Friday, September 18, 2015

យុវជនប្រ​ចាំភូមិភាគ​ឦសាន​ប្រទេស​បារាំង​ គាំទ្រនូវ​កាយវិការ​ប្រកបដោយ​ព្រហ្មវិហារ​ធម៍ និងគតិ​បណ្ឌិត របស់​សម្តេច​តេជោ ហ៊ុន សែន ចំពោះសិស្សជ័យលាភីនិទ្ទេស A ចំនួន ១០៨ នាក់

យោងតាម​សេចក្តីថ្លែង​ការណ៏របស់​តំណាងយុវជន និស្សិត ព្រមទាំង​ប្រជាពលរដ្ឋ​ខ្មែរ ប្រចាំភូមិ​ភាគ​ឦសាន​ ប្រទេសបារាំង ចុះថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០១៥ បានបញ្ជាក់​ថាយុវជនទាំង​នោះ មានការគាំ​ទ្រ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋម​ន្ត្រី និងរាជរដ្ឋា​ភិបាលកម្ពុជា និងសូម​សម្តែងការ​អបអរសាទរ​ចំពោះសិស្សានុ​សិស្សជ័យ​លាភី និទ្ទេស A ចំនួន១០៨នាក់ ដែលមាន​កិត្តិយសយ៉ាង​ខ្ពង់ខ្ពស់បាន​ចូលជួបស​ម្តែងការគួ​រសម សម្តេចតេជោ ហ៊ុន សែន នាថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០១៥ នៅក្នុងនោះ សម្តេ​ចតេជោ ក៏បានផ្តល់​ជូននូវវត្ថុអនុស្សា​វរីយ៍ រួមទាំងថវិកា​មួយចំនួនផ​ងដែរ។ 
យុវជន និស្សិត ព្រមទាំង​ប្រជាពលរ​ដ្ឋខ្មែរ ប្រចាំភូមិភាគ​ឦសាន​ ប្រទេស​បារាំង យល់ថា ការផ្តល់​ជូននេះ គឺជាការយក​ចិត្តទុក​ដាក់ខ្ពស់ ឧត្តុង្គឧត្តម ថ្លៃថ្លា របស់សម្តេចតេ​ជោ ចំពោះ សិស្សានុ​សិស្សជ័យលាភី​ និទ្ទេស Aទាំង១០៨​នាក់។ ក្នុងនាមជា​យុវជន និស្សិត ព្រមទាំងប្រជាពលរដ្ឋ​ខ្មែរ ប្រចាំភូមិភាគ​ឦសាន​ ប្រទេស​បារាំង សូមសម្តែង​នូវការគាំ​ទ្រនូវកាយវិការប្រកប​ដោយព្រហ្មវិហា​រធម៌ និងគតិបណ្ឌិត​ដ៏ខ្ពងខ្ពស់​របស់ សម្តេចតេជោ ដែល​តែងតែជួយដល់សិស្សា​នុសិស្ស និស្សិត ព្រមទាំង​ប្រជាពលរដ្ឋខ្មែរទាំងអស់​ប្រកបដោយ សុខសន្តិភាព និងការអភិវឌ្ឍន៍៕


អដ្ឋិធាតុសម្តេច ជា ស៊ីម ត្រូវបានដង្ហែយកទៅតម្កល់ នៅស្រុកកំណើតនៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០១៥នេះ

នៅព្រឹក​ថ្ងៃទី១៨ ​ខែកញ្ញា ​ឆ្នាំ២០១៥នេះ ​អដ្ឋិធាតុសម្ដេច​អគ្គមហាធម្មពោ​ធិសាល ​ជា ស៊ីម អតីត​ប្រធានព្រឹទ្ធសភា ​និងជាអតីត​ប្រធានគណបក្ស​ប្រជាជនកម្ពុជា ​ត្រូវបាន​ដង្ហែយកទៅតម្កល់ ​នៅស្រុកកំ​ណើត ​របស់សម្តេច​ ស្ថិតនៅភូមិ​កន្លែងជ្រៅ ឃុំ​ក្របៅ ​ស្រុកកំចាយមារ ខេត្តព្រៃវែង​ ដែលចាប់​ផ្តើមនៅវេលាម៉ោ​ង ៧៖៣០​នាទី ព្រឹក​ថ្ងៃទី១៨ ​ខែកញ្ញា ​ឆ្នាំ២០១៥នេះ។

​ពិធីដង្ហែអដ្ឋិ​ធាតុនេះ ​បានការអញ្ជើញចូ​លរួម ពីថ្នាក់​ដឹកនាំគណ​បក្សប្រជាជន​កម្ពុជា ព្រឹទ្ធសភា ​រដ្ឋសភា ​រាជរដ្ឋាភិបាល ​និងក្រុម​គ្រួសារ ​ព្រមទាំង​មន្រ្តីជាច្រើន​នាក់។


គួរប​ញ្ជាក់ថា ​សម្ដេចអគ្គម​ហាធម្មពោធិសាល ​ជា ស៊ីម ​បានទទួលម​រណភាពកាលពី​ថ្ងៃទី០៨ ខែមិថុនា ​ឆ្នាំ២០១៥ ​ដោយរោគា​ពាធ ក្នុងជ​ន្មាយុ៨៣ឆ្នាំ ​ហើយសព​សម្ដេចត្រូវ​បានបូជា នៅថ្ងៃទី១៩ ​ខែមិថុនា ​ដែលព្រះមហាក្សត្រយា​ងប្រទាន​ភ្លើងបូជា៕​








សម្តេចតេជោ ហ៊ុន សែន ជួបសវនាការជាមួយអនុប្រធានសភាចិន

សម្តេច​អគ្គមហាសេនា​បតីតេជោ ​ហ៊ុន សែន​ នាយករដ្ឋ​មន្ត្រីនៃព្រះរាជា​ណាចក្រកម្ពុជា ​នៅតែលើក ​ទឹកចិត្ត​ ជំរុញកិច្ច​សហការរវាង​ប្រទេសទាំងពី​រកម្ពុជា ចិន​ ទទួលបាន​ទំហំពាណិជ្ជកម្ម ​ឡើងដល់៥ពាន់ ​លានដុល្លារ​អាមេរិក​ នៅឆ្នាំ២០១៧។ ​

ការលើកឡើ​ងរបស់​សម្តេចតេជោ​នាយករដ្ឋ​មន្ត្រីកម្ពុជា​នូវបញ្ហាខាង​លើនេះ ត្រូ​វបានធ្វើឡើង ​នៅក្នុង​ ឱកាសដែល ​ឯកឧត្តម ​ARKEN IMIR BAKI អនុប្រធាន ​រដ្ឋសភាចិន ​ចូលជួបសវនាការ​ ជាមួយ ​សម្តេចនៅវិមាន​សន្តិភាព ​នារសៀល​ថ្ងៃទី១៧កញ្ញា​នេះ ។ 

ក្រោយពី​ជំនួបបញ្ចប់ ​ឯកឧត្តម​ អ៊ាង ​សុផល្លែត ​ជំនួយការស​ម្តេចតេជោនាយ​ករដ្ឋមន្ត្រី ​បានឱ្យអ្នក​ សារព័ត៌មានដឹងថា៖​ នៅក្នុងជំនួបនេះ ​ឯកឧត្តម ​ ARKEN ​បានវាយតម្លៃ​ខ្ពស់ចំពោះការអភិវឌ្ឍ ​រីក ចំរើន ​នៅកម្ពុជា ​ហើយឯកឧត្តម ​បានមានប្រ​សាសន៍ថា ​នេះជាដំណើរទស្សនកិ​ច្ចលើកទី១​របស់ឯក​ឧត្តមមកកាន់​កម្ពុជា ​ហើយបានមើល​ឃើញថាព្រះរាជា​ណាចក្រកម្ពុជាគឺ​មានស្ថេរភាព​នយោបាយ ​ការអភិវឌ្ឍ ​វិស័យសេដ្ឋកិច្ច ​ហើយប្រជាជន​កំពុងតែមានជីវភាព ​កាន់តែល្អប្រសើរ។ ​ក្នុងន័យនេះ ឯ​កឧត្តម ​បានសាទរ​ និងបានគោរព​ជំរាបជូនសម្តេចដែរថា ​បេសកកម្មរ​បស់ឯកឧត្តម​ មកកាន់កម្ពុជា ​នាពេលនេះ ដើ​ម្បីពង្រឹង​ទំនាក់ទំនង​រវាងប្រទេស​ទាំងពីរផង​ និងពង្រីក​កិច្ចសហប្រតិ​បត្តិការ ​វាងរដ្ឋ សភា ​ព្រឹទ្ធសភា និ​ងប្រជាជននៃ​ប្រទេសទាំងពីរ​។

ជាការឆ្លើយតប​ សម្តេចតេជោ ​ហ៊ុន សែន ​បានអបអរសាទរ​ចំពោះជោគជ័យ​ដ៏ធំធេង ​ដែលចិនបាន​ ប្រារព្ធខួប​លើកទី៧០ ​នៃការឈ្នះ​សង្គ្រាមជាមួ​យពួកហ្វាស៊ីស​កន្លងមក។ ​ទន្ទឹមនេះសម្តេច​ បានសម្តែង ​នូវការសាទរ​ ចំពោះការរី​កចម្រើនលូតលាស់ដ៏​ធំធេង ​របស់ប្រជាជនចិន​ ជាពិសេសលើ​វិស័យសេដ្ឋកិច្ច ​និងបាន​សម្តែងនូវការរីករាយចំ​ពោះទំនាក់ទំនង ​ដ៏ល្អរវាងប្រ​ទេសទាំងពីរ​ ដែលចិន​បាននាំមុខ ​ក្នុងការ ផ្តល់ជំ​នួយឥតសំណង់ ​និងកម្ចីសម្បទាន ​ដល់កម្ពុជា ​ព្រមទាំងការ​វិនិយោគនៅ​កម្ពុជាផងដែរ។ ​ប៉ុន្តែ ទោះជា ​យ៉ាងណាក៏ដោយ​ កម្ពុជានិងចិន ​ត្រូវតែធ្វើយ៉ាង​ណាសម្រេច​ឲ្យបានទំហំពា​ណិជ្ជកម្ម ​៥ពាន់ ​លានដុល្លារស​ហរដ្ឋអាមេរិក ​នៅក្នុងឆ្នាំ២០១៧ ​ដូចដែលបាន​កំណត់ នារយៈ​ពេលកន្លងម​ក។


ពាក់ព័ន្ធ​នឹងទំនាក់ទំនង​នៃប្រទេសទាំងពីរ ​សម្តេចតេជោ ​បានមាន​ប្រសាសន៍ថា ​គប្បីជម្រុញទំនាក់ ​ទំនង កិច្ច​សហប្រតិបត្តិ​ការលើវិស័យ​សេដ្ឋកិច្ច ​ពាណិជ្ជកម្ម ​វិនិយោគ ​ធ្វើឲ្យកាន់តែខ្លាំង​ព្រោះថានេះ ​ជា ការទ្រទ្រង់​ខាងផ្នែកទំ​នាក់ទំនងន​យោបាយ៕​






សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោកស្រី Angelina Jolie តារាសម្តែងភាពយន្តហូលីវូដ ចូលជួបសម្តែង ការគួរសម និងពិភាក្សា

សម្តេចតេជោ ​ហ៊ុន សែន ​នៅថ្ងៃទី១៧​ ខែកញ្ញា ​ឆ្នាំ២០១៥ ​បានអនុញ្ញាត​ឱ្យលោកស្រី Angelina Jolie តារា​សម្តែងភាព​យន្តហូលីវូដ​ ចូលជួបសម្តែង ​ការគួរសម ​និងពិភាក្សា​លើការងារ​សង្គមមួយចំនួន។​

លោកស្រី ​Angelina Jolie ធ្លាប់បានម​កជួបសម្តេចតេជោ​នាយករដ្ឋមន្ត្រី ​នៅក្នុងឆ្នាំ​២០០៤ ដែលពេល​នោះលោកស្រី​បានសុំសម្តេចតេជោ ​ធ្វើការអភិរក្ស​តំបន់សំឡូត ​ខេត្តបាត់ដំបង កុំឲ្យ​មានការធ្វើវា​រីអគ្គីសនី ​នៅទីនោះ ​ហើយនៅពេល​សម្តេច ក៏បាន​សម្រេចមិន​ឲ្យវារីអគ្គីសនីនៅ​ទីនោះទេ ​ប៉ុន្តែអនុញ្ញាតឲ្យ​លោកស្រី ​ធ្វើការអភិរក្ស​នៅតំបន់នោះ។​

ក្នុងជំនួបនេះ ​លោកស្រីបាន​គោរពរាយការណ៍​ជូនសម្តេចតេ​ជោថា ​តំបន់អភិរក្សសំ​ឡូត គឺមានដំណើរការ​បានយ៉ាងល្អ ​បើមើលពី​លើទៅ គឺ​មានតំបន់ព្រៃឈើ​ខៀវស្រងាត់​តែម្តង ដែលនេះ​ជាការចូលរួ​មចំណែក ​អភិរក្សធនធាន​ធម្មជាតិ ​របស់កម្ពុជា។ ​ពាក់ព័ន្ធនឹង​ការថតកុននៅកម្ពុជា ​លោកស្រីបាន​គោរពជម្រាប​ជូនសម្តេច​តេជោថា កុ​នរបស់លោកស្រី ​គឺផ្នែកទៅលើ​សៀវភៅ ​ដែលនិយាយ​ពីក្មេងស្រីម្នាក់​ ដែលបានឆ្លង​កាត់ជីវិត​របស់នាង ​នៅក្នុងសង្គ្រាម នោះ​គឺជាខ្សែភាព​យន្តមួយ ​ដែលមិនមែន​ជាខ្សែភាពយន្ត​ឆ្លុះបញ្ចាំងអំពី​ភាពកាចសាហាវ​ ប៉ុន្តែជាការ​ឆ្លុះបញ្ចាំង​ពីប្រជាជន ​វប្បធម៌ ​ប្រពៃណី និ​ងក្រុមគ្រួសារ​របស់កម្ពុជា ​ជាពិសេសអំពីសន្តាន​ទឹកចិត្តរបស់ឪ​ពុកម្តាយកម្ពុជា ​ដែលបាន​ចំពោះកូន។ ​

ជាការ​ឆ្លើយតបសម្តេច​តេជោ ​នាយករដ្ឋមន្ត្រី ​បានសម្តែង​នូវការគាំទ្រ ​ដោយមានប្រសាសន៍ថា ​កុននេះគឺ​ដើម្បីឆ្លុះបញ្ចាំង​អំពីការពិត​ នៅក្នុងព្រះរាជា​ណាចក្រកម្ពុជា​យើង ហើយដើម្បី​ទុកសម្រាប់​ជូនអ្នក​ជំនាន់ក្រោយ ​ឲ្យបានយល់ ​និងបានដឹង​អំពីកម្ពុជា​ផងដែរ។

លោកស្រី ​Angelina Jolie ក៏បាន​បញ្ជាក់ផង​ដែរថា ​កុនដែលលោកស្រី​នឹងរៀបចំថតនេះ ​ក៏ដើម្បីឆ្លុះបញ្ចាំង​ទៅឲ្យពិភពលោក ​បានស្គាល់កាន់​តែច្បាស់អំពី​កម្ពុជាតែម្តង​៕