Wednesday, June 04, 2014

កិច្ចប្រជុំ​លើកទី២២​ ​នៃគណៈកម្មការ​អចិន្រ្តៃយ៍​ ICAPP ​(សន្និសីទ​អន្តរជាតិ ​នៃបណ្តាល​គណបក្ស​នយោបាយ​នៅអាស៊ី)​ ​ទីក្រុងវ្លាឌីវ៉ូស្តុក​ សហព័ន្ធរស្សី​ ​ពីថ្ងៃទី៣០-៣១​ ខែឧសភា ​ឆ្នាំ២០១៤

សេច​ក្ដីប្រកាស​ព័ត៌មាន៖ ពិធីចុះ​ហត្ថ​លេខា​លើកិច្ច​ព្រម​ព្រៀង រវាង​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋា​ភិបាល​ញីវហ្សឺ​ឡែន { គម្រោង​លើក​ស្ទួយ​បេតិក​ភណ្ឌ​សហគមន៍​អង្គរ និង​សេដ្ឋកិច្ច }

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរអប្សរា និងរដ្ឋាភិបាលញីវហ្សឺឡែន តាមរយៈក្រសួងការបរទេស និងពាណិជ្ជកម្ម បាន​សម្រេច​សហការ​គ្នាភាព​ជាដៃគូ ដើម្បីគ្រប់គ្រងឧទ្យានអង្គរដោយចីរភាព ដោយការពារបេតិកភណ្ឌ ព្រមទាំងផ្ដល់ការរីកចម្រើនសេដ្ឋកិច្ច និង​ធានាឲ្យ​បាន​នូវ​សន្ដិ​សុខ​ស្បៀងជូនប្រជាជន ដែលរស់នៅក្នុងឧទ្យានអង្គរ។

ឯកឧត្ដម ប៊ុន ណារិទ្ធ អគ្គនាយកអាជ្ញាធរអប្សរា និងលោក ប្រិន រ៉ាប់សុន តំណាងស្ថានទូត     ញីវហ្សឺឡែនប្រចាំក្រុងបាងកក នឹង​ចុះ​ហត្ថ​លេខា​លើ​កិច្ចព្រមព្រៀងស្ដីពី {គម្រោងលើកស្ទួយបេតិកភណ្ឌសហគមន៍អង្គរ និងសេដ្ឋកិច្ច} នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៤ ក្នុង​ឳកាស​កិច្ច​ប្រជុំ​គណៈកម្មការអន្តរជាតិសម្របសម្រួលការថែរក្សា និងអភិវឌ្ឍរមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ (ICC - Angkor)។

តាមពិតទៅគម្រោងថ្មីនេះ ជាគម្រោងសកម្មភាពបន្តពី { គម្រោងគ្រប់គ្រងធនធានធម្មជាតិអង្គរ និងលើកតម្កើងជីវភាព (APNRM & L) } ដែល​បានអនុវត្តក្នុងរយៈពេល ៥ឆ្នាំ គឺពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៣ ក្នុង១០ភូមិ នៃឧទ្យានអង្គរ ដោយប្រើប្រាស់ថវិកាប្រមាណ ២លាន​ដុល្លារ​អាមេរិកហើយដែលទើបនឹងបានបញ្ចប់នាខែកញ្ញា ឆ្នាំ២០១៣ កន្លងមកនេះ ដោយអ្នកបច្ចេកទេសប៉ាន់តម្លៃ បាន​ចាត់ទុក​ជាជោគ​ជ័យ​យ៉ាង​ធំក្នុង​ការគ្រប់គ្រងបេតិកភណ្ឌ។

ចំណែកឯគម្រោងថ្មីនេះ មានថវិកាចំនួន ៣,៧៥៣,៣៤០ ដុល្លារអាមេរិក សម្រាប់   រយៈពេល ៥ឆ្នាំ គឺពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៩។

សកម្មភាពដែលបានគ្រោងទុក នឹងត្រូវអនុវត្តដោយយ៉ាងជិតស្និតជាមួយដៃគូជាច្រើន ដើម្បីបានទៅដល់គោលដៅ គឺ {ការ​គ្រប់​គ្រង​ឧទ្យាន​អង្គរ​ដោយ​ចីរភាព ដោយការពារបេតិកភណ្ឌ ព្រមទាំង ផ្ដល់ការរីកចម្រើនសេដ្ឋកិច្ច និងធានាបាននូវសន្តិសុខស្បៀងជូនប្រជាជន ដែល​រស់​នៅ​ក្នុងឧទ្យានអង្គរ } 


ដើម្បីព័ត៌មានផ្សេងទៀតសូមទាក់ទង 
លោក ឃួន ឃុននាយ (អាជ្ញាធរអប្សរា)
ទូរស័ព្ទៈ  ០១២ ៩៤០ ០០៥   ទូរសារៈ   kaqc2004@yahoo.com

ស្វែងយល់ពី ICC អង្គរ

អាយស៊ីស៊ី (ICC)  ជាពាក្យកាត់មកពីភាសាអង់គ្លេស International Coordination Committee for the Safeguarding and Development of Historic Site of Angkor ដែលមានន័យជាភាសាខ្មែរថា គណៈកម្មាធិការអន្តរជាតិ សម្រប​សម្រួល​កិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់អង្គរ។

គណៈកម្មការអាយស៊ីស៊ី(ICC)បានបង្កើតឡើងនៅឆ្នាំ១៩៩៣ក្រោយសនិ្នសីទអន្តរជាតិលើកទី១ស្តីពីអង្គរនៅទីក្រុងតូក្យូ ប្រទេសជប៉ុន តាមសំណូមពររបស់គណៈកម្មធិការ បេតិក​ភណ្ឌ​ពិភព​លោក​ពេល​ទទួល​ចុះ​អង្គរ​ទៅក្នុង​បញ្ជី​បេតិក​ភណ្ឌ​ពិភពលោក។ការបង្កើត យន្តការអន្តរជាតិ ICC សម្រាប់អង្គរ ជាលក្ខខណ្ឌ​មួយ​ក្នុងចំណោមលក្ខខណ្ឌទាំង៥ ដែល​ តម្រូវឲ្យអាជ្ញាធរកម្ពុជាបំពេញក្នុងរយៈពេល៣ឆ្នាំ(១៩៩៣-១៩៩៦)។ 

សមាជិកនៃអាយស៊ីស៊ី(ICC) មាន​ចំនួន​៣៧ប្រទេស មកពីទ្វីប៥ និងមាន​អង្គការ​អន្តរជាតិ​ចំនួន​១៣​ទៀត​ចូលរួម ជាសមាជិកដែរ។ បណ្តា​ប្រទេស​ទាំ​​ង​នោះ​មានៈ ប្រទេសបារាំង អាល្លឺម៉ង់ អូស្ត្រាលី បែលហ្សិក ប៊្រុយណេ កម្ពុជា កាណាដា ដាណឺម៉ាក អេហ្ស៊ីប អេស្ប៉ាញ អាមេរិក រ៉ូស្ស៊ី ក្រិច ហុងគ្រី ឥណ្ឌា ឥណ្ឌូណេស៊ី អ៊ីតាលី ជប៉ុន ឡាវ លុចហ្សំបួរ ម៉ាឡេស៊ី ម៉ិចស៊ិច ន័រវែស នូវែល​ហ្សេ​ឡង់ ហូឡង់ ហ្វីលីពីន ប៉ូឡូញ ចក្រភពអង់គ្លេសនិងអៀរឡង់ខាងជើង សាធារណរដ្ឋកូរ៉េ ចិន សិង្ហបុរី សិរីលង្កា ស៊ុយ​អែត ស្វីស ថៃ ទុយណេស៊ី និងវៀតណាម។ ចំណែកអង្គការអន្តរជាតិមានដូចជាៈ សហភាពអឺរ៉ុប ធនាគារ​អភិវឌ្ឍន៍​អាស៊ី អង្គការស្បៀងអាហារនិងកសិកម្ម អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ អង្គការអ៊ីក្រូម អង្គការអ៊ីកូម អង្គការអ៊ីកូម៉ូស អង្គការទេសចរណ៍អន្តរជាតិ អង្គការSEAMEO/SPAFA អង្គការយូណេស្កូ អង្គការយូអិនឌីភី អង្គការយូអិនវី និង​មូល​និធិ​ប្រាង្គ​ប្រាសាទពិភពលោក (WMF) ។ 

អាយស៊ីស៊ី(ICC) គឺជាយន្តការអន្តរជាតិសម្របសម្រួលជំនួយដល់ជូនដោយ          បណ្តាប្រទេស និង​អង្គការ​ផ្សេងៗ​សម្រាប់​ការអភិរក្ស និងអភិវឌ្ឍរមណីយដ្ឋានប្រវត្តិអង្គរ។

អាយស៊ីស៊ី(ICC) ជាវេទិកាមួយដែលស្ថាបត្យករ វិស្វករ បុរាណវិទូ អ្នកស្រាវជ្រាវ និង​អ្នក​បច្ចេក​ទេស​ជំនាញ​ផ្សេងៗ​គ្នាអាចផ្លាស់ប្តូរបទពិសោធន៍ និងទស្សនៈរបស់ពួកគេសម្រាប់​ការអភិរក្សនិង​ការអភិវឌ្ឍ​នៃឧទ្យានអង្គរ។ 

ភារកិច្ចសំខាន់របស់អាយស៊ីស៊ី(ICC) គឺ  ស្រោចស្រង់  អភិរក្ស និង​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​នៅ​តំបន់​រមណីយ​ដ្ឋាន​សៀមរាប-អង្គរ។  ICC បានបញ្ចប់ដំណាក់កាលស្រោចស្រង់អង្គរ ហើយក្នុង​រយៈ​ពេល​១០ឆ្នាំ(១៩៩៣-២០០៤)។ ដំណាក់កាលនេះគឺការអភិរក្ស និងអភិវឌ្ឍន៍ ប្រកបដោយចីរភាព(២០០៤-បច្ចុប្បន្ន)។     អាយស៊ីស៊ី(ICC) រៀប​ចំកិច្ចប្រជុំរបស់ខ្លួនពីរដងក្នុង១ឆ្នាំម្តងជាមួយសមាជិក គឺ​កិច្ច​ប្រជុំ​ពេញអង្គ និង​ម្តង​ទៀត​គឺកិច្ច​ប្រជុំ​បច្ចេក​ទេស ។ កិច្ចប្រជុំពេញអង្គផ្តោតទៅលើគោលនយោបាយគ្រប់គ្រង អំពាវនាវសុំជំនួយថវិកា សុពលភាពនៃគម្រោងថ្មី និង​កា​រ​ប្រកាសពីគម្រោងថ្មីនៅអង្គរ។ ជាធម្មតា​សម័យ​ប្រជុំពេញ​អង្គនេះតែងរៀបចំនៅចុងឆ្នាំ។ ចំណែក​ឯសម័យ​ប្រជុំ​បច្ចេក​ទេស​តែង​ធ្វើឡើងនៅពាក់កណ្តាលឆ្នាំ ហើយអនុញ្ញាតឲ្យអ្នកជំនាញបច្ចេកទេសផ្លាស់ប្តូរ បទពិសោធន៍របស់ពួកគេ ពិភាក្សា​អំពីបញ្ហាបច្ចេកទេស និងជួនកាលស្នើដំណោះស្រាយសម្រាប់បញ្ហាជាក់លាក់។ រាល់សម័យ ប្រជុំទាំង​អស់​របស់​អាយស៊ីស៊ី(ICC)   ឯកអគ្គរដ្ឋទូតនៃប្រទេសបារាំងនិងជប៉ុននៅកម្ពុជាធ្វើជាសហប្រធាននៃកិច្ចប្រជុំនេះ និង​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុដែលចាំបាច់ផ្សេងៗ អង្គការ​យូណេស្កូ​ទទួល​ធ្វើជា​លេខាធិការ​ដ្ឋាន​និង​ផ្តល់​ចំណាយ​ពាក់​ព័ន្ធនឹង​បេសកកម្មរបស់ក្រុមអ្នកជំនាញអាដហុក សម្រាប់ការអភិរក្ស។ ចំណែក​អាជ្ញាធរ​អប្សរា​បានរួម​ចំណែក​តាំងពី​ឆ្នាំ​២០០៦ ផ្តល់ជាជំនួយហិរញ្ញវត្ថុក្នុងដំណើរការរបស់គណៈកម្មាធិការ ការចំណាយលើបេសកកម្មក្រុមអ្នក ជំនាញ​អាដហុក និងចំណាយពាក់ព័ន្ធនឹងការរៀបចំកិច្ចប្រជុំ។ ICC​ មានបទបញ្ជាផ្ទៃ ក្នុងនិង​ទទួល​របាយការណ៍​អំពី​គម្រោង​វិទ្យាសាស្ត្រ ឬគម្រោងអភិវឌ្ឍដែលត្រូវអនុវត្តនៅក្នុងតំបន់អង្គរ។ ICC​ ផ្ទៀងផ្ទាត់ មើល​ឲ្យមាន​ភាពស៊ីសង្វាក់គ្នារវាង គម្រោងទាំងអស់ ហើយប្រសិនបើចាំបាច់ ICC​ កំណត់បទដ្ឋានបច្ចេកទេស និងហិរញ្ញវត្ថុ ដែលតម្រូវ ឲ្យមាន។ តាំង​ពី​ឆ្នាំ​ដំបូង​គណៈកម្មការ ICC​ ​ឈាន​មុខ​គេក្នុង​ដំណើរ​ការ​ជជែក​ពិភាក្សា​គ្នា​បើក​ចំហ​យ៉ាង​ខ្លាំង​ ក្នុង​ចំណោម​ក្រុម​បុរាណ​វិទ្យា​និង​ស្ថាបត្យកម្ម​នៃ​ប​ណ្តា​ប្រទេស​ផ្សេង​គ្នា​។

ដោយសារគណៈកម្មការ ICC បានបំពេញការងារយ៉ាងល្អ និងប្រសិទ្ធិភាពនៅអង្គរ ទើប​សហគមន៍​អន្តរជាតិ​បាន​មូល​មតិគ្នាយកសកម្មភាព ICCនៅអង្គរជាគំរូ ហើយយកទៅអនុវត្តនៅបណ្តាប្រទេសផ្សេងៗទៀត។ ហេតុដូច្នេះហើយ ICC នៅកម្ពុជាបានភ្ជាប់ពាក្យអង្គរគឺ ICC-អង្គរ ដើម្បីកុំឲ្យច្រឡំនឹង ICC ដែលកំពុងដំណើរការ នៅតាមប្រទេសដទៃទៀត។

សេចក្តីជូនព័ត៌មាន៖ កិច្ចប្រជុំ ICC អង្គរ លើកទី២៣ នឹងប្រារព្ធ​ឡើង​នៅថ្ងៃ​ទី៤-៥ ខែមិថុនា ឆ្នាំ២០១៤ នៅសណ្ឋាគារ សុខាអូតែល ក្រុងសៀមរាប

នៅថ្ងៃទី៤និងទី៥ ខែមិថុនា ២០១៤នេះ គណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារនិងអភិវឌ្ឍន៍តំបន់អង្គរ ហៅ​កាត់​ថា ICC អង្គរ នឹងរៀបចំប្រជុំបច្ចេកទេសលើកទី២៣របស់ខ្លួន នៅសណ្ឋាគារសុខាអូតែលអង្គរ ដែល​មាន​សមាជិក​អញ្ជើញ​ចូលរួមប្រមាណ៣០០នាក់។ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទីស្តីការ គណៈ​រដ្ឋ​មន្រ្តី និងជាប្រធានអាជ្ញាធរអប្សរា ជាគណៈអធិបតីរួមជាមួយសហប្រធានអាស៊ីស៊ីភាគីបារាំង ឯកឧត្តម Romain Louvet (រ៉ូម៉ាំង លោវេក) ទីប្រឹក្សាស្ថានទូតបារាំងផ្នែកសហប្រតិបត្តិការណ៍និងការងារវប្បធម៌ និងភាគីជប៉ុន ឯកឧត្តម Yoshihiro Higuchi (យូស៊ីហ៊ីរូ ហិគុចិ) រដ្ឋមន្រ្តីនិងអនុប្រធានបេសកកម្មការទូតជប៉ុន ដឹកនាំការប្រជុំចំនួនពីរថ្ងៃ។
         
កម្មវិធីដំបូងនៃកិច្ចប្រជុំលើកទី២៣នេះ គឺឧទ្ទិស​ដល់វិញ្ញាណ​ខ័ន​របស់​អ្នក​ជំនាញ​ការ​អន្តរជាតិ​បីរូប​ដែល​បាន​ចែក​ឋាន​ទៅកាល​ពីពេលថ្មីៗ៖
          ១/ លោកបណ្ឌិត Pascal Royère (ប៉ាស្កាល់ រាល់យ៉ែរ) ស្ថាបត្យករជាតិ​បារាំង​បាន​ចំណាយ​ពេល​១៦ឆ្នាំ​សម្រាប់​គម្រោង​ជួសជុលប្រាសាទបាភួន
          ២/ លោកបណ្ឌិត Hyroyuki Suzuki (ហ៊ីរូយូគិ សុហ្សុគី) អ្នកជំនាញអភិរក្សបេតិកភណ្ឌជាត់ជប៉ុន ជួយ​ការងារ​អង្គរ​ប្រចាំអាស៊ីស៊ីជាង១០ឆ្នាំ
          ៣/ លោកបណ្ឌិត Tsuyoshi Narita (ត្យូយូហ្សី ណារិតា) ) អ្នកជំនាញអភិរក្សបេតិកភណ្ឌជាត់ជប៉ុន ជួយ​ការងារ​អង្គរប្រចាំអាស៊ីស៊ីជាង១០ឆ្នាំ។
          របៀបវារៈក្នុងអង្គរប្រជុំនេះផ្តោតលើបញ្ហាសំខាន់មានដូចជា៖

ថ្ងៃទី១៖ ៤ មិថុនាឆ្នាំ២០១៤
·         ពិនិត្យរបាយការណ៍ការងាររបស់អាយស៊ីស៊ីឆ្នាំ២០១៣
·         ស្តាប់របាយការណ៍ការងាររបស់អាជ្ញាធរអប្សរា២០១៣
·         ពិនិត្យរបាយការណ៍របស់ស្ថាប័នអន្តរជាតិនិងជាតិចំនួន១១គម្រោង ដែលបាន​អនុវត្ត​ក្នុង​ឆ្នាំ​២០១៣ ទាក់ទងនឹងការងារអភិរក្សរមណីយដ្ឋាននិងការដ្ឋានជួសជុលប្រាសាទរបស់អាជ្ញាធរអប្សរា ប្រទេស​ចិន ឥណ្ឌា បារាំង ជប៉ុន
·         ស្តាប់របាយការណ៍របស់ស្ថាប័នជាតិនិងអន្តរជាតិទាក់ទងនឹងការងារស្រាវជា្រវបរិស្ថាន ថ្ម បុរាណ​វិទ្យា
·         ការពិភាក្សាអំពីការបណ្ដុះបណ្តាលធនធានមនុស្ស។

ថ្ងៃទី២៖ ៥ មិថុនាឆ្នាំ២០១៤
·         កម្មវិធីស្រាវជ្រាវពីលំហអាកាសលើបញ្ហាបរិស្ថាន
·         កម្មវិធីថត3D របស់នៅអង្គរវត្ត
·         កម្មវិធីស្រាវជ្រាវក្រុងអង្គរធំ កោះកេរ​​ វិធីសាស្រ្តស្រាវជ្រាវកុលាលភាជន៍ និងសាសនា
·         គម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅរមណីយដ្ឋានអង្គរ
·         គម្រោងរៀបចំទីចំណតនិងទទួលភ្ញៀវនៅអង្គរវត្ត បន្ទាយស្រីនិងតាព្រហ្ម
·         គម្រោងគ្រប់គ្រងទឹកនៅរមណីយដ្ឋានអង្គរ
·         គម្រោងអភិវឌ្ឍន៍សហគមន៍
·         គម្រោងអភិរក្សភ្នំគូលេន
·         គម្រោងអភិវឌ្ឍន៍វិស័យទេសចរណ៍។

បទអត្ថាធិប្បាយ៖ មាតុភូមិនិវត្ដនៃរូបបដិមាបីអង្គមកទីឋានកំណើតវិញ បង្ហាញពីមោទនភាពជាតិខ្មែរ

រត្ន័ សណ្ដាប់

​ព្រឹត្ដិការណ៍ថ្មីមួយទៀត​ ដែលត្រូវ​បាន​​អ្នកបុរាណវិទ្យា អ្នកប្រវត្ដិសាស្រ្ដ ​​និងអ្នកស្រាវជ្រាវបាន ចារឹកជាប្រវត្ដិស្រាស្រ្ដ គឺនៅរសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៤មកនេះ​ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ​ អាន​ ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីទទួលបន្ទុកទីស្ដីការគណ:រដ្ឋមន្រ្ដី​ បានអញ្ជើញជាគណ:អធិបតី ​ក្នុង​ការ​ទទួលជាផ្លូវការ​នូវ​ការវិលត្រទ្បប់មកដល់វិញ​សម្បត្ដិវប្បធម៌ខ្មែរ ដែល​ពុំអាច​កាត់ថ្លៃបាន​ គឺរូបបដិមា​​​«ទុរយោធន៍ ភីម និងពលរាម»​ ដែល​បានឃ្លាតឆ្ងាយ​ដ៏សែនឆ្ងាយ​ពី​ស្រុកកំណើត​ខ្លួន  ​អស់​រយ:ពេល ជាង៤០ឆ្នាំមកនេះ។

​រូបបដិមា «ទុរយោធន៍ ភីម និងពលរាម»​ ជាតួអង្គ​មួយ​នៅក្នុងរឿង​មហាភារត:​ ជាស្នាដៃឯក​របស់​បុព្វ​បុរសខែ្មរ ជាអកុសលបែរជា​ត្រូវអភ័ព្វ ដោយសារការលួចជំលៀស  និងជួញដូរចេញ ពី មាតុភូមិកម្ពុជា​​ ជា​ប្រទេស​ដែល ត្រូវបាន​គេទទួលស្គាល់​ថា «សម្បត្ដិបេតិកភណ្ឌជាតិ អច្ជរិយវប្បធម៌​ និងប្រពៃ​ណី​ដ៏​ល្អ​ផូរផង់» ។

ការឃ្លាតឆ្ងាយរបស់ទុរយោធន៍ ភីម និងពលរាម ដែល​បានផ្ទេរពីប្រទេសមួយទៅប្រទេសមួយ  ​យ៉ាង​​​កណ្ដោច​កណ្ដែង​ នឹងជាចុងក្រោយ  ​បានទៅនៅទឹកដីសហរដ្ឋ​អាមេរិក។ បន្ទាប់រួចផុត​ពីសង្រ្គាម​រុំារ៉ៃ រាជ​រដ្ឋាភិ​បាល  ​ក្រោម​ការដឹកនាំរបស់ សម្ដេច​តេជោ ហ៊ុន សែន​ បានតាមដានស្រាវជ្រាវ​រកឃើញ ​ហើយ​បាន​តស៊ូតាមផ្លូវច្បាប់​ និងតុលាការអាមេរិកគ្នាយ៉ាងស្វិតស្វាញ និងមុះមុតជាទីបំផុត។ គេបាន​ដឹង​ថា ក្រុមហ៊ុន រកស៊ីជួញដូរវត្ថុបុរាណ​ ឈ្មោះ Sotheby’s នៅសហរដ្ឋអាមេរិក ដែលជា​អ្នកគ្រប់​គ្រង​រូប​បដិមា ទុរយោធន៍ ភីម និងពលរាម បានគិតថា «គេនឹង​អាច​ក្លាយជាម្ចាស់កម្មសិទ្ធិរូបបដិមា» និង​ទទួល​ប្រាក់​​ចំណោញយ៉ាងសន្ធឹក​សន្ធាប់ ក្នុង​ពេល​ដាក់​ដេញថ្លៃ​នៅទីក្រុងញូវយ៉ក​។ ក្នុងក្ដីស្រម៉ៃ គេបានកំណត់​នៅ​ក្នុង​សៀវភៅបញ្ជីវត្ថុបុរាណរបស់គេ ​សម្រាប់លក់​ដេញថ្លៃ​រហូតមានតម្លៃរាប់​លានដុល្លារ​សហរដ្ឋ​អា​មេរិក​​។​  ប៉ុន្ដែក្ដីស្រម៉ៃនេះ ត្រូវបាន​រលាយទាំងស្រុង ​ព្រោះ​រដ្ឋាភិបាល​កម្ពុជា​ បាន​សហការជាមួយ​រដ្ឋា​ភិបាល​​សហរដ្ឋអាមេរិក​ ជាមួយសាលាបារាំង​ចុង​បូព៌ា​នៃសាធារណរដ្ឋបារាំង​ និងស្ថាប័នពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ដោយអនុលោម តាមច្បាប់ស្ដីពី​កិច្ចការ​ពារ​បេតិកភណ្ឌ ហើយក៏បានព្រមព្រៀងគ្នា ​ឈានដល់ ការសម្រេចប្រគល់រូបចម្លាក់ ដ៏មានតម្លៃ ដែលជា​តំណាង​ឲ្យវប្បធម៌ខ្មែរ​ តាំងពីបរមបុរាណមក​ ឲ្យធ្វើ​មាតុ​ភូមិ​និវត្ដន៍មកកាន់​ស្រុករបស់ ខ្លួនវិញ។​

​ព្រឹត្ដិការណ៍ដែលបានរៀបរាប់ខាងលើ  បានបង្ហាញប្រាប់ពិភពលោកច្បាស់ណាស់ថា កម្ពុជា ដោយ​សារ​ឬទ្ធានុភាព​នយោបាយ​ សេដ្ឋកិច្ច​ដ៏ខ្លាំងក្លា​​ នៃដូនតាខ្មែរក្នុងសម័យមហានគរ ដែលកាល ណោះ  អាណាចក្រខ្មែរ​​បាន​គ្របដណ្ដប់​ទឹកដី​មួយភាគធំ​នៃអាស៊ីអាគ្នេយ៍។ ប្រវត្ដិសាស្រ្ដពិភពលោក បាន​ក៏បានបញ្ជាក់ផងដែរថា​ ​បុព្វបុរសខ្មែរ​បានកសាងប្រាសាទ​ជាច្រើន​ឥតគណនា នៅលើអាណាចក្រ របស់ខ្លួន។​ ប្រវត្ដិសាស្រ្ដបានបង្ហាញទៀត ពីទីតាំងនៅនៃ​រូបបដិមា «ទុរយោធន៍ ភីម និងពលរាម»​ ដែល​កាលពីសម័យ​នោះ​ គឺជារូបបដិមាមួយក្នុង​ចំណោម​បដិមាជាច្រើន ដែលស្ថិត​ក្នុងក្រុមប្រាសាទ កោះ​កេរ នោះដែរ​។​

​កោះកេរជារាជធានីមួយ​នៃអាណាចក្រខ្មែរសម័យអង្គរ ​ឈ្មោះដើមជាភាសា​សំស្រ្ដឹតហៅថា «លិង្គបុរី»​ ស្ថិតក្នុងរាជ​ព្រះបាទ​ជ័យវរ្ម័នទី៤ ​គឺបន្ទាប់ពីទ្បើងសោយរាជ ​ព្រះអង្គ​បាន​ប្ដូរ​រាជធានីពី​តំបន់អង្គរ (យសោធបុរ) ​ទៅកោះកេរ ក្នុងរវាងឆ្នាំ៩២១ នៃ​គ្រឹស្ដករាជ​ ​ ដែលមានទំហំប្រមាណ៣៥គ.ម.ក្រទ្បា។ ព្រះបាទជ័យវរ្ម័នទី៤​ បានស្ថាបនារាជធានីកោះកេរ ធ្វើឲ្យតំបន់នេះ​​ក្លាយ​ជារាជធានីដ៏ធំមួយ​ នៃ​អា​ណា​ចក្រ​ខ្មែរ។ ព្រះអង្គ​បាន​កសាង​ប្រាសាទ និងបដិមា​ជាច្រើន​នៅតំបន់កោះកេរ និងតំបន់ផ្សេងៗទៀត។​រចនាបថ​កោះកេរ បានបង្ហាញពីបែប​​​ស្ថាបនាប្លែក ដែលរូបបដិមា​ប្រកបដោយ​កាយវិការ​មើលទៅហាក់​មានចលនា​។ ទេព​កោសល្យនៃការ​ឆ្លាក់​បែបនេះ ​កម្រឃើញមានក្នុងសិល្ប:ខ្មែរ។

​តាមរយ:ការចរចារគ្នាបានបញ្ជាក់ថា​ ការឃ្លាតឆ្ងាយនៃរូបបដិមា ​ចេញពីព្រះរាជាណាចក្រ​កម្ពុជា ​ គឺ​ដោយសារបញ្ហាសង្រ្គាម អសន្ដិសុខក្នុងប្រទេស​ ​​ជាពិសេសក្នុងរវាង​ទស្សវត្ដរ៍ឆ្នាំ១៩៧០​​ ត្រូវ​បានគេ​លួចចេញ​ទៅលក់នៅបរទេស ​មានចំនួនរាប់រយរាប់​ពាន់​។

ក្នុងសន្និសីទសារព៌ត័កន្លងមក ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ អាន ​បានថ្លែងជាឱទ្បាឫកថា រាជរដ្ឋាភិបាលក្រោមការ​ដឹកនាំ​របស់ ​សម្ដេចតេជោ ហ៊ុន សែន នឹងខិតខំ​ប្រឹង​ប្រែងបន្ដ​ទៀត ​ដើម្បី​ប្រមូល​​រូបបដិមាដែលបាត់បង់​ឲ្យវិលត្រទ្បប់មកមាតុភូមដ៏បឋររបស់យើងវិញ។

ស្នាដៃដ៏ធំធេង​ នាំបដិមា​​ដែលបានបាត់បង់​អស់រយ:ពេល​រាប់ទស្សវត្ដរ៍​មកហើ​យ វិលត្រទ្បប់មក កាន់ព្រះរាជាណាចក្ររបស់ខ្លួនវិញ​​​ គឺជាសមិទ្ធផលដ៏ធំធេងមួយ ដែល​មានតម្លៃ​ពុំអាចគណនាបាន។​
ជាការពិតណាស់ ដែលប្រជាជនខ្មែរគ្រប់រូបយល់ថា​មរកតមានតម្លៃបំផុតក្នុងលោក​​ ត្រូវបានស្ថិត ក្នុងសភាពការណ៍ដ៏​លំ​បាក​លំ​បិនមួយតាមផ្លូវច្បាប់និងតុលាការនៅសហរដ្ឋអាមេរិកយ៉ាងស្វិតស្វាញ ក្នុង​ រង្វង់ក្របខណ្ឌ​ច្បាប់អន្ដរជាតិ ជុំរុញឲ្យរដ្ឋាភិបាលអាមេរិក ងាក​មក​សហការជាមួយរាជ​រដ្ឋាភិបាលកម្ពុជា​ ធ្វើឲ្យក្រុមហ៊ុន Sotheby’s បង្វែរ​រូបបដិមាមកមាតុភូមរបស់ខ្លួនវិញ គឺមិនមែនជាព្រឹត្ដិការណ៍ធម្ម​តាទេ។​

ឈរលើមូលដ្ឋាន​នៃការបាត់បង់កេរ្ដិ៍មរតកដ៏ធំធេង​គ្មានពីរក្នុងលោក​​ គឺដោយសារសង្រ្គាម​ដែល​បង្កទ្បើងដោយប្រទេស​មហាអំណាច​ធំៗ តាំងពីររាប់ទស្សវត្ដរិ៍កន្លងមក​ រួមទាំងសង្រ្គាមក្នុង​ស្រុក​ប៉ុន្មាន​ទសវត្សរ៍កន្លងមកផងដែរ គឺ​​ជាកត្ដា​ដើមចម​ ធ្វើឲ្យមាន​ការលួចរ​ត់ពន្ធ ប្លន់ ឆក់កន្ដៀត ទិញដូរដោយ​គ្មាន​ច្បាប់ទម្លាប់​ ។ល។ ញាំងឲ្យមរតកជាតិត្រូវវិនាស។

សង្រ្គាមដ៏យូរអង្វែងនេះ​ ត្រូវ​បានបញ្ចប់​ជាស្ថាបពរ​នៅឆ្នាំ១៩៩៨​ ដោយសារខិតខំ​ប្រឹងប្រែង​តស៊ូ ដោយឥតរុញរា​របស់​ សម្ដេចតេជា​ ហ៊ុន​ សែន បានដោះស្រាយបញ្ហានយោបាយ ​សង្រ្គាម​ផ្ទែក្នុង​ប្រទេស​ឲ្យឈានដល់ការបង្រួបបង្រួម​គ្រប់ភាគី​ដែលបង្កសង្រ្គាម រហូតដល់បានច​ប់ចុងចប់ដើម រួម​ទាំង​ការចរចារយ៉ាងមុះ​មុត លើឆាកអន្ដរជាតិ​ ពិសេសជាមួយប្រទេស​ដែលកាន់ជើងភាគីម្ខាងៗផងដែរ។​

សក្ខីភាពនៃការធ្វើ​មាតុភូមិនិវត្ដរបស់បដិមា«ទុរយោធន៍ ភីម និងពលរាម» ​បានបង្ហាញជាក់ស្ដែង​ពីសង្គមខ្មែរ​ដែល​​មានសន្ដិភាព ដែល​ជាកត្ដាកំណត់ញាំងទឹកចិត្ដ​ឲ្យ​អ្នកកាន់​កាប់់កេរ្ដិ៍មរតក​ទី២​ ដោយខុស ច្បាប់ ក៏ដូចជា​សហគមន៍អន្ដរជាតិ ​យល់នូវទឹកចិត្ដ​និងដួងព្រលឹងអ្ន​កដែល​ជាម្ចាស់នៃកេរ្ដិ៍មរតក ដ៏ពិត ប្រាកដ ​នូវសេចក្ដី ស្រទ្បាញ់ ថៃរក្សាកេរ្ដិ៍ដំណែល​ជារបស់ដូនតា​គេ​​។ ​ការរួមសហការណ៍ចាត់​ចែង​ឲ្យមាន​ការបញ្ជួនបដិមា ដ៏ថ្លៃថ្លានេះឲ្យមកកាន់មាតុប្រទេសកម្ពុជាវិញ គឺជាទឹកចិត្ដយោគយល់ ដ៏ល្អប្រពៃ មួយ ដែលប្រជាជនកម្ពុជា អបអរសាទរយ៉ាងជ្រាលជ្រៅជាទីបំផុត។

ម្យ៉ាងវិញទៀត តើនេះ​ពុំមែន​បានសេចក្ដីយ៉ាងប្រត្យក្សថា​ រាជរដ្ឋាភិបាលអាណត្ដិទី៥​​ ដែល​បានបង្កើតទ្បើង​ចេញពីឆន្ទ:ដ៏សុទ្ធសា​ធរ​បស់ប្រជាពលរដ្ឋខ្មែរ​ កាលពីពេលបោះ​ឆ្នោត​សកល ​នាថ្ងៃទី២៨ ខែកក្ដដា ឆ្នាំ២០១៣ នោះ ដែលបានធ្វើស​កម្មភាព​យ៉ាងល្បីរន្ទឺលើឆាកអន្ដរជាតិនោះ ​ជារដ្ឋាភិបាល​មួយដ៏ ស្របច្បាប់​ បែបលទ្ធិប្រជាធិបតេយ្យ ទេឬអ្វី? ៕