Thursday, September 12, 2024

ទេសរដ្ឋមន្រ្តី ស្វាយ ស៉ីថា សូមផ្ញើសារជូនពរ និងអបអរសាទរ សម្តេចតេជោ ហ៊ុន សែន ដែលទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែក «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព» ពីសាកលវិទ្យាល័យដុងហ្គុកវ៉ាយស៍ សាធារណរដ្ឋកូរ៉េ




(ភ្នំពេញ)៖ ឯកឧត្តម ស្វាយ ស៉ីថា ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ និងមន្រ្តីរាជការទាំងអស់ សូមផ្ញើសារជូនពរ និងអបអរសាទរ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានសាកលវិទ្យាល័យដុងហ្គុកវ៉ាយស៍ (Dongguk University WISE) នៅខេត្តឃ្យុងសាងបុកដូ សាធារណរដ្ឋកូរ៉េ ផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយសលើផ្នែក «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព»។


ពិធីប្រគល់ និងទទួលសញ្ញាបត្របណ្ឌិតកិត្តិយសរបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ នៅខេត្តឃ្យុងសាងបុកដូ សាធារណរដ្ឋកូរ៉េ នាឱកាសសម្តេចតេជោ អញ្ជើញធ្វើបាឋកថា ស្តីពី «បទពិសោធន៍របស់កម្ពុជា ក្នុងការរំដោះជាតិ ការកសាងសន្តិភាព ការផ្សះផ្សា និងកសាងជាតិឡើងវិញ»។


ការផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយសដល់សម្តេចតេជោនៅពេលនេះ គឺជាការទទួលស្គាល់អំពីការលះបង់បូជាគ្រប់បែបយ៉ាង រួមទាំងការដាក់ទុនអាយុជីវិតរបស់សម្តេច ដើម្បីរំដោះជាតិពីក្រញ៉ាំនៃរបបប្រល័យពូជសាសន៍ និងការខិតខំកសាងជាតិឡើងវិញពីបាតដៃទទេ ទន្ទឹមនឹងការខិតខំកសាងសន្តិភាព ផ្សះផ្សា និងបង្រួបបង្រួមជាតិ ទម្រាំប្រទេសកម្ពុជាទទួលបានសុខសន្តិភាពពេញបរិបូរណ៍ មានឯកភាពទឹកដី មានកម្លាំងប្រដាប់អាវុធតែមួយនៅក្រោមដំបូលនៃរដ្ឋធម្មនុញ្ញតែមួយ។ សុខសន្តិភាពបច្ចុប្បន្ននេះ គឺជាសន្តិភាពពេញលេញ និងឯកភាពទឹកដី ដែលប្រជាជាតិកម្ពុជាពុំដែលបានស្គាល់ក្នុងប្រវត្តិសាស្ត្រ៥០០ឆ្នាំចុងក្រោយ។


សម្ដេចតេជោ ហ៊ុន សែន បានចាត់ការថាកិត្តិយសដ៏ឧត្តុង្គឧត្តមនេះជាសមិទ្ធផល និងកុសលរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ពិសេសកម្លាំងប្រដាប់អាវុធទាំងអស់គ្នា ដែលបានពលីជីវិតក្នុងបុព្វហេតុសន្តិភាព ឯករាជ្យ បូរណភាពទឹកដី និងភាពសុខសាន្តនៃប្រជាជាតិកម្ពុជា។


ឆ្លៀតក្នុងឱកាសដ៏ប្រពៃថ្លៃថ្លៃនេះ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្ដិសិទ្ធិក្នុងលោក និងទេវតាឆ្នាំថ្មី សូមប្រោះប្រទានពរជ័យជូនចំពោះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា-បុត្រី ចៅប្រុស-ចៅស្រីជាទីស្រឡាញ់ សូមបានសមប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ៕

លិខិតមិត្តអ្នកអាន៖ តើហេតុអ្វីពួកប្រឆាំងជ្រុលនិយម បន្តរិះគន់ដំណើរទស្សនកិច្ចទៅកាន់ទិសឦសាន?




ដំណើរទស្សនកិច្ចទៅកាន់ទិសឦសានជើងទី១ តាមផ្លូវក្រវ៉ាត់ព្រំដែនក្នុងខេត្តត្បូងឃ្មុំ ក្រចេះ មណ្ឌលគិរី កាលពីថ្ងៃសៅរ៍ទី៧ ខែកញ្ញា ឆ្នាំ២០២៤ បានផ្តល់ឱកាសឱ្យប្រជាពលរដ្ឋ បានទស្សនានៅទីតាំងជាក់ស្តែង ដែលមានបង្គោលព្រំដែនរឹងមាំ រវាងប្រទេសកម្ពុជា និងប្រទេសជិតខាង។ ជាមួយគ្នានេះពលរដ្ឋក៏បានឃើញផ្លូវក្រវាត់ព្រំដែន និងជាពិសេសបានឃើញពីការអភិវឌ្ឍន៍ពិតប្រាកដ នៅតាមតំបន់ព្រំដែន និងទិដ្ឋភាពពលរដ្ឋខ្មែរដែលតាំងទីលំនៅជាក់ស្តែង គឺមិនដូចការចោទប្រកាន់ថាសុទ្ធតែយួន ចេញចូលដោយសេរីនោះទេ។ បើទោះបីជាដំណើរទស្សនកិច្ចនេះ រាជរដ្ឋាភិបាលរៀបចំឡើងក្នុងគោលដៅបង្ហាញការពិតជូនជនរួមជាតិ និងប្រជាពលរដ្ឋអំពីស្ថានភាពនៅតំបន់ព្រំដែនក្តី ប៉ុន្តែដំណើរទស្សនកិច្ចតាមតំបន់ព្រំដែននេះ ត្រូវបានមជ្ឈដ្ឋានប្រឆាំងជ្រុលនិយម ធ្វើការវាយប្រហារថាជាឆាកល្ខោនសម្តែងទៅវិញ។


តើហេតុអ្វីបានជាអ្នកនយោបាយប្រឆាំង រួមជាមួយអ្នកវិភាគឡប់ឡែនិងវិទ្យុអគតិ បន្តរិះគន់ដំណើរទស្សនកិច្ចទៅកាន់ទិសឦសាន? ចម្លើយនោះគឺមិនពិបាកយល់នោះទេ ខាងក្រោមនេះគឺជាមូលហេតុចម្បងមួយចំនួន ដែលធ្វើឱ្យក្រុមប្រឆាំងរិះគន់វាយប្រហារ ជុំវិញដំណើរទស្សនៈកិច្ចទៅព្រំដែនរបស់ពលរដ្ឋ៖


ទី១- ពួកប្រឆាំងភ័យខ្លាចប្រជាពលរដ្ឋដឹងពីការពិតអំពីបញ្ហាព្រំដែន ព្រោះប្រសិនណាជាប្រជាពលរដ្ឋនាំគ្នា ធ្វើដំណើរទៅទស្សនកិច្ចនៅព្រំដែនកាន់តែច្រើន គឺពួកគាត់ហ្នឹងយល់ដឹងអំពីបញ្ហាព្រំដែននេះកាន់តែច្បាស់ ដែលធ្វើឱ្យពួកប្រឆាំងបោកប្រាស់ លែងបាន។ ប្រជាពលរដ្ឋនឹងមើលឃើញពីភាពរឹងមាំ និងច្បាស់លាស់របស់បង្គោលព្រំដែនកម្ពុជាជាមួយប្រទេសជិតខាង ដែលមានទាំង បង្គោលមេ បង្គោលបំពេញបន្ថែម និងបង្គោលតម្រុយ។ បង្គោលព្រំដែនត្រូវបានបោះដោយ រឹងមាំ និងច្បាស់លាស់ ខុសពីការប្រឌិតបំភ្លៃរបស់អ្នកនយោបាយ និងអ្នកវិភាគឡប់ឡែមួយចំនួន ដែលបន្ទរដោយវិទ្យុនិន្នាការប្រឆាំង ដែលតែងតែចោទប្រកាន់ថា បង្គោលព្រំដែនត្រូវបានរំកិល ឬបង្គោលព្រំដែនចេះដើរជាដើម។


ទី២- ពួកប្រឆាំង មិនចង់ឱ្យប្រជាពលរដ្ឋមើលឃើញពីការអភិវឌ្ឍន៍ជាក់ស្តែងនៅតំបន់ព្រំដែននោះទេ ព្រោះបើពលរដ្ឋទៅនឹងមើលឃើញសមិទ្ធផលដែលរាជរដ្ឋាភិបាលខិតខំសម្រេចបាន ជាពិសេសការជួបផ្ទាល់ជាមួយសាក្សីរស់ ដែលប្រកបរបរចិញ្ចឹមជីវិត និងរស់នៅតំបន់ព្រំដែនផ្ទាល់។ រូបភាពប្រជាពលរដ្ឋទៅទស្សនកិច្ចតំបន់ព្រំដែន ត្រូវបានផ្សព្វផ្សាយព្រោងព្រាត ដោយពួកគាត់បានបង្ហាញក្តីសប្បាយរីករាយជាមួយនិងការប្រឹងប្រែងអភិវឌ្ឍន៍កសាង ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដែលក្នុងរយៈពេលចុងក្រោយនេះ រាជរដ្ឋាភិបាលកំពុងបន្តជំរុញកិច្ចការងារនេះកាន់តែខ្លាំងឡើង។ ចក្ខុវិស័យរបស់ រាជរដ្ឋាភិបាលគឺប្រែក្លាយតំបន់ព្រំដែន ដែលធ្លាប់តែជាតំបន់ដាច់ស្រយាល ទៅជាតំបន់អភិវឌ្ឍន៍ មិត្តភាព និងកិច្ចសហប្រតិបត្តិការ។ 


ទី៣- ក្រុមប្រឆាំងជ្រុលនិយម និងរងភាពអាម៉ាស់ប្រសិនបើប្រជាពលរដ្ឋកម្ពុជា គាំទ្រដំណើរទស្សនៈកិច្ចស្វែងយល់ពីព្រំដែន ព្រោះនេះគឺជាការផ្តួចផ្តើមរបស់ប្រមុខរាជរដ្ឋាភិបាល។ មានន័យថា ការគាំទ្ររបស់ពលរដ្ឋចំពោះបេសកកម្មរបស់រាជរដ្ឋាភិបាល​គឺជាការទាត់ចោលនៃពាក្យរិះគន់ ចោទប្រកាន់ មួលបង្កាច់របស់ពួកប្រឆាំង។ ពោលគឺទោះបីពួកគេខំស្រែកបំភ្លៃដដែលៗ បោកប្រាស់ គ្រប់រូបភាព ប៉ុន្តែពលរដ្ឋកម្ពុជាភាគច្រើនលើសលប់ នៅតែរើសនៅខាងរាជរដ្ឋាភិបាលស្របច្បាប់ ហើយនយោបាយប្រជាភិថុត របស់ពួកប្រឆាំងក៏ជិតនឹងរលំរលាយជាស្ថាពរដែរ។ ការគាំទ្រនៅក្នុងដំណើរទស្សនកិច្ចទៅតំបន់ព្រំដែននេះ ស្មើនឹងពលរដ្ឋបង្ហាញការជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល​ដោយហ៊ាននាំពលរដ្ឋទៅដល់តំបន់ព្រំដែនដើម្បីបង្ហាញការពិតដោយគ្មានលាក់លៀម និងដើម្បីជម្រះមន្ទិលសង្ស័យដែលក្រុមប្រឆាំងចេះតែចោទប្រកាន់គ្មានការពិត ដោយរាជរដ្ឋាភិបាលបានប្តេជ្ញាចិត្តក្នុងការការពារទឹកដី និងអធិបតេយ្យភាពជាតិឱ្យគង់វង្ស។ 


ប្រជាជនកម្ពុជា បានដឹងយ៉ាងច្បាស់ថា រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺបានប្តេជ្ញាចិត្តខ្ពស់ ក្នុងការការពារអធិបតេយ្យជាតិ ហើយក៏នឹងមិនធ្វើឱ្យបាត់បង់ទឹកដីកម្ពុជាសូម្បី១មីល្លីម៉ែត្រដែរ។ តាំងពីដំណាក់កាលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី រហូតមកដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត ពលរដ្ឋបានឃើញផ្ទាល់ភ្នែកនូវសមិទ្ធផលដ៏ធំធេង ដែលកើតចេញពីការលះបង់ និងកិច្ចខិតខំប្រឹងប្រែង ពុះពារគ្រប់ឧបសគ្គ ប្រកបដោយទស្សនៈវិស័យវែងឆ្ងាយ របស់រាជរដ្ឋាភិបាល ក្នុងបុព្វហេតុជាតិមាតុភូមិ គឺគ្មានពាក្យថារួញរានោះឡើយ៕

ដោយ តាំង ករុណា





ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទទួលជួប និងពិភាក្សាការងារជាមួយ ឯកឧត្តម Shaharuddin Bin Onn ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា




នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Shaharuddin Bin Onn ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា។ 

ក្នុងជំនួបនេះ ឯកឧត្តម Shaharuddin Bin Onn បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ ដែលបានអនុញ្ញាតឱ្យរូបឯកឧត្ដមនិងសហការី ចូលជួបសម្ដែងការ

គួរសម និងពិភាក្សាការងារ។ ជាមួយគ្នានេះ, ឯកឧត្តមឯកអគ្គរាជទូត បានគូសរំលេចពីកិច្ចសហប្រតិបត្តិការល្អ និងយ៉ាងជិតសិ្នទ្ធរវាងរាជរដ្ឋាភិបាល និងធុរកិច្ចនៃប្រទេសទាំងពីរ ហើយឯកឧត្តមឯកអគ្គរាជទូត បានបញ្ជាក់ពី បេសកកម្មការទូតរបស់ឯកឧត្តម ក្នុងការបន្តប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីជាប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ។ 

ជាការឆ្លើយតប ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានស្វាគមន៍យ៉ាងកក់ក្ដៅ និងអបអរសាទរចំពោះឯកឧត្ដមឯកអគ្គរាជទូតដែលត្រូវបានតែងតាំងជាឯកអគ្គរាជទូតថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ ក៏បានថ្លែងអំណរគុណចំពោះម៉ាឡេស៊ីដែលតែងតែផ្ដល់នូវកិច្ចសហប្រតិបត្តិការល្អប្រសើរជាមួយរាជរដ្ឋាភិបាលកម្ពុជានាពេលកន្លងមក ជាពិសេសក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការជាមួយទីស្ដីការគណៈរដ្ឋមន្រ្តី រួមមាន៖ ទី១- ប្រទេសចំនួនពីរក្នុងចំណោមប្រទេសជាសមាជិកអាស៊ានដែលរួមមានប្រទេសម៉ាឡេស៊ី បានផ្តល់ការគាំទ្រផ្នែកស្មារតីនិងថវិកាដល់ដំណើរការកាត់ក្តីនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ទី២- បានជួយចលនានិងកៀរគរថវិកាពីក្រុមហ៊ុនឯកជននានា តាមរយៈសភាពាណិជ្ជកម្មរបស់ខ្លួនដើម្បីជួយបោសសំអាតមីននៅខេត្តកំពង់ស្ពឺ ទី៣- បានផ្តល់ការបណ្តុះបណ្តាលផ្នែកគ្រប់គ្រងបណ្ណសារដល់មន្រ្តីនៃបណ្ណសារដ្ឋានជាតិ និងទី៤- បានផ្តល់កិច្ចសម្របសម្រួលនិងកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅចំពោះទស្សនកិច្ចសិក្សារបស់ថ្នាក់ដឹកនាំគណៈកម្មាធិការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាល

ទី១ នៃទីស្ដីការគណៈរដ្ឋមន្រ្តី នៅប្រទេសម៉ាឡេស៊ីទាក់ទងនឹងការរៀបចំនិងការអនុវត្តប្រព័ន្ធតាមដាននិងវាយតម្លៃ ដែលម៉ាឡេស៊ីមានភាពឈានមុខលើការងារនេះ។ កម្ពុជា ក៏បាននិងកំពុងជំរុញដាក់ឱ្យអនុវត្តប្រព័ន្ធ

តាមដាន ត្រួតពិនិត្យនិងវាយតម្លៃការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ នាពេលខាងមុខផងដែរ។

ក្នុងឱកាសនៃជំនួបនេះផងដែរ ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានស្នើដល់ម៉ាឡេស៊ី បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត ទាំងទំនាក់ទំនងរវាងរដ្ឋាភិបាលនិងរដ្ឋាភិបាល (G-G) និងទាំងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។ ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ ក៏បានលើកឡើង អំពីការជំរុញកិច្ចសហប្រតិបត្តិការក្នុងការរៀបចំគម្រោងជាក់លាក់សម្រាប់បង្កើតសួនឧស្សាហកម្មអាហារហាឡាល់ ដោយរំពឹងទទួលបាននូវលទ្ធផលជាក់ស្តែង។ ដោយឡែក ពាក់ព័ន្ធនឹងការវិនិយោគ ម៉ាឡេស៊ី គួរបង្កើតក្របខ័ណ្ឌ Malaysia + 1 ដើម្បីជំរុញវិនិយោគគិននៅម៉ាឡេស៊ីមកកម្ពុជាទៅលើវិស័យអេឡិចត្រូនិក និងជំរុញខ្សែច្រវ៉ាក់ផលិតកម្មតំបន់ ខណៈដែលនៅដើមទសវត្សរ៍ ៩០ ម៉ាឡេស៊ីធ្លាប់ជាប្រទេសវិនិយោគនាំមុខគេនៅកម្ពុជា។

ជាកិច្ចបញ្ចប់ ភាគីទាំងពីរបានឯកភាពបន្តរឹតចំណងទំនាក់ទំនងមិត្តភាពដែលមានជាង៦៧ឆ្នាំកន្លងមក ព្រមទាំងត្រៀមខ្លួន និងរួមគ្នាស្វែងរកសក្ដានុពល និងឱកាសជាមួយគ្នា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទាំងទ្វេភាគីនិងទាំងពហុភាគី ពិសេសក្នុងក្របខ័ណ្ឌអាស៊ាន ដែលប្រទេសទាំងពីរមានទស្សនៈប្រហាក់ប្រហែលគ្នាលើកិច្ចការតំបន់និងអន្តរជាតិ ហើយក៏រួមគ្នាពង្រឹងគោលការណ៍ឯកភាព និងមជ្ឈមភាពអាស៊ាន សំដៅរក្សាភាពខ្លាំងរបស់អាស៊ាន។ ចំពោះក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការជាមួយទីស្ដីការគណៈរដ្ឋមន្រ្តី ប្រទេសទាំងពីរ ក៏នឹងបន្តពង្រឹងលើការងារបណ្ណសារជាតិ យន្តការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ និងរដ្ឋាភិបាលឌីជីថលទាំងផ្នែករឹង និងទន់។








ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន តើរាជរដ្ឋាភិបាលបានដាក់ចេញ និងអនុវត្តដោយជោគជ័យនូវយុទ្ធសាស្រ្តអ្វីខ្លះ?




នៅក្នុងពិធីទទួលសញ្ញាបត្រ និងធ្វើបឋកថាស្តីពី «បទពិសោធន៍របស់កម្ពុជាក្នុងការរំដោះជាតិ ការកសាងសន្តិភាព ការផ្សះផ្សារ និងកសាងជាតិឡើងវិញ» នៅសាធារណរដ្ឋកូរ៉េថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា ក្រោមការដឹកនាំរបស់សម្តេចផ្ទាល់ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនិងអនុវត្តដោយជោគជ័យនូវយុទ្ធសាស្រ្តត្រីកោណនៅឆ្នាំ១៩៩៨-២០០៣ និងយុទ្ធសាស្រ្តចតុកោណចំនួន ៤ ដំណាក់កាល ចន្លោះឆ្នាំ២០០៣-២០២៣។


សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងបន្តថា យុទ្ធសាស្រ្តត្រីកោណដែលសង្កត់ធ្ងន់លើអាទិភាពចំនួន៣ រួមមាន៖

ទី១-ការធ្វើសន្តិភាវូបនីយកម្មសំដៅដល់ការរក្សាសណ្តាប់ធ្នាប់ ស្ថិរភាព សន្តិសុខ និងការកសាងសន្តិភាពក្នុងប្រទេស

ទី២-សមាហរណកម្មរបស់កម្ពុជាទៅក្នុងតំបន់និងសហគមន៍អន្តរជាតិ រួមទាំងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និងការធ្វើឱ្យមានប្រក្រតីភាពនៃទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសផ្សេងទៀត ដើម្បីជំរុញការផ្លាស់ប្តូរពាណិជ្ជកម្មនិងការវិនិយោគ

ទី៣-ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការកាត់បន្ថយភាពក្រីក្រ កំណែទម្រង់អភិបាលកិច្ចស្ថាប័នប្រព័ន្ធតុលាការ និងការគ្រប់គ្រងវិស័យសាធារណៈ។


សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចថា ចាប់ពីអណត្តិទី៣ឆ្នាំ ២០០៤-២០០៨ ដល់អណត្តិទី៦ រាជរដ្ឋាភិបាលកម្ពុជាបានអនុម័តនិងអនុវត្តយុទ្ធសាស្រ្តចតុកោណ ដើម្បីប្រែក្លាយតួនាទីជារាជរដ្ឋាភិបាលសេដ្ឋកិច្ចក្រោមបាវចនារាជរដ្ឋាភិបាលនៃកំណើនការងារ សមធម៌ និងប្រសិទ្ធភាព ដោយអនុវត្តរបៀបវារៈសកម្មភាពសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ សំដៅកែលម្អ និងកសាងសមត្ថភាពស្ថាប័នសាធារណៈ ពង្រឹងអភិបាលកិច្ច និងទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច៕

តើការពង្រីកចំណតកំពង់ផែស្វយ័តក្រុងព្រះសីហនុប្រវែង២៥៣ ម៉ែត្រមានគោលបំណងអ្វី?




នៅក្នុងពិធីសម្ពោធសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ «ចំណតផែកុងតឺន័របន្ថែម ប្រវែង ២៥៣ម៉ែត្រ» នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចំណតកំពង់ផែកុងតឺន័របន្ថែម ២៥៣ ម៉ែត្រនឹងផ្តល់ជាជម្រើសបន្ថែមសម្រាប់ជួយបំពេញនូវមុខងាររបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុក្នុងគោលបំណងពង្រីកសមត្ថភាព និងធ្វើទំនើបកម្មកំពង់ផែដើម្បីឆ្លើយតបនូវកំណើនកុងតឺន័រដែលឆ្លងកាត់ប្រចាំថ្ងៃមុននឹងទទួលបានសមិទ្ធផលចំណតផែកុងតឺន័រថ្មី៣ជំហាននាពេលអនាគត។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា កាលពីពេលប្រកាសបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅជំហានទី១ រាជរដ្ឋាភិបាលមានមហិច្ឆិតា និងការសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅជំហាន ២ បន្ថែមទៀតដើម្បីប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុទៅជាកន្លែងផ្ទេរ ផ្ទុកទំនិញដ៏សំខាន់របស់កម្ពុជា និងជាកំពង់ផែទឹកជ្រៅស្នូលនៅតំបន់ ដែលអនុញ្ញាតឱ្យការដឹកជញ្ជូនទំនិញចេញចូលផ្ទាល់ពីកម្ពុជាទៅកំពង់ផែនានាលើពិភពលោក៕





តើកំពង់ផែស្វយ័តក្រុងព្រះសីហនុមានតួនាទីអ្វីខ្លះ?




នៅក្នុងពិធីសម្ពោធសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ «ចំណតផែកុងតឺន័របន្ថែម ប្រវែង ២៥៣ម៉ែត្រ» នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កំពង់ផែស្វយ័តក្រុងព្រះសីហនុគឺជាកំពង់ផែទឹកជ្រៅតែមួយគត់របស់កម្ពុជា ហើយកំពង់ផែនេះបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់នៅក្នុងការរួមចំណែកអភិវឌ្ឍប្រទេសជាតិតាមរយៈផលចំណូលអាជីវកម្មពីកំណើនបរិមាណទំនិញ និងកុងតឺន័រជារៀងរាល់ថ្ងៃ។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ពិតណាស់ យើងបាននិងកំពុងកសាងសមត្ថភាពបន្ថែមកំពង់ផែទឹកជ្រៅកំពតនិងកោះកុង ប៉ុន្តែកំពង់ផែស្វយ័តក្រុងព្រះសីហនុគឺជាផែនាំមុខមួយដែលមានសកម្មភាពយូរឆ្នាំ និងជាផែដែលមានសក្តានុពលធំរបស់កម្ពុជា៕

តើហេដ្ឋារចនាសម្ព័ន្ធរឹងមាំមានអ្វីខ្លះ? និងតើវាជួយអ្វីខ្លះដល់សេដ្ឋកិច្ចជាតិ?




សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការកសាងហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានរូបវ័ន្តរឹងមាំផ្នែកឡូជីស្ទីកនេះ គឺជួយឱ្យប្រទេសជាតិរបស់យើងមានលំនឹង និងមានសក្តានុពលកាន់តែខ្លាំងនៅក្នុងអនាគត។


សម្តេចធិបតី បានថ្លែងបន្តថា ការកសាងហេដ្ឋារចនាសម្ព័ន្ធ ប្រៀបដូចជារោងដែលយើងគ្រប់គកនាកំពុងជ្រកនេះ ហើយសេដ្ឋកិច្ចប្រៀបដូចជាគ្រាប់ភ្លៀង។ នៅខែវស្សាមានភ្លៀង ខែប្រាំង រាងក្តៅ គ្មានភ្លៀង រីឯខែកក្តិកវិញរងារ។ ប៉ុន្តែនៅខែប្រាំង ខែភ្លៀង គឺយើងមានដំបូលជ្រក។ ប្រសិនបើមានខ្យល់ខ្លាំង ហេដ្ឋារចនាសម្ព័ន្ធយើងរឹងមាំ មានដំបូលជ្រក នោះគឺយើងមិនខ្លាចទទឹកនោះទេ។


សម្តេចធិបតី បានថ្លែងបញ្ជាក់ថា ចុះប្រសិនជាយើងមិនមានហេដ្ឋារចនាសម្ព័ន្ធ មិនមានដំបូលជ្រករឹងមាំទេ បើមានខ្យល់ព្យុះបក់មកតែបន្តិច នោះប្រាកដជាប៉ើងខ្ចិចខ្ទីអស់ហើយ។ សេដ្ឋកិច្ចជាតិ សេដ្ឋកិច្ចពិភពលោកតែងឡើង-ចុះ ហើយវិស័យផ្សេងៗក៏តែងឡើង-ចុះ ប៉ុន្តែការកសាងហេដ្ឋារចនាសម្ព័ន្ធនិងភាពប្រកួតប្រជែង គឺជួយឱ្យយើងប្រកួតប្រជែងកាន់តែខ្លាំង ដោយវាជួយទាញសក្តានុពលឱ្យល្អនៅពេលសេដ្ឋកិច្ចកើន ហើយនៅពេលសេដ្ឋកិច្ចជួបបញ្ហា យើងអាចទប់សភាពការណ៍បាន ហើយបន្តដំណើរឆ្ពោះទៅមុខឥតឈប់ឈរបាន។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញសម្ពោធសមិទ្ធផលនានានៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ៕





តើប្រទេសជប៉ុន បានជួយអ្វីខ្លះដល់កម្ពុជា?



នៅក្នុងពិធីសម្ពោធសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ «ចំណតផែកុងតឺន័របន្ថែម ប្រវែង ២៥៣ម៉ែត្រ» នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជា និងជប៉ុន មានទំនាក់ទំនងជាមួយគ្នារយៈពេល៧១ឆ្នាំមកហើយ ជាពិសេសនៅក្នុងឆ្នាំនេះ មានការជួបគ្នានិងសម្ពោធសមិទ្ធផលជាច្រើនផងដែរ។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ជប៉ុន ជាដៃគូមួយដ៏សំខាន់របស់ប្រទេសកម្ពុជា ដែលបានជួយកម្ពុជាតាំងពីដំណាក់កាលនៃការស្វែងរកសន្តិភាព ដំណាក់កាលនៃការចរចា បង្កើតរាជរដ្ឋាភិបាល ក៏ដូចជា ការកសាងប្រទេសនៅក្រោយសង្រ្គាម និងក្រោយឆ្នាំ១៩៩៣ រហូតមកដល់បច្ចុប្បន្ននេះ។


ក្នុងនាមរាជរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណសារជាថ្មីដល់ប្រជាជន និងរដ្ឋាភិបាលជប៉ុន ដែលបានផ្តល់ការគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជា៕