Tuesday, March 12, 2024

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់គ្រប់តួអង្គពាក់ព័ន្ធដែលបានកសាងសមិទ្ធផលព្រលានយន្តហោះជាប្រវត្តិសាស្រ្តនេះ



ក្នុងឱកាសអញ្ជើញត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មិនថាជាកម្មករ កម្មការិនី ឬបុគ្គលិកផ្នែកណាមួយនោះទេ យើងត្រូវមានមោទនភាពថា យើងក៏បានចូលរួមនៅក្នុងការកសាងសមិទ្ធផលប្រវត្តិសាស្រ្តនេះ។


សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុន អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ជាពិសេសបុគ្គលិក កម្មករទាំងអស់ដែលបានរួមគ្នាកសាង ហើយសម្តេច ក៏បានជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់បន្តយកចិត្តទុកដាក់លើការងារនេះបន្តទៀត។


សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានកោតសរសើរដល់គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ រួមទាំង អ្នកពិគ្រោះយោបល់ ក្រុមហ៊ុនបរទេសនានា រួមមាន ក្រុមហ៊ុនអង់គ្លេស ដាណឺម៉ាក ហូឡង់ កូរ៉េខាងត្បូង និងក្រុមហ៊ុនចិនផងដែរ ដែលបានចូលរួមកសាងសមិទ្ធផលនេះ ដោយមានការគ្រប់គ្រងគុណភាពច្បាស់លាស់៕

សម្រង់ប្រសាសន៍សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត, ពិធីជួបសំណេះសំណាល និងចុះត្រួតពិនិត្យវឌ្ឍនភាព នៃគម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិតេជោ​ លំដាប់ថ្នាក់ 4F ដំណាក់កាលទី១

 CMF:

ឯកឧត្តម លោកជំទាវ លោក លោកស្រី​ គណៈធិបតីភ្ញៀវកិត្តិយស
បុគ្គលិកសហការីក្រុមហ៊ុន Cambodia Airport Investment និង
បងប្អូនវិស្វករ កម្មករ/ការនីទាំងអស់ ជាទីស្រលាញ់រាប់អាន!

ថ្ងៃនេះខ្ញុំមានសេចក្ដីសោមនស្សរីករាយ ដែលបានចូលរួមជួបជាមួយនឹងបងប្អូន ជាពិសេសពិសេសបានត្រួតនូវវឌ្ឍនភាពគម្រោងកសាងអាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ 4F នៅថ្ងៃនេះ។ ដូចប្លែកម៉េចទេ។ ធ្លាប់តែកាន់មេក្រូឈរ កាន់អង្គុយដូច(និយាយ)អត់លះ។ អ្នកច្រៀងដឹងហើយ ត្រូវទេ? ច្រៀងអង្គុយមិនសូវលះទេ។ តែសប្បាយរីករាយដែលបានមកចូលរួមជាមួយថ្នាក់ដឹកនាំរបស់យើង បានមើល(វឌ្ឍនភាពនៃគំរោង)ផ្ទាល់។ កន្លងទៅធ្លាប់មើលតាមទូរទស្សន៍។ ពេលខ្លះ ក៏ធ្វើដំណើរតាមឧទ្ធម្ភាគចក្រកាត់ពីលើនេះ។ (ថ្ងៃ)នេះបានចូលផ្ទាល់តែម្ដង។ ​មានអារម្មណ៍រំភើបតាំងពីឡានចូលមក។ តាំងពីផ្លូវបំបែកចូលមក។ ពីផ្លូវខ្សែក្រវ៉ាត់ក្រុងលេខ៣ ចូលមកដោយ(ឃើញ)ធំ។ ចូលមកដល់ខាងក្នុង ឡើងមកដល់ piste នេះ ទោះបីជាមិនទាន់ចប់ក៏ដោយ តែមានអារម្មណ៍ថារំភើប។

(១) ព្រលានយន្តហោះធំជាងគេនៅកម្ពុជាលំដាប់ 4F សាងសង់ ៦៥ ឆ្នាំក្រោយព្រលានយន្តហោះអន្តរជាតិទី១

ថ្ងៃមុន ខ្ញុំទៅសម្ពោធនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ក៏មានអារម្មណ៍រំភើបម្ដងហើយ។ ខ្ញុំដើរច្រើនប្រទេសដែរ។ ព្រលានយន្តហោះបែបនេះ ក៏យើងធ្លាប់មានឃើញនៅប្រទេសផ្សេងដែរ ប៉ុន្តែអ្វីដែលជាមោទនភាពធ្វើឱ្យខ្ញុំរំភើបនោះ ប្រហែលជាដូចបងប្អូនដែរ គឺនេះនៅលើទឹកដីខ្មែរយើង ជារបស់ខ្មែរយើង នេះជាអ្វីដែលយើងកំពុងធ្វើ។ ៦៥ឆ្នាំមុន ព្រលានយន្តហោះអន្តរជាតិ គឺព្រលានយន្តហោះពោធិចិនតុង ត្រូវបានបើកឱ្យ​ដំ​ណើរការហោះលើកទី១ នៅឆ្នាំ ១៩៥៤ … ជាប្រវត្តិសាស្ត្រ ដែលព្រលានយន្តហោះអន្តរជាតិមួយ(ត្រូវបានសាងសង់និងដាក់អោយដំណើរការកាលពី) ៦៥ឆ្នាំមុន (ឬនៅឆ្នាំ) ១៩៥៤។ (រីឯព្រលានមួយនេះ) ដែលនឹងបានជាព្រ​លានធំជាងគេបំផុតនៅកម្ពុជា នឹងបើកអោយដំណើរការនៅឆ្នាំក្រោយ ហើយបងប្អូនដែលនៅទីនេះ គឺមិនមែនត្រឹមតែជាសាក្សីទេ តែជាអ្នកកសាងនូវសមិទ្ធផលប្រវត្តិសាស្ត្ររបស់យើងទៀត។

(២) ការវិវត្តពីមានតែព្រលានយន្តហោះ 4D មកមាន 4F ជាមោទនភាពជាតិ

ជាមោទនភាព ពិសេសអ្នកធ្លាប់ឃើញនិងធ្លាប់ធ្វើដំណើរទៅប្រទេសគេ … មិនមែនបានន័យថាយើងប្រៀប​ធៀបនឹងគេនោះទេ ប៉ុន្តែជាការប្រៀបធៀបជាមួយខ្លួនឯង នេះគឺជាការចាំបាច់។ រឿងគេ(ជា)រឿងគេ។ រឿងយើងខ្លួនឯង មើលការវិវត្តរបស់ខ្លួន ដែលជាមោទនភាពជាតិ។ តូចធំ តិចច្រើន នូវតែជាអ្វីដែលយើងធ្វើបាន។ យើងបានវិវត្តពី(មានតែ)ព្រលានយន្តហោះនៅពោធិចិនតុងខ្នាត 4D មកជាព្រលានថ្មីនេះខ្នាត 4F។ អម្បាញ់មិញបានទៅមើល piste ​នោះ គឺទំហំទទឺង ៦០ម៉ែត្រមែន។ ជជែកគ្នាជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី នេត សាវឿន ឯកឧត្តមឧបនាយករដ្ឋមន្រ្តី(ស សុខា) ថាផ្លូវ ៦០ម៉ែត្រជិះរាល់ថ្ងៃដូចធំ ដល់មកដល់ piste នេះ បានដឹងថា ៦០ម៉ែត្រធំជាងនោះ។ គេថា ៦០ម៉ែត្រយន្តហោះធំជាង ៦០ម៉ែត្របើកឡាន ដោយសារ ៦០ម៉ែត្របើកឡាននោះប្រ​ហែលជារាប់ទាំងចិញ្ចើមផ្លូវ ដីចំណីផ្លូវ។ ឯ ៦០ម៉ែត្រនេះគឺ ៦០ម៉ែត្រពេញតែម្ដង ហើយបូកជាមួយចំណី(ផ្លូវ) ១៥ ម៉ែត្រទៀត ៧៥ ម៉ែត្រឯណោះ។

(៣) គ្រា កូវីដ-១៩ ការសាងសង់អាកាសយានដ្ឋានតេជោ នៅតែបន្តដំណើរការ

ឆ្លៀតឱកាសនេះ ខ្ញុំសូមធ្វើការកោតសរសើរ និងថ្លែងអំណរគុណចំពោះក្រុមហ៊ុន Cambodia Airport Investment Co., Ltd ដែលបានដាក់ទុនក្នុងគំរោងផែនការដំណាក់កាលទីមួយនេះ ១៥០០លានដុល្លារ។ ឥឡូវយើងចំណាយជិត ១០០០លានដុល្លារទៅហើយ … ការសាងសង់កំពុងដំណើរការ។ (ទោះបីជាមានការរំខានពី) កូវីដ-១៩ ក៏គំរោងនៅតែបន្តដំណើរការសាងសង់ដែរ។ អម្បាញ់មិញ បានជួបនិងសួរអ្នកដែលមានពិសោធន៍បញ្ជា ប៊ុលដូហ្សើ ៣ឆ្នាំហើយ។ ការកសាងនេះ បានបន្តដង្ហើមសេដ្ឋកិច្ច ជាពិសេសវិស័យទេសចរណ៍ ដែលវាបានរអាក់​រអួលខ្លះ ដោយសារកូវីដ-១៩ ប៉ុន្តែការសាងសង់ដែលមានលក្ខណៈសម្បត្តិជំរុញសេដ្ឋកិច្ច មិនបានឈប់ទេ។ ខ្ញុំសូមធ្វើការអបអរសាទរ និងថ្លែងអំណរគុណចំពោះការទុកចិត្ត និងការសំរេចចិត្តដាក់ទុនក្នុងការកសាងអាកាសយានដ្ឋានតេជោដែលធំជាងគេនៅកម្ពុជានេះ។

​(៤) សូមវិនិយោគិនក្នុងនិងក្រៅប្រទេសចូលរួមពង្រីកទុនវិនិយោគអាកាសយានដ្ឋានតេជោ

សូមអរគុណចំពោះវិនិយោគគិនដែលបានវិនិយោគបន្ថែមតាមរយៈការទិញ Bond របស់ក្រុមហ៊ុន ដើម្បីជួយក្នុងការសាងសង់នេះ។ បានន័យផ្ដល់នូវទំនុកទុកចិត្ត។​ អម្បាញ់មិញជួបលោក Clement Yang ដែលជាមិត្តចាស់ ក៏បានដាក់ទុននៅទីនេះ។ សូមអ្នកវិនិយោគដទៃទៀត ទាំងក្នុងប្រ​ទេសនិងក្រៅប្រទេស(ចូលរួម)ដើម្បីជួយក្នុងការ​វិនិយោគ។ គឺចូលរួមទិញ Bond។ បានន័យថាជាម្ចាស់ មិនមែនជាភាគហ៊ុន … បើយើងដាក់នៅធនាគារក៏បានការប្រាក់។ យកមកដាក់នៅទីនេះ ដើម្បីយើងរួមគ្នាធ្វើបន្តទៀត។ សូមកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល​ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ ដែលបានជំរុញនិងគាំទ្រការងារវិស័យដឹកជញ្ជូនផ្លូវអាកាសទាំងមូល មិនមែនតែព្រលានយន្តហោះនេះទេ។

(៥) កិច្ចព្រមព្រៀងជាមួយអូស្ត្រាលី បើកច្រកទំនាក់ទំនងវិស័យអាកាសចរ

ថ្ងៃមុន ក្នុងដំណើរទស្សនកិច្ចទៅអូស្ត្រាលី យើងបានចុះកិច្ចព្រមព្រៀងជាមួយអូស្ត្រាលី ពីការបើកច្រកសម្រាប់ទំនាក់ទំនងវិស័យអាកាសនៅថ្ងៃមុខ ដែលទៅថ្ងៃក្រោយ បើសិនជាមានហោះ direct មកតែម្ដង។ ឥឡូវយើងហោះមកចូលតាមប្រទេសផ្សេងៗ។ ជួបប្រជាជននៅអូស្ត្រាលីថ្ងៃមុន (មានសំណួរថា)ថ្ងៃណាបានយើងហោះត្រង់? (ខ្ញុំ)ថាអត់អីទេ ព្រលានយន្តហោះយើងកំពុងធ្វើ។ ឥឡូវយើងចុះហត្ថលេខាកិច្ចព្រមព្រៀង … ថ្ងៃក្រោយអាចបើក(អោយមានការហោះត្រង់) ពេលដែលចំនួនអ្នកធ្វើដំណើរកើនឡើង។ អញ្ចឹងបានគេថា ហេដ្ឋារចនាសម្ព័ន្ធនិងមនុស្សក្នុងវិស័យទេសចរណ៍មួយណាដើរមុន? មាន់និងពងមាន់? យន្តហោះនឹង(បង្កើនជើងនិងគោលដៅ)ហោះ ពេលណាដែលមនុស្សមក។ អញ្ចឹងត្រូវធ្វើទាំង២ ក្នុងនោះគឺហេដ្ឋារចនាសម្ព័ន្ធបម្រើ(អោយការហោះហើរ)នេះ។

(៦) ចរចាបើកការហោះហើរត្រង់ជាមួយឥណ្ឌា ឥណ្ឌូនេស៊ី ថៃ ហ្វីលីពីន ម៉ាឡេស៊ី

យើងធ្វើព្រលានយន្តហោះថ្មីនេះ ដើម្បីអាចទទួលបាន(ការហោះហើរទាំងនោះ)។ ពេលដែលយើងដាក់ឱ្យដំណើរការ … វិស័យទេសចរនឹងរីកចម្រើនថែមទៀត។ យើងនឹងអាចមានការហោះហើរ direct ច្រើន។ យើងទើបនឹងបើកការចរចាជាមួយឥណ្ឌា ដើម្បីឱ្យមានការហោះហើរ direct។ យើងនឹងបើកច្រក(ហោះហើរ) direct ផ្សេងៗទៀត សូម្បីតែជាប្រទេសដែលមានស្រាប់។ ខ្ញុំទៅឥណ្ឌូនេស៊ី ​ខ្ញុំទៅថៃ ជួបជាមួយហ្វីលីពីន យើងចរចាបើកច្រកហោះហើរត្រង់ផ្សេងៗ ទៀត។ ឥណ្ឌូនេស៊ីយើងមាន។ ម៉ាឡេស៊ី ថ្ងៃមុនពី KL មកភ្នំពេញ។ ចង់បើកពី KL ទៅសៀមរាប ហើយពីតំបន់ទេសចរគាត់មកភ្នំពេញ direct តទៅទៀត។ អញ្ចឹងប្រព័ន្ធនេះកាន់តែខ្វាត់ខ្វែង ទាមទារនូវការរៀបចំហេដ្ឋារចនាសម្ព័ន្ធរបស់យើង។ ខ្ញុំសូមអរគុណក្រសួងរៀបចំដែនដី នគរូបនីយ៍កម្មនិងសំណង់ មានឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ដែលបានពុះពារដោះស្រាយ ដើម្បីរៀបចំការសម្របសម្រួលការងារនេះ។ អរគុណដល់រដ្ឋបាលខេត្តកណ្ដាលនិងខេត្តតាកែវ … អភិបាលខេត្តតាកែវ តវ៉ាថា ព្រលានយន្តហោះនេះក៏ជារបស់តាកែវដែរ ត្បិតតាកែវមាន ១២៨ហិកតា ក្នុងគំរោងដែរ។

(៧) អាកាសយានដ្ឋានតេជោនិងហេដ្ឋារចនាសម្ព័ន្ធនានា ជាយុទ្ធសាស្ត្រអភិវឌ្ឍទិសនិរតី និងទូទាំងប្រទេស

ព្រលានយន្តហោះនេះ មិនមែនធ្វើសម្រាប់តែការអភិវឌ្ឍក្នុងខេត្តកណ្ដាលទេ។ ព្រលានយន្តហោះនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់សម្ដេចតេជោ បូកជា​មួយហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ នៅក្នុងការអភិវឌ្ឍទិសនិរតីនៃកម្ពុជា ដែលមានខេត្តកណ្ដាល, តាកែវ, កែប និង កំ​ពត ជាមួយគ្នា។ មិនមែនធ្វើដើម្បីតែធ្វើនោះទេ។ ការរើសទីតាំងនិងការដាក់ផែនការផ្សេងៗ គឺមានយុទ្ធសាស្ត្រច្បាស់លាស់ ដែលសម្ដេចតេជោ លោកបានរៀបចំ(កន្លែង)នេះ។ ព្រលានយន្តហោះធំនេះ គឺជាចលករមួយបន្ថែមសម្រាប់ផ្តល់ផលដល់(បណ្តាខេត្តនៅ)ភាគនិរតី ព្រមទាំងផ្នែកផ្សេងៗ ទៀតនៃប្រទេស។ សូមអរគុណដល់ក្រសួងស្ថាប័ន​ពាក់ព័ន្ធទាំងអស់ដែលរួមគ្នាដោះស្រាយនិងរៀបចំការកសាងនេះ។ ជាពិសេស ខ្ញុំសូមធ្វើការកោតសរសើរចំពោះបងប្អូនអ្នកពាក់ព័ន្ធទាំងអស់ក្នុងការសាងសង់ទាំងវិស្វករ អ្នក design ទាំងក្រុមហ៊ុនដែលសាងសង់ ទាំងកម្មករ និយោជិក ទាំងបុគ្គលិកទាំងអស់ ទាំងខ្មែរ ទាំងបរទេស ដែលរួមគ្នា ដើម្បីកសាងនូវព្រលានយន្តហោះមួយនេះ។

(៨) ជ្រើសយកគំរោងមានតម្លៃសាងសង់ថ្លៃ ដើម្បីធានាការដឹកជញ្ជូន ៥០ ទៅ ១០០ ឆ្នាំទៀត

អម្បាញ់មិញ អ្នកឧកញ៉ា ពុង ឃាវសែ បានរាយការណ៍ថា បើតាមការគូសប្លង់ ព្រលានយន្តហោះមួយនេះមានការគ្រោង ៣ជំរើស។ មានគម្រោងខ្លះ (មានតម្លៃ)ថោកជាងគម្រោងនេះដល់ទៅ ៣ដង ប៉ុន្តែទោះជា(ជំរើសគំរោង)មួយនេះថ្លៃជាងក៏ដោយ សម្ដេចតេជោ បានឱ្យរើសយកគម្រោងនេះ ត្បិតយើង​ធ្វើដើម្បីធានានូវការដឹកជញ្ជូនរយៈពេល ៥០ ទៅ ៦០ឆ្នាំ ១០០ឆ្នាំ គឺជាទីតាំងប្រវត្តិសាស្រ្ត។ ទៅអនាគត ក្នុង ២០ឆ្នាំទៀត យើងមិនមានគម្រោងបើកព្រលានយន្តហោះអន្តរជាតិនៅឯណាទៀតទេ។ (អស់រយៈពេល) ៦៥ឆ្នាំ(មកហើយ) ដែលយើងបានកសាង(និងប្រើប្រាស់ព្រលានយន្តហោះ)ពោធិ៍ចិនតុង។ ដោយសារតែ capacityមិនអាច(ទ្រទ្រង់កំណើនចរាចរនិងទំហំនៃការហោះហើរ)បាន យើងបានបង្កើត(អាកាសយានដ្ឋានថ្មី)នៅទីនេះ ដែលខ្ញុំមើល(ឃើញការព្យាករណ៍ថា)អាចឈានដល់(ទទួលចរចរអ្នកដំណើរ) ៥០លាននាក់ នៅជំហានទី៣។ ដោយហេតុនេះហើយ សម្ដេចតេជោ បានឱ្យជ្រើសរើសគម្រោងមួយនេះ ទោះបីជាមានតម្លៃថ្លៃបន្ដិចក៏ដោយ។

(៩) ក្រុមហ៊ុនពីបរទេសសហការជាមួយក្រុមហ៊ុនខ្មែរក្នុងការសាងសង់

គម្រោង(អាកាសយានដ្ឋានតេជោ)នេះ design/រចនាដោយក្រុមហ៊ុនអង់គ្លេស ហើយការសាងសង់នេះ គឺមានកម្រិតខ្ពស់ ទាំងសម្ភារៈប្រើប្រាស់។ ខ្ញុំបានដើរមើលអម្បាញ់មិញ គឺមិនមានកាត់(ត) ប្រថុយៗទេ។ សូម្បីតែដែកក៏មានបាញ់(ថ្នាំដែលមានសារធាតុ)សម្រាប់ការពារភ្លើង ការពារឆេះ បាន ២ម៉ោង។ សម្ភារៈ និងគ្រឿងបំពាក់ខាងក្នុង(សុទ្ធតែមានស្ដង់ដារ)។​ នេះជាការខិតខំប្រឹងប្រែង ជាពិសេសការយកចិត្តទុកដាក់របស់បងប្អូន(ពាក់ព័ន្ធគ្រប់ផ្នែក) និងទាំង consultant។ ខ្ញុំឃើញមានក្រុមហ៊ុនអង់គ្លេស ដាណឺម៉ាក កូរ៉េខាងត្បូង ក្រុមហ៊ុនចិន ខ្មែរ បូកបញ្ចូលគ្នា ហើយយើងមានការគ្រប់គ្រងគុណភាពច្បាស់លាស់ … ជាពិសេស(កិច្ចការ)កម្រិតនេះ ត្រូវការការទទួលខុសត្រូវខាងវិស្វកម្មច្បាស់ណាស់។ នៅប្រទេសបារាំង ឬមួយណាទេ (នៅ)ព្រលានយន្តហោះដែលទើបបើកថ្មីបានប្រហែលមិនដល់មួយឆ្នាំ ដំបូល(បាក់ធ្លាក់ចុះមក) … ការយកចិត្តទុកដាក់ខាងវិស្វកម្ម ការធានានូវគុណភាពការងារ រាប់ទាំងធ្វើ piste និងគ្រប់កន្លែងទាំងអស់ គឺជាកិច្ចការសំខាន់។

(១០) ការវិនិយោគដែលនឹងផ្តល់ផលដល់ទូទាំងប្រទេសរាប់សិបឆ្នាំទៅមុខ

ខ្ញុំសូមយកឱកាសនេះអរគុណចំពោះការខិតខំប្រឹងប្រែងយកចិត្តទុកដាក់នៅក្នុងការកសាងសមិទ្ធផលប្រវត្តិ​សាស្រ្ត​មួយនេះ … នេះជាមោទនភាពរបស់យើង។ មិនថាយើងជាអ្នក(ធ្វើការ) កម្មករ ត្រឹមផ្នែកណាមួយនៅក្នុងនេះ សូមមានមោទនភាព ថាយើងបានចូលរួមនៅក្នុងការកសាងសមិទ្ធផលប្រវត្តិសាស្រ្តក្នុងប្រទេសរបស់យើងដែលនឹងបម្រើ មិនត្រឹមតែថាយើងមាន(ព្រលានយន្តហោះធំ)នោះទេ ក៏ប៉ុន្តែនឹងផ្ដល់នូវផលប្រយោជន៍ដល់ប្រ​ជា​ជនយើងច្រើនណាស់។ ការវិនិយោគនៅកន្លែងនេះ នឹងផ្តល់ផលទូទាំងប្រទេសនិងរាប់សិបឆ្នាំតទៅមុខទៀត។ ជាថ្មីម្ដងទៀត ខ្ញុំសូមអរគុណទៅដល់ក្រុមហ៊ុន អាជ្ញាធរពាក់ព័ន្ធ និងជាពិសេសបងប្អូនបុគ្គលិក កម្មករទាំងអស់ នៅក្នុងការរួមគ្នា ហើយសូមបន្តយកចិត្តទុកដាក់កសាងនូវសមិទ្ធផលនេះ ដើម្បីជាសមិទ្ធផលធំមួយនៅក្នុងទឹកដីអង្គររបស់យើង និងជាបន្តបន្ទាប់តទៅទៀត។ សមិទ្ធផលព្រលានយន្តហោះថ្មីនេះជានិមិត្តរូបនៃការរីកចម្រើនរបស់ប្រទេសយើង។ បងប្អូនដែលចូលមក(ធ្វើការនៅ)ទីនេះ ៣ឆ្នាំ (ក៏ជ្រាបពី)ការដែលប្រទេសបានរងគ្រោះពីសង្រ្គាម ការប្រយុទ្ធគ្នា ពីទសវត្សរ៍ទី ៧០ ដែលយន្តហោះភាគច្រើន ដឹកមនុស្សចេញ(ពីប្រទេស)។

(១១) សន្តិភាពនិងស្ថេរភាពនយោបាយ ធ្វើអោយកម្ពុជាអាចកសាងអាកាសយានដ្ឋានតម្លៃខ្ពស់

អ៊ំរបស់ខ្ញុំម្នាក់នៅអាមេរិក។ ពីដើមគាត់ជា pilot ទាហានទ័ពអាកាស លន់ នល់។ ថ្ងៃចុងក្រោយ(នៃរបប)ហ្នឹង គាត់យកបានយន្តហោះមួយ។ គ្រូទាយបានប្រាប់គាត់ថា ចៅឯងត្រូវចេញឲ្យផុតពីស្រុកខ្មែរ។ បើមិនអញ្ចឹងទេចោលឆ្អឹងនៅហ្នឹងហើយ។ គាត់ជឿគ្រូទាយ។ ឆុតមិនឆុតមិនដឹងទេ តែគាត់បានបើកយន្តហោះ ដោយត្រូវទាំងបាញ់ផងអីផង ធ្លាយដែក។ មើលរូបថតប្រវត្តិសាស្រ្ត ពេលនោះយន្តហោះអាមេរិកបានចុះមកយកមនុស្ស និងចល័តចេញ​។ ឥឡូវ (យើងអាចកសាង)ព្រលានយន្តហោះធ្វើថ្មីនេះ(បាន) ដោយសារមានសុខសន្តិភាពនៅលើទឹកដី។ បើប្រទេសគ្មានសុខសន្តិភាព កុំថាឡើយធ្វើព្រលានយន្តហោះ(តម្លៃ) ១៥០០ (លានដុល្លារ) សូម្បីក្រុមហ៊ុន​ក៏មិនហ៊ានដាក់ទុនដែរ កុំថាឡើយដល់អ្នកវិនិយោគទិញ bond នោះ។ ទុកលុយនៅតៃវ៉ាន់ ទុកលុយនៅកូរ៉េ ទុកលុយនៅចិន ទុកលុយនៅអង់គ្លេស ទុកនៅប្រទេសណាៗ ជាជាងយកមកដាក់។ ប៉ុន្តែ ការដែលហ៊ានយកមកវិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធមួយនេះ ក៏ដោយសារតែគិតឃើញវែងឆ្ងាយថានៅថ្ងៃអនាគត កម្ពុជាគឺជាប្រ​ទេសដែលមានស្ថេរភាពនិងសន្តិភាពរាប់សិបឆ្នាំតទៅទៀត …។

(១២) រៀបចំអាកាសយានដ្ឋាន សំរាប់យន្តហោះធុនធំគ្រប់ប្រភេទចុះនិងសកម្មភាពជីវិតរស់រវើក

សួរប្អូនប្រុសម្នាក់បើក ប៊ុលដូហ្សើរ ៣ឆ្នាំហើយថា “មានកិនមីនអត់?”។ ថាអត់មានអីទេបង។ ឆ្នាំ ២០១៩ ដែលខ្ញុំទទួលតំណែងជាមេទ័ពជើងគោក សំណើដំបូងគឺមកដោះមីននៅហ្នឹង។ កងវិស្វកម្មកងទ័ពជើងគោក ចូលរួមជាមួយខាង PKO និង CMAC មកដោះនៅហ្នឹង។ យើងបានមើលមុននឹងកសាងពីឆ្នាំ ២០២០ មកដល់ម៉ោងនេះ។ ពីមុនក៏មានកាកសំណល់សង្រ្គាម។ មកដល់ម៉ោងនេះជាកន្លែងដែលបានសំអាត។ កន្លែង(នេះត្រូវបាន)រៀបចំ(ក្នុងគោលដៅ)ពីរ គឺសម្រាប់យន្តហោះធុនធំគ្រប់ប្រភេទចុះ និងជាកន្លែងដែលមានចលនាជីវិតរស់រវើក។ ព្រលានយន្តហោះនៅភ្នំពេញ កាលពីមុនកូវីដ-១៩ មួយឆ្នាំ ទទួលបានអ្នកដំណើរឆ្លងកាត់ លាន ៤ សែននាក់។​ ដូច្នេះ ខ្ញុំគិតថាព្រលានយន្តហោះនេះ (នឹងទទួលបានអ្នកដំណើរ)មិនតិចជាងហ្នឹងទេ។ ជាផែនការ យើងត្រៀម(ទទួល) ៥០ លាននាក់ ដោយនៅឆ្នាំទី១ យើងត្រៀមទទួល ១៣ លាននាក់។ អញ្ចឹងកន្លែងនេះ ថ្ងៃនេះមាន ៨០០ នាក់ ពេលដែលបើកដំណើរការ នឹងមានរាប់លាននាក់ប្រើប្រាស់ និងមានអ្នកធ្វើការច្រើននៅទីនេះ។

(១៣) ពីដឹកមនុស្សរត់ពីសង្គ្រាម មកដឹកទេសចរចូល; ភ្នំពេញ សៀមរាប ព្រះសីហនុ ប៉ូល៣ តភ្ជាប់ផ្លូវអាកាស

ទី២ ជាទីតាំងនិមិត្តរូបនៃកំណើនសេដ្ឋកិច្ចដែលថា ពីមុនធ្លាប់តែដឹកមនុស្សចល័តរត់ចេញពីសង្រ្គាម ឥឡូវយើងដឹកមនុស្សរាប់លាននាក់មកទីនេះ(ដើម្បីសកម្មភាពទេសចរណ៍)។ យើងបានកែនិងពង្រីកព្រលានយន្តហោះចាស់នៅភ្នំពេញនិងនៅសៀមរាប។ នៅខេត្តព្រះសីហនុ យើងប្រើព្រលានចាស់ ប៉ុន្តែទៅមុខទៀត យើងនឹងពង្រីក piste ដើម្បីទទួលបាន(ការចុះចតនៃយន្តហោះខ្នាតកាន់តែធំ)។ ខេត្តព្រះសីហនុក៏មានសក្តានុពលដែរ។ ឆ្នាំនេះយើងរុញសៀមរាបទេសចរណ៍ និងខេត្តព្រះសីហនុវិនិយោគ។ ការវិនិយោគ គឺយើងដាក់គោលការណ៍លើកទឹកចិត្តវិនិយោគជាច្រើន ហើយរុញរឿងសន្តិសុខនៅទីនោះតែម្តង។ ឃើញមានយន្តការខេត្ត ហើយបានប្រគល់ភារកិច្ចជូន ឯកឧត្តម ស សុខា មានក្រុមការងារដើម្បីចុះធ្វើការជាមួយខេត្តដោះស្រាយបញ្ហាសន្តិសុខនៅទីនោះ។ សំ​ខាន់ យើងនៅទីនេះ នឹងបន្តដោះដើម្បីបង្កើតកន្លែងទាំងអស់នេះជាមជ្ឈមណ្ឌលសេដ្ឋកិច្ចទាំងឧស្សាហកម្ម ទាំងពាណិជ្ជកម្ម ទាំងផ្លូវទេសចរណ៍។ ប៉ូលទាំង ៣នេះ ធំណាស់សម្រាប់ការតភ្ជាប់វិស័យអាកាស។

(១៤) ការកសាងព្រលានយន្តហោះ ជាចលករធំមួយនៃសេដ្ឋកិច្ចដែលនឹងបង្កើតការងារ

យើងមានគម្រោងធ្វើនៅកន្លែងផ្សេងទៀត។ កន្លងទៅមានការស្នើសុំសិក្សានៅមណ្ឌលគិរី និងកន្លែងផ្សេងទៀត ប៉ុន្តែ ៣នេះ ជាគោលដៅធំដែលយើងត្រូវរៀបចំ … ការដែលយើងកសាងព្រលានយន្តហោះនៅទីនេះ វាមិនត្រឹមតែជានិមិត្តរូបជាក់ស្តែងនៃការរីកចម្រើននោះទេ តែក៏ជាចលករធំមួយនៃសេដ្ឋកិច្ច ដែលនឹងបង្កើតការងារ។ គ្រាន់តែព្រលានយន្តហោះនេះ នៅសល់ការងារ ៨០០០។ កាលដែលសកម្មភាពសាងសង់ឡើងខ្ពស់ មានដូចជាង ១៥០០០ នាក់។ ការងារនៅទីនេះ រាប់តាំងពីនាក់ខាងក្រោមរហូតទៅដល់លើ ហើយវិស្វករខ្មែរយើងនៅទីនេះកំពុងតែធ្វើការផង​រៀនជំនាញផង។ ថ្ងៃក្រោយយើងមានសមត្ថភាពធ្វើ។ ឥឡូវយើងអាចធ្វើបានច្រើន។ អគារខ្ពស់ក៏យើងធ្វើច្រើន ស្ពានមួយចំនួនយើងធ្វើ។ កាលពី ២០ឬ ៣០ ឆ្នាំមុនយើងអត់មាន(សមត្ថភាព)ទេ។ ទៅមុខទៀតយើងនឹងមានវិស្វករដែលមានសមត្ថភាពអាចធ្វើអគារធំៗបែបនេះ។ ការបង្កើតការងារនេះគឺសំខាន់។ ពេលដែលបើកដំណើរការបម្រើសេវាអ្នកឆ្លងកាត់រាប់លាននាក់ យើងត្រូវការកម្មករ ត្រូវការបុគ្គលិក ត្រូវការមន្រ្តីរាប់រយរាប់ពាន់នាក់នៅទីនេះ។

(១៥) តទៅមុខ អាកាសយានដ្ឋានអន្តរជាតិអាចជាមជ្ឈមណ្ឌភស្តុភារកម្មនិងបង្កើនសកម្មភាពសេដ្ឋកិច្ចជុំវិញ

អម្បាញ់មិញ នៅខាងក្នុង ឧកញ៉ា ពុង ឃាវសែ បង្ហាញសុទ្ធតែ shop។ អញ្ចឹងត្រូវការអ្នកធ្វើការជាការងារ ដែលជាចំណូលអចិន្រ្តៃយ៍ឲ្យបងប្អូន។​ មិនតែប៉ុណ្ណោះ ទាំង ground crew/អ្នកបច្ចេកទេសនៅខាងក្រោមអី ទៅមុខទៀតអាចរៀបចំជាមជ្ឈមណ្ឌលភស្តុភារកម្ម ការដឹកទំនិញផ្សេងទៀត ដែលអាចបង្កើនសេដ្ឋកិច្ចជុំវិញនេះច្រើនផងដែរ។ អញ្ចឹងព្រលានយន្តហោះនេះជានិមិត្តរូបនៃការរីកចម្រើន ដែលមិនត្រឹមតែធ្វើសម្រាប់ល្អមើលនោះទេ។ មានសំណង់ណាធ្វើដើម្បីតែល្អមើល ឬជានិមិត្តរូបថាបានធ្វើខ្ពស់ជាងឬធំជាងគេ ប៉ុន្តែមិនផ្តល់ផលសេដ្ឋ​កិច្ចទេ? សំណង់អាកាសចរអាកាសយានដ្ឋានអន្តរជាតិនេះនឹងផ្តល់ការងារផ្ទាល់ទៅដល់បងប្អូនរាប់ម៉ឺននាក់បន្តទៅទៀត ហើយនឹងបញ្ចូលដល់កំណើនសេដ្ឋកិច្ចជាតិតាមរយៈពន្ធផ្សេងៗ ដោយត្រង់តែម្តង។

(១៦) អាកាសយានដ្ឋានអន្តរជាតិគាំទ្រដល់ការរីកចម្រើនវិស័យទេសចរណ៍និងដឹកជញ្ជូន

មួយវិញទៀត (ការសាងសង់អាកាសយានដ្ឋានអន្តរជាតិ)គាំទ្រដល់ការរីកចម្រើនខាងវិស័យទេសចរណ៍ និងដឹកជញ្ជូន។ វិស័យទេសចរណ៍ត្រូវការរីកចម្រើន។ ព្រលានយន្តហោះចាស់ អាចទទួលបានត្រឹម ៥លាន ៦សែននាក់។ មុននឹងកូវីដ-១៩ មួយថ្ងៃមានរហូតទៅដល់ ១៧០ជើងយន្តហោះក្នុងមួយថ្ងៃ។ capacity ចង់ពេញទៅហើយៗ ព្រលានយើងមានផ្លូវរត់តែ ៣គីឡូម៉ែត្រជាង ដែលយន្តហោះធំៗ មកពីឆ្ងាយអាចចុះបានដោយលំបាក។ (ព្រលាននេះ) មាន piste ចុះ/ផ្លូវរត់ ៤គីឡូម៉ែត្រជាង។ អញ្ចឹង(យន្តហោះផ្លូវឆ្ងាយ)មកពីអឺរ៉ុប មកពីអាមេរិក ដូចជាធុន អា៣៨០ អាចចុះបាន។ យើងរំពឹងថានឹងមានទេសចរកើនពី ១០លាននាក់ ទៅ ២០លាននាក់ រហូតដល់ ៥០លាននាក់ នឹងទាំងក្នុងស្រុកនិងក្រៅស្រុក។ ទេសចរក្នុងស្រុកចេញទៅក្រៅក៏មិនតិចដែរ ចូលឆ្នាំម្តងៗ រកយន្តហោះជិះចេញ​ទៅក្រៅអត់បានទេ។

(១៧) ទាញទេសចរពីក្រៅតាមភ្នំពេញ/ព្រះសីហនុ/សៀមរាប និងបន្តចែកចាយទៅគោលដៅទេសចរនានា

បងប្អូនខ្លះស្គាល់ស្រុកខ្មែរពេលកូវីដ-១៩ នេះ ព្រោះគាត់ចេញទៅក្រៅអត់រួច។ ដូចនេះ គាត់ដើរក្នុងប្រទេស … ទៅលេងមណ្ឌលគិរីមើល ឮថាគេធ្វើផ្លូវហើយ​។ ដល់ទៅដល់មណ្ឌលគិរី មនុស្សច្រើន មានតែអូតែលផ្កាយមួយពាន់ … អញ្ចឹងគាត់ថា ទេ! បើរកអូតែលផ្កាយពីរ ផ្កាយបី ផ្កាយបួន មិនបាន … ហួសទៅដល់រតនគិរី។ ចេះតែជិះទៅ។ ទៅដល់ស្ទឹងត្រែង ទៅដល់ព្រះវិហារដល់អី បានដឹងថា អូ! រាជរដ្ឋាភិបាលបានធ្វើផ្លូវចាក់កៅស៊ូតាមព្រំដែនតជាប់គ្នាហើយ។ ស្ពានទន្លេសេកុង ទន្លេមេគង្គ … ជិះទៅមើលមួយជុំប្រទេសបានដឹងថា កម្ពុជា(រីកចម្រើនពិត)។ ដំបូងសូម្បីអ្នកនៅក្នុងស្រុក ប្រជាពលរដ្ឋយើងខ្លះ ក៏គិតថាតំបន់ខ្លះមិនទាន់តភ្ជាប់ដែរ នៅមានគ្រោះថ្នាក់។ ប្រជាជនខ្មែររស់នៅក្រៅប្រទេស គាត់ធ្វើដំណើរមកស្រុកខ្មែរមានឱកាសភ្ជាប់ទូទាំងប្រទេសដូចគ្នា។ សេដ្ឋកិច្ចយើងតភ្ជាប់គ្នា។ អញ្ចឹងយើងទាញគាត់មក។ ខាងក្នុងយើងធ្វើភ្ជាប់ហើយ។ ផ្លូវអាកាសនេះទាញទេសចរណ៍ខាងក្រៅមក ដើម្បីចូលមកភ្នំពេញក្តី មកខេត្តព្រះសីហនុក្តី មកសៀមរាបក្តី ប៉ុន្តែគាត់មានលទ្ធភាពតភ្ជាប់ ដោយទេសចរបរ​ទេសទៅលេងបាត់ដំបង ទៅដល់ប៉ៃលិន ទៅសំឡូត ដើម្បីចែកចាយ។

(១៨) ទេសចរមកច្រើន ស្នាក់នៅបានយូរ បង្កើតបានការងារនិងចំណូលអោយប្រជាពលរដ្ឋ

អញ្ចឹងវិស័យទេសចរណ៍ធំណាស់។ យើងមិនមែននិយាយតែរឿងយន្តហោះទេ និយាយទាំងអស់។ គ្រាន់តែចុះមកដល់ភ្លាមតាក់ស៊ី ម៉ូតូកង់បី ជិះទៅដល់អូតែល។ គាត់ស្នាក់នៅអូតែល។ អញ្ចឹងអូតែលមានចំណូល។ គាត់ត្រូវហូបទិញពី Restaurant ហើយ Restaurant មិនមែនដាំដុះខ្លួនឯងទេ ទៅទិញពីផ្សារ។ អញ្ចឹងផ្សារយកមកពីណា យកមកពីកសិករ។ អញ្ចឹងតគ្នារហូត។ អញ្ចឹង បើយើងទាញទេសចរបាន យើងបង្កើតការងារ បង្កើនចំណូលឱ្យប្រជាពលរដ្ឋយើង។ នេះហើយគឺជាខ្សែសង្វាក់នៃផលិតកម្មរបស់យើង។ សូមជំរុញបងប្អូនក្នុងវិស័យទេស​ចររួមគ្នាជាមួយរដ្ឋាភិបាលបង្កើនផលិតផលឱ្យច្រើនដើម្បីយើងទាញបានទេសចរ។យើងត្រូវគិតថា និយាយពីទេស​ចរណ៍ ចំនួនមនុស្សដែលមកជារឿងបរិមាណមួយ តែជាគុណភាពគឺត្រូវគិតពីចំនួនថ្ងៃដែលគាត់ស្នាក់នៅ។ បើសិនជាយើងហៅគាត់មក ហើយមកដល់ព្រឹកល្ងាចចេញទៅវិញ យើងបានចំនួនមែនប៉ុន្តែគាត់មិនសូវនៅយូរ មិនបានមើល មិនបានទៅផ្សារ មិនបានអី។ តែបើគាត់នៅមួយថ្ងៃ នៅពីរថ្ងៃ នៅបីថ្ងៃ នៅកាន់តែយូរកាន់តែល្អ។ ម្សិលមិញ ខ្ញុំបានជួបគណៈប្រតិភូចូលរួមវិស័យឌីជីថល។ (រដ្ឋមន្ត្រីប្រៃសណីយ៍និងទូរគមនាគមន៍) ឯកឧត្តម ជា វ៉ាន់ដេត បានរៀបចំពិព័រណ៍និងវេទិកាឌីជីថល។ ខ្ញុំបានសួរគណៈប្រតិភូដែលជាលើកទីមួយបានមកខ្មែរថា បានទៅឯណាឬនៅ? គាត់ថាដើរ shopping ប៉ុណ្ណឹង នៅផ្សារទួលទំពូងផ្សារអីហ្នឹង។ នៅយូរគាត់ស្គាល់ម្ហូបខ្មែរ គាត់ស្គាល់ពីវប្បធម៌។ អញ្ចឹងត្រូវរួមគ្នាដើម្បីទាញផលនេះបន្ថែម។

(១៩) គិតគូរទាញផលពីអាកាសយានដ្ឋានថ្មី ដោយរៀបចំជា logistics hub

អំពីការដឹកជញ្ជូននិងLogistics។ ព្រលានយន្តហោះនេះនឹងជួយក្នុងការទាក់ទាញ។ ថ្ងៃមុនខ្ញុំជួបក្រុមវិនិយោគមកពីអាមេរិក ក្នុងនោះមានក្រុមហ៊ុន Logistics ធំ។ ខ្ញុំសុំឱ្យគាត់ពិនិត្យលទ្ធភាពទាញផលពីព្រលានយន្តហោះថ្មីដែលយើងមាននេះ អាចគិតគូរនៅក្នុងការរៀបចំជា Logistics hub មួយក្នុងកម្រិតណា? … សំខាន់យើងមានហេដ្ឋារចនាសម្ព័ន្ធឬទេ? អញ្ចឹងពេលដែលបង្កើតព្រលានយន្តហោះថ្មីនេះ ខ្ញុំគិតថាជាឱកាសសក្កានុពលធំណាស់។ បើសិនជាបង្កើតប្រព័ន្ធ Logistics នៅកន្លែងនេះជារឿងល្អ។ យើងមានរូបមន្តផ្សេងៗទៀតដើម្បីទាញផលក្នុងការដឹកជញ្ជូន/ភស្តុភារកម្ម Logistics ដើម្បីទាញបង្កើតការងារ បង្កើតភាពទាក់ទាញ និងវិនិយោគនៅកម្ពុជា។ ការរៀបចំព្រលានយន្តហោះនៅទីនេះ និយាយឱ្យខ្លីមិនមែនត្រឹមតែជានិមិត្តរូបនៃភាពរីកចម្រើន និងជាមោទនភាពរបស់កូនខ្មែរប៉ុណ្ណោះទេ វាថែមទាំងជាចលករបង្កលក្ខណៈឱ្យបងប្អូនមានចំណូល វិស្វករមានឱកាសបង្កើនសមត្ថ​ភាព បង្កើនលទ្ធភាពកសាងនូវសមិទ្ធផលធំៗ ថ្ងៃក្រោយដោយខ្លួនយើង … នៅថ្ងៃអនាគតបាន តាមរយៈការបើកប្រតិបត្តិការកាន់តែទូលំទូលាយ ភ្ជាប់ជាមួយសេដ្ឋកិច្ចនៅក្នុងស្រុក តាំងពីតាក់ស៊ី តាំងពីម៉ូតូកង់បី តាំងពីអូតែល តាំងពី Restaurant តាំងពីអ្នកលក់ដូរផ្សេងៗ នៅផ្សារ ផលិតផលផ្សេងៗ។

(២០) ប្រៀបធៀបចំណាយនិងចំណូល ជាគំរោងដែលត្រូវតែវិនិយោគ ព្រោះបានផលទូទាំងប្រទេស

នេះគឺ សមិទ្ធផលធំបានពីការសំរេចចិត្តរបស់សម្តេចតេជោ ជ្រើសរើស design ដែលធំនិងមានតម្លៃខ្ពស់ ហើយធ្វើដោយផ្ចិតផ្ចង់ ទោះបីជាត្រូវចំណាយខ្ពស់ជាងជំរើសធម្មតា ព្រោះយើងដាក់ចក្ខុវិស័យធំវែង។ បើប្រៀបធៀបជាមួយការចំណាយទុននៅក្នុងការវិនិយោគកសាង ទៅនឹងចំណូលដែលយើងត្រូវបាន ខ្ញុំគិតថា ជា​ការវិនិយោគដែលយើងគួរតែធ្វើ ហើយបានផលទូទាំងប្រទេស។ ក្រុមហ៊ុនខ្ចីលុយមកវិនិយោគ ប៉ុន្តែផលបានប្រជាពលរដ្ឋរាប់លាននាក់។ នេះជាអ្វីដែលយើងចង់បាននៅក្នុងការវិនិយោគផ្សេងៗនៅក្នុងកម្ពុជា។ វិនិយោគបង្កើតសេដ្ឋកិច្ច និងបង្កើនចំណូលជូនប្រជាពលរដ្ឋ មិនមែនត្រឹមតែពេលធ្វើទេ ​គឺត្រូវបានផលរាប់សិបឆ្នាំតទៅទៀត។ នេះគឺជាសមិទ្ធផលនិងជាសក្កានុពលសំខាន់នៃការកសាងព្រលានយន្តហោះដែលធំជាងគេនៅទីនេះ។

(២១) អាកាសយានដ្ឋាន ព្រែកជីកហ៊្វូណនតេជោ និងផ្លូវក្រវាត់ក្រុង សក្តានុពល៣ ជំរុញអភិវឌ្ឍប៉ូលនីរតី

មួយទៀត, ពិតណាស់ ទីតាំងអភិវឌ្ឍព្រលានយន្តហោះនៅទីនេះ មានអំណោយផល។ ប៉ុន្តែ បើយើងមើលនៅក្នុងផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធដែលរដ្ឋាភិបាលបានកសាងហើយ ផ្លូវក្រវាត់ក្រុងទី៣ ផ្លូវជាតិលេខ២ ព្រមដោយបន្តិចទៀតយើងវិនិយោគលើគម្រោងផ្លូវនាវានិងប្រព័ន្ធភស្តុភារកម្ម ដែលឆ្លងកាត់ភ្ជាប់ពីទន្លេទៅសមុទ្រគឺព្រែកជីកហ្វូណនតេជោ ក្នុងតំបន់ហ្នឹង បូកទាំង ៣(ហេដ្ឋារចនាសម្ព័ន្ធ)នេះ ទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអា​កាស នៅ​ក្នុងតំបន់ដែលមិនឆ្ងាយពីគ្នា ឯកឧត្តម លោកជំទាវ អស់លោក បងប្អូនអាចគុណគូរ បូកទៅដឹង(ពីសក្តានុពលនៃគំរោងហេដ្ឋារចនាសម្ព័ន្ធទាំងនេះ)ហើយ។ មើលតែ Google ដឹងហើយ។ នេះគឺជាកន្លែងមួយដែលនឹងផ្តល់សក្កានុពលសម្រាប់ទិសនិរតី។ ដែលសម្តេចតេជោ ហ៊ុន សែន ជ្រើសទីតាំងនេះ ជំរុញនិងដាក់ចេញការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ផ្លូវទឹក ផ្លូវអាកាស ផ្លូវគោក ដែលកំពុងធ្វើនិងគ្រោងធ្វើនៅពេលខាងមុខ គឺដើម្បីជំរុញការអភិវឌ្ឍប៉ូលនិរតីនេះសម្រាប់ប្រជាជនរាប់លាននាក់នៅខេត្តកណ្តាល ខេត្តតាកែវ ខេត្តកែប ខេត្តកំពត ហើយនឹងរាលទៅដល់កន្លែងផ្សេងៗទៀត។ នេះគឺជាសក្កានុពលជាក់ស្តែង។

(២២) អួតដើម្បីកម្ពុជា និងមានចក្ខុវិស័យផ្តល់ផលដល់ប្រជាពលរដ្ឋ

ពិតណាស់ យើងមិនអាចជប់ម្តងចេញទាំងអស់ទេ។ បើសិនជាខ្ញុំមានលទ្ធភាពជប់ មិនបាច់បងប្អូនមកធ្វើការ ៣ឆ្នាំហ្នឹងទេ។ ល្ងាចមិញខ្ញុំជប់ហើយបាត់។ ខ្ញុំជប់ផ្ទះឱ្យម្នាក់ ២០ជាន់។ តែខ្ញុំជប់មិនចេញ។ ប៉ុន្តែយើងត្រូវដាក់ទិសដៅ។ អ្នកខ្លះបន្តិចៗក៏ថា កម្ពុជាអួត។ ធ្វើស្ពានបានមួយអួត។ យើងធ្វើមិនបាន ថាយើងមិនខ្មេះ។ ដល់ធ្វើបាន ក៏ថាយើងអួត។ ធ្វើបានស្ពានគីហ្សូណា ថាធ្វើប៉ុណ្ណឹង(មានអ្វីអស្ចារ្យ)។ ធ្វើបានស្ពានត្សឹបាសាប្រវែង ២គីឡូម៉ែត្រជាង (ថាអួត)។ ឥឡូវបន្តិចទៀតមានអ្នកថាខ្ញុំអួតទៀតហើយ។ ខ្ញុំសុខចិត្តថាខ្ញុំអួតចុះ ព្រោះខ្ញុំអួតដើម្បីកម្ពុជា។ យើងមិនដែលមានព្រលានយន្តហោះខ្នាតអន្តរជាតិលេខ១ទេ។ ​បងប្អូនយើងនៅទីនេះ រួមគ្នាធ្វើបានប៉ុណ្ណេះ ខ្ញុំហ៊ានអួត ខ្ញុំមិនខ្លាច ព្រោះជារបស់ខ្មែរលើទឹកដីខ្មែរ។ បើថាអួតខ្យល់ ក៏មិនដឹងថាខ្យល់ដូចម៉េច បើព្រលានចេញ(រូបរាង)ប៉ុណ្ណេះហើយ … ខ្ញុំហ៊ានអួត ខ្ញុំហ៊ានលើក ព្រោះយើងមានចក្ខុវិស័យ។ ពេលដែលព្រលាននេះធ្វើហើយឆ្នាំក្រោយនេះ ចាប់ផ្ដើមមនុស្សរាប់លាននាក់មក រាប់សិបឆ្នាំទៅមុខ។ វានឹងបម្រើឲ្យឧស្សាហកម្មក្នុងតំបន់។ នៅកន្លែងនេះ ព្រលាន មជ្ឈមណ្ឌលភ័ស្ដុភារ ខ្ញុំសួរមានអ្នកចង់រៀបតំបន់សេដ្ឋកិច្ចពិសេសអី industrial parks អី នៅកន្លែងហ្នឹង តើនឹងបានផលទៅអ្នកណា? បានផលអ្នកខេត្តតាកែវ ខេត្តកណ្ដាល ហើយខេត្តទាំងពីរហ្នឹង តើធ្វើឲ្យអ្នកណា? ធ្វើឲ្យប្រជាជនអ្នកខេត្តកណ្ដាល និងតាកែវ និងប្រជាជនមកពីកន្លែងផ្សេង។

(២៣) ព្រែកជីកហ៊្វូណនតេជោ ជាគម្រោង BOT

អ្នកខ្លះ ម្ង៉ៃៗ វាយប្រហារតែពីព្រែកជីកហ៊្វូណន ថាព្រែកជីកហ្នឹងធ្វើអត់ប្រយោជន៍ ធ្វើបានតែផ្ទះទឹក ទូករកត្រីតូចតាច។ វិទ្យុមួយនោះ ឧស្សាហ៍និយាយថា “មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បាននិយាយថា គម្រោងព្រែកជីកហ្វ៊ូណននេះ ជាគម្រោងអត់បានការ ហើយគ្មានបានផលប្រយោជន៍ដល់ខ្មែរអីបន្តិចសោះ”។ ខ្ញុំថា ទី១ កុំទៅលាបពណ៌មន្ត្រីជាន់ខ្ពស់របស់(ក្រសួង) ហើយទី២ បើថា(មន្ត្រី)ក្រសួងផ្សេងទៅ(មិនថាទេ) បើថាមន្រ្តីជាន់ខ្ពស់ខាងក្រសួងសេដ្ឋកិច្ចនិយាយបែបហ្នឹង ខ្ញុំមិនជឿទេ។ (តើ)មន្រ្តីកម្ពុជាណាដែលថា កម្ពុជា​ធ្វើព្រែកជីកហ្នឹងជំពាក់លុយគេ។ បើយកមកធ្វើហើយ អត់ប្រយោជន៍ឲ្យខ្មែរ។ ខ្ញុំថា បើសិនជាមន្រ្តីសេដ្ឋកិច្ចនិងហិរញ្ញវត្ថុពិតប្រា​កដ គេមិនល្ងង់ដល់ថ្នាក់ហ្នឹងទេ។ ព្រែកជីកនេះមិនមែនជាគម្រោងយើងខ្ចី(លុយមកធ្វើ)ទេ។ ជាគម្រោង BOT គឺក្រុមហ៊ុនគាត់ខ្ចីលុយយកមកវិនិយោគកសាង។ យើងឲ្យសិទ្ធិគាត់នៅក្នុងការធ្វើអាជីវកម្មប៉ុន្មានឆ្នាំដូចផ្លូវល្បឿនលឿន ដូចព្រលានយន្តហោះនេះអញ្ចឹង។ រដ្ឋអត់មានខ្ចីលុយទេ។ អញ្ចឹងបើថាមន្រ្តីជាន់ខ្ពស់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អត់ស្គាល់ BOT ​ខ្ញុំគិតថាបើមានមន្រ្តីហ្នឹងមែនជាមន្រ្តីល្ងង់បំផុត …។

(២៤) ព្រែកជីកហ្វូណនតេជោ មានទំហំនិងជម្រៅអាចប្រើសាឡង់ដឹកបាន ៣ពាន់តោន

ទី២ ព្រែកជីកហ៊្វូណនតេជោនេះ ជាបច្ចេកទេស នៅពេលធ្វើហើយ មានជម្រៅ ៤,៧ម៉ែត្រ។ យើងជីក ៥,៤ ម៉ែត្រ ទទឹង ៦០ ម៉ែត្រ ប្រើសាឡង់ដឹកបាន ៣ពាន់តោន។ ទន្លេយើងរាល់ថ្ងៃនេះ ខែប្រាំងដឹកបាន ៣ពាន់ និង ៥ពាន់តោននៅខែវស្សា។ ជាស្តង់ដាដៃទន្លេ គឺធំណាស់។ ឥឡូវ ខ្ញុំសួរអ្នកដែលវាយប្រហាររាជរដ្ឋា​ភិបាលថា ធ្វើព្រែកជីកហ្នឹងសម្រាប់តែផ្ទះលើទឹកស្អីៗ ថា ទូកនេសាទនៅបឹងទន្លេសាបណាដែលដឹកចំណុះ ៣ពាន់តោន? យើងដឹកដោយសាឡង់បាន ៣ពាន់តោន ហើយដឹកនេះតភ្ជាប់ពីទន្លេទៅសមុទ្រ។ អញ្ចឹងគឺសម្រាប់ការដឹកជញ្ជូន យើងភ្ជាប់តាំងពីទន្លេសាប ទន្លេមេគង្គ ចុះមក។ យើងមានជម្រើស២។ ទីមួយទៅខាងក្រោម និងទីពីរមកខាងនេះទៅសមុទ្រវាកាត់ខ្លី។ ៣ពាន់តោន សាឡង់មិនតូចទេ ដឹកទំនិញ។

រីឯប្រវែងបណ្តាយមាន ១៨០គីឡូម៉ែត្រ ដែលភ្ជាប់ពីទន្លេទៅសមុទ្រ។ ឥឡូវ ប្រជាពលរដ្ឋ ១លាន ៦សែននាក់ ដែលរស់នៅអមសងខាង។ ពេលដែលព្រែកជីកនេះបាន គឺនឹងទាញសក្ដានុពលមកកន្លែងនេះ។ (ក្រុមហ៊ុន/)ឧស្សាហកម្មមួយចំនួន ដែលគិតគូរពីការដាក់រោងចក្រ គិតតាំងពីតម្លៃដឹកជញ្ជូន។ អញ្ចឹងបានជាគេធ្វើនៅកន្លែងណាដែលមាន highway មានផ្លូវដែកអី។ ឥឡូវមានផ្លូវទឹកមួយទៀត ហើយផ្លូវទឹកនេះដឹកស្រួល។ បើសិនជាពីតា​កែវទៅផែកំពង់សោម មានជម្រើសនេះក៏អាច ឬមួយក៏ផែកំពត។ បន្តិចទៀត(នឹងមាន) ឬផែនៅកែប ដឹកចេញតាមនេះក៏វាស្រួល។ អញ្ចឹងនឹងបង្កើតការងារប្រជាពលរដ្ឋយើងនៅជុំវិញនេះ​។

(២៥) ផែនការមេតភ្ជាប់ខេត្ត៤ តំបន់សមុទ្រ ខេត្តចន្លោះទន្លេនិងសមុទ្រ មានសក្តានុពលឧស្សាហកម្ម

គោលការណ៍ដែលយើងធ្វើព្រលាននៅទីនេះ រួមជាមួយនឹងហេដ្ឋរចនាសម្ព័ន្ធផ្សេងៗ ទាំងផ្លូវទឹក ផ្លូវគោក គឺយើងមានចក្ខុវិស័យច្បាស់លាស់ថារៀបចំកន្លែងនេះជាធាតុចូលមួយសំខាន់ សម្រាប់មួយភាគខាងត្បូងក្រុងភ្នំពេញ បូកនឹងទិសនិរតី​។ អ្នកតាកែវនិងកំពត កែប កណ្ដាល នៅក្នុង(ក្រុមការងារសាងសង់)នេះមានទេ? ច្រើនតើ។ អញ្ចឹង យើងចូលរួមផ្ទាល់ដៃក្នុងការកសាងព្រលានយន្តហោះមួយនេះ។ យើងនឹងបានផលជាការរីកចម្រើនក្នុងខេត្តដោយផ្ទាល់តែម្ដង។ សូមសប្បាយចិត្តទៅ កុំព្រួយ។ កុំគិតថាធ្វើហើយ បានតែចប់ហើយ ខ្ញុំអត់បានផលអី។ បងប្អូនដែលធ្វើចប់ ព្រលាននេះនឹងទាញ(សកម្មភាពជាចលករសេដ្ឋកិច្ច)មកថែមទៀត។ ថ្ងៃក្រោយ ចប់ពីនេះ យើងអាចផ្ទេរទៅការងារផ្សេង ឬអាចធ្វើអីផ្សេង។ (ដោយមូលដ្ឋាន)សេដ្ឋកិច្ចដែល(នឹងត្រូវបាន)បង្កើតនៅទីនេះ បងប្អូននៅបណ្តាខេត្តនេះនិងខេត្តផ្សេង ក៏អាចនឹងមក(រកការងារ)ទីនេះ។ ភាគនិរតី(នៃប្រទេស) ជាពិសេសខេត្តទាំងប៉ុន្មាននេះ យើងកំពុងធ្វើផែនការមេតភ្ជាប់តំបន់សមុទ្រមានខេត្ត៤ គឺកែប កំពត ព្រះសីហនុ និងកោះ​កុង ដោយយកខេត្តព្រះសីហនុជាគោល បូកនឹង ៣ខេត្តទៀតជាប់សមុទ្រ។ ចុះខេត្តដែលនៅជាប់ចន្លោះទន្លេ និងសមុទ្រ តើធ្វើអី? … (នៅពេលដែល)ព្រែកជីកនេះត្រូវបានធ្វើហើយ យើងជាអ្នកភ្ជាប់និស្ស័យរវាង​ទឹកប្រៃនិងទឹកសាប គឺជាខេត្តដែលមានសក្ដានុពលឧស្សាហកម្មបន្ថែមទៀត។

(២៦) បង្កើនការផលិតស្រូវ ២ទៅ៣ ដង ក្នុង ១០ ឆ្នាំខាងមុខ តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា

ឥឡូវយើងមាន(សក្តានុពល)កសិកម្ម ដោយថ្ងៃក្រោយ អ្នកតាកែវដឹកជញ្ជូនទំនិញជាផលិតផលកសិកម្មចេញតាមហ្នឹងទៅសមុទ្របាន។ ឆ្នាំនេះ ដូចអ្នកគិរីវង្សធ្វើ(ស្រូវ)បានច្រើនតាមខ្ញុំដឹង។ ឆ្នាំនេះ ប្រៀបធៀបទៅឆ្នាំទៅ ដូចរាងឡើង។ គ្រាន់តែស្រែប្រាំង យើងធ្វើ ១៧០% នៃផែនការ។ ឆ្នាំនេះ យើងផលិត​បាន ១១លានតោនជាង។ យើងនឹងប្រើប្រាស់ក្នុងស្រុក ៥លានតោន។ នៅសល់ជាង ៦លានតោន។ យើងកំពុងដាក់ផែនការនៅក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ប្រឡាយទឹកអីផ្សេងៗ ជាមួយនឹងការព្យាករថា នៅក្នុង ១០ឆ្នាំទៀត យើងអាចគុណការផលិតនឹង ២ ឬគុណនឹង ៣។ អញ្ចឹង ក៏វាកាន់តែកើន។ បើមានផ្លូវទឹកដឹកជញ្ជូន ឬផ្លូវអីផ្សេងៗទៀត យើងអាចធ្វើបានកាន់តែច្រើន ហើយកាត់បន្ថយតម្លៃដឹកជញ្ជូនផលិតផលកសិកម្មរបស់យើង ហើយឈានទៅដល់ការបង្កើតកសិ-ឧស្សាហកម្ម។ ឥឡូវ ធ្វើម៉េចឈានដល់កសិ-ឧស្សាហកម្ម ជាជាងយើងនាំផលិតផលឆៅច្រើន។ ផលិតផលខ្លះគេទាមទារនូវផលិតផលឆៅ ដូចជាអង្ករអីគេមិនចង់ឲ្យដាំ។ គេយកឆៅ។ ប៉ុន្តែផលិតផលខ្លះដូចជាស្វាយអីជាដើម កន្លែងខ្លះគេធ្វើស្វាយកំប៉ុង ដំណាប់ស្វាយ ធ្វើអីផ្សេងៗជាផលិតផលសម្រេច។ ស្វាយចន្ទី ដូចគ្នា។ អញ្ចឹងយើងឈានទៅដល់ការជំរុញកសិ-ឧស្សាហកម្ម ធ្វើឱ្យចំណូលកសិករកាន់តែបានល្អ។ ដូចនេះការដឹកជញ្ជូននេះសំខាន់ណាស់។

(២៧) ផលលាភនៃសន្ដិភាព

យើងជួបគ្នាក្នុងទីតាំងនេះស្ងាត់ជ្រងំ ៨០០នាក់។ ឆ្នាំក្រោយចាំចូលមកមើលលេងទៅ។ ពេលគេបើក(ដំណើរការ)។ កន្លែងនេះ ដូចជាមិនទាន់ឲ្យចូលទេ departure ខាងក្រោមនេះ … កុំភ្លេចថតរូបទុក។ ថ្ងៃក្រោយមានតម្លៃណាស់។ កូនយើងមក ៥-៦ឆ្នាំទៀត គេប្រើប្រាស់ស្រាប់។ ប៉ុន្តែយើងបានរូបមួយសន្លឹកហ្នឹង(បង្ហាញ) “ឪពុកធ្វើការនៅហ្នឹងតាំងពីមិនទាន់មានទ្វារ តាំងពីមិនទាន់មានសសរ តាំងពីដីនៅទឹកនៅឡើយ”។ មានតម្លៃណាស់។ ហ្នឹងហើយ ដែលខ្ញុំឃើញរូបមួយៗ ដែលគេបង្ហោះនៅលើហ្វេសប៊ុក ខ្ញុំតែងតែ save ទុក។ ស្ពានជ្រោយចង្វារដែលនៅដាច់មួយកំណាត់ ឥឡូវ ២ខ្សែ។ ថ្ងៃមុន ឱ្យខ្ញុំទទួលបវរកញ្ញាប្រហែល ២០-៣០ ប្រទេស។ មុនទទួល សុំច្បាប់ប្រពន្ធសិន។ ទៅទទួលបងប្អូន(បវរកញ្ញា) ហើយធ្វើកម្មវិធីជូនគាត់។ មានសំណួរចម្លើយ។ ឧទ្ទេសនាមជូនគាត់​នៅអូតែល។ កាលហ្នឹង(អគារ)វឌ្ឍនៈមិនទាន់បើកទេ នៅជាន់ទី ៣៧។ គាត់សួរសំណួរមួយ តើផលលាភពីសន្ដិភាព បានអ្វីខ្លះ?

ខ្ញុំហៅគាត់ងើបឈរ ដើរមើលជុំវិញហ្នឹង។ ឱ្យគាត់អង្គុយវិញ ខ្ញុំសួរ(គាត់វិញ)ថា បានឃើញអ្វីខ្លះ? (គាត់ថា)​ ឃើញទីក្រុង ឃើញស្អីៗអញ្ចឹង ឃើញភ្លើងអញ្ចឹងៗ។ បានខ្ញុំប្រាប់គាត់ថា អ្នកឯងនៅអង្គុយជាន់ទី ៣៧ នៃអគារទំនើប លក្ខណៈអន្តរជាតិ នៅក្នុងម៉ាស៊ីនត្រជាក់ នេះហើយជាផលលាភនៃសន្ដិភាព។ បងប្អូនទើបមកពីលេងនៅខេត្តសៀមរាប ដោយគ្មានព្រួយបារម្ភពីការបាញ់គ្នា នេះហើយជាផលលាភនៃសន្ដិភាព។ ខ្ញុំជួបជាមួយនឹងនាយករដ្ឋមន្រ្តី Anthony Albanese របស់អូស្រ្តាលី គាត់មកស្រុកខ្មែរឆ្នាំ ១៩៨៧។ កាលហ្នឹងគាត់មិនមែនជានាយករដ្ឋមន្រ្តីទេ គាត់មកជាអ្នកទេសចរ ចូលតាមប្រទេសវៀតណាម។ គាត់ថា កាលពីគាត់មក​នៅឆ្នាំ ១៩៨៧ ស្រួល អត់មានមនុស្សច្រើនទេនៅអង្គរវត្ត។ តែកំពុងមើលៗ ឮសូរគេបាញ់កាំភ្លើងយន្តប្រហែលជាប៉ុន្មានគីឡូដីពីកន្លែងគាត់(កំពុងទស្សនាអង្គរវត្ត)។ គាត់ភ័យ ប៉ុន្តែ guide នាំគាត់ដូចមិនភ័យ ព្រោះថាហ្នឹងជារឿងធម្មតា។ នៅជិតហ្នឹងជាកន្លែងបាញ់គ្នានៅឡើយ។

(២៨) រក្សាសន្ដិភាព បម្រើនិងផ្ដល់សុវត្ថិភាពឱ្យការហោះហើរ

ខ្ញុំប្រាប់ថា នេះជាផលលាភនៃសន្ដិភាព​ ដែលយើងត្រូវថែរក្សាឱ្យបាន។ បងប្អូនដែលបើក រូឡូ ៣ឆ្នាំ អត់មានជាន់មីន។ កន្លែងហ្នឹងមានមីនដែលសេសសល់ពីមុន ប៉ុន្តែយើងដោះចេញ។ អញ្ចឹង កុំឱ្យកន្លែងនេះ ក្លាយទៅជាកន្លែងដែលមិនបម្រើឱ្យការហោះហើរ និងការ(មិនផ្ដល់)សុវត្ថិភាពយើងទៀត។ សូម(រក្សាសន្ដិភាពឱ្យបាន)។ រាល់ថ្ងៃនេះ ខាងក្រុម CMAC ក្រុមប្រឆាំងភេរវកម្មអី ត្រូវបានហៅទៅយករាល់ថ្ងៃហ្នឹង។ ម្សិលមិញ យកគ្រាប់កាំភ្លើងធំ ១៣០ មីលីម៉ែត្រ នៅសល់ពីសង្រ្គាម។ ថ្ងៃមុនសល់គ្រាប់ B52 នៅបឹងតាមោក ៣គ្រាប់។ ខ្ញុំសួរក្មេងៗ ស្គាល់ទេ B52? ថាអត់ស្គាល់ទេ។ អ្នកខ្លះថា ស្គាល់ប្រភេទ cocktail b52 ជាភេសជ្ជ ដែលគេដុត។ តែ B52 មែនទែន ទំលាក់មក មិនស្រួលទេ។ វត្តមួយនៅអរិយក្សត្រ ពេលចប់កម្មវិធី ព្រះចៅអធិការបិណ្ឌបាតបច្ច័យបង្ហើយស្រះ។ ព្រះអង្គនាំទៅបង្ហាញស្រះមួយ។ ខ្ញុំថា “ព្រះអង្គ! លុយមិនគ្រប់ឬជាងរត់ឬ បានវានៅក្រង៉ិកក្រង៉ក់?” ព្រះអង្គមានសង្ឃដីកាថា អាហ្នឹងសល់ពីរណ្ដៅ B52 ទេ … ពេលដែលទំលាក់មែនទែន សួរថាប៉ុន្មាននាក់បានស្លាប់នៅពេលនោះ? ផ្ទះប៉ុន្មានដែលបាក់ ឬខ្ទេចនៅពេលនោះ។ អញ្ចឹង អ្វីដែលយើងធ្វើនៅពេលនេះ គឺជាការទាញយកផលលាភនៃសន្តិភាព យកជាឱកាសដើម្បីជំរុញការវិវត្ត ធ្វើឲ្យសំបូរសប្បាយសម្រាប់កូនចៅយើងជំនាន់ក្រោយតទៅទៀត​ រួមទាំងកូនចៅបងប្អូនទាំងអស់គ្នានៅទីនេះផង។

(២៩) ឆមាសទី១ ឆ្នាំ ២០២៥ ការសាងសង់ព្រលាននឹងចប់ ជីវិតសេដ្ឋកិច្ចនឹងចាប់ផ្តើម

ការទស្សនា(ដំណើរការសាងសង់)ព្រលាននៅថ្ងៃនេះ ជាការថ្លែងអំណរគុណចំពោះការទុកចិត្ត និងការវិនិយោគ និងការរួមគ្នាដើម្បីធ្វើ គ្រប់អ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសបងប្អូនបុគ្គលិកកម្មករនៅទីនេះ និងវិស្វករទាំងអស់ ហើយក៏ដូចជាការធ្វើចំណាប់អារម្មណ៍ និងការលើកយកក្តីសង្ឃឹមរបស់យើងទៅអនាគត ថាអ្វីដែលយើងធ្វើហើយនេះ មិនត្រឹមតែចប់ពេលបើកសម្ពោធឲ្យប្រើប្រាស់នៅឆមាសទី១ ឆ្នាំ ២០២៥ទេ (ការសាងសង់)ព្រលាននឹងចប់ ប៉ុន្តែជីវិតសេដ្ឋកិច្ចនឹងចាប់ផ្តើមពេលនោះ។ កសាងព្រលានពីដីទទេ ដីដែលមានមីន បង្កើតជារូបភាពរស់រវើក តាមរយៈចំណូលកម្មករ បុគ្គលិករាប់ម៉ឺននាក់ធ្វើការនៅទីនេះ ប្រែក្លាយដីទទេទៅជាសំណង់ប្រវត្តិសាស្ត្រមួយ ដែលនឹងផ្តល់នូវជីវិត និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរាប់សិបតំណរតទៅទៀត … ខ្ញុំជឿថា ឯកឧត្តម លោកជំទាវ អស់លោក អ្នកនាង បងប្អូនយើងនៅទីនេះ សូម្បីតែបងប្អូនក្រុមហ៊ុនបរទេស ទាំងអង់គ្លេស ទាំងក្រុមហ៊ុនចិន កូរ៉េ អីផ្សេងៗដែលធ្វើនៅទីនេះ ក៏មានមោទនភាពដែរ ព្រោះជាអ្នកជាង ជាអ្នកសាងសង់មិនគិតថាធ្វើនៅកន្លែងណាជាកន្លែងណាទេ។ សុទ្ធតែជាទឹកដៃរបស់ខ្លួន។ មិនខុសពីយើងធ្វើអ្វីមួយគឺចង់បាននូវគុណសម្បត្តិ។ អញ្ចឹងគឺជាសមិទ្ធផលរួម … អរគុណចំពោះការរៀបចំកម្មវិធី ហើយបានឲ្យចូលមកមើល​កន្លែងដែលធ្លាប់តែមើលពីចំងាយនិងពីលើ។ ថ្ងៃនេះ មានឱកាសបានមើលផ្ទាល់ ហើយរំភើបទាល់តែព្រឺរោម និងស្រមៃតាមរបាយការណ៍ថានឹងទទួលអ្នកដំណើរ ១១ លាននាក់, ២០ លាននាក់ និង ៥០ លាននាក់ ព្រោធ្លាប់ឃើញរស់រវើកនៅស្រុកគេ។ អ្វីដែលខុសគ្នាគឺនេះជារបស់កម្ពុជា នៅលើទឹកដីកម្ពុជា សម្រាប់កូនចៅខ្មែរ នេះជាអ្វីដែលធ្វើឲ្យសប្បាយចិត្ត។

(៣០) ផលិតដើម្បីផ្គត់ផ្គង់ខ្លួនឯង តែក៏មិនបិទទីផ្សារខាងក្រៅ

សូមជូនពរដល់ឯកឧត្តម លោកជំទាវ ឧកញ៉ាទាំងអស់ ពិសេសបងប្អូនបុគ្គលិកកម្មករនៅទីនេះ។ ខ្ញុំមិន(និយាយ)វែងទេ។ ប្រហែលជាអង្គុយចាំខ្ញុំយូរ។ មកតាំងពីម៉ោងប៉ុន្មាន? … អរគុណណាស់ដែលងើបតាំងពីព្រលឹមមក។ សូមបន្តធ្វើការ ហើយសុំប្រយ័ត្នប្រយែងពីសុវត្ថិភាព។ នៅលើទីនេះឃើញស្តង់ដារសុវត្ថិភាពល្អ ហើយទាំងសំណង់នៅទីនេះ គឺមានការយកចិត្តទុកដាក់។ សួរថា ខុសតែបន្តិច … ក៏(ត្រូវ)ធ្វើ(ឡើងវិញ)ឲ្យស្អាត នេះគឺថាជាស្តង់ដារក្រុមហ៊ុន Foster + Partners។ កន្លែងមួយៗ ជាពាណិជ្ជកម្មរបស់គាត់ដែរ។ ដូចជាងធ្វើផ្ទះអញ្ចឹង។ ធ្វើនៅកន្លែងណាស្អាត គេទៅឡើងផ្ទះឃើញ សួររកជាង … សូមបន្តយកចិត្តទុកដាក់ ជាពិសេសស្តង់ដារសុវត្ថិភាព ព្រោះអាគារទាំងអស់នេះធំ … ខ្ញុំធ្លាប់រៀនវិស្វកម្មស៊ីវិលកាលនៅសាលាទាហាន។ ប្រភេទដែក ទំងន់ calculate ទាំងអស់។ ហេតុអ្វីបានជាខ្ញុំមិនវិស្វករ? ព្រោះឲ្យតែដាក់ចូលក្នុងកុំព្យូទ័រ … បាក់ទាំងអស់។ calculate អត់ត្រូវ។ អញ្ចឹងបានមករៀនសេដ្ឋកិច្ច … ឯណាវិស្វករយើង? លើកដៃតិចមើល។ បានបទពិសោធន៍ធំ។ បទពិសោធន៍ទាំងអស់ហ្នឹង សុទ្ធតែជាសមត្ថភាព ដូចខ្ញុំនិយាយអញ្ចឹង។ សុំទោសបងប្អូនខាងវិស្វករពីក្រៅប្រទេស មិនមែនទេ មិនមែនថាបង្អាប់ពីខាងក្រៅ ប៉ុន្តែជាទិសដៅរបស់កម្ពុជា សមត្ថភាពនៅក្នុងការកសាងនូវសមិទ្ធផលកាន់តែធំ ហើយមានសមត្ថភាពធ្វើខ្លួនឯង ដោយកូនខ្មែរនៅថ្ងៃក្រោយ។ នេះជាសមត្ថភាពដែលយើងចង់បាន។

ផលិតរបស់ហូបខ្លួនឯង ខោអាវផលិតខ្លួនឯង ស្អីខ្លួនឯង មិនមែនថាយើងផលិតផ្គត់ផ្គង់ យើងបិទទីផ្សារក្រៅទេ តែដើម្បីយើងមានជម្រើស។ អ្នកណាក៏គេធ្វើពាណិជ្ជកម្មដែរ។ យ៉ាងហោចណាស់សមត្ថភាពរបស់យើងកាន់តែខ្ពស់ កាន់តែខ្លាំងរឹងមាំ។ ឥឡូវយើងធ្វើស្ពាន ធ្វើអីបាន។ ថ្ងៃមុនខ្ញុំទៅសម្ពោធស្ពានកោះនរា កោះពេជ្រ វិស្វករខ្មែរយើងសាងសង់។ កន្លែងនេះ អាចរៀនធ្វើបន្តទៀត។ ថ្ងៃក្រោយយើងធ្វើធំ។ អញ្ចឹងសំណង់កន្លែងនេះ ជាកន្លែងហ្វឹកហ្វឺន បណ្តុះបណ្តាលធនធានមនុស្សរយៈពេលវែង។ អរគុណអ្នកវិនិយោគពីខាងក្រៅ និងវិស្វករមកពីខាងក្រៅប្រទេស ដែលបានចែកជំនាញ និងការធ្វើការកសាងសមិទ្ធផលល្អ ចែករំលែកបទពិសោធន៍ដល់បងប្អូន។ នេះគេហៅថា skill transfer ឬការផ្ទេរនៃជំនាញបច្ចេកទេស។ សូមអរគុណសាជាថ្មីជូនចំពោះការរៀបចំព្រឹកនេះ និងសូមជូនពរនិងប្រសិទ្ធពរជូន ឯកឧត្តម លោកជំទាវ អស់​លោក លោកស្រី គណៈធិបតី ក៏ដូចជាភ្ញៀវកិត្តិយសទាំងអស់ និងអ្នកវិនិយោគ ជាពិសេសបងប្អូនដែលអ្នកពាក់ព័ន្ធនៅក្នុងការសាងសង់នៅទីនេះ វិស្វករ បុគ្គលិកកម្មករទាំងអស់ សូមទទួលបាននូវជោគជ័យ ទទួលបាននូវពុទ្ធពរ និងពរទាំង ៥ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ ថ្ងៃនេះក៏មាននាំមកនូវសម្រាប់ ព្រឹកនេះបងប្អូន ៨០០ នាក់ កម្មករ/ការិនីដែលចូលរួម ម្នាក់ ៥ម៉ឺនរៀលផងដែរ។ ជូនក្រុមគ្រូពេទ្យប្រចាំការវេទិកា ៣ លាន …៕




Selected Comments Samdech Moha Bovor Thipadei Hun Manet,
during the inspecting visit on progress of the Phase-I 4F-class Techo Takhmao International Airport (TIA) construction project
[Unofficial and translations]

CMF:

(1) 4F-class airport built 65 years after the first 4D-class in Cambodia

I am pleased to meet with you all and oversee the progress of the 4F-class International Airport construction project […] once I got to the runway, although not yet finished, I feel so excited […] the day before, I inaugurated the International Airport in Siem Reap province, where I was thrilled once, […] historically, 65 years ago, we first built the Pochentong International Airport in 1954 […] (as this airport), which will be the largest airport in Cambodia, will be put into operation next year, our people here are not only witnesses but also builders of this historic achievements […]

[…] Having seen the evolution (of the airport developments, I must say it has become) a national pride. (Whether they be) big or small, they are what we can do/build. We have started from (the only) 4D-class Pochentong Airport to this 4F-class (Techo Takhmao International) Airport (TIA) […] (despite the disruption caused by) Covid-19, the project is still keeping momentum […] the construction continues to provide oxygen to the economy, especially tourism, which was somewhat disrupted by the Covid-19, so that the construction continues to have non-stop stimulation […]

(2) Local and foreign investors invited to expand investment capital of TIA

I am calling on other investors, both domestic and foreign, (to participate) in increasing investment capital or in buying bond. It means they will become owners, not shareholders, […] instead of leaving the money for interest in banks, let us put it here so we can continue (developing such an historic project) together […] my congratulations and appreciations go to the Secretariat of State for Civil Aviation for promoting and supporting the work of the entire air transport sector, not just the airport development […]

(3) Negotiating more direct flights as passengers increase

During the visit to Australia, we signed an agreement to open the gateway for air communications in the future […] when the number of passengers increases, we may open (for direct flights) […] we have just opened negotiations for direct flights with India. We will also expand more direct flights ports, even with countries we already have ones. With Indonesia, Thailand, and the Philippines, we negotiated to open other direct flights. The other day, with Malaysia, in addition to the existing direct flight between KL and Phnom Penh, we are figuring out possibility to open direct flight from KL to Siem Reap, and from other Malaysia’s tourist areas to Phnom Penh […]

(4) TIA and other infrastructure are for the development of the southwest and throughout the country

The TIA airport is not just for the development in Kandal province. The TIA airport is part of Samdech Techo’s strategy, along with other infrastructures, to promote development of the southwestern area of Cambodia, which includes Kandal, Takeo, Kep and Kampot provinces together. We are not doing it just to have attention. The location selection and planning are clear strategies that Samdech Techo has prepared so that this large airport is an additional driver for the benefit of (provinces) in the southwest as well as other parts of the country […]

There were three architectural design options to choose from in the beginning. Some projects (costs) three times cheaper than this project (that we have chosen), but Samdech Techo chose this expensive (project option) because we have to ensure that it will be serviceable from 50 to 100 years. It is a (historical) site […] I have noticed the efforts made specially by everyone concerned, including consultants, and by the British, Danish, South Korean, Chinese, and Cambodian companies combined. We have clear quality control […] and engineering responsibilities […]

(5) Investments that will benefit the whole country for decades to come

Whether you are just workers in some of these construction projects, please be proud that you are involved in building historical achievements that will serve not only the purpose of having (major airports), but will benefit our people a lot. Investing in this project will pay off across the country and for decades to come […] (the fact that we can build) this new airport is because we have peace on this land. Were there no peace, not to mention building an airport (worth) 1,500 (million dollars), but even companies would not dare to invest, […] the fact that they dare to invest in this mega infrastructure project is because they have a long-term thinking that Cambodia is a stable and peaceful country for decades to come […]

(6) Airport symbolizes major economic driver and job creation

TIA has been carved for two main objectives for large aircraft of all kinds and an active living movement. The airport in Phnom Penh used to receive 5,400,000 million passengers a year ago, before Covid-19. I think that TIA (will receive) no less (number of passengers) than that. As a plan, we are ready to receive 50 million people, whereas in the first year of operation, we should be ready to receive 13 million passengers; […]

Secondly, TIA symbolizes economic growth (in a country) from where people fled due to war to to-where tourists come. We renovated and expanded the old airports in Phnom Penh and Siem Reap. In Sihanoukville we use the old airport but, in the future, we will expand the runway to allow landing and taking off (of larger aircrafts) […] this year we are striving tourism in Siem Reap and investment in Sihanoukville […] where these three poles are connected by air […]

The fact that we are building an airport here is not only a tangible symbol of growth, but also a major driver of the economy that will create more jobs. The airport (construction project) has now 8,000 jobs left, while the construction activity was high, there were more than 15,000 people. Jobs here range from bottom to top, and our Cambodian engineers here are both working and learning skills, […] in the future, we can set up other logistics hubs that can greatly boost the surrounding economy. Definitely, the airport is a symbol of progress, not just for show […]

(7) TIA Supports Tourism and Transportation Growth

On the other hand (construction of TIA) supports the growth of tourism and transportation […] Cambodians living abroad have the opportunity to come visit the country and to connect across the country. Our economy is interconnected. We must work to draw them in. Inside, the country is connected. The airline attracts outside tourists to Phnom Penh, Sihanoukville, and Siem Reap, but it is also to allow foreign tourists to visit other tourist destinations in Battambang, Pailin, Samlot as well […]

Being able to attract tourists means we can create jobs and increase the income of our people. This is the chain of production. Our people should, together with the government, in the tourism sector should increase the number of products to attract more tourists […] we may have attracted a great number of tourists but if they do not stay long, do not travel around and visit places, (that would not be profitable too) […] the longer we can make them stay is the better […]

(8) TIA, Funan Techo Canal, and belt roads are the 3 potentials to promote the development of the Southwest Pole

[…] The Techo Takhmao International Airport (TIA) development location is favorable. If we look at the infrastructure investment plan that the government has built, we already have the third belt road, national road 2, and soon we are investing in the project of shipping lanes and logistics system that connects the river to the sea – the Funan Techo Canal, with which, in the region, there will be the three (infrastructures) on land, water and in the air, not far from each other, and with your calculation, you could see (the potential of these infrastructure projects) […]

Some have criticized the Funan Techo Canal a useless project, non-profitable to the people […] and besides, a Radio channel even quote “a senior official at the Ministry of Economy and Finance to have said that the Funan Techo Canal project was of no benefit to the Cambodians […] and Cambodia would money for the canal” […] if the person the radio quoted was truly from the Ministry of Economy and Finance, s/he were naive. This canal is not a project that we borrow (money to build). It is built as a BOT project, or the company borrows money to invest in the construction (and operate it for a set period of time) […] the state does not have to borrow any money […]

(9) Funan Techo Canal allows ferry of 3,000 tons; setting up of factories and jobs

The Funan Techo Canal allow ferry transportation up to 3,000 tons […] and some 1.6 million people living on either side of the 180 kilometers canal that connects the river to the sea […] when the canal is ready, it will bring potential to them. Companies/industries might consider setting up factories along […] and that will create jobs for our people around here.

Those of you who complete the construction jobs will be involved in other (economic activity) in/around the airport. You can transfer to other jobs or do something else since the economy (will be) created, and people in this province and other provinces may also come (to find works) here. It is for the development of Southwest (of the country), especially these four coastal provinces: Kep, Kampot, Sihanoukville and Koh Kong, whereas Sihanoukville will be set as the principal, with three other provinces bordering the sea connected to it. What about the province between the river and the sea? […] (Once) this canal is ready, they will serve as link between those at the salt water area and those at the fresh water area, or are provinces with more industrial potential […]

(10) Increase rice production two to three times in the next 10 years

We have (potential) agriculture […] compared to last year […] talking only about dry season, we have accomplished up to 170% of the plan. This year, we produced more than 11 million tons (of paddy rice). The domestic consumption will take five million tons. There will be more than six million tons left. We are planning to build various canal infrastructure with the estimate that in the next 10 years we can double the production by a factor of two or three. Therefore, the production will be increasing. With waterways or other routes in place, we can produce more and reduce the cost of transporting our agricultural products, leading to agro-industrialization […]

(11) The Benefits of Peace

Sometimes ago, I received the pageants from about 20-30 countries […] being asked what are the benefits of peace, I invited them to stand and walk around […] while returning to their seats, I told them that the fact that you are sitting on the 37th floor of an international modern air-conditioned building is in fact the fruit of peace. That you visited Siem Reap province and returned without worrying about shooting is a result of peace […] let TIA become a place that serve the flights and (provide) safety. Let (us keep the peace) […] what we are doing now is reaping the benefit from peace, taking the opportunity to promote the development and prosperity of our next generation, including children our people here too […]./.

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ព្រលានយន្តហោះអន្តរជាតិតេជោ គឺជានិមិត្តរូបនៃការរីកចម្រើនរបស់ប្រទេសកម្ពុជា



ក្នុងឱកាសអញ្ជើញត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រលានយន្តហោះអន្តរជាតិតេជោដែលកំពុងសាងសង់នៅពេលនេះ គឺជានិមិត្តរូបនៃការរីកចម្រើនរបស់ប្រទេសកម្ពុជាយើង។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ព្រលានយន្តហោះអន្តរជាតិតេជោដែលសាងសង់នៅទីនេះ នឹងផ្តល់ផលប្រយោជន៍សម្រាប់ជួយដល់សេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពប្រជាជនទូទាំងប្រទេស។


សម្ដេចធិបតី ហ៊ុន ម៉ាណែត បង្ហាញក្តីសង្ឃឹមថា ការហោះហើរត្រង់ជាមួយបណ្ដាប្រទេសជាច្រើននឹងកើតឡើងបន្ថែមទៀត បន្ទាប់ពីគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោដាក់ឲ្យដំណើរការ៕

សុន្ទរកថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បើកវេទិការដ្ឋាភិបាលឌីជីថលលើកទី១ ឆ្នាំ២០២៤

 CMF:

ឯកឧត្តមអគ្គលេខាធិការអាស៊ាន

ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ តំណាងក្រសួង-ស្ថាប័ន នៃបណ្តាប្រទេសសមាជិកអាស៊ាន និង ប្រទេសក្នុងតំបន់;
សមាជិក សមាជិកា នៃរាជរដ្ឋាភិបាល គណៈអធិបតី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និង
តំណាងដៃគូអភិវឌ្ឍន៍ ក៏ដូចជាវិស័យឯកជនទាំងអស់និងអង្គពិធីទាំងមូលជាទីមេត្រី!

ថ្ងៃនេះ, ខ្ញុំពិតជាមានសេចក្ដីសោមនស្ស ដោយបានចូលរួមជាអធិបតីក្នុងពិធីបើក «វេទិការដ្ឋាភិបាល ឌីជីថល និងពិព័រណ៍រដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ លើកទី ១», ក្រោមប្រធានបទ «ការលើកកម្ពស់ចីរភាព និង បរិយាប័ន្ននៃការអភិវឌ្ឍ តាមរយៈការអនុវត្តគោលនយោបាយឌីជីថល» ដែលមានការចូលរួមពីបណ្តាប្រទេសអាស៊ាន, ប្រទេសក្នុងតំបន់ ក៏ដូចជា ក្រសួង-ស្ថាប័ន, វិស័យឯកជន, សាកលវិទ្យាល័យ និង ដៃគូអភិវឌ្ឍន៍របស់កម្ពុជា ។ ខ្ញុំក៏សូមឆ្លៀតឱកាសនេះអរគុណឯកឧត្តមរដ្ឋមន្រ្តី និងតំណាងក្រសួង-ស្ថាប័នពីបណ្តាប្រទេសអាស៊ាន និងប្រទេសក្នុងតំបន់ ដែលបានអញ្ជើញមកចូលរួមដោយផ្ទាល់ ។ វត្តមានរបស់ ឯកឧត្តម និងតំណាងទាំងអស់ក៏ដូចជាការចែករំលែកនូវឧត្តមានុវត្តន៍ល្អៗនឹងធ្វើឱ្យពិព័រណ៍នេះកាន់តែមានភាពអធិកអធម, អត្ថន័យកាន់តែជ្រាលជ្រៅ និងពោរពេញទៅដោយចំណេះដឹង។

ផ្អែកលើរបាយការណ៍របស់ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ និង ជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល និង របាយការណ៍របស់ ឯកឧត្តមបណ្ឌិត កៅ គឹមហ៊ួន អគ្គលេខាធិការអាស៊ាន, ខ្ញុំសូមកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះសមិទ្ធផលធំៗ ក្នុងវិស័យឌីជីថល ដែលក្រសួង-ប្រៃសណីយ៍ និង ទូរគមនាគមន៍, ក្រសួង-​ស្ថាប័នពាក់ព័ន្ធ និង លេខាធិការដ្ឋានអាស៊ាន សម្រេចបាននាពេលកន្លងមក, ទាំងក្នុងក្របខ័ណ្ឌកម្ពុជា និង ក្របខ័ណ្ឌអាស៊ាន ។ បន្ថែមលើនេះ, ខ្ញុំក៏សូមវាយតម្លៃខ្ពស់ ចំពោះការរៀបចំវេទិកាដ៏មានសារៈសំខាន់នេះឡើង សម្រាប់រយៈពេល ៣ ថ្ងៃ ដើម្បីអបអរសាទរសមិទ្ធផល ដែលយើងសម្រេចបានកន្លងមក ព្រមទាំងរួមគ្នាបង្កើតសមិទ្ធផលថ្មី តាមរយៈការពិភាក្សាផ្លាស់ប្តូរមតិយោបល់ ចែករំលែកបទពិសោធន៍ និង ឧត្តមានុវត្តន៍ល្អៗ, លើកគំនិតផ្តួចផ្តើម និង កិច្ចសហប្រតិបត្តិការនានា, ព្រមទាំងជំរុញការអភិវឌ្ឍសេវាសាធារណៈឌីជីថលថ្មីៗបន្ថែមទៀត ដើម្បីឆ្លើយតបឱ្យទាន់ពេលទៅនឹងកំណើននៃតម្រូវការថ្មីរបស់ប្រជាពលរដ្ឋកម្ពុជា និងអាស៊ាន ក្នុងដំណើរឆ្ពោះទៅកាន់សេដ្ឋកិច្ចនិងសង្គមឌីជីថល​ពេញលេញ​។

រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភានេះ បានប្រកាសដាក់ឱ្យអនុវត្ត «យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី ១» ដោយបានកំណត់អាទិភាពចំនួន ៥ គឺ : មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា ។ ក្នុងនោះ, «បច្ចេកវិទ្យា» គឺជាអាទិភាពថ្មីមួយ ដែលបានកំណត់នៅក្នុងបញ្ចកោណទី ៥ គឺ «ការកសាងសេដ្ឋកិច្ច និង សង្គមឌីជីថល» ។ បន្ថែមលើនេះ, រាជរដ្ឋាភិបាល ក៏បានដាក់ឱ្យអនុវត្ត «ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា ២០២១-២០៣៥», «គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣ ៥»,
«គោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨» ព្រមទាំងបានបង្កើតគណៈកម្មាធិការបច្ចេកទេសចំនួន ៣ ជាសេនាធិការដឹកនាំសម្របសម្រួលតាមផែននីមួយៗ ដែលរួមមាន៖ (១) គណៈកម្មាធិការ សេដ្ឋកិច្ច និងធុរកិច្ចឌីជីល, (២) គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល និង (៣) គណៈកម្មាធិការសន្តិសុខឌីជីថល។ ក្របខ័ណ្ឌគោលនយោបាយនេះជាផែនទីចង្អុលផ្លូវមួយ ជាមួយនឹង​​ចក្ខុវិស័យវែងឆ្ងាយ ​ក្នុងការកសាងសេដ្ឋកិច្ច និង សង្គមឌីជីថលរស់រវើក តាមរយៈការរៀប​ចំ​មូលដ្ឋានគ្រឹះជំរុញការទទួលយក និង ការធ្វើបរិវត្តកម្មឌីជីថល នៅក្នុងគ្រប់តួអង្គសង្គមទាំងរដ្ឋ, ពលរដ្ឋ និង ធុរជន ដើម្បីជំរុញសម្ទុះកំណើនសេដ្ឋកិច្ចថ្មី និង លើកកម្ពស់សុខុមាលភាពសង្គម ។ សម្រាប់​កម្ពុជា, ការធ្វើបរិវត្តកម្មឌីជីថល គឺជាការចាប់យក និង ការទាញយកផលប្រយោជន៍ជាអតិបរមាពីការរីកចម្រើននៃបច្ចេកវិទ្យាគមនាគមន៍ និង ព័ត៌មាន និង បច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនផលិតភាព និង ប្រសិទ្ធភាពសេដ្ឋកិច្ច ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចជាតិ និង កសាងសង្គមស៊ីវីល័យដែលពលរដ្ឋ អាចទទួលបាននូវផលប្រយោជន៍ពីការប្រើប្រាស់សេវាឌីជីថល ប្រកបដោយបរិយាប័ន្ន, ភាពជឿ-ទុកចិត្តបាន និង សុវត្ថិភាពខ្ពស់ ហើយដំណាលគ្នានេះក៏រក្សាឱ្យបាននូវ​អត្តសញ្ញាណ និង វប្បធម៌ជាតិ ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ, ការធ្វើឌីជីថលូបនីយកម្មនៅកម្ពុជាបានបោះជំហានទៅមុខក្នុងល្បឿនមួយគួរឱ្យកត់សម្គាល់ ។ វិបត្តិនៃជំងឺកូវីដ-១៩ បានជំរុញឱ្យការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលកាន់តែខ្លាំង និង ជ្រាលជ្រៅ ជាងពេលណាៗទាំងអស់ ។ ជាក់ស្តែង, ការទូទាត់សងប្រាក់ឌីជីថលបានកើនដល់ចំនួនប្រមាណ ៤៩២ ប៊ីលាន ដុល្លារអាម៉េរិក ក្នុងឆ្នាំ ២០២៣ ដែលប្រហែលនឹង ១៦ ដង នៃ GDP​ ។ ចំនួនអ្នកចុះឈ្មោះ ប្រើប្រាស់សេវាអ៊ីនធឺណិតចល័ត និង អ្នកចុះឈ្មោះប្រើប្រាស់សេវាទូរស័ព្ទចល័ត បានកើនដល់ប្រមាណជាង ១៩ លាននាក់ ក្នុងឆ្នាំ ២០២៣ ។

ដូចសេចក្តីរាយការណ៍មុននេះរបស់ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត, គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល និង ក្រសួង-ស្ថាប័នពាក់ព័ន្ធបានជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល, ថ្នាលឌីជីថលគន្លឹះ និង កម្មវិធីឌីជីថល សម្រាប់គាំទ្របរិវត្តកម្មឌីជីថលនៅគ្រប់ក្រសួង-ស្ថាប័ន, ទាំងថ្នាក់ជាតិ និង ក្រោមជាតិ ។ ក្នុងនោះ, ថ្នាលផ្ទៀងផ្ទាត់ឯកសារផ្លូវការរបស់រាជរដ្ឋាភិបាល verify.gov.kh ដែលបានទទួលពានរង្វាន់ឌីជីថលមេដាយមាសអាស៊ាន កាលពីពេលថ្មីៗនេះ នឹងដើរតួនាទីគន្លឹះ ក្នុងការផ្ដល់សេវាសាធារណៈគ្រប់ប្រភេទដើម្បីជា ឧត្តម​ប្រយោជន៍ សម្រាប់​ប្រជាជន​កម្ពុជា ។

ក្រៅ​ពី​សមិទ្ធផល​ខាងលើ ខ្ញុំ​ក៏ចង់​យក​ឱកាស​នេះ​គូស​រំលេច និង រំលឹកឡើងវិញ អំពី​​ការងារ​ជា​សមិទ្ធផល​ធំៗ ​របស់​រាជរដ្ឋាភិបាលក្នុង​ការ​ងារជំរុញ​ឌីជីថលូបនីយកម្ម។ រាជរដ្ឋាភិបាល​បាន​​ដាក់​ឱ្យ​អនុវត្ត​គម្រោង​​បច្ចេកវិទ្យា​ព័ត៌មាន​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​; ​គម្រោងប្រព័ន្ធបញ្ជរតែមួយជាតិ; ​​ប្រព័ន្ធអេឡិចត្រូនិក​ពន្ធដារ និង ​គយ; ប្រព័ន្ធគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ និងគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និង ប្រព័ន្ធ​ចុះ​បញ្ជី​អាជីវកម្ម​ និងផ្តល់-អាជ្ញាប័ណ្ណ, ប្រព័ន្ធអប់រំឌីជីថល ឬអេឡិចត្រូនិក, ប្រព័ន្ធគ្រប់គ្រងផ្នែកអត្តសញ្ញាណកម្ម, ប្រព័ន្ធគ្រប់គ្រងដីធ្លី និងយានយន្ត ជាដើម ។ ក្នុង​នោះ​ ​​ថ្នាល​ផ្លាស់ប្តូរ​ទិន្នន័យ​កម្ពុជា​ (Cambodia Data Exchange – CamDX) ដែល​ជា​ ថ្នាល​គន្លឹះមួយ​ ត្រូវ​បាន​ និង ​កំពុង​ប្រើប្រាស់យ៉ាង​សកម្ម​​ដោយ​ស្ថាប័ន​សាធារណៈ និង​ វិស័យ​ឯកជន ក្នុង​ការ​ចែករំលែក និង​ ផ្លាស់ប្តូរ​ទិន្នន័យ​​ក្នុង​ប្រព័ន្ធ​អេកូឡូស៊ី​រួម ​ ក៏​ធ្លាប់​ទទួលបាន​ជ័យលាភី​អន្តរជាតិក្នុង​កម្មវិធី​ពានរង្វាន់ ​អនាគត​រដ្ឋាភិបាល​ (Future of Government Award) ក្នុង​ឆ្នាំ​ ២០២២ ផងដែរ​ ។ នេះ​ជា​មោទនភាព​មួយ​បន្ថែម​ទៀតរបស់​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ងារ​ឌីជីថលូបនីយកម្ម​​វិស័យរដ្ឋាភិបាល។​

ក្នុងក្របខ័ណ្ឌតំបន់ និងសកល, រាជរដ្ឋាភិបាល បាន និងកំពុងអនុវត្តរបៀបវារៈគោលនយោបាយឌីជីថល ដោយស្មារតីបុរេសកម្ម និងបើកចំហ សំដៅសម្រេចឱ្យបានគោលដៅអភិវឌ្ឍន៍ឌីជីថលជាតិ និងគោលដៅអភិវឌ្ឍន៍ឌីជីថលតំបន់ និងសកល ដូចមានកំណត់ក្នុង ផែនការមេឌីជីថលអាស៊ាន ២០២៥ និង យុទ្ធសាស្រ្តឌីជីថល ២០២២-២០២៥ របស់អង្គការសហប្រជាជាតិ ។ ទន្ទឹមនេះ, កម្ពុជា បាន និងកំពុងចូលរួមជាមួយប្រទេសសមាជិកអាស៊ាន ក្នុងការជំរុញការរៀបចំ កិច្ចព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន ដែលរំពឹងថានឹងជួយបង្កើនទំហំសេដ្ឋកិច្ចឌីជីថលអាស៊ានពី ១ ទ្រីលានដុល្លារ ដល់ ២ ទ្រីលានដុល្លារ ត្រឹមឆ្នាំ ២០៣០ ។

យោងតាមរៀបរបៀបវារៈដែលខ្ញុំទទួលបាន វេទិការនេះនឹងមានការរៀបចំកិច្ចពិភាក្សាផងដែរ ដូច្នេះដើម្បីជាធាតុចូលបន្ថែមដល់កិច្ចពិភ្សាខ្ញុំសូមស្នើអង្គវេទិកាផ្ដោតការយកចិត្តទុកដាក់ទៅលើចំណុចជាគន្លឹះដូចខាងក្រោម៖

ទី១. ការឆ្លើយតបនឹងការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថលថ្មីៗ ជាពិសេសបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (Generative AI) ដែល, ម៉្យាង, នាំឱ្យមានការជំរុញនវានុវត្តន៍ និង បង្កើនផលិតភាព និង, ម៉្យាងទៀត, នាំឱ្យមានកំណើននៃលំហូរទិន្នន័យឯកជនប្រជា-ពលរដ្ឋ និង ការប្រើប្រាស់ទិន្នន័យទាំងនោះឆ្លងកាត់ព្រំដែន ដែលបង្កជាការព្រួយបារម្ភដល់ការយកប្រៀបផ្នែកពាណិជ្ជកម្ម ការបំពានឯកជនភាពរបស់ប្រជាពលរដ្ឋ និង ការគំរាម-កំហែងសន្តិសុខសាយប័រជាដើម ។

ទី២. ការសម្រួចបន្ថែមលើវិធានការគោលនយោបាយពាក់ព័ន្ធ និង ការអនុវត្តកម្មវិធីបរិវត្តកម្ម រដ្ឋាភិបាលឌីជីថល ដោយប្រើប្រាស់អភិក្រម «រដ្ឋាភិបាលទាំងមូល–Open​ Whole-of-Government Approach» និង ការបើកចំហសម្រាប់ការចូលរួមពីគ្រប់តួអង្គ ។

ទី៣. ការធ្វើសុខដុមនីយកម្មលើគោលនយោបាយ, បទប្បញ្ញត្តិ, ស្តង់ដារវាងប្រទេសក្នុងតំបន់ ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម និងសេវាឌីជីថលក៏ដូចជាការពង្រឹងនូវការចែករំលែកចំណេះដឹង និង បទពិសោធន៍ ។

ទី៤. ការកំណត់ចលករគន្លឹះជំរុញការកសាងមូលធនមនុស្សឌីជីថល និងវិធីជំរុញសន្ទុះនៃការបង្កើនសមត្ថភាពចាប់យកនិងប្រើប្រាស់បច្ចេកវិទ្យាឌីជីថលរបស់ប្រជាពលរដ្ឋ។

ទី៥. ការពង្រឹងយន្តការតំបន់ ដើម្បីឆ្លើយតបនឹងបញ្ហាសន្តិសុខសាយប័រ និង បទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា ជាអាទិ៍ ការឆបោកតាមប្រព័ន្ធអនឡាញ (Online scam) និង ព័ត៌មានក្លែងក្លាយ ។

ខ្ញុំសង្ឃឹមថាវេទិការបស់យើង អាចដំណើរការទៅដោយរលូន និងសូមលើកទឹកចិត្តឱ្យ​មាន​ការចូលរួមពិភាក្សាឱ្យបានផុលផុស ដើម្បីទទួលបានលទ្ធផលជាផ្លែផ្កា ។

ជាទីបញ្ចប់, ខ្ញុំសូមជូនពរ ឯកឧត្ដម លោកជំទាវ គណៈអធិបតី និង អង្គពិធីទាំងមូល សូមមានសុខភាពល្អ និង ទទួលបានជោគជ័យក្នុងគ្រប់ភារកិច្ច, ​ និង សូមប្រកបដោយពុទ្ធពរ និង ពរទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណៈ កុំបី​ឃ្លៀងឃ្លាតឡើយ ។

ខ្ញុំសូមប្រកាសបើក «វេទិការដ្ឋាភិបាលឌីជីថល និងពិព័រណ៍រដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ លើកទី ១» ចាប់ពីពេលនេះតទៅ៕

ផ្សាយបន្តផ្ទាល់៖ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី “ ពិធីសំណេះសំណាល និងចុះត្រួតពិនិត្យវឌ្ឍនភាពនៃគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ដំណាក់កាលទី១ ”

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ៣កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញត្រួតពិនិត្យ​​ការ​សាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ដំណើរអញ្ជើញពិនិត្យការដ្ឋានសាងសង់អាកាសយានដ្ឋាននេះ បង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់​របស់​សម្តេចធិបតី ហ៊ុន ម៉ាណែត ចំពោះដំណើរការសាងសង់អាកាសយានដ្ឋានដ៏ទំនើប​លើកដំបូង​នៅ​កម្ពុជា ហើយក៏ជាការផ្តល់កម្លាំងចិត្តដល់ក្រុមការងារសាងសង់ទាំងអស់នៅការដ្ឋាន ដែលបានប្រឹងប្រែង​យកចិត្តទុកដាក់ខ្ពស់លើការសាងសង់ ដើម្បីនាំមកនូវសមិទ្ធផលជាប្រវត្តិសាស្ត្រជូនជាតិម្ពុជា។

រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជន តាំងពីសម្តេចតេជោ ហ៊ុន សែន រហូតដល់សម្តេច​ធិបតី មិនត្រឹមតែពង្រឹងដល់ប្រព័ន្ធដឹកជញ្ជូនតាមផ្លូវគោក ផ្លូវទឹកប៉ុណ្ណោះទេ ការដឹកជញ្ជូនផ្លូវ​អាកាស​ក៏​ស្ថិត​ក្នុងផែនការយុទ្ធសាស្ត្ររបស់ខ្លួនផងដែរ ដើម្បីពង្រីកការធ្វើពាណិជ្ជកម្ម វិនិយោគ និងឧស្សាហកម្ម​ទេសចរណ៍។

ដើម្បីឆ្លើយតបនឹងមហិច្ឆតាដ៏មហិមានេះ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចសាងសង់អាកាស​យាន​ដ្ឋានអន្តរជាតិតេជោឡើង លើផ្ទៃដីទំហំប្រមាណ ២,៦០០ហិកតា ស្ថិតនៅក្នុងក្រុងតាខ្មៅ និងស្រុក​កណ្តាល​ស្ទឹង ខេត្តកណ្តាល និងដីខ្លះស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ។ អាកាសយានដ្ឋានអន្តរជាតិ​ថ្មីនេះ ជាគម្រោងដ៏ធំសម្បើមនៅក្នុងប្រទេសកម្ពុជានេះ វិនិយោគក្នុងទឹកប្រាក់ប្រមាណ ១,៥០០លាន​ដុល្លារ។

គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានប្រកាសឡើងក្នុងដំណើរទេស្សនកិច្ចរបស់​លោកនាយករដ្ឋមន្ត្រីចិន លី ខឺឈាង មកកម្ពុជា កាលពីខែមករា ឆ្នាំ២០១៨។ សម្តេចតេជោ ហ៊ុន សែន និងលោក លី ខឺឈាង បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាគម្រោងវិនិយោគ​រវាងក្រុមហ៊ុន​សាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC) របស់អ្នកឧកញ៉ា ពុង ឃាវសែ និងក្រុមហ៊ុនចិននាពេល​នោះផងដែរ។

អាកាសយានដ្ឋានអន្តរជាតិតេជោជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចស្រូបយក និង​ទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្ត​ហោះ​ធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។ ក្រុមហ៊ុនវិនិយោគមានមហិច្ឆិតាអភិវឌ្ឍន៍​ជាព្រលានយន្តហោះថ្មីនេះ​ឱ្យធំ និងទំនើបជាងគេនៅតំបន់អាស៊ី។

គិតត្រឹមថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ដំណាក់កាលទីមួយ សម្រេចបានប្រមាណ ៦៦.១ភាគរយ និងបានចំណាយទឹកប្រាក់សរុប សម្រាប់ការ​សាង​សង់ចំនួន ៩៦១លានដុល្លារអាមេរិក នៃគម្រោងទឹកប្រាក់វិនិយោគសរុបចំនួន ១,៥០០លាន​ដុល្លារ​អាមេរិក។

ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅក្នុងព្រលានដែលសម្រេចបានរួមមាន៖

* អគារស្ថានីយអ្នកដំណើរ សម្រេចបាន ៥៦.៨ភាគរយ គ្រោងនឹងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២៤

* ហេដ្ឋារចនាសម្ព័ន្ធហោះហើរ សម្រេចបាន ៦៤.៤ភាគរយ គ្រោងនឹងបញ្ចប់នៅខែកក្កដា ឆ្នាំ២០២៤

* អគារបញ្ហាចរាចរណ៍ដែនអាកាស សម្រេចបាន ១០០ភាគរយ បញ្ចប់រួចរាល់នៅខែមករា ឆ្នាំ២០២៤

* មជ្ឈមណ្ឌលផ្គត់ផ្គង់ថាមពល សម្រេចបាន ៧៦.៨ភាគរយ គ្រោងនឹងបញ្ចប់នៅខែមេសា ឆ្នាំ២០២៤

* ការភ្ជាប់បណ្ដាញទឹក-ភ្លើង ពីប្រភពដើមចូលមកអាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចបាន ៨៥% គ្រោងនឹងបញ្ចប់នៅខែមេសា ឆ្នាំ២០២៤

* សំណង់-អគារ ទ្រទ្រង់ប្រតិបត្តិការអាកាស និងប្រតិបត្តិការផ្ទៃដីសម្រេចបាន ៦០ភាគរយ គ្រោងនឹងបញ្ចប់នៅខែមិថុនា ឆ្នាំ២០២៤។

អាកាសយានដ្ឋានអន្តរជាតិតេជោលំដាប់ថ្នាក់ 4F ដំណាក់កាលទីមួយ គ្រោងនឹងបើកឱ្យដំណើរការនៅ​ឆមាស​ទីមួយ ឆ្នាំ២០២៥ខាងមុខនេះ៕