នៅថ្ងៃទី៣១ ខែមិនា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន
បានបង្ហោះផ្សាយនៅក្នុងផេក របស់សម្តេច ដែលមានឈ្មោះថា Samdech Hun Sen, Cambodian
Prime Minister ដោយ បានរំលឹកពីជីវិតនៅក្នុងសម័យសង្រ្គាម។
សម្តេចតេជោ បានលើកឡើងថា កាលពីជំនាន់សង្រ្គាមគឺយុវជនគ្មានឱកាសធ្វើអ្វីក្រៅពីការត្រៀមខ្លួនចូលធ្វើកងទ័ព ហើយអ្នកដែលមិនបានចូលធ្វើកងទ័ពក៏ត្រូវរងនូវផលប៉ះពាល់យ៉ាងខ្លាំងដោយសារសង្រ្គាម។ អ្វីដែលយើងកំពុងឃើញស្រាប់គឺ សង្រ្គាមកាប់សម្លាប់នៅមជ្ឈឹមបូព៌ាសព្វថ្ងៃ កំពុងបំផ្លាញ អាយុជីវិតយុវជន និងអនាគតរបស់ពួកគេ។
សម្តេចតេជោ ក៏ធ្លាប់ជាយុវជនដែលគ្មានឱកាសម្នាក់ដែរ កាលពីជំនាន់សង្រ្គាមទសវត្សរ៍ឆ្នាំ ១៩៧០ សម្តេចគ្មានឱកាស និងគ្មានជម្រើសអ្វីក្រៅពីធ្វើទាហាន រហូតដល់ពិការភ្នែកទៀត ផង។ យុវជនបច្ចុប្បន្នមានឱកាស និងជម្រើសច្រើនយ៉ាងសម្រាប់ជីវិត។ សម្តេចតេជោ ក៏បានអំពាវនាវ សូមឱ្យយុវជនយុវនារី កុំបណ្តោយអោយបាត់បង់ឱកាសល្អៗត្រូវតែប្រឹងប្រែងសិក្សារៀនសូត្រ ហើយត្រូវតែចៀសអោយផុតពីអំពើអបាយមុខគ្រប់យ៉ាង និងគ្រឿងញៀនគ្រប់ប្រភេទ។
សម្តេចតេជោ ហ៊ុន សែន គឺជាប្រមុខដឹកនាំដែលនាំមកនូវសន្តិភាព ការអភិវឌ្ឍ និងឱកាស សម្រាប់ពលរដ្ឋ និងយុវជនដោយគ្មានការរើសអើង។ ការគាំទ្រយ៉ាងពេញទំហឹងរបស់ ប្រជាពលរដ្ឋទូទាំងប្រទេស រួមទាំងមន្រ្តីរាជការ កងទ័ព លោកគ្រូ អ្នកគ្រូ ព្រះសង្ឃ យុវជន យុវនារី សិស្សានុសិស្ស ព្រមទាំង ពីក្រុមគ្រួសារកូនចៅសម្តេចតេជោផ្ទាល់ គឺបានផ្តល់ នូវកម្លាំងចិត្ត និងទំនុកចិត្តដល់សម្តេចដើម្បីបន្តដឹកនាំ កសាងអភិវឌ្ឍន៌ ប្រទេសជាតិយើងអោយកាន់តែរីកចម្រើនខ្លាំងឡើងថែមទៀត៕