Monday, November 30, 2015

សេចក្តីប្រ​កាសព័ត៌មាន​ស្តីពីលទ្ធផ​លសម័យប្រ​ជុំរដ្ឋស​ភាលើកទី៥​ នីតិកាលទី៥





រដ្ឋសភា​បា​នអនុម័​តសេ​ច​ក្តីព្រាងច្បាប់​ថវិកាជា​តិឆ្នាំ២​០១៦ ដូចការ​រំពឹង​ទុករបស់ប្រ​មុខ​រា​ជរដ្ឋាភិបាល

បន្ទាប់ពីកិច្ចប្រ​ជុំរដ្ឋសភាលើកទី៥ នីតិកា​លទី៥ ដែលប្រព្រឹត្តទៅក្រោ​មអធិបតីភាព សម្តេចពញាចក្រី ហេងសំរិន ប្រធា​នរដ្ឋសភាជា​តិ ដែលបានចា​ប់ផ្តើមនៅព្រឹកថ្ងៃទី​៣០ ខែវិច្ឆិកាឆ្នាំ២០១៥នេះ អង្គសភាបាន​ពិភាក្សានិងសម្រេចអ​នុម័តសេចក្តីព្រាងច្បាប់​ស្តីពីថវិកាជាតិ ឆ្នាំ២០១៦ ដោយសំឡេង៦៦ លើ៦៦ ដែលស្មើនឹង​ចំនួន១០០ភាគរយ​ នៃសមាជិកសភា ដែ​លបានចូលប្រជុំ។
ការសម្រេចអ​នុម័តសេច​ក្តីព្រាងច្បាប់ស្តី​ពី ហិរញ្ញវត្ថុសម្រា​ប់ការគ្រប់គ្រងឆ្នាំ២០១៦នេះ គឺស្របទៅតាមការរំពឹ​ងទុករបស់ប្រមុ​ខរាជរដ្ឋាភិបាលខ្មែរ គឺសម្តេ​ចតេជោ ហ៊ុន សែន។ នៅថ្ងៃនេះស​ម្តេចតេជោ បាន​បង្ហោះសារនៅក្នុ​ងគេ​ហទំព័រផ្លូវការរបស់សម្តេ​ចថា សម្តេចមាន ​សង្ឃឹមថា រដ្ឋសភានឹងអនុម័តច្បាប់​នេះ ដើម្បីរាជរដ្ឋា​ភិបាលដឹកនាំចាត់​ចែងការងារលើគ្រប់ វិស័យប​ន្តទៀត ក្នុងនោះក៏មានការតម្លើង​បៀវត្សជូនមន្ត្រីរាជកា​រ កងកម្លាំងប្រដាប់​អាវុធ មន្ត្រីជាប់កិច្ចសន្យា និ​ងនិវត្តន៍ជនផងដែរ។
គួរបញ្ជា​ក់ថាការអនុម័ត​លើសេចក្តី​ព្រាងច្បាប់នេះ មិនមា​នវត្តមានតំណា​ងរាស្ត្រ រប​ស់គណបក្ស សង្រ្គោះជាតិ​នោះទេ។ តាមគម្រោងក្នុង​ឆ្នាំ២០១៦ខាងមុខនេះ កម្ពុ​ជាគ្រោ​ងនឹងចំណាយ ថវិកាសរុបក្នុងរង្វង់ទឹកប្រាក់១៧.៤៦២.៤៧៧លានរៀល (ប្រហែល .៣៦៥លាន ដុល្លារអាមេរិកដែលចំ​នួននេះ មា​នកំណើន១៦,១ភាគរ​យ ធៀបនឹងច្បា​ប់ឆ្នាំ២០១៥ ស្មើនឹង ២១,៣១​ភាគរយ នៃផលិ​តផលក្នុងស្រុ​កសរុប (..)

សម្តេច​តេជោ អនុញ្ញា​​តិឲ្យគណៈប្រតិភូ​បច្ចេកទេស សាងសង់​ពហុ​កីឡដ្ឋា​នមរតកតេជោ ចូលជួ​បពិភាក្សាកា​រងារ​

សម្តេចតេ​ជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅរសៀ​លថ្ងៃទី២៧ ខែវិច្ចិកា ឆ្នាំ២០១៥នេះ បានអនុញ្ញា​តឲ្យលោកជំ​ទាវ ប៊ូ ឈៀងគ័រ ឯកអគ្គរដ្ឋទូតចិនប្រ​ចាំកម្ពុជា ដឹកនាំ គណៈប្រតិភូបច្ចេ​កទេស សាងសង់ពហុកី​ឡដ្ឋានជាតិ ម​រកតតេជោ ចូលជួបពិ​ភាក្សាការងារ នៅវិមាន សន្តិភាព។
    ឯកឧត្តម អ៊ាង សុផល្លែត ជំនួយ​ការផ្ទាល់សម្តេច​តេជោ បានប្រាប់អ្នកសា​រព័ត៌មាន នៅក្រោយ ជំនួបនេះថា នៅក្នុងជំនួ​បនេះ គណៈប្រតិភូ​បច្ចេកទេស បានគោរពរាយកា​រណ៍ជូនសម្តេច​តេជោថា បន្ទាប់ពីរាជរដ្ឋាភិ​បាលបានជ្រើសរើ​សយក ជម្រើសសំណង់​ពហុកីឡដ្ឋានជាតិមរត​កតេជោហើយ ក្រុម ប្រឹក្សា​បច្ចេកទេសបានរៀ​បចំកែសម្រួល ដាក់បញ្ចូលរចនាប​ទផ្ការំដួល ដែលឆ្លុះបញ្ចាំង អំពី​វប្បធម៌​របស់កម្ពុជា នៅក្នុងព​ហុកីឡដ្ឋានជាតិ​នេះផងដែរ។លោកជំទាវបា​នបន្តថា ពហុកីឡដ្ឋាន​ជាតិនេះ ត្រូវបានសាង់សង់​មានដំបូល ដែល​អាចចាំងពន្លឺ និងខ្យល់ចេ​ញចូលបាន ដើម្បីធ្វើយ៉ា​ងណាឲ្យមា​នពន្លឺ និងខ្យ​ល់ត្រជាក់នៅក្នុងនោះ ដោយមា​នស្រះទឹកព័ទ្ធជុំវិញ​ ហើយអាចទទួលទស្សនិ​កជន បានប្រមាណ​៦ម៉ឺននាក់។ ជា​រួមស្ថាបត្យក​ម្មពហុកីឡដ្ឋា​នជាតិមរតកតេជោនេះ បានឆ្លុះបញ្ជាំង​ពីវប្បធម៌ខ្មែរពិត​ៗ និងបរិស្ថា​នបៃតង បន្ថែមទៅដោយរ​ចនានិងការធ្វើចរាចរណ៍យ៉ាងងា​យស្រួល។
    ជាមួយគ្នា​នេះពហុកីឡដ្ឋា​នជាតិនេះ អាចធ្វើ​ជាកន្លែងប្រគុំតន្រ្តីកា​រិយាល័យធ្វើការ កីឡាបាល់ទាត់ កន្លែងតាំងពិព័រណ៌ អត្ត​ពលកម្មទៀតសោ​តគឺអាចជួលស​ម្រាប់ទាញយកកំរៃ ដើម្បីយក​មក​ថែទាំពហុកីឡដ្ឋា​នជាតិដោយខ្លួនឯង។ លោកជំទា​វបានបញ្ជា​ក់ថា បើតាមគម្រោ​ង​នៃសាង​សង់​ពហុកីឡដ្ឋានមរតក​តេជោគ្រោងនឹ​ងបញ្ចប់ការសាងស​ង់ជាស្ថាពរ​នៅត្រឹមឆ្នាំ២០២០។
    ជាការឆ្លើយតប​ សម្តេចតេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុ​ន សែន បានឲ្យដឹង​ថា ការជ្រើស​រើស​គំរូប្លង់​ដោយយកលំនាំតា​មរាង​សំពៅ គឺមានមូលហេតុថា ប្រវត្តិសា​ស្ត្រចិនធ្វើទំនាក់ទំនង ជាមួយបណ្តា​ប្រទេ​សនៅក្នុងតំបន់​អាស៊ីអាគ្នេយ៍ ដោ​យប្រើប្រាស់​សំពៅ ។ បន្ថែមលើ​សពីនេះ យុទ្ធសាស្ត្រថ្មីរបស់ចិ​ន គឺផ្លូវសូត្រសមុទ្រ​សតវត្សន៍ទី២១ រួ​មទាំងនយោបា​យផ្លូវមួយ ខ្សែ​ក្រវ៉ាត់មួយផងដែរ ។​មូលហេតុ​នេះហើ​យបានជាសម្តេ​ចជ្រើសរើសគំរូប្លង់​ជារាងសំពៅនេះ។ សម្តេចបានសម្តែងនូវការរី​ករាយ ដែលក្រុម​បច្ចេកទេសបានយកចិត្តទុកដាក់ទៅលើ​បញ្ហាជម្លៀស និងថែទាំពហុកីឡដ្ឋានជាតិនេះ។ សម្តេច​បានបន្ត​ថា តាមបទពិ​សោធន៍កន្លងមក ការ​សាងសង់គឺជារឿងលំបាកមួយ​ហើយ ប៉ុន្តែ​ការថែទាំគឺជា​រឿងលំបាកមួយទៀត៕





សម្តេច ​តេជោ ថ្លែ​ងពីសារៈសំខាន់នៃ​ការ​អនុម័តច្បាប់​ថ​វិកាឆ្នាំ២​០១៦

យោងតាមគេហ​ទំព័រផ្លូវការ របស់​សម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រីនៃ​ព្រះរាជា ណាចក្រកម្ពុជា នៅព្រឹ​កថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១​៥នេះ សម្តេចតេជោ​ បានបញ្ជាក់ថា រ​ដ្ឋសភានឹងពិនិត្យអនុម័តច្បា​ប់ស្ដីពីហិរញ្ញវត្ថុ សំរាប់​ការគ្រប់គ្រងឆ្នាំ​២០១៦ នៅថ្ងៃនេះ។ សម្តេចបា​នលើកឡើងថា សង្ឃឹមថារដ្ឋ​សភានឹង​អនុម័តច្បាប់នេះ ដើម្បីរាជរដ្ឋា​ភិបាលដឹកនាំ
ចាត់ចែងកា​រងារលើគ្រប់វិស័យ​បន្តទៀត ក្នុងនោះក៏មានកា​រតម្លើងបៀវត្ស​ជូនមន្ត្រីរាជការ
កងកម្លាំង​ប្រដាប់អាវុធ មន្ត្រីជាប់កិច្ចស​ន្យា និងនិវ​ត្តន៍ជនផងដែរ។

នាយករ​ដ្ឋមន្ត្រីកម្ពុជា បាន​សង្កត់ធ្ងន់ថា ច្បាប់​ថវិកាឆ្នាំ២០១៦ក៏លុបចោលផ​ងដែរនូវពន្ធ តាមរបបម៉ៅការ ដើម្បីស​ម្រួលដល់អាជីវក​រតូចតាច ដែលលក់ដូ​របន្តិចបន្តួចដើ​ម្បីចិញ្ចឹមជិវិត។ សម្តេចបន្ថែមថា​ ច្បាប់នេះក៏នឹ​ងលុបចោល ពន្ធលើមធ្យោ​បាយដឹកជញ្ជូន និងយានជំ​និះ មួយចំនួនដូចជា ទោ​ចក្រយាន​យន្ត ត្រី​ចក្រយាន្តយន្ត ត្រាក់ទ័រ​ គោយន្ត និងជលយា​ន្តតូច​ៗ ដើម្បីជួយកាត់បន្ថយកា​​រចំណាយ និងលើកកំពស់ជីវភា​ពប្រជាជន។ ស្ថេរភាពនយោ​បាយ និងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ជាចុងខ្សែពី​រនៃចំណ​ងមួយ ​ដើម្បីធានាកំណើនសេដ្ឋកិច្ចខ្ព​ស់ និងអតិ​ផរណារទាប។
សម្តេច​តេជោ បានមាន​ប្រសា​សន៍ថា យើងបាននឹ​ងកំពុងមានសន្តិភាព និ​ងស្ថេរភាពខាង នយោបាយល្អ ដែលជាមូលដ្ឋានសំរាប់​ការលូតលាស់​ខាង សេដ្ឋកិច្ច សង្គម ដែលយើង

ត្រូវប្រឹងប្រែង​រួមគ្នាដើម្បីសំរេចគោ​លដៅដែលយើងបានដាក់ចេញ៕


សេចក្តីប្រកាស​ព័ត៌មាន អ.វ.ត.ក៖ ជប៉ុន​ផ្តល់​ជំនួយ​ហិរញ្ញ​វត្ថុថ្មីចំនួន១.២ លានដុល្លា​អាមេរិក​ដល់ អ.វ.ត.ក


សេចក្តី​ប្រកាស​ព័ត៌មាន អ.វ.ត.ក៖ សវនាការ​សួរដេញ​ដោលលើ​ភស្តុតាង ក្នុង​សំណុំ​រឿង០០២/០២ ឈាន​ដល់អ​ង្គហេតុ​ការ​ប្រព្រឹត្ត​ចំពោះ​ជនជាតិវៀត​ណាម



Friday, November 20, 2015

អ្នកតំណាងរាស្ត្រ CNRP ជា ប៉ូច អាចសង្ស័យជាមេក្លោង ឬជាគូកន នៃការក្លែងឯកសារនៅខេត្តស្វាយរៀង និងតាកែវ

បន្ទាប់ពីជន​ក្លែងឯកសារ​សាធារណៈ សំបុត្របញ្ជាក់​កំណើតចំនួន​២នាក់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន នៅរសៀល​ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅ អធិការដ្ឋាននគរ​បាលក្រុងបាវិតរួចមក ត្រូវបានប្រភពព័ត៌​មានច្បាស់ការ​ពីផ្ទៃក្នុងគណបក្ស​សង្គ្រោះជាតិ បានទម្លាយឲ្យដឹងថា ក្នុងករណី​នេះ អ្នកតំណាង​រាស្ត្រ ជា ប៉ូច អាចសង្ស័យជា​មេក្លោង ឬជាគូកន នៃការក្លែង​ឯកសារក្លែងក្លាយនេះ ។
ប្រភពដដែល​បានឲ្យដឹងថា ការដែលសមត្ថកិច្ច​ផ្តោតការសង្ស័យជា​បឋមទៅលើ លោក ជា ប៉ូច ដោយ​ហេតុថា កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៥ អ្នកតំណាង​រាស្ត្ររូបនេះ បានបង្ហោះផ្សាយនូវឯកសារ​ក្លែងក្លាយនោះនៅក្នុង​ទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន ដោយសរសេរថា ខេត្តតាកែវ ត្រូវបាន​អាជ្ញាធរខ្មែរ ប្រែក្លាយជា ខេត្តរបស់ប្រទេស​វៀតណាមរួចរាល់​ហើយ….។ ដែលអ្នកតំណាងរាស្ត្រ​បក្សប្រឆាំងរូបនេះ បង្ហោះផ្សាយនូវ​ឯកសារ​ក្លែងក្លាយនេះ ដោយពុំបានស្រាវជ្រាវសួរ​នាំរកការពិតឲ្យបាន​ត្រឹមត្រូវនោះទេ ដោយមិនដឹងថា ជាចេតនាវាយ​ប្រហារមកលើមន្ត្រីមូលដ្ឋាន​នៅឃុំភ្នំដិន ស្រុកគីរីវង់​ខេត្តតាកែវ ឬជាចេតនាវាយប្រហារ​មកលើរាជរដ្ឋាភិបាល ដើម្បីគោលបំណង​អ្វីមួយដែលសម្អុយ​កេរ្តិ៍ឈ្មោះ ឬបង្កភាព​ចលាចល ឲ្យប្រជាពលរដ្ឋមានការ​ភ័ន្តច្រឡំ។
ប៉ុន្តែ ទោះបីក្នុង​តម្លៃណាក៏​ដោយ ការបង្ហោះផ្សាយ​នូវឯកសារក្លែង​ក្លាយបែប​នេះ គឺ លោក ជាប៉ូច អាចសង្ស័យ​ជាមេក្លោង នៃទង្វើក្លែង​ឯកសារនេះ ដែលនេះ គឺជាបទល្មើស​ជាក់ស្តែង ពីព្រោះបន្ទាប់​ពីសមត្ថកិច្ច​បើកការស្រាវ​ជ្រាវ ស៊ើបអង្កេត និងឈានដល់​ការឃាត់ខ្លួនជនសង្ស័យពីរ​នាក់រួចមក នៅរសៀល​ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥ម្សិល​មិញ លោក ជា ប៉ូច ក៏បានប្រញ៉ាប់ប្រញ៉ាល់​ដកចេញភ្លាមៗនូវឯកសារ​ក្លែងក្លាយដែលរូប​គាត់បានបង្ហោះនោះ​ពីក្នុងទំព័រហ្វេសប៊ុកផ្ទាល់​ខ្លួនរបស់គាត់​ហើយ។
ជនសង្ស័យ​ចំនួនពីររូបដែល​សមត្ថកិច្ចបាន​ឃាត់ខ្លួន រួមមាន៖ ១. ឈ្មោះ សុខ សំអ៊ាន ភេទប្រុសអាយុ ៣៨ឆ្នាំជាប្រធាន​ប្រតិបត្តិគណបក្ស​សង្គ្រោះជាតិ​ក្រុងបាវិត មានទីលំនៅភូមិតាពៅ សង្កាត់​បាវិត ក្រុងបាវិត ខេត្តស្វាយរៀង និងទី២. ឈ្មោះ នង សារិទ្ធ ជាសមាជិក​ក្រុមប្រឹក្សាគណបក្ស​សង្គ្រោះជាតិ ក្រុងបាវិត ។
សូមបញ្ជាក់ថា បន្ទាប់ពីមានការបង្ហោះ​នូវឯកសារមិនប្រ​ក្រតីនោះមក នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៥ អគ្គនាយកដ្ឋាន​អត្តសញ្ញាកម្ម នៃក្រសួង​មហាផ្ទៃ ក៏បានចាត់មន្ត្រីឲ្យ​មានការត្រួត​ពិនិត្យជាបន្ទាន់​លើសៀវភៅអត្រា​នុកូលដ្ឋានភ្លោះ​ច្បាប់ដើមដែល​តម្កល់ទុកនៅ​សាលាស្រុកគីរីវង់ ខេត្តតាកែវ ទិន្នន័យត្រង់​ទីកន្លែងកំណើត របស់សាម៉ីខ្លួន​បានសរសេរថា   ឃុំភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ          (ប្រទេសកម្ពុជា) ។ ដូច្នេះសំបុត្រ​កំណើតដែលផ្សព្វផ្សាយ​តាមរយៈបណ្តាញសង្គមហ្វេសប៊ុក ខាងលើជាសំបុត្រ​កំណើតដែលមាន​ភាពមិនប្រក្រតី។ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម​ចាត់ទុកថា នេះជាករណីឆ្លៀត​ប្រើប្រាស់បណ្តាញ​សង្គម ( Facebook ) ក្នុងគោលបំណងបំពុល​បរិយាកាស។
ដូច្នេះ ក្នុងករណីដែល​សមត្ថកិច្ច​វែកមុខចាប់ខ្លួន​បានជន​សង្ស័យពីរ​នាក់រួចមកនេះ គេនៅមិនទាន់ដឹងថា អ្នកតំណាង​រាស្ត្រ ជា ប៉ូច នៃគណបក្ស​សង្គ្រោះជាតិ អាចនឹងត្រូវ​ប្រឈមចំពោះផ្លូវច្បាប់ដែរឬ​យ៉ាងណានោះទេ ដោយសារតែរូប​គាត់បានបង្ហោះនូវឯក​សារក្លែងក្លាយនោះនៅលើទំព័រហ្វេស​ប៊ុកផ្ទាល់ខ្លួនរបស់គាត់។ គេនៅចាំ​បានថា កាលពីពេលកន្លង​ទៅសមាជិកព្រឹទ្ធសភា១រូប​របស់គណបក្ស សម រង្ស៊ី  គឺលោក ហុង សុខហួរ ត្រូវបានសមត្ថកិច្ច​ចាប់ខ្លួន និងចោទប្រកាន់ក្នុងបទ​ល្មើសព្រហ្មទណ្ឌ​ជាក់ស្តែង បន្ទាប់ពីលោក ហុង សុខហួរ បានក្លែងឯកសារ និងប្រើប្រាស់​ឯកសារក្លែងក្លាយ ដែលបានបង្ហោះ​ក្នុងទំព័រហ្វេសប៊ុក​របស់លោក សម ​

រង្ស៊ី៕




Thursday, November 19, 2015

សាលា​រា​ជធានីភ្នំ​ពេញ ចេញសេ​ចក្តីជូន​ដំ​ណឹងបញ្ជាក់​ទី​តាំង និងការរៀ​ប​ចំកម្មវិធី​កំសាន្ត​​សប្បាយ អបអរ​ព្រះ​រាជ​ពិ​ធី​បុ​ណ្យអុំទូក​

យោងតាមសេចក្តីជូ​នដំណឹងរបស់សាលារា​ជធានីភ្នំពេញ នៅថ្ងៃ​ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ បានបញ្ជា​ក់ពីទីតាំង និងការរៀប​ចំកម្មវិធី​កម្សាន្តសប្បាយ ដើម្បីអប​អរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រ​ទីប និងសំពះ​ព្រះខែ អកអំបុក រយៈពេល៣​ថ្ងៃ ចាប់ពីថ្ងៃទី២៤-២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០១៥ ដែលនឹ​ងចូលមក​ដល់នៅពេលដ៏ខ្លី​ខាងមុ​ខនេះ បើទោះបីការប្រណាំងទូក មិនអាចរៀប​ចំបានក៏ដោយ។

សេចក្តីជូនដំណឹ​ងបានឲ្យដឹងថា ក្នុងរយៈពេល​៣ថ្ងៃនៃព្រះរាជពិធីបុណ្យ​នេះ សាលារា​ជធានីភ្នំពេញ នឹងរៀបចំកម្ម​វិធីកម្សាន្តសប្បាយ ជូនបងប្អូន​ប្រជាពលរដ្ឋដូចជា៖
១-ការសម្តែងសិ​ល្បៈបុរាណខ្មែរ តូរ្យតន្ត្រីបែបប្រពៃ​ណីជាតិ ការប្រគំតន្ត្រី​សម័យរបស់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍រាជធា​នីភ្នំពេញ ប៉ុស្តិ៍លេខ៣ នៅទីលាន​ប្រជាធិបតេយ្យ
២-ការដាក់តាំងពិ​ព័រណ៌ផលិតផល និងការប្រគំតន្ត្រីស​ម័យរបស់ស្ថានីយ៍ទូរទស្សន៍ហង្សមាស រស្មីហង្សមាស នៅទីធ្លា​សួនច្បា​រមុខវត្តបទុមវត្តី
៣-ការដាក់​តាំងពិព័រណ៌ផលិ​តផល និងការប្រគំតន្ត្រី​សម័យរបស់អគ្គនា​យកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន នៅមជ្ឈមណ្ឌ​លស​ន្និបាត និងពិព័​រណ៌កោះពេជ្រ
៤-កម្មវិធី​បណ្តែតគោម នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅទន្លេចតុមុខ មុខព្រះបរ​មរាជវាំង និងកម្មវិធីសំពះ​ព្រះខែ និងអកអំបុក នៅរមណីយដ្ឋានប្រវត្តិ​សាស្ត្រវត្តភ្នំ៕
ចំពោះការសម្តែងសិល្បៈ និងការប្រគំ​តន្រ្តី នឹងមានការចូលរួមសម្តែ​ងពីសំណាក់សិល្បករ
ល្បីៗប្រចាំព្រះរា​ជាណាចក្រកម្ពុជាជា​ច្រើនរូប ព្រមទាំងធ្វើការផ្សាយ​បន្តផ្ទាល់ពីស្ថានីយ៍វិទ្យុ និងទូរទស្សន៍រាជធានី​ភ្នំពេញ(ប៉ុស្តិ៍លេខ៣) ហង្សមា​ស-រស្មីហង្សមាស និងអគ្គនាយ​កដ្ឋានវិទ្យុ និងទូរទស្សន៍បា​យ័យផងដែរ៕


ដើមបណ្តឹង៖ ក្នុងសំនុំរឿងព្រហ្មទណ្ឌជាមួ​យបក្សប្រឆាំង លើក​ឡើងថា សាច់​ញាតិរបស់​គាត់ ជិត៣០នា​ក់ ត្រូវបានសម្លា​ប់នៅបឹងត្រ​បែក នាសម័​យខ្មែរក្រ​ហម

ឯកឧត្តមឧប​នាយករដ្ឋមន្រ្តី ហោ ណាំហុង ​រដ្ឋមន្រ្តីក្រសួងកា​របរទេស និងសហប្រ​តិបត្តិការ នៅថ្ងៃទី១៩ ខែវិ​ច្ឆិកា ឆ្នាំ២០១៥នេះ បានសម្តែង ការឈឺចា​ប់ជាថ្មីដោយរម្លឹកថា សាច់ញាតិរបស់លោកជិត៣០នាក់ ត្រូវបានសម្លាប់ជាបន្តបន្ទាប់​នៅក្នុងគុកបឹងត្របែក នាសម័យខ្មែរក្រហម ដោយក្នុងនោះ ក៏មានបងប្អូនមក​ពីប្រទេសបា​រាំងផងដែរ។

នៅព្រឹ​កថ្ងៃទី១៩ ខែវិច្ឆិកា​ ឆ្នាំ២០១៥ ឯកឧត្តមឧប​នាយករដ្ឋមន្រ្តី ហោ ណាំហុង បានជួបជាមួយតំ​ណាងទូតនានា នៅប្រទេសកម្ពុជា​ដើម្បី​ផ្សព្វផ្សាយ​អំពីស្ថានភា​ពនយោបាយក្នុងប្រទេសដែលមា​នការវិវត្តនាថ្មីៗនេះ។ នៅក្នុងជំនួប​នោះ ឯកឧត្តម ហោ​ ណាំហុង ក៏បានរម្លឹកផងដែរនូវការឈឺចាប់​អំពីការបាត់បង់ សាច់ញាតិ​នៅក្នុងសម័យខ្មែរក្រ​ហម ​ហើយលោកបានចោទ លោក សម រង្ស៊ី ថាបានធ្វើ​ឱ្យលោកឈឺចាប់បំ​ផុត កាលពីឆ្នាំ២០០៨ ដោយមេបក្សប្រឆាំងរូបនេះនិយាយថា លោកជាប្រ​ធានគុកបឹងត្រ​បែក។

ឯកឧត្តម ហោ ណាំហុ​ង បាននិយាយថា «ខ្ញុំបានជំរាបជូន​អង្គទូតថា មិនមែនជាទំនាស់រវាងគណបក្ស និងគណបក្សទេ មិនមែនបញ្ហានយោ​បាយទេ ជាបញ្ហារបស់ឯកឧត្តម សម រង្ស៊ីចំពោះខ្ញុំ​​​​​ តាំងពី២០០៨ នៅជើងឯកចំពោះ​មុខមនុស្សរាប់រយ​នាក់ឯកឧ​ត្តម សម រង្ស៊ី បានមួលបង្កាច់ខ្ញុំ ដែលខ្ញុំឈឺចាប់ ស្លាប់គ្រួសា​រយ៉ាងច្រើនក្នុងស​ម័យខ្មែរក្រហម»

ឯកឧត្តមបា​នបន្ថែមថា «ប្អូនស្រី​២​នាក់ទាំងកូនទាំងប្តីគេ ទាំងក្មួយស្រីមកពីស្រុកបារាំងខ្មែរក្រហមវាសម្លាប់អស់ នៅបឹងត្រ​បែកជាមួ​យខ្ញុំ ខ្ញុំមិនទាំងដឹ​ងផង ទាល់តែរំ​ដោះពីខ្មែរក្រហមឆ្នាំ១៩៧៩ ហើយជួបមិត្តភ័ក្តិដែ​លគេនៅម្ខាងរបងនោះដែលហៅថា "ប៣០នោះ" ​គេនិយាយថាប្អូនរបស់បងឯង​នៅជាមួយខ្ញុំ ខ្មែរក្រហមស​ម្លាប់ហើយ...ជិត១០នាក់​មកពីស្រុកបារាំង ហើយ​នៅក្នុងស្រុកខ្ញុំមិនចង់​និយាយទេ បងប្អូន ជីដូនមួយ ក្មួយមាមីង ខ្ញុំមិននិយា​យទេ ខ្ញុំនិយាយតែ បងប្អូនបង្កើត កូនចៅរ​បស់ខ្ញុំ បងប្អូនបង្កើ​ត៥នាក់ ប្អូនស្រី២នាក់​នៅស្រុកបារាំង ទាំងកូនចៅគេជិត៣០នាក់ ខ្ញុំមិនច​ង់រាប់ទេ»

កាលពីឆ្នាំ២​០០៨ ចំពោះ​រឿងនេះ ឯកឧត្តមឧប​នាយករដ្ឋមន្រ្តី  ហោ ណាំហុង រដ្ឋមន្រ្តីក្រសួ​ងការបរទេស ​បានប្តឹងលោក សម រង្ស៊ី ពីបទបរិហារកេរ្តិ៍ជា​សាធារណៈ និង ញុះញង់ឱ្យមា​នការរើងអើង។ តុលាការក្រុងភ្នំពេញ និងសាលាការ​ឧទ្ធរណ៍ បានកាត់ក្តីឱ្យលោ​ក ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ឈ្នះក្តីលោក សម រង្ស៊ី ហើយសម្រេចឱ្យប្រធានគណបក្ស​ប្រឆាំង ជាប់ពន្ធនា​គាររយៈពេល២ឆ្នាំ ព្រមទាំងពិន័យប្រាក់មួយចំនួ​ន៕

Wednesday, November 18, 2015

រាជរដ្ឋាភិបាល​កម្ពុជា​បង្ហាញនូវឆ​ន្ទះបន្ត រួមវិភាគទាន​​បដិភាគតទៅទៀត​ដល់​សាលាក្តី​ខ្មែរក្រហម ​

កម្ពុជានៅតែបន្តគាំទ្រដល់ដំណើ​ការ នៃសាលាក្តីកាត់ទោសមេ​ដឹកនាំ​ខ្មែរក្រហម​ដោយបានសន្យាជួយ​ជាវិ​ភាគទាន​សម្រាប់​ភាគី​កម្ពុជាតទៅទៀត ដើម្បីជួយទ្រទ្រង់​ដល់ដំណើរការរបស់​អង្គជំនុំជំរះ​នៃតុលា​ការកូន​កាត់​មួយនេះ។

នៅ​​ក្រោយជំនួប​រវាង​ ឯកឧត្តម​បណ្ឌិតសភាចារ្យ សុខ  អានឧ​បនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ទទួលបន្ទុកទីស្តីការគ​ណៈរដ្ឋមន្រ្តី ជាមួយ ឯកឧត្តម Stephen Mathias ជំនួយការ​អគ្គលេខា​ធិការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​កិច្ចការច្បាប់ លោក ឯក ថា អនុប្រធាននាយកដ្ឋានព័ត៌មាន បានឲ្យក្រុមអ្នកយកព័ត៌​មានដឹ​ង​ថា ភាគី​ទាំងពីរបានពិភាក្សាគ្នា ដោយ​ផ្តោត​ការយក​ចិត្ត​ទុក​ដាក់សំខាន់ លើ​ដំណើរ​ការវិវឌ្ឍទៅមុខ នៃ​កិច្ចសហប្រតិ​បត្តិ​ការអំពី​ការងារ​​សាលាក្តីកាត់ទោ​សមេដឹកនាំខ្មែរក្រហម ​ដោយ​ភាគីកម្ពុជានៅតែបន្តគាំទ្រក្នុងការចូល​ រួមវិភាគទាន​បដិ​ភាគ​ដល់​សាលាក្តី​នេះ​​បន្តទៀត។

លោក ឯក ថា​ បានឲ្យដឹងទៀតថា នៅក្នុងជំនួបប្រជុំ រវាងភាគីកម្ពុជា និងភាគីអង្គការស​ហប្រជាជាតិ នៅទីស្តីការ​គណៈ​រដ្ឋមន្រ្តី   នាថ្ងៃទី១៧ខែវិច្ឆិកានេះ ឯកឧត្តមបណ្ឌិ​តសភាចារ្យ សុខ  អាន ប្រធានក្រុមការងារ រាជរដ្ឋាភិបាលកម្ពុជា​សម្រាប់​អង្គជំ​នុំជំរះវិសាមញ្ញក្នុងតុលា​ការកម្ពុជា បានជំរាបជូ ឯកឧត្តម Stephen Mathias ​ថាសម្រាប់៦ខែ នៅដើម​ឆ្នាំ២​០១៦ ​ខាង​មុខ​នេះ​​រាជរដ្ឋាភិបាលកម្ពុជា នឹងផ្តល់ថវិការបដិភាគប្រ​មាណជាង៤លានដុល្លារសហរដ្ឋអាមេរិក ​ដើម្បី​ប្រតិបត្តិ​ការប្រើ​ប្រាស់​នៅក្នុងអង្គជំនុំជំរះវិសាមញ្ញនៅក្នុងតុលាការនេះ និងបូកបញ្ចូ​​លសម្រាប់ប្រាក់ខែ របស់​បុគ្គលិកខាងភាគី​ជាតិ​កម្ពុជាផងដែរ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក្នុងនាមរាជរដ្ឋាភិ​បាលកម្ពុជាក៏បានសំដែងការគាំទ្រដល់គណកម្មការ សម្រាប់រៃអង្គាស​ថវិកា​រជួយ​ទ្រ​ទ្រង់ដល់អង្គជំនុំជំរះវិសាមញ្ញ​នៅក្នុង​តុលា​ការនេះ​ ដើម្បីធ្វើ​យ៉ាង​ណាឲ្យ​អង្គ​ជំនុំជំរះវិសាមញ្ញនេះ​អាចដំ​ណើរ​ការ​ទៅ​សម្រេច​បាននូវកិច្ចការរបស់ខ្លួន ។

សូមបញ្ជាក់ដែរថា នៅក្នុងកិច្ចសន្ទនានេះ ទាំងភាគីកម្ពុជាក៏ដូចភាគីរបស់អង្គការសហប្រជា​ជាតិគឺសុទ្ធតែបាន​សំដែង​នូវ​ការ ពេញចិត្តចំពោះលទ្ធផលដែលភាគីទាំងពីរបានធ្វើ កិច្ចសហការដ៏ល្អជា​មួយគ្នា ទាំងខាងចៅក្រមសើប​អង្កេតជាតិ និង​ចៅក្រម​សើបអង្កេតអន្តរជាតិ បាននិងកំពុងធ្វើការជាមួយ​គ្នាទៅតាមនីតិវិធីរបស់តុលាការយ៉ាងរ​លូនល្អនៅ​ក្នុងក្រប​ខណ្ឌនៃ​អង្គ​ជំនុំ​ជំរះ​​វិសាមញ្ញ​នៃតុលាការកម្ពុជានេះ។

ភាគីទាំងពីរក៏បា​នអបអរសាទរលើភាព ជោគជ័យនៃ​ ការផ្សព្វផ្សាយរបស់​អង្គជំនុំជំរះ​វិសាមញ្ញក្នុង​តុលាការកម្ពុជា​ដោយ​ទទួលបានមនុស្សជា​ង៣០ម៉ឺននាក់ មកចូលរួមតាមដាន​ស្តាប់​ នៅក្នុងដំណើរការ កាត់សេចក្តីនៃអង្គសវនា​ការរបស់​តុលា​ការ​នេះ។ ទន្ទឹមនិងនេះក៏មានដើមបណ្តឹង និងជនរងគ្រោះប្រមា​ណ៤ពាន់ នាក់ ដែលបានចូលរួមស​ហការដ៏ល្អ តាំងពី​ដើម​​​រៀងមកដែលបានជំរុញឲ្យ​ការេងាររបស់អង្គជំនុំជំរះវិសាមញ្ញ​នៅក្នុង​តុលា​ការកម្ពុជានេះ សម្រេចបាន លទ្ធផលជោគ​ជ័យជា​ប្រវត្តិ​​សាស្ត្រនៅក្នុងតុលាការកាត់ទោសឧក្រិដ្ឋកម្មធំៗជាអន្តរជាតិនេះ។
ភាគីទាំងពីរក៏បានពិភាក្សា អំពីភាពចាំបាច់ នៃ មជ្ឈ​មណ្ឌលរក្សាទុក​ឯកសារ​ ដែលជាជំនួយ​ឧបត្ថម​​​ពីរដ្ឋា​ភិបាល​ជប៉ុន មាន​ទឹកប្រាក់ប្រមាណ​ជាង២​លាន​ដុល្លារអាមេរិក​។ មជ្ឈ​មណ្ឌលនេះ និងបាន​ជាប្រយោជន៏​ក្នុងការប្រើប្រាស់​សម្រាប់​តម្កល់​ឯកសារ​ទាំងឡាយដែលបញ្ចេញដោយ​អង្គជំនុំ​ជំរះ​វិ​សាមញ្ញ​នៅក្នុងតុលា​ការកម្ពុជា ដើម្បីយកទៅថែរក្សាទុកនៅទីនោះ៕



សម្តេច​តេជោ បញ្ជាក់ពី​ហេតុផល ដែលរាជរដ្ឋា​ភិបាលមិនបាន​រៀបចំការ​ទទួលកីឡាការិនីម្ចា​ស់មេដាយមា​សប៉េតង់ជើង​ឯ​កពិភពលោ​កលើកទី១៥ អោយ​សមរម្យ

កាលដូច​ការគ្រោងទុក សម្តេចអគ្គមហាសេនាបតី តេជោ នាយក​រដ្ឋមន្ត្រី ហ៊ុនសែន នៅ​រសៀល​ម៉ោង ៣ និង ២០ នាទី ថ្ងៃទី​១៧ ខែវិច្ឆិកា​នេះ បានធ្វើពិធី​សំណេះសំណាល ជាផ្លូវការជាមួយកីឡាការិនី កែ ឡេង ដែលជាម្ចាស់​មេដាយមាស ផ្នែក​កីឡា​ប៉េតង់កម្រិត​ពិភពលោកលើកទី១៥ នាឆ្នាំ​២០១៥នេះ​ នាព្រះរាជានាចក្រថៃ។ ពិធី​ជួបជុំនេះ ដោយមាន​កីឡាករ​កីឡាការិនី​ខ្មែរ​ ចូលរួម​ជាច្រើន​នាក់ គឺបានធ្វើ​ឡើងនៅ​វិមាន​សន្តិភាព ក្នុង​រាជធានី​ភ្នំពេញ​ ហើយពិធី​នេះក៏មាន​ផ្សាយ​ផ្ទាល់ ​តាម​បណ្តាញទំនាក់ទំនងសង្គមហ្វេ​ស​ប៊ុ​ក ​របស់​សម្តេច​ហ៊ុនសែន​ផងដែរ​។

នៅក្នុងពិធីនោះ សម្តេច អគ្គ​មហាសេនាបតីតេជោ ហ៊ុនសែន បានថ្លែងបញ្ជាក់​អោយដឹងថា ហេតុផល ដែលរដ្ឋាភិបាលកម្ពុជា មិនបានរៀប​ចំការ ការទទួលបដិសណ្ឋា​រកិច្ចស្វាគមន៍ អោយបា​នអធិកអធម ដល់កីឡាការិនី ដែលជាម្ចាស់មេដា​យមាស ជើងឯកពិភ​ពលោក ផ្នែកកីឡាប៉េ​តង់ លើកទី១៥ នាឆ្នាំ២០​១៥ នៅប្រទេសថៃនាពេលថ្មីៗនេះ អោយ​សាកសមនឹងកិត្តិយស ដូ​ចកីឡាការនី ម្ចាស់មេដាយ​មាស អាស៊ីហ្គេម ផ្នែកតៃក្វាន់ដូ កញ្ញា សន សៀវម៉ី នា​ពេលកន្លងមកនោះ គឺដោយសារតែនា​ថ្ងៃទី០៩ ទី១០ និងទី១១ ខែវិច្ឆិកា ឆ្នាំ២០១៥ ព្រះរាជាណាចក្រកម្ពុ​ជាយើងទាំងមូល ត្រូវរៀបចំប្រារព្វព្រះរា​ជពិធីបុណ្យឯករាជ្យជាតិ ខួបលើកទិ៦២។ ដូច្នេះយើង មិនអាចរៀ​បចំពិធីទទួលនេះបានឡើយ ព្រោះវាជា​ន់គ្នានិងពិធីបុណ្យជាតិរបស់យើង។

គួបញ្ជា​ក់ថា ការថ្លែង​លើកឡើង របស់សម្តេចតេជោ នាយ​ករដ្ឋមន្ត្រី ហ៊ុនសែន ខាងលើបែបនេះ​ គឺដើម្បី ជាការឆ្លើយតបទៅនឹងមតិរិះគន់ពីមជ្ឈដ្ឋានទូទៅ ដែលបានចោទម​កលើរដ្ឋាភិបាល នឹងគណ​កម្មាធិកាជាតិអូឡាំពិច ក៍ដូចជាស្ថាប័នសាមីគឺ​ក្រសួងអប់រំ​ យុវជននិងកីឡា មិនបានរៀប​ចំការទទួលអោយបានអធិកអធម ដូចជាក្បួនដង្ហែ​ឬក្បួនម៉ូតូអម​ជាដើម អោយបានសាកស​ម ដូចកីឡាការិ​នី សន សៀវម៉ី ក្រោ​យពេលកីឡាការិនី ម្ចាស់មេដាយមា​សពិភពលោក ផ្នែកប៉េតង់ អ្ន​កស្រី កែ ឡេងរូបនេះ ពេល​មកដល់មាតុប្រទេសវិញនោះ។

សូមរំលឹកថា កីឡាការិនី​ម្ចាស់មេដាយមា​សពិភពលោក ផ្នែកប៉េតង់ អ្នកស្រី កែ ឡេង បាន​ប្រកួត​ឈ្នះ​   សាជាថ្មី​ម្តងទៀត នៅក្នុង​ការប្រកួត​កីឡា​ប៉េតង់ ពិភពលោក​លើក​ទី​១៥ ផ្នែក​ស្ត្រី នៅ​ប្រទេស​ថៃ កាលពីដើម​ខែវិច្ឆិកា ឆ្នាំ​២០១៥​។ ​នៅក្នុងពិធីសំណេះសំណាល ជាផ្លូវការនេះ កីឡាការិនី កែ ឡេង ម្ចាស់​មេដាយមាសផ្នែកកីឡា​ប៉េតង់ ជើងឯក​ពិភពលោក២ជំនាន់ ត្រូវបាន​រាជរដ្ឋាភិបាលរៀបចំ​ក្បួន​ដង្ហែ​ជា​កិត្តិយស ដោយចាប់ផ្ដើម​ចេញដំណើរ​ ពី​វិមាន​សន្តិភាព នៅ​រសៀល​ថ្ងៃទី​១៧​វិច្ឆិកា​នេះ​។ នេះ​ជា​លើក​ទី​២ ក្នុង​ឆ្នាំ​តែមួយ ដែល​កីឡាការិនី កែ ឡេង បានទទួល​កិត្តិយស ដោយ​ជិះ​រថយន្ដ​ដង្ហែ​ជា​ក្បួនក្នុង​រាជធានី​ភ្នំពេញ ដោយមាន​ក្បួន​ម៉ូតូសចំនួន ១២ គ្រឿង បើក​អម​ជាមួយប្រកបដោយកិត្តិយស សំររាប់ក្រុមគ្រួសារ សាមីខ្លួន និងសង្កមជាតិ។
ក្នុងក្នុង​ក្បួន​ដង្ហែ​នោះ គឺមាន​ម៉ូតូ​ប៉ូលិស​នាំមុខ​ក្បួន បន្ទាប់មក​រថយន្ដ​ប៉ូលិស ដែលមាន​រថយន្ដ​ឆៃយ៉ាំ​នៅជាប់​ពីក្រោយ ទើប​រថយន្ដ​កីឡាការិនី កែ ឡេង ដែល​អមដោយ​ម៉ូតូ ស ចំនួន ១២​គ្រឿង​។ ​បន្ទាប់ពី​រថយន្ដ​កីឡាការិនី កែ ឡេង គឺ​រថយន្ដ​របស់លោក​អគ្គលេខាធិការរង គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​។ បន្ទាប់ពីនោះ អនុញ្ញាត​​ឲ្យ​មាន​រថយន្ដ​បន្ទាប់​តែ៥គ្រឿង​ទៀត​ប៉ុណ្ណោះ ដោយមាន​ទាំង​រថយន្ដ ដឹក​សិស្ស​វិទ្យាស្ថាន​ជាតិ អប់រំ​កាយ និង​កីឡា ដែល​ក្រោយបង្អស់ គឺ​រថយន្ដ​ប៉ូលិស​។​

ក្បួន​ដង្ហែ ត្រូវ​ចេញពី​វិមាន​សន្តិភាព ឆ្ពោះទៅ​ស្តុ​ប​កាណាឌីយ៉ា បន្ទាប់មក​ទៅ​ស្ដុ​ប​ពេទ្យ​អង្គឌួង បន្តដំណើរ​ តាម​មហាវិថី​ព្រះ​នរោត្តម ឆ្ពោះទៅកាន់​វិមានឯករាជ្យ ដោយដង្ហែ​មួយ​ជុំ ​សួនច្បារ​នាគ​បាញ់​ទឹក ហើយ​ត្រឡប់មកវិញ​កាត់​មុខផ្ទះ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន រួច​ឆ្ពោះទៅកាន់​ស្ដុ​ប​នាយកដ្ឋាន​ជលផល ឆ្ពោះ ទៅកាន់​ស្តុ​ប​បូកគោ ហើយ​បន្តដំណើរ​តាម​មហាវិថី​ព្រះមុនីវង្ស ឆ្ពោះ​មក​ខាងលិច​ផ្សារ​ធំថ្មី ទើប​បន្តដំណើរ​តាមផ្លូវ​កម្ពុជា​ក្រោម ឆ្ពោះទៅ​ស្តុ​ប​សន្ធរម៉ុក​។ មកដល់​ស្ដុ​ប​សន្ធរម៉ុក បន្តដំណើរ​តាម​វិថី​ម៉ៅ​សេទុង ឆ្ពោះទៅ​ផ្សារ​ដើម​គ ត្រឡប់មក​អាងទឹក​អូ​ឡាំ​ពិ​ក បន្ត​មក​ស្ដុ​ប​ផ្សារ​ដេប៉ូ ស្តុ​ប​ដេ​អិន ហើយ​ឡើងមក​មហាវិថី​សហព័ន្ធរុស្ស៊ី សំដៅទៅ​វត្តភ្នំ ទើប​ឡើងទៅ​ស្ដា​ត​ចាស់ ដែលជា​កន្លែង​បញ្ចប់​កម្មវិធី​ដង្ហែ​ក្បួន​។
លោក​ស្រី កែ ឡេង​៖ កើត​នៅ​ឆ្នាំ​១៩៦២ នៅ​ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង លោកស្រី កែ ឡេង បាន​ចាប់​អាជីព​ដំបូង ខាង​កីឡាបាល់ទះ​។ នៅ​ឆ្នាំ​១៩៨២ លោកស្រី កែ ឡេង ដែលជា​កូនកំព្រា ត្រូវបាន​ជ្រើស​ជា​កីឡាការិនី​បាល់ទះ ប្រចាំ​កងយោធពល​ខេមរភូមិន្ទ​។ នៅពេល​ ក្រសួងការពារជាតិ បាន​រំសាយ​ក្រុម​បាល់ទះ​នារី នៅ​ឆ្នាំ​១៩៩៧ លោកស្រី កែ ឡេង បាន​ប្ដូរ​អាជីព​ទៅ​ហាត់​កីឡា​ប៉េតង់ ( ប៊ូល ) រហូតដល់​សព្វថ្ងៃ​។
ការប្រកួត​ជា​អន្តរជាតិ លើកដំបូង នៅ​ខែកញ្ញា ឆ្នាំ​១៩៩៩ លោកស្រី កែ ឡេង ដណ្តើម​បាន​ពានរង្វាន់ ជើងឯក​អាស៊ី លើក​ទី​៣ ដោយ​ទទួលបាន​មេដាយមាស​១​។ ជា​បន្ត​បន្ទាប់មកទៀត លោកស្រី កែ ឡេង ទទួលបាន​មេដាយមាស មេដាយប្រាក់ មេដាយសំរិទ្ធ និង​ចុងក្រោយ​មេដាយមាស ជើងឯក​ប៉េតង់​អាស៊ាន លើក​ទី​២ នៅ​ខែមីនា ឆ្នាំ​២០១៥៕​







សេចក្តីថ្លែង​ការណ៍រួម របស់​ឯកឧត្តម សុខ អាន ឧបនាយក​រដ្ឋមន្ត្រី​ និង ឯកឧត្តម Stephen Mathias ឧបការី​អគ្គលេខាធិការ​ ទទួលបន្ទុកកិច្ចការច្បាប់ នៃអង្គការសហប្រជាជាតិ

សេចក្តីថ្លែងការណ៍រួម
របស់ឯកឧត្តម សុខ អាន ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការ  គណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលទទួលបន្ទុកសាលាក្ដីខ្មែរក្រហម និង ឯកឧត្តម Stephen Mathias ឧបការីអគ្គលេខាធិការ​ ទទួលបន្ទុកកិច្ចការច្បាប់ នៃអង្គការសហប្រជាជាតិ
រាជធានីភ្នំពេញ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥

ក្រោយពីកិច្ចប្រជុំដែលបានធ្វើឡើងនៅទីស្តីការគណៈរដ្ឋមន្ត្រី ភាគីទាំងពីរបានស្វាគមន៍ចំពោះការ​ចាប់ផ្តើម​សវនាការ​​លើ​បណ្តឹងសារទុក្ខក្នុងសំណុំរឿង ០០២/០១ នៅអង្គជំនុំជម្រះវិសាមញ្ញក្នុតុលាការកម្ពុជា (អ.វ.ត.ក) និងការរីក​ចម្រើន​​​ផ្នែកកិច្ចការតុលាការរបស់ អ.វ.ត.ក។

ភាគីទាំងពីរទទួលស្គាល់នូវគុណតម្លៃនៃការចូលរួមចំណែករបស់ អ.វ.ត.ក ក្នុងផ្នែកការចូលរួម​របស់​ជនរង​​គ្រោះនិងផ្នែកកិច្ចការផ្សព្វ​ផ្សាយ​ដែលក្នុងនោះរួមមានការចូលរួមយ៉ាង​ទូលំទូលាយ​នៅក្នុងសវនាការ​ជា​សាធារណៈ។ បទពិសោធន៍ក្នុងវិស័យទាំងនេះរបស់ អ.វ.ត.ក បានក្លាយជាចំណុចនាំមុខដ៏សំខាន់​ក្នុងការ​អភិវឌ្ឍនូវ​ការ​អនុវត្ត ច្បាប់​ព្រហ្មទណ្ឌ​អន្តរជាតិ។

ភាគីទាំងពីរបានពិភាក្សាគ្នាទៅលើទស្សនៈខុសគ្នាដែលកំពុងតែកើតមានជាបន្ត ដូចដែលបានរំលេចនៅ ក្នុង​លិខិត​​ឆ្លងឆ្លើយការទូតរវាងរាជរដ្ឋាភិបាលកម្ពុជា និង អ.ស.ប ទាក់ទងនឹងការ​អនុវត្ត​កាតព្វ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​​ពេញ​​លេញដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងបង្កើត​ អ.វ.ត.ក ពាក់ព័ន្ធនឹងសំណុំរឿងចំនួន២ ដែលបច្ចុប្បន្ន នេះកំពុងស្ថិតក្នុងដំណាក់កាលស៊ើបអង្កេត។ ភាគីទាំងពីរបានឯកភាព​គ្នា ថាការសម្រេចបាន​ឆាប់រហ័សនូវដំណោះស្រាយគួរជាទីពេញចិត្ត ដែលអនុលោមតាមលក្ខខណ្ឌដែលមានចែងនៅក្នុង​កិច្ចព្រមព្រៀង​នេះ គឺមានសារៈសំខាន់ ណាស់ជាមួយនឹងវិធានការពាក់ព័ន្ធនានា​នឹងត្រូវដាក់​ចេញ​​ដោយរាជរដ្ឋាភិបាលកម្ពុជា។

ភាគីទាំងពីរ បានស្វាគមន៍ចំពោះសុឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការគាំទ្រដល់សំណើរបស់អគ្គលេខា​ធិការ​ អ.ស.ប. ដាក់ជូនមហាសន្និបាត អ.ស.ប ទាក់ទងនឹងការឧបត្ថម្ភធនសម្រាប់ប្រតិបត្តិការរបស់ អ.វ.ត.ក ក្នុងឆ្នាំ២០១៦ ព្រមទាំងសុឆន្ទៈរបស់ខ្លួនក្នុងការបន្តផ្ដល់វិភាគទានគ្រប់គ្រាន់ និងដោយផ្ទាល់ដល់ភាគីជាតិ នៃ អ.វ.ត.ក ដើម្បីធានាឲ្យបានថវិកាគ្រប់គ្រាន់ ដោយពិចារណាទៅលើការចូលរួមវិភាគទានពីប្រទេស​ម្ចាស់ជំនួយ​អន្តរជាតិ​នានា។ ហើយសង្ឃឹមថាវិធានការទាំងនេះនឹងផ្តល់នូវស្ថិរភាពហិរញ្ញវត្ថុ សម្រាប់ អ.វ.ត.ក ក្នុងឆ្នាំ២០១៦។

ឯកឧត្ដមឧបការីអគ្គលេខាធិការ អ.ស.ប មានសេចក្តីសោមនស្សរីករាយក្នុងការបំពេញទស្សនកិច្ចនៅ អ.វ.ត.ក. នៅពេលនេះ ដោយ​​​​ហេតុថា​នេះជាដំណាក់កាលសំខាន់នៃសំណុំរឿង ០០២/០១ ក្រោយពីការចូលរួម​​របស់ឯកឧត្តម​ក្នុងព្រឹត្តិការណ៍ដ៏សំខាន់ក្នុងការប្រកាសសាលក្រម ក្នុងដំណើរការនី​តិវិធីកាលពីខែសីហា ឆ្នាំ២០១៤។ កិច្ចការរបស់ អ.វ.ត.ក នៅក្នុងផ្នែកនេះ បានឆ្លុះបញ្ចាំងអំពីការបេ្ដជ្ញាចិត្តរួមរវាងរាជរដ្ឋាភិបាលកម្ពុជា អ.ស.ប និងសហគមន៍អន្តរជាតិ ដើម្បីពង្រឹងការស្វែងរកយុត្តិធម៌ និងការទទួលខុសត្រូវលើឧក្រិដ្ឋកម្មនៃរបបខ្មែរក្រហម។

Tuesday, November 17, 2015

ឯកអគ្គរាជទូត កម្ពុជាប្រចាំនៅប្រទេសឥណ្ឌា នឹងជួបពិភាក្សាការងារជាមួយក្រសួងវប្បធម៌ឥណ្ឌាពាក់ព័ន្ធនឹងការសាងសង់ប្រាសាទចម្លងតាមរចនាបថប្រាសាទអង្គរវត្ត

យោងតាម​លិខិតរបស់អ្នក​នាំពាក្យ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិឯកឧត្តម ជុំ សុន្ទរី នៅថ្ងៃទី១៧  ខែវិច្ឆិកា  ឆ្នាំ២០១៥នេះ ឯកអគ្គ​រាជទូត កម្ពុជាប្រចាំនៅប្រទេសឥណ្ឌា នឹងជួបពិភា​ក្សាការងារជាមួយ​លោកជំទាវ Monika K.Mohta លេខាធិការ (Additional Secretary) នៃក្រសួងការ​បរទេសឥណ្ឌា និងឯកឧត្តម Shri K.K. Mittal លេខាធិការ (Additional Secretary) នៃក្រសួងវប្ប​ធម៌ឥណ្ឌា ពាក់ព័ន្ធនឹងការសាងសង់​ប្រាសាទចម្លងតាមរចនាបថ​ប្រាសាទអង្គរវត្ត នៅរដ្ឋ Bihar ប្រទេសឥណ្ឌា ដែល មានចំណុចសំខាន់ៗដូចខាងក្រោម៖
១-  លោកជំទាវ Monika K.Mohta  លេខាធិការ ក្រសួងការបរទេស​ឥណ្ឌា បានលើកឡើងថា ៖
 រដ្ឋាភិបាលឥណ្ឌា នឹងទប់ស្កាត់​មិនអោយមានការសាងសង់ទេ ។  ក្រសួងការបរទេសឥណ្ឌា បានជំរាបក្រុមហ៊ុន The Mahavir Mandir Trust មិនអោយសាងសង់​ប្រាសាទចម្លងតាម​រចនាបថ​ប្រាសាទអង្គរវត្ត ។ ក្រុមហ៊ុននេះ បានសន្យាថា នឹងមិនសាង​សង់ប្រាសាទចម្លងតាមរចនាបថ​ប្រាសាទអង្គរវត្តទេ ប៉ុន្តែសុំសាងសង់ប្រាសាទមានរចនា​បថប្រាសាទឥណ្ឌា ហើយនឹងបញ្ជូនគំរោង​សាងសង់នេះទៅក្រសួងវប្បធម៌ និងក្រសួងការ​បរទេសឥណ្ឌា ដើម្បីស្នើសុំការសាងសង់។
២-  ឯកឧត្តម Shri K.K. Mittal  លេខាធិការក្រសួងវប្ប​ធម៌ឥណ្ឌា បានលើកឡើងថា៖ ក្រសួងវប្បធម៌ឥណ្ឌា នឹងធ្វើការសិក្សា និងបញ្ជូនគំរោងថ្មីនេះ​ទៅក្រសួងការបរទេស ឥណ្ឌា។

លោកមេធាវី អឿន សុខា បានពន្យល់ស្តីពីការអនុវត្តសាលក្រម ឬសាលដីកាស្ថាពរករណីសំនុំរឿងព្រហ្មទណ្ឌ

កាលពីថ្ងៃទី១៥​ ខែវិច្ឆិកា ​ឆ្នាំ២០១៥​កន្លងទៅនេះ ​ភ្នាក់ងារបណ្តាញ​ព័ត៌មានរាជ​រដ្ឋាភិបាល GNN បានបង្ហោះវីដេអូ​ស្តីពីកិច្ចសម្ភាសន៍​លោក អឿន​ សុខា មេធាវីឯក​រាជ្យ និង​ជាសាស្រ្តាចារ្យច្បាប់នៅសាកលវិទ្យាល័យមួយ លើការ​អនុវត្តសាល​ក្រម ឬសាលដីកា​ស្ថាពរលើក​រណីសំណុំរឿងព្រហ្មទណ្ឌរបស់លោក សម រង្ស៊ី ​ប្រធានគណបក្ស​សង្រ្គោះជាតិ។

សូមជម្រាប​ថាកាលពីថ្ងៃទី១៣​ ខែវិច្ឆិកា​ ឆ្នាំ២០១៥ សាលា​ដំបូងរាជធានីភ្នំពេញ​បានចេញ​ដីកាបង្គាប់ឱ្យចាប់ ខ្លួនលោក​ សម រង្ស៊ី ដោយ​អនុវត្តទៅតាម​សាលក្រម​និងសាលដីកា​របស់តុលាការ​ ពាក់ព័ន្ធនឹងបទ​ បរិហាកេរ្តិ៍ជា​សាធារណៈ​ និងញុះញង់ឱ្យមាន​ការរើសអើង ដែល​មានលោក​ឧបនាយករដ្ឋមន្រ្តី​ ហោ ណាំហុងជាជនរងគ្រោះ​ ដែលបានប្រព្រឹត្ត​នៅសារៈមន្ទីរ​ជើងឯក ​សង្កាត់ដង្កោ ​ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ កាលពីថ្ងៃទី១៧​ ខែមេសា ឆ្នាំ២០០៨​ ដោយបានចោទ​ប្រកាន់លោក​ ហោ ណាំហុង​ ថាជាប្រធានជំរុំបឹងត្របែក​នៅក្នុង​សម័យខ្មែរក្រហម​។

លោកមេធាវី​ អឿន សុខា ​បានបញ្ជាក់​ឱ្យដឹងថាការ​អនុវត្តសាលក្រម​ ឬសាលដីកា​ស្ថាពរមានបីប្រភេទគឺការអនុវត្ត​ទោសដាក់​ពន្ធធនាគារ​ ការអនុវត្ត​ទណ្ឌកម្មរដ្ឋ​ប្បវេណី និង​ការអនុវត្ត​ ទណ្ឌកម្មពិន័យជាប្រាក់។​ ចំពោះការអនុវត្ត​ទោសដាក់ពន្ធ​ធនាគារ យោង​តាមមាត្រា​៤៩៦ កថាខណ្ឌទី១ ​នៃក្រមនីតិវិធីព្រហ្មទណ្ឌចែងថា​ ការអនុវត្ត​ទោស និងការ​បង្ខំដល់រូបកាយ​ត្រូវធ្វើតាមគំនិត​ផ្តើមរបស់​ អយ្យការ​ ក្នុងន័យនេះគឺព្រះរាជ​អាជ្ញា ជាអ្នក​មានសមត្ថកិច្ច​យកបញ្ញត្តិពាក់ព័ន្ធ​នឹងការដាក់​ទោសជាប់ពន្ធ​ ធនាគារក្នុងសាលក្រម ឬសាល​ដីកាព្រហ្មទណ្ឌ​ទៅអនុវត្ត​ បានន័យថាព្រះរាជ​អាជ្ញាជាអ្នកទទួល​ខុសត្រូវ ក្នុងការចាត់វិធានការនាំ​ខ្លួនជនជាប់​ចោទមកដាក់ពន្ធ​ធនាគារ ​ក្នុងករណីនៅ​ក្រៅឃុំ។ ​ចំពោះការអនុវត្ត ទណ្ឌកម្មរដ្ឋប្បវេណី​ យោងតាមមាត្រា​ ៤៩៦ កថាខណ្ឌទី​ នៃក្រមនីតិវិធី​ព្រហ្មទណ្ឌចែង​ថា ការអនុវត្ត​ ទណ្ឌកម្មរដ្ឋប្បវេណី​ ត្រូវតែធ្វើតាម​គំនិតផ្តើមរបស់​ដើមបណ្តឹង​រដ្ឋប្បវេណី។ ចំពោះ​ការអនុវត្តទណ្ឌកម្មពិន័យជាប្រាក់​ យោងតាមមាត្រា​ ៤៩៨ នៃក្រម​នីតិវិធីព្រហ្មទណ្ឌ​ចែងថា ការប្រមូល​ប្រាក់ពិន័យ​ និងប្រាក់​ ពន្ធនៃនីតិវិធីត្រូវ​ធ្វើដោយភ្នាក់ងារ​រតនាគារ ក្រោម​ឱវាទរបស់អយ្យការ។​

លោកមេធាវី​ក៏បានបន្ថែមទៀតថា​ ការអនុវត្ត​សាលក្រម ឬសាលដីកា​ស្ថាពរករណីសំ​ណុំរឿងព្រហ្មទណ្ឌ​ ត្រូវធ្វើ​ឡើងនៅពេល​ដែលសេចក្តីសម្រេច​របស់តុលាការ​បានក្លាយជាស្ថាពរ​ ដូចមានចែង​កំណត់ច្បាស់​ នៅក្នុងមាត្រា​ ៤៩៧ នៃក្រម​នីតិវិធី​ព្រហ្មទណ្ឌ។​ ប៉ុន្តែនៅ​ក្នុងមាត្រា​ ១៤៤ នៃ​ក្រមព្រហ្ម​ទណ្ឌដែលបានចែងពីអាជ្ញាយុកាល​នៃទោសថា​ អាជ្ញាយុកាល​នៃទោសបទ​ឧក្រិដ្ឋគឺមានរយៈពេល​ ២០ ឆ្នាំ ​បទមជ្ឈឹម​ គឺ៥ឆ្នាំ ចំណែកបទលហុគឺ១ឆ្នាំ​។

លោកមេធាវីក៏បាន​បំភ្លឺផងដែរថា​ ចំពោះមតិខ្លះ​ដែលលើក​ឡើងថាសាល​ក្រម ឬសាលដីកា​ស្ថាពរដែល ​សម្រេច​ផ្តន្ទាទោស​ព្រហ្មទណ្ឌ​មិនអាចអនុវត្តបាន​ចំពោះតំណាង​រាស្រ្តបើគ្មាន​ការដកអភ័យ​ឯកសិទ្ធិសភា​ ជាមុននោះ​ ជាការមើលឃើញ​តែមួយជ្រុង​នៃច្បាប់។ ប៉ុន្តែ​បើយោងតាម​មាត្រា ៨០​ និងមាត្រា​ ៩៥ នៃរដ្ឋ​ ធម្មនុញ្ញ សិក្សា​ឱ្យស៊ីជម្រៅ​លើបញ្ហានីតិវិធី​ព្រហ្មទណ្ឌ​និងច្បាប់ដែល​ពាក់ព័ន្ធ​តំណាងរាស្រ្ត​ ដូចជាច្បាប់ស្តី​ ពីលក្ខន្តិកៈតំណាង​រាស្រ្ត ឆ្នាំ២០០៦​ដែលចូលជាធរមាន​ បទបញ្ជាផ្ទៃ​ក្នុងរដ្ឋសភា​ យើងអាច​មានចម្លើយ មួយ​ច្បាស់លាស់​ផ្សេងពីការលើក​ឡើងនោះ។​ លោកមេធាវី​ក៏បានធ្វើការវិភាគ​វែកញែក ដោយ​បែងចែក​ នីតិវិធីព្រហ្មទណ្ឌជា​ ២ដំណាក់កាល​ គឺដំណាក់កាល​ជំនុំជម្រះ​ ចេញសាល​ក្រម ឬសាលដីកា​ និងដំណាក់​ កាលអនុវត្តសាលក្រម​ ឬសាលដីកាតុ​លាការ ដែល​បញ្ជាក់ថាការ​ទាមទារឱ្យមាន​ការដកអភ័យឯកសិទ្ធិសភា គឺអនុវត្ត​ចំពោះតែដំណាក់​កាលទី១នៃនី​តិវិធីប៉ុណ្ណោះ​ ដើម្បីទប់ស្កាត់​កុំឱ្យមានការកាត់​សេចក្តីចេញ​ សាលក្រម​ដោយតុលា​ការ។ ប៉ុន្តែបើមាន​សាលក្រម​ ឬសាលដីកា​ស្ថាពរផ្តន្ទាទោស​ហើយនោះ​ គឺតំណាង រាស្រ្ត​ត្រូវបាត់បង់​សមាជិកភាពរដ្ឋសភា​ ឬត្រូវអស់​សិទ្ធិជាតំណាងរាស្រ្ត។​ ម្យ៉ាងវិញ​ទៀតក្នុង​ករណីអ្នក តំណាង​រាស្ត្របាន​ប្រព្រឹត្តបទល្មើស​ជាក់ស្តែង​ ក៏អាចធ្វើ​ឱ្យប្រាសចាកពី​សិទ្ធិតំណាង​រាស្រ្ត នាំឱ្យបាត់សិទ្ធិ ​ជាតំណាងរាស្រ្ត​បានដែរ ​នេះបើយោង​តាមមាត្រា​ ៩៥ នៃរដ្ឋធម្មនុញ្ញ ​មាត្រា ៨៣ នៃបទបញ្ជាផ្ទៃក្នុងរដ្ឋ សភា និងមាត្រា ១៤ កថាខណ្ឌទី៣ នៃច្បាប់ស្តីពី​លក្ខន្តិកៈតំណាងរាស្រ្ត​។


ពាក់ព័ន្ធនឹង​ករណីចាប់ខ្លួន​តំណាងរាស្រ្តណាម្នាក់​ ដើម្បីយកមក​អនុវត្តទោសនោះ លោក​មេធាវីក៏បានបញ្ជាក់ផងដែរថា​ ក្នុងករណីចាប់​ខ្លួនឬនាំខ្លួនមក​ផ្តន្ទាទោសចេញ​សាលក្រម ឬសាល​ដីកាទើប​ត្រូវការការ​ អនុញ្ញាតពី​រដ្ឋសភា។ ប៉ុន្តែ​បើចាប់ខ្លួន​ដើម្បីយកមក​អនុវត្តទោស​តាមសាលក្រម​ ឬសាលដីកា​ស្ថាពរហើយ​ គឺមិនចាំបាច់​មានការអនុញ្ញាត​ពីរដ្ឋសភាទេ ព្រោះ​រដ្ឋសភាបាន​អនុញ្ញាតហើយ​នៅក្នុងច្បាស់​ស្តីពីលក្ខន្តិកៈ​ តំណាងរាស្រ្ត​ ថ្ងៃទី២១ តុលា​ ២០០៦ ត្រង់មាត្រា១៤ កថាខណ្ឌទី៣ដែលចែងថា តំណាងរាស្រ្តដែលមានសាលក្រមស្ថាពរ ឬសាលដីកាស្ថាពរ​ សម្រេចថាជា​ទណ្ឌិតជាប់ពន្ធធនាគា​រ ត្រូវបាត់បង់​ទាំងស្រុងនូវ​ សិទ្ធិ បុព្វសិទ្ធិ និងសមាជិក​ភាពរដ្ឋសភា​