Wednesday, March 11, 2020
អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី រៀបចំសិក្ខាសាលា រយៈពេល២ថ្ងៃដើម្បីធ្វើការ បូកសារុបការងារ - ផ្លាស់ប្តូរបទពិសោធន៍ ពង្រឹងការងារ ផ្សព្វផ្សាយអប់រំ សំដៅបន្តពង្រឹងនិងបង្កើនប្រសិទ្ធភាពនៃការងារគ្រប់គ្រងសាធារណមតិ
នៅទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ លោក ស្វាយ ស៊ីថា រដ្ឋមន្ត្រីប្រតិភូអម នាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីក្នុងការបើកសិក្ខាសាលា ដែលមានការចូលរួមពីតំណាងជាថ្នាក់ដឹកនាំ និងមន្ត្រីទទួលបន្ទុកការងារព័ត៌មាន និងការងារបណ្តាញផ្សព្វផ្សាយសង្គមមកពីបណ្តាក្រសួង ស្ថាប័ន រាជធានី ខេត្តប្រមាណ១៥០រូប។
លោក ស្វាយ ស៊ីថា បាននិយាយថា គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីពង្រឹងការងារ និងការទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្ត្រីដែលទទួលបន្ទុកការងារព័ត៌មាន ត្រូវខិតខំរៀបចំតាក់តែងខ្លឹមសារ ផលិតព័ត៌មាន រួមទាំងបទយកការណ៍ ឬវីដេអូឃ្លីបផ្សេងៗតាមស្ថានការណ៍ចាំបាច់ចំពោះមុខ ដោយផ្អែកលើជំនាញ និងបច្ចេកទេស ដើម្បីធ្វើការផ្សព្វផ្សាយ បំភ្លឺ អប់រំ ក្នុងការគ្រប់គ្រងសាធារណមតិឱ្យបានលឿនរហ័ស និងមានប្រសិទ្ធភាព។
ជាមួយគ្នានេះ លោក ស្វាយ ស៊ីថា ក៏បានសំណូមពរ និងលើកទឹកចិត្តអោយអង្គសិក្ខាសាលាបន្តរួមគ្នាក្នុងការផ្តល់នូវព័ត៌មានពិត ស៊ីជម្រៅ និងមានទឡ្ហីករណ៍រឹងមាំច្បាស់លាស់ ជាពិសេសការរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដោយប្រើប្រព័ន្ធបណ្តាញផ្សព្វផ្សាយសង្គមថ្មីក៍ ដូចជាវិទ្យុនិងទូរទស្សន៍ឱ្យបានឆាប់រហ័សនិងទាន់ពេលវេលា។ សកម្មភាពនៃការឆ្លើយតបបានលឿនរហ័ស គឺជាភាពចាំបាច់បំផុតនៃការផ្សព្វផ្សាយ ហើយដែលយើងទាំងអស់គ្នាត្រូវខិតខំប្រមូលកម្លាំងសរុប និងមធ្យោបាយសរុប ដើម្បីបន្សាបនូវរាល់ព័ត៌មានបំពុលដែលអាចនឹងប៉ះពាល់ដល់សន្តិភាព ស្ថេរភាព សន្តិសុខ និងការអភិវឌ្ឍរបស់ប្រទេសជាតិ។
លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ក៍បាននិយាយបញ្ជាក់បន្ថែមថា ការគ្រប់គ្រងបាននូវសាធារណមតិ គឺ នឹងបញ្ចៀសបាននូវភាពវឹកវរចលាចលសង្គម និងបញ្ចៀសបាននូវការភ័ន្តច្រឡំរបស់ប្រជាពលរដ្ឋ ដោយសារការបំភ្លៃ បំផ្លើស បំប៉ោង និងបំភ័យពីសំណាក់ក្រុមប្រឆាំង និងជនជ្រុលនិយមមួយចំនួន។
លោក ស្វាយ ស៊ីថា ក៏បានក្រើនរំលឹកដល់តំណាងជាថ្នាក់ដឹកនាំ និងមន្ត្រីទទួលបន្ទុកព័ត៌មានទាំងអស់ ត្រូវសហការគ្នា ដើម្បីពង្រីកការងារផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងធ្វើការតាមដានត្រួតពិនិត្យនូវរាល់មតិរិះគន់ វាយប្រហារ ឬការ Comment ដែលចេញមកពីមជ្ឈដ្ឋាននានា មកលើក្រសួង ស្ថាប័ន រាជធានី ខេត្តរៀងៗខ្លួន ដែលមតិមួយចំនួននោះមានចរិតជាការញុះញុង និងបង្កចលាចលសង្គម ជាពិសេសជុំវិញបញ្ហាវីរុសកូវីដ-១៩ ហើយដែលចាំបាច់ត្រូវតែឆាប់ធ្វើការបំភ្លឺ និងឆ្លើយតបតាមគ្រប់មធ្យោបាយឱ្យបានទាន់ពេលវេលា ព្រោះសត្រូវធំផុតរបស់ព័ត៍មានក្លែងក្លាយ គឺការនិយាយ និងផ្សព្វផ្សាយអំពីការពិតជាក់ស្តែង ៕

Subscribe to:
Posts (Atom)