Thursday, October 27, 2022

 ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងវេទិកា ស្តីពីសន្តិសុខសាយប័រ និងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត


រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងវេទិកា ស្តីពីសន្តិសុខសាយប័រ និងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម Datuk Eldeen Husaini Mohd Hashim ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ លោកឧកញ៉ា Tan Khee Meng ប្រធានសភាពាណិជ្ជកម្មម៉ាឡេស៊ីប្រចាំនៅកម្ពុជា (MBCC) វាគ្មិនជំនាញផ្នែកបច្ចេកវិទ្យា និងតំណាងក្រុមហ៊ុនទូរគមនាគមន៍ ក្រុមហ៊ុនបច្ចេកវិទ្យា ក្រុមហ៊ុនសន្តិសុខបច្ចេកវិទ្យា ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិ។


វេទិកានេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងពិភាក្សាលើបញ្ហាប្រឈម និងធ្វើឱ្យប្រសើរឡើងលើលិខិតបទដ្ឋានគតិយុត្តដែលក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បាននិងកំពុងរៀបចំដើម្បីប្រមូលផ្តុំធាតុចូលបន្ថែមភាគីពាក់ព័ន្ធ។


ថ្លែងក្នុងវេទិកានេះ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ក្នុងរយ:ពេលជាងពីរឆ្នាំចុងក្រោយនេះ សង្គមរបស់យើងបានបង្កេីនការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងជីវភាពរស់នៅប្រចាំថ្ងៃ លើគ្រប់វិស័យ។ ការកើនឡើងនេះបានធ្វើឱ្យគ្រប់គ្នាអាចក្លាយជាជនងាយរងគ្រោះពីការវាយប្រហារតាមអ៊ីនធឺណិតហើយការរួមបញ្ចូលគ្នានៃបច្ចេកវិទ្យាដូចជា AI, Big Data, និង​ Virtual Reality ពិតជាមានផលវិបាកក្នុងការកំណត់ពីអត្តសញ្ញាណក្រុមឧក្រិដ្ឋជន។ បច្ចុប្បន្ននេះ ប្រទេសកម្ពុជាក៏បានក្លាយជាគោលដៅសម្រាប់ពួកឧក្រិដ្ឋជនតាមអ៊ីនធឺណិតផងដែរ។ ស្ថាប័នជាច្រេីនធ្លាប់ត្រូវបានរងការវាយប្រហារតាមអ៊ីនធឺណិតក្រោមទម្រង់ជា Phishing, Malware, Ransomware, DDoS ជាដើម។ សន្តិសុខសាយប័រ គឺជាទំនួលខុសត្រូវរបស់យើងគ្រប់គ្នា។ រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការការពារ និងលើកកម្ពស់សុវត្ថិភាពតាមអ៊ីនធឺណិត ដោយបង្កើតហេដ្ឋារចនាសម្ព័ន្ធសន្តិសុខសាយប័រថ្នាក់ជាតិ និងការជ្រើសរើសមន្រ្តីជំនាញដើម្បីតាមដានការវាយប្រហារតាមអ៊ីនធឺណិតជាដើម។ លើសពីនេះទៀត ក្រសួងប្រៃសណីយន៍និងទូរគមាគមក៏កំពុងតែរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីសន្តិសុខសាយប័រ និងការការពារទិន្នន័យផងដែរ។​ សុវត្ថិភាពអុីនធឺណិតគឺមិនមែនជាគោលដៅចុងក្រោយនោះទេ ប៉ុន្តែ វាគឺជាដំណើរការដែលទាមទារការខិតខំប្រឹងប្រែងរបស់គ្រប់ភាគីពាក់ព័ន្ធ។

ក្រសួងមហាផ្ទៃ ដាក់វិធានការ៤ចំណុច ពាក់ព័ន្ធនឹងការធ្វើអត្តសញ្ញាណបណ្ណគំរូថ្មី


(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយមានបង្ហាញពីការដាក់វិធានការ៤ចំណុច ពាក់ព័ន្ធនឹងការធ្វើអត្តសញ្ញាណបណ្ណគំរូថ្មី។

ក្រសួងមហាផ្ទៃ បានឲ្យដឹងថា​ ចាប់តាំងពីខែមិថុនា ឆ្នាំ២០១២ រហូតមកដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ក្រសួងបានផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីជូនប្រជាពលរដ្ឋបានចំនួន ១២,៣៣៦,២៣៥នាក់ ក្នុងនោះមានប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង គិតដល់ខែកក្កដា ឆ្នាំ២០២៣ មានចំនួន ១១,៦៧០,៨៦២នាក់។ ផ្អែកលើទិន្នន័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលបានរក្សាទុកក្នុងប្រព័ន្ធម៉ាស៉ីនមេគ្រប់គ្រងទិន្នន័យ ក្រសួងមហាផ្ទៃបានរកឃើញថា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីដែលបានផ្តល់ជូនប្រជាពលរដ្ឋចាប់តាំងពីខែមិថុនា ឆ្នាំ២០១២ មានសុពលភាព១០ឆ្នាំ បានចាប់ផ្តើមផុតសុពលភាពប្រើប្រាស់ជាបន្តបន្ទាប់ ចាប់ពីខែមិថុនា ឆ្នាំ២០២២ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលបានផ្ដល់ក្នុងឆ្នាំ២០១៣ នឹងត្រូវផុតសុពលភាពត្រឹមខែកក្កដា ឆ្នាំ២០២៣ សរុបចំនួនប្រមាណ ១,៧០០,០០០សន្លឹក។


សេចក្តីប្រកាសព័ត៌មាន បានបន្ថែមថា ក្នុងគោលដៅធានាដល់ការអនុវត្តសិទ្ធិ និងផលប្រយោជន៍នានាជូនប្រជាពលរដ្ឋ ពិសេសការប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរសម្រាប់កាន់ទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខនេះ ក្រសួងមហាផ្ទៃ ដាក់ចេញនូវវិធានការអនុវត្តដូចខាងក្រោម៖


១៖ ផ្អែកលើទិន្នន័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលរក្សាទុកក្នុងប្រព័ន្ធម៉ាស៉ីនមេគ្រប់គ្រងទិន្នន័យ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មត្រូវរៀបចំចងក្រង និងបោះពុម្ពបញ្ជីឈ្មោះប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីដែលផុតសុពលភាព និងបញ្ជីឈ្មោះប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលនឹងផុតសុពលភាព រយៈពេល ៩០ថ្ងៃខាងមុខ តាមឃុំ សង្កាត់ ទូទាំងប្រទេស។ បញ្ជីនេះត្រូវផ្តល់ជូនមេឃុំ ចៅសង្កាត់ ដើម្បីសហការជូនដំណឹង និងចាត់ចែងអញ្ជើញប្រជាពលរដ្ឋទាំងនោះ មកបំពេញបែបបទ ថតរូប និងផ្តិតស្នាមក្រឃៅដៃ ទទួលយកអត្តសញ្ញាណប័ណ្ណថ្មីឱ្យបានទាន់ពេលវេលា។


២៖ ចំពោះប្រជាពលរដ្ឋដែលបានបាត់ ឬខូចអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សាមីខ្លួនត្រូវធ្វើសេចក្តីរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ច និងត្រូវទំនាក់ទំនងមកអាជ្ញាធរឃុំ សង្កាត់សាមី ដើម្បីបំពេញបែបបទទទួលយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មី។

៣៖ ចំពោះប្រជាពលរដ្ឋដល់អាយុ១៨ឆ្នាំ គិតត្រឹមថ្ងៃបោះឆ្នោតជាតិ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ហើយដែលមិនទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សូមអញ្ជើញសាមីខ្លួនទំនាក់ទំនងមកអាជ្ញាធរឃុំ សង្កាត់សាមី ដើម្បីបំពេញបែបបទផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។

៤៖ បង្កើតយន្តការអន្តរអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងមហាផ្ទៃ រួមមាន អគ្គនាយកដ្ឋានរដ្ឋបាល អគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដើម្បីដឹកនាំគណៈកម្មការជំរុញផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ រាជធានី ខេត្ត ក្នុងការអនុវត្តយុទ្ធនាការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចាប់ពីចុងខែវិច្ឆិកា ឆ្នាំ២០២២ រហូតដល់ដំណាច់ខែតុលា ឆ្នាំ២០២៣។

៤. បង្កើតយន្តការអន្តរអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងមហាផ្ទៃ រួមមាន អគ្គនាយកដ្ឋានរដ្ឋបាល អគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដើម្បីដឹកនាំគណៈកម្មការជំរុញផ្តល់ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ រាជធានី ខេត្ត ក្នុងការអនុវត្តយុទ្ធនាការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចាប់ពីចុងខែវិច្ឆិកា ឆ្នាំ២០២២ រហូតដល់ដំណាច់ខែតុលា ឆ្នាំ២០២៣។


ដើម្បីធានាអនុវត្តការងារខាងលើនេះឱ្យទទួលបានជោគជ័យ ក្រសួងមហាផ្ទៃ អំពាវនាវដល់ប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរផុតសុពលភាព ឬមុនផុតសុពលភាពរយៈពេល ៩០ថ្ងៃ ប្រជាពលរដ្ឋបានបាត់ ឬខូចអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងប្រជាពលរដ្ឋដែលគ្រប់អាយុ១៨ឆ្នាំ នៅថ្ងៃបោះឆ្នោតជាតិ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ សូមផ្តល់កិច្ចសហការគាំទ្រ និងចូលរួមជាមួយអាជ្ញាធរមានសមត្ថកិច្ច ដោយត្រូវទំនាក់ទំនងជាមួយអាជ្ញាធរឃុំ សង្កាត់ ដើម្បីមកបំពេញបែបបទប្តូរយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា និងបំពេញបែបបទផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនៅតាមប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ស្នងការដ្ឋាននគរបាលរាជធានីខេត្ត ច្រកចេញចូលតែមួយ នៃលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ឬនៅនាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងស្នាក់ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនៅផ្សារទំនើបអ៉ីអនម៉ល២ សែនសុខ រាជធានីភ្នំពេញ។


ប្រជាពលរដ្ឋអាចទំនាក់ទំនងសាកសួរព័ត៌មាននានា ពាក់ព័ន្ធអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ តាមរយៈលេខទូរស័ព្ទទាន់ហេតុការណ៍ ១២៧១ ឬ ០១៧ ៨៩៨ ៩១៥ ៕

សារលិខិត របស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សូមក្រាបបង្គំទូលថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

 





សារលិខិតថ្វាយព្រះពរ របស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសព្រះរាជពិធីបុណ្យគម្រប់ខួប១៨ព្រះវស្សា នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ។


 សារលិខិតថ្វាយព្រះពរ របស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសព្រះរាជពិធីបុណ្យគម្រប់ខួប១៨ព្រះវស្សា នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ។



សម្ដេចក្រឡាហោម ស ខេង ថ្វាយសារថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ក្នុងឱកាសព្រះរាជពិធីបុណ្យខួប លើកទី១៨ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ


សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានទូលព្រះបង្គំតាងនាមថ្នាក់ដឹកនាំ មន្រ្តីរាជការស៊ីវិល និងនគរបាលជាតិ មន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ មានសេចក្ដីសោមនស្សប្រកបដោយមនោសញ្ចេតនារំភើបរីករាយក្រៃលែង សូមព្រះបរមរាជានុញ្ញាតសម្ដែងនូវអំណរសាទរក្នុងឱកាសដ៏មហាក្ខត្តឫក្ស នៃព្រះរាជពិធីបុណ្យខួប លើកទី១៨ នៃការយាងគ្រងព្រះបរមរាជសម្បត្តិរបស់ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ។



អស់រយៈពេល ១៨ ព្រះវស្សាកន្លងមកនេះ ប្រជារាស្ដ្រខ្មែរ បានរស់នៅយ៉ាងសុខដុម ក្រោមព្រះបារមីដ៏ពិសិដ្ឋ នៃព្រះបរមរាជសម្បត្តិរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ក្នុងព្រះបរមនាមជាព្រះប្រមុខរដ្ឋប្រកបដោយទសពិធរាជធម៌ ព្រះអង្គបានគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ និងជាព្រះនិម្មិតរូប នៃឯកភាពជាតិសម្រាប់ព្រះរាជាណាចក្រកម្ពុជា។ ក្នុងព្រះមហាករុណាទិគុណ និងព្រះរាជគុណូបការៈ ដ៏ថ្លៃថ្លានេះ ទូលព្រះបង្គំ សូមព្រះបរមរាជានុញ្ញាតសម្ដែងអភិវន្ទនកិច្ច និងកត្តញ្ញុកតវេទីយ៉ាងស្មោះស្ម័គ្រជាទីបំផុតថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដែលព្រះអង្គតែងថ្វាយកម្លាំងព្រះកាយពល និងព្រះបញ្ញាញាណ ដើម្បីបុព្វហេតុ ដ៏ឧត្តុង្គឧត្តមនៃជាតិ និងប្រជារាស្ដ្រជាទីស្រលាញ់ដ៏ជ្រាលជ្រៅរបស់ព្រះអង្គនៅគ្រប់កាលៈទេសៈ។


នាឱកាសដ៏អភិសិរីវិសេសវិសាលនេះ ទូលព្រះបង្គំសូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក និងទេវតារក្សាព្រះមហាស្វេតច្ឆត្រ សូមប្រោះព្រំសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមព្រះអង្គ មានព្រះកាយពលរឹងមាំ ព្រះបញ្ញាញាណភ្លឺថ្លា ចៀសផុតពីព្រះរោគាព្យាធិទាំងឡាយទាំងពួង និងសូមប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំសុខដុមសម្រាប់ប្រជារាស្ត្រខ្មែរជានិរន្ដរ៍តរៀងទៅ៕


ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា



សម្តេចតេជោ ហ៊ុន សែន កោតសរសើរថ្នាក់ដឹកនាំបក្សភ្លើងទៀន ចំពោះការចេញញត្តិថ្កោលទោសជនប្រមាថព្រះមហាក្សត្រ តាមសំណើសម្តេច

 (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងកោតសរសើរថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ដែលបានចេញញត្តិថ្កោលទោសជនប្រមាថព្រះចេស្តាព្រះមហាក្សត្រ តាមការស្នើរបស់សម្តេច។

សម្តេចតេជោ បានបញ្ជាក់លើហ្វេសប៊ុកព្រឹកថ្ងៃទី២៧ ខែតុលា យ៉ាងដូច្នេះ «ខ្ញុំសូមកោតសរសើរ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ
គណបក្សភ្លើងទៀន ដែលបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោស អ្នកទាំងឡាយណាដែលមានចេតនាប្រមាថព្រះមហាក្សត្រ តាមការស្នើសុំរបស់ខ្ញុំ
កាលពីម្សិលមិញថ្ងៃ២៦ ខែតុលា ឆ្នាំ២០២២ នៅខេត្តកំពង់ឆ្នាំង»

នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ គណបក្សភ្លើងទៀន បានសេចក្តីប្រកាសដោយថ្កោលទោសចំពោះជនទាំងឡាយ ដែលបានប្រមាថព្រះចេស្តាព្រះមហាក្សត្រ។

បើទោះបីសេចក្តីថ្លែងការណ៍នេះ មិនសម្តៅចំពោះឈ្មោះយ៉ាងណាក្តី តែគេអាចសន្និដ្ឋានបានថា សម្តៅទៅលើទណ្ឌិត សម រង្ស៉ី ព្រោះថាសេចក្តីថ្លែងការណ៍ធ្វើមួយថ្ងៃបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បានស្នើឡើង។ ពីវេទិកាចែកពូជស្រូវនៅខេត្តកំពង់ឆ្នាំង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើឱ្យមេដឹកនាំបក្សភ្លើងទៀនចេញមុខបញ្ជាក់ថា តើការនិយាយប្រមាថយ៉ាងធ្ងន់ធ្ងរលើអង្គព្រះមហាក្សត្ររបស់ ទណ្ឌិត សម រង្ស៉ី ជារឿងត្រឹមត្រូវ ឬមិនត្រឹមត្រូវ ?

មួយវិញទៀតសេចក្តីថ្លែងការណ៍នេះ ធ្វើឡើងចំពេលដែលប្រជាពលរដ្ឋខ្មែរទូទាំងនគរ កំពុងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើដ៏សែនអាក្រក់របស់ជនក្បត់ជាតិ សម រង្ស៉ី ដែលថ្លើមធំហ៊ានជេរប្រមាថអង្គព្រះមហាក្សត្រ ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុតរបស់រាស្រ្តខ្មែរ។

គណបក្សភ្លើងទៀន បានបញ្ជាក់ថា «គណបក្សភ្លើងទៀន ថ្កោលទោសចំពោះបុគ្គលទាំងឡាយណា ដែលមានចេតនាប្រមាថ ឬរំលោភបំពាន ដល់អង្គព្រះមហាក្សត្រ និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ដែលត្រូវបានការពារដោយរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា»។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗ ក្នុងវេទិកាសាធារណៈមួយនៅប្រទេសបារាំង ជនក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី បានបន្តជេរប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតលើ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដោយចោទប្រកាន់ព្រះអង្គថាជា «ជនក្បត់ជាតិ»។

ទណ្ឌិត សម រង្ស៉ី បាននិយាយប្រមាថយ៉ាងដូច្នេះថា «ស្តេចសព្វថ្ងៃនេះ អត់មានមនសិការជាតិតែបន្តិចក៏អត់ដែរ បន្ទាប់ពី ហ៊ុន សែន ស្តេចស្រុកខ្មែរក្បត់ជាតិ ព្រោះយើងបំពេញបន្ថែមឱ្យគេ ក្បត់ជាតិពេញទីហើយ ព្រោះយើងកាត់ទឹកដីខ្មែរឱ្យបរទេស»





 សេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ាន កិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ លេខាធិការដ្ឋានអាស៊ាន ទីក្រុងហ្សាការតា

នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង�ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំ កិច្ចប្រជុំពិសេស រដ្ឋមន្ត្រីការបរទេសអាស៊ាន នៅលេខាធិការដ្ឋានអាស៊ាន ដើម្បីពិភាក្សាអំពីវិធីសាស្រ្តក្នុងការអនុវត្តឱ្យកាន់តែប្រសើរឡើងនូវកិច្ចព្រមព្រៀងឯកច្ឆន្ទប្រាំចំណុច ( 5PC) ដែលបានអនុម័តនៅក្នុងកិច្ចប្រជុំប្រមុខដឹកនាំអាស៊ាន កាលពីនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ និងដើម្បីស្នើជាអនុសាសន៍ សម្រាប់ប្រមុខដឹកនាំអាស៊ាន ធ្វើការពិចារណានៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១។ តំណាងកម្រិតមិនមែននយោបាយរបស់មីយ៉ាន់ម៉ាត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំនេះ ប៉ុន្តែ ពុំមានការ ឆ្លើយ តបជាវិជ្ជមាន ពីមីយ៉ាន់ម៉ានោះឡើយ។



កិច្ចប្រជុំបានផ្លាស់ប្តូរទស្សនៈយ៉ាងទូលំទូលាយអំពីវិធី ក្នុងការពង្រឹងការអនុវត្ត 5PC ដើម្បីជួយដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា តម្រូវការក្នុងការចាប់ផ្តើមឡើងវិញនូវទំនាក់ទំនង យ៉ាងពេញលេញ និងជាប្រក្រតីរបស់មីយ៉ាន់ម៉ាជាមួយអាស៊ាន សារៈសំខាន់នៃការបន្តកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ានដោយពុំមានការរំខាន និងមធ្យោបាយសម្របសម្រួលនិងពន្លឿនការផ្តល់ជំនួយមនុស្សធម៌ជូនដល់ប្រជាជនមីយ៉ាន់ម៉ា និងការបញ្ចប់ឱ្យបានឆាប់នៃការវាយតម្លៃតម្រូវការរួមដែលដឹកនាំដោយមជ្ឈមណ្ឌលសម្របសម្រួលអាស៊ានសម្រាប់ជំនួយមនុស្សធម៌ និងការគ្រប់គ្រងគ្រោះមហន្តរាយ (AHA Centre)។

ទន្ទឹមនឹងការបញ្ជាក់សាជាថ្មីអំពីសារៈសំខាន់នៃ 5PC ដែលសង្កត់ធ្ងន់លើ មជ្ឈភាពអាស៊ាន និងតួនាទីនាំមុខរបស់អាស៊ាន ក្នុងការប្រគល់ជូនប្រជាជនមីយ៉ាន់ម៉ានូវ សន្តិភាពនិងប្រក្រតីភាពឡើងវិញ រដ្ឋមន្ត្រីការបរទេសនិងតំណាងប្រទេសសមាជិកអាស៊ានដែលបានចូលរួមក្នុងកិច្ចប្រជុំនេះ បានរំលឹកឡើងវិញនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងមុតមាំរបស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន និង ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក្នុងនាមជាប្រេសិតពិសេសនៃប្រធានអាស៊ានស្តីពី មីយ៉ាន់ម៉ា ក្នុងការអនុវត្តអាណត្តិរបស់ខ្លួនក្នុងរយៈពេល ១០ខែ កន្លងមកនេះ។

កិច្ចប្រជុំក៏បានរំឮកដល់ទស្សនកិច្ចបើកផ្លូវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាទៅកាន់មីយ៉ាន់ម៉ា ដែលបានត្រួសត្រាយផ្លូវសម្រាប់ដំណើរទស្សនកិច្ច ទាំង០២លើករបស់ប្រេសិតពិសេស។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ឯកឧត្តម នៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជំរុញអាទិភាពទាំង០៣ ដែលកម្ពុជាបានដាក់ចេញតាំងពីការចាប់ផ្តើមតួនាទីជាប្រធានអាស៊ានគឺ (១) បញ្ឈប់ ឬកាត់បន្ថយអំពើហិង្សា (២) សម្របសម្រួលផ្តល់ជំនួយមនុស្សធម៌ និង (៣) បង្កើតបរិយាកាសអំណោយផល សម្រាប់កិច្ចសន្ទនានយោបាយរវាងភាគីពាក់ព័ន្ធ។

ការពិតណាស់ ស្ថានការណ៍ជាក់ស្តែងនៅតែមានភាពដុនដាប និងផុយស្រួយ ហើយនេះមិនមែនដោយសារកង្វះការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងរបស់ អាស៊ាន និងប្រេសិតពិសេសនោះទេ ប៉ុន្តែដោយសារតែភាពស្មុគស្មាញ និងភាពលំបាកនៃជម្លោះអូសបន្លាយរាប់ទសវត្សរ៍របស់មីយ៉ាន់ម៉ា ដែលធ្វើឱ្យកាន់តែធ្ងន់ធ្ងរដោយវិបត្តិនយោបាយបច្ចុប្បន្ន ។ ទោះបីជាមានបញ្ហាប្រឈមចម្បង ទាំងនេះយ៉ាងណាក្តី ក៏អង្គប្រជុំបានឯកភាពថាអាស៊ានមិនគួរបាក់ទឹកចិត្ត ហើយគួរតែបង្កើនការប្តេជ្ញាចិត្តបន្ថែមទៀតដើម្បីជួយមីយ៉ាន់ម៉ា ក្នុងការស្វែងរកដំណោះស្រាយ ប្រកបដោយសន្តិវិធី ឱ្យបានឆាប់បំផុត។

លើសពីនេះ អង្គប្រជុំបានឯកភាពជាឯកច្ឆន្ទថា ការសម្រេចចិត្តក្នុងអាស៊ានត្រូវផ្អែកលើការពិគ្រោះយោបល់ និងកុងសង់ស៊ីស ហើយគោលការណ៍ជាមូលដ្ឋានដែលមានចែងក្នុងធម្មនុញ្ញអាស៊ានត្រូវតែជាវិធីសាស្រ្តនាំផ្លូវដល់កិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ាន ក្នុងការដោះស្រាយស្ថានការណ៍នៅ�មីយ៉ាន់ម៉ា។ រដ្ឋមន្ត្រីការបរទេស និងអ្នកតំណាងដែលមានវត្តមាននៅក្នុងកិច្ចប្រជុំនេះ ក៏បានអះអាងសាជាថ្មីអំពីសារៈសំខាន់និងភាពចាំបាច់ នៃ 5PC ហើយបានគូសបញ្ជាក់ពីតម្រូវការក្នុងការពង្រឹងការអនុវត្ត 5PC បន្ថែមទៀត តាមរយៈសកម្មភាពដែលមានកំណត់ពេលវេលាជាក់លាក់ មានភាព ជាក់សែ្តង និងអនុវត្តបាន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា គួរតែដល់ពេលដែលយើងត្រូវធ្វើសកម្មភាពជាក់ស្តែង ហើយអាស៊ានត្រូវចាប់ផ្តើមសកម្មភាពរួមគ្នាដោយគោរពអធិបតេយ្យ បូរណភាពទឹកដី និងផលប្រយោជន៍របស់ប្រជាជនមីយ៉ាន់ម៉ាជាស្នូល។ កិច្ចប្រជុំក៏បានទទួលស្គាល់ថា ភាគីពាក់ព័ន្ធទាំងអស់នៅ មីយ៉ាន់ម៉ា សុទ្ធតែមានចំណែកក្នុងការបញ្ចប់ ឬធ្វើឱ្យវិបត្តិនយោបាយបច្ចុប្បន្នកាន់តែធ្ងន់ធ្ងរ ដែលបានបណ្តាលឱ្យបាត់បង់ជីវិតមនុស្សជាច្រើននាក់ បំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ប្រទេសមីយ៉ាន់ម៉ា និងបង្ក ផលប៉ះពាល់យូរអង្វែងដល់សេដ្ឋកិច្ច ហើយវាមានភាពចាំបាច់និងបន្ទាន់ ដែលដំណើរការនៃការសន្ទនាត្រូវតែចាប់ផ្តើមឱ្យបាន ឆាប់បំផុតតាម ដែលអាចធ្វើទៅបាន។ើម្បីធានាបាននូវការអនុវត្ត 5PC ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព និងការបញ្ចប់ឲ្យបានឆាប់នូវ វិបត្តិនយោបាយបច្ចុប្បន្នក្នុងប្រទេសមីយ៉ាន់ម៉ា អង្គប្រជុំក៏បានពិភាក្សាអំពី�អនុសាសន៍គន្លឹះដែលត្រូវដាក់ជូនប្រមុខដឹកនាំអាស៊ានពិចារណា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ នាខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ។


សមាជិកក្រុមប្រឹក្សាគណបក្សប្រជាជនកម្ពុជា និងគណបក្សភ្លើងទៀន នៅឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ចេញសារថ្កោលទោសទណ្ឌិតក្បត់ជាតិ សម រង្ស៉ី ចំពោះការប្រមាថព្រះចេស្តាព្រះមហាក្សត្រ

 (ត្បូងឃ្មុំ)៖ សមាជិកក្រុមប្រឹក្សាគណបក្សប្រជាជនកម្ពុជា និងគណបក្សភ្លើងទៀន នៅឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ផ្តិតមេដៃចេញសារថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទណ្ឌិតក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី ដែលបានប្រើសម្តីប្រមាថយ៉ាងធ្ងន់ធ្ងរ លើព្រះចេស្តាព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី។

នៅក្នុងសារថ្កោលទោសជនក្បត់ជាតិ សម រង្ស៉ី នោះបានគូសបញ្ជាក់ថា សមាជិកក្រុមប្រឹក្សាដែលមានគណបក្សប្រជាជនកម្ពុជា និងគណបក្សភ្លើងទៀន សូមថ្កោលយ៉ាងដាច់អហង្ការចំពោះការប្រមាថ និងការចោទប្រកាន់ ឥតព្រំដែនម្តងហើយម្តងទៀតរបស់ សម រង្ស៉ី និងបក្ខពួកដល់អង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៃប្រជាជាតិខ្មែរ»។

យើងខ្ញុំទាំងអស់គ្នា សូមអំពាវនាវឱ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការ ច្បាប់ឱ្យបានម៉ឺងម៉ាត់ជាទីបំផុតទៅលើជនក្បត់ជាតិ៣ជំនាន់និង រត់ចោលស្រុករូបនេះ ព្រមទាំងបក្សពួកដែល បានចូលរួមចំណែកគាំទ្រចំពោះការប្រមាថអង្គព្រះមហាក្សត្រដោយមិនអាចលើកលែងបានឡើយ។

សេចក្តីថ្លែងការណ៍ថ្កោលទោសទណ្ឌិត សម រង្ស៉ី នេះបានកើតមានឡើង បន្ទាប់ពីការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ឱ្យក្រុមប្រឹក្សាឃុំ/សង្កាត់ បក្សភ្លើងទៀនចេញថ្កោលទោសទង្វើទណ្ឌិត សម រង្ស៉ី។

នៅក្នុងពិធីចែកពូជស្រូវជនប្រជាកសិករនៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ សម្តេចតេជោ បានអំពាវនាវឱ្យក្រុមប្រឹក្សាឃុំ/សង្កាត់បក្សភ្លើងទៀន ចេញមកថ្កោលទោសទង្វើទណ្ឌិត សម រង្ស៉ី ដោយកុំខ្លាចរអារឿងបក្សដកតំណែងនោះឡើយ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បក្សភ្លើងទៀន មិនអាចដកតំណែងក្រុមប្រឹក្សាឃុំ/សង្កាត់មកពីបក្សភ្លើងទៀន បាននោះឡើយ បើគ្មានការឯកភាពពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃទេនោះ៕


សមាជិកក្រុមប្រឹក្សាគណបក្សប្រជាជនកម្ពុជា និងគណបក្សភ្លើងទៀន នៅឃុំច្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំ ចេញសារថ្កោលទោសទណ្ឌិតក្បត់ជាតិ សម រង្ស៉ី ចំពោះការប្រមាថព្រះចេស្តាព្រះមហាក្សត្រ

 (កំពង់ធំ)៖ សមាជិកក្រុមប្រឹក្សាគណបក្សប្រជាជនកម្ពុជា និងគណបក្សភ្លើងទៀន នៅឃុំច្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំ ផ្តិតមេដៃចេញសារថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទណ្ឌិតក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី ដែលបានប្រើសម្តីប្រមាថយ៉ាងធ្ងន់ធ្ងរ លើព្រះចេស្តាព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី។

សូមជម្រាបថា សម្រាប់នៅឃុំច្រនាង ស្រុកតាំងគោក មានចំនួន១១នាក់ ក្នុងនោះមានសមាជិកក្រុមប្រឹក្សាឃុំ មកពីគណបក្សភ្លើងទៀន ចំនួន៣នាក់ បានផ្តិតមេដាយថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទណ្ឌិតក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី។

នៅក្នុងសារថ្កោលទោសជនក្បត់ជាតិ សម រង្ស៉ី នោះបានគូសបញ្ជាក់ថា សមាជិកក្រុមប្រឹក្សាដែលមានគណបក្សប្រជាជនកម្ពុជា និងគណបក្សភ្លើងទៀន សូមថ្កោលយ៉ាងដាច់អហង្ការចំពោះការប្រមាថ និងការចោទប្រកាន់ ឥតព្រំដែនម្តងហើយម្តងទៀតរបស់ សម រង្ស៉ី និងបក្ខពួកដល់អង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៃប្រជាជាតិខ្មែរ»។

យើងខ្ញុំទាំងអស់គ្នា សូមអំពាវនាវឱ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការ ច្បាប់ឱ្យបានម៉ឺងម៉ាត់ជាទីបំផុតទៅលើជនក្បត់ជាតិ៣ជំនាន់និង រត់ចោលស្រុករូបនេះ ព្រមទាំងបក្សពួកដែល បានចូលរួមចំណែកគាំទ្រចំពោះការប្រមាថអង្គព្រះមហាក្សត្រដោយមិនអាចលើកលែងបានឡើយ។

សេចក្តីថ្លែងការណ៍ថ្កោលទោសទណ្ឌិត សម រង្ស៉ី នេះបានកើតមានឡើង បន្ទាប់ពីការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ឱ្យក្រុមប្រឹក្សាឃុំ/សង្កាត់ បក្សភ្លើងទៀនចេញថ្កោលទោសទង្វើទណ្ឌិត សម រង្ស៉ី។

នៅក្នុងពិធីចែកពូជស្រូវជនប្រជាកសិករនៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ សម្តេចតេជោ បានអំពាវនាវឱ្យក្រុមប្រឹក្សាឃុំ/សង្កាត់បក្សភ្លើងទៀន ចេញមកថ្កោលទោសទង្វើទណ្ឌិត សម រង្ស៉ី ដោយកុំខ្លាចរអារឿងបក្សដកតំណែងនោះឡើយ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បក្សភ្លើងទៀន មិនអាចដកតំណែងក្រុមប្រឹក្សាឃុំ/សង្កាត់មកពីបក្សភ្លើងទៀន បាននោះឡើយ បើគ្មានការឯកភាពពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃទេនោះ៕


សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំប្រឆ្នាំលើកទី៣០ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក(APPF) នាទីក្រុងបាងកក ប្រទេសថៃ

 សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូសភាកម្ពុជាចូលរួមពិធីបើកកិច្ចប្រជុំប្រចំាឆ្នាំលើកទី៣០ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកដែលសភាប្រទេសថៃ ធ្វើជាម្ចាស់ផ្ទះ នៅរាត្រីថ្ងៃពុធ ទី២៦ ខែតុលា ឆ្នាំ២០២២ នៅរដ្ឋសភាថៃ នាទីក្រុងបាងកក ក្រោមអធិបតីភាព ឯកឧត្តម ឈួន លីកផៃ (Chuan Leekpai) ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រថៃ និងជាប្រធាន APPF លើកទី៣០។

វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក បានប្រារព្ធធ្វើឡើងក្រោមមូលបទ «សភា និងការស្តារឡើងវិញប្រកបដោយចីរភាពក្រោយជំងឺកូវីដ-១៩ ដើម្បីលើកកំពស់លទ្ធិប្រជាធិបតេយ្យ សន្តិភាព និងសន្តិសុខ» ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២។

នៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំជាផ្លូវការ ឯកឧត្តម ឈួន លីកផៃ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានគ្រួសារ APPF និងបណ្តាប្រទេសជាមិត្ត រួមទំាងអង្គការជាដៃគូ អ្នកអង្កេតការណ៍ទំាងអស់ ដែលបានមកជួបជុំគ្នានាឱកាសនេះ ក្រោយពីជំងឺកូវីដ-១៩ បានធូរស្រាល។ ឯកឧត្តមបានលើកឡើងថា ការជួបជុំនេះមានសារៈណាស់នៅក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការពហុភាគីនិយម ដែលជាសំឡេងរបស់តំណាងពលរដ្ឋក្នុងការប្រយុទ្ធប្រឆំាង រាល់បញ្ហាតំបន់ និងពិភពលោកកំពុងជួបប្រទះ ដូចជាការស្តារឡើងវិញនូវសង្គម និងសេដ្ឋកិច្ចក្រោយពីការរាតត្បាតជាសកលពីជំងឺកូវីដ-១៩ និងអំពើបញ្ហាប្រឈមផ្សេងៗ ដែលបានកំពុងកើតមានជាបន្តបន្ទាប់ក្នុងតំបន់ និងពិភពលោកយើងនេះ។

ឯកឧត្តមប្រធានAPPF លើកទី៣០ បានលើកឡើងថា នៅក្នុងរយៈពេល៣០ឆ្នាំមកនេះ APPF បានដើរតូនាទីយ៉ាងសំខាន់នៅក្នុងការជំរុញនូវវប្បធម៌សន្ទនា និងកិច្ចសហប្រតិបត្តិការដែលជាកត្តាសំខាន់ក្នុងការកសាងនិងអភិវឌ្ឍប្រកបដោយចីរភាព និងជាការចូលរួមដើម្បីធ្វើឱ្យគោលដៅអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០សម្រេចតាមផែនការ។

សូមជម្រាបថា វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក បានផ្តួចផ្តើមបង្កើតឡើងដោយ អតីតនាយករដ្ឋមន្រ្តីជប៉ុន ឯកឧត្តម Yasuhiro Nakasone ក្នុងឆ្នាំ១៩៩៣ មានគោលបំណងប្រមូលផ្តុំសភាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជួបប្រជុំប្រចំាឆ្នាំ ដើម្បីដោះស្រាយបញ្ហារួម ក្នុងតំបន់ ជាពិសេស ការថែរក្សា និងលើកកម្ពស់សុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់និងសកលលោក។ មកដល់ពេលនេះវេទិកាសភាមួយនេះ មានសមាជិកចំនួន២៨ប្រទេស។ សភាកម្ពុជាបានចូលជាសមាជិក APPF នៅឆ្នាំ១៩៩៥ និងធ្លាប់បានធ្វើជាម្ចាស់កិច្ចប្រជុំ APPF លើកទី២៧ នៅខេត្តសៀមរាប កាលពីឆ្នាំ២០១៩។

ក្នុងការដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាចូលរួមកិច្ចប្រជុំ APPF លើកទី៣០នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន នឹងអញ្ជើញថ្លែងសុន្ទរកថាទៅកាន់កិច្ចប្រជុំគណៈកម្មការនយោបាយ និងសន្តិសុខ នាព្រឹកថ្ងៃទី២៧ ខែតុលា នេះផងដែរ៕







គណបក្សភ្លើងទៀន ប្រកាសថ្កោលទោសជនដែលប្រមាថព្រះចេស្តាព្រះមហាក្សត្រ ខណៈជនក្បត់ជាតិ សម រង្ស៉ី កំពុងត្រូវបានបងប្អូនប្រជានុរាស្រ្តខ្មែរទូទាំងនគរចេញញ្ញតិ្តថ្កោលទោសយ៉ាងដាច់អហង្ការ

 (ភ្នំពេញ)៖ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ គណបក្សភ្លើងទៀន បានសេចក្តីប្រកាសដោយថ្កោលទោសចំពោះជនដែលបានប្រមាថព្រះចេស្តា ព្រះមហាក្សត្រ ស្របពេលដែលជនក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី កំពុងត្រូវបានបងប្អូនប្រជានុរាស្រ្តខ្មែរទូទាំងនគរចេញញ្ញតិ្តថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើដ៏សែនអាក្រក់របស់ជនក្បត់ជាតិរូបនេះ ដែលថ្លើមធំហ៊ានជេរប្រមាថអង្គព្រះមហាក្សត្រ ដែលជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុតរបស់រាស្រ្តខ្មែរ។

គណបក្សភ្លើងទៀន បានចេញប្រកាសបញ្ជាក់ថា «គណបក្សភ្លើងទៀន ថ្កោលទោសចំពោះបុគ្គលទាំងឡាយណា ដែលមានចេតនាប្រមាថ ឬរំលោភបំពាន ដល់អង្គព្រះមហាក្សត្រ និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ដែលត្រូវបានការពារដោយរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា»

ការចេញប្រកាសថ្កោលទោសនេះ ធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើឲ្យមេដឹកនាំបក្សភ្លើងទៀនចេញមុខបញ្ជាក់ថា តើការនិយាយប្រមាថយ៉ាងធ្ងន់ធ្ងរលើអង្គព្រះមហាក្សត្ររបស់ ទណ្ឌិត សម រង្ស៉ី ជារឿងត្រឹមត្រូវ ឬមិនត្រឹមត្រូវ ?

សូមបញ្ជាក់ថា កាលពីពេលថ្មីៗ ក្នុងវេទិកាសាធារណៈមួយនៅប្រទេសបារាំង ជនក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី បានបន្តជេរប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតលើ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដោយចោទប្រកាន់ព្រះអង្គថាជា «ជនក្បត់ជាតិ»។ ទណ្ឌិត សម រង្ស៉ី បាននិយាយប្រមាថយ៉ាងដូច្នេះថា «ស្តេចសព្វថ្ងៃនេះ អត់មានមនសិការជាតិតែបន្តិចក៏អត់ដែរ បន្ទាប់ពី ហ៊ុន សែន ស្តេចស្រុកខ្មែរក្បត់ជាតិ ព្រោះយើងបំពេញបន្ថែមឱ្យគេ ក្បត់ជាតិពេញទីហើយ ព្រោះយើងកាត់ទឹកដីខ្មែរឱ្យបរទេស»