[ចាប់ផ្តើមសេចក្តីអធិប្បាយ]
សម្តេច ឯកឧត្តម លោកជំទាវ អស់លោក/ស្រី អ្នកនាង កញ្ញា!
ស្មឹងស្មាធិ៍គោរពវិញ្ញាណក្ខន្ធ ឯកឧត្តម Shinzo Abe
កាលពី ៤ ថ្ងៃ កន្លងទៅនេះ យើងទាំងអស់គ្នាបានដឹងហើយ នូវការរន្ធត់ ដែលបានកើតឡើងនៅឯប្រទេសជប៉ុន នោះគឺការធ្វើឃាតពីសំណាក់ជនទុច្ចរិត ចំពោះអតីតនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe ដែលយើងទាំងអស់គ្នាបានដឹងហើយថា ក្នុងតួនាទីជានាយករដ្ឋមន្ត្រី/អ្នកដឹកនាំជប៉ុន ឯកឧត្តម Shinzo Abe បានប្តេជ្ញាយ៉ាងខ្លាំងជាមួយនឹងការពង្រឹងទំនាក់ទំនង ចំពោះបណ្តាប្រទេសអាស៊ានរបស់យើង ចំពោះបណ្តាប្រទេសមេគង្គ ក៏ដូចជា បណ្តារដ្ឋនីមួយៗនៅក្នុងក្របខណ្ឌអាស៊ាន រាប់ទាំងកម្ពុជាផងដែរ។ ក្នុងន័យនេះ ដើម្បីចូលរួមមរណទុក្ខ និងការជូនដំណើរចុងក្រោយ ចំពោះឯកឧត្តម Shinzo Abe អតីតនាយករដ្ឋមន្ត្រីជប៉ុន ដែលបានលាចាកលោកនេះ ខ្ញុំសូមអញ្ជើញ សម្តេច ឯកឧត្តម លោកជំទាវ អស់លោក/ស្រី ងើបឈរឡើង ដើម្បីគោរពវិញ្ញាណក្ខន្ធ ចំពោះ ឯកឧត្តម Shinzo Abe សូមអញ្ជើញ! សូមអរគុណ! សូមសម្រួលឥរិយាបថ។
[បញ្ចប់សេចក្តីអធិប្បាយ]
ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដោយបានជួបជុំមហាគ្រួសារកីឡាជាតិ និងកីឡាតំបន់អាស៊ីអាគេ្នយ៍ ក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ។ ខ្ញុំសូមស្វាគមន៍ប្រតិភូកីឡាក្រុមប្រឹក្សាស៊ីហ្គេម និងក្រុមប្រឹក្សាអាស៊ានប៉ារ៉ាហ្គេម ដែលបានអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ា សម្រាប់រយៈពេល ៣ ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណប្រតិភូកីឡាបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ដែលបានគាំទ្រកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម (SEA Games) និងអាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) នៅឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា។ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ និងឯកឧត្តម លោកជំទាវ ដែលជាអនុប្រធាន និងជាសមាជិកគណៈកម្មាធិការ ចំពោះកិច្ចសហការល្អក្នុងការរៀបចំកិច្ចប្រជុំក្រុមប្រឹក្សានេះ។
ឆ្នាំ ២០២២-២០២៣ នេះ គឺជាឆ្នាំដ៏មានសារៈសំខាន់ សម្រាប់ព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន និងជាប្រធានក្រុមប្រឹក្សាកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។ ក្នុងនាមជាប្រធានប្តូរវេន នៃស្ថាប័នតំបន់ទាំងពីរ កម្ពុជាមានការតាំងចិត្តខ្ពស់ ឈរលើគោលការណ៍កិច្ចសហប្រតិបត្តិការសន្តិសហវិជ្ជមាន និងស្មើមុខស្មើមាត់ រួមចំណែកដល់ការដោះស្រាយរាល់បញ្ហាប្រឈមនានា ដែលអាចកើតឡើងជាយថាហេតុនៅក្នុងតំបន់ ដើម្បីធានាសុខសន្តិភាព សុខដុមនីយកម្ម និងភាពជាដៃគូគ្រប់ជ្រុងជ្រោយ សំដៅជំរុញល្បឿន នៃការអភិវឌ្ឍសម្រាប់ជោគវាសនា និងវិបុលភាពរួម។
ជាការពិត វិស័យកីឡាដើរតួនាទីយ៉ាងសំខាន់ ក្នុងវិស័យទំនាក់ទំនងអន្តជាតិ។ ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម រៀងរាល់ ២ ឆ្នាំម្តង ឆ្លុះបញ្ចាំងឱ្យឃើញនូវការរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ រវាងរាជរដ្ឋាភិបាល និងប្រជាជន នៃប្រទេសជាសមាជិកទាំងអស់។ ជាងនេះទៀត វិស័យកីឡាក៏ជាឱកាសផ្តល់នូវការផ្លាស់ប្តូរ ទាំងបច្ចេកទេស និងបទពិសោធន៍ក្នុងការប្រកួតកីឡា ដែលជាមរតកវប្បធម៌ និងជាសិល្បៈការពារខ្លួនរបស់ប្រជាជាតិនីមួយៗ។ ការប្រកួតជាលក្ខណៈអន្តរជាតិនេះ ក៏ជាការបំផុសស្មារតីមហាជនឱ្យកាន់តែស្រឡាញ់ និងគាំទ្រវិស័យកីឡា ហើយក៏ជាការលើកកម្ពស់កិត្តិសព្ទកីឡារបស់ប្រទេសសមាជិកនីមួយៗ ឱ្យកាន់តែល្បីល្បាញនៅលើឆាកអន្តរជាតិ។
ទន្ទឹមនេះ កីឡាក៏រួមចំណែកដល់ការរក្សាបានសុខភាពល្អ ដែលជាកត្តាកំណត់ នៃផលិតភាពសេដ្ឋកិច្ច។ ប្រជាពលរដ្ឋ ដែលមានសុខភាពល្អ ងាយចាប់យកចំណេះដឹង និងបច្ចេកវិទ្យាថ្មីៗ និងមានការតាំងចិត្តខ្ពស់ក្នុងការបង្កើនមូលធនមនុស្ស ដែលរួមចំណែកដល់ការផ្គត់ផ្គង់កម្លាំងពលកម្មមានគុណភាពខ្ពស់។ លើសពីនេះ សុខភាពល្អមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ទៅនឹងភាពសប្បាយរីករាយ ដែលត្រូវបានបង្ហាញឱ្យឃើញថា មានទំនាក់ទំនងវិជ្ជមានជាមួយនឹងផលិតភាពសេដ្ឋកិច្ច។ ជារួម សកម្មភាពអប់រំកាយ និងកីឡា មានសារៈសំខាន់ក្នុងការពង្រឹងសុខភាពផ្លូវកាយរឹងមាំ លើកកម្ពស់សុខភាពផ្លូវចិត្តជ្រះថ្លា និងការងារ បង្កើនបញ្ញាឈ្លាសវៃ ព្រមទាំងលើកកម្ពស់គុណភាពជីវិត និងសុភមង្គលក្នុងគ្រួសារ។
សម្ដេច ឯកឧត្តម លោកជំទាវ លោក លោកស្រី!
កម្ពុជាបានរង់ចាំរយៈពេល ៦៤ ឆ្នាំ ទើបសម្រេចចិត្តយកឆ្នាំ២០២៣ ធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។ យើងបានខកខានចាប់យកឱកាសនេះ ជាច្រើនលើកច្រើនសារ ដើម្បីត្រៀមខ្លួនប្រកបដោយសមត្ថភាព ពេញលេញ និងកៀរគរធនធានចាំបាច់គ្រប់គ្រាន់ សម្រាប់រៀបចំការប្រកួតកីឡាថ្នាក់តំបន់ដ៏ធំនេះឱ្យបានល្អ និងរលូន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
ក្នុងនាមជាម្ចាស់ផ្ទះ សម្រាប់ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ កម្ពុជាមានមហិច្ឆតារៀបចំទទួលស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិ ប្រកបដោយភាពកក់ក្តៅ បដិសណ្ឋារកិច្ចល្អ និងសេវាល្អ សម្រាប់គ្រប់ប្រតិភូកីឡា និងភ្ញៀវជាតិ-អន្តរជាតិ ដើម្បីទទួលបានបទពិសោធន៍ល្អបំផុត ក្នុងការចូលរួមការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា។
ខ្ញុំតែងតែលើកឡើងថា នយោបាយគ្មានស្តង់ដារពិតប្រាកដទេ ប៉ុន្តែ កីឡាមានស្តង់ដារសកលពិតប្រាកដ មានច្បាប់កីឡាតែមួយ មានបទបញ្ជាការប្រកួតកីឡាតែមួយ និងមានគោលដៅតែមួយ គឺការកសាងពិភពលោកមួយល្អប្រសើរ និងការរួមចំណែកយ៉ាងសំខាន់ដល់សុខសន្តិភាព និងស្ថិរភាពសង្គម។ បច្ច័យវិជ្ជមាន និងផលប្រយោជន៍កីឡា លើកទឹកចិត្តឱ្យយើងទាំងអស់គ្នាខិតខំប្រឹងប្រែងពង្រឹងកិច្ចសហការគ្នា ក្នុងស្មារតីបុរេសកម្ម និងអន្តរសកម្ម ក្នុងការកសាងវិស័យកីឡាជាតិនីមួយៗ ឱ្យបានផុសផុលរីកចម្រើនជាលំដាប់។
ដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាដ៏ធំជាប្រវត្តិសាស្រ្តនេះ ឱ្យទទួលបានជោគជ័យខ្ពស់ ខ្ញុំសូមដាក់ចេញគោលការណ៍ និងផ្តល់អនុសាសន៍គន្លឹះបន្ថែមមួយចំនួនដូចខាងក្រោម៖
ទី១. គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ត្រូវយកចិត្តទុកដាក់លើគ្រប់មុខសញ្ញា គ្រប់គ្រងព្រឹត្តិការណ៍សំខាន់ៗ ឱ្យបានរួចរាល់ និងទាន់ពេល ពិសេសការងារ ដែលត្រូវការពេលយូរ ត្រូវចាប់ផ្ដើមពីពេលនេះតទៅ ដូចជាការជួសជុលកែលម្អទីលានប្រកួត ការរៀបចំប្រព័ន្ធគ្រប់គ្រងបច្ចេកវិទ្យា ជីអឹមអេស (GMS) ការរៀបចំពិធីបើក និងពិធីបិទ ព្រមទាំងការរៀបចំកន្លែងស្នាក់នៅ ហូបចុក និងដឹកជញ្ជូនជាដើម។ ជាមួយនេះ ត្រូវជំរុញឱ្យបានខ្លាំងថែមទៀត ក្នុងការអភិវឌ្ឍកម្រិតបច្ចេកទេសកីឡា រួមទាំងកីឡាល្បុក្កតោខ្មែរ និងកីឡាយុទ្ធគុនឥណ្ឌូណេស៊ី ដែលមានឈ្មោះថា ស៊ីឡាត់ (Silat) ដែលទទួលបានការឯកភាព ជួយពីឯកឧត្តមរដ្ឋមន្ត្រីការពារជាតិ នៃប្រទេសឥណ្ឌូនេស៊ី និងកីឡាយូដូ ពីឯកឧត្តមអតីតឯកអគ្គរដ្ឋទូតជប៉ុន។
ទី២. ខ្ញុំសូមអំពាវនាវសារជាថ្មីដល់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងឯកជន ចូលរួមយុទ្ធនាការផ្សព្វផ្សាយ និងយុទ្ធនាការលាងសម្អាតផ្ទះ និងសង្គមយើង តាមរយៈយុទ្ធនាការ “ប្រជាជនម្នាក់ លេងកីឡាមួយមុខយ៉ាងតិចប្រចាំជីវិត” “កម្ពុជាស្អាត បដិសណ្ឋារកិច្ចល្អ សេវាល្អ” “កម្ពុជាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងកាត់បន្ថយឥទ្ធិពលគ្រឿងញៀន” និង “កីឡារស់ក្នុងសន្តិភាព” ឱ្យបានផុសផុល ទាំងក្នុង និងក្រៅប្រទេស។
ទី៣. ខ្ញុំសូមស្នើក្រសួងអប់រំ យុវជន និងកីឡា ពិនិត្យលទ្ធភាពពន្យារវិស្សមកាលតូច ក្នុងអំឡុងពេលចូលឆ្នាំខ្មែរប្រពៃណីជាតិ រហូតដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ដើម្បីផ្តល់ឱកាសឱ្យសិស្សនិស្សិតចូលរួមបម្រើការងារជាអ្នកស្ម័គ្រចិត្ត និងចូលរួមអបអរសាទរលើកទឹកចិត្តកីឡាករ កីឡាការិនីជាតិ-អន្តរជាតិ។
ទី៤. ខ្ញុំសូមអំពាវនាវបណ្តាប្រទេសសមាជិកស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម មេត្តាផ្តល់នូវការគាំទ្រក្នុងគ្រប់ទម្រង់តាមដែលអាចធ្វើទៅបាន ដើម្បីឱ្យការរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ទទួលបានជោគជ័យ។
ជាទីបញ្ចប់ ខ្ញុំសូមជូនពរកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ា រយៈពេល ៣ ថ្ងៃនេះ ឱ្យទទួលបានលទ្ធផលជាផ្លែផ្កា។ ខ្ញុំសូមជូនពរ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រតិភូកីឡាក្រុមប្រឹក្សាស៊ីហ្គេម និងក្រុមប្រឹក្សាអាស៊ានប៉ារ៉ាហ្គេម សូមមានផាសុខភាព ជាមួយនឹងភាពសប្បាយរីករាយ ក្នុងការស្នាក់នៅព្រះរាជាណាចក្រកម្ពុជា។
Selected Comments Samdech Techo Hun Sen, on the Occasion of The Opening of the Council Meeting of the Southeast Asian Games Federation (SEAGF) and the ASEAN Para Sports Federation (APSF) [Unofficial translation]
Samdech, Excellences, Ladies and Gentlemen;
Excellences Ambassadors to the Kingdom of Cambodia;
Distinguished Guests from the Council of the Southeast Asian and the ASEAN PARA Games;
Distinguished Delegations, National and International Guests!
[Start of Impromptu Comments]
Four days ago, we all learned about the horror that took place in Japan – the assassination of the former Japanese Prime Minister Shinzo Abe. We all know that in his role as Prime Minister/leader of Japan, HE Shinzo Abe is strongly committed to strengthening relations between Japan and ASEAN, with the Mekong countries, as well as with each state within the ASEAN framework, including Cambodia. In this regard, to mourn and pay my last respects to His Excellency Shinzo Abe, the former Prime Minister of Japan, who has passed away, I invite His Excellency, Lok Chumteav, Ladies, and Gentlemen to stand up to pay respects to the soul of His Excellency Shinzo Abe. Thank you. Please adjust the attitude.
[End of Impromptu Comments]
Today, it is my great pleasure to be with the delegates of the National Sports and the SEA Games in this important council meeting. I would like to extend warmest welcome to the Sports Delegates of the Council of the SEA Games and the ASEAN Para Games, who are participating in the three days precious council meeting of the Southeast Asian Games Federation and the ASEAN Para Sports Federation being held in the Kingdom of Cambodia.
Taking this opportunity, I would like to express sincere thanks to the sports delegates of the Southeast Asian countries for supporting Cambodia in hosting the 2023 SEA Games and the ASEAN Para Games in the Kingdom. I would like to highly appreciate the efforts of Samdech Pichey Sena Tea Banh, Deputy Prime Minister, Minister of National Defense and a Chairman of the Organizing Committee of the Cambodia SEA Games and ASEAN Para Games 2023, as well as Excellences Vice Chairpersons and Committee members for your good cooperation in organizing this council meeting.
2022-2023 is an important year for the Kingdom of Cambodia in our capacity as the Chair of ASEAN and Chair of the SEA Games and ASEAN Para Games. As the rotating chair of the two regional institutions, Cambodia is highly committed to the principles of peaceful cooperation and equality, contributing to addressing any potential challenges in the region in order to ensuring peace, harmonization and comprehensive partnership, aimed at accelerating development for common destiny and prosperity.
In fact, sports sector plays an important role in international relations. The biennial SEA Games and the ASEAN Para Games reflect the close ties, solidarity and close cooperation between the Government and the people of all member countries. In addition, sports are also an opportunity to provide both technical and experience exchange in sports, which is the cultural heritage and martial arts of each nation. This international competition also inspires people to love and support sports and also to enhance the sports reputation of each member country to be more famous on the international stage.
Truly, playing any kinds of sports can help maintain good health, which can contribute to enhancing economic productivity. Healthy people are more receptive to new knowledge and technologies, and more committed to increasing human capital that contributes to a high-quality workforce. In addition, well-being strongly linked to happiness and life satisfaction, which have been shown to have a positive relationship with economic productivity. Overall, physical education and sports activities are important to promote strong physical health, improve mental health and work, increase intelligence and improve the quality of life and happiness in the family.
Cambodia has been waiting for 64 years to host SEA Games and the ASEAN Para Games in 2023. We have missed this opportunity many times since we have to ensure our full capacity and mobilize the necessary resources for excellent and smooth organization of this spectacular regional sport event with a high sense of responsibility.
As the host of the SEA Games and the ASEAN Para Games in 2023 Cambodia has the ambition to welcome national and international guests and sports delegates with warmth, good hospitality and good service to provide the best experience during the participation in the 2023 SEA Games and ASEAN Para Games in the Kingdom of Cambodia.
As I have underscored, while politics does not have factual standard, sports have concrete global standards, and the same rules and goal, which is to build a better world and contribute to building peace and social stability. Positive suffixes and benefits of sports will encourage all of us to put more efforts in strengthening cooperation in a proactive and interactive manner toward building national sport sector to revive and grow progressively.
To prepare for the hosting of this historic sports event with great success, I would like to share a number of principles and key recommendations as follows:
First, the Organizing Committee of Cambodia 2023 SEA Games and ASEAN Para Games must give thoughtful attention to all aspects, and closely monitor and manage important events to be timely completed, especially time-consuming works that require to start early, including venue renovation, GMS technology management system, opening and closing ceremonies as well as accommodation, food and transportation. In parallel, there need to further develop the technical capacity of sports, including Khmer Bokator and Indonesian Martial Arts called Silat, which has been supported by Excellency, Minister of Defence of Indonesia, as well as Judo under the support from Excellency, the former Ambassador of Japan.
Second, I would like to, once again, appeal to public and private media to actively involve in the campaign to advertise and clean-up homes and society through the campaigns on “One person plays one sport,” “Cambodia is beautiful”, “Cambodia reduces traffic accidents and reduces the effects of drugs.” and “sports live in peace” inside and outside the country.
Third, I would like to request the Ministry of Education, Youth and Sports to examine the possibility of extending a small vacation during the traditional Khmer New Year until May 18, 2023 to provide opportunities for students to volunteer and participate in congratulating and encouraging National and international athletes.
Fourth, I would like to call on the member countries of the SEA Games and the ASEAN Para Games to provide all possible support for the success of the 2023 SEA Games and the ASEAN Para Games.
Finally, I would like to wish the three-days meeting of the Council of the Southeast Asian (SEA) Games Federation and the Council of the ASEAN Para Games Federation a fruitful result. I would like to wish Samdech, Excellencies, Ladies and Gentlemen, Sports Delegates, SEA Games Council and ASEAN Para Games Council a comfortable and enjoyable stay in the Kingdom of Cambodia.
Thanks you!