Monday, May 23, 2016

បទអត្ថាធិប្បាយ សូមកុំប្រែក្លាយជនដង្កូវសង្គមថា ជាកញ្ចក់

ក្នុង​ន័យ​លើកជើង​បក្ខពួក​ខ្លួន​ដែល​ជា​ក្រុម​តែ​មួយ លោក អេង ឆៃអ៊ាង តំណាង​រាស្ត្រ​​គណ​បក្ស​​សង្គ្រោះ​​ជាតិ​ បែរជាចាត់​ទុកជនល្មើស​មួយចំនួនដូច​ជា លោក អ៊ុំ សំអាន លោក អ៊ូរ វីរៈ និង​​មន្ត្រី​​សមាគម​អាដហុក រួម​ទាំង​លោក នី ចរិយា អគ្គ​លេខាធិការ​រង ​(គជប) ​ផង ថា​ជា “កញ្ចក់​” សំរាប់​ឆ្លុះ។
លោក អេង ឆៃអ៊ាង លើក​ឡើង​បែប​នេះ ហាក់​មាន​ចេតនាបំភ័ន្ត​មតិសាធារណៈ ធ្វើ​ឲ្យ​មាន​ការ​​យល់​ច្រឡំទៅនឹង​អភិក្រមរបស់​ប្រមុខ​រាជ​រដ្ឋាភិ​បាល ដែលបាន​ដាក់​ចេញ​ក្រោយ​ការ​បោះ​ឆ្នោត​សកល​ឆ្នាំ​២០១៣ គឺ​ “ឆ្លុះកញ្ចក់ ងូត​ទឹក ដុស​ក្អែល និង​ព្យាបាល”​។ អភិក្រម​នេះ ត្រូវ​​​បានប្រកាស ដាក់ឲ្យមន្ត្រីចាប់ពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់ជាតិអនុវត្ត គឺស្របទៅនឹងកំណែទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាលអាណត្តិទី៥។

ជាក់​ស្តែងសមិទ្ធផល​ជាច្រើន​ដែល​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៥នេះ សម្រេច​បាន​ដោយ​ប្រកាន់​​​​ខ្ជាប់​នូវអភិក្រម «ឆ្លុះ​កញ្ចក់ ងូត​ទឹក ដុស​ក្អែល និង​ព្យាបាល» មាន​ដូច​ជា ការ​កែទម្រង់​វិជ្ជាជីវៈគ្រូពេទ្យ​ក្នុង​វិស័យ​សុខាភិបាល ការ​កែទម្រង់​ប្រព័ន្ធ​អប់រំ​ក្នុង​វិស័យ​អប់រំ ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ ការ​កែ​ទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌ ការ​កែ​ទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ ការ​កែ​ទម្រង់​រដ្ឋបាល​សាធារណៈ ការ​កែ​ទម្រង់​កង​កម្លាំង​ប្រដាប់​អាវុធ កិច្ច​ការពារ​បរិស្ថាន ការ​បង្កើន​ប្រសិទ្ធភាព​នៃ​សេវា​សាធារណៈ​ជូន​ពលរដ្ឋ ការ​កាត់​បន្ថយ​ភាពក្រីក្រ​ជូន​ពលរដ្ឋ និង​ការ​ធានា​បាន​នូវ​ស្ថិរភាព និង​ការ​អភិវឌ្ឍចំបញ្ហា​របស់​ប្រជា​ពលរដ្ឋ​ជា​ដើម។ល។

វា​ជា​រឿងដ៏​គួរ​ឲ្យ​អស់​សំណើចដែល​លោក អេង ឆៃអ៊ាង បាន​ចាត់​ទុក​ជន​ល្មើសដែល​បាន​ប្រព្រឹត្ត​បទបរិហាកេរ្តិ៍ បទ​ល្មើសសូក​ប៉ាន់សាក្សី ​សមគំនិត​សូក​ប៉ាន់​សាក្សី និង​បទ​ល្មើស​ជាក់​​ស្តែង​ក្នុង​ការ​ក្លែង​បន្លំ​ឯកសារ​សាធារណៈថា ជា​កញ្ចក់​សំរាប់​ឆ្លុះ​។ ផ្ទុយ​ទៅ​វិញ កញ្ចក់​ដែល​លោក អេង ឆៃអ៊ាង​ លើក​ឡើង​នេះ វា​បានឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​នូវ​ក្អែល​យ៉ាង​ច្រើន​របស់​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដែលដុសមិន​ចេញ ឬពិបាកលាង​ឲ្យ​ជ្រះណាស់​ ដូច​​​​ករណី​ ​លោក សម រង្ស៊ី លោក កឹម សុខា និង​លោក អ៊ុំ សំអាន ជា​ដើម គឺ​សុទ្ធ​សឹង​តែ​ជាប់ពាក់​ព័ន្ធ​ទៅនឹង​ការប្រព្រឹត្ត​បទ​ល្មើស​ជា​ច្រើន រួម​នឹងការ​រុំ​ព័ទ្ធ​ទៅ​ដោយ​រឿង​អាស្រូវ​ស្នេហា​លួច​លាក់ និង​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ជា​ដើម។

ករណីលោក អ៊ុំ សំអាន តំណាងរាស្ត្រមណ្ឌលសៀមរាប បានប្រព្រឹត្តបទល្មើសជាក់ស្តែង ដោយបានព្យាយាមក្លែងបន្លំឯកសារសាធារណៈ និងបង្ហោះព័ត៌មានភូតភរកុហកជាច្រើន ជាពិសេសការបំពុលព័ត៌មានថា រាជរដ្ឋាភិបាលបានប្រើប្រាស់ផែនទីក្លែងក្លាយ ក្នុងគោលបំណងញុះញង់ឱ្យមានការរើសអើងជាតិសាសន៍ ក៏ដូចជាបង្កចលាចលនៅក្នុងសង្គម។

ករណីមន្ត្រីអាដ​ហុក និង​អគ្គលេខាធិការ​រង ​(គជប) ដែល​ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន ថ្មីៗនេះ គឺ​ដោយ​សារ​ពួក​គាត់​បាន​ព្យា​យាម​ប្រើ​ប្រាស់​សំ​ណូក​​ដើម្បី​ជំរុញឲ្យ​សាក្សី​ផ្តល់​សក្ខីកម្ម​ក្លែងក្លាយ ហើយ​អ្នក​ទាំង​អស់​នេះ ​ក៏​​បាន​សារ​ភាព​ទទួល​ស្គាល់​កំហុស​របស់​ខ្លួន​​រួច​ហើយ​ដែរ។ ​តាម​ចម្លើយ​សារ​ភាព​របស់​​មន្ត្រី​​អាដហុក និង​អគ្គលេខា​ធិការរង(គជប) គឺ​​ដោយ​សារ​ពួកគេផ្សំ គំនិត ចូលរួម​ជួយ​ការ​ពារ​​រឿង​អាស្រូវ​ពេស្យាកម្ម​របស់​ប្រធាន​ស្តីទី​គណ​បក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា។

ចំណែកករណីលោក អ៊ូរ វីរៈ អ្នកវិភាគនយោបាយរូបនេះ បានលាបពណ៌មកលើ​គណបក្ស​ប្រជាជន​កម្ពុជាថា រឿងដែលកើតមានឡើងចំពោះគណបក្សសង្គ្រោះជាតិ ជាពិសេស​​រឿងរ៉ាវស្នេហាលួចលាក់របស់លោក កឹម សុខា ជាមួយកញ្ញា ខុម ចាន់​តារ៉ាទី ឬស្រីមុំ និងស្រីក្មេងៗជាច្រើនទៀត សុទ្ធតែជាការរៀបចំរបស់គណបក្សប្រជាជនកម្ពុជា។ ការចោទប្រកាន់ដោយគ្មានភស្តុតាំង និងមូលដ្ឋានច្បាស់លាស់នេះ ត្រូវបានគណបក្សប្រជាជនកម្ពុជា សម្រេចដាក់​ពាក្យ​បណ្តឹង​ទៅ​កាន់​សាលា​ដំបូងរាជធានីភ្នំពេញ ប្តឹង​លោក អ៊ូ វីរៈ ពី​បទ​បរិហាកេរ្តិ៍


កញ្ចក់​ គឺ​ដំណាង​ឲ្យ​ភាព​ថ្លា​ បរិសុទ្ធ រួច​ចុះ​ពួក​ជន​​ដែល​ត្រូវ​បាន​ចាប់​ខ្លួន ជា​មនុស្ស​ប្រភេទ​ណា? ពួក​គេ​ទាំង​អស់​នោះ គឺ​សុទ្ធ​សឹង​តែ​ពាក់​ព័ន្ធ​បទល្មើស ជា​ឈ្លើង​សង្គម បង្ក​ភាព​វឹក​វរ ចលាចល ប្រព្រឹត្ត​ក្បត់​សតិសម្បញ្ញៈកាន់​ជើង​ជន​ល្មើស មាន​ចេតនា​ចង់​ឲ្យ​សង្គម​ជាតិ​ច្របូក​​​​​ច្របល់។ តើ​ពួក​គេ​ស័ក្តិ​សម​ជា​កញ្ចក់​ដែរ​ឬទេ? តើ​ជារបាំង ឬជាកញ្ចក់សំរាប់​ការ​ពារ​រឿង​អាស្រូវ​ស្នេហាលួច​លាក់​របស់​ប្រធាន​ស្តីទីគណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា ដែរ​ឬទេ?
ដោយ សុខ សុវណ្ណ

សារព័ត៌មាន VOD កំពុងចូលជ្រៅ ស៊ីឈ្នួលឲ្យបក្សប្រឆាំង?

តាមរយៈ​អត្ថបទ​មួយចុះ​ផ្សាយ​នៅថ្ងៃទី​២៣ ខែឧសភា ឆ្នាំ២០១៦ របស់​សារ​ព័ត៌មាន VOD  ដែ​ល​​គេ​ដឹង​ថា បំរើ​ផ្កាប់មុខ​ឲ្យគណបក្ស​ប្រឆាំង និង​ក្បត់​វិជ្ជា​ជីវៈ​របស់​ខ្លួន​ជាសា​រព័ត៌មាន​ឯករាជ្យនោះ បាន​បង្ហោះខ្លឹម​សារបំភ័ន្ត​សាធារណៈ​មតិថ្មី​មួយទៀត តាមរយៈ​ផលិត​ជាអត្ថបទ​មួយដោ​យ​ VOD ​ខ្លួន​ឯង ហើយ​បន្លំគេ​ថា ជាលិខិត​មិត្តអ្នកអាន ដោ​យដាក់ចំ​ណងជើ​ងថា ៖ យុទ្ធ​នាការឈុត​ខ្មៅ​ខ្លាំងត្រ​ង់ដឹកនាំដោ​យគ្មា​នអ្នក​ដឹកនាំ​។
បន្ទា​ប់ពីមានកា​រចុះផ្សា​យនូ​វលិខិ​តបំ​ពុលនោះ​​មក ភ្លាមៗ មាន​ក្រុមអ្ន​កវិភា​គមួយដែ​លដាក់ឈ្មោះ​ថា អ្នកវិ​ភាគតុកា​ហ្វេ បា​នបកស្រា​យបំភ្លឺត​បទៅនឹងកា​រចុះផ្សា​យនោះ ដោ​យក្រុមអ្ន​កវិ​ភាគ​តុកា​​ហ្វេ បាន​ពន្យល់​ថា៖  សូម​កុំបន្ត​បំភាន់​គេថា ក្រុម​អាវ​ខ្មៅគ្មាន​ការដឹក​នាំទៀត​ទៅ!
ខ្លឹមសា​រទាំងស្រុ​ងរបស់ក្រុ​មអ្នកវិភា​គតុកាហ្វេ បានរៀប​រាប់ថា៖ក្រៅពី​ចូលរួមផ្ស​ព្វផ្សាយពី​យុ​ទ្ធ​​នា​ការនេះ​ហើយ​នោះ VOD ខ្លួន​ឯងដែល​មាន​លោក ប៉ា ងួន​ទៀង ជាមេ​កើយក៏​បាន​ចូល​រួមយុទ្ធ​នាកា​រស្លៀ​កពាក់​ខ្មៅ​ផងដែរ។
អ្នកវិ​ភាគតុកា​ហ្វេ បា​នបន្ថែ​មថា៖ ជាងនេះ​ទៅទៀ​ត VOD បាន​ផ្សព្វផ្សា​យពី​តាក់​ទិចក្នុ​ងការធ្វើ​យុទ្ធនាកា​រស្លៀកពាក់ខ្មៅ​នេះថែមទៀ​តផង។ ទង្វើ​ទាំងនេះ​ គឺអាចឱ្យ​យើងដឹ​ងពីចម្លើ​យហើយថា តើ​VOD ជាប្រព័​ន្ធផ្សព្វផ្សា​យឯ​ករាជ្យ​រឺជា​ឧបករ​ណ៍ន​យោបាយ​បក្សប្រ​ឆាំង?
ពាក់ព័​ន្ធនឹងកា​រផលិតខ្លឹ​មសា​រជាលិខិ​តមិត្តអ្ន​កអាន មាន​ចរិតបំភ្លើ​សនេះ អ្នកវិ​ភាគតុកា​ហ្វេ បាន​អំពាវនាវ​ឲ្យប្រជា​ពលរដ្ឋ គប្បីធ្វើ​ការពិចា​រណាថា បើគ្មានកា​ររៀប​ចំក៏គ្មា​នកា​រប្រមូល​ផ្តុំដែរ!
ក្រុម​សក​ម្ម​ជន​ដីធ្លី​ SOS និង​បឹង​កក់ កំពុង​តែចូ​លរួមយុ​ទ្ធនា​ការស្លៀ​កពា​ក់ខ្មៅនេះ​យ៉ាងខ្លាំ​ងក្លា​ ដែ​លវា​ហាក់ផ្ទុ​យពីគោ​លបំ​ណ​ងដើម​នៃក្រុមស​កម្មជន​ដីធ្លីទាំ​ងអស់​នេះព្រោះ​ការទាម​ទាររបស់​ពួកគេ​ គឺមិនទា​ក់ទងនិ​ងបញ្ហា​ប្រ​ឈមជា​ក់ស្តែ​ងរបស់​ពួកគេ​ទាល់តែ​សោះ​។ អ្វីដែ​លពួ​កគេគួរ​តែកា​រទា​មទារ​នោះ គឺនិយា​យអំពី​ផល​ប៉ះ​ពាល់​នៃដំ​ណោះ​ស្រា​យដីធ្លី​ រឺជី​វភាព​រស់នៅជាក់​ស្តែង​របស់ពួ​គគេ ​ ប៉ុន្តែផ្ទុ​យទៅវិញ​ បញ្ហាទាំ​ងអស់​នេះ ​មិនត្រូវបា​នយក​មកធ្វើប្រ​ធានបទនៃកា​រតវ៉ាំឡើយ គឺពួក​គេបែរជាលាត​សន្ធឹងនូវកា​រទាមទារ ដែលប្រា​​សចាកពី​គោលបំ​ណងដើមរបស់​ខ្លួនទៅវិញ។
ក្រុម​អ្នកវិភា​គតុ​កាហ្វេ​ បាន​ធ្វើសេច​ក្តីសន្និ​ដ្ឋានថា​៖  ដូច្នេះ​តើសកម្ម​ភាពទាំ​ងអស់​នេះ ពិ​តជាផុស​ចេ​ញពីកា​រស្ម័គ្រ​ចិត្ត ដោយ​គ្មាន​អ្នក​ដឹកនាំ​មែន រឺជា​ការរៀ​បចំ​ដោយ​មាន​ប្រព័ន្ធច្បាស់​លាស់?

សូ​មមហាជ​នចូលរួ​មពិចា​រណា​ទាំង​អស់គ្នា​។


សារលិខិតជូនពររបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ជូន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅក្នុងឱកាសខួបគម្រប់ ៨២ឆ្នាំ ឈានចូល ៨៣ឆ្នាំ


សារលិខិតជូនពររបស់ សម្តេច តេជោ ហ៊ុន សែន ជូន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅក្នុងឱកាសខួបកំណើតគម្រប់ ៨២ឆ្នាំ ឈានចូល ៨៣ឆ្នាំ