Thursday, October 19, 2017
អគ្គិសនីកម្ពុជាជូនដំណឹង ស្តីពីការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់មួយចំនូនក្នុងរាជធានីភ្នំពេញ
យោងតាមសេចក្តីជូនដំណឹងរបស់ អគ្គិសនីកម្ពុជា គឺចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ អគ្គិសនីកម្ពុជានឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់មួយចំនួន ដើម្បីអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្តាញបង្កលក្ខណៈដល់ការដ្ឋានពង្រីកផ្លូវ។ ការផ្អាកផ្គត់ផ្គង់អគ្គិសនីនេះ គឺធ្វើឡើងទៅតាមពេលវេលា និងទីកន្លែងដូចខាងក្រោម៖
ក្រសួងការងារ ជូនដំណឹងពីការចុះបញ្ជីកម្មករនិយោជិតក្រៅប្រពន្ធ័ មកក្នុងបេឡាជាតិរបបសន្តិសុខសង្គម ដើម្បីទទួលបានការថែទាំសុខភាព
នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២១០៧ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជម្រាបជូនដល់ និយោជក ម្ចាស់សហគ្រាស គ្រឹះស្ថានទាំងអស់ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ ដែលបានស្នើឲ្យនិយោជក ម្ចាស់សហគ្រាស គ្រឹះស្ថានទាំងអស់ ដែលកំពុងប្រើប្រាស់កម្មករនិយោជិត ម្នាក់ ឬច្រើននាក់ ត្រូវមានកាតព្វកិច្ចចុះបញ្ជីសហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិតរបស់ខ្លួន មកក្នុងមេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវីជ្ជាជីវៈ ដើម្បីទទួលបានអត្ថប្រយោជន៍ផ្នែកសន្តិសុខសង្គម៕
សូមអានខ្លឹមសារលិខិតទាំងស្រុង៖
សូមអានខ្លឹមសារលិខិតទាំងស្រុង៖
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា កម្ពុជាបាននិងកំពុងធ្វើកំណែទម្រង់ស៊ីជម្រៅលើវិស័យអប់រំប្រកបដោយគុណភាព
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថាក្នុងរយៈពេល៤ឆ្នាំកន្លងមកនេះ កម្ពុជាបានធ្វើកំណែទម្រង់ស៊ីជម្រៅលើវិស័យអប់រំ ដោយបានធ្វើឱ្យគុណភាពគ្រូមានការរីកចម្រើនដែលជំរុញឱ្យគុណភាពនៃវិស័យអប់រំការតែមានភាពល្អប្រសើរ។ លោកបានថ្លែងដូចនេះក្នុងឱកាសជួបពិភាក្សាការងារជាមួយលោក Herman Van Rompuy អតីតប្រធានគណៈកម្មការសហភាពអឺរ៉ុប និងជាឯកអគ្គរាជទូតសុឆន្ទៈ របស់អង្គការ Fermish Association for Development Cooperation and technical Assistance នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧នេះ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។
លោក Herman Van Rompuy បានជម្រាបជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថា ក្នុងដំណើរទស្សនៈកិច្ចរបស់លោកនាពេលនេះ គឺលោកមានការចាប់អារម្មណ៍លើការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា ដែលនេះគឺជាការវិវឌ្ឍជាវិជ្ជមានមួយចាប់ពីបាតដៃទទេ។ លោក បានជម្រាបជូនថា ដំណើរទស្សនៈកិច្ចមកកាន់កម្ពុជានាពេលនេះ ដើម្បីរួមចំណែកជាមួយកម្ពុជា ដើម្បីជួយលើវិស័យអប់រំកម្ពុជាឱ្យមានការរីកចម្រើនបន្ថែមទៀតទាំងផ្នែកគុណភាព ទាំងបរិមាណ ធ្វើយ៉ាងណាឱ្យកុមារកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ ខាងផ្នែកគណិតសាស្ត្រ ទាំងផ្នែកជំនាញ និងផ្នែកគ្រប់គ្រងរួមទាំងការប្រាស្រ័យទាក់ទងធ្វើពាណិជ្ជកម្ម និងអាជីវកម្មផ្សេងៗជាដើម។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា វាមិនមែនជាការងាយស្រួលទេក្នុងការកសាងកម្ពុជាមកដល់ចំណុចនេះ។ ផ្លូវដែលបានធ្វើដំណើរកន្លងមកវាពិបាកណាស់ជាពិសេសនៅពេលដែលកម្ពុជាចាប់ផ្តើមពីបាតដៃទទេតែម្តង។ វិស័យសិក្សាអប់រំនៅកម្ពុជាគឺបានចាប់ផ្តើមឡើងពីការអនុវត្តនយោបាយ អ្នកចេះតិច បង្រៀនអ្នកមិនចេះ និងអ្នកចេះច្រើនបង្រៀនអ្នកចេះតិច បន្ទាប់មកក៏បានជំរុញការសាងសង់សាលារៀនឱ្យខិតកាន់តែជិតដល់លំនៅដ្ឋានរបស់សិស្សានុសិស្ស។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានគូសបញ្ជាក់ផងដែរថា ទោះជាយ៉ាងណាក្តីកម្ពុជាក៏នៅមានការប្រឈមមួយចំនួនដូចជាតម្រូវការអគារសិក្សា, ផ្ទះសម្រាប់គ្រូបង្រៀន ក៏ដូចជាកន្លែងស្នាក់នៅសម្រាប់សិស្សផងដែរ កម្ពុជាកំពុងធ្វើសកម្មភាពបន្តប្រកបដោយចីរភាពផងដែរ ហើយលោក ក៏បានស្វាគមន៍អង្គការរបស់ លោក Herman Van Rompuy ដែលបានយកចិត្តទុកដាក់ចូលរួមចំណែកលើវិស័យអប់រំនៅកម្ពុជាផងដែរ៕
ក្រសួងការបរទេសហ្វីលីពីនមានបំណងពង្រីកកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរជាតិអប្សរា
ក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការបច្ចេកទេសនៃក្រសួងការបរទេសប្រទេសហ្វីលីពីន (Technical Cooperation Council of The Philippines-TCCP) បានបង្ហាញចំណាប់អារម្មណ៍ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយអាជ្ញាធរជាតិអប្សរានាពេលអនាគត។
ក្នុងកិច្ចពិភាក្សាជាមួយថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧នេះ ឯកអគ្គរដ្ឋទូត ហ្វីលីពីន និងជាប្រធានTCCP លោក Jose Maria Carino បញ្ជាក់ថា TCCP គឺជាស្ថាប័នសហប្រតិបត្តិការ អន្តរជាតិរបស់ហ្វីលីពីន ដែលតែងបានបង្កើនសកម្មភាពសហប្រតិបត្តិអន្តរជាតិជាច្រើនវិស័យផ្សេងៗ ហើយដោយឡែកសម្រាប់អាជ្ញាធរជាតិអប្សរា TCCP ចាប់អារម្មណ៍លើការងារបណ្តុះបណ្តាល ជំនាញដល់ អ្នកពាក់ព័ន្ធការងារអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម ដោយលោកផ្តោតសំខាន់លើការ បណ្តុះបណ្តាលធន ធានមនុស្ស និងការលើកកម្ពស់សេដ្ឋកិច្ចសង្គមតាមរយ:វិស័យទេសចរណ៍និងកសិកម្មក្នុងតំបន់អង្គរ។
លោក Carino បន្ថែមថា ការបណ្តុះបណ្តាលផ្នែកភាសា និងជំនាញច្បាស់លាស់ដល់ក្រុមមគ្គុទ្ទេស ក៍ទេស ចរណ៍ ក៏ជាកត្តាគន្លឹះក្នុងការផ្សាយចេញនូវវប្បធម៌ប្រពៃណីដ៏ផូរផង់របស់ខ្មែរ ក៏ដូចជាការ ទាក់ទាញភ្ញៀវ ទេសចរមកកម្ពុជាកាន់តែច្រើន។ រីឯការបង្កើតគំនិតច្នៃប្រឌិតប្លែកផលិតផល ទេសចរណ៍ទាក់ទងដំណាំ និងធម្មជាតិដូចជាសួនមេអំបៅ សួនចឹញ្ចឹមឃ្មុំ សួនដំណាំហូបផ្លែផ្សេងៗ ក៏ជាចំណុចទាក់ទាញ ភ្ញៀវទេសចរឲ្យ ស្នាក់ខេត្តសៀមរាបនៅកាន់តែយូរដែរ។
លោក ហង់ ពៅ អគ្គនាយករង និងជាតំណាងលោក ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា បញ្ជាក់ថា អាជ្ញាធរជាតិអប្សរារីករាយនិងស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រទេសហ្វីលីពីន ដែលមានគម្រោងសហការជា មួយអាជ្ញាធរជាតិអប្សរា។ លោកបញ្ជាក់ថា ការបណ្តុះបណ្តាលធនធានមនុស្សគឺជាការងារ អាទិភាពមួយដែល អាជ្ញាធរជាតិអប្សរាកំពុងយកចិត្តទុកដាក់ ជាពិសេស គឺការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់មន្ត្រី បុគ្គលិក បច្ចេកទេស ក៏ដូចជាប្រជាពលរដ្ឋក្នុងតំបន់អង្គរ ដែលអាចជួយឱ្យគាត់ទាញយកនូវចំណូល ដោយផ្ទាល់ពី វិស័យទេសចរណ៍។
អាជ្ញាធរជាតិអប្សរារង់ចាំស្វាគមន៍អ្នកជំនាញមកពីប្រទេសហ្វីលីពីនដើម្បីបន្តបណ្តុះបណ្តាលមន្ត្រីបុគ្គលិកបច្ចេកទេសនៃអាជ្ញាធរជាតិអប្សរាលើជំនាញផ្សេងៗ ពាក់ព័ន្ធនឹងការងារអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងតំបន់រមណីយដ្ឋានអង្គរ៕

ស្ពានឆ្លងកាត់ទន្លេសាបថ្មី នឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី២៣ តុលា ខាងមុខនេះ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ខាងមុខនេះ នឹងមានការបើកការដ្ឋានសាងសង់ស្ពានបេតុងអារមេខ្សែកាប ឆ្លងកាត់ទន្លេសាប ពីខណ្ឌឫស្សីកែវ ទៅកាន់ខណ្ឌជ្រោយចង្វារ ក្រោមអធិបតីភាពលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
យោងតាមព័ត៌មាន លើទំព័រហ្វេសប៊ុករបស់មន្ទីរសាធារណការ បានឱ្យដឹងថា ស្ពាននេះមានប្រវែង៩២២ម៉ែត្រ និងទទឹង២០,៥ម៉ែត្រ ភ្ជាប់ពីផ្លូវសាលាដែក ក្នុងភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ទៅកាន់ខណ្ឌជ្រោយចង្វារ។ ស្ពាននេះ និងមានបួនគន្លងសម្រាប់ធ្វើដំណើរ ពោលគឺទៅពីរគន្លង មកពីរគន្លង ហើយមានចិញ្ចើមសម្រាប់ថ្មើរជើង១,២៥ម៉ែត្រ សងខាងផងដែរ៕

តើមានភាពខុសឆ្គងអ្វីជាមួយបក្សប្រឆាំងនៅកម្ពុជា?
តើបក្សសង្គ្រោះជាតិបានដួលរលំកន្លងមក និងយ៉ាងឆាប់រហ័សបែបនេះដោយរបៀបណា?
បក្សប្រឆាំងគឺបក្សសង្គ្រោះជាតិបានចំណាយពេលច្រើនឆ្នាំដើម្បីបង្កើតឡើង ប៉ុន្តែចំណាយពេលត្រឹមប៉ុន្មានសប្តាហ៍ប៉ុណ្ណោះក្នុងការរលាយទាំងស្រុង។
មេដឹកនាំសំខាន់ពីររូបរបស់បក្សនោះ សម រង្ស៊ី និងកឹម សុខា បានទប់ស្កាត់ចេតនាកាលពីមុនក្នុងបង្រួបបង្រួមគ្នាដោយមានការប្រមាថ និងសំឡក់សម្លឹង នៅមុនការច្របាច់ចូលគ្នាបក្សទាំងពីរបស់គេនៅឆ្នាំ ២០១២។ រយៈពេលមួយឆ្នាំក្រោយមក បក្សប្រឆាំងថ្មីនោះបានធ្វើឲ្យបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចរន្ធត់ចិត្តដោយហៀបឈ្នះការបោះឆ្នោតជាតិមួយដែលហ៊ុំព័ទ្ធដោយការចោទប្រកាន់ពីការលួចបន្លំ។ អ្នកគាំទ្ររាប់សិបពាន់នាក់បានចុះថ្នល់អំពាវនាវឲ្យមានការដកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញពីតំណែង។ ចលនានោះបានស្ងប់ស្ងាត់វិញ បន្ទាប់ពីកម្មករកាត់ដេរ ៥ នាក់ត្រូវបានបាញ់សម្លាប់ដោយប៉ូលិសនៅពេលបាតុកម្មខែមករា ឆ្នាំ ២០១៤ ប៉ុន្តែការបន្តកើនឡើងរបស់បក្សសង្គ្រោះជាតិនៅតែមិនអាចរារាំងបាន ដែលគេឃើញច្បាស់នៅក្នុងការបោះឆ្នោតឃុំសង្កាត់កាលពីខែមិថុនាកន្លងទៅនេះ។
រយៈពេល ៣ ខែក្រោយមក បក្សសង្គ្រោះជាតិគ្មានមេដឹកនាំ ហើយស្ថិតក្នុងមាត់ជ្រោះនៃការរំលាយ។ សម រង្ស៊ី ត្រូវបានបង្ខំឲ្យលាលែងតំណែងប្រធានបក្សនិងរស់នៅនីរទេសខ្លួន ហើយ កឹម សុខា បានជាប់គុកអស់ពេល ៥ សប្តាហ៍លើបទចោទក្បត់ជាតិ និងសមាជិកសភាជាងពាក់កណ្តាលបានភៀសខ្លួនពីប្រទេស។ នៅថ្ងៃព្រហស្បត្តិ៍ លោក ហ៊ុន សែន បាននិយាយថា តុលាការកំពូលនឹងរំលាយបក្សសង្គ្រោះជាតិ “ឆាប់ៗនេះ”។ មួរ សុខហួរ អនុប្រធានបក្សសង្គ្រោះជាតិបាននិយាយនៅថ្ងៃពុធថា បក្សនោះកំពុងត្រៀមខ្លួនសម្រាប់រឿងអាក្រក់បំផុត។
អ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន បាននិយាយថា បក្សប្រជាជនកម្ពុជាគ្មានបំណងរំលាយបក្សណាទេ ប៉ុន្តែបានចោទប្រកាន់បក្សសង្គ្រោះជាតិពីការបង្ខំឲ្យរដ្ឋាភិបាលធ្វើបែបនោះ ដោយការមិនគោរពច្បាប់ បក្សកាន់អំណាច ព្រះមហាក្សត្រ និងលទ្ធិប្រជាធិបតេយ្យពហុនិយម។ គាត់និយាយនៅថ្ងៃសុក្រថា “ពួកគេព្យាយាមធ្វើគ្រប់យ៉ាងដើម្បីធ្វើឲ្យអស្ថិរភាពដល់រដ្ឋាភិបាលជាប់ឆ្នោត”។
អ្នកអង្កេតការណ៍ភាគច្រើនបានមើលឃើញចេតនាផ្សេងទៀតនៅខាងក្រោយឆាក ដែលបានកើតឡើងនៅពេល ១០ ខែមុនការបោះឆ្នោតជាតិ ដែលបក្សសង្គ្រោះជាតិគឺជាអ្នកប្រជែងដ៏ខ្លាំងតែមួយគត់ជាមួយបក្សកំពុងកាន់អំណាច។ លោក ហ៊ុន សែន តែងតែច្បាស់ថា មានតែសន្លឹកឆ្នោតគួរឲ្យទុកចិត្តតែមួយគត់គឺជាសន្លឹកឆ្នោតដែលគាត់ឈ្នះ។ គាត់បាននិយាយនៅក្នុងសុន្ទរកថានៅខែមុនថា “ខ្ញុំអាចបន្តធ្វើជានាយករដ្ឋមន្ត្រីក្នុងពេល ១០ ឆ្នាំទៀត។ វាមិនពិបាកសម្រាប់ខ្ញុំទេ”។ ដោយសារតែការគ្រប់គ្រងយ៉ាងខ្លាំងរបស់អតីតមេបញ្ជាការខ្មែរក្រហមរូបនោះទៅលើស្ថាប័នរដ្ឋ និងកងកម្លាំងប្រដាប់អាវុធនោះ អ្នកវិភាគតិចតួចណាស់និយាយថា បក្សសង្គ្រោះជាតិមានឱកាសតិចតួចណាស់ក្នុងការឡើងកាន់អំណាចតាមការបោះឆ្នោត។
វាជាទស្សនៈដែលលើកឡើងសូម្បីតែដោយ សម រង្ស៊ី ដែលបានសរសេរនៅថ្ងៃព្រហស្បត្តិ៍ថា លោក ហ៊ុន សែន នឹងជៀសមិនរួចពីការបង្ក្រាបបក្សប្រឆាំងទេ ដោយសារតែគាត់ដឹងថា គាត់នឹងចាញ់ឆ្នោតនៅខែកក្កដា ឆ្នាំ ២០១៨។
ប៉ុន្តែ អ្នកសង្កេតការណ៍ខ្លះបាននិយាយថា ដោយការគោរពតាមបទប្បញ្ញត្តិដែលប្តួរលឿនខ្លាំងនោះ បក្សប្រឆាំងគឺគ្មានអ្វីក្រៅពីស្ថិតនៅក្នុងកណ្តាប់ដៃរបស់រដ្ឋាភិបាលទេ។
Lee Morgenbesser សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Griffith University របស់អូស្ត្រាលីដែលសិក្សាលើរបបផ្តាច់ការបាននិយាយថា “ជាក់ស្តែងណាស់ វាមិនមែនជាកំហុសរបស់គេទេ។ លោក ហ៊ុន សែន បានធ្វើអ្វីទាំងអស់ដែលគាត់អាចធ្វើបានដើម្បីលុបបំបាត់ពួកគេចោល។ ប៉ុន្តែ ខ្ញុំគិតថា ពួកគេបានបង្កើតកំហុសជាច្រើនបន្ទាប់ពីឆ្នាំ ២០១៣ មក ដែលបូកបញ្ចូលបញ្ហារបស់គេទ្វេដង”។
Morgenbesser និងអ្នកផ្សេងទៀតនិយាយថា ចំណុចសំខាន់ក្នុងចំណោមភាពខុសឆ្គងរបស់បក្សសង្គ្រោះជាតិគឺការសម្រុះសម្រួលនៅខែកក្កដា ឆ្នាំ២០១៤ ដែលបញ្ចប់ការធ្វើពហិការរយៈពេលជាច្រើនខែរបស់បក្សប្រឆាំងនៅសភាជាតិ ដើម្បីជាការដោះដូរដល់ការសន្យាជាច្រើនពីរដ្ឋាភិបាល រួមមានកំណែទម្រង់គណៈកម្មការបោះឆ្នោត។ កិច្ចព្រមព្រៀង ដែលប្រឆាំងដោយ កឹម សុខា ប៉ុន្តែគាំទ្រដោយ សម រង្ស៊ី ក៏បានបង្កើតឡើងអ្វីដែលគេហៅថា “វប្បធម៌សន្ទនា” ដែល Morgenbesser និយាយថា បានផ្តល់ភាពស្របច្បាប់ដល់ការកាន់អំណាចរបស់បក្សប្រជាជនកម្ពុជា និងដាក់ សម រង្ស៊ី នៅក្នុង “ភាពរើខ្លួនលែងរួច”។
យោងតាម Astrid Noren-Nilsson អ្នកវិទ្យាសាស្ត្រនយោបាយដែលសរសេរសៀវភៅ ព្រះរាជាណាចក្រទីពីររបស់កម្ពុជា៖ ជាតិ ការស្រមើស្រមៃ និងលទ្ធិប្រជាធិបតេយ្យ បាននិយាយថា ការយល់ស្របតាមរបស់ សម រង្ស៊ី នោះបានធ្លាក់ចូលទៅក្នុងកណ្តាប់ដៃរបស់លោក ហ៊ុន សែន។
គាត់សរសេរនៅក្នុងអ៊ីម៉ែលថា “អ្វីដែលបក្សសង្គ្រោះជាតិបន្តធ្វើនៅឆ្នាំ ២០១៣ គឺជាការកើនឡើងភាពមិនភ័យខ្លាច ដែលបានបង្កើតជាសន្ទុះឡើង នៅពេលអ្នកគាំទ្រដ៏ក្លាហានបានចុះថ្នល់ធ្វើបាតុកម្ម។ បន្ទាប់ពីការបង្ក្រាបដ៏ហិង្សារបស់រដ្ឋាភិបាលនៅខែមករា ឆ្នាំ ២០១៤ មក វប្បធម៌សន្ទនាបានបំបាត់កំហឹងរបស់ប្រជាជន និងទប់ស្កាត់កំហឹងនោះមិនឲ្យមានបាតុកម្មទៀត។ ការខ្វះការគំរាមពីការធ្វើបាតុកម្មហិង្សាគឺជាភាពខុសគ្នាខ្លាំងដែលអនុញ្ញាតឲ្យបក្សប្រជាជនកម្ពុជាធ្វើអ្វីដែលពួកគេមិនអាចធ្វើនៅឆ្នាំ ២០១៤”។
សុខហួរ បានទទួលស្គាល់ថា ការសម្រេចចិត្តចូលសភាវិញនោះគឺមិនល្អក្នុងចំណោមអ្នកគាំទ្រខ្លះទេនាពេលនោះ។ ប៉ុន្តែ វាជាជំហរល្អ។ បើមិនអញ្ចឹងទេ នឹងអាចមានការបង្ហូរឈាម”។
ទិដ្ឋភាពនៃកម្មករកាត់ដេរ ៥ នាក់ដែលត្រូវបានសម្លាប់ដោយតម្រួតយោធាក្នុងពេលធ្វើបាតុកម្មនៅខែមករា ឆ្នាំ ២០១៤ នោះបានជះឥទ្ធិពលមកលើបក្សនោះ។ នៅពេលរដ្ឋាភិបាលគំរាមចាប់ខ្លួន កឹម សុខា កាលពីឆ្នាំមុន និងពេលបក្សប្រជាជនកម្ពុជាអនុម័តច្បាប់នៅឆ្នាំនេះដែលអនុញ្ញាតឲ្យគេរំលាយបក្សនយោបាយចោលនោះ អ្នកគាំទ្របក្សសង្គ្រោះជាតិស្ថិតនៅផ្ទះ។ ជាជំនួសវិញ សមាជិកសភាបក្សប្រឆាំងបានធ្វើពហិការជានិមិត្តរូបដែលអ្នកនាំពាក្យបក្សប្រជាជនសើចចំអកឲ្យថា ជាការខ្ជិលច្រអូស។
Noren-Nilsson បាននិយាយថា “ថ្នាក់ដឹកនាំបក្សសង្គ្រោះជាតិមានកម្រិតទ្វេពីរគឺ វាជាបក្សមួយដែលគោរពច្បាប់ រហូតដល់ចុងបញ្ចប់ដ៏ជូចត់ និងប្តេជ្ញាជៀសវាងការបង្ហូរឈាម។ ការមិនបោះបង់មហាបាតុកម្ម ទោះមានអំពើហិង្សាណាកើតឡើងក៏ដោយ និងការបាត់បង់មនុស្សអាចមានភាពអាក្រក់នោះ អាចអនុញ្ញាតឲ្យបក្សសង្គ្រោះជាតិនៅមានសន្លឹកបៀរលែង”។
មានក្បួនជាផ្សេងទៀតដែលបក្សសង្គ្រោះជាតិអាចយកមកប្រើបាន។ អ្នកប្រាជ្ញនយោបាយអាមេរិក Valerie Bunce និង Sharon Wolchik បានវិភាគចលនាប្រជាធិបតេយ្យនៅអ៊ុយក្រែន ស៊ែប៊ី និងកន្លែងផ្សេងទៀតដែលបានផ្តួលរំលំរបបពាក់កណ្តាលផ្តាច់ការដោយជោគជ័យនៅក្នុងឯកសារឆ្នាំ ២០១០ របស់គេមានចំណងថា “ការឈ្នះលើជនផ្តាច់ការ៖ ការផ្លាស់ប្តូរ និងស្ថិរភាពសន្លឹកឆ្នោតនៅក្នុងរបបផ្តាច់ការ”។
អ្នកសិក្សាស្រាវជ្រាវយល់ឃើញថា បក្សប្រឆាំងដែលជោគជ័យបានរួមគ្នាជាមួយសង្គមស៊ីវិល និងរដ្ឋាភិបាលលោកខាងលិចក្នុងការបង្កើតវិធីសាស្រ្តជាច្រើនដើម្បីធ្វើឲ្យរដ្ឋាភិបាលចុះខ្សោយនៅមុនបោះឆ្នោត រួមមានការលេចធ្លាយការស្ទង់មតិសាធារណៈ និងការជំរុញឲ្យចុះឈ្មោះបោះឆ្នោត។ ប៉ុន្តែ ពួកគេទទួលស្គាល់ថា បក្សនោះត្រូវតែបញ្ចុះបញ្ចូលឲ្យអ្នកបោះឆ្នោតដើម្បីបោះឆ្នោតឲ្យពួកគេ ហើយការពារជម្រើសរបស់គេនៅតាមផ្លូវថ្នល់ ពោលគឺ ជាការងារលំបាកធ្វើខ្លាំង។
សារព័ត៌មានគាំទ្របក្សប្រជាជន ហ្វ្រេសញ៉ូវ បានអះអាងថា បក្សសង្គ្រោះជាតិធ្វើតាមយុទ្ធសាស្ត្របរទេស។ កាសែតនោះបានបង្ហាញរូបភាពនៃសិក្ខាសាលាដែលធ្វើដោយអង្គការបរទេស រួមមានវិទ្យាស្ថានជាតិប្រជាធិបតេយ្យ ដែលបានបង្ខំបិទទ្វានៅខែសីហា ថាជាភស្តុតាងនៃការឃុបឃិតក្នុងការផ្តល់រំលំលោក ហ៊ុន សែន។ ប៉ុន្តែសម្រាប់ Morgenbesser បក្សសង្គ្រោះជាតិបរាជ័យធ្វើតាមគំរូដែលបង្កើតឡើងដោយក្រុមបក្សប្រឆាំងបរទេសដ៏ជោគជ័យ រួមមានការធ្វើបដិវត្តិពណ៌នៅតំបន់បាល់កង់ និងបណ្តារដ្ឋក្នុងអតីតសហភាពសូវៀត។
គាត់បាននិយាយថា “ប្រសិនបើបក្សសង្គ្រោះជាតិពិតមានយុទ្ធសាស្ត្រសមរម្យនោះ វាអាចចាប់ផ្តើមធ្វើបដិវត្តពណ៌មាន។ ប៉ុន្តែគេមិនមានយុទ្ធសាស្ត្រល្អ ហើយក៏មិនបានសាកល្បងដែរ”។
បក្សសង្គ្រោះជាតិក៏ត្រូវបានបំបែកក្នុងចំណោមក្រុមមនុស្សនៅជុំវិញមេដឹកនាំទាំងពីររបស់ខ្លួន ដោយសមាជិករាជ្យវង្សតែមួយគត់របស់បក្ស ព្រះអង្គម្ចាស់ ស៊ីសុវត្តិ ធម្មិកោ គំរាមចាកចេញពីបក្ស “បែកបាក់” នោះដែលកំពុងធ្វើការជាបុគ្គល។
លោក មាស នី បាននិយាយថា ការបែកបាក់មិនបង្ករបញ្ហាទេនៅទីបំផុត។ គាត់និយាយថា “ខ្ញុំគិតថា ទោះបីជាបក្សសង្គ្រោះជាតិព្យាយាមគេចដោយរបៀបណាក៏ដោយ ក៏ពួកគេមិនអាចដែរ។ រដ្ឋាភិបាលអាចបង្កើតច្បាប់ថ្មីមួយនៅគ្រប់ពេលដើម្បីសម្រេចគោលដៅរបស់គេ”៕
ប្រភព៖ The Diplomat ចុះថ្ងៃ១៧ ខែតុលា ឆ្នាំ២០១៧

តើវោហាសាស្រ្តរបស់លោក Donald Trump ស្តីពីកូរ៉េខាងជើងអាចបង្កើតសង្រ្គាមឬ?
សិនបើប្រធានាធិបតីមិនទទួលស្គាល់កំហុសរបស់គាត់ក្នុងពេលឆាប់ៗទេ នោះប្រទេសជាតិអាចនឹងត្រូវខាតបង់យ៉ាងធំ។
នៅក្នុងកាសែត Washington Post កាលពីថ្ងៃសុក្រលោក Michael Hirsh បានសរសេរអត្ថបទមួយដោយលើកឡើងថា «អាចមានវិធីសាស្រ្តឆ្កួតៗនៅក្នុងវិធីសាស្រ្តរបស់លោកប្រធានាធិបតី Trump» ចំពោះការផ្ទុះកំហឹង និងការប្រមាថដែលគាត់បានធ្វើទៅលើមេដឹកនាំផ្តាច់ការកូរ៉េខាងជើងលោក Kim Jong-un។ គ្មាន «មនុស្សពូកែឆ្កួត» នៅទីនេះទេ ហើយបើសិនជាប្រធានាធិបតីមិនទទួលស្គាល់កំហុសរបស់គាត់ក្នុងពេលឆាប់ៗ នោះប្រទេសជាតិអាចនឹងខាតបង់យ៉ាងធំជាងការបៀតបៀនជាសាធារណៈទៅទៀត។
វាកាន់តែច្បាស់ថា ការផ្ទុះកំហឹង និងប្រមាថរបស់ប្រធានាធិបតីគឺដោយសារការក្រអឺតក្រទម។ ភស្តុតាងត្រូវបានលើកឡើងថា លោក Trump ជឿជាក់ថា គាត់ជាអាទិទេព ហើយមិនអាចធ្វើខុសបានទេ។ គាត់បានយកឈ្នះលើពួកឥស្សរជនសាធារណរដ្ឋទាំងមូល និងបានឈ្នះបេក្ខជនឈរឈ្មោះបឋមសំខាន់ៗដប់ប្រាំមួយនាក់។ ហើយគាត់បានឈ្នះការបោះឆ្នោតជាតិ ដែលមនុស្សជាច្រើនគិតថា មានតែលោកស្រី Hillary Clinton ប៉ុណ្ណោះដែលអាចឈ្នះ។
ឥឡូវនេះ លោក Trump ជឿថា គ្មានអ្វីដែលអាចធ្វើឱ្យគាត់ធ្លាក់ពីតំណែងបានទេហើយអ្វីដែលជាការរារាំងតិចតួចចំពោះសកម្មភាពរបស់គាត់ ហាក់បីដូចជាបានរសាយ។ គាត់មិនខ្វល់នឹងនរណាដែលគាត់ប្រមាថ រឿងអាស្រូវដែលគាត់គាស់កកាយឡើង ហើយគាត់ទំនងចាប់ក្រុមមួយជល់ជាមួយក្រុមដទៃទៀតតាមរយៈ «បំបែកបំបាក់ដើម្បីគ្រប់គ្រង»។ ជាអកុសលសម្រាប់ប្រទេសជាតិ ទោះជាយ៉ាងណាក៏ដោយការធ្វើបែបនេះបង្កើតបានជាលទ្ធផលមួយ «បែកបាក់ និងធ្វើឲ្យបរាជ័យដល់ខ្លួនឯង» ។
គាត់បានជេរប្រមាថជាសាធារណៈទៅលើមនុស្សល្បីៗនៅតាមកញ្ចក់ទូរទស្សន៍នៅពេលពួកគេនិយាយអ្វីអំពីគាត់ ដែលគាត់បកស្រាយថា អវិជ្ជមាន។ គាត់ចូលរួមក្នុងការប្រមាថជាមួយអភិបាលក្រុង គាត់ចូលរួមក្នុងការឈ្លោះគ្នាបែបកូនក្មេងជាមួយសមាជិកព្រឹទ្ធសភាហើយគាត់ថែមទាំងឈ្លោះជាមួយឥស្សរជនកីឡា និងអ្នកអត្ថាធិប្បាយផងដែរ។ គ្មានជម្លោះណាមួយទាំងអស់នេះជួយដល់ការដឹកនាំប្រទេស ការដោះស្រាយបញ្ហាធ្ងន់ធ្ងរ ឬកសាងកម្លាំងរបស់ប្រទេសជាតិនោះទេ។
រឿងពិតដែលអោយខ្លាចនោះគឺថា លោកប្រធានាធិបតី Trump គឺជាមនុស្សគ្មានវិន័យ មាក់ងាយគេឯង ហើយទង្វើរបស់គាត់ទាំងអស់គឺប្រែប្រួលតាមទំនោរចិត្តរបស់គាត់ និងទៅតាមតម្រូវការផ្ទាល់ខ្លួនរបស់ខ្លួនបែបជាការសរសើរឥតឈប់ឈរ។ ប្រសិនបើគាត់គ្រាន់តែជានាយកប្រតិបត្តិនៃសាជីវកម្មដ៏ធំមួយនោះ ម្ល៉េះសមឥរិយាបថរបស់គាត់គួរជាទីអាម៉ាស់មុខ និងសោកស្តាយបំផុត។ ក៏ប៉ុន្តែនៅពេលដែលគាត់មានអំណាចដើម្បីរុញប្រជាជាតិឲ្យធ្លាក់ទៅក្នុងសង្គ្រាម ឥរិយាបថរបស់គាត់ឈានទៅដល់កម្រិតមួយដែលជាកង្វល់ធ្ងន់ធ្ងរ។
ពាក្យសម្តីឆ្លើយឆ្លងរបស់លោក Trump ទៅកាន់កូរ៉េខាងជើង និងការវាយប្រហារជាលក្ខណៈបុគ្គលរបស់គាត់ប្រឆាំងនឹងមេដឹកនាំកូរ៉េខាងជើងបានបង្កឱ្យមានការលំបាកណាស់ទៅហើយស្ទើរតែមិនអាចដោះស្រាយបាន ដោយគ្មានការប្រឈមបែបយោធា។ អ្វីដែលលោក Trump បរាជ័យក្នុងការទទួលស្គាល់នោះគឺថា ដោយសារតែសេចក្តីសម្រេចចិត្តនយោបាយបរទេសដ៏អន់ដែលធ្វើឡើងដោយប្រធានាធិបតីមុនៗ ដែលធ្វើឲ្យលោក Kim Jong-un ប្រហែលជាបានធ្វើសេចក្តីសន្និដ្ឋានរួចស្រេចទៅហើយថា គាត់មិនអាចទុកចិត្តអាមេរិកបានទេដើម្បីគោរពកិច្ចព្រមព្រៀងណាមួយនោះ។ ក្នុងករណីនោះ មានតែរបៀបការទូតប៉ិនប្រសព្វតែប៉ុណ្ណោះទេ ដែលធ្វើឲ្យអាមេរិកមានឱកាសដើម្បីរំលាយចោលវិបត្តិនេះដោយគ្មានសង្រ្គាម។ ការគំរាមបែបផ្តល់យោបល់មិនសមរម្យគ្រាន់តែបង្កើនឲ្យមានឱកាសសម្រាប់ការប្រយុទ្ធនូវសង្គ្រាមមួយដែលមិនចាំបាច់ និងវិនាសកម្ម។
ប្រភពជាច្រើនដែលខ្ញុំបាននិយាយជាមួយនោះគឺថា មានទីប្រឹក្សា និងមន្រ្តីជាច្រើរូបនៅក្នុងរដ្ឋបាលដែលផ្តល់ដំបូន្មានសុទ្ធតែនិយាយល្អៗទៅលើប្រធានបទជាច្រើន។ ខ្ញុំបន់ស្រន់ឲ្យលោក Trump ឆាប់ដឹងខ្លួនឲ្យបានលឿនថា ទង្វើរបស់គាត់មិនជួយដល់របៀបវារៈរបស់គាត់ ហើយក៏មិនបានជួយគាត់ដើម្បីសម្រេចកិច្ចការដែលគាត់បានសន្យាជាមួយប្រជាជនអាមេរិកដែរ៕
សរសេរដោយ លោកវរសេនីយ៍ទោ គឺជាអតីតកងទ័ពអាមេរិកដែលចូលនិវត្តន៍នៅឆ្នាំ ២០១៥ បន្ទាប់ពីបម្រើការអស់រយៈពេល ២១ រាប់បញ្ចូលទាំងការប្រយុទ្ធបួនដងផង។
ប្រភព: The National Interest ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧
រុស្ស៊ីលេចឡើងជាតួអង្គថ្មីក្នុងការធ្វើឱ្យមានតុល្យភាពអំណាចនៅមជ្ឈឹមបូព៌ា
ការលើកឡើងបន្តិចបន្តួចគួរឱ្យកត់សម្គាល់បានភ្ជាប់ទៅនឹងលទ្ធផលនៃដំណើរទស្សនកិច្ចរយៈពេល៤ ថ្ងៃរបស់ព្រះអង្គម្ចាស់ Salman ដែលជាព្រះមហាក្សត្រ Saudi ទៅកាន់ទីក្រុងម៉ូស្គូកាលពីដើមខែតុលា ពោលគឺការលក់ប្រព័ន្ធការពារដែនអាកាសកម្រិតខ្ពស់របស់ខ្លួន S-400 ទៅឱ្យប្រទេសដែលមានទំនាក់ទំនងជាមួយនឹងប្រទេសរុស្ស៊ី បានបង្កឱ្យមានអារិភាពរហូតមកដល់ពេលបច្ចុប្បន្ននេះ។ វាជារឿងចម្លែកពីព្រោះប្រទេសអ៊ីរ៉ង់ ជាធម្មតាត្រូវបានគេចាត់ទុកជាសម្ព័ន្ធភាពរបស់រុស្ស៊ី នៅក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់លោកខាងលិច ដែលត្រូវបានគេអនុញ្ញាតឱ្យទិញប្រព័ន្ធការពាររបស់រុស្ស៊ី S-300 ដែលមានលក្ខណៈចាស់ជាង និងអន់ជាង។
មិនមែនតែព្រះរាជាណាចក្រ Saudi Arabia ប៉ុណ្ណោះទេ ក៏ប៉ុន្តែគូប្រជែងសង្រ្គាមត្រជាក់របស់រុស្ស៊ី គឺប្រទេសតួកគីផងដែរ នឹងទិញប្រព័ន្ធការពារ S-400 ដ៏ទំនើប «ជាយុទ្ធសាស្រ្តធ្វើឱ្យមានការផ្លាស់ប្តូរ» ខណៈដែលអតីតមន្រ្តីមន្ទីរ Pentagon លោក Stephen Bryen បានពិព៌ណនាវានៅក្នុងបទវិភាគកាលពីថ្ងៃទី១៣ ខែតុលាសម្រាប់សារព័ត៌មាន Asia Times។ ប្រព័ន្ធការពារ S-400 មានប្រសិទ្ធភាពខ្ពស់ណាស់ប្រឆាំងនឹងប្រភេទនាវាចម្បាំង និងមីស៊ីលបាញ់ឆ្លងទ្វីបដែលអ៊ីរ៉ង់នឹងអាចប្រតិបត្តិក្នុងអំឡុងប៉ុន្មានឆ្នាំខាងមុខនេះ។
ការលក់សព្វាវុធដោយប្រុងប្រយ័ត្នរបស់រុស្ស៊ីទៅឱ្យមហាអំណាចដែលប្រឆាំងនឹងខ្លួននៅឈូងសមុទ្រពែក្ស បន្ទាប់ពីមានលំនាំមួយត្រូវបានបង្កើតឡើងដោយប្រទេសចិនក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ។ ចិនបានលក់មីស៊ីលទៅឱ្យប្រទេសអ៊ីរ៉ង់ ព្រមជាមួយនឹងព្រះរាជាណាចក្រ Saudi Arabia ផងដែរ ប៉ុន្តែប្រទេសនេះបានលក់មីស៊ីលទំនើបៗទៅឱ្យរដ្ឋាភិបាល Saudi ដោយសារតែ រដ្ឋាភិបាល Saudi ទុនខ្សោយជាងគូប្រជែងទាំងពីរនេះ ហើយចិនចង់រក្សាតុល្យភាពអំណាច។ រុស្ស៊ីត្រូវបានគេហៅថា «ជាអ្នកធ្វើឱ្យគេបានចិត្ត» នៅមជ្ឈឹមបូព៌ា ជារឿយៗពាក្យទាំងនេះត្រូវបានគេភ្ជាប់ដូចនឹងពួក Homeric។ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ គោលនយោបាយរបស់រុស្ស៊ីបានសំដៅទៅរកនយោបាយដែលមានតុល្យភាពអំណាច។
លោក Henry Kissinger ចូលចិត្តនិយាយថា «សន្តិភាពអាចសម្រេចបានដោយអនុត្តរភាព ឬដោយតុល្យភាពអំណាច»។ ប្រទេសមហាអំណាចដែលមិនអាចអនុវត្តន៍អនុត្តរភាព នៅក្នុងន័យផ្សេងទៀត គឺមានបំណងរក្សាតុល្យភាពដែលក្តោបភាពមហិច្ឆតារបស់គូប្រជែង។ ជាឧទាហរណ៍ជាក់ស្តែង នៅក្នុងចក្រភពអង់គ្លេសដែលបានចងសម្ព័ន្ធភាពជាមួយរុស្ស៊ីប្រឆាំងនឹងបារាំងតាមរយៈសង្រ្គាមណាប៉ូឡេអុង ហើយបន្ទាប់មកបានចងសម្ព័ន្ធភាពជាមួយអាល្លឺម៉ង់ក្នុងរយៈពេលមួយសតវត្សរ៍ចុងក្រោយ។ ចក្រភពអង់គ្លេសមិនអាចឈានទៅធ្វើជាជនអនុត្តរភាពនៅទ្វីបអ៊ឺរ៉ុបបានទេ ដូច្នេះប្រទេសនេះបានស្វះស្វែងដើម្បីទប់ស្កាត់ទាំងបារាំង និងអាល្លឺម៉ង់ពីការត្រួតត្រា។ រុស្ស៊ីមិនមានឱកាសដើម្បីជំនួសអាមេរិកធ្វើជាជនអនុត្តរភាពក្នុងតំបន់បានទេ ប៉ុន្តែប្រទេសនេះត្រូវបានគេចាត់ទុកថា មានផលប៉ះពាល់ទៅលើតុល្យភាពអំណាច។
កាលពីថ្ងៃទី១២ ខែតុលា រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក Mikhail Bodanov បានធ្វើការសម្របសម្រួលរវាងអ៊ីរ៉ង់ និងព្រះរាជាណាចក្រ Saudi Arabia ប៉ុន្តែការចរចាវាគ្មានន័យអ្វីទេ។ ការដាក់តម្លើងប្រព័ន្ធការពារសព្វាវុធខ្ពស់នោះ ក៏មិនកើតឡើងដែរ។ អាមេរិកបានផ្តល់ឱ្យរដ្ឋាភិបាល Saudi នូវប្រព័ន្ធការពារ THAD របស់ខ្លួន ប្រហែលជាការឆ្លើយតបដ៏ប្រញាប់ប្រញាល់ចំពោះការផ្តល់ឱ្យរបស់រុស្ស៊ី។ ក្នុងបទវិភាគរបស់លោក Bryen S-400 គឺពិតជាប្រព័ន្ធដ៏ប្រសើរ ហើយផ្តល់ឱ្យរដ្ឋាភិបាល Saudi នូវជំហរដ៏សំខាន់ក្នុងជម្លោះកើតឡើងណាមួយជាមួយនឹងអ៊ីរ៉ង់។
បំណងមួយទៀតរបស់រុស្ស៊ី គឺដើម្បីធ្វើឱ្យមានតុល្យភាពអំណាច ដែលជាភស្តុតាងបង្ហាញឱ្យឃើញតាមរយៈដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការពារជាតិរុស្ស៊ី លោក Sergei Shoigu ទៅកាន់តំបន់ Jerusalem គឺជាលើកទី១ ហើយ ចាប់តាំងពីលោក Shoigu បានឡើងកាន់តំណែងកាលពីឆ្នាំ២០១២។ ផែនការឈប់បាញ់គ្នានៅនឹងកន្លែងនាពេលនេះក្នុងប្រទេសស៊ីរី ដែលអនុញ្ញាតឱ្យកងកម្លាំងអ៊ីរ៉ងស្ថិតក្នុងរយៈចម្ងាយ៥ គីឡូម៉ែត្រពីតំបន់ដីខ្ពស់ Golan Heights ដែលជាបន្ទាយដ៏ធំមើលពីភាគខាងជើងប្រទេសអ៊ីស្រ្តាអែល ដែលរដ្ឋាភិបាលអ៊ីស្រ្តាអែលបានគ្រប់គ្រងកាលពីសង្រ្គាមឆ្នាំ១៩៦៧៕
ប្រភព: Asia Times ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧
មេបញ្ជាការ និងកងទ័ពយោធភូមិភាគទី១ ខេត្តស្ទឹងត្រែង គ្មានថ្ងៃបែរចុងកាណុងទៅរាជរដ្ឋាភិបាលទេ មានតែបែរចុងកាណុងទៅសម រង្ស៊ី និង កឹម សុខា
ស្ទឹងត្រែង៖ ប្រតិកម្មទៅនឹងការលើកឡើងរបស់លោក សម រង្ស៊ី អតីប្រធានគណបក្សសង្រ្គោះជាតិ ដែលថា កងទ័ពប្រុងបះបោរ និងបែរចុងកាណុងទៅកាន់រាជរដ្ឋាភិបាលនោះ លោក ហួត ឈាង មេបញ្ជាការ នៃ ទីបញ្ជាការដ្ឋានយោធភូមិភាគទី១ រួមនិងកងទ័ពនៅយោធភូមិភាគទី១ទាំងអស់ បានចេញមកបញ្ជាក់ជំហរ យ៉ាងដាច់ណាត់ថា កងទ័ពគ្មានថ្ងៃបែរចុងកាណុងដាក់រាជរដ្ឋាភិបាល កម្ពុជារបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នោះឡើយ។ ផ្ទុយទៅវិញមានតែបែរចុងការណុងក្រុមក្បត់ជាតិ និងចង់បង្កអសន្តិសុខសម្រាប់ជាតិ មាតុភូមិដូចជាលោក កឹម សុខា និង លោក សម រង្ស៊ី ។
នៅក្នុងញត្តិគាំទ្ររាជរដ្ឋាភិបាល និងប្រឆាំងសម្តីរបស់លោក សម រង្ស៊ី ដែលទួលបាននៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧នេះ មេបញ្ជាការ និងកងទ័ពយោធភូមិភាគទី១ បានគូសបញ្ជាក់ថា កងទ័ពទាំងអស់គ្មានថ្ងៃ បះបោរក្បត់រាជរដ្ឋាភិបាលកម្ពុជា ដែលមានលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ជាប្រមុខដឹកនាំស្របច្បាប់ ដែលបានប្រសូត្រចេញពីឆន្ទៈរាស្រ្តពិតប្រាកដនោះឡើយ។
ក្នុងញត្តិបានបញ្ជាក់យ៉ាងដូច្នេះថា «យើងខ្ញុំទាំងអស់គ្នាគ្មានថ្ងៃបែរចុងកាណុងកាំភ្លើងដាក់រាជរដ្ឋាភិបាលកម្ពុជានោះដែរ។ ផ្ទុយទៅវិញយើងខ្ញុំទាំងអស់គ្នាមានតែបែរចុងកាណុងកាំភ្លើងទៅដាក់ជនក្បត់ជាតិ ជនបង្កឲ្យមាន ចលនាបះបោរបដិវត្តន៍ពណ៌ដែលនឹងនាំប្រទេសជាតិឲ្យធ្លាក់ចូលទៅក្នុងភ្នក់ភ្លើងសង្រ្គាម ដូចលោក សម រង្ស៊ី លោក កឹម សុខា និងបក្ខពួកខ្លួនមួយចំនួនទៀតជាដើម»។
នៅក្នុងញត្តិក៏បានបង្ហាញពីជំហរដ៏ម៉ឹងម៉ាត់ថា «យើងខ្ញុំទាំងអស់គ្នា សូមបញ្ជាក់ជូនទៅលោក សម រង្ស៊ី និងបក្ខពួកខ្លួនឲ្យបានជ្រាបច្បាស់ថា យើងខ្ញុំទាំងអស់ ពិតជាមានចិត្តស្មោះត្រង់ និងមានស្វាមីភក្តិ ស្មោះស្ម័គ្របំផុតចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំស្របច្បាប់ ដែលបានប្រសូត្រចេញពីឆន្ទៈរាស្រ្តពិតប្រាកដ ហើយយើងខ្ញុំទាំងអស់គ្នា សូមប្រកាសប្រឆាំងដាច់ខាតរាល់ការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ទោះស្ថិតក្នុងតម្លៃណាក៏ដោយ»។
មេបញ្ជាការ និងកងទ័ពនៃយោធភូមិភាគទី១ ក៏បានប្រកាសបង្ហាញពីការដឹងគុណលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលតែងយកចិត្តទុកដាក់គិតគូរពីសុខទុក្ខលំបាក និងបានផ្តល់អ្វីៗគ្រប់បែបយ៉ាងដល់កងទ័ព ពិសេសបានដំឡើងប្រាក់បៀវត្សរ៍ជារៀងរាល់ឆ្នាំ ដែលធ្វើឱ្យជីវភាពរបស់កងទ័ពកាន់តែមានជីវភាពប្រសើរឡើងជាលំដាប់។
សូមបញ្ជាក់ថា ការសម្តែងប្រតិកម្មរបស់មេបញ្ជាការ និងកងទ័ពនៃយោធភូមិភាគទី១ បានធ្វើឡើងបន្ទាប់ពីបាន ឃើញវីដេអូរបស់លោក សម រង្ស៊ី ដែលបានថ្លែងជាមួយខ្មែរនៅក្រៅស្រុកថា កងទ័ពកំពុងមានបំណង បះបោរផ្តួលរំលំរាជរដ្ឋាភិបាល។ ក្នុងវីដេអូ ថ្លែងជាមួយប្រជាពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិក កាលពី ឆ្នាំ២០១១នោះ លោក សម រង្ស៊ី បានថ្លែងថា កងទ័ព កម្លាំងប្រដាប់អាវុធ មានតែបង្វែរកាណុងទៅ កាន់រាជរដ្ឋាភិបាល ព្រោះតែការរស់នៅរបស់ពួកគេកាន់តលំបាកទៅៗ។
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានហៅការថ្លែងរបស់លោក សម រង្ស៊ី តាមរយៈវីដេអូនេះថា ជាការផ្សារភ្ជាប់ ទៅនឹងវីដេអូរបស់ លោក កឹម សុខា ដែលកំពុងជាប់ចោទពីបទក្បត់ជាតិ ព្រោះតែបង្ហាញគម្រោង ផ្តួលរំលំ រាជរដ្ឋាភិបាល ដោយឃុបឃិតជាមួយសហរដ្ឋអាមេរិក។
ក្នុងជំនួបជាមួយកម្មករ កម្មការិនីជាង ១ម៉ឺននាក់នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានលើកឡើងថា «មួយទៀតអំពីការអំពាវនាវឱ្យកងទ័ព និងនគរបាល កម្លាំងប្រដាប់អាវុធ ចេញមក ដើម្បីនឹងបង្វែរកាណុងចូល។ នេះគឺនិយាយតាំងពីថ្ងៃ៤ ខែមិថុនា ឆ្នាំ២០១១ ប៉ុន្តែវាផ្សារភ្ជាប់គ្នា ជាមួយនឹង ការនិយាយនៅទីក្រុងណូវែល រដ្ឋម៉ាសាឈូសេត សហរដ្ឋអាមេរិក គេបាននិយាយថា របបហ៊ុនសែន ជិតដួលរលំហើយ ការបះបោរ យើងត្រូវការរៀបចំការណែនាំ ត្រូវការការផ្គត់ផ្គង់ឧបត្ថម្ភ ខ្នងបង្អែក ដើម្បីឱ្យ ការបះបោរផ្ទុះឡើង និងកងកម្លាំងប្រដាប់អាវុធ បែរចុងកាណុង ផ្តួលរំលំរបបផ្តាច់ការហ៊ុនសែន» ៕

ក្រសួងការងារ ចេញសេចក្តីជូនដំណឹងស្តីពីថ្ងៃឈប់ក្នុងព្រះរាជពិធីបុណ្យអុំទូក
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧នេះ បានចេញសេចក្តីជូនដំណឹងស្តីពីថ្ងៃឈប់ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដោយជូនដំណឹងដល់ម្ចាស់ នាយក សហគ្រាស គ្រឹះស្ថាន ទាំងអស់ដែលស្ថិតក្នុងដែនអនុវត្តនៃច្បាប់ស្តីពីការងារថា យោងតាមច្បាប់ស្តីពីការងារ និងប្រកាសរបស់ក្រសួងលេខ ៤៦៦ ក.ប/ប្រ.ក ចុះថ្ងៃទី០៣ ខែវិឆ្ឆិកា ឆ្នាំ២០១៦ ស្តីពីការឈប់បុណ្យដែលត្រូវមានប្រាក់ឈ្នួលប្រចាំឆ្នាំ២០១៧ ដោយអនុញ្ញតឲ្យកម្មករ និយោជិតរបស់ខ្លួនទាំងអស់ឈប់សម្រាកដោយមានប្រាក់ឈ្នួល ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ខាងមុខនេះ ក្នុងរយៈពេលបីថ្ងៃ គឺថ្ងៃទី០២-០៣ និង០៤ ខែវិឆ្ឆិកា ឆ្នាំ២០១៧ ខាងមុខនេះ។
ក្រសួងការងារបានបញ្ជាក់ទៀតថា ក្នុងករណីចាំបាច់បំផុត ដែលសហគ្រាស គ្រឹះស្ថាន មិនអាចបញ្ឈប់សកម្មភាពរបស់ខ្លួនបានក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ខាងមុខនេះ ម្ចាស់នាយកសហគ្រាស គ្រឹះស្ថាន ត្រូវសម្របសម្រួលជាមួយកម្មករនិយោជិត ឲ្យមានការស្ម័គ្រចិត្ត ព្រមទាំងបែងចែកឲ្យមានពេលវេលា និងថ្ងៃឈប់សម្រាកបុណ្យបានសមស្រប។
ក្រសួងការងារបានបន្ថែមថា កម្មករនិយោជិតដែលធ្វើការថ្ងៃឈប់សម្រាកក្នុងព្រះរាជពិធីនេះ មានសិទ្ធិទទួលប្រាក់បំណាច់បន្ថែមដែលមានចំនួនស្មើនឹងប្រាក់ឈ្នួលថ្ងៃធ្វើការធម្មតា៕

គោលបំណងនៃកិច្ចប្រជុំថ្នាក់តំបន់ (អាស៊ី ប៉ាស៊ីហ្វិក និងការ៉ាបៀន) គឺដើម្បីកំណត់អំពីកាលានុវត្តភាព បញ្ហាប្រឈម និងដំណោះស្រាយពាក់ព័ន្ធជាមួយវិស័យពាណិជ្ជកម្ម
ចាប់តាំងពីរសៀលថ្ងៃទី១៧ ដល់ព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ កិច្ចប្រជុំថ្នាក់តំបន់ (អាស៊ី ប៉ាស៊ីហ្វិក និងការ៉ាបៀន) នៅសណ្ឋាគារ និងមជ្ឈមណ្ឌលសន្និសីទសុខា ខេត្តសៀមរាប បានគ្របដណ្តប់លើប្រធានបទសំខាន់ៗជាច្រើនដូចជាប្រតិបត្តិការរបស់ Francophonie ឆ្ពោះទៅកាន់សន្និសីទនៅទីក្រុង Buenos Aires, បរិបទបច្ចុប្បន្ននៃពាណិជ្ជកម្មអន្តរជាតិ, ការអនុវត្តកញ្ចប់ NAIROBI, ការអនុវត្តកិច្ចសម្រួលពាណិជ្ជកម្ម, ផលិតផលកប្បាស និងអន្តរទំនាក់ទំនងក្នុងសង្វាក់តម្លៃ។ គោលបំណងសំខាន់នៃកិច្ចប្រជុំទាំងអស់នេះគឺដើម្បីកំណត់អំពីកាលានុវត្តភាព បញ្ហាប្រឈម និងដំណោះស្រាយចំពោះបញ្ហាប្រឈមនានាពាក់ព័ន្ធជាមួយវិស័យពាណិជ្ជកម្មសំដៅលើកយកមកពិភាក្សាបន្តនៅក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១១ដែលគ្រោងនឹងរៀបចំនៅក្នុងខែធ្នូខាងមុខ។
នៅក្នុងកិច្ចប្រជុំស្តីពីបរិបទបច្ចុប្បន្ននៃពាណិជ្ជកម្មអន្តរជាតិ-បញ្ហាប្រឈម និងកាលានុវត្តភាព តំណាងប្រទេសចូលរួមបានធ្វើបទបង្ហាញខ្លីៗ ហើយបានផ្តល់នូវទស្សនៈខុសៗគ្នាចំពោះមូលដ្ឋានគ្រឹះនៃបញ្ហាប្រឈមចំពោះពាណិជ្ជកម្មអន្ដរជាតិ។ កិច្ចប្រជុំនេះក៏បានផ្តោតលើការយកចិត្តទុកដាក់ជាពិសេស និងបានតាមដានការអនុវត្តសេចក្តីសម្រេចចិត្តថ្នាក់រដ្ឋមន្រ្តីរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) នាពេលកន្លងមកផងដែរ។
ពាក់ព័ន្ធនឹងការអនុវត្តកញ្ចប់ NAIROBI កាលពីឆ្នាំ ២០១៥ នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី១០ នៅក្នុងប្រទេសណៃរ៉ូប៊ីបានអនុម័តការសម្រេចចិត្តរួមមួយដើម្បីផលប្រយោជន៍របស់ប្រទេស LDCs ដោយរាប់បញ្ចូលទាំងការប្រែប្រួលនៃទីផ្សារអន្ដរជាតិ និងកែលម្អសមត្ថភាពនាំចេញ និងការចូលរួមនៅក្នុងប្រព័ន្ធពាណិជ្ជកម្មសាកល។ ប្រទេសបេណាំងបានស្នើឲ្យមានយន្តការថ្នាក់តំបន់មួយដែលអាចជួយគ្នាទៅវិញទៅមករវាង LDCs មុនពេលដាក់សុំជំនួយពីបណ្តាប្រទេសអភិវឌ្ឍន៍ហើយសំណើនេះត្រូវបានគាំទ្រដោយអ្នកជំនាញមកពីអង្គការ WTO។ លើសពីនេះ ដើម្បីជំរុញការអនុវត្តកិច្ចសម្រួលពាណិជ្ជកម្ម ប្រទេសកម្ពុជាបានស្នើដល់ប្រទេសអភិវឌ្ឍន៍ដែលមានបំណងជួយគាំទ្របច្ចេកទេសដល់ LDCs ធ្វើសេចក្តីជូនដំណឹងជាមុនដើម្បីប្រទេសក្រីក្រទាំងអស់អាចដាក់ពាក្យស្នើសុំបានទាន់ពេលវេលា។
ដោយឡែកនៅក្នុងកិច្ចប្រជុំស្តីពីកប្បាសនិងអន្តរទំនាក់ទំនងក្នុងសង្វាក់តម្លៃកាលពីព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ ក៏បានពិភាក្សាអំពីកាលានុវត្តភាពថ្មីៗនៃអាជីវកម្មកប្បាសជាមួយនឹងការផ្លាស់ប្តូរផលិតភាពដែលទាក់ទងទៅការអភិវឌ្ឍសមត្ថភាពផ្គត់ផ្គង់ ការបង្កើតសម្ព័ន្ធភាពយុទ្ធសាស្ត្រឈ្នះ-ឈ្នះ រវាងបណ្តាប្រទេសផលិតកប្បាស និងប្រទេសអភិវឌ្ឍន៍ឧស្សាហកម្មកាត់ដេរ និងវាយនភ័ណ្ឌនានាដើម្បីជួយសម្រួលដល់ការផ្លាស់ប្តូរដែលអាចទទួលបានទាំងចំណេះដឹង និងបច្ចេកវិទ្យាថ្មីៗផងដែរ៕

លោក សុខ ពុទ្ធិវុធ ជម្រុញឱ្យប្រជាពលរដ្ឋក្នុងឃុំព្រៃស្លឹក ស្រុកទ្រាំង រួបរួមគ្នាកសាង និងអភិវឌ្ឍវិស័យពុទ្ធចក្រ និងអាណាចក្រឲ្យរីកចំរើនបន្ថែមទៀត
តាកែវ៖ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧នេះ លោក សុខ ពុទ្ធិវុធ អនុរដ្ឋលេខាធិការក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ និងជាអនុប្រធានទី១ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកទ្រាំង នៅក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីស្រោចស្រពសុគន្ធវារី តែងតាំងចងព្រះហស្ថព្រះគ្រូចៅអធិការ គ្រូសូត្រស្តាំ គ្រូសូត្រឆ្វេង និងសម្ភោធសមិទ្ធផលផ្សេងៗក្នុងវត្តព្រៃមៀន ស្ថិតក្នុងឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ បានជម្រុញឲ្យប្រជាពលរដ្ឋ លោកតាជី យាយជី ចូលរួមគ្នាកសាង និងអភិវឌ្ឍវិស័យពុទ្ធចក្រ និងអាណាចក្រឲ្យរីកចំរើនបន្ថែមទៀត។ លោកបន្តថា ផ្ទុយទៅវិញប្រសិនអាណាចក្រមិនរីកចំរើនទេ យើងក៏គ្មានឱកាសកសាងវិស័យពុទ្ធចក្រដែរ ពីព្រោះអាណាចក្រផ្សារភ្ជាប់ជាមួយពុទ្ធចក្រ។
លោក សុខ ពុទ្ធិវុធ បានបន្ថែមថា ជាក់ស្តែងនៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ប្រទេសទាំងមូលត្រូវខ្ទេចខ្ទី វត្តអារាមនានាត្រូវបានបំផ្លាញ ពេលនោះយើងគ្មានឱកាសក្នុងការអភិវឌ្ឍប្រទេសនោះទេ ហើយវិស័យពុទ្ធចក្ររបស់យើងក៏លិចលង់ទៅតាមនោះដែរ។ ប៉ុន្តែក្រោយថ្ងៃរំដោះ៧មករា រាជរដ្ឋាភិបាលកម្ពុជា បានខិតខំស្តារប្រទេសជាតិឡើងវិញ ដោយដៃម្ខាងការពារការត្រឡប់មកវិញនូវរបប ប៉ុល ពត ដៃម្ខាងកសាងអភិវឌ្ឍទាំងវិស័យអាណាចក្រ និងពុទ្ធចក្រ រហូតមានការរីកចំរើនគួរជាទីមោទនៈដូចសព្វថ្ងៃ៕

ក្រសួងការងារប្រកាសបន្តជួយដោះស្រាយទុក្ខលំបាករបស់កម្មករ ដែលជួបគ្រោះថ្នាក់ចរាចរណ៍នៅស្រុកបាទី ខេត្តតាកែវ
នៅក្នុងសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ ស្ដីពីឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ នៅចំណុចភូមិត្រាចកុះ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ បានបញ្ជាក់ថា ក្រសួងការងារ សូមចូលរួមរំលែកទុក្ខក្រៀមក្រំ និងការអាណិតស្រឡាញ់ជាទីបំផុត ជាមួយក្រុមគ្រួសារ និងញាតិមិត្តទាំងអស់នៃសព និងជនរងគ្រោះ និងបានជូនពរដល់អ្នករងរបួសទាំងអស់ឆាប់បានជាសះស្បើយ។
ក្រសួងបានបញ្ចាក់ថា ជនរងគ្រោះទាំងអស់ គឺបានទទួលការជួយសង្រ្គោះពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច និងមន្រ្តីបេឡាជាតិរបបសន្តិសុខសង្គមនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដោយយកចិត្តទុកដាក់បំផុត។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារ ក៏បានបញ្ជាក់ថា ក្រសួងការងារ នឹងបន្តជួយដោះស្រាយទុក្ខលំបាករបស់កម្មករ-កម្មការិនី និងក្រុមគ្រួសារ ទៅតាមគោលរបបសន្តិសុខសង្គមរបស់ ប.ស.ស។
គួររំលឹកថា កាលពីព្រឹកព្រលឹមថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ មានគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាងរថយន្តដឹកម៉ាស៊ីនបោកស្រូវ ជាមួយរថយន្តដឹកកម្មករ ស្ថិតនៅលើផ្លូវជាតិលេខ៣ បន្លោះបង្គោលគីឡូម៉ែត្រលេខ ៤៩-៥០ ចំណុចភូមិត្រាចកុះ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ ដែលបានបណ្តាលឱ្យកម្មកររងរបួសសរុបចំនួន៣៧នាក់ ក្នុងនោះស្លាប់ចំនួន០១នាក់ និងរបួសធ្ងន់ចំនួន០២នាក់៕

កងទ័ពទូទាំងខេត្តបាត់ដំបង ប្រតិកម្មនឹងសម្តី សម រង្ស៊ី ដែលអំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធបែរកាណុងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់
បាត់ដំបង៖ ក្រោយពីវីដេអូមួយដែលទទួលបានពីមន្រ្តីរដ្ឋាភិបាល ជាភស្តុតាងថ្មីមួយទៀត ចំពោះលោក សម រង្ស៊ី ដែលប្រកាសអំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធ បែរកាណុងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ របស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧នេះ លោក អ៊ុក ឃ្នួច មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងបាត់ដំបង តំណាងឱ្យកងទ័ពទូទាំងខេត្ត បានប្រកាសតាមរយៈបណ្តាញព័ត៌មានថា សម្តីរបស់លោក សម រង្ស៊ី ខាងលើនេះ ជាអំពើក្បត់ជាតិសុទ្ធសាធ និងធ្ងន់ធ្ងរបំផុត។
ជំនួសមុខឱ្យកងទ័ពទាំងអស់លោក អ៊ុក ឃ្មួច បានប្រកាសយ៉ាងដូច្នេះថា «យើងខ្ញុំទាំងអស់គ្នាជាកងទ័ព នៅក្នុងបញ្ជាការតំបន់ប្រតិបត្តិការសឹករងទាំងអស់ សូមធ្វើការប្រកាសប្រឆាំងដាច់ខាតរាល់ សកម្មភាព ញុះញង់របស់ពួកអគតិ ដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ទោះជាក្នុងកាលៈទេសៈណាក៏ដោយ យើងខ្ញុំស្មោះត្រង់ដាច់ខាត ចំពោះជាតិ ចំពោះរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ពួកយើងស្រឡាញ់សម្តេចតេជោ ព្រោះសម្តេចជាអ្នកស្វែងរកសន្តិភាព និងអភិវឌ្ឍន៍ប្រទេសជាតិ ខុសពី សម រង្សី និង កឹម សុខា ដែលចេះតែញុះញង់ធ្វើឲ្យខ្មែរបែកបាក់»។
លោកបានបញ្ជាក់ទៀតថា កងទ័ពទាំងអស់ នៅខេត្តបាត់ដំបង ប្តេជ្ញារក្សាសុខសន្តិភាពជូនជាតិមាតុភូមិ ប្រឆាំងរាល់ការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ កើតចេញពីការបោះឆ្នោត និងដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន។
ការប្រកាសប្រឆាំង និងកំចាត់ជនក្បត់ជាតិខាងលើនេះ ធ្វើឡើងបន្ទាប់ពីវីដេអូមួយទទួលបានពីមន្រ្តីរដ្ឋាភិបាល ជាភស្តុតាងថ្មីមួយទៀត ដែលលោក សម រង្ស៊ី បានប្រកាសអំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធ បែរកាណុងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ របស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន។ វីដេអូនេះលោក សម រង្ស៊ី បាននិយាយកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១១ (មុនបង្កើតគណបក្សសង្រ្គោះជាតិ) នៅទីក្រុងឡូវែល រដ្ឋម៉ាស្សាឈូសែត សហរដ្ឋអាមេរិក ដោយលោក សម រង្ស៊ី បាននិយាយដូច្នេះថា «របប ហ៊ុន សែន ជិតដួលរលំហើយ ការបះបោរយើងត្រូវការរៀបចំ ការណែនាំ ត្រូវការការផ្គត់ផ្គង់ឧបត្ថម្ភ ខ្នងបង្អែក ដើម្បីឲ្យការបះបោរផ្ទុះឡើង និងកងកម្លាំងប្រដាប់អាវុធបែរចុងកាណុងផ្តួលរំលំរបបផ្តាច់ការ ហ៊ុន សែន»។
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានហៅការថ្លែងរបស់លោក សម រង្ស៊ី តាមរយៈវីដេអូនេះថា ជាការផ្សារភ្ជាប់ ទៅនឹងវីដេអូរបស់លោក កឹម សុខា ដែលកំពុងជាប់ចោទពីបទក្បត់ជាតិ ព្រោះតែបង្ហាញគម្រោងផ្តួលរំលំ រាជរដ្ឋាភិបាល ដោយឃុបឃិតជាមួយសហរដ្ឋអាមេរិក។
នៅក្នុងជំនួបជាមួយកម្មករ-កម្មការិនី ជាង១ម៉ឺននាក់ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានលើកឡើងថា «មួយទៀតអំពីការអំពាវនាវឱ្យកងទ័ព និងនគរបាល កម្លាំងប្រដាប់អាវុធ ចេញមកដើម្បីនឹងបង្វែរកាណុងចូល។ នេះគឺនិយាយតាំងពីថ្ងៃ០៤ ខែមិថុនា ឆ្នាំ២០១១ ប៉ុន្តែវាផ្សារភ្ជាប់គ្នាជា មួយនឹងការនិយាយ នៅទីក្រុងណូវែល រដ្ឋម៉ាសាឈូសេត សហរដ្ឋអាមេរិក គេបាននិយាយថា របប ហ៊ុន សែន ជិតដួលរលំហើយ ការបះបោរ យើងត្រូវការរៀបចំការណែនាំ ត្រូវការការផ្គត់ផ្គង់ឧបត្ថម្ភ ខ្នងបង្អែក ដើម្បីឱ្យការ បះបោរផ្ទុះឡើង និងកងកម្លាំងប្រដាប់អាវុធបែរចុងកាណុងផ្តួលរំលំរបបហ៊ុនសែន»៕

ប្រជារាស្ត្រខ្មែរជាម៉ែឪកម្ពុជា មិនមែនទូតអាមេរិក ឬអឺរ៉ុបឡើយ
ខណៈស្ថានទូត និងស្ថានបេសកកម្មបរទេសនៅកម្ពុជាភាគច្រើន លើសលប់ប្រកាន់គោលជំហរត្រឹមត្រូវ និងគោរពតាមច្បាប់ការទូតគេសង្កេតឃើញថា រយៈពេលជាងមួយខែក្រោយពីការចាប់ខ្លួន កឹម សុខា ពីបទក្បត់ជាតិ ជនបរទេសពីររូបគឺ វិល្លៀម ហេដ ទូតអាមេរិក និង ចច អេហ្គា ទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជាហាក់ដូចជា បានដើរហួសបន្ទាត់ក្រហមនៅក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងការទូតរវាងរដ្ឋ និងរដ្ឋ ដែលតម្រូវឱ្យមានការគោរពគ្នាទៅវិញទៅមក ដោយស្មើសិទ្ធិ និងស្មើភាពគ្នា គោរពឯករាជភាព អធិបតេយ្យភាព និងអព្យាក្រឹតភាពរបស់កម្ពុជា។ ទូតទាំងពីររូបនេះបានព្យាយាមបង្ហាញពីឥទ្ធិពល របស់ខ្លួនជាតំណាងប្រទេសមហាអំណាចនិងដំឡើងឫក ជាម៉ែឪរបស់កម្ពុជាព្យាយាមដាក់ សម្ពាធមកលើ រាជរដ្ឋាភិបាលកម្ពុជា ដែលតំណាងឱ្យរដ្ឋអធិបតេយ្យមួយដើម្បី ទាមទារឱ្យដោះលែង មេក្លោងក្បត់ជាតិ កឹម សុខា ជាបន្ទាន់និងគ្មានលក្ខខណ្ឌ។
តើឯកអគ្គរដ្ឋទូតទាំងពីររូបនេះ ពិតជាបានបំពេញតួនាទីស្របតាមនយោបាយរបស់រដ្ឋាភិបាលអាមេរិក និងសហភាពអឺរ៉ុប ឬយកអារម្មណ៍ផ្ទាល់ខ្លួនដែល លម្អៀងទៅរកបក្សប្រឆាំងមកលាយឡំ ក្នុងកិច្ចការស្ថាន ទូតតំណាងឱ្យរដ្ឋបាល ដូណាល់ ត្រាំ និងស្ថាប័នធំរបស់អឺរ៉ុប? បើសិនដូច្នេះ វានឹងជាការបំពាន និងជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងរបស់កម្ពុជាយ៉ាងជាក់ច្បាស់ និងរំលោភលើច្បាប់ការទូតទៀតផង។
គេចាំបានថាលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស នៅក្នុងជំនួបជាមួយឯកអគ្គរាជទូត និង ឯកអគ្គរដ្ឋទូត បរទេសនានាប្រចាំកម្ពុជា កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ពោលគឺប៉ុន្មានម៉ោងក្រោយ ការចាប់ខ្លួន កឹម សុខា ប្រធានគណបក្សប្រឆាំងដោយកម្លាំង សមត្ថកិច្ចដោយចោទ ពីបទសន្ទិដ្ឋិភាព បានលើកឡើងថា៖ «ក្នុងទំនាក់ទំនងការទូតរវាងរដ្ឋ និងរដ្ឋ អ្វីដែលកម្ពុជាចង់បានបំផុត គឺការគោរពគ្នាទៅវិញ ទៅមកដោយគ្មានការជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុង»។ ប៉ុន្តែរហូតមកទល់ពេលនេះ ស្ថានទូតមួយចំនួន បានបង្ហាញពីការព្រួយបារម្ភជ្រុលហួសហេតុជុំវិញស្ថានការណ៍នេះ ក្នុងនោះមានទូតអាមេរិក វិល្លៀម ហេដ និងទូតសហភាពអឺរ៉ុប ចច អេហ្គា ខណៈកម្ពុជាបានអនុវត្តច្បាប់ដើម្បីប្រឆាំង នឹងជនក្បត់ជាតិដែលបាន ឃុបឃិតជាមួយបរទេសដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់តាមរយៈការអនុវត្តផែន ការបដិវត្តន៍ ពណ៌តាមប្រទេសយូហ្គោស្លាវីនិងស៊ែបប៊ី។
លោក ប្រាក់ សុខុន បានលើកឡើងទៅកាន់ប្រធានបេសកកម្មការទូតបរទេសបែបនេះថា៖ «តើយើងខ្ញុំ ចង់បានអ្វីពីប្រទេសទាំងអស់នោះ? ពីឯកឧត្តម លោកជំទាវ? គឺការគោរពគ្នាទៅវិញទៅមក ការគោរព ឯករាជភាព អធិបតេយ្យភាព និងអព្យាក្រឹត្យភាពរបស់យើងខ្ញុំ។ សូមទុកឲ្យប្រជាជនយើងខ្ញុំ សម្រេចចិត្ត ដោយសេរីថា តើអ្នកណាជាអ្នកដឹកនាំរបស់ពួកគាត់។ សូមកុំជ្រៀតជ្រែក និងសូមគោរពច្បាប់របស់យើងខ្ញុំ»។
ប៉ុន្តែអគ្គរដ្ឋទូតទាំងពីររូបនេះបានព្យាយាមក្នុងការមិនគោរពតាមការស្នើសុំនេះឡើយ។ ក្រោមមូលហេតុលទ្ធិ ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ពួកគេព្យាយាមបំពាន គំរាម និងដាក់សម្ពាធជំរុញឱ្យកម្ពុជារំលោភច្បាប់ ដោយដោះលែងជនសង្ស័យដោយមិនឆ្លងកាត់ ការជំនុំជម្រះក្តីឱ្យបានជ្រះស្រឡះ។ ពួកគេដើរតួនាទី និងតាំង ខ្លួនជាម៉ែឪក្នុងការបង្រៀនលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សដល់ប្រទេសដទៃ ប៉ុន្តែបែរជាបង្ខំឱ្យកម្ពុជា ដែលជារដ្ឋអធិបតេយ្យមួយរំលោភច្បាប់ ដើម្បីគ្រាន់តែជួយកូនជឹងអនុវត្តផែនការបដិវត្តន៍ពណ៌របស់ខ្លួនម្នាក់។ គេនៅចាំបានថា នៅអំឡុងពេលនៃបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ នៅទីលានប្រជាធិបតេយ្យ មេបក្សប្រឆាំងទាំងពីររូបគឺ សម រង្ស៊ី និងកឹម សុខា បានចូលទៅស្ថានទូតអាមេរិកជាច្រើនដង។ តើចូលទៅក្នុងបំណងអ្វី?
គេប្រាកដជាអាចស្មានដឹងថា ស្ថានទូតអាមេរិកអាចជាទីបញ្ជាការនៃបដិវត្តន៍ពណ៌ផងក៏មិនដឹង ព្រោះបើតាម សម្តីរបស់ កឹម សុខា ថ្លែងជាមួយសកម្មជន របស់ខ្លួននៅអូស្ត្រាលី អាមេរិកបានជួយលោកក្នុងការរៀបចំផែន ការផ្លាស់ប្តូររបបនិងមេដឹកនាំតាំងពីឆ្នាំ ១៩៩៣ មកម៉្លេះ ហើយអាមេរិកថែមទាំងបានជួយ កឹម សុខា យ៉ាងច្រើនរហូតមកទល់សព្វថ្ងៃនេះ។ តំណាងទូតអឺរ៉ុបមួយចំនួនក៏បាន ជួបជាមួយមន្ត្រីគណបក្សប្រឆាំង ផងដែរ។ ចំណែកអង្គការសង្គមស៊ីវិលអាមេរិក មួយចំនួនបានជួយបណ្តុះបណ្តាល និងរៀបចំផែនការក្បត់ជាតិ ជាមួយបក្សប្រឆាំងដូចជាអង្គការ NDI អង្គការ IRI និង CANVAS ជាដើម។
តើនេះជាគោលនយោបាយរបស់អាមេរិក និងអឺរ៉ុបដែលគាំទ្រនិងលើកតម្កើងការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស? ទាល់តែប្រទេសកម្ពុជាធ្វើតាមអ្វីដែល ខ្លួនចង់បាន ឬគូសបន្ទាត់ឱ្យដើរ ទើបថាជាប្រទេសសេរី និងគោរពលទ្ធិប្រជាធិបតេយ្យ? នៅពេលដែលអាមេរិកទម្លាក់គ្រាប់បែកលើពលរដ្ឋខ្មែរជិត ៣លានតោន អាមេរិកមិនដែលនិយាយពីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យឡើយ ។ ពេលដែលជនរងគ្រោះខ្មែរ បានរំដោះខ្លួនចេញពីរបបខ្មែរក្រហម ខំប្រឹងត្រដររស់ បែរជាក្រុមបស្ទឹមប្រទេសបានដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងនយោបាយប្រឆាំងនឹងការរស់រានរបស់ជាតិ និងប្រជាជនកម្ពុជាដែលត្រូវបានបំផ្លិចបំផ្លាញស្ទើរទាំងស្រុង ពួកគេមិនដែលនិយាយ ពីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យសូម្បីតែមួយមាត់។ ចុះហេតុអ្វីនៅពេលនេះ ពួកគេទន្ទេញជាប់មាត់នូវពាក្យថាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ?
នៅចំពោះមុខមហាសន្និបាតអង្គការសហប្រជាជាតិថ្ងៃទី២២ ខែកញ្ញា ឆ្នាំ ២០១៧ រដ្ឋមន្ត្រីក្រសួងការបរទេស កម្ពុជា លោក ប្រាក់ សុខុន បានថ្លែងថា៖
«ប្រទេសកម្ពុជាបានក្លាយជាផ្ទាំងស៊ីបរបស់ប្រទេសមួយចំនួន ស្ថាប័នមួយចំនួននៃអង្គការសហប្រជាជាតិ ព្រមទាំងអង្គការក្រៅរដ្ឋាបាលអន្តរជាតិមួយចំនួន ដែលសកម្មក្នុងវិស័យសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។ គេលើកឡើងពីបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ តែនៅពេលណាដែលតម្លៃនេះបម្រើឱ្យ ផលប្រយោជន៍ ជាក់ស្តែង របស់មហាអំណាចធំៗមួយចំនួនដោយយោងតាមកាលានុវត្តភាពនៃពេលវេលា។ បើគ្មានផល ប្រយោជន៍ទេ គឺគេរក្សាភាពស្ងប់ស្ងៀម។ ជាញឹកញាប់ ភាពស្ងប់ស្ងាត់គឺស្មើនឹងការឃុបឃិតគ្នា»។ លោកបញ្ជាក់បន្ថែមថា ប្រទេសកម្ពុជាធ្លាប់រងគ្រោះដោយ សារការប្រើបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិប តេយ្យជាឧបករណ៍នយោបាយ អស់ រយៈពេលជាង ១២ ឆ្នាំដែលអំឡុងពេលនោះ អត្ថិភាពនៃ ឧក្រិដ្ឋកម្មដ៏ អាក្រក់ បំផុតនៃ ការសម្លាប់រង្គាលក្នុងរបបខ្មែរក្រហម មិនត្រូវបានទទួលស្គាល់ ដោយសហគមន៍អន្តរ ជាតិឡើយ។
រាជរដ្ឋាភិបាលកម្ពុជាជាគោលដៅនៃការរិះគន់ឥតឈប់ឈរដែលត្រូវបានធ្វើ ឡើងដោយយោងតាមតែ របាយការណ៍តែមួយជ្រុង និងលម្អៀង។ របាយការណ៍ទាំង នោះតែងតែបន្ទោសរាជរដ្ឋាភិបាល និងលើកតម្កើង បក្សប្រឆាំងថា ជាអ្នកបូជាក្នុងបុព្វហេតុលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ របាយការណ៍ទាំងនោះ ជានិច្ចកាល និងជាទូទៅត្រូវបានធ្វើឡើងដើម្បីដាក់បន្ទុកលើរាជរដ្ឋាភិបាល។ រីឯឥរិយាបថខុសឆ្គង និងខុស ច្បាប់របស់ក្រុមបក្សប្រឆាំង មិនដែលត្រូវបានលើកឡើងទាល់តែសោះ ឬក៏បានលើកឡើងដោយកម្រ។ នេះគឺជាការបញ្ជា្កក់បន្ថែមរបស់រដ្ឋមន្ត្រីក្រសួងការបរ ទេសកម្ពុជា ដោយបានចោទសំណួរថា៖ «តើប្រទេសណាមួយដែលមានវត្តមាននៅក្នុងមហាសន្និបាតនេះ នឹងមិនចាត់ការអ្វីសោះចំពោះតំណាង នៃគណបក្សប្រឆាំង ដែលញុះញង់ឱ្យប្រជាជនដកបង្គោលព្រំដែន បញ្ឆេះកំហឹងដោយការញុះញង់ រើសអើង ពូជសាសន៍ ការបោះពុម្ពនូវសទ្ធិសញ្ញាក្លែងក្លាយ និងផែនទីក្លែងក្លាយ ដើម្បីឱ្យ ប្រជារាស្ត្រទូទៅយល់ ច្រឡំថា ទឹកដីកម្ពុជាមួយផ្នែកត្រូវបានទន្ទ្រានកាន់កាប់ដោយ ប្រទេសជិតខាងនោះ?»។
លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងថា ការរិះគន់ថ្មីៗបំផុតប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា គឺពាក់ព័ន្ធនឹងការបណ្តេញវិទ្យាស្ថានមួយមកពីគណបក្ស នយោបាយបរទេស ដែលជ្រកក្រោមស្លាកនៃ ការបណ្តុះបណ្តាលលទ្ធិប្រជាធិបតេយ្យ តែការពិតបានគាំទ្រ គណបក្សប្រឆាំងដោយពេញទំហឹង និងបានរំលោភបំពានច្បាប់ ការបិទសហគ្រាសសារព័ត៌មានបរទេសមួយដែលបដិសេធមិនគោរពច្បាប់ពន្ធដារ រួមទាំងការចាប់ខ្លួន ប្រធានគណបក្សប្រឆាំងដែលបានសារភាពដោយខ្លួននៅក្នុងខ្សែវិដេអូថា «ខ្លួនគឺជា ឧបករណ៍របស់មហាអំណាចមួយដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល»។ «តើប្រទេសណា ដែលអាចអត់ឱន ឱ្យអាកប្បកិរិយារដ្ឋាភិបាលបរទេសបែបនេះបាននោះ?» នេះគឺជា ការចោទសួររបស់រដ្ឋមន្ត្រីក្រសួងការ បរទេសកម្ពុជា ហើយលោកបានគូសបញ្ជាក់ថា «យើងបានចាត់ការដោយយោងតាមច្បាប់របស់ប្រទេសយើងយ៉ាងត្រឹមត្រូវ និងច្បាស់លាស់ ហើយមិនមែនជាការអនុវត្តតាម ទំនើងចិត្តដូចអ្វីដែលគេបានចោទប្រកាន់នោះឡើយ»។
រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាបានបន្តថា ប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា បានផ្តល់មេរៀនសំខាន់មួយ ដល់យើងគឺ «នៅពេលមហាអំណាច លោកខាងលិចមួយចំនួនបានបង្ខំឱ្យកម្ពុជាដើរតាមផ្លូវដែលពួកគេកំណត់ នោះ ប្រទេសកម្ពុជាតែជួបនឹង គ្រោះមហន្តរាយដែលនាំដល់សោកនាដកម្ម ដ៏អាក្រក់បំផុត មួយនៅសតវត្ស រ៍កន្លងមក។ សន្តិភាពនៅកម្ពុជាត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ជាអ្នកដណ្តើមយកបានជាស្ថាពរនៅក្នុងឆ្នាំ ១៩៩៨ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងការអនុវត្តនូវវិធីសាស្ត្រ របស់យើងផ្ទាល់។ នេះគឺជាការបង្ហាញ ឱ្យឃើញយ៉ាងច្បាស់ថាផ្លូវខ្លះដែលត្រូវ បានដាក់បង្ខំពី មជ្ឈដ្ឋានខាងក្រៅច្រើនតែបង្កជា បញ្ហាច្រើនជាងដំណោះស្រាយ»។
លោកបន្តថា៖ «សព្វថ្ងៃ គេចោទប្រកាន់យើងថាបាន ធ្វើឱ្យប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យ ដោយសារតែ យើងអនុវត្តតាមច្បាប់របស់យើងដែលមានស្រាប់ ដោយប្តឹង និងផ្តន្ទាទោសអ្នកដែលបំពានច្បាប់ទាំងនោះ។ អ្នក ដែលរិះគន់យើង ដែលគំរាមកំហែងយើង មិនគិតគូរពីបទឧក្រិដ្ឋនានា ដែលត្រូវបានប្រព្រឹត្តដោយអ្នក ដែលពួកគេកំពុងការពារនោះឡើយ»។
ទោះក្នុងតម្លៃណាក៏ដោយ កម្ពុជានឹងការពារឱ្យបាននូវសន្តិភាព និងការអភិវឌ្ឍដែលខ្លួនមាន មិនឱ្យ ក្រុមជន ក្បត់ជាតិបំផ្លាញបានឡើយ។ កម្ពុជារងគ្រោះ គ្មានបរទេសណារងគ្រោះជាមួយឡើយ! អតីតកាលនៃប្រទេស កម្ពុជាបានបង្ហាញនូវសោកនាដកម្មយ៉ាងជូរចត់ដោយសារតែការលូក ដៃរបស់បរទេសក្នុងកិច្ចការផ្ទៃក្នុងខ្មែរ ក្នុងនោះ សម័យសាធារណរដ្ឋខ្មែររបស់សេនាប្រមុខ លន់ នល់ ជាឧទាហរណ៍ស្រាប់ដែលធ្វើឱ្យ ខ្មែររងការ បំផ្លាញខ្ទេចខ្ទីដោយសារតែគ្រាប់បែកចង្កោម និងគ្រាប់បែកគីមីរបស់អាមេរិក។ ពេលនេះ ការលុបបំបាត់បក្ស ប្រឆាំងឧទ្ទាមក្នុងប្រជាធិបតេយ្យនៅកម្ពុជាគឺជាភាពចាំបាច់ដើម្បីការពាររដ្ឋធម្មនុញ្ញ សន្តិភាពនិងការ អភិវឌ្ឍរបស់កម្ពុជា។ កម្ពុជារឹងមាំជានិច្ចនៅចំពោះមុខ នៃការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួន ពីសំណាក់ បរទេសមួយចំនួន និងប្រឆាំងដាច់ខាតការទាញកម្ពុជាទៅធ្វើអាយ៉ងបរទេសដូចដែលបក្សសង្គ្រោះជាតិអនុវត្ត។
កម្ពុជាប្រឆាំងដាច់ខាតការផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់តាមរូបភាពបដិវត្តន៍ពណ៌។ អរគុណបរទេសទាំង ឡាយ ដែលបារម្ភពីខ្មែរ ប៉ុន្តែក្រោយរំលាយបក្ស សង្គ្រោះជាតិ លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងសេរីភាព នៅកម្ពុជានឹងបោះជំហានទៅមុខលឿនជាងនេះ ព្រោះបក្សក្បត់ជាតិត្រូវបានដួលរលំ គ្មានអ្នកបំផ្លាញជាតិ ដើម្បីបរទេសទៀតឡើយ។ អ្វីដែលខ្មែរជ្រើសរើសគឺសន្តិភាព និងប្តេជ្ញាចិត្តបន្តលើផ្លូវប្រជាធិបតេយ្យ សេរីពហុបក្ស ដែលមិនបំផ្លាញសន្តិភាពដើម្បីជាតិមានជីវិត និងដើរទៅ មុខជានិច្ច។ ប្រជាធិបតេយ្យគ្មាននីតិរដ្ឋ គឺអនាធិបតេយ្យ។ នីតិរដ្ឋក៏ជាមធ្យោបាយតែមួយគត់ ដើម្បីបញ្ចប់បដិវត្តន៍ពណ៌ មុនពេលកម្ពុជាត្រូវបាន បំផ្លាញដោយដៃបក្សសង្គ្រោះជាតិ ធ្លាក់ចូលទៅក្នុងវិនាសកម្ម ដូចនៅស៊ីរី ឬលីប៊ី។ ដូច្នេះវិល្លៀម ហេដ និងចច អេហ្គា គួរយល់ថាខ្មែរ បានយល់យ៉ាងច្បាស់នួវគោលជំហរលម្អៀងរបស់ពួកអ្នកទៅរកគណបក្ស និងសង្គម ស៊ីវិលដែលមាននិន្នាការប្រឆាំង នឹងរាជរដ្ឋាភិបាលក្នុងអ្វីដែលមនុស្សភាគច្រើនដាក់ ការសង្ស័យថាលោក ទាំងពីរមានទំនាក់ទំនងលម្អៀងមួយក្នុងវិជ្ជាជីវៈជាអ្នកការទូត៕

ទេសភាពស្រះស្រង់អង្គរនារដូវវស្សា
ស្រះស្រង់មានបណ្តោយ៧៨០ម៉ែត្រ និងទទឹង៣៨០ម៉ែត្រ ត្រូវបានព្រះមហាក្សត្រខ្មែរនាសម័យអង្គរ ស្ថាបនាឡើង នាចុងសតវត្សទី១២ ដើមសតវត្សទី១៣។ ស្រះស្រង់នេះមានទឹកជាប្រចាំទាំងរដូវប្រាំង និងរដូវវស្សា ដោយទទួលទឹកពីទឹកភ្លៀង និងទឹកក្រោមដី ដែលជ្រាបចូលពីបារាយណ៍ខាងកើត។
ចាប់ពីបារាយណ៍ខាងកើតរីងទឹក ធ្វើឱ្យទឹកក្នុងស្រះស្រង់បានប្រែប្រួលផងដែរ ព្រោះរំពឹងតែលើទឹកភ្លៀងប៉ុណ្ណោះ។ ក្នុងគោលបំណងរក្សាលំនឹងទឹកក្នុងស្រះស្រង់ឱ្យបានពេញ និងមានទេសភាពស្រស់ស្អាត ជាទីគយគន់នៃភ្លៀវទេសចរជាតិ និងអន្តរជាតិនោះ មន្រ្តីជំនាញនៃអាជ្ញាធរជាតិអប្សរា បានរៀបចំប្រឡាយបង្ហូរទឹកពីទំនប់តានៀវ ចូលមកស្រះស្រង់ ដែលមានប្រវែង ៧គីឡូម៉ែត្រ។
រដូវវស្សានាឆ្នាំនេះ ស្រះស្រង់កំពុងមានទេសភាពស្រស់ស្អាត ដោយសារមានទឹកថ្លាឈ្វេងពេញមាត់ស្រះ ដែលធ្វើឱ្យភ្ញៀវទេសចរគយគន់ហើយ លាន់មាត់សរសើរមិនដាច់។ ជារៀងរាល់ព្រឹក ភ្ញៀវទេសចរបរទេសជាច្រើន តែងមកទស្សនាថ្ងៃរះឆ្លុះចាំងនឹងស្រះស្រង់មានពណ៌មាសយ៉ាងស្រះស្អាត។
យោងតាមឯកសារប្រវត្តិសាស្ត្រ ស្រះស្រង់ពុំមានតួនាទីជាអាងស្តុកទឹកសម្រាប់ការងារកសិកម្មទេ តែជាស្រះកម្សាន្តរបស់ព្រះរាជាសម័យបុរាណ និងមានកូនប្រាសាទតូចមួយនៅចំកណ្តាល ដែលគេអាចឃើញកូនប្រាសាទនេះតែក្នុងរដូវប្រាំងដែលមានទឹករាក់ខ្លាំងប៉ុណ្ណោះ៕

អង្គកឋិនទានព្រះរាជទ្រព្យ របស់ព្រះមហាក្សត្រ ដង្ហែចូលវត្តកុលម្ពវន្ត័ (ហៅវត្តតាកុល)
កំពង់ឆ្នាំង៖ អង្គកឋិនទានព្រះរាជទ្រព្យ របស់ព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានដង្ហែចូលវត្តកុលម្ពវន្ត័ (ហៅវត្តតាកុល) ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧។
ពិធីនេះធ្វើឡើងក្រោមអធិបតីភាព តំណាងដ៏ខ្ពង់ខ្ពស់ ម្ចាស់ (ស៊ីសុវត្តិពង្សនារី មុនីពង្ស) និង លោក គង់ សំអុល អមដំណើដោយលោក គុយ សុផល និងមានការចូលរួមពីលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ព្រះសង្ឃអស់លោក លោកស្រី ប្រធានអនុប្រធានមន្ទីរ កងកំលាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សជាច្រើនចូលរួមផងដែរ៕

កម្ពុជា-អូស្ត្រាលីចុះអនុស្សរណៈស្ដីពីការពិគ្រោះយោបល់ថ្នាក់ឧត្តមមន្រ្តីរវាងក្រសួងការបរទេសទាំងពីរ
កម្ពុជា-អូស្ត្រាលី ចុះអនុស្សរណៈស្ដីពីការពិគ្រោះយោបល់ថ្នាក់ឧត្តមមន្រ្តីរវាងក្រសួងការបរទេសទាំងពីរ នឹងជួយ សម្រួលដល់ការពិគ្រោះយោបល់ និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ នៅក្នុងវិស័យនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងវប្បធម៌ និងការផ្លាស់ប្តូរទស្សនៈលើបញ្ហានានា ដែលជាការព្រួយបារម្ភ និងការយកចិត្តទុកដាក់រួម ដែលអនុស្សរណៈនេះ ត្រូវបានចុះហត្ថលេខា ដោយលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយលោកស្រី អេនជេឡា ខូខូរ៉េន ឯកអគ្គរដ្ឋទូតអូស្រ្តាលី ប្រចាំកម្ពុជានៅទីស្តីការក្រសួង នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧។
លោកទេសរដ្ឋមន្ត្រី ប្រាក់សុខុន មានប្រសាសន៍ថា ការចុះហត្ថលេខាលើអនុស្សរណៈនេះ នឹងកំណត់នូវជំហានថ្មីមួយទៀត ក្នុងការពង្រឹងទំនាក់ទំនងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការទេ្វភាគី ដែលមានស្រាប់រវាងប្រទេសទាំងពីរ កម្ពុជា អូស្រ្ដាលី ដោយឈរលើគោលការណ៍សមភាព មានផលប្រយោជន៍ និងការគោរពគ្នាទៅវិញទៅមក។ ការបង្កើតឲ្យមានកិច្ចពិគ្រោះយោបល់ថ្នាក់ឧត្តមមន្រ្តី រវាងក្រសួងការបរទេសទាំងពីរ នឹងជួយសម្រួលដល់ការពិគ្រោះយោបល់ និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរនៅក្នុងវិស័យនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងវប្បធម៌។ ដោយឡែកការពិគ្រោះយោបល់នយោបាយរវាងកម្ពុជា នឹងធ្វើឡើងរៀងរាល់១ឆ្នាំម្តងបើក្នុងករណីចាំបាច់ និងមានជំនួបពិគ្រោះយោបល់គ្នាញឹកញាប់។
គួរបញ្ជាក់ថា ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអូស្ត្រាលី មានកិច្ចសហការជាមួយគ្នា លើវិស័យជាច្រើនដូចជា វិស័យទូរគមននាគមន៍, ច្បាប់ ,អប់រំ ,សេដ្ឋកិច្ចទេសចរណ៍ ,កសិកម្ម, សុខាភិបាល និងការបណ្តុះបណ្តាលធនធានមនុស្សជាដើម ពិសេសកម្ពុជា និងអូស្ត្រាលី មានទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ យ៉ាងរឹងមាំជាមួយគ្នា ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូត នៅឆ្នាំ១៩៥២ មក។ ជាមួយគ្នានេះដែរ ក្នុងស្មារតីមិត្តភាព និងការគោរពគ្នាទៅវិញទៅមក ប្រទេសយើងទាំងពីរ បានសម្រេចកិច្ចការសំខាន់ៗជាច្រើនរួមគ្នា តាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យប្រកបដោយផ្លែផ្កា តាមរយៈកិច្ចសហប្រតិបត្តិការតំបន់ និងពហុភាគី ហើយជាមួយនឹងយន្តការថ្មីនេះ កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងអូស្រ្តាលី នឹងរីកចម្រើនកាន់តែខ្លាំងទៅមុខទៀត ដើម្បីជាប្រយោជន៍ដ៏ប្រសើរបំផុត របស់ប្រជាជន និងប្រទេសយើងទាំងពីរ៕
អត្ថបទ៖ សាវឿន

Subscribe to:
Posts (Atom)