Wednesday, February 08, 2017

លោក សុខ ឥសាន៖ ចង់បាន​ជានា​ជាតិ បង្រួប​បង្រួម​ជាតិ និង​ឯក​ភាព​ជាតិ​

ភ្នំពេញ៖ លោក សុខ ឥសាន អ្នកនាំពាក្សគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា ដោយផ្អែកលើឧត្តមគតិដ៏ឧត្តុង្គឧត្តមនេះហើយ បានជាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បានផ្តួចផ្តើមដាក់ចេញនូវនយោបាយបង្រួបបង្រួមជាតិនាឆ្នាំ១៩៨៧ បង្កើតឡើងនូវការចរចា សីហនុ – ហ៊ុន សែន រហូតដល់សម្រេចបានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃ ២៣ តុលា ១៩៩១ ដែលជាបុព្វបទឈានទៅរៀបចំការបោះឆ្នោតសកលលើកទី១ នាឆ្នាំ១៩៩៣ បង្កើតបាននូវរដ្ឋធម្មនុញ្ញថ្មីមួយ នៃព្រះរាជាណាចក្រកម្ពុជា បើកឡើងនូវទំព័រប្រវត្តិសាស្ត្រថ្មីសម្រាប់កម្ពុជា ដោយអនុវត្តរបបប្រជាធិបតេយ្យសេរីពហុបក្ស និងការបោះឆ្នោតតាមប្រព័ន្ធសមាមាត្រ ។
លោក សុខ ឥសាន បានបញ្ជាក់ទៀតថា ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា នៅបានដាក់ចេញនូវនយោបាយ ឈ្នះ ឈ្នះ ដើម្បីបញ្ចប់ជីវិតអង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហម ប៉ុល ពត និងនាំមកនូវសន្តិភាពពេញលេញជូនប្រទេសជាតិ ដែលមិនធ្លាប់មានតាំងពីច្រើនឆ្នាំមកហើយ ហើយដែលធ្វើឱ្យមានការឯកភាពជាតិ ការស្រុះស្រួលជាតិ រួមសាមគ្គីគ្នាក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ស្តារ និងកសាង អភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើនជឿនលឿន រហូតដល់បច្ចុប្បន្ននេះ ។ ទាំងនោះជាផលដែលកើតឡើងពីមាគ៌ានយោបាយដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលមិនមានគណបក្សនយោបាយណា អាចប្រៀបផ្ទឹមបានឡើយ ។
លោក សុខ ឥសាន បានបញ្ជាក់បន្ថែមទៀតថា ការប្រកូកប្រកាសរបស់អ្នកនយោបាយមួយចំនួន ដែលថាចង់បានការជានាជាតិ ការឯកភាពជាតិ គឺគ្រាន់តែជាបន្ទរ និងការដើរតាមលំអាននៃនយោបាយរបស់គណបក្សប្រជាជនកម្ពុជា តែប៉ុណ្ណោះ ។ ការប្រកូកប្រកាសរបស់អ្នកនយោបាយទាំងនោះ គូសបញ្ជាក់កាន់តែច្បាស់ថែមទៀតនូវភាពត្រឹមត្រូវនៃមាគ៌ា នយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលជានិច្ចកាល ជាក្តីសង្ឃឹមរបស់ប្រជាជនកម្ពុជា ជារៀងរហូតតទៅ ៕



(វីដេអូបែកធ្លាយ) ហេ្វសប៊ុក​ សីហា ៖ តំណាងរាស្ត្រ ចាន់ ចេង រត់ចោលខោស្លីបលីអូ ព្រោះខ្លាចប្តីតំណាងរាស្រ្តពត ពៅមកទាន់ជាន់ក ដកស្លាប

ទំព័រហេ្វសប៊ុក សីហា នៅរសៀលថ្ងៃទី៨ ខែកុម្ភៈនេះបានទម្លាយរឿងអាស្រូវ របស់ថ្នាក់ដឹកនាំ គណបក្សសង្គ្រោះជាតិ ​ដោយបានផ្សាយថា មួយគូរទៀតហើយ៖ តំណាងរាស្ត្រ ចាន់ ចេង រត់ចោលខោស្លីបលីអូ ព្រោះខ្លាចប្តីតំណាងរាស្រ្តពត ពៅមកទាន់ជាន់ក ដកស្លាប ពេលកំពុងរួមរ័ក្ស វគ្គ១ ។
ទំព័រហ្វេសប៊ុក សីហា បានបញ្ជាក់ថា នោះគឺជាទំនាក់ទំនងស្នេហារវាងតំណាងរាស្រ្ដ និងតំណាងរាស្រ្ដ គឺលោកចាន់ ចេង​ សាហាយស្មន់ជាមួយលោកស្រី ពត ពៅ ។
សូមស្ដាប់សម្ដីរបស់តំណាងរាស្ដ្រទាំងពី ដែលមានអត្ថន័យទាំងស្រុងដូចខាងក្រោម៖
មួយរយៈនេះមានការផ្សព្វផ្សាយជាច្រើនក្នុងបណ្តាញសង្គមហ្វេសប៊ុក នូវរឿងស្មោកគ្រោក  ជាច្រើនរបស់អ៊ុំ ពូ មីង ជាតំណាងរាស្រ្តបក្សសង្គ្រោះជាតិ ក្នុងនោះមានទាំងរឿងអាស្រូវផ្លូវភេទរបស់លោកអ៊ុំមេបក្ស សម រង្ស៊ី ដែលមានទំនាក់ទំនងជាមួយនារីបំរើការងារក្នុងភោជនីយដ្ឋានផងដែរ។ បើរំលឹកពីរឿងចាស់កាលខ្ញុំកំពុងងប់និងបក្សវិញ ពួកគាត់និយាយអ្វីក៏ត្រូវចិត្ត និយាយអ្វីក៏ល្អដែរ តែដល់ពេលដឹងរឿងថោកទាបរបស់ពួកគាត់ មានទាំង តំណាងរាស្រ្តជាមួយលេខាផ្ទាល់ខ្លួន តំណាងរាស្ត្រជាមួយនារីម៉ាស្សា និងតំណាងរាស្ត្រជាមួយ សកម្មជនគណបក្ស ក៏ដូចជាតំណាងរាស្រ្តសាហាយស្មន់ជាមួយប្រពន្ធគេ រហូតដល់បំបែកបំបាក់គ្រួសារគេញុះញង់ឱ្យគេលែងលះគ្នា ដើម្បីយកឆក់ប្រពន្ធគេមកធ្វើជារបស់ខ្លួនក៏មាននោះ កុំថាឡើយឱ្យខ្ញុំស្តាប់ពាក្យសម្តីបោករបស់ពួកគាត់ សូម្បីតែមុខក៍ខ្ញុំមិនចង់ទាំងមើលផង។
ពេលនេះ ខ្ញុំសូមទម្លាយរឿងស្នេហាដ៏ក្តៅគគុកមួយទៀតរវាង តំណាងរាស្ត្រ និងតំណាងរាស្ត្រ ដែលពីមុនគេបានដឹងពីទំនាក់ទំនងស្នេហា រវាងពូតំណាងរាស្រ្ត យឹម សុវណ្ណ ប្តីរបស់មីងកែ សុវណ្ណរត្ន័ តំណាងរាស្រ្តខេត្តសៀមរាប លួចសាហាយស្មន់ជាមួយមីងតំណាងរាស្រ្ត លី ស្រីវីណា តែថ្ងៃនេះខ្ញុំសូមទម្លាយរឿងសាហាយស្មន់រវាងតំណាងរាស្ត្រ និងតំណាងរាស្ត្រ១គូរទៀតគឺ អ្នកមីង ពត ពៅ ជាតំណាងរាស្រ្តខេត្តកណ្តាល មានវ័យចំណាស់គួរសម ហើយមានទាំងចៅទៅទៀត លួចសាហាយជាមួយតំណាងរាស្រ្តដូចគ្នាឯងគឺពូចាន់ ចេង។
មានថ្ងៃមួយមីង ពៅ ព្រោះតែតម្រេកកាមតណ្ហាឡើងដល់កម្រិតនោះ ឈ្លៀតពេលប្តីមិននៅផ្ទះត្រូវទៅយាម មីងពៅ បានបោកកូនឱ្យនាំចៅទៅដើរលេងខាងក្រៅ រួចហៅពូចេងមករួមរ័ក្សជាមួយ ។ រឿងអាក្រក់មួយបានកើតឡើងចំពេលកំពុងរួមរ័ក្សជាមួយពូ ចេងនោះ ប្តីដើមមីងពៅ បានទូរស័ព្ទមកប្រាប់ថាយប់នេះអត់យាមត្រូវមកផ្ទះវិញ។ ភ្លាមនោះពូចេង ស្រវាខោអាវ សឹងមិនទាន់រត់ចេញយ៉ាងប្រញាប់ រហូតភ្លេចខោស្លីបលីអូ ឯមីងពៅក៏រហ័សដៃមិនអន់ដែរ យកលីអូ ពូចេងញាត់ក្នុងបង្គន់ចុចទឹកបំបាត់ភស្តុតាងទាន់ពេល។
សូមស្តាប់ទាំងអស់គ្នា ខាងក្រោមនេះជាសំឡេងនៃការឆ្លើយឆ្លងគ្នារវាងពូចាន់ ចេង ជាមួយមីង ពត ពៅ ៖

Facebook យុវតីសង្គ្រោះជាតិ រំលឹករឿងអាស្រូវ លោក កឹម សុខា វគ្គ ២ថ្ងៃ១០ដង

បន្ទាប់ពីមានការបែកធ្លាយនូវវីដេអូ រឿងអាស្រូវរបស់ថ្នាក់ដឹកនាំកំពូលមួយចំនួន បូករួមទាំងមេបក្សសង្គ្រោះជាតិ លោក សម រង្ស៊ីផងនោះ នៅរសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ទំព័រហ្វេសប៊ុកឈ្មោះ យុវតីសង្គ្រោះជាតិ បានបង្ហោះផ្សាយនូវវីដេអូ រឿងអាស្រូវរបស់ លោក កឹម សុខា ដែលបានបែកធ្លាយព្រោងព្រាតកាលពីដើមឆ្នាំ២០១៦។ វីដេនោះមានចំណងជើងថា អំពើរអនាចារ អសីលធម៌ របស់លោក កឹម សុខា ដែលបានអួតថា គាត់រួមរ័ក្សជាមួយស្រីមុំ ២ថ្ងៃ ១០ដង .។
ទំព័រហ្វេសប៊ុក ដែលបានផ្សាយរំលឹកពីរឿងអាស្រូវ របស់លោក កឹមសុខា ជាមួយស្រីមុំនោះ បានបង្ហោះផ្សាយដោយមានភ្ជាប់ ជាសំនួរថា “ហេតុអ្វីបានជាគណបក្សខ្ញុំអាប់ឱនកេរ្ត៍ឈ្មោះដល់កម្រិតហ្នឹង?” និងមានភ្ជាប់នូវខ្លឹមសារទាំងស្រុងដូចខាងក្រោមនេះ៖
ក្រោយពីមានការបែកធ្លាយរឿងអាស្រូវជាច្រើនជាបន្តបន្ទាប់របស់ថ្នាក់ដឹកនាំសង្គ្រោះជាតិ បានធ្វើឱ្យខ្ញុំនឹកឃើញរឿងមួយកាលពីប្រមាណ មួយឆ្នាំមុនដែលទាក់ទងនឹងការបែកធ្លាយសម្លេងរបស់លោកប្រធាន កឹម សុខា ជាមួយនឹងស្រីមុំ ដែលសុទ្ធសឹងតែជាឧទាហរណ៍ជាក់ស្តែងបង្ហាញអំពីអំពើអនាចា និងអសីលធម៌របស់ក្បាលម៉ាស៊ីនគណបក្សសង្គ្រោះជាតិ។
ក្នុងនាមខ្ញុំដែលជាយុវជនដែលតែងតែគាំទ្រគណបក្សមួយនេះគឺពិតជាមានអារម្មណ៍អាក់អន់ចិត្តមែនទែនជាមួយនឹងក្បាលម៉ាស៊ីនគណបក្សដែលតែងតែចំណាយពេលប្រព្រឹត្តតែអំពើអានាចារ មិនឃើញមានការគិតគូរអំពីការងារប្រទេសជាតិអ្វីទាល់តែសោះ! បើតែបែបនេះ តើឱ្យពួកយើងបន្តគាំទ្រទៀតយ៉ាងម៉េច?



ក្រុម​ការងារសហ​គមន៍​របស់​អាជ្ញាធរ​ជាតិ​អប្សរា បន្ត​អនុញ្ញាត​សំណើ​ជួស​ជុល និង​សាង​សង់​​សំណង់​តូចតាច​នៅ​ក្នុង​តំបន់​ការពារ​ឧទ្យាន​អង្គរ

ក្រុមការងារលេខាធិការដ្ឋានសហគមន៍ ដែលបានបង្កើតឡើងដោយអាជ្ញាធរជាតិអប្សរា បានដើរតួយ៉ាងសំខាន់ និងជិតស្និទ្ធបំផុតជាមួយសហគមន៍ប្រជាពលរដ្ឋ ក្នុងតំបន់អង្គរដល់មូលដ្ឋានផ្ទាល់ ដោយមានតួនាទីជាអ្នកសម្របសម្រួលលើផ្នែកអប់រំ សុខភាព អនាម័យ ផ្តល់ប្រឹក្សាផ្សេងៗ ជាពិសេសគឺទទួល និងអនុញ្ញាតសំណើជួសជុល ឬសាងសង់ខ្នាតតូចភ្លាមៗនៅនឹងកន្លែង ដូចជាសង់បន្ទប់ទឹក តសំយ៉ាប ជួសជុលផ្ទះជាដើម។ លើសពីនោះទៀត ក្រុមការងារសហគមន៍ក៏ទទួលរាល់សំណូមពរពីប្រជាពលរដ្ឋ ដើម្បីយកមកជូនថ្នាក់លើដោះស្រាយ និងពិចារណាផងដែរ។
ជាក់ស្តែងនាព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រុមការងារសហគមន៍ប្រចាំក្រុងសៀមរាប បានចុះទៅពិនិត្យសំណើសុំជួសជុលរបស់ប្រជាពលរដ្ឋចំនួន ០៦ករណី នៅភូមិគោកតាចាន់ សង្កាត់គោកចក ក្រុងសៀមរាប។ សំណើដែលប្រជាពលរដ្ឋបានស្នើសុំនោះមាន៖ ការសុំធ្វើរបង ចាក់ដី ជួសជុលផ្ទះ និងធ្វើផ្ទះថ្មី។ ក្នុងនោះមាន ៣ករណី ដែលអនុញ្ញាត ព្រោះជាសំណើស្រាល ឯ ៣ករណីទៀត ដែលមិនអនុញ្ញាត ព្រោះសំណើនោះជាសំណង់ធំ គឺតម្រូវឱ្យម្ចាស់សំណើទៅដាក់ពាក្យនៅច្រកចេញចូលតែមួយរបស់អាជ្ញាធរជាតិអប្សរា ទើបបាន។
លោក វ៉ន បូទី ប្រជាពលរដ្ឋដែលបានទទួលការអនុញ្ញាតចំពោះសំណើជួសជុលផ្ទះ បានអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ការពារឧទ្យានអង្គរ ដែលមានបំណងចង់ជួសជុលផ្ទះ ឬសាងសង់ផ្ទះថ្មី គឺត្រូវទៅដាក់ពាក្យនៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា ឬជម្រាបទៅអាជ្ញាធរមូលដ្ឋាន ដើម្បីយកសំណើដាក់ទៅក្រុមសហគមន៍ ជាជាងការលួចធ្វើដោយខុសច្បាប់ ដែលនាំឱ្យខូចខាតទាំងសងខាង ហើយចំពោះការសុំច្បាប់នេះ ក៏មិនមានបង់សេវាកម្មអីដែរ។
លោក ឃឹម ខុន សមាជិកក្រុមប្រឹក្សាសង្កាត់គោកចកបានប្រាប់ថា កន្លងមករាល់ការងារទាក់ទងនឹងសេវាកម្មផ្សេងៗរបស់ប្រជាពលរដ្ឋក្នុងតំបន់អង្គរ ក្រុមការងារលោកតែងសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរជាតិអប្សរា។ លោកក៏បានសម្តែងនូវសេចក្តីរីករាយចំពោះក្រុមការងារសហគមន៍ ដែលធ្វើឱ្យប្រជាពលរដ្ឋ និងក្រុមការងារលោកកាន់តែងាយស្រួលក្នុងការសំណូមពរ និងបំពេញការងារផ្សេងដោយមិនបាច់ធ្វើដំណើរទៅឆ្ងាយ។ លោកនឹងបន្តការសហការនេះឱ្យកាន់តែល្អ ដើម្បីថែរក្សាតំបន់អង្គរឱ្យមានរបៀបរៀបរយ ជាពិសេសគឺទប់ស្កាត់ការកើតឡើងនៃសំណង់ថ្មីៗ ដែលគ្មានការអនុញ្ញាត។
គួរបញ្ជាក់ដែរថា ដើម្បីបង្កភាពងាយស្រួលដល់ប្រជាជនក្នុងតំបន់អង្គរ ដែលនៅឆ្ងាយពីមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា អគ្គនាយកដ្ឋានអាជ្ញាធរជាតិអប្សរា ក៏បានសម្រេចបង្កើតក្រុមការងារមួយសម្រាប់ផ្តល់សេវានៅការិយាល័យច្រកចេញ-ចូលតែមួយ មាន២ទីតាំង ប្រចាំស្រុកពួក១ និងប្រចាំក្រុងសៀមរាប១។ ក្រុមការងារនេះមានតួនាទី និងភារកិច្ចសហការជាមួយមន្ត្រីប្រចាំការនៅច្រកចេញ-ចូលតែមួយ ដើម្បីពិគ្រោះយោបល់លើការស្នើសុំសេវាសាធារណៈរបស់ប្រជាជន ពាក់ព័ន្ធនឹងតំបន់រមណីយដ្ឋានអង្គរ ការផ្តល់ទម្រង់ពាក្យស្នើសុំ ទទួលពាក្យស្នើសុំ បញ្ជូនឯកសារមកមជ្ឈមណ្ឌលសេវាកម្មអាជ្ញាធរជាតិអប្សរា ដើម្បីពិនិត្យ និងជូនថ្នាក់ដឹកនាំសម្រេច ព្រមទាំងធ្វើរបាយការណ៍ជូនអភិបាលក្រុង/ស្រុកនៃច្រកចេញ-ចូលតែមួយ និងជូនមជ្ឈមណ្ឌលសេវាកម្មអាជ្ញាធរជាតិអប្សរា៕



លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវដល់ព្រះសង្ឃ និងប្រជាពលរដ្ឋ ចូលរួមក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន

ភ្នំពេញ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវដល់ព្រះសង្ឃ និងជនរួមជាតិទាំងអស់ ឱ្យចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា « រាជរដ្ឋាភិបាលកំពុងតែបន្តនូវយុទ្ធនាការនៃការបង្រ្គាបការប្រើប្រាស់គ្រឿងញៀន សូមព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គ តាមទីអារាមនានា ក៏ដូចជាបងប្អូនជនរួមជាតិ មេត្តាចូលរួមគ្រប់រូបភាព ចំណុចនៅទីនេះ តើត្រូវទុកឱ្យកូនចៅរបស់ខ្លួនចូលទៅពន្ធនាគារ ឬក៏ត្រូវអប់រំកូនចៅរបស់ខ្លួន កុំឱ្យប្រព្រិត្តគ្រឿងញៀន។ នៅប្រទេសហ្វីលីពីន និងប្រទេសដទៃ គឺគេឱ្យសម្លាប់នៅនឹងកន្លែងតែម្តង សង្គ្រាមប្រឆាំងគ្រឿងញៀននៅប្រទេសហ្វីលីពីន ធ្វើឱ្យស្លាប់មនុស្សប្រមាណ ៦ទៅ៧ពាន់នាក់ ទៅហើយ ប៉ុន្តែនៅកម្ពុជាយើងមិនអនុញ្ញាតឱ្យធ្វើបែបនេះទេ ។»
នេះជាការអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រី ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមានៅវត្តព្រែកប្រា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ៕

សម រង្ស៊ី កាន់តែបង្ហាញច្បាស់នូវចរិតពិសពុល

កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧ នេះ សម រង្ស៊ី បានបង្ហាញនូវចរិតពិសពុលរបស់ខ្លួន  តាមរយៈការចង់ប្តឹងលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន និងលោក ហេង សំរិន ប្រធានរដ្ឋសភាពីផែនការ ក៥ ទៅតុលាការអន្តរជាតិ។
ការចង់ដាក់ពាក្យប្តឹងនេះ បានបញ្ជាក់កាន់តែច្បាស់ មិនអាចប្រកែកបាន នូវចេតនាអាក្រក់របស់លោក សម រង្ស៊ី ដែលរហូតមកដល់ពេលនេះ ហើយលោក សម រង្ស៊ី នៅតែប្រមាថអាយុជីវិតប្រជាជនកម្ពុជា ដែលបានបាត់បង់ក្រោមស្នាដៃនៃរបបប្រល័យពូជសាសន៍ប៉ុលពត និងនៅតែតាមព្យាបាទថ្នាក់ ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលជាអ្នកដឹកនាំវាយផ្តួលរលំរបបខ្មែរក្រហម ( ប៉ុលពត ) និងដឹកនាំរៀបចំ និងអនុវត្តផែនការ ក៥ ដើម្បីទប់ស្កាត់ការប៉ុនប៉ងវិលត្រទ្បប់មក នៃការកាប់សម្លាប់ប្រជាជនទ្បើងវិញ នៃពួកប្រល័យពូជសាសន៍ប៉ុលពត ។
ដោយសារ សម រង្ស៊ី មិនបានភ្លក្សរស់ជាតិទុក្ខលំបាកក្នុងរបបប្រល័យពូជសាសន៍ ទើបលោក សម រង្ស៊ី គាំទ្រ និងចូលដៃជាមួយរបបនេះ ចង់ឱ្យមានការកាប់សម្លាប់អាយុជីវិតប្រជាជនកម្ពុជា។ ហេតុនេះហើយបានជាលោក សម រង្ស៊ី បែរជាមកចងគំនុំជាមួយ អ្នកដែលវាយផ្តួលរំលំ និងទប់ស្កាត់ការវិលត្រទ្បប់នៃរបបប្រល័យពូជសាសន៍ប៉ុលពត ទើបលោក សម រង្ស៊ី គំរាមប្តឹងម្តងហើយម្តងទៀតមិនឈប់ឈរយ៉ាងនេះ ។
ដោយសារចរិតអាក្រក់បែបនេះហើយបានជាលោក សម រង្ស៊ី បានបញ្ចូលមនោគមវិជ្ជាខ្មែរក្រហមទៅក្នុងកម្មវិធីនយោបាយរបស់គណបក្សខ្លួន។ ហេតុនេះ បានជារឿយៗលោក សម រង្ស៊ី តែងតែលាតត្រដាងជាសាធារណៈថា នៅពេលខ្លួនឈ្នះឆ្នោត ខ្លួននឹងរឹបអូសទ្រព្យសម្បត្តិអ្នកមាន អ្នកឧកញ៉ា យកទៅចែកអ្នកក្រ លប់ចោលកិច្ចសន្យាវិនិយោគបរទេសចេញ លប់បំណុលធនាគារ លប់ថ្លៃជំពាក់បំណុលផ្សេងៗរបស់ប្រជាជន  ធ្វើឱ្យសង្គមកម្ពុជាគ្មានអ្នកមានគ្មានអ្នកក្រ ដូចសម័យប៉ុលពត ។
ហេតុតែមានមហិច្ឆតាចង់បានអំណាច ទោះខូចខាតផលប្រយោជន៍ជាតិ និងផលប្រយោជន៍ ប្រជាជនយ៉ាង ណាក៏ដោយ ក៏លោក សម រង្ស៊ី មិនឈឺក្បាលវិលមុខដែរ ស្របតាមចរិតជាកូនពួកអភិ ជនតាំងពី ពូជពង្សដើមរបស់ខ្លួនមក។
ដូច្នេះ អាចនិយាយបានថា នយោបាយលោក សម រង្ស៊ី គឺជានយោបាយខ្មែរក្រហម ជានយោបាយចងគំនុំ និងជានយោបាយចងកំហឹងចំពោះជាតិសាសន៍ឯង យ៉ាងពិតប្រាកដ៕

សង្រ្គាម អាមេរិក-ចិន នឹងជាគ្រោះមហន្តរាយសម្រាប់ពិភពលោក

ការប៉ះទង្គិចផ្នែកយោធារវាង​សហរដ្ឋអាមេរិក និងចិន នឹងបង្កជាគ្រោះមហន្តរាយមួយសម្រាប់ពិភពលោក នេះបើតាមមន្រ្តីគណបក្សកុម្មុយនីស្តបានព្រមាននៅក្នុងសេចក្តីថ្លែងការណ៍ជាលើកដំបូងរបស់ខ្លួនស្តីពីទំនាក់ទំនងរវាងមហាអំណាចទាំងពីរ ចាប់តាំងពីលោក Trump ចូលកាន់តំណែងមក។
កាសែត People’s Daily បានលើកឡើងនៅក្នុងបទវិចារណកថាមួយថា “បើសិនជាសហរដ្ឋអាមេរិក និងចិនមានសង្រ្គាមនឹងគ្នានោះ ពិភពលោកទាំងមូលនឹងត្រូវបានបែងចែកគ្នា”។
ការព្រួយបារម្ភនៃសក្តានុពលមួយនៃសង្រ្គាមពាណិជ្ជកម្មដ៏គ្រោះថ្នាក់ ឬក៏ការប៉ះទង្គិចគ្នាដោយយោធារវាងមហាអំណាចនុយក្លេអ៊ែរទាំងពីរ បានចាប់ផ្តើមកើតឡើង ចាប់តាំងពីលោក Trump ឈ្នះការបោះឆ្នោតមក។
លោក Trump បានរិះគន់ចិនម្តងហើយម្តងទៀតនៅក្នុងយុទ្ធនាការរបស់គាត់ ហើយបានបន្តរុកគួនចិនចាប់តាំងពីគាត់ឈ្នះការបោះឆ្នោតមក។ បញ្ហាដែលគាត់ប្រយុទ្ធប្រឆាំងនឹងចិន រួមមាន ពាណិជ្ជកម្ម កោះតៃវ៉ាន់ និងបញ្ហាសមុទ្រចិនខាងត្បូង។
លោក Steve Bannon ប្រធានអ្នកយុទ្ធសាស្រ្តដ៏មានឥទ្ធិពលរបស់លោក​ Trump ត្រូវបានគេរាយការណ៍កាលពីសប្តាហ៍មុនថា បានព្រមានអំពីសង្រ្គាមរវាង សហរដ្ឋអាមេរិក និងចិន នៅក្នុងតំបន់ផ្លូវទឹកដ៏សម្បូរធនធាន ដោយថា វាគឺជារឿងមិនអាចជៀសវាងបាន។
ទន្ទឹមនឹងនោះដែរ លោក Trump មិនទាន់បានជួបសំណេះសំណាលជាមួយសមភាគីចិនលោក Xi នៅឡើយ បើទោះបីជាលោក Trump បានជួបជាមួយមេដឹកនាំពិភពលោក យ៉ាងហោចណាស់ ១៨ រូបរួចហើយចាប់តាំងពីការចូលកាន់តំណែងរបស់គាត់ក៏ដោយ។
ប្រតិកម្មសាធារណៈរបស់ទីក្រុង Beijing ចំពោះការងើបឡើងរបស់លោក Trump មានការប្រុងប្រយ័ត្នយ៉ាងខ្លាំងកន្លងមក បើទោះបីជា ការសែតភាសាអង់គ្លេសរបស់ចិន បានចោទប្រកាន់លោក Trump ថា “កំពុងប្រឡែងជាមួយភ្លើង” ដោយមានមន្ទិលពាក់ព័ន្ធនឹងគោលនយោបាយដ៏យូរអង្វែងរបស់អាមេរិកចំពោះតៃវ៉ាន់ ហើយកាសែតជាតិនិយមមួយក៏បានព្រមានអំពី “សង្រ្គាមទ្រង់ទ្រាយធំមួយ” ផងដែរ។
កាលពីខែមុន ក្រសួងការបរទេសចិនបានជំរុញក្រុមរបស់ប្រធានាធិបតីអាមេរិកឱ្យ “និយាយ និងធ្វើសកម្មភាពដោយប្រុងប្រយ័ត្ន” បន្ទាប់ពីមន្រ្តីព័ត៌មានរបស់សេតវិមាន លោក Sean Spicer បានសន្យាថា អាមេរិកនឹងរារាំងកិច្ចខិតខំប្រឹងប្រែងរបស់ចិនក្នុងការ “កាន់កាប់” សមុទ្រចិនខាងត្បូង។
នៅក្នុងវិចារណកថាការទូតមួយ ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទដោយកាសែត People’s Daily បានលើកឡើងថា គណបក្សកុម្មុយនីស្តចិនបាននិយាយថា ប្រទេសទាំងពីរគួរបញ្ជៀសការប្រឈមមុខគ្នា គេចចេញពីជម្លោះ និងការខ្វែងគំនិតគ្នាផ្សេងៗ។
កាសែតនេះបានបន្តថា “ចិន និងអាមេរិក បានចែករំលែកផលប្រយោជន៍រួមជាច្រើន… ហើយគួរបង្កើនការដោះស្រាយបញ្ហាដោយភាពវៃឆ្លាត”។
លោក Evan Medeiros អតីតប្រធានទីប្រឹក្សាកិច្ចការអាស៊ីរបស់លោក Obama បាននិយាយថា ការផ្តួចផ្តើមឆ្លើយតបរបស់ទីក្រុង Beijing ចំពោះអន្តរាគមន៍របស់លោក Trump លើគោលនយោបាយចិន ត្រូវបានគិតគូយ៉ាងប្រុងប្រយ័ត្ន។
លោក Medeiros បានបន្តថា “ចិនបានដឹងយ៉ាងច្បាស់ថា ពួកគេកំពុងដោះស្រាយជាមួយមេដឹកនាំអាមេរិកផ្សេងគ្នា និងមានការដឹកនាំបែបផ្សេង។ ពួកគេចង់រៀបចំការឆ្លើយតបដោយប្រុងប្រយ័ត្ន ដូច្នោះវានឹងអាចទប់ស្កាត់ការកើនឡើងនៃស្ថានភាពអាក្រក់រវាងប្រទេសទាំងពីរ”។
លោកស្រី Susan Shirk ប្រធានមជ្ឈមណ្ឌលចិនសតវត្សរ៍ទី២១ នៅសាកលវិទ្យាល័យ California បាននិយាយថា អ្នកជំនាញរបស់ចិន “មានការភាន់ច្រឡំជាខ្លាំង” ចំពោះគោលដៅជាក់ស្តែងរបស់លោក Trump លើរដ្ឋាភិបាលទីក្រុង Beijing ហើយបានបន្តថា ជំហរដូច្នោះ បានកើតឡើងចំពេលដែលមិនល្អ។
លោកស្រី Shirk បានបន្ថែមថា “ជាមនុស្សម្នាក់ ដែលបានឃើញពីទំនាក់ទំនងដ៏រឹងមាំរវាងនយោបាយក្នុងស្រុករបស់ចិន និងគោលនយោបាយការបរទេសរបស់ខ្លួន ខ្ញុំឃើញថា សេចក្តីថ្លែងការណ៍របស់លោក Trump ឆ្លើយតបទៅនឹងគោលនយោបាយការបរទេសរបស់ចិន បានធ្វើឡើងនៅក្នុងបរិបទមួយ ដែលមានគ្រោះថ្នាក់ជាខ្លាំង”៕

(វីដេអូ)កញ្ញា ធី សុវណ្ណថា សម្រេចតម្លើងការទាមទារសំណងពី ២៥ម៉ឺន ដល់ ៥០ម៉ឺនដុល្លារ ពីលោក សម រង្ស៊ី

គណនីយុវតីសង្គ្រោះជាតិ ប្រៀបធៀបពាក្យសម្ដីអសុរោះរបស់ លោក កឹម សុខា ជាមួយនឹង លោក រៀល ខេមរិន្ត្រ គឺមិនខុសគ្នានោះទេ

នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧ នេះ គណនីហេ្វសប៊ុកឈ្មោះ យុវតីសង្រ្គោះជាតិ បានសរសេរសារខ្លីមួយទាក់ទងនឹងរឿងអាស្រូវក្នុងបក្ស ដែលមានខឹ្លមសារដូចខាងក្រោម៖
រំលឹករឿងពូ កឹម សុខា និយាយថោកទាបមិនចាញ់ រៀល ខេមរិន្ទ្រ នោះទេ ខ្ញុំបានលឺច្បាស់ៗថា ពាក្យសម្តី រៀល ខេមរិន្ទ្រ
ថោកទាបអសុរោះ មិនសម ជាសម្តីអ្នកចេះដឹងខ្ពង់ខ្ពស់ ជាតំណាងឱ្យរាស្ត្រទូលទាំងប្រទេសនោះទេ តែខ្ញុំក៏នៅចាំបានថា សំដីរបស់ លោក កឹម សុខា ក៏ថោកទាប និងអសុរោះ មិនចាញ់ រៀល ខេមរិន្ទ្រ ប៉ុន្មានដែរ។
ពាក្យសម្តីដែលថោកទាប និងឥតកេរ្តិ៍ខ្មាស់ ចេញពីមាត់របស់តំណាងរាស្ត្ររបស់បក្សដែលអួតថា សង្គ្រោះជាតិនោះ តើពួកគាត់នឹងសង្គ្រោះជាតិ ជួយប្រជាពលរដ្ឋបានតាមវិធីណា បើសូម្បីតែនិយាយក៏គ្មានសីលធម៌ផងនោះ? ដូចពាក្យមួយឃ្លាគេថា សម្តីសជាតិ មាយាទសពូជ !
ពួកយើងដែលជាយុវជន រួមទាំងនាងខ្ញុំផង ក៏មិនមែនមានន័យថា នាងខ្ញុំជាអ្នកគាំទ្រទាំងឥតពិចារណានោះទេ ពីព្រោះឥរិយាបថ និងចរិតគ្មានសីលធម៌បែបនេះ ពិតជាមិនសាកសមជាអ្នកតំណាងរាស្ត្រ និងពួកគាត់ ក៏មិនអាចដឹកនាំប្រទេសជាតិ ឬធ្វើកិច្ចការធំ អភិវឌ្ឍប្រទេសឱ្យរីកចម្រើនបានឡើយ៕


មូលហេតុដែលគណបក្សសង្គ្រោះជាតិមិនឈ្លោះ មិនឆ្លើយ មិនឆ្លង

នៅថ្ងៃ០៨ ខែកុម្ភៈ ឆ្នាំ២០១៧ ក្នុងគណនីហេ្វសបុកមួយ​ឈ្មោះថា សួន សេរីរដ្ឋា ( Sourn Serey Ratha ) បានបង្ហោះខឹ្លមសារខ្លីទាក់ទងនឹងរឿងអ្នកថតសំទ្បេង ដែលលោកបានសរសេរដូចខាងក្រោម៖
ពួកគេមិនហ៊ានប្តឹង អ្នកលួចថតសំឡេងរបស់ពួកគេ ពីព្រោះបើហ៊ានប្តឹង គឺស្មើនឹងទទួលស្គាល់ការពិតថា៖  នោះជាសំឡេងពិតរបស់ខ្លួន ដែលនិយាយជាមួយស្រីញី និងទាក់ទងបោកប្រាស់ស្រីក្មេង ក្រៅចំណងអាពាហ៍ពិពាហ៍ ។
ខូចតិច ឬខូចច្រើន គឺខូចដូចគ្នា ហើយបើនៅតែគាំទ្រអាខូច យកទៅជំនួសអាខូច គឺប្រទេសនេះនៅតែត្រូវដឹកនាំដោយអាមនុស្សខូច ៕


លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ៖គណបក្សប្រជាជនកម្ពុជា មិនមែនជាគណបក្សនិយាយខ្យល់ទេ

ភ្នំពេញ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា គណបក្សប្រជាជន មិនមែនជាគណបក្សនិយាយខ្យល់ទេ តែជាគណបក្សរួម សុខរួមទុក្ខជាមួយប្រជាពលរដ្ឋតាំងពីបាតដៃទទេ ក្រោយរំដោះរបប ប៉ុលពត ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា ក្របខណ្ឌនយោបាយគណបក្សប្រជាជនកម្ពុជា
មិនមែនស្រមោលទេ តែជារឿងពិតនៃប្រវត្តសាស្រ្តរយៈពេល៣៨ឆ្នាំ បន្ទប់ពីរំដោះប្រទេស
ចេញពីរបបកម្ពុជាប្រជាធិបតេយ្យ ប៉ុលពត ។ នេះជាការលើកឡើងរបស់លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសអញ្ជើញជាអធីបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា ពុទ្ធាភិសេក និងសម្ពោធសមិទ្ធផលនានា វត្តព្រែកប្រា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ៕



លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រម្លឹកពីរបបកម្ពុជាប្រជាធិបតេយ្យ ប៉ុលពត

ភ្នំពេញ៖   លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា បានអញ្ជើញចូលរួមក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា ពុទ្ធាភិសេក និងសម្ពោធសមិទ្ធផលនានា វត្តព្រែកប្រា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។
នាឱកាសនោះផងដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានរម្លឹកពីរបបកម្ពុជាប្រជាធិបតេយ្យ ប៉ុលពត។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា «គ្រប់ទីអារាមនៅទូទាំងប្រទេសត្រូវបានបំផ្លិចបំផ្លាញទាំងស្រុង សូម្បីតែជីវិតមនុស្សក៏រក្សាមិនគង់ផង នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ប៉ុលពត។ ដូច្នេះ ៧ មករា មិនត្រឹមតែរំដោះជីវិតមនុស្សទេ ប៉ុន្តែរំដោះសាសនា រំដោះគ្រប់យ៉ាង រំដោះទាំងប្រែត ព្រោះប្រសិនបើរបប ប៉ុល ពត មិនដួលរលំ តើនរណាជាអ្នកបោះបាយបិណ្ឌឱ្យប្រែត »?
ក្រោយថ្ងៃរំដោះក្រោមការប្រឹងប្រែងរួមគ្នាទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ត្រូវបានអភិវឌ្ឍ និងរីកចម្រើនឡើងវិញ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់ព្រះសង្ឃគ្រប់អង្គ និងគណៈកម្មកាអាចារ្យវត្ត និងពុទ្ធបរិស័ទ និងសប្បុរសជននានា  ដែលបានខិតខំកសាងវត្តនេះឡើងវិញ ៕

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ គ្រប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ត្រូវតែបញ្ជាក់នូវអត្តសញ្ញាណខ្លួនឯងថាខ្លួនជាគ្រឹះស្ថានឯកជន មិនមែនជារបស់រដ្ឋទេ!

ថ្លែង​ក្នុង​ពិធីបុណ្យ​បញ្ចុះ​ខណ្ឌសីមានៅវត្ត​ព្រែកប្រា សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារ​អំពៅ​ រាជធានីភ្នំពេញ​ នាព្រឹក​ថ្ងៃទី​០៨ ខែ​កុម្ភៈ ឆ្នាំ​២០១៧នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវថា «គ្រប់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុទាំងអស់ ​ត្រូវតែបញ្ជាក់​នូវ​អត្តសញ្ញាណ​ខ្លួន​ឯង​ថា​ ខ្លួនជាគ្រឹះ​ស្ថាន​ឯកជន​»។​ ការ​ថ្លែង​បែបនេះ​ដោយ​សារ​កន្លង​មក​ មានបក្ស​នយោបាយ​ និង​មាន​​ជន​ខិលខូចមួយ​ចំនួនបាន​បោកប្រាស់ បំភ័ន្ត​​ប្រជាពលរដ្ឋ​ថា​ លុយ​ដែលខ្ចី​ពីគ្រឹះស្ថាន​ហិរញ្ញវត្ថុគឺជាលុយរដ្ឋ​​ ហើយ​​​សន្យា​ថា​ ​បើបោះ​ឆ្នោត​ឱ្យបក្ស​​​​គេ គេ​នឹងលប់​បំណុល​ដែលប្រជាពលរដ្ឋ​ជំពាក់​នោះ​​ចោលឱ្យ​អស់​។
លោកនាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​បន្ត​​ថា «ធនាគាជាតិ​នៃ​កម្ពុជា គឺជាអ្នក​ទទួលអនុវត្ត​​កិច្ច​ការ​នេះ ​ដោយ​ចែក​ជាពី​រ​ គឺអប់រំ​គ្រឹះស្ថាន​ហិរញ្ញវត្ថុផង និង​អបរំ​ប្រជាពលរដ្ឋ​ផង។ ទី១ ​​គ្រប់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ទាំង​អស់​ត្រូវ​តែ​ដាក់​ស្លាក​​ថាជាគ្រឹះស្ថាន​ឯកជន​ ដើម្បី​កុំ​ឱ្យ​ប្រជាពលរដ្ឋ​ភ័ន្ត​ច្រលំ​ថា មីក្រូហិរញ្ញវត្ថុទាំង​នោះ​ជារបស់រដ្ឋ​​​​ ទី២ ​ត្រូវតែអប់រំប្រជាពលរដ្ឋ និង​សំខាន់ជាងគេ​គឺ​មីក្រូហិរញ្ញវត្ថុ​ខ្លួន​ឯង​តែម្តង​ ត្រូវ​តែ​អប់​រំ​ទៅ​ដល់​បុគ្គលិក​ទាំង​អស់​ឱ្យ​បញ្ជាក់​ប្រាប់​ប្រជាពលរដ្ឋ​ថា​ លុយ​ដែល​ខ្ចី​នោះ​គឺ​ជា​លុយ​របស់​គ្រឹះស្ថាន​ឯកជន ​មិនមែន​ជា​របស់​រដ្ឋ​ទេ​។​​
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តទៀត​ថា ​​«រដ្ឋមិន​មាន​សិទ្ធិ​ឱ្យ​ប្រជាពលរដ្ឋ​ខ្ជីលុយ​នោះទេ​ តែ​​រាជរដ្ឋាភិបាល​​អាចខ្ចី​លុយ​ធនាគាបាន។​ រាប់​តាំង​ពីធនាគារ រហូត​ទៅដល់​មីក្រូហិរញ្ញវត្ថុ ​ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​ទទួលប្រាក់បញ្ញើ និងផ្តល់​ប្រាក់​កម្ចី ​គឺជាធនាគា​របស់​ឯកជន​ទាំង​អស់​ មិនមែនជារបស់រដ្ឋ​ទេ​។»
លោក​បាន​សង្កត់​ធ្ងន់ថា «បើឃើញ​ជនល្មើស​ដែលប្រព្រឹត្ត​បទល្មើសជាក់ស្តែង​កំពុង​បោកប្រាស់​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​ គឺសូម​ឱ្យ​ចាប់​នៅ​កន្លែង​តែម្តងដើម្បីបញ្ជូន​ទៅ​តុលាការ​ចាត់ការតាម​នីតិវិធីច្បាប់។ លោកបានបន្តថា ទង្វើ​របស់​ពួកគេ​គឺកំពុង​តែសម្លាប់​ប្រជាពលរដ្ឋ ដោយ​បញ្ចុះ​បញ្ចូល​ឱ្យ​ប្រជាពលរដ្ឋ​ទៅខ្ចី​លុយ​ពីគ្រឹះស្ថាន​ឱ្យបានច្រើនហួសពីសមត្ថភាព​ជ្រុលខ្លួន​ ដើម្បីងាយស្រួលពួកគេ​បោកប្រាស់​​ទាក់យក​សន្លឹកឆ្នោត​។
លោក​បានអំពាវ​នាវ​ឱ្យ​ប្រជាពលរដ្ឋ​ទាំង​អស់​ថា «មុន​នឹង​ខ្ចីលុយ​របស់គេ សូមគិតផង តើយកលុយនោះមកធ្វើអី?​ ជាធម្មតា​អ្នកឱ្យខ្ចី​ត្រូវ​គិត​ថា អ្នក​នោះ​មាន​សមត្ថភាព​សង​ដែឬអត់​ ប៉ុន្តែ​អ្នកខ្លះ មីក្រូហិរញ្ញវត្ថុខ្លះ​ ចង់បានផ្ទះរបស់គេ សូម្បី​តែខុសត្រូវប៉ុន្មាន​ម៉ោង មិនទាន់​ដល់ម៉ោងផង ទៅរឹបអូសយកផ្ទះប្រជាពលរដ្ឋ​​ទៅ​ហើយ​ អាធុន​ហ្នឹង​ក៏ត្រូវតែធ្វើ​ចំណាត់​ការ​ដែរ»៕