Tuesday, June 04, 2019

គ្រោះថ្នាក់ធម្មជាតិជាការព្រួយបារម្ភ បងប្អូនប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាព

ស្វាយរៀង៖ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ដឹកនាំដោយលោកស្រី ពៅ សុភាព តំណាងលោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា បាននាំយកអំណោយមនុស្សធម៌ របស់សាខាចុះសួរសុខទុក្ខនិងចែកអំណោយដល់គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់កាលពីថ្ងៃទី ២ ខែ មិថុនា ឆ្នាំ ២០១៩ បណ្តាលឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋ ក្នុងស្រុក ៣ នៅខេត្តស្វាយរៀង ស្រុកស្វាយទាប នៅឃុំកណ្តៀងរាយ ខូចខាតទាំងស្រុង ៨ ខ្នង មធ្យម ១១ ខ្នង ស្រុកកំពង់រោទិ៍នៅ ឃុំញរ ខូចខាតទាំងស្រុង ១ ខ្នង ថ្ងៃដរដែលនោះដែរ នៅស្រុករមាសហែក ឃុំក្រសាំង ខូចខាតទាំងស្រុង ១ ខ្នង មធ្យម ១ខ្នង សរុប ២២ ខ្នង ក្នុងនោះខូចខាតទាំងស្រុងចំនួន ១០ ខ្នង មធ្យម ១២ ខ្នង ។

មានប្រសាសន៍ក្នុងឱកាសនោះ លោកស្រី ពៅ សុភាព បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះ ហើយជានិច្ចកាល តែងតែគិតគូរពីសុខទុក្ខ និងជំរុញឲ្យមានការដោះស្រាយបញ្ហានានារបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ។

ទន្ទឹមនេះ លោកស្រីក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដោយត្រូវបិទទូរទស្សន៍ ទូរសព្ទ នៅពេលមានភ្លៀងធ្លាក់ ដែលងាយនឹងបង្កឲ្យមានគ្រោះថ្នាក់ដោយសាររន្ទះ ឬខ្យល់កន្ត្រាក់ រកកន្លែងដែលមានសុវត្ថិភាព ត្រូវមើលថែទាំកូនចៅឲ្យបានល្អ ជាពិសេសក្មេងតូចៗកុំឲ្យលេងទឹកដែលអាចបង្កឲ្យមានគ្រោះថ្នាក់ដោយករណីលង់ទឹក ត្រូវថែរក្សាសុខភាព និងមានអនាម័យល្អក្នុងការរស់នៅត្រៀមឧបករណ៍សម្ភារៈ ពូជសម្រាប់ការងារបង្កបង្កើនផលនារដូវវស្សាហ៍ខាងមុខឲ្យបានទាន់ពេលវេលា ។

អំណោយដែលបានចែកជូនគ្រួសាររងគ្រោះទាំងស្រុង ១០គ្រួសារ ក្នុង ១គ្រួសារទទួលបាន អង្ករ ៣០ គីឡូក្រាម កៅស៊ូតង់ ១ ធុងទឹកជ័រ ១ ឆ្នាំងបាយ សម្ល ២ មី ១កេស ត្រីខ ១០កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប កន្ទេលបត់ ១ មុង ១ ភួយ ១ ក្រម៉ា ១ សារុង ១ ថវិកា ២០០.០០០ រៀល គ្រួសាររងគ្រោះមធ្យម ១២ គ្រួសារ ក្នុង ១ គ្រួសារទទួលបាន អង្ករ ៣០ គ.ក្រ ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប កន្ទេលបត់ ១ មុង ១ ភួយ ១ សារុង ១ ក្រម៉ា ១ ថវិកា ៥០.០០០ រៀល សមាគមន៍ភូមិប្រសូត្រ ២ ឧបត្ថម្ភថវិកា ២០០,០០០ រៀល តារយៈសាខាដល់សមាជិកក្នុងភូមិ។

ក្នុងឱកាសនោះដែរដោយដោយមើលឃើញពីតម្រូវការចាំបាច់ក្នុងការប្រកបរបរប្រចាំថ្ងៃ និងសំណូមពររបស់លោកតា ពុធ ថន អាយុ ៧៩ ឆ្នាំ រស់នៅម្នាក់ឯង មានមុខរបរដើរលក់ថ្នាំបូរាណ រស់នៅភូមិ ត្រោក ឃុំ សំបួរ ស្រុករមាសហែកសាខា បានផ្តល់កង់មួយគ្រឿង ដើម្បីដឹកថ្នាំលក់បន្តទៀត បន្ទាប់ពីកង់របស់គាត់បានខូចខាតទាំងស្រុងដោយសារអគ្គីភ័យកាលពី ថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០១៩ កន្លងទៅបន្ទាប់ពីសាខាបានឆ្លើយតបជាស្បៀង សម្ភារ និងថវិកា ម្តងរួចហើយ ៕







ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ជើញចុះប្រជុំដើម្បីស្វែងយល់ការងារ សភាពការណ៍រួមរបស់ រដ្ឋបាលសាលាខេត្ត

តាកែវ៖ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភាកម្ពុជា បានដឹកនាំគណៈប្រតិភូ ចុះជួបប្រជុំ និងពិភាក្សាការងារ ជាមួយ លោក អ៊ូច ភា អភិបាលខេត្តតាកែវ លោក លោកស្រី អភិបាលរងខេត្ត និង លោក លោកស្រី ប្រធានមន្ទីរជំនាញពាក់ព័ន្ធ ដើម្បីសិក្សាស្វែងយល់ ពី សភាពការណ៍រួមរបស់ខេត្ត ក៏ដូចបណ្តាលវិស័យ អប់រំ ទេសចរណ៍ វប្បធម៌វិចិត្រ សិល្បៈ ធម្មការ និងសាសនាក្នុងខេត្តតាកែវ ដែលកម្មវិធីនេះបានប្រារព្ធធ្វើឡើងនៅសាលប្រជុំសាលាខេត្ត។
លោក ហ៊ុន ម៉ានី បានបញ្ជាក់បង្ហាញពីបំណងរបស់ប្រតិភូ គណៈកម្មការទី៧ នៃរដ្ឋសភាគឺដើម្បីស្វែងយល់អំពីការអនុវត្តច្បាប់វឌ្ឍនភាពសំខាន់ៗនិងបញ្ហាប្រឈមនានា ដែលជាប់ពាក់ព័ន្ធជាមួយវិស័យអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌វិចិត្រសិល្បៈ និងទេសចរណ៍ ដើម្បីមានជាពុទ្ធិបន្ថែមទៀតក្នុងការជួយនៅក្នុងតួនាទីរបស់រដ្ឋសភាគឺ ដើម្បីស្វែងរកនូវព័ត៌មានមួយចំនួនហើយនិងជួយរួមចំណែកក្នុងការពន្លឿននិងធ្វើយ៉ាងណាឱ្យការអភិវឌ្ឍនៅក្នុងវិស័យទាំង៤ ដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់គណៈកម្មការទី៧នៃរដ្ឋសភានេះឱ្យកាន់តែមានការរីក ចម្រើនថែមទៀត៕




ជាប្រវត្តិសាស្ត្រដែលទីក្រុងទាំង២ (កម្ពុជា-ចិន) បានចុះហត្ថលេខាចងសម្ព័ន្ធមេត្រីជាមួយគ្នា គឺឈាន ចូលដល់ដំណាក់កាលផ្លាស់ប្តូរបទពិសោធន៍ក្នុងការអភិវឌ្ឍទីក្រុង

ក្នុងដំណើរដំណើរបេសកកម្ម ០៣ថ្ងៃ នៅខេត្តShanxi ប្រទេសចិន ទីក្រុងប៉ៃលិន ខេត្តប៉ៃលិន នៃព្រះរាជាណាចក្រកម្ពុជា និងទីក្រុងLenfin ខេត្តShanxi នៃសាធារណៈរដ្ឋប្រជាមានិតចិន បានសម្រេចចុះហត្ថលេខាលើកិច្ចព្រមព្រៀង ចងសម្ព័ន្ធមេត្រីភាព ដោយពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងសម្ព័ន្ធមេត្រីនេះ បានធ្វើឡើងនៅរៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ នៅទីក្រុងLenfin ខេត្តShanxi នៃសាធារណៈរដ្ឋប្រជាមានិតចិនរវាងលោកស៊ុន យី អភិបាលនៃគណៈអភិបាលក្រុងប៉ៃលិន និងលោក Dong Yibing អភិបាលក្រុង Lenfin ខេត្តShanxi ស្ថិតក្រោមអធិបតីភាព លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន។
លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ នេះជាការបោះជំហ៊ានទៅមុខរបស់រដ្ឋបាលក្រុងប៉ៃលិនក្នុងការចាប់ដៃចងសម្ព័ន្ធភាពលើកិច្ចសហប្រតិបត្តិការជាមួយទីក្រុងដ៏ធំរបស់មិត្តចិន ក្នុងគោលបំណងដើម្បីពង្រឹង និងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍទីក្រុងឲ្យកាន់តែវិវឌ្ឍន៍រីកចម្រើនស្របតាមគោលនយោបាយនៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយដែលដាក់ចេញដោយប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកប្រធានាធិបតីចិន ស៊ី ជិនពីង។
លោកអភិបាលខេត្ត បានមានប្រសាសន៍បន្តថា ផ្តើមចេញពីទំនាក់ទំនងការទូតដ៏យូរលង់និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំង២កាន់តែមានភាពស៊ីជម្រៅស្អិតល្មួតលើគ្រប់វិស័យចាប់តាំងពីកិច្ចសហប្រតិបត្តិការទ្វេភាគីរហូតជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងឆ្នាំ២០១០ ជាពិសេសបន្ទាប់ពីជំនួបថ្នាក់ដឹកនាំកំពូលរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក និងលោក ស៊ី ជិនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន។
ក្នុងឱកាសនោះផងដែរ លោក Dong Yibing អភិបាលក្រុង Lenfin បានថ្លែងអំណរគុណដល់កម្ពុជា ដែលបានបង្ហាញជំហរយ៉ាងម៉ឺងម៉ាត់ ក្នុងការគាំទ្រគោលនយោបាយចិនតែ១ និងចូលរួមយ៉ាងសកម្មសម្រាប់ផែនការផ្លូវ១ ខ្សែរក្រវ៉ាត់១ របស់លោក ស៊ី ជិនពីង ប្រធានាធិបតីនៃសាធារណៈរដ្ឋប្រជាមានិតចិន ហើយបានចាត់ទុកមិត្តភាពកម្ពុជា.ចិនគឺជាមិត្តដ៏ល្អ ជាដៃគូរួមសុខទុក្ខជាមួយគ្នា ជួយគ្នាទៅវិញទៅមកអស់រយៈពេលជាង៦០ឆ្នាំមកហើយ។ លោកអភិបាលក្រុងបានបន្តថា ថ្ងៃនេះគឺជាថ្ងៃប្រវត្តិសាស្ត្រដែលទីក្រុងទាំង២ បានចុះហត្ថលេខាចងសម្ព័ន្ធមេត្រីជាមួយគ្នាគឺឈានចូលដល់ដំណាក់កាលអភិវឌ្ឍន៍ផ្លាស់ប្តូរបទពិសោធន៍ក្នុងការអភិវឌ្ឍទីក្រុង។
សូមបញ្ជាក់ថា កិច្ចព្រមព្រៀងដែលភាគីទាំងបានចុះហត្ថលេខា បានបកចេញជា៣ភាសាគឺខ្មែរ.ចិន.និងអង់គ្លេសមានដូចជា៖ ១-ផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម សិក្សាអប់រំ វប្បធម៌ កសិកម្ម ទេសចរណ៍ សុខាភិបាល បណ្តុះបណ្តាលផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីជំរុញឱ្យមានការរីកចម្រើនរួមគ្នា។ ២-សម្របសម្រួលឱ្យមានការផ្លាស់ប្តូរទស្សនកិច្ចរបស់តំណាងរបស់ខ្លួនទៅវិញទៅមក។
៣-ភាគីទាំង២រក្សាទំនាក់ទំនងជាប្រចាំ ដើម្បីនិរន្តរភាពនៃការសងម្ព័ន្ធមេត្រី និងជំរុញឱ្យមានកិច្ចពិភាគ្សារវាងថ្នាក់ដឹកនាំរដ្ឋបាល និងមន្ទីរវិស័យពាក់ព័ន្ធ ដើម្បីធ្វើកិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរជាទ្វេរភាគី ក្នុងករណីដែលភាគីទាំង២ មានចំណាប់អារម្មណ៍ ដោយគោរពតាមច្បាប់នៃប្រទេសទាំង២។ ៤-ភាគីទាំង២ បានត្រៀមខ្លួនជាស្រេច ដើម្បីអនុវត្តន៍ការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការ ដោយផ្អែកលើមូលដ្ឋាន សមភាព និងផលប្រយោជន៍របស់ភាគីទាំង២៕




កម្ពុជាភ្លៀងបន្តធ្លាក់ពីកម្រិតមធ្យមទៅបង្គួរ ចាប់ពីថ្ងៃទី៥-១១ ខែមិថុនា សូមប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះបាតុភូតខ្យល់កន្ត្រាក់ និងផ្គររន្ទះ

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាសព័ត៌មានជុំវិញ បញ្ហាអាកាសធាតុនៅកម្ពុជា ដោយបញ្ជាក់ថា ចាប់ពីថ្ងៃទី០៥ ដល់ ១១ ខែមិថុនា ឆ្នាំ២០១៩ នៅកម្ពុជាភ្លៀងនឹងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ កន្លែងខ្លះអាចខ្លាំងជាលក្ខណៈឡូកាល់។
ក្រសួងធនធានទឹកបានបញ្ជាក់ថា នៅឆ្នាំ២០១៩ ជាឆ្នាំ El Nino ដែលកម្ពុជាបាននឹងកំពុងទទួលនូវឥទ្ធិពលនេះ ហើយរហូតមកដល់ពេលនេះ ឥទ្ធិពលនេះ មិនទាន់បញ្ចប់នៅឡើយទេ គ្រាន់តែឥទ្ធិពលមានការថមថយចុះបន្តិចប៉ុណ្ណោះ។
ជាមួយគ្នានេះ ក្រសួងបានអំពាវនាវដល់ប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូត ខ្យល់កន្ត្រាក់ និងផ្គររន្ទះ ៕

(សូមទស្សនាវីដេអូ) អ្នកវិភាគ៖ សម រង្ស៊ី អ្នកនយោបាយរត់ចោលស្រុកទ័លច្រក និងធ្លាក់ខ្លួនបង្កើតព័ត៌មាន ក្លែងក្លាយ ដើម្បីបម្រើមហិច្ឆតាអំណាចឆ្កួតលេលារបស់ខ្លួន