Monday, March 24, 2014

សេចក្តី​ថ្លែង​ការណ៍​របស់​គណ​បក្ស​ប្រជាជន ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​ថ្លែង​ការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ ចុះថ្ងៃទី ២៤ ខែ មីនា ឆ្នាំ២០១៤


សម្តេច​​តេជោ​​ជំរុញ​​ឲ្យ​​ក្រសួង​​អប់រំ​​យុវជន និង​​កីឡា​ និង​​ស្ថាប័ន​​ពាក់​​ព័ន្ធ​​សហការ​​ចូល​​រួម​​កាត់​​បន្ថយ​​គម្លាត​​ខាង​​វិស័យ​​ខួរក្បាល

សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​មាន​​ប្រសាសន៍​នា​ព្រឹក​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៤ ឲ្យ​ដឹង​ថា ជាមួយ​នឹង​ការ​កាត់​បន្ថយ​គម្លាត​ទ្រព្យ​សម្បត្តិ​រវាង​ប្រជា​ពលរដ្ឋ និង​ប្រជា​ពលរដ្ឋ​នៃ​ព្រះ​រាជាណាចក្រកម្ពុជា ​​ចំនុច​ដែល​ត្រូវ​ផ្តល់​អាទិភាព គឺខិតខំ​ធ្វើការ​កាត់បន្ថយ​គម្លាត​ខាង​ផ្នែក​ខួរ​ក្បាល​។ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី​បាន​ស្នើ​ឲ្យ​ក្រសួង​អប់រំ និង​អង្គភាព​ពាក់ ព័ន្ធ​ទាំងអស់​ចូល​រួមគ្នា​កាត់បន្ថយ​គ​ន្លាត​ផ្នែក​ខួរ​ក្បាល​ក្នុង​វិស័យ​អប់រំ ពោលគឺ​អ្នកមាន និងអ្នកក្រ ​មាន​សិទ្ធិ​ដូចគ្នា​ក្នុងការ​ចូលរៀន និង​ទទួល​ចំណេះ​ដឹង។

ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​សន្និ​បាត​បូកសរុប​លទ្ធផល​ការងារ​អប់រំ ​ឆ្នាំ​២០១២-២០១៣ និង​​ទិសដៅ​ឆ្នាំ​សិក្សា​២០១៣-២០១៤ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី បាន​មាន​ប្រសាសន៍បញ្ជាក់ថា ការកាត់បន្ថយ​គម្លាត​ផ្នែក​ទ្រព្យសម្បត្តិ​ដោយ​មិន​ថាតែ​ប្រទេសកម្ពុជា​ទេ នៅលើ​ពិភពលោក​រវាង​ពី​អ្នកមាន នឹង​អ្នកក្រ គម្លាត​ទ្រព្យសម្បត្តិ​នេះ​វា​មិនមាន​ការថយចុះ​ទេ គឺ​មានតែ​ប៉ុលពត​មួយគត់​ដែល​អាច​កាត់បន្ថយ​គម្លាត​អ្នកមាន និង​អ្នកក្រ​បាន​ តាមរយៈ​ការ​វាយ​អ្នកមាន​ឱ្យធ្វើជា​អ្នក្រ​ទាំងអស់ និង​ជម្លៀស​អ្នកទីក្រុង​ឱ្យទៅ​នៅ​ជនបទ​ទាំងអស់​។​ ​ប៉ុន្តែ​មាន​មួយ​ចំនុច​ដែល​យើង​ត្រូវ​ផ្តល់​អាទិភាព ខិតខំ​ធ្វើការ​កាត់បន្ថយ​គម្លាត​ខាង​ផ្នែក​ខួរ​ក្បាល ដែល​ការកាត់បន្ថយ​គម្លាត​ខាង​ផ្នែក​ខួរក្បាល​នេះ គឺ​វា​ងាយស្រួល​ជាង​ការកាត់បន្ថយ​គម្លាត​ខាង​ផ្នែក​ទ្រព្យសម្បត្តិ​។ ​ពីព្រោះ​មិនអាច​ធ្វើ​ឲ្យ​មហាសេដ្ឋី​បៀ​ល​ហ្គេ​ត​ម​ក​ធ្វើជាកម្មករ​នោះទេ ប៉ុន្ដែ​អាច​ចែករំលែក​តាមរយៈ​ការចូលរួម​កសាង និង​អភិវឌ្ឍន៍​អ្វីមួយ​ដូចគ្នា នេះដែរ អ្នកមាន​នៅក្នុង​ប្រទេស​កម្ពុជា​ក៏​អាច​យក​ថវិកា​របស់ខ្លួន​បង្កើត​រោងចក្រ​សម្រា​ប់ ផ្ដល់​ការងារ​ធ្វើ​ជូន​ប្រជាពលរដ្ឋ​នៅតាម​តំបន់​ផងដែរ។

សម្តេ​ច​តេ​ជោបាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា រាជ​រដ្ឋាភិ​បាល​នីតិកាល​ទី​៥​នេះ បាន​និង​កំពុងអនុ​វត្ត​កម្ម​វិធី​កំណែទម្រង់​ស៊ី​ជំរៅ​របស់​ខ្លួន ដែល​ក្នុង​នោះ សម្ដេចតេជោ​បាន​មាន​ប្រស​សន៍បញ្ជាក់​ឲ្យ​ដឹង​ថា គោលនយោបាយ​ពីមុន​គឺ​ឃុំ​មួយ ត្រូវបង្កើតឲ្យ​មាន​អនុវិទ្យាល័យ​មួយ ប៉ុន្ដែ​ឥឡូវ​ឃុំ​មួយ​ត្រូវបង្កើត​អនុវិទ្យាល័យ​ឲ្យ​បាន​ច្រើន ហើយកូនអ្នកមាន អ្នកក្រ​អាច​ចូលរៀន​ដូចគ្នា​បាន។

ឯ​ការ​បណ្ដុះបណ្ដាល គ្រូ​នៅ​តំបន់​ណា​គឺ​ឲ្យ​បង្រៀន​តាម​សាលា​នៅ​តំបន់​នោះ ជៀសវាង​ការ​បញ្ជូន​គ្រូ​ពី​តំបន់ផ្សេង​ទៅ​បង្រៀន​តំបន់​ផ្សេង​មួយ​ទៀត ដែល​ធ្វើ​ឲ្យ​គ្រូ​ខ្លះ​ត្រូវ​ឈប់ និង​បោះ​បង់​ចោល​ការបង្រៀន ព្រោះតែ​កត្ដា​ផ្សេងៗ ជាក់​ស្ដែង​កាល​ពី​អំឡុង​ឆ្នាំ១៩៨៦ សម្ដេច​បាន​យក​គ្រូ​ពី ខេត្ដ​តាកែវ​ចំនួន ១០០នាក់ ​ឲ្យ​ទៅ​បង្រៀន​នៅ​ខេត្ដ​រតនគិរី​ គឺ​លទ្ធផល​សល់​តែ​គ្រូ ៣ នាក់ប៉ុណ្ណោះ។

ពាក់​ព័ន្ធ​នឹងការ​អភិវឌ្ឍន៍លើ​វិស័យ​អប់រំ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​​បា​នផ្តល់អនុសាសន៍​មួយចំនួន រួម​មាន៖

ទី​១, ​ការជំរុញ​អនុវត្ត​គោលនយោបាយ​ធានា លទ្ធភាព​ទទួល​បាន​សេវា​អប់រំ ឱ្យ​បាន​ប្រកប​ដោយ​សមធម៌។

ទី​២, ​ការជំរុញ​ការអនុវត្ត​គោល​នយោបាយ​លើក​កំពស់​គុណភាព និង​ប្រសិទ្ធភាពសេវា​អប់រំ។

ទី​៣, ​ការជំរុញ​ការអនុវត្ត​គោល​នយោបាយ​អភិ​វ​ឌ្ឍន៍​ស្ថាប័ន និង​អភិ​វ​ឌ្ឍ​ន៍សមត្ថ​ភាពមន្ត្រី​អប់រំ​គ្រប់​គ្រប់​លំដាប់ថ្នាក់​សម្រាប់ធ្វើ​វិមជ្ឈការ​។

ទី​៤,​ ការជំរុញអនុវត្ត​ការងារយុវជន ឱ្យបាន​សកម្ម​ផុល​ផុស​។

ទី​៥, ​ការជំរុញ​ការងារ​កីឡា​។

ទី​៦, ​ការជំរុញ​អនុវត្តឱ្យមានប្រសិទ្ធភាពនៃ​ការ​ប្រើ​ប្រាស់​​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​។

សម្តេច​តេជោ​មាន​ជំនឿ​ថា អនុសាសន៍​ទាំង​នេះ​​នឹង​ក្លាយជា​ធាតុ​ចូល​បន្ថែមទៀត​សម្រាប់​ការ​រួម​ចំណែក​អនុវត្ត​ទិសដៅ​អប់រំ​ឆ្នាំសិក្សា​២០១៣-២០១៤​ផង និង​ឆ្នាំ​បន្តបន្ទាប់ ក្នុងន័យ​ធ្វើ​ឱ្យ​​ការ​អប់រំយុវជន និង​កីឡា របស់​ជាតិ​យើង​កាន់តែ​វិ​វត្ត​ល្អប្រសើរ​ឡើង​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ​ទៀត​។

ទាក់​ទង​នឹងប្រាក់​បៀរវត្សរ៍​​ សម្តេច​តេ​ជោ​​បាន​មាន​ប្រសាសន៍​​លើកទឹកចិត្ត​ ដោយ​បាន​បញ្ជាក់​បន្ថែម​ទៅលើ​ករណីការ​បើក​សាច់​ប្រាក់ តាម​ប្រព័ន្ធ​ធនាគារ​សម្រាប់​ដំណើរការ​សាលារៀន ស្រប​ពេល​ដែលរាជ​រដ្ឋាភិបាល​ កំពុងតែ​ជំរុញ​ការ​បើកប្រាក់បៀវត្ស​ជូន​គ្រូ​បង្រៀន​តាម​ធនាគារ​នោះ​។ ក្នុង​បញ្ហា​នេះ សម្តេច​បាន​ណែ​នាំឱ្យ​មានការ ពិភាក្សាគ្នា​រវាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរ​ញ្ញ​វត្ថុ និង​ក្រសួង​មុខងារសាធារណៈ​លើ​សំណើរ​​បង្កើន​ប្រាក់ឧបត្ថម្ភ និង​តម្លើង​ថ្នាក់​ជា​ស្វ័យ​​ប្រវត្តិ​​រៀងរាល់ឆ្នាំ​ដល់​គ្រូ​ដែល​ ស្ម័គ្រ​ចិត្ត​ពង្រាយ​ទៅដល់​សាលាដែល​ខ្វះ​គ្រូ និង​ការ​កសាង​​ផ្ទះ​គ្រូ​បន្ថែម​។​

ថ្លែង​ក្នុង​ឱកាស​បិទ​សន្និបាតក្រសួង​អប់រំ​យុវជន និង​កីឡា នេះ​ដែរ​សម្ដេចអគ្គម​ហា​សេនា​បតី​តេជោ ហ៊ុន សែន បាន​ប្រកាស​ស្វាគមន៍​ការធ្វើ​សហប្រតិបត្តិការ​រុករក​យន្តហោះ​របស់​ក្រុម​ហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី ជើង​ហោះ​ហើរលេខ MH370 ដែល​បាន​បាត់​ដាន​កាល​ពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៤ ប្រសិន​បើសង្ស័យ​ថា​ធ្លាក់​នៅកម្ពុជា​នោះ។

សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍​ថា យើង​ស្វាគមន៍​មិត្តចិន និង​ម៉ាឡេស៊ី​អាច​នឹង​ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត​មកធ្វើការ​ក្នុងដី​របស់​កម្ពុជា បើ​សិន​ជា​មាន​សញ្ញា​សង្ស័យថា អាច​នឹង​ធ្លាក់​នៅ​កម្ពុជាៗ​ស្វាគមន៍ និង​ធ្វើសហប្រតិបត្តការ​ដើម្បី​រុករក។ សម្ដេចតេជោ​ថ្លែងថា ការ​ពិត​ពេល​ដែល​មានរឿងនេះ​កើតឡើង​យើងមិនចង់​ធ្វើឲ្យវាគគ្រឹក​គគ្រេ​ង​ទេ ក្រសួង​ការពារ​ជាតិ និង​ផ្នែកពាក់​ព័ន្ធបាន​បញ្ជាក​ម្លាំង ដើម្បី​តាមសង្កេត​មើលរួច​ទៅ ហើយមិន​មែនបា​នសេច​ក្ដី​ថា យើង​ទាត់​ចោលនូ​វកាតព្វ​កិច្ច ភារកិច្ច​ជា​អន្តរជា​តិនោះ​ទេ ដូច្នេះបាន​ជាដំណាក់​កាល​ដំបូង​កម្ពុជា​គ្មាន​ឈ្មោះ​ក្នុងប​ញ្ជីនឹង​គេនោះ​ទេ។ ម្យ៉ាងទៀត​បើចេញ​ផុតពីដែនដី​កម្ពុជា​របស់​ខ្លួន​ទៅ យក​ល្អ​កុំទៅ ព្រោះបើទៅ​នាំពិបាក​ដល់គេ​ដដែល កុំទៅ និយាយ​ឲ្យវាពិតបើ​ត្រឹមដែន​ដី​របស់​ខ្លួន​វា​អត់បញ្ហា​ទេ ហើយយើងក៏​បានដាក់​ចេញបញ្ហា​នឹងឲ្យ​ដំណើរ​ការ។ ក្រោយ​មកក៏​មាន​កំណត់​ទូតចិន​មួយថា​ឲ្យជួយ​ស្វះស្វែង​រក យើង​ក៏បានបញ្ជា​កម្លាំង​ទាំងកង​ទ័ពជើងទឹក និង​ផ្នែក​ឧទ្ធម្ភាគចក្រ ដើម្បី​សិក្សា​ពីតំបន់​ចន្លោះ​ប្រហោង​នេះ ប៉ុន្តែឥឡូវមិនដឹង​ជា​ខាង​អូស្ត្រាលី​គេ​រកឃើញ​យ៉ាង​ម៉េច យើង​ក៏មិន​ទាន់បោះប​ង់ការងារ​របស់យើង​ដែរ ហើយ​គ្រប់ខេត្ត​ទាំង​អស់​ដែល​មាន​តំបន់សង្ស័យ​ទាំងឡាយ​ក៏ត្រូវតា​មដាន​បញ្ហានេះ​ដែរ។ យើងសោក​ស្ដាយ​ណាស់​រឿង​អស់ទាំ​ងនេះ ប៉ុន្តែធ្វើម៉េចកុំ​ឲ្យប៉ះពា​ល់ដល់វិស័យ​ទេស​ចរណ៍​កម្ពុជា ហើ​យយើង​ក៏បន់​ស្រន់​ឲ្យមិ​ត្តភក្ដិរ​បស់​យើង ស្វែងរកអ្ន​កបាត់ខ្លួន​ឲ្យបាន​ឆាប់​រហ័ស ដើម្បីបញ្ច​ប់​ការអន្ទះ​អន្ទែង​របស់​ក្រុមគ្រួសារ​នៃជន​រងគ្រោះ។

សូម​បញ្ជាក់​ថា អង្គសន្និបាត​សន្និបាត​របស់​ក្រសួង​អប់រំយុវជន និង​កីឡា​ឆ្នាំនេះ បាន​ដំណើរ​ការ​ពី​ថ្ងៃទី​១៩​ដល់​ថ្ងៃទី​២១​មិនា នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ដើម្បី​បូកសរុប​វាយតម្លៃ​ការ​ងារ​ដែល​បាន​អនុវត្ត​ក្នុង​ឆ្នាំ​សិក្សា​កន្លងមក និង​លើក​ទិសដៅ​សម្រាប់​ឆ្នាំ​សិក្សា​ខាងមុខ​ដែល មាន​មន្ត្រី​អប់រំ​គ្រប់​លំដាប់ថ្នាក់ ដៃគូ​អភិវឌ្ឍន៍ ព្រមទាំង​តំណាង​អាជ្ញាធរ​ដែនដី រាជធានី ខេត្ត សហគមន៍ និង​អ្នក​ពាក់ព័ន្ធ​នានា​ចូលរួម​ប្រមាណ​១.៥០០​នាក់៕