Thursday, March 23, 2023

វិដេអូទី៤៖ សំឡេងរបស់អគ្គលេខាធិការបក្សភ្លើងទៀន ដែលទាក់ទងស្រីស្នេហ៍ទៅកម្សាន្តអារម្មណ៍ ត្រូវបានបែកធ្លាយទៀតនៅយប់នេះ (Video inside)


(ភ្នំពេញ)៖ វិដេអូទី៤នៃសំឡេងបែកធ្លាយរបស់ លោក លី សុធារ៉ាយុទ្ធ អគ្គលេខាធិការបក្សភ្លើងទៀន ដែលឆ្លៀតទាក់ទងស្រីស្នេហ៍ទៅកម្សាន្តអារម្មណ៍ថ្មីមួយទៀត ត្រូវបានទម្លាយដោយហ្វេសប៊ុកចំនួន៤។

ដោយភ្ជាប់ជាមួយវីដេអូជាសំឡេង ហ្វេសប៊ុក Khmer Leak បានសរសេរថា៖ «ប្លែកទៀតហើយលើកនេះ លោកអគ្គលេខាបក្ស លី សុធារ៉ាយុទ្ធ បាយឆ្អែតនឹកកំប៉ុមពីតស្រីស្នេហ៍ ទូរស័ព្ទហៅឱ្យនាងថតឱ្យមើលទាំងយប់ ហើយថែមទាំងយកលុយរបស់បក្សដែលប្រមូលបានពីសកម្មជនទៅចិញ្ចឹមប្រពន្ធចុង និងស្រីស្នេហ៍រាប់មិនអស់ ។

ក្រៅពីនោះ Facebook មួយទៀតបានសរសេររៀបរាប់បន្ថែមថា «មិនគួរណាលោក រ៉ាយុទ្ធ ជាថ្នាក់ដឹកនាំបក្សទាំងមូល ហ៊ាននិយាយសម្តីរបៀបនេះសោះ អញ្ចឹងតើបានលុយបក្ស តែងតែបាត់អស់មិនដែលសល់ តាមពិតយកទៅចិញ្ចឹមស្រីអញ្ចឹងសោះ»។

បើតែរបៀបនេះ តើឱ្យសមាជិក និងសកម្មជនបក្សបន្តគាំទ្រ និងជួយឧបត្ថម្ភលុយបានយ៉ាងម៉េចតទៅទៀតកើត? គួរដល់ពេលរកមនុស្សដើម្បីមកជំនួស លោកអគ្គលេខាបក្សដែលជាមនុស្សប្រភេទបែបនេះហើយ»។

ហ្វេសប៊ុកចំនួន៤នោះរួមមាន៖ Khmer Leak, Mo Ana , Tasak Boonmak និងTasak Boonmak ជាដើម៕






អ្នកនាំពាក្យក្រសួងការបរទេស ថ្លែងថា «របាយការណ៍លាតត្រដាងអំពីស្តង់ដារពីរ នៅក្នុងការអនុវត្តរបស់សហរដ្ឋអាមេរិក»


(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានកត់សម្គាល់ជាមួយការខកចិត្តចំពោះ «របាយការណ៍របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ស្តីពី ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ឆ្នាំ២០២២» ដែលមានលក្ខណៈរើសអើង លម្អៀង និងពុំផ្អែកលើការពិត ក្រោមហេតុផលនយោបាយ។

ជុំវិញបញ្ហានេះ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបំភ្លឺដូចខាងក្រោម៖

១៖ របាយការណ៍របស់ក្រសួងការបរទេសសហរដ្ឋអាមេរិកស្តីពី ស្ថានភាពសិទ្ធិមនុស្សនៅបណ្តាប្រទេសផ្សេងៗ រួមទាំងកម្ពុជា លាតត្រដាងយ៉ាងជាក់ស្តែងអំពីស្តង់ដារពីរ នៅក្នុងការអនុវត្តរបស់ខ្លួន ជាពិសេស ពុំបានចេញផ្សាយនូវរបាយការណ៍ស្តីពីសហរដ្ឋអាមេរិកខ្លួនឯង។ សហរដ្ឋអាមេរិក ដែលប្រកាន់របបលទ្ធិប្រជាធិបតេយ្យតាមបែបរបស់ខ្លួនជាងពីររយឆ្នាំមកហើយ នៅតែជួបប្រទះបញ្ហារំលោភបំពានសិទ្ធិមនុស្សជាប្រព័ន្ធ រៀងរាល់ថ្ងៃ ដែលក្នុងចំណោមបញ្ហាប្រឈមធំៗមានដូចជា ការរើសអើងជាតិសាសន៍ ឧក្រិដ្ឋកម្មស្អប់ខ្ពើមពូជសាសន៍ ការបាញ់សម្លាប់ទ្រង់ទ្រាយធំនិងអំពើឃោរឃៅរបស់នគរបាល ការរំលោភបំពានក្នុងពន្ធនាគារ អត្រាមរណភាពរាប់លាននាក់ដោយសារជំងឺរាតត្បាត ការកាត់ទោសប្រហារជីវិត ការរិតត្បិតសិទ្ធិរំលូតកូន ជាដើម ។ល។

២៖ របាយការណ៍ខាងលើគ្រាន់តែជាការចងក្រងជ្រើសរើសតែមួយជ្រុង នៃព្រឹត្តិការណ៍ ដែល ផ្អែកលើការបោះពុម្ពផ្សាយពុំមានការផ្ទៀងផ្ទាត់ព័ត៌មានត្រឹមត្រូវរបស់អង្គការក្រៅរដ្ឋាភិបាលទទួលមូលនិធិពីបរទេស។ ការអះអាងថាមាន «ប្រភពអាចទុកចិត្តបាន» ដែលគុណវុឌ្ឍិរបស់ប្រភពទាំងនោះគួរឱ្យសង្ស័យ ពុំធ្វើឱ្យរបាយការណ៍ខាងលើជឿទុកចិត្តបានទេ។

៣៖ និទានកថាអំពីប្រទេសកម្ពុជា ពុំមានតុល្យភាព សត្យានុម័ត និងសមាមាត្រ សោះឡើយ។ របាយការណ៍ខាងលើបានសន្មត់ថា សិទ្ធិពលរដ្ឋនិងនយោបាយ មានសារសំខាន់លើស សិទ្ធិផ្សេងទៀត ដូចជា សិទ្ធិរស់រានមានជីវិត ទទួលបានសុខភាពល្អ របបអាហារ ការអប់រំ និងការអភិវឌ្ឍ។ ការសន្មត់បែបនេះ គឺងាកចេញពីបទដ្ឋានរបស់អង្គការសហប្រជាជាតិ ដែលទទួលស្គាល់ថា សិទ្ធិមនុស្សទាំងអស់ត្រូវប្រព្រឹត្តិចំពោះ ដោយយុត្តិធម៌និងសមភាព ឈរលើគោលជំហរតែមួយ ហើយមានទម្ងន់ដូចគ្នា។

៤៖ ជោគជ័យជាច្រើនរបស់កម្ពុជាមិនត្រូវបានដាក់បញ្ចូលដោយចេតនាតែម្តង ជាពិសេស កម្មវិធីចាក់វ៉ាក់សាំងក្នុងអត្រាស្ទើរទូទាំងប្រទេសប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលបានជួយកាត់បន្ថយអត្រាមរណៈប្រចាំថ្ងៃមកនៅសូន្យ ចាប់តាំងពីខែមេសា ឆ្នាំ២០២២។ ក្នុងចំណោមសមិទ្ធិផលដទៃទៀត រួមមាន កម្មវិធីគាំពារសង្គមជាច្រើនសម្រាប់ក្រុមរងផលប៉ះពាល់ដោយជំងឺរាតត្បាត ដោយកំណើនអតិផរណា និងក្រុមងាយរងគ្រោះផ្សេងៗទៀត កំណើនអត្រាអក្ខរកម្ម ការលុបបំបាត់ជំងឺគ្រុនចាញ់ ការកាត់បន្ថយមរណភាពមាតានិងទារក ព្រមទាំងវឌ្ឍនភាពជាច្រើនក្នុងកំណែទម្រង់ប្រព័ន្ធតុលាការ និងផ្លូវច្បាប់ក្នុងការដោះស្រាយ ការកកស្ទះសំណុំរឿងនៅតាមតុលាការ កាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារ និងទប់ស្កាត់អំពើទារុណកម្ម។

៥៖ ផ្ទុយទាំងស្រុងទៅវិញ របាយការណ៍ខាងលើ បានបិទភ្នែកធ្វើជាមើលមិនឃើញ នូវវោហាសាស្ត្រដ៏គ្រោះថ្នាក់ និងជ្រុលនិយមរបស់ក្រុមប្រឆាំងមួយចំនួន ដែលផ្សព្វផ្សាយព័ត៌មានមិនពិត ជេរប្រមាថនិងបង្កាច់បង្ខូចកេរ្ត៍ឈ្មោះដោយគ្មានការរើសអើង ញុះញង់ឱ្យមានអំពើហិង្សានិងការស្អប់ខ្ពើមជាតិសាសន៍ ព្រមទាំងអំពាវនាវឱ្យមានការបះបោរប្រឆាំងរដ្ឋាភិបាលស្របច្បាប់ ដែលទង្វើទាំងអស់នេះត្រូវបានថ្កោលទោសយ៉ាងធ្ងន់ធ្ងរ នៅក្នុងបណ្តាប្រទេសលោកខាងលិច។ ឧទាហរណ៍មួយដែលបង្ហាញយ៉ាងច្បាស់អំពីស្តង់ដារពីរ គឺ អាជ្ញាធរ សហរដ្ឋអាមេរិកបានចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលជាង ១.០០០នាក់ ដែលត្រូវបានចោទប្រកាន់ថា បានជាប់ពាក់ព័ន្ធនឹងការបះបោរនៅវិមានសភា។ ផ្ទុយទៅវិញ សម្រាប់ស្ថានភាពដូចគ្នា នៅពេលអនុវត្តនៅកម្ពុជា របាយការណ៍ខាងលើបានថ្លែងរំលេចថាជា ការកាត់ក្តីទ្រង់ទ្រាយធំ ដើម្បីបំបិទទស្សនៈមិនស្របគ្នាទៅវិញ។

៦៖ ការចោទប្រកាន់ថា ការបោះឆ្នោតឃុំ-សង្កាត់ កាលពីខែមិថុនា កន្លងទៅ «មានកំហុសធ្ងន់ធ្ងរ» គឺមិនអាចច្រានចោលនូវការពិត ដែលអ្នកសង្កេតការណ៍ជាតិនិងអន្តរជាតិសរុបជាង ៧៥.០០០ នាក់ និងភ្នាក់ងារគណបក្សជិត ៨០.០០០ នាក់ បានចូលរួមសង្កេតការណ៍ដោយផ្ទាល់នៅមូលដ្ឋាន និងចាត់ទុកថា ការបោះឆ្នោតនេះបានប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ គ្មានអំពើហិង្សា តម្លាភាព និងប្រជាធិបតេយ្យ។ ប្រទេសស្វីស បានចាត់ទុកលទ្ធផលបោះឆ្នោតនេះថា ជា «ការវិលត្រឡប់មួយផ្នែកទៅកាន់ពហុបក្ស»។ ការលាបពណ៌ ថា «គណបក្សចំនួន ១៦ ក្នុងចំណោមគណបក្សចំនួន១៩ ក្រៅពីគណបក្សប្រជាជនកម្ពុជា ដែលបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជាតិ ឆ្នាំ២០១៨ ជា អាយ៉ង់របស់គណបក្សប្រជាជនកម្ពុជា» គឺបានរំលោភយ៉ាងធ្ងន់ធ្ងរនូវសិទ្ធិនយោបាយ ប្រសិនបើមិនមែនជាការប្រមាថទាំងស្រុងចំពោះគណបក្សទាំងនោះ។ ជម្រើស និងសំឡេងរបស់គណបក្សទាំងនោះ ត្រូវតែគោរពជាដាច់ខាត។

៧៖ សេរីភាពនៃការបញ្ចេញមតិ នៅតែរស់រវើក និងប្រកបដោយថាមវន្ត។ ការជ្រៀតចូលក្នុងកម្រិតខ្ពស់នូវអ៊ិនធឺណិតចល័តនៅកម្ពុជា បានផ្ដល់លទ្ធភាពជូនប្រជាពលរដ្ឋសាមញ្ញ ទទួលបានដោយគ្មានការរឹតត្បឹតនូវព័ត៌មានពីគ្រប់ប្រភពយ៉ាងទូលំទូលាយ រួមទាំងប្រភពរិះគន់រដ្ឋាភិបាល ក៏ដូចជា ការដាក់ពាក្យបណ្តឹងតវ៉ាតាមរយៈប្រព័ន្ធសង្គម ដោយផ្ទាល់ទៅកាន់ថ្នាក់ដឹកនាំកំពូលតែម្តង។ សំឡេងរបស់ប្រជាពលរដ្ឋក៏ត្រូវបានបន្លឺបន្ថែមទៀត តាមរយៈវត្តមានដ៏រឹងមាំនៃបណ្តាញសារព័ត៌មានបែបឌីជីថលនិងប្រពៃណី ប្រមាណជិត ២.០០០អង្គភាព។ រាជរដ្ឋាភិបាលបន្តស្វាគមន៍ការប្រមូលផ្តុំស្របច្បាប់ និងទទួលស្គាល់ចំពោះមតិរិះគន់ ប្រកបដោយភាពស្មោះត្រង់ ពីបណ្ដាភាគីផ្សេងៗ។

៨៖ រាល់ការចោទប្រកាន់ទាំងអស់ត្រូវបានធ្វើឡើង ដោយសារមានការបំពានលើច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់ព្រហ្មទណ្ឌ ដោយពុំជាប់ពាក់ព័ន្ធនឹងនយោបាយទេ។ ចុងចោទទទួលបានសិទ្ធិពេលលេញចូលរួមក្នុងសវនាការ ក៏ដូចជាសិទ្ធិការពារតាមផ្លូវច្បាប់ផងដែរ។ ការចូលរួមជាមួយគណបក្សនយោបាយមួយ ឬការអះអាងថាជា «អ្នកការពារសិទ្ធិមនុស្ស» ពុំមានឥទ្ធិពលអ្វីទាល់តែសោះ នៅពេលប្រព្រឹត្តល្មើសច្បាប់។ ឧក្រិដ្ឋកម្ម គឺជាឧក្រិដ្ឋកម្ម ហើយគេមិនអាចប្រើប្រាស់ទង្វើរជាឧក្រិដ្ឋកម្មនោះ ថាមានភាពត្រឹមត្រូវសម្រាប់បុព្វហេតុដទៃទេ។

៩៖ របាយការណ៍ខាងលើ គួរយកចិត្តទុកដាក់ពិចារណាការអំពាវនាវរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ឯកឧត្តម Antonio Guterres ដែលហាម «មិនឱ្យប្រើប្រាស់សិទ្ធិមនុស្សធ្វើជាអាវុធ ជាមួយនឹងស្តង់ដារពីរឡើយ»។ បើពិនិត្យមើលប្រវត្តិសាស្ត្ររបស់សហរដ្ឋអាមេរិកវិញ តើយើងអាចសន្និដ្ឋានដោយស្មោះថា ប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិក ក្នុងរយៈពេល៣០ឆ្នាំដំបូងរបស់ខ្លួន បានសម្រេចនូវសមិទ្ធិផលច្រើន ដូចប្រជាធិ-បតេយ្យនៅកម្ពុជាដែរឬទេ? យើងមានមន្ទិលច្រើនអំពីបញ្ហានេះ។

១០៖ ដោយពុំគិតពីហេតុផលនយោបាយនៅពីក្រោយរបាយការណ៍ខាងលើ របៀបវារៈរបស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស នៅតែបន្តស្ថិតនៅយ៉ាងរឹងមាំដូចមុនដដែល។ ក្នុងនាមជាប្រទេសដែលធ្លាប់រងគ្រោះសង្រ្គាមជាងពីរទសវត្សរ៍ អំពើប្រល័យពូជសាសន៍ និងការហ៊ុមព័ទ្ធដោយអយុត្តិធម៌ កម្ពុជានៅបន្តផ្តល់អាទិភាពយ៉ាងខ្លាំង ចំពោះសន្តិភាពដែលរកបានយ៉ាងលំបាក ហើយកម្ពុជានៅបន្តបេ្តជ្ញាចិត្តឥតងាករេក្នុងដំណើរមិនត្រលប់ថយក្រោយ ក្នុងការបន្តពង្រឹងលិទ្ធិប្រជាធិបតេយ្យវ័យក្មេងរបស់ខ្លួន៕




“The Report exposes a double standard in the US practice,” stated the Foreign Ministry’s Spokesperson






សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឲ្យបន្តរួមគ្នាការលើកកម្ពស់ ការងារលុបបំបាត់ជំងឺរបេង


(ភ្នំពេញ)៖ តាមរយៈសារលិខិតក្នុងឱកាសប្រារព្ធទិវាពិភពលោកកំចាត់រោគរបេង, សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវ និងជំរុញគ្រប់ក្រសួង ស្ថាប័ន ភាគីពាក់ព័ន្ធ វិស័យឯកជនអង្គការជាតិ-អន្តរជាតិ ដៃគូអភិវឌ្ឍ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យមានការស្វែងយល់ និងជ្រួតជ្រាប ព្រមទាំងត្រូវបន្តចូលរួមចំណែក និងគាំទ្រដល់ការលើកកម្ពស់ការងារលុបបំបាត់ជំងឺរបេង។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ខ្ញុំសូមអំពាវនាវ និងជំរុញគ្រប់ក្រសួង ស្ថាប័ន ភាគីពាក់ព័ន្ធ វិស័យឯកជន អង្គការជាតិ-អន្តរជាតិ ដៃគូអភិវឌ្ឍ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យមានការស្វែងយល់ និងជ្រួតជ្រាប ព្រមទាំងត្រូវបន្តចូលរួមចំណែក និងគាំទ្រដល់ការលើកកម្ពស់ការងារលុបបំបាត់ជំងឺរបេង ក្នុងបុព្វហេតុ មិនត្រឹមតែរួមចំណែក លើកកម្ពស់សុខុមាលភាពរស់នៅ របស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់សេដ្ឋកិច្ច សេចក្តីថ្លៃថ្នូរឧត្តមភាព និងកិត្យានុភាពរបស់កម្ពុជាទៀតផង»។

សម្ដេចតេជោ ហ៊ុន សែន បានបន្ដទៀតថា «ខ្ញុំមានភាពជឿជាក់ថា កម្ពុជានឹងបន្តដំណើរឆ្ពោះទៅមុខលើមូលដ្ឋានមួយកាន់តែរឹងមាំ ទូលំទូលាយ និងកាន់តែមានភាពម្ចាស់ការ ព្រមទាំងសម្រេចបាន ទិសដៅតាមផែនការដែលបានកំណត់»។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ប្រទេសកម្ពុជាយើង នៅមានអត្រាឈឺ និងស្លាប់ដោយសារជំងឺរបេងខ្ពស់នៅឡើយ បើប្រៀបធៀបនឹងបណ្តាប្រទេសមួយចំនួនទៀត និងនៅមានមនុស្សច្រើននៅឡើយ ដែលនៅពុំទាន់បានទទួលសេវា។ បញ្ហានេះតម្រូវឲ្យយើងត្រូវបង្កើនល្បឿន នៃកិច្ចខិតខំប្រឹងប្រែងបំពេញកិច្ចការបន្ថែមទៀត ដើម្បីកាត់បន្ថយឲ្យបានកាន់តែច្រើនថែមទៀត នូវអត្រាឈឺ និងស្លាប់ ដោយសារជំងឺរបេង ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃព្រះរាជាណាចក្រកម្ពុជា និងសកលលោក។

សម្ដេចតេជោនាយករដ្ឋមន្ដ្រីបន្ដថា ក្នុងស្មារតីនេះ យើងទាំងអស់គ្នាចាំបាច់ត្រូវបន្ត និងរួមគ្នាជំរុញបន្ថែមការយកចិត្តទុកដាក់ លើបញ្ហាជំងឺរបេង ដោយយើងមិនអាចមើលរំលងនូវចំណុចសេសសល់នេះ បានឡើយ ដើម្បីបន្តលើកកម្ពស់សុខភាព គុណភាពនៃការរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋយើង។ ប្រសិនបើប្រជាពលរដ្ឋមានសុខុមាលភាពល្អ នឹងនាំឲ្យមានជីវភាពរស់នៅល្អប្រសើរ មានលទ្ធភាពខ្ពស់លើការបង្កើនចំណេះដឹង បង្កើនផលិតភាពដែលនឹងនាំមកនូវភាពរីកចម្រើនរុងរឿង។ យើងអាចនិយាយបានមួយបែបទៀតថា ការបន្តរីកលូតលាស់សេដ្ឋកិច្ចរបស់កម្ពុជាគឺអាស្រ័យលើសុខភាព និងសុខុមាលភាពរបស់ប្រជាជន ពិសេសប្រជាជនក្មេងៗ ដែលជាអនាគតរបស់ប្រទេស។

សម្ដេចតេជោ ហ៊ុន សែន មានជំនឿយ៉ាងមុតមាំថា ប្រធានបទ «មែនហើយ! យើងអាចបញ្ចប់ជំងឺរបេងបាន» ដែលបានលើកឡើងនៅក្នុងឆ្នាំនេះ បានសង្កត់ធ្ងន់ឲ្យពិភពលោកទាំងមូលមានជំនឿយ៉ាងមុតមាំថា យើងទាំងអស់គ្នាអាចបញ្ចប់ជំងឺរបេងបាន ដោយយើងទាំងអស់គ្នារួបរួមបង្កើនល្បឿនដើម្បីបំពេញកិច្ចការដ៏ច្រើនបន្ថែមទៀត ជាពិសេសដើម្បីជំរុញឱ្យមានសេវាថែទាំ បង្កើនការស្រាវជ្រាវនិងព្យាបាល ជំងឺរបេងជាសកលនៅគ្រប់ទីកន្លែង និងសម្រាប់ជនគ្រប់រូប ដែលតាមការប៉ាន់ស្មាននៅក្នុងពិភពលោក ក្នុងមួយឆ្នាំៗ មានប្រជាជនប្រមាណ ១០លាននាក់ កើតជំងឺរបេង ជាក់ស្ដែងក្នុងឆ្នាំ២០២១ នៅក្នុងពិភពលោកមានប្រជាជនប្រមាណ ១០លាន ៦សែននាក់ កើតជំងឺរបេង ប៉ុន្តែអ្នកជំងឺប្រហែល ៣លាន ទៅ ៤លាននាក់ ក្នុងមួយឆ្នាំៗ ពុំទាន់បានទទួលសេវាថែទាំ និងព្យាបាលនៅឡើយ។

បើតាមសម្ដេចតេជោ ហ៊ុន សែន ជំងឺរបេងនៅតែឆក់យកអាយុជីវិតមនុស្សក្នុងមួយឆ្នាំៗ ប្រមាណ១លាន ៤សែននាក់ (១ ៤០០ ០០០នាក់) ដែលរំពឹងថាប្រធានបទ «មែនហើយ! យើងអាចបញ្ចប់ជំងឺរបេងបាន» នេះ នឹងសំដៅជំរុញការស្រាវជ្រាវ រកឲ្យឃើញ និងព្យាបាលឱ្យជាសះស្បើយដល់អ្នកជំងឺរបេងប្រមាណ ៣លានទៅ៤លាននាក់ ទៀតក្នុងមួយឆ្នាំៗ នៅក្នុងពិភពលោក ដែលពុំទាន់បានទទួលសេវា។

យុទ្ធនាការទិវារបេងពិភពលោកឆ្នាំ២០២៣នេះ បន្តបំផុសឲ្យមនុស្សទាំងឡាយ នៅលើសកលលោកឲ្យមានការយល់ដឹងបន្ថែម និងធ្វើសកម្មភាពដោយរួមគ្នា និងមានលក្ខណៈសកម្មជាងមុន ដើម្បីឲ្យអ្នកសង្ស័យកើតជំងឺរបេងគ្រប់គ្នា ទទួលបាននូវការធ្វើរោគវិនិច្ឆ័យទាន់ពេលវេលា និងព្យាបាលជាសះស្បើយ ហើយនៅថ្ងៃអនាគត យើងនឹងឃើញពិភពលោកមួយ ដែលគ្មានជំងឺរបេង និងគ្មានអ្នកស្លាប់ដោយសារជំងឺរបេងទៀតទេ៕


ទស្សនៈមិត្តអ្នកអាន៖ «តើសម្តីដ៏ស្មោគគ្រោគគួរឲ្យខ្ពើមរអើមរបស់ លី សុធារ៉ាយុត្តិ ឆ្លុះបញ្ចាំងពីអ្វីខ្លះ?»


លី សុធារ៉ាយុត្តិ អគ្គលេខាធិការគណបក្សភ្លើងទៀនត្រូវបានបណ្តាហ្វេសប៊ុកនិងផេកក៍ដូចជាប្រព័ន្ធអនឡាញទម្លាយតៗគ្នានូវសំឡេងជាសាធារណៈយ៉ាងព្រោងព្រាតអំពីទំនាក់ទំនងស្នេហាដ៏គួរឲ្យស្អប់ខ្ពើម​ ហើយ ដែលសង្គមខ្មែរពិតជាមិនអាចទទួលយកបាន។ ម្យ៉ាង លី សុធារ៉ាយុត្តិ មានទំនាក់ទំនងជាមួយស្រីជាច្រើន ជាពិសេសគឺការលួចសាហាយស្មន់ជាមួយប្រពន្ធគេដែលជាស្នេហាដ៏ស្មោកគ្រោកបំផុតនៅក្នុងសង្គមមនុស្សជាតិ ជាពិសេសគឺសំរាប់សង្គមខ្មែរតែម្តង។ ម្យ៉ាងទៀត ពាក្យសម្តីដែល លី សុធារ៉ាយុត្តិ បាននិយាយចេញមក គឺជាពាក្យអសុរោះដ៏សែនអាក្រក់ជាទីបំផុតដែលរកអ្វីមកប្រៀបមិនបាន។ នៅក្នុងសង្គមខ្មែរយើង ពាក្យសម្តីបែបនេះត្រូវបានគេចាត់ទុកជាសម្តីរបស់មនុស្សពាល មនុស្សដែលជាទាសករនៃកាមគុណដ៏ក្រាសឃ្មឹករហូតលែងចេះអៀនខ្មាស។ នៅក្នុងប្រទេសកម្ពុជាយើងពិតជាមានអ្នកនយោបាយមួយចំនួនដែលមហាជនធ្លាប់បានដឹងលឺហើយដែលមានចរិតបែប លី សុធារ៉ាយុត្តិនេះ។



នៅចំពោះមុខសាធារណជន ពួកគេសម្តែងជាអ្នកស្នេហាជាតិ ជាមនុស្សមានសីលធម៌ និងស្រឡាញ់យុត្តិធម៌ ប៉ុន្តែតាមការពិត ពួកគេជាមនុស្សដ៍គួរឲ្យស្អប់ខ្ពើមបំផុត​ ពីព្រោះទោះជាអំពើថោកទាបយ៉ាងណា ក៏ពួកគេ នៅតែហ៊ានប្រព្រឹត្តនិងហ៊ានហារមាត់និយាយដោយឥតមានគុណធម៌ជាមនុស្សសូម្បីតែបន្តិច។ តើនេះឬជាធនធានមនុស្ស របស់បក្សប្រឆាំង? តើបែបនេះឬជាមនុស្សដែលអោយប្រជាពលរដ្ឋត្រូវជ្រើសរើសឲ្យធ្វើជាតំណាងរបស់ខ្លួន? តើមនុស្សធុននេះឬ ដែលមកអួតក្តែងៗ នៅចំពោះមុខប្រជាពលរដ្ឋខ្មែរដើម្បីសុំសន្លឹកឆ្នោត? ពេលស្តាប់សម្តីរបស់ លី សុធារ៉ាយុត្តិគេអាចវិភាគបានដូចតទៅ៖

ទី១៖ គេអាចស្មានដឹងថាតើអ្នកណាជាអ្នកទម្លាយសំឡេងនេះ ពោលគឺទំនងជាគ្មានអ្នកណាក្រៅតែពីដៃគូពាក់ព័ន្ធនឹងរឿងសាហាយស្មន់ដ៏គួរឲ្យស្អប់ខ្ពើមនេះឡើយ។ តើស្ត្រីខ្មែររូបណាដែលអាចទទួលយកមនុស្សដែលប្រើសម្តីបែបនេះជាប្តីរបស់ខ្លួន? ដូច្នេះតើអាចជាស្ត្រីរូបនោះទេដែលជាអ្នកទម្លាយខ្សែអាត់នេះដោយសារតែការឈឺចាប់នឹងពាក្យសម្តីអសុរោះ ខ្វះសីលធម៌របស់ លី សុធារ៉ាយុត្តិ?

ទី២៖ ការមានដៃគូក្រៅផ្ទះប្រហែលជាមិនមែនជារឿងចម្លែកអ្វីនោះទេ ប៉ុន្តែមនុស្សប្រុសដែលមានសាហាយជាមួយប្រពន្ធគេ គឺជារឿងដែលសង្គមស្អប់ខ្ពើមបំផុត ជាពិសេសរឿងនេះកាន់តែគួរឲ្យចាប់អារម្មណ៍និងគួរឲ្យស្អប់ខ្ពើមកាន់តែខ្លាំងប្រសិនបើអ្នកប្រព្រឹត្តនោះជាមន្ត្រី ឬជាអ្នកនយោបាយ ពីព្រោះអ្នកទាំងនោះត្រូវដើរតួនាទីជាគំរូ ដល់ពលរដ្ឋដទៃ។ ដូច្នេះ ប្រសិនបើអ្នក ដែលស្រែកក្តែងៗ ឲ្យពលរដ្ឋគាំទ្រ បែរជានៅក្រោយឆាកប្រព្រឹត្តអំពើមិនគួរគប្បីបែបនេះ គឺជារឿងដែលមហាជនពិតជាមិនអាចទទួលយកបានឡើយ។ 

ទី៣៖ ពាក្យចាស់បុរាណពោលថា «សម្តីសជាតិ មារយាទសត្រកូល» ។ ក្នុងន័យនេះ នៅពេលលឺពាក្យសម្តី លី សុធារ៉ាយុត្តិ និយាយជាមួយបណ្តាស្រីៗ ដែលជាសាហាយរបស់ខ្លួន គេអាចយល់បានអំពីសន្តានរបស់បុគ្គលនេះថាជាជំពូកមនុស្សបែបណា? ជាធម្មតា មនុស្សដែលមានសុជីវធម៌ថ្លៃថ្នូរមិនអាចហារមាត់និយាយពាក្យចេញបែបនេះបាននោះឡើយ។ ក្រោយបានលឺពាក្យសម្តីបែបនេះប្រាកដណាស់ថា បុគ្គលនេះ មិនអាចទទួលតំណែងខ្ពង់ខ្ពស់ណាមួយបានឡើយ ទោះជាក្នុងគណបក្នយោបាយណាមួយក៏ដោយ។ 

ទី៤៖ សម្តី លី សុធារ៉ាយុត្តិ ពិតជាបានឆ្លុះបញ្ចាំងថា បុគ្គលនេះជាមនុស្សដែលមាក់ងាយស្ត្រីភេទយ៉ាងខ្លាំង ពោលគឺជាជំពូកមនុស្សដែលចាត់ទុកស្ត្រីគ្រាន់តែជាទាសករផ្លូវភេទដើម្បីបំពេញចំណង់តណ្ហារបស់ខ្លួនតែប៉ុណ្ណោះ។ ធ្ងន់ធ្ងរជាងនេះទៅទៀតនោះ គឺខ្លួនគេបានចាត់ទុកស្ត្រីជាទាសករដែលអាចបញ្ជាឲ្យធ្វើអ្វីក៏បាន រាប់ទាំងការបញ្ជាឲ្យថតកេរខ្មាសបង្ហាញខ្លួនទៀតផង។ 

ទី៥៖ ចុងក្រោយនេះ មានជនខិលខូចជាច្រើនដែលបោកបញ្ឆោតស្ត្រីឲ្យថតកេរខ្មាសបង្ហាញដល់ខ្លួនជាថ្នូរនឹងពាក្យសន្យាថា នឹងស្រឡាញ់នាងជាគូអនាគត។ មានស្ត្រីខ្មែរមិនតិចទេ ដែលរងគ្រោះដោយសារតែមធ្យោបាយបោកប្រាស់បែបនេះ។ ដូច្នេះ សួរថាតើ លី សុធារ៉ាយុត្តិ អាចស្ថិតក្នុងបណ្តាញក្រុមជនទុច្ចរិតទាំងនោះដែរឬទេ? 

ទី៦៖ មនុស្សប្រុសដែលហ៊ាននិយាយពាក្យអសុរោះបែបនេះចេញមកបាន គឺជាប្រភេទមនុស្សដែលអាចប្រើហឹង្សាលើស្ត្រីបានគ្រប់ពេល ពីព្រោះហិង្សាពាក្យសម្តី សបញ្ជាក់ពីហិង្សាលើរូបកាយដែលមិនអាចកាត់ផ្តាច់ពី គ្នាបានឡើយ។ 

ហេតុផលទាំងប៉ុន្មានខាងលើនេះ គឺជាទឡ្ហីករណ៍គ្រប់គ្រាន់ពេកដែលបញ្ជាក់ថា មនុស្សប្រភេទ លី សុធារ៉ាយុត្តិមិនត្រឹមតែមិនស័ក្តិសមកាន់តំណែងជាអគ្គលេខាធិការគណបក្សនយោបាយមួយនោះឡើយ ប៉ុន្តែ សមត្ថកិច្ចគួរតែពិចារណាក្នុងការកំណត់បុគ្គលនេះជាមុខសញ្ញាមួយថែមទៀតរឺទេ ព្រោះក្រែងមានជាប់ពាក់ព័ន្ធនឹងបណ្តាញជនសង្គមងងឹតដែរឬទេ?

មនុស្សបែបនេះ ទោះជាបក្សណាឬស្ថាប័នណា ក៏គេមិនអាចទុកមនុស្សប្រភេទនេះឲ្យនៅកាន់តំណែងសំខាន់តទៅទៀតដែរពីព្រោះវាប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់គណបក្សឬស្ថាប័ននោះយ៉ាងខ្លាំង។ ដូច្នេះ ប្រសិនបើគបក្សភ្លើងទៀនបន្តទុក លី សុធារ៉ាយុត្តិ អោយនៅបន្តកាន់តំណែងអគ្គលេខាធិការបក្សតទៅទៀត 

វាពិតជាបង្ហាញឲ្យឃើញថា មនុស្សនៅក្នុងបក្សនេះមានសន្តានមិនខុសគ្នាឡើយ។ តើប្រជាពលរដ្ឋខ្មែរគួរជ្រើសរើសមនុស្សប្រភេទនេះជាតំណាងរបស់ខ្លួនបានដែរឬទេ? ចម្លើយ គឺប្រាកដជាមិនបានសោះឡើយ៕

ដោយ : អតីតប្រធានអង្គការក្រៅរដ្ឋាភិបាលដើម្បីសិទ្ធិនារីនិងកុមារ

វិភាគអន្តរជាតិ៖ តើកូរ៉េខាងជើង «បានលុយពីណា» យកមកបាញ់តេស្ដមីស៊ីល?


(សេអ៊ូល)៖ បើទោះជាកំពុងប្រឈមមុខនឹងវិបត្តិស្បៀងអាហារ ព្រមទាំងបញ្ហាសេដ្ឋកិច្ចបង្កឡើងដោយទណ្ឌកម្មអន្តរជាតិគាំទ្រដោយសហរដ្ឋអាមេរិក និងជំងឺកូវី១៩ ក៏ដោយ ក៏សន្ទុះនៃកម្មវិធីអភិវឌ្ឍន៍ មីស៊ីលរបស់កូរ៉េខាងជើង មិនបានថមថយនោះទេ ផ្ទុយទៅវិញកាន់តែកើនឡើងថែមទៀតផង។ កាលពីឆ្នាំ២០២២ កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលច្រើនជាង៧០គ្រាប់ ហើយរាប់ចាប់ពីខែមករា ដើមឆ្នាំ២០២៣ រហូតដល់ខែមីនានេះ ប្រទេសក្រីក្រ និងត្រូវបានគេចាត់ទុកថារដ្ឋឯកោបំផុត នៅលើពិភពលោកមួយនេះបានធ្វើតេស្ដបាញ់មីស៊ីលច្រើនជាង ២០គ្រាប់ នៅក្នុងព្រឹត្តិការណ៍ចំនួន១០ ដាច់ដោយឡែកពីគ្នា។

ត្រូវបានគេហៅថាជាប្រទេសក្រីក្រ និងឯកោបំផុតក៏ពិតមែន តែកូរ៉េខាងជើងចាយលុយដូចព្យុះលើការអភិវឌ្ឍកម្មវិធីអាវុធ ដែលរបបដឹកនាំលោក គីម ជុងអ៊ុន ចាត់ទុកថាជាចំណុចស្លាប់រស់នៃរបបដឹកនាំ របស់លោក។ ការណ៍នេះបានបង្កឱ្យមានការចោទសួរជាច្រើនថាតើប្រទេសក្រីក្រដូចជាកូរ៉េខាងជើងបានលុយពីណា យកមកចាយវាយលើការធ្វើតេស្តមីស៊ីស?

ក្រុមអ្នកវិភាគមួយចំនួន បានវាយតម្លៃថាក្នុងការធ្វើតេស្ដមីស៊ីលមួយគ្រាប់ កូរ៉េខាងជើងអាចត្រូវចាយលុយ ពី២លាន ដល់១០លានដុល្លារ។ ប៉ុន្តែ អ្នកជំនាញខ្លះទៀតនិយាយថាគេមិនមានមធ្យោបាយ ជាក់លាក់ដើម្បីប៉ាន់ស្មានពីតម្លៃនោះទេ ដោយសារតែកូរ៉េខាងជើងទំនងជាកំពុងផលិតអាវុធ ដោយចំណាយតិចតួចបើធៀបទៅនឹងបណ្ដាប្រទេសដទៃ ពីព្រោះតែតម្លៃពលកម្មទាប និងអាចមានជំនួយគាំទ្រ ពីចិន និងរុស្ស៉ី។ កាលពីឆ្នាំ២០២២ កូរ៉េខាងជើងបានធ្វើតេស្ដមីស៊ីលច្រើនជាង ៧០គ្រាប់ ហើយក្នុងនោះភាគច្រើនត្រូវបានគេជឿជាក់ជាប្រភេទមីស៊ីលបាលិស្ទីគមានសមត្ថភាពពាំក្បាលគ្រាប់ នុយក្លេអ៊ែរ។

បើតាមអ្នកនាង ស៊ូ គីម (Soo Kim) ជាអ្នកជំនាញផ្នែកសន្តិសុខម្នាក់មកពីក្រុមហ៊ុនស្រាវជ្រាវ RAND Corporation ការធ្វើតេស្ដមីស៊ីលមួយគ្រាប់របស់កូរ៉េខាងជើងអាចនឹងចំណាយ អស់១០លានដុល្លារ ហើយការចំណាយនេះស្ថិតនៅកម្រិតទាប ធៀបទៅនឹងការធ្វើតេស្ដមីស៊ីលនៅតាមប្រទេសដទៃ។ នេះក៏ដោយសារតែនៅកូរ៉េខាងជើង កម្លាំងពលកម្មមានតម្លៃទាប។ ប៉ុន្តែ លោក លី អ៉ីល វូ (Lee Illwoo) មកពីបណ្ដាញការពារជាតិកូរ៉េ (Korea Defense Network) មានមូលដ្ឋានក្នុងប្រទេសកូរ៉េខាងត្បូង បានលើកឡើងថាវាពិតជាពិបាក ​និងសឹងតែមិនអាចទៅរួចឡើយក្នុងការវាយតម្លៃជាក់លាក់ ដ្បិត កូរ៉េខាងជើងអាចផលិតអាវុធដោយខ្លួនឯង ឬក៏ចិនអាចផ្ដល់ជំនួយជាបរិក្ខារដោយមិនគិតថ្លៃ ឬក៏លក់ក្នុងតម្លៃដ៏ថោក។ យ៉ាងណាក៏ដោយ អ្នកនាង ស៊ូ គីម បានសង្កត់ធ្ងន់ថារឿងដែលសំខាន់មួយ ដែលគេ ត្រូវយល់ដំបូងបំផុត នោះគឺថាតើកូរ៉េខាងជើងបានលុយពីណាមក យកមកផ្គត់ផ្គង់កម្មវិធីអាវុធរបស់ខ្លួន?

សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអាស៊ីដ៏សំខាន់គឺ កូរ៉េខាងត្បូង និងជប៉ុន តែងតែអំពាវនាវជារឿយៗឱ្យបណ្ដាប្រទេសទាំងអស់ពង្រឹង និងអនុវត្តតាមការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ដើម្បីទប់ស្កាត់កុំឱ្យរបបដឹកនាំ លោក គីម ជុងអ៊ុន មានលុយយកទៅអភិវឌ្ឍកម្មវិធីមីស៊ីល និងអាវុធនុយក្លេអ៊ែរ។ ប៉ុន្តែ កន្លងមក មានសេចក្ដីរាយការណ៍ជាបន្តបន្ទាប់ថាកូរ៉េខាងជើង នៅតែអាចលួចលាក់លក់ធ្យូងថ្ម និងវត្ថុធាតុដើម ដទៃទៀត ទៅកាន់ប្រទេសដទៃ និងនៅតែបន្តរក្សាទំនាក់ទំនងជាមួយប្រទេសមួយចំនួនតូចដូចជា ចិន រុស្ស៉ី ស៊ីរី និងអ៉ីរ៉ង់ ឬក៏ប្រទេសដែលមានទំនាក់ទំនងមិនសូវល្អជាមួយសហរដ្ឋអាមេរិក។ នៅក្នុង បទសម្ភាសន៍មួយកាលពីឆ្នាំ២០១៧ ជាមួយកាសែតអាមេរិក Washington Post ជនជាតិកូរ៉េខាងជើងដែលរត់គេចចេញពីប្រទេសកំណើតរបស់ខ្លួន បានរៀបរាប់ពីលំហូរចូលលុយរាប់លានដុល្លារ ក្នុងមួយឆ្នាំៗ ទៅកាន់ទីក្រុងព្យុងយ៉ាង តាមរយៈព្រំដែនចិន ឬព្រំដែនរវាងប្រទេសទាំង២។

មួយវិញទៀត បើតាមរបាយការណ៍របស់ក្រុមហ៊ុន Chainalysis ស្ដីពីឧក្រិដ្ឋកម្មរូបិយប័ណ្ឌគ្រីបតូ ឆ្នាំ២០២២ (Crypto Crime Report) កាលពីឆ្នាំ២០២១ ក្រុម Hackers កូរ៉េខាងជើងដែលមាន ទំនាក់ទំនងជាមួយរបបដឹកនាំលោក គីម ជុងអ៊ុន បានដឹកនាំការវាយប្រហារព័ត៌មានវិទ្យាដោយប្រមូលបានលុយជិត ៤០០លានដុល្លារពីក្រុមហ៊ុនវិនិយោគជាច្រើន ជាពិសេសគឺក្រុមហ៊ុននៅក្នុង រូបិយប័ណ្ឌគ្រីបតូ តែម្ដង។

គួរបញ្ជាក់ថា យោធាកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនានេះ បានអះអាងថា មីស៊ីលដែលកូរ៉េខាងជើងបានបាញ់តេស្ដមីស៊ីលទាំងនេះ ចេញពីឆ្នេរភាគខាងកើត​របស់ខ្លួនកាលពីថ្ងៃទី២២ ខែមីនា គឺជាប្រភេទមីស៉ីលគ្រូសចំនួន ៤គ្រាប់ ក្នុងនោះមានមួយគ្រាប់ហោះក្នុងរយៈចម្ងាយ ១,០០០គីឡូម៉ែត្រ។ ដោយឡែក កាលពីដើមសប្ដាហ៍កន្លងទៅនេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងក៏បានរាយការណ៍ ដែរថាទីក្រុងព្យុងយ៉ាងបានដឹកនាំការធ្វើសមយុទ្ធយោធា ជាមួយការបាញ់សាកល្បងមីស៊ីលមួយគ្រាប់មានបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរក្លែងក្លាយ ជាការហាត់សមវាយបកប្រឆាំងទៅនឹងសត្រូវ។

មីស៊ីលនេះត្រូវបានបំផ្ទុះនៅរយៈកម្ពស់ ៨០០ម៉ែត្រ ជារយៈកម្ពស់មួយដែលក្រុមអ្នកជំនាញខ្លះអាចនឹងបង្កការបំផ្លិចបំផ្លាញធ្ងន់ធ្ងរ។ នេះគឺជាលើកទីមួយដែលកូរ៉េខាងជើងឱ្យដឹងជាសាធារណៈពីរយៈកម្ពស់នៃ ការធ្វើតេស្ដបំផ្ទុះអាវុធនុយក្លេអ៊ែរបែបនេះ និងជាសារកំញើញមួយបញ្ជូនទៅកាន់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង៕



















វីដេអូទី៣ ដែលជាសំឡេងបែកធ្លាយរបស់ អគ្គលេខាធិការគណបក្សភ្លើងទៀន ត្រូវបានទម្លាយដោយអ្នកលេង Facebook (Video inside)

 


(ភ្នំពេញ)៖ វីដេអូថ្មីមួយទៀត ជាសំឡេងបែកធ្លាយទី៣ របស់ លោក លី សុធារ៉ាយុទ្ធ អគ្គលេខាធិការបក្សភ្លើងទៀន ដោយសាសងជាមួយស្រីកំណាន់ ត្រូវបានបង្ហោះនៅលើ Facebook ចំនួន៤ នៅយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។

facebook ទាំងបួនដែលបានទម្លាយវីដេអូនេះរួមមាន៖ Khmer Leak, Thatsak, Mo Ana និង Anna Andonian ជាដើម។

បើតាមហ្វេសប៊ុក Khmer Leak បានអោយដឹងថា៖ លោក លី សុធារ៉ាយុទ្ធ អគ្គលេខាធិការបក្សភ្លើងទៀន ពិតជាមិនធម្មតាទេ ដល់ថ្នាក់ហាមឃាត់ប្រពន្ធគេកុំឱ្យនៅជាមួយប្តីដាច់ខាត ទុកឱ្យតែខ្លួនឯងបានហើយ។ តើលោក លី សុធារ៉ាយុទ្ធ ជាមនុស្សប្រភេទណា ហើយសាកសមធ្វើជាអគ្គលេខាបក្ស និងជាអ្នកដឹកនាំក្នុងបក្សបានដូចម្តេចកើត។ សូមបងប្អូនជាសមាជិក និងសកម្មជនបក្សជួយពិចារណា និងផ្តល់យោបល់ផងមើល? បើតាមខ្ញុំយល់ ទុកក៏អត់ចំណេញ ហើយបើដេញចេញក៏មិនខាត....

ខាងក្រោមនេះជាសំឡេងបែកធ្លាយរបស់ អគ្គលេខាធិការគណបក្សភ្លើងទាន៖