លទ្ធផលនៃការបោះឆ្នោតនៅក្នុងប្រទេសឆែកនាថ្ងៃទី២៦ និងថ្ងៃទី២៧ ខែមករា នឹងកំណត់ ពីទំនាក់ទំនងរវាងអឺរ៉ុបកណ្តាល អឺរ៉ុបខាងកើត និងទីក្រុង Brussels៖ ប្រសិនបើលោក Zeman ឈ្នះនោះ ជំហរជាតិនិយមនឹងគ្របដណ្តប់នៅក្នុងតំបន់នេះ។ ប្រសិនបើលោក Drahos ជាប់ឆ្នោតវិញនោះ អឺរ៉ុបកណ្តាល និងអឺរ៉ុបខាងកើតនឹងមិនបង្ហាញនូវការធ្វើសមារណកម្មក្នុងទ្វីបអឺរ៉ុបឡើយ។ ការតស៊ូនាពេលអនាគតអំពីសេរីភាពបុគ្គល និងមូលនិធិអឺរ៉ុប គឺមានសារៈសំខាន់ណាស់។
ជាថ្មីម្តងទៀត ជីវិតនយោបាយនៅក្នុងប្រទេសឆែកទំនងជាមានឥទ្ធិពលលើអឺរ៉ុប។ នៅក្នុងជុំទីពីរនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ និងថ្ងៃទី២៧ ខែមករា លោក Milos Zeman ដែលកំពុងតែស្ថិតនៅក្នុងតំណែងនោះ (ទទួលបានសម្លេងឆ្នោតគាំទ្រចំនួន៣៩ ភាគរយ) នឹងត្រូវប្រកួតប្រជែងជាមួយនឹងអ្នកឈរឈ្មោះថ្មី គឺលោក Jiri Drahos ដែលបានតាមពីក្រោយដោយទទួលបានសម្លេងឆ្នោតគាំទ្រប្រហែល២៦ ភាគរយនៅជុំទី១។
អំណាចរបស់ប្រធានាធិបតីនៃសាធារណរដ្ឋឆែកត្រូវបានកំណត់ដោយរដ្ឋធម្មនុញ្ញ។ ប៉ុន្តែ ការបោះឆ្នោតនេះកំពុងតែទទួលបាននូវការយកចិត្តទុកដាក់កាន់តែច្រើនឡើងនៅទូទាំងទ្វីបអឺរ៉ុប ដោយសារតែប្រទេសនេះនឹងរៀបចំការប្រកួតប្រជែងរវាងអតីតអ្នកប្រឆាំងនឹងរបបកុម្មុយនីស្ត និងអ្នកសិក្សាស្រាវជ្រាវពីសេរីភាព។ តាមការយល់ឃើញនៃការបោះឆ្នោតជ្រើសរើសតំណែងប្រធានាធិបតីនៅប៊ុលហ្គារី អូទ្រីស និងរ៉ូម៉ានីនៅក្នុងទ្វីបអឺរ៉ុបរយៈពេល១៨ ខែខាងមុខ និងទិដ្ឋភាពនៃការបោះឆ្នោតជាច្រើននៅក្នុងតំបន់នេះ គឺថានឹងមានផលប៉ះពាល់មកពីក្រៅប្រទេស។
ការបង្កើតធ្វើឱ្យមានវិបត្តិនយោបាយនៅក្នុងស្រុក
បច្ចុប្បន្ននេះ សាធារណរដ្ឋឆែកបានធ្លាក់ចូលយ៉ាងជ្រៅក្នុងភាពចលាចលនៅរដ្ឋសភា។
សកម្មភាពទី១ របស់ខ្លួន គឺវិបត្តិរបស់រដ្ឋាភិបាលនៅឆ្នាំ២០១៧ ដែលអតីតនាយករដ្ឋមន្រ្តី Bohislav Sobotka បានបង្ខំរដ្ឋមន្រ្តីហិរញ្ញវត្ថុ និងគូប្រជែងនយោបាយរបស់គាត់ គឺលោក Andrej Babis ឱ្យលាលែងពីតំណែង។
សកម្មភាពទី២ គឺការបោះឆ្នោតរដ្ឋសភានៅថ្ងៃទី២៥ និងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧។ វាបានបង្ហាញឱ្យឃើញនូវការផ្លាស់ប្តូរលើទិដ្ឋភាពនយោបាយ គឺតាមរយៈការសងសឹកលើនាយករដ្ឋមន្រ្តីរបស់គាត់ លោក Andrej Babis បានទទួលជោគជ័យក្នុងរយៈពេលខ្លី ដោយសារតែគណបក្ស ANO 2011 បានបង្កើតឡើងនៅឆ្នាំ២០១១។ ក្នុងការបោះឆ្នោតថ្នាក់ជាតិចុងក្រោយ មហាសេដ្ឋីរូបនេះបានទទួលសម្លេងឆ្នោតគាំទ្រចំនួន២៩ ភាគរយ និងទទួលបានអាសនៈចំនួន៧៨ ក្នុងចំណោម២០០ អាសនៈនៅសភាជាន់ទាប។
សកម្មភាពទី៣ នៃវិបត្តិដែលបានកើតឡើងនៅឆ្នាំ២០១៧ គឺលោក Andrej Babis បានទទួលការតែងតាំងជានាយករដ្ឋមន្រ្តីពីលោក Milos Zeman និងបានបង្កើតរដ្ឋាភិបាលសម្លេងភាគតិច។ ម្យ៉ាងវិញទៀត ការបោះឆ្នោតប្រធានាធិបតីនៅខែមករា ឆ្នាំ២០១៨ នឹងកើតឡើងនៅពេលដែលលទ្ធផលនៃការបោះឆ្នោតរដ្ឋសភាមិនបាននាំឱ្យមានក្រុមចម្រុះភាគច្រើននៅរដ្ឋសភា។ លទ្ធផលនេះ គឺវាចាំបាច់ណាស់ដែលនឹងជំរុញឱ្យមានការរុះរើគណៈរដ្ឋមន្រ្តី។ ជាការពិត តំណែងប្រធានាធិបតីរបស់លោក Zeman គឺធ្វើឱ្យមានការរិះគន់យ៉ាងខ្លាំងលើតួនាទីប្រធានាធិបតី ដោយការជ្រៀតជ្រែកកិច្ចការប្រចាំថ្ងៃរបស់រដ្ឋាភិបាល។ តំណែងប្រធានាធិបតីថ្មីរបស់លោក Zeman នឹងពិតជាជួយសម្រាលដល់រដ្ឋាភិបាលសម្លេងភាគតិចរបស់លោក Babis ហើយប្រហែលជានឹងជួយពង្រឹងសម្លេងភាគច្រើនផងដែរ៕
ប្រភព: New Eastern Europe ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨
Friday, January 26, 2018
អ្នកនាំពាក្យបក្សកាន់អំណាច លើកឡើងថាក្រុមឧទ្ទាមប្រឆាំងកំពុងច្របូកច្របល់វិលវល់បែកបាក់គ្នាយ៉ាងខ្លាំង
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា ប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រុមឧទ្ទាមក្រៅច្បាប់នៅក្រៅប្រទេសកំពុងច្របូកច្របល់វិលវល់យ៉ាងខ្លាំងដោយសារមិនទាន់បានបង្កើតរបស់ដែលហៅថា ចលនាសង្គ្រោះជាតិផង ស្រាប់តែបែកបាក់គ្នាយ៉ាងស្រួចស្រាល់ ដោយម្ខាងគាំទ្រ ម្ខាងទៀតប្រឆាំងមិនគាំទ្រដែលធ្វើឱ្យរបស់ដែលហៅថា ចលនាសង្គ្រោះជាតិនេះនៅវិលវល់។
លោក សុខ ឥសាន បានគូសបញ្ជាក់ថា ភាគីសម រង្ស៊ី ថាការបង្កើតចលនានេះ ដោយសារអតីតបក្សសង្គ្រោះជាតិមិនអាចធ្វើសកម្មភាពបានតទៅទៀតទេ ចាំបាច់ត្រូវបង្កើតចលនាសង្គ្រោះជាតិនេះដើម្បីអាចជួយយិតយោងបក្សសង្គ្រោះជាតិបាន ដែលជាចេតនាចង់លុបបំបាត់មុខមាត់ក្រុមកឹម សុខា។ ការប្រកាសមិនចូលដៃជាមួយ សម រង្ស៊ី ក្នុងការបង្កើតរបស់ដែលហៅថាចលនាសង្គ្រោះជាតិរបស់កឹម សុខា ត្រូវបានក្រុមនិយមសម រង្ស៊ី វាយបកវិញថា ជាការសម្រេចចិត្តដោយភ័យខ្លាចស្ថិតនៅក្រោមគំនាបរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
លោក សុខ ឥសាន ក៏បានបន្តថា ឆ្លើយតបចំពោះការចោទប្រកាន់នេះកូនស្រី កឹម សុខា បាននិយាយថាឪពុករបស់នាងមិនមានការភ័យខ្លាចដូចសម រង្ស៊ីថានោះទេ គឺសម្រេចចិត្តដោយឆន្ទៈឯករាជ្យរបស់ខ្លួន។ សម រង្ស៊ី ថាបើមិនបង្កើតរបស់ហៅថាចលនាសង្គ្រោះជាតិទេ នោះមិនអាចជួយយិតយោងអតីតបក្សប្រឆាំងឱ្យរស់ឡើងវិញបានទេ។ ចេតនារបស់ចលនាសង្គ្រោះជាតិគឺចង់ឱ្យមានការដោះលែង កឹម សុខា ឱ្យអតីតបក្សសង្គ្រោះជាតិបានរស់ឡើងវិញ និងបានចូលរួមបោះឆ្នោតនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នោះ។
លោក សុខ ឥសាន ក៏បានសង្កត់ធ្ងន់ថា ការខ្វែងគំនិតនិងទស្សនៈគ្នានេះ ឆ្លុះបញ្ចាំងពីការបែកបាក់គ្នាដែលមិនអាចផ្សះផ្សារបានដែលកើតមានតាំងពីដើមមក ទោះបីចៅហ្វាយនាយចាប់បញ្ចូលគ្នា និងបង្ខំឱ្យរួបរួមគ្នាយ៉ាងណាក៏ដោយ។ ម៉្យាងទៀត រាល់ការទាមទារឱ្យដោះលែងជនជាប់ចោទ កឹម សុខា និងឱ្យអតីតបក្សដែលបានរលាយទៅហើយនោះមិនអាចហុចផលជាវិជ្ជមានឡើយ។
លោក សុខ ឥសាន ក៏បានសន្និដ្ឋានថា ហេតុនេះការតស៊ូទាមទារមិនបានសម្រេចផលនេះ បញ្ជាក់ច្បាស់ថា គ្មានអានុភាពណាអាចធ្វើឱ្យខ្មោចសង្គ្រោះជាតិរស់ឡើងវិញបានជាដាច់ខាត ហើយក៏ជាការបរាជ័យដ៏អាម៉ាស់របស់ពួកគេដែលមានមហិច្ឆតាខ្ពស់ក្នុងការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា៕

កាកបាទក្រហមកម្ពុជាខណ្ឌ៧មករា នាំយកអំណោយមនុស្សធម៌ទៅចែកជូនចាស់ជរា ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចំនួន២០គ្រួសារ ក្នុងសង្កាត់អូរឬស្សីទី៣
ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ៧មករា ដឹកនាំដោយលោកស្រី ទាវ ឆវីមនីរ៉ា ប្រធានគណៈកម្មាធិការអនុសាខា នៅថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ បានចុះសាកសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានលោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ទៅផ្តល់ជូនចាស់ជរា ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន២០គ្រួសារ រស់នៅក្នុងសង្កាត់អូរឬស្សីទី៣។
ក្នុងឱកាសនោះ លោកស្រីប្រធានគណៈកម្មាធិការអនុសាខា បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់លោកតា លោកយាយ បងប្អូនទាំងអស់ ព្រមទាំងអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ យកចិត្តទុកដាក់ពីសុខភាព រក្សាឲ្យបាននូវអនាម័យទាំងការរស់នៅ និងការហូបចុក ដើម្បីចៀសវាងពីជម្ងឺដង្កាត់ផ្សេងៗ។
អំណោយមនុស្សធម៌ដែលគ្រួសារនីមួយៗទទួលបានរួមមាន៖ អង្ករ៣០គីឡូក្រាម មី១កេស ទឹកដោះគោ២កំប៉ុង ទឹកផ្លែឈើ និងទឹកក្រូច៥កំប៉ុង ស្ករស១គីឡូក្រាម និងតែ៥កញ្ចប់៕

កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី២១នៅទីក្រុងឈៀងម៉ៃ ប្រទេសថៃ ត្រូវបានបញ្ចប់ដោយជោគជ័យ
បន្ទាប់ពីបញ្ចប់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី២១ (21st Meeting of ASEAN Tourism Ministers) នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ ប្រកបដោយជោគជ័យ រដ្ឋមន្រ្តីទេសចរណ៍អាស៊ានបានចេញសេចក្ដីថ្លែងការណ៍រួមមួយដែលមានខ្លឹមសារដូចតទៅ៖
កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន បានកត់សម្គាល់អំពីដំណើរការវឌ្ឍនភាពនៃការអនុវត្តផែនការយុទ្ធសាស្ត្រទេសចរណ៍អាស៊ាន ២០១៦-២០២៦ (ATSP 2016-2025) ដែលបានអនុវត្តក្នុងឆ្នាំ២០១៧ និងបានអនុម័តផែនការការងាររយៈពេល២ឆ្នាំ ២០១៨-២០១៩ ដូចបានកំណត់ក្នុងផែនការយុទ្ធសាស្ត្រទេសចរណ៍អាស៊ាន ២០១៦-២០២៥ ព្រមទាំងបានកោតសរសើរចំពោះប្រទេសអាស៊ាននាំមុខក្នុងការរៀបចំអភិវឌ្ឍស្តង់ដាទេសចរណ៍អាស៊ាន។
កិច្ចប្រជុំបានសម្រេចដូចខាងក្រោម៖
១៖ ពង្រីកវិសាលភាពកម្មវិធីផ្សព្វផ្សាយទីផ្សារទេសចរណ៍ក្នុងតំបន់អាស៊ាន និងកម្មវិធីទស្សនាអាស៊ាន ៥០ឆ្នាំ Visit ASEAN@50។ លើសពីនេះទៀត កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានក៏បានសរសើរ និងអរគុណចំពោះមជ្ឈមណ្ឌលអាស៊ាន-ចិន មជ្ឈមណ្ឌលអាស៊ាន-ជប៉ុន មជ្ឈមណ្ឌលអាស៊ាន-កូរ៉េ, AirAsia, Master Card, TTG, ASEANTA និង Go ASEAN ដែលបានជួយផ្សព្វផ្សាយអំពីគោលដៅទេសចរណ៍ក្នុងតំបន់អាស៊ាន និងការផ្សព្វផ្សាយអំពីការតភ្ជាប់ក្នុងតំបន់អាស៊ាន។
២៖ អនុម័តសេចក្តីប្រកាសអាស៊ាន ស្តីពីទេសចរណ៍តាមនាវា ជំរុញឱ្យប្រទេសសមាជិកអាស៊ានតភ្ជាប់ទេសចរណ៍តាមនាវា ពិសេសត្រូវមានគោលនយោបាយ បទដ្ឋានគតិយុត្ត ហើយអនុវត្តឱ្យមានប្រសិទ្ធភាព ប្រកបដោយការទទួលខុសត្រូវក្នុងការអភិវឌ្ឍធុរកិច្ច និងការកសាងសមត្ថភាព លើសពីនេះទៀត ត្រូវបន្ថែមសកម្មភាពទូកក្តោង និងជីវសាស្ត្រក្រោមទឹក។
៣៖ បានជំរុញលើតម្រូវការនៃការអភិវឌ្ឍផលិតផលទេសចរណ៍ តាមរយៈការរៀបចំឱ្យមានកិច្ចសហការជាមួយដៃគូនានា និងជំរុញការរៀបចំកញ្ចប់ទស្សនកិច្ចក្នុងតំបន់អាស៊ាន ដែលក្នុងអាស៊ានមានជាង១៣០ ផលិតផលទេសចរណ៍ប្រកបដោយពិពិធភាព ពិសេសត្រូវជំរុញឱ្យមានទេសចរណ៍ម្ហូបអាហារ (Gastronomy Tourism)។
៤៖ បានជំរុញវិនិយោគទុនលើហេដ្ឋារចនាសម្ព័ន្ធ និងសម្បទាទេសចរណ៍ដើម្បីឆ្លើយតបទៅនឹងកំណើនទេសចរណ៍ ហើយគាំទ្រនិងឯកភាពក្នុងការចូលរួមក្នុងសិក្ខាសសាលាស្តីពីការជំរុញវិនិយោគទុននៅប្រទេសអាស៊ាន+៣ (ចិន ជប៉ុន កូរ៉េ) ចាប់ពីឆ្នាំ២០១៨-២០២០។
៥៖ ជំរុញការអនុវត្តទេសចរណ៍ដើម្បីទាំងអស់គ្នា ហើយបានលើកទឹកចិត្តរដ្ឋប្រទេសសមាជិកអាស៊ាន ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ និងសម្បទាទេសចរណ៍សម្រាប់ជនពិការ។
៦៖ រដ្ឋមន្រ្តីទេសចរណ៍អាស៊ាននឹងប្រគល់ជ័យលាភី រួមមាន៖ សណ្ឋាគាបៃតងអាស៊ានចំនួន៤៧ អាស៊ាន MICE ចំនួន៤៧ ទីក្រុងទេសចរណ៍ស្អាតអាស៊ានចំនួន២៣ និងទេសចរណ៍ប្រកបដោយចីរភាពចំនួន១៧។
៧៖ ជំរុញគុណភាពនៃអ្នកជំនាញទេសចរណ៍ដោយបានបញ្ចប់២៤២ Toolboxes ក្រោមកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមក (MRA) បញ្ចប់វគ្គបណ្តុះបណ្តាលគ្រូបង្គោល និងជនបង្គោលវាយតម្លៃតាមផ្នែក ហើយបានអនុម័តឲ្យមានការសិក្សាលើផែនការសកម្មភាព ៥ឆ្នាំ ហើកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ ស្តីពីកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមក នៃអ្នកជំនាញទេសចរណ៍ នៅថ្ងៃទី២០-២១ ក្នុងខែមិថុនា ឆ្នាំ២០១៨។ ស្របជាមួយគ្នានេះដែរ រដ្ឋមន្រ្តីទេសចរណ៍អាស៊ានក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអូស្ត្រាលី ដែលបានជួយឧបត្ថម្ភគាំទ្រកន្លងមក។
៨៖ ជំរុញការអនុវត្តស្មារតីនៃកិច្ចប្រជុំកំពូលអាស៊ានកិច្ចព្រមព្រៀងស្តីពីការសម្របសម្រួលផែនការដឹកជញ្ជូនអ្នកដំណើរឆ្លងដែនតាមរថយន្ត សំដៅជំរុញការតភ្ជាប់ដោយប្រើប្រាស់រថយន្តក្រុង និងមធ្យោបាយធ្វើដំណើរផ្សេងៗទៀត ពិសេសការធ្វើដំណើរតាមរថយន្ត លើសពីនេះទៀត កត់សម្គាល់លើការអភិវឌ្ឍផែនការសិក្សាស្តីពីការជំរុញការបើកបរឆ្លងដែនក្នុងដំណើរទេសចរណ៍ (Overland Tourism Access) តាមច្រករបៀងទេសចរណ៍ធំៗ និងតាមរយៈការទទួលស្គាល់ប័ណ្ណបើកបរក្នុងស្រុក ដែលចេញដោយប្រទេសសមាជិកអាស៊ាន៕

ខេត្តកំពង់ឆ្នាំង បើកសន្និបាតបូកសរុបលទ្ធផលការងារអប់រំ ឆ្នាំសិក្សា២០១៦-២០១៧ និងលើកទិសដៅសម្រាប់ឆ្នាំ២០១៧-២០១៨
កំពង់ឆ្នាំង៖ លោកស្រី ប៉ាល់ យឿន អភិបាលរងខេត្តកំពង់ឆ្នាំង បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលទី៥នៃរដ្ឋសភា នៅតែកំណត់ថា ការអប់រំជាវិស័យអទិភាព និងជាមូលដ្ឋានគ្រឹះដ៏រឹងមាំ នៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងធានាបាននូវកំណើនសេដ្ឋកិច្ចមួយប្រកបដោយចីរភាព ឆ្ពោះទៅរកការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
នៅក្នុងបរិបទសកលភាវូបនីយកម្ម វិស័យអប់រំបានជំរុញនូវកំណើនជាអទិភាព សីលធម៌សង្គមប្រសិទ្ធភាពខ្ពស់ ព្រមទាំងធ្វើអោយសេដ្ឋកិច្ចមានកំណើត និងចីរភាព ។ លោកស្រីបានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ នៅ ក្នុងពិធីបើកសន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំយុវជន និងកីឡា ឆ្នាំសិក្សា២០១៦-២០១៧ និងលើកទិសដៅការងារឆ្នាំសិក្សា ២០១៧-២០១៨។
លោកស្រី ប៉ាល់ យឿន បានបន្តថា ព្រមជាមួយគ្នានេះដែរ ភាពជោគជ័យរបស់វិស័យអប់រំ គឺការកសាងសមត្ថភាព និងសីលធម៌វិជ្ជាជីវៈ របស់មន្ត្រីអប់រំ សាស្ត្រាចារ្យ លោកគ្រូអ្នកគ្រូ និងបុគ្គលិកសិក្សា ដែលជាអ្នកបណ្តុះបណ្តាលទាំងផ្នែកចំណេះដឹង និងទាំងការអនុវត្ត។ កិច្ចការនេះគឺពិតជាមិនអាចកាត់បានពីការចូលរួមយ៉ាងសកម្មពីគ្រប់អ្នកពាក់ពន្ធ ដូចជាវិស័យឯកជន និងបណ្តាដៃគូរអភិវឌ្ឍន៍បានឡើយ ដោយប្រមុខរាជរដ្ឋាភិបាលបានផ្តល់ការអប់រំ និងបណ្តុះបណ្តាលដល់ពលរដ្ឋគ្រប់រូប នូវចំណេះដឹងគ្រប់ៗគ្នា សំរាប់យកទៅប្រើប្រាស់នៅក្នុងជីវភាពគ្រួសារ និងជីវភាពសង្គមយ៉ាងស័ក្តិសមបំផុត ព្រោះថាមានការអប់រំល្អទើបមានធនធានមនុស្សល្អ ដែលនាំទៅដល់កិច្ចការពារ និងកសាងអភិវឌ្ឍន៍ប្រទេសបានរុងរឿង។
លោកស្តីបន្តថា ដើម្បីសំរេចបានទិសដៅនេះ អាជ្ញាធរគ្រប់ថ្នាក់ ត្រូវបង្កើនការយកចិត្តទុកដាក់ បង្កឱកាសជុំរុញអោយមាតាបិតាអាណាព្យាបាលសិស្ស បញ្ជូនកូនចៅដែលមានអាយុ៦ឆ្នាំពេញ អោយបានទៅរៀនសូត្រគ្រប់ៗគ្នា ហើយត្រូវតាមដានកូនចៅ អោយបានពិតប្រាកដចំពោះការរៀន និងបង្រៀនអោយបានទៀងទាត់ ។ សហការជាមួយផ្នែកអប់រំ ផ្តល់ព័ត៌មានទៅវិញទៅមក អំពីសិស្សដែលបានបោះបង់ចោលការសិក្សា ខិតខំអប់រំអោយពួកគេទាំងនោះត្រឡប់មកសិក្សាវិញ និងត្រូវទប់ស្កាត់ជាបន្ទាន់ក្មេងទំនើង ការប្រើប្រាស់គ្រឿងញៀន ល្បែងស៊ីសង នៅតាមសាលារៀន ក៏ដូចជានៅតាមមូលដ្ឋាន៕

សាលាឧទ្ធរណ៍ នឹងបើកសវនាការ រឿងសុំនៅក្រៅឃុំរបស់ ជនត្រូវចោទ កឹម សុខា នៅថ្ងៃទី១កុម្ភៈ
នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨ ខាងមុខនេះ សាលាឧទ្ធរណ៍ នឹងបើកសវនាការជំនុំជម្រះរឿងក្តី លោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ ពាក់ព័ន្ធនឹងបណ្តឹងសុំនៅក្រៅឃុំ ប្រឆាំងនឹងការសម្រេចមិនដោះលែងរបស់ សាលាដំបូងរាជធានីភ្នំពេញ។ នេះបើតាមការបញ្ជាក់ពីលោកមេធាវី សំ សុគង់ ដែលថ្លែងប្រាប់ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨នេះ។
លោក ទូច ថារិទ្ធិ អគ្គលេខាធិការរង និងជាអ្នកនាំពាក្យសាលាឧទ្ធរណ៍ បានអះអាងថា សវនាការនេះ ដឹកនាំដោយលោក លោក ផូ ពៅស៊ុន ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសភាស៊ើបសួរសាលាឧទ្ធរណ៍ និងមានលោក ហ៊ឹង ប៊ុនជា ជាតំណាងមហាអយ្យការ។
សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅយប់រំលងអធ្រាត្រឈានចូល ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ បន្ទាប់ពីមានការបែកធ្លាយវីដេអូមួយបង្ហាញថា លោកបានសារភាពអំពីការអនុវត្តតាមការបង្គាប់បញ្ជារបស់សហរដ្ឋអាមេរិក ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ជាយូរណាស់មកហើយ។
លោក កឹម សុខា ត្រូវបានតុលាការឃុំខ្លួន ដាក់ពន្ធនាគារបណ្តោះអាសន្ន កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧។ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបង្ហាញថា លោក កឹម សុខា ជាប់ចោទប្រកាន់ពីបទ «សន្និដ្ឋិភាពជាមួយបរទេស» តាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ។ ទោះបីជាមានបណ្តឹងជំទាស់ និងបណ្តឹងសុំនៅក្រៅឃុំជាបន្តបន្ទាប់ក្តី ប៉ុន្តែនាថ្មីៗនេះ ទាំងសាលាឧទ្ធរណ៍ និងតុលាការកំពូល បានសម្រេចទាត់ចោលបណ្តឹងរបស់ ក្រុមមេធាវីការពារក្ដី លោក កឹម សុខា ដែលប្តឹងប្រឆាំងនឹងដីកាសម្រេចឃុំខ្លួន លោក កឹម សុខា ដោយស្ថាប័នតុលាការ អះអាងថា ការសម្រេចឃុំខ្លួន លោក កឹម សុខា ជារឿងត្រឹមត្រូវតាមផ្លូវច្បាប់៕

លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន ជួបសំណេះសំណាលជាមួយពលករកម្ពុជាដែលបានធ្វើលិខិតឆ្លងដែនស្របច្បាប់ប្រមាណជិត ១.០០០នាក់ នៅប្រទេសថៃ
នៅរសៀលថ្ងៃព្រហស្បត៍ ៩កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ បន្ទាប់ពីបានជួបសំណេះសំណាលជាមួយពលករនៅរោងចក្រ Thai Union Manufaturing Co., Ltd រួចមក លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបន្តដំណើរអញ្ជើញចុះជួបសំណេះសំណាល ជាមួយពលករកម្ពុជាដែលបានធ្វើលិខិតឆ្លងដែនស្របច្បាប់ នៅការិយាល័យបញ្ជាក់អត្តសញ្ញាណ ដែលរៀបចំឡើង ដោយគណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជា នៅប្រទេសថៃ ដែលមានទីតាំងស្ថិតនៅ Imperial World Ladphrao ផ្លូវឡាតប្រាវ, សង្កាត់ ចៅឃុនស៊ីង, ខណ្ឌ ថុងឡាង, ទីក្រុងបាងកក ប្រទេសថៃ។
នៅក្នុងឱកាសនោះ លោកស្រីឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនពលករ ពលការិនីទាំងអស់ ដែលបានមកទទួលស្វាគមន៍គណៈប្រតិភូយ៉ាងរាក់ទាក់ និងកក់ក្តៅ ហើយជាមួយគ្នានេះ លោកស្រីឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជានិច្ចកាលតែងតែនឹករលឹក និងគិតគូរដល់បងប្អូនពលករទាំងនៅក្នុងប្រទេសក៏ដូចជានៅក្រៅប្រទេស។ ក្នុងនោះការធ្វើលិខិតឆ្លងដែន នៅក្នុងប្រទេសថៃនេះ គឺជាការរៀបចំឱ្យបងប្អូនពលករកម្ពុជា មានលក្ខណៈផ្លូវច្បាប់ត្រឹមត្រូវ ក្នុងនាមជាពលករដែលបានមកធ្វើការនៅក្រៅប្រទេស ដើម្បីចៀសវាងនូវការចាញ់បោកពីមេខ្យល់ ការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងការទទួលបានអត្ថប្រយោជន៍ផ្សេងៗទៀតពីរោងចក្រ ឬសហគ្រាសផ្សេងៗទៀតដូចពលករថៃផងដែរ៕

គណៈបញ្ជាការឯកភាពខេត្តសៀបរាប ចាត់វិធានការ និងអនុវត្តន៍បទបញ្ជាទប់ស្កាត់នូវភាពចលាចល ក្នុងការញុះញង់តាមរូបភាព នៃបដិវត្តពណ៌
សៀមរាប៖ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានលើកឡើងថា គណៈបញ្ជាការឯកភាព រដ្ឋបាលខេត្ត បានចាត់វិធានការ និងអនុវត្តន៍តាមបទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់នូវភាព ចលាចលការញុះញង់ ការអុកឡុក បំផុសបំផុលនានាគ្រប់រូបភាព នៃចលនាបដិវត្តពណ៌បានល្អប្រសើរ។
ការថ្លែងបែបនេះ របស់លោកអភិបាលខេត្ត ត្រូវបានធ្វើឡើងនារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០១៧ និងលើកទិសដៅបន្ដ របស់រដ្ឋបាលខេត្ត ក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្រ្ដី ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។
អភិបាលខេត្តសៀមរាប បានថ្លែងយ៉ាងដូច្នេះថា «ក្រោមការដឹកនាំរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត យើងបានចាត់វិធានការ និងអនុវត្តន៍តាមបទបញ្ជា របស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់នូវភាពចលាចល ការញុះញុង ការអុកឡុក បំផុសបំផុលនានាគ្រប់រូបភាព នៃចលនាបដិវត្តពណ៌។ ជាពិសេសទៅទៀត យើងអាចគ្រប់គ្រង សភាពការណ៍បានទាំងស្រុង ក្រោយការរំលាយគណបក្សសង្រ្គោះជាតិ»។
លោក ឃឹម ប៊ុនសុង ក៏បានលើកឡើង ចំពោះការអនុវត្ដភារកិច្ចការពារសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ ក្រោមទិសស្លោក «ភូមិ-ឃុំ មានសុវត្ថិភាព» រដ្ឋបាលខេត្ត នៅតែចាត់ទុកជាការងារអាទិភាព ដោយចាត់តាំង ការអនុវត្តសកម្មភាពការងារជាប្រចាំ ដោយធានាបានសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ កិច្ចប្រជុំធំៗ ទទួលបានលទ្ធផលល្អប្រសើរ។
ក្រៅពីកងកម្លាំងប្រដាប់អាវុធ គណៈបញ្ជាការឯកភាពខេត្ត រៀបចំបាននូវប្រជាការពារតាមភូមិ ឃុំ សង្កាត់ ក្នុងការធានាសុវត្ថិភាពក្នុងមូលដ្ឋានផ្ទាល់ ដែលជាកត្តាធ្វើឲ្យសមត្ថកិច្ចអាចបង្រ្កាបបទល្មើសនានាបានទាន់ ពេលវេលា និងមានប្រសិទ្ធភាព។ ក្នុងនោះក្រៅពីសកម្មភាពទប់ស្កាត់ក្មេងទំនើង ការបង្រ្កាបបទលើ្មសជួញ ដូរគ្រឿងញៀនបាន៣៩៨ករណី ឃាត់ខ្លួនមនុស្ស៩៥១នាក់ ស្រី៦៩នាក់។ ដោយឡែក បទល្មើសនេសាទ បង្រ្កាបបាន១៥ប្រភេទ ដោយបំពេញសំណុំរឿងបាន ៣១៦ករណី។
បើតាមលោកអភិបាលខេត្ត ចំពោះការងារផ្តល់អត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូន ប្រជាពលរដ្ឋសរុបបានចំនួន ៦៧៦,៥១៥នាក់ នៃផែនការសរុបចំនួន ៧១២,៩៩៤នាក់ នៅសល់ប្រជាពលរដ្ឋដែលត្រូវប្រមូលទិន្នន័យចំនួន ៣៦,៤៧៩នាក់ផងដែរ ៕

ប្រមុខការពារជាតិកម្ពុជា ព្រមានបន្ថែមទៅលើ ចលនាសង្រ្គោះជាតិកើតឡើងពេលណា នឹងកម្ទេចពេលនោះ
ជាថ្មីម្តងទៀត លោកឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ បានប្រកាសថា ប្រសិនបើចលនាសង្គ្រោះជាតិ កើតមានឡើងនៅកម្ពុជាពេលណា នោះកងយោធពលខេមរភូមិន្ទ នឹងកម្ទេចចោល នៅពេលនោះភ្លាមៗតែម្តង។
លោកឧបនាយករដ្ឋមន្រ្ដី បានថ្លែងបែបនេះ ក្នុងឱកាសលោកអញ្ជើញចូលរួមបិទសិក្ខាសាលាការងារបច្ចេកទេស ទូទាំងកងយោធពលខេមរភូមិន្ទ រយៈពេល៥ឆ្នាំ (២០១៣-២០១៧) និងទិសដៅអនុវត្ត៥ឆ្នាំបន្ត (២០១៨-២០២២) នៅបញ្ជាការដ្ឋានកងពលតូចលេខ៧០ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨។
លោកឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់ បានប្រកាសជាថ្មីយ៉ាងដូច្នេះថា «ចលនាសង្រ្គោះជាតិ កើតចេញនៅប្រទេសកម្ពុជាពេលណា គឺនឹងកម្ទេចចោលភ្លាម ហើយកងទ័ពមិនបណ្តោយឲ្យពួកទាំងនោះមកបំផ្លិចបំផ្លាញជាតិនោះឡើយ»។
លោកបានបន្តថា «រឿងហ្នឹងដូចជាខ្ញុំបាននិយាយរួមហើយថា អាចលនាស្អីគេ វាហាក់ដូចជាមិនមានស្អីខុសពីអ្វី កន្លងមក ដែលវាបានធ្វើនោះទេ អាចលនាស្អីគេ បើសិនជាវាធ្វើសកម្មភាពមែនទែន ដូចអ្វីដែលវាអួត និងគឺថាវាច្បាស់លាស់ហ្មង គឺវាត្រូវតែត្រូវហ្មង ប៉ុន្តែវាត្រូវស្អី គឺចាំដល់ពេលដែលវាមានមែនទែន ដឹងហើយ !»។
ការព្រមានជាបន្តបន្ទាប់របស់ រដ្ឋមន្រ្តីការពារជាតិកម្ពុជា រួមទាំងថ្នាក់ដឹកនាំក្រសួងមានសមត្ថកិច្ចផ្សេងៗទៀត បានធ្វើឡើងបន្ទាប់ពី លោក សម រង្ស៊ី រួមទាំងអតីតថ្នាក់ដឹកនាំមួយចំនួនទៀត របស់អតីតគណបក្សសង្រ្គោះជាតិ បានប្រកាសបង្កើតចលនាថ្មីមួយឈ្មោះ «ចលនាសង្រ្គោះជាតិ» ដោយអះអាងថា បង្កើតឡើងដើម្បីស្តារលទ្ធិប្រជាធិបតេយ្យ ទាមទារឱ្យដោះលែងលោក កឹម សុខា និង ចូលរួមក្នុងការបោះឆ្នោតខាងមុខ។ ចលនានេះ ត្រូវបាន លោក សម រង្សី ប្រកាសថា នឹងបង្កើតជាផ្លូវការ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ ខាងមុខនេះ។
ប្រមុខការពារជាតិកម្ពុជា បានបញ្ជាក់ថា កងយោធពលខេមរភូមិន្ទ បានប្តេជ្ញាចិត្តរួចជាស្រេចក្នុងបុព្វហេតុការថែរក្សាសន្តិភាព ស្ថិរភាព ពង្រឹងសន្តិភាព ហើយមិនអនុញ្ញាតជាដាច់ខាតឲ្យអ្វីដែលជាចលនានេះកើតឡើង នាំឲ្យប៉ះពាល់ដល់សន្តិភាពជាដដាច់ខាត។ កងយោធពលខេមរភូមិន្ទ នឹងដើរមុខសហការជាមួយកម្លាំង មានសមត្ថកិច្ចទប់ស្កាត់ រារាំង និងបង្រ្កាបតែម្តង គឺបង្រ្កាបមិនឲ្យមានរឿង អ្វីមួយដែលមានចេតនាបំផ្លិចបំផ្លាញសុខសន្តិភាពនៅកម្ពុជា ៕

កម្ពុជា ស្វាគមន៍ទស្សនទានសេដ្ឋកិច្ច ពណ៌ខៀវដើម្បីបង្កើនកិច្ចសហប្រតិបត្តិការលំហសមុទ្រ
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា កម្ពុជាស្វាគមន៍ទស្សនទានសេដ្ឋកិច្ចពណ៌ខៀវ (Blue Economy) ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការលំហសមុទ្ររវាងប្រទេសសមាជិកអាស៊ាន និងដៃគូសន្ទនា ដើម្បីបង្កើនការអភិវឌ្ឍប្រកបដោយចីរភាព និងកំណើនសេដ្ឋកិច្ចតំបន់ តាមរយៈការលើកស្ទួយសកម្មភាពរួម និងគម្រោងអភិវឌ្ឍន៍រួម ដែលជួយដល់ការលើកកម្ពស់ការទុកចិត្តគ្នាទៅវិញទៅមក។ លោកបានថ្លែងដូចនេះក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍២៥ឆ្នាំ នៃទំនាក់ទំនងក្នុងភាពជាដៃគូសន្ទនាអាស៊ាន-ឥណ្ឌា នៅទីក្រុង New Delhi សាធារណរដ្ឋឥណ្ឌានៅល្ងាចថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨។
នៅក្នុងកិច្ចប្រជុំកំពូលនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា សមិទ្ធផលដែលបានកើតឡើងក្នុងរយះពេល២៥ឆ្នាំកន្លងមកគឺជាមោទនភាពមួយសម្រាប់រូបលោក ដែលបានដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី១ កាលពីឆ្នាំ២០០២ នៅទីក្រុងភ្នំពេញ និងបានដើរតួនាទីជាប្រទេសសម្របសម្រួលទំនាក់ទំនងអាស៊ាន-ឥណ្ឌា ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១២ ក្នុងខណៈដែលឥណ្ឌា ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ឥណ្ឌា លើកទី១ នៅឆ្នាំ២០១២ និងបានចូលរួមចំណែកដល់ការលើកកម្ពស់ភាពជាដៃគូអាស៊ាន-ឥណ្ឌា ទៅជាដៃគូយុទ្ធសាស្រ្ត។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើឱ្យមានការទាញអារម្មណ៍ពីមេដឹកនាំអាស៊ាន-ឥណ្ឌា ក្នុងការពិចារណាកំណត់ទិសដៅអនាគត់លើការងារសំខាន់ៗចំនួន៦ ដែលជាទិសដៅនិងជាចក្ខុវិស័យដ៏ត្រចះត្រចង់នៃទំនាក់ទំនងអាស៊ាន-ឥណ្ឌា។ កម្ពុជាគាំទ្រ និងបន្តចូលរួមក្នុងសកម្មភាពនានា និងតាមរយៈយន្តការនានាដែលមានស្រាប់នាំមុខដោយអាស៊ានដើម្បីដោះស្រាយបញ្ហាប្រឈមរួមក្នុងបញ្ហាលំហសមុទ្រ បង្កើនទំនុកចិត្ត និងលើកកម្ពស់កិច្ចសន្ទនាក្នុងចំណោមភាគីពាក់ព័ន្ធស្តីពីកិច្ចសហប្រតិបត្តិការសន្តិសុខតាមសមុទ្រក្នុងការជួយសង្រ្គោះ ការរុករក ការស្រាវជ្រាវវិទ្យាសាស្រ្ត និងការប្រយុទ្ធប្រឆាំងនិងចោរកម្មនៅក្នុងលំហសមុទ្រ។
គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលនេះគឺក្រោមប្រធានបទ «កិច្ចសហប្រតិបត្តិការលំហសមុទ្រ និងសន្តិសុខ»។ មេដឹកនាំអាស៊ាន-ឥណ្ឌា បានប្តេជ្ញាក្នុងការខិតខំប្រឹងប្រែង និងសហការអនុវត្តផែនការសកម្មភាព ដើម្បីសន្តិភាព វឌ្ឍនភាព និងវិបុលភាពរួម (២០១៦-២០២០) ឱ្យបានពេញលេញ មានប្រសិទ្ធភាព និងទាន់ពេលវេលា៕

កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍២៥ឆ្នាំនៃទំនាក់ទំនងក្នុងភាពជាដៃគូសន្ទនាអាស៊ាន-ឥណ្ឌាត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ «កិច្ចសហប្រតិបត្តិការលំហសមុទ្រ និងសន្តិសុខ»
កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍២៥ឆ្នាំ នៃទំនាក់ទំនងក្នុងភាពជាដៃគូសន្ទនាអាស៊ាន-ឥណ្ឌា បានប្រារព្ធពិធីបើកជាផ្លូវការហើយ កាលពីរៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ នៅទីក្រុងញ៉ូវដែល្លី សាធារណរដ្ឋឥណ្ឌា។ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ានទាំង១០ប្រទេស បានយាងនិងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលដ៏មានសារៈសំខាន់នោះក្រោមវត្តមាននៃការធ្វើគារវកិច្ចពីលោក រ៉ាំ ណាតកូវីន ប្រធានាធិបតីនៃសាធារណរដ្ខឥណ្ឌា និងភរិយា លោក វេនកាយអាស ណៃឌូ អនុប្រធានាធិបតី និងភរិយា លោក ណារិនដ្រា ម៉ូឌី នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋឥណ្ឌា។
កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍២៥ឆ្នាំនៃទំនាក់ទំនងក្នុងភាពជាដៃគូសន្ទនាអាស៊ាន-ឥណ្ឌា បានប្រារព្ធធ្វើឡើងក្រោមប្រធានបទ «កិច្ចសហប្រតិបត្តិការលំហសមុទ្រ និងសន្តិសុខ»។ នៅក្នុងកិច្ចប្រជុំកំពូលដ៏មានសារៈសំខាន់នោះ មេដឹកនាំអាស៊ាន ឥណ្ឌា បានប្តេជ្ញាក្នុងការបន្តខិតខំប្រឹងប្រែង និងសហការអនុវត្តផែនការសកម្មភាពដើម្បីអនុវត្តភាពជាដៃគូអាស៊ាន-ឥណ្ឌា សម្រាប់សន្តិភាព វឌ្ឍនភាព និងវិបុលភាពរួម (២០១៦- ២០២០) ឱ្យបានពេញលេញ មានប្រសិទ្ធភាព និងទាន់ពេលវេលា។ មេដឹកនាំទាំងអស់ក៏បានបន្តគាំទ្រ និងចូលរួមចំណែកដល់សមាហរណកម្មអាស៊ាន និងដំណើរការកសាងសហគមន៍អាស៊ានឆ្ពោះទៅរកការសម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥។
ជាមួយគ្នានេះ មេដឹកនាំទាំងអស់ បានបញ្ជាក់សារជាថ្មីពីសារៈសំខាន់នៃការថែរក្សា និងលើកកម្ពស់សន្តិភាព ស្ថិរភាព សុវត្ថិភាព និងសន្តិសុខលំហរសមុទ្រ សេរីភាពនៃការធ្វើនាវាចរ និងការហោះហើរនៅក្នុង តំបន់ និងការប្រើប្រាស់ដែនសមុទ្រស្របច្បាប់ដទៃទៀត និងការធ្វើពាណិជ្ជកម្មក្នុងលំហរសមុទ្រដោយមិនមានការរារាំងដើម្បីលើកកម្ពស់ដំណោះស្រាយដោយសន្តិវិធីនៃជម្លោះស្របតាមគោលការណ៍ទទួលស្គាល់ជាសាកលនៃច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS) និងស្តង់ដារពាក់ព័ន្ធនឹងការអនុវត្តដោយអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO) និងអង្គការលំហរសមុទ្រអន្តរជាតិ (IMO)។ ពង្រឹងកិច្ចសហប្រតិបត្តិការលំហសមុទ្រ តាមរយៈយន្តការដែលមានស្រាប់រួមទាំងវេទិកាទូលំទូលាយស្តីពីលំហរសមុទ្រអាស៊ាន ដើម្បីដោះស្រាយបញ្ហាប្រឈមរួមនានាពាក់ព័ន្ធនឹងបញ្ហាលំហរសមុទ្រ។
មេដឹកនាំទាំងអស់ ក៏បានជំរុញកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មគ្រប់ទម្រង់និងរូបភាព អំពើហឹង្សាជ្រុលនិយម និងរ៉ាឌីកាល់និយម តាមរយៈការចែករំលែកព័ត៌មាន ការពង្រឹងការអនុវត្តច្បាប់ និងការកសាងសមត្ថភាព។ ពង្រឹងកិច្ចសហប្រតិបត្តិការរវាងអាស៊ាននិងឥណ្ឌា លើការកសាងសមត្ថភាពសន្តិសុខតាមប្រព័ន្ធអ៊ីនធើណែត និងការសម្របសម្រួលគោលនយោបាយ។ បង្កើនទំនាក់ទំនងសេដ្ឋកិច្ចអាស៊ាន ឥណ្ឌា បន្ថែមទៀត រួមទាំងការប្រើប្រាស់ឱ្យបានពេញលេញនូវតំបន់ពាណិជ្ជកម្មសេរីអាស៊ាន ឥណ្ឌា និងរងចាំការបញ្ចប់ឱ្យបានឆាប់នូវភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយតំបន់ ដែលទំនើបគ្រប់ជ្រុងជ្រោយ គុណភាពខ្ពស់ និងមានអត្ថប្រយោជន៍ទៅវិញទៅមក។ ជំរុញថែមទៀត នូវកំណើនប្រកបដោយស្ថិរភាព និងចីរភាព សម្រាប់សហគ្រាសមីក្រូតូចនិងមធ្យម តាមរយះការផ្ទេរបច្ចេកវិទ្យា ការផ្សព្វផ្សាយការទទួលយក និងការសម្របខ្លួនក៏ដូចជាការពង្រឹងការកសាងសមត្ថភាពជំនួញផ្នែកបច្ចេកទេស បណ្តាញចែកចាយ បរិក្ខារហិរញ្ញវត្ថុ ការទទួលបាននូវនវានុវត្តន៍ និងកាលានុវត្តភាព ដើម្បីធ្វើសមាហរណកម្ម ទៅក្នុងខ្សែសង្វាក់តម្លៃសកលលោកនិងតំបន់។ បន្តបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីធានាសន្តិខុខស្បៀងរយះពេលវែង និងសន្តិសុខថាមពលក្នុងតំបន់ តាមរយះការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្មនិងថាមពល។
មេដឹកនាំទាំងអស់ ក៏បានប្តេជ្ញា ធ្វើការរួមគ្នាដើម្បីលើកកម្ពស់ការអភិវឌ្ឍបច្ចេកវិទ្យាថាមពលកកើតឡើងវិញ។ បន្តពង្រឹងទំនាក់ទំនងលើវិស័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ទៅតាមផ្នែកពាក់ព័ន្ធ ស្របជាមួយនិងផែនការសកម្មភាពអាស៊ាន ស្តីពីវិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ឆ្នាំ២០១៦-២០២៥។ បន្តលើកកម្ពស់ការចូលរួមរបស់វិស័យឯកជន និងពង្រឹងទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច តាមរយះក្រុមប្រឹក្សាធុរកិច្ចអាស៊ាន ឥណ្ឌា និងលើកទឹកចិត្តដល់ព្រឹត្តិការណ៍ពាណិជ្ជកម្មនានា ដើម្បីលើកកម្ពស់ការយល់ដឹងអំពីផលិតផល និងេសវាកម្មរបស់អាស៊ាននិងឥណ្ឌា ដើម្បីពង្រីកនិងពង្រឹងបន្ថែមទៀត នូវទំនាក់ទំនងសេដ្ឋកិច្ច។
មេដឹកនាំទាំងអស់ ក៏រង់ចាំផងដែរនូវការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្ម និងវិនិយោគអាស៊ាន ឥណ្ឌា។ ពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងវប្បធម៌ តាមរយៈការលើកម្ពស់វិស័យវប្បធម៌ និងការលើកកម្ពស់រវាងប្រជាជននិងប្រជាជន តាមរយៈកម្មវិធីដូចជា កិច្ចសន្ទនាដែល្លី បណ្តាញក្រុមអ្នកវិភាគអាស៊ាន ឥណ្ឌា កម្រងបទឧទ្ទេសនាមរបស់ឥស្សរជនឆ្នើមអាស៊ាន វគ្គបណ្តុះបណ្តាលមន្រ្តីការទូត ក៏ដូចជាកម្មវិធីផ្លាស់ប្តូរសម្រាប់និស្សិត សមាជិកសភា កសិករ ប្រព័ន្ធឃោសនា និងកម្មវិធីយុវជនផ្សេងៗទៀត។ ពង្រឹងកិច្ចសហប្រតិបតិ្តការអាស៊ាន ឥណ្ឌា ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ និងជំនួយមនុស្សធម៌ រួមមាន ការគាំទ្រដល់ការងាររបស់មជ្ឈមណ្ឌលអាស៊ានសម្រាប់សម្របសម្រួលជំនួយមនុស្សធម៌លើការគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីសម្រេចឱ្យបាននូវសេចក្តីថ្លែងការណ៍របស់អាស៊ាន ស្តីពី អាស៊ានមួយ ការឆ្លើយតបតែមួយ : អាស៊ានឆ្លើយតបរួមគ្នាទៅនឹងគ្រោះមហន្តរាយទាំងក្នុងតំបន់និងក្រៅតំបន់ ហើយបង្កើតភាពជាដៃគូយ៉ាងជិតស្និទ្ធរវាងមជ្ឈមណ្ឌលអាស៊ានសម្រាប់សម្របសម្រួល ជំនួយមនុស្សធម៌លើការគ្រប់គ្រងគ្រោះមហន្តរាយ និងដៃគូឥណ្ឌា ដើម្បីធ្វើឲ្យកាន់តែល្អប្រសើរឡើងការសម្របសម្រួលលើការគ្រប់គ្រងគ្រោះ មហន្តរាយក្នុងតំបន់។ លើកកម្ពស់កិច្ចសន្ទនារវាងមន្រ្តីរដ្ឋាភិបាល និងភាគីពាក់ព័ន្ធផ្សេងៗទៀតរបស់អាស៊ាន និងឥណ្ឌា ដើម្បីលើកម្ពស់និងកាពារសិទ្ធិ ក៏ដូចជាការផ្តល់សិទ្ធិអំណាចដល់ស្រ្តីនិងកុមារ និងលុបបំបាត់រាល់ទម្រង់នៃអំពើហឹង្សាលើពួកគេ។ បង្កើនកិច្ចសហប្រតិបត្តិការអភិរក្សានិងគ្រប់គ្រងជីវះចម្រុះ តាមរយៈការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ ការធ្វើសកម្មភាពស្រាវជ្រាវរួម និងកម្មវិធីកសាងសមត្ថភាពដើម្បីដោះស្រាយការបាត់បង់នូវជីវះចម្រុះ និងការសឹករេចរិលនៃប្រព័ន្ធអេកូឡូស៊ី រួមទាំងគាំទ្រដល់ការងាររបស់មជ្ឈមណ្ឌលអាស៊ានសម្រាប់ជីវះចម្រុះ។
មេដឹកនាំទាំងអស់ បានបញ្ជាក់សារជាថ្មី នូវការប្តេជ្ញាចិត្តក្នុងការបង្កើនការតភ្ជាប់រូបវ័ន្ត ឌីជីថល ស្របតាមផែនការមេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥ និងផែនការមេស្តីពីបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ឆ្នាំ២០២០ តាមរយៈការប្រើប្រាស់ឥណទាន ១ប៊ីលានដុល្លាអាមេរិក ដែលឥណ្ឌាបានប្រកាសដើម្បីលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធជារូបវន្ត និងឌីជីថល។ ជាមួយគ្នានេះមេដឹកនាំអាស៊ាន បានស្វាគមន៍ការបន្តគាំទ្ររបស់ឥណ្ឌា ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន តាមរយៈការអនុវត្តផែនការការងារទី៣នៃគំនិតផ្តួចផ្តើមសម្រាប់សមាហរណកម្មអាស៊ាន។
ថ្លែងទៅកាន់បណ្តាមេដឹកនាំអាស៊ាន ឥណ្ឌា ក្នុងកិច្ចប្រជុំកំពូលដ៏មានសារៈសំខាន់នោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា សមិទ្ធផលដែលបានឡើងក្នុងរយៈពេល២៥ឆ្នាំកន្លងមក ជាមោទនភាពមួយសម្រាប់រូបលោកដែលបានដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន ឥណ្ឌា លើកទី១ កាលពីឆ្នាំ២០០២ នៅទីក្រុងភ្នំពេញ និងបានដើរតួនាទីជាប្រទេសសម្របសម្រួលទំនាក់ទំនងអាស៊ាន ឥណ្ឌា ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១២ ក្នុងខណៈដែលឥណ្ឌា ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន ឥណ្ឌា លើកទី១ នៅឆ្នាំ២០១២ និងបានចូលរួមចំណែកដល់ការលើកកម្ពស់ភាពជាដៃគូអាស៊ាន ឥណ្ឌា ទៅជាដៃគូយុទ្ធសាស្រ្ត។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានស្នើឱ្យមានការទាញអារម្មណ៍ពីមេដឹកនាំអាស៊ាន ឥណ្ឌា ក្នុងការ ពិចារណាកំណត់នូវទិសដៅអនាគតលើការងារសំខាន់ៗចំនួន៦ ដែលជាទិសដៅនិងជាចក្ខុវិស័យដ៏ត្រចះត្រចង់នៃទំនាក់ទំនងអាស៊ាន ឥណ្ឌា។ កម្ពុជាគាំទ្រនិងបន្តចូលរួមក្នុងសកម្មភាពនានា និងតាមរយៈយន្តការនានា ដែលមានស្រាប់នាំមុខដោយអាស៊ាន ដើម្បីដោះស្រាយបញ្ហាប្រឈមរួមក្នុងបញ្ហាលំហសមុទ្រ បង្កើនទំនុកចិត្ត និងលើកកម្ពស់កិច្ចសន្ទនាក្នុងចំណោមភាគីពាក់ព័ន្ធ ស្តីពីកិច្ចសហប្រតិបត្តិការសន្តិសុខតាមសមុទ្រ ក្នុងការជួយសង្រ្គោះ ការរុករក ការស្រាវជ្រាវវិទ្យាសាស្រ្ត និងការប្រយុទ្ធប្រឆាំងនិង ចោរកម្មនៅក្នុងលំហសមុទ្រ។ ជាមួយគ្នានេះកម្ពុជាស្វាគមន៍ទស្សនទានសេដ្ឋកិច្ចពណ៌ខៀវ (Blue Economy) ដើម្បីបង្កើមកិច្ចសហប្រតិបត្តិការលំហសមុទ្រ រវាងប្រទេសសមាជិកអាស៊ាននិងដៃគូសន្ទនា ក្នុងន័យបង្កើនការអភិវឌ្ឍប្រកបដោយចីរភាព និងកំណើនសេដ្ឋកិច្ចតំបន់តាមរយៈការលើកស្ទួយសកម្មភាពរួម និងគម្រោងអភិវឌ្ឍន៍រួម ដែលជួយដល់ការលើកកម្ពស់ការទុកចិត្តគ្នាទៅវិញទៅមក។
នៅក្នុងកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍២៥ឆ្នាំ នៃទំនាក់ទំនងភាពជាដៃគូសន្ទនាអាស៊ាន ឥណ្ឌា មេដឹកនាំអាស៊ាន ឥណ្ឌា បានឈានទៅចេញសេចក្តីថ្លែងការណ៍ដែល្លី នៃកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន ឥណ្ឌា ដើម្បីអបអរសាទរខួប២៥ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន ឥណ្ឌាផងដែរ៕

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងប្រមុខដឹកនាំបណ្ដាប្រទេសអាស៊ាន បានចូលរួមពិធីលៀងសាយភោជន៍ដែលរៀបចំឡើងដោយប្រធានាធិបតីឥណ្ឌា
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា និងបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋឥណ្ឌានោះ បានអញ្ជើញចូលរួមជាមួយបណ្ដាមេដឹកនាំនៃប្រទេសអាស៊ាន ក្នុងពិធីលៀងសាយភោជន៍ដែលរៀបចំដោយប្រធានាធិបតីឥណ្ឌា នៅវេលាថ្ងៃត្រង់ថ្ងៃព្រហស្បតិ៍៩កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងទី២៥ ខែមករា ឆ្នាំ២០១៨នេះ។
ពិធីលៀងសាយភោជន៍នេះ គឺបានរិតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាង អាស៊ាន និងឥណ្ឌាឱ្យកាន់តែល្អប្រសើរបានមួយកម្រិតធំថែមទៀត។ បន្ទាប់ពីពិធីលៀងសាយភោជន៍ថ្ងៃត្រង់នេះរួចហើយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញចូលរួមប្រជុំចង្អៀតជាមួយ លោកនាយករដ្ឋមន្រ្តីឥណ្ឌា ណារិនដ្រា ម៉ូឌី (Narendra Modi) និងប្រមុខដឹកនាំអាស៊ានទាំង ១០ស្តីអំពីកិច្ចសហប្រតិបត្តិការលំហសមុទ្រ និងសន្តិសុខ។
នៅម៉ោងប្រមាណ ១៧:៤៥ ល្ងាចនេះ គឺប្រទេសឥណ្ឌានឹងប្រកាសចេញផ្សាយតែមប្រិ៍ (Stamp) ផ្លូវការ រំលឹកខួបអនុស្សាវរីយ៍ ឥណ្ឌា-អាស៊ាន។ នៅល្ងាចនេះដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងបន្តអញ្ជើញចូលរួមសម័យប្រជុំពេញអង្គ និងទស្សនាពិព័រណ៍គំនូរចំនួន ២០ ផ្ទាំង ដែលជាស្នាដៃរបស់វិចិត្រករអាស៊ាន-ឥណ្ឌា បន្ទាប់មកអញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៍ពេលល្ងាច ហើយនឹងថតរូបអនុស្សាវរីយ៍រួមគ្នាជាមួយប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ានទាំង១០ និងប្រមុខដឹកនាំនៃប្រទេសឥណ្ឌា៕

ឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួកគីស្នើសុំប្រធានរដ្ឋសភាពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការសភា ប្រទេសទំាងពីរបន្ថែមទៀត បន្ទាបពីលោកបានបញ្ចប់ភារកិច្ចនៅកម្ពុជា
លោក អ៊ីលហាន កេម៉ាល់ តាគ (H.E.Mr. ILHAN Kemal Tug) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួកគី ដែលត្រូវបានចប់អាណត្តិការងារនៅកម្ពុជា បានលើកឡើងថា ចំណងការទូត និងកិច្ចសហប្រតិបត្តិការប្រទេសកម្ពុជា និងតួកគី មានការរីកចម្រើនគួរឲ្យកត់សម្គាល់ ក្នុងរយៈពេលបេសកកម្មការទូត៤ឆ្នាំ របស់លោកនៅកម្ពុជា។
លោក អ៊ីលហាន កេម៉ាល់ បានគូសបញ្ជាក់ថា រយៈពេល៤ឆ្នាំមកនេះ ប្រទេសទំាងពីរបានផ្លាស់ប្តូរដំណើរទស្សនកិច្ចពីគ្នាទៅវិញទៅមក ពិសេសដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា ទៅកាន់ប្រទេសតួកគីកាលពីពេលថ្មីៗនេះ។ ទន្ទឹមនឹងចំណងការទូត កិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលប្រទេសទំាងពីររីកចម្រើន ហើយក៏ចង់ឃើញកិច្ចសហប្រតិបត្តិការនេះមានការរីកចម្រើន និងរឹងមាំថែមទៀតផងដែរ។ លោកបានលើកឡើងបែបនេះ ក្នុងឱកាសចូលជួបសម្តែងការគួរសម និងជម្រាបលាលោក ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨នេះ នៅវិមានរដ្ឋសភា។
ក្នុងឱកាសនេះដែរ លោក អ៊ីលហាន កេម៉ាល់ តាគ បានស្នើសុំលោក ហេង សំរិន ជួយជំរុញកិច្ចសហប្រតិបត្តិការសភាប្រទេសកម្ពុជា និងតួកគី ឲ្យមានការរីកចម្រើនឡើង ពិសេសសុំឲ្យមានការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក រវាងក្រុមមិត្តភាពសភាប្រទេសទំាងពីរ។ លោក អ៊ីលហាន កេម៉ាល់ តាគ បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា និងប្រជាពលរដ្ឋកម្ពុជា ដែលបានផ្តល់កិច្ចសហប្រតិបត្តិការ គំាទ្រដល់បេសកកម្មការទូតរបស់លោកឲ្យទទួលបានជោគជ័យ។ លោកឯកអគ្គរដ្ឋទូត ដែលត្រូវចប់អាណត្តិបានជម្រាប លោកប្រធានរដ្ឋសភាថា ក្នុងឱកាសដែលលោកបានចូលជម្រាបលា លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន កាលពីប៉ុន្មានថ្ងៃមុននេះ ដោយលោកនាយករដ្ឋមន្រ្តី បានជម្រាបឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួកគីថា លោកនឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសតួកគី នាពេលខាងមុខនេះ។
ឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួកគី បានឆ្លើយតបភ្លាមៗថា « យើងខ្ញុំរង់ចំា និងត្រៀមស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នៅប្រទេសតួកគី។ ដំណើរទស្សនកិច្ចនេះ នឹងធ្វើឲ្យកិច្ចសហប្រតិបត្តិការ និងចំណងការទូតកម្ពុជា តួកគីកាន់តែរឹងមាំឡើង»។
លោក ហេង សំរិន បានមានប្រសាសន៍ថា ក្នុងនាមរដ្ឋសភា និងក្នុងនាមលោកផ្ទាល់ លោកសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកឯកអគ្គរដ្ឋទូត ដែលបានរួមចំណែកលើកកម្ពស់ក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ និងនយោបាយការបរទេសកាន់តែប្រសើរឡើង។ លោកបានគូសបញ្ជាក់ថា «រដ្ឋសភាកម្ពុជា សូមគាំទ្រដល់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរបានធ្វើរួមគ្នា និងសូមជំរុញឲ្យបន្តបង្កើននូវកិច្ចសហប្រតិបត្តិការថ្មីៗថែមទៀត ជាពិសេសវិស័យពាណិជ្ជកម្ម និងទេសចរណ៍ ដើម្បីឧត្តមប្រយោជន៍ប្រជាជាតិទាំងសងខាង»។
លោកប្រធានរដ្ឋសភា បានលើកឡើងដែរថា លោកនឹងខិតខំជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការសភាប្រទេសទំាងពីរឲ្យមានការរីកចម្រើនឡើង។ កន្លងមក ទោះបីមិនទាន់មានការផ្លាស់ប្តូរ ដំណើរទស្សនកិច្ចជាផ្លូវការរវាងរដ្ឋសភាកម្ពុជានិងតួកគី មែន តែសភាប្រទេសទំាងពីរ បានចូលរួមសហការគ្នានៅក្នុងក្របខណ្ឌសភាតំបន់អាស៊ី (APA)។ លោក ហេង សំរិន បានលើកឡើងថា កន្លងមកសមាជិកសភាតួកគី បានចូលរួមកិច្ចប្រជុំ មហាសន្និបាត សភាតំបន់អាស៊ី (APA) នៅកម្ពុជា ហើយគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ដឹកនាំដោយ លោក ងួន ញ៉ិល ក៏បានទៅចូលរួមមហាសន្និបាតសភាតំបន់អាស៊ី នៅប្រទេសតួគី ផងដែរ។
លោកប្រធានរដ្ឋសភា បានបង្ហាញជំនឿយ៉ាងមុតមាំថា ទោះបីលោក អ៊ីលហាន កេម៉ាល់ តាគ បានបញ្ចប់បេសកកម្មការទូតនៅកម្ពុជា ហើយទៅបំពេញតួនាទីថ្មីនៅក្នុងស្ថាប័នណាមួយក៏ដោយ លោកនឹងនៅតែបន្តរក្សាទំនាក់ទំនងល្អជាមួយកម្ពុជាដដែល៕លោក អ៊ីលហាន កេម៉ាល់ តាគ (H.E.Mr. ILHAN Kemal Tug) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួកគី ដែលត្រូវបានចប់អាណត្តិការងារនៅកម្ពុជា បានលើកឡើងថា ចំណងការទូត និងកិច្ចសហប្រតិបត្តិការប្រទេសកម្ពុជា និងតួកគី មានការរីកចម្រើនគួរឲ្យកត់សម្គាល់ ក្នុងរយៈពេលបេសកកម្មការទូត៤ឆ្នាំ របស់លោកនៅកម្ពុជា។

លោកប្រធានរដ្ឋសភា បានបង្ហាញជំនឿយ៉ាងមុតមាំថា ទោះបីលោក អ៊ីលហាន កេម៉ាល់ តាគ បានបញ្ចប់បេសកកម្មការទូតនៅកម្ពុជា ហើយទៅបំពេញតួនាទីថ្មីនៅក្នុងស្ថាប័នណាមួយក៏ដោយ លោកនឹងនៅតែបន្តរក្សាទំនាក់ទំនងល្អជាមួយកម្ពុជាដដែល៕

បទអត្ថាធិប្បាយ៖ ឆ្នាំងមិនក្តៅ ក្តៅឯគម្រប
មកដល់ពេលនេះ មានរយៈពេលប្រាំមួយខែចាប់តាំងពីលោក កឹម សុខា ត្រូវបានតុលាការចាប់ខ្លួន និងមានរយៈពេលជាងបីខែ បន្ទាប់ពីបក្សសង្រ្គោះជាតិត្រូវបានតុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជាបានសម្រេចរំលាយចោលដោយសារបក្សមួយនេះ បានប្រព្រឹត្តិអំពើក្បត់ជាតិរំលោភទៅនឹងច្បាប់ស្តីពីគណបក្សនយោបាយ។ ការរលាយបាត់ទៅនៃបក្សមួយនេះ បានបង្កើតអោយមានមន្ទិលសង្ស័យជាច្រើនលើកឡើងអំពីភាពស្ងប់ស្ងាត់ និងការមិនងើបបះបោររបស់អ្នកគាំទ្រជាប្រពៃណីរបស់អតីតបក្សប្រឆាំងនេះ ដើម្បីបស់អ្នកគាំទ្ៅ្វីទៅដែលហៅថា ឆ្នាំះតរជាតិខ្លះថា ឆ្នទិលសង្ស័យងើបប្រឆាំងតវ៉ាការចាប់ខ្លួនលោក កឹម សុខា និងការរលាយបក្សសង្រ្គោះជាតិ ដោយអំណាចនៃការអនុវត្តនីតិរដ្ឋដ៏ត្រឹមត្រូវ។ ក៏ប៉ុន្តែ មានក្រុមអតីតបក្សមួយនេះ មួយចំនួនតូចបានធ្វើសកម្មភាពប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជាពីបរទេសមកវិញ។ ត្រង់ចំណុចនេះ បានបង្កើតអោយមានការលើកឡើងជាទូទៅក្នុងមហាជនជាតិ និងអន្តរជាតិខ្លះថា ឆ្នាំងមិនក្តៅ ក្តៅឯគម្របទៅវិញ។ តើអ្វីទៅដែលហៅថា ឆ្នាំងមិនក្តៅ ក្តៅឯគម្របនោះ?
វាជាការពិត ឆ្នាំងមិនក្តៅ ក្តៅឯគម្រប គឺសំដៅដល់ក្រុមពួកអតីតអ្នកនយោបាយសពបក្សសង្រ្គោះជាតិ ដែលបច្ចុប្បន្នកំពុងតាំងខ្លួនជាអ្នកនយោបាយក្រៅច្បាប់កំពុងធ្វើនយោបាយតាមរបៀបក្បាលមិនជាប់មេឃ ជើងមិនជាប់ដីនៅឯនាយសមុទ្រ។ ហើយក្រុមអ្នកនយោបាយក្រៅច្បាប់ទាំងនោះបាននិងកំពុងអនុវត្តនយោបាយតាមបែបកំហឹងសងសឹកក្រៅច្បាប់ ដើរពពាយនាយឃោសនាលក់ទឹកមាត់ ដើម្បីចិញ្ជឹមចលនាក្រៅច្បាប់បែបឧទ្ទាម ឬ បែបអង្គការភេវរកម្មនៅឯបរទេស ស្រែកប្រកូកប្រកាសទាំងល្ងង់ខ្លៅ និងទាំងទទឹងទិសអោយពួកបរទេសខ្លះដាក់ទុនជាមួយខ្លួន ដើម្បីប្រឆាំងនឹងរដ្ឋអំណាចស្របច្បាប់មួយនៅក្នុងប្រទេសកម្ពុជា។ ក្រុមអ្នកនយោបាយក្រៅច្បាប់ទាំងនោះកំពុងធ្វើប្រជាភិថុតបោកប្រាស់សហគមន៍អន្តរជាតិថា កម្ពុជាគ្មានលទ្ធិប្រជាធិបតេយ្យ គ្មានការគោរពសិទ្ធិមនុស្ស។ល។ ដែលរហូតមកដល់ពេលនេះ ពួកប្រឆាំងក្រៅច្បាប់ប្រហែលបួនដប់ដំវរស្វាទាំងនោះ កំពុងទទួលបានផលអស់សង្ឃឹម ក៏ព្រោះ តែបរទេសខ្លះបានយល់ថា ផលប្រយោជន៍របស់ពួកគេមានតំលៃសំខាន់ជាងពួកអ្នកនយោបាយក្រៅច្បាប់មួយក្តាប់តូច ហើយពួកគេយល់ថា កិច្ចការផ្ទៃក្នុងកម្ពុជា គឺប្រជាជនកម្ពុជាជាអ្នកសម្រេច ប្រជាជនកម្ពុជាជាអ្នកកំណត់ជោគវាសនា នៃការដឹកនាំក្នុងប្រទេសនេះ ក្នុងក្របខណ្ឌនៃសិទ្ធិស្វ័យសម្រេចរបស់ប្រជាជន នៃរដ្ឋនីមួយៗប៉ុណ្ណោះ។ ដូច្នេះ បរទេសខ្លះបានយល់ដឹងច្បាស់អំពីកំហុសរបស់ពួកគេក្នុងអតីតកាលក្នុងការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ហើយដែលបានទាញកម្ពុជាអោយធ្លាក់ចូលក្នុងភ្លើងសង្រ្គាម ហើយផលវិបាកនៃសង្គ្រាមបានផ្តល់ក្តីមហន្តរាយដល់ប្រជាជន និងប្រជាជាតិកម្ពុជាទាំងមូលក្នុងអំឡុងទស្សវត្សឆ្នាំ១៩៦០ និង១៩៧០។
វាជាការពិតផងដែរ គឺការរំលាយចោលបក្សសង្រ្គោះជាតិ ពិតជាមិនបានបង្កើតអោយមានការភ្ញាក់ផ្អើលក្នុងមហាជនខ្មែរទេ ពិសេស អ្នកគាំទ្ររបស់បក្សសង្រ្គោះជាតិ ដែលមានប្រហែលជាងពីរលាននាក់ក៏មិនបានចាប់អារម្មណ៍ អាស្រ័យដោយអ្នកគាំទ្រភាគច្រើនបានយល់ដឹងយ៉ាងច្បាស់អំពីទោសកំហុសរបស់លោក កឹម សុខា និងបក្សសង្រ្គោះជាតិទាំងមូល ដែលបានផ្សំគំនិតជាមួយបរទេសរៀបចំផែនការជាយុទ្ធសាស្រ្ត ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ហើយពួកគេបានយល់ច្បាស់ថាអំពើរបស់អតីតមេដឹកនាំបក្សសង្គ្រោះជាតិ ដែលអាចនាំអោយប្រទេសធ្លាក់ចូលក្នុងភ្លើងសង្រ្គាម និងអស្ថេរភាពនយោបាយ។ ហើយការបង្កើតចលនាសង្រ្គោះជាតិ គឺ អាចត្រូវបានអ្នកគាំទ្រជាប្រពៃណីរបស់បក្សនេះចាត់ទុកថា បក្សសង្រ្គោះជាតិត្រូវបានស្លាប់ទៅយ៉ាងប្រាកដ ហើយអ្នកគាំទ្រជាប្រពៃណីរបស់បក្សសង្រ្គោះជាតិពីមុន បានរក្សាជំហរស្ងៀមស្ងាត់ មិនចូលរួមក្នុងចលនាសង្រ្គោះជាតិ បង្កើតឡើងដោយទណ្ឌិត សម រង្ស៊ី និងមនុស្សមួយក្តាប់តូចនៅឯនាយសមុទ្រនោះទេ ដោយហេតុថា ចលនានោះគ្រាន់តែជាចលនាឧទ្ទាមក្រៅច្បាប់ ហើយក៏អាចក្លាយទៅជាចលនាភេវរកម្មមួយដែលប្រជាជនខ្មែរមានអារម្មណ៍ភ័យខ្លាច ដោយសារចលនានេះបាននិងកំពុងជំរុញអោយកងទ័ព និងប្រជាជនក្នុងប្រទេសងើបបះបោរប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់ ប្រឆាំងនឹងស្ថេរភាពនយោបាយ និងសន្តិភាព ដែលមានតំលៃខ្ពស់បំផុតសម្រាប់ការអភិវឌ្ឍ និងវិបុលភាពសម្រាប់ប្រជាជន និងប្រជាជាតិខ្មែរខ្លួនឯង។ អ្វីដែលអ្នកគាំទ្រពីមុនរបស់អតីតបក្សសង្រ្គោះជាតិ មិនចូលរួមគាំទ្រចលនាឧទ្ទាមក្រៅច្បាប់មួយនេះ គឺ ដោយសារចលនានេះបាននិងកំពុងធ្វើសកម្មភាពក្រៅច្បាប់ប្រឆាំងនឹងរាជរដ្ឋាភិបាល ស្រែកញុះញង់ប្រជាជន និងបន្តញុះញង់អោយបរទេសផ្តាច់ជំនួយ កំទេចឆ្នាំងបាយរបស់កម្មករ និងប្រជាជនរាប់លាននាក់ផងដែរ។
ជារួមប្រជាជនខ្មែរទាំងអស់ រួមទាំងអ្នកគាំទ្រជាប្រពៃណីនៃអតីតបក្សសង្រ្គោះជាតិផងនោះ នឹងមិនចូលរួមក្នុងចលនាក្រៅច្បាប់នោះទេ ដោយសារតំលៃនៃសន្តិភាព ស្ថេរភាពនយោបាយមានសារៈសំខាន់ ដើម្បីរក្សាបានសេចក្តីសុខសាន្តផ្ទាល់ខ្លួន ក៏ដូចសេចក្តីសុខសាន្តដើម្បីប្រកបរបរចឹញ្ជឹមជីវិត ក៏ដូចសេចក្តីសុខសាន្តសម្រាប់ប្រជាជន និងប្រជាជាតិខ្មែរទាំងមូលផងដែរ។ ម្យ៉ាងទៀត អ្នកនយោបាយក្រៅច្បាប់ទាំងនោះ ដែលកំពុងធ្វើសកម្មភានយោបាយ នៅឯនាយសមុទ្រគួរគប្បីទុកអោយប្រជាជន និងប្រជាជាតិមួយនេះ បានសេចក្តីសុខ សន្តិភាព ស្ថេរភាព ហើយមិនគួរគប្បីប្រើប្រាស់គំហឹងនយោបាយ ឬ មហិច្ចតានយោបាយផ្ទាល់ខ្លួនដោយភាពល្ងង់ខ្លៅ ដើម្បីសងសឹក ឬ បង្កើតការញុះញង់ដោយកំហឹង ឬ បង្កើតការបែកបាក់ជាតិ បែកបាក់សាមគ្គីជាតិ បើកដៃអោយបរទេសជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជានោះទេ។
ដូច្នេះយើងជាប្រជាជនខ្មែរធ្លាប់បានបឆ្លងកាត់ការឈឺចាប់ វិនាសអន្តរាយក្នុងអតីតកាល ត្រូវងាកបែរដោយមានជំនឿយ៉ាងមុតមាំ ដោយមិនបណ្តាយខ្លួនធ្លាក់ចូលក្នុងទង្វើដែលអាចនាំអោយមានសេចក្តីអន្តរាយ ដោយជៀសវៀងពីគន្លងអន្ទាក់ដ៏គ្រោះថ្នាក់ គឺ ឆ្នាំងមិនក្តៅ ក្តៅឯគម្របនោះទេ ហើយប្រសិនបើឆ្នាំងមិនក្តៅ នោះ គម្របឆ្នាំងក៏មិនគួរក្តៅនោះដែរ៕
ដោយ ឡុង បូរិតា

Thursday, January 25, 2018
លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន ថ្លែងថា សមិទ្ធផលទាំងឡាយពិតជាមិនអាចកើតឡើងបានទេ បើគ្មានកិច្ចខិតខំប្រឹងប្រែង គោលនយោបាយនិងយុទ្ធសាស្រ្តដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល
លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ ប៊ិន ឈិន រដ្ឋមន្រ្តីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានថ្លែងថា សមិទ្ធផលទាំងឡាយប្រាកដជាមិនអាចកើតមានឡើងបានទេ ប្រសិនបើគ្មានកិច្ចខិតខំប្រឹងប្រែង គោលនយោបាយ និងយុទ្ធសាស្រ្តដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ លោកបានថ្លែងដូចនេះក្នុងឱកាសបើកសន្និបាតបូកសរុបលទ្ធផលការងារអាកាសចរស៊ីវិលឆ្នាំ២០១៣-២០១៧ និងលើកទិសដៅសម្រាប់ឆ្នាំ ២០១៨-២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ រាជធានីភ្នំពេញ នៅថ្ងៃព្រហស្បត្តិ៍ ៩កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨។
លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន បានបញ្ជាក់ថា គោលនយោបាយ «ឈ្នះ-ឈ្នះ» បាននាំមកនូវឯកភាពជាតិ សុខសន្តិភាព និងស្ថិរភាពពេញផ្ទៃប្រទេសដែលពុំធ្លាប់មានក្នុងរយៈកាលប្រមាណ ៥០០ឆ្នាំចុងក្រោយ នៃប្រវត្តិសាស្រ្តដ៏យូរលង់របស់កម្ពុជា ហើយដែលសន្តិភាព និងស្ថិរភាពនយោបាយនេះ គឺជាមូលដ្ឋានគ្រឹះដ៏ចាំបាច់សម្រាប់ការអភិវឌ្ឍគ្រប់វិស័យ រួមទាំងវិស័យអាកាសចរណ៍ស៊ីវិលផងដែរ។ លោកបានបន្ថែមថា សន្និបាតបូកសរុបលទ្ធផលការងារអាកាសចរស៊ីវិលនេះ ក៏បានប្រព្រឹត្តទៅចំពេលដែលប្រទេសជាតិយើងកំពុងស្ថិតក្នុងសន្តិភាពពេញបរិបូរណ៍ ហើយប្រជាពលរដ្ឋនិងប្រជាជាតិទាំងមូលក៏កំពុងទទួលបាននូវមនុញ្ញផលនៃសន្តិភាពនេះជាមួយរាជរដ្ឋាភិបាលកម្ពុជាផងដែរ។
លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន បានគូសបញ្ជាក់ថា ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ហេដ្ឋារចនាសម្ព័ន្ធសង្គម សេដ្ឋកិច្ច និងរូបវ័ន្តនានាព្រមទាំងធនធានមនុស្ស ត្រូវបានបំផ្លិចបំផ្លាញដល់ឬសគល់ វិស័យអាកាសចរណ៍របស់យើងក៏បានផ្អាកដំណើរការផងដែរនៅពេលនោះ។ ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ វិស័យអាកាសចរណ៍កម្ពុជាត្រូវបានដាក់ឱ្យដំណើរការសារជាថ្មី ដោយផ្តើមចេញពីស្ថានភាពដ៏លំបាកលំបិនបំផុត ឈានទៅមុខជាជំហានៗ និងរហូតមកដល់ពេលនេះ យើងបានឆ្លងកាត់ពីដំណាក់កាលរីកចម្រើនមួយទៅដំណាក់កាលរីកចម្រើនមួយទៀត ទាំងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ទាំងទំហំប្រតិបត្តិការប្រកបដោយមោទនៈភាព ជាពិសេសគឺបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានដាក់ចេញនូវគោលនយោបាយ «បើកចំហរជើងមេឃ» ដែលបាននិងកំពុងប្រែក្លាយប្រទេសកម្ពុជាទៅជាមជ្ឈមណ្ឌលអាកាសចរណ៍ និងទេសចរណ៍មួយដែលមានភាពទាក់ទាញក្នុងតំបន់និងពិភពលោក។
លោក ប៊ិន ឈិន បានសង្កត់ធ្ងន់ថា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងតាមរយៈការដាក់ចេញនូវចក្ខុវិស័យវែងឆ្ងាយដ៏ត្រឹមត្រូវសម្រាប់ការអភិវឌ្ឍប្រទេសជាតិ រួមជាមួយគោលនយោបាយ និងយុទ្ធសាស្រ្តប្រកបដោយភាពជាក់ស្តែង ប្រាកដនិយម និងភាពម៉ឺងម៉ាត់ កម្ពុជាសម្រេចបាននូវសមិទ្ធផលល្អប្រសើរ ជាមួយនឹងកំណើនសេដ្ឋកិច្ចខ្ពស់ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនគួរឱ្យកត់សម្គាល់។ លោកបានបន្ថែមថា ជាមួយនឹងសមិទ្ធផលនេះ ធនាគារអភិវឌ្ឍន៍អាស៊ីបានចាត់ទុកប្រទេសកម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតនៅតំបន់អាស៊ី ហើយបានប្រសិទ្ធនាមប្រទេសកម្ពុជា ជា «ខ្លាសេដ្ឋកិច្ចថ្មីនៅអាស៊ី» ទៀតផង។
លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន ក៏បានបញ្ជាក់ថា វិស័យអាកាសចរណ៍ស៊ីវិលជាវិស័យមួយដែលកំពុងមានភាពទាក់ទាញ និងរីកចម្រើនប្រកបដោយសក្តានុពល ដែលជាផ្នែកដ៏សំខាន់មួយមិនអាចខ្វះបាននៃសេដ្ឋកិច្ចពិភពលោក ដែលកាន់តែមានលក្ខណៈជាសាកលតាមរយៈការជួយសម្រួលពាណិជ្ជកម្មអន្តរជាតិ ទេសចរណ៍ និងវិនិយោគទុនអន្តរជាតិព្រមទាំងជួយភ្ជាប់ប្រជាជនពីទ្វីបមួយទៅទ្វីបមួយទៀតនៅទូទាំងពិភពលោក។ ដើម្បីឱ្យវិស័យអាកាសចរណ៍ស៊ីវិលនៅតែបន្តជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងកាត់បន្ថយបាននូវភាពក្រីក្រនៅកមម្ពុជា លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន បានស្នើសុំឱ្យអង្គសន្និបាតបន្តយកចិត្តទុកដាក់ផ្លាស់ប្តូរគំនិត ពិគ្រោះយោបល់គ្នា រិះរកដំណោះស្រាយបញ្ហាប្រឈមនានាដែលបានជួបប្រទះក្នុងពេលបំពេញភារកិច្ច ជាពិសេសត្រូវយកចិត្តទុកដាក់លើបញ្ហាមួយចំនួនដូចជា៖ ការកែទម្រង់ស្ថាប័ន បញ្ហាសុវត្ថិភាព-សន្តិសុខអាកាសចរណ៍ និងការបណ្តុះបណ្តាលធនធានមនុស្សជាដើម។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះ ចំពោះសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស កម្ពុជាមានក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកចំនួន១០ កំពុងប្រតិបត្តិការហោះហើរដឹកជញ្ជូនអ្នកដំណើរ និងទំនិញចេញ-ចូល លើដំណាក់ផ្លូវហោះហើរក្នុងស្រុក និងអន្តរជាតិ មានដូចជា៖ ១- ក្រុមហ៊ុនខាមបូឌាអង្គរអ៊ែរ ២- ក្រុមហ៊ុន ស្កាយអង្គរ អ៊ែរឡាញ ៣- ក្រុមហ៊ុន ខេមបូឌា បាយ័ន អ៊ែរឡាញ ៤- ក្រុមហ៊ុន បាសសាកា អ៊ែរ ៥- ក្រុមហ៊ុន ជេស៊ី ខាមបូឌារ អ៊ិនធើណេសសិណល អ៊ែរឡាញ ៦- ក្រុមហ៊ុន ឡានម៉ី អ៊ែរឡាញ ៧- ក្រុមហ៊ុន ស្មលផ្លែនណេត និងមានក្រុមហ៊ុនឧទ្ធម្ភាគចក្រចំនួនពីរគឺ ៨- ក្រុមហ៊ុន ហេលិខបធឺ ខេមបូឌា ៩- ក្រុមហ៊ុន ហេលិស្តារ ខេមបូឌា ១០- ក្រុមហ៊ុន Union Development Group។ ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកមួយចំនួនទៀត ដែលបាននិងកំពុងស្នើសុំវិញ្ញាបនបត្រប្រតិបត្តិការហោះហើរ (AOC) ពីរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដើម្បីអាចដំណើរការហោះហើរដឹកជញ្ជូនអ្នកដំណើរ និងទំនិញក្នុងស្រុក និងក្រៅស្រុកនៅកម្ពុជា៕

អាជ្ញាកណ្ដាលកម្ពុជា៩រូប ជាប់ឈ្មោះកម្រិតអាជ្ញាកណ្ដាលអន្តរជាតិ FIFA
អាជ្ញាកណ្ដាលក្នុងស្រុកចំនួន៩រូប ជាប់ឈ្មោះជាអាជ្ញាកណ្ដាលអន្តរជាតិដែលទទួលស្គាល់ដោយសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) សម្រាប់ដឹកនាំការប្រកួតនៅក្នុងឆ្នាំ២០១៨ នេះទាំងក្នុងនិងក្រៅប្រទេស ប្រចាំទ្វីបអាស៊ី សម្រាប់ការប្រកួតពានរង្វាន់អន្តរជាតិនានា។
យោងតាមវេបសាយរបស់ FIFA អាជ្ញាកណ្ដាលទាំង៩រូប មាន៣រូបជាអាជ្ញាកណ្ដាលលើទីលាន ៥រូបជាអាជ្ញាកណ្ដាលខ្សែបន្ទាត់ ឬជំនួយការអាជ្ញាកណ្ដាល និង១រូបជាអាជ្ញាកណ្ដាលកីឡាបាល់ទាត់ក្នុងសាល។ ចំពោះអាជ្ញាកណ្ដាលលើទីលានទាំង៣រូបមាន លោក ជី សាមឌី ,លោក ឃួន វីរៈ, និងលោក លឹម ប៊ុនធឿន ខណៈជំនួយការអាជ្ញាកណ្ដាលមានលោក ចេង ចាន់តារា,លោក ឈី សុភាព, លោក គឹម ស៊ីពិសាល, លោក ស៊ុន ចាន់ភារិទ្ធិ និងលោក ស៊ុន ដារ៉ាវុធ។ ចំណែកអាជ្ញាកណ្ដាលសម្រាប់កីឡាបាល់ទាត់ក្នុងសាល គឺលោក សៀង សុភ័ក្រ៕

ស្វែងយល់ពីប្រទេសឥណ្ឌាទីដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងបំពេញដំណើរទស្សនកិច្ច
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កំពុងបំពេញទស្សនកិច្ចនៅសាធារណរដ្ឋឥណ្ឌាចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨នេះ។ ឆ្លៀតឱកាសនេះ សូមបង្ហាញពីព័ត៌មានសំខាន់ៗពាក់ព័ន្ធនឹងប្រទេសនៅអាស៊ីខាងត្បូងមួយនេះ៖
ប្រទេសឥណ្ឌា ជាប្រទេសប្រជាធិបតេយ្យដ៏ធំជាងគេលើពិភពលោក ហើយតាមការព្យាករណ៍របស់អង្គការសហប្រជាជាតិបានឱ្យដឹងថា ចំនួនប្រជាជនរបស់ប្រទេសនេះ នឹងមានចំនួនច្រើនជាងប្រទេសចិនក្នុងឆ្នាំ២០២៨ខាងមុខ ព្រមទាំងក្លាយជាប្រទេសដែលមានចំនួនប្រជាជនច្រើនជាងគេលើពិភពលោកផងដែរ។ ខណៈដែលប្រទេសនេះកំពុងមានកំណើនសេដ្ឋកិច្ចនិងជារដ្ឋនុយក្លេអ៊ែរផងនោះ ប្រទេសឥណ្ឌាបានក្លាយជារដ្ឋដ៏មានអំណាចមួយក្នុងតំបន់។ យ៉ាងនេះក្តី ប្រទេសឥណ្ឌាក៏ត្រូវប្រឈមមុខនឹងបញ្ហាធ្ងន់ធ្ងរជាច្រើនផងដែរដូចជាបញ្ហាសង្គម សេដ្ឋកិច្ច និងបរិស្ថាន។
ឧបទ្វីបឥណ្ឌា ជាដែនដីមួយដែលបន្សល់ទុកនូវអារ្យធម៌ដ៏ចំណាស់ជាងគេលើពិភពលោកលាតសន្ធឹងចេញពីតំបន់ភ្នំជាប់បន្ទាត់ព្រំដែនប្រទេស អាហ្វហ្កានីស្ថាន ទៅកាន់តំបន់ព្រៃនៃប្រទេសភូមា ហេតុនេះដែនដីឥណ្ឌាជាដែនដីធំ ហើយចម្រុះដោយជនជាតិ ភាសា វប្បធម៌ និងប្រពៃណីជាច្រើនប្រភេទ។
* ឈ្មោះផ្លូវការ៖ សាធារណរដ្ឋឥណ្ឌា
* រដ្ឋធានី៖ ញ៉ូវដេលី
* ចំនួនប្រជាជន៖ ១,៣ពាន់លាននាក់
* ផ្ទៃក្រឡា៖ ៣,១លានម៉ែតការ៉េ ក្នុងនោះរួមទាំងដែនដីកាស្មៀផងដែរ។
* ភាសាសំខាន់ៗ៖ ហិណ្ឌី អង់គ្លេស និងភាសាផ្លូវការចំនួន២០ផ្សេងទៀត។
* សាសនារដ្ឋ៖ ហិណ្ឌូ ឥស្លាម គ្រីស្ទាន ព្រះពុទ្ធ និង ស៊ីក និងសាសនាផ្សេងៗជាច្រើនទៀត។
* អត្រាសង្ឃឹមរស់ ៦៤ឆ្នាំ(សម្រាប់បុរស) និង៦៨ឆ្នាំ(សម្រាប់ស្ត្រី)
* ប្រភេទក្រដាស់ប្រាក់៖ រ៉ូពី
* ពេលវេលា៖ ខុសគ្នាមួយម៉ោងកន្លះ ជាមួយប្រទេសកម្ពុជា
* ប្រធានាធិបតី៖ លោក Ram Nath Kovind
* នាយករដ្ឋមន្ត្រី៖ លោក Narendra Modi
១- កាលបរិច្ឆេទសំខាន់ៗក្នុងប្រវត្តិសាស្ត្រឥណ្ឌា៖
* ឆ្នាំ២៥០០ មុនគ.ស៖ ប្រទេស ឥណ្ឌាក្លាយជាដែនដីនៃអារ្យធម៌ និងចក្រភពបុរាណ។
* ឆ្នំា១៦០០ នៃគ.ស៖ ចក្រភពអង់គ្លេសបានមកដល់ដែនដីឥណ្ឌា និងបង្កើតទីតាំងជំនួញក្រោមការរគ្រប់គ្រងរបស់ក្រុមហ៊ុនឥណ្ឌាខាងកើត ហើយក្នុងទស្សវត្សរ៍ឆ្នាំ១៨៥០ អង់គ្លេសគ្រប់គ្រងឥណ្ឌាស្ទើទាំងស្រុង។
* ឆ្នាំ១៨៥៨ នៃគ.ស៖ ឥណ្ឌាស្ថិតក្រោមការគ្រប់គ្រងដោយផ្ទាល់របស់រដ្ឋាភិបាលអង់គ្លេស។
* ឆ្នាំ១៩២០ នៃគ.ស៖ អ្នកជាតិនិយមឥណ្ឌាលោក មហាត្មាត់គន្ធី បានដឹកនាំយុទ្ធនាការបាតុកម្មទាមទារឯករាជ្យអហិង្សាប្រឆាំង នឹងការគ្រប់គ្រងនៃរដ្ឋាភិបាលអង់គ្លេស ដែលទីបំផុតបាតុកម្មនេះ បានឈានទៅរកការទាមទារឯករាជ្យយ៉ាងពិតប្រាកដ។
* ឆ្នាំ១៩៤៧ នៃគ.ស៖ ប្រទេស ឥណ្ឌាត្រូវបានបំបែកចេញជាពីរ ដោយដែនដីដែលមានពួកហិណ្ឌូភាគច្រើន ស្ថិតក្នុងប្រទេស ឥណ្ឌា ចំណែកពួកម៉ូស្លីមគ្រប់គ្រងប៉ាគីស្ថាន។ ប្រទេសទំាងពីរបានវាយប្រហារគ្នាដើម្បីដណ្តើមតំបន់ កាស្មៀដែលជាតំបន់ជម្លោះ។
* ឆ្នាំ១៩៥០ នៃគ.ស៖ ឥណ្ឌាបានក្លាយជាប្រទេស សាធារណរដ្ឋ។
* ឆ្នាំ១៩៦២ នៃគ.ស៖ ឥណ្ឌា និងចិន បានវាយប្រហារគ្នាតាមបន្ទាត់ព្រំដែន។
* ឆ្នាំ១៩៧១ នៃគ.ស៖ ប្រទេស ឥណ្ឌា និងប៉ាគីស្ថាន បានធ្វើសង្គ្រាមដណ្តើមតំបន់ភាគខាងកើតប៉ាគីស្ថាន ដែលឈានទៅរកការបង្កើតប្រទេសបង់ក្លាដែស។
* ឆ្នាំ១៩៧៤ នៃគ.ស៖ ឥណ្ឌាបានបាញ់សាកល្បងនុយក្លេអ៊ែរក្រោមដីជាលើកដំបូងរបស់ខ្លួន។
* ទសវត្សរ៍ឆ្នាំ១៩៩០ រដ្ឋាភិបាលផ្តើមបង្កើតកម្មវិធីកំណែទម្រង់សេដ្ឋកិច្ច សេរី បើកចំហសេដ្ឋកិច្ចដល់ពាណិជ្ជករ និងវិនិយោគិនទូទាំងសកលលក។
* ឆ្នាំ២០០០ នៃគ.ស៖ ប្រជាពលរដ្ឋឥណ្ឌាកើនឡើងដល់១ពាន់លាននាក់។
២- វប្បធម៌៖
វប្បធម៌ប្រទេសឥណ្ឌាបានអូសបន្លាយអស់រយៈពេល៤៥០០ឆ្នាំមកហើយ។ សង្គមឥណ្ឌាត្រូវបានកំណត់ទៅតាមវណ្ណៈក្នុងសង្គមដែលមានភាពរឹតបន្តឹងជាខ្លាំង។ តម្លៃគ្រួសារមានសារៈសំខាន់ជាខ្លាំងក្នុងប្រពៃណីឥណ្ឌា។ អាពាហ៍ពិពាហ៍ត្រូវបានគេគិតថាជារឿងជីវិតដ៏សំខាន់មួយ ហេតុនេះអត្រានៃការលែងលះគឺទាបបំផុត។ គិតត្រឹមឆ្នាំ២០០១ ស្ត្រីឥណ្ឌាតែ១,៦ ភាគរយប៉ុណ្ណោះ ដែលបានលែងលះគ្នា ប៉ុន្តែតួលេខនេះបានកើនឡើងដោយសារតែការអប់រំ និងឯករាជ្យនៃសេដ្ឋកិច្ចរបស់ស្ត្រី។ អាពាហ៍ពិពាហ៍កុមារបានក្លាយជារឿងធម្មតាទៅហើយជាពិសេសនៅតាមតំបន់ជនបទ។ ស្ត្រីជាច្រើនបានរៀបអាពាហ៍ពិពាហ៍មុនអាយុ១៨ឆ្នាំ ដែលជាអាយុរៀបការស្របច្បាប់របស់ពួកគេ។
៣- ទំនាក់ទំនងអន្តរជាតិ និងយោធា៖
ចាប់តាំងពីទទួលបានឯករាជ្យនៅឆ្នាំ១៩៤៧ មក ឥណ្ឌាបានថែរក្សាចំណងមិត្តភាពជាមួយប្រជាជាតិជាច្រើន។ នៅទសវត្សរ៍ឆ្នាំ១៩៥០ ឥណ្ឌាបានចាប់យកតួនាទីជាអ្នកគាំទ្រដឹកនាំការទាមទារឯករាជ្យរបស់បណ្ដាប្រទេសនៅទ្វីបអាស៊ី និងអាហ្វ្រិកក្រោមអាណានិគមអឺរ៉ុប។ ឥណ្ឌាគឺជាសមាជិកនៃប្រទេសមិនចូលបក្សសម្ព័ន្ធ។ ក្រោយពីសង្គ្រាមរវាង ចិន-ឥណ្ឌា និង ឥណ្ឌា-ប៉ាគីស្ថាន នៅឆ្នាំ១៩៦៥ មកទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងឥណ្ឌា និងសហភាព សូវៀត បានធ្វើឲ្យឥណ្ឌា បាត់បង់នូវទំនាក់ទំនងជាមួយ សហរដ្ឋអាមេរិក ហើយបានបន្តសភាពបែបនេះរហូតដល់ការបញ្ចប់នូវសង្គ្រាម ត្រជាក់។ ឥណ្ឌា បានធ្វើសង្គ្រាម ៤ ដងជាមួយប៉ាគីស្ថាន ដែលដើមចមសំខាន់នៃជម្លោះ គឺដណ្ដើមដែនដីកាស្មៀរ ។ ឥណ្ឌា បានឈ្នះសង្គ្រាមទៅលើប៉ាគីស្ថាន នៅឆ្នាំ ១៩៧១ ដោយឥណ្ឌាបានជួយគាំទ្រដល់ចលនារំដោះជាតិបង់ក្លាដេស (អតីតប្រទេសប៉ាគីស្ថានខាងកើត)។
ឥណ្ឌាបានដើរតួនាទីដ៏មានឥទ្ធិពលក្នុងសមាគមអាស៊ាន អង្គការ SAARC និងអង្គការ WTO ។ ឥណ្ឌាគឺជាសមាជិក និងជាអ្នកគាំទ្រអង្គការសហប្រជាជាតិជាយូរណាស់មកហើយ។ នៅក្នុងប្រតិបត្តិការថែរក្សាសន្តិសុខចំនួន ៣៥ ទូទាំងទ្វីបទាំង ៤ មានកងទ័ព និងកម្លាំងនគរបាលឥណ្ឌាជាង ៥៥.០០០ នាក់ផងដែរ។ នៅក្នុងវិស័យសេដ្ឋកិច្ចវិញ ឥណ្ឌា បានបង្កើតឱ្យមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍នានានៅអាមេរិកខាងត្បូង អាស៊ី និងអាហ្វ្រិក។ ឥណ្ឌា ជាប្រទេស ដែលមានកងទ័ពច្រើនជាងគេទី៣ នៅលើពិភពលោក បន្ទាប់ពីប្រទេសចិន និងសហរដ្ឋអាមេរិក ដែលរួមមានទាំង កងទ័ពជើងគោក ជើងទឹក និងជើងអាកាស។ កងទ័ពជំនួយមានដូចជា ទាហានប៉ារ៉ា (Paramilitary Forces) ឆ្មាំសមុទ្រ (Coast Guard) និងកងកំម៉ង់ដូយុទ្ធសាស្ត្រ (Strategic Forces Command) សុទ្ធតែស្ថិតនៅក្រោមការគ្រប់គ្រង របស់កងទ័ពទាំងអស់។
ប្រធានាធិបតី គឺជាមេបញ្ជាការកំពូលនៃកងទ័ពឥណ្ឌា។ ឥណ្ឌាបានក្លាយទៅជាមហាអំណាចនុយក្លេអ៊ែរ នៅឆ្នាំ១៩៧៤ បន្ទាប់ពីការសាកល្បងអាវុធនុយក្លេអ៊ែរជាលើកដំបូងមក ដោយពុំមានការប្រកាសជាសាធារណៈ។ ២៤ ឆ្នាំក្រោយមកគឺនៅឆ្នាំ ១៩៩៨ បានធ្វើការសាកល្បងអាវុធនុយក្លេអ៊ែរម្ដងទៀត ដោយបានប្រកាសជាសាធារណៈនូវសក្ដានុភាពរបស់ខ្លួនថា ជា មហាអំណាចនុយក្លេអ៊ែរ។ ជាការឆ្លើយតបចំពោះព្រឹត្តិការណ៍នេះ ប្រទេសប៉ាគីស្ថាន ដែលជាសត្រូវដ៏យូរអង្វែងរបស់ឥណ្ឌា ក៏បានធ្វើការសាកល្បងអាវុធនុយក្លេអ៊ែររបស់ខ្លួន នៅឆ្នាំជាមួយគ្នានោះដែរ។ នាពេលថ្មីៗនេះឥណ្ឌា បានធ្វើសហប្រតិការជាមួយសហរដ្ឋអាមេរិក លើការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរស៊ីវិល។
៤៖ រដ្ឋបាល៖
បំណែងចែកប្រព័ន្ធរដ្ឋបាល ឥណ្ឌា គឺជាសាធារណរដ្ឋសហព័ន្ធមាន២៨ រដ្ឋ (States) និង០៧ ទឹកដីសហភាព (Union Territories) ហើយមានរដ្ឋធានី ឈ្មោះញូដេលី (New Delhi) ។ គ្រប់រដ្ឋទាំងអស់ និងអាណាខេត្តចំនួនពីរគឺ៖ Producherry និងរដ្ឋធានីជាតិដេលី (National Capital Territory of Delhi) បានបោះឆ្នោតជ្រើសរើសរដ្ឋាភិបាលប្រចាំរដ្ឋ និងអាណាខេត្តផ្ទាល់ខ្លួន។
នៅឆ្នាំ១៩៥៦ តាមរយៈច្បាប់ស្ដីអំពីការរៀបចំរដ្ឋឡើងវិញ (States Reorganisation Act) រដ្ឋត្រូវបានបង្កើតឡើងដោយផ្អែកទៅតាមមូលដ្ឋាននៃភាសា។ រចនាសម្ព័ន្ធថ្មីនេះមិនមានបំលាស់ប្ដូរ អ្វីជាធំដុំទេ។ រដ្ឋ ឬអាណាខេត្តនីមួយៗ ត្រូវបានចែកទៅជា៦១០ ស្រុក (Districts) សម្រាប់ការគ្រប់គ្រងរដ្ឋបាលមូលដ្ឋាន។ ស្រុកត្រូវបានចែកទៅជា tehsils និងបន្តចែកទៅជាភូមិ (villages) ។
៥៖ សេដ្ឋកិច្ច៖
ចាប់តាំងតែពីបានទទួលឯករាជ្យមក ឥណ្ឌាបានប្រកាន់ភ្ជាប់នូវទិសដៅសង្គមនិយម ជាមួយនឹងការគ្រប់គ្រងយ៉ាងតឹងរឹងទៅលើផ្នែកឯកជន ដូចជាពាណិជ្ជកម្មក្រៅប្រទេស និងការវិនិយោគផ្ទាល់ពីបរទេស។ ទោះជាយ៉ាងណាក្ដី ចាប់ពីឆ្នាំ១៩៩១ មក ឥណ្ឌាបានបើកចំហទីផ្សាររបស់ខ្លួនដោយធ្វើកំណែទម្រង់សេដ្ឋកិច្ច និងបន្ធូរបន្ថយការគ្រប់គ្រងរបស់រដ្ឋទៅលើការធ្វើពាណិជ្ជកម្ម និងការវិនិយោគទុនបរទេស។ ឥណ្ឌា មានកម្លាំងពលកម្ម ៥១៦.៣ លាននាក់ជាប់លំដាប់ទី២ក្នុងលោក ដែលក្នុងនោះ៦០% បម្រើការនៅក្នុងវិស័យកសិកម្ម និងសហគ្រាសពាក់ព័ន្ធ ចំណែក២៨% បម្រើវិស័យសេវាកម្ម និងសហគ្រាសពាក់ព័ន្ធ និង១២%ផ្សេងទៀតបម្រើក្នុងវិស័យឧស្សាហកម្ម។ ដំណាំកសិកម្មសំខាន់ៗរួមមាន ស្រូវ ស្រូវសាលី ធញ្ញជាតិប្រេង កប្បាស ក្រចៅ តែ អំពៅ និងដំឡូងបារាំង។ វិស័យកសិកម្មរួមចំណែក២៨% នៃផលិតផលក្នុងស្រុកដុល វិស័យសេវាកម្ម និងសហគ្រាសពាក់ព័ន្ធមានរហូតដល់៥៤% ហើយ ១៨%ទៀត តំណាងឲ្យឧស្សាហកម្មសំខាន់រួមមាន ឧស្សាហកម្មយានយន្ត ស៊ីម៉ង់ត៍ គីមី អេឡិចត្រូនិក ម្ហូបអាហារ គ្រឿងយន្ត អាជីវកម្មរុករករ៉ែ ប្រេងកាត ឱសថ ដែកថែប សម្ភារៈដឹកជញ្ជូននិងវាយនភណ្ឌ។ អាស្រ័យដោយកំណើនសេដ្ឋកិច្ច យ៉ាងឆាប់រហ័សរបស់ឥណ្ឌា បានធ្វើឱ្យមានការកើនឡើងនូវតម្រូវការថាមពលដ៏ច្រើនផងដែរ។ ដោយផ្អែកតាមអង្គការគ្រប់គ្រងព័ត៌មានស្ដីពីថាមពល (Energy Information Administration) ឥណ្ឌាជាប្រទេស ដែលប្រើប្រាស់ប្រេងច្រើនជាងគេទី៦ និងទី៣ ខាងធ្យូងថ្ម។
ទោះជាសេដ្ឋកិច្ចឥណ្ឌាមានការកើនក្នុង២ទសវត្សចុងក្រោយនេះក៏ដោយ ប៉ុន្តែការរីកចម្រើនពុំមានភាពស្មើគ្នាទេ ទៅតាមសង្គម សហគមន៍សេដ្ឋកិច្ច ភូមិសាស្ត្រតំបន់ជាពិសេសភាពខុសគ្នារវាងទីក្រុងនិងជនបទ។ សមភាពនៃចំណូលនៅប្រទេសឥណ្ឌា មានទំនាក់ទំនងគ្នាតិចណាស់ (Gini Coefficient: 36.8 នៅឆ្នាំ ២០០៤) ទោះជាមានការកើនឡើងនៅរយៈកាលចុងក្រោយនេះក៏ដោយ។ បំណែងចែកភោគផល (Wealth Distribution) នៅឥណ្ឌា ពុំមានសមភាពឡើយ ដោយអ្នកមានចំណូលខ្ពស់១០% នៃក្រុមចំណូលទទួលបានផលរហូតដល់ ៣៣% នៃចំណូល។ ថ្វីបើដំណើរការសេដ្ឋកិច្ចសំខាន់ ១/៤ នៃប្រជាជនរកចំណូលបានក្រោមបន្ទាត់ក្រោមបន្ទាត់ភាពក្រីក្រ ០.៤ ដុល្លារ ក្នុងមួយថ្ងៃ។ នៅឆ្នាំ ២០០៤-២០០៥ ប្រជាជន ២៧.៥% បានរស់នៅក្រោមបន្ទាត់ភាពក្រីក្រ។
ថ្មីៗនេះឥណ្ឌាបានផ្ដល់មូលនិធិយ៉ាងច្រើនដល់វិស័យអប់រំឱ្យប្រជាជនអាចនិយាយភាសាអង់គ្លេសបាន និងផ្ដល់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈដើម្បីឱ្យក្លាយជា Outsourcing Destination ដ៏សំខាន់ សម្រាប់សហប្រតិបត្តិការពហុភាគី និង Popular Destination សម្រាប់ Medical Tourism ។ ឥណ្ឌាបានក្លាយទៅជាអ្នកនាំចេញដ៏សំខាន់នូវផលិតផលផ្នែកទន់ (Software) ក៏ដូចជា ហិរញ្ញវត្ថុ ការស្រាវជ្រាវ និងសេវាកម្មផ្នែកបច្ចេកវិជ្ជា។ វាយនភណ្ឌ គ្រឿងអលង្ការ សម្ភារៈវិស្វកម្ម និងផលិតផលផ្នែកទន់ គឺជាផលិតផលនាំចេញដ៏សំខាន់។ ក្រៅពីនេះ ប្រេងឆៅ យានយន្ត ជីរកសិកម្ម ផលិតផលគីមីក៏ជាផ្នែកនាំចេញដ៏សំខាន់ផងដែរ។ ដៃគូពាណិជ្ជកម្ម សំខាន់បំផុតរបស់ឥណ្ឌាមានសហរដ្ឋអាមេរិក សហភាពអឺរ៉ុប ប្រទេសចិន រុស្ស៊ី និងជប៉ុន៕

Subscribe to:
Posts (Atom)