ប្រសាសន៍ដើមទាំងស្រុងរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រ ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់
ជូនដល់និស្សិត នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM)
ថ្ងៃអង្គារ ៤រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩
Tuesday, April 23, 2019
ប្រសាសន៍ដើមទាំងស្រុងរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រ ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ជូនដល់និស្សិត នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM)
ប្រសាសន៍ដើមទាំងស្រុងរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រ ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់
ជូនដល់និស្សិត នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM)
ថ្ងៃអង្គារ ៤រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩
ជូនដល់និស្សិត នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM)
ថ្ងៃអង្គារ ៤រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩
លោកឧបនាយករដ្ឋមន្រ្តី ស ខេង ប្រកាសជំហរដាច់ខាតប្រឆាំងអំពើជួញដូរមនុស្ស និងបង្ក្រាបអំពើខុសច្បាប់ទាំងអស់
លោកឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានប្រកាសប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ និងដាច់ខាតក្នុងការប្រឆាំងអំពើជួញដូរមនុស្ស ដោយពង្រឹងការទប់ស្កាត់ ស្វែងរកបទល្មើស និងបង្ក្រាបកាន់តែខ្លាំងក្លា ហើយមិនអនុញ្ញាតឲ្យជនល្មើសទាំងឡាយមានសកម្មភាព បង្កភាពរងគ្រោះដល់ប្រជាពលរដ្ឋ បើ ទោះបីជាជនល្មើសមានកលល្បិចខ្ពស់យ៉ាងក៏ដោយ។
លោក បានប្រកាសបែបនេះក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ជាតិស្តីពីសកម្មភាព និងលទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួយដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទឆ្នាំ២០១៨ និងលើកទិសដៅឆ្នាំ២០១៩ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួយដូរមនុស្ស នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០១៩ នាទីស្តីការក្រសួងមហាផ្ទៃ។
លោកឧបនាយករដ្ឋមន្រ្តី ស ខេង បានបន្តថាក្នុងសកម្មភាពប្រយុទ្ធប្រឆាំងអំពើជួយដូរមនុស្សនេះ បានធ្វើការអប់រំផ្សព្វផ្សាយ តាមប្រព័ន្ធអេឡិកត្រូនិក វិទ្យុ ទូរទស្សន៍ និងតាមបណ្តាញផ្សព្វផ្សាយសង្គម ក៏ដូចជាការបិតផ្សាយសារ ការសម្តែងសិល្បៈ ភាពយន្តខ្នាតខ្លី និងការចែកខិតប័ណ្ណ ក៏ត្រូវបានធ្វើជាញឹកញាប់។
ជាងនេះទៅទៀតក៏បានរៀបចំ កិច្ចប្រជុំ វេទិកាសាធារណៈ យុទ្ធនាការធំៗ ជាច្រើន ដោយផ្តោតលើខ្លឹមសារស្តីពីកិច្ចការពារប្រជាពលរដ្ឋ ជាពិសេសកុមារ យុវវ័យ និងស្រ្តី ពីអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ នៅតាមសហគមន៍ ក៏ដូចជានៅតាមសាលារៀនគ្រប់កម្រឹត។
លោក ស ខេង បានបន្ថែមថា ព្រះរាជាណាចក្រកម្ពុជា តាមរយៈគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ពង្រឹងការផ្សព្វផ្សាយ និងអនុវត្តអនុស្សរណៈកិច្ចព្រមព្រៀង ទ្វេភាគី ពហុភាគី ក៏ដូចជាអនុសញ្ញាអាស៊ាន និងកតិកាសញ្ញាពិភពលោក ដែលកម្ពុជាបានចុះហត្ថលេខា និងចូលរួមអនុម័ត ដើម្បីរួមចំណែកការពារសុវត្ថិភាព ភាពរៀបរយ និងស្របច្បាប់នៃជនទេសន្តរប្រវេសន៍ និងការពារពួកគេពីអំពើជួញដូរមនុស្ស និងការកេងប្រវ័ញ្ចគ្រប់រូបភាព។
លោកបានបញ្ជាក់បន្ថែមថា នឹងមិនអត់ឱនដាច់ខាតចំពោះមន្រ្តីទាំងអស់ដែលជាប់ពាក់ព័ន្ធ ចូលរួម ឬធ្វើជាខ្នងបង្អែកឲ្យជនល្មើស និងរាល់សកម្មភាពដែលនាំឲ្យមានភាពរាំងស្ទះដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការលុបបំបាត់អំពើជួញដូរមនុស្ស នឹងត្រូវផ្តន្ទាទោស ដូចមានចែងក្នុងច្បាប់ជាធរមាន។
លោកបានបញ្ជាក់បន្ថែមថា នឹងមិនអត់ឱនដាច់ខាតចំពោះមន្រ្តីទាំងអស់ដែលជាប់ពាក់ព័ន្ធ ចូលរួម ឬធ្វើជាខ្នងបង្អែកឲ្យជនល្មើស និងរាល់សកម្មភាពដែលនាំឲ្យមានភាពរាំងស្ទះដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការលុបបំបាត់អំពើជួញដូរមនុស្ស នឹងត្រូវផ្តន្ទាទោស ដូចមានចែងក្នុងច្បាប់ជាធរមាន។
សូមបញ្ជាក់ដែរថាក្នុងឆ្នាំ២០១៨ រាជរដ្ឋាភិបាល ដែលមានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សសេនាធិការបានបង្ក្រាប ចាប់ឃាត់ខ្លួន និងបញ្ជូនជនប្រព្រឹត្តបទល្មើស២២៤នាក់ទៅតុលាការដើម្បីផ្តន្ទាទោសក្នុងបេសកកម្មបង្ក្រាបបទល្មើសជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទសរុប ១៣៤ករណី និងសង្គ្រោះជនរងគ្រោះ សរុបចំនួន ២៣០នាក់ ក្នុងនោះមានទាំងក្មេងអាយុក្រោម១៥ឆ្នាំ ៩២នាក់ អាយុពី១៥ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ២៣នាក់ និងអាយុ១៨ឆ្នាំឡើង ១១៥នាក់។
ដោយឡែកស្ថាប័នតុលាការបានអនុវត្តតួនាទីរបស់ខ្លួនរហូតដល់តំណាក់កាលជំនុំជម្រះ ករណីជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ នៅទូទាំងរាជធានី-ខេត្ត សរុបបានចំនួន ២១៤ករណី ដើម្បីផ្តល់យុត្តិធម៌ជូនជនរងគ្រោះ បាន ២៧៣នាក់ (ស្រី២៥២នាក់) អនិតិជន១១៤នាក់ (ស្រី១០៧នាក់) និងបានរកឃើញជនជាប់ចោទសរុប ២៥៣នាក់ (ស្រី៤៣នាក់) ក្នុងនោះ(ចាត់ការរួច៧២ករណី ផ្តន្ទាទោសដាក់ពន្ធនាគារ ១២៥នាក់ និងកំពុងបន្តចាត់ការ ១៤២ករណី )៕
អនុរដ្ឋមន្ត្រីក្រសួងរដ្ឋបាល និងទីផ្សារចិន ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ នៅក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួនជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅវិមានសន្តិភាព លោក ឈិន យីឈី (Qin Yizhi) អនុរដ្ឋមន្ត្រីក្រសួងរដ្ឋបាល និងបទប្បញ្ញត្តិទីផ្សារចិន បានប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម និងការនាំដំណាំកម្ពុជា ចេញទៅកាន់ទីផ្សារចិន កាន់តែច្រើនថែមទៀត។
លោក អ៊ាង សុផល្លែត ជំនួយការរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានឲ្យដឹងថា នៅក្នុងជំនួបនេះ លោក ឈិន បានជម្រាបជូនលោកនាយករដ្ឋមន្រ្តីថា ទំនាក់ទំនងរវាងកម្ពុជានិងចិន គឺមានជាយូរលង់ណាស់មកហើយ ហើយកំពុងតែមានការសប្បាយរីករាយ ទទួលបានផ្លែផ្កាពីទំនាក់ទំនងល្អនេះ ខណៈទំនាក់ទំនងរវាងប្រទេសទាំងពីរ កំពុងតែមានការរីកដុះដាលបន្ថែមទៀតជាលំដាប់។ លោក បានបន្តជម្រាបផងដែរថា ជាសំណាងណាស់ ដែលថ្នាក់ដឹកនាំប្រទេស កម្ពុជា-ចិន បានដាក់នយោបាយយ៉ាងត្រឹមត្រូវ ដែលនាំទៅដល់មានការអភិវឌ្ឍលើវិស័យសេដ្ឋកិច្ច និងវិស័យផ្សេងៗទៀតយ៉ាងល្អប្រសើរ ។
លោក ឈិន យីឈី ក៏បានគោរពជម្រាបជូនផងដែរថា តាមរយៈទំនាក់ទំនង និងគោលនយោបាយត្រឹមត្រូវនេះ ប្រទេសទាំងពីរ ជាពិសេស កម្ពុជា បានទទួលនូវផលយ៉ាងច្រើនពីកិច្ចសហប្រតិបត្តិការ ជាពិសេស លើវិស័យកសិកម្ម ថាមពល និងហេដ្ឋារចនាសម្ព័ន្ធទាំងឡាយ ។ ក្នុងន័យនេះដែរ លោក អនុរដ្ឋមន្ត្រី បានប្តេជ្ញាថា នឹងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ការនាំចូលដំណាំ ទំនិញកម្ពុជា កាន់តែច្រើនឡើងថែមទៀតទៅកាន់ទីផ្សារចិន។
ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអរគុណចំពោះលោក ឈិន ដែលបានលើកឡើងពីទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលជាកត្តាសំខាន់ សម្រាប់ការអភិវឌ្ឍនៅប្រទេសកម្ពុជា។ លោក ក៏បានស្នើសុំឲ្យលោកអនុរដ្ឋមន្រ្តីចិន ធ្វើយ៉ាងណា បន្តធ្វើការជាមួយនឹងភាគីកម្ពុជា ដើម្បីជួយត្រួតពិនិត្យ ធ្វើយ៉ាងណាអាចឲ្យកម្ពុជា នាំចេញនូវកសិផលកម្ពុជា ទៅកាន់ប្រទេសចិន ជាពិសេសតាមរយៈការពង្រឹង ការពិនិត្យ ចត្តាឡីសក្តិ (ការត្រួតពិនិត្យសត្វ) និងភូតគាមអនាម័យ (ការធ្វើអនាម័យកសិកម្ម) លើដំណាំកសិផលរបស់កម្ពុជា។ លើសពីនេះទៅទៀត លោក ក៏បានសម្តែងនូវការគាំទ្រជាមួយនឹងអ្វី ដែលក្រសួងទាំងពីរ (កម្ពុជា-ចិន) បានធ្វើកន្លងមក ជាពិសេស ក្នុងការអភិវឌ្ឍធនធានមនុស្សផងដែរ៕
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាចូលរួម «វេទិកាខ្សែក្រវ៉ាត់ និងផ្លូវ លើកទី២សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ » នៅប្រទេសចិន
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា លោក នឹងអញ្ជើញចូលរួមក្នុង «វេទិកាខ្សែក្រវ៉ាត់ និងផ្លូវលើកទី២ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ» និងកិច្ចប្រជុំសំខាន់ៗផ្សេងទៀត ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃអង្គារទី២៣ ខែមេសា ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ចំនួនប្រមាណជាង២ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ រាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា តាមការគ្រោងទុក នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ ខាងមុខនេះ លោកនឹងហោះហើរត្រង់ពីទីក្រុងប៉េកាំង មកភ្នំពេញវិញ ហើយលោកស្រី អ៊ុង សានស៊ូជី មេដឹកនាំមីយ៉ាន់ម៉ា ដែលមានតួនាទីជាទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា និងជារដ្ឋមន្រ្តីការបរទេសមីយ៉ាន់ម៉ា ក៏នឹងហោះហើរត្រង់មកកម្ពុជាដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ ផងដែរ៕
ក្រសួងសុខាភិបាល រៀបចំទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ និងទិវាគ្រុនចាញ់ពិភពលោកនៅខេត្តមមណ្ឌលគិរី
មណ្ឌលគិរី៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីភាពក្នុងឱកាសប្រារព្វទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ក្រោមប្រធានបទ (គ្មានជំងឺគ្រុនចាញ់ ផ្តើមចេញពីខ្ញុំ) ដោយមានការចូលរួមពីសំណាក់លោក ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងលោកវេជ្ជបណ្ឌិត តាក់កេស៊ី កាសៃ នាយកអង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច ព្រមទាំងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបី ប្រជាពលរដ្ឋ និងសិស្សានុសិស្សប្រមាណជា២០០០នាក់ ពិធីនេះប្រព្រឹត្តទៅនៅសាលាស្រុកកោះញែក ខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩។
លោក ម៉ម ប៊ុនហេង បានលើកឡើងថា ជំងឺគ្រុនចាញ់មិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់សុខភាព ចំណាយលុយកាក់លើការព្យាបាល ការខាតបង់ការងារ ការបាត់បង់ផលិតភាព និងអាយុជីវិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កផលប៉ះពាល់ជាអវិជ្ជមាន ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរទៀតផង។ លោកបន្តថា តាមទស្សនទាននេះ យើងទាំងអស់គ្នាចាំបាច់ណាស់ ត្រូវបន្តយកចិត្តទុកដាក់ លើបញ្ហាជំងឺគ្រុនចាញ់នេះ ដោយយើងមិនអាចមើល រំលងបានឡើយ។
លោក ស្វាយ សំអ៊ាង ក៏បានជម្រុញបន្ថែមដល់អង្គភាពមន្ទីរជុំវិញខេត្តទាំងអស់ រួមសហការគ្នា អនុវត្តផែនការយុទ្ធសាស្រ្តជាតិលុបបំបាត់ជំងឺគ្រុនចាញ់អោយមានប្រសិទ្ធភាពខ្ពស់ ដើម្បីឈានទៅលុបបំបាត់ជំងឺគ្រុនចាញ់នៅ ក្នុងខេត្តមណ្ឌលគិរីឲ្យបាននៅឆ្នាំ២០២៥។
លោកវេជ្ជបណ្ឌិត តាក់កេស៊ី កាសៃ បានសំដែងដោយសេចក្តីរីករាយថា ប្រទេសកម្ពុជាការសំរេចបានជាលើកដំបូង គឺ គ្មានអ្នកស្លាប់ដោយសារជំងឺគ្រុនចាញ់នាឆ្នាំ២០១៨ និងបានកាត់បន្ថយករណីជំងឺគ្រុនចាញ់សរុបចំនួន ៤២% នៅចន្លោះឆ្នាំ ២០១២ និងឆ្នាំ ២០១៦។ តាមរយ:លទ្ធផលទាំងអស់នេះ អង្គការសុខភាពពិភពលោកនឹងបន្តគាំទ្រដល់ប្រទេសកម្ពុជា រូមជាមួយដៃគូរសុខាភិបាលទាំងអស់ក្នុងការងារលុបបំបាត់ជំងឺគ្រុនចាញ់ គ្រប់ជំហ៊ាននៅលើមាគ៌ាឆ្ពោះទៅកាន់ការសម្រេចគោលដៅនាពេលខាងមុខនេះ។
បន្ទាប់មក លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល រួមទាំងថ្នាក់ដឹកនាំខេត្ត និងគណៈប្រតិភូអមដំណើរ បានអញ្ជើញចុះសួរសុខទុក្ខអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរីផងដែរ៕
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ប្រុងប្រយ័ត្នជានិច្ចមិនត្រូវឱ្យកម្ពុជាក្លាយទៅជាគោលដៅនៃការវាយប្រហារភេរវកម្មឡើយ
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងអំពាវនាវដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទឱ្យមានការប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ចដោយមិនត្រូវឱ្យប្រទេសកម្ពុជាក្លាយទៅជាគោលដៅវាយប្រហារ និងជាជម្រកនៃអំពើភេរវកម្មនោះឡើយ ។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃអង្គារទី២៣ ខែមេសា ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង(NUM) ចំនួនប្រមាណជាង២ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ រាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា លោកប្តេជ្ញាមិនឱ្យអំពើភេរវកម្ម វាយប្រហារផ្តាច់អាយុជីវិតប្រជាពលរដ្ឋរបស់យើងនោះឡើយ ដែលប្រការនេះហើយដែលលោកតែងតែក្រើនរំលឹកជាប់ជានិច្ចដល់កងកម្លាំងប្រដាប់អាវុធឱ្យមានការប្រុងប្រយ័ត្នចំពោះអំពើភេរវកម្មដោយលោកបានបញ្ជាក់ថា កុំឱ្យគិតថាប្រទេសជាតិមានសុខសន្តិភាពប៉ុណ្ណឹងគ្រប់គ្រាន់នោះ៕
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះអំពើភេរវកម្មនៅប្រទេសស្រីលង្កា
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះអំពើភេរវកម្មបំផ្ទុះគ្រាប់បែកនៅប្រទេសស្រីលង្កាដែលបណ្តាលឱ្យមនុស្សរងរបួសនិងស្លាប់ជាច្រើននាក់ ។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃអង្គារទី២៣ ខែមេសា ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង(NUM) ចំនួនប្រមាណជាង២ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ រាជធានីភ្នំពេញ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩កន្លងទៅនេះ មានអំពើហឹង្សាដ៏សាហាវឃោរឃៅវាយប្រហារដោយគ្រាប់បែក លើវិហារគ្រីស្តសាសនា និងសណ្ឋាគារ នៅប្រទេសស្រីលង្កា ដែលបានផ្តាច់ជីវិតមនុស្ស២៩០នាក់ និងជាង៥០០នាក់ទៀតរងរបួស៕
កម្ពុជាអាចកើនឡើងកម្តៅដល់៤០-៤១អង្សាសេ នៅសប្តាហ៍នេះ, ប៉ុន្តែបាតុភូតរន្ទះ និងខ្យល់កន្ត្រាក់ អាចកើតឡើងញឹកញាប់ នឹងមានឥទ្ធិពលខ្លាំង
ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ បានចេញសេចក្តីជូនដំណឹងស្តីពីអាកាសធាតុនៅកម្ពុជា ដោយបញ្ជាក់ថា រហូតមកដល់ពេលនេះ បាតុភូតអ៊ែលនីណូ (El Nino) នៅតែមានឥទ្ធិពល ហើយនឹងបន្ដគ្របដណ្ដប់លើប្រមាណពាក់កណ្ដាល នៃភពផែនដីទាំងមូល។
ក្រសួងបានអះអាងទៀតថា សម្រាប់តំបន់ និងប្រទេសកម្ពុជា ក៏នៅតែបន្តទទួលឥទ្ធិពលនេះដែរ ហើយកត្តានេះធ្វើឲ្យសីតុណ្ហភាពអតិបរមា នៅកម្ពុជា បន្តកើនឡើង នឹងអាចឈានទៅដល់៤០-៤១ អង្សាសេ ក្នុងសប្តាហ៍នេះ។
ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ សម្រាប់ការកើនឡើងកម្ដៅដោយសារឥទ្ធិពល បាតុភូតអ៊ែលនីណូនេះ សម្រាប់ប្រទេសកម្ពុជា នឹងថយកម្ដៅទៅវិញនៅអំឡុងសប្ដាហ៍ទី៣ នៃខែឧសភា ឆ្នាំ២០១៩។
ក្រសួងបានឲ្យដឹងទៀតថា «បើនិយាយអំពីកម្ដៅ នឹងក្ដៅរហូតដល់សប្ដាហ៍ទី៣ នៃខែឧសភា ទើបចាប់ផ្ដើមថយទៅវិញដោយសារ មានភ្លៀងធ្លាក់មក ប៉ុន្ដែទន្ទឹមនឹងការថយកម្ដៅនេះ បាតុភូតផ្គរ រន្ទះ គឺនៅតែបន្ដមានរហូតដល់ចុងខែមិថុនា ទើបធូរស្រាលទៅវិញ»។
ស្ថានភាពភ្លៀងកាន់តែខ្សោយ ប៉ុន្តែបាតុភូតរន្ទះ និងខ្យល់កន្ត្រាក់ កើតឡើងញឹកញាប់ នឹងមានឥទ្ធិពលខ្លាំង ដូចនេះសូមអំពាវនាវឲ្យមានការប្រុងប្រយ័ត្ន ចំពោះបាតុភូតទាំងពីរនេះ។ ទន្ទឹមនេះ ក៏ត្រូវយកចិត្តទុកដាក់ចំពោះសុខភាព ដែលអាចមានការប៉ះពាល់ ដោយសារការកើនឡើងនៃកម្ដៅ។
ក្រសួងបន្តថា ជាទម្លាប់ ក្រោយរដូវចូលឆ្នាំ បងប្អូនប្រជាកសិករតែងតែចាប់ផ្ដើមការដាំដុះស្រូវរដូវវស្សា ប៉ុន្តែ ដោយសារឆ្នាំនេះ កម្ពុជាទទួលឥទ្ធិពល El Nino ដូចនេះធ្វើឲ្យការមកដល់នៃរដូវវស្សា យឺតជាងធម្មតា ហើយការដាំដុះស្រូវវស្សាដើមរដូវ គួរចាប់ផ្ដើមនៅសប្ដាហ៍ទី៣ នៃខែឧសភា ៕
លោកឧបនាយករដ្ឋមន្ដ្រី ស ខេង ចេញសេចក្ដីណែនាំ ស្ដីពីការបង្កើនវិធានការបង្ការ ទប់ស្កាត់ បទឧក្រិដ្ឋកម្មឆ្លងដែន
លោកឧបនាយករដ្ឋមន្ដ្រី ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញសេចក្ដីណែនាំ ស្ដីពីការបង្កើនវិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទឧក្រិដ្ឋឆ្លងដែន។ នេះបើតាមសេចក្ដីណែនាំ ដែលទទួលបាននៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩នេះ។
លោកឧបនាយករដ្ឋមន្ដ្រី ស ខេង បានណែនាំដល់កងកម្លាំងនគរបាលជាតិ និងសមត្ថកិច្ចដែលមានការពាក់ព័ន្ធ ត្រូវលើកកម្ពស់ស្មារតីទទួលខុសត្រូវ ឲ្យបានជាប់ជាប្រចាំ និងចាត់វិធានការប្រកបដោយប្រសិទ្ធភាព ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ មានជាអាទិ៍អំពើភេរវកម្ម ការចរាចរណ៍ជួញដូរគ្រឿងញៀនខុសច្បាប់ បទល្មើសសម្អាតប្រាក់ ការជួញដូររត់ពន្ធមនុស្ស ការជួញដូរអាវុធខុសច្បាប់ និងបទល្មើសបច្ចេកវិទ្យា៕
សូមអានខ្លឹមសារលម្អិត នៃសេចក្ដីណែនាំរបស់លោកឧបនាយករដ្ឋមន្ដ្រី ស ខេង ដែលមាននៅខាងក្រោមនេះ ៖
នៅព្រឹកថ្ងៃនេះលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិត NUM ជាងពីរពាន់នាក់ នៅកោះពេជ្រ
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩នេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន អញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រដល់ និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ប្រមាណ២២៨៧នាក់ បន្ទាប់ពីបានបញ្ចប់ការសិក្សាដោយជោគជ័យ។ និស្សិតជយលាភី ២២៨៧នាក់នេះ មាននិស្សិតជានារី ១,១៩៤នាក់។ កម្មវិធីនេះធ្វើឡើងនៅមជ្ឍមណ្ឌល និងពិពណ៌ក្រោះពេជ្រ។
លោក ហោ ប៉េង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង បានឱ្យដឹងថា និស្សិតជយលាភីដែលទទួលសញ្ញាបត្រពី សម្តេចតេជោនាយករដ្ឋមន្ត្រីនៅថ្ងៃនេះ មាននិស្សិតថ្នាក់បរិញ្ញាបត្រ១,៩១៩នាក់ នារី ១,០៨២នាក់, និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៣៥៥នាក់ នារី១១២នាក់ និងថ្នាក់បណ្ឌិត៤នាក់។ ក្នុងចំណោមនិស្សិតជយលាភី និស្សិតថ្នាក់បរិញ្ញាបត្រ២រូប និងនិស្សិតថ្នាក់បណ្ឌិត១រូប បានទទួលសញ្ញាបត្រទ្វេពីសាកលវិទ្យាល័យណង់ និង សាលាពាណិជ្ជសាស្ត្រអន្តរជាតិណាន់ស៊ី ប្រទេសបារាំង។ និស្សិតជយលាភីថ្នាក់បរិញ្ញាបត្រចំនួន ៨៥.៦% ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៩១.៨៣% និងថ្នាក់បណ្ឌិត១០០ ភាគរយកំពុងមានការងារធ្វើរៀងៗខ្លួន។ សូមបញ្ជាក់ថា សាកលវិទ្យាល័យជាតិគ្រប់គ្រងជាសាកលវិទ្យាល័យរបស់រដ្ឋ ដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំបណ្តុះបណ្តាលធនធានមនុស្ស សម្រាប់កម្ពុជាយ៉ាងសកម្ម។
ចាប់តាំងពីការបង្កើតឡើងនៅឆ្នាំ១៩៨៣ មកដល់ឆ្នាំសិក្សា ២០១៧-២០១៨ និស្សិតដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យជាតិគ្រប់គ្រងមានចំនួនសរុប ៤៩,៩១៥នាក់ នារី ២១,៧២០នាក់។ ក្នុងនោះនិស្សិតអាហារូបករណ៍ចំនួន ៦,៤៤៧នាក់ នារី ២,៤០៣នាក់ និងនិស្សិតសិក្សាបង់ថ្លៃចំនួន ៤៣,៤៦៨នាក់ នារី ១៩,៣១៧នាក់។
បច្ចុប្បន្នអតីតនិស្សិតទាំងនោះបាននិងកំពុងបម្រើការងារនៅក្នុងស្ថាប័នរដ្ឋ វិស័យឯកជន និងស្ថាប័នអន្តរជាតិ ប្រកបដោយសមត្ថភាពវិជ្ជាជីវៈខ្ពស់ ឧត្តមភាព សេចក្តីថ្លៃថ្នូរ និងកិត្តិយស។ បច្ចុប្បន្ននិស្សិតកំពុងទទួលការបណ្តុះបណ្តាលក្នុងសាកលវិទ្យាល័យមានចំនួនសរុប ១១,១៥២នាក់ នារី ៦,០៩២នាក់។
យោងតាមការបញ្ជាក់របស់លោកសាកលវិទ្យាធិការ បានឱ្យដឹងថា ដើម្បីចូលរួមអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ក៏ដូចជាការអនុវត្តយុទ្ធសាស្ត្រកំណែទម្រង់របស់ក្រសួងអប់រំ យុវជន និងកីឡា សាកលវិទ្យាល័យជាតិគ្រប់គ្រង បានរៀបចំផែនការយុទ្ធសាស្រ្តជំហានទី២ (២០១៩-២០២៣) ដោយផ្តោតសំខាន់លើគោលដៅអភិវឌ្ឍជាយុទ្ធសាស្រ្តរួមមាន៖ (១) ពង្រឹងគុណភាពបណ្តុះបណ្តាលស្របតាមនិន្នាការថ្មីនៃទីផ្សារពលកម្ម (២) លើកកម្ពស់សកម្មភាព សិក្សាស្រាវជ្រាវ នវានុវត្តន៍ និងបោះពុម្ភផ្សាយ (៣) ពង្រឹងនិងពង្រីក កិច្សហប្រតិបត្តការ និងភាពជាដៃគូ និង(៤)លើកកម្ពស់អភិបាលកិច្ចល្អ។
សាកលវិទ្យាល័យបានរៀបចំកែសម្រួលកម្មវិធីសិក្សាឲ្យមានភាពឆ្លើយតបពេញលេញជាមួយស្តង់ដាជាតិ និងអន្តរជាតិ ព្រមទាំងបានអភិវឌ្ឍកម្មវិធីសិក្សាជំនាញថ្មីៗ ជាកម្មវិធីពិសេសស្របតាមស្តង់ដាពិភពលោក សម្រាប់ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតឱ្យមានសញ្ញាបត្រទ្វេ ជាមួយសាកលវិទ្យាល័យ ដៃគូដែលសិក្សាជាភាសាអង់គ្លេស។
ទន្ទឹមនេះសាកលវិទ្យាល័យបានជួសជុលកែលម្អអគារសិក្សាទាំងអស់ ឱ្យបានល្អប្រសើរឡើងវិញ ក្នុងនោះរួមមានអគារសិក្សា ៥ខ្នង និងអគារបណ្ណាល័យសម្តេច ហ៊ុន សែន ដោយបានបំពាក់សម្ភារៈរូបវន្ត និងបរិក្ខារក្នុងថ្នាក់បម្រើឱ្យការរៀន និងការបង្រៀន បានបង្កើតបន្ទប់ពិសោធន៍បណ្តុះសហគ្រិនភាព បន្ទប់ពិសោធន៍ហ្វឹកហាត់អនុវត្តភាសារបរទេស បន្ទប់ពិសោធន៍អនុវត្តកុំព្យូទ័រ ព័ត៌មានវិទ្យា និងបានរៀបចំសួនលេងកីឡា សួនស្វ័យសិក្សាធម្មជាតិ និងអាហារដ្ឋានស្តង់ដា ដោយប្រើប្រាស់ថវិកាសន្សំបានពីការបង់ថ្លៃសិក្សារបស់និស្សិត។
សាកលវិទ្យាល័យក៏បានធ្វើកិច្ចសហប្រតិបត្តិការល្អជាមួយសាកលវិទ្យាល័យដៃគូជាច្រើន ដើម្បីធ្វើការផ្លាស់ប្តូរនិស្សិតនិងសាស្រ្តាចារ្យ លើការសិក្សា ការបង្រៀន និងការស្រាវជ្រាវ ស្របតាមតម្រូវការជាក់ស្តែងនៃកម្មវិធីសិក្សានីមួយៗ ៕
ចាប់ខ្លួនបុរសម្នាក់ នៅខេត្តត្បូងឃ្មុំ ពីបទបង្ហោះសារប្រមាថធ្ងន់ៗទៅលើលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងអ្នកគាំទ្រ
(ត្បូងឃ្មុំ)៖នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ បុរសម្នាក់ឈ្មោះ ស៊ូ យាន ត្រូវបានកម្លាំង នគរបាល ខេត្តត្បូងឃ្មុំ ចាប់ខ្លួន នៅផ្ទះ របស់ខ្លួនតែម្ដង ស្ថិតក្នុងភូមិប្រិយ៍ ឃុំទ្រៀក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ពាក់ព័ន្ធ ជាមួយបណ្ដឹង របស់ប្រជាពលរដ្ឋជាច្រើននាក់ ដែលបានប្រើពាក្យប្រមាថធ្ងន់ៗ ទៅលើលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា និងអ្នកគាំទ្រលោករាប់លាននាក់ តាមរយៈបណ្ដាញសង្គម។
លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានប្រាប់ថា ជនសង្ស័យដែលកម្លាំងសមត្ថកិច្ចរបស់លោកចាប់ខ្លូននៅក្នុងផ្ទះនេះ ធ្វើឡើងតាមពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋចំនួន៤-៥ខេត្ត ដោយចោទប្រកាន់បុរសនេះថា បានប្រើប្រាស់នូវពាក្យប្រមាថធ្ងន់ៗទៅលើលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
លោក ប៉ាន់ខែម ប៊ុនថន ដែលជាម្ចាស់បណ្ដឹងមួយរូប បានបញ្ជាក់ថា ក្នុងនាមតំណាងប្រជាពលរដ្ឋទាំងអស់ ដែលគាំទ្រលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លោកមិនសុខចិត្ត និងទទួលយកមិនបានឡើយ ចំពោះការប្រមាថរបស់បុគ្គល ស៊ូ យាន ដែលបង្ហាញសារប្រមាថ ញុះញង់បែបនេះ នៅលើបណ្ដាញសង្គម Facebook ជាបន្ដបន្ទាប់។
យ៉ាងណាក៏ដោយ លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន បានអះអាងថា ការចាប់ខ្លួននេះក៏ធ្វើឡើងទៅតាមដីកាបញ្ជាឲ្យចាប់ខ្លួនរបស់ លោក ឡុង ហុកម៉េង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តត្បូងឃ្មុំផងដែរ ដោយចោទប្រកាន់ពីបទ «ញុះញងឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមរយៈគណនី Facebook ឈ្មោះ Su Yean កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩»។
លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានប្រាប់ថា ជនសង្ស័យដែលកម្លាំងសមត្ថកិច្ចរបស់លោកចាប់ខ្លូននៅក្នុងផ្ទះនេះ ធ្វើឡើងតាមពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋចំនួន៤-៥ខេត្ត ដោយចោទប្រកាន់បុរសនេះថា បានប្រើប្រាស់នូវពាក្យប្រមាថធ្ងន់ៗទៅលើលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
លោក ប៉ាន់ខែម ប៊ុនថន ដែលជាម្ចាស់បណ្ដឹងមួយរូប បានបញ្ជាក់ថា ក្នុងនាមតំណាងប្រជាពលរដ្ឋទាំងអស់ ដែលគាំទ្រលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លោកមិនសុខចិត្ត និងទទួលយកមិនបានឡើយ ចំពោះការប្រមាថរបស់បុគ្គល ស៊ូ យាន ដែលបង្ហាញសារប្រមាថ ញុះញង់បែបនេះ នៅលើបណ្ដាញសង្គម Facebook ជាបន្ដបន្ទាប់។
យ៉ាងណាក៏ដោយ លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន បានអះអាងថា ការចាប់ខ្លួននេះក៏ធ្វើឡើងទៅតាមដីកាបញ្ជាឲ្យចាប់ខ្លួនរបស់ លោក ឡុង ហុកម៉េង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តត្បូងឃ្មុំផងដែរ ដោយចោទប្រកាន់ពីបទ «ញុះញងឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមរយៈគណនី Facebook ឈ្មោះ Su Yean កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩»។
លោកឧត្តមសេនីយ៍ស្នងការបានបន្ថែមថា រហូតមកដល់ពេលនេះ ជនសង្ស័យកំពុងស្ថិតក្រោមការសួរនាំរបស់កម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕
ផ្សាយបន្តផ្ទាល់ (Live) លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង
Subscribe to:
Posts (Atom)