
Friday, March 14, 2014
ឯកឧត្តមបណ្ដិតសភាចារ្យ សុខ អាន៖ យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា ត្រូវធ្វើខ្លួនឲ្យក្លាយឃោសនិកដ៏ល្អ
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៤ បានផ្តល់អនុសាសន៍ឲ្យសហភាពសហព័ន្ធយុវជនកម្ពុជា ត្រូវធ្វើខ្លួនឲ្យក្លាយឃោសនិកដ៏ល្អ ក្នុងការពន្យល់ និងផ្សព្វផ្សាយឲ្យយុវជនយល់ដឹងអំពីតួនាទីយុវជន និងបេតិកភ័ណ្ឌ និងតួនាទីយុវជន និងការអប់រំវិជ្ជាជីវៈ។
ប្រសាសន៍របស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ទីស្នាក់ការថ្មី របស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ ដោយឯកឧត្តមបានចាត់ទុកថា គឺជាសមិទ្ធផលថ្មីដ៏សំខាន់មួយទៀតរបស់សហភាពសហព័ន្ធយុវជនកម្ពុជាជា ពិសេសសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ។
ទាក់ទងតួនាទីយុវជន និងបេតិកភណ្ឌ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានមានប្រសាសន៍ឲ្យដឹងថា កាលពីឆ្នាំ ២០១៣ កន្លងទៅ នៅពេលដែលរាជរដ្ឋាភិបាលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំលើកទី ៣៧ និងជាប្រធានរបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោកដែលមាន ១៩០ រដ្ឋភាគីជាសមាជិកយុវជនក៏មានតួនាទីដ៏សំខាន់នៅក្នុងវិស័យបេតិកភណ្ឌផងដែរ ដូចដែលបានឆ្លុះបញ្ចាំងនៅក្នុងទស្សនាទានរួមមួយក្រោមពាក្យស្លោកថា «យុវជន និងបេតិកភណ្ឌ» ឬ«បេតិកភណ្ឌនៅក្នុងដៃយុវជន»។ នៅក្នុងឱកាសនោះវេទិកាយុវជនបានរំលេច ឡើងនូវប្រធានបទដ៏សំខាន់មួយគឺ«បេតិក ភណ្ឌរស់៖ប្រាសាទបរិស្ថាន និងប្រជាជន» ក្នុងគោលដៅសំខាន់ ដើម្បីបញ្ជ្រាបការយល់ដឹងអំពីទំនាក់ទំនងប្រកបដោយភាពសុខុដុមរមនានឹងគ្នារវាងវប្បធម៌ បរិស្ថានដែលរួមមាន ទឹក និងព្រៃឈើ និងសហគមន៍។ ក្នុងការអនុវត្តកិច្ចការដ៏មានសារសំខាន់នេះ យុវជនកម្ពុជា និងយុវជនអន្តរជាតិ ដែលស្ថិតក្រោមការដឹកនាំរបស់សហភាពសហព័ន្ធយុវជនកម្ពុជា បានសម្រេចនូវជោគជ័យថ្មីៗថែមទៀត ដើម្បីលើកមុខមាត់កម្ពុជាលើឆាកអន្តរជាតិក្នុងកិច្ចការពារ និងអភិរក្សបេតិកភណ្ឌជាតិ និងបេតិកភណ្ឌពិភពលោក។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានមានប្រសាសន៍បញ្ជាក់ថា អ្វីដែលជាមោទនភាពសម្រាប់យុវជនកម្ពុជាទាំង មូលផងដែរនោះគឺថាក្មួយៗយុវជនស្ម័គ្រចិត្ត ដែលធ្វើជាអ្នកសម្របសម្រួលកិច្ចទំនាក់ទំនងនៅ ក្នុងឱកាសនោះត្រូវបានគណៈប្រតិភូទាំងអស់កោតសរសើរចំពោះប្រសិទ្ធភាពការងារ។ នេះជាលើកទី ១ ហើយដែលប្រទេសមួយមានចំណូល និងធនធានមានកម្រិតបានទទួលខុសត្រូវ និងមានកិត្តិយសក្នុងការទទួលស្វាគមន៍គណៈប្រតិភូយ៉ាងច្រើនបានយ៉ាងល្អប្រកបដោយជោគជ័យដ៏ធំធេង និងទទួលបាននូវការកោតសរសើរ និងវាយតម្លៃខ្ពស់ពីសហគមន៍អន្តរជាតិ។
មានប្រសាសន៍រំលឹកដល់ ព្រឹត្តិការណ៍ដ៏សំខាន់មួយទៀត ដែលសហភាពសហព័ន្ធយុវជនកម្ពុជាបានផ្តួចផ្តើមគំនិត និងបានរៀបចំដោយផ្ទាល់ប្រកបដោយជោគជ័យយ៉ាងធំធេងនោះគឺអង្គរសង្រ្កាន្តឆ្នាំ២០១៣ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំម្សាញ់បញ្ចស័ក ពុទ្ធស័ករាជ ២៥៥៧ ស្របតាមប្រពៃណីជាតិខ្មែរនៅលើទឹកដីអង្គរដ៏បវរ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានមានប្រសាសន៍បញ្ជាក់ថា នោះគឺជាព្រឹត្តិការណ៍នៃការប្រារព្ធ សង្រ្កាន្តដ៏ធំ និងដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅ ដែលពុំធ្លាប់មានពីមុនមកនៅតំបន់រមណីយដ្ឋានអង្គរ ហើយក៏ជាឱកាសដ៏ប្រពៃសម្រាប់បើកទំព័រសករាជថ្មីឲ្យយុវជន បានចូលរួមកាន់តែខ្លាំងក្លាថែមទៀត នៅក្នុងកិច្ចការវប្បធម៌ សេដ្ឋកិច្ច និងសង្គម ក៏ដូចជាការចូលរួមចំណែកថ្មីថែមទៀតដល់ការលើកស្ទួយ និងថែរក្សាអភិរក្សទំនៀមទម្លាប់វប្បធម៌របស់ជាតិយើង។
នៅឆ្នាំនេះសហភាពសហព័ន្ធយុវជនកម្ពុជា មានផែនការនឹងរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្តឲ្យកាន់តែធំជាងឆ្នាំមុនទៅទៀត។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានធ្វើការកត់សំគាល់ថា នេះ សហភាពសហព័ន្ធយុវជនកម្ពុជាបានចូលរួមយ៉ាងសកម្ម ក្នុងសកម្មភាពសង្គមជាច្រើនដូចជាការបរិច្ចាគឈាម ការពិនិត្យសុខភាពជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ការចុះសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យ ការចុះជួយសង់ផ្ទះជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់ព្យុះ ការជ្រើសរើសសិស្សពូកែ ការផ្តល់អាហារូបករណ៍ ថ្នាក់ឧត្តមសិក្សា ការបញ្ចូនសិស្ស និស្សិតទៅចូលរួមសិក្ខាសាលាថ្នាក់ជាតិស្តីពីការតម្រង់ទិស យុវជនក្រោយបញ្ចប់មធ្យមសិក្សាទុតិយភូមិ ការរៀបចំការប្រកួតកីឡា ការរៀបចំពិធីដាំកូនឈើ ទស្សនកិច្ចសិក្សាស្វែងយល់ពីសាលាក្តីខ្មែរក្រហម និងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯកជាដើម។ ទាក់ទងនឹងការតំរង់ទិសការសិក្សារបស់យុវជនខ្មែរនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ បានមានប្រសាសន៍ផ្តល់ជាអនុសាសន៍ឲ្យសហភាពសហព័ន្ធយុវជនកម្ពុជា ជារួម និងដោយឡែកនៅទីស្នាក់ការសហភាពសហព័ន្ធយុវជនខេត្តតាកែវនេះ ត្រូវរៀបចំខ្លួនឲ្យក្លាយទៅជាមជ្ឈមណ្ឌលផ្តល់ព័ត៌មានអំពីតំរូវការនៃទីផ្សារការងារ និងតំរង់ទិសឲ្យយុវជនជ្រើសរើសការសិក្សាឲ្យចំគោលដៅ។
ជាមួយនឹងការវាយតម្លៃខ្ពស់អំពីតួនាទីយុវជនដែលមិនអាចកាត់ផ្តាច់បាន ក្នុងការចូលរួមកសាងសមិទ្ធផលធំៗ ដែលរាជរដ្ឋាភិបាលកន្លងមក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ថា ការចូលរួមរបស់ក្មួយៗមិនត្រឹមតែជាការចូលរួមចំណែកជា មួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការផ្តល់ឱកាសដ៏ល្អសម្រាប់ក្មួយៗក្នុងការពង្រឹងសមត្ថភាពរបស់ខ្លួន ដើម្បីក្លាយជាសរសរទ្រូងរបស់ប្រទេសជាតិ និងស័ក្តិសមជា «ទំពាំងស្នងឫស្សី» យ៉ាងពិតប្រាកដថែមទៀតផង។
ជាក់ស្តែងយុវជនត្រូវបានរាជរដ្ឋាភិបាលប្រគល់ភារកិច្ចយ៉ាងសំខាន់ ជាប្រវត្តិសាស្ត្រក្នុងក្របខណ្ឌនៃការអនុវត្តគោលនយោបាយចាស់សកម្មភាពថ្មី ដើម្បីវាស់វែងដីធ្លីចែកជូនបងប្អូនប្រជាពលរដ្ឋ។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន មានប្រសាសន៍បញ្ជាក់បន្ថែមថា កំណើនសេដ្ឋកិច្ច ការ អភិវឌ្ឍ និងសមិទ្ធផលធំៗទាំងឡាយនាពេលបច្ចុប្បន្នពិតជាមិនអាចសម្រេចបានទេ ប្រសិន បើគ្មានការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ជាពិសេសការដាក់ចេញនូវគោលនយោបាយបើកចំហរជើងមេឃនោះ។ សំខាន់ជាងនេះទៀត តាមរយៈនយោបាយឈ្នះ-ឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន កម្ពុជាទទួលបានសុខសន្តិភាពយ៉ាងពេញលេញនៅទូទាំងប្រទេស ដែលពុំធ្លាប់មានក្នុងរយៈកាលប្រមាណ ៥០០ ឆ្នាំចុងក្រោយនេះ។ សុខសន្តិភាព និងស្ថិរភាពនយោបាយ គឺជាមូលដ្ឋានគ្រឹះដ៏ចាំបាច់ សម្រាប់ធានាបាននូវការអភិវឌ្ឍលើគ្រប់វិស័យ និងសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា បើតាមប្រសាសន៍របស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ចំនួនទេសចរបរទេសចូលមកទស្សនាកម្ពុជា បានកើនឡើងជាលំដាប់ពីប្រមាណតែ ១២ ម៉ឺននាក់ប៉ុណ្ណោះនៅឆ្នាំ១៩៩៣ រហូតដល់ជាង ៤,២លាននាក់ នៅឆ្នាំ២០១៣ ជាមួយនឹងចំណូលក្នុងសរសៃឈាមសេដ្ឋកិច្ចជាតិប្រមាណ ២.៥៤៧លានដុល្លារ ដោយផ្តល់ការងារជូនប្រជាជនដោយផ្ទាល់ប្រមាណ ៤០ម៉ឺននាក់ និងដោយប្រយោលរាប់ម៉ឺននាក់ទៀត។ ក្នុងលក្ខខណ្ឌបច្ចុប្បន្ននេះ យើងរំពឹងថានឹងអាចទទួលបានភ្ញៀវទេសចរបរទេសរហូតដល់ប្រមាណ ៦,៥លាននាក់ នៅឆ្នាំ២០១៨ ជាមួយនឹងចំណូលក្នុងសរសៃឈាមសេដ្ឋកិច្ចជាតិប្រមាណ ៤.១០០លានដុល្លារ និងផ្តល់ការងារជូនប្រជាជនដោយផ្ទាល់ប្រមាណ ៦៥ ម៉ឺននាក់។
នៅក្នុងឆ្នាំ២០១១ កន្លងទៅរាជរដ្ឋាភិបាលបានអនុម័តគោលនយោបាយជាតិស្តីពីការ អភិវឌ្ឍយុវជនកម្ពុជា ក្នុងគោលបំណងជំរុញឲ្យគ្រប់ក្រសួង ស្ថាប័នសាធារណៈ ផ្នែកឯកជន អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិយកចិត្តទុកដាក់លើកកម្ពស់ការអភិវឌ្ឍយុវជន ដើម្បីឲ្យយុវជនគ្រប់រូប ជាពិសេសយុវជន ដែលបាត់បង់ឱកាសទទួលបាននូវការបណ្តុះបណ្តាលសមត្ថភាព និងជំនាញសម្រាប់រួមចំណែកក្នុងដំណើរការអភិវឌ្ឍប្រទេសជាតិ។
លោក សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនខេត្តតាកែវ បានមានប្រសាសន៍ឲ្យដឹងថា ទីស្នាក់ការថ្មី របស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ ដែលស្ថិតនៅក្នុងសង្កាត់រកាក្នុង ក្រុងដូនកែវ គឺមានបំពាក់ទៅដោយសំភារៈការិយាល័យ កុំព្យូទ័រ និងមានប្រព័ន្ធអ៊ិនធើណេត ដែលអាចឲ្យយុវជនធ្វើការងារ និងធ្វើការសិក្សាស្រាវជ្រាវបាន។
លោក សុខពុទ្ធិវុធ និងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនជាតិកម្ពុជា បានអះអាងថា យុវជនជំនាន់ក្រោយប្តេជ្ញារៀនសូត្រតាម និងដាច់ខាតការពារសមិទ្ទិផល និងកេរ្តិ៍មរតក ដែលយុវជនជំនាន់មុនបានកសាង និងបន្សល់ទុកឲ្យដែលរួមមាន៖ សុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍន៍៕
បទវិចារណកថា ៖ បាតុកម្ម គឺជាការបំផ្លាញការចរចា វាមិនមែនជាដំណោះស្រាយឡើយ
អត្ថបទដោយ៖ លី គាំ
ដើម្បីបានសម្រេចគោលបំណងអ្វីមួយរបស់ក្រុមអ្នកតវ៉ា
ទាំងអ្នកនយោបាយក្តី ទាំងការតវ៉ារបស់ប្រជាពលរដ្ឋ និងកម្មករក្តី គឺក្រុមអ្នកតវ៉ាតែងតែចង់បានប្រៀបឈ្នះលើដៃគូម្ខាងទៀត។
ទម្លាប់នេះ
ត្រូវបានគណបក្សប្រឆាំងធ្វើឡើងតាមរយៈការធ្វើបាតុកម្ម កូដកម្ម និងបានជ្រុលជ្រួសរហូតកើតមានកុប្បកម្មទៀតផងនាពេលកន្លងមក
ដើម្បីដាក់សម្ពាធទៅលើរាជរដ្ឋាភិបាល ជាពិសេស
លើគណបក្សប្រជាជនកម្ពុជា ប៉ុន្តែ ជាលទ្ធផលចុងក្រោយ គណបក្សប្រឆាំងតែងតែទទួលបរាជ័យជាបន្តបន្ទាប់ ដូច្នេះមានតែការចរចាដោយសន្តិវិធី
និងផ្អែកលើគោលការណ៍ច្បាប់តែប៉ុណ្ណោះទើបជាដំណោះស្រាយប្រកបដោយសុខដុមនីកម្មទាំងអស់គ្នា។
យ៉ាងណាមិញ
ភាពជាដៃគូរសន្ទនា និងការចរចាប្រកបដោយសុឆន្ទៈ
គឺទាមទារឱ្យភាគីចរចាទាំងអស់ត្រូវតែដម្កល់ផលប្រយោជន៍រួមជាធំ
ដែលមិនអាចគិតតែការដាក់គំនាបលើភាគីម្ខាងទៀត
តាមរយៈការពង្រីកបន្ថែមបញ្ហាថ្មីៗ
បង្កើតជាឧបសគ្គបំផ្លាញដល់ការចរចានោះឡើយ។
បើក្រឡេកមកមើលបញ្ហាបច្ចុប្បន្នភាពនៃស្ថានការណ៍នយោបាយនៅកម្ពុជា
គឺគណបក្សទាំងពីរ
មិនត្រូវដាក់លក្ខខណ្ឌដ៏ហួសហេតុដាក់បន្ទុកលើគ្នា
រហូតនាំឱ្យមានភាពជាប់គាំងឡើយ។
ប៉ុន្តែ
វិធីគំរាមបែបកាត់ផ្តាច់ផ្លូវចរចានេះ ត្រូវបាន លោក សម រង្ស៊ី
ប្រធានគណបក្សសង្រ្គោះជាតិយកមកអនុវត្តជាមួយគណបក្សប្រជាជនកម្ពុជា
និងបានគំរាមធ្វើបាតុកម្មជាថ្មី ក្នុងខណៈដែលការចរចាមិនទាន់ដល់ទីបញ្ចប់នៅឡើយនោះ។
ការផ្លាស់ប្តូរជំហរដ៏ឆាប់រហ័សនេះ គឺគ្មានអ្វីក្រៅពីការដាក់សម្ពាធថ្មីៗបន្ថែមដល់គណបក្សប្រជាជនកម្ពុជា
ដើម្បីជាថ្នូរជាមួយនឹងការតថ្លៃតំណែងផ្សេងៗតែប៉ុណ្ណោះ។
ការធ្វើបាតុកម្ម
កូដកម្ម នាពេលកន្លងមក បានបង្កនូវការរាំងស្ទះ និងរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
និងនាំឱ្យមានការប៉ះពាល់ដល់សន្តិសុខ បរិយាកាសនយោបាយសង្គម សេដ្ឋកិច្ចជាខ្លាំង។
ជាក់ស្តែង ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញទើបតែមាននូវសេចក្តីរីករាយសប្បាយចិត្តជាថ្មី
និងមានដំណើរការរកស៊ីជាប្រក្រតីឡើងវិញនាពេលចុងក្រោយនេះប៉ុណ្ណោះ ក្រោយពេលដែលសមត្ថកិច្ចរាជរដ្ឋាភិបាលបានរៀបចំចាត់វិធានការណ៍លើក្រុមអនាធិបតេយ្យ
ឬបាតុករជ្រុលនិយមនៅទីលានប្រជាធិបតេយ្យ ដោយបង្រ្កាបទៅលើក្រុមតវ៉ាបំពានច្បាប់របស់គណបក្សសង្រ្គោះជាតិ
នាថ្ងៃទី០៤ ខែមករាឆ្នាំ២០១៤ កន្លងមក។
ប៉ុន្តែភាពស្រអាប់នេះបានកើតមានឡើងវិញដោយសារលោក
សម រង្ស៊ី បានប្រកាសកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៤
នៅក្នុងការជួបជុំគ្នាមួយនៅឯឃុំអូរាំងឪ ខេត្តត្បូងឃ្មុំ ប្រាប់ប្រជាពលរដ្ឋនៅទីនោះថា
« នឹងឈប់ចរចាជាមួយបក្សកាន់អំណាច» ដោយលោក សម រង្ស៊ី បានចោទប្រកាន់ថា គណបក្សប្រជាជនកម្ពុជា
គ្មានឆន្ទៈស្មោះត្រង់ណាមួយដែលចង់ឲ្យមានកំណែទម្រង់ស្ថាប័នការបោះឆ្នោតនោះទេ
និងបានលើកឡើងបន្ថែមទៀតថា « ជម្រើសរបស់គណបក្សសង្រ្គោះជាតិ
គឺគ្មានអ្វីក្រៅពីបាតុកម្មនោះឡើយ»។
យោងតាមសេចក្តីប្រកាសរួម
រវាងក្រុមការងារគណបក្សប្រជាជនកម្ពុជា និងក្រុមការងារគណបក្សសង្រ្គោះជាតិ ដែលបានជួបចរចាគ្នានៅឯវិមានព្រឹទ្ធសភា
នាថ្ងៃទី១៨ ខែ កុម្ភៈ ឆ្នាំ២០១៤ នៅចំណុច២ បានចែងថាៈ
ដើម្បីរៀបចំក្របខណ្ឌការបោះឆ្នោតនេះ គណៈកម្មការចម្រុះត្រូវរៀបចំឲ្យមានសិក្ខាសាលាជាតិមួយ ដើម្បីបើកទូលាយ
ឲ្យមានការចូលរួមយោបល់ និងអនុសាសន៍នានាពីសំណាក់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ រួមទាំងដៃគូអភិវឌ្ឍន៍
គណបក្សនយោបាយដែលបានចុះបញ្ជី សង្គមស៊ីវិលដែលមានជំនាញលើការបោះឆ្នោតព្រមទាំងតួអង្គពាក់ព័ន្ធ។
ទន្ទឹមនេះត្រូវបង្កលក្ខណៈឲ្យមានការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការផ្តល់មតិយោបល់សម្រាប់ការកែទម្រង់ការបោះឆ្នោត
ជាអាទិ៍ តាមរយៈវេទិការសាធារណៈ ហើយកិច្ចព្រមព្រៀងនេះបានចុះហត្ថលេខាដោយតំណាងគណបក្សនយោបាយទាំងពីរ។
សួរថា
តើគណបក្សសង្រ្គោះជាតិមានឆន្ទៈស្មោះត្រង់ឬទេ? ចំលើយពិតនោះ គឺគ្មានទេ
នៅដើមខែមីនា ឆ្នាំ២០១៤ គណបក្សសង្រ្គោះជាតិចូលរួមបើកសិក្ខាសាលាមួយនៅសណ្ឋាគារImperial ភ្នំពេញ គឺគណបក្សសង្គ្រោះជាតិបានធ្វើឡើងដោយប្រញ៉ាប់ប្រញាល់បំផុត
ពីព្រោះតែគេបានបញ្ចុះបញ្ចូលដោយជោគជ័យជាមួយអង្គការសង្គមស៊ីវិលមួយចំនួន
ដែលជាដៃគូររបស់គេ ដើម្បីការចូលរួមក្នុងវេទិកានោះ
ដែលសម្ព័ន្ធអង្គការទាំងនោះហើយធ្លាប់បានធ្វើរបាយការណ៍បំភ្លើស
ស្តីពី ដំណើរការបោះឆ្នោតនៅកម្ពុជានាពេលកន្លងមក។
ក្នុងពេលកំពុងចរចា បែរជាភាគីម្ខាងចេញមកស្រែកទាំងទទឹងទិស
ថា ឈប់ចរចា និង ប្រកាសធ្វើបាតុកម្មទៅវិញបែបនេះ
គឺមានតែលោក សម រង្ស៊ី និងក្រុមរបស់ខ្លួនតែប៉ុណ្ណោះដែលរំលោភលើឆន្ទៈរបស់ប្រជាពលរដ្ឋ
ហើយដែលត្រូវបានជួយបន្ទរដោយសម្ព័ន្ធអង្គការមួយចំនួនជាបក្ខពួក។
ដូច្នេះ
ការចរចាដើម្បីផលប្រយោជន៍ជាតិ គឺមិនត្រូវធ្វើឡើងដោយកំហឹង
ឬដោយចិត្តរវើរវាយតាមអារម្មណ៍ ឬក៏បង្កើតបញ្ហាថ្មីៗ ដាក់គំនាបលើដៃគូចរចានោះឡើយ។
ការផ្តាច់ផ្លូវចរចា គឺជាការបំផ្លាញគោលការណ៍ឯកភាពជាតិ និងជាការបង្ហាញនូវចេតនាប៉ុនប៉ងដើរចេញពីរង្វង់ច្បាប់ គឺមានតម្លៃស្មើនឹងការបិទដង្ហើមខ្លួនឯង
ពីព្រោះគណបក្សប្រជាជនកម្ពុជាជាគណបក្សឈ្នះឆ្នោត មិនមែនជាចំណាប់ខ្លាំងរបស់អ្នកចាញ់ឆ្នោតនោះឡើយ។
ម៉្យាងវិញទៀត
ការប្រកាសជំហរជាថ្មីតាមរយៈព្រមានធ្វើបាតុកម្មដើម្បីដាក់សម្ពាធលើគណបក្សនយោបាយម្ខាងទៀតដែលរឹងមាំជាគណបក្សខ្លួន
គឺមិនមែនជាជំហានត្រឹមត្រូវក្នុងការបញ្ចប់បញ្ហាដើម្បីបំរើផលប្រយោជន៍រួមរបស់ជាតិឡើយ។
គណបក្សសង្គ្រោះជាតិ គួរផ្លាស់ប្តូរឥរិយាបទនេះ
បើសិនជាស្មោះត្រង់ជាមួយប្រជាពលរដ្ឋម្ចាស់ឆ្នោតមែននោះ៕
Subscribe to:
Posts (Atom)