Tuesday, September 29, 2015
ឯកឧត្តម កែវ រ៉េមី ប្រតិកម្មនិងការលើកឡើងរបស់ មេបក្សប្រឆាំងដែលថា កម្ពុជាជាប្រទេសផ្តាច់ការ
នៅថ្ងៃទី ២៩
ខែកញ្ញា ឆ្នាំ២០១៥នេះ ឯកឧត្តម កែវ រ៉េមី រដ្ឋលេខាធិការ និងជាអនុប្រធានអង្គភាពព័ត៌មាន
និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី បានប្រតិកម្មទៅនិងសំដីរបស់ មេដឹកនាំគណបក្សសង្គ្រោះជាតិ
ឯកឧត្តម សម រង្ស៊ី ដែលធ្វើឡើងនៅក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុ ABC របស់អូស្រ្តាលី កាលពីថ្ងៃទី
២៤ ខែកញ្ញា ឆ្នាំ២០១៥ កន្លងទៅថ្មីៗនេះ ដោយឯកឧត្តម សម រង្ស៊ី បានលើកឡើងថា ប្រទេសកម្ពុជាជាប្រទេសផ្តាច់ការ
ហើយមិនខុសប្លែកពីមេដឹកនាំផ្តាច់ការមួយចំនួន នៅលើពិភពលោកនោះទេ ហើយនាយករដ្ឋមន្ត្រីដដែលជាង៣០ឆ្នាំ
ហើយគណបក្សដឹកនាំប្រទេសជាង៣៦ឆ្នាំ ល្មមដល់ពេលត្រូវធ្វើការផ្លាស់ប្តូរនាយករដ្ឋមន្ត្រី។
ឯកឧត្តម កែវ រ៉េមី បានមានប្រសាសន៍ថា
នៅក្នុងច្បាប់រដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា គឺប្រកាន់យកគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស
ដែលមានបក្សនយោបាយជាច្រើនចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតសកល
និងអសកល ដែលផ្តល់ជំរើសឲ្យប្រជាជនខ្មែរទូទាំងប្រទេសគាត់អាច
រើសបក្សនយោបាយណាក៏បាន ដែលគាត់ពេញចិត្ត។ ប្រជាជនខ្មែរអាចបោះឆ្នោតដោយសេរី
ដោយផ្ទាល់ និងដោយសំងាត់។ ឯកឧត្តម កែវ
រ៉េមី បន្តថាកម្ពុជាមានការបោះឆ្នោតថ្នាក់ជាតិជាទៀងទាត់៥ឆ្នាំម្តង រហូតមានការបោះឆ្នោតថ្នាក់ក្រោមជាតិ
ក្រុមប្រឹក្សាឃុំសង្កាត់,
ខេត្ត, ក្រុង, ស្រុក,
ខណ្ឌ ទៀតផង។
ចំពោះសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិវិញ
ឯកឧត្តម កែវ រ៉េមី បានបញ្ជាក់ថា គឺប្រជាជនកម្ពុជាមានសិទ្ធិសេរីភាពក្នុងការសម្តែងមតិ
ដូចមានចែងនូវក្នុងច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់ដទៃទៀតដោយបរិបូរណ៍ ដូចជាច្បាប់បាតុកម្ម
និងច្បាប់សារពត័មានជាដើម។ ដោយឡែកចំពោះប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសកម្ពុជាវិញ
បានបើកទូលាយដល់គ្រប់ស្ថាប័ន ដែលមានទាំងទូរទស្សន៍ កាសែត និងវិទ្យុ ដោយក្នុងនោះយើងឃើញថាបច្ចុប្បន្ននេះ
មានវិទ្យុក្នុងស្រុក និងបរទេសជាច្រើន ទាំងផ្សាយចេញពីរាជធានីភ្នំពេញ និងគ្រប់ខេត្តក្រុងក្នុងប្រទេសកម្ពុជាដោយសេរី
និងគ្មានការត្រួតពិនិត្យជាមុន។
ប៉ុន្តែទោះជាយ៉ាងណា ឯកឧត្តម
កែវ រ៉េមី បានបញ្ជាក់ថា សំរាប់សិទ្ធិសេរីភាពដែលយើងប្រើប្រាស់គប្បីមានការគោរពដល់សិទ្ធិអ្នកដ៏ទៃផង។
ឯកឧត្តម កែវ រ៉េមី បានសង្កត់ធ្ងន់ថា កម្ពុជាជាស្ថានសួគ៍នៃអង្គការសង្គមស៊ីវិល
ដែលមានស្ទើររាប់ពាន់អង្គការទៅហើយ ក្នុងប្រទេសដ៏តូចមួយនេះ។ ជាមួយគ្នានេះមានការបើកទូលាយក្នុងការប្រើប្រាស់
បណ្តាញសង្គមថ្មី ដែលមាន Facebook, Twitter និង
Instagram
ជាដើម ដែលបច្ចុប្បន្នមានប្រជាជនខ្មែរលាននាក់កំពុងប្រើប្រាស់ដោយគ្មានការគ្រប់គ្រង។
ចំពោះការលើកឡើងរបស់
ឯកឧត្តម សម រង្ស៊ី ដែលថា កម្ពុជាមាននាយករដ្ឋមន្ត្រីដដែលជាង៣០ឆ្នាំ ល្មមដល់ពេលត្រូវធ្វើការផ្លាស់ប្តូរនាយករដ្ឋមន្ត្រីនោះ
គឺវាជាការលើកឡើងដោយខុសពីភាពជាក់ស្តែងក្នុងរបបដឹកនាំរបស់កម្ពុជា ដែលប្រកាន់យករបបសភានិយម
គឺខុសពីរបបប្រធានាធិបតីនិយមដែលកំណត់អណត្តិនៅក្នុងគ្រប់គ្រងនោះ។
ឯកឧត្តម កែវ រ៉េមី បានបន្ថែមថា ការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន
គឺធ្វើឡើងដោយសារមានការពេញចិត្តពីផ្ទៃក្នុងបក្សប្រជាជនដែលគាំទ្រសម្តេច ជាបេក្ខជននាយករដ្ឋមន្ត្រី។
ម៉្យាងវិញទៀតគណបក្សប្រជាជន ដឹកនាំប្រទេសមកយូរក៏ព្រោះតែគណបក្សនេះនៅតែទទួលបានការគាំទ្រពីប្រជាពលរដ្ឋតាមរយៈការបោះឆ្នោត
គឺមិនមែនចេះតែកាន់អំណាចតាមចិត្តចង់ រឺតាមការនឹកឃើញនោះទេ៕
Subscribe to:
Posts (Atom)