នៅឆ្នាំ ២០១៧ សហភាពអឺរ៉ុប (EU) និងអាស៊ាន បានប្រារព្ធខួប ៤០ ឆ្នាំ នៃទំនាក់ទំនងការទូត ដោយថា បញ្ហាពាណិជ្ជកម្មគឺជាវិស័យដ៏ចម្បងនៃទំនាក់ទំនងរបស់ពួកគេ។ ក្នុងឋានៈជាប្រធានអាស៊ាន ប្រទេសសិង្ហបុរីនៅឆ្នាំនេះ បានរៀបចំកិច្ចប្រជុំកំពូលពាណិជ្ជកម្ម អាស៊ាន-EU លើកទី៦ ដែលកិច្ចប្រជុំនេះ គាប់ជួនទៅនឹងកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី ២៤ ដែលធ្វើឡើងពីថ្ងៃទី១ ដល់ ទី៣ ខែមីនា ឆ្នាំ ២០១៨ នេះ។
នៅឯកិច្ចប្រជុំកំពូលពាណិជ្ជកម្ម អាស៊ាន-EU សេចក្តីថ្លែងការណ៍បើកកម្មវិធីបានធ្វើឡើងដោយលោក Donald Kanak ប្រធានក្រុមប្រឹក្សាពាណិជ្ជកម្ម អាស៊ាន-EU, ឯកឧត្តម Francisco Fontan អគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំអាស៊ាន និងឯកឧត្តម Lim Hng Kiang រដ្ឋមន្រ្តីឧស្សាហកម្ម និងពាណិជ្ជកម្មរបស់សិង្ហបុរី។ លោកស្រី Cecilia Malmstrom ស្នងការពាណិជ្ជកម្មរបស់ EU លោក Wilf Blackburn នាយកប្រតិបត្តិនៃក្រុមហ៊ុនធានារ៉ាបរង Prudential Singapore បានថ្លែងសុន្ទរកថា អំពីបញ្ហាសំខាន់ៗនៅក្នុងកិច្ចប្រជុំនេះ។
ភាគីទាំងអស់ បានផ្តោតលើសារៈសំខាន់នៃការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាង EU និងអាស៊ាន ដើម្បីឆ្លើយតបទៅនឹងភាពប្រឈមនៃបរិយាកាសពាណិជ្ជកម្មពិភពលោក។
លោកស្រី Cecilia Malmstrom បាននិយាយថា “ជាចុងក្រោយ គោលដៅគឺធ្វើការងារឆ្ពោះទៅរកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងតំបន់ និងតំបន់។ FTA រវាងតំបន់ និងតំបន់ នឹងបើកចំហទីផ្សារអាស៊ានបន្ថែមទៀត និងបង្កើតសក្តានុពលកាន់តែខ្លាំងសម្រាប់ការវិនិយោគផ្ទាល់ពីបរទេស (FDI)។ ក្នុងពេលបច្ចុប្បន្ន EU មានទំហំពាណិជ្ជកម្មជាមួយអាស៊ាន ប្រមាណជា ១៣,៥ ភាគរយ ដែលចំនួននេះ ធ្វើឱ្យ EU ក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អាស៊ាន។ កិច្ចពិភាក្សា FTA រវាងតំបន់ និងតំបន់ ស្ថិតក្រោមកិច្ចប្រជុំប្រឹក្សាមួយ ដែលត្រូវបានគេរំពឹងទុកថា នឹងធ្វើឡើងនៅឆ្នាំ ២០១៩ ដើម្បីពិភាក្សាលើបញ្ហាផ្សេងៗបន្ថែមទៀត។
ទន្ទឹមនឹងនោះដែរ EU បានស្ថាបនាទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីជាមួយនឹងប្រទេសអាស៊ាននីមួយៗ។ កន្លងមក កិច្ចព្រមព្រៀងពាណិជ្ជកម្មទេ្វភាគីទាំងនេះ គឺធ្វើឡើងជាមួយប្រទេស សិង្ហបុរី ថៃ វៀតណាម និងឥណ្ឌូនេស៊ី។ ការចរចាទ្វេភាគីរវាង EU និងសិង្ហបុរី បានផ្តួចផ្តើមឡើងនៅឆ្នាំ ២០១៤ ក៏ប៉ុន្តែ វាត្រូវបានពន្យាពេលវិញ ដោយសារបញ្ហាផ្លូវច្បាប់មួយចំនួន។ ការរៀបចំឯកសារផ្នែកច្បាប់នេះ ត្រូវបានគេរំពឹងថា នឹងផ្ញើទៅកាន់ក្រុមប្រឹក្សាពាណិជ្ជកម្ម EU-ASEANនិងសភាអឺរ៉ុប ដើម្បីធ្វើការអនុម័ត។
លោកស្រី Malstrom បាននិយាយថា “ប្រសិនបើអ្វីៗដំណើរការល្អ យើងសង្ឃឹមថា កិច្ចព្រមព្រៀងអាចនឹងចូលជាធរមាននៅចុងឆ្នាំនេះៗ។”
ការតភ្ជាប់ក៏ជាចំណុចចម្បងមួយនៃការពិភាក្សានៅក្នុងកិច្ចប្រជុំកំពូល ដែលតាមទារឱ្យមានការពិភាក្សាលើបញ្ហាគោលនយោបាយ និងបទបញ្ញត្តិផងដែរ។ ការអនុវត្តន៍ច្រកចេញចូលតែមួយរបស់អាស៊ានកន្លងមក គឺជាការអភិវឌ្ឍមួយ ដែលសាទរដោយភាគីទាំងអស់នៅក្នុងកិច្ចប្រជុំ។ សារៈសំខាន់ជាមូលដ្ឋាន ការផ្តួចផ្តើមរបស់តំបន់បានអនុញ្ញាតឱ្យមានការផ្លាស់ប្តូរឯកសារឆ្លងកាត់ព្រំដែនដោយស្វ័យប្រវត្តិរវាង កំពង់ផែ និងអាកាសយាន្តដ្ឋាន ដែលនឹងសម្របសម្រួលផ្នែកពាណិជ្ជកម្មកាន់តែប្រសើរឡើង៕
ប្រភព៖ The Asean ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨
Tuesday, March 13, 2018
ក្រសួងការងារចេញសេចក្តីប្រកាសព័ត៌មានស្តីពីឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នៅចំណុចភូមិស្តុកស្លាត ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ
នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ នៅចំណុចភូមិស្តុកស្លាត ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដោយបានបញ្ជាក់ថា ជនរងគ្រោះទាំងអស់បានទទួលការជួយសង្រ្គោះពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច និងមន្រ្តីបេឡាជាតិរបបសន្តិសុខសង្គមនៃក្រសួងការងារដោយយកចិត្តទុកដាក់ជាទីបំផុត។
សេចក្តីប្រកាសព័ត៌មាននេះក៏បានបញ្ជាក់ថា គ្រោះថ្នាក់ក្រឡាប់រថយន្តដឹកកម្មករ មានកម្មករនិយោជិតជិះក្នុងរថយន្តសរុបចំនួន៦០នាក់ មានកម្មករនិយោជិតរងរបួសចំនួន៤៧នាក់ របួសស្រាល ៤០នាក់ របួសធ្ងន់ ០៦នាក់ និងស្លាប់ចំនួន០១នាក់ផងដែរ។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏សូមចូលរួមរំលែកទុក្ខក្រៀមក្រំ និងអាណិតស្រឡាញ់ជាទីបំផុតជាមួយក្រុមគ្រួសារ និងញាតិមិត្តទាំងអស់នៃសព និងជនរងគ្រោះ៕
សូមអានសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារខាងក្រោម៖

លោកឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់ អញ្ជើញជាអធិបតីភាពក្នុងពិធី បញ្ចុះខណ្ឌសីមានិងសម្ពោធសមិទ្ធផលនានាក្នុងវត្តបឹងខ្នារដាក់អោយប្រើប្រាស់ជាផ្លូវការ
កំពង់ឆ្នាំង៖ សមិទ្ធផលនានាក្នុងវត្តបឹងខ្នារស្ថិតក្នុងភូមិវត្តឃុំខ្នាឆ្មារស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បានចំណាយទឹកប្រាក់កសាងអស់ចំនួន៧៦២.៧៦៣ដុល្លារ ត្រូវបានសម្ភោធដាក់អោយប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃ១០រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី ប្រតិភូក្រសួងការពារជាតិ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត ប្រធានអង្គភាពជុំវិញខេត្ត កាកបាទក្រហម កាយរឹទ្ធ ស.ស.យ.ក ស្រុក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋចូលរួមចំនួន ២១៣២នាក់។
តាមរបាយការណ៍ស្វាគមន៍របស់លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា សមិទ្ធផលនានាដែលសម្ពោធអោយប្រើប្រាស់ជាផ្លូវការណ៍ថ្ងៃនេះរួមមាន សាលាធម្មសភា របងវត្ត ខ្លោងទ្វារ បង្គន់ អាងទឹក ព្រះវិហារ។ល។ សរុបអស់ថវិកាចំនួន ៧៦២.៧៦៣ដុល្លារ។ លោកឈួរ ច័ន្ទឌឿន បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅដល់លោកឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់ និងថ្នាក់ដឹកនាំក្រសួងការពារជាតិព្រមទាំងសប្បុរសជនដែលបានជួយកសាងវត្តបឹងខ្នារសំរាប់ទុកអោយប្រជាជនប្រើប្រាស់ និងគោរពបូជាសូមមានសុខភាពជួបប្រទះតែ និងសេចក្តីសុខ និងទទួលបានជ័យជំនៈគ្រប់ភារកិច្ច។
មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់ បាន ថ្លែងនូវការ កោតសរសើរ ថ្នាក់ដឹកនាំក្រសួងការពារជាតិ អាជ្ញាធរដែនដី ព្រះសង្ឃ គណៈកម្មការ អាចារ្យវត្ត និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលបានរួបរួមសាមគ្គីគ្នា កសាងបាននូវសមទិ្ធផលជាច្រើនក្នុងទីអារាមនេះ។ លោកបានមានប្រសាសន៍បញ្ជាក់ទៀតថា ក្នុងរយៈពេល ៣៩ឆ្នាំកន្លងទៅនេះ ផ្តើមចេញពីថ្ងៃជ័យជំនះ៧មករា កម្ពុជាមានការផ្លាស់ប្តូរយ៉ាងធំធេង ដែលនឹកស្មានមិនដល់ ។ ពីទឹកដីមួយដែលនៅសល់តែគំនរផេះផង់ ស្លាកស្នាមនៃសង្រ្គាម និង អំពើប្រល័យពូជសាសន៍ បានក្លាយមកជាទឹកដីកំពុងអភិវឌ្ឍន៍មានការរីកចំរើនលើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រហើយការរីកចំរើនទាំងនេះបានដោយសារការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់លោកនាយករដ្ឋមន្រ្ដី ដែលជាប្រមុខដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ជាពិសេសនយោបាយឈ្នះឈ្នះលោកជានាយករដ្ឋមន្រ្តីបានធ្វើប្រទេសជាតិមានស្ថេរភាព សន្តិភាព គ្មានតំបន់អប្បគមន៍គឺយើងរស់ក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ក្រោមម្លប់ព្រះមហាក្សត្រតែមួយ មានបាវចនាតែមួយ ជាតិសាសនាព្រះមហាក្សត្រ។
នៅចុងបញ្ចប់លោកឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់ បានបំពាក់គ្រឿងឥស្សរិយយសជូនដល់ព្រះចៅអធិការវត្តបឹងខ្នារ និងឧបត្ថម្ភថវិកាដល់សមត្ថកិច្ច និងយាយជីតាជី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាកបាទក្រហម កាយរិទ្ធ ស.ស.យ.កស្រុក និងបានកាត់ខ្សែបូណ៌សម្ភោធសមិទ្ធផលនានា និងកាត់ខណ្ឌសីមាព្រះវិហារក្នុងវត្តបឹងខ្នារដាក់អោយប្រើប្រាស់ចាប់ពីថៃ្ងនេះតទៅផងដែរ ៕

លោកឧបនាយករដ្ឋមន្រ្ដី ស ខេង អនុញ្ញាតឲ្យលោកស្រី រ៉ូណា ស្មីត ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
លោកឧបនាយករដ្ឋមន្ដ្រី ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨នេះ បានអនុញ្ញាតឲ្យអ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា លោកស្រី រ៉ូណា ស្មីត ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
សូមជម្រាបថា លោកស្រី រ៉ូណា ស្មីត បានចាប់ផ្តើមបំពេញទស្សនកិច្ចនៅកម្ពុជាជាថ្មី ចាប់តាំងពីថ្ងៃទី៥ មីនាមក ដើម្បីពិនិត្យមើលឡើងវិញ ពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និងអនុសាសន៍របស់លោកស្រី ដែលបានដាក់ជូនរដ្ឋាភិបាល កាលពីឆ្នាំ២០១៧។
ក្នុងអំឡុងពេលទស្សនកិច្ចរយៈពេល១០ថ្ងៃនេះ អ្នកជំនាញរូបនេះ គ្រោងជួបប្រជុំជាមួយមន្ត្រី ជាន់ខ្ពស់របស់រដ្ឋាភិបាល តំណាងសង្គមស៊ីវិល និងសមាជិកសហគមន៍ការទូតនានាផងដែរ ៕

នាយឧត្តមសេនីយ៍ គន់ គីម៖ សម រង្ស៊ី ជាអ្នកនយោបាយបញ្ច្រាស់ទិសនាំគ្រោះសម្រាប់ជាតិ មាត់ស្អប់យួន តែលួចចាប់ដៃយួន
មណ្ឌលគិរី៖ ក្នុងពិធីប្រគល់មេដាយការពារជាតិ និងសំណេះសំណាលជាមួយអតីតយុទ្ធជននៅក្នុង ខេត្តមណ្ឌលគិរី នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាសមាគមអតីតយុទ្ធជន បានរិះគន់ និងវាយប្រហាររិះ គន់ខ្លាំងៗទៅការធ្វើនយោបាយរបស់ទណ្ឌិត សម រង្ស៊ី។ នាយឧត្តមសេនីយ៍ គន់ គីម បានហៅការធ្វើ នយោបាយស្អប់យួន តែលួចធ្វើការជាមួយយួន ហើយសន្យាកាត់ដីប្រគល់ឲ្យជនជាតិភាគតិចយួន គឺជានយោបាយដ៏ពិសពុល និងគ្រោះថ្នាក់បំផុតសម្រាប់ជាតិកម្ពុជា។
នៅចំពោះមុខអតីតយុទ្ធជន ២៦៣នាក់ រួមនិងថ្នាក់ដឹកនាំខេត្តមណ្ឌលគិរីជាច្រើនរូបទៀតនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨នេះ នាយឧត្តមសេនីយ៍ គន់ គីម បានលើកឡើងថា ទណ្ឌិត សម រង្ស៊ី ធ្វើនយោបាយដោយមិន បានតម្កល់ប្រយោជន៍ជាតិជាចម្បងនោះឡើយ ពោលគឺគេហ៊ានប្រើគ្រប់មធ្យោបាយទោះបីខ្មៅកខ្វក់ ពិសពុល ឬនាំគ្រោះសម្រាប់ជាតិ ក៏ហ៊ានលេងដែរឲ្យតែបានសម្រេចមហិច្ឆតាខ្លួន។
ការលើកឡើងរបស់នាយឧត្តមសេនីយ៍ គន់ គីម បែបនេះ បានធ្វើឡើងបន្ទាប់ពីរូបលោកបានឃើញនូវកិច្ចព្រម ព្រៀងរបស់លោក សម រង្ស៊ី ជាមួយលោក កុក ស ជនជាតិភាគតិចវៀតណាម និងជាមេទ័ពយួនខាងត្បូង មួយរូប ដែលបានធ្វើឡើងកាលពីឆ្នាំ២០១៣។ ក្នុងកិច្ចព្រមព្រៀងនេះ លោក សម រង្ស៊ី បានអះអាងថា នឹងផ្តល់ដីចំនួន៤ខេត្តរួមមាន ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងក្រចេះ ទៅឲ្យជនជាតិភាគតិចយួនគ្រប់គ្រង និងរស់នៅដោយសេរី។
ជាពិសេសនៅថ្ងៃនេះតែម្តងលោក សម រង្ស៊ី ក៏ត្រូវបានគេទម្លាយផងដែរថា កាលពីឆ្នាំ២០០៣-២០០៤ បានលួចជួបចរចាសម្ងាត់ជាមួយមេដឹកនាំវៀតណាម លោក ង្វៀន វ៉ាន់គឹម អតីតឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេសវៀតណាម និងមន្រ្តីការទូតជាន់ខ្ពស់របស់វៀតណាម នៅទីក្រុងហាណូយ។ បើតាមការទម្លាយការទៅជួបនាពេលនោះ គឺនិយាយលើកិច្ចការព្រំដែនរវាងកម្ពុជា-វៀតណាម។
«គេតែងតែនិយាយថា ស្អប់យួន មួយមាត់ក៏ស្អប់យួន តែលួចធ្វើការស្ងាត់ៗជាមួយយួន រហូតសន្យាកាត់ ដីឲ្យយួននៅពេលគេឈ្នះឆ្នោតទៀត។ នេះជានយោបាយមួយដ៏ខ្មៅកខ្វក់ និងពិសពុលជាទីបំផុត ជាពិសេស វាងាយនាំគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់ជាតិយើង»។ នាយឧត្តមសេនីយ៍ គន់ គីម បញ្ជាក់។
កុក ស ត្រូវបានគេដឹងថា ជាមេទ័ពយួនខាងត្បូងមួយរូបក្នុងសម័យសង្គ្រាមវៀតណាម ហើយ កុក ស ក៏ជាសម្ព័ន្ធមិត្តនៃរបបសាធារណរដ្ឋខ្មែររបស់ លន់ នល់ ផងដែរ។ កុក ស ក៏បាន មកជួយទ័ពលន់ នល់ ដើម្បីច្បាំងជាមួយទ័ពខ្មែរក្រហមថែមទៀតផង។
នាយឧត្តមសេនីយ៍ គន់ គីម បានហៅការឃុបឃិតរបស់ទណ្ឌិត សម រង្ស៊ី នាពេលនេះ គឺជាការធ្វើនយោបាយ មួយដូចទៅនឹងក្រុមក្បត់ជាតិសាធារណរដ្ឋខ្មែរផងដែរ។ ទីបំផុតទៅនយោបាយនេះហើយ ដែលនាំឲ្យជាតិ កម្ពុជាត្រូវអន្តរាយ។
តែទោះជាយ៉ាងណា នាយឧត្តមសេនីយ៍ គន់ គីម បានអះអាងថា ពុតត្បុតដ៏ពិសពុល និងអាក្រក់របស់ អ្នកនយោបាយបំផ្លាញជាតិទណ្ឌិត សម រង្ស៊ី ត្រូវបានរលាយក្រោមភាពឈ្លាវៃនៃការដឹកនាំរបស់ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ដោយបានវាយបំបែកនូវចលនារបស់ពួកគេ។ នាយឧត្តមសេនីយ៍ គន់ គីម បន្តថា ប្រសិនបើល្បិចកិច្ចកលនេះរកមិនឃើញ ហើយវាយកម្ចាយមិនទាន់ពេលវេលាទេ នោះភាពអន្តរាយ សម្រាប់ជាតិកម្ពុជានឹងកើតមានជាក់ជាមិនខាន។
ក្នុងពិធីបំពាក់មេដាយការពារជាតិជូនអតីតយុទ្ធជន ដែលសុទ្ធសឹងជាអ្នកបានធ្វើពលីកម្មសព្វបែបយ៉ាង សម្រាប់បុព្វហេតុជាតិមាតុភូមិនោះ នាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងទទូចដល់អតីតយុទ្ធជន រួមនិងជន រួមជាតិ ត្រូវតែរួមគ្នាប្រឆាំងជាមួយទង្វើនាំជាតិធ្លាក់ទៅរកភាពអន្តរាយរបស់ទណ្ឌិត សម រង្ស៊ី នេះ ៕

នៅព្រឹកនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ កំណាត់ផ្លូវជាតិលេខ១ដែលចំណាយទឹកប្រាក់អស់ប្រមាណ២៣លានដុល្លារអាមេរិក
នៅព្រឹកថ្ងៃអង្គារិ៍ ១២រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ១។
គម្រោងសាងសង់កំណាត់ផ្លូវជាតិលេខ១ ដំណាក់កាលទី៤ មានប្រវែងសរុប ៤គីឡូម៉ែត្រ គិតចាប់ពីទីប្រជុំជន ត្រង់ចំណុចគល់ស្ពានព្រះមុនីវង្ស ត្រើយខាងកើត គីឡូម៉ែត្រ លេខ០+០០០ ដល់គីឡួម៉ែត្រ ៤+០០០ ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ កំណាត់ផ្លូវនេះសាងសង់ដោយក្រុមហ៊ុនជប៉ុន ដោយបានចំណាយថវិកាជាង ២៣លានដុល្លារអាមេរិក ក្នុងនោះថវិកាប្រមាណជា ១៦លានដុល្លារអាមេរិក ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន និងថវិកា ៧,៨៧លានដុល្លារអាមេរិក ជាថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ដោះស្រាយគោលនយោបាយ និងផលប៉ះពាល់៕

Subscribe to:
Posts (Atom)