Friday, March 03, 2023

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីពិធីបិទសន្និបាតក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ

នៅវិមានសន្តិភាព នារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ នេះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣  របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ 

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍កោតសរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង ​និង​សមិទ្ធផល​សំខាន់ៗ​ជាច្រើន​​ដែល​ថ្នាក់ដឹកនាំ មន្ត្រី​និង​បុគ្គលិក​ក្រសួងការបរទេស​សម្រេច​បាន​ក្នុង​ឆ្នាំ​២០២២​កន្លងទៅ និង​សរសើរ​ដល់​វិភាគទាន​ដ៏​សំខាន់​ដែល​បាន​ចូលរួមចំណែក​ពី​ស្ថាប័ន​អង្គភាព​ពាក់ព័ន្ធ បាន​ចូលរួមចំណែក​ក្នុងការ​ធ្វើ​ឲ្យ​ឆ្នាំ២០២២ ក្លាយជា​ឆ្នាំ​ជោគជ័យ​ក្នុង​ការងារ​ទូត​របស់​កម្ពុជា​យើង។សម្ដេច​តេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ទៀតថាអង្គសន្និបាត​បាន​ពិនិត្យ​ពិភាក្សា​អំពី​សភាពការណ៍​តំបន់​ និង​ពិភពលោក វិភាគ​និង​វាយតម្លៃ​អំពី​ឥទ្ធិពល​និង​ផលប៉ះពាល់ ​នៃ​ការប្រែប្រួល​ដ៏​ជ្រាលជ្រៅ​ និង​ស្មុគស្មាញ​ខាង​ភូមិសាស្ត្រ​នយោបាយ យុទ្ធសាស្ត្រ​ និង​សេដ្ឋកិច្ច​មកលើ​តំបន់​ និង​ប្រទេស​កម្ពុជា​យើង ដោយបាន​ពិចារណា​ និង​រិះរក​ជំរុញ​ការកែទម្រង់​ស្ថាប័ន​បន្ថែមទៀត​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការការងារ។​

សម្ដេច​តេជោបានមានប្រសាសន៍បន្តទៀតថាឆ្នាំ២០២២ គឺជា​ឆ្នាំ​មិនធម្មតា​សម្រាប់​សមរភូមិ​កា​ទូត​របស់​យើង គឺជា​ឆ្នាំ​ដែល​កម្ពុជា​ទទួល​តួនាទី​ជា​ប្រធាន​ប្ដូរ​វេន​របស់​អាស៊ាន​ក្នុងខណ​:​ដែល​មានការ​ប្រឈម​ធំៗ ស្មុគស្មាញ​ និង​ច្រើន​បំផុត​ដែល​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិ​នៃ​សហគមន៍តំបន់​យើង​នេះ​។​ទោះបី​កម្ពុជា​បាន​គ្រប់គ្រង​ដោយ​ជោគជ័យ​នៃ​ជម្ងឺ​រាតត្បាត​នូវ​ជំងឺ​កូ​វីដ​-១៩ និង​បើក​ប្រទេស​ឡើងវិញ​ហើយក៏​ដោយ ប៉ុន្តែ​លេចឡើង​នូវ​បរិបទ​ថ្មីៗ​នៅ​បន្ត​ដាក់​សម្ពាធ​ធ្ងន់ធ្ងរ លើ​វិស័យ​សុខាភិបាល​សាធារណៈ ការប្រកួតប្រជែង​រវាង​មហាអំណាច​ធំ​បំផុត​ទាំង​២​កាន់​តែមាន​លក្ខណៈ​អួអាប់​ស្មុគស្មាញ​ឡើង​ទៀត​កាន់តែច្រើន​បង្ក​ជា​សម្ពាធ​កាន់តែ​ធ្ងន់ធ្ងរ​មកលើ​ប្រទេស​នានា​ក្នុង​តំបន់ ពិសេស​មកលើ​កម្ពុជា​យើង​។​

សម្តេចតេជោបានមានប្រសាសន៍ទៀតថា ​វិបត្តិ​នយោបាយ សន្តិសុខ សេដ្ឋកិច្ច​និង​មនុស្សធម៌​នៅ​មី​យ៉ាន់​ម៉ា នៅជាប​ញ្ហា​សម្រាប់​អាស៊ាន​ហើយ​បន្ទុក​នៃ​ការជួយ​ស្វែងរក​ដំណោះស្រាយ​សម្រាប់​វិបត្តិ​នេះ​បាន​ធ្លាក់​មកលើ​កម្ពុជា​ក្នុងឋានៈ​ជា​ប្រធាន​អាស៊ាន​ និង​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​។​ស្ថានការណ៍​នៅ​ឧបទ្វីប​កូរ៉េ​បន្ត​ធ្លាក់ចុះ​ដុនដាប​ដោយសារ​ការបាញ់​សាកល្បង​មី​ស៊ី​ល​ក្នុង​ចំនួន​ច្រើន​បំផុត​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិ​កូរ៉េខាងជើង។​ ក្នុងពេល​សភាពការណ៍​នៅ​សមុទ្រ​ចិន​ខាងត្បូង​រក្សាបាន​ភាព​ស្ងប់ស្ងៀម​បង្គួរ បញ្ហា​តៃវ៉ាន់​បាន​ក្លាយទៅជា​ចំណុចក្តៅ​ក្នុង​ទំនាក់ទំនង​ចិន​-​អាមេរិក ពិសេស​បន្ទាប់ពី​ទស្សនកិច្ច​របស់​ប្រធានសភា​អាមេរិក​ដែល​កើតឡើង​ចំ​ថ្ងៃ​ដែល​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​បើក​កិច្ចប្រជុំ​របស់ខ្លួន​នៅ​ទីក្រុង​ភ្នំពេញ​។​ ប៉ុន្តែ​រឿង​ដ៏​រន្ធត់​ផ្នែក​សណ្តាប់ធ្នាប់​អន្តរជាតិ ការធ្វើ​សង្គ្រាម​របស់​រុស្ស៊ី​ប្រឆាំង​អ៊ុយ​ក្រែ​ន​ដែល​មកដល់ពេលនេះ​បាន​បង្ក​ឲ្យ​ទាហាន​និង​ជន​ស៊ីវិល​រាប់ម៉ឺន​នាក់​ស្លាប់ រាប់លាន​នាក់​ភៀសខ្លួន​ហើយ​ហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសម្បែង​និង​ទ្រព្យសម្បត្តិ​ដ៏​សន្ធឹកសន្ធាប់​ត្រូវបាន​បំផ្លាញ​។​

​ព្រឹត្តិការណ៍​ដែល​បានកើត​ឡើង​នៅ​តំបន់​ខាងលើ​ពិតជា​បាន​ជះឥទ្ធិពល​ផ្ទាល់​ឬ​ប្រយោល​មកលើ​កម្ពុជា​យើង​បង្ករ​ជា​សម្ពាធ​ធ្ងន់ធ្ងរ​មកលើ​អធិបតេយ្យ ឯករាជ្យភាព អ​ព្យា​ក្រឹត្យ​ភាព​និង​ការសម្រេចចិត្ត​នានា​ខាង​នយោបាយ​របស់​យើង​ទាំង​ក្នុង​ក្របខណ្ឌ​ជាតិ​និង​អន្តរជាតិ​។ ប៉ុន្តែ​ដោយសារ​ការប្រកាន់​ខ្ជាប់​គោលនយោបាយ​ការបរទេស​មួយ​ដែល​ឯករាជ្យ​ផ្អែកលើ​ច្បាប់​ផ្អែកលើ​ផលប្រយោជន៍​ស្នូល​របស់​ជាតិ​និង​ប្រជាជន​យើង យើង​បានប្រែក្លាយ​ការ​ប្រឈម​ឲ្យ​ទៅជា​កាលានុវត្តភាព​និង​បានបង្ហាញ​ឲ្យ​ឃើញ​សុ​ឆន្ទៈ​យ៉ាងពិត​ប្រាកដ​ក្នុង​ការគោរព​ច្បាប់​គោលបំណង​និង​គោលការណ៍​ទាំងឡាយ​នៃ​ធម្មនុញ្ញ​របស់​អង្គការសហប្រជាជាតិ​។​នៅក្នុង​ឱកាស​គម្រប់​ខួប​មួយឆ្នាំ​នៃ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​ប្រទេស​ចិន​បាន​ដើរតួនាទី​ឈានមុខ​មួយ​ក្នុងការ​ស្វែងរក​សន្តិភាព​បញ្ចប់សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ​ដោយ​លើកឡើង​សំណើ​ដែលមាន ១២​ចំណុច ។​ កម្ពុជា​គាំទ្រ​សំណើរ​១២ ចំណុច​របស់​ប្រទេស​ចិន​ដោយសារ​សំណើ​របស់​ប្រទេស​ចិន​ចែង​អំពី​ការគោរព​ច្បាប់​អន្តរជាតិ​គោលការណ៍​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ​ដែលជា​វិធាន​សម្រាប់​ទំនាក់ទំនង​រវាង​រដ្ឋ​អធិបតេយ្យ ដូចជា​អធិបតេយ្យភាព បូរណភាព​ដែនដី​និង​ឯករាជ្យភាព​។​ សំណើ​ខាង​លើបានអំពាវនាវ​ឲ្យ​បញ្ឈប់​ភាព​ប្រទូសរ៉ាយ​ផ្នែក​យោធា​ហើយ​សម្ដេច​ក៏បាន​គូសបញ្ជាក់ថា​តាម​បទពិសោធន៍​សង្គ្រាម​គឺជា​មធ្យោបាយ​ដ៏​អាក្រក់​បំផុត​សម្រាប់​បញ្ចប់ឯ​បទ​ឈប់​បាញ់​គឺជា​មធ្យោបាយ​ល្អ​បំផុត​ដើម្បី​ឈានទៅ​បញ្ចប់សង្គ្រាម​។​សំណើរ​នេះ​ក៏បាន​អំពាវ​នា​ឲ្យ​មាន​កិច្ចសន្ទនា​សន្តិភាព​និង​បញ្ឈប់​ទណ្ឌកម្ម​ជា​ឯកតោភាគី​ផងដែរ​។​

សម្ដេចតេជោបន្តទៀតថា គោលការណ៍​ខាងលើ​ស្របគ្នា​ជាមួយនឹង​ជំហរ​របស់​កម្ពុជា​បន្ថែ​ម​លើ​នេះ​សំណើ​របស់​ចិន​ក៏បាន​ផ្ដោតលើ​ទិដ្ឋភាព​មនុស្សធម៌​សន្តិសុខ​ស្បៀង​និង​ស្ថាបនា​ឡើងវិញ​ក្រោយ​ជម្លោះ​។​កម្ពុជា​អំពាវនាវ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ពិចារណា​ដ៏​យកចិត្តទុកដាក់​ចំពោះ​សំណើរ​របស់​ចិន​ដើម្បី​បញ្ឈប់​ការប្រយុទ្ធ​គ្នា​បញ្ចប់​ការឈឺចាប់​របស់​ប្រជាជន​ និង​ការបំផ្លិច​ផ្លាញទ្រព្យ​សម្បត្តិ​ និង​ហេដ្ឋារចនាសម្ព័ន្ធ​ និង​នាំ​ត្រឡប់មកវិញ​នូវ​សន្តិភាព​៕

រាជរដ្ឋាភិបាលចេញសារាចរស្តីពី ការរៀបចំយុទ្ធនាការ “ឆាំ្នទស្សនាកម្ពុជា ២០២៣”

សម្តេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យ ស្តីពីការដាក់ឲ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យ ស្តីពីការដាក់ឲ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ដែលអភិវឌ្ឍដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងគោលបំណងលុបបំបាត់ការក្លែងបន្លំឯកសារ ផ្តល់ភាពងាយស្រួល ក្នុងការប្រើប្រាស់ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ នៃឯកសារ ផ្តល់ទំនុកចិត្ត ចំណេញពេលវេលា និងកាត់បន្ថយការចំណាយនានា ព្រមទាំងជំរុញការធ្វើបរិវត្តកម្មឌីជីថលសេវាសាធារណៈ៕

ខាងក្រោមនេះជាអនុក្រឹត្យរបស់សម្តេចតេជោ ហ៊ុន សែន៖

(Video) សុន្ទរកថាសម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីបិទសន្និបាទបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

 «២០២២ ឆ្នាំមិនធម្មតាសម្រាប់ការទូតរបស់កម្ពុជា៖ ប្រធានប្ដូរវេនអាស៊ាន និងប្រឈមបញ្ហាធំៗស្មុគស្មាញ និងច្រើនបំផុត», សុន្ទរកថា ក្នុងពិធីបិទសន្និបាទបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

CNV:

ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្ដីសោមនស្សរីករាយក្រៃលែង ដែលបានចូលរួមក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយត្រូវអាក់ខានរយៈពេល ២ ឆ្នាំ ដោយសារជំងឺរាលដាលកូវីដ-១៩។

ខ្ញុំសូមស្វាគមន៍វត្តមានរបស់សម្ដេច ឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំ សមាជិករាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា ស្ថាប័នសិក្សាស្រាវជា្រវ និងសារព័ត៌មាន ក្នុងពិធីដ៏សំខាន់នេះ។ ក្នុងឱកាសនេះ ខ្ញុំសូមយកឱកាសនេះដើម្បីថ្លែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង​ និងសមិទ្ធផលសំខាន់ៗជាច្រើន ដែលថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកក្រសួងការបរទេសសម្រេចបានក្នុងឆ្នាំ២០២២កន្លងទៅ។ ខ្ញុំក៏សូមសំដែងការកោតសរសើរចំពោះវិភាគទានដ៏សំខាន់ និងដ៏សកម្មរបស់ក្រសួង-ស្ថាប័ន និងអង្គភាពទាំងមូល ដែលបានចូលរួមចំណែកkក្នុងការធ្វើឲ្យឆ្នាំ ២០២២ ក្លាយជាឆ្នាំជោគជ័យធំបំផុតមួយក្នុងការទូតរបស់កម្ពុជាយើង។

សម្ដេច ឯកឧត្ដម លោកជំទាវ លោក លោកស្រី!

ដូចដែលបានលើកឡើងក្នុងរបាយការណ៍សង្ខេបរបស់ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស​ និងសហប្រតិបត្តិការអន្តរជាតិអម្បាញ់មិញនេះ អង្គសន្និបាតបានពិនិត្យពិភាក្សាសភាពការណ៍តំបន់ និងពិភពលោក ឈានទៅវាយតម្លៃអំពីឥទ្ធិពល និងផលប៉ះពាល់នៃការប្រែប្រួលយ៉ាង​ជ្រាលជ្រៅ និងស្មុគស្មាញនៃភូមិសាស្រ្តនយោបាយ យុទ្ធសាស្រ្ត និងសេដ្ឋកិច្ច មកលើតំបន់ និងប្រទេសកម្ពុជាយើង និងបាន​ពិចារណា រិះរកក្នុងការជំរុញ​នូវការកែទម្រង់ស្ថាប័នបន្ថែមទៀត ដើម្បីបង្កើនប្រសិទ្ធភាពការងាររបស់យើង។

ពិតណាស់ ឆ្នាំ២០២២ គឺជាឆ្នាំមិនធម្មតាសម្រាប់សមរភូមិការទូតរបស់យើង គឺជាឆ្នាំដែលកម្ពុជាទទួលតួនាទីជាប្រធានប្ដូរវេនរបស់អាស៊ាន ក្នុងខណៈដែលមានការប្រឈមធំៗស្មុគស្មាញ និងច្រើនបំផុត មិនធ្លាប់មានក្នុងប្រវត្តិនៃសហគមន៍របស់យើង។

ទោះបីកម្ពុជាបានគ្រប់គ្រងដោយជោគជ័យនូវជំងឺរាតត្បាតកូវីដ-១៩ និងបើកប្រទេសឡើងវិញហើយក៏ដោយ ក៏ការលេចឡើងនូវវ៉ារ្យង់ថ្មីៗ នៅបន្តដាក់សម្ពាធធ្ងន់ធ្ងរលើវិស័យសុខាភិបាលសាធារណៈ។

ការប្រកួតប្រជែងរវាងមហាអំណាចធំបំផុតទាំងពីរកាន់តែមានលក្ខណៈអួរអាប់ ស្មុគស្មាញឡើង និងលើរណសិរ្សកាន់តែច្រើន បង្កជាសម្ពាធកាន់តែធ្ងន់ធ្ងរមកលើប្រទេសនានាក្នុងតំបន់ ពិសេសមកលើកម្ពុជាយើង​។

វិបត្តិនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងមនុស្សធម៌នៅមីយ៉ាន់ម៉ា នៅជាបញ្ហាសម្រាប់អាស៊ាន ហើយបន្ទុកនៃការជួយស្វែងរកដំណោះស្រាយ​សម្រាប់​វិបត្តិនេះ​ បានធ្លាក់មកលើកម្ពុជា ក្នុងឋានៈជាប្រធានអាស៊ាន និងប្រេសិតពិសេស​របស់ប្រធានអាស៊ាន។

ស្ថានការណ៍នៅឧបទ្វីបកូរ៉េ បន្តធ្លាក់ចុះដុនដាបដោយសារ​ការបាញ់សាកល្បងមីស៊ីលក្នុងចំនួនច្រើនបំផុតមិនធ្លាប់មានរបស់កូរ៉េខាងជើង។

ក្នុងពេលសភាពការណ៍​នៅសមុទ្រ​ចិន​ខាងត្បូងរក្សាបានភាពស្ងប់ស្ងៀមបង្គួរ បញ្ហាតៃវ៉ាន់បានក្លាយទៅជាចំណុចក្តៅក្នុងទំនាក់ទំនងចិន-អាមេរិក ពិសេសបន្ទាប់ពីទស្សនកិច្ចរបស់ប្រធាន​សភាអាមេរិក Pelosi ដែលកើតឡើងចំថ្ងៃដែលរដ្ឋមន្ត្រីការបរទេសអាស៊ានប្រារព្ធពិធីបើកកិច្ចប្រជុំរបស់ខ្លួននៅទីក្រុងភ្នំពេញ។

ប៉ុន្តែ រឿងដែលធ្វើឲ្យរង្គោះរង្គើផ្នែកសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់នោះ គឺការធ្វើសង្គ្រាមរបស់​រុស្សីប្រឆាំងអ៊ុយក្រែន​ ដែលមកដល់ពេលនេះ​បានបង្កឱ្យទាហាន​ និងប្រជាជនស៊ីវិលរាប់​ម៉ឺននាក់ស្លាប់ រាប់លាននាក់ភៀសខ្លួន ហើយហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសម្បែង និងទ្រព្យ​សម្បត្តិដ៏សន្ធឹកសន្ធាប់ត្រូវបានបំផ្លាញ។

ព្រឹត្តិការណ៍ដែលបានកើតឡើងនៅតំបន់ខាង​លើ ​ពិត​ជាបានជះឥទ្ធិពលផ្ទាល់ ឬប្រយោលមកលើកម្ពុជា បង្កជាសម្ពាធធ្ងន់ធ្ងរ​ម​ក​លើ​អធិបតេយ្យ ឯករាជ្យភាព អព្យាក្រឹត្យភាព​ និងការសម្រេចចិត្តនានា​ខាង​នយោ​បាយ​របស់យើង ទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ។

ប៉ុន្តែដោយសារការប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសមួយ ដែលឯករាជ្យផ្អែក​លើច្បាប់ផ្អែកលើផលប្រយោជន៍ស្នូលរបស់ជាតិ និងប្រជាជនយើង យើងបានប្រែ​ក្លាយ​​ការប្រឈម​ឱ្យទៅជាកាលានុវត្តភាព និងបានបង្ហាញឱ្យឃើញ​សុឆន្ទៈយ៉ាង​ពិត​ប្រាកដ ក្នុងការគោរពច្បាប់ គោលបំណង និងគោលការណ៍ទាំងឡាយ នៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ។

នៅក្នុង​ឱកាសគម្រប់ខួប ១ ឆ្នាំ នៃសង្គ្រាមនៅអ៊ុយក្រែន ប្រទេសចិនបានដើរតួនាទីឈានមុខមួយ​ក្នុងការស្វែងរកសន្តិភាព បញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ដោយលើកឡើងសំណើដែលមាន ១២ ចំណុច។ កម្ពុជាគាំទ្រសំណើ ១២ ចំណុច របស់ប្រទេសចិន ដោយសារសំណើរបស់ប្រទេសចិនចែងអំពីការគោរពច្បាប់អន្តរជាតិ គោលការណ៍ធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលជាវិធានសម្រាប់ទំនាក់ទំនងរវាងរដ្ឋអធិបតេយ្យ ដូចជា អធិតេយ្យភាព បូរណភាពដែនដី និងឯករាជ្យភាពនយោបាយ។ សំណើខាងលើក៏អំពាវនាវឲ្យបញ្ឈប់ភាពប្រទូសរ៉ាយផ្នែកយោធា។ តាមបទពិសោធន៍ សង្រ្គាមគឺមធ្យោបាយអាក្រក់បំផុតសម្រាប់ការបញ្ចប់សង្រ្គាម តែបទឈប់បាញ់ជាមធ្យោបាយល្អបំផុត ដែលត្រូវឈានទៅបញ្ចប់សង្គ្រាម។ សំណើនេះ ក៏បានអំពាវនាវឲ្យមានកិច្ចសន្ទនាសន្តិភាព និងបញ្ឈប់ទណ្ឌកម្មជាឯកតោភាគីផងដែរ។

គោលការណ៍ខាងលើស្របគ្នាជាមួយនឹងជំហររបស់កម្ពុជា។ បន្ថែមលើនេះ សំណើរបស់ចិនក៏បានផ្ដោតលើទិដ្ឋភាពមនុស្សធម៌ សន្តិសុខស្បៀង និង​ការស្ថាបនាឡើងវិញក្រោយជម្លោះ។ កម្ពុជាអំពាវនាវភាគីពាក់ព័ន្ធទាំងអស់ ពិចារណាដោយយកចិត្តទុកដាក់អំពីសំណើរបស់ចិន​ ដើម្បីបញ្ឈប់ការប្រយុទ្ធគ្នា បញ្ចប់ការឈឺចាប់របស់ប្រជាជន និងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងនាំត្រឡប់មកវិញនូវសន្តិភាព​។

************

Samdech Techo Hun Sen: “2022 – Unusual Year for Our Diplomatic Battle” – Extracts from the speech of Samdech Techo Hun Sen speech at the closing the 2022 work review meeting and raising the work direction for 2023 of the Ministry of Foreign Affairs and International Cooperation
[Unofficial Translation]

——

CNV: 

Today, I am very pleased to be able to attend the closing ceremony of the annual meeting of the Ministry of Foreign Affairs and International Cooperation, which was suspended for two years due to the Covid-19 epidemic.

I would like to welcome the presence of His Excellency, Lok Chumteav, leaders, members of the Royal Government, National Assembly, Senate, academic, research and the media institutions in this important ceremony. On this occasion, I would like to take this opportunity to express my appreciation for the significant efforts and achievements of the leadership, officials and staff of the Ministry of Foreign Affairs in 2022. I would also express my appreciation for the important and active contributions of the Ministries, institutions and entities as a whole that have contributed to making 2022 one of the most successful years in our Cambodian diplomacy.

As mentioned in the briefing by His Excellency Prak Sokhon, Deputy Prime Minister and Minister of Foreign Affairs and International Cooperation, the conference discussed the regional and global situation and assessed the influence and impact of profound change and the complexities of geopolitics, strategy and economics on our region and country, and has been considering ways to promote further institutional reform to increase our work efficiency.

Indeed, (1) 2022 is an unusual year for our diplomatic battle, a year in which Cambodia takes over the rotating chairmanship of ASEAN at a time when there are some of the biggest and most complex challenges ever in the history of our community.

Although Cambodia has successfully controlled the Covid-19 epidemic and reopened the country, the emergence of new variants continues to put serious pressure on the public health sector.

The rivalry between (2) the two largest powers has become increasingly determined, complex and on numerous fronts, putting even more pressure on countries in the region, especially on Cambodia.

The political, security, economic and humanitarian crisis in Myanmar remains a problem for ASEAN, and the burden of finding a solution to the crisis falls on Cambodia as the chair of ASEAN and the special envoy of the ASEAN chair.

The situation on the Korean Peninsula continues to deteriorate as North Korea launches the largest number of missile tests ever.

As the situation in the South China Sea remains relatively calm, the Taiwan issue has become a hot spot in Sino-US relations, especially after US Speaker Pelosi’s visit, which coincided with the opening day of the ASEAN Foreign Ministers’ Meeting in Phnom Penh.

But what has shaken the rule of law is that (3) Russia’s war against Ukraine has so far left tens of thousands of soldiers and civilians dead, millions displaced and much of their homes and property destroyed.

The events that took place in the region did have a direct or indirect effect on Cambodia, putting serious pressure on our sovereignty, independence, neutrality and political decisions, both nationally and internationally.

However, by adhering to an independent foreign policy based on the rule of law, based on the core interests of our nation and our people, we have turned challenges into opportunities and have shown genuine willingness to obey the law, purpose and principles of the UN Charter.

On the occasion of the one-year anniversary of the war in Ukraine, (4) China played a leading role in seeking peace to end the war in Ukraine, making a 12-point proposal. Cambodia supports China’s 12-point proposal because it stipulates respect for international law, the UN Charter principles, which are the rules for relations between sovereign states, such as sovereignty, territorial integrity and political independence. The above proposal also calls for an end to military hostilities. From experience, war is the worst way to end a war, but a ceasefire is the best way to end a war. The proposal also called for peace talks and a unilateral end to sanctions. The above principles are in line with Cambodia’s position. In addition, China’s proposal also focuses on humanitarian aspects, food security and post-conflict reconstruction. (5) Cambodia calls on all parties concerned to carefully consider China’s proposal to end the fighting, end the suffering of the people and the destruction of property and infrastructure, and bring peace back […]./.

នាយឧត្តមសេនីយ៍ សៅ សុខា ចេញញត្តិគាំទ្រទាំងស្រុង ចំពោះសាលក្រមកាត់ទោសជនជាប់ចោទ កឹម សុខា ដែលផ្តល់យុត្តិធម៌ពេញលេញសម្រាប់ប្រជាជនកម្ពុជា

  នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣នេះ សាលាដំបូងរាជធានីភ្នំពេញបានចេញសាលក្រមកាត់ទោស ជនជាប់ចោទឈ្មោះ កឹម សុខា ពីបទសន្ទិដ្ឋភាពជាមួយបរទេស ឬហៅថា បទឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេស ដែលជាប្រភេទបទល្មើសក្បត់ជាតិ ដាក់ពន្ធនាគារចំនួន២៧ឆ្នាំ តាមមាត្រា៤៣៩ និងមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។ ព្រមទាំងដកជាស្ថាពរនូវ សិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត និងសិទ្ធិធ្វើសកម្មភាពនយោបាយផ្សេងទៀត តាមបញ្ញាត្តិមាត្រា៤៥០ នៃក្រមព្រហ្មទណ្ឌ។ ក្រៅពីនោះតុលាការបានដាក់ជនជាប់ចោទឲ្យស្ថិតក្រោម វិធានការត្រួតពិនិត្យតាមផ្លូវការ មិនត្រូវចាកចេញពីបរិវេណនៃលំនៅឋាន, មិនត្រូវឲ្យជួបបុគ្គលណាម្នាក់ ទាំងសញ្ជាតិខ្មែរ និងបរទេស លើកលែងតែក្រុមគ្រួសារ។

នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងនាយទាហាន នាយទាហានរង និងពលអាវុធហត្ថទាំងអស់ សូមសម្តែងនូវការគាំទ្រពេញទំហឹងចំពោះសាលក្រមកាត់ក្តី ផ្ទន្តាទោសជនជាប់ចោទឈ្មោះ កឹម សុខា ខាងលើនេះ ជាពិសេសការធានាបាននូវភាពម៉ឺងម៉ាត់ ប្រកបដោយតម្លាភាព, ភាពត្រឹមត្រូវ និង ភាពយុត្តិធម៌ ស្របតាមច្បាប់ និងនីតិវីធីជាធរមាននៃព្រះរាជាចក្រកម្ពុជា។ អំពើឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេស ក្នុងការរៀបចំ និងអនុវត្តផែនការសម្ងាត់ ដើម្បផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា តាមទម្រង់នៃបដិវត្តពណ៌ គឺជាអំពើគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរបំផុតប៉ះពាល់ដល់ឯករាជ្យជាតិ, សន្តិភាពប្រទេស, សន្តិសុខជាតិ, ស្ថិរភាពសង្គម និងភាពសុខសាន្តរបស់ប្រជាជនកម្ពុជាទាំងមូល។

ដូចនេះការអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ តាមរយៈការផ្តន្ទាទោសចំពោះករណីខាងលើនេះ គឺពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការធានា ថែរក្សាសុខសន្តិភាព និង ភាពសុខសាន្តរបស់ប្រជាជនកម្ពុជា ហើយនេះក៏ជាមេរៀនប្រៀនប្រដៅដល់អ្នកនយោបាយផ្សេងទៀតនៅកម្ពុជា ឱ្យមានឧត្តមគតិស្រឡាញ់ជាតិ ស្មោះត្រង់នឹងជាតិ និងមិនក្បត់ប្រជាជនរបស់ខ្លួន ដោយមិនត្រូវបណ្តែតបណ្តោយខ្លួនឱ្យក្លាយ ជាភ្នាក់ងារបម្រើឱ្យបរទេស ដើម្បីតែផលប្រយោជន៍ ឬមហិច្ឆិតាអំណាចផ្ទាល់ខ្លួន។

ក្នុងនាមជាប្រជាជនកម្ពុជា សូមគាំទ្រដល់កិច្ចដំណើរការនៃការលើកកម្ពស់សិទ្ធិមនុស្ស និង លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដែលធានាការពារដោយរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមានទាំងឡាយ នៃព្រះរាជាណាចក្រកម្ពុជា ប៉ុន្តែយើងខ្ញុំ សូមប្រឆាំងដាច់ខាតរាល់ការប៉ុនប៉ងទាំងឡាយណា ដែលប្រើប្រាស់រឿងសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ធ្វើជាលេស ដើម្បីអនុវត្តនូវផែនការសម្ងាត់ណាមួយ ដោយឃុបឃិតគ្នាជាមួយបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ តាមរយៈបដិវត្តពណ៌ ឬមធ្យោបាយខុសច្បាប់ដទៃទៀត ដែលជាគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរបំផុតនាំទៅដល់ការបំផ្លិចបំផ្លាញសន្តិភាពប្រទេស, សន្តិសុខជាតិ, ស្ថិរភាពសង្គម និងភាពសុខសាន្តរបស់ប្រជាជនកម្ពុជា។

ជាថ្មីម្តងទៀត ដើម្បីភាពរុងរឿងរបស់ប្រទេសជាតិ និងភាពសុខសាន្តរបស់ប្រជាជនកម្ពុជា, យើងខ្ញុំសូមប្តេជ្ញា និងប្រកាសការពារដាច់ខាត នូវសុខសន្តិភាពរបស់ប្រទេស បើទោះបីជាត្រូវលះបង់ដោយតម្លៃណាក៏ដោយ៕

នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន ចេញញត្តិគាំទ្រទាំងស្រុង ចំពោះសាលក្រមកាត់ទោសជនជាប់ចោទ កឹម សុខា ដែលផ្តល់យុត្តិធម៌ពេញលេញសម្រាប់ប្រជាជនកម្ពុជា

 (ភ្នំពេញ)៖ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣នេះ សាលាដំបូងរាជធានីភ្នំពេញ បានចេញសាលក្រមកាត់ទោសជនជាប់ចោទឈ្មោះ កឹម សុខា ពីបទសន្ទិដ្ឋភាពជាមួយបរទេស ឬហៅថា បទឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេស ដែលជាប្រភេទបទល្មើសក្បត់ជាតិ ដាក់ពន្ធនាគារចំនួន២៧ឆ្នាំ តាមមាត្រា៤៣៩ និងមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។ ព្រមទាំងដកជាស្ថាពរនូវសិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត និងសិទ្ធិធ្វើសកម្មភាពនយោបាយផ្សេងទៀត តាមបញ្ញត្តិមាត្រា៤៥០ នៃក្រមព្រហ្មទណ្ឌ។ ក្រៅពីនោះតុលាការបានដាក់ជនជាប់ចោទ ឲ្យស្ថិតក្រោមវិធានការត្រួតពិនិត្យតាមផ្លូវការ មិនត្រូវចាកចេញពីបរិវេណនៃលំនៅឋាន, មិនត្រូវឲ្យជួបបុគ្គលណាម្នាក់ ទាំងសញ្ជាតិខ្មែរ និងបរទេស លើកលែងតែក្រុមគ្រួសារ។

នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងកងកម្លាំងនគរបាលទូទាំងប្រទេស សូមសម្តែងនូវការគាំទ្រពេញទំហឹងចំពោះសាលក្រមកាត់ក្តី ផ្ទន្តាទោសជនជាប់ចោទឈ្មោះ កឹម សុខា ខាងលើនេះ ជាពិសេសការធានាបាននូវភាពម៉ឺងម៉ាត់ ប្រកបដោយតម្លាភាព, ភាពត្រឹមត្រូវ និង ភាពយុត្តិធម៌ ស្របតាមច្បាប់ និងនីតិវីធីជាធរមាននៃព្រះរាជាចក្រកម្ពុជា។ អំពើឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេស ក្នុងការរៀបចំ និងអនុវត្តផែនការសម្ងាត់ ដើម្បផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា តាមទម្រង់នៃបដិវត្តពណ៌ គឺជាអំពើគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរបំផុតប៉ះពាល់ដល់ឯករាជ្យជាតិ, សន្តិភាពប្រទេស, សន្តិសុខជាតិ, ស្ថិរភាពសង្គម និងភាពសុខសាន្តរបស់ប្រជាជនកម្ពុជាទាំងមូល។

ដូចនេះការអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ តាមរយៈការផ្តន្ទាទោសចំពោះករណីខាងលើនេះ គឺពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការធានា ថែរក្សាសុខសន្តិភាព និង ភាពសុខសាន្តរបស់ប្រជាជនកម្ពុជា ហើយនេះក៏ជាមេរៀនប្រៀនប្រដៅដល់អ្នកនយោបាយផ្សេងទៀតនៅកម្ពុជា ឱ្យមានឧត្តមគតិស្រឡាញ់ជាតិ ស្មោះត្រង់នឹងជាតិ និងមិនក្បត់ប្រជាជនរបស់ខ្លួន ដោយមិនត្រូវបណ្តែតបណ្តោយខ្លួនឱ្យក្លាយ ជាភ្នាក់ងារបម្រើឱ្យបរទេស ដើម្បីតែផលប្រយោជន៍ ឬមហិច្ឆិតាអំណាចផ្ទាល់ខ្លួន។

ក្នុងនាមជាប្រជាជនកម្ពុជា សូមគាំទ្រដល់កិច្ចដំណើរការនៃការលើកកម្ពស់សិទ្ធិមនុស្ស និង លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដែលធានាការពារដោយរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមានទាំងឡាយ នៃព្រះរាជាណាចក្រកម្ពុជា ប៉ុន្តែយើងខ្ញុំ សូមប្រឆាំងដាច់ខាតរាល់ការប៉ុនប៉ងទាំងឡាយណា ដែលប្រើប្រាស់រឿងសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ធ្វើជាលេស ដើម្បីអនុវត្តនូវផែនការសម្ងាត់ណាមួយ ដោយឃុបឃិតគ្នាជាមួយបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ តាមរយៈបដិវត្តពណ៌ ឬមធ្យោបាយខុសច្បាប់ដទៃទៀត ដែលជាគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរបំផុតនាំទៅដល់ការបំផ្លិចបំផ្លាញសន្តិភាពប្រទេស, សន្តិសុខជាតិ, ស្ថិរភាពសង្គម និងភាពសុខសាន្តរបស់ប្រជាជនកម្ពុជា។

ជាថ្មីម្តងទៀត ដើម្បីភាពរុងរឿងរបស់ប្រទេសជាតិ និងភាពសុខសាន្តរបស់ប្រជាជនកម្ពុជា, យើងខ្ញុំសូមប្តេជ្ញា និងប្រកាសការពារដាច់ខាត នូវសុខសន្តិភាពរបស់ប្រទេស បើទោះបីជាត្រូវលះបង់ដោយតម្លៃណាក៏ដោយ៕

នាយឧត្តមសេនីយ៍ វង្ស ពិសេន ចេញញត្តិគាំទ្រទាំងស្រុង ចំពោះសាលក្រមកាត់ទោសជនជាប់ចោទ កឹម សុខា ដែលផ្តល់យុត្តិធម៌ពេញលេញសម្រាប់ប្រជាជនកម្ពុជា

 នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣នេះ សាលាដំបូងរាជធានីភ្នំពេញ បានចេញសាលក្រមកាត់ទោសជនជាប់ចោទឈ្មោះ កឹម សុខា ពីបទសន្ទិដ្ឋភាពជាមួយបរទេស ឬហៅថា បទឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេស ដែលជាប្រភេទបទល្មើសក្បត់ជាតិ ដាក់ពន្ធនាគារចំនួន២៧ឆ្នាំ តាមមាត្រា៤៣៩ និងមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។ ព្រមទាំងដកជាស្ថាពរនូវសិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត និងសិទ្ធិធ្វើសកម្មភាពនយោបាយផ្សេងទៀត តាមបញ្ញត្តិមាត្រា៤៥០ នៃក្រមព្រហ្មទណ្ឌ។ ក្រៅពីនោះតុលាការបានដាក់ជនជាប់ចោទ ឲ្យស្ថិតក្រោមវិធានការត្រួតពិនិត្យតាមផ្លូវការ មិនត្រូវចាកចេញពីបរិវេណនៃលំនៅឋាន, មិនត្រូវឲ្យជួបបុគ្គលណាម្នាក់ ទាំងសញ្ជាតិខ្មែរ និងបរទេស លើកលែងតែក្រុមគ្រួសារ។

នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃកងយោធពលខេមរភូមិន្ទ សូមសម្តែងនូវការគាំទ្រពេញទំហឹងចំពោះសាលក្រមកាត់ក្តី ផ្ទន្តាទោសជនជាប់ចោទឈ្មោះ កឹម សុខា ខាងលើនេះ ជាពិសេសការធានាបាននូវភាពម៉ឺងម៉ាត់ ប្រកបដោយតម្លាភាព, ភាពត្រឹមត្រូវ និង ភាពយុត្តិធម៌ ស្របតាមច្បាប់ និងនីតិវីធីជាធរមាននៃព្រះរាជាចក្រកម្ពុជា។ អំពើឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេស ក្នុងការរៀបចំ និងអនុវត្តផែនការសម្ងាត់ ដើម្បផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា តាមទម្រង់នៃបដិវត្តពណ៌ គឺជាអំពើគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរបំផុតប៉ះពាល់ដល់ឯករាជ្យជាតិ, សន្តិភាពប្រទេស, សន្តិសុខជាតិ, ស្ថិរភាពសង្គម និងភាពសុខសាន្តរបស់ប្រជាជនកម្ពុជាទាំងមូល។

ដូចនេះការអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ តាមរយៈការផ្តន្ទាទោសចំពោះករណីខាងលើនេះ គឺពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការធានា ថែរក្សាសុខសន្តិភាព និង ភាពសុខសាន្តរបស់ប្រជាជនកម្ពុជា ហើយនេះក៏ជាមេរៀនប្រៀនប្រដៅដល់អ្នកនយោបាយផ្សេងទៀតនៅកម្ពុជា ឱ្យមានឧត្តមគតិស្រឡាញ់ជាតិ ស្មោះត្រង់នឹងជាតិ និងមិនក្បត់ប្រជាជនរបស់ខ្លួន ដោយមិនត្រូវបណ្តែតបណ្តោយខ្លួនឱ្យក្លាយ ជាភ្នាក់ងារបម្រើឱ្យបរទេស ដើម្បីតែផលប្រយោជន៍ ឬមហិច្ឆិតាអំណាចផ្ទាល់ខ្លួន។

ក្នុងនាមជាប្រជាជនកម្ពុជា សូមគាំទ្រដល់កិច្ចដំណើរការនៃការលើកកម្ពស់សិទ្ធិមនុស្ស និង លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដែលធានាការពារដោយរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមានទាំងឡាយ នៃព្រះរាជាណាចក្រកម្ពុជា ប៉ុន្តែយើងខ្ញុំ សូមប្រឆាំងដាច់ខាតរាល់ការប៉ុនប៉ងទាំងឡាយណា ដែលប្រើប្រាស់រឿងសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ធ្វើជាលេស ដើម្បីអនុវត្តនូវផែនការសម្ងាត់ណាមួយ ដោយឃុបឃិតគ្នាជាមួយបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ តាមរយៈបដិវត្តពណ៌ ឬមធ្យោបាយខុសច្បាប់ដទៃទៀត ដែលជាគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរបំផុតនាំទៅដល់ការបំផ្លិចបំផ្លាញសន្តិភាពប្រទេស, សន្តិសុខជាតិ, ស្ថិរភាពសង្គម និងភាពសុខសាន្តរបស់ប្រជាជនកម្ពុជា។

ជាថ្មីម្តងទៀត ដើម្បីភាពរុងរឿងរបស់ប្រទេសជាតិ និងភាពសុខសាន្តរបស់ប្រជាជនកម្ពុជា, យើងខ្ញុំសូមប្តេជ្ញា និងប្រកាសការពារដាច់ខាត នូវសុខសន្តិភាពរបស់ប្រទេស បើទោះបីជាត្រូវលះបង់ដោយតម្លៃណាក៏ដោយ៕

រដ្ឋមន្រ្តីក្រសួងការងារ ចេញញត្តិគាំទ្រទាំងស្រុង ចំពោះសាលក្រមកាត់ទោសជនជាប់ចោទ កឹម សុខា ដែលផ្តល់យុត្តិធម៌ពេញលេញសម្រាប់ប្រជាជនកម្ពុជា

 (ភ្នំពេញ)៖ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣នេះ សាលាដំបូងរាជធានីភ្នំពេញបានចេញសាលក្រមកាត់ទោស ជនជាប់ចោទឈ្មោះ កឹម សុខា ពីបទសន្ទិដ្ឋភាពជាមួយបរទេស ឬហៅថា បទឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេស ដែលជាប្រភេទបទល្មើសក្បត់ជាតិ ដាក់ពន្ធនាគារចំនួន២៧ឆ្នាំ តាមមាត្រា៤៣៩ និងមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។ ព្រមទាំងដកជាស្ថាពរនូវ សិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត និងសិទ្ធិធ្វើសកម្មភាពនយោបាយផ្សេងទៀត តាមបញ្ញាត្តិមាត្រា៤៥០ នៃក្រមព្រហ្មទណ្ឌ។ ក្រៅពីនោះតុលាការបានដាក់ជនជាប់ចោទឲ្យស្ថិតក្រោម វិធានការត្រួតពិនិត្យតាមផ្លូវការ មិនត្រូវចាកចេញពីបរិវេណនៃលំនៅឋាន, មិនត្រូវឲ្យជួបបុគ្គលណាម្នាក់ ទាំងសញ្ជាតិខ្មែរ និងបរទេស លើកលែងតែក្រុមគ្រួសារ។

លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ សូមសម្តែងនូវការគាំទ្រពេញទំហឹងចំពោះសាលក្រមកាត់ក្តី ផ្ទន្តាទោសជនជាប់ចោទឈ្មោះ កឹម សុខា ខាងលើនេះ ជាពិសេសការធានាបាននូវភាពម៉ឺងម៉ាត់ ប្រកបដោយតម្លាភាព, ភាពត្រឹមត្រូវ និង ភាពយុត្តិធម៌ ស្របតាមច្បាប់ និងនីតិវីធីជាធរមាននៃព្រះរាជាចក្រកម្ពុជា។ អំពើឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេស ក្នុងការរៀបចំ និងអនុវត្តផែនការសម្ងាត់ ដើម្បផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា តាមទម្រង់នៃបដិវត្តពណ៌ គឺជាអំពើគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរបំផុតប៉ះពាល់ដល់ឯករាជ្យជាតិ, សន្តិភាពប្រទេស, សន្តិសុខជាតិ, ស្ថិរភាពសង្គម និងភាពសុខសាន្តរបស់ប្រជាជនកម្ពុជាទាំងមូល។

លោក ស្វាយ ស៊ីថា ប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ចេញញត្តិគាំទ្រទាំងស្រុង ចំពោះសាលក្រមកាត់ទោសជនជាប់ចោទ កឹម សុខា ដែលផ្តល់យុត្តិធម៌ពេញលេញសម្រាប់ប្រជាជនកម្ពុជា

(ភ្នំពេញ)៖ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣នេះ សាលាដំបូងរាជធានីភ្នំពេញបានចេញសាលក្រមកាត់ទោស ជនជាប់ចោទឈ្មោះ កឹម សុខា ពីបទសន្ទិដ្ឋភាពជាមួយបរទេស ឬហៅថា បទឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេស ដែលជាប្រភេទបទល្មើសក្បត់ជាតិ ដាក់ពន្ធនាគារចំនួន២៧ឆ្នាំ តាមមាត្រា៤៣៩ និងមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។ ព្រមទាំងដកជាស្ថាពរនូវ សិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត និងសិទ្ធិធ្វើសកម្មភាពនយោបាយផ្សេងទៀត តាមបញ្ញាត្តិមាត្រា៤៥០ នៃក្រមព្រហ្មទណ្ឌ។

ក្រៅពីនោះតុលាការបានដាក់ជនជាប់ចោទឲ្យស្ថិតក្រោម វិធានការត្រួតពិនិត្យតាមផ្លូវការ មិនត្រូវចាកចេញពីបរិវេណនៃលំនៅឋាន, មិនត្រូវឲ្យជួបបុគ្គលណាម្នាក់ ទាំងសញ្ជាតិខ្មែរ និងបរទេស លើកលែងតែក្រុមគ្រួសារ។

លោក ស្វាយ ស៊ីថា ប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណរដ្ឋមន្ត្រី សូមសម្តែងនូវការគាំទ្រពេញទំហឹងចំពោះសាលក្រមកាត់ក្តី ផ្ទន្តាទោសជនជាប់ចោទឈ្មោះ កឹម សុខា ខាងលើនេះ ជាពិសេសការធានាបាននូវភាពម៉ឺងម៉ាត់ ប្រកបដោយតម្លាភាព, ភាពត្រឹមត្រូវ និង ភាពយុត្តិធម៌ ស្របតាមច្បាប់ និងនីតិវីធីជាធរមាននៃព្រះរាជាចក្រកម្ពុជា។ អំពើឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេស ក្នុងការរៀបចំ និងអនុវត្តផែនការសម្ងាត់ ដើម្បផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា តាមទម្រង់នៃបដិវត្តពណ៌ គឺជាអំពើគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរបំផុតប៉ះពាល់ដល់ឯករាជ្យជាតិ, សន្តិភាពប្រទេស, សន្តិសុខជាតិ, ស្ថិរភាពសង្គម និងភាពសុខសាន្តរបស់ប្រជាជនកម្ពុជាទាំងមូល។

ដូចនេះការអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ តាមរយៈការផ្តន្ទាទោសចំពោះករណីខាងលើនេះ គឺពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការធានា ថែរក្សាសុខសន្តិភាព និង ភាពសុខសាន្តរបស់ប្រជាជនកម្ពុជា ហើយនេះក៏ជាមេរៀនប្រៀនប្រដៅដល់អ្នកនយោបាយផ្សេងទៀតនៅកម្ពុជា ឱ្យមានឧត្តមគតិស្រឡាញ់ជាតិ ស្មោះត្រង់នឹងជាតិ និងមិនក្បត់ប្រជាជនរបស់ខ្លួន ដោយមិនត្រូវបណ្តែតបណ្តោយខ្លួនឱ្យក្លាយ ជាភ្នាក់ងារបម្រើឱ្យបរទេស ដើម្បីតែផលប្រយោជន៍ ឬមហិច្ឆិតាអំណាចផ្ទាល់ខ្លួន។

ក្នុងនាមជាប្រជាជនកម្ពុជា សូមគាំទ្រដល់កិច្ចដំណើរការនៃការលើកកម្ពស់សិទ្ធិមនុស្ស និង លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដែលធានាការពារដោយរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមានទាំងឡាយ នៃព្រះរាជាណាចក្រកម្ពុជា ប៉ុន្តែយើងខ្ញុំ សូមប្រឆាំងដាច់ខាតរាល់ការប៉ុនប៉ងទាំងឡាយណា ដែលប្រើប្រាស់រឿងសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ធ្វើជាលេស ដើម្បីអនុវត្តនូវផែនការសម្ងាត់ណាមួយ ដោយឃុបឃិតគ្នាជាមួយបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ តាមរយៈបដិវត្តពណ៌ ឬមធ្យោបាយខុសច្បាប់ដទៃទៀត ដែលជាគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរបំផុតនាំទៅដល់ការបំផ្លិចបំផ្លាញសន្តិភាពប្រទេស, សន្តិសុខជាតិ, ស្ថិរភាពសង្គម និងភាពសុខសាន្តរបស់ប្រជាជនកម្ពុជា។

ជាថ្មីម្តងទៀត ដើម្បីភាពរុងរឿងរបស់ប្រទេសជាតិ និងភាពសុខសាន្តរបស់ប្រជាជនកម្ពុជា, យើងខ្ញុំសូមប្តេជ្ញា និងប្រកាសការពារដាច់ខាត នូវសុខសន្តិភាពរបស់ប្រទេស បើទោះបីជាត្រូវលះបង់ដោយតម្លៃណាក៏ដោយ៕

វិភាគអន្តរជាតិ៖ តើការរុះរើក្បាលម៉ាស៊ីនដឹកនាំប្រទេសថ្មីៗនេះ មានន័យដូចម្ដេចចំពោះវៀតណាម?

(សិង្ហបុរី)៖ នារយៈពេលប៉ុន្មានសប្ដាហ៍កន្លងទៅនេះ មានការរុះរើក្បាលម៉ាស៊ីនដឹកនាំជាបន្តបន្ទាប់នៅក្នុងរដ្ឋាភិបាលវៀតណាម។ កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ ឧបនាយករដ្ឋមន្ត្រីដល់ទៅ២រូប គឺលោក Pham Binh Minh និងលោក Vu Duc Dam ត្រូវបានដកតំណែង ហើយជំនួសមកវិញដោយលោក Tran Hong Ha និងលោក Tran Luu Quang។ ការរុះរើផ្ទៃក្នុងនេះមិនបញ្ចប់ត្រឹមនេះទេ ដោយលោក Nguyen Xuan Phuc ត្រូវបានបង្ខំឱ្យលាលែងចេញពីតំណែង ធ្វើឱ្យលោកក្លាយជាប្រធានាធិបតីវៀតណាមកំពុងកាន់អំណាចដំបូងគេបង្អស់ដែលធ្វើដូច្នេះ ខណៈសភាជាតិវៀតណាម នៅថ្ងៃទី២ ខែមីនានេះបានបោះឆ្នោតជ្រើសរើសតាំង លោក Vo Van Thuong ជាប្រធានាធិបតីថ្មី។

ជាផ្លូវការ លោក Phuc, លោក​ Minh និងលោក Dam ត្រូវអស់តំណែងជាការទទួលខុសត្រូវលើរឿងអាស្រូវពុករលួយដែលបានកើតឡើងនៅក្រោមដឹកនាំរបស់ពួកគេ អំឡុងការឆ្លងរាតត្បាតកូវីដ១៩។ តែព្រមពេលជាមួយគ្នា ការរុះរើក្បាលម៉ាស៊ីនដឹកនាំកំពូលទាំងនេះទៀតសោត ក៏បានបង្កជាការព្រួយបារម្ភនៅក្នុងចំណោមវិនិយោគិន និងអ្នកដានស្ថានការណ៍នយោបាយវៀតណាម ដោយខ្លាចក្រែងថាវា អាចធ្វើឱ្យប៉ះពាល់ដល់ស្ថិរភាពនយោបាយរាប់ទសវត្សរ៍មកនេះ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយទាក់ទាញអ្នកវិនិយោគបរទេស និងកំណើនសេដ្ឋកិច្ច។

តែទោះជាបែបនេះក្ដី មានមូលហេតុជាច្រើនអាចបញ្ជាក់បានថាការផ្លាស់ប្ដូរក្បាលម៉ាស៊ីនដឹកនាំនេះ នឹងមិនបង្កផលប៉ះពាល់ដល់ស្ថិរភាពនយោបាយនៅក្នុងប្រទេសវៀតណាមនោះទេ ហើយក៏នឹងមិន ជំរុញឱ្យមានការផ្លាស់ប្ដូរគោលនយោបាយដែលនឹងនាំទៅរកការរឹតត្បិតវិស័យនិយោគ ក្នុងប្រទេសអាស៊ានមួយនេះនោះដែរ។ និយាយជារួម ការផ្លាស់ប្ដូរនេះមិនមែនជាការរុះរើគណបក្សកុម្មុយនិស្ដ វៀតណាមនោះទេ តែគ្រាន់តែជាការផ្លាស់ប្ដូរមុខតំណែងមន្ត្រីជាន់ខ្ពស់នៅក្នុងរដ្ឋាភិបាលតែប៉ុណ្ណោះ។ ពោលគឺខណៈវៀតណាមជាប្រទេសកុម្មុយនិស្ដដឹកនាំដោយគណបក្សតែមួយគត់ គោលនយោបាយ សំខាន់ៗទាំងឡាយគឺស្ថិតនៅក្រោមការសម្រេចចិត្តរបស់បក្ស ការិយាល័យនយោបា និងគណៈកម្មាធិការមជ្ឈិម ឯណោះទៅវិញទេ។ បន្ថែមពីលើនេះ វាក៏មិនមានសញ្ញាណាមួយបង្ហាញថាការបញ្ចប់ តំណែងមន្ត្រីទាំងនេះនឹងនាំឱ្យមានការផ្លាស់ប្ដូរគោលនយោបាយអភិបាលកិច្ច និងអំណាចរបស់គណបក្សកុម្មុយនិស្ដវៀតណាមនោះដែរ។

នៅក្នុងន័យនយោបាយ ការចាកចេញរបស់ឧបនាយករដ្ឋមន្ត្រីវៀតណាមដែលទទួលបានការអប់រំនៅក្នុងប្រទេសលោកខាងលិច ដូចជាលោក Pham Binh Minh និងលោក Vu Duc Dam មិនមែនមាន ន័យថាវៀតណាមកំពុង ឬក៏នឹងងាកទៅចិននោះទេ។ ផ្ទុយទៅវិញ វៀតណាមគ្មានជម្រើសណាផ្សេង ក្រៅតែពីបន្តអនុវត្តគោលនយោបាយការបរទេស «ធ្វើពិពិធកម្ម និងប្រព័ន្ធពហុភាគីនិយម» ឡើយ ដោយ ត្រូវប្រឹងប្រែងរក្សាតុល្យភាពទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក រួមទាំងសម្ព័ន្ធមិត្តផង និងជាមួយចិនផង។ ការធ្វើបែបនេះមិនត្រឹមតែជួយវៀតណាម ការពារខ្លួនឯងកុំឱ្យកៀបនៅចំកណ្ដាលនៃការប្រកួត ប្រជែងដណ្ដើមឥទ្ធិពលគ្នារវាងសហរដ្ឋអាមេរិក និងចិនប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចជួយវៀតណាម ទាញយកប្រយោជន៍សេដ្ឋកិច្ចពីទំនាក់ទំនងជាមួយមហាអំណាចទាំង២ក្នុងពេលជាមួយគ្នាផងដែរ។ ពីព្រោះថា ទាំងចិន និងអាមេរិកសុទ្ធតែជាទីផ្សារនាំចេញ និងនាំចូលដ៏ធំបំផុតរបស់វៀតណាម ព្រមទាំងជាដៃគូសេដ្ឋកិច្ចដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយដល់បក្សកុម្មុយនិស្ដបំពេញបេសកកម្មដ៏ចម្បង នៅក្នុងស្រុក នោះគឺ «កំណើនសេដ្ឋកិច្ច»។

កំណើនសេដ្ឋកិច្ចនេះឯង ជាកត្តាស្លាប់រស់សម្រាប់គណបក្សកុម្មុយនិស្ដវៀតណាម ដ្បិតវាជា «កិច្ចសន្យាសង្គមមួយ» ដែលបក្សកម្មុយនិស្តអាចរក្សាអំណាចយូរអង្វែងដោយមិនចាំបាច់ភ័យព្រួយ ដរាបណា អាចផ្ដល់ការអភិវឌ្ឍសង្គម និងស្ដារជីវភាពរស់នៅរបស់ប្រជាជនវៀតណាម។ ក៏ប៉ុន្តែ ពិតណាស់ ក្រុមវិនិយោគិន និងប្រទេសជាដៃគូរបស់វៀតណាម នឹងនៅតែចង់ដឹងថាតើការផ្លាស់ប្ដូរតំណែងបុគ្គលសំខាន់ៗ អាចនឹងនៅតែរក្សាបាននូវការកែលម្អអភិបាលកិច្ច និងការអនុវត្តគម្រោងអភិវឌ្ឍសេដ្ឋកិច្ចសង្គមបានដែរឬក៏យ៉ាងណា? ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការបង្កើនយុទ្ធនាការបោសសម្អាតអំពើពុករលួយ របស់គណបក្សកុម្មុយនិស្ដវៀតណាម បានធ្វើឱ្យមន្ត្រីវៀតណាមមានការប្រុងប្រយ័ត្នខ្ពស់ រហូតដល់មានការពន្យារពេលគម្រោងវិនិយោគឯកជន និងរដ្ឋ ជាពិសេសគម្រោងពាក់ព័ន្ធនឹងដីធ្លី ដែលនេះបានធ្វើឱ្យ វិនិយោគិនខកចិត្ត និងប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច។ មានការរំពឹងថាមេដឹកនាំវៀតណាមថ្មីៗ អាចនឹងជួយដោះស្រាយបញ្ហាប្រឈមទាំងនេះបន្តិចម្ដងៗ ប៉ុន្តែទន្ទឹមគ្នា ពួកគេនឹងត្រូវជួបបញ្ហាប្រឈមសំខាន់ ចំនួន៣៖

ទី១៖ ស្របពេលយុទ្ធនាការបោសសម្អាតអំពើពុករលួយ មានគោលដៅបោសសម្អាត «ប្រព័ន្ធនយោបាយ» ថ្នាក់ដឹកនាំបក្សកម្មុយនិស្ដវៀតណាម អាចនឹងផ្ដោត​ជាអាទិភាពលើសុចរិកភាពបុគ្គល និងភាពស្មោះត្រង់នយោបាយ ជាជាងគុណសម្បត្តិវិជ្ជាជីវៈ និងសមត្ថភាពជំនាញជាក់ស្ដែង។ ប្រសិនករណីនេះកើតឡើងមែន នោះមេដឹកនាំថ្មីដែលត្រូវបានជ្រើសតាំង គឺជាជម្រើសល្អខាងនយោបាយ ប៉ុន្តែអាច ធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ការជំរុញកំណើនសេដ្ឋកិច្ច ហើយប្រសិនបើនិន្នាការ​បែបនេះនៅតែបន្ត នោះទស្សនវិស័យសេដ្ឋកិច្ចរយៈពេលវែងរបស់វៀតណាមនឹងរងប៉ះពាល់ធ្ងន់ធ្ងរ។

ទី២៖ ឧបសគ្គរារាំងដល់ការអភិវឌ្ឍ៖ បញ្ហាប្រាក់បៀវត្សរ៍ទាបសម្រាប់មន្ត្រីរាជការស៊ីវិល និងបុគ្គលិករដ្ឋ នៅក្នុងប្រទេសវៀតណាម បានបង្កឱ្យមានការបាត់បង់ទំនុកចិត្ត​ដែលអាចដុតបញ្ឆេះជាបញ្ហាជាច្រើន ក្នុងនោះរួមមានអំពើពុករលួយ ឬជំរុញឱ្យមានការលាឈប់របស់មន្ត្រីរាជការមានជំនាញខ្ពស់មួយចំនួន ដើម្បីរកការងារថ្មីដែលមាន​ប្រាក់ខែសមរម្យ។

ទី៣៖ ការខ្វះខាតម្លារភាព អំពើពុករលួយចាក់ឬស រួមទាំងយន្ដការសម្រេចចិត្តគ្មានប្រសិទ្ធភាព និងត្រួតគ្នា នៅក្នុងចំណោមស្ថាប័នមួយ​ចំនួនរបស់រដ្ឋាភិបាលវៀត​ណាម ដែលជាទូទៅត្រូវបានគេហៅថា «system errors» នៅក្នុងបរិបទវៀតណាម ហើយក៏អាចរារាំងដល់ការអភិវឌ្ឍផងដែរ។ ដូច្នេះមិន​ថាមេដឹកនាំថ្មីរបស់​វៀតណាម អាចនឹងសម្រេចបានការផ្លាស់ប្ដូរជាវិជ្ជមាន បានឬក៏យ៉ាងណានោះទេ ក៏អ្វីៗ នៅតែអាស្រ័យទៅលើសមត្ថភាពរបស់គណបក្សកុម្មុយនិស្តវៀតណាម នៅក្នុងការដោះស្រាយឧបសគ្គទាំងឡាយដែលបង្កការរាំងស្ទះដល់ទាំងដំណើរការអភិបាលកិច្ច និងសេដ្ឋកិច្ចរបស់បក្ស៕ (Fresh News)

រដ្ឋមន្រ្តីក្រសួងការងារ ចេញញត្តិគាំទ្រទាំងស្រុង ចំពោះសាលក្រមកាត់ទោសជនជាប់ចោទ កឹម សុខា ដែលផ្តល់យុត្តិធម៌ពេញលេញសម្រាប់ប្រជាជនកម្ពុជា

 (ភ្នំពេញ)៖ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣នេះ សាលាដំបូងរាជធានីភ្នំពេញបានចេញសាលក្រមកាត់ទោស ជនជាប់ចោទឈ្មោះ កឹម សុខា ពីបទសន្ទិដ្ឋភាពជាមួយបរទេស ឬហៅថា បទឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេស ដែលជាប្រភេទបទល្មើសក្បត់ជាតិ ដាក់ពន្ធនាគារចំនួន២៧ឆ្នាំ តាមមាត្រា៤៣៩ និងមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។ ព្រមទាំងដកជាស្ថាពរនូវ សិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត និងសិទ្ធិធ្វើសកម្មភាពនយោបាយផ្សេងទៀត តាមបញ្ញាត្តិមាត្រា៤៥០ នៃក្រមព្រហ្មទណ្ឌ។ ក្រៅពីនោះតុលាការបានដាក់ជនជាប់ចោទឲ្យស្ថិតក្រោម វិធានការត្រួតពិនិត្យតាមផ្លូវការ មិនត្រូវចាកចេញពីបរិវេណនៃលំនៅឋាន, មិនត្រូវឲ្យជួបបុគ្គលណាម្នាក់ ទាំងសញ្ជាតិខ្មែរ និងបរទេស លើកលែងតែក្រុមគ្រួសារ។

លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ សូមសម្តែងនូវការគាំទ្រពេញទំហឹងចំពោះសាលក្រមកាត់ក្តី ផ្ទន្តាទោសជនជាប់ចោទឈ្មោះ កឹម សុខា ខាងលើនេះ ជាពិសេសការធានាបាននូវភាពម៉ឺងម៉ាត់ ប្រកបដោយតម្លាភាព, ភាពត្រឹមត្រូវ និង ភាពយុត្តិធម៌ ស្របតាមច្បាប់ និងនីតិវីធីជាធរមាននៃព្រះរាជាចក្រកម្ពុជា។ អំពើឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេស ក្នុងការរៀបចំ និងអនុវត្តផែនការសម្ងាត់ ដើម្បផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា តាមទម្រង់នៃបដិវត្តពណ៌ គឺជាអំពើគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរបំផុតប៉ះពាល់ដល់ឯករាជ្យជាតិ, សន្តិភាពប្រទេស, សន្តិសុខជាតិ, ស្ថិរភាពសង្គម និងភាពសុខសាន្តរបស់ប្រជាជនកម្ពុជាទាំងមូល។

ដូចនេះការអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ តាមរយៈការផ្តន្ទាទោសចំពោះករណីខាងលើនេះ គឺពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការធានា ថែរក្សាសុខសន្តិភាព និង ភាពសុខសាន្តរបស់ប្រជាជនកម្ពុជា ហើយនេះក៏ជាមេរៀនប្រៀនប្រដៅដល់អ្នកនយោបាយផ្សេងទៀតនៅកម្ពុជា ឱ្យមានឧត្តមគតិស្រឡាញ់ជាតិ ស្មោះត្រង់នឹងជាតិ និងមិនក្បត់ប្រជាជនរបស់ខ្លួន ដោយមិនត្រូវបណ្តែតបណ្តោយខ្លួនឱ្យក្លាយ ជាភ្នាក់ងារបម្រើឱ្យបរទេស ដើម្បីតែផលប្រយោជន៍ ឬមហិច្ឆិតាអំណាចផ្ទាល់ខ្លួន។

ក្នុងនាមជាប្រជាជនកម្ពុជា សូមគាំទ្រដល់កិច្ចដំណើរការនៃការលើកកម្ពស់សិទ្ធិមនុស្ស និង លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដែលធានាការពារដោយរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមានទាំងឡាយ នៃព្រះរាជាណាចក្រកម្ពុជា ប៉ុន្តែយើងខ្ញុំ សូមប្រឆាំងដាច់ខាតរាល់ការប៉ុនប៉ងទាំងឡាយណា ដែលប្រើប្រាស់រឿងសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ធ្វើជាលេស ដើម្បីអនុវត្តនូវផែនការសម្ងាត់ណាមួយ ដោយឃុបឃិតគ្នាជាមួយបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ តាមរយៈបដិវត្តពណ៌ ឬមធ្យោបាយខុសច្បាប់ដទៃទៀត ដែលជាគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរបំផុតនាំទៅដល់ការបំផ្លិចបំផ្លាញសន្តិភាពប្រទេស, សន្តិសុខជាតិ, ស្ថិរភាពសង្គម និងភាពសុខសាន្តរបស់ប្រជាជនកម្ពុជា។

ជាថ្មីម្តងទៀត ដើម្បីភាពរុងរឿងរបស់ប្រទេសជាតិ និងភាពសុខសាន្តរបស់ប្រជាជនកម្ពុជា, យើងខ្ញុំសូមប្តេជ្ញា និងប្រកាសការពារដាច់ខាត នូវសុខសន្តិភាពរបស់ប្រទេស បើទោះបីជាត្រូវលះបង់ដោយតម្លៃណាក៏ដោយ៕

អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ៖ រឿងចិន និងបេឡារុស អំពាវនាវរួមគ្នាឲ្យស្ដារសន្តិភាពឆាប់ៗ នៅអ៊ុយក្រែន អាចជាគំនិតរុស្ស៉ី

(ភ្នំពេញ)៖ លោកបណ្ឌិត យង់ ពៅ សាស្ត្រាចារ្យជំនាញវិទ្យាសាស្ត្រនយោបាយ នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការដែលចិន និងបេឡារុស អំពាវនាវរួមគ្នាឲ្យស្ដារសន្តិភាពឆាប់ៗនៅអ៊ុយក្រែន អាចជាគំនិតរបស់រុស្ស៉ី ដែលចង់បោះដៃចរចាសន្តិភាព។

ប្រធានាធិបតីចិន លោក ស៉ី ជិនពីង និងប្រធានាធិបតីបេឡារុស លោក អាឡិចសាន់ឌឺ លូកាសិនកូ (Alexander Lukashenko) បានអំពាវនាវឲ្យមានបទឈប់បាញ់មួយ និងកិច្ចចរចាស្វែងរកការផ្សះផ្សានយោបាយ សម្រាប់ជម្លោះអ៊ុយក្រែន នៅឯកិច្ចពិភាក្សាធ្វើឡើងក្នុងរដ្ឋធានីប៉េកាំង នៅថ្ងៃព្រហស្បតិ៍នេះ។ ការអំពាវនាវខាងលើរបស់មេដឹកនាំទាំង២ ធ្វើឡើងនៅក្នុងសេចក្ដីថ្លែងការណ៍រួមមួយ ជាមួយការសង្កត់ធ្ងន់ពីការព្រួយបារម្ភជុំវិញការវិវត្តនៃជម្លោះប្រដាប់អាវុធ នៅក្នុងតំបន់អឺរ៉ុប និងផលប្រយោជន៍ នៅក្នុងករណីដែលសន្តិភាពអាចកើតឡើងនៅអ៊ុយក្រែន កាន់តែឆាប់កាន់តែល្អ។

ថ្លែងប្រាប់បណ្តាញ Fresh News នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ លោកបណ្ឌិត យង់ ពៅ បានបញ្ជាក់យ៉ាងដូច្នេះថា «យើងដឹងហើយថា [ប្រធានាធិបតី] បេឡារុស បច្ចុប្បន្នជាសម្ព័ន្ធមិត្តជិតស្និតជាមួយរុស្ស៉ី របស់លោកប្រធានាធិបតី ពូទីន។ អាចថាលោក ពូទីន បោះដៃឲ្យប្រធានាធិបតីបេឡារុស ជជែកជាមួយប្រធានាធិបតីចិន ដើម្បីឆ្ពោះទៅរកការចរចាសន្តិភាព។ ប្រសិនបើសង្គ្រាមអូសបន្លាយយូរ បេឡារុសគាត់នឹងទទួលឥទ្ធិពល [ជាងគេ] តែម្តង ទាំងឥទ្ធិពលសង្គ្រាម និងបញ្ហាសកលផ្សេងទៀត ដូចជាការហ៊ុមព័ទ្ធរបស់បស្ចិមលោក កាន់តែយូរដោយសារតែគាត់គាំទ្ររុស្ស៉ី អញ្ចឹងបើសង្គ្រាមឆាប់ចប់ បេឡារុស បានធូរស្រាលកាន់តែលឿនដែរ។ នេះជាអ្វីដែលខ្ញុំយល់ឃើញ»។

បើតាមអ្នកជំនាញវិទ្យាសាស្ត្រនយោបាយ, ចិនក៏ចង់ដើរតួនាទីជាអ្នកសម្របសម្រួលសង្គ្រាមនេះដែរ ដើម្បីបង្ហាញភាពជាមហាអំណាចរបស់គាត់ និងដើម្បីបង្ហាញពីភាពជាអ្នកចូលរួម ក្នុងការរៀបចំសណ្តាប់ធ្នាប់ពិភពលោក ក្នុងទិដ្ឋភាពពហុប៉ូល ដែលមិនមែនជាឯកប៉ូល ដូចក្រោយសង្គ្រាមត្រជាក់ទៀតទេ។

លោកបណ្ឌិត បានបន្តថា កាលណាចិនចូលរួមជាអ្នករៀបចំសណ្តាប់ធ្នាប់ពិភពលោកថ្មី មានន័យថា ឥទ្ធិពលគាត់ស្ទុះងើបឡើងពិតប្រាកដ ហើយវាធ្វើឲ្យមានផលចំណេញទាំងការទូត ទាំងសេដ្ឋកិច្ច និងទាំងនយោបាយ។

«ខ្លួនខ្ញុំផ្ទាល់ចង់ឃើញសន្តិភាពឆាប់កើតឡើង ជុំវិញសង្គ្រាមនៅអ៊ុយក្រែន។ ទោះភាគីណាបោះដៃមុន ឬក្រោយក៏ដោយ ចូរពន្លឿនការចរចាសន្តិភាព ព្រោះការធ្វើសង្គ្រាមដោយចុងកាណុងនេះ មិនអាចបញ្ចប់សង្គ្រាមបានទេ គឺមានតែការចរចាសន្តិភាពទេ»។ នេះជាការបន្ថែមរបស់ លោកបណ្ឌិត យង់ ពៅ ដែលថ្លែងពីបំណងផ្ទាល់ខ្លួន ចង់ឲ្យពិភពលោកឆាប់មានសន្តិភាព។

គួរបញ្ជាក់ថា ជាការបញ្ជូនសារច្បាស់ទៅកាន់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត លោក ស៉ី ជិនពីង បាននិយាយថា បណ្ដាប្រទេសពាក់ព័ន្ធ គួរតែបញ្ឈប់ការប្រើជម្លោះសព្វថ្ងៃជាឧបករណ៍នយោបាយ និងបញ្ឈប់ការប្រើសេដ្ឋកិច្ចពិភពលោកជាឧបករណ៍របស់ខ្លួន ហើយចាត់វិធានការនាំទៅរកបទឈប់បាញ់យ៉ាងពិតប្រាកដ ដើម្បីបញ្ចប់សង្រ្គាម និងដោះស្រាយវិបត្តិដោយសន្តិវិធី។

កាលពីសប្ដាហ៍មុន ចិនបានបញ្ចេញផែនការសន្តិភាព ១២ចំណុចរបស់ខ្លួន ដោយអំពាវនាវឲ្យមានបទឈប់បាញ់យ៉ាងពេញលេញមួយ នៅអ៊ុយក្រែន ស្របពេលសហរដ្ឋអាមេរិក បានចោទប្រកាន់ថា ចិនកំពុងពិចារណាបញ្ជូនអាវុធឲ្យរុស្ស៉ី។

បើតាមសារព័ត៌មាន Wall Street Journal លោក ស៉ី នឹងជួបលោក ពូទីន នៅប៉ុន្មានខែខាងមុខនេះ។ ការរៀបចំសម្រាប់ដំណើរទស្សនកិច្ចរបស់លោក ស៉ី ជិនពីន ទៅកាន់ទីក្រុងមូស្គូ កំពុងស្ថិតនៅក្នុងដំណាក់កាលដំបូងនៅឡើយ រីឯកាលបរិច្ឆេទជាក់លាក់ក៏មិនទាន់មាននោះដែរ ប៉ុន្តែ Wall Street Journal ដោយផ្អែកលើប្រភពដែលខ្លួនទទួលបាន គឺបានបន្ថែមថា ដំណើរទស្សនកិច្ចរបស់លោក ស៉ី ជិនពីង អាចនឹងកើតឡើងនៅខែមេសា ឬក៏នៅដើមខែឧសភា ចំពេលដែលរុស្ស៉ីប្រារព្ធខួបជ័យជម្នះ របស់ខ្លួនលើអាល្លឺម៉ង់ នៅក្នុងសង្រ្គាមលោកលើកទី២៕