Saturday, October 01, 2022

សម្តេចតេជោ ហ៊ុន សែន បន្តជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរជាង២ពាន់គ្រួសារបន្ថែមទៀត


នៅព្រឹក ថ្ងៃសៅរ៍ ៦កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ២,៧៥១គ្រួសារផ្សេងទៀត ដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។ កិច្ចសំណេះសំណាលនេះ បានធ្វើឡើងនៅភូមិធម្មជាតិរុនតាឯក ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ជាទីតាំងដែលរាជរដ្ឋាភិបាលផ្តល់ដីជូនពលរដ្ឋជាថ្នូរការរុះរើសំណង់នោះ។



សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋក្រុមផ្សេងទៀត ដែលបានស្ម័គ្រចិត្តរុសរើសសំណង់នៅតំបន់រមណីយដ្ឋានអង្គរមកកាន់តំបន់អភិវឌ្ឍន៍រុនតាឯកនេះ បន្ទាប់ពីបានជួបសំណេះសំណាលកាលពីថ្ងៃទី១៣ ខែកញ្ញាកន្លងទៅ ប្រមាណជាង១ពាន់នាក់។ 

សម្ដេចតេជោបានអរគុណដល់ប្រជាពលរដ្ឋទាំងអស់ដែលបានស្ម័គ្រចិត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដើម្បីធ្វើយ៉ាងណាថែរក្សាកេរ្ត៍មរតកដូនតា នៃប្រាងប្រាសាទអង្គរវត្ត។ សម្តេចតេជោបានមានប្រសាសន៍ថា ដូនតាខ្មែរបានសាងសង់ប្រាសាទបុរាណច្រើនណាស់នៅលើទឹកដីអង្គរយើង ដូច្នេះយើងត្រូវរួមគ្នាថែរក្សាមរតកទាំងនេះ អោយបានគង់វង្ស។សម្តេចតេជោបានមានប្រសាន៍បញ្ជាក់ថា កម្ពុជាកំពុងស្នើដាក់ប្រាសាទកោះកេរចូលទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកជាបន្តទៀតផងដែរ។ សម្តេចតេជោបានថ្លែងថា ការដោះស្រាយតំបន់ប្រាសាទអង្គរទាមទារឱ្យសម្តេចត្រូវផ្សារភ្ជាប់ខ្លួននៅនឹងទីនេះ ជាមួយនឹងសេនាធិការរបស់សម្តេច ដើម្បីពន្លឿនការងារនេះអោយបានឆាប់។ 

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ប្រជាពលរដ្ឋ ៥៩៤គ្រួសារ ដែលស្ម័គ្រចិត្តរើចេញពីចំណីផ្លូវ និងស្ទឹងក្នុងក្រុងសៀមរាបក៏ទទួលបានគោលនយោបាយដូចគ្នានឹងពលរដ្ឋរើចេញពីតំបន់អង្គរដែរ។សម្តេចតេជោនាយករដ្ឋមន្ត្រីបានណែនាំអាជ្ញាធរអប្សរាធ្វើការនេះឱ្យម៉ត់ចត់ និងច្បាស់លាស់បំផុតចំពោះការគ្រប់គ្រងដីតំបន់អភិរក្សនៅរមនីយដ្ឋានអង្គរនេះ។ 

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានណែនាំដល់គណៈរដ្ឋមន្ត្រីឱ្យចេញ ស.ជ.ណ តែម្តងពាក់ព័ន្ធការអភិវឌ្ឍនៅតំបន់រុនតាឯកខេត្តសៀមរាបនេះ។ សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់សារជាថ្មីថា យោធភូមិភាគទី៤ និងកងពលធំទី២ ជាអ្នកដឹកជញ្ជូនសម្ភារៈរបស់ប្រជាពលរដ្ឋពេលរើលំនៅឋានមកកាន់តំបន់នេះ។ នៅថ្ងៃនេះ សម្តេចតេជោក៏បានណែនាំមិនឱ្យមានការលុបស្រះបុរាណនៅតំបន់រុនតាឯកនោះឡើយ ផ្ទុយទៅវិញត្រូវតែត្រូវជីកបន្ថែម ហើយយកដីចាក់នៅភូមិឋានរបស់ប្រជាពលរដ្ឋតែម្តង។ 

សម្រាប់ការឧបត្ថម្ភដំណាក់កាលដំបូងសម្រាប់ពលរដ្ឋមករស់នៅរុនតាឯក រួមមាន៖ មីមួយកេសធំ ត្រីខមួយកេសធំ មាន ១០០កំប៉ុង អង្ករ ៥០គីឡូក្រាម ស័ង្កសី ៣០សន្លឹក តង់ ៤ម៉ែត្រ គុណ ៦ម៉ែត្រ ចំនួន១ ឃីតមួយកញ្ចប់ (មុង ខ្នើយ ភួយ សារុង កន្ទេល) និងថវិកា ១លាន ៤សែន សម្រាប់មួយគ្រួសារ។ សម្តេចតេជោក៏បានប្រកាសឧបត្ថម្ភដល់ពលរដ្ឋ ១,៧១១គ្រួសារមុន ទទួលបន្ថែមនូវឃីតមួយ និងតង់១ ផងដែរ។

នៅថ្ងៃនេះ សម្តេចតេជោសម្រេចប្រគល់បណ្ណក្រីក្រប្រភេទ១ ជូនដល់គ្រប់ពលរដ្ឋដែលមករស់នៅភូមិរុនតាឯកទាំងអស់គ្រប់គ្រួសារតែម្តង។ សម្តេចតេជោ បានប្រសាសន៍ថាគណបក្សប្រជាជនកម្ពុជា មិនសន្យាចោលទេ តែបច្ចុប្បន្នរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកំពុងតែអនុវត្តន៍តែម្តងនូវគោលនយោបាយឧបត្ថម្ភសាច់ប្រាក់ជូនពលរដ្ឋជិត ៣លាននាក់។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ និងសន្យាថា សម្តេចនឹងអញ្ជើញមកកាន់តំបន់អភិវឌ្ឍន៍រុនតាឯកនេះជាច្រើនដងបន្ថែមទៀតនៅពេលខាងមុខ ដើម្បីបានមកមើល និងដឹងពីជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋដែលមករស់នៅតំបន់អភិវឌ្ឍន៍ថ្មីនេះ៕


សម្ដេចក្រឡាហោម ស ខេង ចេញសេចក្ដីណែនាំ ស្ដីពីការបែងចែកតួនាទី ភារកិច្ច និងរបៀបរបបធ្វើការងារជូនគណៈអភិបាលខេត្ត-ក្រុង-ស្រុក

 

សម្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន, សំណេះសំណាលជាមួយប្រជាពលរដ្ឋបានចាប់ឆ្នោតរើសទីតាំងលំនៅដ្ឋានថ្មី នៅភូមិធម្មជាតិ រុនតាឯក

 CNV: 

(១) ផ្តល់ការសំរេចលើ (១) ការរៀបចំបណ្ដាញទឹកជូនទៅការអភិវឌ្ឍនៅតំបន់ពាក់ស្នែង និង(២) មិនគាំទ្រការកាត់យកទឹកដីអ៊ុយក្រែនបញ្ចូលទៅរុស្ស៊ី

ថ្ងៃនេះ ខ្ញុំពិតជាសប្បាយរីករាយដែលបានវិលត្រឡប់មកជួបបងប្អូនសាជាថ្មីម្ដងទៀត បន្ទាប់ពីជួបជាង ១០០០ គ្រួសារលើកមុន។ ដំណើរមកដល់របស់ខ្ញុំនេះ ក្នុងគោលដៅជំរុញដោះស្រាយដែលខ្ញុំបានលើកឡើងកាលពីពេលមុន។ យើងលែងអង្គុយបក់ផ្សែង។ យើងត្រូវដុតភ្លើងតាមរយៈការរៀបចំក្នុងទ្រង់ទ្រាយធំតែម្ដង។ ថ្ងៃនេះ នៅពេលដែលខ្ញុំមានយោបល់ ម្សិលមិញ ខ្ញុំបានឱ្យសហការី អ្នកធ្វើការជាមួយនឹងខ្ញុំ រៀបចំទឹកសុទ្ធ នំប៉័ងនិងទឹកក្រូច។ គោលបំណង មិនមែនសំដៅឱ្យយកទៅផ្ទះនោះទេគឺឱ្យទទួលទាននៅនឹង។ (ខណៈ)ខ្ញុំនិយាយ បងប្អូន(ពិសារ)នំប៉័ងហ្នឹងទៅ។ សួរថា ម៉េចក៏មានទឹកតែមួយដប? ទឹកមួយដបល្មមហើយ ប៉ុន្តែបញ្ហាគួរឱ្យឆ្ងល់ ម៉េចក៏ទឹកក្រូចដាក់តែ ០២ កំប៉ុង? ខ្ញុំមិនចង់ដាក់ ០៣ កំប៉ុងទេ កុំឱ្យមានស្នេហាត្រីកោណ។ ខ្ញុំឱ្យដាក់មួយគូ ដើម្បីបង្ហាញជានិមិត្តរូបថា ប្ដីប្រពន្ធយើងមួយគូៗ។ ជិតដល់ខែរៀបការហើយ។ ឥឡូវភ្ជុំរួចហើយ បន្ដិចទៀតចេញវស្សា។ តែចេញវស្សាហើយគឺរៀបការហើយ សំឡេងភ្លេងការកងរំពងហើយ។ មួយឆ្នាំៗ ត្រូវកើតយ៉ាងតិច ៣០ ម៉ឺននាក់សម្រាប់ប្រទេសរបស់យើង។

ឥឡូវប្រទេសរបស់យើងមានដល់ប្រជាជនដល់ទៅ ១៧ លាននាក់។ កាលពីឆ្នាំ ១៩៧៩ ប្រជាជនកម្ពុជាមានប្រមាណ ៥ លាននាក់។ ប្រទេសឡាវក៏មានប្រជាជន ៥ លាននាក់ដែរ។​ ឥឡូវឡើងបានត្រឹមតែ ៧ លាននាក់ ដល់កម្ពុជាឡើងដល់ ១៧ លាននាក់ … ខ្ញុំតែងតែនិយាយដដែលៗ ខ្ញុំអត់បន្ទោសនរណាបានទេ ដោយសារតែខ្ញុំនឹងមានកូនច្រើនដែរ ហើយកូនញឹក។ ឥឡូវហ្នឹង បើនិយាយអំពីចៅ ហ៊ានស៊ីហ៊ានសងត្រង់ថា ឱ្យតែមានប្រពន្ធមួយម្នាក់ដូចគ្នា គឺខ្ញុំជាមនុស្សម្នាក់ក្នុងចំណោម(អ្នក)ដែលមានចៅច្រើន (មានចៅ)រហូតដល់ ២២ នាក់ឯណោះ។ មានកូន ៥ នាក់ ប៉ុន្តែមានចៅដល់ ២២ នាក់ ប៉ុន្តែខ្ញុំមិនហ៊ានប្រណាំងជាមួយនឹងអ្នកដែលមានប្រពន្ធច្រើន ហើយមានចៅច្រើនទេ ព្រោះខ្ញុំមានប្រពន្ធតែមួយ …។

កាលដែលមកជួបជុំនេះ គឺខ្ញុំបានធ្វើដំណើរជាប់។ ចេញពីបងប្អូនយើងដែលជួបជុំគ្នានេះ ខ្ញុំក៏បន្ដដំណើរចេញទៅសហរដ្ឋអាមេរិក ទៅញ៉ូវយ៉ក ដើម្បីធ្វើការនៅអង្គការសហប្រជាជាតិ។ បន្ទាប់ទៅ គឺចេញទៅទស្សនកិច្ចនៅគុយបា ដែលជាភ័ព្វសំណាង ខ្ញុំបានចេញផុតពីគុយបា គឺខ្យល់ព្យុះបានវាយប្រហារគុយបា រហូតដល់ដាក់ភ្លើងអគ្គិសនីទាំងអស់នៅលើទឹកដីមួយនោះ។ បន្តដំណើរមកដល់តូក្យូ ប្រទេសជប៉ុន នឹងធ្វើដំណើរមកដល់កម្ពុជា។ មកដល់កម្ពុជា ពីម្សិលម្ង៉ៃនេះ ក៏មានសន្និសីទអន្តរសាសនាស្ដីពីការជួញដូរមនុស្ស។ ឯកសារជាច្រើន ដែលបានខកខានមិនបានចុះហត្ថលេខាក្នុងពេលទៅបរទេស។

ម្សិលមិញនេះ ខ្ញុំមកទីនេះ(សៀមរាប)ពីព្រឹក ក៏បានឆ្លៀតដោះស្រាយបញ្ហាខ្លះ។ ព្រឹកមិញនេះ នៅសេសសឯកសារ។ គម្រោងក្រោកម៉ោង ៥ កន្លះ ប៉ុន្តែគាប់ជួនភ្ញាក់មុនម៉ោង ៥ បន្ដិច ក៏បានឃើញឯកសារ ២។ ទី១ (ឯកសារ)ពាក់ព័ន្ធជាមួយនឹងការអភិវឌ្ឍបន្ដទៀតនៅតំបន់ពាក់ស្នែង ទាក់ទងនឹងបញ្ហាបណ្ដាញទឹកជូនទៅទីនោះ។ ទី២ ពាក់ព័ន្ធជាមួយនឹងរឿងក្រៅប្រទេស ដែលក្រសួងការបរទេស គឺស្នើសុំយោបល់ពាក់ព័ន្ធជាមួយនឹងរឿងកាត់យកទឹកដីអ៊ុយក្រែនបញ្ចូលទៅរុស្ស៊ីនោះ តើត្រូវមានជំហរយ៉ាងម៉េច? ខ្ញុំក៏បានបញ្ជាក់ត្រឡប់ទៅវិញអំពីបញ្ហានេះ។ ខ្ញុំធ្លាប់បានប្រកាសហើយថា យើងអត់គាំទ្រទេ។ យើងប្រឆាំងជាមួយនឹងការបង្កើតរដ្ឋ ផ្ដាច់រដ្ឋ ផ្ដាច់ទឹកដី និងការប្រើប្រាស់កម្លាំង ឬគម្រាមប្រើប្រាស់កម្លាំង។ អញ្ចឹងគេអាចយល់បានហើយ។ ប្រសិនបើសេចក្ដីសម្រេចព្រៀងឡើងដោយអាមេរិកនិងអាល់បានី ដាក់ឆ្លងក្រុមប្រឹក្សាសន្ដិសុខមិនបានទេ ច្បាស់ជាទៅមហាសន្និបាតហើយ។ នៅមហាសន្និបាតអង្គការសហប្រជាជាតិ កម្ពុជាអត់មានជម្រើសណាផ្សេងទេ។ យើងគិតមើល បើសុខៗ ស្រាប់តែគេលើកទ័ពមកដាក់នៅសៀមរាប រួចហើយធ្វើប្រជាមតិដើម្បីថាសៀមរាបផ្ដាច់ខ្លួនទៅជារដ្ឋឯករាជ្យមួយ។ តើយើងទទួលបានទេ? យើងពិតជាទទួលមិនបានទេ។ រឿងហ្នឹងដូចគ្នា សូម្បីតែនៅអឺរ៉ុប កូសូវូដែលបង្កើតឡើងដោយណាតូ និងខាងអឺរ៉ុប មកដល់ម៉ោងនេះក៏យើងអត់ទទួលស្គាល់ទេ។ ហ្នឹងជំហរជាក់លាក់របស់យើងយ៉ាងដូច្នេះ។ យ៉ាងណាក៏ដោយ ខ្ញុំនៅមានកម្លាំងនិយាយ ប៉ុន្តេបងប្អូនក៏មានកម្លាំងស្ដាប់ ហើយបើសិនជាស្រេចទឹក ទឹកមានស្រាប់។ មានឬអត់ ក្រែងលោសហការីរបស់ខ្ញុំ​រាយការណ៍ខុស? មានទឹក មាននំប៉័ង អញ្ចឹងទុកវាធ្វើអី ស្ដាប់ខ្ញុំនិយាយផង នំប៉័ងញ៉ាំផងទៅ រួចហើយត្រូវការទឹកក្រូច បើកទឹកក្រូចហ្នឹងទៅ ប៉ុន្តែមានតែ ២ កំប៉ុងហ្នឹងទេ? …។

… នៅលើពិភពលោកឥឡូវនេះ គេមានតួខ្លះ គេចេះលោតទៅ គេ(បញ្ជាក់)ថាអញនៅមានកម្លាំងខ្លាំងណាស់ នាំគ្នាលោតឱ្យគេថត រួចហើយបង្ហោះតាមហ្វេសប៊ុក ឬក៏រត់ណាំងអញ្ចេះអញ្ចុះ។ ខ្ញុំអត់ទេ ក៏ប៉ុន្តែគ្រាន់តែថា កម្លាំងកំហែងមានគ្រប់គ្រាន់ដើម្បីនឹងធ្វើការ វាយកូនគោល វាយបាន, ទាត់បាល់នៅទាត់បានដែរ, បាល់ទះអាចលោតមិនរួច វាធ្ងន់ពេក ប៉ុន្តែត្រឹមតែមួយវ៉ៃអី ល្មម, បោះប៊ូលនៅបោះបាន ប៉ុន្តែគ្រាន់តែថា មិនចេះឡើងដើមត្នោតឱ្យគេថត ហើយមិនចេះអុំទូកម្នាក់ឯងឱ្យគេថតថាអញឈ្នះហើយ រួចហើយមិនចេះលោត(ឱ្យគេថត) លោតមើលទៅដូចស្វាម៉េចមិនដឹង។ ខ្ញុំមិនថាឱ្យនរណាទេ គ្រាន់តែឃើញក្នុងហ្វេសប៊ុក។

ឥឡូវខ្ញុំគួរចាប់ផ្ដើម។ សូមអរគុណឯកឧត្តម ជា​ សុផារ៉ា ឧបនាយករដ្ឋមន្រ្តី ដែលតំណាងឱ្យរាជរដ្ឋាភិបាលក្នុងការចុះមកតម្រង់ទិសអំពីការដោះស្រាយនៅទីកន្លែងនេះ។ របាយការណ៍អម្បាញ់មិញ បានបង្ហាញអំពី វឌ្ឍនភាពទាក់ទិននឹងការកសាងតំបន់រុនតាឯកនេះផង និងការស្វែងរកដំណោះស្រាយសមស្រប សម្រាប់ការរើទីតាំងរបស់ប្រជាពលរដ្ឋដែលរស់នៅមិនស្របទៅតាមការកំណត់នៃអង្គការយូណេស្កូ ដែលយើងបានដាក់អង្គរវត្តទៅជាបេតិកភណ្ឌពិភពលោក … ខ្ញុំបានបញ្ជាក់កាលពីពេលមុនហើយ។ នៅពេលដែលយើងទុកសំណង់នេះ ហើយរហូតឈានទៅពង្រីកសំណង់នេះបន្តទៅទៀត កម្ពុជានឹងបាត់បង់ឱកាសធំធេងណាស់សម្រាប់ជាតិទាំងមូល នោះនៅត្រង់ថា អង្គរវត្តរបស់យើងលែងក្លាយទៅជាបេតិកភណ្ឌពិភពលោកទៀតហើយ ដោយនឹងត្រូវបានគេរុញចេញ។ នៅលើពិភពលោកមានច្រើន(ប្រទេស)ណាស់ មានមួយចំនួនដែលបាត់បង់លក្ខណៈសម្បត្តិជាបេតិកភណ្ឌពិភពលោក ហើយត្រូវបានអង្គការយូណេស្កូបញ្ចេញ ហើយមិនបានទទួលជំនួយណាមួយបន្ថែមទៀតសម្រាប់ការពារនោះទេ។

ដូនតាយើងបានកសាងប្រាង្គប្រាសាទនានា។ ថ្ងៃមុន ខ្ញុំបានបញ្ជាក់ពីព្រះហឫទ័យយកចិត្តទុកដាក់របស់ព្រះករុណា ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលយើងទាំងអស់គ្នាត្រូវរៀបចំពិធីបុណ្យថ្វាយព្រះអង្គនៅថ្ងៃទី ១៥ ខែតុលាខាងមុខនេះ។ ថ្ងៃទី ១៥ ខែតុលា រៀងរាល់ឆ្នាំ យើងតែងយកមួយថ្ងៃ ដើម្បីគោរពវិញ្ញាណក្ខន្ធចំពោះអតីតព្រះមហាក្សត្ររបស់យើង។ ឆ្នាំនេះ គឺជាខួបលើកទី ១០ នៃការសោយទីវង្គតរបស់ព្រះអង្គផង និងជាខួបទី ១០០ ឆ្នាំនៃការដែលព្រះអង្គប្រសូតផង។ ដូច្នេះថ្ងៃទី ១៥ តុលាខាងមុខនេះ ប្រជាពលរដ្ឋរបស់យើងក៏នឹងត្រូវចូលរួមជាមួយនឹងទិវាបុណ្យនោះផងដែរ។ ម្ខាងបុណ្យព្រះអង្គសោយទីវង្គត តែម្ខាងគឺព្រះអង្គប្រសូតគ្រប់ខួប ១០០ ឆ្នាំតែម្ដង។ កាលពីឆ្នាំ ១៩៩២ សម្ដេចពិជ័យសេនា ទៀ បាញ់ ក៏បានដឹងហើយរឿងនេះ ព្រះអង្គយាងទៅតាមបន្ទប់ សួរសុខទុក្ខពួកយើង។ ព្រះអង្គលើកអំពីបញ្ហានេះ …។

(២) ខែធ្នូ ១៩៨៧ រិះរកមធ្យោបាយបញ្ចៀសអរិភាពនៅតំបន់មានបេតិកភណ្ឌ និងឆ្នាំ ១៩៩២ ស្នើសុំដាក់អង្គរវត្តទៅជាបេតិកភណ្ឌពិភពលោក, ប្រើប្រាស់បេតិកភណ្ឌដែលមានទាក់ទាញភ្ញៀវទេសចរ បង្កើតការងារធ្វើ បង្កើតប្រាក់ចំណូល

ពេលដែលខ្ញុំជិះយ​ន្តហោះចេញទៅក្រៅប្រទេស គឺខ្ញុំបានអានសៀវភៅមួយក្បាលរបស់លោក កែវ បាភ្នំ ដែលត្រៀមនឹងបោះពុម្ភផ្សាយ។ ខ្ញុំឱ្យបោះ ៥ម៉ឺនក្បាល ឬ ១០ ម៉ឺនក្បាល? ប៉ុន្តែខ្ញុំអត់យកសៀវភៅហ្នឹង(មកអាន)ទេ។ ជាទំលាប់របស់ខ្ញុំៗ បញ្ចូលក្នុង iPad របស់ខ្ញុំ គេហៅថា eBook។ ខ្ញុំបញ្ចូលសៀវភៅប្រហែលជាង ៣០ ក្បាលនៅក្នុងហ្នឹង​។ ខ្ញុំអានតាមអាហ្នឹង។ ខ្ញុំបានអាន ២០០ ទំព័ររួចហើយពេលនៅផ្ទះ ប៉ុន្តែនៅពេលដែលខ្ញុំធ្វើដំណើរមកនេះ ខ្ញុំបានអានជាង ៤០០ ទំព័រទៀត ព្រោះសៀវភៅហ្នឹងមានជាង ៦០០ ទំព័រ។ ខ្ញុំក៏បានសង្កេតទៅឃើញចំណុចមួយ ហើយរឿងនេះជារឿងពិត។ ការជួបគ្នាជាលើកដំបូងនៅហ៊្វែរអង់តាឌឺណ័រ ថ្ងៃទី២, ទី៣ និងទី៤ ខែធ្នូ ឆ្នាំ ១៩៨៧ ព្រះករុណា​បិតា ហ្លួងម៉ែបច្ចុប្បន្ន និងសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ពេលនោះបានពិភាក្សាគ្នារិះរកមធ្យោបាយកុំឱ្យមានអរិភាពនៅក្នុងតំបន់អង្គរ។ ពេលនោះប្រើពាក្យថា​ កុំឱ្យមានអរិភាពនៅក្នុងតំបន់អង្គរដែលជាបេតិកភណ្ឌជាតិ។ រឿងនេះគឺជារឿងពិតនៅក្នុងកំណត់ហេតុនៃការសន្ទនានៅពេលនោះ ដែលយើងមានថតសំឡេង ហើយត្រូវបានលោក កែវ បាភ្នំ រំលេចនៅក្នុងឯកសារទាក់ទិនជាមួយនឹងសៀវភៅដែលត្រូវបោះពុម្ភផ្សាយនៅពេលខាងមុននេះផងដែរ។

យើងបានយកចិត្តទុកដាក់លើអង្គរនេះតាំងពីសម័យសង្រ្គាម គ្រាន់តែបញ្ហាដែលខ្ញុំជំទាស់គឺជំទាស់ត្រង់លោកតា សឺន សាន ស្នើដាក់តំបន់បេតិកភណ្ឌទាំងមូលហ្នឹងទៅជាតំបន់ឥតកងទ័ព។ គាត់ឆ្លាតពេក។ យើងជំទាស់។ ព្រះករុណា លោកសព្វព្រះហឫទ័យជាមួយនឹងការកុំឱ្យមានការប្រទូស្តរាយនៅក្នុងតំបន់ដែលមានបេតិកភណ្ឌ។ ឆ្នាំ ១៩៩២ (យើង)ស្នើឱ្យគាំទ្រការដាក់អង្គរវត្តទៅជាបេតិកភណ្ឌពិភពលោក។ គណៈកម្មការបេតិកភណ្ឌសម្រាប់ការវាយតម្លៃឱ្យចូលនៃអង្គការយូណេស្កូ ទាមទារនូវការមានគ្រប់លក្ខណៈសម្បត្តិ។ បើមិនគ្រប់លក្ខណៈសម្បត្តិ គេមិនទទួលឬគេទទួលហើយ ក៏ត្រូវបានបណ្ដេញចេញវិញ វាជាការខាតបង់។ យើងបានដាក់ប្រាសាទអង្គរវត្ត បន្ទាប់ទៅ​ដាក់ប្រាសាទព្រះវិហារ បន្ទាប់ទៅដាក់ប្រាសាទសំបូរព្រៃគុក ឥឡូវយើងកំពុងតែដាក់ប្រាសាទមួយចំនួនទៀត យើងដាក់ប្រាសាទកោះកេរ្ដិ៍ យើងដាក់ជាបន្តបន្ទាប់ … ដូនតាយើងបានកសាងប្រាសាទច្រើនណាស់ សម្រាប់ឱ្យយើងថែទាំ។ បើសិនជាយើងខ្វះការយកចិត្តទុកដាក់ថែទាំ វាជាការបំផ្លិចបំផ្លាញមរតកដូនតា។ ខ្ញុំប្រើពាក្យថា សុំកុំកាប់មេមាន់ដើម្បីគ្រាន់តែឆ្ងាញ់មួយពេល ប៉ុន្តែត្រូវរក្សាទុកមេមាន់នោះ ដើម្បីយើងទទួលបាននូវពងមាន់នូវកូនរបស់វាតពូជតពង្ស។ យើងប្រើប្រាស់នូវបេតិកភណ្ឌដែលមាន (ដើម្បី)ទាក់ទាញភ្ញៀវទេសចរ បង្កើតការងារធ្វើ បង្កើតប្រាក់ចំណូលសម្រាប់ប្រជាពលរដ្ឋរបស់យើង វាប្រសើរជាងយើងបំផ្លាញវាចោល។

(៣) គ្រប់ស្ថាប័នធ្វើសកម្មភាពអភិវឌ្ឍភូមិរុនតាឯក, ការដោះស្រាយគោលនយោបាយតាំងទីលំនៅថ្មី ទាម​ទារអ្នកមានសិទ្ធសម្រេចខ្ពស់បំផុត, ឆ្នាំ ១៩៨៦ ១៩៨៧ ១៩៨៨ ឱ្យចាកចេញពីតំបន់មុខអង្គរ … ក្រោយបង្រួបបង្រួមជាតិ នាំគ្នាទៅនៅវិញ

ខ្ញុំពិតជាមានលើកទឹកចិត្ត ដោយសារគ្រប់ស្ថាប័នធ្វើសកម្មភាព តាំងពីវិស័យទឹក អគ្គិសនី ប្រព័ន្ធទូរស័ព្ទ ហេដ្ឋារចនាសម្ព័ន្ធដែលត្រូវសាងសង់ ដូចជាសាលារៀន មន្ទីរពេទ្យក៏ត្រូវសាងសង់។ ទោះបីវាមិនទាន់ហើយ ក៏ប៉ុន្តែវាបានចាប់ផ្ដើម។ អម្បាញ់មិញ មកតាមផ្លូវ ខ្ញុំក្រឡេកឃើញមន្ទីរពេទ្យដែលកំពុងសាងសង់ … មិនយូរទេ ហើយអង្គភាពវិស្វកម្មនេះ គឺជាអង្គភាពដែលខ្ញុំឱ្យដើរធ្វើសាលាទូទាំងប្រទេស។ មានការងារជាច្រើនដែលយើងត្រូវធ្វើ។ ខ្ញុំអរគុណចំពោះប្រជាពលរដ្ឋដែលបានជឿជាក់ទៅលើការដោះស្រាយរបស់រាជរដ្ឋាភិបាល។

មុននេះ ខ្ញុំគួរតែទទួលយកនូវការខ្វះខាតរបស់ខ្ញុំ (ដោយ)ខ្ញុំតែងតែប្រើ(ការ)ដោះស្រាយតាមរបៀប ប៉ះត្រង់ណាដោះត្រង់ហ្នឹងបន្ដិចទៅ ដោយកម្រិតថ្នាក់ក្រោម។ ដូច្នេះ ប្រសិទ្ធភាពនៃការដោះស្រាយវាមិនគ្រប់ទេ។ ការដោះស្រាយបែបនេះ ទាមទារនូវអ្នកដែលមានសិទ្ធសម្រេចខ្ពស់បំផុត។ ឧទាហរណ៍ព្រឹកមិញ សម្រេចតាំងពីមុនម៉ោង ៥ កន្លះភ្លឺ ផ្ដល់ប្រាក់ ៦ លានដុល្លារបន្ថែមទៀត។ អ្នកដែលមានសិទ្ធិសម្រេច(បញ្ចេញ)ប្រាក់របៀបនេះ ទាល់តែនាយករដ្ឋមន្រ្តី។ មានតែនាយករដ្ឋមន្រ្តីមួយគត់ដែលមានសិទ្ធិសម្រេចរឿងលុយ ព្រោះយន្តការសំរេច(អំពី)ប្រាក់ យើងអនុវត្តនូវយន្តការអគ្គបញ្ជាការមួយនិងអគ្គសេនាធិការមួយ។ អគ្គបញ្ជាការជានរណា? គឺជានាយករដ្ឋមន្រ្តី។ អគ្គសេនាធិការ ជានរណា? គឺរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

អញ្ចឹងធ្វើអស់(លុយ)ហើយ (បើ)ងាកទៅនេះខ្វះងាកទៅនោះខ្វះ ឥឡូវធ្វើម៉េចចេញ? អញ្ចឹងបានជាមានរឿងរ៉ាវនៅតំបន់អង្គរនេះ ទាមទារឱ្យខ្ញុំផ្សាភ្ជាប់ខ្លួនខ្ញុំនៅទីនេះជាមួយនឹងសេនាធិការដែលចុះមក ក្នុងហ្នឹងមាននាយអគ្គសេនាធិការ ដែលចាត់ទុកថាជានាយអគ្គសេនាធិការបញ្ជាលើការដ្ឋាន គឺឯកឧត្តមឧបនាយកដ្ឋមន្រ្តី ជា សុផារ៉ា ដោយមានស្ថាប័នពាក់ព័ន្ធចូលរួម។ ក្នុងហ្នឹងអាជ្ញាធរអប្សរា ដែលចំណុះឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏ត្រូវធ្វើសកម្មភាពជាប់លាប់។ ស្ថាប័នគាំទ្រដទៃទៀត ទាំងសាធារណការ ទូរគមនាគមន៍ អគ្គិសនី ឧស្សាហកម្មដែលទាក់ទងនឹងការផ្គត់ផ្គង់ទឹក​ បរិស្ថាន កសិកម្មដែលទាក់ទងនឹងការអភិវឌ្ឍវិស័យទេសចរ ធម្មការក៏ត្រូវមានចំណែក ជារួមយើងត្រូវធ្វើទាំងអស់គ្នា។

កាន់តែខ្លាំងទៅទៀត គឺថ្នាក់ខណៈអភិបាលខេត្តសៀមរាប ដែលជាម្ចាស់ទឹកម្ចាស់ដី​នៅកន្លែងនេះ គ្រប់គ្រងប្រជាពលរដ្ឋនៅហ្នឹង។ អាជ្ញាធរអប្សរាមិនមែនជាឯកទេសក្នុងការគ្រប់គ្រងប្រជាពលរដ្ឋទេ ប៉ុន្តែគ្រប់គ្រងទៅលើការអភិវឌ្ឍនៅក្នុងតំបន់នេះ។ សមត្ថកិច្ចគ្រប់គ្រងប្រជាពលរដ្ឋនិងការពារសន្តិសុខសណ្តាប់ធ្នាប់សង្គមគឺទាក់ទិនជាមួយអាជ្ញាធរ ដែលមានតាំងពីភូមិតាំងពីសង្កាត់ឬឃុំ/ស្រុក ដែលត្រូវទទួលខុសត្រូវ តាមរយៈនៃការខិតខំនិងគោលនយោបាយជាក់លាក់នេះ។ កាលពីមុននេះ កាលពីថ្ងៃខ្ញុំជួបលើកមុននេះ (មាន)ប្រជាពលរដ្ឋរបស់យើង ១,១១៧គ្រួសារបានចាប់ឆ្នោត។ បន្ថែមលើនោះយើងក៏បានគិតទៅដល់ប្រជាពលរដ្ឋដែលបានចាកចេញពីទីរួមខេត្តសៀមរាបចំនួន ៥៩៤ គ្រួសារ។ យើងឱ្យទទួលផលដូចគ្នា ព្រោះគាត់ក៏បានចេញពីស្ទឹងសៀមរាប។ (ពួក)គាត់បានចាកចេញពីតំបន់ផ្លូវ​និងកន្លែងដែលមិនកាក់កប … រស់នៅតាមបែបគ្មានរបៀប អ្នករស់នៅតំបន់នេះឬនៅតំបន់ផ្សេងក៏ទទួលផលបានដូចគ្នា។

អញ្ចឹងបើគិតពីចំនួននោះ ១,១១៧គ្រួសារ ឥឡូវ ២,៨៥៣គ្រួសារ បូកនឹង ៥៩៤គ្រួសារ ទៀត អញ្ចឹងវាឡើងជាង ៤ ពាន់គ្រួសារហើយ។ យើងនៅសេសសល់ប្រជាពលរដ្ឋដែលត្រូវចាកចេញបន្ថែមទៀត ប៉ុន្តែរាល់ការចាកចេញណាក៏ដោយ យើងត្រូវរៀបចំឱ្យបានស្រួល ដើម្បីការចាកចេញនោះឱ្យមានភាពប្រសើរជាងការដែលរស់នៅដោយមិនដឹងអនាគតទៅខាងណា។ ហេដ្ឋារចនាសម្ព័ន្ធទាក់ទងនឹងរមណីយដ្ឋានអង្គររបស់យើងនេះ ទាមទារនូវការអភិវក្សនិងថែទាំវាជាប្រចាំ។ រឿងនេះបើពិនិត្យទៅអតីតកាលវិញ ឆ្នាំ ១៩៨៦ ១៩៨៧ ១៩៨៨ ខ្ញុំឱ្យចាកចេញពីតំបន់មុខអង្គរ។ អាហ្នឹងឥឡូវគេហៅភូមិវាល។ ចាកចេញទៅនៅឯណោះអស់ហើយ។ ប៉ុន្តែក្រោយបង្រួបបង្រួមជាតិ ស្រាប់តែនាំគ្នាទៅនៅវិញអស់។ ឥឡូវត្រូវមកម្តងទៀតហើយ។

ខ្ញុំមិនមែន(ទើបតែ)គិតថ្ងៃហ្នឹងទេ។ បើនិយាយទៅ កាលហ្នឹងបងប្អូនស្នើឱ្យមានការសិក្សាអំពីការរៀបចំ។​ នៅចាំបានទេ មានកូនសណ្ឋាគារ ២ ​នៅខាងមុខនោះ។ ឆ្លងតែពីផ្លូវម្ខាងដល់អង្គរ សណ្ឋាគារមួយ និងសណ្ឋាគារ​ អីទេមួយទៀតនោះ។ គ្រឹះរបស់វានៅសល់តើ។ មានកូនសណ្ឋាគារ ២។ តែខ្ញុំអត់ព្រម។ ក្រោយមក នៅ សំ នៅធ្វើអភិបាលខេត្ត រើប្រជាពលរដ្ឋឱ្យទៅនៅឯណោះ។ ប៉ុន្តែដល់ពេល តា (ទន់) ​ចាយ មកធ្វើចៅហ្វាយខេត្តឱ្យត្រឡប់ទៅវិញ។ អញ្ចឹងទេ វាបំពានទៅលើក្រឹត្យក្រមដែលកំណត់ដោយអង្គការ UNECO ហើយយើងក៏បានប្រឹងប្រែងដោះស្រាយជាបន្តបន្ទាប់មក។

ឥឡូវនេះ ការដោះស្រាយដូចដែលខ្ញុំបាននិយាយ ខ្ញុំក៏ទទួលនូវការខ្វះខាត ដោយសារតែគ្មានគោលការណ៍ជាក់លាក់។ ទុកឱ្យអាជ្ញាធរអប្សរា និងខេត្តសៀមរាបដោះស្រាយមិនគ្រប់គ្រាន់។ ពេលខ្លះក៏ខ្ញុំសុំរំលឹកឱ្យអាជ្ញាធរអប្សរា ចាប់ពីពេលនេះទៅត្រូវធ្វើការឱ្យម៉ត់ចត់។ មិនមែនកន្លងទៅខ្ញុំក្តាប់មិនបានអ្វីសោះនោះទេ គ្រាន់តែរំលឹកអស់លោកប៉ុណ្ណឹងបានហើយ។ ផ្ទះខ្លះអស់លោកអ្នកឱ្យធ្វើ។ មិនមែនអប្សរាឥឡូវទេ។ អប្សរាពីមុន។ អស់លោកឱ្យគេធ្វើ ពេលខ្លះអស់លោកឱ្យគេរើទៅ រួចហើយអត់ព្រមធ្វើអីទៀតនៅដដែល។ អញ្ចឹងទេ អប្សរាត្រូវច្បាស់។ កុំថានាយករដ្ឋមន្ត្រីក្តាប់អស់លោកមិនបាន។ ថ្ងៃនេះខ្ញុំកាន់ការ។ ពិតមែនតែខ្ញុំមានអគ្គបញ្ជាការមួយ អគ្គសេនាធិការមួយនៅទីនេះ ក៏ប៉ុន្តែខ្ញុំត្រូវមើលជាក់លាក់។ ខ្ញុំអត់ទាន់ទៅណាទេ។

(៤) ហ៊ុន សែន មានការគ្រាំទ្រពីប្រជាជនក្នុងនិងក្រៅប្រទេស, ប្រជាជនស្គាល់ ហ៊ុន ម៉ាណែត, ការយក ហ៊ុន ម៉ាណែត ជាគោលដៅវាយប្រហារ ធ្វើអោយគាត់ចេះការពារខ្លួន

អ្នកណាចង់ថាអីថាទៅ។ ខ្ញុំអត់ទាន់ទៅណា។ បើទោះបីជាថា ខ្ញុំមិនធ្វើនាយករដ្ឋមន្ត្រី ខ្ញុំនៅតែធ្វើប្រធានបក្សកាន់អំណាច ខ្ញុំក៏នៅតែមានសិទ្ធិដើម្បីផ្តល់មតិ។ ចង់អ្នកណាថាអីថាទៅ។ អ្នកឯងព្រុសតាមចិត្តទៅចុះ។ ពាក្យថាព្រុសហើយគេមិនដែលហៅថាមនុស្សទេ … ព្រុសកាន់តែខ្លាំង ដំណើរការកាន់តែលឿន … អ្នកឯងមករអ៊ូថាលោក ហ៊ុន​ សែន កាន់អំណាចយូរណាស់។ ចុះបើ ហ៊ុន សែន ដើរចេញ រួចហើយប្រគល់ឱ្យកូន ហ៊ុន សែន ធ្វើ វាមានទាស់ក្បាលអ្នកឯងអី។ ប្រជាជនបោះឆ្នោតតើ។ សំខាន់លើប្រជាជនបោះឆ្នោត ឬមិនបោះតែប៉ុណ្ណឹងទេ។ កូនរបស់ខ្ញុំជាពលរដ្ឋម្នាក់ដែលមានសិទ្ធិដែរ។ គ្រាន់តែឯងនាំចៅ ២ នាក់ទៅអង្គការសហប្រជាជាតិ ឆ្លៀតដើរជួបជាមួយអគ្គលេខាធិការសហប្រជាជាតិ ជួបដំបូងជួបនាយក UNDP អគ្គលេ​ខាធិការអង្គការសហប្រជាជាតិ។

រួចហើយ … ចៅ ២ នាក់ស្រីៗ អង្គុយខាងមុខ អញ្ចឹងទៅ ថតបង្ហោះហ្វេសប៊ុកមួយលេង ស្រាប់តែវាថាសារនេះបញ្ជាក់ថា ត្រកូល ហ៊ុន ហ្នឹងកាន់កាប់ … ហ្នឹងស៊ីសងលើប្រជាពលរដ្ឋតើ។ វាមិនមែនតពង្សតពូជដូច គីម អ៊ីលស៊ុង មក គីម ជុងអ៊ីល មក គីម ជុងអ៊ុន ទេ … អ្នកឯងកាន់តែថា អញកាន់តែធ្វើ។ ហ្អែងថាទៅ អញកាន់តែធ្វើ … ម៉េចចង់ដកសិទ្ធិពលរដ្ឋពីកូនខ្ញុំ ពីចៅខ្ញុំ? អ្នកឯងចង់ដកសិទ្ធិ? បើគេជឿឪ បន្ទាប់ទៅគេជឿកូន ហ្នឹងធ្វើម៉េច? វាថាអ្នកណាក៏បានដែរ កុំឱ្យតែ ហ៊ុន សែន អាហ្នឹងកាលពី ២០០៣ … ទៀ បាញ់ ចាំបានទេ អ្នកណាក៏បានកុំឱ្យតែ ហ៊ុន សែន។ អើ! អញធ្វើឱ្យហ្អែងកាន់តែច្បាស់មើល ឆ្នាំ ២០០៣ ប្រើពាក្យអញ្ចឹងអ្នកណាក៏បានកុំឱ្យតែ ហ៊ុន សែន ព្រោះតែអញ្ចេះគណបក្សប្រជាជនបើអត់ ហ៊ុន សែន ធ្វើ ស្មើនឹងបាក់ជើងម្ខាង អញ្ចឹងបានវារកវិធីកម្ចាត់រហូត។

ឥឡូវហ្នឹងបើដឹងថា ម៉ាណែត វាអន់ ឯងគួរតែអរទៅ ព្រោះនឹងមិនជាប់ឆ្នោតទេ … ប៉ុន្តែពួកឯងនេះខ្លាចនិយាយឱ្យច្បាស់ទៅ។ ហ្អែងខ្លាច ព្រោះឪវា ហ៊ុន សែន ត្រូវបានប្រជាជនគ្រាំទ្រមិនត្រឹមតែក្នុងប្រទេសទេ ក្រៅប្រទេសក៏គាំទ្រ។ បើបន្តទៅ ហ៊ុន ម៉ាណែត ប្រជាជនគេស្គាល់ទៀត។ អញ្ចឹងទេពួកអានេះ ការពិតទៅវាខ្លាចទេ។ បើអ្នកឯងមិនខ្លាចទេ អ្នកឯងគួរតែបណ្តោយឱ្យ ហ៊ុន ម៉ាណែត ធ្វើទៅ ដើម្បីអ្នកឯងងាយវាយ។ ខ្ញុំគួរតែថ្លែងអរគុណអ្នកឯង និយាយអញ្ចឹងទៅចុះ អរគុណណាស់ដែលអ្នកឯងចេះវាយ ម៉ាណែត។ ហេតុអីបានជាខ្ញុំត្រូវអរគុណ? គេវាយកូនខ្លួនហើយបែរជាអរគុណទៀត។ មូលហេតុដែលខ្ញុំអរគុណគឺ ម៉ាណែត ត្រូវចេះការពារខ្លួនដោយរបៀបណា? កុំចាំឪពុកការពារ។ អញ្ចឹងខ្ញុំគួរតែថ្លែងការអរគុណចំពោះអ្នកដែលវាយ ហ៊ុន ម៉ាណែត។ ឥឡូវ ម៉ាណែត ចាប់ផ្តើមចេះការពារខ្លួន។ របៀបការពារខ្លួនរបស់គេយ៉ាងណា? គេចេញទ្រឹស្តីរបស់គេយ៉ាងណា? … កុំចាំអត់ពីឪពុកហើយអត់មានចេះការពារខ្លួន ហើយស៊ីកេរ្តិ៍ឪពុក។ អត់ទេ អត់ឱ្យ ហើយទម្លាប់ខ្ញុំអប់រំកូនដួលកន្លែងណាឱ្យហ្អែងអត់មានទៅលើកដៃឱ្យកូនក្រោកឡើងអត់ទេប្រឹងក្រោកខ្លួនឯង … ថ្លែងអំណរគុណអ្នកដែលវាយ ហ៊ុន ម៉ាណែត ដើម្បី ហ៊ុន ម៉ាណែត ចេះការពារខ្លួនឯង កុំចាំបាច់ឪពុកការពារខ្លួន។

រឿងគណបក្ស គេដោះស្រាយរឿងក្នុងគណបក្ស បន្ទាប់ទៅនៅឆ្លងកាត់ការបោះឆ្នោតទៀត។ ការបោះឆ្នោតត្រូវឆ្លងកាត់ប៉ុន្មានដំណាក់? ត្រូវឆ្លងកាត់ ២ ដំណាក់។ មួយ ហ៊ុន ម៉ាណែត ត្រូវឆ្លងកាត់ទៅជាតំណាងរាស្ត្រ ត្រូវឆ្លងកាត់ការបោះឆ្នោតពីប្រជាជន ឯមួយទៀតបើសិន ហ៊ុន​ ម៉ាណែត ទទួលបានការតែងតាំងពីព្រះមហាក្សត្រឱ្យក្លាយទៅជានាយករដ្ឋមន្ត្រី ចាត់តាំងជានាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ត្រូវរៀបចំផ្គូរផ្គង់សមាជិករដ្ឋាភិបាលនាំទៅទុកចិត្តពីសភា ត្រូវឆ្លងកាត់សភាដែលជាតំណាងឱ្យប្រជាពលរដ្ឋនៅទូទាំងប្រទេស។​ អញ្ចឹងបើអ្នកឯងយល់ថា ហ៊ុន ម៉ាណែត វាអត់បានការ​ អ្នកឯងបណ្តោយឱ្យទៅ។ គេថាយុទ្ធសាស្ត្ររុញទូកបណ្តោយទឹក។

យុទ្ធសាស្ត្រហ្នឹងខ្ញុំប្រើយូរហើយតើ។ កាលពួកហ្នឹងដឹកនាំ បន្តិចទៀតវារលាយហើយ។ អញ្ចឹងកុំចាំបាច់ទៅប្រដៅ។ នរណាពូកែខាងស្រី ឱ្យលុយថែម។ រៀបស្រីឱ្យហ្អែងបណ្តោយទៅ។ នរណាមួយពូកែល្បែង ជូនលុយហ្អែង ឱ្យចូលល្បែង។ អញនៅធ្វើការ។ ហ្នឹងនិយាយឱ្យជាក់ស្តែងតែម្តង គេហៅយុទ្ធសាស្ត្ររុញទូកបណ្តោយទឹក ដើម្បីគ្រប់គ្រងវា …។ ចុះអ្នកឯងមិនរុញទូកបណ្តោយទឹក (បើ)ថា ម៉ាណែត អត់មានគុណសម្បត្តិអីទាំងអស់ឡើងតាមជើងខោឪពុក។ នែ! វាទៅអញ្ចេះ វាមានពាក្យអាកូនក្រៅខោ ឡើងតាមជើងខោឪពុក។ អ្នកហ្នឹងដែលជាអ្នកថា ម៉ាណែត មិនមែនជាកូនខ្ញុំ ជាកូនរបស់វៀតណាមទៅទៀត … ខ្ញុំមិនចង់ឆ្លើយតបប៉ុន្តែពេលខ្លះវាហួស។

(៥) (រៀបចំជា)សេចក្តីសម្រេចនៅរុនតាឯក ដោយចាត់ទុកជាលទ្ធផលប្រជុំគណៈរដ្ឋមន្រ្តី, ក្របខណ្ឌគោលនយោបាយ ៧ ចំណុចធំ និងចំណុចលំអិតមួយចំនួន ចំពោះប្រជាពលរដ្ឋចេញពីតំបន់អង្គរ ទៅតាំងលំនៅដ្ឋានថ្មី

ឥឡូវនិយាយមកកន្លែងនេះ ខ្ញុំគួរតែត្រូវបានបញ្ជាក់តែម្តងដែលយើងបានដោះស្រាយបញ្ហាមួយចំនួនហើយដូច ឯកឧត្តម ជា សុផារ៉ា បានធ្វើរបាយការណ៍។ ឥឡូវនេះខ្ញុំសុំបញ្ជាក់បន្ថែមដើម្បីយើងច្បាស់ទាំងអស់គ្នា​ ហើយសុំឱ្យទីស្តីការគណៈរដ្ឋមន្ត្រី កាលដែលខ្ញុំធ្វើលើកមុន ខ្ញុំប្រាប់ថាឱ្យធ្វើ ស.ជ.ណ។ ស្តាប់សំឡេង រួចហើយចេញ ស.ជ.ណ។ កន្លងទៅចេញ ស.ជ.ណ ហើយឱ្យលុយទៅក្រសួងនេះក្រសួងនោះ ប៉ុន្តែឱ្យចេញជា ស.ជ.ណ តែម្តងដើម្បីយកមកអនុវត្ត។ ថ្ងៃនេះខ្ញុំបញ្ជាក់ ពីមុនខ្ញុំបញ្ជាក់ត្រឹមតែ ៦ ចំណុចទេ ថ្ងៃនេះខ្ញុំបន្ថែមចំណុចខ្លះថែមទៀត។ សុំឱ្យចេញជា ស.ជ.ណ តែម្តង។ បានសេចក្តីថា (រៀបចំជា)សេចក្តីសម្រេចរបស់នាយករដ្ឋមន្ត្រីនៅរុនតាឯក តែម្តងទៅ ព្រោះចាត់ទុកថាថ្ងៃហ្នឹងជាថ្ងៃប្រជុំគណៈរដ្ឋមន្រ្តីទៅចុះ។ មិនមានអ្នកណាសម្រេចលើសពីហ្នឹងទៅទៀត។

ទី១ ខ្ញុំនៅតែបញ្ជាក់ ហើយបញ្ជាក់ឱ្យបានច្បាស់ ការដឹកជញ្ជូនប្រជាពលរដ្ឋដែលមកតាំងទីលំនៅ នៅកន្លែងនេះត្រូវបានប្រគល់ជូនយោធភូមិភាគទី៤ និងកងពលធំទី២ ធ្វើជាអ្នកដឹកជញ្ជូន ឯការឈូសឆាយដីសម្រាប់ធ្វើផ្ទះប្រគល់ឱ្យជូនវិស្វកម្មតេជោ … បើគ្មានឡានយោធភូមិភាគទី៤ និងកងពលធំទី២ ទៅដឹកទេ កុំដឹកខ្លួនឯងអី (ត្រូវតែដឹក) ហ្នឹងចំណុចទី១។

ទី២ ដីដែលខ្លួនត្រូវនៅ ត្រូវតែបានឈូសឆាយហើយពង្រាបឱ្យស្មើ អត់ឱ្យមកនៅក្នុងថ្លុកត្រពាំងទេ … ម្សិលមិញ ខ្ញុំបញ្ជា ខឹម សាម៉េត ថែមដាក់គ្រឿងចក្រ ៤០០ ទៅ ៥០០ គ្រឿងមក … បងប្អូនត្រូវចាំអាចំណុចហ្នឹង ២ ប្រាប់ថា នាយករដ្ឋមន្ត្រីដាក់លក្ខខណ្ឌ បងប្អូនត្រូវតែទទួលយកលក្ខខណ្ឌហ្នឹងដើម្បីទាមទារ។ បើគ្រាន់តែមានទៅដឹក បែរជាដីនេះវានៅកន្លុកគន្លាក់ នៅហ្នឹងដុះស្មៅ គល់ឈើក៏មានឱ្យខ្ញុំមកនៅយ៉ាងម៉េច?

អញ្ចឹងត្រូវធ្វើដីឱ្យស្អាតបានមក … ខ្ញុំមិនឱ្យពលរដ្ឋរបស់ខ្ញុំ ដែលស្ថិតនៅក្រោមការគ្រប់គ្រងនៃរដ្ឋាភិបាលរបស់ខ្ញុំ មកដេកនៅក្នុងថ្លុក នៅក្នុងគេហៅថារូងក្តាមទេ។ ត្រូវពង្រាបដីឱ្យវាស្មើ ជួនកាលត្រូវលើកដីអីបន្ថែមអីបន្តិចទៅ។ នេះស្រះបុរាណរបស់យើងមួយចំនួនត្រូវរក្សាទុក ហើយត្រូវជីកយកស្រះហ្នឹងឱ្យវាជ្រៅ យកដីហ្នឹងមកចាក់ ធ្វើផ្លូវផងនិងចាក់ដីនៅកន្លែងដែលយើងធ្វើជាប្លង់ឱ្យគាត់ចាក់ឱ្យគាត់។ ស្រះបុរាណយើងនៅច្រើន។ កុំលុបស្រះបុរាណហ្នឹង។ ត្រូវជីកស្រះបុរាណហ្នឹងឱ្យជ្រៅបន្ថែម រួចហើយយកដីហ្នឹងមកចាក់។ ប្រសិនបើអត់មានស្រះបុរាណទេ យើងអាចរកដីជីកជាស្រះ ហើយយើងជីកបានជាស្រះផង យើងយកដីហ្នឹងមកចាក់ដើម្បីឱ្យប្រជាពលរដ្ឋសាងសង់ …។

កងពលធំទី២ យោធភូមិភាគទី៤ និងវិស្វកម្មតេជោសៀមរាបទទួលខុសត្រូវទៅលើបញ្ហាហ្នឹង បន្ថែមគ្រឿងចក្រមកឱ្យច្រើន។ ឥឡូវនេះបងប្អូនយោគយល់វាចុះគ្រឿងចក្រអត់ទាន់ ជាប់(ផុង)ព្រោះវានៅជ្រាយណាស់ … អញ្ចឹងទេគឺយើងកំណត់គ្នាបែបនេះ។ ត្រូវក្តាប់ជាប់នូវចំណុចនេះ ក្តាប់ជាប់ទាំងអ្នកធ្វើ ក្តាប់ជាប់ទាំងប្រជាពលរដ្ឋ។ បើបានមួយអត់មួយក៏អត់កើត បានដីហើយដែលអត់មានមនុស្សទៅដឹក អញអត់មកទេ ទាល់តែមកដឹកអញ។ និយាយគ្នាអញ្ចឹងតែម្តង។ បើមិនអញ្ចឹងលុយដែលខ្ញុំឱ្យធ្វើហ្នឹងអស់អាថ្លៃដឹកជញ្ជូនបាត់។ ឥឡូវថ្លៃដឹកជញ្ជូន ក្រសួងការពារជាតិអាចជួយពិនិត្យមើលប្រេងស្អីៗ ដើម្បីចេញបន្ថែមឱ្យកងទ័ព។ ត្រូវទារប្រេង រថយន្តអាចទារពីកងពលជើងគោកមកបន្ថែម។ ប្រេងអាចទារពីហ្នឹងមក។ បើខ្វះ ក្រសួងការពារជាតិបន្ថែមឱ្យទៅ ឬក៏ក្រសួងការពារជាតិស្នើសុំទៅនាយករដ្ឋមន្ត្រី ដើម្បីសុំប្រេងបន្ថែម ដឹកជញ្ជូនមក …។

អញ្ចឹងទេ ងាកមកខាងនេះមេបញ្ជាការយោធភូមិភាគ មេបញ្ជាការកងពល ងាកទៅខាងនោះមេបញ្ជាការខាងវិស្វកម្ម រួមគ្នា ដើម្បីធ្វើម៉េចឱ្យចេញជារូបរាង ហើយដំណើរការត្រូវឆាប់រហ័ស។ ឡានប្រើរាប់រយគ្រឿងមើល អាពេលយើងទិញឡានប៉ុន្មានរយគ្រឿងមក គេជេរនោះជេរ ប៉ុន្តែយកមកធ្វើអី? វាមិនដែលម៉ែអាណាយកឡានអញ្ចឹងទៅដើរលេងទីក្រុងភ្នំពេញទេ។ គេសម្រាប់ដឹកជញ្ជូន។ ឃើញទេប្រជាពលរដ្ឋរបស់យើងមកពីថៃរាប់ម៉ឺននាក់ យើងដឹកប្រជាពលរដ្ឋចូលមកក្នុងប្រទេសយើងធ្វើបាន។ ប៉ុន្តែនៅពេលដែលយើងយកឡានមកគេថាយើងយកមកអញ្ចេះយកមកអញ្ចុះ … ដោយសារអញ្ចឹងហើយបានវាមិនដែលចេះឈ្នះ វាងាប់ហ្នឹងចាញ់ហ្នឹងតែម្តង រួចហើយមកអំពាវនាវឯណាកងទ័ពឱ្យបង្វិលកងកម្លាំងប្រដាប់អាវុធមកម្ទេច ហ៊ុន សែន។ សង្ឃឹមទៅ! ហ្នឹងមេកងពលភូមិភាគហើយនោះ។ ក្រោកឈរ។ ឈរមិនមែនឈរបង្ហាញរាងទេណា។ ឈរទទួលយកបញ្ជាមិនឱ្យធ្លាក់ដល់ដី …។

ទី(២) (ជាមួយនឹង)ការឧបត្ថម្ភដំណាក់កាលដំបូង ថ្ងៃនេះចាប់ផ្ដើមបន្ថែម ខ្ញុំអត់គិតរឿងទឹកសុទ្ធទេ។​ ខ្ញុំគិតបន្ថែមទើបបានចេះតែមានរឿងបន្ថែម។ កន្លែងខ្លះមានរឿងដូចគ្នា និងកន្លែងខ្លះមានរឿងបន្ថែម សម្រាប់ការឧបត្ថម្ភមួយលើកដំបូងនេះ (ក្នុងនោះ) មានមី ១ កេះធំ ដែលមាន ៦ កេះតូច ត្រីខ ១ កេះធំ ដែលមាន ១០០ កំប៉ុង។ អង្ករ ១ ប៉ាវ ដែលមានទំងន់ ៥០ គីឡូក្រាម។ ស័ង្កសី ៣០ សន្លឹក។ តង់ ៤x៦ ចំនួន ១។ ឃីដ ១ កញ្ចប់ ដែលមានមុងមួយ (មាន)ខ្នើយ (មាន)កន្លេល (មាន)សារុង (មាន)ក្រមា (និងមាន)ភួយ ព្រោះអញ្ចេះ ពេលដែលយើងរើ(ផ្ទះ)មកដំបូង វាត្រូវការតង់ក្រាលដាក់ពីលើធ្វើដំបូលក៏បាន ក្រាលដេកក៏បាន ឯថវិកាសរុបទៅ ១ លាន ៤ សែន(រៀល) សម្រាប់មួយគ្រួសារ។ ដោយឡែកសម្រាប់ប្រជាពលរដ្ឋ (ចំនួន) ៥៩៤ គ្រួសារ និង (ចំនួន) ១ ១១៧ គ្រួសារដែលបានចែករួចទៅហើយ ត្រូវទទួលឃីដ ១ កញ្ចប់ និងតង់មួយដូចគ្នាដែរ។ នេះជាការបំពេញឱ្យខាងលើ។ ខាងលើបំពេញឱ្យខាងក្រោម។ ភាគច្រើនខាងលើវាបំពេញឱ្យខាងក្រោមច្រើនជាង។ ថ្ងៃមុនអង្គុយគ្នា ២ នាក់ នៅត្រង់នេះ អាមួយឆ្លើយថា ៥០ អាមួយឆ្លើយថា ៣០។ បងប្អូន (ចំនួន) ១ ៧១១ គ្រួសារ សរុបទាំង ៥៩៤ និង ៥១៧ អាហ្នឹងត្រូវបានទទួលដូចអ្នកមកបន្ថែមថ្មី កុំឱ្យមានការខុសគ្នា គឺចំនួនទទួលបានឃីដ ១ (កញ្ចប់) និងតង់មួយ អាហ្នឹងជារបបដែលត្រូវដោះស្រាយជូន សម្រាប់បងប្អូន។

ទី(៣) … ខ្ញុំត្រូវតែដោះស្រាយជាកញ្ចប់គោលនយោបាយ (សំរាប់)បងប្អូនទាំងអស់ ដែលស្ម័គ្រចិត្តរើចេញពីតំបន់រស់នៅចាស់ មកនៅតំបន់រុនតាឯក និងតំបន់ដទៃទៀតក្រៅពីរមណីដ្ឋានអង្គរ ដូចជា(តំបន់)ពាក់ស្នែង និងអាចជាកន្លែងដទៃ និងទទួលបានបានប័ណ្ណក្រីក្រប្រភេទ ១ ទាំងអស់គ្នា … (រវាង)ប័ណ្ណក្រីក្រ ១ ​និងប័ណ្ណក្រីក្រ ២ (គឺ)ប័ណ្ណក្រីក្រ ១ បានលុយច្រើនជាង។ ដើម្បីកុំឱ្យក្រសួងផែនការពិបាកចុះទៅវាយតម្លៃ ថាអ្នកនេះប្រភេទ ២ អ្នកនេះត្រូវប្រភេទ ១ ឥឡូវ ខ្ញុំសម្រេចចិត្តថ្ងៃនេះប្រគល់ជូនបងប្អូនទាំងអស់ទាំងមុននិងក្រោយ នូវប្រភេទប័ណ្ណក្រីក្រ ១ ទាំងអស់។ អ្នកកំពុងកាន់(ប័ណ្ណក្រីក្រ)ប្រភេទ ២ ទាំងអស់ ត្រូវដូរមកប្រភេទ ១ វិញ។  ខ្ញុំសុំសួរនៅក្នុងចំណោមនេះ អ្នកដែលបានកាន់ប័ណ្ណក្រីក្រហើយមានប៉ុន្មាននាក់សុំលើកដៃ? ច្រើនដែរតើ។​ ឥឡូវ សុំសួរអញ្ចេះវិញម្ដង អ្នកដែលកាន់ប័ណ្ណក្រីក្រប្រភេទទី ១ មានប៉ុន្មាន? អ្នកដែលបានកាន់ប័ណ្ណ(ក្រីក្រ)ប្រភេទទី ២ មានប៉ុន្មាន? ឥឡូវ អ្នកកាន់ប័ណ្ណ(ក្រីក្រ)ប្រភេទទី ២ ត្រូវដូរទៅយកប័ណ្ណ(ក្រីក្រប្រភេទ)ទី ១ (ដើម្បី)ឱ្យបានលុយច្រើន។

ខ្ញុំត្រូវមានការទទួលខុសត្រូវ ចំពោះពលរដ្ឋរបស់ខ្លួន ដែលបានស្ម័គ្រចិត្ត(រុះរើមករស់នៅតំបន់រុនតាឯក/ពាក់ស្នែងនេះ)។ បើទោះបីជាពេលនេះជាពេលវេលាមិនទាន់ឱ្យបងប្អូនចេញមក(បាន) ព្រោះដីមិនទាន់ធ្វើរួច តែបងប្អូនត្រូវចាប់ទទួលយកពីថ្ងៃ ០១ (តុលា ២០២២) នេះទៅ។ អ្នកដែលមិនទាន់មានប័ណ្ណ(ក្រីក្រ) ក៏ត្រូវតែទទួលដែរ។ អ្នកដែលមានប័ណ្ណ(ក្រីក្រ)នេះរួចហើយ (រដ្ឋមន្ត្រីសង្គមកិច្ច)វង សូត្រ នៅទីនេះស្រាប់ហើយ។ អ្នកដែលមានប័ណ្ណ(ក្រីក្រ)ប្រភេទទី ១​ គាត់អត់មានបញ្ហាទេ គាត់ទទួលលុយហើយ អ្នកដែលមានប័ណ្ណ(ក្រីក្រ)ប្រភេទទី ២ ត្រូវថែមលុយឱ្យគាត់។ ដូរប័ណ្ណ(ក្រីក្រ)ឱ្យគាត់។ ឯអ្នកដែលមិនទាន់មានប័ណ្ណ(ក្រីក្រ) ​ត្រូវប្រញាប់ប្រញាល់ធ្វើប័ណ្ណ(ក្រីក្រ)។

ឥឡូវ អត់ត្រូវវាយតម្លៃថា អ្នកនេះមានតុ/ទូ មានដីប៉ុន្មានទេ។ នៅសេសសល់តែបញ្ហា តើគ្រួសារហ្នឹងមានមនុស្សប៉ុន្មាននាក់ ព្រោះមិនមែនគ្រួសារមួយទទួល​បានស្មើៗគ្នាទេ។ អ្នកដែលមានកូនច្រើនបានលុយច្រើន អ្នកដែល(មានកូន)តិចបានលុយតិច។ ហ្នឹងវាសមធម៌។ ផលប្រយោជន៍របស់វាស្អី ទី(១) បានលុយចូល ទី(២) ទៅព្យាបាលជំងឺគេអត់យកលុយទេ។ ពេលវេលានេះ ជាពេលវេលាកូវីដ-១៩ យ៉ាងហោចណាស់យើងបានឧបត្ថម្ភដំណាក់កាលជុំទី ១០ ចំណាយថវិកាអស់ជាង ៣ ៣៤២ ០០០ លាន បើគិតជាដុល្លារ ជាង ៨០០ លានដុល្លារអាមេរិក រួចហើយ។ ចាយថែម ៨០០ លានដុល្លារអាមេរិក ថែមទៅទៀត ក៏វាអត់ស្មុគដែរ ព្រោះដើម្បីចិញ្ចឹមប្រជាពលរដ្ឋ។

មានអាចង្រៃមួយនោះ មិនដែលកោរពុកមាត់និងកាត់សក់ទេ ថាខ្ញុំមិនឱ្យមានបុណ្យអុំទូកមកពីយើងខ្វះលុយ។ អ្ហែងចាំមើលទៅ ដោយសារអ្ហែងវាយតម្លៃអញ្ចឹងហើយ បានពួកអ្ហែងចាញ់មួយជីវិត។ គ្រាន់(តែ)ជូនប្រជាពល​រដ្ឋ មិនទាន់គិតថ្នាំកូវីដ-១៩ អញចាយ ៨០០ លាន សម្រាប់ប្រជាជនក្រីក្រ។ ចំណូលពីម្សិលមិញ … ចុងខែ ខ្ញុំវាយទៅឱ្យសមាជិករាជរដ្ឋាភិបាលទាំងអស់ ដោយសារពេលភ្ជុំ បើទោះបីមិនសម្រេចដល់ ៥០០ លាន ចំណូលចេញពីគយវាធ្លាក់ទាបបន្តិច បានត្រឹមតែ ២៣០ លានទេ ប៉ុន្តែចំណូលបានពីពន្ធដារឡើងទៅដល់ ២៥០ លាន។ ​អញ្ចឹង (ចំណូល)ទាំងពីរនេះវា ៤៨០ លាន ដែរអាពៅ …។

ឥឡូវខ្ញុំសុំបញ្ជាក់ថា ក្រសួងផែនការ/សង្គមកិច្ច ត្រូវធ្វើការ(ងារ)ឱ្យស្រូតបំផុត រួមជាមួយអាជ្ញាធរធ្វើការជាមួយគ្នា។ សំខាន់ពេលនេះ ត្រូវរៀបចំនួនមនុស្ស តើចំនួនមនុស្សប៉ុន្មាន? ហើយគុណទៅវាលុយប៉ុន្មាន? ធ្វើបាន ១០០ បើកលុយឱ្យ ១០០។ បានសេចក្ដីថា លុយថ្ងៃនេះ បងប្អូនទាំង ២ ៨៥៣ គ្រួសារ សុទ្ធចាប់ផ្ដើមចូលប្រាក់ថ្ងៃនេះតែម្ដង។ ចាប់បើកពីខែតុលា ហើយតាមធម្មតាគេបើកពីថ្ងៃទី ២៥។ អ្នកដែលមានប័ណ្ណ(ក្រីក្រ)រួចហើយ គេបើកថ្ងៃទី ២៥។ ឥឡូវ អ្នកដែលចាប់ឆ្នោតក្នុងខែកញ្ញា ទទួលយក(ថវិកា)នៅខែតុលា។ អ្នកដែលចាប់(ឆ្នោតក្នុង)ខែតុលា ត្រូវទទួលយកថវិកានៅខែវិច្ឆិកា … ទៅតាមរបៀបអញ្ចឹង គ្រាន់តែបងប្អូនចាំបន្តិច រង់ចាំដោយសារគេត្រូវធ្វើបែបបទ ព្រោះនេះទម្លាក់លុយ។ ទម្លាក់ទៅតាមធនាគារ។ បងប្អូនយកអាហ្នឹងទៅបើកតាមធនាគារ មួយខែបើកម្ដង។ អញ្ចឹង យើងទៅបើកយកពីធនាគារ។ ឧទាហរណ៍៖ អត់មានមនុស្សយកទៅបើក ហើយសុំថាបើកទៅបាន ៥០ ម៉ឺន(រៀល) សុំចែកមកវិញ ៥ ម៉ឺនរៀល អត់ទេ អាហ្នឹង គឺអត់មានក្បួនហ្នឹងទៀតទេ។ ក្បួននោះ គឺក្បួនពុករលួយសម័យចាស់។ ក្បួនគេប្រើប័ណ្ណធនាគារ យកទៅធនាគារ គេបើកលុយឱ្យយើង ព្រោះធនាគារមាននៅគ្រប់ទីកន្លែង។

ខ្ញុំប្រកាសថ្ងៃនេះនូវគោលនយោបាយជាក់លាក់មួយ សម្រាប់បងប្អូនដែលនឹងទទួលផលប្រយោជន៍អ្នកដែលបានចាប់ឆ្នោតរួចហើយនេះ (មានចំនួន) ២ ៨៥៣ គ្រួសារ។ អ្នកខ្លះមានរួចហើយ គ្រាន់តែអ្នកមានប័ណ្ណ(ក្រីក្រប្រភេទ)ទី ១ ហើយ។ អត់បញ្ហាទេ អ្នកដែលមានប័ណ្ណក្រីក្រ(ប្រភេទ) ១ ត្រូវថែមលុយ អ្នកដែលអត់ទាន់មានប័ណ្ណ(ក្រីក្រ) ត្រូវធ្វើប្រញាប់ប្រញាល់ ហើយប្រគល់លុយតាមប័ណ្ណក្រីក្រ(ប្រភេទ)ទី ១។ យ៉ាងណាក៏បងប្អូនមានប្រាក់ចំណូលជាប្រចាំ។ អ្នកដែលស្ម័គ្រចិត្តមករស់នៅ(តំបន់រុនតាឯក/ពាក់ស្នែង) ខ្ញុំថា បើទោះបី ១ ម៉ឺនគ្រួសារទៀតក៏ ហ៊ុន សែន មានលទ្ធភាព។ ឥឡូវ យើងចិញ្ចឹមប្រជាពលរដ្ឋ ៧០ ម៉ឺនគ្រួសារ។

ខ្ញុំសូមបញ្ជាក់ឱ្យហើយ គណបក្សប្រជាជននៅពេលបោះឆ្នោតខាងមុខ អត់មានការសន្យាពីរឿងថាឱ្យមនុស្សចាស់ប៉ុណ្ណេះ ឱ្យកូនក្មេងមានប្រាក់ខែប្រាក់ថ្ងៃអីទេ។ តែ(រាជ)រដ្ឋាភិបាលរបស់គណបក្សប្រជាជន បានធ្វើរាប់ឆ្នាំមកហើយ ក្នុងចំណោម ៧០ ម៉ឺនគ្រួសារ មានមនុស្សចាស់/កូនក្មេងនៅក្នុងហ្នឹង។ បើស្ត្រីមានផ្ទៃពោះ នឹងបានទទួលលុយបន្ថែមទៀត (សម្តេចមានប្រសាសន៍សំណេះសំណាលជាមួយប្រជាពលរដ្ឋ) ស្ត្រីមានផ្ទៃពោះ គឺបានទទួលការឧបត្ថម្ភរហូតទៅដល់កូនអាយុ ២ ឆ្នាំ។ ដំណាក់កាលទី​ ១ គឺដំណាក់កាលមានផ្ទៃពោះ។ មានផ្ទៃពោះត្រូវទៅពិនិត្យ ៤ ដង ក្នុងការពិនិត្យម្តង គឺទទួលបានប្រាក់ ៤ ម៉ឺនរៀល។ បានសេចក្តីថា អ្នកដទៃគេអាចទៅពិនិត្យ ហើយត្រូវបង់លុយ ប៉ុន្តែអ្នកដែលបានកាន់ប័ណ្ណក្រីក្រទៅពិនិត្យ(ផ្ទៃពោះ) បែរជាពេទ្យត្រូវបង់លុយឱ្យវិញ។ ដល់ថ្ងៃឆ្លងទន្លេត្រូវឧបត្ថម្ភម្តង(ទៀត) ស្មើនឹង ២០ ម៉ឺនរៀល។ បន្ទាប់ទៅ គឺត្រូវឧបត្ថម្ភ ១០ ទៀត ម្តង ៤ ម៉ឺន(រៀល) ស្មើនឹង ៤០ ម៉ឺនរៀល ដើម្បីឱ្យកូននោះវារីកធំធាត់ …(សន្ទនាជាមួយប្រជាពលរដ្ឋ)។

គណបក្សប្រជាជនអត់មានការសន្យាទេ ក៏ប៉ុន្តែបាននិងកំពុងអនុវត្តន៍ នៃកញ្ចប់បញ្ហា ទាំងមនុស្សចាស់/ស្ត្រីមានផ្ទៃពោះ ដែលបានអនុវត្តន៍រាប់ឆ្នាំមកហើយ។​ បើពិនិត្យជាថវិកា យើង(ចំណាយ)អស់ជាង ២០ លានដុល្លារ រួចហើយ សម្រាប់(ឧបត្ថម្ភដល់)ស្ត្រីមានផ្ទៃពោះ ដែលស្ថិតនៅក្នុងគ្រួសារក្រីក្រ។ នៅទីនេះ អ្នកណាចង់ មានម៉ូតូ/ឡាន យើងអត់ខ្វល់ទេ យើងគិតថាអ្នកទាំងហ្នឹងគឺក្រីក្រដូចគ្នា ព្រោះត្រូវការរើផ្ទះសម្បែងមកនៅកន្លែងនេះ ហើយត្រូវកាន់ប័ណ្ណក្រីក្ររយៈពេល ១០ ឆ្នាំ ដើម្បីឱ្យរឹងដៃ/ជើង។ ប្រហែលជាមិនមានអីគួរឆ្ងល់ទេ ព្រោះយើងកំពុងអនុវត្តន៍។ អ្វីដែលគួរឆ្ងល់/ជំរុញ គឺក្រសួងផែនការ/សង្គមកិច្ច ជំរុញការបើកប្រាក់ ព្រោះអាការ​រកប្រាក់ទើបវាពិបាក តែរឿងយកប្រាក់មកបើក វាមិនគួរក្លាយទៅជាបញ្ហាលំបាកទេ។ ធ្វើប័ណ្ណ(ក្រីក្រ)ឱ្យគាត់ ហើយ បញ្ជូនចូលធនាគារ រួចហើយគាត់ទៅបើកយកពីធនាគារ។ តែប៉ុណ្ណឹងទេឆាប់ចប់ …។

ទី(៤) ត្រូវរៀបចំតំបន់ពាក់ស្នែង ដែលតាមរបាយករណ៍/មើលប្លង់អម្បាញ់មិញ គឺយើងរៀបចំនៅទីនោះបានប្រមាណ ៤ ៧០០ ឡូត៍ យើងថាជិត ៥ ០០០ គ្រួសារបន្ថែម ដោយអាចយកអ្នកដែលស្ម័គ្រចិត្តចេញទៅនៅ បូកបន្ថែមជាមួយអ្នកបែកគ្រួសារ ដែលយើងមិនអនុញ្ញាតពង្រីកដំបូលផ្ទះ ត្រូវតែនៅបន្ត។ ព្រឹកមិញនេះបានអនុម័តថវិកាដើម្បីបញ្ជូនបងប្អូនទាំងនោះ ដោយរៀបចំប្រព័ន្ធទឹកស្អាតចំណាយប្រាក់(ចំនួន) ២៤ ពាន់ ៧២០ លានរៀល ប្រមាណជា ៦ លានដុល្លារអាមេរិក ដើម្បីដំណើរការទាញទឹកទៅតំបន់នោះ។ ទោះបីថាកន្លែងនោះមិនទាន់(មានប្រជាពលរដ្ឋរស់)នៅ ក៏ប៉ុន្តែប្រជាពលរដ្ឋរស់នៅកន្លែងហ្នឹងអត់ទាន់មានទឹកស្អាតទេ។ កុំពឹងពាក់ខ្លាំងពេកទៅលើអណ្តូង។ ខ្ញុំព្រួយណាស់ការប្រើប្រាស់ទឹកអណ្តូង (ព្រោះ)វាអាចធ្វើឱ្យផ្លាស់ប្តូរស្ថានភាពនៅស្រទាប់ក្រោមដី ដែលអាចប៉ះពាល់ទៅដល់ភាពគង់វង្សរបស់អង្គរ។

ហ្នឹងជាបញ្ហា ដែលយើងចង់ស្ដារឡើងវិញនូវបារាយណ៍ខាងកើត ដើម្បីទម្លាក់ទឹកចូល។ ហោចណាស់បើមិនបានដល់ ៣០ លានម៉ែត្រគីប ក៏បានពាក់កណ្តាលដែរ។ ឯកឧត្តម ជា សុផារ៉ា បន្តធ្វើការជាមួយនឹងប្រជាពលរដ្ឋ។ ហើយផ្លូវជាតិដែលយើងធ្វើឆ្លងកាត់ ត្រូវរៀបចំទៅជាផ្លូវវាង ដើម្បីឱ្យតំបន់នេះយើងអាចយកប្រជាពលរដ្ឋចេញមកនៅខាងលើ យ៉ាងហោចណាស់មានទឹកមួយផ្នែក។ នោះសមត្ថភាព(ស្តុករបស់វា)រហូតទៅដល់ ៣០ លាន(ម៉ែត្រគីប) ប៉ុន្តែ បើទោះបីមិនបាន ៣០ លាន(ម៉ែត្រគីប) ក៏បានផ្នែកខ្លះ ដើម្បីឱ្យបារាយណ៍ខាងកើតមានទឹកឡើងវិញ។ ហ្នឹងក៏ជាដំណោះស្រាយរយៈពេលវែង ដើម្បីម្ខាងប្រជាពលរដ្ឋរស់នៅមានសណ្ដាប់ធ្នាប់ វាមិនពាក់​នឹងព័ន្ធហេដ្ឋារចនាសម្ព័ន្ធរបស់យើង សូម្បីតែផ្លូវជាតិក៏យើងត្រូវតែវាងចេញពីតំបន់នោះដែរ។

ហ្នឹងត្រូវរៀបចំសិក្សា … ប្រព័ន្ធទឹកត្រូវតែដើរមុនមួយជំហ៊ាន ជាមួយនឹងការធ្វើផ្លូវចូលទៅក្នុងតំបន់ហ្នឹង។ ត្រៀមរៀបចំ។ ដីសម្រាប់ការធ្វើមានហើយ។ ត្រូវគ្រោងទុកនូវសាលា(រៀន) ដែលមានកម្រិតដល់វិទ្យាល័យ ឯមន្ទីរពេទ្យរចនាសម្ព័ន្ធមានដូចនៅទីហ្នឹង ដើម្បីធានាថាប្រជាពលរដ្ឋដែលរស់នៅកន្លែងនោះអាចនឹងរស់នៅបាន ហើយទទួលយកគោលរបបដូចគ្នានឹងគោលរបបអ្នកមករស់នៅរុនតាឯក។ ប៉ុន្តែ ត្រូវធ្វើ(ឱ្យតំបន់)រុនតាឯកជោគជ័យសិន …។

ខ្ញុំសូមបញ្ជាក់នៅកន្លែងនេះឱ្យបានច្បាស់ត្រង់ថា ផ្លូវដែលយើងធ្វើនៅទីនេះផ្លូវមេទាំងឡាយត្រូវចាក់កៅស៊ូទាំងអស់ ប៉ុន្តែ​ វាមានផ្លូវមេកាត់ភូមិ ត្រូវចាក់កៅស៊ូ បន្ទាប់ទៅអាផ្លូវយើងធ្វើកាត់ៗ ដើម្បីនឹងធ្វើតាមប្លង់ផ្ទះ អាហ្នឹងយើងក្រាលគ្រួសក្រហមសិនបានហើយ។ បន្ទាប់ទៅមួយជំហ៊ានក្រោយទៀត យើងអាចឈានទៅចាក់បេតុង/កៅស៊ូ តែតំបន់នេះ(នឹងក្លាយ)ទៅជាតំបន់អភិវឌ្ឍន៍។ ថ្ងៃក្រោយខ្ញុំចង់(ប្រែក្លាយ)តំបន់ហ្នឹងទៅជាក្រុងមួយ …សូមជម្រាបជូនឱ្យហើយ ប្រើភ្លើងត្រូវចេញលុយខ្លួនឯង … ប្រើសេវាទូរស័ព្ទត្រូវចេញលុយខ្លួនឯង ប្រើទឹកស្អាតក៏ត្រូវចេញលុយខ្លួនឯង ត្រូវចេះសន្សំសំចៃ … ប៉ុន្តែ ដូចជាជិះលើផ្លូវលើអីហ្នឹង អ្នកមានឡាន ហ្នឹងត្រូវបង់ពន្ធ(ផ្លូវ) អ្នកមានម៉ូតូ/កង់អត់មាន(ចាំបាច់)ត្រូវបង់ពន្ធទេ។

… បើសិនជាមានឡានបើក(ក៏ដោយ) ក៏នៅតែ(ផ្ដល់)ប័ណ្ណក្រីក្រដដែលហ្នឹង ព្រោះផ្តល់ឱ្យរយៈពេល ១០ ឆ្នាំឯណោះ។ (របស់ទាំង)ហ្នឹង ​នាយករដ្ឋមន្ត្រីជាអ្នកសម្រេច។ បើនាយករដ្ឋមន្ត្រីសម្រេចហួសអាណត្តិរបស់ខ្លួន នាយករដ្ឋមន្ត្រីក្រោយបន្តទៅ។ បើអ្នកឯងមិនបន្តទេ អ្នកឯងបាត់ការគាំទ្រពីប្រជាពលរដ្ឋនៅរុនតាឯក។ ខ្ញុំគិតថាអញ្ចេះ ហ្នឹងជាសិទ្ធិ​របស់បងប្អូនទេក្នុងការបោះឆ្នោតឱ្យអ្នកណា ប៉ុន្តែវាមិនគួរសោះ ប័ណ្ណក្រីក្រ ហ៊ុន សែន រៀបចំឱ្យ សុទ្ធតែគណបក្សប្រជាជនរៀបចំឱ្យ ដល់ទៅបោះឆ្នោតឱ្យអ្នកដទៃ ដូចជាមិនសមអ្ហី … ឯងខំរៀបចំឱ្យ ដល់ទៅបោះឆ្នោត ទៅបោះអ្នក​​​ណាឯណោះ។ (ដល់អញ្ចឹងច្បាស់ជា)គេថាខ្ញុំប្រើប្រាស់ប័ណ្ណក្រីក្រធ្វើជាមធ្យោ​បាយយកសន្លឹកឆ្នោតអីទៀតហើយ។ ប៉ុន្តែ លើការជាក់ស្តែង គណបក្សមួយៗ គេបានសន្យា ឱ្យតែបានធ្វើនេះ/នោះ គេនឹងឱ្យចាស់ៗមានប្រាក់ខែម្នាក់ ៤ ម៉ឺនរៀល ម្នាក់ប៉ុណ្ណេះៗ ចុះឥឡូវខ្ញុំកំពុងធ្វើមនុស្សទាំងចាស់/ក្មេងជិត ៣ លាននាក់នេះ ម៉េចក៏មិនគិតផង? … ពួកអ្នកឯងសន្យា … ឯខ្ញុំគ្រាន់តែនិយាយថា អ្វីដែលខ្ញុំកំពុងធ្វើ។ ខ្ញុំអត់សន្យាទេ។ (ក្នុងនោះ)ស្ត្រីមានផ្ទៃពោះ(យើងបានឧបត្ថម្ភរហូតទៅដល់) ២៨៦ ៨២៤ នាក់ ដែលប្រើប្រាស់លុយអស់ ៨១ ពាន់លាន(រៀល) បានសេចក្តីថា ជាង ២០ លានដុល្លារអាមេរិក រួចស្រេចទៅហើយ។

ខ្ញុំបញ្ជាក់ តំបន់ពាក់ស្នែងយើងត្រូវធ្វើ ចាប់ផ្តើមហេដ្ឋារចនាសម្ព័ន្ធ រុញប្រព័ន្ធទឹកឡើង ផ្លូវថ្នល់រុញឡើង។ ប៉ុន្តែ អាទិភាពត្រូវដោះស្រាយកន្លែងនេះ(ឱ្យអស់សិន) ចាប់ឆ្នោតនៅកន្លែងនេះ(ឱ្យអស់សិន) … ទាល់តែអស់ដីនៅកន្លែងនេះហើយ ចាប់ផ្តើមចាប់ឆ្នោតទៅ(តំបន់)ពាក់ស្នែង។

ចំណុចទី(៥) ក៏បាននិយាយហើយដែរ ហេដ្ឋារចនាសម្ព័ន្ធត្រូវបន្តការសាងសង់ឱ្យស្រូត តែខ្ញុំបញ្ជាក់បន្ថែម ឧត្តមសេនីយ៍ ខេង សាមេធ ក្រៅពីផ្លូវ ខិតខំឈូសឆាយដីឱ្យពួកគាត់។ បន្តិចទៀតរាំងភ្លៀង ដីវាស្ងួត គ្រឿងចក្រ ចូលបានហើយ។ យើងចាប់ផ្តើមពង្រាបដីឱ្យពួកគាត់។​ ពេលគាត់ដឹកមកដល់ គឺគាត់មានកន្លែងសាងសង់ ព្រោះដីរបស់យើងវាអត់ស្មើទេ​ វាមានខ្ពស់/ទាប។ យើងឈូសឆាយ(ឱ្យគាត់)។ កន្លែងខ្លះវាសល់គល់ ដកគល់ហ្នឹងចេញ បន្ថែមគ្រឿងចក្ររាប់រយគ្រឿងចូលមក ព្រោះយើងត្រូវធ្វើឱ្យបានហ្មត់ចត់ជាមួយនឹងការទទួលខុសត្រូវរបស់យើងសម្រាប់ប្រជាពលរដ្ឋដែលរស់នៅតំបន់ថ្មី ដែលចាកចេញពីតំបន់(ខុសច្បាប់)។

ចំណុចទី(៦) ខ្ញុំនៅតែបន្តការអំពានាវឱ្យមីក្រូហិរញ្ញវត្ថុខិតខំពិនិត្យមើលក្នុងការផ្តល់ឥណទានខ្នាតតូច ដោយមានការប្រាក់ទាប ចំពោះប្រជាពលរដ្ឋដែលស្ម័គ្រចិត្តមករស់នៅកន្លែងនេះ ដើម្បីឱ្យគាត់បានបង្កើតនូវមុខរបរ។ ខ្ញុំនៅតែបន្តការស្នើសុំបែបនេះ។

ចំណុចទី(៧) … ខ្ញុំសូមបកស្រាយឱ្យច្បាស់ថ្ងៃនេះ។ ឯកឧត្តម ជា សុផារ៉ា បានធ្វើរបាយការណ៍ហើយ ក៏ប៉ុន្តែ ទាមទារនូវភាពច្បាស់លាស់មួយនៃការអនុវត្ត។ កន្លងទៅមានប្រជាពលរដ្ឋ ជាចៅអធិការ ក៏ដូចជាព្រះសង្ឃនៅតាមទីអារាមនានា គណៈកម្មាធិការអាចារ្យវត្ត ក៏ដូចជាពុទ្ធបរិស័ទ អត់ទាន់ច្បាស់អំពីចំណុចនេះ រហូតទៅដល់មានការលើកឡើងថា អាចមានការរុះរើវត្ត។ ខ្ញុំត្រូវតែបញ្ជាក់ទូលប្រគេន ចំពោះព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ក៏ដូចជាគណៈកម្មាធិការអាចារ្យវត្ត និងពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ឱ្យបានជ្រាបថា វត្តដែលកំពុងមានសព្វថ្ងៃ ចំនួន ៣៥ វត្ត អត់មានការរុះរើទេ រក្សាវត្ត(ទាំង)នេះទុកដដែល (មាន ២ វិធានការណ៍បន្ថែម) ទីអារាមទាំងឡាយ (មាន)ខ្លះកើតប៉ុន្មានរយឆ្នាំមកហើយ ដូចជាវត្តជើង/ត្បូង (ដែល)នៅជាប់អង្គរ (គឺ)កើតរាប់រយឆ្នាំមកហើយ។ ចៅអធិការនៅកន្លែងនោះក៏មានការបារម្ភដែរ។ យើងអត់ទៅប៉ះពាល់ទេ។ វត្តដទៃទៀតដែលបានសាងសង់ កន្លងទៅនេះ សរុបទាំងអស់នៅក្នុងតំបន់នេះគឺមាន ៣៥ វត្ត … ហើយនៅតំបន់ ១ មាន ៨៦% តំបន់ ២ មាន ១៤% មានព្រះសង្ឃសរុប ៦៩៨ អង្គ។ វត្តជើង វត្តត្បូង​ហ្នឹង កសាងតាំងពីសតវត្សរ៍ទី១៦ ឯណោះ និងមានវត្តដែលសាងសង់ក្រោយៗ មកទៀតជាបន្តបន្ទាប់។

សូមបញ្ជាក់ឲ្យច្បាស់គឺវត្តទាំងអស់នោះមិនត្រូវបានរើរុះ តែមានសំណូមពរ ទី១ សូមកុំឲ្យទីអារាមទាំងនោះកសាងបន្ថែមនូវចេតិយឬកន្លែងបញ្ចុះសព។ ពិតមែនហើយ យើងមិនឈានដល់ថ្នាក់កម្រិតព្រះចៅអធិការ ឬគ្រូសូត្រឆ្វេង គ្រូសូត្រស្ដាំ ព្រះអង្គអនិច្ចធម្មទៅ បែរជាយើងមិនឲ្យធ្វើចេតិយនៅក្នុងនោះក៏វាមិនសមរម្យដែរ។ ប៉ុន្តែអ្វីដែលយើងស្នើសុំនេះ ប្រជាពលរដ្ឋដែលទៅពីចម្ងាយ ទៅសុំធ្វើនៅក្នុងនោះ។ សូមជម្រាប យោងលើអបិយ​ជំ​នឿ ខ្ញុំអត់ហ៊ានដាច់ខាតហើយ តែមិនស្រួលទៅដល់ហ្នឹង ព្រលឹងយើងហ្នឹងត្រូវគេជាន់កនៅហ្នុងបណ្ដោយ។ បារមីមិនដល់កុំលេង ខ្ញុំអត់លេងទេណា។​

ប្រពន្ធខ្ញុំគាត់ទៅលួចធ្វើចេតិយនៅក្នុងវត្តចំពុះក្អែក។ ខ្ញុំថាខ្ញុំមិនទៅនៅវត្តទេ។ សុំទោសមិនទៅទេ ទាល់តែទម្លាយរឿងតើ ចាប់ផ្ដើមមកពីបងប្រុសខ្ញុំគាំងបេះដូងភ្លាមៗ។ អញ្ចឹងត្រូវពិបាក។ ដល់មកងាកសួរថាដល់តែពិបាកអញ្ចឹងមានតែវិធីមួយ គឺធ្វើសម្រាប់ខ្លួនឯងនៅនឹងផ្ទះតែម្ដង។ តែគាត់ថា ធ្វើរួចហើយនៅវត្តចំពុះក្អែក។ បានខ្ញុំថា សុំទោសខ្ញុំមិនទៅនៅទេ ដាច់ខាតមិនទៅនៅហ្មង ព្រោះមិនដឹងថាវត្តហ្នឹងមានស្អីខ្លះនៅនោះ។ ខ្មោចយើងទៅដល់ មានក្រុមបងធំអីមួយក្រុម ខ្ញុំមិនទៅនៅវត្តទេ។ និយាយគ្នាឲ្យច្បាស់តែម្ដង។ ដល់អញ្ចឹងទេ ប្រពន្ធខ្ញុំប្រគល់ចេតិយនោះឲ្យទៅបងរបស់ខ្ញុំ ព្រោះខ្ញុំមិនទៅនៅ។ ខ្ញុំធ្វើក្បែរផ្ទះខ្ញុំ។ ថ្ងៃមុនប្រាប់ចៅ ព្រោះចៅច្បងនឹងទទួលមរតកផ្ទះរបស់ខ្ញុំដែលខ្ញុំរស់នៅសព្វថ្ងៃនៅតាខ្មៅនេះថា ចៅប្រយ័ត្នតែលក់កន្លែងហ្នឹង លក់ទាំងខ្មោចតា។ ចៅច្បងវានឹងទទួលមរតក។ ផ្ទះហ្នឹងបើប្រគល់ឲ្យកូនពៅឬកូនមួយណាក៏មិនបានដែរ។ ផ្ទះនៅភ្នំ​ពេញនេះ ប្រគល់ឲ្យកូនពៅហើយ។ ប៉ុន្តែខ្ញុំមានផ្ទះមួយនៅតាខ្មៅក្រៅក្រុង។ អាហ្នឹងចែកឲ្យចៅទីមួយ ដែលជាម្ដាយរបស់ខ្ញុំមកចាប់ជាតិ …។

អញ្ចឹងបងប្អូនដែលចង់ទៅធ្វើចេតិយនៅក្នុងទីអារាមក្នុងរមណីយដ្ឋានអង្គរ មិនគួររកទេ ព្រោះយើងមិនដឹង(ថាមានស្អីខ្លះ) ហើយគេមើលណាស់រឿងហុងស៊ុយ ការកប់ក្បាលទៅណាជើងទៅណា ធ្វើចេតិយម៉េចអីម៉េច គេមើលមែនទែន។ ឥឡូវកូនរបស់ខ្ញុំគេទៅយកដីនៅឯផ្ទះកំណើតរបស់ខ្ញុំពីរឡានយកមកទុកនៅតាខ្មៅបាត់។ អាកូនៗ វាចេះដែរ វារកកន្លែងឲ្យឪវាសម្រាកចុងក្រោយដែរ។ វាទៅយកដីភូមិកំណើត ដើម្បីដល់ពេលធ្វើហ្នឹងគឺដាក់ដីភូមិកំណើតយើងចូល។ បងប្រុសខ្ញុំក៏អញ្ចឹងដែរ ទៅរកដីភូមិកំណើតយកមកដាក់នៅផ្នូររបស់គាត់ដែរ។ អញ្ចឹងខ្ញុំសូមអំពាវនាវ សូមទីអារាមនានាកុំពង្រីកចេតិយបន្ថែម។ ករណីលើកលែងតែព្រះចៅអធិការ ឬក៏គ្រូសូត្រឆ្វេង/ស្ដាំ បើលោកអនិច្ចធម្មនៅហ្នឹងហើយ ទៅរកកន្លែងផ្សេងដូចជាអាក្រក់មើល។ យើងធ្វើទៅមិនរួច។ ប៉ុន្តែអ្នកទៅពី​ខាងក្រៅមិនគួរទេ ដែលបង្កើតទៅជាភាពសំពីងសំពោងក្រោយនេះ ពិបាកទៅវិញ​។

ឯ ទី២ មានការលក់ដូរនៅតាមទីអារាមនានា សូមឲ្យមានអនាម័យនិងរៀបចំសណ្ដាប់ធ្នាប់ឲ្យបានល្អ។ វត្តនៅក្នុងតំបន់នេះ ត្រូវគួបផ្សំនូវការគ្រប់គ្រងដោយ(អាជ្ញាធរ)អប្សរា ជាមួយអាជ្ញាធរនៅក្នុងតំបន់នេះនិងផ្នែកធម្មការ​(និងសាសនា) … ខ្ញុំអំពាវនាវនិងហាមតែម្ដង ដាក់ជាបទបញ្ជាហាម ទាំង(អាជ្ញាធរ)អប្សរា និងអាជ្ញាធរខេត្តសៀមរាប ត្រូវទទួលខុសត្រូវចំពោះមុខនាយករដ្ឋមន្រ្តី (រួមទាំង)រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈក៏ត្រូវទទួលខុសត្រូវនៅមុខនាយករដ្ឋមន្រ្តី និងរាជរដ្ឋាភិបាល ហាមឃាត់ការកសាងវត្តបន្ថែម វត្តព្រះពុទ្ធក្ដី វិហារឥស្លាម ឬគ្រឹស្ដក្ដី ឬផ្នែកជំនឿស្អីផ្សេងៗនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ត្រូវហាមដាច់ខាតតែម្ដង។ បើមិនអញ្ចឹង លឺសូរអញ្ចឹងទៅដោតទង់ ទៅមន្ដលោក ២ អង្គទៅ ចុះឡើងៗ សុំបង្កើតទៅជាវត្ត អត់មានឲ្យធ្វើទេ។ ធម្មការមើលអាហ្នឹងមែនទែន (អាជ្ញាធរ)អប្សរាត្រូវមើលខ្លួនឯងដីដែលគ្រប់គ្រងនៅហ្នឹង។

ធម្មការមានបណ្ដាញរបស់ខ្លួននៅដល់ខេត្ត។ អភិបាលខេត្តជាគណៈបញ្ជាការឯកភាពនៅទីនេះ ត្រូវមើលការទទួលខុសត្រូវ​ កុំឲ្យបន្តិចវិហារឥស្លាមមួយទៅ បន្តិចវិហារព្រះពុទ្ធមួយទៅ បន្តិចវិហារយេស៊ូគ្រីស្តមួយទៅ កើតក្នុងតំបន់ហ្នឹង … អនុញ្ញាតជូនបានត្រឹមតែ ៣៥វត្ត ដែលកំពុងមានបច្ចុប្បន្ន មិនអនុញ្ញាតឲ្យបង្កើតបន្ថែម ឬបង្កើតទៅជាខ្ទមអីណា ខ្លះចង់ទៅធ្វើរូបចម្លាក់អីណាមើលទៅដូចជាមិនយល់ បង្កើតទៅជាការចង់កសាងរូបបដិមាករមួយ​ … មិនគួរឲ្យធ្វើទេ ទៅធ្វើកន្លែងផ្សេងក្រៅពីតំបន់ហ្នឹងទៅ។

(៦) ទីស្ដីការគណៈរដ្ឋមន្រ្តីរៀបចំជា សជណ ទម្លាក់លុយជាង ៦ លានដុល្លារទៅ រុនតាឯក, ភាពល្អិតល្អន់ អាចដឹកនាំតាំងពីមនុស្ស៥នាក់ រហូតមកដល់ប្រទេសទាំងមូល, ទេសចរចូលក្នុងស្រុក បង្កើតការងារធ្វើ ប្រាក់ចំណូល ការដាំដុះ/ចិញ្ចឹមសត្វ … នាំចេញនៅហ្នឹងកន្លែង, ធ្វើរហូតដល់ឈប់ចង់ … ព្រោះប្រជាជនបោះឆ្នោតឲ្យគណបក្សប្រជាជនហើយ

នេះជាក្របខណ្ឌគោលនយោបាយដែលខ្ញុំសូមប្រកាសសាជាថ្មីម្ដងទៀតសម្រាប់អ្នកដែលបានស្ម័គ្រចិត្តមករស់នៅក្នុងតំបន់នេះ… ខ្ញុំនិយាយពីរឿងចេតិយ ភ្លេចនិយាយរឿងកប់ខ្មោច​​។ កុំយកខ្មោចទៅកប់ក្នុងវត្ត។ ទីមួយកុំពង្រីកចេតិយ លើកលែងតែករណីព្រះចៅអធិការ ឬគ្រូសូត្រឆ្វេង/ស្ដាំ ដែលលោករស់នៅក្នុងហ្នឹងអស់ព្រះជន្មនៅហ្នឹង ដែលយើងថាយកទៅដាក់វត្តផ្សេងក្រៅពីហ្នឹងទៅ(វាមិនសូវសម)។ ប៉ុន្តែមួយទៀត សូមកុំកប់ ទៅធ្វើម៉ុង ធ្វើអីក្នុងវត្តហ្នឹង ដូចខ្ញុំនិយាយអញ្ចឹង ប្រយ័ត្នទៅ មានក្រុមបងធំមួយក្រុមចាំស្វាគមន៍នៅហ្នុង។ យើងអត់ដឹងថាព្រលឹងយើងហ្នឹងយ៉ាងម៉េចអីម៉េច ពិតឬមិនពិត តែគេនៅចាំនោះយូរហើយ។ ជួនកាលអានោះខ្មោចអាពតនៅហ្នុង ឃើញមុខយើងទៅដល់ ពីដើមអ្ហែងផ្ដួលអញឆ្នាំ ១៩៧៩ អញលេងអ្ហែង … អញ្ចឹងទេគួររកកន្លែងផ្សេងទៅ។ ពូជអម្បូរខ្ញុំនេះ ពូជអ្នកបូជា ជីដូនជីតាខាងឪពុកខាងម្ដាយសុទ្ធតែបូជាទាំងអស់ ដល់ឪពុកម្ដាយខ្ញុំក៏ខ្លាចភ្លើង ទៅជាកប់ ឥឡូវខ្ញុំក៏ខ្លាចភ្លើងដែរ ខ្ញុំក៏ត្រូវកប់ដែរ …។

ប្រជាពលរដ្ឋ និងព្រះសង្ឃយើងបានច្បាស់ថា ៣៥វត្ត នៅក្នុងរមណីយដ្ឋានអង្គរតំបន់មួយ និងតំបន់ពីរ មិនត្រូវបានរើរុះទេ។ បណ្ដាបក្សនយោបាយមួយចំនួនអាក្រក់ពេកហើយ លើសពីអាក្រក់នៅត្រង់ថា បើចំណុចណាដែលយើងខ្វះចន្លោះ មិនបានបកស្រាយគឺវាយលុកភ្លាម។ អញ្ចឹង ខ្ញុំគ្រាន់តែថា ហ៊ុន សែន ក៏ជាមនុស្សម្នាក់ក្នុងចំណោមអ្នកនយោបាយ ដែលមានភាពល្អិតល្អន់ ក៏ត្រូវបានពិចារណាប្រាប់ចំណុចទុកឲ្យហើយ។ វត្តមិនត្រូវបានរើរុះទេ។ អ្នកមិនអាចយករឿងហ្នឹងធ្វើប្រធានបទនៃការឃោសនាសម្រាប់ការបោះឆ្នោតឆ្នាំ ២០២៣ ទេ។ ខ្ញុំក៏សង្ឃឹមថា ប្រជាពលរដ្ឋនៅទីនេះ ដែលខ្ញុំបាននិងកំពុងខិតខំដោះស្រាយបញ្ហាគ្រប់យ៉ាងឲ្យបងប្អូន បែរទៅជាបោះឆ្នោតឲ្យអ្នកដទៃទេ …។

ថ្ងៃនេះយើងបានបញ្ជាក់ជាមួយគ្នាហើយ … សញ្ញាទេវតា ស្រួលសម្គាល់ណាស់ ហើយសញ្ញាហ្នឹងនៅជាមួយបងប្អូនរហូត។ បងប្អូនឲ្យតែមានការអី ឱ! ទេវតាអើយជួយផង … វាមិនដែលស្រែកហៅឯណា ភ្លើងចន្លុះអើយជួយផង។ អត់ទេ។ ទេវតាជួយពិត តាំងពី ១៩៧៩ មកនៅជាមួយគ្នា តាំងពី ៥លាននាក់ ឥឡូវឡើង ១៧លាន​។ ចុះបើនាងមួយនោះម្នាក់ឯងទើបនឹងមានមួយ ហើយទីចុងបំផុតសម្រេចទៅដល់៥នោះ បន្តិចទៀតឡើង ២០ ទម្រាំខ្ញុំស្លាប់ប្រជាជនឡើង ២០លាននាក់បាត់ទៅហើយ។ នេះជាក្របខណ្ឌគោលនយោបាយ។ ព្រឹកមិញហ្នឹង note តាមឡានថែមទៀត …។

ខ្ញុំសូមប្រាប់ឲ្យទីស្ដីការគណៈរដ្ឋមន្រ្តី រៀបចំជា សជណ ហើយ សជណ ទម្លាក់លុយជាង ៦ លានដុល្លារ។អម្បាញ់មិញនេះ … ចេញ សជណ នៅឯណោះហើយ។ ព្រឹកមិញបាញ់ទៅឲ្យខុទ្ទកាល័យខ្ញុំ ដើម្បីចេញ សជណ សម្រាប់ទម្លាក់លុយឲ្យក្រសួងឧស្សាហកម្មរៀបចំទាញទឹកទៅ ៣៤ គីឡូម៉ែត្រ។ ឥឡូវចាំទទួលថវិកានោះ។ ថវិកា ៣ លាន ចេញមកឬនៅ? សម្រាប់ចូលមករុនតាឯក … មិនមែនយកលុយមួយកញ្ចប់បានមកភ្លាមទេ។ ដំណើរការបានប៉ុន្មាន គេបើកឲ្យប៉ុន្មានអីប៉ុន្មាន ដំណើរការតាមនីតិវិធីនោះទៅ។ ចំណុចទាំងប៉ុន្មាននៃការស្នើសុំ​ក្នុងលិខិតរបស់ឯកឧត្ដម ចម ប្រសិទ្ធ ដែលកំពុងធ្វើការនៅជប៉ុន ក្នុងនោះមានសំណូមពរដល់ទៅ ៧ ចំណុច។ ខ្ញុំឯកភាពទាំងអស់ហើយដើម្បីរៀបចំ។ ទឹកនេះទៅដល់មុនកាលកំណត់ ក៏វាអត់បញ្ហាទេ ព្រោះប្រជាពលរដ្ឋនៅនោះអត់ទាន់មានទឹកស្អាតប្រើឯណា អញ្ចឹងយើងរុញទឹកទៅឲ្យបងប្អូននោះប្រើប្រាស់មុនទៅ។ អ្នកទៅក្រោយប្រើប្រាស់ក្រោយទៅ …នៅមានអីទៀត ជួយរំលឹកផងមើល … ។

ឥឡូវសុំសួរបន្តិច ប៉ុន្មាននាក់បានខ្វះនំប៉័ង? លើកដៃ។ ខ្ញុំគិតត្រូវ។ ប៉ុន្មាននាក់បានទឹកក្រូច? ប៉ុន្មាននាក់បានទឹកសុទ្ធ? ខ្ញុំគិតត្រូវថាអ្នកដែលអង្គុយនៅមុខនេះ មុខតែត្រូវការទឹកហើយ។ អញ្ចឹងអ្នករៀបចំឲ្យខ្ញុំនៅពេលក្រោយ កុំភ្លេចរឿងទឹក។ ហោចណាស់បើសិនជាមានសាលជុំវិញអញ្ចឹង គឺដាក់ទឹកទៅ ហើយបើសិនគាត់មកពីចម្ងាយដាក់នំប៉័ងថែមនិងទឹកក្រូចថែម។ អាហ្នឹងការពិតគឺអញ្ចឹង។ បើសិនជាយើងអត់ដាក់ឲ្យគាត់ទេ គាត់អង្គុយស្ដាប់យើងទាំងស្រេកទឹក តែព្រឹកនេះគឺបន្ថយការស្រេកទឹក។ ខ្លះគេពេបជ្រាយថា នាយករដ្ឋមន្រ្តីធ្វើនេះ ល្អិតល្អោចអញ្ចឹងក៏និយាយដែរ។ សូមកុំមើលស្រាលការងារល្អិតល្អោច។ បើអ្នកឯងមិនគិតគូររឿងល្អិតល្អោច មិនមានភាពល្អិតល្អោចទេ អ្នកឯងមិនមានសមត្ថភាពធ្វើការងារធំបានទេ។​ អ្នកឯងត្រូវចាំឲ្យច្បាស់។ ខ្លះពេបជ្រាយឲ្យខ្ញុំសុទ្ធតែរឿងប៉ុណ្ណឹងចាំបាច់អីឈឺក្បាលនាយករដ្ឋមន្រ្តីគិតដែរ? បាទ! ដោយសារតែខ្ញុំមានភាពល្អិតល្អន់ហ្នឹងហើយ បានជាខ្ញុំអាចដឹកនាំតាំងពីមនុស្ស៥នាក់ រហូតមកដល់ដឹកនាំប្រទេសទាំងមូល ហើយរយៈពេលយូរជាងគេនៅលើពិភពលោក។

អ្នកឯងត្រូវចាំ បើអ្នកឯងគ្រាន់តែឃើញមុខប្រជាពលរដ្ឋមិនបានយកចិត្តទុកដាក់សូម្បីតែទឹកផឹក ឬក៏ដូចជាការដឹកជញ្ជូននេះ ត្រូវ​ដឹកគាត់មក ហើយដឹកគាត់ទៅវិញ កងពលទាំងពីរនេះប្រើប្រាស់មធ្យោបាយនាំគ្នាដឹក។ ទៅវិញបានអី? លីរួច? មិនមែនលីរួចទេ អង្ករ៥០គីឡូ បូកនឹងប្រដាប់ប្រដាអីថែមទៀតផងច្រើន។ រៀបចំយ៉ាងល្អ មានតង់ មានkit មានមី មានត្រីខ ១០០ កំប៉ុង ស៊ីបាន១ខែដែរណា។ យើងហ៊ានចំណាយ ព្រោះយើងហ៊ានទទួលខុសត្រូវចំពោះប្រជាពលរដ្ឋរបស់យើង។ ការរុះរើផ្ទះ ខ្ញុំដឹងតែបងប្អូនពិបាក តែបងប្អូនប្រៀបធៀបរវាងការរស់នៅមួយដែលអត់មានស្ថេរភាព ជាមួយនឹងការផ្លាស់ទីកន្លែងមកនៅទៅនេះមានស្ថេរភាព ហើយមានកម្មសិទ្ធិ ជ្រើសរើសទៅ? ជ្រើសរើសអានេះវាកាក់កបជាង។ ចេញដំណើរពីទីនេះ យើងអាចទៅរកមុខរបរ ឬទិញដីកន្លែងថ្មីៗបន្តទៀត ពង្រីក ជាមួយនឹងការទទួលអត្ថប្រយោជន៍នៃប័ណ្ណក្រីក្ររយៈពេល១០ឆ្នាំ វាសមរម្យ។ រួចហើយផលប្រយោជន៍ដែលយើងបានធំ(ជាងគេ) គឺអង្គរវត្តរបស់យើងត្រូវបានសហគមន៍អន្តរជាតិ ជាពិសេស UNESCO ទុកជាសម្បត្តិបេតិកភណ្ឌមនុស្សជាតិ ហើយមិត្តភក្ដិរបស់យើងនឹងចូលរួមជួយយើងក្នុងការការពារអង្គរ ការពារបេតិកភណ្ឌនៅក្នុងតំបន់អង្គរ

តាមរយៈបេតិកភណ្ឌអង្គរនេះ ភ្ញៀវទេសចរមកកាន់អង្គរ ដល់ភ្ញៀវទេសចរមកកាន់អង្គរ កង់បីក៏បានលុយដែរ កង់បួនក៏បានលុយ កង់ពីរក៏បានលុយ អ្នកលក់ដូរក៏បានលុយ។ យើងយកចំណុចនេះជាចំណុចទាក់ទាញទេសចរ កាលណាទេសចរចូល យើងមានផ្លែដូងក៏លក់ឲ្យទេសចរ យើងមានផលិតផលសម្រាប់វិស័យទេសចរ គឺទទួលបានផល។ ប៉ុន្តែផ្ទុយទៅវិញ បើយើងបាត់លក្ខខណ្ឌជាតំបន់បេតិកភណ្ឌពិភពលោកហើយ ទេសចរក៏បាត់ ហើយយើងលក់អីបាន។ ឥឡូវទេសចរចាប់ផ្តើមរើបៗហើយ បន្តិចទៀត ចិននឹងឈានទៅដល់ការកាត់បន្ថយ ឬក៏បញ្ឈប់ការអនុវត្តនូវនយោបាយសូន្យ Covid-19។ បើចិនគាត់បញ្ឈប់នយោបាយសូន្យ Covid-19 ទេសចរចិនបុកចូលគឹបមក ហើយសៀមរាបមានព្រលានយន្តហោះថ្មី ដែលព្រលានយន្តហោះមុននេះ គឺព្រលានយន្តហោះមិនអាចចុះយន្តហោះ​ធុនធំបានទេ សុទ្ធតែយន្តហោះធុនតូច។ ឥឡូវយើងមានព្រលានយន្តហោះ ចុះយន្តហោះខ្នាតយក្ស ធុនណាក៏ចុះបានដែរ។

អញ្ចឹងភ្ញៀវទេសចរនឹងបុកចូលសៀមរាប។ ជួនកាលថ្ងៃណាមួយគេមកលេងនៅរុនតាឯក គេថាកន្លែងហ្នឹងជាកន្លែងអភិវឌ្ឍន៍ថ្មី អញ្ចឹងគេចង់មកលេងរុនតាឯក។ អញ្ចឹងរុនតាឯកលក់ដាច់តាំងពីនំកង កុំថាពួកអឺរ៉ុបមិនចេះស៊ីនំកង កុំឆ្ងល់ពេក។ ពួកនេះចេះស៊ីតាំងពីចេកចៀន តាំងពីនំកង តាំងពីនំក្រូច តាំងពីនំបញ្ចុកជាដើម។ យើងប្រើវិធីហ្នឹងដើម្បីធ្វើម៉េចទាញទេសចរចូលក្នុងស្រុក បង្កើតការងារធ្វើ បង្កើតប្រាក់ចំណូល ការដាំដុះ ការចិញ្ចឹមសត្វរបស់យើង បំរើឲ្យវិស័យទេសចរ ដែលខ្ញុំប្រើទស្សនទានថា នាំចេញនៅហ្នឹងកន្លែង មិនចាំបាច់នាំចេញទៅក្រៅប្រទេស បានហៅថានាំចេញទេ។ យើងដាំដុះ យើងចិញ្ចឹមសត្វ នាំចូលសណ្ឋាគារ ឲ្យពួកបរទេសស៊ី ចាត់ទុកថាជាការនាំចេញនៅហ្នឹងកន្លែង ដើម្បីជំរុញសេដ្ឋកិច្ចកម្ពុជា។

ថ្ងៃនេះបងប្អូនពិបាកតិច ជាមួយនឹងការផ្លាស់ប្តូរទីលំនៅ ប៉ុន្តែបងប្អូននឹងទទួលផលប្រយោជន៍ខ្ពស់ជាងនៅត្រង់ថា ថ្ងៃនេះអញច្បាស់ រុនតាឯក។ នាយករដ្ឋមន្ត្រីមកបើកដល់ទៅ ២ ដង ហើយខ្ញុំមិនមែនមកតែ ២ ដងទេ ប្រហែលជាលើកក្រោយ ខ្ញុំមករៀងរាល់ឆ្នាំ។ ដូចដែលខ្ញុំធ្លាប់ធ្វើនៅតាកែនកោះស្លា ហ្នឹងមណ្ឌលពិការ និងកន្លែងភ្នំគូលែន យុទ្ធជនពិការ។ អញ្ចឹងភូមិនេះ ខ្ញុំក៏អាចមកសួរសុខទុក្ខនៅមុនចូលឆ្នាំ ឬពេលណាមួយ ខ្ញុំមកសួរសុខទុក្ខ ដើរមើលដំណាំតាមផ្ទះ … ពេលនោះយើងជួបគ្នាហើយ ហើយតែជួបគ្នា នាយករដ្ឋមន្ត្រីហ៊ុន សែន មិនដែលដៃទទេ ធម្មតាចឹង។

… បងប្អូនទទួលជំនួយ ខ្ញុំបានប្រកាសហើយអម្បាញ់មិញ មានតាំងពីឃីត មានតាំងពីក្រមា​ មានតាំងពីលុយ លុយ ១ លាន ៤ សែន ប៉ុន្តែគ្រាន់តែផ្តាំផ្ញើ កុំភ្លេច ១៧១៦ គ្រួសារ ត្រូវទទួល​បានឃីតមួយកញ្ចប់ ហើយនឹងតង់ ១ ដូចគ្នា។ ហើយក្រៅពីនោះ មានក្រុមការងារដែលកំពុងតែធ្វើនេះ អរគុណកោតសរសើរចំពោះក្រុមការងារនេះផងដែរ ក្រុមការងារអនុវត្តផ្ទាល់មាន ៧១២ នាក់ ក្នុងម្នាក់ៗថវិកា ៥ ម៉ឺនរៀល។ ជូនកងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប ថវិកា ២០ លានរៀល។ ជូនសិស្សានុសិស្ស ១០២ នាក់ ក្នុងម្នាក់ៗសៀវភៅ ២ ក្បាល ប៊ិច ១ ដើម ថវិកា ១ ម៉ឺនរៀល។ ជូនលោកគ្រូ អ្នកគ្រូចំនួន ៦ នាក់ ក្នុងម្នាក់ៗថវិកា ៥ ម៉ឺនរៀល។ ជូនសាលាបឋមសិក្សាហ៊ុន សែន រុនតាឯក ថវិកា ១ លានរៀល។ ជូនគ្រូពេទ្យប្រចាំការក្នុងអង្គពិធី ថវិកា ៣ លានរៀល។ ជូនសាលាស្រុកបន្ទាយស្រី ថវិកា ២ លានរៀល។ ជូនសាលាស្រុកបាគងថវិកា ២ លានរៀល។ គ្រូនិងសិស្ស មក ២ ដង ក៏មានរបស់ទាំងពីរដងឲ្យគាត់ដែរ ព្រោះគាត់នៅហ្នឹងដែរ វាអត់ផ្អូមទេ របស់ហ្នឹង។ មក ២ ដង លើកទី ១ ឲ្យលុយ ១ ម៉ឺន សៀវភៅ ២ ក្បាល ប៊ិច ១ ដើម មកលើកទី ២ ឲ្យម្តងទៀត វាអត់ផ្អូមទេអាហ្នឹង កាន់តែច្រើន កាន់តែល្អ។

សន្យាជាមួយគ្នាថាបន្ទាប់ទៅ ព្រមព្រៀងរៀបចំខាងផ្នែកអាជ្ញាធរត្រូវធ្វើអ្វីជាកិច្ចការរបស់ខ្លួន ដូចជាផ្នែកផែនការនិងសង្គមកិច្ច ដោះស្រាយបញ្ហាប័ណ្ណក្រីក្រ រួចហើយទម្លាក់លុយបើកឲ្យបងប្អូន ក្នុងខែ ១០ ដែលចាប់ឆ្នោតខែ ៩ គឺបើកក្នុងខែ ១០។ បន្តទៅ អ្នកដែលកាន់ប័ណ្ណទី ២ ត្រូវប្តូរប័ណ្ណឲ្យទៅជាប័ណ្ណទី ១ អាហ្នឹងកិច្ចការខាងរដ្ឋបាល។ បន្ទាប់ទៅទៀត ការងារត្រូវបន្តចាប់ឆ្នោត ចាប់ឆ្នោតហើយ ត្រូវចាប់ផ្តើមរៀបចំតែម្តងជាមួយនឹងប័ណ្ណក្រីក្រប្រភេទ ១ ដើម្បីសម្រួលថា អ្នកដែលចាប់ឆ្នោតក្នុងខែ ១០ ត្រូវតែមានប័ណ្ណក្រីក្រសម្រាប់បើកលុយខែ ១១​។ ក្នុងផ្នែកអាជ្ញាធរដែរ ត្រូវធ្វើហេដ្ឋារចនាសម្ព័ន្ធ ទាំងប្រព័ន្ធផ្លូវ ទាំងការឈូសឆាយដីសម្រាប់ការធ្វើផ្ទះ ទាំងការរុញបណ្តេញទឹក ភ្លើង កសាងមន្ទីរពេទ្យ សាលារៀន ហើយសាលារៀនក៏សុំបញ្ជាក់ សាលារៀនមិនមែនត្រឹមតែបឋមសិក្សាប៉ុណ្ណឹងទេ សាលារៀនមានដល់វិទ្យាល័យនៅតំបន់នេះ។ ពាក់ស្នែងក៏ដូចគ្នា មានទាំងបឋម អនុវិទ្យាល័យ និងវិទ្យាល័យដូចគ្នា មានមន្ទីរពេទ្យដូចគ្នា។ កុំព្រួយក្មួយស្រី(នៅក្នុងការសន្ទនា) កូន ៤ ដែលកើតក្រោយទៀត កើតនៅមន្ទីរពេទ្យរុនតាឯកទៅ …។

ឯចំពោះប្រជាពលរដ្ឋរបស់យើង ត្រូវត្រៀមលក្ខណៈសម្បតិ្ត ហើយលក្ខខណ្ឌកុំភ្លេច ការទាមទាររបស់យើង អ្វីដែលខ្ញុំនិយាយឲ្យអាជ្ញាធរធ្វើ យើងត្រូវចេះទាមទារ ទី ១ ទាមទារថា ប័ណ្ណក្រីក្ររបស់ខ្ញុំ ម៉េចក៏មិនធ្វើឲ្យខ្ញុំ? អត់ទាន់ឃើញមនុស្សមកនេះ បញ្ចុះកម្លាំងមនុស្សមក ដើម្បីថាគ្រួសារមួយមានគ្នាប៉ុន្មាននាក់។ កូនដែលមិនទាន់កើត មិនទាន់ដាក់ចូលក្នុងបញ្ជីទេ។ ហ្នឹងត្រូវចូលក្នុងបញ្ជីអ្នកមានផ្ទៃពោះ។ ហ្នឹងមួយទៀត អាហ្នឹងត្រូវថែម គឺគាត់ត្រូវបានរបបបន្ថែម ឲ្យតែមានផ្ទៃពោះ។ អញ្ចឹងចាំមើលអ្នករុនតាឯក និងអ្នកពាក់ស្នែង ច្បាស់ជាមានកូនច្រើន ព្រោះនកូនច្រើនកើនលុយ ចំណូលក្នុងគ្រួសារផង និងបានមកពីគោលនយោបាយសម្រាប់ស្ត្រីមានផ្ទៃពោះ និងរហូតដល់កូនអាយុ ២ ឆ្នាំ។ ការទាមទារមួយទៀត គឺទាមទារ ម៉េចមិនមកដឹកខ្ញុំ ខ្ញុំអត់ព្រមមកទេ បើមិនមកដឹកខ្ញុំ អញ្ចឹងលោកឯងទាំងពីរនាក់ត្រូវទទួលខុសត្រូវ ត្រូវដឹកគាត់។ មុនឲ្យគេដឹក មកមើលដី ដីខ្ញុំអត់ទាន់ទាំងឈូសផង ឲ្យខ្ញុំមកម៉េច ត្រូវទារលក្ខខណ្ឌហ្នឹង ខ្ញុំបង្រៀនឲ្យប្រជាជនចេះទារ។

ទារទី ១ គឺទារប័ណ្ណក្រីក្រ ដែលនាយករដ្ឋមន្ត្រីប្រកាសឲ្យបើកហើយ លុយត្រូវតែបានខែ ១០ ទោះបីយើងបើកចុងខែ ១០ ក៏ដោយ ឬខែ ១១ ក៏ដោយ តែប្រាក់ខែ ១០ របស់ខ្ញុំកុំឲ្យបាត់។ ទាំងអស់គ្នាត្រូវចាំ តាមទារ ហើយខ្ញុំតែមានបណ្តឹងរឿងហ្នឹង ត្រូវជាប់រឿង ក្រសួងសង្គមកិច្ចត្រូវតែជាប់ហើយ ផែនការក៏ជាប់។ ប៉ុន្តែបើផែនការគេចេញប័ណ្ណហើយ … លុយអត់ខ្វះទេ … មានតែពួកអ្នកដែលវាយតម្លៃខុស គេហៅពួកចាញ់មិនដែលឈ្នះ ចាញ់ជាអមតៈ អាហ្នឹងទើបវាយតម្លៃថា រដ្ឋាភិបាលហ៊ុន សែន អស់លុយ …។

… គេថា គេទៅដល់ណា ហ៊ុន សែន ជាប់ដល់នោះ។ ឯងដូចជាមិនឃើញជាប់ណា។ ទេ!ជាប់កិច្ចការ។ ហ្នឹងគេនិយាយត្រូវ។ ទៅអង្គការសហប្រជាជាតិ ជាប់កិច្ចការនៅអង្គការសហប្រជាជាតិ ហើយបំពេញការងារនៅហ្នឹង។ ទៅគូបា ជាប់នៅគូបា ទៅជប៉ុន ជាប់នៅជប៉ុន មកឥឡូវមកជាប់កិច្ចការនៅនេះ។ អញជាប់ការងាររបស់អញ វាត្រូវជាប់ចឹង តែមិនមែនជាប់ហ៊ុន សែន រហូតដល់អស់អំណាចទេ។ ហ៊ុន សែន ធ្វើរហូតដល់ ហ៊ុន សែន ឈប់ចង់ ហើយឈប់ចង់ មានយូរបានឈប់ ឬក៏អាចឈប់លឿន អាហ្នឹងស្រេចតែចិត្ត ហ៊ុន សែន ព្រោះប្រជាជនបោះឆ្នោតឲ្យគណបក្សប្រជាជនហើយ មានរឿងអីទៀត។ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជន ហើយជានាយករដ្ឋមន្ត្រី កាលណា ហ៊ុន សែន ឈប់ចង់ធ្វើនាយករដ្ឋមន្ត្រី អាហ្នឹងផ្ទេរឲ្យគេផ្សេងទៅ។ ហ្នឹងរឿងរបស់ ហ៊ុន សែន រឿងរបស់គណបក្សប្រជាជនតើ … មុននេះថាគណបក្សប្រជាជនទាស់គ្នា ទៀ បាញ់ ទៅផ្សេង ស ខេង ទៅផ្សឹង ម៉ែន សំអន ទៅផ្សេង សាយ ឈុំ ទៅផ្សឹង អស់ពីនោះ ហ៊ុន ម៉ាណែត និង ហ៊ុន ម៉ានី ទាស់គ្នាម្តង ដើម្បីគ្នាធ្វើនាយករដ្ឋមន្ត្រី ចប់។

កូនរបស់នាយករដ្ឋមន្ត្រី ឬក៏ចៅរបស់នាយករដ្ឋមន្ត្រី អត់មានទម្លាប់ គ្រួសារនេះគ្មានទម្លាប់ទាស់គ្នាទេ ចៅរបស់ខ្ញុំ ២២ នាក់ មានតែ ១ នាក់ នៅក្នុងចំណោមហ្នឹង គ្រប់គ្រងបាន ២២ នាក់។ កូនអ្នកណាក៏ដោយ ឲ្យតែមាន ១ ជាពិសេសកូនខ្ញុំ កូនស្រីពៅ ក្មួយៗរបស់វានៅប្រមូលផ្តុំ ឪពុកម្តាយរបស់វាទៅណាអត់ខ្វល់។ ថ្ងៃមុនឪពុកម្តាយរបស់ចៅទី ២១ ទៅស្រុកក្រៅបាត់ នាងមួយនេះនៅជាមួយម្តាយធំ ទៅលេងកំពង់សោម ត្រឡប់មកវិញ មកនៅផ្ទះជីតា។ ឃើញជីតាមក រត់អោប រួចហើយគេដឹកដៃចូលស៊ីបាយ។ ស៊ីបាយហើយ គេដឹកដៃចូលបន្ទប់ រួចហើយគេទាញឡេយកមកលាបដៃឲ្យជីតា។ ត្រកូលហ៊ុន អត់ចេះទាស់គ្នាទេ។ សុំផ្តាំត្រឡប់ទៅវិញ ធ្វើម៉េចឲ្យតែអ្នកឯងត្រូវគ្នាទៅបានហើយ មិនចាំបាច់មកប្រដៅគណបក្សប្រជាជន ហើយក៏មិនចាំបាច់ប្រដៅគ្រួសារខ្ញុំដែរ។

រៀបចំគ្រួសារឲ្យពួកអ្នកឯងស្រស់ល្អទៅ។ បើគ្រួសារខ្ញុំមិនកើត មិនមែនគ្រួសារខ្ញុំអាចមានសុខុមដុមរមនារហូតមកដល់ពេលនេះទេ។ បើសូម្បីតែក្នុងគ្រួសារមួយ មិនអាចត្រួតត្រាបាន យើងទៅត្រួតប្រទេសយ៉ាងម៉េចទៅកើត និយាយឲ្យចំៗតែម្តងទៅ។ បើយើងត្រួតត្រាក្នុងគណបក្សខ្លួនឯងមួយមិនកើត សួរថាយើងត្រួតត្រាប្រទេសបានទេ? សមាជិក/ជិកា មេដឹកនាំកំពូលៗរបស់គណបក្សប្រជាជន មកនេះច្រើនណាស់ គេចេះរស់នៅជាមួយគ្នា ៤៣ ឆ្នាំ ហើយបើគិតសរុបទៅ ៤៥ ឆ្នាំហើយ ប៉ុន្តែក្នុងពេលកាន់អំណាច គឺ ៤៣ ឆ្នាំ នៅក្នុងអំណាច ជិត ៤៤ ឆ្នាំ គណបក្សប្រជាជនមិនដែលរង្គោះរង្គើទេ។ បញ្ហាខ្លះៗវាកើតចេញឡើង ដោយនោះជាដំណើរការធម្មតានៃប្រជាធិបតេយ្យក្នុងបក្សតែប៉ុណ្ណោះ តែមិនមែនជាជម្លោះដូចពួកអ្នកឯង ដូចបែកក្អម ដែលខ្ញុំប្រើពាក្យថា ឆ្កែបើស៊ីចានបាយតែមួយ ឆ្កែតែមួយក្បាល វាស៊ីស្ងាត់ណាស់ ប៉ុន្តែតែមាន ២ ក្បាលចូលស៊ីក្នុងចានមួយ វាខាំគ្នានៅហ្នឹង ពិតប្រាកដទេ? ជឿខ្ញុំទេ?

អាពាហ៍ពិពាហ៍ដែលចាប់បង្ខំមួយ អ្នកឯងអាចរស់នៅបានមួយរយៈ បន្តទៅបែក។ ប៉ុន្តែគណបក្សប្រជាជនពី ៥ ក្រុមខុសៗគ្នា បង្កើតទៅជាកម្លាំងរំដោះជាតិមួយ ហើយរួមរស់នៅជាមួយគ្នា ៤៣ ឆ្នាំ ជារយៈពេលមួយ ជិតកន្លះសតវត្សរ៍ មិនមែនរឿងតូចចតាចទេ។ ផ្តាំទៅពួកអ្នកឯង ត្រឹមតែប៉ុន្មានគ្រឿង ប្រើពាក្យប៉ុន្មានគ្រឿងចឹងចុះ ជេរគ្នាហ៊ុយដី ហើយជេរសុទ្ធតែដាក់ហ្វេសប៊ុក live show ជេរគ្នាទៀត ហើយតាំងខ្លួនជាអ្នកពូកែ តាំងខ្លួនជាអ្នកបង្រួបបង្រួមជាតិ បង្រួបបង្រួមតែគ្នាឯងប៉ុន្មាននាក់ បង្រួបបង្រួមមិនត្រូវគ្នា អត់មានស្តាប់មេស្តាប់កើយ។

ខ្ញុំបញ្ចប់ត្រឹមតែប៉ុណ្ណឹងចុះ ជាមួយនឹងការអរគុណចំពោះបងប្អូនជនរួមជាតិ ហើយអនុវត្តនូវការសន្យាទាំងអស់គ្នា ភារកិច្ចរបស់ប្រជាពលរដ្ឋក៏ត្រូវធ្វើ ភារកិច្ចរបស់ខាងផ្នែករដ្ឋក៏ត្រូវធ្វើ។ ហើយសុំជូនពរសម្តេចឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាពិសេសបងប្អូនជនរួមជាតិទាំងអស់ សុំប្រកបដោយពុទ្ធពរ និងពរ ៥ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ។ (សម្តេចនិយាយលេងអំពីការស្លៀកពាក់របស់គាត់)។សូមអរគុណ៕

===== * =====

Selected Comments Samdech Techo Hun Sen, in the Conversation with People Who Had Their Land Lottery Done to Relocate out of Angkor Wat Area to Resettle at the Village of Run Ta Ek of Banteay Srei District [Unofficial Translation]
=====

CNV: 

(1) Two Decisions – (a) Running Water for Further Development of Resettlement at Run Ta Ek and Pak Snaeng and (b) Cambodia Does Not Support Annexation of Ukraine into Russia

[…] Our country now has a population of 17 million. In 1979, the population of Cambodia was about 5 million. Laos also has a population of 5 million then. As of present, Laos has recorded a population of only 7 million, while Cambodia has up to 17 million […] I have traveled a lot (in the past week). From the gathering last time, I made a journey to New York, the United States, to work at the United Nations. After that, I went to visit Cuba […] and continued to Tokyo, Japan […] upon arrival in Cambodia, yesterday there was also an Interfaith Conference on Human Trafficking. There are also many documents that are waiting for me […]

[…] I woke up early this morning to see two documents. Firstly, (a document) related to further development – the water supply problem – in the area of Pak Snaeng. Secondly, in relation to foreign affairs, the Ministry of Foreign Affairs is seeking advice related to the annexation of Ukraine into Russia […] I have already announced that we do not support it. We oppose the establishment of a separatist state, the use of force or the threat of force. If a resolution drafted by the United States and Albania does not pass through the Security Council, it will definitely go to the General Assembly. At the UN General Assembly, Cambodia had no other choice. If out of the blue, some country send in the army to cooupy Siem Reap, and then, through a referendum, Siem Reap separates into an independent state, will we accept it? We really cannot accept […] the same thing, Kosovo in Europe, created by NATO and Europe to this day, we do not recognize […]

I thank HE Chea Sophara, Deputy Prime Minister and Minister of Land Management, Urban Planning and Construction, on behalf of the Royal Government, for coming and providing guidance on the resettlement process. The report shows the progress related to the construction of the Run Ta Ek area, and finds appropriate solutions for relocating people who do not live in accordance with the UNESCO designation that we have placed Angkor Wat as a World Heritage Site […] should we leave these buildings as they are and/or some would seek to expand it, Cambodia will lose a great opportunity, because Angkor Wat would lose its World Heritage Site status […]

(2) More Temples to Seek Listing as World Heritage Sites; World Heritages to Attract Tourists, Create Jobs, Generate Incomes

[…] When I flew abroad, I read a book written by Keo Ba Phnom that downloaded into my iPad […] and I also ordered publication […] I observed a point and that point is true. The first meeting took place in Fère in Tardenois on December 2, 3 and 4, 1987, His Majesty the late King and HLuong Mey (the Queen Mother) now and the late Prince Norodom Ranariddh at that time met and discussed ways to prevent hostilities in the Angkor area […] the national heritage […] we have been paying attention to Angkor Wat temple and other temples since (when) the (country was still at) war. The only thing I objected was that Son San proposed to designate the entire heritage site as a demilitarized zone. He was too smart. We objected […]

HM was pleased with the absence of hostilities in heritage areas. In 1992, (we) propose to support the designation of Angkor Wat as a World Heritage Site […] we have placed the temple of Angkor Wat, then to the temple of Preah Vihear, then to the temple of Sambor Prei Kuk, and now we are placing subsequently more temples […] as the world heritages […] our ancestors built many temples for us to maintain. If we lack care, it is the destruction of our ancestral heritages. I used to say that “we must not kill the hen just to have one delicious meal, but saving the hen will allow us to get the eggs and offspring.” We use the existing heritages (to) attract tourists, create jobs, generate income for our people, it is better than leaving them in ruins […]

(3) Encouraged by All Institutions’ Efforts; Resettlement Requires Highest Decision-Making Power; 1986-87 Moved People out of Angkor Area Once

[…] Encouraged by all institutions’ efforts – drinking water, electricity, telephone systems, infrastructure to be built […] although it is not yet ready, but it has begun. Just on the way, I saw a hospital under construction […] it will not be long as this engineering unit is the unit I allowed to build schools across the country […] I should accept my shortcomings (as) I happened to solve problem sporadically using the lower level means and authority. Therefore, the effectiveness of solving is not enough. Such a settlement requires those with the highest decision-making power. For example, this morning I decided […] to provide an additional US$ 6 million (for the project). Who would have the right to decide (to release) money like this? […] only the Prime Minister has the right to decide […] because we apply a unified mechanism of one commander in chief and one general staff […]

Issues relating to the Angkor area requires me to connect myself here with the staff that came down here […] with the participation of relevant institutions. The Apsara Authority, under the Ministry of Culture and Fine Arts, must also act consistently. Other supporting institutions, including the transports and public works, telecommunications, electricity, industry related to water supply, environment, agriculture related to the development of tourism, and cult must play their parts. We must all work together […]

While the governor of Siem Reap, who oversees the territory and the people here. The Apsara Authority does not specialize in managing the population, but governs the development of the area. Managing the people and protecting the security and social order are the jobs of the authority – the village, the commune, the district – that is responsible through these specific efforts and policies […]

[…] (the number of relocating families) has grown to more than 4,000. We still have more people to leave (the Angkor area), but as long as they leave, we have to make their leaving easier […] the infrastructure related to our Angkor resort requires its regular development and maintenance. Looking back on the past, 1986, 1987, 1988, I told people to leave the area in front of Angkor temple. It is called the Veal village. After the national reconciliation, however, they all went back […]

I did not just think of the issue today […] you may remember that there were two hotels in front of Angkor temple. Just across the street from Angkor […] there were two small hotels. I did not agree on the request to rebuild. Later, Nov Sam became the provincial governor, he moved the people out. But when Ton Chay became the governor, he allowed people to go back. Well, that has violated the rules set by UNECO […]

I would like to remind the Apsara Authority from now on to work hard. It is not true that I could not grasp whatever happened here in the past. Just to remind you. Some houses you allowed them to build. Not the current team of Apsara. It was the previous Apsara team. They let people build homes […] do not think that the Prime Minister had no knowledge of what was happening. Today I am in charge […] I have not gone anywhere yet […]

(4) Hun Sen Has the Supports of People Inside the Country and Abroad; People know Hun Manet; Attacks Make Hun Manet Know How to Protect Himself

Even though I am to no longer be the Prime Minister, I am still the President of the ruling party, I still have the right to give an opinion […] you complained that Hun Sen has been in power for too long. If Hun Sen walks away and gives the job to Hun Sen’s son, what problem could you have with that. (It happens because) people vote. It is up to the people to vote for him or not to vote for him. My son is an eligible citizen. I brought two granddaughters along to the United Nations […] I posted a selfie on Facebook, they quickly commented that it confirms the Hun family’s ruling […] that will be up to the people. It is not a lineage […] but the more you say, the more I do […]

[…] If you are sure that (Hun) Manet is not up to the task, you should be happy because then he (will not) be elected […] but on the contrary, you are afraid clearly […] because his father, Hun Sen, has had the supports of people inside the country and abroad. Should we transfer the power to Hun Manet, people also know him. So, these people (in the opposition) are really scared. If you are not, you should let Hun Manet do it so that you can easily beat him (in the election). I should thank you […] the reason I am thankful is that (while you attack him, Hun) Manet has to know how to protect himself […] he would not wait until his father is no more to know how to protect myself […] it is my way to educate my children (if ever they) fall, I never give my hand to get them up. They have to try to get up themselves […]

(5) The Cabinet’s Decision on Run Ta Ek Resettlement; 7 Points Policy and Details on Resettlement

Last time I instructed issuance of a notification letter […] today I reconfirm and add more to the six points I listed the other day. Let us issue a notification letter of the decision of the Prime Minister regarding the Run Ta Ek resettlement, because what I decided today is considered as a result of the Cabinet meeting […]

Firstly, I still confirm and make it clear that the task of transporting the people who came to settle in this place was handed over to the 4th Army Division and the 2nd Division […] and the clearing of land for the house was handed over to Techo Engineering […] and the land where they will move in to settle must be cleared and leveled […] Yesterday, I ordered Gen. Kheng Samet to add 400 to 500 more equipment for land work and management […]

Secondly, (with) the first phase of support, today we are providing some more. For some cases we are providing the same items and for some cases we are providing more […]

Thirdly […] I have to deal with this a policy package (for) all of you who volunteer to move from the old living area to the Run Ta Ek area and other areas besides Angkor, such as Pak Snaeng and possibly other places, for people to get Poverty I card […] (between) Poverty I card and Poverty II Cards, the Poverty I card receives more money […]

In the upcoming election, the CPP is to make no promises of so much salary for the elderly. But the CPP government, however, has been doing this for years among 700,000 families with the elderly/children in it. The pregnant woman receives more money (Samdech has a conversation with the people), and support until the child is 2 years old […] the CPP […] has been implementing a set of issues for both the elderly and pregnant women for years without making any promises. In terms of budget, we have already spent more than US$ 20 million on (supporting) pregnant women from poor families […]

Fourthly, according to the report, to prepare the Pak Snaeng area about 4,700 lots or nearly 5,000 lots more […]

We want to restore the eastern Baray (reservoir) to catch more water. (the estimated catch is about) 30 million cubic meters, just half of this figure is good. HE Chea Sophara continues to work with the people. We must prepare a detour of this section of national road that is crossing this area […] the water system must go one step ahead […] we already have land ready for work. It is necessary to plan for secondary schools and hospitals. There must be similar infrastructural arrangement as we provided here (for Run Ta Ek) to ensure that the people find it acceptable for their settlement and receive the same regimes as those living in Run Ta Ek. However, we must concentrate on making the Run Ta Ek resettlement successful first […]

Point fifth […] the infrastructure must continue to be completed, but I would like to confirm that General Kheng Sameth, in addition to the road, is trying to clear land for them. Soon the ground will be dry, the machinery will be able to enter […]

Point 6 – I continue to call on microfinance to look into providing low-interest microfinance to people who volunteer to live here so they can start a business […]

Point 7 – I must confirm to all the monks, as well as the pagoda committee and all the Buddhists under the pagoda that for the 35 existing Buddhist pagodas, they are to remain as are […] but,

There are two requests – firstly, all pagodas are not to build more stupas or cemeteries. Of course, for the head monks and first and second assistant head monks, […] we allow […] but what we are asking for is people who go from far away to do it […], secondly, there are shops in the temples, please be clean and tidy. The pagoda in this area is combined with the management by (Apsara Authority) with the authority in this area and the cult (and religion) […]

(6) Meticulousness Enable Me to Lead from Five People to the Whole country; Hun Sen Will Go On Until Hun Sen Wishes to Continue No More

People and monks are clear now that the 35 Buddhist pagodas in the zone one and zone two of the Angkor site are not to be demolished. Some political parties are too bad and even worse on the point that we have not made clear interpretation, they will attack immediately. Hun Sen is also one of the politicians who has given attention to meticulous consideration. The pagodas are not to be demolished. They cannot take that as the subject for the 2023 election campaign. I also hope that the people here that I have been trying to solve all the problems for them will turn out to vote and will not vote for others […]

For the arrangement of event for me later, do not forget about water […] some people say that that the Prime Minister attends to such matter is meticulous. Please do not underestimate the meticulous things. If you do not think in detail, you will not be able to do great work. Some of them are blaming me about why should the Prime Minister have a headache over such trivial thing. It is because of my meticulousness that I have been able to lead from five people to the whole country, for the longest time in the world […]

[…] the greatest benefit of all is that our Angkor Wat is considered by the international community, especially UNESCO, as a World Heritage Site, and our friends will join us in protecting Angkor, protecting the heritage in the Angkor area. Through this Angkor heritage, tourists come to Angkor, from which tricycles drivers get money, four-wheelers get money, two-wheelers get money, vendors get money […] when tourists come in, […] we have products for the tourism sector. On the other hand, if we were to lose the status of a World Heritage Site and tourists disappear, we can sell nothing. Now that tourism is showing a recovering sign. China will soon be able to wrap up the zero Covid-19 policy, and when the Chinese tourists come back into Siem Reap, we have a new airport […] that can land any giant plane […]

[…] Some said that Hun Sen would be stuck wherever he goes. I have not seen that coming. I went from the UN in the United States to Cuba, to Japan, and now I am here, I am not stuck. I am busy with the country’s works. Hun Sen will go on until Hun Sen wishes to continue no more. Even when he does not want any more, he could take longer time before doing so or very soon […] it was up to Hun Sen because the people voted for the CPP […] Hun Sen is the president of the CPP. When Hun Sen stops wanting to be the Prime Minister, he can transfer to someone else. Well, it is matter of Hun Sen and of the Cambodian People’s Party […] if my family was not any good, they would not be harmonious until now. If someone cannot even keep their family together, how could s/he do it for the country […] many of the top members of the CPP are here today […] in the course of being in power for almost 44 years, the CPP has never been shaken. Some problems arose but that was the normal process of democracy in the party, and it is not a conflict like theirs […]./.