Monday, November 27, 2023

ទស្សនាទិដ្ឋភាពពេលរាត្រីថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក ! 

ទិដ្ឋភាពនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នៅរាជធានីភ្នំពេញ នាពេលរាត្រីថ្ងៃទី២នេះ គឺមានប្រជាពលរដ្ឋ ភ្ញៀវជាតិ ភ្ញៀវអន្តរជាតិយ៉ាងច្រើនកុះករ កំពុងដើរកម្សាន្ត ទស្សនា ការបណ្ដែតប្រទីបដ៏ស្រស់ស្អាត ជាមួយការរំលេចភ្លើងពណ៌ចំរុះ ការបាញ់កាំជ្រួច ដ៏ជាទីគយគន់ ជាមួយការប្រគុំតន្ត្រី រួមនឹងការតាំងពិពរណ៌ផលិតរបស់បណ្ដាក្រុមហ៊ុនតូចធំជាច្រើន។ 

ទិដ្ឋភាពដ៏ស្រស់ស្អាត និងភាពរីករាយរបស់ប្រជាពលរដ្ឋ ភ្ញៀវជាតិ ភ្ញៀវអន្តរជាតិ ទាំងនេះអាចកើតមានទៅបាន គឺដោយសារកម្ពុជាមានសុខសន្តិភាពពេញលេញ៕