ក្រសួងបរិស្ថាន នៅល្ងាចថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧នេះ បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ដោយ ច្រានចោលការលើកឡើងពីការធ្លាក់ចុះអត្រាបាត់បង់គម្របព្រៃឈើនៅកម្ពុជា ដោយចាត់ទុកការ លើកឡើង ទាំងនេះ ពីសំណាក់អង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្ដរជាតិ កំពុងតែបំភ្លៃ បំផ្លើស និងបំភ័ន្ដមតិសាធារណៈ អំពីស្ថានភាពធនធានធម្មជាតិ នៅកម្ពុជា។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថាន ដែលទទួលបាននៅល្ងាចថ្ងៃនេះ បានលើកឡើងនូវការសោក ស្ដាយយ៉ាងខ្លាំង ចំពោះការផ្សព្វផ្សាយព័ត៌មានមួយចំនួន ដែលបំប៉ោងទិន្នន័យនៃបទល្មើសព្រៃឈើ និងការ នាំចេញឈើទៅក្រៅប្រទេស ដែលមានលក្ខណៈញុះញង់ និងមានចេតនាមួលបង្កាច់រាជរដ្ឋាភិបាល និងទាត់ ចោលកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា លើកការការពារ និងអភិរក្សធនធានធម្មជាតិ។
ក្រសួងបរិស្ថានបានគូសបញ្ជាក់ថា «បទល្មើសព្រៃឈើទ្រង់ទ្រាយធំលែងកើតមានទៀតហើយ នៅក្នុងប្រទេសកម្ពុជា ហើយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនានា កំពុងបន្ដទប់ស្កាត់ និងលុបបំបាត់បទល្មើសព្រៃឈើទ្រង់ទ្រាយមធ្យម ទ្រង់ទ្រាយតូច ការពង្រឹងកិច្ចការពារ និងគ្រប់គ្រង់ធនធានធម្មជាតិ ឱ្យបានកាន់តែមានប្រសិទ្ធភាពថែមមួយកម្រិតទៀត»។
No comments:
Post a Comment