Sunday, May 14, 2023

គ.ជ.ប ពន្យល់ពីលិខិតដែលអាចប្រើប្រាស់ក្នុងការចុះបញ្ជីគណបក្សនយោបាយសម្រាប់ការបោះឆ្នោត

 ភ្នំពេញ៖ គណកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប បានបញ្ជាក់ថា សេចក្ដីចម្លងលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃគឺជាលិខិតដែលមានបញ្ជាក់ពីភាពត្រឹមត្រូវដោយអាជ្ញាធរ ក្រុង ស្រុក ខណ្ឌ មិនមែនគ្រាន់តែថតកូពីផ្ដល់នោះទេ។ ការលើកឡើងនេះគឺឆ្លើយតបទៅនឹងមន្ត្រីនៃអង្គការបោះឆ្នោតខុមហ្វ្រែលម្នាក់ ក៏ដូចជាសាធារណមតិផងដែរ។



ក្នុងសេចក្ដីបំភ្លឺទាំងថ្ងៃអាទិត្យទី១៤ ខែឧសភា ឆ្នាំ២០២៣នេះ អ្នកនាំពាក្យ គ.ជ.ប លោក ឌឹម សុវណ្ណារុំ បានលើកឡើងថាការថ្លែងរបស់មន្ត្រីសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិនៃអង្គការខុមហ្វ្រែលលោក កង សាវាង្ស ដែលបានលើកឡើងថា «ច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រមិនបានកំណត់ថា គណបក្សត្រូវយកឯកសារដើមទៅចុះឈ្មោះឡើយ» ជាមួយនឹងសារវិទ្យុបារាំងអន្តរជាតិផ្សាយជាភាសាខ្មែរបានធ្វើឱ្យប្រជាពលរដ្ឋមានការភ័ន្តច្រលំ និងមិនឆ្លុះបញ្ចាំងពីស្មារតីនៃការអនុវត្តការងារតាមផ្លូវច្បាប់របស់ គ.ជ.ប។

លោក ឌឹម សុវណ្ណារុំ បានបញ្ជាក់ថា គ.ជ.ប ធ្វើការងារតាមតែផ្លូវច្បាប់ប៉ុណ្ណោះដោយក្នុងនោះច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្របានចែងថា ដើម្បីចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រជាផ្លូវការគណបក្សនយោបាយ ត្រូវធ្វើពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតតាមបែបបទកំណត់ដោយ គ.ជ.ប មក គ.ជ.ប យ៉ាងយូរ៧០ថ្ងៃមុនការបោះឆ្នោតដោយភ្ជាប់មកជាមួយឯកសារចំនួន ១០ប្រភេទ ដែលក្នុងនោះក៏មានសេចក្ដីចម្លងលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ១ច្បាប់។

ក្នុងច្បាប់ក៏បញ្ជាក់ដែរថា៖ «អង្គការភាពច្រកចេញចូលតែមួយនៃរដ្ឋបលារាជធានី ខេត្ត និងអភិបាលក្រុង ស្រុក ខណ្ឌ ក្នុងការជួយសម្របសម្រួលធ្វើនីត្យានុកូលលើប្រកាសស្ដីពីការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដោយមិនគិតកម្រៃសេវា»។

គ.ជ.ប បានបញ្ជាក់ការសេចក្ដីចម្លងលិខិតបញ្ជាក់ការចុះឈ្មោះគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដែលបញ្ជាក់ដោយរដ្ឋបាលរាជធានី ក្រុង ស្រុក ខណ្ឌនេះហើយទើបមានសមត្ថិកិច្ចផ្លូវច្បាប់ ដែលខ្លួនអាចទទួលយកបាន មិនមែនជាលិខិតដែលថតចម្លងកូពីយកមកដាក់នោះទេ។

គ.ជ.ប ៖ «ជាថ្មីម្ដងទៀតសេចក្ដីចម្លងលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃដែល គ.ជ.ប ត្រូវក្នុងការដាក់ពាក្យ គឺសំដៅទៅលើប្រកាសស្ដីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូល មិនមែនគ្រាន់តែថតចម្លង (កូពី) ជាការស្រេចនោះទេ»។

គ.ជ.ប បានអះអាងថាខ្លួនអនុវត្តស្ដង់ដាតែមួយ តាំងពីការបោះឆ្នោតជ្រើតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ចំពោះគ្រប់គណបក្សនយោបាយដែលមានបំណងចូលរួមប្រកួតប្រជែងការបោះឆ្នោតដោយឯករាជ្យ សេរី ត្រឹមត្រូវ និងស្មើភាព៕





ក្រុមជម្រើសជាតិកីឡាចំបាប់កម្ពុជា ដាក់គោលដៅដណ្តើមមាស ចំនួន៣ នៃព្រឹត្តិការណ៍ កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣


ក្រុមជម្រើសជាតិ កីឡាចំបាប់ កម្ពុជា បានចាប់ ដំណើរ ការ ប្រកួត ប្រជែង ក្នុងព្រឹត្តិការណ៍ ស៊ីហ្គេម លើកទី៣២ ឆ្នាំ ២០២៣ ពីថ្ងៃ អាទិត្យនេះ ទៅ រហូត ដល់ ថ្ងៃទី ១៦ ខែឧសភា ហើយ ក្នុង នាមជាម្ចាស់ផ្ទះ សហព័ន្ធ កីឡាចំបាប់ កម្ពុជា បានដាក់ គោលដៅ និងក្តីសង្ឃឹម ដណ្តើមមេដាយ មាស ឱ្យ បាន ចំនួន ៣។

ការដាក់ គោលដៅ និងក្តី រំពឹង យ៉ាង មុតមាំ ក្នុងការ ដណ្តើម យកមេដាយមាស ឱ្យ បាន ៣ អមដោយមេដាយ ប្រាក់ ៣ និងសំរឹទ្ធ ៣ នេះ គឺ ត្រូវ បាន ធ្វើ ឡើង ដោយ លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា  បាន មើលឃើញ ថា ក្រុមចំបាប់ កម្ពុជា មានការ ត្រៀម ខ្លួនបាន ល្អ ទាំង ការ ប្រកួត និង ការ ចេញ ទៅ ហ្វឹក ហាត់ នៅ ប្រទេស ចិន និងអ៊ីរ៉ង់។

លោក ខេស៊ី បាណេត បញ្ជាក់ ថា៖ «យើង មានសង្ឃឹមយ៉ាងមុតមាំថា កីឡាករ កីឡាការិនី របស់ យើង នឹងដណ្តើមបានមេដាយមាស ៣ ប្រាក់ ៣ និងសំរឹទ្ធ ៣ ពីការ ប្រកួត ស៊ីហ្គេម នេះ ព្រោះ ការខិតខំប្រឹងប្រែងកន្លងមក របស់កីឡាករ កីឡាការិនី តាមរយៈការចូលរួម ប្រកួតជើងឯកទាំងក្នុងប្រទេស និងថ្នាក់តំបន់ គឺជាជំហានត្រៀមខ្លួនយ៉ាងសំខាន់ ដើម្បីត្រៀមបេសកកម្មចំពោះមុខ ក្នុងការដណ្តើមមេដាយជូនប្រទេសជាតិខ្មែរ ក្នុងព្រឹត្តិការណ៍ ជាប្រវត្តិសាស្រ្ត នេះ»។

គួររំឭក ថា សម្រាប់ ការ ប្រកួតស៊ីហ្គេម លើកទី៣១ ឆ្នាំ ២០២១ នៅ ប្រទេស វៀតណាម កាលពី ខែឧសភា ឆ្នាំ ២០២២ ក្រុម កីឡាចំបាប់កម្ពុជា ដណ្តើមបានមេដាយ សរុបចំនួន ៦ ក្នុងនោះមេដាយមាស ១ ប្រាក់ ១ និងសំរឹទ្ធ ៤។ កីឡាករ ស៊ូ បាលី ជាអ្នក ឈ្នះ មេដាយមាស ក្នុងការ ប្រកួត ចំបាប់សេរី ទម្ងន់ ១២៥ គីឡូក្រាម និង កីឡាករ ម៉ូ សារី ជាអ្នក ឈ្នះ បានមេដាយ ប្រាក់ លើ ទម្ងន់ ៩៧ គីឡូក្រាម ហើយ កីឡាករ ខ្មែរ-អ៊ីរ៉ង់ ទាំង ២នាក់នេះ ក៏ជា ក្តីសង្ឃឹម ក្នុង ការ ដណ្តើម បានមេដាយមាស ជូនកម្ពុជា ក្នុងស៊ីហ្គេម លើកនេះ។

សម្រាប់ ការ ប្រកួតស៊ីហ្គេម ឆ្នាំ ២០២៣ នេះ កីឡាករ ស៊ូ បាលី និង ម៉ូសារី នឹង ត្រូវ ប្រកួត ទាំង លើចំបាប់ សេរី និងចំបាប់ ក្រិច កូរ៉ូម៉ាំង ខណៈ ការ ប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២ ដើម្បី ត្រៀមស៊ីហ្គេម នេះ កាលពីខែធ្នូ ស៊ូ បាលី បាន ឈ្នះមេដាយមាស ទាំង ២ លើ វិញ្ញាសា ចំបាប់ ក្រិចកូរ៉ូម៉ាំង ទម្ងន់ ១៣០ គីឡូក្រាម និង ចំបាប់ សេរី ទម្ងន់ ១២៥ គីឡូក្រាម រី ម៉ូ សារី បាន ឈ្នះ មេដាយមាស លើ វិញ្ញាសា ចំបាប់ សេរី ទម្ងន់ ៩៧ គីឡូក្រាម និងបាន មេដាយសំរឹទ្ធផ្នែក ចំបាប់ក្រិចកូរ៉ូម៉ាំង។

ទន្ទឹម នឹង នេះ សម្រាប់ការ ធ្វើ ជាម្ចាស់ ផ្ទះស៊ីហ្គេម ជា លើកដំបូង នេះ សហព័ន្ធ កីឡាចំបាប់ កម្ពុជា បានដាក់ ឱ្យ មានការ ប្រកួត រហូត ដល់ ៣០ ប្រភេទ ទម្ងន់ ហើយ នៅថ្ងៃ អាទិត្យនេះ ជា ការ ប្រកួតចំបាប់ ក្រិចកូរ៉ូម៉ាំងបុរស ចំនួន ១០ ប្រភេទទម្ងន់ មាន ទម្ងន់៥៥គីឡូក្រាម ៦០, ៦៣, ៦៧, ៧២, ៧៧, ៨២, ៨៧, ៩៧ និងទម្ងន់ ១៣០គីឡូក្រាម ដោយ ប្រកួតជម្រុះ រហូត រក ឃើញ អ្នក ឈ្នះមេដាយមាស នាល្ងាច ថ្ងៃនេះ តែម្តង។ ចំណែក នៅ ថ្ងៃទី ១៥ ជាការ ប្រកួតចំបាប់ សេរី ផ្នែកនារី ទាំង ១០ ប្រភេទទម្ងន់ ហើយ ថ្ងៃទី ១៦ ខែឧសភា ជាការ ប្រកួត ចំបាប់សេរី បុរសទាំង ១០ ប្រភេទទម្ងន់៕





អរសាទរ និងថ្វាយព្រះពរជ័យដល់ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសនៃព្រះរាជពិធីបុណ្យ ចម្រើនព្រះជន្ម គម្រប់ ៧០ យាងចូល ៧១ ព្រះវស្សា

 
កម្រងវីដេអូឯកសារ ព្រះរាជសកម្មភាពរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៣

  ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទានសម្តេច ថ្នាក់ដឹកនាំកំពូលជាតិ សមាជិក សមាជិកា នៃរាជរដ្ឋាភិបាលកម្ពុជា រដ្ឋសភា ព្រឹទ្ធសភា ក្រុមប្រឹក្សាធម្មនុញ្ញ តុលាការ នាយទាហាន នាយនគរបាល និងគណៈអភិបាល ក្រុមប្រឹក្សាខេត្ត ចូលក្រាបថ្វាយបង្គំគាល់ ថ្វាយព្រះពរ នៅព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង

  ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទានថ្វាយសម្តេចព្រះញាតិវង្ស និងព្រះរាជវង្សានុវង្ស ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត រដ្ឋទូត ភារៈធារី នៃបណ្តាប្រទេសប្រចាំនៅកម្ពុជាចំនួន២៨ប្រទេស, សម្តេច ថ្នាក់ដឹកនាំកំពូលជាតិ សមាជិក សមាជិកា នៃរាជរដ្ឋាភិបាលកម្ពុជា រដ្ឋសភា ព្រឹទ្ធសភា ក្រុមប្រឹក្សាធម្មនុញ្ញ តុលាការ នាយទាហាន នាយនគរបាល និងគណៈអភិបាល ក្រុមប្រឹក្សាខេត្ត ចូលក្រាបថ្វាយបង្គំគាល់ ថ្វាយព្រះពរ នៅព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង។ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣



កម្រងចម្រៀងចម្រុះអនុស្សាវរីយ៍ អបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា 🙏🙏🙏សូមថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៧០ យាងចូល ៧១ ព្រះវស្សា សូមព្រះអង្គប្រកបដោយព្រះបរមសុខគ្រប់ប្រការនិងព្រះជន្មាយុយឺនយូរ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ 🙏🙏🙏❤❤❤🇰🇭🇰🇭🇰🇭

 

កម្រងចម្រៀងចម្រុះអនុស្សាវរីយ៍ អបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា 🙏🙏🙏សូមថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៧០ យាងចូល ៧១ ព្រះវស្សា សូមព្រះអង្គប្រកបដោយព្រះបរមសុខគ្រប់ប្រការនិងព្រះជន្មាយុយឺនយូរ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ 🙏🙏🙏❤❤❤🇰🇭🇰🇭🇰🇭

សារលិខិតថ្វាយព្រះពររបស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ថ្វាយ ព្រះករុណាព្រះមហាក្សត្រ ក្នុងឱកាសពិធីបុណ្យចម្រើនព្រះជន្មវស្សាគម្រប់៧០ព្រះវស្សា យាងចូល៧១ព្រះវស្សា

 សារលិខិតថ្វាយព្រះពររបស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ថ្វាយ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសពិធីបុណ្យចម្រើនព្រះជន្មវស្សាគម្រប់៧០ព្រះវស្សា យាងចូល៧១ព្រះវស្សា




ចំណេះដឹងទូទៅ៖ កីឡាអូឡាំពិកនៅសម័យក្រិកបុរាណ


(ភ្នំពេញ)៖ នៅឆ្នាំ១៨៩៦ ព្រឹត្តិការណ៍អូឡាំពិកសម័យទំនើបដំបូងបំផុតត្រូវបានប្រារព្ធឡើងនៅទីក្រុងអាតែន ប្រទេសក្រិក ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់លោក ពែររ៉េ ដឺ គូប៊ែរតាំង (Pierre de Coubertin) ប៉ុន្តែកីឡាអូឡាំពិកមិនមែនទើបតែមាននៅចុងសតវត្សទី១៩នោះឡើយ ពោលគឺបានកើតមានតាំងពីជិត៣០០០ឆ្នាំមុនមកម្ល៉េះ។

* តើកីឡាអូឡាំពិកនៅសម័យក្រិកបុរាណប្រព្រឹត្តទៅយ៉ាងដូចម្ដេច?

កីឡាអូឡាំពិកបុរាណត្រូវបានប្រារព្ធឡើងដំបូងតាំងពីឆ្នាំ៧៧៦មុនគ.ស នៅទីក្រុងបុរាណមួយឈ្មោះថា អូឡាំព្យា (Olympia) នៅឧបទ្វីបប៉េឡូប៉ូនណេស (Peloponnese) ភាគខាងត្បូងប្រទេសក្រិកបច្ចុប្បន្ន ជាកន្លែងដែលមនុស្សទៅថ្វាយបង្គំព្រះរបស់ពួកគេ។ តាមពិតទៅ កីឡាអូឡាំពិកត្រូវបានបង្កើតឡើងក្នុងកិត្តិយសដល់ព្រះដ៏ល្បីល្បាញបំផុតរបស់ប្រទេសក្រិកបុរាណ គឺហ្ស៊ូស (Zeus) ដែលស្ដេចអាទិទេព ឬទេវិន្ទ្រៈ ឬទេវរាជក្នុងវប្បធម៌ក្រិក។ ការរៀបចំព្រឹត្តិការណ៍នេះ តែងធ្វើឡើងរៀងរាល់៤ឆ្នាំម្តង។ រយៈពេល៤ឆ្នាំរវាងព្រឹត្តិការណ៍អូឡាំពិកសម័យក្រិកបុរាណនីមួយៗ គឺត្រូវបានហៅថា អូឡាំព្យាដ (Olympiad)។

ក្រុមអ្នកសិក្សានៅតែមិនទាន់​ដឹងច្បាស់ថា ការប្រកួតកីឡាអូឡាំពិកបានចាប់ផ្តើមដំបូងបំផុតតាំងពីពេលណាឱ្យប្រាកដតែម្តងនោះឡើយ ប៉ុន្តែឆ្នាំ៧៧៦មុនគ.ស. ​គឺត្រូវបានយកជាកាលបរិច្ឆេទយោងនៅតាមកំណត់ត្រាប្រវត្តិសាស្រ្តភាគច្រើន។ ចំណែកហេតុផលពិតប្រាកដនៃការចាប់ផ្តើមនូវព្រឹត្តិការណ៍​កីឡាពិភពលោកនេះ ក៏នៅតែមិនទាន់មានការបកស្រាយច្បាស់លាស់ដែរ ខណៈប្រវតិ្តសាស្រ្តជាក់ស្តែងបានលាយឡំគ្នាជាមួយនឹងទេវករថា​អស់ទៅហើយ។

មកដល់ឆ្នាំ១៩៨៤ លោក ពែររ៉េ ដឺ គូប៊ែរតាំង (Pierre de Coubertin) ក៏បានចាប់ផ្តើមផែនការរបស់លោក ដើម្បីធ្វើឱ្យការប្រកួតកីឡាអូឡាំពិករស់ឡើងវិញ ហើយនៅឆ្នាំ១៨៩៦ ព្រឹត្តិការណ៍អូឡាំពិកសម័យទំនើបដំបូងបំផុតក៏ត្រូវបានប្រារព្ធឡើងនៅទីក្រុងអាតែន ប្រទេសក្រិក ហើយលោកក៏ត្រូវបានចាត់ទុកជាបិតានៃកីឡាអូឡាំពិកសម័យទំនើប ដោយលោកជាស្ថាបនិកគណៈកម្មាធិការអូឡាំពិកអន្តរជាតិ និងជាប្រធានទី២របស់ស្ថាប័ននេះ៕



ចំណេះដឹងទូទៅ៖ សារមន្ទីរចាស់ជាងគេទាំង១០នៅលើពិភពលោក


(ភ្នំពេញ)៖ សារមន្ទីរគឺជាកន្លែងដែលមានសារសំខាន់ដ៏អស្ចារ្យក្នុងទម្រង់ជាវិមាន ឬជាអតីតរាជវាំង ឬជាអគារសម្រាប់តាំងពិព័រណ៍បុរាណវត្ថុ សម្បត្តិបេតិកភណ្ឌវប្បធម៌នៃប្រទេសនីមួយៗ ក៏ដូចជាសម្បត្តិបេតិកភណ្ឌមនុស្សជាតិទូទាំងពិភពលោកជាដើម។



ខាងក្រោមនេះជាសារមន្ទីរចាស់ជាងគេទាំង១០នៅលើពិភពលោក៖

១០. សារមន្ទីរហឺរមីថេហ្គិ៍ (Hermitage Museum)

សារមន្ទីរចំណាស់មួយនេះស្ថិតនៅទីក្រុងសាន់ភីតថឺស្បឺក (St.Petersburg) ប្រទេសរុស្ស៉ី ដែលកសាងឡើងនៅឆ្នាំ១៧៦៤។ មកដល់ឆ្នាំ១៨៥២ ទើបសារមន្ទីរហឺរមីថេហ្គិ៍ត្រូវបានបើកឱ្យសាធារណជនចូលទស្សនា។

៩. សារមន្ទីរឥណ្ឌា (Indian Museum)

សារមន្ទីរអាស៉ីមួយនេះស្ថិតនៅទីក្រុងកុលកត្តៈ (Kolkata) រដ្ឋបេងហ្កាល់ខាងលិច ប្រទេសឥណ្ឌា ដែលត្រូវបានកសាងឡើងនៅឆ្នាំ១៨១៤ ពោលគឺនាសម័យអាណានិគមអង់គ្លេស ដែលកំពុងគ្រប់គ្រងត្រួតត្រាពិភពហិណ្ឌីនាពេលនោះ។

៨. វិមានប៊ែលវេឌារ (Belvedere Palace)

សារមន្ទីរនេះស្ថិតនៅទីក្រុងវ្យែន (Vienna) ប្រទេសអូទ្រីស ដែលត្រូវបានកសាងឡើងនៅឆ្នាំ១៧៨១។

៧.​ សារមន្ទីរឆាលីស្តុន (Charleston Museum)

សារមន្ទីរនេះស្ថិតនៅរដ្ឋខាឡូរីណាខាងត្បូង (South Carolina) សហរដ្ឋអាមេរិក ដែលត្រូវបានកសាងឡើងនៅឆ្នាំ១៧៧៣។

៦. សារមន្ទីរអាស្មូលាន ( The Ashmolean)

សារមន្ទីរនេះស្ថិតនៅទីក្រុងអុក្សហ្វឺដ (Oxford) ចក្រភពអង់គ្លេស ដែលត្រូវបានកសាងឡើងនៅឆ្នាំ១៦៨៣។

៥. សារមន្ទីរឃុនស្ត៍ (Kunst Museum)

សារមន្ទីរនេះស្ថិតនៅទីក្រុងបាសែល (Basel) ប្រទេសស្វ៉ីស ដែលត្រូវបានកសាងឡើងនៅឆ្នាំ១៦៦១។

៤. វិមានសព្វាវុធបុរាណ អឺម៉ូរី (The Royal Armouries)

សារមន្ទីរមួយនេះស្ថិតនៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ដែលត្រូវបានកសាងឡើងនៅឆ្នាំ១៦៦០។

៣. សារមន្ទីរវ៉ាទីកង់ (The Vatican Museum)

សារមន្ទីរនេះស្ថិតនៅចុល្លប្រទេសឬរដ្ឋបុរីវ៉ាទីកង់ ដែលត្រូវបានកសាងឡើងនៅឆ្នាំ១៥០៦ ក្រោមស្នាព្រះហស្ដសម្ដេចប៉ាប ជូលីអ៊ូសទី២ (Pope Julius II)។

២. សារមន្ទីរកាពីតូលីណេ (Capitoline Museum)

សារមន្ទីរនេះស្ថិតនៅទីក្រុងរ៉ូម ប្រទេសអីតាលី ដែលត្រូវបានស្ថាបនាឡើងនៅឆ្នាំ១៤៧១ ក្រោមស្នាព្រះហស្ដសម្ដេចប៉ាប ស៉ិក្សទូសទី៤ (Pope Sixtus IV)។ មកដល់ឆ្នាំ១៧៣៤ ទើបសារមន្ទីរកាពីតូលីណេត្រូវបានបើកឱ្យចូលទស្សនាជាសាធារណៈ។

១. សារមន្ទីរល្វ័រ (Louvre Museum)

សារមន្ទីរដែលចំណាស់ជាងគេមួយនេះស្ថិតនៅទីក្រុងប៉ារីស ប្រទេសបារាំង ដែលត្រូវបានកសាងឡើងនៅសតវត្សទី១៣ ក្នុងរជ្ជកាលព្រះចៅល្វីទី១៤ (Louis XIV)។

គួរជម្រាបថា គំនិតនៃការបង្កើតសារមន្ទីរ គឺលេចឡើងតាំងពី២៥០០ឆ្នាំមុនមកម្ល៉េះ ពោលគឺនៅពេលដែលព្រះអង្គម្ចាស់បាប៊ីឡូនមួយអង្គសព្វព្រះទ័យចង់ធ្វើពិព័រណ៍សិល្បៈ និងវត្ថុបុរាណបង្ហាញជូនសាធារណជនទូទៅ និងអភិរក្សវត្ថុបុរាណសម្រាប់មនុស្សជំនាន់ក្រោយ ប៉ុន្តែមកដល់ពេលបច្ចុប្បន្នសារមន្ទីរនោះបានអវត្តមានចេញពីពិភពលោកយើងនេះបាត់ទៅហើយ៕ ដោយ Fresh News



វិភាគអន្តរជាតិ៖ ហេតុអ្វី តៃវ៉ាន់មិនចង់ឱ្យអាមេរិក បោះបង់ចោលអ៊ុយក្រែន?​

(វ៉ាស៊ីនតោន)៖ ក្រុមអ្នកសាធារណរដ្ឋមួយចំនួន នៅក្នុងសហរដ្ឋអាមេរិក បាន និងកំពុងអំពាវនាវឱ្យរដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន កាត់បន្ថយការផ្ដល់ជំនួយយោធា សម្រាប់អ៊ុយក្រែន ដើម្បីបង្វិលធនធានទាំងនោះទៅលើការការពារកោះតៃវ៉ាន់ និងការប្រជែងជាមួយចិននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ ប៉ុន្តែ មេដឹកនាំតៃវ៉ាន់បែរជាជំរុញឱ្យ ទីក្រុងវ៉ាស៊ីនតោន កុំបោះបង់ចោលអ៊ុយក្រែន ដោយនិយាយថាសន្តិសុខរបស់តៃវ៉ាន់ ក៏អាស្រ័យលើការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះអ៊ុយក្រែនផងដែរ។



ការលើកឡើងពីទស្សនៈដែលថាសហរដ្ឋអាមេរិក គួរតែធ្វើការជ្រើសរើសរវាងការគាំទ្រយ៉ាងពេញទំហឹងដល់អ៊ុយក្រែន និងការការពារកោះតៃវ៉ាន់ បានលេចឡើងរាប់ចាប់ពី សារព័ត៌មាន Fox News រហូតដល់អ្នកវិទ្យាសាស្ត្រនយោបាយអាមេរិក ដូចជាលោក John Mearsheimer ដែលយល់ថាសហរដ្ឋអាមេរិកមិនអាចធ្វើសង្រ្គាម២ទិស ទាំងជាមួយ ចិនផង និងរុស្ស៉ីផងបាននោះទេ ហើយជាប្រយោជន៍ ទីក្រុងវ៉ាស៊ីនតោនគួរតែប្រញាប់បញ្ចប់សង្រ្គាមនៅអ៊ុយក្រែន សំដៅប្រមូលធនធានទាំងឡាយដើម្បីប្រជែងជាមួយចិន ដែលជាគូប្រជែងភូមិសាស្ត្រនយោបាយដ៏ធំបំផុតរបស់អាមេរិកក្នុងស.វទី២១នេះ។

ដូចគ្នាទៅនឹងលោក John Mearsheimer សមាជិកព្រឹទ្ធសភាអាមេរិកមកពីគណបក្សសាធារណរដ្ឋ លោក Josh Hawley បានកត់សម្គាល់ថាការផ្ដល់ជំនួយយោធាយ៉ាងច្រើន សន្ធឹកសន្ធាប់ដល់អ៊ុយក្រែន កំពុងបង្វែរការផ្ដោតរបស់សហរដ្ឋអាមេរិកចេញពីភារកិច្ច បំពាក់អាវុធឱ្យតៃវ៉ាន់ ដើម្បីកំញើញចិន។ តែទោះជាបែបនេះក្ដី ថ្នាក់ដឹកនាំតៃវ៉ាន់ មិនគិត ដូច្នេះឡើយ។ អ្នកតំណាងតៃវ៉ាន់ប្រចាំសហរដ្ឋអាមេរិក លោកស្រី Bi-khim Hsiao បានប្រាប់អ្នកចូលរួមក្នុងវេទិកា Sedona Forum រៀបចំឡើងដោយវិទ្យាស្ថាន McCain Institute កាលពីពេលថ្មីៗនេះថា «ការរស់រានរបស់អ៊ុយក្រែន គឺជាការរស់រានរបស់តៃវ៉ាន់ ហើយអនាគតរបស់ពួកយើងគឺផ្សារភ្ជាប់គ្នា»។

មន្ត្រីអាមេរិកម្នាក់ នៅក្រោមអតីតរដ្ឋបាលលោក ដូណាល់ ត្រាំ គឺលោក Elbridge Colby បានថ្លែងនៅឯកម្មវិធីតស៊ូមតិមួយរៀបចំឡើងដោយវិទ្យាស្ថាន Hudson Institute ថា អ៊ុយក្រែនមិនមែនជាកត្តាជំរុញឱ្យចិនធ្វើការសម្រេចចិត្តថាតើប្រើ ឬមិនប្រើកម្លាំងយោធាលើតៃវ៉ាន់នោះទេ។ តែផ្ទុយទៅវិញអ្វីដែលសំខាន់ ក្នុងការទប់ស្កាត់សង្រ្គាមនៅតៃវ៉ាន់ នោះគឺការរក្សាតុល្យភាពយោធាក្នុងតំបន់អាស៊ី។ ប៉ុន្តែ ជាថ្មីម្ដងទៀតថ្នាក់ដឹកនាំតៃវ៉ាន់នៅតែមានទស្សនៈផ្ទុយពីការយល់ឃើញបែបនេះ។ លោកស្រី Hsiao បាននិយាយថាតៃវ៉ាន់ មិនចង់ក្លាយខ្លនទៅជា «លេស» មួយ នាំទៅរកការកាត់បន្ថយជំនួយយោធាសម្រាប់អ៊ុយក្រែន នោះឡើយ។ ពីព្រោះថាបើលោកខាងលិចបោះបង់ចោលអ៊ុយក្រែន ក្នុងពេលនេះ នោះវានឹងក្លាយជាការបញ្ជូនសារទៅកាន់ប្រជាជនតៃវ៉ាន់ថា ពួកគេកំពុងឯកោ ដែលនេះមានតែផ្ដល់ចំណេញដល់ចិនតែប៉ុណ្ណោះ។ «ការគាំទ្រអ៊ុយក្រែនពិតជាមានសារៈសំខាន់ ចំពោះពួកយើង ហើយហេតុផលចម្បង គឺវាជួយកំញើញទប់ស្កាត់ និងធ្វើឱ្យអ្នកឈ្លានពានដឹងច្បាស់ពីការលះបង់តម្លៃយ៉ាងស័ក្តិសមចំពោះទង្វើរបស់ខ្លួន»។ នេះជាការលើកឡើង របស់លោកស្រី Hsiao ដោយបន្ថែមថា «ការគាំទ្រជាអន្តរជាតិសម្រាប់អ៊ុយក្រែន ក៏មានសារៈសំខាន់ផងដែរក្នុងការបញ្ជាក់ពីភាពគួរឱ្យពឹងផ្អែក និងទុកចិត្តបានរបស់អាមេរិក និងសម្ព័ន្ធមិត្ត»។

ជាការពិតណាស់ វាពិតជាមានបញ្ហាត្រួតគ្នាមួយចំនួនរវាងអាវុធដែលសហរដ្ឋអាមេរិក ត្រូវបញ្ជូនឱ្យអ៊ុយក្រែន និងតៃវ៉ាន់ ដូចជាមីស៊ីលប្រឆាំងយន្ដហោះចម្បាំងពាក់លើស្មា Stinger ជាដើម។ ក៏ប៉ុន្តែ ក្រុមអ្នកវិភាគជាច្រើន វាយតម្លៃថាសង្រ្គាម ឬជម្លោះណាមួយនៅកោះតៃវ៉ាន់ មិនមែនដូចគ្នាទៅសង្រ្គាមដីគោកដូចនៅអ៊ុយក្រែនទេ។ ពោលគឺសង្រ្គាមនៅតៃវ៉ាន់ នឹងពឹងផ្អែកខ្លាំងលើកងទ័ពជើងទឹក និងជើងអាកាសអាមេរិក ព្រមទាំងសង្រ្គាមព័ត៌មានវិទ្យា។ សង្រ្គាមអ៊ុយក្រែនត្រូវបានគេមើលឃើញថានឹងក្លាយជាការកំញើញមួយដ៏ធំដល់ចិន បើលោកខាងលិច ជាពិសេសហរដ្ឋអាមេរិកជួយឱ្យអ៊ុយក្រែនទទួលបានជ័យជម្នះ។

បានន័យថាបើលោក ពូទីន ជាឈ្នះ នោះសម្ព័ន្ធភាពរវាងចិន និងរុស្ស៉ីនឹងកាន់តែរឹងមំា ហើយមានឥទ្ធិពលកាន់តែខ្លាំងក្នុងការកែប្រែសណ្ដាប់ធ្នាប់ពិភពលោក ដែលអាចនឹងវាយបំបាក់ ទំនុកចិត្តចំពោះទីក្រុងវ៉ាស៊ីនតោន របស់សម្ព័ន្ធមិត្តអាមេរិកក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក តួយ៉ាងដូចជាជប៉ុន ឥណ្ឌា កូរ៉េខាងត្បូង ហ្វីលីពីន និងអូស្ត្រាលីជាដើមដែលសុទ្ធសឹងតែកំពុងបារម្ភពីចិន។ តែបើអ៊ុយក្រែនអាចទទួលបានជ័យជម្នះ ឥទ្ធិពលអាមេរិក និង NATO នឹងកាន់តែរីកធំ ដែលនេះអាចនឹងកា្លយជាការកំញើញចិនឱ្យគិតជាមុន ២ ទៅ៣ ដងដែរ មុននឹងសម្រេចចិត្ត វាយប្រហារលើតៃវ៉ាន់។

ដូច្នេះប្រសិនបើសហរដ្ឋអាមេរិក ហ៊ានបោះចោលអ៊ុយក្រែន ឬបណ្ដោយឱ្យរុស្ស៉ីទទួលបានជ័យជម្នះ នោះវាមានន័យថាសហរដ្ឋអាមេរិកបំផ្លាញទំនុកចិត្តរបស់សម្ព័ន្ធមិត្ត ហើយវានឹង ក្លាយជាការជំរុញលើកទឹកចិត្តដល់ចិនឱ្យកាន់តែមើលឃើញថាឱកាសកាន់កាប់កោះតៃវ៉ាន់ កាន់តែខិតជិតមកដល់៕ ដោយ៖ Fresh News