Thursday, January 14, 2016

រដ្ឋសភាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពី គណនេយ្យ និងសវនកម្ម នៅថ្ងៃនេះ ហើយរយៈពេលបីខែមកនេះ រដ្ឋសភាអនុម័តច្បាប់បានចំនួន១៣

រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំលើកទី៥ នីតិកាលទី៥ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានវត្តមានពេលបើកសម័យប្រជុំដំបូង ចំនួន៩៦រូប ដើម្បីពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី គណនេយ្យនិងសវនកម្ម។
សេចក្តីព្រាងច្បាប់ស្តីពី គណនេយ្យ និងសវនកម្ម មាន១៣ជំពូក រួមមាន ៣៩មាត្រា។ ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ជាអ្នករាយការណ៍ ជូនអង្គសភា ពីលទ្ធផលនៃការពិនិត្យ និងសិក្សាសេចក្តីព្រាងច្បាប់។ ឯកឧត្តម ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសហការី តំណាងរាជរដ្ឋាភិបាល ជាអ្នកការពារសេចក្តីព្រាងច្បាប់។
នៅក្នុងសេចក្តីថ្លែងហេតុ ដែលភ្ជាប់មកជាមួយសេចក្តីព្រាងច្បាប់ រាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា នៅក្នុងបរិការណ៍នេះ វិស័យគណនេយ្យ និងសវនកម្ម មានតួនាទីយ៉ាងសំខាន់នៅក្នុងជីវិតសេដ្ឋកិច្ច និងសង្គម ពិសេសនៅក្នុងការធានាភាពត្រឹមត្រូវច្បាស់លាស់ តម្លាភាព គណនេយ្យភាព និងអភិបាលកិច្ចល្អ ក្នុងការគ្រប់គ្រងកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ ទំាងក្នុងវិស័យសាធារណៈ និងវិស័យឯកជន។
រាជរដ្ឋាភិបាល បានចាត់ទុកវិស័យគណនេយ្យនិងសវនកម្ម ជាផ្នែកមួយដ៏សំខាន់ នៅក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ របស់ជាតិ ដូចចែងនៅក្នុង ចក្ខុវិស័យ និងផែនការអភិវឌ្ឍន៍ វិស័យហិរញ្ញវត្ថុ សម្រាប់ឆ្នាំ២០០១-២០១០ដែលត្រូវបានធ្វើបច្ចុប្បន្នទៅជា យុទ្ធសាស្រ្តអភិវឌ្ឍន៍ វិស័យហិរញ្ញវត្ថុ ឆ្នាំ២០០៦-២០១៥ហើយបន្តមកទៀតជា យុទ្ធសាស្រ្តអភិវឌ្ឍន៍ វិស័យហិ រញ្ញវត្ថុ ឆ្នាំ២០១១-២០២០
រដ្ឋសភាបានធ្វើការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ខាងលើ មួយជំពូកម្តងៗ តាមនីតិវិធី បន្ទាប់ពីបានពិភាក្សា ដេញដោល ដោយមាន ការបកស្រាយពន្យល់ ពីតំណាងរាជរដ្ឋាភិបាល អង្គសភា បានអនុម័តលើសេចក្តីព្រាងច្បាប់ទំាងមូល ចំនួន៩៧សំឡេង។
បន្ទាប់ពីបាន អនុម័តសេចក្តីព្រាងច្បាប់ខាងលើរួច សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានប្រកាសបិទសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៥ ចាប់ពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ តទៅ ប្រសិនជាគ្មានរបៀបវារៈ សម័យប្រជុំទៀតនោះ។
សម្តេចប្រធានរដ្ឋសភា បានគួសបញ្ជាក់ថា ផ្តើមសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៥ ចាប់ពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥មក សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៥ បានអនុម័តសេចក្តីព្រាងច្បាប់ បានចំនួន១២ អនុម័តសេចក្តីស្នើច្បាប់ បានចំនួន១ ។

សម្តេចប្រធានរដ្ឋសភា បានលើកឡើងបន្តថា សម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៥ បានអនុម័តសេចក្តីស្នើវិសោធនកម្ម ប្រការ៣ថ្មី ប្រការ៧ថ្មី ប្រការ៨ ប្រការ១០ថ្មី(ពីរ) ប្រការ១៤ថ្មី ប្រការ១៨ ប្រការ២០ ប្រការ២១ ប្រការ២២ថ្មី ប្រការ៣១ថ្មី(ពីរ) ប្រការ៣៣ថ្មី ប្រការ៣៤ ប្រការ៣៦ថ្មី ប្រការ ៣៨ថ្មី ប្រការ៤០ថ្មី និងប្រការ៤៧ថ្មី(បី) នៃបទបញ្ជាផ្ទៃក្នុង នៃរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលស្នើឡើងដោយតំណាង ក្រុមតំណាងរាស្រ្ត ហត្ថលេខី និងបានអនុម័តសេចក្តីស្នើវិសោធនកម្មច្បាប់ ស្តីពីវិសោធនកម្មមាត្រា២១ នៃច្បាប់ស្តីពីលក្ខន្តិកៈសមា ជិកព្រឹទ្ធសភា ដែលស្នើឡើងដោយ សមាជិកព្រឹទ្ធសភា ផងដែរ៕

សម័យប្រជុំពេញអង្គលើកទី៨ ព្រឹទ្ធសភា នីតិកាលទី៣ នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦

សម័យប្រជុំពេញអង្គលើកទី៨ ព្រឹទ្ធសភា នីតិកាលទី៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦ វេលាម៉ោង ០៨:០០ព្រឹក នៅព្រឹទ្ធសភា វិមានរដ្ឋចំការមន ដែលមានរបៀបវារៈតែមួយគត់ គឺ ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ ៕

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានអញ្ជើញចុះសាកសួរសុខទុក្ខ អតីតយុទ្ធជន និងជាអ្នកបានចូលរួមចលនា តស៊ូ រំដោះប្រទេសជាតិនៅខេត្តព្រៃវែង

រសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក្នុងដំណើរបំពេញបេសកកម្មនៅខេត្តព្រៃវែង សម្តេចបានអញ្ជើញ ចុះសាកសួរសុខទុក្ខ អតីតយុទ្ធជន និងជាអ្នកបានចូលរួមចលនា តស៊ូ រំដោះប្រទេសជាតិ និងក្រោយមកបានចូលធ្វើជាមន្ត្រី នៅខេត្តព្រៃវែង
ចំនួន២គ្រួសារ គឺ ១.) លោកតា អ៊ួន លាត មានជន្មាយុ ៨៨ឆ្នាំ ដែលក្នុងសម័យរដ្ឋកម្ពុជា លោកធ្វើជាមេឃុំ និងក្រោយមកធ្វើជាអភិបាលស្រុក ហើយមុនពេលចូលនិវត្តន៍ លោកបានបំរើការងារជាអនុប្រធានមន្ទីរ ឃោសនាការ និងព័ត៌មាន បច្ចុប្បន្នលោកតារស់នៅ ភូមិទី៥ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង និង ២.) លោកតា ប៊ូ ពិន ជន្មាយុ៧៣ឆ្នាំ និងភរិយាឈ្មោះ ទេព សាប៊ុន ជន្មាយុ៧០ឆ្នាំ ជាអតីតព្រះរាជអជ្ញា អមតុលាការខេត្តព្រៃវែង បច្ចុប្បន្នជាមន្ត្រីចូលនិវត្តន៍ រស់នៅភូមិ៨ ក្នុងសង្កាត់ ក្រុង ខាងលើ។ ក្នុងឱកាសនោះផងដែរ សម្តេចបានឧបត្ថម្ភ ថវិកាចំនួន ១លានរៀល ក្នុង១គ្រួសារ សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ។

តើ​គួរយក​សមិទ្ធផល​ជាក់ស្ដែង​​ទៅ​ប្រៀប​ធៀបនឹងការសន្យា​ខ្យល់បាន​​ដែរ​ឬទេ?

បទអត្ថាធិប្បាយ
ដោយ​៖ រត្ន័ សណ្ដាប់​

តើ​គួរយក​សមិទ្ធផល​ជាក់ស្ដែង​​ទៅ​ប្រៀប​ធៀបនឹងការសន្យា​ខ្យល់បាន​​ដែរ​ឬទេ?

ថ្មី​ៗនេះ​​  មហាសន្និបាត​សាមញ្ញ​​របស់​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជា​ជន​កម្ពុជា​ ដែល​បាន​បើក​សម័យ​ប្រជុំ​ពេញ​អង្គ​លើកទី៣៩​របស់​ខ្លួន​​ចំនួន​ពីរថ្ងៃទី៩-១០ ខែ​មករា​ ឆ្នាំ​២០១​៦​​​ ដើម្បី​បូក​សរុប​ការងារ​ និង​​​សមិទ្ធផល​ ដែលរាជរដ្ឋាភិបាល ​ក៏​ដូច​ជា​គណ​​​បក្ស​​​​​​ប្រជា​ជន​កម្ពុជា​​សម្រេច​បាន​ និងដាក់​វិធានការ​​សំរាប់ថ្ងៃ​​អនាគត​ ដែល​ព្រឹត្ដិ​ការណ៍​នេះ​​បាន​​ធ្វើ​ឲ្យ​លោកប្រធាន​ កឹម​ សុខា​ មេដឹក​នាំ​គណបក្សសង្រ្គោះ​ជាតិ​​​ នៅ​មិន​សុខបក់​មិន​ល្ហើយ​ បាន​និយាយ​ក​​ម្លាស្មារតីខ្លួន​ឯង​ ក៏ដូច​ជា​ដើម្បី​ពង្រឹង​ស្មារតី​គណៈដឹកនំា​ ​និងសកម្ម​ជន​​​​​​របស់​ខ្លួន​ថា ​​«​អ្វី​ៗ​ដែល​គណបក្សប្រជាជន​កម្ពុជា​ ​ក៏ដូច​ជារាជរដ្ឋាភិបាល​ បាន​​​​និង​កំពុង​​​ធ្វើ​ក្នុង​ការ​ដឹកនំា​ប្រទេស​ ​គឺ​សុទ្ធ​តែ​ជា​គម្រោងក្នុង​​គោល​នយោបាយ​របស់​គណ​បក្ស​សង្រ្គោះ​​​​​ជាតិ​ទំាង​អស់»។ ចំ​ពោះ​អ្នក​ដែល​ស្តាប់​ឮ គេលាន់មាត់ថា​​គួរ​​ឲ្យអស់សំណើច​ពេកណាស់!
សំ​ដី​ដែល​លោក​ប្រធាន​​គណបក្សសង្រ្គោះជាតិ​ បាន​លើក​ទ្បើងនេះ​ ធ្វើ​ឲ្យ​មតិ​សា​ធារ​​ណៈ​​នៅ​ក្នុង​ប្រទេស​ ​រួមទំាង​អ្នក​វិភាគ​នយោបាយ​ គេ​នំា​គ្នា​​សើច​ តែសើច​មិន​ចេញ នូវ​​​សំដី​គ្មាន​ទឹក​ដម​​ សោះកក្រោះ​ ដដែលៗ​នោះ​ ​​គឺអាចប្រៀប​​ប្រដូច​ទៅនឹង​ពាក្យ​ចាស់​ពោល​​​ថា​ «​អ្នក​ធ្វើ​ខំ​តែ​ធ្វើ រីឯ​អ្នក​មិន​ធ្វើ​ខំ​តែព្រូស​»។​
​ជា​ការ​ពិត​ណាស់ អស់​រយៈ​ពេល​ប្រមាណ​២ទសវត្សរ៍កន្លង​មក ​​អ្នក​ដឹកនំា​បក្ស​ប្រ​ឆំាង​​​មួយក្រុម​នេះ​ ​​​​​ បាន​លើក​គម្រោង​កម្មវិធី​នយោបាយ​របស់​ខ្លួន​​ជា​ហូរហែ​  ជាលាយ​លក្ខ័​អក្សរ​​  និង​​តាមរយៈ​វោហាសាស្រ្ដ​   ដែល​ពួក​គេខិតខំ​ពន្យល់​សកម្ម​ជន​   និង​ពួក​អ្នក​គំាទ្រ​​ឮសូរ​​យ៉ាង​ស្រគៀរ​ត្រចៀក​។​  ពួក​សកម្មជន​របស់​ក្រុម​ប្រឆំាង ​ពុំ​សូវ​មាន​ពេល​វេលា​រកស៊ី ចិញ្ជឹម​គ្រួសារ​ ដោយ​សារ​​ពួក​គេបាន​ចំណាយ​ពេលវេលាច្រើន​ពេក  ដើរ​ហោះ​ហើរ​ដូច​រៃ​​​ ដោយ​ក្ដី​សង្ឃឹមថា​ នឹង​​បានទទួល​​ផល​ប្រយោជន៍​យ៉ាង​គាប់ចិត្ដពី​ពួ​ក​មេដឹក​នំា​របស់​ខ្លួន​។ តែផ្ទុយ​ទៅ​វិញ  ​គឺ​ពួក​មេដឹក​នំា​របស់​ខ្លួន​ទៅ​​វិញ​ទេ​ ដែលបាន​ទទួល​ផល​ប្រយោជន៍​យ៉ាង​ក្រាស់ក្រែល​​​ ក្នុងនោះគឺ​​ក្រៅពីទទួល​ជំនួយមកពីអ្នក​គាំ​ទ្រ​នៅ​បរទេស​  ម្នាក់ៗមាន​វិឡាធំ​ស្កឹម​ស្កៃ​ ទ្បាន​ទំនើបៗ​ ហោះ​ហើរ​ទៅបរទេស​តាមចិត្ដ​។ ​​នេះ​ហើយគេ​​ហៅថា​ «រស់​នៅ​លើ​គំនរ​ទុក្ខ​របស់​សមា​ជិក​​​អ្នក​គំា​ទ្រ​​​យ៉ាង​ងងើល​»​។​
ដោយ​រឿង​ទំាង​នេះ​​គួរឲ្យ​ខ្មាស់​អៀន​ពេក យើង​សូម​មិន​ធ្វើ​អធិប្បាយ​វែង​តទៅ​ទៀត​ទេ​ យើងសូម​ឆ្លៀត​ឱកាស​នេះ​ លើក​បង្ហាញ​ពី​ការ​សន្សា​របស់ លោក ហ៊ុន សែន ពី​កម្មវិធីដឹកនំា​ប្រទេស​​​​ ពី​គោល​នយោបាយរបស់​រាជ​រដ្ឋាភិបាល ក្នុង​ការ​លើក​កំពស់​ជីវភាព​ សុខមាល​ភាព​របស់​ប្រ​ជា​ជន​ ​​សេដ្ឋ​កិ​ច្ច​ និង​សន្ដិ​សុខ​ របស់​ប្រ​ទេស​ជាតិ ​​វិញ​។​
គោលនយោបាយ​ខ្លី​ៗមួយ​ចំនួន​​ ដែល​យើង​បាន​​លើក​​​ខាង​លើ​ គឺ​បាន​រំ​លេច​ចេញ​នូវ​កម្ម​វិធី​ជាក់​ស្ដែង​ ដែល​បាន​អនុវត្ដ​បែប​ជំហាន​គីង្គក់​​ ក្នុង​ខណៈ​ដែល​ប្រទេស​កម្ពុជា​ទើប​តែ​នឹង​ចេញ​រួច​ផុត​ពីរបប​ប្រល័យពូជសាសន៍​ គឺ​​ពីបាតដៃទទេ ​រស់​នៅ​តែលតោល​​​លើ​ពិភព​លោក​ ​ ឆ្លង​កាត់​ការ​តស៊ូ​ រហូត​ដល់មានការ​​ចរចា​​ ដើម្បី​បញ្ចប់​សង្រ្គាម​ផ្ទៃក្នុង​ប្រ​ទេស​​ទំាង​ស្រុង​​ នាឆ្នាំ​១៩៩៨​ គឺ​ពិត​ជា​ស្ថិត​នៅ​ក្នុង​ស្ថានភាព​​ ដៃម្ខាង​ទប់ទល់នឹង​សភាព​ការណ៍​នយោបាយពី​ខាង​ក្រៅ​ និង​សង្រ្គាម​ជាបន្ដបន្ទាប់​ជាមួយ​ខ្មែរ​ក្រហម​​ក្រៅច្បាប់​ ​​រីឯ​ដៃ​ម្ខាង​ទៀត​​​ខិតខំ​ក​សាងប្រ​ទេស​ជាតិ​​ ។​
ជា​លទ្ធផលជាក់ស្ដែង​ នរណាក៏ឃើញ​យ៉ាង​ប្រត្យក្សដែរថា​ ប្រទេសកម្ពុជា​បច្ចុប្បន្ន​ មាន​ផ្លូវថ្នល់​ខ្វាត់ខ្វែង​ធំតូច​ ពីទី​ក្រុង​ដល់​ជនបទ​ មាន​ភ្លើងអគ្គិសនី​ទូទំាងប្រទេស​ មាន​ស្ពាន​ធំតូច​​ឆ្លងកាត់​ស្ទឹង​ បឹងបួរ​ និងទន្លេ គ្រប់ច្រក​ល្ហក​ ​ ដែល​ឆ្លុះបញ្ចំាង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ជាតិ ​​ដែល​ជាដើមចម​ «កាតាលីស»​ ដោយ​ពុំអាច​ប្រកែក​បាន ​ដើម្បី​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ជាតិ​​ ​ជា​កត្ដា​​ញ៉ាំង​ដល់ការរីកចម្រើន​​ ដល់ការ​លើក​កំពស់​ជីវភាព​របស់​ប្រជាជន​ទូទាំង​ប្រទេស និង​កម្ពុជា​មាន​សន្តិភាព​ និង​សុវត្តិភាព។
​សមិទ្ធ​ផល​មួយទៀត​ នៃ​ការ​សន្សា​របស់​លោក​​ ហ៊ុន សែន​ គឺ​ការ​តម្លើង​ប្រាក់បៀវត្ស​​លោកគ្រូ អ្នក​គ្រូ មន្រ្ដីរាជការ​ កងកម្លំាង​ប្រដាប់អាវុធ នគរបាល យោធា​ កម្មករ ក៏ឃើញថា​ បាន​សម្រេច​​ជាបណ្ដើរៗ​​ ​ ថ្វីត្បិត​តែ​ពុំ​បានពេញចិត្ដ​ទៅ​តាម​ការ​ទាមទារ​​ក៏​ដោយ។​ ​ទន្ទឹមនឹងនេះ​ គេបាន​​ឃើញ​ដំណោះ​​ស្រាយ​ជួយ​សម្រួល​ដល់​ជីវភាព​កម្មករ​​ដែល​រស់​​នៅ​ទីក្រុង​ភ្នំ​ពេញ​រាប់សែននាក់​​ ដោយ​អង្គភាព​អគ្គិសនី​កម្ពុជា បាន​ភ្ជាប់​​​នូវបណ្ដាញ​ខ្វាត់​ខ្វែង ​តខ្សែ​អគ្គិសនីបាន​រាប់ម៉ឺន​បន្ទប់​  ​ និង​​យក​តម្លៃអគ្គិសនី​យ៉ាង​ថោក​បំផុត​។​​
ថ្មីៗនេះ​ដែរ​ សម្ដេច​តេជោ ហ៊ុន​ សែន​ បានចរចា​គ្នា​យ៉ាង​ហ្មត់ចត់​ ជា​មួយ​សមភាគី​ថៃ​ ដើម្បី​ធានា​រាប់រង​ដល់ពលករខ្មែរ ​​​ប្រមាណ​១លាន​នាក់ ដែល​​កំពុងរស់​នៅ​ និង​​ធ្វើការ​ក្នុង​​​​​​​ប្រទេសថៃ​ ដែលរកប្រាក់​​ចំណូលបាន​រាប់រយលាន​ដុល្លារ​​​​ ផ្ញើមកក្រុមគ្រួសារ​​របស់​ពួក​គេ​ ​ដែល​នេះ​គឺ​បាន​ញំាង​​​ដល់ការ​បង្កើន​ជីវភាព​ក្នុង​គ្រួសារ ភូមិស្ថាន​ និង​សហ​គមន៍​របស់​ពួក​គេ។​ល។​
ថ្មីៗ​នេះ ​រាជរដ្ឋាភិបាលកម្ពុជា​បានលើកកំពស់​នយោបាយ​ រក្សាសណ្ដាប់ធ្នាប់​ចរាច​រ​​ណ៍ផ្លូវគោក​គឺ​ដើម​ចមនៃការ​គ្រោះថ្នាក់​ ដែល​បាន​ឆក់យក​​ជីវិត​មនុស្សរាប់ពាន់នាក់​ ក្នុង​មួយឆ្នាំៗ របួស​ធ្ងន់​ស្រាល​​រាប់ម៉ឺននាក់​ គឺជា​វិធាន​ការ​​ឈានដល់​​ប្រសិទ្ធ​ភាព​ខ្ពស់​ តាមរយៈ​​ការ​ដាក់​ចេញនូវ​ច្បាប់ថ្មី​ៗពាក់​ព័ន្ធទៅ​នឹង​ការ​បើក​បរ​យានយន្ដគ្រប់ប្រភេទ​។ ចំណាត់​ការ​រ​នេះ បាន​ធ្វើ​ឲ្យប្រជាពលរដ្ឋ​​ទូទំាង​ប្រទេស​​​ មាន​សេច​ក្តី​សង្ឃឹមថា​ ប្រសិនបើ​គេ​ទាំង​អស់​គ្នា​អនុវត្ដ​ច្បាប់​​បាន​ភ្ជាប់ខ្ជួ​​ននោះ​​ គឺ​នឹង​អាច​កាត់បន្ថយ​គ្រោះថ្នាក់​បាន​ជា​អតិប្បរ​មា ពុំខាន។​

មានការប្ដេជ្ញាចិត្ដ​​ផ្សេងៗ​ទៀត​ច្រើនណាស់  ដែល​លេចចេញ​ជា​​ផ្លៃផ្កា​ ​​ តែ​យើង​ពុំអាច​រៀបរាប់​ឲ្យបានហូរ​​​ហែ។ ប៉ុន្ដែ​អ្វី​ដែល​យើង​ចង់​បង្ហាញ​​នោះ​ គឺ​ថា មានតែគណ​បក្ស​សង្រ្គោះ​ជាតិ​ប៉ុណ្ណោះ​ ដែលជាគណបក្ស «​ប្រឆំាង​បញ្ច្រាស់​ខ្យល់»​ ទៅនឹង​ការខិតខំ​ប្រឹង​ប្រែង​របស់​រាជ​រដ្ឋា​ភិបាល​ដែល​ថា​ «សន្សា​គឺធ្វើ»​។​ រីឯ​ការសន្សាតាមរលកធាតុអាកាស​ មាន​ការ​ដាក់​ចេញ​នូវ​កម្មវិធី​នយាបាយ តាមរយ:វោហា​សាស្រ្ដ​ របស់បក្សប្រឆំាង​​ ​គឺ​ជាកម្មវិធី​នយា​បាយ​ខ្យល់។​​
ជាសរុប​ទន្ទឹម​នឹ​ងសមិទ្ធផល​ដ៏​ធំធេង​របស់​រាជរដ្ឋាភិបាល​ តាមរយៈការ​​​សន្សា តាម​រយៈ​​ការ​លើកជា​​​គោលនយោបាយ​ជាក់ស្ដែង​ ដោយ​មាន​យុទ្ធសាស្រ្ដ​ដឹកនំា​ប្រទេស​ចេញ​ជា​ផ្លៃផ្កា​ជាក់​ស្ដែង។​ ផ្ទុយ​ទៅ​វិញ បក្ស​ប្រឆំាង​គ្មាន​អ្វី​សំអាង​​ ពួកនេះ​ខិត​ខំណាស់ ​យករឿង​នេះ​បន្ដិច ​រឿងនោះ​បន្ដិច​ ​មក​កកូរកកាយយ៉ាង​វក់​វី ​ប្រឆំាង​នឹងសកម្មភាព​របស់​រដ្ឋាភិបាលយ៉ាង​ងងើល​ ដោយ​មិនចេះ​អៀនខ្មាស់។​
ក្នុងន័យនេះ​ យើង​សូម​សួរ​លោកប្រធាន​ កឹម សុខា មេ​បក្សប្រឆំាង និងបក្ខពួក​របស់​ខ្លួន​ថា​ តើពួក​ខ្លួនកំ​ពុង​​ដើរតត្រុត់​ៗ ​ពីក្រោយយុទ្ធ​សាស្រ្តនយោបាយ​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា ឬមួយ​ក៏គណបក្ស​ប្រជាជន​កម្ពុជា​ ដើរ​តាមក្រោយកម្ម​វិធី​នយោបាយ​របស់​គណ​បក្ស​ប្រ​ឆាំង? សូមពិចារណា​ដោយ​ខ្លួន​ឯងចុះ!​​​​

 ​​​ 

ប្រធានសមាគមយុវជនកំណែទម្រង់រដ្ឋបានចេញសេចក្តីថ្លែងការណ៍គាំទ្រ និងសាទរការសម្រេចចិត្តរបស់ប្រមុខរាជរដ្ឋាភិបាលដែលជាឧត្តមប្រយោជន៍របស់ប្រជាជនពិតប្រាកដ

លោក ប៉ុល សីហា ប្រធានសមាគមយុវជនកំណែទម្រង់រដ្ឋ បានចេញសេចក្តីថ្លែងការណ៍មួយដើម្បីគាំទ្រ និងសាទរចំពោះ ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកន្លងមក ដើម្បីជាឧត្តមប្រយោជន៍ របស់ប្រជាជន កម្ពុជា។ ការសម្តែងការគាំទ្រចំពោះរាជរដ្ឋាភិបាលបានធ្វើឡើងបន្ទាប់ពី សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ចេញសេចក្តីសម្រេចជាបន្តបន្ទាប់ក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ។

យោងតាមសេចក្តីថ្លែងការណ៍ចុះថ្ងៃទី ១៣ ខែមករា ឆ្នាំ២០១៦ មានខ្លឹមសារថា សមាគមយុវជនកំណែទម្រង់រដ្ឋ តាងនាមប្រជាពលរដ្ឋ និងយុវជនខ្មែរទាំងអស់សូមសម្តែងការដឹងគុណ និងគាំទ្រយ៉ាងពេញទំហឹងចំពោះការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលមិនត្រឹមតែបាន ជួយរំដោះជីវិតប្រជាពលរដ្ឋពីរបបវាលពិឃាតខ្មែរក្រហមប៉ុណ្ណោះទេ លោកថែមទាំងបាននិងកំពុងដឹកនាំ ប្រទេសជាតិឱ្យមានការរីកចម្រើនមកដល់សព្វថ្ងៃ ស្មើមុខស្មើមាត់ជាមួយប្រទេសជាច្រើនក្នុងតំបន់ក៏ដូច ជាសកលលោកទាំងមូល។

យោងតាមលោក ប៉ុល សីហា ប្រធានសមាគមយុវជនកំណែទម្រង់រដ្ឋ ក៏បានបញ្ជាក់ទៀតថា ប្រជាពលរដ្ឋ បាន និងកំពុងសាទរនូវសមិទ្ធផលថ្មីៗជាច្រើនឥតគណនា ដែលអ្វីទាំងនេះ សម្តែងយ៉ាងច្បាស់ពីទឹកចិត្ត ស្រឡាញ់ និងការយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋពីសំណាក់ថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាល ដែលជាក់ស្តែងក្នុងពេលថ្មីៗនេះ បានធ្វើការសម្រេចចិត្តជាច្រើនដើម្បីជាឧត្តមប្រយោជន៍ចំពោះប្រជាជន និងជាតិមាតុភូមិ។

លោក ប៉ុល សីហា បានបន្ថែមទៀតថា ការសម្រេចចិត្តរបស់ប្រមុខរាជរដ្ឋាភិបាលនៅពេលថ្មីៗនេះមាន ដូចជា សម្រេចមិនតម្រូវឱ្យប្រជាពលរដ្ឋ ធ្វើប័ណ្ណបើកបរម៉ូតូដែលមានកម្លាំងម៉ាស៊ីន 125cc ចុះក្រោម, លើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យរវាងឪពុក ម្តាយ បង្កើតនិងកូន បង្កើត រវាងប្តីប្រពន្ធ និងរវាងយាយ តា ចៅបង្កើត, សម្រេចបញ្ឈប់ការយកប្រាក់ប្រជាពលរដ្ឋដែលប្រើ ប្រាស់រថយន្តឆ្លងកាត់កំណាត់ផ្លូវវេងស្រេង និងផ្លូវ ២០០៤ (ផ្លូវសឡា), សម្រេចលុបចោលនូវកិច្ចព្រម ព្រៀងសម្បទានរវាងរាជរដ្ឋាភិបាល និងក្រុមហ៊ុនអេហ្សិតឌីស្រ្ទីប្យុហ្សិនស្តីពីការយកកម្រៃថែទាំ និងជួស ជុលផ្លូវជាតិលេខ៤ដែលមានន័យថាប្រជាពលរដ្ឋទាំងអស់ដែលប្រើប្រាស់រថយន្តឆ្លងកាត់ផ្លូវជាតិលេខ៤ មិនបាច់បង់ប្រាក់ដូចមុនទៀតនោះទេ, និងសម្រេចថាចាប់ពីខែមេសា ឆ្នាំ២០១៧ ទៅចំពោះប្រជាពលរដ្ឋ ដែលប្រើប្រាស់បណ្តាញអគ្គីសនីរដ្ឋ ក្នុងបរិមាណពី៥០គីឡូវ៉ាត់ម៉ោងក្នុងមួយខែចុះក្រោម គឺបង់ថ្លៃត្រឹម ៦១០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោងតែប៉ុណ្ណោះ។
លោក ប៉ុល សីហា ក៏បានបន្ថែមទៀតថា កំណែទម្រង់ស៊ីជម្រៅ និងការសម្រេចចិត្តដ៏ត្រឹមត្រូវ និងចំបញ្ហា របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលពិតជាធ្វើឱ្យកូនខ្មែរបំភ្លេចមិនបាន ហើយយកធ្វើជាគំរូជារៀងនិរន្ត។ លោក បានបន្ថែមថា សមាគមយុវជនកំណែទម្រង់រដ្ឋ សូមបួងសួងនិងសូមជូនពរ សម្តេចតេជោ នាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំទាំងអស់ សូមជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទៈ តាំង ករុណា

សមាគម​យុវជន​កំណែ​ទម្រង់​រដ្ឋ​បាន​​ចេញ​សេចក្តីថ្លែងការណ៍​គាំទ្រ និង​សាទរ​ការស​ម្រេច​ចិត្តរបស់​ប្រមុខរាជ​រដ្ឋាភិបាល​ដែលជា​ឧត្តម​ប្រយោជន៍រ​បស់​ប្រជាជនពិតប្រាកដ