នៅព្រឹកថ្ងៃ ៦កើត ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០១៧ និងការវាយតម្លៃសមិទ្ធផល៥ឆ្នាំ នៃការអនុវត្ត កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដែលពិធីនេះធ្វើឡើងនៅសណ្ឋាគារសូហ្វីតែលភូគី ត្រាភ្នំពេញ។ កិច្ចប្រជុំនេះ នឹងផ្តោតទៅលើយុទ្ធសាស្រ្ត នៃការកែទម្រង់ប្រព័ន្ធថវិកា ឆ្នាំ២០១៨-២០២៥ ដែលត្រូវបានរៀបចំឡើងដោយផ្តោតជាសំខាន់៣ចំណុចរួមមាន៖១)ទិសដៅនៃការកែទម្រង់ប្រព័ន្ធថវិកា ដោយឈរលើមូលដ្ឋានសំខាន់ៗ និងច្បាស់លាស់ ជាពិសេស «ប្រព័ន្ធថវិកាព័ត៌មានសមិទ្ធកម្ម», ២)យុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធថវិកាជាតិ និង៣)ផែនទីចង្អុលផ្លូវឆ្ពោះទៅកាន់គោលដៅ យុទ្ធសាស្រ្តឆ្នាំ២០២៥។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ការវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល៥ឆ្នាំ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលត្រូវបានបង្ហាញជូនក្នុងកិច្ចប្រជុំនាពេលនេះ។ លោកបានមានប្រសាសន៍ថា «នៅក្នុងដំណើរនៃការដឹកនាំប្រទេសជាតិកន្លងមក រូបលោកបានលះបង់ ធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីបម្រើនូវគោលដៅយុទ្ធសាស្ត្រគន្លឹះចំនួន ៣ រួមមាន៖ ១)ការដឹកនាំចលនាតស៊ូរំដោះប្រជាជន និង រំដោះប្រទេសឱ្យរួចចាកផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត។ ២)ការទប់ស្កាត់មិនឱ្យរបបប្រល័យពូជសាសន៍វិលត្រឡប់មកវិញ និងការឈានទៅបញ្ចប់ស្រង្គាមស៊ីវិលដើម្បីស្វែងរកសន្តិភាពពេញលេញជូនប្រជាពលរដ្ឋ និង ប្រទេសជាតិ។ ៣)ការបណ្តុះបណ្តាល, ពង្រឹង និង ពង្រីកវប្បធម៌សន្តិភាព និងការពារឱ្យបានដាច់ខាតនូវសុខសន្តិភាព និងសណ្តាប់សង្គម»។
លោកនាយករដ្ឋមន្ត្រី បានបន្តថា «សម្រាប់អាណត្តិនេះប្រទេសកម្ពុជាសម្រេចបាននូវការអភិវឌ្ឍមួយដែលបានក្លាយពីប្រទេសក្រីក្រទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកំរិតទាបនិងក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកំរិតខ្ពស់ក្នុងឆ្នាំ២០៣០ និងជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ ផងដែរ»។
នៅក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់នូវអនុសាសន៍ ចំនួន៤ចំណុចសំខាន់ៗ ក្នុងការអភិវឌ្ឍកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដូចខាងក្រោម៖
១) ការបង្កើនភាពជាម្ចាស់ក្នុងការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
រដ្ឋមន្ដ្រីនិងប្រធានស្ថាប័នសាធារណៈត្រូវមានភាពជាម្ចាស់ក្នុងការជំរុញការកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈទៅតាមគោលការណ៍រួមដែលបានដាក់ចេញដោយរដ្ឋាភិបាល។ ការគ្រប់គ្រង ហិរញ្ញវត្ថុត្រូវមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងការពុះពារសម្រេចឲ្យបាននូវគោលបំណងនិងបេសកកម្មរបស់ក្រសួង-ស្ថាប័ន ដែលរាជរដ្ឋាភិបាលបានប្រគល់ជូន។ អាស្រ័យនេះ សូមគ្រប់ក្រសួង និងស្ថាប័ន សាធារណៈត្រូវចាត់ទុកការងារគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជាការងារដែលត្រូវតាមដាន និងត្រូតពិនិត្យការអនុវត្តជាប្រចាំ។ ជាមួយគ្នានេះដែរ គ្រប់ក្រសួង និងស្ថាប័ន ត្រូវផ្តោតជាអាទិភាពទៅលើការពង្រឹងភាពជាអ្នកដឹកនាំនិងរចនាសម្ព័ន្ធគ្រប់គ្រងស្របគ្នានឹងការពង្រឹង សមត្ថភាពនិងការប្រើប្រាស់ឲ្យបានត្រឹមត្រូវនូវធនធានមន្ត្រីរាជាការនៅក្រោមឱវាទសំដៅកែលម្អសមិទ្ធផលនៅក្នុងការអនុវត្ត។
២) ការផ្តល់ការលើកទឹកចិត្តដល់ក្រុមការងារកែទម្រង់នៅតាមក្រសួង-ស្ថាប័ន
រាជរដ្ឋាភិបាលបានដាក់ចេញរួចមកហើយនូវវិធានការ និងយន្តការផ្តល់ការលើកទឹកចិត្តដល់ ក្រុមការងារកែទម្រងការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ នៅតាមក្រសួង-ស្ថាប័ន្ថដោយផ្អែកលើ លទ្ធផលការងារនៃការកែទម្រង់។ ដូច្នេះ សម្តេចតេជោ ហ៊ុន សែន បានណែនាំឲ្យគណៈកម្មាធិការ ដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក៏ដូចជាប្រធានស្ថាប័ន និងក្រុមការងារកែទម្រង់នៅតាមគ្រប់ក្រសួង-ស្ថាប័ន ជំរុញអនុវត្តការងារនេះយ៉ាងសកម្មក្លៀវក្លា និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត។
៣) ការបន្តពង្រឹងយន្តការសម្របសម្រួល និងភាពប្រទាក់ក្រឡាគ្នារវាងការកែទម្រង់ទាំង៣រួមមាន៖ គណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, គណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងគណៈកម្មាធិការកែទម្រង់រដ្ឋបាល សាធារណៈ។ អភិបាលកិច្ចល្អត្រូវការសមាសធាតុទាំបី គឺការគ្រប់គ្រងធនធានហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាពធនធានមនុស្សប្រកបដោយគុណភាព និងការធ្វើប្រតិភូកម្មអំណាចត្រឹមត្រូវ។ ក្នុងន័យនេះ យើងចាំបាច់ត្រូវរក្សាឲ្យបាននូវសង្គតិភាពនៃកម្មវិធីកែទម្រង់ទាំង៣ នេះ ទាំងក្នុងទិដ្ឋភាពក្របខ័ណ្ឌការអនុវត្តសំដៅធានាឲ្យបាននូវសុខដុមភាព ភាពប្រទាក់ក្រឡា និងការបំពេញអោយគ្នាទៅវិញទៅមក។ ពិតណាស់ថា ប្រសិនបើការកែទម្រង់ទាំង ៣ ស្ថិតនៅក្នុងទិសដៅផ្ទុយគ្នា និងមាន ល្បឿនខុសគ្នា នោះប្រសិទ្ធភាពនៃការអនុវត្តកម្ម វិធីកែទម្រង់នីមួយៗក៏នឹងមានកំណត់ដែរ។
៤) ការយកចិត្តទុកដាក់ខ្ពស់ដល់ការអនុវត្ត “យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថិកា ឆ្នាំ ២០១៨-២០២៥”។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងពីខាងលើ ជាចំណុចស្នូល ឬ ឆ្អឹងខ្នងនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ គឺការកែទម្រង់ប្រព័ន្ធថវិកាជាតិសំដៅប្រែក្លាយថវិកាឱ្យទៅជាឧបករណ៍ប្រកបដោយប្រសិទ្ធភាពសម្រាប់ធានាសម្រេចបាននូវគោលបំណង នៃគោលនយោបាយរបស់រាជរដ្ឋាភិបាល តាមរយៈការកៀងគរធនធានរបស់ជាតិប្រកបដោយចីរភាព និងការវិភាជធនធានទាំងនោះសម្រាប់បម្រើឱ្យគោលដៅនៃការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាព និងសក្តិសិទ្ធភាពខ្ពស់ ។ ឤស្រ័យហេតុនេះ យើងត្រូវក្តាប់ឲ្យជាប់នូវឱកាស និងបង្កើតល័ក្ខខ័ណ្ឌល្អប្រសើរ ដើម្បីជំរុញអនុវត្តយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកា ទៅតាមបរិការណ៍ជាក់ស្តែង របស់កម្ពុជា ឱ្យសម្រេចបានជោគជ័យ តាមការគ្រោងទុក។
ជុំវិញសមិទ្ធផល និងយុទ្ធសាស្ត្រ ដែលបានដាក់ចេញនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំណរគុណដល់ដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលតែងតែផ្តល់ការគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសតាមរយៈកិច្ចសម្របសម្រួល និងកិច្ចសហការជាប្រចាំ ជាមួយក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាល នៅក្នុងអភិក្រមគ្របដណ្តប់ទូទាំងវិស័យ និងដោយគោរពភាពជាម្ចាស់របស់កម្ពុជាក្នុងការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនេះ៕
Friday, April 20, 2018
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា សន្តិភាព និងស្ថិរភាពនយោបាយ ត្រូវបានចាត់ទុកជា បុព្វលក្ខខណ្ឌដ៏ចម្បង និងសំខាន់បំផុត ក្នុងការដឹកនាំជំរុញការអភិវឌ្ឍប្រទេស
ថ្លែងក្នុងកិច្ចប្រជុំ ត្រួតពិនិត្យប្រចាំឆ្នាំ ២០១៧ និង ការវាយតម្លៃសមិទ្ធផល ៥ ឆ្នាំ នៃការ អនុវត្តកម្មវិធី កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា នៅក្នុងការងារដឹកនាំជំរុញការអភិវឌ្ឍប្រទេសជាតិ សន្តិភាព និង ស្ថិរភាពនយោបាយ ត្រូវបានចាត់ទុកជា បុព្វលក្ខខណ្ឌដ៏ចម្បង និងសំខាន់បំផុត នៃស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដែលជាលក្ខខណ្ឌចាំបាច់សម្រាប់ ជំរុញឱ្យមានវឌ្ឍនភាព, ការអភិវឌ្ឍ និង វិបុលភាព នៅក្នុងសង្គមជាតិ។
លោកនាយករដ្ឋមន្ត្រី ក៏បានធ្វើការកត់សម្គាល់ប្រកបដោយការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព ដែលកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នេះសម្រេចបាន ក្នុងរយៈពេលប្រមាណជាង ១៣ ឆ្នាំកន្លងមក ជាពិសេស ចំពោះវឌ្ឍនភាពថ្មីៗ ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយ ដែលការកែទម្រង់ ស្ថិតក្នុងសភាពការណ៍ប្រែប្រួលឆាប់រហ័ស, ទាំងនៅក្នុង និង ក្រៅប្រទេស។ លោកបានហៅថា សភាពការណ៍ប្រែប្រួលនេះថា ជាសភាពការណ៍ចល័ត។ ប្រការនេះ បានផ្តល់ឱកាសឱ្យកម្ពុជាបន្តការងារកែទម្រង់ផង និង ធ្វើការសាកល្បងលើ «ភាពឆ្លើយតបនៃប្រព័ន្ធគ្រប់ គ្រងហិរញ្ញវត្ថុសាធារណៈ» របស់ខ្លួនផង ជាពិសេស ភាពឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍ថ្មីៗ និងបំណងប្រាថ្នាកើនឡើងឥតឈប់ឈរ របស់ប្រជាជនយើង ក្រោយពីការកែទម្រង់នេះបានឆ្លងកាត់ ដំណាក់កាល ២ សំខាន់ៗ ក្នុងការគាំទ្រនូវការសម្រេច ឤទិភាពគោលនយោបាយថ្មីៗ របស់រាជរដ្ឋាភិបាល ដែលមានលក្ខណៈកាន់តែលំបាក និង កាន់តែស្មុគ្រស្មាញឡើង។
តាមប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងឤណត្តិនេះ កម្ពុជាសម្រេច បាននូវបង្គោលចរដ៏សំខាន់មួយក្នុងការអភិវឌ្ឍ ញេលគឺ ការប្រែក្លាយខ្លួនពីប្រទេសមានចំណូលទាប ទៅជាប្រទេស មានចំណូលមធ្យមកម្រិតទាប, ហើយកំពុងធ្វើដំណើរេឆ្ពាះទៅសម្រេចការចាកចេញ ពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) នៅក្នុងពេលខាងមុខ។ លោកនាយករដ្ឋមន្ត្រីបន្តថា សក្កានុពលសេដ្ឋកិច្ចកម្ពុជា ត្រូវបានទទួលស្គាល់ និងចាត់ទុកថាជា ខ្លាសេដ្ឋកិច្ច ថ្មីមួយក្នុងតំបន់ឤស៊ី ។ ច្បាស់ណាស់ថា, នៅក្នុងកិច្ចខិតខំប្រឹងប្រែងនេះ, ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ គឺ ជាយន្តការ និង ជាឧបករណ៍មិនឤចខ្វះបាន, មិនត្រឹមតែ ក្នុងការសម្រេចបានគោលដៅខាងលើបុណ្ណោះទេ ប៉ុន្តែ សម្រាប់ការខិតខំដើម្បីសម្រេចបាននូវចក្ខុវិស័យ នៃការប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និង ជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០ ផងដែរ ៕

ការផ្លាស់ប្ដូរពុទ្ធសករាជទៅ ២៥៦២ ត្រូវចាប់ផ្ដើមពីថ្ងៃ១រោច ខែពិសាខ ពោលចាប់ពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ខាងមុខ
បន្ទាប់ពីមានការភ័ន្ដច្រឡំថា ការផ្លាស់ប្ដូរពុទ្ធសករាជពី ២៥៦១ ទៅពុទ្ធសករាជ ២៥៦២ នៅថ្ងៃចូលឆ្នាំថ្មី ប្រពៃណីជាតិ ឬថ្ងៃវារៈឡើងស័កនោះ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨នេះ លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានឲ្យដឹងថា ការផ្លាស់ប្ដូរពុទ្ធសករាជទៅ ២៥៦២ គឺចាប់ផ្ដើម នៅថ្ងៃ១រោច ខែពិសាខ ដែលត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ខាងមុខនេះ។
នៅព្រឹកនេះ អ្នកនាំពាក្យក្រសួងធម្មការ បានរៀបរាប់យ៉ាងដូច្នេះថា៖
ឯកសារ ការដូរពុទ្ធសករាជ ការត្រឹមត្រូវ គឺត្រូវប្ដូរនៅថ្ងៃ១រោច ខែពិសាខ ជាថ្ងៃដែល ថ្នាក់ដឹកនាំកំពូល ព្រះពុទ្ធសាសនា កំណត់យកដោយគិតបន្ទាប់ពីថ្ងៃព្រះពុទ្ធអង្គ ទ្រង់យាងចូលកាន់ព្រះនិព្វាន នៅថ្ងៃពេញ បូណ៌មី ខែពិសាខ។ សម្រាប់ឆ្នាំនេះ ត្រូវនឹងថ្ងៃច័ន្ទ ទី៣០ ខែមេសា ឆ្នាំ២០១៨ មិនមែនប្ដូរពីថ្ងៃ ចូលឆ្នាំ ឬថ្ងៃឡើងស័កនោះទេ។ ចំពោះការប្រកាសនៅក្នុងពិធីបុណ្យ ចូលឆ្នាំថា ឆ្នាំច សំរិទ្ធិស័កពុទ្ធសករាជ២៥៦២ គឺមានន័យ ដល់ទៅពេញមួយឆ្នាំ។

តែការប្រើលិខិតបទដ្ឋានផ្លូវការត្រូវប្រើ ២៥៦១ លុះត្រាដល់ ថ្ងៃ១រោច ខែពិសាខ ទើបប្រើជាពុទ្ធសករាជ ២៥៦២បាន។ ករណីនេះមិនសម្រេចទៅលើក្បួនខ្នាតទាំងស្រុងទេ អាស្រ័យរាជរដ្ឋាភិបាល ជាអ្នកសម្រេច ព្រោះរដ្ឋធម្មនុញ្ញកម្ពុជា ចែងថាព្រះពុទ្ធសាសនា ជាសាសនា របស់រដ្ឋ។ ប្រទេសខ្លះរដ្ឋជាអ្នកកំណត់ ដូចជាប្រទេសថៃរដ្ឋាភិបាល គេសម្រេចប្ដូរពុទ្ធសករាជនៅថ្ងៃទី១ ខែមករា ដើមឆ្នាំនេះតែម្ដង៕
រដ្ឋាភិបាលដាក់ចេញការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជាអាទិភាព៨ចំណុច សំដៅបង្កើនល្បឿន កិច្ចការកែទម្រង់គ្រប់វិស័យ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ការងារអាទិភាពនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈចំនួន ៨ចំណុច សម្រាប់អនុវត្តនៅដំណាក់កាលទី៤ បន្ទាប់ខាងមុខនេះ ត្រូវបានធ្វើបទបង្ហាញដោយលោកទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨នេះ ក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តយុទ្ធសាស្រ្ត នៃការកែទម្រង់ប្រព័ន្ធថវិកា ឆ្នាំ២០១៨ ដល់ ២០២៥ នៅសណ្ឋាគារសូហ្វីតែល ភូគីត្រាភ្នំពេញ។
លោកទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានមានប្រសាសន៍ថា «ទិសដៅទៅមុខបន្តទៀតគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុផ្តេជ្ញាសម្រេចឱ្យបាន នូវការងារជាអាទិភាព ជាយុទ្ធសាស្ត្រ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ សំដៅបន្តគាំទ្រដល់គោលដៅដ៏មុតស្រួច ក្នុងការបង្កើនល្បឿនកិច្ចការកែទម្រង់ក្នុងគ្រប់វិស័យ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមអភិក្រម ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់»។
ការងារអាទិភាពទាំង៨ចំណុចនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ សម្រាប់ដំណាក់កាលបន្ទាប់ខាងមុខរួមមាន៖
ទី១- ការធានាចីរភាព នៃភាពជឿទុកចិត្តបាននៃថវិកា តាមរយៈការធ្វើស្ថាប័ននីយកម្មនៃយន្តការគៀងគរចំណូល ព្រមទាំងការរិះរកចំណូលថ្មីៗ ជាពិសេសតាមរយៈការរៀបចំ និងអនុវត្តនូវយុទ្ធសាស្ត្រកៀរគរចំណូលឆ្នាំ ២០១៩-២០២៣។
ទី២- ការដាក់ឱ្យអនុវត្តពេញលេញនូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
ទី៣- ការពង្រឹងបន្ថែម នូវការផ្សាភ្ជាប់ថវិកាទៅនឹងកម្មវិធី ដើម្បីគ្រប់គ្រងប្រសិទ្ធភាពចំណាយ និងតម្រង់ការវិភាជថវិកាសម្រាប់អនុវត្តអាទិភាពគោលនយោបាយរបស់រាជរដ្ឋាភិបាល
ទី៤- ការបន្តពង្រឹង និងពង្រីកតម្លាភាព និងគណនីយភាពថវិកា
ទី៥- ការរៀបចំ និងដាក់ឱ្យអនុវត្ត នូវយុទ្ធសាស្ត្រ និងកិច្ចការកែទម្រង់ ដែលនៅខ្វះចន្លោះ សំដៅបំពេញបន្ថែមដល់យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកាឆ្នាំ ២០១៨-២០២៥ ដូចជា៖
– យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកាថ្នាក់ក្រោមជាតិ
– ក្របខណ្ឌសម្រាប់ការគ្រប់គ្រងការវិនិយោគសាធារណៈ
– យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈ និង
– ការពង្រឹងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងបញ្ជីរសារពើពន្ធតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានជាដើម
ទី៦- ការត្រៀមខ្លួនឆ្ពោះទៅដាក់ឱ្យអនុវត្តនូវប្រព័ន្ធថវិកាព័ត៌មានសមិទ្ធកម្ម
ទី៧- ការពង្រឹងសមត្ថភាពផ្នែកគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការអនុវត្តវិធានការលើកទឹកចិត្តដល់ការអនុវត្តសកម្មភាពកែទម្រង់ នៅក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
ទី៨- ការពង្រឹងភាពប្រទាក់ក្រឡាជាមួយនឹងការកែទម្រង់សាធារណៈពីរផ្សេងទៀត គឺការកែទម្រង់រដ្ឋបាលសាធារណៈ និងការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។
លោកទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា «ផ្អែកតាមផែនការរបស់យើង កម្មវិធីកែទម្រង់ការគ្រប់គ្រងសាធារណៈ នឹងអាចចាប់ផ្តើមអនុវត្តខឿន និងដំណាក់ការទី៤ នៅពាក់កណ្តាលអាណត្តិនៃរាជរដ្ឋាភិបាល នីតិកាលទី៦ ខាងមុខ»៕

សារជូនពរ និងអបអរសាទរពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការទីស្ដីការគណៈរដ្ឋមន្ត្រី ជូន លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន
សារជូនពរ និងអបអរសាទរពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការទីស្ដីការគណៈរដ្ឋមន្ត្រី ជូន លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន រដ្ឋមន្ត្រីស្ដីទី ទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី ក្នុងឱកាសដែលលោក ត្រូវបានព្រះមហាក្សត្រ នៃកម្ពុជា ត្រាស់បង្គាប់ផ្ដល់គោរមងារកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជា ជូន លោក ជា «កិត្តិនីតិកោសលបណ្ឌិត»
ក្រសួងពាណិជ្ជកម្ម ចេញសេចក្តីជូនដំណឹងស្តីពីវគ្គបណ្តុះបណ្តាលអ្នកតំណាងស្របច្បាប់ក្នុងការស្នើសុំឯកសារនាំចេញ-នាំចូល ជំនាន់ទី២
ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨នេះ បានចេញសេចក្តីជូនដំណឹងស្តីពីវគ្គបណ្តុះបណ្តាលអ្នកតំណាងស្របច្បាប់ក្នុងការស្នើសុំឯកសារនាំចេញ-នាំចូល ជំនាន់ទី២ ដែលនឹងរៀបចំវគ្គបណ្តុះបណ្តាលលើកទី២ សម្រាប់អ្នកតំណាងស្របច្បាប់ក្នុងការស្នើសុំឯកសារនាំចេញ-នាំចូល ជំនាន់ទី២ សរុបចំនួន ៦៥នាក់ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃអង្គារ ទី២៣ ខែមេសា ដល់ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ១:៣០ ដល់ ៥:៣០នាទី រសៀល នៅសាលប្រជុំបន្ទាយឆ្មា (ជាន់ទី៤ អគារC) នៅទីស្តីការក្រសួងពាណិជ្ជកម្ម។
វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីគ្រប់គ្រង និងពង្រឹងសមត្ថភាពអ្នកតំណាង ស្របច្បាប់របស់សហគ្រាស ក្រុមហ៊ុន អោយបានជាអតិបរមា ព្រមទាំងពង្រឹង និងបង្កើនប្រសិទ្ធភាពនៃការអនុវត្តច្បាប់ ប្រកាស សេចក្តីជូនដំណឹងផ្សេងៗពាក់ព័ន្ធនឹងការផ្តល់ឯកសារនាំចេញ-នាំចូល ជាពិសេសគាំទ្រដល់ការផ្តល់សេវានាំចេញនាំចូលឲ្យកាន់តែប្រសើរឡើង៕

អ្នកតំណាងរាស្រ្តខេត្តតាកែវ អំពាវនាវឱ្យប្រជាពលរដ្ឋ បន្តចូលរួមជាមួយរាជរដ្ឋាភិបាលតាមរយៈការបោះឆ្នោតថ្នាក់ជាតិនាពេលខាងមុខ ដើម្បីបន្តថែរក្សាសន្តិភាព និងសមិទ្ធផលដែលកំពុងមាន
តាកែវ៖ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ លោក សុខ សូកាន អ្នកតំណាងរាស្រ្តមណ្ឌលខេត្តតាកែវ បានសំណូមពរដល់លោកតា លោកយាយ ប្រជាពលរដ្ឋ ក៏ដូចជាពុទ្ធបរិស័ទទាំងអស់ ឲ្យបន្តចូលរួមជាមួយរាជរដ្ឋាភិបាល តាមរយៈការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ដែលនឹងប្រព្រឹត្តនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ដើម្បីបន្តថែរក្សាសន្តិភាព និងការរីកចម្រើន ដែលកំពុងកើត មានសព្វថ្ងៃទាំងក្នុងផែ្នកពុទ្ធចក្រ និងអាណាចក្រ និងដើម្បីអនាគតកូនចៅជំនាន់ក្រោយរបស់កម្ពុជា។
លោក សុខ សូកាន បានលើកឡើងដូចនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ភោធកាត់ខ្សែបូរ សាលាធម្មសភា កុដិ ហោត្រ័យ ក្លោងទ្វារ ចាក់សាប ជួសជុលព្រះវិហារ និងសមិទ្ធផលនានានៅក្នុងវត្តឧទុម្ពរ ភូមិទន្លាប់ ឃុំសោម ស្រុកគិរីវង់ ខេត្តតាកែវ ដែលអមដំណើរដោយ លោក អ៊ូច ភា អភិបាល នៃគណៈអភិបាល ខេត្តតាកែវ ដោយសមិទ្ធផលទាំងនេះ ត្រូវបានសាងសង់រួចរាល់ជាស្ថាពរដោយបានចំណាយថវិកាអស់ ៣០៧,៨៥១ (សាមសិបម៉ឺនប្រាំពីរពាន់ប្រាំបីរយហាសិបមួយ) ដុល្លារសហរដ្ឋអាមេរិក។
លោក បានបន្តថា ក្រោមការដឹកនាំដ៏ឈ្លាសវៃអស់រយៈពេលជាង៣ទស្សវត្សរ៍របស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ប្រទេសកម្ពុជាមានភាពម្ចាស់ការពេញលេញ ក្នុងការដឹកនាំជោគវាសនាដ៏ប្រពៃរបស់ ខ្លួនដើម្បីស្វែងរក សន្តិភាព វឌ្ឍនភាព និងសេចក្តីថ្លៃថ្នូរជូនប្រជាជនខ្មែរគ្រប់រូបពោលគឺ កម្ពុជាមានសន្តិភាពពេញលេញ មានឯករាជ្យភាព មានកំណើនសេដ្ឋកិច្ចខ្ពស់ និងមានប្រជាធិបតេយ្យពិតប្រាកដ។
លោក សុខ សូកាន បានសម្តែងនូវក្តីសោមនស្សរីករាយ ដោយបានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ព្រះគ្រូរតនសាសនមុនី លឹម គឹមឡុង ព្រះចៅអធិការវត្តឧទុម្ពរ ដែលនឹង ត្រូវផ្លាស់ទៅកាន់តំណែងជាព្រះមេគណខេត្តត្បូងឃ្មុំ ព្រះតេជគុណ គណៈកម្មការអាចារ្យវត្ត សប្បុរសជន និងពុទ្ធបរិស័ទចំណុះជើងវត្តឧទុម្ពរទាំងអស់ ដែលបានរួមគ្នាសម្រេច បាននូវសមិទ្ធផលជាច្រើនសម្រាប់បម្រើ ឲ្យវិស័យពុទ្ធសាសនានាថ្ងៃនេះ។
លោកបានថ្លែងថា ឈរលើមូលដ្ឋានសុខសន្តិភាពពេញលេញក្នុងផ្ទៃអាណាចក្រ កម្ពុជាមានឱកាសច្រើន សម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ ជាក់ស្តែង ការបើកចំហសិទ្ធសេរីភាពខាងជំនឿសាសនា តាមរយៈ គោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជាតាំងពីដើមរៀងមក ដែលមាន លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ជាប្រមុខដឹកនាំ បានធ្វើឲ្យវិស័យសាសនានៅកម្ពុជា មានការរីកចម្រើនសម្បូរ បែបគួរឲ្យកត់សម្គាល់ និងមានសុខដុមនីយកម្មសាសនាគួរជាទីមោទនៈនិយាយជារួម និងនិយាយដោយឡែក ពុទ្ធសាសនាមានការ រីកចម្រើនឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ ដែលចំនួនវត្តអារាមមានការកើន ឡើងជាលំដាប់រហូតដល់ជាង ៤០០០វត្តនៅទូទាំងប្រទេស ដែលផ្ទុយស្រឡះពីការដឹកនាំក្នុងរបបវាលពិឃាត ប៉ុល ពត ដែលវិស័យ សាសនាបានធ្លាក់ចុះដល់ចំនុចសូន្យ ហើយវត្តអារាម ព្រះវិហារត្រូវបានបំផ្លិចបំផ្លាញស្ទើរទាំងស្រុង។
ក្នុងមតិសំណេះសំណាល លោកបានរំលឹកពីអនុស្សាវរីយ៍ និងដឹងគុណយ៉ាងខ្លាំងចំពោះពុទ្ធសាសនា ដែលបាន អប់រំ និងផ្តល់ចំណេះដឹងជាច្រើនដល់រូបលោកផ្ទាល់ក៏ដូចជាឳពុករបស់លោក សម្តេចវិបុលបញ្ញា សុខ អាន ដែល ធ្លាប់បានបួសរៀននិងស្នាក់អាស្រ័យមួយរយៈនៅទីវត្តអារាមក្នុងស្រុកគិរីវង់កន្លងមក។ បច្ចុប្បន្នស្រុក គិរីវង់ មានការអភិវឌ្ឍយ៉ាងខ្លាំង ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ជាពិសេសក្នុងដំណាក់កាលនៃការដឹកនាំ និងការចង្អុលបង្ហាញរបស់ សម្តេចវិបុលបញ្ញា សុខ អាន នាពេលកន្លងមក ស្រុកគិរីវង់ដែលជាស្រុកកំណើត របស់លោក ទទួលបានសមិទ្ធផលធំៗជាច្រើន ដែលបានរួមចំណែកជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ដូចជាតាមរយៈមូលនិធិគ្រូបង្រៀនបណ្ឌិតសភាចារ្យ សុខ អាន ស្រុកគិរីវង់ សហគមន៍កសិកម្ម និងសមិទ្ធផល ជាហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាច្រើនទៀត រួមមាន វត្តអារាម ស្ពាន ថ្នល់ ប្រឡាយទឹក សាលារៀន ជាដើម។
ដោយមើលឃើញពីសារៈសំខាន់នៃទំនាក់ទំនងរវាងពុទ្ធចក្រ និងអាណាចក្រ លោកសង្ឃឹមយ៉ាងមុតមាំថា ផ្នែក ពុទ្ធចក្រ និងផ្នែកអាណាចក្រដែលមានក្រុមការងារឃុំសោម អាជ្ញាធរមូលដ្ឋានស្រុកគិរីវង់ និងពុទ្ធបរិស័ទទាំង អស់ នឹងបន្តរួមសហការគាំទ្រគ្នាទៅវិញទៅមក ដើម្បីថែរក្សាសមិទ្ធផលដែលមានស្រាប់ និងបន្តកសាងសមិទ្ធ ផលថ្មីៗបន្ថែមទៀតដើម្បីជាប្រយោជន៍រួមរបស់ប្រជាពលរដ្ឋមូលដ្ឋាន ព្រោះអាណាចក្រក៏ទទួលបាន ផលប្រយោជន៍ផងដែរ នៅពេលពុទ្ធចក្រមានការរីកចំរើន តួយ៉ាង វត្តអារាមដែលជាអត្តសញ្ញាណជាតិខ្មែរ គឺជាទីកន្លែងសក្ការៈសម្រាប់ លោកតា លោកយាយ សុំសីល និងជាមជ្ឈមណ្ឌលសហគមន៍ ដែលផ្សព្វផ្សាយ វប្បធម៌ ចំណេះដឹង ទំនៀមទំលាប់ ប្រពៃណី និងអប់រំមនុស្សឲ្យធ្វើអំពើល្អប្រកបដោយសីលធម៌និងសុជីវធម៌ ជាដើម។
ជាចុងក្រោយ លោកក៏បានបំពាក់មេដាយកិត្តិយសជូនដល់ព្រះគ្រូចៅអធិការ និងសប្បុសរជនមួយចំនួនផងដែរ ដើម្បីថ្លែងអំណរព្រះគុណ និងអរគុណឲ្យសមនឹងការខិតខំប្រឹងប្រែងទាំងកម្លាំងកាយ កម្លាំងចិត្ត និងការចំណាយធនធានថវិកាផ្ទាល់ខ្លួនក្នុងការកសាងសមិទ្ធផលទាំងនេះផងដែរ ៕

អាជ្ញាធរជាតិអប្សរា ជូនដំណឹងស្ដីពីការធ្វើកំណាយស្រាវជ្រាវនៅស្រះទឹកទាំងពីរ នៃប្រាសាទអង្គវត្ត
នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ អាជ្ញាធរជាតិអប្សរា បានចេញសេចក្ដីជូនដំណឹងស្ដីពីការធ្វើកំណាយស្រាវជ្រាវ នៅស្រះទឹកទាំងពីរ(ខាងជើង និងខាងត្បូង) នៃប្រាសាទអង្គវត្ត
សូមអានសេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរាទាំងស្រុងនៅខាងក្រោម៖

Subscribe to:
Posts (Atom)