Wednesday, April 30, 2014
មន្ត្រីជាន់ខ្ពស់ UN គាំទ្រយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា
ឯកឧត្តម ហាវលៀង ស៊ូ (Haoliang Xu) ឧបការីអគ្គលេខាធិការ អង្គការ សហប្រជាជាតិ និងជានាយកការិយាល័យប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក បានជម្រាបជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថា ឯកឧត្តម និងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) មានមោទនភាពណាស់ ដែលបានធ្វើជាដៃគូ ជាមួយរាជរដ្ឋាភិបាលកម្ពុជា និងត្រៀមជានិច្ច ដើម្បីគាំទ្រទៅដល់យុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រី បានឱ្យដឹងថា ក្នុងឱកាសប្រាស្រ័យការងារ ជាមួយសម្ដេចតេជោនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៤នេះ ឯកឧត្តម ហាវលៀង ស៊ូ (Haoliang Xu) បានមានប្រសាសន៍ឲ្យដឹងថា ឯកឧត្តមបានមកកាន់ព្រះរាជាណាចក្រកម្ពុជា កាលពី១០ឆ្នាំមុន, នៅពេលនេះ ឯកឧត្តមបានមើលឃើញថា កម្ពុជាមានការអភិវឌ្ឍយ៉ាងខ្លាំងបំផុត ហើយតាមរយៈរបាយការណ៍ ដែលឯកឧត្តមបានអានកន្លងមក ក៏បានឆ្លុះបញ្ចាំងផងដែរ ពីការរីកចម្រើន និងការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជា។ ឯកឧត្តម ស៊ូ បានបញ្ជាក់ថា ការរីកចម្រើន និងការអភិវឌ្ឍនេះ គឺមានសហគមន៍អន្តរជាតិធ្វើជាសាក្សី ហើយសម្រាប់រូបឯកឧត្តមផ្ទាល់ និងកម្មវិធីអភិវឌ្ឍអង្គការសហប្រជាជាតិ (UNDP) មានមោទនភាពណាស់ ដែលបានធ្វើជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា ហើយត្រៀមជានិច្ចដើម្បីគាំទ្រទៅដល់យុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តម ហាវលៀង ស៊ូ (Haoliang Xu) បានជម្រាបសម្ដេចតេជោទៀតថា លោកធ្វើដំណើរមកកាន់កម្ពុជានៅពេលនេះ គឺដើម្បីពិនិត្យមើលការងារពាក់កណ្តាលអាណត្តិរបស់ កម្មវិធីអភិវឌ្ឍអង្គការសហប្រជាជាតិ ដែលពាក់ព័ន្ធទៅនឹងវឌ្ឍនភាព និងការប្រឈម ក៏ដូចជាធ្វើយ៉ាងណារៀបចំផែនការឱ្យមានសង្គតិភាព ជាមួយនឹងផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្តែងនូវសេចក្តីរីករាយចំពោះប្រសាសន៍របស់ឯកឧត្តម ហាវលៀង ស៊ូ (Haoliang Xu) ដែលបានលើកឡើងថា អង្គការសហប្រជាជាតិ ជាដៃគូអភិវឌ្ឍន៍ជាមួយកម្ពុជា ពិសេសចំពោះការលើកឡើងថា រៀបចំផែនការឱ្យមានសង្គតិភាពជាមួយនឹងផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសយុទ្ធសាស្ត្រចតុកោណ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍រំលឹកអំពីកិច្ចការដែលរាជរដ្ឋាភិបាលកម្ពុជា បានធ្វើក្នុងកំណែទម្រង់ឡូត៍នេសាទនិងកំណែទម្រង់ដីធ្លី។ នៅក្នុងកំណែទម្រង់ដីធ្លី សម្តេចតេជោបានគូសបញ្ជាក់ថា មានបញ្ហាប្រឈមចំនួន៤ ដែលដៃគូអភិវឌ្ឍន៍ គប្បីមានការពិចារណា ដើម្បីសហការគាំទ្រ ទៅដល់ការតាំងទីលំនៅថ្មីរបស់ពលរដ្ឋបន្ទាប់ពីទទួលបានប័ណ្ណកម្មសិទ្ធិ ដោយសារទីតាំងថ្មីនោះ នៅមានកង្វះ ផ្លូវថ្នល់ ទឹកស្អាត មណ្ឌលសុខភាព និងសាលារៀន៕
សម្តេចតេជោរីករាយនិងស្វាគមន៍ចំពោះដំណើរការរបស់រោងចក្រ Minibea ជប៉ុននៅកម្ពុជា
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានសម្តែងនូវការរីករាយ និងស្វាគមន៍ចំពោះដំណើរការរីកចម្រើន ក្នុងការផលិត និងបង្កើននូវផលិតផលថ្មីរបស់រោចក្រ Minibea នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសអនុញ្ញាតឲ្យលោក Yoshihisa Kainuma ប្រធានក្រុមហ៊ុន Minibea មកពីប្រទេសជប៉ុន ចូលជួបសម្ដែងការគួរសមនារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៤នៅវិមានសន្តិភាព សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសម្ដែងនូវការរីករាយជាមួយនឹងវឌ្ឍនភាពរបស់រោងចក្រ Minibea ដោយសម្តេចបានមានប្រសាសន៍បញ្ជាក់ថា ការបញ្ជាទិញបន្ថែមពីរោងចក្រនោះគឺឆ្លុះបញ្ចាំងអំពីជំនឿទុកចិត្ត ទៅលើរោងចក្រនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ម្យ៉ាងទៀតការវិលត្រឡប់មកជាមួយនឹងបុគ្គលិក កម្មករថែមទៀតមកបម្រើការងារនៅក្នុងរោងចក្រនោះ ក៏ជាការឆ្លុះបញ្ចាំងនៃជំនឿទុកចិត្តមកលើរោងចក្រផងដែរ។
តាមរយៈឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោបានឲ្យដឹងថា លោក Kainuma បានជម្រាបជូនសម្ដេចតេជោអំពីវឌ្ឍនភាពនៃរោងចក្រ Minibea នៅកម្ពុជា ដែលបានបើកឲ្យដំណើរការកាលពីខែធ្នូឆ្នាំ២០១១ កន្លងមកនេះ ។ រយៈពេល២ឆ្នាំ ៦ខែកន្លងមក រោងចក្របានទទួលកម្មករចំនួន ៥០០០នាក់ និងនៅខែមិថុនាខាងមុខនេះនឹងឈានដល់ទទួលកម្មករចំនួន ៦០០០នាក់ ដើម្បីបម្រើការងារនៅក្នុងរោងចក្រនេះ ។ លោកក៏បានជម្រាបជូនព័ត៌មានល្អជូនសម្ដេចតេជោថា ក្នុងឆ្នាំនេះរោងចក្ររបស់ក្រុមហ៊ុនបានទទួលការបញ្ជាទិញបន្ថែមទៀត ដែលក្នុងបញ្ហានេះបុគ្គលិកបម្រើការងារក្នុងរោងចក្រនឹងមានការកើនឡើង។
លោក Kainuma ប្រធានក្រុមហ៊ុន Minibea ក៏បង្ហាញនូវសេចក្តីរីករាយផងដែរ ដោយសារកាលពីបុណ្យឆ្នាំកន្លងទៅនេះ បុគ្គលិក កម្មករ បានវិលទៅផ្ទះវិញដើម្បីចូលរួមពិធីបុណ្យចូលឆ្នាំរបស់ជាតិ ហើយនៅពេលត្រឡប់មកវិញបាននាំមកនូវកម្មករ បុគ្គលិកដទៃទៀតមកដាក់ពាក្យបម្រើការងារនៅក្នុងរោចក្រផងដែរ ដែលនេះជាសក្ខីភាពឆ្លុះបញ្ចាំងនូវការពេញចិត្តរបស់បុគ្គលិកក្នុងការបម្រើការងារនៅក្នុងរោងចក្រ Minibea។ លោកប្រធានក្រុមហ៊ុនក៏បានជម្រាបជូនសម្ដេចតេជោផងដែរអំពីគម្រោងថ្មីរបស់ក្រុមហ៊ុនដែលនឹងផលិតភ្លើង LED សម្រាប់ប្រើប្រាស់នៅក្នុងទីធ្លាសាធារណៈផង នៅក្នុងអាយហ្វូនផង ក៏ដូចជាសម្រាប់កាមេរ៉ាសុវត្ថិភាពផងដែរ។
ពាក់ព័ន្ធនឹងគម្រោងថ្មីរបស់រោងចក្រ Minibea សម្ដេចតេជោនាយករដ្ឋមន្ត្រីបានស្វាគមន៍នឹងគម្រោងថ្មីដែលក្រុមហ៊ុនទើបរកឃើញ និងត្រៀមនឹងផលិត ដោយសម្តេចបានចាត់ទុកថា ផលិតផលថ្មីនេះនឹងជួយដល់ការកាត់បន្ថយការប្រើប្រាស់អគ្គិសនីផងដែរ៕
Tuesday, April 29, 2014
សម្តេចតេជោ៖ គ្មានបញ្ញត្តិច្បាប់ណាតម្រូវឲ្យបញ្ជូនសេចក្តីព្រាងច្បាប់ទៅអ្នកណាផ្សេង ក្រៅពីរដ្ឋាភិបាល និងរដ្ឋសភានោះទេ
ថ្លែងនៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៤នេះ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភីនៃសកលវិទ្យាល័យអាស៊ីអឺរ៉ុបចំនួន ១.៨២៣នាក់ ដែលបានបញ្ចប់ការ សិក្សា ក្នុងឆ្នាំសិក្សា២០១១-២០១២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍បង្ហាញពីដំណើរការជាធម្មតានៃជីវភាពប្រជាពលរដ្ឋក្នុងសង្គមកម្ពុជា និងការងារដោយរលូនរបស់រាជរដ្ឋាភិបាល ទាំងការងារ នយោបាយ សេដ្ឋកិច្ច ជាពិសេសនៅក្នុងឱកាសប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិកន្លងទៅថ្មីៗនេះ។
សម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា “ដំណើរការធម្មតាទាំងអស់ ចូលឆ្នាំចូលអ៊ីចឹង!... អ្នកណាចង់នៅចូល ក្នុងស្រុកក៏ចូលទៅ អ្នកណាគេចេញទៅក្រៅប្រទេសក៏ទៅ!... អ្នកណាទៅលេងសៀមរាប ក៏ទៅៗ អ្នក ណាទៅលេងក្រុងព្រះសីហនុក៏ទៅៗ អ្នក ណាទៅរតនគិរីក៏ទៅៗ រឿងវាតែប៉ុនហ្នឹង!”។
បើទោះជាយ៉ាងណាក៏ដោយ ដើម្បីធានាឲ្យដំណើរការជាធម្មតារបស់ជីវភាពសង្គម ក៏ដូចជាការងាររបស់មន្ត្រីរាជការក្នុងស្ថាប័នរដ្ឋ សម្ដេចតេជោបានក្រើនរំលឹកជាថ្មីម្ដងទៀត ឱ្យថ្នាក់ដឹកនាំស្ថាប័នរបស់រាជរដ្ឋាភិបាលយកចិត្តទុកដាក់ចំពោះ ការបើកប្រាក់ខែ របស់មន្ត្រីរាជការឱ្យបាននៅក្នុងខែនីមួយៗ ដោយមិនឱ្យការបើកប្រាក់ខែ ហួសទៅដល់ ៤០ថ្ងៃ ៥០ថ្ងៃ ឬ៦០ថ្ងៃ ដូចមុនទៀតនោះទេ។ សម្ដេចតេជោមានប្រសាសន៍ថា៖ “ប្រាក់ខែរបស់យើងវាមិនច្រើនទេ ប៉ុន្តែបើបើកទាន់ពេលវាក៏សម្រួលរឿងច្រើនដែរ ហើយរឿងហ្នឹងក្រសួងមុខងារសាធារណៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមឱ្យជាប់! ខ្ញុំអត់ឱ្យរឿងនេះមួយរបូតទេ របូតរឿងហ្នឹង ទទួលខុសត្រូវដោយរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, អត់ឱ្យរបូតបានទេ!...”។ សម្ដេចបន្តថា “មួយខែមាន តែ៣០ថ្ងៃ ឬ ៣១ថ្ងៃ តែប៉ុនហ្នឹង អត់មាន ១ខែ ៤០ថ្ងៃ ៥០ថ្ងៃ ៦០ថ្ងៃ ដូចកាលពីពេលមុនទេ សុំបញ្ជាក់! សូមឱ្យដំណើរការវាទៅទាំងអស់។
ពាក់ព័ន្ធដល់ការចរចាជាមួយបក្សប្រឆាំងសម្ដេចតេជោបានមានប្រសាសន៍បញ្ជាក់ថា “និយាយម្ដងអីចេះ ម្ដងអីចុះ ខ្ញុំអត់និយាយរឿងនយោបាយទេ ខ្ជិល! ទុកមួយកន្លែងទៅ! កុំខ្វល់ពេក!...”។ “អីចឹង ទេដំណើរការធម្មតា វាអត់មានអី ព្រោះសង្គមប្រជាធិបតេយ្យ! ហើយនៅលើលោកិយ៍នេះ វាអត់មានអ្វីដែលដូចគ្នាទាំងអស់ទេ វាមានអ្នកខ្លះ គេសប្បាយទៅអ្នក ខ្លះគេយំទៅ ប៉ុន្តែធ្វើម៉េចឱ្យអ្នកសប្បាយ នោះ វាច្រើនជាងអ្នកយំ នោះវាចប់រឿងហើយ!... កុំខ្វល់ច្រើននិយាយតទៅវានាំបង្កើតរឿងតភាគ អីចឹងខ្ជិលនិយាយ!...”។ សម្ដេចតេជោបានមានប្រសាសន៍ឲ្យដឹងដែរថា “១៨ ឧសភា បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ខេត្ត ស្រុក ខ័ណ្ឌ ក្រុងបោះទៅ! អាហ្នឹងធម្មតា!គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោតគេធ្វើការធម្មតារបស់គេទៅបក្សនយោបាយនានា រហូតដល់៥ ចុះឈ្មោះបោះឆ្នោតធម្មតា តើវាមានអីខុសធម្មតាឥឡូវហ្នឹង? វាខុសតែអ្នកដែលធ្វើខ្លួនឯង ឱ្យខុសនោះ តើ!, ឧទាហរណ៍ គេចូលសាលា ឯងអត់ ចូលសាលា អីចឹងចាប់បង្ខំឱ្យអ្នកចូលសាលា ធ្វើតាមខ្លួនមិនចូលសាលាដែរ?... តែគេ ចូលសាលា, ចូលសាលាហើយអ្នកមិន ចូលសាលា វានៅក្រៅសាលាហើយ វាចប់ ត្រឹមប៉ុណ្ណឹង!, ឱ្យយើងចូលសាលា ហើយ អត់រៀន ដើម្បីរង់ចាំអ្នកនៅក្រៅសាលា អ្នកណាធ្វើកើត ធ្វើវាមិនកើត ហើយមក បន្ទោសគេ!... ទៅហើយ!...”។
ទាក់ទងទៅនឹងដំណើរទស្សនកិច្ចជាផ្លូវការ និងជាប្រវត្តិសាស្រ្តទៅកាន់អាស៊ែបៃ ហ្សង់ និងបេឡារុសកាលពីពេលថ្មីៗនេះ សម្តេចតេជោថ្លែងថា ដំណើរទស្សនកិច្ចនេះគឺ មានគោលដៅលក់ទំនិញកម្ពុជាឲ្យគេ ដែលជាបញ្ហាធំ និងមានគោលដៅទិញទំនិញពីគេ មកវិញដែលមានតម្លៃថោកផងដែរ ។ សម្តេចតេជោមានប្រសាសន៍ថា រឿងនយោបាយជា រឿងមួយ ប៉ុន្តែការយកការទូតផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ជាដើម ហើយការទូតបច្ចុប្បន្នគឺជាការទូតសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ហើយ យកបញ្ហាសេដ្ឋកិច្ចទៅពង្រឹងលើបញ្ហានយោបាយ។
សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានមានប្រសាសន៍ផ្ដាំផ្ញើខ្លះទៅអ្នកច្បាប់ និងអង្គការក្រៅរដ្ឋាភិបាលសង្គមស៊ីវិលមួយចំនួន ដែលបានរិះគន់ចំពោះរាជរដ្ឋាភិបាល ដែលបានអនុម័តសេចក្ដីព្រាងច្បាប់ចំនួនបី ដែលរៀបចំដោយក្រសួងយុត្តិធម៌ ថាមិនបានបញ្ជូនសេចក្ដីព្រាងច្បាប់ទាំងនោះ ឱ្យសង្គមស៊ីវិល ដើម្បីបានផ្លាស់ប្ដូរយោបល់ជាមួយពលរដ្ឋនោះផងថា វាគ្មានច្បាប់ណាដែលចែងថាឲ្យបញ្ជូនសេចក្តីព្រាងច្បាប់ទៅសង្គមស៊ីវិលត្រួតពិនិត្យនោះទេ គឺមានតែបញ្ជូនឲ្យរដ្ឋសភាអនុម័ត។
សម្ដេចតេជោបានមានប្រសាសន៍ថា “បញ្ញត្តិច្បាប់ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ គឺមិនអនុញ្ញាតឱ្យយើងទៅប្រគល់ឱ្យអ្នកណាក្រៅតែពី៖ អ្នកធ្វើសេចក្ដីព្រាងច្បាប់ ហើយគេបញ្ជូនមកគណៈរដ្ឋមន្ត្រី, គណៈរដ្ឋមន្ត្រី មានកន្លែងសម្រាប់បញ្ជូន គឺសភា! គេអត់ប្រាប់ថា ទៅអង្គការក្រៅរដ្ឋាភិបាល លោកនេះទេ, អត់ប្រាប់ទេ! សូមកុំអាល ទារសិទ្ធិហួស!...” “សុំអស់លោកខ្លះមេត្តា ចេះខ្មាសអៀន កុំទាមទារយកកិច្ចការរបស់គេទៅធ្វើ!... រួចច្បាប់នោះ សួរថាអនុម័តបានទេ? លើកលែងតែអត់មានកូរ៉ុមប្រជុំ តែមានកូរ៉ុមប្រជុំសំឡេងអនុម័តគ្រប់គ្រាន់គេ ធ្វើហើយ កុំឆ្ងល់ពេក!”។
សូមបញ្ជាក់ថា និស្សិតជ័យលាភី ថ្នាក់ បរិញ្ញាបត្ររង, បរិញ្ញាបត្រ និងបរិញ្ញាបត្រ ជាន់ខ្ពស់ នៃសាកលវិទ្យាល័យអាស៊ី អឺរ៉ុប ចំនួន ១.៨២៣នាក់ ដែលបានបញ្ចប់ការ សិក្សា ក្នុងឆ្នាំសិក្សា២០១១-២០១២ បានទទួលសញ្ញាបត្រក្រោមអធិបតីភាព សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតលោក ឌួង លាង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុបបានឱ្យដឹងថា ក្នុងចំណោមនិស្សិតជ័យលាភី ដែលត្រូវទទួលសញ្ញាបត្រនេះក៏មាននិស្សិត អាហារូបករណ៍ របស់សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិតចំនួន ៥២នាក់ ផងដែរ។
ព្រមជាមួយ សេចក្ដីរីករាយសាទរ និង សរសើរចំពោះនិស្សិតជាជ័យលាភី ក៏ដូច ជា ការប្រឹងប្រែងរួមគ្នា ដែលធ្វើឱ្យវិស័យ អប់រំកម្ពុជា បានរីកចម្រើននោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើ ដល់គ្រប់គ្រឹះស្ថាន អប់រំទាំងរបស់រដ្ឋ និងឯកជនឱ្យបន្ត ការយកចិត្តទុកដាក់លើការពង្រឹងគុណភាពអប់រំ ឱ្យបានកាន់តែប្រសើរឡើងថែមទៀត៕
សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ ថា ខ្ញុំសូមថ្លែងនូវការអបអរសាទរចំពោះជ័យលាភី ដែលទទួលសញ្ញាបត្រ នៅថ្ងៃនេះ ប៉ុន្តែសូមនិស្សិតទាំងអស់ចាំថា ការសិក្សារបស់យើងមិនបញ្ចប់ត្រឹមថ្ងៃដែល យើងទទួលសញ្ញាបត្រនាថ្ងៃនេះទេ និស្សិតទាំងអស់ត្រូវបន្តទៅ ទៀតនៅក្នុងការសិក្សា របស់យើង ។ សម្តេចតេជោមានប្រសាសន៍ថា គ្មានអ្នកណាមួយសិក្សាដោយចប់ថ្នាក់ បណ្ឌិតហើយ រួចហើយនិយាយថា ចប់នោះ មិនមែនអញ្ចឹងទេ ហើយក៏សូម កុំនិយាយថា ខ្លួនធ្វើរដ្ឋមន្រ្តី ធ្វើនាយករដ្ឋមន្រ្តី ឬឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី ខ្លួនចេះអស់ហើយ មិន ចាំបាច់អ្នកណាប្រាប់នោះទេ ។
សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា យើងទាំងអស់គ្នាត្រូវរៀនមិនឈប់ ហើយ មនុស្សតែចូលក្នុងកម្រិតអភិរក្សហើយគ្រោះថ្នាក់ខ្លាំងណាស់ ។ យើងកុំភ្លេចថា សភាព ការណ៍ចេះតែវិវត្តន៍ ដែលតម្រូវឲ្យយើងតាមសភាពការណ៍នោះឲ្យជាប់ ។ ឥឡូវនេះ សម្ភារ ទំនើបណាស់ ប៉ុន្តែបើមនុស្សមិន ទំនើបក៏មិនដឹងធ្វើដូចម្តេចដែរ ។
សម្តេចតេជោក៏បានអបអរសាទរការសរសើរចំពោះជ័យលាភី និងបានជំរុញដល់ គ្រប់គ្រឹះស្ថានអប់រំទាំងអស់ ទាំងគ្រឹះស្ថានអប់រំរបស់រដ្ឋ និងឯកជនត្រូវបន្តការយកចិត្តទុក ដាក់ពង្រឹងពីបញ្ហាគុណភាពអប់រំនេះឲ្យបានកាន់តែប្រសើរឡើងថែមទៀតផងដែរ។សម្តេច តេជោនាយករដ្ឋ មន្ត្រីបានយកឱកាសនេះ លើកឡើងពីកិច្ចការនានាជាច្រើនដែលសម្តេច កំពុងបន្តយកចិត្តទុកដាក់គិតគូនិង ចុះហត្ថលេខាលើ ឯកសារជាច្រើន ជាពិសេសការ ប្រគល់ប័ណ្ណកម្មសិទ្ធិ ដែលកំពុងវាស់វែងដីធ្លីក្នុងក្របខណ្ឌនៃគោលនយោបាយចាស់ សកម្មភាពថ្មី លើវិស័យដីធ្លី ដែលមាននិស្សិតអាស៊ី អ៊ឺរ៉ុបក៏បានចូលរួមនោះ៕
ឯកឧត្តម យឹម ណុលឡា អញ្ជើញជាអធិបតីបើកសន្និសីទ្ធអន្តរជាតិស្តីពីការអភិវឌ្ឍន៍វិស័យអប់រំអ៊ីស្លាម និងសេដ្ឋកិច្ច
នៅសណ្ឋាគារភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៤ ឯកឧត្តម យឹម ណុលឡា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានអញ្ជើញធ្វើជាអធិបតីក្នុងពិធីបើកសន្និសីទ្ធអន្តរជាតិស្តីពីការអភិវឌ្ឍន៍វិស័យអប់រំអ៊ីស្លាម និងសេដ្ឋកិច្ច និងពិធីចុះហត្ថលេខាសាងសង់មហាវិទ្យាល័យសិក្សាអ៊ីស្លាមមួយនៅក្នុងខេត្តត្បូងឃ្មុំ។
លោក មូហាំម៉ាត់ ហ្វារឹតហូសេន ប្រធានប្រតិបត្តិក្រុមប្រឹក្សាអ៊ីស្លាមអភិវឌ្ឍន៍កម្ពុជា ដែលជាអ្នករៀបចំសន្និសីទ្ធបានឲ្យដឹងថា សន្និសីទ្ធអន្តរជាតិដែលរៀបចំឡើងក្រោមប្រធានបទ អភិវឌ្ឍន៍វិស័យអប់រំអ៊ីស្លាម និងសេដ្ឋកិច្ច ដែលមានភ្ញៀវចំនួន ២០០នាក់ចូលរួម ក្នុងនោះភ្ញៀវអន្តរជាតិចំនួន៥០រូប រួមមាន តំណាងទូតគុយវែត និងម៉ាឡេស៊ីប្រចាំនៅកម្ពុជា និងតំណាងអង្គការអ៊ីស្លាមអន្តរជាតិផ្សេងទៀតផងនោះ មានគោលបំណងសំខាន់៣ចំណុច គឺ៖
ទី១, ធ្វើការសិក្សាពីកត្តាដែលនាំឲ្យមានបញ្ហាប្រឈមក្នុងការអភិវឌ្ឍន៍សហគមន៍ខ្មែរអ៊ីស្លាម ទាំងផ្នែកអប់រំអ៊ីស្លាម និងសេដ្ឋកិច្ច។
ទី២, ពិគ្រោះរកយុទ្ធសាស្ត្រដើម្បីកំណត់នូវភាពខ្លាំង និងឱកាសសម្រាប់អភិវឌ្ឍន៍សហគមន៍ខ្មែរអ៊ីស្លាមប្រកបដោយស្ថិរភាព និងនិរន្តរភាព។
ទី៣, បង្កើតនូវបណ្តាញទំនាក់ទំនងជាមួយអង្គការអន្តរជាតិជាដៃគូ ក្នុងការស្វែងរកយុត្តិសាស្ត្រ ដើម្បីអភិវឌ្ឍន៍សហគមន៍អ៊ីស្លាម និងប្រទេសជាតិទាំងមូលដោយ ចាត់ទុកសន្និសិទ្ធអន្តរជាតិស្តីពីការអភិវឌ្ឍន៍វិស័យអប់រំអ៊ីស្លាម និងសេដ្ឋកិច្ច ជាវេទិការសម្រាប់ផ្លាស់ប្តូរបទពិសោធន៍ និងការអនុវត្តល្អៗដើម្បីធ្វើឲ្យកាន់តែប្រសើរនូវប្រសិទ្ធភាពនៃការអប់រំផ្នែកសាសនាអ៊ីស្លាម ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ធានាឲ្យមានសុខសន្តិភាព សុខដុមរមនា និងវិបុលភាព ឯកឧត្តម យឹម ណុលឡា បានរំលឹកឡើងវិញអំពីនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើឲ្យប្រទេសមានសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ និងកំណើនសេដ្ឋកិច្ចគួរឲ្យកត់សម្គាល់ក្នុងរយៈពេលទស្សវត្សរ៍ចុងក្រោយនេះ។
ឯកឧត្តម យឹម ណុលឡា ដែលជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ បានមានប្រសាសន៍ឲ្យដឹងថា នៅឆ្នាំ២០១២ កម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ច ៧,២ភាគរយ ហើយអត្រាកំណើននេះត្រូវបានប៉ាន់ស្មានថា ស្ថិតនៅក្នុងរង្វង់ ៧ទៅ៨ ភាគរយ នៅឆ្នាំបន្តបន្ទាប់ជាមួយនឹងអត្រាអតិផរណាទាប។ ផ្នែកលើកំណើនដ៏ខ្ពស់នេះ កម្ពុជាជាប់ចំណាត់ថ្នាក់ទី១១ ក្នុងចំណោមប្រទេសដែលសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់លើពិភពលោក ក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ និងជាប់ចំណាត់ថ្នាក់ទី៥ ក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ដែលសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សហសវត្សរ៍។
ឯកឧត្តម យឹម ណុលឡា បានបង្ហាញនូវក្តីសង្ឃឹមថា កម្ពុជានឹងក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកំរិតទាបក្នុងពេលអនាគតដ៏ខ្លីខាងមុខ ហើយនឹងឈានទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ២០៣០។
ទាក់ទងនឹងវិស័យជំនឿសាសនា ឯកឧត្តម យឹម ណុលឡា បានមានប្រសាសន៍ថា កម្ពុជាមានសេរីភាពខាងសាសនា និងគ្មានជម្លោះខាងសាសនាទេ។ បងប្អូនខ្មែរអ៊ីស្លាមទាំងអស់ សុទ្ធតែមានសេរីភាពពេញលេញក្នុងការគោរពប្រតិបត្តិតាមជំនឿសាសនារបស់ខ្លួន ដូចជាសិទ្ធិហ៊ីចាប់ (កន្សែងគ្របក្បាល) តាមប្រពៃណីសាសនាអ៊ីស្លាម នៅតាមទីសាធារណៈ សិទ្ធិសំពះយ៉ាំង(ថ្វាយបង្គំ) សិទ្ធិប្រារព្ធពិធីសូត្រគម្ពីរគូរអានជាលក្ខណៈជាតិ និងអន្តរជាតិ និងសិទ្ធិប្រារព្ធពិធីបុណ្យទានផ្សេងៗតាមប្រពៃណីសាសនាអ៊ីស្លាម។
ក្នុងសន្និសីទ្ធអន្តរជាតិស្តីពីការអភិវឌ្ឍន៍វិស័យអប់រំអ៊ីស្លាម និងសេដ្ឋកិច្ច ឯកឧត្តម យឹម ណុលឡា ក៏បានធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈ ស្តីពីការផ្តល់ជំនួយកសាងមហាវិទ្យាល័យអ៊ីស្លាម មួយកន្លែងនៅក្នុងខេត្តត្បូងឃ្មុំ ដែលមានតម្លៃជាង ២លានដុល្លារអាមេរិករវាងលោក មូហាម៉ាត់ ហ្វារឹតហូសេន ប្រធានប្រតិបត្តិក្រុមប្រឹក្សាអ៊ីស្លាមអភិវឌ្ឍន៍កម្ពុជា និងលោក អ៊ីព្រឹហីម អាច់ឌុលឡោះ អាល់ខូហ្សៃយឹម នាយកប្រតិបត្តិមូលនិធិ Islamic Solidarity, Fund (ISF-OIC) ដែលជាម្ចាស់ជំនួយផងដែរ។
បច្ចុប្បន្ននេះនៅកម្ពុជា មានវិហារអ៊ីស្លាមប្រមាណ៤០០ ស៊ូរ៉ាវចំនួនជាង ៤០០ និងសាលារៀនមានចំនួន ២០០ ហើយចំនួនទួន (គ្រូបង្រៀនសាសនា) ក៏បានកើនឡើងច្រើនផងដែរ។ លើសពីនេះទៀតនិស្សិតខ្មែរអ៊ីស្លាមជាច្រើននាក់ បានបន្តការសិក្សានៅកម្រិតឧត្តមសិក្សាទាំងក្នុង និងក្រៅប្រទេស។ នេះបើតាមការឲ្យដឹងពី ឯកឧត្តម យឹម ណុលឡា។
លោក មូហាម៉ាត់ ហ្វារឹតហូសេន ប្រធានប្រតិបត្តិក្រុមប្រឹក្សាអ៊ីស្លាមអភិវឌ្ឍន៍កម្ពុជាបានឲ្យដឹងថា មុនរបបខ្មែរក្រហមនៅកម្ពុជា មានអ្នកកាន់សាសនាអ៊ីស្លាមជាង ៧០០ពាន់នាក់។ ក្នុងរបបប៉ុលពតអ្នកកាន់សាសនាអ៊ីស្លាមប្រហែល ៥០០ពាន់នាក់ត្រូវបានសម្លាប់ ដែលធ្វើឲ្យសហគមន៍ខ្មែរអ៊ីស្លាមបាត់បង់ធនធានមនុស្សជាច្រើន។ លោក មូហាម៉ាត់ ហ្វារឹតហូសេន បានបញ្ជាក់ថា ក្រោយថ្ងៃ ៧មករា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចទាំងបី និងសហគមន៍ខ្មែរអ៊ីស្លាមបានបញ្ជូនកូនចៅទៅសិក្សានៅបរទេស ដើម្បីយកចំណេះដឹងត្រឡប់មកជួយកិច្ចការក្នុងសហគមន៍វិញ៕
Monday, April 28, 2014
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុនមកជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយកម្ពុជា
ឯកឧត្ដម តូស្សីមីស៊ុយ មូតេក (Toshimisu Motegp) រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម នៃប្រទេសជប៉ុន នារសៀលថ្ងៃទី២៧ ខែមេសាឆ្នាំ២០១៤ បានជម្រាបជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាអំពីការរីកចម្រើន នៃកិច្ចពិភាក្សាជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោបានឲ្យដឹងថា ក្នុងជំនួបសម្តែងការគួរសមនៅវិមានសន្តិភាព ឯកឧត្ដម តូស្សីមីស៊ុយ មូតេក (Toshimisu Motegp) បានជម្រាបសម្ដេចតេជោនាយករដ្ឋមន្ត្រីថា កាលពីព្រឹកមិញនេះ (ថ្ងៃទី២៧ មេសា) ឯកឧត្ដមបានជួបជាមួយសមាភាគីរដ្ឋមន្ត្រីរបស់កម្ពុជា ដែលក្នុងជំនួបនោះ មានទិសដៅដើម្បីជំរុញល្បឿនបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្មជប៉ុន បានមានប្រសាសន៍ឲ្យដឹងថា នៅក្នុងដំណើរទស្សនកិច្ចមកកាន់កម្ពុជានេះ មានវត្តមានថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនដែលនាំមុខនៅក្នុងប្រទេសជប៉ុន ហើយការចូលរួមរបស់ប្រតិភូក្នុងដំណើរទស្សនកិច្ចនេះ គឺដើម្បីជំរុញធ្វើយ៉ាងណាឲ្យមានទំនាក់ទំនងកាន់តែប្រសើរឡើងរវាងកម្ពុជា និងជប៉ុនផង និងជំរុញវិនិយោគជប៉ុនមកកាន់កម្ពុជាផង ព្រោះថា កម្ពុជាមានសក្ដានុពលខ្ពស់ ជាពិសេសនៅពេលដែលកម្ពុជាកំពុងតែធ្វើសមាហរណកម្មតំបន់ក្នុងតំបន់អាស៊ាន។ ជាមួយគ្នានេះដែរ ក្រុមហ៊ុនជប៉ុនមានសេចក្ដីសង្ឃឹមយ៉ាងខ្លាំងចំពោះសក្ដានុពលទាំងឡាយ ដែលមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ពិសេសប្រជាជនជប៉ុនមានចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះវិស័យទេសចរណ៍ ដូចជាអង្គរវត្ត អង្គរធំក៏ដូចជាស្ថានភាពរួមជាក់ស្ដែងនៅកម្ពុជាផងដែរ។ សូមបញ្ជាក់ថា តាមរយៈប្រធានអង្គការចេត្រូបានឲ្យដឹងថា ថ្មីៗនេះមានក្រុមហ៊ុនជប៉ុនប្រមាណ ១០០ ក្រុមហ៊ុនបានចូលមកវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
សម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ស្វាគមន៍ នូវរាល់កិច្ចពិភាក្សាលើគម្រោងនានា ក្នុងទិសដៅពង្រឹងភាពជាដៃគូរវាងកម្ពុជា និងជប៉ុន។ សម្ដេចមានប្រសាសន៍ថា ជប៉ុនគឺជាប្រទេសដែលបានផ្ដល់ជំនួយធំជាងគេសម្រាប់ការអភិវឌ្ឍកម្ពុជា ហើយក៏ជាប្រទេសដែលបានចូលរួមចំណែកយ៉ាងខ្លាំងក្នុងការស្វែងរកសន្តិភាពសម្រាប់កម្ពុជាផងដែរ។
សម្តេចតេជោមានប្រសាសន៍បញ្ជាក់ថា កម្ពុជាសព្វថ្ងៃនេះមិនត្រឹមតែចង់បាននូវជំនួយពីប្រទេសជប៉ុនប៉ុណ្ណោះទេ ប៉ុន្តែគឺចង់បានភាពជាដៃគូអ្នកវិនិ យោគដែលមកវិនិយោគនៅកម្ពុជា ហើយនាំផលិតផលពីកម្ពុជាទៅកាន់ប្រទេសជប៉ុនវិញ។ កម្ពុជាក៏មានមហិច្ឆតាចង់ឱ្យមានអ្នក វិនិយោគជប៉ុន មកកាន់កម្ពុជា ហើយ ផលិតនូវផលិតផលនាំទៅកាន់ទីផ្សារ ពិភពលោក ហើយក្នុងន័យនេះ សហគ្រាស ធុនតូច និងមធ្យម គឺជាគោលដៅ ដែល កម្ពុជាចង់បាន។ ជាងនេះទៀតកម្ពុជាក៏ ចង់បានឧស្សាហកម្មថ្មីៗ និងរក្សាឧស្សាហកម្មដែលមានស្រាប់ និងជំរុញការផលិត ឧស្សាហកម្ម បង្កើនតម្លៃបន្ថែម ដែលកម្ពុជាមានធនធានវត្ថុធាតុដើមស្រាប់ដូចជា អង្ករ ដំឡូង និងកៅស៊ូជាដើម៕
ប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជាបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅអាស៊ែបៃហ្សង់ និងបេឡារុស
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជាបានធ្វើមាតុភូមិ និវត្តន៍មកដល់កម្ពុជាប្រកបដោយសុវត្ថិភាព នារសៀលថ្ងៃទី២៦ ខែមេសាឆ្នាំ២០១៤ តាមជើងយន្តហោះពិសេសបន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការ និងជាប្រវត្តិសាស្ត្រនៅឯសាធារណរដ្ឋអាស៊ែបៃហ្សង់ និងសាធារណរដ្ឋបេឡារុសអស់រយៈពេល៥ថ្ងៃ ប្រកបដោយជោគជ័យ។
ឯកឧត្ដម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានថ្លែងក្នុងសន្និសីទកាសែតនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញថា នៅសាធារណរដ្ឋអាស៊ែបៃហ្សាន់ សម្ដេចតេជោបានជួបពិភាក្សាផ្លូវការជាមួយឯកឧត្ដមនាយករដ្ឋមន្ត្រី ឯកឧត្ដមប្រធានាធិបតី និងឯកឧត្ដមប្រធានសភាជាតិនៃសាធារណរដ្ឋអាស៊ែបៃហ្សង់។
ឯកឧត្ដម កៅ គឹមហួនមានប្រសាសន៍ឲ្យដឹងថា ឆ្នាំនេះគឺឆ្នាំទី២០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ហើយក្នុងទស្សនកិច្ចនេះភាគីទាំងពីរបានឯកភាពគ្នាក្នុងការជំរុញបង្កើតគណៈកម្មការចម្រុះពាណិជ្ជកម្ម និងសេដ្ឋកិច្ច និងធ្វើយ៉ាងណាជំរុញឲ្យបានក្នុងការធ្វើកិច្ចព្រមព្រៀងស្ដីពីការការពារវិនិយោគ កិច្ចព្រមព្រៀងកុំឲ្យមានការយកពន្ធត្រួតគ្នារវាងប្រទេសទាំងពីរ។ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំប្រទេសអាស៊ែបៃហ្សង់ ដែលបានផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៦ ហើយសម្តេចបានស្នើឲ្យរដ្ឋាភិបាលអាស៊ែបៃហ្សង់ផ្ដល់អាហារូបករណ៍បន្ថែមទៀត ពិសេសការសិក្សាទៅលើវិស័យប្រេង និងឧស្ម័ន។ ឯកឧត្តម កៅ គឹមហួន បានឲ្យដឹងថា នាពេលអនាគតខាងមុខនេះកម្ពុជា ក៏មានគម្រោងដាក់ឯកអគ្គរាជទូតប្រចាំប្រទេសអាស៊ែរបៃហ្សង់ផងដែរ។
ដោយឡែកនៅក្នុងដំណើរទស្សនកិច្ចរយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី២៣ និង២៤ ខែមេសា នៅទីក្រុងមីនស្ក នៃសាធារណរដ្ឋបេឡារុស ឯកឧត្ដម កៅ គឹមហួន បានមានប្រសាសន៍ថា សម្ដេចតេជោនាយករដ្ឋមន្ត្រី បានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រី ប្រធានាធិបតី ប្រធានក្រុមប្រឹក្សារដ្ឋសភាជាតិ និងអនុប្រធានរដ្ឋសភាជាតិ នៃសាធារណរដ្ឋបេឡារុស ដែលទិសដៅនៃការជួបពិភាក្សានោះ សំខាន់គឺដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ (កម្ពុជា-បេឡារុស)។ នៅក្នុងដំណើរទស្សនកិច្ចនៅប្រទេសបេឡារុស ភាគីប្រទេសទាំងពីរ (កម្ពុជា-បេឡារុស) បានចុះហត្ថលេខាលើឯកសារចំនួន១០ ដែលក្នុងនោះមានសេចក្ដីថ្លែងការណ៍រួម១ កិច្ចព្រមព្រៀងចំនួន៦ និងអនុស្សរណៈចំនួន៣។ ប្រទេសទាំងពីរក៏បានឯកភាពគ្នាជំរុញបង្កើតគណៈកម្មការរួមសេដ្ឋកិច្ច និងពាណិជ្ជកម្ម ហើយក៏បានឯកភាពគ្នាផងដែរ ដើម្បីរៀបចំផែនការសកម្មភាពប្រារព្ធខួបទី២០ នៃទំនាក់ ទំនងការទូតរវាងប្រទេសទាំងពីរ សម្រាប់ឆ្នាំ២០១៥។ ភាគីបេឡារុសក៏បានស្នើឲ្យមានការ ហោះហើរពីបេឡារុសមកកាន់កម្ពុជា ក្នុងជំហានទីមួយក្នុងមួយសប្ដាហ៍ម្ដង ក្រៅពីនេះប្រទេសកម្ពុជាក៏បានឯកភាពផងដែរ ចំពោះការស្នើក្នុងការបង្កើតកុងស៊ុលកិត្តិយស នៅព្រះរាជាណាចក្រកម្ពុជារបស់ប្រទេសបេឡារុស។
អញ្ជើញទទួលដំណើរមកដល់របស់ សម្ដេចតេជោនាយករដ្ឋមន្ត្រីដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញមានវត្តមានឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងមន្ត្រីសំខាន់ៗមួយចំនួនទៀត៕
Selected Extempore Comments, Samdech Akka Moha Sena Padei Techo Hun Sen Prime Minister, at the Graduation and Diploma Presenting Ceremony of the Asia-Europe University
(Unofficial Translation)
CNV: 28/04/2014
I am so happy today to be able to come preside over the graduation of 1,823 students of the Asia-Europe University in the early part of the Year of Horse of the Buddhist Year of 2558. It is a good thing to present diploma at the start of a New Year like this. I listened to the report of the Asia-Europe University (AEU) rector, Duong Lieng, concerning the progress made by the University. First started as a non-governmental organization in area of education, the University has now a 15-storey building of its own.
Cambodia – A Case Different from Others’
In fact, I am so glad to observe these progresses concerning human resource training efforts in the past recent years, especially those efforts made right after the liberation of on 7 January 1979. Cambodia was in a different state from other countries in the world in the 20th century. Even in the 21st century, no country in this world has experienced unique situation like that of Cambodia. Compared to other countries experienced with genocide, like Rwanda, Sierra Leone, etc. despites all the wars and killings, Cambodia’s case has been dramatic with the fact that everything was destroyed. The capital city of Phnom Penh was empty. There was a Buddhist prediction that there would be homes but no one to live in it and there would be roads but no one to use it.
Those were true events. When I grew up, I just learned the Buddhist prediction that was passing from one person’s mouth to another. No body would have believed it. Then came this event of 17 April 1975, the regime of Lon Nol met its failure and the Khmer Rouge came into Phnom Penh. What they did was evacuating people from the city of Phnom Penh and other provincial towns. Ended right in that refime were private ownership in material as well as in sentiment, which, to the Khmer Rouge regime was their worst enemy. The best way for the Khmer Rouge to uproot people’s private ownerships of material was to move them out of the city to move them away from their property holdings. They moved people not one time but various times from one place to many others until they had nothing left.
In the course of moving, people left their becoming-obsolete objects like cars, motorbikes for no gas and hold on to only cash and gold. When it came to a time that no currency was of no value at all, Pol Pot implemented his policy of collectivization, where his regime claimed to have succeeded in eliminating the gap between the rich and the poor. They said they had demolished the rich and brought about the equality. They moved people from the city to live and exercise collectively in rural areas. That had in fact cut off people’s ownership rights to materialism.
As far as ownership to sentiment was concerned, we all know that and would have narrated it somehow to the younger generation. They gathered small children away from their parents to form up what they called children group. Adults also had to be in what they called mobile youth unit. As far as marriage was concerned, you were in no right to choose your partner. The relevant level of power of the “organization” of the Khmer Rouge would choose with whom you would marry. That is what I called the effort to eliminate human ownership of sentiment or feeling. That had brought about social consequence in which killing of one another, even own kin, was the case.
That made Cambodia’s departure from after the liberation of 7 January 1979 more difficult. What happened in other countries also inflicted changes but not the way Pol Pot did to Cambodia. Take for instance, those countries allowed people to go on using existing currencies and eventually replaced them later. Pol Pot did not do that. They closed down markets right alter the liberation. Things had gone back to bartering where people traded rice for fish, vegetable, clothing, etc. Eventually, after the liberation, trading in gold started before we came this far. Some foreigners or our people might have thought why Cambodian carry out trading in so many different currencies. It is a reason why in the Cambodian market many foreign currencies were trading.
Foreign currencies circulation in the Cambodian market legally or illegally would go on. Some asked why not taking action to de-dollarize or the same should be doing to Euro or other currencies. The financial crisis of 1997 is a good example of the fact that if Cambodia was not strong on its feet, jumping would not be high or falling would not be hurtful. There had been some studies too and their findings suggested that because of the fact that Cambodian market traded in many different currencies, the impacts were manageable.
More than that, reopening the school day of 1979/1980 was hard, really. We had to gather teachers survived the killing to get back to teaching and to train new ones. Now, it is 39 years from that horrible time. It is so sad to think about that. By this time in that year, people in Phnom Penh and/or provincial towns had been evacuated. They walked in despair. Some died on the roads. Thirty-nine years after that experience, we are celebrating today the graduation and diploma presenting ceremony. That is a stark difference.
Let me recall the Khmer New Year of 1979, people living across the Mekong from Phnom Penh – Lovea Em district, Arei Khsat and Sarikakeo – crossed the river at night to collect various things like bicycles, shoes, etc. The area of Independence Monument was covered with high grass. Where there is park now, there used to be coconut trees. My wife, my son and I were sitting in the house looking out to the quiet neighbourhood. There were not many monks then. Now, though I do not go out during the national holiday, I could stay watch TV at home.
Endorsing Three Draft Laws, Embracing Quality Education
We had to convene the Cabinet meeting to study and approve three important draft laws – Organization of the Courts, Organization and Functioning of the Supreme Council of Magistracy and the Statue of Judges and Prosecutors (before I was on a mission abroad). In fact, the law on Organization and Functioning of the Supreme Council of Magistracy could have been an amendment to the existing one. However, because we need to make many corrections in order to do so, it is better that we write it a new one. Following that important Cabinet meeting, I conducted a visit to Azerbaijan and Belarus.
Thanks to national efforts, we have ensured development in education in a rather quick manner. I agree with the Rector Mr Duong Lieng that quality in education continues to be a priority. He mentioned about the need to strengthen capacity of professor and students’ learning efforts. It is to everyone’s knowledge that quality in education is the major course to raise high the country’s prestige in the international arena. This is the case for all educational institutions – state and private, from primary to tertiary levels. Our country would not be able to compete with our partners – in ASEAN, ACMECS, GMS, etc., if we were to lack quality in education. Let us continue to make efforts altogether.
I take this opportune moment to give my sincere appreciation to the former Asia-Europe organization for continuing to provide certificate-level professional training for our students. I think it is good to continue to provide this opportunity. Professional (short or medium term) training would do a lot in our efforts to address immediate lacking of human resource. It is a normal process. Even if in the case of our people living abroad, it is not always the case that they all finish tertiary education. On the face of this earth, there is no country that everyone of its citizen gains university education. Seeing the need for human resource achievement, I would urge continuing efforts to provide professional training to create more chances for our students to get job and to create jobs according to their specialties.
Cambodia to Focus on New Objectives
As I arrived in the country from the mission abroad, I had taken the chance to meet and work with some of our ministers. I told them that the current Cambodia needed to change its objectives. What change would it be? The point is that over the past almost two decades, we have made great efforts to promote labour-intensive industry. While we continue to carry on with this, we need also to promote new and value-added industries. For example, we have garment and shoes factories in Cambodia but we still have other value-added industry with great potential as well, especially those industries that are using local material resources. For instance, we still lack the sort of industry to process our rice. When we sell it as paddy, we lose the value from rice bran, the broken parts, husk and jobs for our people.
We export dozens million of tons of cassava without processing it and natural rubber in dry form. We should give more focus on prioritizing processing industry using material resource available in Cambodia. We also have to look at the possibility of opening up for industry that other countries can bring into Cambodia. Take for example the Japanese investment in a motor factory, which produces and supplies not only to the Japanese but also to the world markets as well. This evening I will meet with President of the Minebea Company, which, as far as I know, is in consideration of putting into operation new factories and new technology.
It is in this note that I encourage the Asia-Europe organization in collaboration with the Ministry of Labour and Vocational Training to continue to provide vocational training for our students on this front. It is now clear that we have come to a time when we need to demand high processing quality. We cannot afford to produce anyone product in a large scale only to miss the standard required out there in the market.
Trade Diplomacy
I was in Azerbaijan and Belarus recently. The main purpose of the trip was to sell the Cambodian products and at the same time to buy those countries’ products at a lower prices. That the trip also covered political matters is true, but, for Cambodia these days, we give importance on economic, trade, investment, tourism, etc. in our diplomacy. Unlike in the previous years, when we gave importance on politics in diplomacy, in the current Cambodia, we are giving importance on economics in diplomacy to serve as a solid base for political engagements.
Take for instance in Belarus, aside from the joint communiqué we have nine other agreements that indicate joint efforts in economics, trade and investment. I visited a truck production company. They laid out rows of trucks, including the one used to mount rocket launchers. However, you should not confuse that I went there to buy any BM 21s. In Cambodia, there are two kinds of well-known trucks – KAMAZ and FUSO. I went there to visit the KAMAZ truck factory. They have made it more advanced. In the time of the former Soviet Union, they supplied us with tractors and KAMAZ trucks made in Belarus. I visited known places. They may come to visit and build assembly line for trucks in Cambodia for local as well as for regional markets.
Helps of Information Technology, Learning – a Continuing Process
As I am glad to greet our students for their graduation and present them diplomas, I would urge you that even if you have your Ph. D. degree, you may not consider it your end of education. Even if you are becoming Minister or Prime Minister, you must keep in mind that you need to keep learning. Anyone continues with conservative thought and practice would be in danger. Situation is evolving and we need to keep abreast of it. We have modern tools these days but what we can do when human beings do not modernize themselves. In the National Assembly and in the Cabinet, we have provided with computer. However, it would depend on if each member of the Royal Government would know how to operate them.
In the Cabinet, all computers are online and have pre-logged on to various websites – all Cambodian ministries and press – the Google GPS also included. The tools are advanced and human beings need to be too. This is a good example that learning is indeed a continuing process. I told my counterpart over a dinner, as an SMS came to me there, that I had to attend to numerous messages both in work and in family. As for family, because I have 5 children and 16 grandchildren, it is normal that I have so many messages to respond. My counterpart was surprised to hear that since he only had two children. He said he did not use it. Well it could add on to your busy schedule too.
Successful and Safe Khmer New Year, a Short Dry Season in July
Meanwhile, please allow me to take this opportunity to express my sincere appreciation to all national and sub-national authorities in the whole country, the Royal Cambodian Armed Forces, Buddhist monks and people for the fact that you have collaborated in making the traditional Khmer New Year a successful and safe event. It is normal that competent authority has to be alert in time of festivity. The region is still in sadness for the fact that (1) the (believed-to-have-crashed) Malaysian MH 370 flight is nowhere to be found yet and (2) hundreds of people died and/or unaccounted for in the ferry incident in South Korea. Cambodia also had a bad disaster in 2010 just after ending its water festival.
As you can see that in every festivity, competent authority of all levels – Prime Minister, Deputy Prime Ministers, Ministers, commanders of the armed forces, provincial authority – are keeping check on security until the end of the festivity. As for this year, our people had concentrated for New Year events in numerous places. Let alone the Angkor Sangkranta event in Siem Reap had witnessed so many people. We had launched a first ever record of a pork and bean sticky rice cake wrapped in banana leaves at a weight never recorded before of two tons. The youth members have cooperated with the Association of Chefs to make and display it. They also had an eating contest. Union of Youth Federations of Cambodia presented its first ever record of a two-ton bean-port sticky rice wrapped in banana leaves. Let us see next year, will there be anyone or province to break this Siem Reap’s record.
As far as chess championship is concerned, I was amazed by the dressing code competitors were wearing. It reminds us of the chess competition between King Proma Toat and the Garuda King in (one of the Cambodian court literature) in the Ka Key fairy tale. The champion is indeed a student who finished his study in architecture and used to stay in the Buddhist pagoda for his study too. It would be a great thing to see if in other year any province would think of making a new record on chess championship. It is my note that for those who stay in the pagoda, about 50 in 100 know how to play chess. The show of force between two groups on either side of a big stranded wire was also an amazing event that each side had up to a thousand pullers. There were also artistic performances and volleyball on sand in the beach area.
Celebrating the Khmer New Year, we now have come to the end of the dry season and the rainy season is coming too. According to the Ministry of Water Resource and Meteorology, the dry season will end in the second week of May. The rainy season will start in the third week of May but there will be a short dry period in July. I therefore urge our people to get ready for new cultivation season.
Everything Proceed Normally, Payday at End of the Month
As you can see, everything proceeds in its normal state. People enjoy the Khmer New Year when it came. There was nothing different. To come to the country or go out of the country is up to one’s mind. People may go to Siem Reap province or Sihanoukville province or Ratanakiri province etc. It was all up to them. What was not normal and gave us headaches was the jacking up of hotel and transport’s prices. Otherwise, everything was perfectly normal. After the Khmer New Year, the Cabinet met and endorsed the draft laws.
However, when I was abroad, according to the news sent to me, there have been comments by civil society that (the RGC has not brought) the three draft laws – (1) Organization of the Courts, (2) Organization and Functioning of the Supreme Council of Magistracy and (3) the Statue of Judges and Prosecutors – for consultation with them. I just needed to clarify that we have listened a lot on the issue already and according to the Constitution, we cannot present the draft laws to anyone. The process is after being written, the law is passed to the Cabinet (and after endorsing it) the Cabinet will pass it on to the National Assembly.
I would urge them not to ask for right beyond theirs. They should just do whatever their rights are to. As institution elected by the people and defined by the Constitution, we perform our duty according to the law on the organization and functioning of the Royal Government of Cambodia. It has not been instructed anywhere that the Cabinet has to consult with civil society organization. They should not ask to do other people’s job.
Today is April 28. It seems the payday happens in many places now. All I am asking is whether the payday of the month happens regularly or not. There is a team keeping watch on payday in the Ministry of Education. They asked many teachers in a few places to find out if they had their payday in the month. Their agents responded they did. I urge that the Ministries of Public Functions and Economy and Finance to follow this matter closely for me. I would not let this one slipped through my watch. If anything happens, the Ministers of Public Functions and of Economy and Finance must be responsible.
I would not want to go into political debate. I think I had better leave it at that. There should not be any concern there. I am here today and I will receive a guest tomorrow. Before I came here, I noticed there are a number of sub-decrees waiting for my signature. They are sub-decrees on giving land to the people. We are in the process of measuring land for the people – new action in existing policy. I am thankful that a number of students from the Asia-Europe University also participated. No matter how tired I could be, night or day, I must sign those sub-decrees. In a democratic society in this world, there is no such thing as being alike – some may be happy, some may cry. Our problem is to make the majority of people happy. To respond (to political remark) would create soap opera.
Let us all do our job normally. On May 18, there will be this election of the City and District Councils organized by the National Elections Committee. All five registered political parties will prepare for their participation. It is abnormal when some people behave wrongly. When we all go to school, they decide to skip it and force other not to go to school like them. How can we who are in class wait for those who skip it? Class functions normally. Some lawyers would want us to bring the law for consultation with because that would allow them to seek financial help for organizations of seminars, etc.
The spokesperson of the Royal Government already mentioned that the law we wrote and endorsed, is in fact similar to those in France or Australia and some other countries only with special alterations made in consideration of the Cambodian situation. We have to get a hat that suits our head./.
Subscribe to:
Posts (Atom)