គោលបំណងសំខាន់នៃកិច្ចប្រជុំអាស៊ានខែសីហា ឆ្នាំ២០១៧ នៅក្រុងម៉ានីលគឺដើម្បីទប់ស្កាត់ជម្លោះមិនឲ្យកើតឡើងនៅសមុទ្រចិនខាងត្បូង និងធ្វើការងារឆ្ពោះទៅរកក្របខ័ណ្ឌមួយសម្រាប់ក្រមប្រតិបត្តិ។ នៅចុងបញ្ចប់នៃកិច្ចប្រជុំនោះ អាស៊ានបានជំនះលើឧបសគ្គទាំងអស់និងចេញសេចក្តីថ្លែងការណ៍រួមមួយដែលលើកឡើងអំពីការមិនធ្វើយោធាតូបនីយកម្មនៅសមុទ្រចិនខាងត្បូង។ សេចក្តីថ្លែងការណ៍នោះអាចបង្ហាញថា ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍បានជំនះលើភាពបែកបាក់ក្នុងកម្រិតមួយដែលអាចសាមគ្គីគ្នាដើម្បីសន្តិភាព និងស្ថិរភាព។ ស្វ័យអត់ធ្មត់គឺជាគោលបំណងមួយទៀតនៃការចេញសេចក្តីថ្លែងការណ៍នោះ។
ទាំងចិន និងអាស៊ានក៏បានយល់ស្របគ្នាលើក្របខ័ណ្ឌសម្រាប់ក្រមប្រតិបត្តិមួយ។ នេះគឺជាជំហានបឋមក្នុងការបោះជំហានថ្មីទៅមុខទៀតអំពីការចរចាលើក្រមប្រតិបត្តិ។ វាបានបង្កើតមូលដ្ឋានគ្រឹះអវិជ្ជមានសម្រាប់ជំហានបន្ទាប់នៃការពិភាក្សានោះ។ វាគឺជាផែនការសំខាន់សម្រាប់ធ្វើការលើសេចក្តីលម្អិតលើក្រមប្រតិបត្តិនោះ។
ក្រមប្រតិបត្តិនោះ ជាយថាហេតុ អាចគ្រប់គ្រង ស្ថិរភាព-សន្តិភាព នៅសមុទ្រចិនខាងត្បូង។ ការរួមចំណែកដ៏សំខាន់បំផុតនៃក្របខ័ណ្ឌនោះគឺថា វាជួយបង្កើតផែនការធំទៅលើថា តើសេចក្តីលម្អិតអ្វីខ្លះរបស់ក្រមនោះនឹងអាចតាក់តែងឡើង។ ជំហានបន្ទាប់នោះនឹងមិនងាយស្រួល ហើយអ្នកទទួលខុសត្រូវទាំងអស់មិនគួរមានការខកចិត្តនឹងវាទេ ប៉ុន្តែឧបសគ្គចំពោះដំណាក់កាលដំបូងនោះត្រូវបានគេជំនះរួចហើយ។
គោលបំណងទីពីរសម្រាប់កិច្ចប្រជុំនៅក្រុងម៉ានីលលើចំណែករបស់អាមេរិកនោះគឺ ដើម្បីស្វែងរកការមូលមតិគ្នាជាមួយមិត្តភ័ក្រអាស៊ាន និងដៃគូសម្ព័ន្ធភាពដើម្បីធ្វើឲ្យក្រុងព្យុងយ៉ាងខ្សត់មិត្តនៅក្នុងសហគមន៍អន្តរជាតិ ជាការឆ្លើយតបទៅនឹងការធ្វើតេស្តគ្រាប់មីស៊ីលអន្តរទ្វីបរបស់ខ្លួន។
នៅកិច្ចប្រជុំនោះ រដ្ឋមន្ត្រីការបរទេសអាមេរិក Rex Tillerson និងរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងលោក Ri Yong-ho មិនបានជួបគ្នាដូចការរំពឹងទុកនោះទេ។ ជប៉ុនក៏មិនបានជួយលោក Ri នោះដែរ។ ប៉ុន្តែ លោក Tillerson បានរក្សាទ្វាឲ្យនៅបើកចំហរសម្រាប់ការចរចា ដោយបានលើកឡើងជាសាធារណៈថា មិនមានការត្រៀមខ្លួនច្បាស់លាស់ណាមួយសម្រាប់ការចរចាជាមួយក្រុងព្យុងយ៉ាងនោះទេ ទោះបីជាមានការបង្ហាញសុច្ឆន្ទសម្រាប់អាមេរិកគឺការបញ្ឈប់ការធ្វើតេស្តមីស៊ីលក៏ដោយ។ លោក Tillerson ក៏បានលើកឡើងថា គ្មានការកំណត់ពេលក្នុងការបន្តកិច្ចចរចានោះទេ។ អាមេរិកគួរតែត្រូវគេសរសើរចំពោះភាពស្វ័យអត់ធ្មត់ខ្ពស់ទោះបីជាមានការញួសញង់ក៏ដោយ។
ទោះជាបែបនោះ ការលេចមុខរបស់លោក Ri នៅកិច្ចប្រជុំនោះត្រូវបានលើកឡើងដោយអ្នកខ្លះនៅក្នុងបណ្តាញផ្សព្វផ្សាយលោកខាងលិចថា ជាការលេចមុខការទូតដ៏ចម្លែករបស់អ្នកការទូតកំពូលរបស់ក្រុងព្យុងយ៉ាង។ លោក Ri បានបានចរចាជាមួយចិន កូរ៉េខាងត្បូង និងរុស្ស៊ី។ រដ្ឋមន្ត្រីការបទេសចិនលោក Wang Yi តាមសេចក្តីរាយការណ៍ បានប្រាប់លោក Ri មិនឲ្យរំលោភសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ឬមើលស្រាលដល់សុច្ឆ័ន្ទរបស់សហគមន៍អន្តរជាតិតាមរយៈការធ្វើតេស្តគ្រាប់មីស៊ីល ឬនុយក្លេអ៊ែរ។
អាមេរិក ដែលកំពុងបង្ហាញភាពអត់ធ្មត់ខ្លាំងក្នុងវិបត្តិមីស៊ីលឧបទ្វីបកូរ៉េខាងនោះ បានធ្វើតេស្តគ្រាប់មីស៊ីលអន្តរទ្វីបរបស់ខ្លួន ដើម្បីបង្ហាញនូវភាពមានប្រៀបនៃឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន។ អាមេរិកបានចេញសេចក្តីថ្លែងការណ៍ជាសាធារណៈដើម្បីបង្ហាញថា ការធ្វើតេស្តនោះមិនទាក់ទងនឹងការញួសញង់នាពេលថ្មីៗរបស់កូរ៉េខាងជើងនោះទេ។ អាមេរិក៏បានហោះហើរយន្តហោះទម្លាក់គ្រប់បែកនុយក្លេអ៊ែរដ៏គួរឲ្យភ័យខ្លាចរបស់ខ្លួនក្នុងការបង្ហាញកម្លាំងនៅតំបន់នោះ។
កន្លងមក ព្យុងយ៉ាងមិនបានបង្ហាញសញ្ញាច្បាស់ណាស់មួយថា ពួកគេចង់ចូលរួមការចរចា ហើយនៅពេលថ្មីៗនេះ បានជ្រើសរើសមិនឆ្លើយតបទៅនឹងការអំពាវនាវរបស់ថ្នាក់ដឹកនាំកូរ៉េខាងត្បូងដើម្បីការចរចាទេ។ នៅថ្មីៗបំផុតនោះ ក្រុងព្យុងយ៉ាងបានស្វែងរកការជួយជ្រោមជ្រែងពីអាស៊ាននៅក្នុងការប្រទាញប្រទង់គ្នានៅឧបទ្វីបកូរ៉េ។ ប៉ុន្តែ មេដឹកនាំអាស៊ានខ្លះបានច្រានចោលរួចហើយ ឬក៏មានការរិះគន់ដល់ការស្ទើសុំនេះ។ ព្យុងយ៉ាងនិងថ្នាក់ដឹកនាំរបស់ខ្លួន នាពេលថ្មីៗនេះ ត្រូវបានរិះគន់ដោយប្រធានាធិបតីហ្វីលីពីនយ៉ាងខ្លាំង។
កូរ៉េខាងជើងគឺជាសម្ព័ន្ធមិត្តរបស់ប៉េកាំងនៅលើក្រដាស ហើយប្រទេសទាំងពីរនោះគឺជាដៃគូសេដ្ឋកិច្ចដ៏ជិតស្និទ្ធ។ ប៉េកាំងក៏កំពុងរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងអន្តរជាតិក្នុងការដាក់សម្ពាធលើព្យុងយ៉ាងចំពោះការធ្វើតេស្តគ្រាប់មីស៊ីលរបស់ខ្លួនដែលផ្ទុយនឹងបទដ្ឋានអន្តរជាតិ។ សម្រាប់ភាគីខ្លះនៅក្នុងការចរចា ៦ ភាគីនោះ បញ្ហាមីស៊ីលកូរ៉េខាងជើងគឺជារបៀបវារសំខាន់មួយ។ ចិនត្រូវបានគេមើលឃើញថា កំពុងដើរតួនាទីស្ថាបនាមួយនៅក្នុងបញ្ហានេះ។ អាមេរិកកំពុងជំរុញឲ្យប៉េកាំងក្នុងប្រើប្រាស់ឥទ្ធិពេលខ្លួនលើព្យុងយ៉ាង។
គោលដៅទីបីនៃកិច្ចប្រជុំអាស៊ាននោះគឺដើម្បីនិយាយអំពីផែនការស្ថាបនានិយមដូចជាកិច្ចសហប្រតិបត្តិការប្រឆាំងភេរវកម្ម។ ហ្វីលីពីននៅពេលថ្មីៗនេះបានជួបប្រទេះនឹងអំពើភេរវកម្មនៅក្រុង Marawi ដែលគេឃើញប្រទេសអាស៊ានផ្សេងទៀតកំពុងបង្កើនការរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់ហ្វីលីពីនក្នុងការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម។
និយាយដោយចំៗទៅ បញ្ហាទាំងបីនោះ (សមុទ្រចិនខាងត្បូង គ្រាប់មីស៊ីលកូរ៉េខាងជើង និងអំពើភេរវកម្ម) មានសារៈសំខាន់ស្មើៗគ្នា។ ដូច្នេះ ការចូលរួមរបស់លោក Tillerson នៅក្នុងកិច្ចប្រជុំនៅក្រុងម៉ានីល និងការចរចាជាមួយប្រទេសអាស៊ាននោះត្រូវបានគេមើលឃើញថា មានសារៈសំខាន់ខ្លាំង។ នេះគឺជាការធ្វើដំណើរដ៏សំខាន់មួយរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក ដោយសារតែវាគឺជាការបង្ហាញមុខដំបូងរបស់គាត់នៅតំបន់អាស៊ីអាគ្នេយ៍ និងជួបជាមួយអាស៊ាន។
ការបង្ហាញមុខជាផ្លូវការនេះក៏សំខាន់សម្រាប់រដ្ឋការ ត្រាំ ដែរ ដែលឥឡូវនេះ កំពុងស្ថិតនៅក្រោយពេលផ្អែមល្អែមរបស់ខ្លួន ប៉ុន្តែនៅតែក្មេងខ្ចីខ្លាំងក្នុងការងារនោះ ជាពិសេសក្នុងន័យភូមិសាស្ត្រនយោបាយក្នុងការប្រាស្រ័យទាក់ទងជាមួយសម្ព័ន្ធមិត្ត និងមិត្តភ័ក្ររបស់ខ្លួនអំពីយុទ្ធសាស្ត្រឆ្ពោះទៅមុខទៀត។ មនុស្សជាច្រើនក៏កំពុងរង់ចាំការមកដល់និងវត្តមានដ៏សំខាន់របស់ប្រធានាធិបតី ដូណាល់ ត្រាំ នៅក្នុងកិច្ចប្រជុំកំពូលរវាងអាមេរិកនិងអាស៊ាន និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ានៅហ្វីលីពីន ព្រមទាំងកិច្ចប្រជុំកំពូល APEC នៅវៀតណាមនៅខែវិច្ឆិកា ឆ្នាំ ២០១៧។ ត្រាំ អាចបង្កើនក្តីសង្ឃឹមអំពីផលប្រយោជន៍របស់អាមេរិកក្នុងតំបន់នៅក្នុងកិច្ចប្រជុំទាំងនោះ។
ភាពតានតឹងចុងក្រោយនៅសមុទ្រចិនខាងត្បូងបានកើតឡើង នៅពេលចិនប្រឆាំងយ៉ាងខ្លាំងដល់វៀតណាមចំពោះការអនុញ្ញាតឲ្យក្រុមហ៊ុនរុករកប្រេងធ្វើការរុករកនៅក្នុងសមុទ្រចិនខាងត្បូង។ ប្រទេសទាំងពីរគឺជាអ្នកទទួលខុសត្រូវសំខាន់ដល់សន្តិភាពនិងស្ថិរភាពនៅអាស៊ីខាងកើត។ ប្រធានាធិបតីហ្វីលីពីនក៏ហាក់ដូចជាមានលក្ខណៈសម្រុះសម្រួលជាមួយចិនដែរ។ អ្នកទទួលខុសត្រូវទាំងអស់គួរតែសម្លឹងទៅមុខ និងធានាថា បរិយាកាសវិជ្ជមានអាចមានចីរភាពនៅក្រោយកិច្ចប្រជុំនៅទីក្រុងម៉ានីលនោះ។
កិច្ចប្រជុំនោះបានបង្កើតក្រមខ័ណ្ឌដែលគេរំពឹងទៅលើក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង ដោយជំនះលើឧបសគ្គទាំងអស់។ ក្រមខណ្ឌនោះសំខាន់ណាស់ ដោយសារតែវាផ្តោតលើសន្តិភាព កិច្ចសហប្រតិបត្តិការ ក្របខ័ណ្ឌគតិយុទ្ធ ការងារការទូលើការប្រឈមដាក់គ្នា សង្គ្រាម និងភាពតានតឹង។ ហាក់បីដូចជាមានការមូលមតិគ្នាលើការគាំទ្រសេរីភាពនៃការធ្វើនាវាចរកាត់តាមផ្ទៃទឹកក្នុងសមុទ្រចិនខាងត្បូង។
ការរិះគន់ធំលើក្រមខ័ណ្ឌនោះគឺថា វាមិនមែនមានចំណងផ្លូវច្បាប់។ ប្រសិនបើវាមានដំណើរការល្អនោះ ជំហានបន្ទាប់គឺយន្តការដោះស្រាយជម្លោះ ដែលត្រូវបានស្នើឡើងដោយភាគីខ្លះ។ ទោះបីជាមានជំហានថ្មីក៏ដោយ ក៏ក្រមខ័ណ្ឌនោះបានបង្កើតជាសារនិងរចនាសម្ព័ន្ធដ៏សំខាន់សម្រាប់ការចរចាកម្រិតថ្មី៕
ប្រភព៖ IPPREVIEW ចុះថ្ងៃ១៥ ខែសីហា ឆ្នាំ២០១៧
Friday, August 18, 2017
ក្រសួងបរិស្ថាន ចេញសេចក្ដីប្រកាសព័ត៌មាន ច្រានចោលការលើកឡើងពីអត្រាធ្លាក់ចុះ នៃការបាត់បង់គម្របព្រៃឈើនៅកម្ពុជា
ក្រសួងបរិស្ថាន នៅល្ងាចថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧នេះ បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ដោយ ច្រានចោលការលើកឡើងពីការធ្លាក់ចុះអត្រាបាត់បង់គម្របព្រៃឈើនៅកម្ពុជា ដោយចាត់ទុកការ លើកឡើង ទាំងនេះ ពីសំណាក់អង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្ដរជាតិ កំពុងតែបំភ្លៃ បំផ្លើស និងបំភ័ន្ដមតិសាធារណៈ អំពីស្ថានភាពធនធានធម្មជាតិ នៅកម្ពុជា។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថាន ដែលទទួលបាននៅល្ងាចថ្ងៃនេះ បានលើកឡើងនូវការសោក ស្ដាយយ៉ាងខ្លាំង ចំពោះការផ្សព្វផ្សាយព័ត៌មានមួយចំនួន ដែលបំប៉ោងទិន្នន័យនៃបទល្មើសព្រៃឈើ និងការ នាំចេញឈើទៅក្រៅប្រទេស ដែលមានលក្ខណៈញុះញង់ និងមានចេតនាមួលបង្កាច់រាជរដ្ឋាភិបាល និងទាត់ ចោលកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា លើកការការពារ និងអភិរក្សធនធានធម្មជាតិ។
ក្រសួងបរិស្ថានបានគូសបញ្ជាក់ថា «បទល្មើសព្រៃឈើទ្រង់ទ្រាយធំលែងកើតមានទៀតហើយ នៅក្នុងប្រទេសកម្ពុជា ហើយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនានា កំពុងបន្ដទប់ស្កាត់ និងលុបបំបាត់បទល្មើសព្រៃឈើទ្រង់ទ្រាយមធ្យម ទ្រង់ទ្រាយតូច ការពង្រឹងកិច្ចការពារ និងគ្រប់គ្រង់ធនធានធម្មជាតិ ឱ្យបានកាន់តែមានប្រសិទ្ធភាពថែមមួយកម្រិតទៀត»។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថាន ដែលទទួលបាននៅល្ងាចថ្ងៃនេះ បានលើកឡើងនូវការសោក ស្ដាយយ៉ាងខ្លាំង ចំពោះការផ្សព្វផ្សាយព័ត៌មានមួយចំនួន ដែលបំប៉ោងទិន្នន័យនៃបទល្មើសព្រៃឈើ និងការ នាំចេញឈើទៅក្រៅប្រទេស ដែលមានលក្ខណៈញុះញង់ និងមានចេតនាមួលបង្កាច់រាជរដ្ឋាភិបាល និងទាត់ ចោលកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា លើកការការពារ និងអភិរក្សធនធានធម្មជាតិ។
ក្រសួងបរិស្ថានបានគូសបញ្ជាក់ថា «បទល្មើសព្រៃឈើទ្រង់ទ្រាយធំលែងកើតមានទៀតហើយ នៅក្នុងប្រទេសកម្ពុជា ហើយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនានា កំពុងបន្ដទប់ស្កាត់ និងលុបបំបាត់បទល្មើសព្រៃឈើទ្រង់ទ្រាយមធ្យម ទ្រង់ទ្រាយតូច ការពង្រឹងកិច្ចការពារ និងគ្រប់គ្រង់ធនធានធម្មជាតិ ឱ្យបានកាន់តែមានប្រសិទ្ធភាពថែមមួយកម្រិតទៀត»។
ការប្រមូលចំណូលពន្ធ គឺដើម្បីទ្រទ្រង់ការចំណាយលើការផ្តល់សេវាសាធារណៈ ស្របតាមច្បាប់ស្តីពីហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់នៅក្នុងលិខិតបំភ្លឺចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ថា អគ្គនាយកដ្ឋានពន្ធដារ មានបេសកកម្មប្រមូលចំណូលពន្ធផ្ទៃក្នុងស្របតាមច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងសម្រាប់ឆ្នាំនីមួយៗ ដើម្បីទ្រទ្រង់ការចំណាយលើការផ្តល់សេវាសាធារណៈ ប្រាក់បៀរវត្សរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនានាជាដើម។
សូមអានលិខិតបំភ្លឺខាងក្រោម៖
សូមអានលិខិតបំភ្លឺខាងក្រោម៖
កម្ពុជា ជាប្រទេសមានកំណើនសេដ្ឋកិច្ចលំដាប់ខ្ពស់ជាងគេបំផុតក្នុងលោកជាប់ចំណាត់ថ្នាក់ទី៦ !
(ភ្នំពេញ)៖ ប្រទេសកម្ពុជាដែលត្រូវបានធនាគារអភិវឌ្ឍន៍អាស៉ី (ADB) ផ្តល់រហស្សនាមថា ជា «កូនខ្លាអាស៉ី», នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧នេះ ធនាគារពិភព លោក (World Bank) បានចេញមកអះអាងតាមសេចក្តីប្រកាសថា ប្រទេសកម្ពុជា គឺជាប្រទេសជាប់ចំណាត់ថ្នាក់ទី៦ ស្ថិតក្នុងចំណោមប្រទេស ដែលមានកំណើនសេដ្ឋកិច្ច លំដាប់ខ្ពស់ជាងគេបំផុតក្នុងលោក។ (សូមអានសេចក្តីប្រកាសខាងក្រោម)
របាយការណ៍ថ្មីមួយ របស់ធនាគារពិភពលោក ដែលទើបចេញផ្សាយនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧នេះ បានបញ្ជាក់យ៉ាងច្បាស់ថា «ប្រទេសកម្ពុជាមានកំណើន ក្នុងអត្រាជាមធ្យម៧.៦% ពីឆ្នាំ១៩៩៤ដល់ឆ្នាំ២០១៥ ដែលកំណើននេះបានធ្វើឱ្យកម្ពុជា ស្ថិតក្នុងចំណោមប្រទេសដែលមានកំណើនលំដាប់ខ្ពស់ជាងគេបំផុតក្នុងលោក គឺមានចំណាត់ថ្នាក់ទី៦ ក្នុងពិភពលោកក្នុងន័យនៃកំណើនសេដ្ឋកិច្ច ដែលវាបានជួយបន្ថយអត្រាភាពក្រីក្រយ៉ាងធំ គឺពី៤៧.៨ភាគរយក្នុងឆ្នាំ២០០៧ ដល់១៣.៥%ក្នុងឆ្នាំ២០១៤»។
លោក ហែម វណ្ឌឌី អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងក្នុងសេចក្តីប្រកាសព័ត៌មាន របស់ធនាគារពិភពលោកថា «កម្ពុជាបាននិងកំពុងខិតខំ បំពេញការងារយ៉ាងសកម្មដើម្បីជួយប្រជាពលរដ្ឋឱ្យចាកចេញពីភាពក្រីក្រ ហើយយើងប្តេជ្ញាបន្តធ្វើឱ្យមានកំណើនប្រកបដោយ បរិយាប័ន្ននៅទូទាំងប្រទេសកម្ពុជា។ យើងនៅបន្តប្តេជ្ញាបើកទូលាយក្នុងវិស័យជំនួញ និងវិនិយោគទុន ហើយក៏សូមអរគុណចំពោះសហគមន៍អន្តរជាតិសម្រាប់ការបន្តគាំទ្រ និងការជឿជាក់របស់ខ្លួន លើភាពរឹងមាំនិងភាពរីកចម្រើនរបស់កម្ពុជា»។
លោកស្រី អ៉ីហ្គោណា ដូប្រាចា នាយិការគ្រប់គ្រង ធនាគារពិភពលោកប្រចាំកម្ពុជា បានថ្លែងថា «ជាង២ទស្សវត្សរ៍កន្លងមកនេះ ការសម្រេចបានរបស់កម្ពុជា ក្នុងកំណើនសេដ្ឋកិច្ច និងការប្រសើរឡើងនៃការរស់នៅរបស់ប្រជាជន គឺជាការដ៏គួរឱ្យកត់សម្គាល់។ ការប្រឈមនានា នឹងកើតមាននាពេលខាងមុខ ដោយសារកម្ពុជាមានបំណងប្រាថ្នាចង់ បានការប្រកួតប្រជែងសេដ្ឋកិច្ចខ្លាំងជាងមុន ការបង្កើនផលិតភាពផលិត ការកសាងស្ថាប័នរឹងមាំនិងមានប្រសិទ្ធភាព និងការពង្រឹងឱកាសសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប»។
របាយការណ៍របស់ធនាគារពិភពលោក បានបញ្ជាក់ថា ដើម្បីរក្សាបានកំណើនដ៏រឹងមាំនោះ កម្ពុជាផ្តោតវិស័យអាទិភាពចំនួន៣ សម្រាប់ផលប្រយោជន៍ទាំងអស់គ្នាគឺ៖
១៖ ការបង្កើនភាពប្រកួតប្រជែង និងពិពិធកម្មផ្នែកសេដ្ឋកិច្ច ដើម្បីធានាបាននូវកំណើនខ្ពស់ និងបង្កើតការងារ និងការងារប្រសើរៗជាងមុន ដោយកាត់បន្ថយចំណាយនៃការបង្កើន និងដំណើរការអាជីវកម្ម និងការជំរុញវិនិយោគសាធារណៈ និងឯកជន។
២៖ ការកសាងទុនមនុស្ស ដោយការវិនិយោគលើការអភិវឌ្ឍដំបូងនៃកុមារ ជំរុញគុណភាពនៅកម្រិតមធ្យមសិក្សា និងឧត្តមសិក្សា និងការគាំពារគ្រួសារនៅពេលដែលជួបវិបត្តិ។
៣៖ ការរក្សានិងអភិវឌ្ឍន៍ធនធានធម្មជាតិ ដោយវិនិយោគលើធនធានធម្មជាតិ និងលើកកម្ពស់ស្ថិរភាព និងបរិយាប័ន្ននៃទីក្រុងនានា រួមទាំងពង្រឹងភាពធន់នឹងបម្រែបម្រួលអាកាសធាតុ៕
ប្រភព៖ Fresh News
«ហ្លួងព្រះស្តេចកន» ដែលចំណាយពេលថតជាង២ឆ្នាំ អស់ប្រាក់ជាង១លានដុល្លារចាប់ផ្តើមដាក់បញ្ចាំងហើយ
(ភ្នំពេញ)៖ រឿងហ្លួងព្រះស្តេចកនដែលត្រៀមដាក់បញ្ចាំងនៅតាមបណ្ដារោងភាពយន្ដនានានៅកម្ពុជានោះ គឺបានបង្ហាញពីវប្បធម៌ខ្មែរដ៏អស្ចារ្យ ដើម្បីឱ្យកូនចៅ ជំនាន់ក្រោយ គួរយកតម្រាប់តាម និងប្រតិបត្ដិនៅក្នុងសង្គមបច្ចុប្បន្ន។ លោកស្រីម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធ សភា និងអធិការកិច្ច តំណាងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធចាក់បញ្ចាំងខ្សែភាពយន្តរឿង «ហ្លួងព្រះស្តេចកន» របស់ផលិតកម្មត្រីសូល៍ភាពយន្ដខ្មែរ នៅសាលមហោស្រពចតុមុខ នៅរាត្រីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧។
លោកស្រី ម៉ែន សំអន បានបញ្ជាក់ថា វណ្ណកម្មភាពយន្តរឿង «ហ្លួងព្រះស្តេចកន» ដែលស្នាដៃនិពន្ធកូនខ្មែរដោយសំរិតសំរាំងដាក់បញ្ចាំង នៅពេលនេះ ដើម្បីបម្រើអារម្មណ៍ទស្សនិកជនផង និងដើម្បីទុកជាឯកសារភាពយន្ដ សម្រាប់ការសិក្សាស្រាវជ្រាវផ្នែកប្រវត្តិសាស្ត្រ។ ប្រជាជនកម្ពុជា បានទទួលនូវមរតកសម្បត្តិសិល្បៈវប្បធម៌ដ៏សម្បូរបែប ទាំងវប្បធម៌រូបី និងអរូបី ហើយការផ្សព្វផ្សាយសម្បត្តិសិល្បៈវប្បធម៌ ទាំងនេះតាមរយៈភាពយន្ត គឺជាមធ្យោបាយដ៏ប្រសើរបំផុតសម្រាប់ ផ្ទេរមរតកដ៏ថ្លៃថ្លានេះទៅឱ្យកូនចៅជំនាន់ក្រោយសម្រាប់ការសិក្សាស្វែងយល់ និងស្គាល់នូវអ្វីដែលជាការពិតនៃប្រវត្តិសាស្រ្ត។
លោកស្រី ម៉ែន សំអន បានបន្ដថា យើងនៅចាំបានថា ក្នុងអំឡុងទសវត្សទី៦០ និងដើមទសវត្សទី៧០ ភាពយន្តខ្មែរមានការរីកចម្រើនគួរឱ្យកត់សម្គាល់ និងបានបង្កឱកាសល្អសម្រាប់កម្ពុជា ធ្វើការផ្លាស់ប្តូរបទពិសោធន៍ល្អៗជាមួយ ប្រទេសនានាក្នុងតំបន់។ ប៉ុន្តែសង្គ្រាមដែលអូសបន្លាយជាងបីទសវត្សបាន បញ្ឈប់ដំណើរការរីកចម្រើនរបស់កម្ពុជា ក្នុងនោះក៏មានវិស័យភាពយន្តផងដែរ ហើយបានបង្កការលំបាកដល់កម្ពុជាក្នុងការកសាង និងអភិវឌ្ឍវិស័យនេះឡើងវិញ។ បច្ចុប្បន្នក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា វិស័យភាពយន្តរបស់យើងកំពុងមានការវិវត្តរីកចម្រើនជាលំដាប់ ដែលអាចឆ្លើយតបបានទៅនឹងសេចក្តីត្រូវការនៃទីផ្សារក្នុងស្រុក៕
លោកស្រី ម៉ែន សំអន បានបញ្ជាក់ថា វណ្ណកម្មភាពយន្តរឿង «ហ្លួងព្រះស្តេចកន» ដែលស្នាដៃនិពន្ធកូនខ្មែរដោយសំរិតសំរាំងដាក់បញ្ចាំង នៅពេលនេះ ដើម្បីបម្រើអារម្មណ៍ទស្សនិកជនផង និងដើម្បីទុកជាឯកសារភាពយន្ដ សម្រាប់ការសិក្សាស្រាវជ្រាវផ្នែកប្រវត្តិសាស្ត្រ។ ប្រជាជនកម្ពុជា បានទទួលនូវមរតកសម្បត្តិសិល្បៈវប្បធម៌ដ៏សម្បូរបែប ទាំងវប្បធម៌រូបី និងអរូបី ហើយការផ្សព្វផ្សាយសម្បត្តិសិល្បៈវប្បធម៌ ទាំងនេះតាមរយៈភាពយន្ត គឺជាមធ្យោបាយដ៏ប្រសើរបំផុតសម្រាប់ ផ្ទេរមរតកដ៏ថ្លៃថ្លានេះទៅឱ្យកូនចៅជំនាន់ក្រោយសម្រាប់ការសិក្សាស្វែងយល់ និងស្គាល់នូវអ្វីដែលជាការពិតនៃប្រវត្តិសាស្រ្ត។
លោកស្រី ម៉ែន សំអន បានបន្ដថា យើងនៅចាំបានថា ក្នុងអំឡុងទសវត្សទី៦០ និងដើមទសវត្សទី៧០ ភាពយន្តខ្មែរមានការរីកចម្រើនគួរឱ្យកត់សម្គាល់ និងបានបង្កឱកាសល្អសម្រាប់កម្ពុជា ធ្វើការផ្លាស់ប្តូរបទពិសោធន៍ល្អៗជាមួយ ប្រទេសនានាក្នុងតំបន់។ ប៉ុន្តែសង្គ្រាមដែលអូសបន្លាយជាងបីទសវត្សបាន បញ្ឈប់ដំណើរការរីកចម្រើនរបស់កម្ពុជា ក្នុងនោះក៏មានវិស័យភាពយន្តផងដែរ ហើយបានបង្កការលំបាកដល់កម្ពុជាក្នុងការកសាង និងអភិវឌ្ឍវិស័យនេះឡើងវិញ។ បច្ចុប្បន្នក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា វិស័យភាពយន្តរបស់យើងកំពុងមានការវិវត្តរីកចម្រើនជាលំដាប់ ដែលអាចឆ្លើយតបបានទៅនឹងសេចក្តីត្រូវការនៃទីផ្សារក្នុងស្រុក៕
លិខិតមិត្តអ្នកអាន៖ ចេតនាធ្វើបដិវត្តន៍ពណ៌នៅកម្ពុជា លេចកន្ទុយកណ្តាលវាល!
អ្វីដែលប្រជាជនកម្ពុជាសង្ស័យជាយូរមកហើយថាជនបរទេស និងអង្គការអន្តរជាតិមួយចំនួនដែលកំពុងធ្វើ សកម្មភាពនៅកម្ពុជាមានគម្រោង បំផ្ទុះបដិវត្តន៍ពណ៌ក្នុងប្រទេសកម្ពុជាបានលេចចេញសញ្ញាបណ្តើរៗ មកហើយនៅ ពេលមានការបែកធ្លាយឯកសារបណ្តុះបណ្តាលរបស់វិទ្យាស្ថានជាតិ ប្រជាធិបតេយ្យ (NDI) នៅកម្ពុជារៀបចំសម្រាប់ គណបក្សសង្គ្រោះជាតិ កាលពីខែមីនា ឆ្នាំ ២០១៧ កន្លងទៅបង្ហាញយ៉ាងច្បាស់ ពីគម្រោង ទុច្ចរិត ដែលអង្គការមួយនេះបានរៀបចំយុទ្ធសាស្ត្រ និងល្បិចកលសម្រាប់ជួយគណបក្សប្រឆាំង ដើម្បីផ្តួលរំលំគណបក្សប្រជាជនកម្ពុជា។ NDI បានណែនាំគណបក្ស សង្គ្រោះជាតិ ឱ្យប្រើពាក្យស្លោកជាផ្លូវការ និងជំរុញឱ្យឃោសនាតៗគ្នាថា ការបោះឆ្នោតឆ្នាំ២០១៨ ខាងមុខ គណបក្សសង្គ្រោះជាតិនឹងឈ្នះ។
យោងតាមឯកសារបែកធ្លាយនេះ គណបក្សសង្គ្រោះជាតិ នឹងផ្សព្វផ្សាយសារនេះ ចាប់ពីពេលឥឡូវតទៅជា ពិសេសបង្កើនការផ្សព្វផ្សាយ ពាក្យចចាមអារាមឱ្យខ្ទរខ្ទាឡើង ៥ថ្ងៃមុនការបោះឆ្នោត ដែលនឹង ប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ។
តាមផែនការ NDI បានប្រាប់នូវល្បិចកលនេះ ទៅបក្សសង្គ្រោះជាតិឱ្យរកប្រព័ន្ធផ្សព្វផ្សាយដែលតែងតែវាយ ប្រហារលើ រដ្ឋាភិបាល ឧទាហរណ៏ Cambodia Daily – Phnom Penh Post និងវិទ្យុដែលទទួលលុយ ជំនួយពីប្រទេសមហាអំណាចដូចជាវិទ្យុអាស៊ី សេរី និងវិទ្យុសំឡេងសហរដ្ឋអាមេរិក និងវិទ្យុសំឡេង ប្រជាធិបតេយ្យ VOD ចុះផ្សាយសារនយោបាយនេះនៅទំព័រមុខ និងឱ្យសហការជាមួយវិទ្យុទាំងនោះធ្វើការ ផ្សព្វផ្សាយឱ្យបានខ្លាំងក្លា នៅមុនថ្ងៃបោះឆ្នោត និងប្រកាសលទ្ធផល បោះឆ្នោត។
NDI មានជំនឿជឿជាក់យ៉ាងមុតមាំថា ការផ្សព្វផ្សាយសារថាបក្សសង្គ្រោះជាតិឈ្នះឆ្នោត គេនឹងនាំគ្នានិយាយ តៗគ្នាពីម្នាក់ទៅម្នាក់ ក្នុងអ្វីមួយដែល NDI ចាត់ទុកថា ជាយុទ្ធសាស្រ្តមួយ ដ៏មានឥទ្ធិពល បូកបញ្ចូលជាមួយ ការប្រើប្រាស់ឧបករណ៏ចំរុះ ជាពិសេសបណ្តាញផ្សព្វផ្សាយសង្គមថ្មី ដោយអះអាងប្រាប់ថ្នាក់ដឹកនាំ បក្ស សង្គ្រោះជាតិថា «រៀបចំយុទ្ធសាស្ត្រស៊ីជម្រៅប៉ុណ្ណឹងហើយ បើ CNRP នៅតែចាញ់ឆ្នោត គឺមកពីបក្សកាន់ អំណាចជាអ្នកបោកប្រាស់»។ លើសពីនេះទៅទៀត នៅក្នុងឯកសារនោះ NDI ក៏បានរៀបចំផែន ការយុទ្ធសាស្ត្រជាជំហ៊ានៗ និងរចនាសម្ព័ន្ធយ៉ាងច្បាស់លាស់ ឱ្យ CNRP និងបញ្ជាឱ្យបក្សនេះត្រូវតែ អនុវត្តន៍តាមដើម្បីទទួលបានការគាំទ្រពីប្រជាពលរដ្ឋ ក្នុងការបោះឆ្នោតជាតិ។
ឯកសារសម្ងាត់ដែលបានបែកធ្លាយពិតជាបង្ហាញយ៉ាងច្បាស់ថា NDI បានជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា យ៉ាងច្បាស់ក្រឡែត ជាពិសេសបានចូលជ្រៅ និងសហការយ៉ាងពេញលេញទាំងគំនិត និងយុទ្ធសាស្រ្តដើម្បី ជួយបក្សប្រឆាំងក្នុងការបោះឆ្នោតជាច្រើនអាណត្តិមកហើយ ដែលក្នុងនោះមិនមែនមានតែអង្គការ NDI មួយប៉ុណ្ណោះទេ គឺមានអង្គការមួយចំនួនទៀតបាននៅពីក្រោយខ្នងបក្សប្រឆាំង ដើម្បីបំផ្ទុះបដិវត្តន៍ពណ៌ផ្តួល រំលំរាជរដ្ឋាភិបាល ស្របច្បាប់ដូចអ្វីដែលពួកគេធ្លាប់បាន ធ្វើនៅប្រទេសមួយចំនួនបានជោគជ័យ រួចមកហើយ ដូចជាលីប៊ី ស៊ីរី អេហ្ស៊ីប ជាដើម។ បដិវត្តន៍ពណ៌ត្រូវបានគេដឹងថា ជារូបភាពថ្មីនៃការផ្លាស់ប្ដូររបបដែល យុទ្ធសាស្រ្តនេះបង្កើតឡើងដោយសហរដ្ឋអាមេរិកនៅឆ្នាំ១៩៨៣ ដើម្បីផ្ដួលរំលំ រដ្ឋាភិបាលណាមួយ ដែលគេយល់ឃើញថា ពុំសមស្រប និងពុំគាំទ្រ នយោបាយ ឬមិនចំណុះឥទ្ធិពលអាមេរិកក្រោមរូបភាព «លើកតម្កើងលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស»។
យន្ត ការដែលគេប្រើប្រាស់គឺឆ្លងកាត់តាមរយៈការបង្កើតជាប្រព័ន្ធកូនកាត់ ជាមួយអង្គការសង្គមស៊ីវិល នៅក្រោមរូបភាព «មូលនិធិ»ដែលផ្តល់ការគាំទ្រលើការ អនុវត្តគម្រោងនានា ឬផ្តល់ថវិកាគាំទ្រដល់អង្គការ សមាគម ក្នុងស្រុកតែម្តងដែលប្រតិបត្តិករទាំងនោះត្រូវបានគេស្គាល់ថាជា វិទ្យាស្ថាន Albert Einstein Institute (AEI) National Endowment for Democracy (NED) វិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ (IRI) វិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) Freedom House និង International Center for Non-Violent Conflict (ICNC) ជាដើម។
តាមប្រភពព័ត៌មាន សហរដ្ឋអាមេរិកក៏បានគៀងគរ និងផ្តល់ប្រាក់ជំនួយព្រមទាំងរៀបចំយុទ្ធសាស្រ្តជួយ ឬសហប្រតិបត្តិការផ្តល់ឱ្យគណបក្សនយោបាយ និងក្រុមអង្គការជាច្រើនដែលជួយលើក តម្កើងរបៀបវារៈ នយោបាយ និងផលប្រយោជន៍សហរដ្ឋអាមេរិកប្រឆាំងនឹងរដ្ឋាភិបាលណាដែលគេយល់ឃើញថា មិនរណប ជាមួយសហរដ្ឋអាមេរិក។ នៅពីក្រោយខ្នងនៃមូលនិធិ និងវិទ្យាស្ថានដែលជាភ្នាក់ងាររបស់សហរដ្ឋអាមេរិក នៅក្នុងការងារអន្តរជាតិដូចជាទីភ្នាក់ងារជំនួយ សហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍ USAID។ បច្ចុប្បន្ននេះ USAID ជាស្ថាប័នគោលការណ៍ដ៏មានសារៈសំខាន់មួយ ដែលគេកត់សម្គាល់ថា ជាស្ថាប័នលើកតម្កើងសេដ្ឋកិច្ច និងជាយុទ្ធសាស្រ្តនៃកិច្ចការពារផលប្រយោជន៍របស់សហរដ្ឋអាមេរិក ពាសពេញពិភពលោក ដែលជាចំណែកនៃប្រតិបត្តិការប្រយុទ្ធប្រឆាំង និងការពារ។
កិច្ចការទាំងអស់នេះជាការងារស្នូល និងទិសដៅការងាររបស់ USAID ដែលទទួលបានប្រាក់រាប់លានដុល្លារ ក្នុងកិច្ចជួយឧបត្ថម្ភដល់គណបក្សនយោបាយ អង្គការ សមាគម និស្សិត យុវជននិងរាល់ចលនាដែលមាន ទិសដៅលើកតម្កើងរបៀបវារៈនយោបាយ របស់សហរដ្ឋអាមេរិកនៅក្នុងពិភពលោកនោះមិនថា ឡើយជាព្រឹត្តិ ការណ៍បដិវត្តន៍ពណ៌ ឬក៏ការផ្លាស់ប្ដូររបបដែលកើតមានឡើងឆ្លើយតប និងផលប្រយោជន៍របស់ សហរដ្ឋអាមេរិកមានវត្តមានរបស់ USAID និងលំហូរប្រាក់ដុល្លាពីសហរដ្ឋអាមេរិក ។
តំណាងអង្គការ NDI ប្រចាំប្រទេសកម្ពុជាបានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ថាអង្គការលោក បានទទួលថវិកាពីភីភ្នាក់សហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍ (USAID) ដែលមានទីស្នាក់ការនៅក្នុង ស្ថានទូរសហរដ្ឋអាមេរិកនៅកម្ពុជា។ អង្គការនេះបានប្រតិបត្តិការរយៈពេលជាង ២៥ ឆ្នាំនៅកម្ពុជាដោយមិន បានចុះបញ្ជីត្រឹមត្រូវឡើយ។
តាមរយៈសកម្មភាព និងឯកសារលេចធ្លាយនេះ បង្ហាញឱ្យឃើញថា NDI កំពុងតែអនុវត្តនូវផែនការបំផ្ទុះ បដិវត្តន៍ពណ៌នៅប្រទេសកម្ពុជា ព្រោះអង្គការនេះបាន ញុះញង់ឱ្យបក្សប្រឆាំងធ្វើសកម្មភាពបះបោរ អសន្តិសុខ បង្កចលាចលសង្គម ធ្វើឱ្យបាត់បង់លំនឹង ឬស្ថេរភាពនយោបាយដែលផែនការនេះ គេតែងតែរៀបចំអនុវត្តនៅ ក្នុងរយៈពេលយុទ្ធនាការបោះឆ្នោតសកល និងនីតិវិធីនៃការបោះឆ្នោត ដែលនេះគឺជាការលើកឡើងដើម្បី បង្កើតនូវភាពតានតឹងជាមួយយុទ្ធសាស្ត្របំភ្លៃ បំផ្លើស បំប៉ោង និងបំភ័ន្ត ដែលធ្វើឱ្យសាធារណៈមតិ យល់និង ជឿជាក់ពីអនុភាពនៃការក្លែងបន្លំ ឬលួចបោកប្រាស់ រំលោភលើនីតិវិធី ការបំបាត់សិទ្ធិសេរីភាព ការរំលោភច្បាប់ ដែលជះឥទ្ធិពលដល់ការមិនទទួលស្គាល់ការបោះឆ្នោត ឬលទ្ធផលនៃការបោះឆ្នោត នាំឱ្យពួក គេងាយស្រួល ច្រាល លទ្ធផលចោល ឬមិនអាចយកជាការបាន គឺនៅពេលករណីដែលគណបក្សប្រឆាំងទទួលបរាជ័យ។
ជាក់ស្តែង យុទ្ធសាស្ត្រទាំងនេះត្រូវបានបក្ស សង្គ្រោះជាតិបានប្រើប្រាស់តាំងពីមុនការ បោះឆ្នោតក្រុម ប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤ មកម្ល៉េះដែលនៅពេលឃោស នាបោះឆ្នោត និងក្រោយការបោះឆ្នោត បក្សប្រឆាំង នៅតែ ទន្ទេញ ពីការឈ្នះការបោះឆ្នោតជានិច្ច ទោះជាលទ្ធផល បង្ហាញថាចាញ់បោសគូថក៏ដោយ។
តាមការសិក្សាស្រាវជ្រាវ នៅក្នុងបដិវត្តន៍ពណ៌នៅប្រទេសមួយចំនួននាពេលកន្លងមក ទីភ្នាក់ងារ និងអង្គការ អន្តរជាតិមួយចំនួនដូចជាUSAID, NED, IRI, NDI, Freedom House, AEI and ICNC បានដើរតួនាទី យ៉ាងសកម្ម មានយុទ្ធសាស្រ្ត និងផែនការគ្រប់ជ្រុងជ្រោយ មានទិសដៅឆ្ពោះទៅរកកងកម្លាំងសន្តិសុខ មន្រ្តីសាធារណៈ និងសាធារណជនទូទៅ ដែលភ្ជាប់ជាមួយនូវស្មារតី និងខ្លឹមសារនៃសង្រ្គាម-ចិត្តសាស្រ្តជា មួយការធ្វើឱ្យមានចំណាប់អារម្មណ៍ខ្ពស់ ចំពោះ ប្រជាជាតិ របស់គេ រកកលធ្លាក់ទៅក្នុងការបះបោរ កុប្បកម្ម មហាជននេះ។ នៅក្នុងករណីនេះ គេតែងតែឃើញវត្តមាននៃភ្នាក់ងារអន្តរជាតិ ទាំងនោះ តាមរយៈការផ្ដល់ ថវិកា ហ្វឹកហ្វឺន និងប្រឹក្សាយោបល់ បំប៉នសមត្ថភាពយុវជនក្នុងការងារដឹកនាំចលនា និងបានលើកទឹក ចិត្តឱ្យ មានការផ្លាស់ប្ដូរ ប្រកបដោយ«អហិង្សា»។ យុទ្ធសាស្រ្តទាំងអស់នោះ គឺស្វែងរកមធ្យោបាយ ដែលធ្វើឱ្យ ពិការភាព និងបាត់បង់សណ្ដាប់ធ្នាប់នៃសសរស្ដម្ភទល់ទ្រអំណាចរដ្ឋ បង្កើតភាពអសកម្មដល់កម្លាំងការពារ សន្តិសុខ ជាមួយនឹងការបង្កើតសតិ អារម្មណ៍សាធារណជន ដែលគេពិតប្រាកដ ស្ថិតនៅក្នុងបរិយាកាសវឹកវរ ច្របូកច្របល់ និងអស្ថេរភាព។
ការផ្តួលរំលំរបបដឹកនាំនៃរដ្ឋដទៃ គឺធ្វើឡើងតាមរយៈការបង្កើតចលនានយោបាយប្រឆាំង នឹងរបបដឹកនាំនោះ ពីខាងក្នុង ដោយប្រើដៃប្រជាជន និងអ្នកនយោបាយនៅក្នុងរដ្ឋនោះ ដើម្បីចៀសវាងការប្រើកម្លាំងយោធា ដែលនឹងទទួលរងការចោទប្រកាន់ថា ជាអំពើឈ្លានពានរដ្ឋអធិបតេយ្យបរទេស។ ដើម្បីអនុវត្តនយោបាយនេះ អាមេរិកត្រូវចាប់ផ្តើមជាមួយការបញ្ចូលភ្នាក់ងាររបស់ខ្លួន គឺអង្គការសង្គមស៊ីវិល ដែលផ្តល់លុយដោយអាមេរិក ដើម្បីធ្វើសកម្មភាពដោយលាក់មុខប្រឆាំងរបបដឹកនាំនៃរដ្ឋនោះ ក្រោមលេសប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ពិសេសតាមរយៈសកម្មភាពញុះញង់ បន្តិចម្តងៗឱ្យប្រជាជននៃរដ្ឋនោះចេះ និងក្លាហាន ដើម្បីងើបឡើង តស៊ូប្រឆាំងដោយផ្ទាល់នឹងរបបដឹកនាំនោះ ដែលគេនាំគ្នាហៅថា «បដិវត្តពណ៌»។
អ្នកណាដែលមិនរណបនឹងមហាអំណាចលើលោកនេះ អាមេរិកត្រូវតែរកមធ្យោបាយបំផ្លាញ បើមិនដាក់ ទណ្ឌកម្មក៏កម្ទេចដែរ! បើអាមេរិកស្រឡាញ់ប្រទេសកម្ពុជា និងជាបិតាប្រជាធិបតេយ្យគោរពសិទ្ធិមនុស្ស មិនមែនអាមេរិកដែលបងធំពិភពលោក មកទម្លាក់គ្រាប់បែក និងគ្រាប់បែកគីមីសម្លាប់ ពលរដ្ឋស្លូតត្រង់ កម្ពុជាស្លាប់ជាង ៥០ ម៉ឺននាក់នោះទេ គួរណាស់អាមេរិក ដែលជាប្រទេស ពោរពេញដោយ ការគោរពសិទ្ធិ មនុស្ស ត្រូវក្លាហានចេញមុខ ទទួលខុសត្រូវចំពោះប្រវត្តិសាស្រ្តរបស់ខ្លួន ដែលបានបំផ្លិចបំផ្លាញ កម្ពុជាស្ទើរ ខ្ទេចខ្ទីពេញផ្ទៃប្រទេស។
ឥឡូវនេះ ផែនការជាប្រព័ន្ធនៃការធ្វើបដិវត្តន៍ពណ៌ត្រូវបានបែកធ្លាយ ហើយកន្ទុយអ្នកដែលផ្តួចផ្តើម គាំទ្រ ព្រមទាំងអ្នកអនុវត្តផែនការក៏បានលេចចេញមកដែរ។ តើហេតុអ្វីបានជាជនទាំងនេះ នៅតែចិញ្ចឹមចិត្ត បន្តព្យាបាទប្រទេសដែលខ្លួនដក់ការសង្ស័យថា មិនស្ថិតនៅចំណុះខ្លួន? តើការប្រកាសរបស់ ប្រធានាធិបតីសហរដ្ឋអាមេរិកថា អាមេរិកនឹងឈប់អនុវត្តនយោ បាយប្តូររបប ចំពោះប្រទេសណាដែលខ្លួនមិនពេញចិត្ត ទៀតហើយនោះមានន័យ ដែរឬ ទេ? ប៉ុន្តែកម្ពុជាគឺជារដ្ឋអធិបតេយ្យមួយ ស្មើសិទ្ធិ និងស្មើភាពគ្នាជាមួយប្រទេសដទៃទោះប្រទេសនោះធំក្តី តូចក្តី។ ដូច្នេះវាជាការដល់ពេលវេលាហើយ ដែលអាជ្ញាធររាជរដ្ឋាភិបាលត្រូវចាត់វិធានការតាមច្បាប់ទៅលើអង្គការ សមាគម ឬក្រុមណាមួយដែលធ្វើការ ងារមិនមានច្បាប់អនុញ្ញាត ហើយកម្ពុជាក៏មិនអនុញ្ញាតឱ្យកើតមានបដិវត្តន៍ពណ៌ដែរ ហើយក្នុងតម្លៃណាក៏ដោយ កម្ពុជាត្រូវតែការពារសន្តិភាព និងការអភិវឌ្ឍឱ្យបាន៕
ដោយ៖ ចៅចាក់ស្មុក
ព្រឹកថ្ងៃនេះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយ កីឡាជនពិការ នៅវិមានសន្តិភាព
នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញបំពាក់មេដាយ និងជូនរង្វាន់ដល់កីឡាករជ័យលាភី ក្នុងការប្រកួតកីឡាប៉ារ៉ាឡាំពិកយុវជនជនពិការរដូវក្ដៅ នៅសាធារណៈរដ្ឋកូរ៉េ និងការសំណេះសំណាលជាមួយជាមួយប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជា ទៅចូលរួលរួមប្រកួតកីឡាជនពិការអាស៊ាន លើកទី៩ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី, ពិធីនេះធ្វើឡើងនៅវិមានសន្តិភាព។
សូមបញ្ជាក់ថា នាថ្មីៗនេះកីឡាករជនពិការកម្ពុជាចំនួន៣រូប បានទៅចូលរួមការប្រកួតក្នុងព្រឹត្តិការណ៍ជើងឯកយុវជនអាស៊ី នៅប្រទេសកូរ៉េ។ ក្នុងនោះមាន២នាក់ ទទួលបានមេដាយមាសនិងសំរិទ្ធ។ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ លោក ហ៊ុន សែន បានជំរុញលើកកម្ពស់លើជនពិការ និងវិស័យកីឡាឱ្យមានការរីកចំរើនជាបន្តបន្ទាប់៕

សូមបញ្ជាក់ថា នាថ្មីៗនេះកីឡាករជនពិការកម្ពុជាចំនួន៣រូប បានទៅចូលរួមការប្រកួតក្នុងព្រឹត្តិការណ៍ជើងឯកយុវជនអាស៊ី នៅប្រទេសកូរ៉េ។ ក្នុងនោះមាន២នាក់ ទទួលបានមេដាយមាសនិងសំរិទ្ធ។ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ លោក ហ៊ុន សែន បានជំរុញលើកកម្ពស់លើជនពិការ និងវិស័យកីឡាឱ្យមានការរីកចំរើនជាបន្តបន្ទាប់៕

Subscribe to:
Posts (Atom)