ថ្ងៃដែលរង់ចាំបានមកដល់ហើយ! តុលាការកំពូលដែលមានចៅក្រម ៩រូប នឹងបើកសវនាការនៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះដើម្បីជម្រះក្តីលើបណ្តឹងរបស់ ក្រសួងមហាផ្ទៃស្នើសុំរំលាយគណបក្សសង្គ្រោះ ជាតិពី បទរំលោភបំពានមាត្រា៧ នៃច្បាប់ស្តីពីគណបក្សនយោបាយ ព្រមទាំងបានស្នើសុំឱ្យដកសិទ្ធិ ធ្វើនយោបាយ រយៈពេល៥ឆ្នាំពីថ្នាក់ដឹកនាំជាសមាជិកគណៈអចិន្ត្រៃយ៍ និងគណៈកម្មាធិការនាយក រួមនឹងទីប្រឹក្សាបក្ស នេះចំនួន ១១៨ នាក់។
ដោយសារតែគណបក្សសង្គ្រោះជាតិបានលះបង់សិទ្ធិក្នុងការការពារខ្លួននៅចំពោះមុខតុលាការដែល ទំនងគឺ ដោយសារតែដឹងខ្លួនថាមិនអាចដោះបន្ទុកបាន ព្រោះបក្សនេះពិតជាបានឃុបឃិតជាមួយបរទេសក្បត់ជាតិ កម្ពុជា គណបក្សសង្គ្រោះជាតិត្រូវបានគេមើលឃើញថា នឹងមិនអាចជៀសរួចពីការសម្រេច របស់តុលាការ កំពូល រំលាយចោលនោះទេ ព្រោះភស្តុតាងជាច្រើនត្រូវបានដាក់ និងមានភាពរឹងមាំលើសពីវិមតិសង្ស័យ។ នៅថ្ងៃនេះគណបក្សសង្គ្រោះជាតិបានក្លាយជាអ្នកជំងឺដែលអស់សង្ឃឹម នឹងរស់ហើយរីឯសាច់ញាតិបានត្រៀម រៀបចំពិធីសាសនា ដើម្បីធ្វើបុណ្យឧទ្ទិសកុសលឱ្យបក្សនិង ថ្នាក់ដឹកនាំបក្សនេះរួចហើយព្រោះជាថ្ងៃអង្សារ របស់ខ្លួន។ រោងបុណ្យក៏ត្រូវរៀបចំហើយភ្លេងខ្លងខែកក៏បានត្រៀមអស់រួចស្រេចទៅហើយ រង់ចាំតែចាក់បំពង តែប៉ុណ្ណោះ។ ព្រះអាទិត្យដែល កើតចេញពីភ្លើងទៀន និងព្រះច័ន្ទនឹងចូលអស្តង្គតជារៀងរហូត និងបាត់រូបរាង ពីដែនដីកម្ពុជា។
តើសាច់ញាតិនិងអ្នកគាំទ្របក្សសង្គ្រោះជាតិនេះបានត្រៀមខ្លួនទទួលយកហើយឬនៅ? ទំនងពិតជាបាន ត្រៀមខ្លួនរួចហើយទោះជាមិនជឿខ្លួនឯងក៏ដោយព្រោះគេបាន ដឹងអំពីរោគវិនិច្ឆ័យច្បាស់លាស់ គឺមហារីក ក្បត់ជាតិ ក្បត់ប្រជាជនដែលមិនមានថ្នាំព្យាបាល ហើយអ្នកជំងឺក៏មិនបានស្វែងរកថ្នាំដើម្បីពន្យារជីវិតដែរ និងមិនបានការពារខ្លួនឡើយ ទន្ទឹមនេះ មេរោគនយោបាយឱកាសនិយមខ្លះដូចជាទណ្ឌិត សម រង្ស៊ី ដែលត្រូវ បានហាមឃាត់ ដោយច្បាប់មិនឱ្យពាក់ព័ន្ធនឹងបក្សនយោបាយបានវាយលុក អ្នកជំងឺនេះកាន់តែខ្លាំងនាដង្ហើម ចុងក្រោយដោយមិនស្តាយ ស្រណោះឡើយ និងបន់ឱ្យតែត្រូវបានរំលាយ ឆាប់ព្រោះបើខ្លួនមិនបានប្រយោជន៍ នរណាផ្សេង ទៀតក៏មិនអាចយកបានដែរ។ នៅពេលនេះបក្សសង្គ្រោះជាតិរស់បានដោយ សារតែខ្យល់អុក ស៊ីសែនដកដង្ហើមប៉ុណ្ណោះ។
តើត្រូវបន្ទោសនរណា? ទណ្ឌិតសម រង្ស៊ី ឬកឹម សុខា? សម រង្ស៊ី សុខចិត្តលះបង់តំណែងជាប្រធាន និង សមាជិកភាព បក្សដើម្បីជួយសង្គ្រោះបក្សកុំឱ្យរំលាយ ហើយកឹម សុខា ឡើងមកជំនួសកាន់ តំណែងប្រធាន បក្សក៏បានជ្រុលមាត់ ជ្រុលកនិយាយពីផែនការសម្ងាត់ឃុបឃិតនឹងបរទេសក្បត់ជាតិខ្លួនដែលនាំឱ្យ មាន ភស្តុតាងដាក់បន្ទុកលើគណបក្ស សង្គ្រោះជាតិ និងកឹម សុខា ផ្ទាល់ពីបទក្បត់ជាតិ។ ប៉ុន្តែចុះឡើងៗ សម រង្ស៊ី ដែលភ័យស្លន់ស្លោនឹងការរំលាយបក្ស បានលោតចូលទាំងទទឹងទិស ដែលមិនត្រឹមតែមិនអាចជួយស្រោច ស្រង់បក្សនេះបានទេ ថែមទាំងកាន់តែរុញបក្ស នេះឱ្យឈានដល់ការរលាយកាន់តែឆាប់។ នេះគឺជាលទ្ធផល នៃការផ្លាស់ប្តូរយ៉ាងតក់ក្រហល់ និងចង់បានអំណាច ឆាប់តាមមហិច្ឆតារបស់ខ្លួន ក្បត់ឆន្ទៈរាស្ត្រ បំផ្លាញគោល បំណងដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជា។ បក្សនេះមិនអាច តវ៉ាជាមួយព្រហ្មលិខិត មិនអាចបដិសេធនឹងបញ្ជា យមរាជ ហើយក៏មិនសុំអង្វរទេវតាបានដែរព្រោះកំហុសក្បត់ជាតិ ជាទោសដែលមិនអាចអត់ឱន ឱ្យបាន ឡើយ។
ហេតុអ្វីបានជាមានភាពចាំបាច់ក្នុងការរំលាយគណបក្សសង្គ្រោះជាតិចោល? មានមូលហតុ ៤ សំខាន់ដែល ចាំបាច់ត្រូវរំលាយគណបក្សសង្គ្រោះជាតិ៖ ទី១- កម្ពុជាចាំបាច់ត្រូវថែរក្សា ការពារសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍដែលខ្លួនរកបានដោយពិបាកនេះដើម្បីបន្តការអភិវឌ្ឍ ទាក់ទាញវិនិ យោគិនមកបណ្តាក់ទុន នៅកម្ពុជា បន្តស្វែងរកដៃគូបន្ថែមដើម្បីទិញទំនិញពីកម្ពុជា បង្កើតការងារជូនប្រជាជន និងបង្កើនប្រាក់ចំណូល កាត់បន្ថយភាពក្រីក្រ និងបង្កើនជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ។ ទី២- ដើម្បីទប់ស្កាត់បក្ស នយោបាយ និងក្រុមអ្នកនយោបាយដែលឃុបឃិត និងបម្រើផលប្រយោជន៍បរទេស ព្រោះថាកម្ពុជាមិនត្រូវការ បក្សដែល មិនបម្រើជាតិខ្មែរឡើយ។ កម្ពុជាបានហែលឆ្លងកាត់នូវសង្គ្រាម សោកសៅដោយសារតែមានការជ្រៀត ជ្រែក លូកដៃចាត់ចែងវាសនាជំនួសខ្មែរកាលពីអតីត បានទាញប្រទេសកម្ពុជាចូលក្នុងភ្នក់ភ្លើង សង្គ្រាមបំផ្លិច បំផ្លាញ សោកនាដកម្មដ៏សាហាវឃោរឃៅ អំពើប្រល័យពូជសាសន៍របស់ខ្មែរក្រហម ពលរដ្ឋរស់ក្នុងឈាមនិង ទឹកភ្នែក ជិតបីទសវត្សរ៍។ កម្ពុជាពិតជាមិនចង់ឱ្យប្រវត្តិសាស្ត្រចាស់វិលមកបំផ្លាញខ្មែរទៀតឡើយ។ វាពិតជាមានភាព ចាំបាច់ក្នុងការលុបបំបាត់បក្ស និងក្រុមអ្នកនយោបាយដែលសាងគ្រោះឱ្យជាតិ។ ទី៣- ដើម្បីការពារឯករាជ ភាព និងបូរណភាពដែនដីកម្ពុជា ប្រឆាំងនឹងការជ្រៀតជ្រែកទាំងឡាយរបស់រទេស។ កម្ពុជាមានកិត្តិយសនិង សេចក្តីថ្លៃថ្នូររបស់ខ្លួន និងជាប្រទេសដែលស្មើភាព និងស្មើសិទ្ធិ។ កម្ពុជាប្រឆាំងដាច់ ខាតនូវការជ្រៀតជ្រែក របស់បរទេសមកក្នុងកិច្ចការផ្ទៃក្នុងកម្ពុជា។ ដូច្នេះការរំលាយគណបក្សដែលទទួលការបង្គាប់បញ្ជា និងឃុបឃិត ជាមួយបរទេសគឺដើម្បីការពារផលប្រយោជន៍ជាតិ និងប្រជាជន។ ទី៤- ដើម្បីពង្រឹងនីតិរដ្ឋនៅកម្ពុជា ដែលជាក្តី ប្រាថ្នា របស់ប្រជាជនគ្រប់រូបរួមនឹងបក្សប្រឆាំងផងដែរ។ លទ្ធិប្រជាធិបតេយ្យដែលរឹងមាំត្រូវមាននីតិរដ្ឋ មាន ការគោរពច្បាប់។ ដូច្នេះ វាមានភាពចាំបាច់ដែលត្រូវលុបបំបាត់កម្លាំងនយោបាយដែលប៉ុនប៉ុងបង្កចលាចល បង្ហាញសន្តិភាព បំផ្លាញសេចក្តីសុខរបស់រាស្ត្រខ្មែរ ដើម្បីធានាស្ថិរភាពជាតិ និងសណ្តាប់ធ្នាប់សង្គម និងការគោរពច្បាប់ក្នុងសង្គម។
ដូច្នេះការជំនុំជម្រះក្តីលើបណ្តឹងរំលាយគណបក្សសង្គ្រោះជាតិនៅថ្ងៃនេះគឺជាថ្ងៃអវសាននៃជីវិតអ្នកនយោបាយ និងបក្សដែលក្បត់កម្ពុជា ហើយជម្រើសសម្រាប់កម្ពុជានៅពេលនេះ ជាជម្រើសជាតិ ជម្រើសសន្តិភាព និងប្តេជ្ញាចិត្តលើផ្លូវប្រជាធិបតេយ្យសេរី ពហុបក្សដែលមិនបំផ្លាញសន្តិភាពដើម្បីជាតិមាន ជីវិតដើរទៅមុខ ជានិច្ច។ សវនាការចាប់ផ្តើមពេលណា សំឡេងភ្លេងខ្លងខែក ក៏នឹងបន្លឺនៅពេលនោះដើម្បីធ្វើ បុណ្យឧទ្ទិស កុសលជូនបក្សក្បត់ កម្ពុជា និងសូមឱ្យផ្សែងខ្មៅនៃអំពើក្បត់ជាតិហោះហើរចេញពីកម្ពុជា! ថ្ងៃទី១៦ វិច្ឆិកា ជាថ្ងៃអង្សារសម្រាប់ក្រុមជន ក្បត់ជាតិកម្ពុជា!
ដោយ៖ ចៅ ចាក់ស្មុក