Friday, August 29, 2014
សម័យប្រជុំលើកទី៥ព្រឹទ្ធសភា នីតិកាលទី៣ សី្តពី “ការបោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយតំណាងព្រឹទ្ធសភា”
សម័យប្រជុំលើកទី៥ព្រឹទ្ធសភា នីតិកាលទី៣ សី្តពី “ការបោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយតំណាងព្រឹទ្ធសភា” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សាយ ឈុំ ប្រធានស្តីទីព្រឹទ្ធសភា នាថៃ្ងទី២៩ ខែសីហា ឆ្នាំ២០១៤ វេលាម៉ោង៨:០០នាទីព្រឹកនៅសាលប្រជុំពេញអង្គ ព្រឹទ្ធសភា វិមានរដ្ឋចំការមន
ឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការស្តីទីព្រឹទ្ធសភា រាយការណ៍របៀបវារៈទី១ជូនអង្គប្រជុំ |
គណៈកម្មការរៀបចំការបោះឆ្នោតក្នុងអង្គប្រជុំ |
សកម្មភាពបោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយចំនួន១រូប តំណាងព្រឹទ្ធសភា |
សកម្មភាពបោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយចំនួន១រូប តំណាងព្រឹទ្ធសភា |
ឯកឧត្តម លី ណារុន ត្រូវបានបោះឆ្នោតជ្រើសតាំងជាសមាជិក ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ តំណាងព្រឹទ្ធសភា |
សកម្មភាពនៃអង្គប្រជុំ |
រូបភាព៖នាយកដ្ឋានព័ត៌មានវិទ្យា
Thursday, August 28, 2014
ពិធីបើកសិក្ខាសាលាផ្សព្វផ្សាយគម្រោងវាយតម្លៃ លើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី
Wednesday, August 27, 2014
ទស្សនៈ ការធ្លាក់ឆ្នោតរបស់លោកស្រី មូរ សុខហួរ និងលោក យឹម សុវណ្ណ គឺដូចជារឿងបាចអង្កាមបញ្ច្រាសខ្យល់
គេបានដឹងថា កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៤ ម្សិលមិញ ១ថ្ងៃមុនការបោះឆ្នោតជ្រើសតាំងប្រធានគណៈកម្មការមួយចំនួនទៀតក្នុងរដ្ឋសភា ក្នុងនោះក៏មានទាំងគណៈកម្មការទី៨ និងទី១០ផងដែរ ដែលបេក្ខជនឈរឈ្មោះជាប្រធាន គឺ លោកស្រី មូរ សុខហួរ និងលោក យឹមសុវណ្ណ។
ការបោះឆ្នោតជ្រើសតាំងជំនួស និងបំពេញបន្ថែមសមាជិកគណៈកម្មការនានា នៃរដ្ឋសភា គឺធ្វើឡើងជាសម្ងាត់ ហើយកន្លងមកនេះ សាធារណមតិជាច្រើនក៏បានដឹងដែរថា ក្នុងគណបក្សសង្គ្រោះជាតិ មានការបែកបាក់ផ្ទៃក្នុងដ៏ជ្រាលជ្រៅ និងមានការបែងចែកជាក្រុមៗផ្សេងៗគ្នា ក្នុងនោះ មានក្រុមខាង សម រង្ស៊ី ខាង កឹម សុខា ក្រុម យឹម សុវណ្ណ ក្រុម អេង ឆៃអ៊ាង ក្រុម សុន ឆ័យ ដែលពួកអ្នកដឹកនាំទាំងនោះ មិនចុះសម្រុងគ្នាទេ គឺតែងតែខ្វែងគំនិតគ្នាជានិច្ច។
អញ្ចឹងការបោះឆ្នោតសម្ងាត់នេះ ក៏អាចថា សមាជិកសភាដែលមិនបានបោះឆ្នោត គាំទ្រលោកស្រី មូរ សុខហួរ និងលោក យឹម សុវណ្ណ គឺកើតចេញមកពីផ្ទៃក្នុងគណបក្សសង្គ្រោះជាតិខ្លួនឯងនេះតែម្តង ដែលពួកគេមិនពេញចិត្តនឹងអ្នកទាំងពីរ និងម៉្យាងទៀត អាចថា ជាការច្រណែនគ្នាលើការចាត់ចែងមុខដំណែង ដែលនឹងត្រូវឈរឈ្មោះប្រកួតប្រជែងនោះផងដែរ។
ទន្ទឹមនឹងនេះ ក៏មានការលេចឮព័ត៌មានពីមន្ត្រីគណបក្សសង្គ្រោះជាតិមកថា កាលពីកន្លងមក លោក សុន ឆ័យ ក៏ធ្លាប់បានស្តីបន្ទោសទៅលើ លោកស្រី មូរ សុខហួរ ថា បានផ្គើនក្នុងការដឹកនាំធ្វើបាតុកម្ម បង្កឱ្យមានរបួសស្នាមលើសមត្ថកិច្ច កាលពីពេលកន្លងមកនេះ ដោយលោក សុន ឆ័យ បាននិយាយថា លោកស្រី មូរ សុខហួរ គឺជាមនុស្សក្បាលរឹង មិនស្តាប់គេឯង.........ជាដើម។
លោកស្រី មូរ សុខហួរ ត្រូវបានគេដឹងថា បានទៅធ្វើសកម្មភាពញុះញង់ប្រជាពលរដ្ឋ និងសកម្មជនអ្នកគាំទ្រខ្លួននៅឯខេត្តបាត់ដំបង បំផុសឱ្យធ្វើបាតុកម្ម ១ថ្ងៃមុនការបោះឆ្នោតថ្ងៃនេះ ដែលទង្វើនោះ អាចថា ដូចជាយកសាំងទៅចាក់លើភ្លើងបន្ថែមទៀត ជាហេតុបណ្តាលឱ្យមានការមិនសប្បាយចិត្តពីក្រុមអ្នកតំណាងរាស្ត្រមួយចំនួន ហើយលោកយឹម សុវណ្ណ អាចថា នឹងមានរឿងប្រហាក់ប្រហែលគ្នានេះដែរ ។
សកម្មភាពញុះញង់របស់លោកស្រីមូរ សុខហួរ អាចថា ជាផ្នែកមួយនៃការរំលោភលើកិច្ចព្រមព្រៀងរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ និងក៏ជាមូលហេតុនាំឱ្យអ្នកតំណាងរាស្ត្រជាច្រើនដកសេចក្តីទុកចិត្ត។
ដូច្នេះ ការធ្លាក់ឆ្នោត ខកខានមិនបានធ្វើជាប្រធានគណៈកម្មការទី៨ និងទី១០ ក្នុងរដ្ឋសភា លោកស្រី មូរ សុខហួរ និងលោក យឹម សុវណ្ណ ពុំគួរនឹងមានការទោសមនស្ស អាក់អន់ចិត្តនោះទេ អ្នកទាំងពីរត្រូវយល់ថា លទ្ធផលនេះ គឺកើតចេញពីទង្វើ នៃការបាចអង្កាមបញ្ច្រាសខ្យល់ប៉ុណ្ណោះ។
ទោះបីយ៉ាងណា សមាជិកនៃគណៈកម្មការទី៨ និងទី១០ ក៏បានបោះឆ្នោតផ្ទៃក្នុងរបស់ខ្លួនជ្រើសតាំងសមាជិកសភាថ្មីជំនួសដំណែងនោះផងដែរ គឺលោកស្រី កែ សុវណ្ណរ័ត្ន ជាប់ធ្វើជាប្រធានគណៈកម្មការទី៨ ជំនួសលោកស្រីមូរ សុខហួរ និងលោក ហូរ វ៉ាន់ បានជាប់ឆ្នោតធ្វើជាប្រធានគណៈកម្មការទី១០ ជំនួសលោក យឹម សុវណ្ណ ដែលធ្លាក់ឆ្នោតកាលពីព្រឹកមិញ។
ដូច្នេះ ពុំគួរគប្បីថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ មានការសង្ស័យហួសហេតុពេកមកលើសមាជិកសភាគណបក្សដទៃ ដែលនាំឱ្យមានការល្អក់កកដល់កិច្ចព្រមព្រៀង រវាងគ្នានឹងគ្នា ផ្ទុយទៅវិញសូមគណបក្សសង្គ្រោះជាតិមើលពីដង្កូវក្នុងសាច់ឯងផង។
អត្ថបទដោយ៖ បណ្ឌិត ជុន ចាន់ចំរើន
(អ្នកវិភាគឯករាជ្យ)
លោកស្រី មូរ សុខហួរ គួរគប្បីមានទឹកចិត្ត ជាអ្នកកីឡា
យោងលើលទ្ធផលបោះឆ្នោតជ្រើសតាំងបេក្ខជនប្រធានគណៈកម្មការទី៨
ក្នុងរដ្ឋសភា ដែលជាគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន
យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ
និងកិច្ចការនារី លោកស្រីមូរ សុខហួរ
មិនត្រូវបានជាប់ឆ្នោតធ្វើជាប្រធានគណៈកម្មការនេះឡើយ
ដោយលោកស្រីទទួលសម្លេងឆ្នោតគាំទ្រពីសមាជិកសភាបានត្រឹមតែ៥៦សំឡេងតែប៉ុណ្ណោះ
និងក្នុងនោះសំឡេងមិនព្រមមានរហូតដល់៦៣ និងអនុប្បវាទ៣។
សម្តេចអគ្គមហាពញាចក្រី
ហេង សំរិន ប្រធានរដ្ឋសភា បានប្រកាសលទ្ធផលនេះ នៅក្នុងរដ្ឋសភាកាលពីប៉ុន្មាននាទីមុននេះថា
ការបោះឆ្នោតនេះ មានសំឡេងព្រមខ្លះ មិនព្រមខ្លះ និងអនុប្បវាទ ដូច្នោះ
លោកស្រី មូរ សុខហួរ មិនជាប់ឆ្នោតជាប្រធានគណៈកម្មការទី៨នេះទេ។
ការចាញ់ឆ្នោតនេះ លោកស្រីមូរ
សុខហួរ គួរគប្បីមានទឹកចិត្តជាអ្នកកីឡា
បើគេមិនបោះឆ្នោតគាំទ្រខ្លួនហើយនោះ
គួរតែសុំលាឈប់ឈរឈ្មោះជាបេក្ខជនទៀតទៅ ពីព្រោះ
សូម្បីតែផ្ទៃក្នុងសមាជិកសភាគណបក្សសង្គ្រោះជាតិភាគច្រើនក៏មិនគាំទ្រខ្លួនឯងដែរនោះ។
Tuesday, August 26, 2014
Monday, August 25, 2014
អនុប្រធានព្រឹទ្ធសភាជប៉ុនពេញចិត្តកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-ជប៉ុន
ឯកឧត្ដម អាហ្សូម៉ា កូស្ស៊ីអ៊ិស្ស៊ី (Azuma Koshiishi) អនុប្រធានព្រឹទ្ធសភា ប្រទេសជប៉ុននារសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៤ ក្នុងឱកាសជួបសម្ដែងការគួរសមចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅវិមានសន្តិភាពក្នុងគោលបំណងស្វែងយល់ការដឹកនាំអភិវឌ្ឍន៍ប្រទេស និងការកែទម្រង់របស់កម្ពុជាបានបង្ហាញនូវមនោសញ្ចេតនាសប្បាយរីករាយ ពេលបានឃើញកម្ពុជាទទួលបាននូវសុខសន្តិភាព និងកំពុងតែមានការអភិវឌ្ឍន៍ ជាពិសេសទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបានលើកកំពស់ដោយរាជរដ្ឋាភិបាលទាំពីរ ឱ្យក្លាយទៅជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ ដែលនឹងធ្វើឲ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-ជប៉ុន នឹងកាន់តែប្រសើរឡើងថែមទៀត។
ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោនាយករដ្ឋមន្ត្រីបានឲ្យដឹងថា ក្នុងជំនួបនោះឯកឧត្ដម អាហ្សូម៉ា កូស្ស៊ីអ៊ិស្ស៊ី អនុប្រធានព្រឹទ្ធសភាជប៉ុនបានជម្រាបសម្ដេចតេជោអំពីការសប្បាយរីករាយ ចំពោះទស្សនកិច្ចរបស់ឯកឧត្ដមមកកាន់ព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្ដម អាហ្សូម៉ា កូស្ស៊ីអ៊ិស្ស៊ី មានប្រសាសន៍ថា ប្រជាជន និងរាជរដ្ឋាភិបាលជប៉ុនបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការជួយស្វែងរកសន្តិភាពជូនប្រជាជនកម្ពុជា ហើយពេលនេះបានឃើញកម្ពុជាទទួលបាននូវសុខសន្តិភាព និងកំពុងតែមានការអភិវឌ្ឍន៍។ រាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលជប៉ុនបានលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យក្លាយទៅជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ ហើយតាមរយៈទំនាក់ទំនងដែលមានស្រាប់នេះ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-ជប៉ុន នឹងកាន់តែប្រសើរឡើងថែមទៀត។
ឯកឧត្ដមអនុប្រធានព្រឹទ្ធសភាជប៉ុនបានមានប្រសាសន៍ថា អាស៊ាននឹងក្លាយជាសហគមន៍ សេដ្ឋកិច្ចមួយនៅឆ្នាំ២០១៥ ក្នុងនោះសមាជិកអាស៊ានទាំងអស់រួមទាំងកម្ពុជាផងដែរ មានកិច្ចការជាច្រើនដែលត្រូវធ្វើ ហើយជប៉ុននឹងត្រៀមខ្លួនជួយដល់កម្ពុជា តាមរយៈការឈានចូលសហគមន៍អាស៊ានឆ្នាំ២០១៥ ឱ្យមានការកើនឡើងផងដែរ។ ឯកឧត្តមក៏បានផ្ដោតក្ដីសង្ឃឹមថា ទំនាក់ទំនងរវាងកម្ពុជា និងជប៉ុននឹងត្រូវបានពង្រឹងតាមរយៈការផ្លាស់ប្ដូរទស្សនកិច្ច និងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច វប្បធម៌ ជាពិសេសតាមរយៈនិស្សិត ដែលបានទៅបន្តការសិក្សា ឬក៏បានទៅសិក្សានៅប្រទេសជប៉ុន។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះប្រទេសជប៉ុន ដែលបានដើរតួយ៉ាងសំខាន់ ក្នុងការជួយស្វែងរកសន្តិភាពនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែពុំសូវបានចេញមុខនោះទេ ហើយជប៉ុនក៏ផ្ដល់ជំនួយយ៉ាងច្រើនដល់កម្ពុជាសម្រាប់ការអភិវឌ្ឍន៍ ហើយឥឡូវនេះ ការវិនិយោគក៏មានការកើនឡើងជាច្រើនផងដែរ។ សម្តេចតេជោមានប្រសាសន៍បញ្ជាក់ថា ២ភាគ៣នៃទឹកស្អាតនៅកម្ពុជា គឺត្រូវបានជួយដោយប្រទេសជប៉ុន ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ កម្ពុជាចង់ឱ្យជប៉ុនជួយជាបន្តទៀតទៅលើបញ្ហាហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាអភិវឌ្ឍន៍សេដ្ឋកិច្ចផងដែរ តាមរយៈការជំរុញការវិនិយោគរបស់ជប៉ុន និងទេសចរជប៉ុនមកកាន់កម្ពុជា ជាពិសេសតាមរយៈការហោះហើរដោយផ្ទាល់ពីជប៉ុនមកកាន់កម្ពុជាតែម្ដង។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា អ្វីដែលកម្ពុជាត្រូវការជាងគេបំផុតនៅពេលនេះ គឺជាធនធានមនុស្ស។ ការកសាងធនធានមនុស្ស គឺជាអាទិភាពទី១ របស់រាជរដ្ឋាភិបាលកម្ពុជា បើគ្មានធនធានមនុស្សទេយើងមិនអាចធ្វើអ្វីបានទេ។ អាទិភាពទី២ គឺការយកចិត្តទុកដាក់ទៅលើប្រព័ន្ធស្រោចស្រពសម្រាប់វិស័យកសិកម្ម។ អាទិភាពទី៣ គឺបញ្ហា ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន គមនាគមន៍ និងទូរគមនាគមន៍ និងអាទិភាពទី៤ គឺការយកចិត្តទុកដាក់ដោះស្រាយបញ្ហាអគ្គិសនីសម្រាប់ប្រជាជន និងការអភិវឌ្ឍន៍។ សម្តេចតេជោឲ្យដឹងថា ពីមុនអាទិភាពរបស់កម្ពុជា គឺទឹក ផ្លូវ ភ្លើង មនុស្ស ប៉ុន្តែឥឡូវនេះ គឺមនុស្ស ទឹក ផ្លូវ និង ភ្លើង។
ពាក់ព័ន្ធនឹងកម្មវិធីកំណែទម្រង់សម្ដេចតេជោបានមានប្រសាសន៍ថា កម្ពុជាបានធ្វើការកែទម្រង់ទទួលបានជោគជ័យចំពោះកំណែទម្រង់ឡូត៍នេសាទ និងកំពុងតែធ្វើការកំណែទម្រង់ដីធ្លី ដើម្បីធ្វើយ៉ាងណាឱ្យប្រជាជនមានដីធ្លីប្រើប្រាស់ និងកាត់បន្ថយជម្លោះផងដែរ។ កំណែទម្រង់ដទៃទៀតរួមមាន កំណែទម្រង់ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ កំណែទម្រង់ប្រព័ន្ធយុត្តិធម៌ កំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់កងទ័ព រួមទាំងកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ ដែលកិច្ចការទាំងនេះកំពុងតែអនុវត្តន៍។ ដោយឡែកកំណែទម្រង់រដ្ឋបាលសាធារណៈ និងកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ គឺកំពុងតែមានល្បឿនលឿនជាងគេ៕
Sunday, August 24, 2014
Subscribe to:
Posts (Atom)