ក្នុងនាមជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ព្រះរាជាណាចក្រកម្ពុជា ពិត ជា ធ្វើ បាន ល្អខ្លាំងណាស់ ទោះបីជានេះ គឺជាលើកដំបូងរបស់កម្ពុជា ប៉ុន្តែ កម្ពុជា បាន បង្កើត នូវ ប្រវត្តិ សាស្ត្រ ថ្មី សម្រាប់ កីឡាស៊ីហ្គេម ដែលមិនធ្លាប់មានប្រទេសណាមួយធ្វើដូចកម្ពុជាឡើយក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ។
កម្ពុជាបានផ្តល់នូវកន្លែងស្នាក់នៅ និងការហូបចុកយ៉ាងល្អគាប់ចិត្ត ដោយមិនគិតថ្លៃ ដល់កីឡាករ កីឡាការិនី គ្រូបង្វឹក និងប្រតិភូកីឡាទាំងអស់ ដែលមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំង១១ ប្រទេស ដែល ដឹក នាំ ក្រុម កីឡាមកចូលរួមប្រកួតនៅកម្ពុជា។ លើសពីនេះ កម្ពុជាបានសម្រេចផ្តល់ជូននូវសិទ្ធិ ក្នុង ការ ផ្សាយ បន្ត ផ្ទាល់ នូវ ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ក្នុងនាមជាម្ចាស់ផ្ទះដោយមិនគិតថ្លៃ ពីបណ្តា ប្រទេស នានា។ ជាមួយគ្នានេះ អ្វីដែលរឹតតែពិសេសនោះ គឺ សំបុត្រ ចូល ទស្សនា ការ ប្រកួត ផ្ទាល់ នៅ ពហុកីឡ ដ្ឋាន និងទីតាំងប្រកួតនានា មិនត្រូវបានគិតថ្លៃឡើយ។ កាន់តែពិសេសជាងនេះទៅទៀតនោះ គឺ បដិ សណ្ឋារ កិច្ច របស់កម្ពុជាទៅកាន់កីឡាករ កីឡាការិនី គ្រូបង្វឹក និងប្រតិភូកីឡាស៊ីហ្គេមទាំងអស់ ព្រម ទាំង ភ្ញៀវ អន្តរ ជាតិ គឺពិតជាល្អខ្លាំងណាស់។ កម្ពុជាទន់ភ្លន់ រួសរាយ រាក់ទាក់ ស្មោះត្រង់ ម៉ឹងម៉ាត់ ម៉តចត់ និង មាន ទំនួល ខុស ត្រូវខ្ពស់គួរឱ្យកោតសរសើរក្រៃលែង ក្នុងនាមជាម្ចាស់ផ្ទះ ដែល បាន ធ្វើ ឱ្យ ភ្ញៀវ ទាំង អស់ បង្ហាញ អារម្មណ៍ កក់ ក្តៅ និងរីករាយជាពន់ពេក។
បើនិយាយពីប្រវត្តិព្រឹត្តិការណ៍កីឡាស៊ីហ្គេមនេះ គឺជា ព្រឹត្តិការណ៍ កីឡា ពហុ ជាតិ សាសន៍ នៃបណ្ដាប្រទេស នៅតំបន់អាស៊ីអាគ្នេយ៍ទាំង១១ ដែលមានរួមមាន៖ កម្ពុជា ថៃ វៀតណាម ឡាវ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន ព្រុយណេ ទីម័រខាងកើត និងសិង្ហបុរី។ កីឡាស៊ីហ្គេមនេះ ត្រូវ បាន ប្រារព្ធ ធ្វើ ឡើង រៀងរាល់២ឆ្នាំម្ដង ដែលមកពីពាក្យអង់គ្លេស Southeast Asian Games ឬ SEA Games។ ដោយ ប្រទេស ជាសមាជិកផ្លាស់ប្ដូរវេនគ្នាធ្វើជាម្ចាស់ផ្ទះ។ ព្រឹត្តិការណ៍នេះរៀបចំឡើងដោយ សហព័ន្ធ កីឡា ប្រជា ជាតិ អាស៊ីអាគ្នេយ៍ (Southeast Asian Games Federation) ក្រោម ការ ត្រួត ពិនិត្យ ពីគណៈកម្មការ អូឡាំ ពិកអន្តរជាតិ (International Olympic Committee ហៅកាត់ថា IOC) និង ក្រុម ប្រឹក្សា អូឡាំពិក អាស៊ី (Olympic Council of Asia)។ កម្ពុជាពុំធ្លាប់ធ្វើជាម្ចាស់ផ្ទះ រៀបចំ ព្រឹត្តិការណ៍ កីឡា ស៊ី ហ្គេម ម្តង ណា ឡើយ បន្ទាប់ពីកីឡានេះត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៥៨ និងចាប់ផ្តើមធ្វើការប្រកួតជាលើកដំបូងនៅឆ្នាំ១៩៥៩ ដោយប្រទេសថៃធ្វើជាម្ចាស់ផ្ទះដំបូងគេ។ សម្រាប់កម្ពុជាដោយសារស្ថានភាពប្រទេសជាតិកាលពីអតីតកាល មិនអំណោយផល ទោះបីជាមានឈ្មោះជាស្ថាបនិក១រូប ក្នុងចំណោមស្ថាបនិកទាំង៧ ដែល បាន រួម គ្នា បង្កើត កីឡា ស៊ីហ្គេមនេះឡើង ដែលមានប្រទេសថៃ មីយ៉ាន់ម៉ា ម៉ាឡេស៊ី ឡាវ វៀតណាម និងសិង្ហបុរីក្តី ក៏ កម្ពុជា មិន ដែលធ្វើជាម្ចាស់ផ្ទះ រៀបចំការប្រកួតកីឡាស៊ីហ្គេមឡើយ។ កម្ពុជាបានរង់ចាំឱកាស៦៤ឆ្នាំហើយ ទំរាំ មាន ពេល វេលាដ៏ល្អដូចពេលនេះ ដែលខ្មែរអាចធ្វើបាន! នេះ គឺ ជា មោទន ភាព ដែល មិន អាច រក អ្វី មក ប្រៀប ផ្ទឹម បាន ។
តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលកំពុងដឹកនាំដោយលោក នាយក រដ្ឋ មន្ត្រី ហ៊ុន សែន ក្នុងការរៀបចំព្រឹត្តិការណ៍កីឡាតំបន់នេះបានយ៉ាងល្អប្រសើរ ហើយ កំពុង អង្រួន បេះ ដូង ប្រជា ពល រដ្ឋ កម្ពុជាទូទាំងនរគ ឱ្យពុះកញ្ជ្រោលឡើង ជាមួយនឹងស្មារតីស្នេហាជាតិ គាំទ្រកីឡាករ កីឡាការិនីកម្ពុជា គ្រប់ រូប និងគ្រប់ប្រភេទកីឡា ដែលបានផ្លាស់ប្តូរប្រវត្តិសាស្ត្រជាលើកដំបូង គឺ កម្ពុជា ទទួល បាន ចំណាត់ ថ្នាក់ ដ៏ល្អ ប្រសើរ ដែលមិនធ្លាប់មានក្នុងប្រវត្តិ នៃការប្រកួតកីឡាស៊ីហ្គេមនាពេលកន្លងមក។ កម្ពុជា ក្រៅ ពី មិន ធ្លាប់ បាន ធ្វើ ជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមហើយនោះ ចំពោះសមិទ្ធផលកីឡានេះ កម្ពុជាក៏មិនធ្លាប់មានប្រវត្តិ ជា ប្រទេស ដែល អាចឈរនៅលំដាប់ខ្ពស់ ក្នុងបញ្ជីតារាងដណ្តើមមេដាយដែរ ប៉ុន្តែស៊ីហ្គេមលើកទី៣២នេះ កម្ពុជា បែរ ជា ទទួល បានមេដាយច្រើនសន្ធឹកសន្ធាប់លើសពីការរំពឹងទុកទៅទៀត។ នេះ គឺ ជា មោទនភាព ដ៏ ក្រៃ លែង សម្រាប់ ប្រជា ជនកម្ពុជា ហើយនេះក៏ជាមហាព្រឹត្តិការណ៍គួរជាទីចងចាំបំផុត សម្រាប់វិស័យកីឡានៅកម្ពុជាផងដែរ។
ក្រៅពីកីឡាករ កីឡាការិនី ក្នុងស្រុករបស់កម្ពុជា អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ គឺស្មារតីស្នេហាជាតិ ពី ក្រុម កីឡាករ កីឡាការិនីកម្ពុជា ដែលរស់នៅតាមបណ្តាប្រទេសនានាក្នុងសកលលោក បាន ធ្វើ ដំណើរ ដោយ មោទន ភាពបំផុត មកកាន់ទឹកដីកម្ពុជា ដើម្បីឈរប្រកួតតំណាងឱ្យប្រទេសកម្ពុជារបស់ពួកគេ។ នេះ គឺ ជា ស្មារតី មហាសាមគ្គី និងជាក្តីរំជើបរំជួលណាស់សម្រាប់កម្ពុជា។ ពិតណាស់ថា ស្មារតីកីឡា ស្មារតីស្នេហាជាតិ និង ស្មារតីសាមគ្គីដ៏រឹងមាំ និងពោរពេញដោយមោទនភាពនេះ គឺពិតជាបានកើតឡើងហើយនៅកម្ពុជា ក្រោម ដំបូល នៃសុខសន្តិភាព ស្របនិងទិសស្លោក «កីឡារស់ក្នុងសន្តិភាព»។ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើក ទី៣២ នេះ គឺជាសមិទ្ធផលដ៏ធំធេង១ទៀត របស់រាជរដ្ឋាភិបាល ដែល បាន ឆក់ យក បេះ ដូង មហាជន កម្ពុជា គ្រប់ រូប ទាំងប្រុសស្រី ចាស់ ក្មេង ឱ្យបង្ហាញនូវសេចក្តីមោទនជាពន់ពេក ចំពោះប្រទេសជាតិរបស់ខ្លួន។
កម្ពុជា ធ្វើបានល្អខ្លាំងណាស់ ទាំងការរៀបចំទទួលបដិសណ្ឋារកិច្ច គណៈប្រតិភូកីឡា ការរៀបចំ ការ ប្រកួត ការរៀបចំពិធីបើកព្រឹត្តិការណ៍កីឡាដែលមានទស្សនីយភាពដ៏អស្ចារ្យ និង ការ រៀបចំ សន្តិសុខ សណ្តាប់ ធ្នាប់ នានា គឺគ្រប់គ្រងបានយ៉ាងល្អប្រសើរខ្លាំងណាស់។ ជារួមលទ្ធផលដ៏ជាទីគាប់ប្រសើរនេះ គឺ ពិត ជា បាន កើត ឡើងក្រោមកិច្ចខិតខំប្រឹងប្រែងដ៏ខ្លាំងក្លារបស់រាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដែល មាន តួនាទីក្នុងការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមដែលជាព្រឹត្តិការណ៍កីឡា ដ៏ ធំ ប្រចាំ តំបន់ អាស៊ី អាគ្នេយ៍ បាន យ៉ាង ល្អ ប្រសើរ លើសពីការរំពឹងទុក។ កម្ពុជាពិតជាទទួលបាននូវកិត្តិយសដ៏ឧត្តុង្គឧត្តម ហើយ ព័ត៌មាន ពី ព្រឹត្តិ ការណ៍ ស៊ីហ្គេមផ្សាយចេញពីប្រទេសកម្ពុជា បាននឹងការកំពុងចែងចាំង បង្ហាញ ពន្លឺ ទៅ កាន់ ពិភព លោក ឱ្យ ស្គាល់ កេរ្តិ៍ឈ្មោះ នៃដែនដីសុវណ្ណភូមិរបស់យើងកាន់តែសុះសាយ។ កម្ពុជារំពឹងយ៉ាងមុតមាំថា តាម រយៈ ព្រឹត្តិ ការណ៍នេះ កម្ពុជានឹងត្រូវបាន ពិភពលោក ចាប់អារម្មណ៍កាន់តែច្រើនឡើងៗ ហើយ កម្ពុជា នឹង ត្រៀម ខ្លួន ដើម្បី ធ្វើ ជាម្ចាស់ផ្ទះ ដែលផ្តល់ឱ្យភ្ញៀវនូវភាពកក់ក្តៅបំផុត។ កម្ពុជានឹងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ ដ៏ល្អ បំផុត សម្រាប់ ភ្ញៀវ ទេសចរ និងវិនិយោគិន ដែលមកពីបណ្តាប្រទេសនានាជុំវិញពិភពលោក។ នេះ គឺ ជា ក្តី សង្ឃឹម នៃ ភាព រីក ចំរើន ជឿនលឿនរបស់កម្ពុជាក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះ៕
ដោយ៖ ពៅ ធីតាវណ្ណ