Thursday, October 19, 2017

ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ប្រគល់ថវិកាបេឡាមរណៈសង្រ្គោះ របស់សមាគម ជូនក្រុមគ្រួសារសពអតីតយុទ្ធជន

កំពង់ឆ្នាំង៖ លោក ធន  ធឿន មេបញ្ជាការសឹករងខេត្ត និងជាប្រធានសមាគមអតីតយុទ្ ធជនកម្ពុជាខេត្ត កំពង់ឆ្នាំង, លោក ចក់ កែវចំរើន ប្រធានការិយាល័យ បេឡាជាតិអតីតយុទ្ធជន, លោក ឈឹម វុទ្ធា អភិបាល ស្រុកំពង់ត្រឡាច រួមនឹងមន្រ្តីក្រុមការងារសមាគម អតីតយុទ្ធខេត្ត ស្រុក ឃុំ កងកម្លាំងប្រដាប់អាវុធ និងសមា ជិកអតីតយុទ្ធជន នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ បានអញ្ជើញ ចូលរួមគោរពវិញ្ញាណក្ខ័ន្ធ្តធាតុ សព លោក សុខ សុវណ្ណ អតីតជាយោធិនពិការ ដែលទើបនឹង ទទួលមរណភាពដោយជំងឺ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ នៅភូមិធ្នង់ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានប្រគល់ថវិកាបេឡាមរណសង្រ្គោះ របស់សមាគមអតីតយុទ្ធកម្ពុជា ចំនួន ៤,០០០,០០០ រៀល ជូនដល់លោកយាយ កូវ ថន ត្រូវជាម្តាយរបស់សព  ក្នុងឱកាសនោះ លោក បានសូមខមាលទោស ចំពោះវិញ្ញាណក្ខន្តសព និងសូមអភ័យទោស ចំពោះក្រុមគ្រួសារនៃសព ដែលសមាគម យើង ខ្ញុំមិនបានយកថវិកាមកប្រគល់ជូន ទាល់ពេលកំពុងប្រារព្ធពិធីបុណ្យ ក្នុងនោះដែរលោក បានមានមតិ សំណេះសំណាល នឹងបានពាំនាំ នូវការចូលរួមរំលែកទុក្ខ ពីសំណាក់លោកអគ្គលេខាធិការសមាគម អតីតយុទ្ធជនកម្ពុជា លោកអភិបាលខេត្ត ពិសេសពីសំណាក់ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជូនចំពោះក្រុមគ្រួសារសពផងដែរ។
លោកបានមានប្រសាសន៍បន្ថែមទៀតថា ក្នុងនាមជាប្រធានសមាគមអតីតយុទ្ធជន លោកសូមឱ្យបងប្អូនដែល បានអញ្ជើញចូលរួមនៅពេលនេះ ពិសេសបងប្អូនអតីតយុទ្ធជនរបស់យើង ត្រូវមានការជឿរជាក់ លើរាជរដ្ឋា ភិបាលបច្ចុប្បន្ន ដែលកើតចេញពីការបោះឆ្នោត ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានលោក នាយករដ្ឋមន្រ្ដី ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឆ្នើម ជាអ្នកនាំមកនូវសន្តិភាព ជូនប្រទេសជាតិ និងប្រជាជន ដូច្នេះសូមបងប្អូន កុំជឿលើគណបក្សប្រឆាំង ដែលជានិច្ចជាកាល តែងតែសន្យាខ្យល់ មិនដែលឃើញជួយ កសាង អភិវឌ្ឍន៍ប្រទេសជាតិ ឬជួយដល់បងប្អូនអតីតយុទ្ធជនរបស់យើងម្តងណានោះទេ ។

ក្នុងឱកាសពេលនោះ លោកស្រី ហួន សាវ៉ាង ត្រូវជាបងស្រីបង្កើតរបស់សព បានមានប្រសាសន៍ថា លោកស្រី ព្រមទាំងក្រុមគ្រួសាររបស់អ្នកស្រី មិនដែលនឹកឃើញចង់ដូររបបដូចគណបក្សមួយចំនួន មកឃោសនាអូស ទាញម្តងណានោះទេ ព្រោះលោកស្រីតែងគិតហើយថា មានតែគណបក្សប្រជាជន ដែលមានលោក នាយករដ្ឋមន្រ្ដី ហ៊ុន សែន ជាប្រមុខដឹកនាំ ទេដែលជាអ្នកធ្វើឱ្យប្រទេសជាតិ និងប្រជាជន បានសុខ ហើយរូបលោកស្រីនៅតែដើរតាម និង គាំទ្រនូវគោលនយោបាយដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាជានិច្ច និងសូមគាំទ្រលោកធ្វើជានាយករដ្ឋមន្រ្តីជារៀងរហូត ៕




No comments:

Post a Comment