Friday, March 30, 2018
ចម្លាក់តោនៅប្រាសាទក្រវ៉ាន់ចំនួនមួយត្រូវបានតម្កល់ទុកនៅកន្លែងដើមវិញក្រោយជួសជុលអស់ រយៈពេលមួយឆ្នាំ
ក្រុមអ្នកជំនាញអភិរក្សថ្មនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការបស់អាជ្ញាធរជាតិអប្សរា បានធ្វើការជួសជុលចម្លាក់តោចំនួនមួយនៅប្រាសាទក្រវ៉ាន់ ស្ថិតក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប រួចរាល់ជាស្ថាពរហើយ។
លោក រីក រ៉េត អ្នកជំនាញអភិរក្សថ្មនៃអាជ្ញាធរជាតិអប្សរាបានលើកឡើងថា ចម្លាក់តោថ្មនេះ មុនការជួសជុលមានសភាពទ្រុឌទ្រោម បែកបាក់រូបរាងជាកំណាត់តូចធំនៅលើដីមុខប្រាសាទ។ កាលពីសម័យបារាំង ចម្លាក់តោនេះត្រូវបានអ្នកជំនាញបារាំងជួសជុលម្តងរួចហើយ តែការជួសជុលនោះ គ្រាន់តែយកស៊ីម៉ង់ត៍និងដែកមកប្រើបិទភ្ជាប់ឱ្យមានលំនឹងអាចឈរបានប៉ុណ្ណោះ ប៉ុន្តែក្រោយមកវាក៏បានបែកបាក់ជាបន្តបន្ទាប់តាមអាយុកាលស៊ីម៉ងត៍។
លោក រ៉េត បន្តទៀតថា ដូច្នេះដើម្បីលើកតម្លៃមរតកអង្គរនិងចម្លាក់តោដែលរងនូវការខូចនេះ ក្រុមអ្នកជំនាញអភិរក្សថ្មបានជ្រើសរើសចម្លាក់តោមួយក្នុងចំណោមតោទាំង៥នៃប្រាសាទក្រវ៉ាន់ដើម្បីជួសជុលសាកល្បង មុននឹងឈានទៅដល់ការជួសជុលចម្លាក់តោដទៃទៀតនៅប្រាសាទនេះ។
ក្នុងការជួសជុល ក្រុមការងារក៏បានប្រើបច្ចេកទេសជួសជុលសមស្របទៅតាមបទដ្ឋានដែលអាចធានាបាននូវលក្ខណៈដើមនិងសុវត្ថិភាពយូរអង្វែងនៃចម្លាក់។ រីឯបច្ចេកទេសនិងការជួសជុលក៏ ត្រូវបានទទួលស្គាល់ដោយអ្នកជំនាញការអាដហុករបស់គណៈកម្មការអាយស៊ីស៊ី-អង្គរផងដែរ។
សម្រាប់ពេលវេលាក្នុងការជួសជុល ក្រុមការងារបានចំណាយពេលអស់១ឆ្នាំ គឺចាប់ពីខែឧសភាឆ្នាំ២០១៧ ដល់ខែមីនាឆ្នាំ២០១៨ ដើម្បីរក្សាបាននូវតម្លៃ លក្ខណៈដើម និងភាពល្អប្រសើរនៃចម្លាក់ ដោយសិក្សាលម្អិតពីរចនាបថជើងចម្លាក់តោដទៃៗនៅតាមបណ្តាប្រាសាទមួយចំនួនដែលបានកសាងក្នុងរជ្ជកាលតែមួយគ្នាមកធ្វើការប្រៀបធៀបគ្នា ថាតើត្រូវរើសយករចនាបថជើងតោណាមួយមកធ្វើជាគំរូក្នុងការឆ្លាក់ ដើម្បីតភ្ជាប់នឹងខ្លួនចម្លាក់សត្វតោនៅប្រាសាទក្រវ៉ាន់។
បច្ចុប្បន្នចម្លាក់តោត្រូវបានអ្នកជំនាញជួសជុលរួចរាល់ហើយ ហើយក៏បានយកមកតម្កល់ទុកនៅទីតាំងដើមខាងមុខប្រាសាទវិញ ក្នុងន័យអភិរក្សថែរក្សាមរតកដូនតាដែលជាសម្បត្តិបេតិកភណ្ឌជាតិ និងដាក់បង្ហាញជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិទស្សនាឡើងវិញ៕

លោក ទៀ បាញ់ ថ្លែងថា កម្ពុជាទទួលជោគជ័យផ្នែកបោសសម្អាតមីន នៅក្នុងប្រទេស និងបានបញ្ជូនកងកម្លាំងទៅបោសសម្អាតមីននៅក្រៅប្រទេស
លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងថា កាលពីអតីតកាលកម្ពុជា ជាប្រទេសទទួលជំនួយផ្នែក បោសសម្អាតមីន ពីបណ្តាប្រទេសជាមិត្ត និងតែងតែបញ្ជូនសិក្ខាកាមទៅសិក្សានៅបរទេស ប៉ុន្តែបច្ចុប្បន្ននេះ កម្ពុជាបានប្រែក្លាយ ទៅជាប្រទេស ដែលបទពិសោធន៍ មានសមត្ថភាព បោសសម្អាតមីន និងបានប្រែក្លាយទៅជាប្រទេស ដែលហ្វឹកហ្វឺនគ្រូបង្គោលបោស សម្អាតមីន ដល់សិក្ខាកាមនៅក្នុងតំបន់ និងពិភពលោក ព្រមទាំងបានបញ្ជូនកងកម្លាំងរបស់ខ្លួន ទៅបំពេញបេសកកម្មនៅតាមប្រទេសនានា ដែលរងគ្រោះដោយសារគ្រាប់មីនជាបន្តបន្ទាប់។
លោកបានថ្លែងដូចនេះក្នុងឱកាស អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនគ្រូបង្គោលជំនាញ បោសសម្អាតមីន ថ្នាក់អាស៊ាន និងតំបន់ សម្រាប់ប្រតិបត្តិការរក្សាសន្តិភាព អបស នៅទីស្តីគណៈរដ្ឋមន្ត្រី ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន, នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រង កម្លាំងរក្សាសន្តិភាពបោសសម្អាតមីន និងកាកសំណល់សង្គ្រាម និងនាយទាហាន ពលទាហាន សិក្ខាកាមទើបបញ្ចប់វគ្គហ្វឹកហ្វឺនយ៉ាងច្រើនកុះករផងដែរ។
លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ បានគូសបញ្ជាក់ថា កងកម្លាំងរបស់កម្ពុជា ដែលបានបំពេញបេសកកម្មរបស់ខ្លួន នៅតាមបណ្តាប្រទេសទាំងនោះ តែងតែទទួល បាននូវការកោតសសើរយ៉ាងខ្លាំងពីសំណាក់បរទេសថា ពោរពេញទៅដោយបទពិសោធន៍ និងសមត្ថភាពខ្ពស់ហើយ ដូច្នេះហើយបានជាកម្ពុជា ប្រែក្លាយពីប្រទេសបញ្ជូនសិក្ខាកាម ទៅសិក្សានៅបរទេសផ្នែកបោសសម្អាតមីន មកជាប្រទេសមួយដែលបានរៀបចំធ្វើជាម្ចាស់ផ្ទះវគ្គ ហ្វឹកហ្វឺនបណ្តុះបណ្តាល គ្រូបង្គោលបោសសម្អាតមីននៅក្នុងតំបន់ នៅពិភពលោក ក្នុងរយៈពេលដ៏ខ្លីនេះ។
លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ បានបញ្ជាក់បន្ថែមថា នៅឆ្នាំ២០១៩ខាងមុខ កម្ពុជានឹងបើកវគ្គហ្វឹកហ្វឺនដល់សិក្ខាកាម នៅក្នុងតំបន់អាស៊ាន និងតំបន់បន្តទៀតដើម្បីចូលរួមចំណែក បោសសម្អាតមីនគ្រាប់មីន គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងកាកសំណល់បន្សល់ពីសម័យសង្គ្រាមផងដែរ៕

គោលការណ៍នៃការចូលរួមកិច្ចការអាស៊ានរបស់ថៃ
សមាជិករដ្ឋអាស៊ានមានការយល់ឃើញខុសគ្នាទៅលើសារៈសំខាន់នៃសមាគមន៍នេះ។ ក្នុងឋានៈរដ្ឋជាស្ថាបនិកមួយ ឋានៈជាសេដ្ឋកិច្ចធំទី២បង្អស់ ហើយក៏ជារដ្ឋនាំមុខគេនៅក្នុងក្រុមអាស៊ាន ការយល់ឃើញរបស់ថៃគឺមានសារៈសំខាន់ណាស់។ នៅក្នុងការស្ទង់មតិទៅលើអតីតមន្ត្រីថៃ និង បច្ចុប្បន្នចំនួន ១៨០០ នាក់ ដែលបានធ្វើឡើងពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៧ ស្តីពីទំនាក់ទំនងរបស់ថៃជាមួយមហាអំណាចធំៗបង្ហាញឱ្យឃើញថា បើទោះបីជាថៃមានកេរ្តិ៍ឈ្មោះចំពោះការពិបាកទទួលយកនៅក្នុងនយោបាយការបរទេសរបស់ខ្លួនក៏ដោយ ក៏ប៉ុន្តែអាស៊ានហាក់បីដូចនៅតែប្រកាន់យកធ្វើការងារជាសំខាន់ចំពោះប្រទេសថៃ នៅក្នុងក្របខណ្ឌវិបុលភាព និងសន្តិសុខក្នុងតំបន់។
អ្នកឆ្លើយទៅនឹងបទសម្ភាសន៍ទាំងនោះ បានចាត់ទុកអាស៊ានថា មានសារៈសំខាន់ខ្លាំងណាស់នៅក្នុងន័យវិបុលភាពតំបន់ដោយមានចំនួន ៧២,៣ ភាគរយនៃអ្នកឆ្លើយក្នុងការស្ទង់មតិបានវាយតម្លៃខ្ពស់រហូតដល់ចំណុចទី ៨ ឬខ្ពស់ជាងនេះ ក្នុងចំណោមចំណុចកំណត់ទាំងអស់មាន ១០។ នៅក្នុងអត្ថន័យស្តីពីសារៈសំខាន់របស់អាស៊ានចំពោះស្ថិរភាព និងសន្តិសុខវិញនោះ ការឱ្យចំណាត់ថ្នាក់នេះ មិនបានខ្ពស់ទេ ក៏ប៉ុន្តែនៅតែបង្ហាញឱ្យឃើញថា នៅមានសារៈសំខាន់ដដែល ដោយសារតែមានចំនួនអ្នកឆ្លើយនៅក្នុងការស្ទង់មតិនោះ មាន ៦៧,៣៦ ភាគរយ បានឱ្យចំណាត់ថ្នាក់រហូតទៅដល់ចំណុចទី៨ ឬខ្ពស់ជាងនេះ។
ប្រទេសថៃដែលបោះទីតាំងកណ្តាលនៅក្នុងចំណោមបណ្តារដ្ឋនៅអាស៊ីអាគ្នេយ៍ ហើយមានរចនាសម្ព័ន្ធជឿនលឿន ប្រទេសនេះបានទទួលផលប្រយោជន៍ពីសមាហរណកម្មដែលកាន់តែខ្លាំងឡើងជាមួយប្រទេសដែលជាអ្នកជិតខាងខ្លួន។ ផលប្រយោជន៍ត្រូវបានបែងចែកទូទាំងតំបន់តែម្តង ដោយសារតែមានការភ្ជាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធ និងការដឹកជញ្ជូនកាន់តែច្រើនឡើង។
អ្នកឆ្លើយទៅនឹងការស្ទង់មតិនោះ បានមើលឃើញសហគមន៍សេដ្ឋកិច្ចអាស៊ាននៅឆ្នាំ២០១៥ ថា ជាការអភិវឌ្ឍអវិជ្ជមាន។ ពាណិជ្ជកម្មនៅក្នុងតំបន់អាស៊ានឥឡូវនេះ មានទំហំធំជាងជាមួយដៃគូ មកពីខាងក្រៅ។
នៅក្នុងករណីប្រទេសថៃវិញ ការនាំចេញទៅកាន់ប្រទេសនៅអាស៊ាន មានទំហំធំជាងការនាំចេញទៅកាន់ប្រទេសចិន អាមេរិក ជប៉ុន និងសហភាពអឺរ៉ុប។ ខណៈដែលចំណែករបស់អាស៊ាននៅក្នុងតម្លៃផលិតផលសរុបពិភពលោកបន្តកើនឡើង ផ្សាររបស់អាស៊ានដែលមានប្រជាជនជាង ៦០០ លាននាក់នេះ នឹងផ្តល់ឱកាសសម្រាប់ការកាត់បន្ថយការពឹងផ្នែកទៅលើមហាអំណាចពីខាងក្រៅ។
សន្តិសុខគឺជាបញ្ហាដែលកាន់តែស្មុគស្មាញបន្ថែមទៀត។ ខណៈដែលការបង្កើតអាស៊ានឡើងនេះ គឺមិនដែលសរសេរអំពីទម្រង់បែបកិច្ចព្រមព្រៀងសន្តិសុខទៅវិញទៅមកនោះឡើយ។ ក៏ប៉ុន្តែការបង្កើតឡើងរបស់ខ្លួននេះ ជានិច្ចជាកាលតែងតែមានទិដ្ឋភាពទាក់ទងទៅនឹងសន្តិសុខដែលជាកិច្ចការផ្ទៃក្នុងសម្រាប់អាស៊ានមិនមែនសម្រាប់ពីខាងក្រៅអាស៊ាននោះទេ។
ក្រោយពីអាមេរិកដកចេញពីវៀតណាម ហើយនិងការពង្រឹងរបស់របបកុម្មុយនីស្តនៅក្នុងទឹកដីអាស៊ីអាគ្នេយ៍នេះ ប្រទេសថៃបានសម្រេចចិត្តដើម្បីផ្តល់អាទិភាពទំនាក់ទំនងខ្លួនជាមួយប្រទេសជិតខាង។ សម្រាប់អ្នកបង្កើតគោលនយោបាយថៃវិញយល់ឃើញថា អាស៊ាននៅតែជាចំណុចស្នូល ចំពោះសន្តិសុខថៃ ហើយត្រូវបានគេយល់ឃើញថា ខ្លួនមានជំនឿយ៉ាងមុតមាំនៅក្នុងអាស៊ាន។
ប៉ុន្តែការប្រកាន់យកជំនឿដ៏មុតមាំនេះ ក៏ត្រូវបានគេមើលឃើញដែលធ្វើឱ្យអ្នកឆ្លើយសំណួរ នៅក្នុងការស្ទង់មតិនេះចង្អុលបង្ហាញថា អាស៊ានមានភាពខ្វះចន្លោះ។ គ្មានក្តីរំពឹងទុកណាមួយថា អាស៊ាននឹងតំណាងជារណសិរ្សរួបរួមគ្នាចំពោះពិភពលោកនៅក្នុងន័យនយោបាយ និងនយោបាយ ការបរទេសឡើយ។
ទីប្រឹក្សាជាន់ខ្ពស់របស់នាយករដ្ឋមន្ត្រីដែលមានឋានៈស្មើរដ្ឋមន្ត្រីមានទឡ្ហីករណ៍ថា «បើសិនជាអាស៊ានជាប្រជាជាតិមួយ វានឹងមានភាពចម្រុះបែបច្រើនណាស់។ ដូចជានៅប្រទេសប្រ៊ុយណេ គឺជារបបរាជានិយម ហើយប្រទេសផ្សេងទៀតគឺជាកុម្មុយនីស្ត។ ប្រទេសខ្លះទៀតបែបប្រជាធិបតេយ្យ ខ្លះទៀតមិនមែនប្រជាធិបតេយ្យ។ ខ្លះជាពុទ្ធសាសនិក ហើយខ្លះទៀតជាជនម៉ូស្លីម ឬជាអ្នកកាន់សាសនាគ្រឹស្ត… មន្ត្រីយោធាថៃប្រកាសថា មានសន្ទុះរីកចម្រើនផ្នែកជំនួយមនុស្សធម៌ សន្តិសុខ… ការធ្វើការរបៀបជាក្រុមការងាររួមគ្នា និងត្រូវការពេលវេលា ដោយសារតែមានភាពខុសគ្នានៅក្នុងផ្នែកនយោបាយ សេដ្ឋកិច្ច និងកម្រិតវិបុលភាព»។
នៅក្នុងការធ្វើឱ្យមានតុល្យភាពរវាងមហាអំណាច គឺជាបញ្ហាដ៏ចម្បងរបស់ថៃ។ ឥឡូវនេះអាស៊ានបានរៀបចំឱ្យមានកិច្ចប្រជុំជាច្រើន ដើម្បីជួយធ្វើឱ្យទំនាក់ទំនងសមាជិករដ្ឋជាមួយមហាអំណាចពីខាងក្រៅ។
មន្ត្រីម្នាក់បានប្រកាសឱ្យដឹងថា «ខ្ញុំបាននិយាយជាមួយមនុស្សជាច្រើននៅក្នុងអាស៊ាន។ ពួកគេមិនចង់ឱ្យមានមហាអំណាចណាមកគ្របដណ្តប់ឡើយ។ នោះហើយគឺជាបំណង។ មានយន្តការជាច្រើនដើម្បីរក្សាបាននូវតុល្យភាពមហាអំណាចទាំងនោះ»។
ភារកិច្ចការនេះមានភាពកាន់តែស្មុគស្មាញបន្ថែមទៀត ដោយសារតែឥទ្ធិពលកើនឡើងកាន់ តែខ្លាំងរបស់ចិនមកលើតំបន់ ដូចជានៅកម្ពុជា និងឡាវ។ ដូចជាប្រទេសទាំងពីរនេះដែរ ថៃស្ថិតនៅលើគន្លងផ្លូវនៃការធ្វើសមហរណកម្មជាមួយប្រជាជាតិអាស៊ីអាគ្នេយ៍ដែនដីគោកនេះ រាប់បញ្ចូល ទាំងចិនប៉ែកខាងត្បូងផងដែរ។ ការភ្ជាប់ទំនាក់ទំនងកាន់តែខ្លាំងឡើងជាមួយចិនបានធ្វើឱ្យមានផលប៉ះពាល់អវិជ្ជមានទៅលើបណ្តារដ្ឋមួយចំនួនផ្នែកសេដ្ឋកិច្ចនយោបាយ និងសេរីភាព។
ប្រជាជនថៃមានទឡ្ហីករណ៍ថា ខ្លួននៅតែជាការចាប់អារម្មណ៍ពីបណ្តារដ្ឋជាសមាជិកចំពោះទីតាំងកណ្តាលរបស់ខ្លួនមជ្ឈភាពដែលបន្តកើតមាននេះ៕
ប្រភព៖ East Asia Forum ចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨

លោក វង សូត ថ្លែងថាការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ គឺពឹងផ្អែកលើកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ និងសុវត្ថិភាពសង្គមជាចម្បង
ត្បូងឃ្មុំ៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការប្រើប្រាស់ជាផ្លូវការ នូវអគារសាលាបាលី និងសមិទ្ធផលនានា ក្នុងវត្តគិរីវណ្ណារាម ហៅវត្តជ័យនិគម នាថ្ងៃសុក្រ ១៤កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨នេះ ស្ថិតនៅភូមិជ័យនិគម ឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
លោករដ្ឋមន្ត្រី វង សូត បានមានប្រសាសន៍ថា នៅវត្តគិរីវណ្ណារាម ហៅវត្តជ័យនិគមនេះ ក៏ដូចជាប្រទេសកម្ពុជាទាំងមូល បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ជាច្រើនជំនាន់ ដែលបណ្តាលមកពីភ្លើងសង្គ្រាម ហើយសង្គ្រាមបានបង្កវិនាសកម្ម សោកនាដកម្ម ភាពអន្តរាយហិនហោចប្រទេសជាតិគ្រប់បែបយ៉ាង ជាក់ស្តែងបានបន្សល់ទុក ស្ត្រីមេម៉ាយ ក្មេងកំព្រា ជនអនាថាគ្មានទីពឹងជាដើម។ បច្ចុប្បន្នប្រទេសកម្ពុជា បានអភិវឌ្ឍន៍ខ្លួនជាប្រទេស ដែលមានចំណូលគួរសម បើប្រៀបធៀបជាមួយបណ្តាប្រទេស ក្នុងតំបន់នៅអាស៊ី និងបន្តការអភិវឌ្ឍន៍លើគ្រប់វិស័យដោយឥតឈប់ឈរ ប៉ុន្តែដើម្បីរក្សាបាននូវការរីកចម្រើននេះ ត្រូវពឹងផ្អែកលើកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ និងសុវត្ថិភាពសង្គមជាចម្បង។
លោក វង សូត បានគូសបញ្ជាក់ថា ដើម្បីថែរក្សាការពារសុខសន្តិភាពនេះ បានចាំបាច់ត្រូវពឹងផ្អែកឱ្យមានការចូលរួម ពីប្រជាពលរដ្ឋទាំងប្រទេស ឱ្យចូលរួមសហការ ដោយពុំចាំបាច់ចំណាយអ្វីទាំងអស់ គឺគ្រាន់តែបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដែលមានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រមុខដើម្បីបន្តគ្រប់គ្រងប្រទេស ព្រោះលោកមាន មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការដឹកនាំប្រទេសកម្ពុជា។ លោកបន្តថាសូមប្រជាពលរដ្ឋកុំជឿតាមការញុះញង់ លាបពណ៌ បំបែកបំបាក់ នាំឱ្យមានការប្រកាន់ពូជសាសន៍ ព្រោះជាហេតុបណ្តាលឱ្យមានការបែកបាក់សាមគ្គីជាតិ៕

ចិន និងរុស្ស៊ីត្រូវបានចោទប្រកាន់ថា កំពុងបង្កសង្រ្គាមពាក់ព័ន្ធនឹងបញ្ហាសិទ្ធមនុស្សនៅអង្គការសហប្រជាជាតិ
ប្រទេសទាំងពីរបានបញ្ចុះបញ្ចូល ឱ្យកាត់មូលនិធិសម្រាប់អ្នកឃ្លាំមើលសិទិ្ធមនុស្ស និងសម្រាប់តំណែងជាន់ខ្ពស់មួយដែលធ្វើការងារសិទ្ធិមនុស្ស។
បើយោងតាមអ្នកការទូត និងសកម្មជនបានឱ្យដឹងថា ប្រទេសចិន និងប្រទេសរុស្ស៊ី កំពុងដឹកនាំកិច្ចខិតខំប្រឹងប្រែងមួយដែលមានភាពរឹងមាំ និងទទួលបានជោគជ័យកាន់តែខ្លាំងឡើងនៅឯអង្គការសហប្រជាជាតិ ដើម្បីធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងរបស់អង្គការសហប្រជាជាតិក្នុងការការពារសិទ្ធិមនុស្សនៅជុំវិញពិភពលោកចុះខ្សោយ។
ប្រទេសទាំងពីរ បានប្រើប្រាស់គណៈកម្មការគ្រប់គ្រងថវិការបស់អង្គការសហប្រជាជាតិ ដែលត្រូវបានគេស្គាល់ថា ជាគណៈកម្មការទី ៥ ដើម្បីកាត់មូលនិធិសម្រាប់អ្នកឃ្លាំមើលសិទិ្ធ មនុស្ស និងសម្រាប់តំណែងជាន់ខ្ពស់មួយនៅក្នុងការិយាល័យអគ្គលេខាធិការ ដែលត្រូវបានគេសន្មត់ថា ធានាឱ្យបាននូវសិទ្ធិមនុស្ស ដែលជាសសរស្តម្ភមួយក្នុងចំណោមសរស្តម្ភបីនៃមុខងាររបស់អង្គការសហប្រជាជាតិ គឺមិនត្រូវបានបំភ្លេចចោលក្នុងការងារពីមួយថ្ងៃទៅមួយថ្ងៃរបស់ខ្លួនទេ។
គំនិតផ្តួចផ្តើមរបស់ស្ថាប័នសិទ្ធិមនុស្សអង្គការសហប្រជាជាតិ The UN Human Rights Up Front ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៤ បន្ទាប់ពីមានការបរាជ័យជាបន្តបន្ទាប់របស់អង្គការសហប្រជាជាតិក្នុងការទប់ស្កាត់ ឬបង្ហាញការព្រួយបារម្ភចំពោះអំពើឃោរឃៅ ដែលឈានទៅដល់ការសម្លាប់រង្គាលនៅ Sri Lanka ក្នុងឆ្នាំ ២០០៩។
មន្ត្រីជាន់ខ្ពស់មួយរូបនៅក្នុងការិយាល័យអគ្គលេខាធិការត្រូវបានតែងតាំង ដើម្បីធានាថាដំណើរការគឺត្រូវបានធ្វើឡើងលើបញ្ហានេះនៅក្នុងអង្គការទាំងមូល ប៉ុន្តែការផ្តល់មូលនិធិសម្រាប់តំណែងនោះត្រូវបានកាត់ក្នុងឆ្នាំនេះដោយគណៈកម្មការទី ៥ ដោយសារការបញ្ចុះបញ្ចូលពីប្រទេសចិន និងរុស្ស៊ី។ ការកាត់មូលនិធិនេះត្រូវបានរាយការណ៍ជាលើកដំបូងនៅក្នុងគោលនយោ បាយការបរទេស មានន័យថា ការងារសិទិ្ធមនុស្ស ដែលជាការទទួលខុសត្រូវរបស់មន្រ្តីនោះ នឹងត្រូវបានបែងចែកទៅតំណែងផ្សេងៗទៀតដែលមានអាទិភាព។
ការផ្តល់មូលនិធិរបស់ការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សនៅទីក្រុង Geneva ត្រូវបានកាត់។ ស្នងការជាន់ខ្ពស់បច្ចុប្បន្នលោក Zeid Ra’ad Hussein បានប្រកាសថា លោកនឹងលាឈប់ពីតំណែងនៅឆ្នាំនេះ និងមិនស្វែងរកតួនាទីផ្សេងទៀតសម្រាប់អាណត្តិក្រោយទេ។ លោកបានពន្យល់ដល់បុគ្គលិករបស់លោកថា ការខ្វះការគាំទ្រជាសកលសម្រាប់ការការពារសិទ្ធិមនុស្សបានធ្វើឱ្យការងាររបស់លោកមិនអាចទ្រទ្រង់បាន។
កាលពីសប្តាហ៍មុន លោក Zeid បាននិយាយទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីស្ថានភាពលំបាករបស់ជនស៊ីវិលនៅក្នុងប្រទេសស៊ីរី ប៉ុន្តែមុនពេលដែលគាត់បានចាប់ផ្តើម រុស្ស៊ីបានលើកឡើងពីនីតិវិធីបោះឆ្នោតមួយ ដើម្បីបញ្ឈប់ការនិយាយរបស់គាត់ ដោយលើកឡើងថា ក្រុមប្រឹក្សាមិនមែនជាវេទិកាសមស្របដើម្បីពិភាក្សាអំពីបញ្ហាសិទ្ធិមនុស្សនោះទេ។
លោក Louis Charbonneau ប្រធានអង្គការឃ្លាំមើលសិទិ្ធមនុស្សរបស់អង្គការសហប្រជាជាតិបានមានប្រសាសន៍ថា «គណៈកម្មការទី ៥ បានក្លាយទៅជាមូលដ្ឋានជម្លោះមួយសម្រាប់បញ្ហាសិទ្ធិមនុស្ស»។ «ប្រទេសរុស្ស៊ី ចិន និងប្រទេសដទៃទៀតបានចាប់ផ្តើមធ្វើសង្គ្រាមដោយយកបញ្ហាសិទ្ធិមនុស្សមកបាំងមុខ» ។
លោក Charbonneau បាននិយាយថា «អ្នកអាចទទួលបានអាណត្តិមួយសម្រាប់ការងារសិទិ្ធមនុស្សនៅក្នុងក្រុមប្រឹក្សាសន្តិសុខ ប៉ុន្តែបន្ទាប់មកប្រទេសរុស្ស៊ី និងចិនជាអ្នកនៅពីក្រោយខ្នងដោយបានកាត់មូលនិធិ»។ ហើយប្រទេសដែលគាំទ្របញ្ហាសិទ្ធិមនុស្សមិនបានឆ្លើយតបអ្វីបែបវិជ្ជមាននោះទេ។ ប៉ុន្តែសំណួរគឺថា «តើយើងនឹងបណ្តោយឱ្យពួកគេទទួលបានជោគជ័យឬយ៉ាង?»
លោក Richard Gowan អ្នកជំនាញការរបស់អង្គការសហប្រជាជាតិប្រចាំក្រុមប្រឹក្សាអឺរ៉ុបទទួលបន្ទុកទំនាក់ទំនងបរទេសបាននិយាយថា «ប្រទេសចិនមានសន្ទុះនយោបាយពិតប្រាកដនៅអង្គការសហប្រជាជាតិឥឡូវនេះ» ។ បច្ចុប្បន្ននេះ ចិនគឺជាអ្នកចូលរួមផ្តល់វិភាគទានដ៏ធំបំផុតទី ២ នៅក្នុងមូលនិធិអង្គការសហប្រជាជាតិ បន្ទាប់ពីអាមេរិក ហើយមានទំនុកចិត្តកាន់តែខ្លាំងឡើងនៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការរារាំងសកម្មភាពសិទិ្ធមនុស្សរបស់អង្គការសហប្រជាជាតិ។ ចិនក៏កំពុងជំរុញរបៀបវារៈរបស់ខ្លួន ដោយសង្កត់ធ្ងន់ទៅលើ «ភាពសុខដុម» ជាជាងសិទ្ធិបុគ្គលនៅក្នុងវេទិកាអង្គការសហប្រជាជាតិ។
អ្នកការទូតលោកខាងលិចម្នាក់នៅអង្គការសហប្រជាជាតិបានទទួលស្គាល់ថា សិទ្ធិមនុស្សកំពុងបាត់បង់មូលដ្ឋាននៅអង្គការសហប្រជាជាតិ ដែលមួយផ្នែកដោយសារតែប្រទេសចិនទទួលបានសម្លេងគាំទ្រច្រើនជាងមុន ការត្រៀមរៀបចំដឹកនាំយុទ្ធនាការបញ្ចុះបញ្ចូល ហើយដោយសារតែទីក្រុងប៉េកាំងកំពុងបង្កើនការវិនិយោគកាន់តែច្រើនឡើង នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ដើម្បីឈ្នះឆ្នោត សម្រាប់របៀបវារៈរបស់ខ្លួននៅអង្គការសហប្រជាជាតិ។
អ្នកការទូតបាននិយាយថា «គណៈកម្មការទី ៥ គឺជាមូលដ្ឋានជម្លោះដ៏សំខាន់មួយ»។ «ក្រុមរបស់យើងកំពុងតែប្រយុទ្ធប្រឆាំងនៅក្នុងមូលដ្ឋាននេះយ៉ាងខ្លាំង។ យើងចង់ទទួលបាននូវគុណតម្លៃដ៏ល្អបំផុតសម្រាប់អ្នកជាប់ពាក់ព័ន្ធ ប៉ុន្តែក៏ត្រូវប្រាកដថា អ្វីដែលសំខាន់នៅក្នុងការងារសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនោះគឺមិនត្រូវបានគេកាត់មូលនិធិ៕
ប្រភព៖ The Guardian ចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨

តើសម្ព័ន្ធភាពរវាងលោក Mahathir និងលោក Anwar អាចបំបែកប្រវត្តិសាស្រ្តក្នុងការបោះឆ្នោតនៅម៉ាឡេស៊ីបានដែរ ឬទេ?
វាស្ទើរតែ ២០ ឆ្នាំមកហើយ ចាប់តាំងពីលោក Anwar Ibrahim របស់ម៉ាឡេស៊ីត្រូវបានគេឃាត់ខ្លួនជាលើកដំបូង ទៅលើអ្វីដែលត្រូវបានគេចាត់ទុកថា ជាការចោទប្រកាន់ទៅលើការសេពកាមមនុស្សប្រុសដូចគ្នា។
នៅពេលនោះ គាត់គឺជាឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីហិរញ្ញវត្ថុនៅក្នុងរដ្ឋាភិបាលរបស់អតីតនាយករដ្ឋមន្រ្តី Mahathir Mohamad។
លោក Anwar ដែលបានជាប់ពន្ធនាគាររយៈ ៦ ឆ្នាំ ហើយក្រោយមកទៀតបានត្រឡប់ចូលទៅកាន់រដ្ឋសភាឋានៈជាមេបក្សប្រឆាំង គាត់បានឈ្នះការបោះឆ្នោតជាទូទៅនៅឆ្នាំ ២០១៣ ក៏ប៉ុន្តែត្រូវរាំងខ្ទប់ពីការកាន់តំណែងជានាយករដ្ឋមន្ត្រី ដោយសារតែមានការបកស្រាយច្បាប់ស្តីពីបោះឆ្នោតដែលបានបញ្ឈប់គាត់ក្នុងការទទួលបានការគាំទ្រមតិភាគច្រើននៅក្នុងសភា។
បន្ទាប់ពីត្រូវបានផ្តន្ទាទោសពីបទចោទប្រកាន់មួយផ្សេងទៀតទៅលើការសេពកាមមនុស្សប្រុសដូចគ្នានៅឆ្នាំ ២០១៤ ដែលគាត់ត្រូវបានគេរកឃើញថា មិនមានកំហុសនោះទេ លោក Anwar បានចំណាយពេល៤ ឆ្នាំទៀតនៅក្នុងពន្ធនាគារ។
អ្វីដែលនាំយើងឈានទៅរកការបោះឆ្នោតថ្នាក់ជាតិនៅម៉ាឡេស៊ីនោះ គឺរឿងពីរដែលទាក់ទងទៅនឹងសម្ព័ន្ធមិត្តនយោបាយនៅតំបន់អាស៊ីអាគ្នេយ៍ដែលមិនធ្លាប់ឃើញពីមុនមក គឺអ្នកទោស Anwar នឹងត្រូវគេដោះលែងពីពន្ធនាគារនៅថ្ងៃទី៨ ខែមិថុនា ហើយលោក Mahathir គឺជាមនុស្សដំបូងដែលបានចាប់លោក Anwar ដាក់គុក។
លោក Mahathir បានប្រាប់សារព័ត៌មាន Fairfax នៅក្នុងកិច្ចសម្ភាសន៍ថា ការប្រកួតប្រជែងជាមួយនឹងលោក Najib គឺជាកលល្បិចដ៏ពឹសពុលណាស់ ប៉ុន្តែថាលោក Najib បានបំផ្លាញអ្វីៗគ្រប់យ៉ាងដែលយើងបានកសាងនៅក្នុងប្រទេសនេះ។ សព្វថ្ងៃ គាត់កំពុងតែគ្រប់គ្រងប្រទេសដោយមិនគិតពីច្បាប់អ្វីឡើយ។
គាត់បាននិយាយថា «យើងកំពុងតែប្រឈមនឹងបញ្ហានៃការបោះឆ្នោតដ៏គម្រក់ដែលមិនយុត្តិធម៌ចំពោះគណបក្សប្រឆាំង ការប្តូរជំហរនៃដំណើរការបោះឆ្នោតមិនឱ្យលោក Najib ទទួលជ័យជំនះ។ ដូច្នេះ នេះគឺជាការប្រឆាំងនឹងជំនឿរបស់យើងទាំងអស់នៅក្នុងប្រព័ន្ធលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងកិច្ចការអ្វីៗទាំងអស់។ វាត្រូវបានគេបោះបង់ចោលទាំងអស់»៕
ប្រភព៖ The Sydney Morning Herald ចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨

តើអ្វីដែលក្រុមការងាររបស់លោក Trump ចាំបាច់ត្រូវដឹងអំពីកិច្ចប្រជុំរវាងលោក Kim និងលោក Xi នៅក្នុងទីក្រុងប៉េកាំង?
ក្រុមការងាររបស់ប្រធានាធិបតី Trump គួរតែកត់សម្គាល់អំពីប្រធានបទសំខាន់នៃព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មាន Xinhua ស្តីពីកិច្ចប្រជុំជាប្រវត្តិសាស្រ្តនៅសប្តាហ៍នេះ រវាងប្រធានាធិបតីចិន លោក Xi Jinping និងមេដឹកនាំកូរ៉េខាងជើង លោក Kim Jong-un Kim។ សេចក្តីថ្លែងការណ៍របស់ចិនបានសង្កត់ធ្ងន់លើប្រពៃណី ភាពយូរអង្វែង និងភាពស្និទ្ធស្នាលនៅក្នុងសេចក្តីថ្លែងការណ៍នោះ ដោយបានគូសបញ្ជាក់ថា ទោះបីជាលោក Kim ថ្មីគ្រប់គ្រងទីក្រុងព្យុងយ៉ាងក៏ដោយក៏ទំនាក់ទំនងរវាងប្រទេសទាំងពីរនៅតែមានភាពជិតស្និទ្ធ។
ទោះបីជាយ៉ាងណាក៏ដោយ លោក Xi បានប្តេជ្ញាចិត្តដើម្បីស្តារឥទ្ធិពលរបស់ចិនឡើងវិញនៅក្នុងទីក្រុងព្យុងយ៉ាង ដែលបានបាត់បង់ និងបំផ្លាញបន្ទាប់ពីមានការកំចាត់ឪពុកមារបស់លោក Kim Jong-un គឺលោក Jang Song-thaek កាលពីឆ្នាំ២០១៣ និងជាអតីតអ្នកគ្រប់គ្រងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ ក្នុងចំណោមសំណើទាំង៤ ដែលលោក Xi បានផ្តល់ទៅឱ្យលោក Kim នៅក្នុងទីក្រុងប៉េកាំងនោះ គឺផ្តោតសំខាន់ទៅលើការផ្លាស់ប្តូរថ្នាក់ដឹកនាំជាន់ខ្ពស់រវាងភាគីទាំងពីរ។
វាពិតជាធ្វើឱ្យមានការភ្ញាក់ផ្អើល ដែលថ្នាក់ដឹកនាំបក្សកុម្មុយនីស្តចិនបានចូលរួមនៅក្នុងដំណើរទស្សនកិច្ចរបស់លោក Kim។ ក្រៅពីលោក Xi លោក Li Keqiang លោក Wang Qishan លោក Wang Huning លោក Wang លោក Yi លោក Yang Jiechi និងអ្នកផ្សេងទៀតដែលបានចូលរួម គឺជាអ្វីដែលទីភ្នាក់ងារសារព័ត៌មាន Xinhua បានពិពណ៌នាថា ជាដំណើរទស្សនកិច្ចក្រៅផ្លូវការ។ នេះបង្ហាញពីចេតនាខ្ពស់របស់លោក Kim គឺមិនគ្រាន់តែជំរុញឱ្យមានការផ្លាស់ប្តូរស្ថានភាពរបស់មេដឹកនាំកូរ៉េខាងជើងនៅអាស៊ីភាគឦសានប៉ុណ្ណោះទេ ក៏ប៉ុន្តែចិនក៏បានអំពាវនាវឱ្យមានទំនាក់ទំនងបន្ថែមនៅក្នុងកម្រិតមួយដែលអាចជឿទុកចិត្តគ្នាបាន។ លោក Xi បានទទួលយកការអញ្ជើញទៅទស្សនកិច្ចក្នុងទីក្រុងព្យុងយ៉ាងផងដែរ ដែលជាឱកាសមួយសម្រាប់គាត់ដើម្បីធ្វើឱ្យទំនាក់ទំនងកាន់តែល្អប្រសើរ។
លោក Kim បាននាំគណៈប្រតិភូជាន់ខ្ពស់ ដែលអមដំណើរដោយលោក Choe Ryong លោក Kim Yong-chol លោក Ri Su-yong លោក Ri Yong-ho និងលោក Pak Kwang-ho។ តាមសេចក្តីរាយការណ៍បានឱ្យដឹងថា លោក Kim បានប្រាប់លោក Xi ថា គោលបំណងដែលគាត់ជ្រើសរើសទីក្រុងប៉េកាំងជាទិសដៅក្រៅប្រទេសដំបូងរបស់គាត់ គឺដើម្បីបន្តប្រពៃណីមិត្តភាពរវាងកូរ៉េខាងជើង និងចិន។ លោក Kim ក៏ចង់ប្រាប់លោក Xi ផងដែរពីការអភិវឌ្ឍនៅក្នុងប្រទេសរបស់គាត់ ក្នុងន័យថា «មានការទទួលខុសត្រូវខាងសីលធម៌»៕
ប្រភព៖ The Diplomat ចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨

ពិព័រណ៍ចិន-អាស៊ាននៅកម្ពុជាលើកដំបូង បើកសម្ពោធជាផ្លូវការប្រមូលផ្ដុំទៅដោយសហគ្រាសល្បីៗរបស់កម្ពុជា-ចិន
ពិព័រណ៍ចិន-អាស៊ាន សម្រាប់ឆ្នាំ២០១៨ រយៈពេល៣ថ្ងៃ ពោលចាប់ពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ ដល់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨ ត្រូវបានបើកសម្ពោធជាផ្លូវការហើយ នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨នេះ នៅក្នុងមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ ដែលប្រមូលផ្ដុំទៅដោយសហគ្រាសល្បីៗកម្ពុជា-ចិន។ នៅក្នុងពិធីបើកសម្ពោធជាផ្លូវការនេះ មានការចូលរួមពីលោក ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម, លោក Xiong Bo ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា, លោក Wang Lei អគ្គលេខាធិការពិព័រណ៍ចិន-អាស៊ាន, អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមខ្មែរ-ចិន នៅកម្ពុជា, លោក Gao Hua ប្រធានសភាពាណិជ្ជកម្មចិន នៅកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ ក្នុងវិស័យពាណិជ្ជកម្ម និងសមាជិកសំខាន់ពាក់ព័ន្ធ របស់រដ្ឋាភិបាលទាំងពីរជាច្រើនរូបផងដែរ។
ពិព័រណ៍កម្ពុជាលើកនេះ គឺជាពិព័រណ៍ត្រាច់ចរ តាមប្រទេសអាស៊ាន ដែលមានទ្រង់ទ្រាយធំជាងគេ ដែលត្រូវបានរៀបចំឡើង ដោយលេខាធិការដ្ឋានពិព័រណ៍ចិន-អាស៊ាន ក្នុងគោលបំណង ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ ជំនួញរវាងប្រទេសចិន-កម្ពុជា ជួយពង្រីកទីផ្សារសហគ្រាសចិន និងកម្ពុជា ព្រមទាំងដាក់តាំងបង្ហាញផលិតផល គុណភាពល្អ របស់ប្រទេសទាំងពីរ។ ខ្លឹមសារនៃពិព័រណ៍ ជាចម្បងបង្ហាញចេញនូវឧត្តមភាពរបស់ប្រទេសចិន ស្របពេលជាមួយគ្នា បង្ហាញនូវប្រភេទវិស័យ ដែលប្រទេសកម្ពុជា កំពុងត្រូវការខ្លាំង រួមមាន៖ ផលិតផល និងសេវាបច្ចេកទេស ក្នុងវិស័យបរិក្ខារគ្រឿងចក្រ គ្រឿងអគ្គិសនី កសិកម្ម ឧស្សាហកម្មធន់ស្រាល គ្រឿងសំណង់ ការសន្សំសំចៃថាមពល និងការការពារបរិស្ថាន -ល-។ ក្រៅពីនេះ ពិព័រណ៍លើកនេះ គឺស័ក្តិសមចំពោះតម្រូវការជាក់ស្ដែងនៃប្រទេសកម្ពុជា។
ក្នុងអំឡុងពេលនោះ នៅមានការរៀបចំកម្មវិធីណែនាំអំពីការវិនិយោគ នៅប្រទេសកម្ពុជា កិច្ចពិភាក្សាអំពីបច្ចេកវិទ្យារវាងប្រទេសចិន-កម្ពុជា កិច្ចប្រជុំផ្សាភ្ជាប់បច្ចកទេស រវាងប្រទេសចិន-កម្ពុជា ការអង្កេតធុរៈកិច្ច និងការផ្គូរផ្គងជំនួញ។ ល។ ដើម្បីជួយពង្រីកទីផ្សារ សហគ្រាសចិន និងកម្ពុជា ព្រមទាំងនាំចូលដើមទុន និងបច្ចេកទេសចិន មកប្រទេសកម្ពុជា ដើម្បីជំរុញគោលដៅឈ្នះៗ។
ពិព័រណ៍ចិន-អាស៊ាននេះ ក៏នឹងបង្កើនប្រសិទ្ធភាពវេទិការបស់ខ្លួន ថែមមួយកម្រិតទៀត ដោយជំរុញដល់កិច្ចសហប្រតិបត្តិការ រវាងខេត្ត Guang Xi និងប្រទេសកម្ពុជា ព្រមប្រទេសចិន និងប្រទេសកម្ពុជា ដាក់ឱ្យដំណើរការនូវការ ព្រមព្រៀងគ្នាសំខាន់ៗ ដែលថ្នាក់ដឹកនាំប្រទេសទាំងពីរ សម្រេចចេញរួមគ្នា ចូលរួមក្នុងការកសាង «ខ្សែក្រវ៉ាត់មួយ វិថីមួយ» និងការតំឡើង កម្រិត នៃតំបន់ពាណិជ្ជកម្មសេរី រវាងចិន-អាស៊ាន ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងវិស័យនានារួមមាន៖ ជំនួញ សួនឧស្សាហកម្ម បច្ចេកវិទ្យា កសិកម្ម នេសាទ កំពង់ផែ ភស្ដុភារ និងទេសចរណ៍ និងវិស័យជាច្រើនទៀតផងដែរ៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូ ដល់ទីក្រុងហាណូយ ប្រទេសវៀតណាម ដោយសុវត្តិភាព
នៅម៉ោងប្រមាណជា ៩.៥៣ នាទីព្រឹកថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០១៨នេះ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី
នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់
អញ្ញើញទៅដល់ទីក្រុងហាណូយ ប្រទេសវៀតណាម ដោយសុវត្តិភាព
ដើម្បីចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៦
និងកិច្ចប្រជុំកំពូល កម្ពុជា-ឡាវ-វៀតណាម លើកទី១០ នៅប្រទេសវៀតណាម។
អញ្ជើញទៅអាកាសយានដ្ឋានអន្តរជាតិ នៃទីក្រុងហាណូយ ប្រទេសវៀតណាម សម្តេចតេជោ និងគណៈប្រតិភូ ត្រូវបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីថ្នាក់ដឹកនាំនៃប្រទេសវៀតណាម និងមន្ត្រីជាន់ខ្ពស់ផ្សេងៗទៀតផងដែរ។

សូមជម្រាបថា កិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ លើកទី៦នេះ
ប្រព្រឹត្តទៅក្រោមប្រធានបទ “សមិទ្ធផលរយៈពេល២៥ឆ្នាំ នៃកិច្ចសហប្រតិបត្តិការ
និងការកសាងមហាអនុតំបន់មេគង្គប្រកបដោយចីរភាព សមាហរណកម្ម និងវិបុលភាព”។
នៅក្នុងកិច្ចប្រជុំកំពូលនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងអស់នឹងអនុម័តជាផ្លូវការនូវផែនការសកម្មភាពទីក្រុងហាណូយ ឆ្នាំ២០១៨–២០២២ និងក្របខណ្ឌវិនិយោគតំបន់ ឆ្នាំ២០២២ ហើយក៏មានសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំកំពូលផងដែរ។ នៅក្នុងកិច្ចប្រជុំកំពូលនេះ សម្តេចតេជោ នឹងអញ្ជើញឡើងថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំកំពូលធុរកិច្ចរបស់មហាអនុតំបន់មេគង្គ ដែលផ្តោតទៅលើភាពជោគជ័យ និងការប្រឈមលើវិស័យសំខាន់ៗ នៃការអភិវឌ្ឍអនុតំបន់មេគង្គផងដែរ។
ថ្នាក់ដឹកនាំប្រទេសទាំង៣ នឹងអនុម័តផែនការសកម្មភាពសម្រាប់ការតភ្ជាប់សេដ្ឋកិច្ចកម្ពុជា-ឡាវ-វៀតណាម ដល់ឆ្នាំ២០៣០ ព្រមទាំងចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំកំពូល កម្ពុជា-ឡាវ-វៀតណាម លើកទី១០ ស្តីពីតំបន់ត្រីកោណអភិវឌ្ឍន៍។
ការអញ្ជើញចូលរួមរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងព្រឹត្តិការណ៍ទាំងពីរនេះ នឹងឆ្លុះបញ្ចាំងនូវការប្តេជ្ញារបស់កម្ពុជា ក្នុងការលើកកំពស់មិត្តភាព និងកិច្ចសហប្រតិបត្តិការ នៅក្នុងមហាអនុតំបន់មេគង្គ និងក្នុងក្របខ័ណ្ឌកម្ពុជា-ឡាវ-វៀតណាម ដើម្បីធានាឲ្យបាននូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៦ និងកិច្ចប្រជុំកំពូល កម្ពុជា-ឡាវ-វៀតណាម លើកទី១០ នៅប្រទេសវៀតណាម
នៅព្រឹកថ្ងៃសុក្រ ១៤ កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១
ត្រូវនឹងថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៦
និងកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-វៀតណាម លើកទី១០ ស្តីពីតំបន់ត្រីកោណអភិវឌ្ឍន៍ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៣០-៣១ ខែមីនា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។
កិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ លើកទី៦នេះ ប្រព្រឹត្តទៅក្រោមប្រធានបទ
“សមិទ្ធផលរយៈពេល២៥ឆ្នាំ នៃកិច្ចសហប្រតិបត្តិការ
និងការកសាងមហាអនុតំបន់មេគង្គប្រកបដោយចីរភាព សមាហរណកម្ម និងវិបុលភាព”។
នៅក្នុងកិច្ចប្រជុំកំពូលនេះ
ថ្នាក់ដឹកនាំនៃប្រទេសទាំងអស់នឹងអនុម័តជាផ្លូវការនូវផែនការសកម្មភាពទីក្រុងហាណូយ
ឆ្នាំ២០១៨–២០២២ និងក្របខណ្ឌវិនិយោគតំបន់ ឆ្នាំ២០២២
ហើយក៏មានសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំកំពូលផងដែរ។
នៅក្នុងកិច្ចប្រជុំកំពូលនេះ សម្តេចតេជោ នឹងអញ្ជើញឡើងថ្លែងសុន្ទរកថា
ក្នុងកិច្ចប្រជុំកំពូលធុរកិច្ចរបស់មហាអនុតំបន់មេគង្គ ដែលផ្តោតទៅលើភាពជោគជ័យ
និងការប្រឈមលើវិស័យសំខាន់ៗ នៃការអភិវឌ្ឍអនុតំបន់មេគង្គផងដែរ។
ថ្នាក់ដឹកនាំប្រទេសទាំង៣ នឹងអនុម័តផែនការសកម្មភាពសម្រាប់ការតភ្ជាប់សេដ្ឋកិច្ចកម្ពុជា-ឡាវ-វៀតណាម ដល់ឆ្នាំ២០៣០ ព្រមទាំងចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំកំពូល កម្ពុជា-ឡាវ-វៀតណាម លើកទី១០ ស្តីពីតំបន់ត្រីកោណអភិវឌ្ឍន៍។
ការអញ្ជើញចូលរួមរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងព្រឹត្តិការណ៍ទាំងពីរនេះ នឹងឆ្លុះបញ្ចាំងនូវការប្តេជ្ញារបស់កម្ពុជា ក្នុងការលើកកំពស់មិត្តភាព និងកិច្ចសហប្រតិបត្តិការ នៅក្នុងមហាអនុតំបន់មេគង្គ និងក្នុងក្របខ័ណ្ឌកម្ពុជា-ឡាវ-វៀតណាម ដើម្បីធានាឲ្យបាននូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់៕
ថ្នាក់ដឹកនាំប្រទេសទាំង៣ នឹងអនុម័តផែនការសកម្មភាពសម្រាប់ការតភ្ជាប់សេដ្ឋកិច្ចកម្ពុជា-ឡាវ-វៀតណាម ដល់ឆ្នាំ២០៣០ ព្រមទាំងចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំកំពូល កម្ពុជា-ឡាវ-វៀតណាម លើកទី១០ ស្តីពីតំបន់ត្រីកោណអភិវឌ្ឍន៍។
ការអញ្ជើញចូលរួមរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងព្រឹត្តិការណ៍ទាំងពីរនេះ នឹងឆ្លុះបញ្ចាំងនូវការប្តេជ្ញារបស់កម្ពុជា ក្នុងការលើកកំពស់មិត្តភាព និងកិច្ចសហប្រតិបត្តិការ នៅក្នុងមហាអនុតំបន់មេគង្គ និងក្នុងក្របខ័ណ្ឌកម្ពុជា-ឡាវ-វៀតណាម ដើម្បីធានាឲ្យបាននូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់៕
សម្លេងសន្ទនាសម្ងាត់៖ លោក ជុន ច័ន្ទបុត្រ បកអាក្រាតថា អាមេរិក ដាក់គំនាប មិនឱ្យ អាស៊ីសេរី ផ្សាយពីចំណុចអវិជ្ជមានរបស់អាមេរិក (Sound inside)
លោក ជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរី (RFA) ផ្នែកខេមរៈភាសា បានបកអាក្រាត យ៉ាងខ្លាំងក្លាទៅកាន់សហរដ្ឋអាមេរិកថា បានដាក់គំនាប ដល់វិទ្យុអាស៊ីសេរីមិនឱ្យផ្សព្វផ្សាយ អំពីភាពអវិជ្ជមានណាមួយរបស់អាមេរិកតាំងពីដើមរហូតដល់ពេលនេះ ដែលការដាក់បំរាមបែបនេះ បានធ្វើឱ្យប៉ះពាល់ដល់សិទ្ធិសេរីភាព វិជ្ជាជីវៈ និងភាពឯករាជ្យរបស់ប្រព័ន្ធផ្សព្វផ្សាយ។
ការបកអាក្រាតអាមេរិក ដោយលោក ជុន ច័ន្ទបុត្រ បានធ្វើឡើងនៅចំពោះមុខ លោកឧត្តម សេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០ និងលោក សុខ រដ្ឋា (ហៅ រដ្ឋា វិសាល) ក្នុងពេលទទួលទានអាហារជាមួយគ្នា នៅក្នុងភោជនីយដ្ឋានមួយឈ្មោះ «ដាល់» ស្ថិត ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ កន្លងទៅ។ ក្នុងពេល ទទួលទានអាហារនោះ លោក ជុន ច័ន្ទបុត្រ បានសន្ទនាជាមួយលោក ម៉ៅ សុផាន់ រយៈពេល ១ម៉ោង៤៥នាទី ហើយត្រូវបានឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បង្ហាញទម្លាយ ខ្សែអាត់ សម្លេង នេះជាបន្តបន្ទាប់។
លោក ជុន ច័ន្ទបុត្រ បានប្រាប់យ៉ាងដូច្នេះថា៖ «អាស៊ីសេរីអត់រាយការណ៍ពីអាមេរិកកាំងទេ ដូច្នេះទោះបីអាមេរិកកាំងធ្វើខុសយ៉ាងណាក៏ដោយ ក៏អាស៊ីសេរីអត់ផ្សាយដែរ ពីព្រោះថា យើងអត់មានផ្សាយពីរឿងនោះទេ អាហ្នឹងការងាររបស់ VOA ទៀតហើយ ហើយ VOA គេផ្សាយគោលនយោបាយរបស់អាមេរិកកាំង តែតាមពិត កាសែតអាមេរិកកាំង ច្រើនណាស់ តែរដ្ឋាភិបាលអាមេរិកកាំងធ្វើខុសគឺ ជេរពេញណាពេញណី មាន CNN មានស្អីៗ BBC អីហ្នឹង ជេរដ្ឋាភិបាលអាមេរិកកាំង កាសែតយើងអត់ឲ្យ រាយការណ៍ពីអាមេរិកកាំងទេ យើងអត់មាន អ្នកយកព័ត៌មានសម្រាប់រាយការណ៍ពីអាមេរិកកាំងទេ»៕

សមាគមអតីតយុទ្ធជនកម្ពុជាខេត្តពោធិ៍សាត់ រៀបចំពិធីបើកប្រាក់បេឡាមរណៈសង្គ្រោះ របស់សមាគមជូនដល់គ្រួសារសពសមាជិក នៅស្រុកក្រគរ
ពោធិ៍សាត់៖ លោកឧត្តមសេនីយ៍ទោ ប៉ែន ណាវណ្ណ មេបញ្ជាការរងយោធភូមិភាគទី៥, មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់, ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា (ស.អ.ក) ខេត្តពោធិ៍សាត់ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ បានអញ្ញើញជាអធិបតីក្នុងពិធីបើកប្រាក់បេឡាមរណៈសង្គ្រោះ ស.អ.ក ជូនដល់គ្រួសារសពសមាជិក ស.អ.ក ខេត្តពោធិ៍សាត់។ ក្រុមគ្រួសារសពអតីតយុទ្ធជនមានឈ្មោះ ផេង ភឺន ដែលជានិវត្តជនយោធា ភេទប្រុស ដែលបានទទួលមរណៈភាព នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ ដោយជរាពាធ នៅភូមិអូរអញ្ចាញ ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ពិធីនេះមានការចូលរួមពី លោកវរៈសេនីយ៍ទោ ជាង ឈន នាយរងសេនាធិការតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ ប្រធានលេខា ស.អ.ក ខេត្តពោធិ៍សាត់, លោក វរៈសេនីយ៍ឯក ប៊ុត អេង មេបញ្ជាការផ្នែកសឹករងស្រុកក្រគរ អនុប្រធាន ស.អ.ក ស្រុកក្រគរ ក្រុមការងារថ្នាក់ខេត្ត សាខាឃុំ និងអាជ្ញាធរមូលដ្ឋាន ចំនួន១៥នាក់។ ក្នុងឪកាសនោះលោកប្រធាន ស.អ.ក ខេត្ត បានសំណេះសំណាល និងចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារនៃសព និងក្រុមការងារ និងបានអានលិខិតចូលរួមមរណៈទុក្ខរបស់ ស.អ.ក ខេត្តពោធិ៍សាត់ផងដែរ។
ថវិកាមរណៈសង្គ្រោះរបស់ ស.អ.ក និងអំណោយដែលបាននាំយកមកចែកជូន ក្នុងនោះមាន លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយរងសេនាធិការចំរុះអគ្គបញ្ជាការ ខ.ភ.ម មេបញ្ជាការរងកងទ័ពជើងគោក, អគ្គលេខាធិការរងគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាល ស.អ.ក ចំនួន ៤.០០០.០០០រៀល, ថវិការបស់លោកស្រី ពេជ ចន្ទមុន្នី ចំនួន ២០០.០០០រៀល និងអង្ករចំនួន ១០០គីឡូក្រាម និងលោកបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត ប្រធានកិត្តិយស ស.អ.ក ខេត្តពោធិ៍សាត់ ថវិកា ៥០.០០០រៀល អង្ករចំនួន ៣០គីឡូក្រាម៕

ជនសង្ស័យកាប់បំផ្លាញសិវលិង្គចំនួន៦នៅភ្នំគូលែនត្រូវបានចាប់មកផ្តន្ទាទោសហើយ!
ជនសង្ស័យចំនួនពីររូបក្នុងចំណោមគ្នាបីនាក់ ត្រូវបានមន្ត្រីប៉ូលិសជំនាញព្រហ្មទណ្ឌកម្រិតស្រាលខេត្តសៀមរាប ស៊ើបអង្កេតដឹងតាមចម្លើយសារភាពថាជាអ្នកបានវាយបំផ្លាញចម្លាក់សិវលិង្គនៅបាតស្ទឹងលិង្គមួយពាន់នៃរមណីយដ្ឋានភ្នំគូលែនកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨។
ជនសង្ស័យទាំងពីររូបនេះត្រូវបានបញ្ជួនទៅកាន់សាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនីតីវិធីច្បាប់កាលពីរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨។ ជនសង្ស័យទី១មានឈ្មោះ សារឿន យ៉ុត ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអន្លង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។ ជនសង្ស័យទី២ឈ្មោះ ព្រីង ម៉ៅ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរព្រីនរូបថត រស់នៅភូមិព្រះអង្គធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។ រីឯជនសង្ស័យទី៣ឈ្មោះ រុន រស់នៅស្រុកជាមួយគ្នា បានរត់គេចខ្លួន ហើយសមត្ថកិច្ចកំពុងស្រាវជ្រាវដើម្បីនឹងចាប់យកមកផ្តន្ទាទោសដូចគ្នាចំពោះទង្វើបំផ្លាញបេតិកភណ្ឌឥតស្គាល់ពីតម្លៃនៃសម្បត្តិវប្បធម៌ដូនតា។ បើតាមចម្លើយសារភាពពីជនសង្ស័យឥតស្រឡាញ់សម្បត្តិជាតិទាំងនេះ ពួកគេបានប្រើដាវសាម៉ូរ៉ៃដាប់បំផ្លាញសិវលង្គទាំង៦ពិតប្រាកដមែន។ ក្នុងនោះដែរ សមត្ថកិច្ចដកហូតដាវបានចំនួន៣ដើមដើម្បីរក្សាទុកធ្វើជាភស្តុតាង។
តាមការបញ្ជាក់ពីលោកបណ្ឌិត ឈាន រដ្ឋា ប្រធានស្តីទីនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ នារសៀលថ្ងៃទី២៩ មីនា ឆ្នាំ២០១៨បានឱ្យដឹងថា ក្រុមការងារបានឃើញភាពខុសប្រក្រតីនៃសិវលិង្គពេលដើរល្បាតនៅព្រឹកថ្ងៃទី១៨ មីនា ឆ្នាំ២០១៨ ហើយក៏បានរៀបចំដាក់ពាក្យបណ្តឹងទៅតាមនីតិវិធី ដើម្បីស្វែងរកអ្នកប្រព្រឹត្តយកមកផ្តន្ទាទោសទៅតាមច្បាប់។ ពេលនេះជនសង្ស័យទាំងនោះត្រូវបានចាប់ខ្លួនបាន២នាក់ហើយ រង់ចាំការសាកសួរទៅតាមនីតិវិធីច្បាប់បន្តទៀត ហើយម្នាក់ទៀតសមត្ថកិច្ចកំពុងតាមចាប់ខ្លួន។
លោកបញ្ជាក់ទៀតថា សិវលិង្គដែលជនសង្ស័យបានលួចដាប់បំផ្លាញនៅបាតស្ទឹងលិង្គមួយពាន់លើភ្នំគូលែន មានចំនួន៦។ ក្នុងនោះសិវលិង្គចំនួន៣ត្រូវបានជនល្មើសដាប់យកចេញ និងបានកាប់សិវលិង្គចំនួន៣ទៀត តែមិនទាន់ដាច់ចេញពីជើងទម្រនៅឡើយ។
អាជ្ញាធរជាតិអប្សរានឹងពង្រឹងសមត្ថកិច្ចការពាររបស់ខ្លួនដោយសហការជាមួយស្ថាប័នពាក់ព័ន្ធផ្សេងៗឱ្យបានល្អជាងមុន ព្រមទាំងបញ្ជ្រាបចំណេះដឹងស្តីពីតម្លៃនៃបេតិកភណ្ឌដល់ប្រជាជនក្នុងតំបន់ ពិសេសគឺយុវជនជំនាន់ក្រោយដែលជាសរសរទ្រូងដ៏សំខាន់សម្រាប់ការពារថែរក្សា អភិរក្សមរតកវប្បធម៌បន្តពីអ្នកជំនាន់មុន។ ប្រជាជនទាំងអស់ក៏ជ្រួតជ្រាប ហើយសន្យាចូលរួម និងអប់រំកូនចៅខ្លួនឱ្យយកចិត្តទុកដាក់ ថែរក្សាសម្បត្តិដូនតាឱ្យបានគង់វង្ស។
អាជ្ញាធរជាតិអប្សរាសូមម្តែងនូវការសោកស្តាយជាខ្លាំងចំពោះការបាត់បង់នូវសម្បត្តិបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃនៅលើភ្នំគូលែន។ មិនតែប៉ុណ្ណោះ ទីតាំងសិវលិង្គនេះ ក៏ជាទីសក្ការៈដ៏សក្តិសិទ្ធិក្នុងជំនឿសុំទឹកមន្តរបស់ប្រជាជនខ្មែរផងដែរ។ យើងសូមថ្កោលទោសយ៉ាងដាច់ខាត ចំពោះជនឥតស្គាល់អត្តសញ្ញាណជាតិដែលដាច់ចិត្តលើកដៃបំផ្លាញសម្បត្តិពាន់ឆ្នាំទាំងនេះឱ្យខូចខាតនិងបាត់បងរូបភាពដើម។
នេះជាការសោកស្តាយណាស់ ក្នុងនាមជាកូនខ្មែរគ្រប់រូប ត្រូវចូលរួមលើកតម្លៃ សិក្សាស្រាវជ្រាវ និងថែរក្សាសម្បត្តិជាតិទាំងអស់ឱ្យបានល្អប្រសើរ ជាជាងការបំផ្លាញ រហូតបាត់បង់ ទើបស្តាយក្រោយ៕

ចៅ ចាក់ស្មុក ៖ អាកប្បកិរិយាយូកូងបាតផ្សាររបស់ ហុង លីម កំពុងធ្វើឱ្យបុព្វបុរសខ្មែរបាក់មុខ !
នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨នេះ ហេ្វសប៊ុក ចៅ ចាក់ស្មុក បានបង្ហោះផ្សាយអត្ថបទមួយក្រោមចំណងជើងថា អាកប្បកិរិយាយូកូងបាតផ្សារ របស់ ហុង លីម កំពុងធ្វើឱ្យបុព្វបុរសខ្មែរបាក់មុខ ដែលមានខ្លឹមសារទាំងស្រុង ដូចខាងក្រោម៖
ពិតជាគួរឱ្យអាម៉ាស់បំផុតដែលបុគ្គល ហុង លីម មានតួនាទីដល់ទៅតំណាងរាស្ត្រ ប៉ុន្តែបានបង្ហាញនូវអាកប្បកិរិយាដ៏ព្រហើន និងអសីលធម៌បំផុត តាមរយៈការលើកដៃ កណ្តាលរបស់ធ្វើសញ្ញាមានន័យស្មើនឹងជេរម្តាយអ្នកដទៃ នៅក្នុងកិច្ចប្រជុំពិភាក្សារបស់ សភានៃរដ្ឋវិចតូរីយ៉ាកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ ។ អាកប្បកិរិយាបែបយូកូងបាត ផ្សារដែល ហុង លីម បានធ្វើនៅក្នុងសភា និងក្រោយមកស្រែកគំហក ដាក់តំណាង រាស្ត្រស្ត្រីមកពីបក្សប្រឆាំងរបស់អូស្ត្រាលីនៅក្នុងជណ្តើរយន្ត បង្ហាញពីកម្រិតទាបបំផុត នៃសីលធម៌រស់នៅនិងចំណេះដឹងដែល ហុង លីម មាន។ ទង្វើមិនអាចទទួលយកបាន នេះ ត្រូវបានគេចាប់ឱ្យបុគ្គល ហុង លីម ថ្លែងសុំទោស និងបានក្លាយជាប្រធានបទដ៏ក្តៅ គគុកនៅក្នុងសារព័ត៌មាននានានៅអូស្ត្រាលី។ នេះពិតជាមេរៀនមួយ សម្រាប់បុគ្គលដែលព្រហើនកោងកាចដូច ហុង លីម។
ហុង លីមដែលគេស្គាល់ថាជាមនុស្សកម្រោលចូល ងុបងុលនឹងបក្សសង្គ្រោះជាតិ ចេញមុខប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា គណបក្សប្រជាជនកម្ពុជានិងជាពិសេសប្រឆាំងនឹងសម្តេចតេជោ ហ៊ុន សែន ទាំងទទឹងទិសដើម្បីបំផ្លាញកិត្តិយសជាតិ និងផលប្រយោជន៍ខ្មែរ និងបម្រើផលប្រយោជន៍បរទេស។ ភាពក្រអឺតក្រទមរបស់ ហុង លីម ប្រមាថមេដឹកនាំកម្ពុជានិងប្រជាជនកម្ពុជា ពិតជាមិនអាចអត់ឱនឱ្យបានឡើយ ប៉ុន្តែ ហុង លីម បាន ត្រឹមតែខ្លាំងមាក់ងាយខ្មែរគ្នាឯង ភ្លេចកំណើតរបស់ខ្លួនមានប្រភពមកពីណា ប៉ុន្តែមិនហ៊ានក្អកនោះ ទេជាមួយជាតិសាសន៍បរទេស។ គេចាំបានថាហុង លីម ប្រកាសធ្វើមហា
បាតុកម្ម ប៉ុន្តែប្រមូលគ្នាមិនបាន ១០០ នាក់ផង ក្នុងការធ្វើបាតុកម្មប្រឆាំងនឹងមេដឹកនាំកម្ពុជា ខណៈអ្នកគាំទ្រមានរហូតដល់ជាង ១០០០នាក់។ ឃើញដូច្នេះ ហុង លីម បានដឹកនាំកម្លាំងបាតុករដ៏តិចតួចទៅចូលរួម ជាមួយបាតុកម្មនៃពលរដ្ឋដទៃទៀតដែលដឹកនាំ ដោយបាតុករវៀតណាម។ ពេលនោះ ហុង លីម គ្មានហ៊ានក្អកអ្វីបន្តិច។

តាមរយៈទង្វើដ៏អសីលធម៌ក្នុងនាមខ្លួនជាតំណាងរាស្ត្រ បង្ហាញថា បុគ្គល ហុង លីម ជាមនុស្សឆេវឆាវ និងពោរពេញដោយគំនុំគុំគួន។ ហេតុដូចនេះហើយបានជាបុគ្គលនេះព្យាយាមធ្វើអ្វីៗដើម្បីតែខ្លួនឈ្នះ ដោយមិនគិតអ្វីខុសត្រូវឡើយ សូម្បីតែធ្វើ
កាយវិការ ជេរប្រមាថតំណាងរាស្ត្រគ្នាឯង ក៏ហុង លីម ធ្វើទៅរួចដែរ។ នេះឬតំណាង រាស្ត្រដ៏មានតម្លៃនៃប្រទេសស៊ីវិល័យនោះ ? បុគ្គលអសីលធម៌ និងព្រហើនកោងកាច ដូច ហុង លីម នេះដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចចាត់ថាជាបុគ្គលដែលមិន ត្រូវបានទទួលស្វាគមន៍នៅកម្ពុជា គឺពិតជាត្រឹមត្រូវណាស់។ ជនជាតិខ្មែរមិនមានចរិតលក្ខណៈច្រលើសបើសដូច ហុង លីម ឡើយ។ អ្វីដែល ហុង លីម បានធ្វើនៅក្នុងសភានៃ រដ្ឋវិចតូរីយ៉ាគឺជាការបំបាក់របស់បក្សនយោបាយរបស់ខ្លួន ប៉ុន្តែជាប្រយោលគេអាចចោទសួរថាតើ ហុង លីម មានដើមកំណើតអ្វី ? បើគេដឹងថា ហុង លីម មានដើមកំណើតខ្មែរ នោះគេនឹងអាចប្រៀបប្រដូចបុគ្គលិកលក្ខណៈ និងអាកប្បករិយារបស់ ហុង លីម ទៅនឹងខ្មែរក្រហមដ៏កាចសាហាវ និងមិនមែនជាបុគ្គលដែលគួរឱ្យរាប់រក។ ចង់ឬមិនចង់ ហុង លីមជាកូនអកត្តញ្ញូ រមើលគុណ កំពុងតែធ្វើឱ្យបុព្វបុរសខ្មែរបាក់មុខ !

ដោយ ចៅ ចាក់ស្មុក
ថ្ងៃទី២៩ ខែមីនា ឆ្នាំ ២០១៨
ថ្ងៃទី២៩ ខែមីនា ឆ្នាំ ២០១៨
ខេត្តបាត់ដំបង ទទួលធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតកីឡាសិស្សបឋមសិក្សាជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំសិក្សា២០១៧-២០១៨
បាត់ដំបង៖ លោក ស៊ាង បូរ៉ាត់ រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងលោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីបើកការប្រកួតកីឡាសិស្សបឋមសិក្សា ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំសិក្សា២០១៧-២០១៨ នៅបរិវេណទីលានបាល់ទាត់សាកលវិទ្យាល័យបាត់ដំបង ។
កម្មវិធីនេះមានការអញ្ជើញចូលរួមពី អគ្គនាយក អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីបច្ចេកទេសនៃក្រសួងអប់រំ យុវជន និងកីឡា សមាជិក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរ អង្គភាព ជុំវិញខេត្ត ប្រធាន អនុប្រធានមន្ទីរអប់ រំយុវជន និងកីឡា ទាំង២៥ រាជធានី ខេត្ត លោកគ្រូ អ្នកគ្រូ ក្រុមគ្រូបច្ចេកទេស គ្រូបង្វឹក ព្រមទាំងសិស្សានុសិស្សបឋមសិក្សា មកពី២៥ រាជធានី ខេត្ត សរុបជាង២០០០នាក់ ។
សូមបញ្ជាក់ថា ខេត្តបាត់ដំបង ត្រូវទទួលធ្វើជាម្ចាស់ផ្ទះ ក្នុងការប្រកួតកីឡាសិស្ស បឋមសិក្សា ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំសិក្សា២០១៧-២០១៨ ចាប់ពីថ្ងៃទី២៩ ខែមីនា ដល់ថ្ងៃទី ០២ ខែមេសា ឆ្នាំ២០១៨ ដែលមានកីឡាករ កីឡាការិនី និងអ្នកចូលរួមប្រហែលជាង២០០០នាក់ ។ វិញ្ញាសាដែលប្រកួតមាន កីឡាបាល់ទាត់ បាល់ទះ បាល់បោះ និងហត្ថពលកម្ម ៕

លោក ហុង លីម ត្រូវបានសភារដ្ឋវិចតូរៀអូស្ត្រាលី បង្ខំឱ្យសុំទោសចំពោះកាយវិការដ៏ឈ្លើយរបស់លោក នៅពេលប្រជុំសភា
សមាជិកសភាមួយរូប នៃគណបក្សពលករ ប្រចាំនៅរដ្ឋវិចតូរៀ ប្រទេសអូស្ត្រាលី គឺលោក ហុង លីម ត្រូវបានកាមេរ៉ានៅក្នុងសភារដ្ឋនេះ ចាប់បានសកម្មភាពលោកលើកមម្រាមដៃកណ្តាល ដែលជាកាយវិការមួយ មិនសមគួរ ឬឈ្លើយតែម្តងសម្រាប់ជនជាតិលោកខាងលិច។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន ABC អូស្ត្រាលី ដែលត្រូវបានដកស្រង់នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៩ ខែមីនា ឆ្នាំ២០១៨។
ជុំវិញការចាប់បានកាយវិការ មិនសមជាសមាជិក នៃអង្គនីតិបញ្ញតិរូបនេះបង្ខំឲ្យលោក ហុង លីម ថ្លែងសារសុំទោសដើម្បីបញ្ចប់រឿងតែម្តង។ ការបញ្ចេញកាយវិការខាងលើនេះគឺត្រូវបានចាប់ដោយកាមេរ៉ា អំឡុងពេលដែលលោក និងសមាជិកសភាឯទៀត ប្រជុំពិភាក្សាគ្នានៅថ្ងៃចុងក្រោយ អំពីថវិកាជាតិសម្រាប់ខែឧសភា ដែលត្រូវបានគេមើលឃើញថា ភាពតានតឹងត្រូវបានបង្កឡើងដោយសមាជិកសភាបក្សប្រឆាំង ទៅលើលោក Daniel Andrews ប្រធានរដ្ឋបាល នៃរដ្ឋវិចតូរៀ ស្ថិតភាគអាគ្នេយ៍ប្រទេសអូស្ត្រាលីមួយនេះ ជុំវិញការចូលរួមរបស់លោក ក្នុងរឿងអាស្រូវនៃការបោះឆ្នោត។
បញ្ហាធ្ងន់ គឺបានផ្ទុះឡើងនៅអំឡុងពាក់កណ្តាលទី នៃកិច្ចប្រជុំខាងលើនេះ ដោយក្រុមតំណាងរាស្ត្របក្សប្រឆាំង បានខឹងសម្បារ និងចោទលោក ហុង លីម ថាបានលើម្រាមដៃកណ្តាលដាក់ពួកគេ ហើយលោកស្រី Roma Britnell ដែលជាសមាជិកសភាម្នាក់ដែរនោះ គឺជាអ្នកដែលបានមើលឃើញសកម្មភាព ដែលមិនសមគួរបំផុតនេះ។
សមាជិកសភាមួយរូបទៀតនៃបក្សប្រឆាំង គឺលោក Dee Ryall បានលើកឡើងបញ្ហានេះ ជម្រាបទៅកាន់លោក Colin Brooks ដែលជាប្រធានសភា ដោយបានអះអាងថា «ទង្វើលោក ហុង លីម គឺពិតជាមិនសមរម្យ (ឈ្លើយ) និងគួរឲ្យអាម៉ាស់បំផុត»។ បន្ទាប់មកលោក Brooks ក៏បានពិនិត្យមើលវីដេអូឡើងវិញ ហើយក៏បានឃើញថា លោក ហុង លីម ពិតជាបានលើកម្រាមដៃកណ្តាលពិតមែន ប៉ុន្តែដោយសារតែគាត់ងោកក្បាលចុះ ដូច្នេះគេមិនអាចដឹងថា លោកចង្អុលទៅនរណាម្នាក់នោះឡើយ។
គួរបញ្ជាក់ថា ដើម្បីបញ្ចប់បញ្ហានេះ លោក ហុង លីម បានសម្រេចចិត្តធ្វើការសុំទោសយ៉ាងខ្លីទៅអង្គសភា នៅល្ងាចថ្ងៃដដែល ចំពោះការដែលលោកបានព្រលែងកាយវិការមិនសមគួរនេះចេញមក៕

គណៈប្រតិភូយុវជនរាជធានីភ្នំពេញ បំពេញទស្សនកិច្ចសិក្សាតំបន់អភិវឌ្ឍន៍លោក ហេង សំរិន អន្លង់ជ្រៃ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
ត្បូងឃ្មុំ៖ គណៈប្រតិភូយុវជនរាជធានីភ្នំពេញ បំពេញទស្សនកិច្ចសិក្សាតំបន់អភិវឌ្ឍន៍លោក ហេង សំរិន អន្លង់ជ្រៃ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ ។ ទស្សនកិច្ចសិក្សានេះ បានទទួលការស្វាគមន៍ពី លោក ប៉ែន កុសល្យ អភិបាលរងខេត្តត្បូងឃ្មុំ ដោយលោកបានជួបសំណេះសំណាលជាមួយប្រតិភូយុវជនរាជធានីភ្នំពេញ។
ក្នុងឱកាសនោះ លោកអភិបាលរងខេត្ត បានធ្វើបទបង្ហាញដល់ក្រុមយុវជន អំពីទីតាំងនៃការតស៊ូរំដោះប្រទេសជាតិរបស់លោក ហេង សំរិន ប្រធានរដ្ឋសភា ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ និងបង្ហាញពីការអភិវឌ្ឍនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន ដើម្បីបានជាខឿនការពារបូរណភាពទឹកដី ព្រមទាំងជំរុញការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមព្រំដែន(មានវត្តអារាម សាលារៀន មណ្ឌលសុខភាព និងរមណីយដ្ឋាន)។
លោកអភិបាលរងខេត្ត ក៏បានបង្ហាញបន្តទៀតថា រាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងក្នុងការកសាងផ្លូវខ្សែក្រវាត់ព្រំដែនដែលកសាងដោយកងកម្លាំងវិស្វកម្ម ក្នុងន័យការពារជាតិ ការពារទឹកដី និងមាតុភូមិជាទីស្នេហានៃយើង។ ជាមួយគ្នានេះលោកអភិបាលរងខេត្ត បានបញ្ជាក់ ពីគោលបំណងនៃការបំបែកខេត្តត្បូងឃ្មុំចេញពីខេត្តកំពង់ចាម គឺដើម្បីបង្ខិតសេវាឲ្យកាន់តែគៀកជិតប្រជាពលរដ្ឋ និងលើកកម្ពស់ការអភិវឌ្ឍន៍ខេត្តឲ្យកាន់តែរីកចម្រើន។
ជាចុងក្រោយ លោកអភិបាលរងខេត្ត បានផ្តាំផ្ញើដល់យុវជនថា សមិទ្ធផលទាំងអស់នេះ គឺកើតឡើងដោយសារប្រទេសជាតិមានសុខសន្តិភាព ហើយសន្តិភាពគឺកើតឡើងដោយសារគណបក្សប្រជាជនកម្ពុជា ដូច្នេះសូមធ្វើការពិចារណា មុននឹងធ្វើការសម្រេចចិត្តធ្វើអ្វីមួយ និងសូមចូលរួមការពារសន្តិភាពទាំងអស់គ្នា៕
លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី អំពាវនាវប្រជាពលរដ្ឋត្រូវការពារសុខសន្តិភាពមិនឱ្យនរណាឬគណបក្សណាបំផ្លាញបានជាដាច់ខាត
លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានគូសបញ្ជាក់ថា មានសុខសន្តិភាព ទើបមានការអភិវឌ្ឍន៍ មានសុខសន្តិភាព ទើបមានវិនិយោគទុន គេមិនដែលទៅវិនិយោកនៅប្រទេសណា ដែលមានសង្រ្គាមនោះទេ ដូចជាប្រទេសអីរ៉ាក់ លីប៊ី សីរីជាដើម គេមកវិនិយោគនៅប្រទេសណា ដែលសុខសន្តិភាព ដូច្នេះហើយក្រុមហ៊ុន សុវណ្ណ រីសត បានមកវិនិយោគនៅទីនេះ។ លោកបានថ្លែងដូចនេះក្នុងពិធីសម្ពោធសមិទ្ធផលនានារបស់ក្រុមហ៊ុន សុវណ្ណ រីសត ព្រះនិម្មិតអាសី នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨នេះ នៅខេត្តព្រះវិហារ។
លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានលើកឡើងថា ពេលមានសង្រ្គាមគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រធានគណបក្សបានខិតខំរកគ្រប់វិធីដើម្បីរកសន្តិភាព តាមរយៈនយោបាយឈ្នះ-ឈ្នះផង និងតាមរយៈនៃការចរចាការទូតផង ទើបបានសុខសន្តិភាពដូចសុខសព្វថ្ងៃនេះ។
លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានបញ្ជាក់ទៀតថា កម្ពុជាបច្ចុប្បន្ននេះស្ថិតក្នុងបរិយាកាសនយោបាយមួយ គ្របដណ្តប់នូវសន្តិភាពពេញបរិបូរណ៌ ឯកភាពជាតិ ឯកភាពទឹកដី ទាំងអស់ដែលកើតចេញពីនយោបាយឈ្នះ-ឈ្នះរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ហើយឆ្នាំនេះផងដែរ គឺជាឆ្នាំទី៣៩ ដែលកម្ពុជាកំពុងតែទទួលបាននូវសុខសន្តិភាពយ៉ាងពេញលេញ ហើយការពារបាននូវអធិបតេយ្យភាព ឯកភាពទឹកដីតាមព្រំដែនវៀតណាម តាមព្រំដែនឡាវ និងតាមព្រំដែនថៃ គឺរក្សាបាននូស្ថេរភាពទាំងអស់។
សូមបញ្ជាក់ថា ក្រុមហ៊ុន សុវណ្ណ រីសត ព្រះនិម្មិតអាស៊ី ដែលបានធ្វើពិធីសម្ពោធនោះរួមមាន៖ វត្តល្បាក់ខោនព្រះនិម្មិត ព្រះអង្គធំ និងរមណីយដ្ឋានសុវណ្ណរីសត ដែលមានទីតាំងនៅរមណីយដ្ឋានទឹកធ្លាក់ព្រះនិម្មិត ស្ថិតក្នុងឃុំកំពង់ស្រឡៅពីរ ស្រុកឆែប ខេត្តព្រះវិហារ។ រីសតដែលបានដាក់ឱ្យដំណើរការនេះ គឺមាន៥៤បន្ទប់ សម្រាប់ភ្ញៀវទេសចរអន្តរជាតិ មកស្នាក់នៅលេងកំសាន្ត ក្រៅពីនេះមានកន្លែងកំសាន្តផ្សេងៗ ទៀតដូចជាបា ខារ៉ាអូខេផងដែរ៕
Subscribe to:
Posts (Atom)