លោក សោម អូន ប្រធានក្រុមប្រឹក្សាសហជីពជាតិកម្ពុជា 
ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា និងជាប្រធានសហព័ន្ធសហជីពកម្មករកម្ពុជា 
បានលើកឡើងថាសហជីពមួយត្រូវតែមានឯករាជ្យភាព 
ហើយការប្រកាសដឹកនាំកម្មករ-កម្មការិនី 
ឱ្យគាំទ្រគោលជំហររបស់គណបក្សនយោបាយណាមួយនោះ 
គឺផ្ទុយពីលក្ខន្តិកៈនៃច្បាប់ស្តីពីសហជីពដែលបានចូលជាធរមាន។ លោក សោម អូន 
ក៏បានបញ្ជាក់ថា ការបង្ហាញជំហរមិនឯករាជ្យរបស់សហជីពណាមួយបែប នេះ 
អាចនឹងក្រសួងម
ានសមត្ថកិច្ចធ្វើការពិន័យផងដែរ។ 
 ក្រុមតំណាងសហជីពមួយចំនួនបានដឹងថា កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៦ 
ក្រុមសហជីព សេរីកម្មករ បានចូលជួបលោក កឹម សុខា 
នៅទីស្នាក់ការបក្សសង្រ្គោះជាតិចាក់អង្រែលើ និង បានប្រកាសគាំទ្រជំហររបស់លោក 
កឹម សុខាទៀតផង ដែលប្រការនេះត្រូវបានគេរិះគន់ថា 
សហជីពគួរតែធ្វើការងារដើម្បីផលប្រយោជន៍កម្មករ-កម្មការិនី មិនគួរមកបម្រើ 
និងការពារលោក កឹម សុខា 
ដែលជាអ្នកនយោបាយកំពុងប្រឈមមុខចំពោះផ្លូវច្បាប់ពាក់ព័ន្ធនឹងបណ្តឹងព្រហ្មទណ្ឌកើតឡើងដោយសាររឿងអាស្រូវស្នេហាលួចលាក់ផ្ទាល់ខ្លួន
 ដែលអាចនឹងបាត់បង់សិទ្ធិនយោបាយបែបនេះឡើយ។
 លោក សោម អូន 
បានមានប្រសាសន៍តាមរយៈបទសម្ភាសន៍ នៅរសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៦ 
ដោយឆ្លើយតបនឹងការលើកឡើងរបស់ លោក កឹម សុខា 
ថាថ្នាក់ដឹកនាំនិងសមាជិកសហជីពសេរីកម្មករ ព្រមទាំងបងប្អូនកម្មករ-កម្មការិនី 
បានប្ដេជ្ញាចិត្តគាំទ្រនូវគោលជំហរ និងការពារអភ័យឯកសិទ្ធិសភារបស់លោកនោះ ថា 
បញ្ហារបស់លោកកឹម សុខា គឺពុំមែនជា រឿងនយោបាយនោះឡើយ 
វាជារឿងបទល្មើសព្រហ្មទណ្ឌជាក់ស្តែង ដោយលោកបានប្រឆាំង នឹងដីការបស់តុលាការ។ 
លោក សោម អូន 
ក៏បានអំពាវនាវឱ្យតុលាការមានសមត្ថកិច្ចបន្តនីតិវិធីផ្លូវច្បាប់ជាបន្តទៀត។
 គួររំលឹកផងដែរថា លោក កឹម សុខា 
បានបដិសេធមិនចូលបំភ្លឺក្នុងសាលាដំបូងរាជធានីភ្នំពេញ ចំនួនពីរលើក 
ដើម្បីឆ្លើយបំភ្លឺក្នុងនាមជាសាក្សីក្នុងរឿងសញ្ចារកម្ម 
ពាក់ព័ន្ធរឿងអាស្រូវស្នេហារវាងលោក និងកញ្ញា ខុម ចាន់ដារ៉ាទី ហៅស្រីមុំ។
 គួរបញ្ជាក់ផងដែរថា យោងតាមច្បាប់ស្តីពីសហជីព ជំពូក៥ មាត្រា ២៩ បានចែងថា 
សហជីព ឬសមាគមនិយោជក 
ត្រូវបានរំលាយដោយតុលាការការងារនៅក្នុងមូលហេតុណាមួយដូចជា៖ 
ការបង្កើតឬសកម្មភាពនានារបស់សហជីព ឬសមាគមនិយោជកមានលក្ខណៈផ្ទុយនឹងច្បាប់ 
ឬគោលដៅនៃសហជីព ឬសមាគមនិយោជក ដូចមានចែងនៅក្នុងលក្ខន្តិកៈ សហជីពដែលមិន 
មានលក្ខណៈឯករាជ្យ ពីនិយោជនតទៅទៀត 
ហើយជាក់ស្តែងមិនអាចស្តារឡើងវិញនូវឯករាជ្យភាពរបស់ខ្លួន អ្នកដឹកនាំគ្រប់គ្រង 
និងអ្នកទទួលខុសត្រូវកិច្ចការរដ្ឋបាលត្រូវបានរកឃើញថាមានកំហុសធ្ងន់ 
ក្នុងការប្រព្រឹត្តល្មើសក្នុងនាមសហជីព ឬសមាគមនិយោជក៕