យោងតាមលិខិតរបស់អ្នកនាំពាក្យ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិឯកឧត្តម ជុំ សុន្ទរី នៅថ្ងៃទី១៧  ខែវិច្ឆិកា  ឆ្នាំ២០១៥នេះ ឯកអគ្គរាជទូត កម្ពុជាប្រចាំនៅប្រទេសឥណ្ឌា នឹងជួបពិភាក្សាការងារជាមួយលោកជំទាវ Monika K.Mohta លេខាធិការ (Additional Secretary) នៃក្រសួងការបរទេសឥណ្ឌា និងឯកឧត្តម Shri K.K. Mittal លេខាធិការ (Additional Secretary) នៃក្រសួងវប្បធម៌ឥណ្ឌា ពាក់ព័ន្ធនឹងការសាងសង់ប្រាសាទចម្លងតាមរចនាបថប្រាសាទអង្គរវត្ត នៅរដ្ឋ Bihar ប្រទេសឥណ្ឌា ដែល មានចំណុចសំខាន់ៗដូចខាងក្រោម៖
១-  លោកជំទាវ Monika K.Mohta  លេខាធិការ ក្រសួងការបរទេសឥណ្ឌា បានលើកឡើងថា ៖
 រដ្ឋាភិបាលឥណ្ឌា នឹងទប់ស្កាត់មិនអោយមានការសាងសង់ទេ ។  ក្រសួងការបរទេសឥណ្ឌា បានជំរាបក្រុមហ៊ុន The Mahavir Mandir Trust មិនអោយសាងសង់ប្រាសាទចម្លងតាមរចនាបថប្រាសាទអង្គរវត្ត ។ ក្រុមហ៊ុននេះ បានសន្យាថា នឹងមិនសាងសង់ប្រាសាទចម្លងតាមរចនាបថប្រាសាទអង្គរវត្តទេ ប៉ុន្តែសុំសាងសង់ប្រាសាទមានរចនាបថប្រាសាទឥណ្ឌា ហើយនឹងបញ្ជូនគំរោងសាងសង់នេះទៅក្រសួងវប្បធម៌ និងក្រសួងការបរទេសឥណ្ឌា ដើម្បីស្នើសុំការសាងសង់។
២-  ឯកឧត្តម Shri K.K. Mittal  លេខាធិការក្រសួងវប្បធម៌ឥណ្ឌា បានលើកឡើងថា៖ ក្រសួងវប្បធម៌ឥណ្ឌា នឹងធ្វើការសិក្សា និងបញ្ជូនគំរោងថ្មីនេះទៅក្រសួងការបរទេស ឥណ្ឌា។
 
No comments:
Post a Comment