ប្រធានអាស៊ានត្រូវបានទទួលតំណែងឆ្លាស់គ្នាតាមលំដាប់តួរអក្សរ។ នេះគឺជាបទដ្ឋាន ដែលបានដាក់ចេញកន្លងមក ឬក៏ឈរឈ្មោះតាមលំដាប់លំដោយនៅក្នុងគំរូការទូតរបស់តំបន់ចាប់តាំងពីអាស៊ានកកើតឡើងនៅឆ្នាំ ១៩៦៧។ ក៏ប៉ុន្តែ ច្បាប់នៅក្នុងអាស៊ានម្តងម្កាលត្រូវបានគេមើលឃើញថា មានការរំលោភបំពានពីសមាជិករបស់ខ្លួនដែលបានកើតឡើងពីមុនមក ជាពិសេស ប្រសិនបើឥណ្ឌូនេស៊ីស្នើសុំសិទ្ធិរំលងតាមលំដាប់លំដោយនោះ។
ឆ្នាំនេះ ហ្វីលីពីន ក្លាយជាប្រធានអាស៊ាន ហើយនឹងត្រូវទទួលសមាជិកទាំងអស់ រួមមានដៃគូកិច្ចពិភាក្សាចំនួន ១២ វេទិកាតំបន់អាស៊ាន ដែលនឹងត្រូវធ្វើឡើងនៅខែមិថុនា ឆ្នាំ ២០១៧ បន្ទាប់ពីកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលអាស៊ីខាងកើតនៅចុងឆ្នាំ ២០១៧ នេះ។
ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ត្រូវកំណត់អំពីរបៀបវារៈនៃកិច្ចប្រជុំនេះ។ តើបញ្ហាសមុទ្រចិនខាងត្បូង នឹងត្រូវដាក់ក្នុងរបៀបវារៈកំពូលដែរ ឬទេ? ក៏ប៉ុន្តែ ក្នុងឋានៈជាប្រធាន ហ្វីលីពីនជាប់កាតព្វកិច្ចក្នុងការគោរពឆន្ទៈរបស់សមាជិកដទៃទៀតផងដែរ។
កន្លងមក ឡាវ និងកម្ពុជា មិនបានលើកឡើងអំពីជម្លោះដែនសមុទ្រនៅក្នុងអង្គការនេះទេ។ រដ្ឋាភិបាលទីក្រុង Manila មានឥរិយាបថមិនច្បាស់លាស់ ជាពិសេសបន្ទាប់ពីលោក Duterte ចូលកាន់អំណាច។ ក៏ប៉ុន្តែ ហ្វីលីពីន ត្រូវបានផ្តល់ជំនួយផ្នែកយោធា ដោយមានការបញ្ចូនក្រុមឧត្តមសេនីយ៍ទៅហ្វឹកហ្វឺនយ៉ាងច្រើននៅសហរដ្ឋអាមេរិក។ នេះបង្ហាញថា អាមេរិកចង់ឱ្យបញ្ហាសមុទ្រចិនខាងត្បូងក្លាយជាប្រធានបទពិភាក្សានៅក្នុងព្រឹត្តិការណ៍ទាំងបីរបស់អាស៊ាន។
រដ្ឋាភិបាលទីក្រុងប៉េកាំង ដោយមានការបង្ហាញពីឆន្ទៈនយោបាយ និងសាច់ដុំផ្នែកយោធារបស់ខ្លួនបានបញ្ជូនយន្តហោះចម្បាំង និងក្រុមប្រយុទ្ធទៅកាន់តំបន់មានជម្លោះនេះយ៉ាងច្រើន។ សកម្មភាពនេះ វាផ្ទុយទៅនឹងសកម្មភាពការទូតផ្នែកជើងទឹករបស់ចិន ដែលកន្លងមករហូតដល់ឆ្នាំ ២០១១ ចិនមានឥរិយាបថកណ្តាលពាក់ព័ន្ធបញ្ហាសមុទ្រចិនខាងត្បូង ហើយជាញឹកញាប់ជំរុញឱ្យភាគីទាំងអស់ស្វែងរកការចូលរួមក្នុងការអភិវឌ្ឍតំបន់នេះ ហើយចង់ឱ្យគោរពអធិបតេយ្យភាពរបស់ចិន។
នៅក្នុងក្រសែភ្នែករបស់លោកខាងលិច សកម្មភាពរបស់ចិនគឺជា “គោលបំណងមិនទាន់ដឹងច្បាស់មួយ”។ តើចិនចង់ក្លាយជាមហាអំណាចពិភពលោកឬ? គ្មាននរណាដឹងពីចម្លើយច្បាស់នោះទេ ក៏ប៉ុន្តែ គេបានគិតថា ចិនគឺជា “កត្តាគំរាមកំហែង” មួយនៅថ្ងៃអនាគត។
ក៏ប៉ុន្តែ គោលបំណង “មិនដឹងច្បាស់លាស់នេះ” បានក្លាយជាព្រឹត្តិការណ៍មួយកាន់តែធំទៅៗនៅពេល ដែលោក Trump ចូលកាន់តំណែង។ លោក Trump បានបង្កើនថវិកាយោធារបស់មន្ទីរបញ្ចកោណ ៥៧ ភាគរយ។ តើនេះជាអ្វីដែលអាមេរិកចង់បង្ហាញចិនឬ? តើចិនគួរថយមួយជំហានដែរ ឬទេ? បញ្ហាទាំងអស់នេះ ត្រូវតែមានការយកចិត្តទុកដាក់ពីសំណាក់ហ្វីលីពីនថាតើគោលបំណងរបស់ចិន និងអាមេរិក វាយ៉ាងម៉េច ដើម្បីយកមកប្រឹក្សាជាមួយមន្រ្តីជាន់ខ្ពស់អាស៊ានប្រកបដោយភាពវៃឆ្លាត។
ទីមួយ អាស៊ានមិនចង់មានសង្រ្គាមនៅក្នុងតំបន់ ឬយុទ្ធសាស្រ្តកេងយកផលប្រយោជន៍តែឯង ដែលនឹងជំរុញឱ្យសមាជិកអាស៊ាន ត្រូវជ្រើសរើសយកចិន ឬក៏អាមេរិក។
ដោយសារតែ Trump និង Duterte មានការទទួលបាននូវអំណាចទៅវិញទៅមក រដ្ឋមន្រ្តីការបរទេសអាស៊ាន និងមន្រ្តីជាន់ខ្ពស់ទាំងអស់ ត្រូវខិតខំធ្វើការបន្ថែមទៀត ដើម្បីធ្វើឱ្យអាស៊ានក្លាយជាអ្វីមួយច្បាស់ៗលាស់ និងមានប្រសិទ្ធភាពឆ្ពោះទៅមុខ។ តើនេះនឹងជាផ្លូវមួយខ្សែក្រវ៉ាត់មួយ ឬក៏ជាការអំពាវនាវឱ្យមានការសើរើឡើងវិញចំពោះកិច្ចព្រមព្រៀង TPP ទេ?
ទាំងនេះគឺជាសកម្មភាពការទូតដ៏គ្រោះថ្នាក់សម្រាប់ហ្វីលីពីន ក្នុងការរៀបចំនៅក្នុងកិច្ចប្រជុំអាស៊ាននេះ។ ក្នុងឋានៈជាប្រធានអាស៊ាន ទីក្រុង Manila ត្រូវទប់ទល់ទៅនឹងការប៉ុនប៉ងដាក់បញ្ចូនក្នុងរបៀបវារៈតាមរបៀបហ្វីលីពីន នៅពេលដែលខ្លួនឯងផ្ទាល់មិនទាន់ច្បាស់ថា តើលោក Duterte នឹងងាកទៅខាងណានោះផង៕
ប្រភព : Jakarta Post ចុះថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៧
ប្រភព : Jakarta Post ចុះថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៧