Monday, July 31, 2017
រុស្ស៊ីរង់ចាំរយៈពេលបីឆ្នាំហើយ ដើម្បីរកយុទ្ធសាស្រ្តបំបែកប្រទេសលោកខាងលិច
ចាប់តាំងពីការភ្ជាប់យកតំបន់ Crimea ជារបស់ខ្លួនកាលពីខែមីនា ឆ្នាំ២០១៤ និងការជាប់ពាក់ព័ន្ធជាបន្តបន្ទាប់របស់រុស្ស៊ីក្នុងជម្លោះនៅប្រទេសអ៊ុយក្រែនភាគខាងកើត ប្រទេសមហាអំណាចមួយចំនួនដែលដឹកនាំដោយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបមានភាពរឹងមាំគួរឱ្យកត់សម្គាល់ក្នុងការរក្សានូវការសាមគ្កីគ្នាជាធ្លុងមួយ នៅពេលដែលវាមានការលំបាកក្នុងការដោះស្រាយផ្នែកធុរកិច្ចជាមួយនឹងរុស្ស៊ីនោះ។
នេះគ្មានអ្វីដែលគួរឱ្យកត់សម្គាល់ច្រើនជាងការប្រើប្រាស់របស់មជ្ឈឹមលោក ដើម្បីដាក់ទណ្ឌកម្មសេដ្ឋកិច្ចធ្វើជាឧបករណ៍ដ៏សំខាន់ក្នុងការដាក់សម្ពាធលើរុស្ស៊ី ដើម្បីឱ្យផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួនដែលពាក់ព័ន្ធនឹងអ៊ុយក្រែន។
ការដាក់ទណ្ឌកម្មនេះ បានចូលជាធរមានបន្តិចម្តងៗដោយកំណត់គោលដៅលើវិស័យយុទ្ធសាស្រ្តមួយចំនួននៃសេដ្ឋកិច្ចរបស់រុស្ស៊ី រាប់បញ្ចូលទាំងផ្នែកថាមពល ការការពារ និងហិរញ្ញវត្ថុ។ ប៉ុន្តែវាក៏បានធ្វើឱ្យប៉ះពាល់ដល់ស្ថាប័នរបស់រុស្ស៊ីមួយចំនួន ហើយក្រុមហ៊ុនលោកខាងលិចក៏រងផលប៉ះពាល់ផងដែរ។
ការផលិតរបស់អាមេរិក និងសហភាពអឺរ៉ុប និងក្រុមហ៊ុនថាមពលធំៗបានបាត់បង់ប្រាក់ជាច្រើន។ ការលក់នាវាចម្បាំងរបស់បារាំង និងម៉ាស៊ីនរបស់អាល្លឺម៉ង់ត្រូវបានផ្អាក។ ការវិនិយោគទុនដែលមានទឹកប្រាក់រាប់ប៊ីលានដុល្លារអាមេរិកដោយក្រុមហ៊ុនថាមពលធំៗ ដូចជាក្រុមហ៊ុន ExxonMobil ក្រុមហ៊ុន Total និងក្រុមហ៊ុន Shell ក៏ត្រូវបានផ្អាកផងដែរ។ ការធ្វើធុរកិច្ចនៅក្នុងបណ្តាប្រទេសដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាយូរមកហើយជាមួយនឹងរុស្ស៊ី ដូចជាប្រទេសហុងគ្រី និងប៊ុលហ្គារី ក៏ទទួលរងផលប៉ះពាល់យ៉ាងខ្លាំងផងដែរ។
ប៉ុន្តែតម្លៃសេដ្ឋកិច្ចគួរឱ្យពិចារណាដែលបានចំណាយដោយក្រុមហ៊ុនប្រទេសលោកខាងលិចនោះ គឺបានធ្វើឱ្យមានការរួបរួមគ្នាផ្នែកនយោបាយក្នុងការដាក់ទណ្ឌកម្មដែលបានធ្វើឡើងរហូតដកដល់សព្វថ្ងៃនេះ ដែលទាំងអស់នេះបានធ្វើឱ្យមានចាប់អារម្មណ៍កាន់តែខ្លាំងឡើង។ ទោះបីជាមានផលលំបាកផ្នែកសេដ្ឋកិច្ចក៏ដោយ ក៏ប៉ុន្តែការទទួលផលផ្នែកនយោបាយដែលកើតចេញពីការរក្សានូវការសាមគ្គីគ្នាជាធ្លុងមួយ គឺត្រូវបានគេចាត់ទុកថា មានសារៈសំខាន់ខ្លាំងណាស់។ ចំណុចស្នូលចំពោះការរួបរួមគ្នានេះ គឺបង្ហាញឱ្យឃើញនូវកិច្ចខិតខំប្រឹងប្រែងដ៏ច្បាស់ក្រឡែតរវាងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងសហភាពអឺរ៉ុប។ ក៏ប៉ុន្តែការរួបរួមនេះអាចនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ។
ទណ្ឌកម្មដែលបានស្នើឡើង គឺពួកគេបានបង្កប់នូវគោលបំណងយ៉ាងពិតប្រាកដផងដែរ ដូចជានៅក្នុងសេចក្តីព្រាងច្បាប់ដដែលនោះ អ្នកតាក់តែងច្បាប់របស់អាមេរិកមានបំណងធ្វើឱ្យមានឥទ្ធិពលក្នុងការបញ្ជូនអាវុធទៅកាន់ប្រទេសស៊ីរី ការលក់ថាមពលរបស់រុស្ស៊ី និងរបៀបក្នុងការធ្វើឯកជនភាវូបនីយកម្មនៃសហគ្រាសរដ្ឋដែលគ្រប់គ្រងដោយរដ្ឋាភិបាលរុស្ស៊ី។
ជាឧទាហរណ៍ បំណងប្រាថ្នាពិតប្រាកដនោះ គឺដើម្បីកំណត់គោលដៅបំពង់បង្ហូរឧស្ម័ន Nord Stream 2 ដែលត្រូវបានមន្រ្តីអឺរ៉ុបមួយចំនួនមើលឃើញថា ជាការប៉ុនប៉ងដើម្បីជំនួសឧស្ម័នរបស់រុស្ស៊ីដែលមានតម្លៃថោកជាមួយនឹងឧស្ម័នធម្មជាតិរាវរបស់អាមេរិកដែលមានតម្លៃថ្លៃ៕
ប្រភព: CNN ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧

ម្ចាស់សំណង់ខុសច្បាប់ នៃគម្រោងរៀបចំកន្លែងកម្សាន្ត ក្នុងតំបន់រមណីយដ្ឋានអង្គរ ព្រមរុះរើដោយស្ម័គ្រចិត្ត
ក្រោយទទួលបានសេចក្តីជូនដំណឹង និងការពន្យល់ពីអាជ្ញាធរជាតិអប្សរា និងក្រុមការងាររួចមក ម្ចាស់សំណង់ខុសច្បាប់លើផ្ទៃដីជាង៤ហិកតា ដែលគ្រោងរៀបចំជាកញ្ចុះកម្សាន្តសម្រាប់អ្នកទេសចរ នៅខាងកើតប្រាសាទបាគងប្រហែល៥០០ម៉ែត្រ បានស្ម័គ្រចិត្តរុះរើសំណង់នោះ ដោយខ្លួនឯង។
អ្នកស្រី ភួន មុំ ដែលជាម្ចាស់សំណង់ខាងលើបានឲ្យដឹងថា អ្នកស្រីបានរៀបចំដីទំហំជាង៤ហិកតានេះ ដើម្បីធ្វើជាកន្លែងកម្សាន្ត ដោយជីកបន្ថែមទៅលើត្រពាំងបុរាណដែលមានស្រាប់ សាងសង់កញ្ចុះជុំវិញបានចំនួន១០ ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតកន្លងទៅ។
អ្នកស្រីបានបន្តថា ការសម្រេចសាងសង់នេះ គឺដោយសារអ្នកស្រីឮគេនិយាយតគ្នាថា អាចធ្វើបានក្នុងពេលបោះឆ្នោត ហើយអ្នកស្រីក៏ជឿតាមគេតាមឯងទៅ។ ប៉ុន្តែក្រោយរៀបចំមិនទាន់ចប់សព្វគ្រប់ផង អាជ្ញាធរជាតិអប្សរា ក៏បានចែកលិខិតជូនដំណឹងដើម្បីឲ្យធ្វើការរុះរើដោយស្ម័គ្រចិត្ត បើពុំដូច្នោះទេ ក្រុមការងារនឹងចុះមករុះរើជាមិនខាន ដោយសារសំណង់ទាំងនេះជាសំណង់ខុសច្បាប់ ដែលធ្វើឲ្យប៉ះពាល់ដល់បេតិកភណ្ឌអង្គរ។
អ្នកស្រីបន្ថែមថា ទោះជាមានការសោកស្តាយ តែអ្នកស្រី និងក្រុមគ្រួសារបានស្ម័គ្រចិត្តរុះរើ ដោយខ្លួនឯង ជៀសវាងការខូចខាតកាន់តែច្រើន នៅពេលដែលក្រុមការងារចុះមករុះរើនោះ។ រហូតមកទល់ពេលនេះ គ្រួសារអ្នកស្រីបានរុះរើសំណង់ទាំងអស់រួចរាល់ហើយ។
អ្នកស្រី មុំ បានធ្វើការផ្ដាំផ្ញើដល់ពលរដ្ឋឯទៀតៗ ដែលកំពុងរស់នៅក្នុងតំបន់ត្រូវការពារ មុននឹងសាងសង់សំណង់ផ្សេងៗ ត្រូវដាក់ពាក្យស្នើសុំនៅស្នាក់ការអាជ្ញាធរជាតិអប្សរាជាមុន ដើម្បីឲ្យមានការត្រួតពិនិត្យ និងសម្រេច ចៀសវាងការខូចខាតទ្រព្យសម្បត្តិផ្សេងៗ។ តួយ៉ាង ដូចករណីអ្នកស្រី ដែលត្រូវរុះរើកញ្ចុះអង្គុយតូចធំប្រមាណ១០ និងខាតបង់ថវិកាអស់ជាច្រើន។
គួររំលឹកផងដែរថា មានសំណង់ខុសច្បាប់ជាង ៥០០ហើយ ដែលសង់អំឡុងពេលមុនបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤នេះ ហើយអាជ្ញាធរជាតិអប្សរា បានចេញសេចក្តីជូនដំណឹងអំពីការទុកពេលមួយសប្តាហ៍ សម្រាប់ម្ចាស់សំណង់ខុសច្បាប់ទាំងអស់ រុះរើជាបន្ទាន់ ដើម្បីចៀសវាងពីការខាតបង់ធ្ងន់ធ្ងរ។ បញ្ហានេះដែរ អាជ្ញាធរជាតិអប្សរាក្រោមកិច្ចសហការពីរដ្ឋបាលខេត្តសៀមរាប កំពុងរៀបចំក្រុមការងារដើម្បីបន្តរុះរើសំណង់ខុសច្បាប់ ដែលម្ចាស់សំណង់មិនទាន់បានរុះរើតាមសេចក្តីជូនដំណឹងកន្លងមក៕
គ.ជ.ប បើកវគ្គបណ្ដុះបណ្ដាល ស្តីពីការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៧
លោក គួយ ប៊ុនរឿន អនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងថា គិតមកដល់ ពេលនេះ ប្រជាពលរដ្ឋប្រមាណជាង២លាននាក់ ដែលមិនទាន់ចុះឈ្មោះបោះឆ្នោត រាប់ទាំងអ្នកទើបគ្រប់អាយុ បោះឆ្នោត និងអ្នកគ្រប់អាយុហើយ តែមិនទាន់ចុះឈ្មោះបោះឆ្នោត និងអ្នកផ្លាស់ប្តូរទីលំនៅ។
លោកបានថ្លែងបែបនេះ ក្នុងវគ្គបណ្ដុះបណ្ដាល ដល់មន្រ្តីលេខាធិការដ្ឋានរាជធានី-ខេត្ត (លធ.ខប) តំណាង គណបក្សនយោបាយ និងអង្គការសង្គមស៊ីវិល ស្ដីពីការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះ បោះឆ្នោត ឆ្នាំ២០១៧ នៅវិទ្យាស្ថានជាតិអប់រំ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧។
លោក គួយ ប៊ុនរឿន ថ្លែងយ៉ាងដូច្នេះថា «យើងចុះឈ្មោះបោះឆ្នោតលើកនេះ ចុះតែអ្នកមិនទាន់បានចុះទេ អីចឹងគោលដៅមាន៣៖ មានអ្នកទើបគ្រប់អាយុបោះឆ្នោត អ្នកដែលមានសិទ្ធិហើយ តែមិនទាន់បានចុះឈ្មោះ និងអ្នកផ្លាស់ទីលំនៅ។ យើងប៉ាន់ស្មានលើកមុន អ្នកគ្រប់អាយុនៅសល់ប្រហែល១លាននាក់ អ្នកទើបគ្រប់ អាយុគិតត្រឹមថ្ងៃបោះឆ្នោតប្រហែល៥០ម៉ឺននាក់ ហើយអ្នកដែលផ្លាស់ប្ដូរ ទីលំនៅប្រហែល ៦ម៉ឺននាក់ទៀត អីចឹងយើងគិតទៅប្រហែល ២លាននាក់ជាង ដែលត្រូវធ្វើការចុះឈ្មោះថ្មី»។
លោកបញ្ជាក់ថា ការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ ថ្មីនេះគឺដើម្បីបំពេញបន្ថែមទៅលើបញ្ជីឈ្មោះ បោះឆ្នោតចាស់ ឆ្នាំ២០១៦។ កាលពីឆ្នាំ២០១៦ ប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោតមានប្រមាណ ៩.៦លាននាក់ ប៉ុន្តែប្រជាពលរដ្ឋដែលទៅចុះឈ្មោះបោះឆ្នោត មានតែប្រមាណ ៧.៨លាននាក់ប៉ុណ្ណោះ ស្មើនឹង៨១.៣៨%។
សូមជម្រាបថា ការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ នឹងចាប់ឡើងចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ដើម្បីយកទៅប្រើប្រាស់ នៅពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ នៃរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ។
គ.ជ.ប ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលគ្រប់អាយុបោះឆ្នោត ហើយមិនទាន់ចុះឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រូវត្រៀមខ្លួនទៅចុះ ឈ្មោះបោះឆ្នោតឱ្យបានគ្រប់គ្នា ដើម្បីទទួលបានសិទ្ធិបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៦ ឆ្នាំ២០១៨ខាងមុខ ៕
គណបក្សរឹងមាំ ដឹកនាំប្រទេសបានសុខនិងរីកចម្រើន
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧ បានបញ្ជាក់នៅក្នុងទំព័រហ្វេសប៊ុកថា សុខសន្តិភាពដែលកើតឡើងនៅក្នុងប្រទេសកម្ពុជា ដោយសារការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់នៅក្នុងហ្វេសប៊ុកថា គណបក្សប្រជាជនរឹងមាំ ព្រោះយើងមានប្រមុខដឹកនាំបក្សរឹងមាំ។ ប្រទេសជាតិដែលមានសុខសន្តិភាពរឹងមាំ ព្រោះយើងមាន សម្តេចតេជោ ហ៊ុន សែន ដែលជាប្រមុខដឹកនាំរាជរដ្ឋាភិបាលរឹងមាំ។ យើងទាំងអស់គ្នាគាំទ្រ និងបោះឆ្នោតឱ្យតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ដើម្បីដឹកនាំប្រទេសជាតិឱ្យមានសុខសន្តិភាព និងកាន់តែរីកចម្រើនលឿនទៅមុខ៕

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បើកសិក្ខាសាលាស្តីពីការគ្រប់គ្រង និងការដឹកនាំសាលាដំបូង និងអយ្យការអមសាលាដំបូង
លោក អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧នេះ បានអញ្ជើញជាអធីបតីភាព បើកសិក្ខាសាលាដ៏សំខាន់មួយ ស្តីពីការគ្រប់គ្រង និងការដឹកនាំសាលាដំបូង និងអយ្យការអមសាលាដំបូង នៅសណ្ឋាគារសាន់វេ។
សិក្ខាសាលាដ៏មានសារសំខាន់នេះ មានការចូលរួមពីប្រធានសាលាដំបូងទាំងអស់ ព្រះរាជអាជ្ញាទាំងអស់ និងប្រធានលេខាធិការដ្ឋានរដ្ឋបាលតុលាការទាំងអស់ នៅកម្ពុជា ៕
លោក សុខ ឥសាន រំលឹករឿងប្រម៉ាត់ប្រម៉ង់ចាប់ក្មេងបង្កភាពវឹកវរដល់សង្គម
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ បានរំលឹកឡើងវិញ ពីចេតនារបស់ក្រុមជនមួយក្រុមណាចង់បង្កភាពវឹកវរដល់សង្គម និង ប្រជាជនឱ្យជ្រួលច្របល់ អស្ថិរភាព តាមរយៈការបំផុសព័ត៌មានប្រម៉ាត់ប្រម៉ង់ចាប់ក្មេង។
លោក សុខ ឥសាន បានបញ្ជាក់ថា កាលពីសម័យទសវត្សរ៍ឆ្នាំ ១៩៤០-១៩៥០ មានលេចលឺព័ត៌មាន មានប្រម៉ាត់ប្រម៉ង់ចាប់ក្មេង ថាយកទៅដាក់ ក្រោមសសរគ្រឹះស្ពានធំៗ និងយកទៅវះពោះយកគ្រឿងក្នុងផ្សេងៗ ។ល។ ដែលធ្វេីឱ្យសង្គមមានការព្រួយបារម្ភ និងជ្រួលច្របល់ នៅក្នុងអារម្មណ៍របស់ប្រជាជន រហូតមិនហ៊ានឱ្យកូនចៅទៅសាលារៀនទៀតផង។
លោក សុខ ឥសាន ក៏បានបញ្ជាក់ថា ឥឡូវនេះ មានលេចលឺព័ត៌មាន និងការបំផុសព័ត៌មានអកុសលនេះ ជាបន្តបន្ទាប់ដោយជនមួយចំនួន ដោយប្រេីប្រាស់សិទ្ធិសេរីភាពបញ្ចេញមតិ និងអ្នកឆ្កួតវង្វេងនឹងហ្វេសប៊ុក ដែលចូលចិត្តប្រេីសិទ្ធិរបស់ខ្លួនដោយខ្វះការទទួលខុសត្រូវ ហេីយអាចជាចេតនារបស់ក្រុមជនមួយក្រុមណាចង់បង្កភាពវឹកវរដល់សង្គម និងប្រជាជនឱ្យជ្រួលច្របល់ អស្ថិរភាព ដើម្បីគេយកលេសដាក់កំហុសលេីរាជរដ្ឋាភិបាលថា អសមត្ថភាពគ្រប់គ្រងសង្គម ដែលចង់ឱ្យមានឥទ្ធិពលដល់បរិយាកាសនយោបាយ ដេីម្បីគេមានលេសបន្ទាបបន្ថោកការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា ។
តាមការស្រាវជ្រាវរបស់សមត្ថកិច្ច មិនទាន់រកឃេីញករណីចាប់ក្មេងវះយកគ្រឿងក្នុង ដូចការផ្សព្វផ្សាយតៗគ្នានោះឡេីយ។ សមត្ថកិច្ចដាក់ការសង្ស័យលេីក្រុមជនទុច្ចរិតណាមួយ មានផែនការបំផុសសង្គ្រាមចិត្តសាស្ត្រធ្វេីឱ្យច្របូកច្របល់សង្គម ធ្វេីឱ្យអស្ថិរភាពនយោបាយ ដែលសមត្ថកិច្ចបាន និងកំពុងសេីុបអង្កេតយ៉ាងសកម្មដេីម្បីវែកមុខឱ្យឃេីញស-ខ្មៅ។
លោក សុខ ឥសាន ក៏បានសំណូមពរគ្រប់មជ្ឈដ្ឋានក្នុងសង្គមចូលរួមព្រមៗគ្នា ជាមួយសមត្ថកិច្ចក្នុងការផ្តល់ព័ត៌មាន ឱ្យក្លាយជាសំណាញ់ប្រទាក់ក្រឡាទប់ស្កាត់ និងបង្ក្រាបរាល់ឧបាយកលរបស់ពួកជនទុច្ចរិត និងមជ្ឈដ្ឋានប្រឆាំង កុំឱ្យវាមានឱកាសបំផ្លិចបំផ្លាញសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជនយេីងបាន៕

គ.ជ.ប បើកវគ្គបណ្ដុះបណ្ដាលស្ដីពីការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ដល់មន្ត្រីពាក់ព័ន្ធ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧នេះ បានបើកវគ្គបណ្ដុះបណ្ដាលដល់មន្ត្រីលេខាធិការដ្ឋានរាជធានី-ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) តំណាងគណបក្សនយោបាយ និងអង្គការមិនមែនរដ្ឋាភិបាល ស្ដីពីការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ ក្រោមវត្តមានលោក គួយ ប៊ុនរឿន អនុប្រធាន គ.ជ.ប។
វគ្គបណ្ដុះបណ្ដាលនេះ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧ នៅវិទ្យាស្ថានជាតិអប់រំ។
នៅរសៀលថ្ងៃទី០២ ខែសីហា ពិធីបិទវគ្គបណ្ដុះបណ្ដាលនេះ នឹងធ្វើឡើងក្រោមវត្តមានលោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប។
សូមជម្រាបថា យុទ្ធនាការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ នឹងចាប់ឡើងចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ដើម្បីយកទៅប្រើប្រាស់នៅពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ៕
អគ្គស្នងការដ្ឋាននគរបាលជាតិ រៀបចំកិច្ចប្រជុំបូកសរុប ដកស្រង់បទពិសោធបឋម ការអនុវត្តការងារនគរបាល និងសហគមន៍នៃខេត្តគោលដៅ៣
នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧នេះ បានដឹកនាំកិច្ចប្រជុំបូកសរុប ដកស្រង់បទពិសោធបឋម ការអនុវត្តការងារនគរបាល និងសហគមន៍ នៅខេត្តបាត់ដំបង ខេត្តក្រចេះ និងខេត្តព្រៃវែង ដែលរៀបចំឡើងនៅរាជធានីភ្នំពេញ។
ក្នុងកិច្ចប្រជុំនេះ ក៏មានការចូលរួមពីថ្នាក់ដឹកនគរបាលដែលពាក់ព័ន្ធជាច្រើនរូបទៀតផងដែរកិច្ចប្រជុំនេះ ធ្វើឡើង ដើម្បីស្រង់យកបទពិសោធន៍ល្អៗ ពីការអនុវត្តសកម្មភាពជាក់ស្ដែង របស់នគរបាលនៃខេត្តគោល ដៅទាំង៣គឺ ខេត្តបាត់ដំបង ខេត្តក្រចេះ និងខេត្តព្រៃវែង ដែលបានអនុវត្តការងារ នគរបាល និងសហគមន៍ ក្នុងរយៈពេលកន្លងមក និងស្ដាប់ការចូលរួមមតិយោបល់របស់នគរបាលពីរាជធានី និងខេត្តផ្សេងៗ។
មួយវិញទៀត បន្ដផ្សព្វផ្សាយណែនាំ និងចង្អុលបង្ហាញអំពីទិសដៅនៃផែនការសកម្មភាពការងារនគរបាល និងសហគមន៍ នៅពេលខាងមុខ ក្នុងការត្រៀមអនុវត្តន៍ការងារនគរបាល និងសហគមន៍នៅទូទាំង ១៦៤៦ឃុំសង្កាត់ នៃរាជធានីខេត្តទាំង២៥ ៕
ឧទ្យានុរក្សនៃក្រសួងបរិស្ថានគឺជាឆ្មាំជួរមុខក្នុងការការពារធនធានធម្មជាតិព្រៃឈើ និងជីវៈចម្រុះ
ឧទ្យានុរក្សនៃក្រសួងបរិស្ថានគឺជាឆ្មាំជួរមុខក្នុងការការពារធនធានធម្មជាតិព្រៃឈើ និងជីវៈចម្រុះដែលកម្ពុជាមាន។ រហូតមកទល់ពេលនេះឧទ្យានុរក្សជាង ១២០០នាក់បាននិងកំពុងបំពេញតួនាទីការពារ និងអភិរក្សរបស់ខ្លួន នៅតាមតំបន់ការពារធម្មជាតិនានាក្នុងប្រទេសកម្ពុជាដោយមិនខ្លាចនឿយហត់ និងលះបង់អាយុជីវិតដើម្បីការ ពារធនធានធម្មជាតិកម្ពុជាដោយសេចក្តីស្រឡាញ់ពេញចិត្ត ទោះបីជាមានឧបសគ្គច្រើនយ៉ាងណាក៏ដោយ។
មន្ត្រីបរិស្ថាន និងឧទ្យានុរក្សដែលបានលះបង់កម្លាំងកាយកម្លាំងចិត្តក្នុងការការពារធនធានព្រៃឈើ និងអភិរក្សជីវៈចម្រុះនៅក្នុងតំបន់ដែនជម្រកសត្វព្រៃព្រះរកានៅតែបន្តជម្នះនូវរាល់បញ្ហាទាំងឡាយដើម្បីការពារដែនជម្រកសត្វព្រៃនេះឱ្យបានគង់វង្សនិងទប់ស្កាត់រាល់បទល្មើសទាំងឡាយក្នុងតំបន់នេះ។ នេះគឺជាការលើកឡើងរបស់លោក អ៊ា សុខា ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ បន្ទាប់ពីមានការតដៃរបស់ជនល្មើសជាច្រើននាក់មកលើកម្លាំងឧទ្យានុរក្សការពារដែនជម្រកសត្វព្រៃព្រះរកា កាលពីយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០១៧កន្លងទៅនៅចំណុចភូមិពោធិ៍ ឃុំពោធិ៍ ស្រុកត្បែងមានជយ័ ខេត្តព្រះវិហារ និងបានវាយដំមកលើមន្ត្រីបរិស្ថាន ហើយបានបង្កឱ្យលោក យ៉ាន់ ប៊ុនសឿង នាយកដែនជម្រកសត្វព្រៃព្រះរការងរបួសក្បែរគុម្ពត្រចៀកខាងស្តាំ។
លោក អ៊ា សុខា បានថ្លែងថា មន្ទីរបរិស្ថានខេត្តបាននិងកំពុងរៀបចំលិខិតបែបបទដើម្បីប្តឹង ក្រុមជនល្មើសដែលបានបង្ករបួសស្នាមមកលើមន្ត្រីមានសមត្ថកិច្ចទៅតុលាការដើម្បីដោះស្រាយតាមនីតិវិធីច្បាប់។ លោក អ៊ា សុខា បានថ្លែងឱ្យដឹងថា មូលហេតុដែលនាំអោយមានការបង្ករបួសស្នាមមកលើមន្ត្រីបរិស្ថានកើតឡើងក្រោយពីក្រុមមន្ត្រីបរិស្ថាន និងឧទ្យានុរក្សបានបង្ក្រាបបទល្មើសព្រៃឈើ និងបានចាប់គោយន្តកន្ត្រៃដឹកឈើចំនួន៨គ្រឿង ដែលបងប្អូនប្រជាពលរដ្ឋមួយចំនួននៅតំបន់ក្បែរនោះបាននាំគ្នាចូលទៅកាប់ អារជ្រៀកឈើនៅក្នុងព្រៃការពារព្រះរកា។ ដោយសារជនល្លើសមានគ្នាច្រើន បាននាំគ្នាកាប់ខ្សែទំលាក់ឈើចោល រួចបរគោយន្តមកភូមិ ប៉ុន្តែកម្លាំងសមត្ថកិច្ចបានប្រកាន់ខ្ជាប់ក្នុងការអនុវត្តច្បាប់ បានឃាត់គោយន្តម្តងទៀត នៅវេលាម៉ោង៨នឹង៣០នាទីយប់ ថ្ងៃទី២៨ ខែកក្ដដា ឆ្នាំ២០១៧ ដដែល ប្រជាពលរដ្ឋក៏បានលើកគ្នាជាង៣០០នាក់ទៅពទ្ឋ័វ៉ៃ លោក យ៉ាន់ ប៊ុនសឿង អោយរងរបួសធ្ងន់។ ករណីហិង្សារវាងប្រជាពលរដ្ឋនិងមន្ត្រីអនុវត្តច្បាប់នេះ បានកើតឡើង៣លើកមកហើយនៅឆ្នាំ២០១៥ និងឆ្នាំ ២០១៦ ដែលនៅពេលនោះមានការបាញ់សម្លាប់មន្ត្រីរដ្ឋបាលព្រៃឈើម្នាក់ និងនៅឆ្នាំ ២០១៧ នេះ បានបង្ករបួសស្នាមមកលើមន្ត្រីឧទ្យានុរក្ស។ ករណីនេះបានកើតឡើងដោយសង្ស័យថាមានអ្នកនៅពីក្រោយខ្នងរៀបចំគម្រោងប្រឆាំងអ្នកអនុវត្តច្បាប់បទល្មើសព្រៃឈើ។
ក្រសួងបរិស្ថានបានយកចិត្តទុកដាក់ខ្ពស់ចំពោះមន្ត្រីឧទ្យានុរក្សទាំងផ្នែកជីវភាព និងការពង្រឹងសមត្ថភាពដើម្បីប្រសិទ្ធភាពខ្ពស់ក្នុងកិច្ចការពារធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះ។
សូមបញ្ជាក់ថា កម្ពុជាមានផ្ទៃដីព្រៃការពារប្រមាណ៧, ៥លានហិកតាដែលមានសហគមន៍ព្រៃឈើចំនួន១៥០សហគមន៍ និងតំបន់ការពារធម្មជាតិចំនួន៤៦កន្លែង។ កាលពីពេលថ្មីៗនេះ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា ក្រសួងបរិស្ថានមានផែនការប្រែក្លាយតំបន់ឧទ្យានជាតិ ដែនជម្រកសត្វព្រៃជាគោលដៅទេសចរណ៍តំបន់លំហែកាយដើម្បីបង្កើន និងលើកស្ទួយជីវភាពប្រជាសហគមន៍ ដែលនេះគឺជាយុទ្ធសាស្ត្រនៃការការពារធនធានធម្មជាតិរយៈពេលយូរអង្វែង។ លោករដ្ឋមន្ត្រីបានពន្យល់ថា នៅពេលដែលមានភ្ញៀវទេសចរទៅកាន់តំបន់អភិរក្ស ឬសហគមន៍ព្រៃឈើ នោះប្រជាពលរដ្ឋនៅតាមមូលដ្ឋាននឹងទទួលបានចំណូលពីភ្ញៀវទេសចរដោយគាត់បានក្លាយជាអ្នកនាំផ្លូវ អ្នកផ្គត់ផ្គង់ម្ហូបអាហារបាយទឹក និងអាហារផ្សេងៗជូនដល់ភ្ញៀវទេសចរ។ ពលរដ្ឋសហគមន៍នឹងលែងចូលកាប់ព្រៃ ហើយបែរមកថែរក្សាព្រៃឈើជំនួសវិញព្រោះក្រៅពីទទួលបានចំណូលពីភ្ញៀវទេសចរ ពលរដ្ឋក្នុងសហគមន៍ផ្ទាល់នៅតែអាចរកអនុផលព្រៃឈើបន្ថែមទៀតដើម្បីបង្កើនប្រាក់ចំណូលក្នុងគ្រួសារ”។

លោកសង្កត់ធ្ងន់ថា នេះគឺជាការប្រែក្លាយជីវភាពរបស់ប្រជាពលរដ្ឋនៅសហគមន៍យ៉ាងពិតប្រាកដ និងជាការថែរក្សាបាននូវធនធានធម្មជាតិដែលស្របទៅតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់រដ្ឋាភិបាល។ ជាមួយគ្នា លោក សាយ សំអាល់ ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ធ្វើដំណើរកំសាន្តទៅកាន់តំបន់ការពារធម្មជាតិនានានៅក្នុងប្រទេសកម្ពុជាដើម្បីបានឃើញសម្រស់ព្រៃឈើកម្ពុជាដោយផ្ទាល់។ លោករដ្ឋមន្ត្រី សង្កត់ធ្ងន់ថា ដើម្បីការពារព្រៃឱ្យនៅគង់វង្សនោះ ប្រជាពលរដ្ឋកម្ពុជាទាំងអស់ដែលបច្ចុប្បន្នសុទ្ធសឹងតែជាអ្នកស្វែងរកដំណើរកំសាន្តចុងសប្តាហ៍គួរតែធ្វើដំណើរទៅកាន់តំបន់អភិរក្ស សហគមន៍ព្រៃឈើ ឬតំបន់បេតិកភណ្ឌធម្មជាតិនៅក្នុងប្រទេសដែលជាតំបន់សក្តានុពលទេសចរណ៍៕
គ្រួសារក្រីក្រចំនួន០៥គ្រួសារ និងសិស្សក្រីក្រចំនួន០៤នាក់ ទទួលបានអំណោយមនុស្សធម៌ពីសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ឆ្នាំង
កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧ លោក សោម សុជាតា និងលោក លី សុភា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ខេត្តកំពង់ឆ្នាំង បានដឹកនាំសមាជិក សមាជិកា ស.ស.យ.កខេត្ត ស្រុក ឃុំចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋជួបការខ្វះខាតចំនួន០៥ គ្រួសារនៅភូមិធ្នង់ឃុំអូរប្ញស្សី និង សិស្សក្រីក្រចំនួន០៤នាក់ស្ថិតនៅក្នុងឃុំ លង្វែក ឃុំពានី និងឃុំច្រេស ស្រុកកំពង់ត្រឡាច។
អំណោយដែលគ្រួសារទាំង០៥ទទួលបាននាពេលនោះរួមមាន៖ អង្ករ២៥គ.ក្រ មី០១កេស ទឹកស៊ីអ៊ីវ០១យួរ មុងជ្រលក់ថ្នាំ០១ សម្ភារៈផ្ទះបាយមួយចំនួន ទឹកត្រី០១យួរ និងថវិកាប្រាំម៉ឺនរៀល។ រីឯអំណោយដែលក្រុមការងារចែកជូនសិស្សម្នាក់ៗរួមមាន៖ អង្ករ២៥គ.ក្រ មី០១កេស ទឹកស៊ីអ៊ីវ០១យួរ មុងជ្រលក់ថ្នាំ០១ សម្ភារៈផ្ទះបាយមួយចំនួន ទឹកត្រី០១យួរ ថវិកាប្រាំម៉ឺនរៀល និងកង់ម្នាក់០១គ្រឿង៕

លោក ហ៊ុយ វណ្ណៈ លើកឡើងថា «ព័ត៌មានបំពុល គឺជាថ្នាំពុល»
នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានលើកថា ការផ្សព្វផ្សាយព័ត៌មានបំពុលដែលមិនពិតនោះ គឺជាថ្នាំពុលសម្រាប់ទស្សនិកជន និងប្រជាពលរដ្ឋទូទៅ។ លោក បានលើកឡើងដូចនេះ បន្ទាប់ពីបានមើលឃើញថា មានការផ្សព្វផ្សាយព័ត៌មានមិនពិតជាច្រើននៅតាមបណ្តាញសង្គមហ្វេសប៊ុកក្នុងពេលថ្មីៗនេះពាក់ព័ន្ធនឹងការចាប់ក្មេងជាដើម ដែលព័ត៌មានបំពុលទាំងនេះ អាចនឹងធ្វើឱ្យមានភាពចលាចលក្នុងសង្គម។
ការផ្សព្វផ្សាយព័ត៌មានមិនពិតក្នុងគោលបំណងបង្កភាពវឹកវរក្នុងសង្គម នឹងប្រឈមមុខចំពោះមុខច្បាប់ផងដែរ ជាក់ស្តែង សកម្មជន CNRP ដែលបង្ហោះលើ Facebook ថា មានយួនមកចាប់ក្មេងវះក្រលៀន និងភ្នែក បង្កចលាចលនៅស្រុកបារាយណ៍កន្លងមកនោះ ក៏ត្រូវបានតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារហើយ។
លោក ហ៊ុយ វណ្ណៈ ក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់សូមមេត្តាកុំបំផ្លាញ ស្នាមញញឹមរបស់ប្រជាជន សម្រស់ផូរផង់របស់មាតុភូមិ កិត្តិនាមថ្លៃថ្នូររបស់ជាតិ តាមរយៈ «ព័ត៌មានបំពុល»។ លោក ក៏បានអំពាវនាវឱ្យរួមគ្នាក្នុងយុទ្ធនាការ ឈប់ផ្សព្វផ្សាយដំណឹងបំពុល តាមរយៈ Facebook និងសារព័ត៌មានផងដែរ៕

លោក ហ៊ុន ម៉ាណែត ស្នើមហាអំណាចទាំងអស់លើលោក អនុវត្តជំហរស្មើៗគ្នាមិនលូកលាន់កិច្ចការផ្ទៃក្នុង
ចំពោះបញ្ហាជម្លោះរវាងមហាអំណាចអាមេរិក និងរុស្ស៊ី ដែលឈានដល់ដាក់ទណ្ឌកម្មមកលើរុស្ស៊ី ចំពោះការលូកលាន់ ចូលកិច្ចការផ្ទៃក្នុងរបស់អាមេរិក លើការបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំ២០១៦ ពីសំណាក់រុស្ស៊ី ដែលទង្វើនេះអាមេរិកមិនអាចទទួលយកបាន។ ជាការឆ្លើយតបចំពោះទង្វើរបស់អាមេរិកនេះ ប្រធានាធិបតីរុស្ស៊ី លោក វ៉ា្លឌីមៀ ពូទីន បានប្រកាសបណ្តេញមន្ត្រីទូតអាមេរិក ៧៥៥នាក់ ចេញពីប្រទេសរបស់ខ្លួន ដើម្បីជាការសងសឹក។
ជុំវិញបញ្ហាជម្លោះរវាងមហាអំណាចលំដាប់ពិភពលោកទាំងពីរ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងលោកនាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ចេញទស្សនៈដូច្នេះថា «ប្រទេសមហាអំណាចទាំងពីរ យល់ថា ការលូកដៃរបស់ប្រទេសដ៏ទៃ ក្នុងកិច្ចការនយោបាយផ្ទៃក្នុងរបស់ប្រទេសខ្លួន គឺជារឿងមួយដែលមិនអាចទទួលយកបានទេ សម្រាប់ប្រទេសអធិបតេយ្យមួយ។ ខ្ញុំយល់ថាជំហរនេះត្រឹមត្រូវ ហើយគួរអនុវត្តសម្រាប់ប្រទេសទាំងអស់ មិនថាប្រទេសតូច ឬប្រទេសមហាអំណាចទេ ហើយប្រទេសមហាអំណាចដូចជា សហរដ្ឋអាមេរិក រុស្សី និងមហាអំណាចផ្សេងទៀត គួរដឹកនាំអនុវត្តគោលជំហរនេះ ដោយខ្លួនជាឧទាហរណ៍»។
លោក ហ៊ុន ម៉ាណែត បានបញ្ចេញទស្សនៈរបស់លោកតាមរយៈ Facebook ផ្លូវការរបស់លោក នាថ្ងៃទី៣១ ខែកក្កដាយ៉ាងដូច្នេះថា៖ «សភាសហរដ្ឋអាមេរិកបានអនុម័ត ការដាក់ទណ្ឌកម្មថ្មីទៅលើប្រទេសរុស្សី។ មូលហេតុចំបងមួយ គឺដោយសារសហរដ្ឋអាមេរិក បានចោទប្រកាន់រុស្សីថា បានលូកដៃក្នុងរឿងនយោបាយផ្ទៃក្នុង របស់ប្រទេសអាមេរិក កាលពីពេលបោះឆ្នោតជ្រើសរើស ប្រធានាធិបតីនៅអាមេរិកកន្លងទៅនេះ។ រុស្សីបានបដិសេធទៅនឹងការចោទប្រកាន់នេះ ហើយបាន ឆ្លើយតបវិញជាមួយ នឹងការបណ្តេញមន្ត្រីការទូតអាមេរិកជាង ៧៥០នាក់ ចេញពីប្រទេសរុស្សីយ៉ាងយូរត្រឹមថ្ងៃទី១ កញ្ញា ខាងមុខនេះ»។
លោក ហ៊ុន ម៉ាណែត បានបន្តទៀតថា «តើការពិតយ៉ាងណា ហើយអ្នកណាត្រូវ អ្នកណាខុសនោះ យើងមិនអាចសន្និដ្ឋាន បានទេនៅពេលនេះ។ ប៉ុន្តែអ្វីដែលយើងអាចយល់បានក្នុងករណីនេះ គឺថាប្រទេស មហាអំណាចទាំងពីរយល់ថាការលូកដៃ របស់ប្រទេសដ៏ទៃក្នុងកិច្ចការនយោបាយផ្ទៃក្នុងរបស់ប្រទេសខ្លួន គឺជារឿងមួយដែលមិនអាចទទួលយកបានទេ សម្រាប់ប្រទេសអធិបតេយ្យមួយ។ ខ្ញុំយល់ថាជំហរនេះត្រឹមត្រូវ ហើយគួរអនុវត្តសម្រាប់ប្រទេសទាំងអស់ មិនថាប្រទេសតូច ឬប្រទេសមហាអំណាចទេ ហើយប្រទេសមហាអំណាចដូចជាសហរដ្ឋអាមេរិក រុស្សី និងមហាអំណាចផ្សេងទៀត គួរដឹកនាំអនុវត្តគោលជំហរនេះ ដោយខ្លួនជាឧទាហរណ៍»។
សូមជំរាបថា លោក ពូទីន បានថ្លែងក្នុងបទសម្ភាសមួយ ជាមួយស្ថានីយ៍ទូរទស្សន៍រុស្ស៊ី ដែលចេញផ្សាយនាថ្ងៃអាទិត្យម្សិលមិញថា សហរដ្ឋអាមេរិកនឹងត្រូវតែធ្វើការ កាត់បន្ថយបុគ្គលិកទាំងផ្នែកការទូត រួមទាំងបច្ចេកទេសក្នុងចំនួន ៧៥៥នាក់ ឲ្យបានមុនថ្ងៃទី០១ ខែកញ្ញា ខាងមុខ។ លោកប្រធានាធិបតីរុស្ស៊ីបានលើកឡើងថា «ដោយសារតែមនុស្សជាង១,០០០នាក់ រួមមានបុគ្គលិកផ្នែកកការទូត និងបច្ចេកទេសកំពុងតែបម្រើការងារនៅក្នុងប្រទេសរុស្ស៊ី បុគ្គលិក៧៥៥នាក់ ក្នុងចំណោមនោះត្រូវតែបញ្ឈប់សកម្មភាពរបស់ពួកគេ នៅក្នុងសហព័ន្ធរុស្ស៊ី»។ ប្រការនេះនឹងធ្វើឲ្យចំនួនបុគ្គលិកស្ថានទូតអាមេរិក នៅទីក្រុងម៉ូស្គូនៅសល់ប្រមាណ ៤៥៥នាក់ ដូចគ្នាទៅនឹងចំនួនបុគ្គលិកស្ថានទូតរុស្ស៊ីប្រចាំនៅឯទីក្រុងវ៉ាស៊ីនតោនដែរ។
កាលពីថ្ងៃសុក្រសប្តាហ៍មុន រដ្ឋាភិបាលទីក្រុងម៉ូស្គូបានបង្គាប់ឲ្យអាមេរិកកាត់បន្ថយបុគ្គលិកស្ថានទូតរបស់ខ្លួន ខ្ទង់រយនាក់ តែពុំបានបញ្ជាក់ពីចំនួនជាក់លាក់ពិតប្រាកដនោះឡើយ (ពេលនេះបង្ហាញហើយ៧៥៥នាក់) និងបានឲ្យដឹងទៀតថា ខ្លួននឹងរឹបអូសអចលនទ្រព្យចំនួនពីរកន្លែងថែមទៀត ដែលជាសកម្មសិទ្ធិរបស់ស្ថានទូតអាមេរិក បន្ទាប់ពីសភាតំណាងរាស្រ្ត និងព្រឹទ្ធសភាអាមេរិក បានអនុម័តគាំទ្រយ៉ាងពេញទំហឹងចំពោះសេចក្តីព្រាង ស្តីពីការដាក់ទណ្ឌកម្មបន្ថែមថ្មីលើរុស្ស៊ី។ ម៉្យាងវិញទៀតនោះ សេតវិមានបានបង្ហើបថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងចុះហត្ថលេខាអនុញ្ញាតលើសេចក្តីព្រាងនេះ៕

Sunday, July 30, 2017
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ គណបក្សប្រជាជនកម្ពុជានៅជាមួយបងប្អូនប្រជាពលរដ្ឋគ្រប់កាលៈទេសៈ
បើទោះជាស្ថានភាពជំនន់ទឹកភ្លៀងបានធូរស្រាលខ្លះហើយក្តី ក៏លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតែបន្តអំពាវនាវឲ្យអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់បន្តឃ្លាំមើល និងចុះជួយប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។
យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧នេះ នៅតែបន្តអំពាវនាវឲ្យអាជ្ញាធរកងកម្លាំងគ្រប់លំដាប់ ក្រសួងមន្ទីរ ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដី ត្រូវបន្តឃ្លាំងមើលសភាពការណ៍ទឹកឡើងចុះ និងជួយប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។ ត្រូវបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ចដើម្បីសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋ។ ព្រោះសុខទុក្ខប្រជាពលរដ្ឋ គឺជាសុខទុក្ខរបស់យើងទាំងអស់គ្នា ហើយគណបក្សប្រជាជន គឺនៅជាមួយ បងប្អូនប្រជាពលរដ្ឋគ្រប់កាលៈទេសៈទាំងអស់៕

Friday, July 28, 2017
រដ្ឋបាលស្រុកកំពង់រោទិ៍ បើកវគ្គបណ្តុះបណ្តាល ពីការគ្រប់គ្រងឃុំ-សង្កាត់ តាមបែបវិមជ្ឈការ
នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧នេះ រដ្ឋបាលស្រុកកំពង់រោទិ៍ បានបើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រងឃុំ-សង្កាត់ តាមបែបវិមជ្ឈការ ក្រោមអធិបតីលោក សុខ សំអុល អភិបាលរងស្រុកកំពង់រោទិ៍ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីជាក្រុមប្រឹក្សាឃុំ ដែលជាប់ឆ្នោតថ្មីមកពីស្រុកកំពង់រោទិ៍ និង ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
គោលបំណងនៃវគ្គនេះ គឺជំរុញឱ្យក្រុមប្រឹក្សាឃុំ មានចំណេះដឹងកើនឡើង និងមានជំនាញគ្រប់គ្រងរដ្ឋបាលឃុំ -សង្កាត់ តាមបែបវិមជ្ឈការ ដើម្បីជួយបំពេញការងារក្នុងអាណត្តិរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព។
លោក សុខ សំអុល បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ មានមេរៀនចំនួន៥គឺ៖ ១. ការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់, ២. កិច្ចការរដ្ឋបាលឃុំ-សង្កាត់, ៣. ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ ឃុំ-សង្កាត់, ៤. ប្រព័ន្ធកសាងផែនការឃុំ – សង្កាត់ និង ៥. ការជ្រើសរើសមេភូមិ អនុភូមិ និងជំនួយការភូមិ ដោយមានអ្នកចូលរួមសរុប៥៤នាក់ ស្រី០៩នាក់ផងដែរ៕

រាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់ធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងារ និងបង្កើនឱកាសការងារសមស្របតាមតម្រូវការទីផ្សារជូនកម្មករ
នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីចំនួនជាង៥០០នាក់ ដោយមានការចូលរួមពីសំណាក់លោក យន្ត មីន អភិបាលនៃគណអភិបាលខេត្តព្រះសីហនុ និងអាជ្ញាធរពាក់ព័ន្ធជាច្រើននាក់ នៅក្រុមហ៊ុនញូស្តារ ខេត្តព្រះសីហនុ។
ឆ្លៀតក្នុងឱកាសនេះ លោក អ៊ិត សំហេង ក៏បានពាំនាំមកនូវសេចក្ដីនឹករលឹក និងការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់រាជរដ្ឋាភិបាល ជាពិសេសលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា ដែលតែងតែខ្វល់ខ្វាយដល់សុខទុក្ខរបស់បងប្អូនពលករ និងសូមជូនពរសព្វសាធុការពរជ័យជូនដល់បងប្អូនពលករទាំងអស់ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការ និងបានសម្តែងនូវការកោតសរសើរចំពោះបងប្អូនកម្មករនិយោជិតនៃរោងចក្រញូស្តារដែលបានយកចិត្តទុកដាក់បំពេញការងារប្រកបដោយវិជ្ជាជីវៈ រក្សាសុខដុមរម្យនាក្នុងរោងចក្រ ដែលជាឆ្នាំបាយរួមរបស់បងប្អូនទាំងអស់គ្នា។
ក្នុងឱកាសនេះ លោករដ្ឋមន្រ្តី ក៏បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាននិងកំពុងយកចិត្តទុកដាក់ និងធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងារ បង្កើនឱកាសការងារ បង្កើតបរិយាកាសការងារ ពង្រឹងភាពសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ និងពង្រឹងការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឱ្យសមស្របតាមតម្រូវការទីផ្សារការងារ ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ លើកស្ទួយជីវភាពប្រជាពលរដ្ឋ និងអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។ ការរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គម កសាងហេដ្ឋារចនាសម្ព័ន្ធ ពង្រឹងខឿនសេដ្ឋកិច្ចជាតិ ដោយរក្សាបានកំណើនថេរជាមធ្យមប្រចាំឆ្នាំ៧% អត្រាភាពក្រីក្ររបស់ប្រជាជនត្រូវបានកាត់បន្ថយមកត្រឹម១៣,៥% និងអត្រាអត់ការងារធ្វើចំនួន០,៧% ប្រែក្លាយប្រទេសកម្ពុជាពីប្រទេសដែលមានចំណូលកម្រិតទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប និងកំពុងឈានទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។
លោក អ៊ិត សំហេង ក៏បានបន្ថែមថា ការតម្លើងប្រាក់ឈ្នួលអប្បរមាសម្រាប់កម្មករនិយោជិត ចំនួន ១៥៣ ដុល្លារ រួមនិងប្រាក់អត្ថប្រយោជន៍ផ្សេងៗបានទទួលពី១៧០ដុល្លារ ទៅ១៨១ដុល្លារសម្រាប់ឆ្នាំ២០១៧។ តម្លៃអគ្គីសនី ទឹកស្អាតត្រូវបានបញ្ចុះ ហើយការឡើងថ្លៃជួលផ្ទះត្រូវបានគ្រប់គ្រងដោយច្បាប់។ ការផ្តល់នូវអត្ថប្រយោជន៍ផ្សេងៗតាមរយៈបេឡាជាតិរបបសន្តិសុខសង្គមដូចជារបបហានិភ័យការងារ របបថែទាំសុខភាព និងរបបសោធននិវត្តនាពេលខាងមុខ ការលើកលែងការបង់ពន្ធលើប្រាក់អត្ថប្រយោជន៍ផ្សេងៗរបស់កម្មករនិយោជិត ការតម្លើងប្រាក់បៀវត្សមន្រ្តីរាជការឱ្យបានយ៉ាងតិច ១ លានរៀល លើកលែងការបង់ពន្ធក្នុងការផ្ទេរទ្រព្យសម្បត្តិពីឪពុកម្តាយទៅកូន លើកលែងការបង់ថ្លៃប្រថាប់ត្រា ការធ្វើសំបុត្រកំណើត សំបុត្រមរណភាព អត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ និងលិខិតបញ្ជាក់នានាដោយឥតបង់ថ្លៃ ការកាត់បន្ថយអត្រាប្រាក់កម្ចីនៅត្រឹម ១៨% និងការគិតគូរដល់ការផ្តល់សេវា និងភាពងាយស្រួលជូនប្រជាជនកាន់តែច្រើនថែមទៀត។
លោករដ្ឋមន្រ្តី ក៏បានផ្តល់អនុសាសន៍ដល់រោងចក្រ សូមខិតខំអនុវត្តតាមច្បាប់ស្តីពីការងារ ច្បាប់ស្តីពីរបបសន្តិសុខសង្គម ជាពិសេសរបបហានិភ័យការងារ និងរបបថែទាំសុខភាពឱ្យបាន១០០% ។ និយោជក និងកម្មករនិយោជិតត្រូវរក្សាឱ្យបាននូវសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ ដោយចាត់ទុករោងចក្រជាឆ្នាំងបាយរួម ដែលជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៕
មន្ទីរសាធារណៈការខេត្តកណ្ដាល ប្រកាសឱ្យពលរដ្ឋ យករថយន្ដទៅឆៀក តាមក្រុង-ស្រុក
មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកណ្ដាល នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧នេះ បានចេញសេចក្ដីជូន ដំណឹងដល់ប្រជាពលរដ្ឋ ដែលមានរថយន្ដសូមយកទៅឆៀក ដែលចាប់ផ្ដើមឡើងនៅថ្ងៃទី៣១ ខែកក្កដា រហូតដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ ក្នុងក្រុង-ស្រុកចំនួន៨។
យោងតាមសេចក្ដីជូនដំណឹង របស់មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកណ្ដាល ដែលទទួលបាននៅ រសៀលថ្ងៃនេះ បានបញ្ជាក់ថា មន្ទីរសាធារណៈការបានសហការជាមួយមជ្ឈមណ្ឌល ត្រួតពិនិត្យលក្ខណៈ បច្ចេកទេស រថយន្ដចល័ត (ឆៀកចល័ត) ដែលនឹងដាក់តាមទីតាំងត្រួតពិនិត្យ នៅក្រុងតាខ្មៅ ស្រុកស្អាង ស្រុកលើកដែក ស្រុកពញាឮ ស្រុកមុខកំពូល ស្រុកខ្សាច់កណ្ដាល ស្រុកអង្គស្នួល និងស្រុកកណ្ដាលស្ទឹង ដោយចំណាយពេល៣ថ្ងៃ សម្រាប់ដាក់នៅទីតាំងនីមួយៗ ដែលបង្ហាញជូននៅក្នុងសេចក្ដី ជូនដំណឹង របស់មន្ទីរ។
បញ្ជាក់បន្ថែមពីលើសេចក្ដីជូនដំណឹងនេះ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកណ្ដាល លោក ម៉ឹង យូឡេង បានបន្ថែមថា ក្រុមការងារក្រសួងសាធារណៈការ បានដាក់រថយន្ដឆៀកចល័ត នៅតាមគោលដៅ ក្នុងក្រុង-ស្រុកចំនួន៨នេះ គឺដើម្បីចូលរួមចំណែកកាត់បន្ថយការស្ទះចរាចរណ៍ ហើយការ ឆៀករថយន្ដនេះ មិនសំដៅ ទៅលើតែប្រជាពលរដ្ឋរស់នៅ ខេត្តកណ្ដាលនោះឡើយ ប៉ុន្ដែបងប្អូនប្រជាពលរដ្ឋទាំងរស់ នៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តផ្សេងទៀត ក៏អាចយកទៅឆៀកបានផងដែរ ៕

Subscribe to:
Posts (Atom)