* សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការអន្តរក្រសួងក្រសួងទេសចរណ៍ក្រសួងស្ថាប័នពាក់ព័ន្ធរដ្ឋបាលខេត្តបាត់ដំបង និងវិស័យឯកជនដែលបានរួមសហការគ្នាយ៉ាងសកម្មរៀបចំពិធីបុណ្យដ៏មានសារៈសំខាន់នេះ។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ការរៀបចំឲ្យមានបុណ្យទន្លេជារៀងរាល់ឆ្នាំ គឺជាការបង្ហាញអំពីសករាជនុពលទេសចរណ៍តាមដងទន្លេកម្ពុជា ជាពិសេសខេត្តបាត់ដំបង ដែលស្ថិតនៅប៉ែកពាយ័ព្យ និងចំកណ្ដាលនៃបណ្ដាខេត្តសំខាន់ៗនៃប្រទេសកម្ពុជា ហើយក៏ជាខេត្តដែលសំបូរបេតិកភណ្ឌវប្បធម៌ និងតំបន់ទេសចរណ៍ធម្មជាតិរមណីយដ្ឋានទេសចរណ៍ធម្មជាតិវប្បធម៌ប្រវត្តិសាស្ត្រ និងកសិទេសចរណ៍សំណង់ស្ថាបត្យកម្មដ៏ប្រណីតជាច្រើនកន្លែង ដែលបន្សល់ទុកដោយអាណានិគមបារាំងនិងកំពុងទាក់ទាញភ្ញៀវចម្រុះជាតិសាសន៍បានមកកម្សាន្តនិងសិក្សាស្វែងយល់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្នវិស័យទេសចរណ៍កម្ពុជាកំពុងមានការរីកចម្រើនគួរឲ្យកត់សម្គាល់ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ធ្វើឲ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ប្រកបដោយភាពទាក់ទាញដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅក្នុងឆ្នាំ២០១៩ ចំនួនភ្ញៀវទេសចរអន្តរជាតិមកកម្ពុជាមានប្រមាណ ៦លាន ៦សែននាក់ កើនឡើងបីដងធៀបនឹង១០ឆ្នាំមុន ដែលមានចំនួនប្រមាណ២ លាន ១សែន៦ម៉ឺន នាក់ប៉ុណ្ណោះ។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ការរីករាលដាលនៃជំងឺ Covid-19 បានបង្កឲ្យមានផលប៉ះពាល់លើវិស័យសេដ្ឋកិច្ចជាសកល និងវិស័យទ្រទ្រង់សំខាន់ៗដូចជា វិស័យសេវាកម្ម ដែលក្នុងនោះមានវិស័យទេសចរណ៍ផងងដែរ។ នៅដើមឆ្នាំ២០២០ នេះ ភ្ញៀវទេសចរអន្តរជាតិមកកម្ពុជា បានធ្លាក់ចុះ ៣០,៥ភាគរយ ក្នុងនោះភ្ញៀវទេសចរចិនបានធ្លាក់ចុះក្នុងរង្វង់ ៤០ភាគរយ ធៀបនឹងរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០១៩
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា វិស័យទេសចរណ៍ គឺជាមាសបៃតងនិងជាសសរស្ដម្ភនៃខឿនសេដ្ឋកិច្ចជាតិ។ ចំណូលដុលពីទេសចរណ៍អន្តរជាតិឆ្នាំ ២០១៩ មានចំនួន ៤៩១៩លានដុល្លារអាមេរិក ឬស្មើនឹងជិត ១៣ភាគរយ នៃផសស។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា បើគិតជាតម្លៃបន្ថែមវិញវិស័យទេសចរណ៍ចូលរួមចំណែកប្រមាណ ៤.៤ភាគរយនៃផ.សក្នុងឆ្នាំ២០១៩ ហើយក៏ជាអនុវិស័យធំជាងគេទី៤ នៅក្នុងវិស័យសេវាកម្មបន្ទាប់ពីអនុវិស័យពាណិជ្ជកម្មដឹកជញ្ជូន និងទូរគមនាគមន៍ និងអចលនទ្រព្យ។ វិស័យទេសចរណ៍បានបង្កើតមុខរបរ និងការងារទេសចរណ៍ដោយផ្ទាល់ប្រមាណជាង ៦៣ម៉ឺននាក់ នឹងការងារដោយប្រយោលរាប់សិបម៉ឺននាក់បន្ថែមទៀត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅដើមឆ្នាំ២០២០នេះ ភ្ញៀវទេសចរអន្តរជាតិមកកម្ពុជាបានធ្លាក់ចុះប្រមាណ ៣០,៥% ក្នុងនោះភ្ញៀវទេសចរចិនបានធ្លាក់ចុះក្នុងរង្វង់ ៤០ភាគរយធៀបនឹងរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០១៩។
* សម្តេចតេជោ បានថ្លែងថា យោងតាមទិន្នន័យនេះបើធៀបជាមួយនឹងគោលដៅទេសចរណ៍ក្នុងតំបន់ប្រទេសជិតខាងកម្ពុជា អត្រានៃការធ្លាក់ចុះចំនួនភ្ញៀវទេសចរអន្តរជាតិមកកម្ពុជាគឺនៅមានកម្រិតស្រាលនៅឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីជួយសម្រួលនូវបញ្ហាលំបាករបស់អាជីវករវិនិយោគិននិងក្មួយៗជាកម្មករនិយោជិត នៅក្នុងវិស័យទេសចរណ៍ដែលបណ្ដាលមកពីជម្ងឺរាតត្បាតសកល ក្នុងនាមរាជរដ្ឋាភិបាលខ្ញុំបានដាក់ចេញនូវវិធានការរយៈពេលខ្លីមួយចំនួនដូចជាការលើកលែងពន្ធ ការជំរុញនូវសកម្មភាពទេសចរក្នុងស្រុក ទៅកាន់ខេត្តសៀមរាប ការធ្វើដំណើររួមគ្នាតាមផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាសជាពិសេសជាមួយប្រទេសជិតខាង (ដូចជាបាងកក-សៀមរាប និងហូជីមិញ-សៀមរាប) ការរៀបចំសកម្មភាព និងព្រឹត្តិការណ៍ទាក់ទាញ ការពន្យារយៈពេលសម្រាប់សំបុត្រចូលទស្សនាអង្គរ ការរៀបចំវគ្គបណ្ដុះបណ្ដាលជូនដល់ក្មួយៗកម្មករនិយោជិត ដែលបានបាត់បង់ការងារ និងវិធានការមួយចំនួនទៀតដើម្បីកាត់បន្ថយ ផលប៉ះពាល់លើអាជីវកម្មសណ្ឋាគារ និងផ្ទះសំណាក់ សំដៅរក្សាលំនឹង និងអាជីវកម្មនិងជួយដល់ក្មួយៗកម្មករនិយោជិត ដែលបាត់បង់ការងារឲ្យទទួលបាន ការបណ្ដុះបណ្ដាលជាមួយប្រាក់បំណាច់សមរម្យ។
* សម្តេចតេជោ បានថ្លែងថា វិធានការដែលត្រូវបានដាក់ចេញនាពេលនេះគឺជាកញ្ចប់វិធានការ រយៈពេលខ្លីជុំទីមួយប៉ុណ្ណោះ ហើយសម្តេចនឹងបន្តដាក់ចេញនូវវិធានការកែទម្រង់ជាកញ្ចប់ថ្មីមួយទៀត នៅក្នុងវេទិការាជរដ្ឋាភិបាលនិងផ្នែកឯកជនដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១ ខែមេសាឆ្នាំ ២០២០នេះ។
* សម្តេចតេជោ ហ៊ុន សែន ប្រាប់ឱ្យថែរក្សាដីព្រលានយន្តហោះនៅក្នុងខេត្តបាត់ដំបង ដែលថ្ងៃមុខនឹងត្រូវធ្វើព្រលានយន្តហោះ ដើម្បីបម្រើសេចក្តីត្រូវការអភិវឌ្ឍ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រលានយន្តហោះនេះ បើមិនអាចធ្វើជាព្រលានអន្តរជាតិ ក៏អាចប្រើសម្រាប់ហោះហើរនៅក្នុងស្រុក។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជំងឺកូវីត១៩ អាចធ្វើឱ្យខេត្តបាត់ដំបងប៉ះពាល់តិចតួចលើវិស័យទេសចរណ៍ តែមិនប៉ះពាល់វិស័យកសិកម្ម និងឧស្សាហកម្មនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បង្ហាញឆន្ទៈក្នុងការសាងសង់ផ្លូវមួយខ្សែតភ្ជាប់ពីខេត្តបាត់ដំបង ទៅខេត្តសៀមរាប។
* សម្តេចតេជោ អំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គិត្រឹមម៉ោង២ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ មានប្រទេសចំនួន ១៤៦ប្រទេស និងដែនដី ព្រមទាំងនាវាព្រីនដាយមិនផងដែរ បានរងការវាយប្រហារដោយជំងឺកូវីត១៩។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទឹកដីចិន មិនមែនជាដែននៃការផ្ទុះជំងឺកូវីត១៩ទៀតនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន អបអរសាទរជាមួយរដ្ឋាភិបាលចិន ដែលយកជ័យជម្នះលើជំងឺកូវីត១៩ និងឈានទៅជួយប្រទេសដទៃ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មកដល់ពេលនេះមានពលរដ្ឋខ្មែរតែម្នាក់គត់ កើតជំងឺកូវីត១៩។ តែបានរកឃើញជនជាតិបរទេសរហូតដល់ទៅ៧នាក់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាបានធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូទាំងអស់ ជាពិសេសអង្គការសុខភាពពិភពលោក។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលគ្មានហេតុផលទៅលាក់បាំងករណីកើតជំងឺកូវីតនោះឡើយ។ ផ្ទុយទៅវិញរាជរដ្ឋាភិបាលមានតែអំពាវនាវឱ្យពលរដ្ឋបង្ហាញមុខបើមានករណីសង្ស័យលើជំងឺកូវីត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសកម្ពុជាក្រ តែបេះដូងមិនក្រនោះឡើយ
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងសុំការយោគយល់ពីបណ្តាស្ថានទូតមួយចំនួន ចំពោះការបដិសេធមិនឱ្យយកអ្នកដំណើរលើនាវាចត នៅកំពង់ចាម មកស្នាក់នៅតាមសណ្ឋាគារលំដាប់ផ្កាយនៅរាជធានីភ្នំពេញ។
* សម្តេចតេជោ ហ៊ុន សែន បានពន្យល់ថា អ្នកដំណើរលើនាវានៅកំពង់ចាម គឺខុសគ្នានឹងអ្នកដំណើរលើនាវា Westerdam ព្រោះអ្នកលើនាវានេះមិនមានជំងឺកូវីតនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានមន្ត្រីទូតមួយបានព្រមានអភិបាលខេត្តកំពង់ចាមថាអ្នកលើនាវាអាចធ្វើបាតុកម្មប្រឆាំងការមិនឱ្យគេទៅដេកនៅសណ្ឋាគារ។
* សម្តេចតេជោ ហ៊ុន សែន ផ្ញើសារថា ចង់ធ្វើអីក៏ធ្វើទៅ តែទឹកដីនេះគឺទឹកដីកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា សម្តេចមិនអាចជ្រើសយកតាមជម្រើស ពលរដ្ឋទូតប្រទេសនោះ ត្រឹមពីរបីនាក់ ហើយបោះបង់ចោលពលរដ្ឋកម្ពុជាប្រមាណ១៦លាននាក់នោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន ឆ្លើយតបថា ក្រុមមនុស្សឌឺដងរឿងហាមមិនឱ្យពលរដ្ឋប្រទេសបារាំង អេស្បាញ អាល្លឺម៉ង់ អ៉ីតាលី និងអាមេរិកចូលកម្ពុជាថា ជាមនុស្សគ្មានឈាមជ័រជាខ្មែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការហាមមិនឱ្យប្រទេសទាំង៥នេះចូលមកប្រទេសកម្ពុជា ព្រោះប្រទេសទាំងនេះកំពុងដាក់ប្រទេស និងតំបន់ខ្លះក្នុងភាពអាសន្ន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពិភពលោកនាពេលបច្ចុប្បន្នពោរពេញដោយភាពរើសអើង។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបិទឱ្យប្រទេសចំនួន៥នេះចូលមកកម្ពុជាមិនមែនជាការរើសអើងនោះទេ គ្រាន់តែជាវិធានការការពារជំងឺកូវីតប៉ុណ្ណោះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាអាចពិចារណាដាក់ប្រទេសអ៉ីរ៉ង់ ជាប្រទេសហាមចូលកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន អំពាវនាវជាថ្មីម្តងទៀត ដល់ប្រជាពលរដ្ឋចូលរួមទប់ស្កាត់ការឆ្លងជំងឺកូវីត១៩។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វប្បធម៌ប្រទេសកាន់ព្រះពុទ្ធសាសនា កំពុងយកទៅប្រើដោយប្រទេសកាន់គ្រីស្តសាសនា។
* សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យគ្រប់ស្ថានីយទូរទស្សន៍ចាក់ផ្សាយវីដេអូអប់រំពីការឆ្លងជំងឺកូវីត១៩។
* សម្តេចតេជោ ហ៊ុន សែន បានបង្ហាញក្តីរីករាយដោយឃើញពលរដ្ឋប្រើប្រាស់ក្រមាការពារសុខភាព។
* សម្តេចតេជោ ហ៊ុន សែន បន្តបំផុសប្រជាពលរដ្ឋខ្មែរប្រើក្រមាខ្មែរ ដើម្បីថែសុខភាព
* សម្តេចតេជោ ហ៊ុន សែន បានសួរទៅក្រុមអ្នកចោទរាជរដ្ឋាភិបាលថាលាក់បាំងករណីជំងឺកូវីត១៩ ហ៊ានស្បថដែរទេ?
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជំងឺកូវីត១៩ បានទៅដល់កាំជណ្តើររបស់ក្រុមមនុស្សបំភ្លៃរឿងជំងឺកូវីតនៅក្រៅប្រទេសហើយ។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថានៅវេលាម៉ោង ១៩៖០៩នាទីយប់ថ្ងៃដដែល,៕