Thursday, May 13, 2021
BREAKING: រដ្ឋបាលខេត្តកណ្ដាល បន្ដអនុវត្តវិធានការរដ្ឋបាលកំណត់ «តំបន់ក្រហម» «តំបន់លឿងទុំ» និង «តំបន់លឿង» ក្នុងភូមិសាស្ដ្រស្រុកអង្គស្នួល
BREAKING: រដ្ឋបាលខេត្តព្រះសីហនុ បន្តវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់កូវីដ១៩ ដោយកំណត់ជាតំបន់លឿងទុំ តំបន់លឿង និងតំបន់ក្រហម
(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ បានចេញសេចក្តីសម្រេច ស្តីពីការដាក់ចេញនូវវិធានការរដ្ឋបាលសម្រាប់ភូមិសាស្រ្តខេត្តព្រះសីហនុ លើទីតាំងមួយចំនួន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដោយកំណត់ជាតំបន់លឿងទុំ តំបន់លឿង និងទីតាំងក្រហម។
វិធានការរដ្ឋបាលដែលត្រូវអនុវត្តក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ត្រូវចាប់ផ្ដើមអនុវត្តសម្រាប់រយៈពេល ១៤ ថ្ងៃចាប់ពីម៉ោងសូន្យនៅថ្ងៃទី១៤ ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១៕
សូមអានសេចក្តីសម្រេចខាងក្រោម៖
រដ្ឋបាលខេត្តព្រះសីហនុ តម្រូវឱ្យធ្វើចត្តាឡីស័ក ចំពោះបុគ្គលដែលមានការសង្ស័យពាក់ព័ន្ធនឹងកូវីដ នៅតាមលំនៅដ្ឋាន ឬនៅតាមទីសំណាក់


សូមអបអរសាទរអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន២៦០នាក់ ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅលំនៅដ្ឋានវិញ.!
ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ លោក គួច ចំរើន អភិបាល នៃ គណ:អភិបាលខេត្តព្រះសីហនុ បានអញ្ជើញ សំណេះសំណាល និងផ្ដាំផ្ញេីរជាមួយអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន ២៦០នាក់ មុនពេលវិល ត្រឡប់ទៅលំនៅដ្ឋានវិញ និងតម្រូវឱ្យពួកគាត់ធ្វើចត្តាឡីស័ក ១៤ថ្ងៃ តាមការណែនាំរបស់ក្រុមគ្រូពេទ្យ ៕
លោក ឥត សារ៉ាត់ អញ្ជើញចុះពិនិត្យទីតាំងចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ កម្មករ-កម្មការិនី ក្នុងខណ្ឌកំបូល
នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន និងជាប្រធានប្រតិបត្តិការយុទ្ធនាការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ កម្មករ-កម្មការិនី ក្នុងតំបន់ក្រហម ស្ថិតក្នុងភូមិសាស្ត្រខណ្ឌកំបូល រាធានីភ្នំពេញ បានចុះត្រួតពិនិត្យមើលសកម្មភាពរបស់ក្រុមគ្រូពេទ្យរបស់កងកម្លាំង នៃកងយោធពលខេមរភូមិន្ទ ដែលកំពុងប្រតិបត្តិការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅក្នុងខណ្ឌកំបូល។ ការចុះពិនិត្យនេះក៏មានការចូលរួមពី លោក ហេង សួ រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ ព្រមទាំងកម្លាំងជំនាញ និងអាជ្ញាធរដែលដីជាច្រើនរូបទៀត។
ក្នុងដំណើរចុះត្រួតពិនិត្យមើលសកម្មភាពការងារ របស់ក្រុមគ្រូពេទ្យកងទ័ព ដែលកំពុងមមាញឹកក្នុងប្រតិបត្តិការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ កម្មករ-កម្មការិនី នៅតាមមណ្ឌលចាក់វ៉ាក់សាំងមួយចំនួននៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្ថិតក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ ដែលមាន ៧ មណ្ឌលចាក់វ៉ាក់សាំង និងកម្លាំងក្រុមគ្រួពេទ្យចូលរួមប្រតិបត្តិការចាក់វ៉ា់ក់សាំង ក្នុងភូមិសាស្ត្រខណ្ឌកំបូល មានក្រុមគ្រូពេទ្យមកពីបញ្ជាការដ្ឋានវិស្វកម្ម កម្លាំងក្រុមគ្រូពេទ្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងក្រុមគ្រូពេទ្យ បញ្ជាការដ្ឋានបញ្ជូនសារ កម្លាំងក្រុមគ្រូពេទ្យនាយកដ្ឋានសុខាភិបាល កម្លាំងក្រុមគ្រូពេទ្យទីចាត់ការសុខាភិបាល និងកម្លាំងក្រុមគ្រូពេទ្យមកពីសាលានាយទាហានសកម្ម។
យោងទៅតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល គិតត្រឹម ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ម្សិលមិញនេះ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១,៨៧៧,៨៤០នាក់។
ក្នុងឱកាសចុះពិនិត្យសកម្មភាពចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដុសទី១ ជូនប្រជាពលរដ្ឋ កម្មករ-កម្មការិនី នាពេលល នោះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ជំនួសមុខឱ្យសម្ដេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងថា៖ ការផ្ដល់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ កម្មករ-កម្មការិនី គឺដើម្បីកាត់ផ្តាច់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងសហគមន៍ និងឈានទៅរកភាពប្រក្រតីវិញ។
ដូច្នេះបើទោះបីបងប្អូនប្រជាពលរដ្ឋ កម្មករ-កម្មការិនី បានទទួលការចាក់វ៉ាក់សាំង ដូសទី ១ និងដូសលើកទី២ រួចរាល់នៅពេលខាងមុខនេះក៏ពិតមែន ប៉ុន្តែបងប្អូនត្រូវបន្តការពារខ្លួនជានិច្ច ដោយអនុវត្តនូវវិធានការ ៣ កុំ និង ៣ការពារ និងវិធានការនានា របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានជូនពរដល់ក្រុមគ្រូពេទ្យទាំងអស់ ទទួលបានជោគជ័យ ក្នុងបេសកកម្មដ៏សំខាន់នេះ រួមគ្នាដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ១៩ ក្នុងសហគមន៍យើង ស្របខណៈពេលស្ថានភាពនៃការឆ្លង ជម្ងឺកូវីដ-១៩ សហគមន៍ ក្នុងព្រឹត្តិការណ៍២០កុម្ភៈ កំពុងមានភាពធ្ងន់ធ្ងរនៅឡើយ។
នៅក្នុងស្ថានភាពពេលនេះ លោក បានចាត់ទុកក្រុមគ្រូពេទ្យជាកម្លាំងជួរមុខយ៉ាងសំខាន់បំផុត ក្នុងការទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ១៩ ចេញពីក្នុងសហគមន៍ ក៏ដូចជាការប្រឈមផ្ទាល់ជាមួយនឹងជម្ងឺកូវីដ១៩។ លោក ក៏បានធ្វើការផ្តាំផ្ញើដល់ជូនប្រជាពលរដ្ឋ កម្មករ-កម្មការិនី ទាំងអស់ ត្រូវតែបង្កើនយកការទុកដាក់ខ្ពស់ លើការផ្សព្វផ្សាយ អប់រំនូវសេចក្តីណែនាំ និងវិធានការរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ព្រមទាំងចូលរួមប្រយុទ្ធប្រឆាំងបង្កាទប់ស្កាត់ជម្ងឺកូវិដ១៩ កុំឲ្យមានការឆ្លងក្នុងសហគមន៍ សំខាន់នៅតាមមូលដ្ឋានដែលយើងរស់នៅនីមួយៗ។
លោកបានបញ្ជាក់ថា៖ បច្ចុប្បន្នប្រទេសយើងក៏នៅមានការខ្វះខាតនូវវ៉ាក់សាំង ចាក់ជូនប្រជាពលរដ្ឋនៅឡើយ ហើយវ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ ក៏មិនទាន់បានចាក់ជូនគ្រប់គ្នា តែទោះបីយ៉ាងណា ក៏រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តខិតខំប្រឹងប្រែងធ្វើយ៉ាងណាអោយការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នេះ ឲ្យបានគ្រប់ៗគ្នា ៕
ប្រជាពលរដ្ឋចំនួន៨៤នាក់ ដែលបានទទួលរងគ្រោះដោយគ្រោះធម្មជាតិ«ខ្យល់កន្រ្តាក់» ទទួលបានព្រះរាជអំណោយ
ពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោកម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត បានអមដំណើរលោក គង់ សំអុល ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង បាននាំយកព្រះរាជអំណោយដ៏ថ្លៃថ្លារបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងព្រះរាជអំណោយរបស់សម្ដេចឪសម្ដេចម៉ែជូនដល់ប្រជាពលរដ្ឋចំនួន៨៤នាក់ ដែលបានទទួលរងគ្រោះដោយគ្រោះធម្មជាតិ«ខ្យល់កន្រ្តាក់» នៅវត្តវិហារហ្លួង ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់៕