកើនឡើងដល់ទៅ ៧កៅអី ដោយ​ឯក​ឧត្តមបានមានប្រសាសន៍ថា នេះជាការងាយស្រួលទេ ដើម្បីឈានឡើងដល់ ៧កៅអី គឺ​គ្រាន់​តែ​ អញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនដែលមានរូបសញ្ញាទេវតា នៅលេខរៀងទី ៤ នៅ​​​ថ្ងៃទី ២៨ ខែ កក្កដាខាងមុខនេះ។  


ឯកឧត្តមបណ្ឌិត​សភាចារ្យ សុខ អាន បាន​​ពន្យល់​​ថា ការ​តម្លើង​ថ្លៃ​ស្រូវជូន​កសិករ​ ក្រៅ​ពី​ការ​ដាក់​ចេញ​គោល​នយោ​បាយនាំ​អង្ករ​ចេញ១លាន​តោន ​ក្នុង​ឆ្នាំ២០១៥ គឺ​ត្រូវ​ទាក់​ទាញ​ការ​វិនិយោគ​រោង​​ម៉ាស៊ីន​កិន​ស្រូវ ដើម្បី​កែច្នៃ​អង្ករ​នាំ​ចេញ​ឲ្យ​មាន​ស្តង់​ដារ​អន្តរជាតិ​ និង​ការ​ស្វែង​រក​ទីផ្សារ​ ទើប​ធ្វើ​ឲ្យ​តម្លៃ​ស្រូវ​របស់​កសិករ​កើន​ឡើង មិនមែន​គ្រាន់​តែ​សន្យា​នោះ​ទេ។ ម្យ៉ាងវិញទៀត​នោះ​គឺ​មិន​មាន​នរណា​ម្នាក់អាចកំណត់តម្លៃស្រូវបាន​ស្រេចតែចិត្ត​ដូច​គណ​បក្សប្រឆាំងដែលតែងតែឃោសនាបោកប្រាស់​នោះទ។

ឯកឧត្តមបណ្ឌិត​សភាចារ្យ សុខ អាន បាន​ចាត់​ទុក​ការ​ឃោសនា​របស់​គណបក្ស​ប្រឆាំង​អំពី​វិធី​រក​​ថវិកា​ដើម្បី​ តម្លើង​​ប្រាក់​បៀរវត្សរ៍​ដល់​កម្មករ មន្ត្រី​រាជការ​ គឺ​ជាការ​ភូត​កុហក់ គ្មាន​លក្ខណៈ​វិទ្យា​សាស្ត្រ​​​ទាល់​តែសោះ​។ បញ្ហា​ប្រាក់​ខែ​កម្មករ​កម្ពុជា​មធ្យម​ជាង ១៣០ ដុល្លារ​អាមេរិក ដែល​បច្ចុប្បន្ន​ខ្ពស់​​​ជាង​ប្រទេស​​មួយចំនួន​រួចទៅហើយ​ នឹង​កើន​ឡើង​នៅ​ពេល​ដែល​ការ​វិនិយោគ​រោង​ចក្រ​កាន់​តែ​ច្រើន​​​ក្រោម​ការ​​ទាក់ ​ទាញ​ដោយ​រាជ​រដ្ឋាភិបាល​ សម្តេច​តេជោ និងដោយ​សារ​តែ​ប្រទេស​មាន​សុខ​សន្តិភាព ហើយ​​កម្មករកាន់​តែ​មាន​សមត្ថភាព​ផលិត។ ឯកឧត្តមបណ្ឌិត​សភាចារ្យ សុខ អាន បាន​បដិសេធ​ថា  ការ​ប្រកាស​យក​ចំណូល​ពី​ទេសចរ​ចូល​មើល​រមណីយដ្ឋាន​អង្គរ​វត្ត ដើម្បី​តម្លើ​ង​ប្រាក់​បៀរ​វត្សរ៍ គឺ​មិន​អាច​ធ្វើ​បាន​ ព្រោះ​ចំណូល​​នេះ​​មិន​គ្រប់​គ្រាន់​សម្រាប់​ថែរក្សា​ និង​អភិរក្ស​តំបន់​រមណីយ​ដ្ឋាន​អង្គរផងទេ ហើយដៃ​គូ​អន្តរជាតិ​ដែល​បច្ចុប្បន្ន​​កំពុង​ជួយ​ជួស​ជុល​ប្រាសាទ​នានា​ មិនគាំទ្រ​ឡើយ​។ ឯការ​​ប្រកាស​លុប​ចោល​បំណុលរបស់​ប្រជា​ពលរដ្ឋ​ក្នុង​ពេល​ដែល​ប្រទេស​កម្ពុជា​ អនុវត្ត​សេដ្ឋកិច្ច​ទី​ផ្សារ​​សេរី គឺ​មិន​អាច​ធ្វើ​បាន​ ហើយ​ជា​ការ​ភូតកុហក់​។ រដ្ឋ​គ្រាន់​តែ​ជា​អ្នក​សម្រ​ប​សម្រួល តែ​មិន​អាច​ចាប់​បង្ខំ​ឲ្យ​ធនាគារឯកជន​ណា​មួយ​លុប​ចោល​បំណុល​បាន​ឡើយ។ ឯកឧត្តមបណ្ឌិត​សភាចារ្យ សុខ អាន បានបញ្ជាក់​ថា បើ​បងប្អូន​ប្រជា​ពលរដ្ឋ​ណា​ជឿ​តាម​បក្ស​ប្រឆាំង ហើយ​ទៅ​ខ្ចី​លុយ​ធនាគារ​ ដោយ​សង្ឃឹម​ថា គេ​នឹង​លុប​បំណុល​នោះ អាច​នឹង​ជួប​ផល​វិបាក​ជា​មិន​ខាន​។

ឯកឧត្តមបណ្ឌិត​សភាចារ្យ សុខ អាន បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា គណ​បក្ស​ប្រជា​ជន​កម្ពុជា​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ការ​បោះ​ឆ្នោត ជា​ពិសេស​កំណើន​អសនៈ​មណ្ឌល​ខេត្ត​​តាកែវជា​បន្ត​បន្ទាប់​ គឺដោយ​សារការ​ដឹកនាំ​ដ៏ល្អ​របស់​ សម្តេច​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន

ឯកឧត្តមបណ្ឌិត​សភាចារ្យ សុខ អាន បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា​មាន​សសរ​ស្តម្ភ​ពីរ​សំខាន់​ គឺទី១,រំដោះ​ប្រជា​ពលរដ្ឋ​ពី​របប​ប្រល័យ​ពូជ​សាសន៍ ហើយ​បច្ចុប្បន្ន​មេដឹក​នាំ​​ជាន់​​ខ្ពស់​បំផុត​នៃ​របប​ខ្មែរ​ក្រហម​កំពុង​ទទួល​ ការ​កាត់​ទោស​ដោយ​តុលាការ​ ដោយ​​មានការ​ចូល​រួម​ពី​ចៅក្រម​បរទេស​។ ទី២​កសាង​បានសុខ​សន្តិភាព និង​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ កាត់​បន្ថយ​ភាព​ក្រីក្រ​ជូនប្រជា​ពលរដ្ឋ​។ ឯកឧត្តមបណ្ឌិត​សភាចារ្យ សុខ អាន បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា ការ​រីក​ចម្រើន​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​យើង​សព្វ​ថ្ងៃ គឺ​ដោយ​សារ​ប្រទេស​យើង​មាន​សុខ​សន្តិភាព ដែល​រាជ​រដ្ឋាភិ​បាល​​ដឹកនាំ​ដោយ​សម្តេច​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន សម្រេច​បាន​។ អ្នក​ដែល​ធ្លាប់​ឆ្លង​កាត់​សង្គ្រាម​បានដឹង​ថា សុខ​សន្តិភាព​មាន​តម្លៃ​ប៉ុណ្ណា?។ បច្ចុប្បន្ន គម្រូរបស់​កម្ពុជា​ក្នុង​ការ​កសាង​សុខ​សន្តិភាព និង​ការ​បង្រួប​បង្រួម​ជាតិ ការ​អភិវឌ្ឍន៍​ប្រទេស​ទទួល​បាន​ការ​ចាប់​អារម្មណ៍​នៅ​ក្នុង​ពិភព​លោក។


ឯកឧត្តមបណ្ឌិត​សភាចារ្យ សុខ អាន បាន​រំលឹក និងផ្តាំដោយមានប្រសាសន៏ថា បើ​ស្រឡាញ់,បើ​អាណិតបើ​ពេញ​ចិត្តបើ​ជឿ​ទុក​ចិត្ត​ សម្តេច​ អគ្គមហា​សេនា​បតីតេជោ ហ៊ុន សែនសូមអញ្ជើញទៅ​បោះ​ឆ្នោត​ជូន​គណបក្ស​ប្រជា​ជន​កម្ពុជាដែលមានលេរៀងទី៤ ដែលមានសញ្ញា ទេវតាបាចផ្កាជា​សំគាល់ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០១៣ ឲ្យបានគ្រប់ៗគ្នាកុំបីខាន។    


ប្រជាពលបាន​​ប្តេជ្ញា​បោះឆ្នោត​​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ​ដែលមាន​លេខ​រៀង​ទី​៤ ដោយ​សារ​គណ​បក្ស​​ប្រជាជន​កម្ពុជា​មានគុណ​សម្បត្តិ​ដែល​ជា​សសរ​ស្តម្ភ​ពីរ​ សំខាន់ គឺ​ការ​រំដោះ​ប្រជា​ពល​រដ្ឋ​​ពី​របប​ប្រល័យ​ពូជ​សាសន៍ និង​ការ​កសាង​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍន៍​ជាតិ​ ជា​ពិសេស​គណ​បក្ស​ប្រជា​ជន​កម្ពុជា ហ៊ានថា ហ៊ាន​ធ្វើ​ ហ៊ាន​ទទួល​ខុសត្រូវ មិន​សន្យា​ចោលទេ។