Friday, April 18, 2014
‛Objective’ reporting?
Has anyone ever seen in a newspaper or on television or heard on the radio an announcement that reads something like this: “This source, being owned by X, will present as much news as X thinks it should present, and will present it with a political slant that agrees with the outlook of X and/or his/her advertisers”?
I have never seen or heard such an announcement, and yet I think it would be appropriate on just about every modern thing I have ever read, watched or heard.
Of course, there are sources for which such announcements are superfluous. No one expects Xinhua to write scathing attacks on the Chinese government, or the White House press office to issue statements beginning, “The President today told the following lies …”
A long time ago, various governments worked out that people would be more likely to believe what they said if they pretended that they would tell the “objective” truth in a “neutral” way. For instance, on 1 February 1942, the first direct US government radio broadcast to Germany pledged: “Today, and every day from now on, we will be with you from America to talk about the war … The news may be good or bad for us – We will always tell you the truth.”
Why would the US tell the truth to the enemy in the midst of a huge war between them? Good question, to which there is no reasonable answer. I am glad that Germany didn’t win the war, but I doubt that its defeat was due to any Germans being silly enough to believe that the US government radio always told the truth.
Although the names and initials changed from time to time, that 1942 broadcast can legitimately be regarded as one of the first from the Voice of America (VOA).
By the end of the Second World War, VOA was broadcasting in 40 languages to Europe, Asia and Africa. In late 1945, control of VOA was transferred from the Office of War Information to the State Department, and in 1953 to the US Information Agency. Within the latter agency, it was eventually overseen by something called the Broadcasting Board of Governors (BBG), which became a separate US government agency in 1999.
VOA has hundreds of journalists and correspondents, all of whom are either US government employees or paid contractors.
Radio Free Asia has a similar but shorter history, having been established by the US government in 1996. RFA, like VOA, is administered and governed by the BBG.
I do not know the details about the recent controversy over VOA-RFA broadcasts. But I do know that there is no reason to believe that VOA and RFA broadcast “objective” news unless you think that US government officials always tell “the truth, the whole truth and nothing but the truth”.
by Allen Myers
ឯកឧត្តមបណ្ឌិតសភាចារ្យសុខ អាន អញ្ជើញជាអធិបតីក្នុងពិធីបើក«អង្គរសង្រ្កាន្ដ» អបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី ឆស័ក ព.ស.២៥៥៨
សៀមរាប: “អង្គរសង្រ្កាន្ដ” ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ជាលើកទីពីរ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមីឆស័ក ព.ស ២៥៥៨ បានបើកដំណើរការនារសៀលថ្ងៃ១៥កើត ខែចេត្រ ឆ្នាំមមីឆស័ក ព.ស ២៥៥៨ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៤ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុក ទីស្ដីការគណ:រដ្ឋមន្ត្រី និងលោកជំទាវនៅប្រាសាទអង្គរធំ។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានមានប្រសាសន៍ចាត់ទុក “អង្គរសង្រ្កាន្ដ” ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា គឺជាការចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល ជាពិសេសអាជ្ញាធរអប្សរា ដើម្បីលើកកម្ពស់ការយល់ដឹងអំពីការងារថែរក្សាអភិរក្សបេតិកភណ្ឌ និងកៀរគរការចូលរួមពីគ្រប់មជ្ឈដ្ឋានទាំងអស់ ទាំងជាតិ និងអន្តរជាតិ នៅក្នុងបេសកកម្មដ៏ធំធេងង និងដ៏មានសារៈសំខាន់នេះ ពីព្រោះថា ការការពារបេតិកភណ្ឌជាតិឲ្យបានគង់វង្ស ពិតជានាំមកនូវផលប្រយោជន៍ជាច្រើនដល់ជាតិ និងប្រជាជនផងដែរ។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានមានប្រសាសន៍បញ្ជាក់ថា “អង្គរសង្រ្កាន្ត” មិនត្រឹមតែឆ្លុះបញ្ចាំងឲ្យឃើញនូវគំនិតច្នៃប្រឌិតដ៏ឈ្លាសវៃ និងសមិទ្ធផលគួរជាទីមោទន:របស់ (ស.ស.យ.ក) ប៉ុណ្ណោះទេ ថែមទាំងជាសក្ខីភាពបញ្ជាក់ពីស្មារតីរួបរួមសាមគ្គីគ្នា ដើម្បីរួមចំណែកលើកកម្ពស់វប្បធម៌ អរិយធម៌ និងថែរក្សាកេរ្តិ៍ដំណែល ទំនៀមទម្លាប់ និងប្រពៃណីជាតិផងដែរ។
ជាមួយនឹងការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ នៃសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានផ្ដួចផ្ដើមគំនិត និងចលនាឲ្យមានដំណើរការព្រឹត្តិការណ៍ “អង្គរសង្រ្កាន្ដ” ដ៏មានសារ:សំខាន់នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះភ្ញៀវជាតិ និងអន្ដរជាតិទាំងអស់ ដែលបានមកទស្សនារមណីយដ្ឋានអង្គរ ដែលជារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តរបស់កម្ពុជា និងជាបេតិកភណ្ឌពិភពលោក ពិសេសទីក្រុងសៀមរាប-អង្គរ ដែលត្រូវបានគេទទួលស្គាល់ថា ជាទីក្រុងវប្បធម៌ប្រវត្តិសាស្ត្រដ៏វ័យចំណាស់ផងដែរ។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន មានប្រសាសន៍បញ្ជាក់ថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៤ នេះ មានរៀបចំកន្លែងដែលបបង្ហាញអំពីសម្មតិកម្មមួយនៃទស្សនាទាន ក្នុងការកសាងសង់ប្រាសាទ ហៅថា “បច្ចេកសិលាដ្ឋាន” ដើម្បីឲ្យសាធារណជនបានយល់ដឹងអំពីដំណើរការ និងបច្ចេកទេសខ្លះនៃការសាងសង់ប្រាសាទ។ ការចុះសម្បត្តិបេតិកភ័ណ្ឌជាតិក្នុងបញ្ជីបេតិកភណ្ឌភិភពលោក មិនមែនគ្រាន់តែដើម្បីយកមុខមាត់លើឆាកអន្តរជាតិប៉ុណ្ណោះទេ តែដើម្បីធានាបាននូវកិច្ចគាំពារឲ្យបានគង់វង្សនូវសម្បត្តិវប្បធម៌ទាំងនោះ ហើយទន្ទឹមនេះ វាក៏ជួយដល់ការផ្សព្វផ្សាយទាក់ទាញភ្ញៀវទេសចណ៍បរទេសឲ្យមកទស្សនាកម្ពុជាផងដែរ ដែលនោះគឺជាប្រភពចំណូលជាតិដ៏សំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ព្រមទាំងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនទូទៅ គឺមិនដូចពាក្យអត្ថាធិប្បាយអវិជ្ជមានមួយចំនួននោះទេ។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានមានប្រសាសន៍ឲ្យដឹងថា សម្រាប់រមណីដ្ឋានអង្គរមួយ កម្ពុជាបានកៀរគរមូលនិធិពីសហគមន៍អន្តរជាតិចំនួនជាង ៥០០លានដុល្លារអាមេរិក សម្រាប់គម្រោងជាង៧០ ដោយមានប្រទេសជាង២០ និងអង្គការអន្តរជាតិប្រហែល៣០ បានចូលរួមយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធិភាពខ្ពស់ក្រោមកិច្ចសម្របសម្រួលរបស់ ICC-Angkor ដែលជាដៃគូសហការជិតស្និទ្ធជាមួយអាជ្ញាធរអប្សារា។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានមានប្រសាសន៍ឲ្យដឹងទៀតថា ចំនួនភ្ញៀវទេសចរណ៍បរទេសបានកើនឡើងជាលំដាប់ ពីប្រមាណតែ ១២ម៉ឺននាក់ប៉ុណ្ណោះ នៅឆ្នាំ១៩៩៣ រហូតដល់ជាង ៤លាន ២សែននាក់ នៅឆ្នាំ២០១៣ ហើយក្នុងចំណោមភ្ញៀវទេសចរណ៍ដែលមកទស្សនាកម្ពុជា ភាគច្រើនជាទេសចរណ៍បេតិកភណ្ឌវប្បធម៌ ដែលសំដៅទៅរមណីដ្ឋានអង្គរ។ ចំនូនទេសចរ ៤លាន ២សែននាក់នេះ បានផ្តល់ចំណូលហូរចូលក្នុងសរសៃឈាមសេដ្ឋកិច្ចជាតិប្រមាណជាង ២៥០០លានដុល្លរ ដែលស្មើនិងប្រមាណ ១៦ភាគរយ នៃ (ផសស) ដោយផ្តល់ការងារជូនប្រជាជនដោយផ្ទាល់ប្រមាណ ៤០ម៉ឺននាក់ និងដោយប្រយោលរាប់ម៉ឺននាក់។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានមានប្រសាសន៍បញ្ជាក់ថា បើនៅក្នុងលក្ខខណ្ឌបច្ចុប្បន្ននេះយើងរពឹងថា កម្ពុជានឹងអាចទទួលបានភ្ញៀវទេសចរបរទេសរហូតដល់ប្រមាណ ៦លាន ៥សែននាក់នៅឆ្នាំ២០១៨ ជាមួយនឹងចំណូលទៅក្នុងសរសៃឈាមសេដ្ឋកិច្ចប្រមាណ ៤ពាន់លានដុល្លារ ដោយផ្តល់ការងារជូនប្រជាជនដោយផ្ទាល់ប្រមាណ ៦៥ម៉ឺននាក់។
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អ្នកផ្តួចផ្តើមគំនិតរៀបចំពិធីជាប្រវត្តិសាស្រ្តនេះ បានមានប្រសាសន៍ឲ្យដឹងថា គោលបំណងនៃការរៀបចំឲ្យមានព្រឹត្តិការណ៍ “អង្គរសង្រ្កាន្ដ” គឺដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងផ្ដល់ឱកាសឲ្យយុវជន ក៏ដូចជាប្រជាពលរដ្ឋខ្មែរទូទៅ និងភ្ញៀវទេសចរជាតិ អន្ដរជាតិ បានចូលរួមកម្សាន្តសប្បាយតាមលក្ខណ:ប្រពៃណីជាតិ និងជាការបំផុសទឹកចិត្តយុវជន កម្ពុជាយើង ឲ្យចាប់អារម្មណ៍ស្វែងយល់កាន់តែច្បាស់ និងចូលរួមចំណែកលើកស្ទួយវប្បធម៌ អរិយធម៌ដ៏ពិសិដ្ឋ និងល្អផូរផង់របស់ជាតិ ជាពិសេសអំពីសិល្ប: របាំប្រជាប្រិយ ល្បែងប្រជាប្រិយខ្មែរ ទំនៀមទម្លាប់ ប្រពៃណី និងសាសនា ដែលកម្ពុជាធ្លាប់ប្រតិបត្តិជាយូរយារណាស់មកហើយ រួមទាំងធ្លាប់ល្បីល្បាញនាសម័យមហានគរមកហើយនោះ។ ឯកឧត្តម ហ៊ុន ម៉ានី បានបន្តទៀតថា សម្រាប់រយៈពេលចំនួន ៤ថ្ងៃ ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៤ ព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅឆ្នាំនេះ មានវិសាលភាពកាន់តែទូលំទូលាយជាងព្រឹត្តិការណ៍កាលពីឆ្នាំកន្លងទៅ ដោយត្រូវបានពង្រីកនៅតាមទីតាំងមួយចំនួនថែមទៀត ទាំងអស់ចំនួន៦ គឺនៅទីលានខាងមុខប្រាសាទអង្គរវត្ត បរិវេណប្រាសាទបាយ័ន ខាងមុខទីលានជល់ដំរី នៅពិព័រណ៍អង្គរ-ឃ្យូងយូ។ ព្រឹត្តិការណ៍អង្គរសង្ក្រាន្តនឹងបង្ហាញជូននូវសកម្មភាពទាក់ទាញ នឹងទស្សនីយភាពប្លែកៗជាច្រើន ក្នុងគោលគំនិតចូលរួមលើកស្ទួយវប្បធម៌ អរិយធម៌ខ្មែរឲ្យកាន់តែត្រដែតឡើង នៅក្នុងចំណោយុវជនកម្ពុជា ក៏ដូចជាភ្ញៀវជាតិ និងអន្តរជាតិ ដែលកាន់តែមានចំនួនកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។
នៅក្នុងឱកាសនោះដែរឯកឧត្តម ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាបបានថ្លែងថា ជាការពិតណាស់ ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំនេះ បានប្រារព្ធធ្វើឡើងក្នុងស្ថានភាពដែលព្រះរាជាណាចក្រកម្ពុជា កំពុងស្ថិតនៅលើមាគ៌ាអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ និងកំណើនសេដ្ឋកិច្ចប្រកបដោយចរីភាព ក្នុងក្របខ័ណ្ឌសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់រាជរដ្ឋាភិបាលនីតិកាលទី៥ នៃរដ្ឋសភា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឆ្នើម។ ក្នុងបរិបទនេះ ខេត្តសៀមរាបក៏មានកាលានុវត្តភាព ជម្រុញកំណើនសេដ្ឋកិច្ច សង្គម និងការអភិវឌ្ឍរីកចម្រើនគួរឲ្យកត់ក្នុងរយៈពេលកន្លងមក មានជាអាទិ៍៖ វិស័យទេសចរណ៍ កសិកម្ម សិប្បកម្ម និងសេវាកម្មផ្សេងៗជាដើម បានដើរតួនាទីយ៉ាងសំខាន់ប្រកបដោយសក្តានុពលក្នុងការរួមចំណែកសម្រេចបាននូវគោលដៅ ជាយុទ្ធសាស្ត្រក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា ការរៀបចំ “អង្គរសង្រ្កាន្ដ” នឹងប្រារព្ធពិធីនៅតំបន់ប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ទីលានជល់ដំរី និងនៅទីតាំងមួយចំនួនក្នុងក្រុងសៀមរាប ដូចជានៅតំបន់អង្គរឃ្យុងយូរតំបន់តាមដងស្ទឹងសៀមរាប និងតំបន់ទេសចរណ៍ផប់ស្ទ្រីត ក្រុងសៀមរាប។ សម្រាប់ព្រឹត្តិការណ៍ “អង្គរសង្ក្រាន្ត” គឺមានកម្មវិធី ភូមិខ្ញុំ ល្បែងប្រជាប្រិយ ក្បាច់គុនល្បុក្កតោ របាំប្រពៃណី បច្ចេកទេសសិលាឋាន ពិព័រណ៌ពាណិជ្ជកម្ម ពិព័រណ៌សិប្បកម្ម និងម្ហូបអាហារខ្មែរ គោមបណ្ដែតទឹក និងផលិតផលនានា។ សម្រាប់កម្មវិធីទទួលទេវតាឆ្នាំថ្មីនាវេលាម៉ោន៨ និង៤នាទី ព្រឹកថ្ងៃទី១៤មេសាត្រូវបានប្រារព្វដោយឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន នៅប្រសាទបាយ័ន។
ពិធីស្រង់ព្រះ ពិធីទៅវត្តពូនភ្នំខ្សាច់។ ចំពោះផ្ទាំងទស្សនីយភាព គឺមានពិធីបើកព្រឹត្តិការណ៍អង្គរសង្រ្កាន្ដ មហោស្របសិល្បៈបុរាណ “ព្រះសុធន និងនាងកែវមនោរាហ៍” ពិធីដង្ហែរក្បួនអង្គរសង្គ្រាន្ត និងការប្រគំតន្ត្រីអង្គរសង្ក្រាន្តផងដែរ។
សូមបញ្ជាក់ថា សម្រាប់ព្រឹត្តិការណ៍ “អង្គរសង្ក្រាន្ត” រយៈពេល ៤ថ្ងៃ លើទឹកដីប្រាង្គប្រាសាទអង្គរ មានកម្មវិធីព្រឹត្តិការណ៍ ចំនួន១២ សំខាន់ៗ រួមមាន៖ ភូមិខ្ញុំ បច្ចេកសិលាឋាន ល្បែងប្រជាប្រិយ គុនល្បុក្កតោ របាំប្រពៃណី ពិព័រណ៍ពាណិជ្ជកម្ម “អង្គរសង្ក្រាន្ត” ពិព័រណ៍សិល្បះសិប្បកម្មខ្មែរ ម្ហូបអាហារខ្មែរ គោមបណ្តែតទឹក អុកយក្ស ប្រគំតន្ត្រី សួស្តីឆ្នាំថ្មី និងការប្រកួតប្រជែងរូបភាពស្នាមញញឹមអង្គរសង្ក្រាន្ត ពិព័រណ៍ដងស្ទឹងសៀមរាប តន្ត្រីកម្សាន្តឆ្នាំថ្មី ពិព័រណ៍ពាណិជ្ជកម្ម និងតន្ត្រីបេះដូងតាមកម្មវិធី ដែលបានគ្រោងទុក នំអន្សមយក្សទម្ងន់ពីរតោន នឹងត្រូវរៀបចំពិធីកាត់នៅម៉ោង១១ និង៣០នាទី ព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៤ ត្រូវនឹងថ្ងៃបុណ្យចូលឆ្នាំទី១។
ក្រៅពីពិធីទាញព្រ័ត្រនៅមុខប្រសាទអង្គរតូចដែលមានការចូលរួមពីយុវជាន ២ពាន់នាក់ ក៏មានពិធីប្រកួតរកជើងឯកញ៉ាំនំអន្សមយក្ស នឹងធ្វើឡើងនៅម៉ោង ៤រសៀល ថ្ងៃទី១៤មេសា។ ពិធីកាត់នំអន្សមយក្ស និងប្រកួតរកជើងឯកញ៉ាំអន្សមយក្ស នឹងធ្វើឡើងនៅកន្លែងតាំងនំអន្សមយក្ស មុខប្រាសាទអង្គរវត្ត។ នំអន្សមយក្ស ដែលធ្វើពីអង្ករដំណើប សណ្ដែកបាយ និងសាច់ជ្រូក ទម្ងន់ពីរតោន ប្រវែង ៥ម៉ែត្រ មុខកាត់ជិតមួយម៉ែត្រចំណាយថវិកាជាង ៧៥០០ដុល្លារអាមេរិក ត្រូវបានដាក់តាំងបង្ហាញនាថ្ងៃអាទិត្យ ទី១៣មេសា នៅខាងមុខប្រាសាទអង្គរវត្ដ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ សមាគមចុងភៅកម្ពុជា ជាអ្នករៀបចំធ្វើនំអន្សមជ្រូកនោះ។ ក្នុងពេលកាត់នំអន្សមយក្ស សមាគមចុងភៅកម្ពុជា ក៏នឹងកាត់លក់ជូនភ្ញៀវទេសចរភ្លក់រសជាតិអន្សមយក្ស នៅថ្ងៃចន្ទនេះ ដោយលក់ក្នុងមួយចាន ៥០០០រៀល។
“អង្គរសង្ក្រាន្ត” ឆ្នាំនេះដែលអមជាមួយផ្ទាំងទស្សនីយភាពវប្បធម៌ប្រពៃណី ដ៏សម្បូរបែបរបស់កម្ពុជា និងចាត់ទុកជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ សម្រាប់ជួយលើកស្ទួយវិស័យទេសចរណ៍កម្ពុជា នឹងមានភ្ញៀវទេសចរបរទេស និងបងប្អូនប្រជាពលរដ្ឋចូលរួមទស្សនាព្រឹត្តិការណ៍ និងការដង្ហែរបើកពិធីជាច្រើនម៉ឺននាក់។ នៅក្នុងព្រឹត្តិការណ៍ ដែលមានន័យជាប្រវត្តិសាស្ត្រនេះ មានការចូលរួមពីក្រុមគ្រួសារយុវជន សហភាពសហព័ន្ធយុវជនកម្ពុជា និងយុវជនស្ម័គ្រ ចិត្តចំនួន ៣ពាន់នាក់ និងមានការចូលរួមសម្ដែងពីក្រុមសិល្បៈករ សិល្បៈការនីល្បីៗ របស់ព្រះរាជាណាចក្រកម្ពុជា ទាំងបុរាណទាំងសម័យជាច្រើននាក់ផងដែរ៕
Subscribe to:
Posts (Atom)