AKP ភ្នំពេញ
ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៤–ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
បានសម្តែង នូវការអបអរសាទរ ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រ ទេសកម្ពុជា
ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេច អគ្គមហាសេនា បតីតេជោ ហ៊ុន សែន នោះ។
លោក
អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅក្រោយជំនួបផ្លូវការ
នៅវិមានសន្តិ ភាព កាលពីរសៀលថ្ងៃទី២៣ខែធ្នូ ឆ្នាំ២០១៤រវាងសម្តេចអគ្គមហា សេនាបតីតេជោ
ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា ជាមួយឯកឧត្តម ត្រឹង តឹនសាង (Truong Tan Sang) ថា ឯក ឧត្តម ត្រឹង តានសាង បានជម្រាបជូនសម្តេចនាយករដ្ឋមន្រ្តីថា ទាំង គណបក្ស
ទាំងរដ្ឋាភិបាល និងប្រជាជនវៀតណាម សូមសម្តែងនូវការ អបអរសាទរយ៉ាងជ្រាលជ្រៅបំផុត
ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែល ទទួលបាននូវការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យ
ដែលការរីកចម្រើន ទាំងនោះ បានមកក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះករុណាព្រះមហា
ក្សត្រកម្ពុជា ព្រឹទ្ធសភា រដ្ឋសភា ពិសេសសម្តេចតេជោនាយករដ្ឋមន្រ្តី
ដែលជាកម្លាំងស្នូល ក្នុងការនាំមកនូវផលិតផលដ៏ធំធេងរបស់កម្ពុជា
ក្នុងដំណាក់កាលបច្ចុប្បន្ន ។
ឯកឧត្តមប្រធានរដ្ឋបានមានប្រសាសន៍ចូលរួមអបអរសាទរ
ចំ ពោះប្រទេសកម្ពុជាដែលបានកែទម្រង់ជាវិជ្ជមានក្នុងប្រទេស ដែលក្នុង
នោះគឺជាកត្តានាំទៅដល់ប្រជាជនកម្ពុជាមានជំនឿទុកចិត្ត ក្នុងការជំ
រុញការអភិវឌ្ឍកម្ពុជា ឆ្ពោះទៅកាន់ការអភិវឌ្ឍប្រកបដោយចីរភាព។
ឯកឧត្តមប្រធានរដ្ឋបានបញ្ជាក់បន្ថែមថា
ឯកឧត្តមមានជំនឿយ៉ាងមុត មាំចំពោះគណបក្សប្រជាជនកម្ពុជា
ដែលនឹងនាំ កម្ពុជាឆ្ពោះទៅកាន់ ការអភិវឌ្ឍកាន់តែខ្លាំងឡើងថែមទៀតនៅពេលអនាគត ។ ជាមួយ
គ្នានេះឯកឧត្តមក៏បានសម្តែ ងនូវការរីករាយចំពោះ ទំនាក់ទំនងនៃប្រ
ទេសទាំងពីរកម្ពុជា-វៀតណាម ពិសេសលើការពង្រឹង និងពង្រីកទំ នាក់ទំនង នៃប្រទេសទាំងពីរតាមទិសដៅដែលរដ្ឋាភិបាលទាំងពីរបាន
យល់ស្របគ្នា ។
ឯកឧត្តមមានប្រសាសន៍បន្តថា
កិច្ចសហប្រតិបត្តិការនៃប្រទេស ទាំងពីរ បានផ្តល់នូវលក្ខណៈពិសេសដល់ការជំរុញ កំណើនពាណិជ្ជកម្ម
និងវិនិយោគពោលគឺបានទទួលនូវលទ្ធផលជាផ្លែផ្កា និងគួរជាទី មោទនភាពបំផុត
តាមរយៈនេះ ឯកឧត្តមប្រធានរដ្ឋបានស្នើសុំឱ្យមាន ការយកចិត្តទុកដាក់ពីសំណាក់រដ្ឋាភិបាលនៃប្រទេសទាំងពីរ
ដើម្បី ផ្តល់នូវ អនុសាសន៍យ៉ាងណា ជំរុញពាណិជ្ជកម្មនៃប្រទេសទាំងពីរឱ្យ
កើនដល់៥.០០០លានដុល្លារនៅឆ្នាំ២០១៥ ដូចដែលបានកំណត់ទុក។
សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា
ការរីកចម្រើន របស់វៀតណាមបានជះឥទ្ធិពលដល់ ការអភិវឌ្ឍនរបស់ កម្ពុជា ពោលគឺ
បញ្ហាពាណិជ្ជកម្ម នៃប្រទេសទាំងពីរ យើងត្រូវតែសម្រេចឱ្យបាន
៥.០០០លានដុល្លារនៅឆ្នាំ២០១៥ ។ សម្តេចនាយករដ្ឋមន្រ្តីបាន បញ្ជាក់បន្ថែមថា ប្រទេសទាំងពីរគប្បីជំរុញប្រជាពលរដ្ឋនៅតាមព្រំ
ដែននៃប្រទេសទាំងពីរ ធ្វើពាណិជ្ជកម្មរវាងគ្នា និងគ្នាដោយមិនមាន
ដាក់របាំងខាងប្រើប្រាស់នូវរូបិយប័ណ្ណរបស់ប្រទេសណាឡើយ ។ ជា ពិសេសទៅទៀតនោះ ដើម្បីសម្រេចបាននូវទំហំពាណិជ្ជកម្ម៥.០០០
លានដុល្លារនៅឆ្នាំ២០១៥ គប្បីលើកស្ទួយលើវិស័យទេសចរណ៍ពោល គឺកាលពីឆ្នាំ២០១៣
កម្ពុជាបានទទួលភ្ញៀវទេសចរវៀតណាមប្រ មាណ៨៥ម៉ឺននាក់
ហើយការជំរុញកំណើនភ្ញៀវទេសចរវៀតណាម មកកាន់កម្ពុជានោះ គឺជាកត្តាមួយចូលរួមចំណែកពង្រីកទំហំពាណិជ្ជ
នៃប្រទេសទាំងពីរផងដែរ។
សម្តេចតេជោនាយករដ្ឋមន្រ្តី
ក៏បានវាយតម្លៃខ្ពស់ចំពោះប្រទេស ទាំងពីរ ដែលបានគាំទ្រគ្នាទាំងក្នុងបញ្ហាតំបន់ និងអន្តរជាតិផងដែរ។
ឯកឧត្តម
ជ្រឿង តឹងសាង ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គម និយមវៀតណាមបានអញ្ជើញមកដល់កម្ពុជា
នៅព្រលឹម ថ្ងៃទី ២៣ខែធ្នូ ឆ្នាំ២០១៤នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល០២ថ្ងៃ
ដើម្បី ពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាង
ប្រជាជាតិទាំងពីរ ដែលមានភូមិផងរបងជាមួយគ្នានោះ ។ ដំណើរទស្សនកិច្ចនេះ
គឺតប តាមការអញ្ជើញរបស់ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី
ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ កម្ពុជា។
នៅមុនពេលពិធីបដិសណ្ឋារកិច្ចផ្លូវការ
និងព្រះរាជសវនាការជា មួយព្រះករុណាជាអម្ចាស់ជីវិតលើត្បូងនៅក្នុងព្រះបរម រាជវាំង
ឯក ឧត្តម ជ្រឿង តឹងសាង បានអញ្ជើញទៅដាក់កម្រងផ្កានៅវិមានឯក រាជ្យ
នៅមណ្ឌបព្រះបរមរូបព្រះករុណា «ព្រះបរមរតនកោដ្ឋ» និងនៅ ស្តូបមិត្តភាពកម្ពុជា-វៀតណាម
និងបានចូលថ្វាយបង្គំសម្តេចព្រះអគ្គ មហាសង្ឃរាជា ធិបតី ទេព វង្ស
ព្រះមហាសង្ឃរាជគណៈមហានិកាយ និងសម្តេចព្រះមហាអភិសិរីសុគន្ធា មហាសង្ឃរាជាធិបតី បួរ
គ្រី ព្រះ មហាសង្ឃរាជគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជាផង ដែរ ។
ឯកឧត្តមប្រធានរដ្ឋវៀតណាមក៏បានជួបពិភាក្សាការងារជាមួយ
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជា ណាចក្រកម្ពុជា
ជួបជាមួយឯកឧត្តម សាយ ឈុំ អនុប្រធានទី១ព្រឹទ្ធ សភា៕
ដោយ
ជ័យ ភូមិពល