មន្ដ្រីរៀបចំព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដឆ្នាំ២០១៥
និងជាអ្នកនាំពាក្យនៃកម្មវិធីនោះ លោក
សោម រតនា បានបញ្ជាក់ថា រចនាបទខ្លោងទ្វារអង្គរសង្ក្រាន្ដ សម្រាប់អបអរឆ្នាំថ្មីប្រពៃណីខ្មែរនៅតំបន់អង្គរនោះ
មិនមានអ្វីប្រាសចាកពីរចនាបថរបស់ខ្មែរនោះទេ ។
ការលើកឡើងនេះ
គឺបន្ទាប់ពីមានការរិះគន់ពីក្រុមប្រឆាំងដែលប្រើប្រាស់បណ្តាញផ្សព្វផ្សាយសង្គម
ហ្វេសប៊ុក មួយចំនួន ជក់ខ្យល់នឹងការរិះគន់ វាយប្រហារ
ខំបង្កើនយុទ្ធនាការប្រឆាំង បើទោះជាការរៀបចំបែបណាក៏ខុសចិត្តពួកគេដែរនោះ
ក្នុងន័យថា ជំទាស់គ្រប់ជំហ៊ាន ប៉ុន្តែ ការចូលរួមដោយស្មោះស
និងលើកស្ទួយតម្លៃវប្បធម៌ជាតិខ្មែរមិនមានឡើយ។
ក្រុមអ្នករិះគន់ទាំងនោះ
នៅលើទំព័របណ្ដាញសង្គមហ្វេសប៊ុក និងអ្នកខ្លះបញ្ចេញនូវកាយវិការដូចជាខឹងសម្បារហួសហេតុជាមួយអ្នករៀបចំកម្មវិធីដោយចោទប្រកាន់ថា
ខ្លោងទ្វារនោះជារចនាបថវៀតណាម និងចិន ទៅវិញ។
តើខ្មែរណាដែលមិនស្រឡាញ់
និងលើកស្ទួយតម្លៃខ្មែរ ឬមួយក៏គិតថា ឲ្យតែអ្នករៀបចំកម្មវិធី
ដែលមិនមែនជាក្រុមគាំទ្រនយោបាយបក្សខ្លួន គឺត្រូវតែប្រឆាំង
និងជំទាស់លើគ្រប់បញ្ហា?
អ្នកនាំពាក្យនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ
លោក សោម រតនា បានថ្លែងថា ក្បាច់រចនា ដែលធ្វើឡើងនៅខ្លោងទ្វារអង្គរសង្ក្រាន្ដ
ដូចជារាជរថ ឬដងស្នារ និងក្បាច់រចនាផ្សេៗទៀត
គឺធ្វើឡើងស្របតាមក្បួនខ្នាតក្បាច់ខ្មែរ ដែលបោះពុម្ពដោយ អង្គការរៃយំ
និងយកគំរូតាមក្នុងព្រះវិហារព្រះកែវមរកតផងដែរ ពោល គឺជារចនាបទខ្មែរពិតៗ
ហើយលោក សោម រតនា បញ្ជាក់ថា ខ្លោងទ្វារអង្គរសង្ក្រាន្ដនោះមិនទាន់យកជាផ្លូវការនៅឡើយទេ
ដោយលោកអះអាងថា កំពុងដំណើរការសាងសង់ លាបពណ៌ឲ្យត្រូវតាមក្បួនច្បាប់ខ្មែរ ដូច្នេះ
ក្នុងដំណាក់កាលនេះ ទាមទារឲ្យមានការចូលរួមមិតិយោបល់បន្ថែម
ដើម្បីស្ថាបនាឲ្យបានល្អប្រសើរ។
ការរៀបចំព្រឹត្តិការណ៍អ្វីមួយជាប្រវត្តិសាស្ត្រ
គឺគណៈកម្មការរៀបចំពិធី និង អាជ្ញាធរជាតិអប្សរា បានខិតខំរិះរកវិធីរៀបចំក្បាច់រចនា
ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្ដរជាតិនិងចង់បង្ហាញពីរចនាបថរបស់ខ្មែរជូនអន្តរជាតិបានស្គាល់ផងដែរ
។ ប៉ុន្តែ សារជាតិរបស់ក្រុមប្រឆាំង
គឺដោយសារការប្រកាន់ខ្ជាប់នូវទម្លាប់រិះគន់ វាយប្រហារ និងនិយាយបំបោង
មួលសភាការណ៍ ដោយពួកគេជាប់ស្អិតនឹងការរើសអើងជាតិសាសន៍ហួសហេតុ
គឺក្រុមប្រឆាំងបានបង្កើនល្បឿនរិះគន់ នៅក្នុងចេតនាបំផ្លាញ
ជាជាងការចូលរួមស្ថាបនា ហើយមិនត្រឹមតែប៉ុណ្ណោះ
ក្រុមអ្នកលេងហ្វេសប៊ុកមួយចំនួនទៀត ដោយចរិតប្រឆាំង
និងប៉ុនប៉ងបង្កអស្ថិរភាពសង្គម ជាពិសេស
ចង់បំផ្លាញនូវព្រឹត្តិការណ៍ដ៏សំខាន់នោះឲ្យអាប់អួរ
គឺជានិច្ចកាលពួកប្រឆាំងតែងតែបង្កើតបញ្ហាភ្ជាប់ទៅជាមួយបញ្ហាជាតិសាសន៍
និងការលាបពណ៌ ។ ជាក់ស្តែង មានការបង្ហោះផ្សាយថា
ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត
នាឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ ពួកគេបំផុសថា យួនរៀបចំផែនការដើម្បីបំផ្លាញអង្គរវត្ត
ហើយថានឹងមានបញ្ហាគ្រោះថ្នាក់កើតឡើង
ក្នុងន័យនិយាយបំភ័យពលរដ្ឋខ្មែរកុំឲ្យចូលរួមជាដើម។
សម្តីអស់ទាំងនេះ
គឺជាការប្រឌិតឡើងដោយក្រុមជ្រុលនិយមមួយចំនួន ដែលយល់អគតិចំពោះសង្គមជាតិ
និងក្នុងខួរក្បាលពួកគេ រិះរកតែវិធីណាបំពុល និងបំផ្លាញបរិយាកាសសង្គមប៉ុណ្ណោះ
ដោយគេអាចគិតថា ពួកក្រុមនោះប្រឆាំង និងមានចេតនាបង្កចលាចល នៅពេល
ប្រមុខដឹកនាំរាជរដ្ឋាភិបាល សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន
និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ អាន
នឹងជាអធិបតីក្នុងពិធីបើកនិងការប្រព្រឹត្តិទៅនៃកម្មវិធីនោះ ដែលមានមហាជនចូលរួមយ៉ាងច្រើនកុះករ។
សូមបញ្ជាក់ថា
ព្រឹតិ្ដការណ៍អង្គរសង្ក្រាន្ដ ឆ្នាំ២០១៥នេះ រៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា
ដែលដឹកនាំផ្ទាល់ដោយ ឯកឧត្តម ហ៊ុន ម៉ានី ជាប្រធាន ហើយគេរំពឹងថា នឹងមានភ្ញៀវទេសចរទៅកម្សាន្តក្នុងព្រឹត្តិការណ៍នេះប្រមាណ៥០ម៉ឺន
នាក់ ៕