Monday, September 18, 2023

ឯកឧត្តម វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការទីស្តីការគណៈរដ្ឋមន្ត្រី

ព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារផ្ទៃក្នុង ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ព្រមទាំងមន្រ្តីរាជការ ចាប់ពីថ្នាក់អនុប្រធាននាយកដ្ឋានឡើង  រួមទាំងអង្គភាពពាក់ព័ន្ធផ្សេងៗទៀត ក្នុងគោលបំណងស្វែងយល់ការលំបាក និងបញ្ហាប្រឈមផ្សេងៗ ដើម្បីស្វែងរកនូវដំណោះស្រាយសមស្រប និងធ្វើការកែលំអរចំណុចទាំងនោះ ដើម្បីលើកកម្ពស់ គុណភាព, ប្រសិទ្ធភាព និងសមិទ្ធកម្មការងាររបស់ទីស្តីការគណរដ្ឋមន្ត្រីឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ឱ្យស័ក្កិសមជាមួយសេនាធិការដ៏សំខាន់មួយ របស់នាយករដ្ឋមន្រ្តី និងគណៈរដ្ឋមន្រ្តី។ 

តាមរយៈកិច្ចប្រជុំនេះ ឯកឧត្តម វង្សី វិស្សុត បានដាក់ចេញនូវគោលការណណែនាំមួយចំនួន ជូន ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទីស្តីការគណៈរដ្ឋមន្ត្រី យកទៅអនុវត្តឱ្យមានប្រសិទ្ធភាព ពាក់ព័ន្ធនឹង កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ចាប់តាំងពីដំណាក់កាលនៃការរៀបចំ រហូតដល់ការតាមដានការអនុវត្តការសម្រេចរបស់គណៈរដ្ឋមន្រ្តី, ការរៀបចំកណត់បង្ហាញលើសំណើ និងរបាយការណ៍នានាគោរពជូន សម្តេចធិបតីនាយករដ្ឋមន្រ្តី ពិនិត្យ និងសម្រេច ឱ្យបានលឿនទាន់ពេល, ត្រឹមត្រូវ, ច្បាស់លាស់, គ្រប់ជ្រុងជ្រោយ, គុណភាព និងប្រសិទ្ធភាព ព្រមទាំងត្រូវមានត្រូវមានវាយតម្លៃ, ការផ្តល់មតិយោបល់ និងជូនជាជម្រើស ទាំងក្នុងក្របខណ្ឌនយោបាយ, ច្បាប់ និងក្របខណ្ឌបច្ចេកទេសផ្សេងៗ។ ពាក់ព័ន្ធនឹងកត្តាពេលវេលានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការបានសង្កត់ធ្ងន់ថា ជួនកាលយើងធ្វើកិច្ចការបានល្អហើយ ក៏ប៉ុន្តែបើយឺតពេល វាអាចធ្វើឲ្យបាត់បង់នូវតម្លៃ និងលទ្ធផលការងារនោះវិញ។ 

ឯកឧត្តម វង្សី វិស្សុត ក៏បានផ្តល់ការណែនាំផងដែរ ពាក់ព័ន្ធនឹងការងាររាជកិច្ច និងតម្កល់ឯកសារ ជាតិ ដែលជាកិច្ចការអាទិភាពមួយ ព្រោះឯកសារជាតិសំខាន់ៗមួយចំនួន មានតម្លៃមហាសាលមិនអាច កាត់ថ្លៃបាន ដែលចាំបាច់ថែរក្សាឱ្យគត់ម៉ត់។ ជាមួយនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការក៏បានផ្តល់ ការណែនាំមួយចំនួនពាក់ព័ន្ធនឹងការរៀបចំប្រព័ន្ធនិងលំហូរការងារ ដោយផ្សារភ្ជាប់ជាមួយនឹងការធ្វើបរិវត្តកម្មឌីជីថល ព្រមទាំងការរៀបចំបំពេញរចនាសម្ព័ន្ធមួយចំនួន ហើយអគ្គនាយកដ្ឋាននីមួយៗត្រូវរៀបចំផែនការអភិវឌ្ឍស្ថាប័នរបស់ខ្លួន ដើម្បីជាមូលដ្ឋានសម្រាប់ការរៀបចំផែនការយុទ្ធសាស្រ្តថវិកាបីឆ្នាំរំកិលរបស់ទីស្តីការគណៈរដ្ឋមន្រ្តី និងផែនការយុទ្ធសាស្រ្ត ៥ ឆ្នាំ ដោយរួមបញ្ជូលទាំងផែនការអភិវឌ្ឍធនធានមនុស្សរបស់ទីស្តីការគណៈរដ្ឋមន្រ្តី។ ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការក៏បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៃទីស្តីការគណៈរដ្ឋមន្រ្តី បន្តបង្កើនសមត្ថភាពការងារ តាមរយៈការបើកវគ្គបំប៉ន់ផ្ទៃក្នុង និងតាមរយៈចូលរួមវគ្គបណ្តុះបណ្តាលខ្លី ទាំងក្នុង និងក្រៅប្រទេស ព្រមទាំងសិក្ខាសាលា និងកិច្ចប្រជុំនានា។

 ឯកឧត្តម វង្សី វិស្សុត ក៏បានលើកឡើងផងដែរ ពាក់ព័ន្ធនឹងការផ្តល់ការលើកទឹកចិត្តមន្រ្តីរាជការ ដែលកិច្ចការនេះ ត្រូវផ្សារភ្ជាប់ទៅនឹងសមត្ថភាព និងសមិទ្ធផលការងារ ប៉ុន្តែក៏មានការគិតគូរផងដែរអំពីគោលការណ៍សមធម៌ និងបរិយាប័ន្ន ដើម្បីអាចទៅមុខបាន ហើយរស់ទាំងអស់គ្នា។











សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងសម្ពោធដាក់ឱ្យប្រើប្រាស់អគារទីស្តីការថ្មីនៃក្រសួងមហាផ្ទៃនាថ្ងៃទី ៦ ខែវិច្ឆិកាខាងមុខ

 ប្រសិនជាពុំមានការប្រែប្រួលទេ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញជា​អធិបតីដ៏ខ្ពង់ខ្ពស់​សម្ពោធដាក់ឱ្យប្រើប្រាស់អគារទីស្តីការថ្មីនៃ​ក្រសួងមហាផ្ទៃនៅថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ។ អគារទីស្តីការ​ថ្មីនេះសាងសង់ឡើងលើទីតាំងចាស់ ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ តាមបណ្ដោយវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន តម្លៃប្រមាណ ៦០លានដុល្លារអាមេរិក។

អគារស្ថាប័នរដ្ឋដ៏ធំស្កឹមស្កៃមួយនេះបានផ្តើមចេញពីគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងដោយមានការឯកភាពគាំទ្រពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជា​ណាចក្រ​កម្ពុជាបានបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលមានផ្ទៃដីសរុបទំហំ ៥.៧ហិកតា។ សំណង់អគារមានទំហំ ១៥៣ម៉ែត្រ គុណ៨៣ម៉ែត្រ មានប្រាំបួនជាន់ មិនរាប់បញ្ចូលជាន់ផ្ទាល់ដី និងជាន់សម្រាប់ចំណតរថយន្ត (អាច​ចតរថយន្តក្នុងអគារបានសរុប ចំនួន៣៣០គ្រឿង)។ សម្រាប់ក្រឡាផ្ទៃសាងសង់សរុបនៃអគារ មានទំហំ ១០៥.៥៤៥ ម៉ែត្រការ៉េ គិតពីនីវ៉ូ​មហាវិថីព្រះនរោត្តម, អគារមានកំពស់ ៤៣.៥ ម៉ែត្រគិតត្រឹមក្រោមដំបូលអគារ, មានកម្ពស់ ៦៣ ម៉ែត្រគិតត្រឹមដំបូលក្បឿង, មានកម្ពស់ ៩២ ម៉ែត្រគិតត្រឹមចុងបុស្បបុកតូច និង ១១៨ ម៉ែត្រ គិតដល់ចុងបុស្បបុកធំ។

អគារទីស្ដីការថ្មីនេះមានរាងជាចតុកោណព្នាយកែងស្មើជ្រុង និងមានសួនច្បារនៅកណ្តាល និងមានរចនាប័ទ្មក្បាច់ចំនួនបី គឺ ក្បាច់ភ្ញីទេស ភ្ញីអង្គរ និងភ្ញីភ្លើង។ សម្រាប់ផ្នែកខាងមុខនៃអគារនេះបែរទៅទិសខាងកើតទៅមហាវិថីព្រះនរោត្តម និងបែរមុខចំទន្លេធំៗទាំងបួន ដែល​ហៅថាទន្លេចតុមុខ។ លើសពីនេះទៀត ប្លង់ស្ថាបត្យកម្ម នៃអគារទីស្តីការថ្មីរបស់ក្រសួងមហាផ្ទៃ ជាប្រភេទស្ថាបត្យកម្មក្លាសិក (សម័យ​ទំនើបកម្ម) រចនាប័ទ្មខ្មែរដំបូលប្រក់ក្បឿងស្រកាលិញ មានបុស្បបុកចំនួនប្រាំ លំនាំតាមប្រាសាទអង្គវត្តកំពូលប្រាំ ដោយអនុលោមតាម​គោលការណ៍សមមាត្រនៃរូបរាងអគារ និងបានគិតគូរយ៉ាងហ្មត់ចត់អំពីពន្លឺ ខ្យល់ធម្មជាតិ ចេញចូលគ្រប់គ្រាន់ ប្រកបដោយផាសុខភាព សក្តិសមជាទីកន្លែងធ្វើការបែបសម័យទំនើបថ្មី។
លើសពីនេះទៀត អគារទីស្តីការថ្មីរបស់ក្រសួងមហាផ្ទៃនេះ មានសមត្ថភាពអាចផ្ទុកមនុស្ស សរុបរហូតដល់ ៨.៥០០នាក់ ហើយមាន​មុខ​ងារ​ប្រើប្រាស់ជាអគាររដ្ឋបាលប្រមូលផ្តុំ ដែលមាន ថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ មន្ត្រីពន្ធនាគារផងដែរ៕



វីដេអូលោកស្រី Chum Pichra LIVE ពីប្រទេសកូវ៉ែត៖ ពួកអ្នកស្នេហាជាតិពាក់ក្រវ៉ាត់កចូលស្រុកក្រោយពេលស្រុកទេសមានសន្តិភាព

 

ឧបនាយករដ្ឋមន្ត្រី នេត សាវឿន ដឹកនាំកិច្ចប្រជុំគណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញ-ចូល របស់ពលករខ្មែរតាមព្រំដែនកម្ពុជា

 

ថ្ងៃទី១៨ ខែ កញ្ញា ឆ្នាំ២០២៣ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានគណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញ-ចូល របស់ពលករខ្មែរតាមព្រំដែនកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកដំបូង គណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញ-ចូល របស់ពលករខ្មែរតាមព្រំដែនកម្ពុជានៅទីស្តីការគណៈរដ្ឋមន្ត្រី។





សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារអបអរសាទរទិវាប្រវត្តិសាស្រ្តក្នុងការចុះបញ្ជី «រមណីយដ្ឋានប្រាសាទកោះកេរ» ជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ(UNESCO)

 សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារអបអរសាទរទិវាប្រវត្តិសាស្រ្តក្នុងការចុះបញ្ជី «រមណីយដ្ឋានប្រាសាទកោះកេរ» ជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ(UNESCO)




សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ស្វាគមន៍ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសតួកគី ដើម្បីជំរុញគោលដៅអភិវឌ្ឍន៍របស់កម្ពុជា ក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០

 សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍គូសបញ្ជាក់ថា កម្ពុជាស្វាគមន៍ការពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ជាមួយ ប្រទេសតួកគី ក៏ដូចជាមួយប្រទេសជាមិត្តដទៃទៀត ដើម្បីសម្រេចបាននូវផែនការរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងការប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានលើកឡើងដូច្នេះនៅក្នុងឱកាសអនុញ្ញាតឱ្យ លោកជំទាវ អ៊ុលគូ កូចាអេហ្វេ (Ülkü Kocaefe) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋតួកគី ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា។

នៅក្នុងឱកាសនោះ សម្តេចរដ្ឋសភាធិបតី ប្រធានរដ្ឋសភា មានក្តីសោមនស្សរីករាយ និងបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោកជំទាវ អ៊ុលគូ កូចាអេហ្វេ ដែលទទួលបាននូវសេចក្តីទុកចិត្តពី
រដ្ឋាភិបាលតួកគី តែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា។ រដ្ឋសភាកម្ពុជាពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសទាំងពីរ ហើយមានសុទិដ្ឋិនិយមថា ក្នុងអាណត្តិការទូតរបស់លោកជំទាវ កម្ពុជា-តួកគី នឹងបន្តពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងគ្នា ព្រមទាំងលើកកម្ពស់បន្ថែមទៀត ដើម្បីជាឧត្តមប្រយោជន៍ដល់ប្រទេស និងផលប្រយោជន៍ប្រជាជននៃប្រទេសទំាងពីរ។

សម្តេចរដ្ឋសភាធិបតី បានលើកឡើងថា បេសកកម្មការទូតរបស់លោកជំទាវនៅកម្ពុជានាពេលនេះ មានសារៈសំខាន់ណាស់ ពីព្រោះចំពេលដែលប្រទេសកម្ពុជា បានធ្វើការផ្លាស់ប្តូរអ្នកដឹកនាំបន្តវេន ប្រកបដោយសន្តិភាព និងដោយរលូន គ្មានអំពើហិង្សា ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តក្នុងរយៈ៥០០ឆ្នាំរបស់ខ្លួន។ ការផ្លាស់ប្តូរអ្នកដឹកនាំពីឥស្សរជនចាស់ មកឥស្សរជនវ័យក្មេង ប្រកបដោយគុណភាព សមត្ថភាព និងសីលធម៌ បានធ្វើឡើងក្រោយពីការបោះឆ្នោត ថ្ងៃទី២៣ កក្កដា កន្លងមកនេះ ដែលការបោះឆ្នោតនេះមានគណបក្សនយោបាយចូលរួមចំនួន១៨ និងមានប្រជាជនទៅបោះឆ្នោតចំនួន៨៤,៥៩%។ គួរបញ្ជាក់ផងដែរថា គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្រ ៨២,០៣% ដែលនេះបង្ហាញឱ្យឃើញថា ប្រជាពលរដ្ឋមានទំនុកចិត្តជាខ្លាំងលើគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏មុះមុតអង់អាច ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាវីរបុរស ស្ថាបនិកនៃសន្តិភាព និងនយោបាយឈ្នះ-ឈ្នះ នាំមកនូវស្ថិរភាពនយោបាយ ក៏ដូចជាការអភិវឌ្ឍនៅកម្ពុជា និង សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដែលជាអ្នកដឹកនាំបន្តវេន ពោរពេញដោយថាមពល មានចំណេះដឹងខ្ពង់ខ្ពស់ សីលធម៌ គុណធម៌ សមត្ថភាពពេញលេញ នៅក្នុងការដឹកនាំរាជរដ្ឋាភិបាលបន្ត។

សម្តេចរដ្ឋសភាធិបតី ប្រធានរដ្ឋសភា បានថ្លែងអំណរគុណចំពោះរដ្ឋសភាតួកគី ដែលបានបញ្ជូនអ្នកសង្កេតការណ៍ចូលរួមសង្កេតការណ៍ការបោះឆ្នោត កាលពីថ្ងៃទី២៣ កក្កដា កន្លងមក។ សម្តេចរដ្ឋសភាធិបតី បានស្នើដល់ប្រទេសតួកគីជួយជំរុញទំនាក់ទំនងពាណិជ្ជកម្មប្រទេសទំាងពីរឱ្យកើនឡើង ជួយបណ្តុះបណ្តាលធនធាមនុស្ស ជួយលើកកម្ពស់ភាពក្លាហានរបស់ស្រ្តីនៅកម្ពុជា ជាពិសេសការជួយលើកកម្ពស់ទំនាក់ទំនងទ្វេភាគី រវាងរដ្ឋសភាប្រទេសទំាងពីរ។

លោកជំទាវ អ៊ុលគូ កូចាអេហ្វេ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដែលសម្តេចរដ្ឋសភាធិបតី បានអនុញ្ញាតឱ្យលោកជំទាវ និងសហការី បានចូលជួបសម្តែងការគួរសមនាឱកាសនេះ។ លោកជំទាវឯកអគ្គរដ្ឋទូត បានសម្តែងនូវការចូលរួមអបអរសាទរជូនចំពោះ សម្តេចរដ្ឋសភាធិបតី ដែលជាស្រ្តីទី១ ត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតំាងជាប្រធានរដ្ឋសភា ដែលជាមុខតំណែងកំពូល ក្នុងការដឹកនាំស្ថាប័ននីតិប្បញ្ញតិនៃព្រះរាជាណាចក្រកម្ពុជា។

លោកជំទាវឯកអគ្គរដ្ឋទូត បានគំាទ្រប្រសាសន៍លើកឡើងរបស់ សម្តេចរដ្ឋសភាធិបតី ជាពិសេសបានគំាទ្រដល់កិច្ចខិតខំរបស់សម្តេចរដ្ឋសភាធិបតី ដែលបានចូលរួមយ៉ាងសកម្ម នៅក្នុងការផ្តល់ភាពអង់អាច ការលើកកម្ពស់សមត្ថភាព និងភាពក្លាហានដល់ស្រ្តីនៅកម្ពុជាជារហូតមក។ លោកជំទាវ បានសង្កត់ធ្ងន់ថា ស្រ្តីជាផ្នែកសំខាន់របស់សង្គម ដែលមិនអាចខ្វះបាននោះឡើយ។
លោកជំទាវ អ៊ុលគូ កូចាអេហ្វេ ក៏បានជម្រាបជូនសម្តេចរដ្ឋសភាធិបតី ពីការរីកចម្រើនដ៏ឆាប់រហ័សនៃកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរនៅក្នុងរយៈពេលចុងក្រោយនេះ ពោលគឺទំហំពាណិជ្ជកម្មកម្ពុជា តួកគី បានកើនឡើងគួរឱ្យកត់សម្គាល់។ ចំណែកទំនាក់ទំនងរវាងប្រជាជននិងប្រជាជនវិញ គឺតួកគីបានបើកសាលាបណ្តុះបណ្តាលភាសាតួកគីនៅកម្ពុជា ដែលរហូតមកដល់ពេលនេះ មានយុវជនកម្ពុជាប្រមាណ៦០នាក់ បានកំពុងសិក្សាភាសាតួកគី។

ប្រទេសកម្ពុជានិងតួកគីបានបង្កើតទំនាក់ទំនងការទូតជាមួយគ្នាតំាងពីឆ្នាំ១៩៥៩ នៅក្នុងរយៈពេលចុងក្រោយនេះទំនាក់ទំនងកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរ បានពង្រឹងពង្រីកនិងលើកកម្ពស់ដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំរបស់តួកគី។ តួកគី ជាប្រទេសមានសក្តានុពល ដោយសារជាស្ពានភ្ជាប់ទំនាក់ទំនងអាស៊ីទៅអឺរ៉ុប។





មតិគាំទ្រ របស់ប្រជាពលរដ្ឋខ្មែរ រស់នៅទីក្រុងទ្បុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា តំបន់ឆ្នេរខាងលិច សហរដ្ឋអាមេរិក សូមគាំទ្រដំណេីរទស្សនកិច្ចរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំប្រតិភូកម្ពុជាអញ្ជេីញទៅចូលរួម កិច្ច ប្រជុំ កំពូល អង្គការ សហ ប្រជាជាតិ លើក ទី ៧៨ (UNGA 78) នៅ ក្នុង ទីក្រុង ញូវយ៉ក សហរដ្ឋអាមេរិក នាចុងខែកញ្ញាខាងមុខនេះ។

 

មតិគាំទ្រ របស់ប្រជាពលរដ្ឋខ្មែរ រស់នៅទីក្រុងទ្បុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា តំបន់ឆ្នេរខាងលិច សហរដ្ឋអាមេរិក សូមគាំទ្រដំណេីរទស្សនកិច្ចរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំប្រតិភូកម្ពុជាអញ្ជេីញទៅចូលរួម កិច្ច ប្រជុំ កំពូល អង្គការ សហ ប្រជាជាតិ លើក ទី ៧៨ (UNGA 78) នៅ ក្នុង ទីក្រុង ញូវយ៉ក សហរដ្ឋអាមេរិក នាចុងខែកញ្ញាខាងមុខនេះ។

 

មតិគាំទ្រ របស់ប្រជាជនពលរដ្ឋខ្មែរ រស់នៅទីក្រុងទ្បុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា តំបន់ឆ្នេរខាងលិច សូមគាំទ្រដំណេីរទស្សនកិច្ចរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំប្រតិភូកម្ពុជាអញ្ជេីញទៅចូលរួម កិច្ច ប្រជុំ កំពូល អង្គការ សហ ប្រជាជាតិ លើក ទី ៧៨ (UNGA 78) នៅ ក្នុង ទីក្រុង ញូវយ៉ក សហរដ្ឋអាមេរិក នាចុងខែកញ្ញាខាងមុខនេះ ។

 

មតិគាំទ្រ របស់ប្រជាជនពលរដ្ឋខ្មែររស់នៅទីក្រុង Montreal ខេត្ត Quebec ប្រទេសកាណាដា សូមគាំទ្រដំណេីរទស្សនកិច្ចរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំប្រតិភូកម្ពុជាអញ្ជេីញទៅចូលរួម កិច្ច ប្រជុំ កំពូល អង្គការ សហ ប្រជាជាតិ លើក ទី ៧៨ (UNGA 78) នៅ ក្នុង ទីក្រុង ញ៉ូវយក សហរដ្ឋអាមេរិក នាចុងខែកញ្ញាខាងមុខនេះ ។

 

ដំណើរជាប្រវត្តិសាស្រ្ត របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ចូលរួម កិច្ច ប្រជុំ កំពូល អង្គការ សហ ប្រជាជាតិ លើក ទី ៧៨ (UNGA 78) នៅ ក្នុង ទីក្រុង ញូវយ៉ក សហរដ្ឋអាមេរិក នាចុងខែកញ្ញាខាងមុខនេះ ។

 

គណបក្សប្រជាជនកម្ពុជា ចេញសេចក្តីថ្លែងការណ៍អបអរសាទរ «រមណីយដ្ឋានប្រាសាទកោះកេរ» ត្រូវបានចុះបញ្ជី ជាសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក នៃអង្គការយូណេស្កូ

 គណបក្សប្រជាជនកម្ពុជា នៅយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣នេះ បានចេញសេចក្តីថ្លែងការណ៍ អបអរសាទរ និងកោតសរសើរ ចំពោះរាជរដ្ឋាភិបាលដែលខិតខំតស៊ូ ក្នុងការចុះបញ្ជី «រមណីយដ្ឋានប្រាសាទកោះកេរ» ជាសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក នៃអង្គការយូណេស្កូ នៅក្នុងកិច្ចប្រជុំលើកទី៤៥ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត នាថ្ងៃ១៧ កញ្ញា ២០២៣។

ក្នុងលិខិតរបស់គណបក្សប្រជាជនកម្ពុជា មានខ្លឹមសារទាំងស្រុងដូច្នេះថា «យើងខ្ញុំទាំងអស់គា្នជាថ្នាក់ដឹកនាំ និងជាសមាជិក សមាជិកានៃគណបក្សប្រជាជនកម្ពុជាទាំងមូល សូមសម្តែងនូវការអបអរសាទរ ប្រកបដោយក្តីរំភើបរីករាយឥតឧបមា និងមានមោទនភាពជាតិខ្ពង់ខ្ពស់បំផុត ដែលគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ ក្នុងសម័យប្រជុំលើកទី ៤៥ នៅទីក្រុងរីយ៉ាដ ប្រទេស អារ៉ាប៊ីសាអូឌីត បានសម្រេចបញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ របស់ខ្មែរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។

យើងខ្ញុំទាំងអស់គា្ន សូមកោតសរសើរ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ចំពោះរាជរដ្ឋាភិបាល នីតិកាលទី ៦ និងទី៧ នៃរដ្ឋសភា ព្រមទាំងក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលក្រោមព្រះរាជកិច្ចដឹកនាំគាំទ្ររបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះមហាក្សត្រី ព្រះមហាវររាជមាតាជាតិខ្មែរ បានខិតខំតស៊ូព្យាយាមរៀបចំឯកសារសុំចុះបញ្ជីតាំងពីឆ្នាំ២០១៨ រហូតសម្រេចបាននូវលទ្ធផលជាស្ថាពរជូន ជាតិមាតុភូមិនៅពេលនេះ។

ជាមួយគ្នានេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ក៏សូមសម្តែងនូវអំណរព្រះមហាករុណាទិគុណដ៏ស្មោះ ស្ម័គ្របំផុតថ្វាយដល់ដួងព្រះវិញ្ញាណក្ខន្ធ ព្រះមហាវីរក្សត្រព្រះបរមរតនកោដ្ឋ និងដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះ មហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ជំនាន់ ព្រមទាំងដួងព្រលឹងបុព្វបុរសខ្មែរ ដែលបានកសាង និងបន្សល់ទុក នូវសម្បត្តិវប្បធម៌ដ៏ល្អឯក និងជាអត្តសញ្ញាណរបស់ជនជាតិខ្មែរ ជូនដល់កូនចៅជំនាន់ក្រោយតរៀងទៅ»៕





អគ្គលេខាធិការអាស៊ាន ជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្រ្តីឡាវ និងចូលរួមកិច្ចប្រជុំមួយចំនួននៅទីក្រុងណានីង ប្រទេសចិន

 លោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានចូលរួមជាមួយកិច្ចប្រជុំកំពូលធុរកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម (RCEP) លើកទី៣ និងកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៉ី សាធារណរដ្ឋប្រជាមានិតចិន ដោយលោកបានចែករំលែកពីទស្សនៈដើម្បីផ្សារភ្ជាប់ឱ្យបានខ្ពស់បំផុតនូវភាពជាដៃគូសេដ្ឋកិច្ចរវាងអាស៊ាន និងចិន និងបានលើកទឹកចិត្តឱ្យសហគមន៍ធុរកិច្ចចាប់យកឱកាសបន្ថែមសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចតំបន់។

នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ លោក កៅ គឹមហួន បានចូលរួមពិធីបើកពិព័រណ៍ចិន-អាស៊ានលើកទី២០ និងបានធ្វើជាអ្នកសម្របសម្រួលកម្មវិធីបើកនេះជាមួយអភិបាលតំបន់ស្វ័យតក្វាងស៊ី។ លោកអគ្គលេខាធិការក៏បានលើកឡើងអំពីភាពវិជ្ជមានដែលពិព័រណ៍ចិន-អាស៊ាន បាននាំមកដល់ប្រជាជននៅក្នុងតំបន់។

នៅរសៀលថ្ងៃដដែល លោក កៅ គឹមហួន បានផ្តល់សន្ទរកថានៅក្នុងកម្មវិធីការបើកទូលាយសម្រាប់កំណើនសេដ្ឋកិច្ចតំបន់ថ្មី។ នៅក្នុងឱកាសនោះ លោកអគ្គលេខាធិការអាស៊ានបានចែករំលែកពីទស្សនៈដើម្បីផ្សារភ្ជាប់ឱ្យបានខ្ពស់បំផុតនូវភាពជាដៃគូសេដ្ឋកិច្ចរវាងអាស៊ាន និងចិន សម្រាប់កំណើនសេដ្ឋកិច្ចតំបន់។

បន្ទាប់ពីនោះ លោក កៅ គឹមហួន បានថ្លៃងសុន្ទរកថានៅក្នុងវេទិកាកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍអគ្គិសនីអាស៊ាន-ចិន ឆ្នាំ២០២៣។ លោកបានស្វាគមន៍កិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយចិន ដើម្បីដោះស្រាយការប្រឈមនានាក្នុងការស្វែងរកការតភ្ជាប់ថាមពលទៅវិញទៅមក និងគាំទ្រដល់សន្តិសុខថាមពលរយៈពេលវែងរបស់អាស៊ាន និងការផ្លាស់ប្តូរថាមពលដ៏ត្រឹមត្រូវ។

លោកអគ្គលេខាធិការអាស៊ានបានផ្តល់សុន្ទរកថាមួយទៀតក្នុងកិច្ចប្រជុំកំពូលធុរកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម (RCEP) លើកទី៣ ដោយបានលើកទឹកចិត្តឱ្យសហគមន៍ធុរកិច្ចចាប់យកឱកាសក្នុងការធ្វើសមាហរណកម្មបន្ថែមទៀតនូវច្រវាក់ផ្គត់ផ្គង់នៅក្នុងអាស៊ាន។

នៅល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ លោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយលោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ និងជាប្រធានប្តូរវេនអាស៊ាននៅឆ្នាំ២០២៤។ លោកអគ្គលេខាធិការអាស៊ានបានសម្ដែងនូវការគាំទ្រពេញទំហឹងសម្រាប់ការធ្វើជាប្រធានអាស៊ាននៅឆ្នាំក្រោយរបស់ឡាវ នៅក្រោមមូលបទ អាស៊ាន៖ ការពង្រឹងការតភ្ជាប់ និងភាពធន់ (ASEAN: Enhancing Connectivity and Resilience)៕




បណ្តុំអង្គការសង្គមស៉ីវិល អបអរសាទរដែល «រមណីយដ្ឋានប្រាសាទកោះកេរ» ត្រូវបានដាក់បញ្ចូល ជាសម្បត្តិបេតិកភណ្ឌពិភពលោក

  បណ្តុំអង្គការសង្គមស៉ីវិល បានចេញសារលិខិតចូលរួមអបអរសាទរ ដែលរមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣នេះ។

លិខិតរបស់បណ្តុំអង្គការសង្គមស៉ីវិល បានលើកឡើងថា ស្របពេលប្រជាពលរដ្ឋកំពុងតាមដានព្រឹត្តិការណ៍ ជាប្រវត្តិសាស្រ្តខ្លួន ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានបានបង្ហាញសេចក្តីរីករាយសាទរ ជាទីមោទនភាពបំផុត និងអបសាទរចំពោះរមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅថ្ងៃ១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដែលនេះគឺជាព្រឹត្តការណ៍ថ្មីមួយទៀត សម្រាប់ប្រជាជនកម្ពុជា និងពិភពលោកទាំងមូល។

បណ្តុំអង្គការសង្គមស៉ីវិល បានបន្តថា មហាសមិទ្ធផលនេះ គឺជាកិត្យានុភាពដ៏ខ្ពស់ត្រដែតថ្មីមួយទៀត របស់ជាតិយើង និងក្នុងឆាកអន្តរជាតិទាំងមូល ដែលកើតចេញពីការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសក្រោមម្លប់នៃសុខសន្តិភាព។ ក្នុងនាមយុវជន ពិតជាមានមោទនភាពបំផុត ក្រោមគោលនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការលះបង់ ខិតខំស្វះស្វែង បង្រួបបង្រួមជាតិ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ គ្រប់វិស័យ រួមទាំងការអភិវក្ស អភិវឌ្ឍន៍សម្បត្តិវប្បធម៌ និ ប្រពៃណីកេរ្តិ៍មរតកដ៏ឧត្តុង្គឧត្តម ដែលបុព្វបុរសបន្សល់ទុក ជូនអ្នកជំនាន់ក្រោយបថ្ថែមទៀត។

ក្នុងឱកាសនេះផងដែរ យើងខ្ញុំទាំងអស់គ្នា និងចូលរួមអនុវត្តន៍តាមសារលិខិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងរួមគ្នាចូលរួមអបអរសាទរធ្វើការវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក តាមគ្រប់មធ្យោបាយ ដែលខ្លួនមាននៅវេលាម៉ោង ០៧៖០០ព្រឹក នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣៕




មតិគាំទ្រ របស់ប្រជាពលរដ្ឋខ្មែរ រស់នៅ រដ្ឋហ្វ្លរីដា តំបន់ឆ្នេរខាងកេីត សហរដ្ឋអាមេរិក សូមគាំទ្រដំណេីរទស្សនកិច្ចរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំប្រតិភូកម្ពុជាអញ្ជេីញទៅចូលរួម កិច្ច ប្រជុំ កំពូល អង្គការ សហ ប្រជាជាតិ លើក ទី ៧៨ (UNGA 78) នៅ ក្នុង ទីក្រុង ញូវយ៉ក សហរដ្ឋអាមេរិក នាចុងខែកញ្ញាខាងមុខនេះ។

 

មតិគាំទ្រ របស់ប្រជាពលរដ្ឋខ្មែររស់នៅទីក្រុង Edmonton ខេត្ត Alberta ប្រទេសកាណាដា សូមគាំទ្រដំណេីរទស្សនកិច្ចរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំប្រតិភូកម្ពុជាអញ្ជេីញទៅចូលរួម កិច្ច ប្រជុំ កំពូល អង្គការ សហ ប្រជាជាតិ លើក ទី ៧៨ (UNGA 78) នៅ ក្នុង ទីក្រុង ញ៉ូវយក សហរដ្ឋអាមេរិក នាចុងខែកញ្ញាខាងមុខនេះ។