មានអ្នកចូលរួមស្តាប់នៅក្នុងអង្គសវនាការ តែមិនអនុញ្ញាតឲ្យថតសំឡេង និងថតរូបភាពទេ នេះជាកិច្ចការងារដែលកំណត់ដោយតុលាការ ប៉ុន្តែអ្នកចូលរួមតាមដានអាចកត់ត្រាបាន។
មន្រ្តីតុលាការបានថ្លែងឲ្យដឹងថា ដំណើរការជំនុំជម្រះ អាចនឹងប្រើរយៈពេលច្រើន អាចពេញមួយថ្ងៃ ដើម្បីពិនិត្យភស្តុតាងជាច្រើននៅក្នុងសំណុំរឿង។
ក្រុមមេធាវីតំណាងក្រសួងមហាផ្ទៃ ជឿជាក់ស្ទើរមួយរយភាគរយថា គណបក្សរណបបរទេសមួយនេះ ពិតជារលាយយ៉ាងពិតប្រាកដ។ ចំណែកថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិចំនួន១១៨រូប ក៏ក្រុមមេធាវីជឿជាក់ថា នឹងត្រូវតុលាការកំពូលផ្អាកសកម្មភាពនយោបាយ៥ឆ្នាំផងដែរ ស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ។
នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ម្សិលមិញនេះ ក្រុមមេធាវីតំណាងក្រសួងមហាផ្ទៃ បានដាក់បញ្ជីឈ្មោះថ្នាក់ដឹកនាំ គណបក្សសង្គ្រោះជាតិមួយរូបទៀត ជូនតុលាការកំពូល ដោយស្នើឱ្យផ្អាកសកម្មភាពនយោបាយរយៈពេល៥ឆ្នាំ ដែលពេលនេះបញ្ជីឈ្មោះថ្នាក់ដឹកនាំរបស់បក្សសង្គ្រោះជាតិ បានកើនដល់១១៨រូបហើយ។
ក្រុមមេធាវីតំណាងដោយអាណត្តិរបស់ក្រសួងមហាផ្ទៃ ជឿជាក់ថា គណបក្សសង្គ្រោះជាតិ ពិតជារលាយមួយរយភាគរយ ដោយយោងតាមភស្តុតាងយ៉ាងច្រើនសន្ធឹកសន្ធាប់ និងរឹងមាំដែលផ្តល់ជូនតុលាការកំពូល។

No comments:
Post a Comment