ដូចអ្នកតាមដាននយោបាយតុកាហ្វេបានសរសេរបង្ហោះតាមហ្វេសប៊ុកកន្លងមកថា លោកសម រង្ស៊ី វ៉ៃបំបែកពាង ហើយបានខំស្រវេស្រវាទប់ទឹកកុំអោយហូរចេញដែលជាការបំបែកខ្មោចបក្សសង្គ្រោះជាតិជាពីរបំណែកតាមរយៈព្រឹត្តិការណ៍បក្សប្រហារនៅអាត្លង់តា កាលពីថ្ងៃទី២ ធ្នូ ឆ្នាំ ២០១៨។
ការឆក់ប្លន់ស្រស់ៗ របស់លោក សម រង្ស៊ីនេះប្រៀបបានទៅនឹងរលកយក្សស៊ូណាមី ដែលកំពុងរុញច្រានខ្លួនគាត់ឲ្យរសាត់កាន់តែឆ្ងាយពីក្រុមអតីតអ្នកគាំទ្របក្សប្រឆាំងដោយសារ សារជាតិកែមិនឡើងនៃភាពអាត្មានិយម និងអញនិយមរបស់គាត់។
ជាការពិត ក្រោយពេលដឹកនាំធ្វើបក្សប្រហារដណ្តើមអំណាចពី លោក កឹម សុខា រួចហើយ សម រង្ស៊ី បានស្លន់ស្លោរដោយម្តងរត់ទៅរកអនុប្រធានគណបក្ស ម្តងទៅរកគណៈកម្មាធិការ
អចិន្ត្រៃយ៍ និងម្តងទៅរកគណៈកម្មការចំពោះកិច្ច ដើម្បីស្វះស្វែងរកការគាំទ្រឲ្យពេញលេញនូវតំណែងប្រធានស្តីទីខ្មោចដែលកើតចេញពីអំពើបក្សប្រហារនេះ។ ប៉ុន្តែយន្តការដែល សម រង្ស៊ី ស្វះស្វែងរកការគាំទ្រទាំងនោះ សុទ្ធតែគ្មាន
សំឡេងគ្រប់គ្រាន់ដើម្បីមកប្រថាប់ត្រាបំពេញមុខឲ្យ សម រង្ស៊ី នោះទេ ពោលគឺមានតែបក្សពួកគាត់ប៉ុន្មាននាក់មុខដដែលៗ ដូចជា មួរ សុខហួរ និងអេង ឆៃអ៊ាង ជាដើមដែលគាំទ្រ។
ក្រៅពីនោះ ភាគច្រើនបំផុតគេក៏មិនបានគាំទ្រលោក សម រង្ស៊ី ដែល« ដណ្តើមអំណាចឆៅៗ ដូចឆាវឆាវក្នុងប្រវត្តិសាស្ត្រសាមកុកចិននោះដែរ»។
នៅទីបំផុត យើងអាចមើលឃើញយ៉ាងច្បាស់ថា លោក សម រង្ស៊ីពិតជាបាន «បំពានលើបំពាន» ពោល គឺបំពានលើលក្ខន្តិកៈគណបក្សតាមរយៈការបើកអង្គប្រជុំធ្វើបក្សប្រហារ ហើយឥឡូវនេះ បែរមកបំពានលើអំណាចរបស់អនុប្រធាន , របស់គណៈកម្មការចំពោះកិច្ច និងគណៈកម្មាធិការ
អចិន្ត្រៃយ៍ថែមទៀត។
សរុបទៅគឺលោក សម រង្ស៊ី ហ៊ានបំពានគ្រប់បែបយ៉ាងព្រោះតែចង់បានអំណាចខ្មោចមកកាន់ផងនិងការបំរើនូវមហិច្ឆតាគំនុំសងសឹកផ្ទាល់ខ្លួនផងដែរ។
ព័ត៌មានចុងក្រោយដែលអ្នកតាមដាននយោបាយតុកាហ្វេទទួលបានពីផ្ទៃក្នុងក្រុមប្រឆាំងគឺ ពេលនេះអ្នកប្រឆាំងនឹងសម រង្ស៊ី ទាំងនៅក្នុងស្រុក និងក្រៅស្រុកកំពុងតែប្រមូលគ្នារៀបចំ
ចលនានយោបាយថ្មីមួយដែលគ្មាន សម រង្ស៊ី ហើយចលនានេះអាចនឹងលេចចេញជារូបរាងក្នុងពេលឆាប់ៗនេះ។
ម្យ៉ាងទៀតក្រោយពេលដែលច្បាប់វិសោធនកម្មថ្មីចូលជាធរមាន ដែលនឹងបើកផ្លូវឲ្យលោក ហ៊ុន សែន អាចទូលថ្វាយព្រះមហាក្សត្រដើម្បីលើកបម្រាមធ្វើនយោបាយដល់អ្នកនយោបាយមួយចំនួនណានោះដែលជាប់បម្រាមរបស់តុលាការ លោក សម រង្ស៊ី នឹងបានដឹងខ្លួនកាន់តែច្បាស់អំពីភាពឯកោរបស់ខ្លួនហើយនៅពេលនោះ នឹងនៅសល់តែ សម រង្ស៊ី អមដោយមនុស្សផ្កាប់មុខមួយចំនួនទៀតតែប៉ុណ្ណោះ។
សព្វថ្ងៃនេះ លោក សម រង្ស៊ី កំពុងស្គាល់ភាពឯការួចទៅហើយ ប៉ុន្តែដើម្បីបិទបាំងភាពអាម៉ាស់ និងក៏ដូចជាដើម្បីបោកប្រាស់អ្នកគាំទ្ររបស់ខ្លួនបន្តទៀត សម រង្ស៊ី បានខិតខំទាញលោក កឹម សុខា ឲ្យមកនៅជាប់នឹងខ្លួនគ្រាន់បានជាគ្នា តាមរយៈភាសាភូតកុហកនៅលើគោកថា សម រង្ស៊ី និង កឹម សុខា គឺតែមួយ។ ខ្ញុំសួរថាតែមួយយ៉ាងម៉េច បើលោក សម រង្ស៊ី ខ្លួនឯងបានដណ្តើមអំណាចដោយបំពានពីលោក កឹម សុខា បាត់ទៅហើយហ្នឹង? ចំណែកលោក កឹម សុខា តាមរយៈមេធាវី និងកូនស្រី ក៏ដូចជាអ្នកគាំទ្រខាងលោក កឹម សុខា ផ្សេងទៀត សុទ្ធតែប្រកាសមិនគាំទ្រអំពើ បក្សប្រហាររបស់ សម រង្ស៊ី ឡើយ។ នេះបានគេហៅថាជាអ្នកភូតវិជ្ជាជីវៈជាប់លំដាប់ ។ ប៉ុន្តែលោក សម រង្ស៊ី ភ្លេចគិតថាប្រជាពលរដ្ឋខ្មែរឥឡូវនេះគេឆ្លាតជាងមុន ហើយក៏មិនងាយចាញ់បោកអ្នកនយោបាយភូត ដូចកាលពីមុនទៀតឡើយ។
ជាគតិដែលខ្ញុំអាចទាញចេញបានពីទង្វើដូចបាន រៀបរាប់ខាងលើនេះរបស់លោក សម រង្ស៊ី គឺ ៖
ទី១-បើសូម្បីក្នុងបក្ស សម រង្ស៊ី ហ៊ានធ្វើបក្សប្រហារដោយបំពានលក្ខន្តិកៈយ៉ាងធ្ងន់ធ្ងរ ចុះទម្រាំបានអំណាចដឹកនាំប្រទេស តើបំពានយ៉ាងណាទៅ?
ទី២- ត្រឹមធ្វើជាប្រធានក្រុមអ្នកប្រឆាំងផង សម រង្ស៊ី ហ៊ានភូតកុហកប្រជាពលរដ្ឋដល់ម្លឹង ចុះទម្រាំបានកាន់អំណាចវិញ តើនឹងភូតបែកផ្សែងយ៉ាងម៉េចទៅវិញ?
ទី៣- ត្រឹមសមាជិកក្រុមប្រឆាំងខ្លួនឯងធ្វើឲ្យបែកបាក់ដល់ម្លឹងទៅហើយ ចុះទម្រាំបានកាន់អំណាចវិញ តើការបែកបាក់ជាតិនឹងទៅជាយ៉ាងណា?
ទី៤- មនុស្សមានអំនួតជ្រុល ពូកែប្រកែក និងមួលបង្កាច់ជាពិសេសភាពងប់ងុល នឹងគំនុំសងសឹកបាននាំអោយ សម រង្ស៊ី បាត់បង់នូវវិចារណញ្ញាណ
ទី៥-ធ្វើនយោបាយបែប សម រង្ស៊ីនេះគេហៅថា «តម្រិះជិះកឯង»
មូលហេតុគឺដោយសារ តែការស្រេកឃ្លានអំណាចខ្លាំងពេក ហើយគំនុំសងសឹកជ្រាលជ្រៅពេកដែលធ្វើអោយគាត់ មោបាំងស្រវាំងភ្នែកដូចដែលលោកអ៊ុំ គង់ គាំ បានកំណត់ថា «សម រង្ស៊ីជាមនុស្សគិតមិនដែលត្រូវ យល់មិនដែលច្បាស់ និងធ្វើអ្វីមិនដែលកើត»៕
ដោយ៖ អ្នកតាមដាននយោបាយតុកាហ្វេ