Thursday, May 13, 2021

រដ្ឋបាលខេត្តក្រចេះ បានរៀបចំកិច្ចប្រជុំ ”ពិនិត្យលើផែនការអភិវឌ្ឍទេសចរណ៍បច្ចុប្បន្នកម្ម ឆ្នាំ២០២១-២០២៥ ខេត្តក្រចេះ”

 ក្រចេះ៖ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តក្រចេះបានរៀបចំកិច្ចប្រជុំ ”ពិនិត្យលើផែនការអភិវឌ្ឍទេសចរណ៍បច្ចុប្បន្នកម្ម ឆ្នាំ២០២១-២០២៥ ខេត្តក្រចេះ” ក្រោមអធិបតីភាព លិក វ៉ា ថន អភិបាលខេត្ត នៅសាលប្រជុំសាលាខេត្តក្រចេះ។

កិច្ចប្រជុំនេះ រៀបចំឡើងដើម្បីពិនិត្យលើសកម្មភាពយុទ្ធសាស្រ្តនីមួយៗ ដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យដែលបានដាក់ចេញប្រែក្លាយខេត្តក្រចេះទៅជាខេត្តគោលដៅឋានសួគ៌នៃទេសចរណ៍ធម្មជាតិ វប្បធម៌ មានភាពទាក់ទាញក្នុងតំបន់ភូមិភាគឦសានតាមរយៈការពង្រឹងគុណភាពផលិតផលទេសចរណ៍ឲ្យកាន់តែមានគុណភាព និងបង្កើតនូវព្រឹតិ្តការណ៍ទេសចរណ៍ប្លែកថ្មីៗ។

សូមជម្រាបផងដែរថា ផែនការនេះបានកំណត់យកនូវយុទ្ធសាស្ត្រគោលចំនួន៨ ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តក្រចេះរួមមាន៖
១-ការអភិវឌ្ឍផលិតផលទេសចរណ៍
២-ការសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍
៣-ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសម្រួលការធ្វើដំណើរទេសចរណ៍
៤-សន្តិសុខ សុវត្ថិភាព និងការគ្រប់គ្រងផលប៉ះពាល់អវិជ្ជមាន
៥-ប្រព័ន្ធច្បាប់ និងយន្តការគ្រប់គ្រងវិស័យទេសចរណ៍
៦-ការអភិវឌ្ឍធនធានមនុស្ស និងសមភាពយេនឌ័រ
៧-ការវិនិយោគក្នុងវិស័យទេសចរណ៍
៨-ការភិរក្ស និងការគ្រប់គ្រងធនធានធម្មជាតិ។

ក្នុងឱកាសនោះ លោកអភិបាលខេត្តបានឯកភាពលើការរៀបចំផែនការនេះ និងផ្តល់អនុសាសន៍បន្ថែមឲ្យគណៈកម្មាការដាក់បញ្ចូលនូវតំបន់សក្តានុពលចំនួន៣បន្ថែមទៀតដើម្បីអភិវឌ្ឍឲ្យចំគោលដៅ បន្ថែមលើសពីនេះទៅទៀត ឯកឧត្តមអភិបាលខេត្តជំរុញឲ្យអាជ្ញាធរតាមមូលដ្ឋានរួមគ្នាអភិរក្ស និងពិនិត្យលទ្ធភាពរៀបចំតំបន់សក្តានុពលដែលមានស្រាប់ក្នុងតំបន់របស់ខ្លួន ជួយលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋមូលដ្ឋានផងដែរ៕








No comments:

Post a Comment