Monday, March 16, 2015
សុន្ទរកថាស្វាគមន៍ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងឱកាសបើកពិធីបុណ្យទន្លេ នៅខេត្តក្រចេះ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៥
សូមគោរព
- ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ អានី សុខអាន ជាទីគោរពដ៏ខ្ពង់ខ្ពស់!
- ឯកឧត្តម អ៊ឹម ឈុនលីម ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តក្រចេះ និងខេត្មណ្ឌលគីរី
- ឯកឧត្តម ស ចំរុង អភិបាលនៃគណៈអភិបាលខេត្តក្រចេះ
- ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត និងតំណាងអង្គទូត
- ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិទាំងអស់ ជាទីមេត្រី!
ជាបឋម តាងនាមឲ្យក្រសួងទេសចរណ៍ គណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំពិធីបុណ្យទន្លេ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំបាទសូមគោរពសំដែងនូវកិច្ចស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានដ៏ ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួល បន្ទុកទីស្តីការ គណៈរដ្ឋ មន្ត្រី និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកពិធីបុណ្យទន្លេ ដែលបាននិងកំពុងរៀបចំប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៣-១៥ខែមីនា ឆ្នាំ២០១៥ នៅលើទឹកដី ខេត្តក្រចេះ ដែលជាខេត្តមួយមានសក្តានុពលអេកូទេសចរណ៍ដ៏ទាក់ទាញនៅភូមិភាគឦសានរបស់កម្ពុជា។
ខ្ញុំក៏សូមថ្លែងអំណរគុណផងដែរចំពោះវត្តមានដ៏ថ្លៃថ្លារបស់ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋ ទូត តំណាងអង្គទូត ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ផ្នែកឯកជន និងបង ប្អូនប្រជាពលរដ្ឋ ដែលបានអញ្ជើញចូលរួមយ៉ាងច្រើនកុះករក្នុងពិធីនេះ ប្រកបដោយសេចក្តីសប្បាយរីករាយ។
- ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវជាទីគោរពដ៏ខ្ពង់ខ្ពស់!
- ឯកឧត្តម លោកជំទាវ អស់លោក-លោកស្រី!
ពិធីបុណ្យទន្លេត្រូវបានកំណត់ដោយអនុក្រឹត្យលេខ២៦៥ អនក្រ.បក ចុះថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៤ ក្នុង គោលបំណងបង្កើតព្រឹត្តិការណ៍ទេសចរណ៍សម្រាប់ខេត្តជាប់ដងទន្លេ ពិសេសដើម្បីរួមចំណែកដល់ការជំរុញ និងអភិវឌ្ឍតំបន់តាមដងទន្លេកម្ពុជា ឲ្យក្លាយជាប៉ូលទេសចរណ៍ដ៏ទាក់ទាញស្របតាមយុទ្ធសាស្ត្រពិពិធកម្មផលិតផល ទេសចរណ៍របស់រាជរដ្ឋាភិបាលកម្ពុជា លើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ បំផុសមហាជនក្នុងការអភិរក្សធនធានធម្មជាតិ រួមចំណែកសម្រេចផែនការយុទ្ធសាស្រ្តទេសចរណ៍អាស៊ានឆ្នាំ ២០១១‑២០១៥ និងឆ្ពោះទៅផែនការក្រោយឆ្នាំ២០១៥ (Post-ATSP 2016-2020) ព្រមទាំងជំរុញការតភ្ជាប់ និងពង្រឹងភាពជាដៃគូ ជាពិសេសក្នុងក្របខណ្ឌមហាអនុតំបន់មេគង្គ និងមេគង្គ- ជប៉ុន។
លើសពីនេះទៀត ការរៀបចំពិធីបុណ្យទន្លេនេះ គឺជាព្រឹត្តិការណ៍ទេសចរណ៍ដ៏ទាក់ទាញសម្រាប់ខេត្តជាប់ដងទន្លេ ហើយពិធីបុណ្យទន្លេនេះ មិនត្រឹមតែចូលរួមចំណែកក្នុងការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ នៃតំបន់ជាប់ដងទន្លេកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ចូលរួមចំណែកយ៉ាងសំខាន់ដល់ការគាំទ្រនយោបាយរ បស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការយកចិត្តទុកដាក់អភិវឌ្ឍន៍កម្ពុជាប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ ជាពិសេសការការពារ និងអភិរក្សធនធានធម្មជាតិដោយឈរលើការប្តេជ្ញាចិត្តរួមមួយច្បាស់លាស់ ក្នុងការរក្សាតុល្យភាពរវាងផលប្រយោ-ជន៍ខាងផ្នែកបរិស្ថាន សេដ្ឋកិច្ច-សង្គម និងវប្បធម៌។ ព្រមជាមួយនេះ ពិធីបុណ្យទន្លេ គឺជាឱកាសដ៏ប្រសើរដើម្បីជំរុញឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ចូលរួមក្នុងចលនាប្រឡងប្រណាំង "ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ" តាមរយៈការលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ ជំរុញដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការអប់រំការយល់ដឹងជាសាធារណៈដល់ប្រជាពលរដ្ឋអំពីសារៈប្រយោជន៍នៃ ធនធានតាមដងទន្លេទាំងអស់ និងអំពីទស្សនាទាន “ស្អាត និងបៃតង”។ ជាក់ស្តែង ក្នុងពិធីបុណ្យទន្លេលើកទី១នេះ ក្រសួងទេសចរណ៍បានជ្រើសរើស និងផ្តល់នូវអាជីវកម្មល្អ និងបុគ្គលគំរូនៅខេត្តជាប់ទន្លេ សរុបចំនួន ៣៨ ទីតាំង ក្នុងនោះ ៣១ មូលដ្ឋានអាជីវកម្ម, ៣ រមណីយដ្ឋានទេសចរណ៍ ១ សហគមន៍ផលិតវត្ថុអនុស្សាវរីយ៍ និងបុគ្គលគំរូ ចំនួន ៣រូប។
- ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ជាទីគោរពដ៏ខ្ពង់ខ្ពស់!
- ឯកឧត្តម លោកជំទាវ អស់លោក-លោកស្រី!
នៅក្នុងពិធីបុណ្យទន្លេលើកទី១ គណៈកម្មការអន្តរក្រសួង បានរៀបចំឲ្យមានជាសកម្មភាពសំខាន់ៗមួយចំនួន ដូចខាងក្រោមៈ
១- ពិធីថ្វាយសក្ការៈ ដែលបានរៀបចំកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៥។
ឆ្លៀតក្នុងឱកាសនេះ យើងខ្ញុំសូមកោតសរសើរចំពោះឯកឧត្តម សរ ចំរ៉ុង អភិបាលនៃគណៈអភិបាលខេត្តក្រចេះ និងសហការីដែល បានខិតខំប្រឹងប្រែងសហការជាមួយក្រសួងស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ ធ្វើការរៀបចំ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តសំខាន់ៗនៅខេត្តក្រចេះបានល្អប្រសើរ ព្រមទាំងបំផុសចលនាប្រជាជន និងយុវជនឲ្យចូលរួមយ៉ាងសកម្ម និងផុលផុសក្នុងការថែរក្សា ការពារបរិស្ថាន អនាម័យ សំរាម និងសណ្តាប់ធ្នាប់នៅតាមទីសាធារណៈ ទីក្រុង និង តាមដងទន្លេខេត្តក្រចេះ ដែលធ្វើឲ្យខេត្តក្រចេះប្រែមុខមាត់ថ្មី និងសក្តិសមជាគោលដៅទេសចរណ៍សំរាកលំហែកំសាន្តប្រកបដោយភាពទាក់ទាញ និងស្រស់បំព្រង។
- ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ជាទីគោរពដ៏ខ្ពង់ខ្ពស់!
- ឯកឧត្តម លោកជំទាវ អស់លោក-លោកស្រី!
ពិធីបុណ្យទន្លេលើកទី១ ត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ “ទេសចរណ៍តាមដងទន្លេសម្រាប់ការអភិវឌ្ឍសហគមន៍” ដែលឆ្លុះបញ្ចាំងឲ្យឃើញថាការអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗតាមដងទន្លេ បានកំពុងក្លាយជាកាតាលីករជំរុញការអភិវឌ្ឍនៅតាមសហគមន៍ ដោយបង្កើតឱកាសការងារ បង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋដោយផ្ទាល់ និងដោយប្រយោល ចូលរួមដល់ការកាត់បន្ថយភាពក្រីក្រ ពិសេសចូលរួមដល់ការឆ្លើយតបនឹងបំរែបំរួលអាកាសធាតុ ដែលជាបញ្ហាប្រឈមជាសាកល។
ទន្ទឹមនឹងនេះ ភាពសម្បូរបែបនៃធនធានធម្មជាតិ និងវប្បធម៌នៅតាមតំបន់ជាប់ដងទន្លេ បានរួមចំណែកបង្កើតឧត្តមភាពប្រកួតប្រជែង (Competitive Advantage) ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា។ សក្តា នុពលទាំងនេះបានធ្វើឲ្យកម្ពុជា កំពុងទទួលស្វាគមន៍កំណើននៃការមកដល់ទេសចរជាតិ និងអន្តរជាតិ។ ជាក់ស្តែងនៅឆ្នាំ២០១៤ កន្លងទៅ ចំនួនទេសចរអន្តរជាតិដែលមកទស្សនាកម្ពុជាមានចំនួន ៤.៥០២.៧៧៥នាក់ កើនឡើង ៧% ធៀបនឹងឆ្នាំ២០១៣។ តាមព្យាករណ៍ នៅឆ្នាំ២០១៥ កម្ពុជាអាចនឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៥ លាននាក់ និងប្រមាណ ៧,៥ លាននាក់ នៅឆ្នាំ២០២០ ។ ការរីកចម្រើននៃវិស័យទេសចរណ៍ គឺពិតជាបានចូលរួមចំណែកយ៉ាងខ្លាំងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងលើកកំពស់កំរិតជីវភាពរបស់ប្រជាពលរដ្ឋពិសេសចូលរួមដល់ការសម្រេចនូវ យុទ្ធសាស្រ្តចតុកោណដំណាក់កាលទីបីរបស់រាជរដ្ឋាភិបាលអាណត្តិទី៥ ដើម្បី “កំណើន ការងារ ប្រសិទ្ធភាព និងសមធម៌”។

ឆ្លៀតឱកាសដ៏វិសេសវិសាលនេះ ខ្ញុំសូមអនុញ្ញាតថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់បំផុតជូន សម្តេចតេជោនាយក-រដ្ឋមន្ត្រី ដែលបានអនុញ្ញាត និងគាំទ្រដល់ការរៀបចំពិធីបុណ្យទន្លេនេះ ដែលនឹងក្លាយជាព្រឹត្តិការណ៍ទេសចរណ៍ដ៏សំខាន់ និងទាក់ទាញនៅតំបន់តាមដងទន្លេនៃព្រះរាជាណាចក្រកម្ពុជា ហើយខ្ញុំក៏សូមអរគុណចំពោះការអញ្ជើញចូលរួមទស្សនាយ៉ាងកុះករ ប្រកបដោយបរិយាកាសសប្បាយរីករាយពីសំណាក់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរអន្តរជាតិ ជាពិសេសសូមអរគុណចំពោះគណៈកម្មការអន្តរក្រសួងរៀបចំបុណ្យទន្លេ គ្រប់ភាគីពាក់ព័ន្ធទាំង រដ្ឋ និងឯកជន កីឡាករ-កីឡាការិនី សិល្បករ-សិល្បការិនី និងក្រុមហ៊ុន Sponsor នានា ដែលបានចូលរួមយ៉ាងសកម្មក្នុងការរៀបចំពិធីបុណ្យទន្លេ រួមចំណែកធ្វើឲ្យខេត្តក្រចេះរីកមុខមាត់ថ្មី និងបន្តភាពទាក់ទាញរបស់ខ្លួននាពេលអនាគត ទាំងលើផ្នែកសេដ្ឋកិច្ច-សង្គម វិនិយោគ និងទេសចរណ៍។
ខ្ញុំក៏សូមថ្លែងអំណរគុណចំពោះប្រព័ន្ធ ផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ បណ្តាញសារព័ត៌មាន និងអ្នកនិពន្ធ និងសិល្បៈករ‑ការិនីទាំងអស់ដែលតែងតែបានចូលរួមយ៉ាងសកម្មក្នុង ការផ្សព្វផ្សាយទេសចរណ៍កម្ពុជា ពិសេសសក្តានុពលទេសចរណ៍តំបន់អេកូទេសចរណ៍ភូមិភាគឦសាន តាមរយៈការផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍ដ៏ទាក់ទាញ ការតាក់តែង និងនិពន្ធបទចំរៀងទេសចរណ៍ ស្ប៉តអប់រំនានា ។
មុននឹងបញ្ចប់ ខ្ញុំសូមអនុញ្ញាតគោរពជូនពរ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងលោកជំទាវ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា សូមជួបប្រទះ តែពុទ្ធពរ ទាំង៤ ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
- ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ អានី សុខអាន ជាទីគោរពដ៏ខ្ពង់ខ្ពស់!
- ឯកឧត្តម អ៊ឹម ឈុនលីម ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តក្រចេះ និងខេត្មណ្ឌលគីរី
- ឯកឧត្តម ស ចំរុង អភិបាលនៃគណៈអភិបាលខេត្តក្រចេះ
- ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត និងតំណាងអង្គទូត
- ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិទាំងអស់ ជាទីមេត្រី!
ជាបឋម តាងនាមឲ្យក្រសួងទេសចរណ៍ គណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំពិធីបុណ្យទន្លេ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំបាទសូមគោរពសំដែងនូវកិច្ចស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានដ៏ ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួល បន្ទុកទីស្តីការ គណៈរដ្ឋ មន្ត្រី និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកពិធីបុណ្យទន្លេ ដែលបាននិងកំពុងរៀបចំប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៣-១៥ខែមីនា ឆ្នាំ២០១៥ នៅលើទឹកដី ខេត្តក្រចេះ ដែលជាខេត្តមួយមានសក្តានុពលអេកូទេសចរណ៍ដ៏ទាក់ទាញនៅភូមិភាគឦសានរបស់កម្ពុជា។
ខ្ញុំក៏សូមថ្លែងអំណរគុណផងដែរចំពោះវត្តមានដ៏ថ្លៃថ្លារបស់ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋ ទូត តំណាងអង្គទូត ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ផ្នែកឯកជន និងបង ប្អូនប្រជាពលរដ្ឋ ដែលបានអញ្ជើញចូលរួមយ៉ាងច្រើនកុះករក្នុងពិធីនេះ ប្រកបដោយសេចក្តីសប្បាយរីករាយ។
- ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវជាទីគោរពដ៏ខ្ពង់ខ្ពស់!
- ឯកឧត្តម លោកជំទាវ អស់លោក-លោកស្រី!
ពិធីបុណ្យទន្លេត្រូវបានកំណត់ដោយអនុក្រឹត្យលេខ២៦៥ អនក្រ.បក ចុះថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៤ ក្នុង គោលបំណងបង្កើតព្រឹត្តិការណ៍ទេសចរណ៍សម្រាប់ខេត្តជាប់ដងទន្លេ ពិសេសដើម្បីរួមចំណែកដល់ការជំរុញ និងអភិវឌ្ឍតំបន់តាមដងទន្លេកម្ពុជា ឲ្យក្លាយជាប៉ូលទេសចរណ៍ដ៏ទាក់ទាញស្របតាមយុទ្ធសាស្ត្រពិពិធកម្មផលិតផល ទេសចរណ៍របស់រាជរដ្ឋាភិបាលកម្ពុជា លើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ បំផុសមហាជនក្នុងការអភិរក្សធនធានធម្មជាតិ រួមចំណែកសម្រេចផែនការយុទ្ធសាស្រ្តទេសចរណ៍អាស៊ានឆ្នាំ ២០១១‑២០១៥ និងឆ្ពោះទៅផែនការក្រោយឆ្នាំ២០១៥ (Post-ATSP 2016-2020) ព្រមទាំងជំរុញការតភ្ជាប់ និងពង្រឹងភាពជាដៃគូ ជាពិសេសក្នុងក្របខណ្ឌមហាអនុតំបន់មេគង្គ និងមេគង្គ- ជប៉ុន។
លើសពីនេះទៀត ការរៀបចំពិធីបុណ្យទន្លេនេះ គឺជាព្រឹត្តិការណ៍ទេសចរណ៍ដ៏ទាក់ទាញសម្រាប់ខេត្តជាប់ដងទន្លេ ហើយពិធីបុណ្យទន្លេនេះ មិនត្រឹមតែចូលរួមចំណែកក្នុងការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ នៃតំបន់ជាប់ដងទន្លេកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ចូលរួមចំណែកយ៉ាងសំខាន់ដល់ការគាំទ្រនយោបាយរ បស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការយកចិត្តទុកដាក់អភិវឌ្ឍន៍កម្ពុជាប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ ជាពិសេសការការពារ និងអភិរក្សធនធានធម្មជាតិដោយឈរលើការប្តេជ្ញាចិត្តរួមមួយច្បាស់លាស់ ក្នុងការរក្សាតុល្យភាពរវាងផលប្រយោ-ជន៍ខាងផ្នែកបរិស្ថាន សេដ្ឋកិច្ច-សង្គម និងវប្បធម៌។ ព្រមជាមួយនេះ ពិធីបុណ្យទន្លេ គឺជាឱកាសដ៏ប្រសើរដើម្បីជំរុញឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ចូលរួមក្នុងចលនាប្រឡងប្រណាំង "ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ" តាមរយៈការលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ ជំរុញដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការអប់រំការយល់ដឹងជាសាធារណៈដល់ប្រជាពលរដ្ឋអំពីសារៈប្រយោជន៍នៃ ធនធានតាមដងទន្លេទាំងអស់ និងអំពីទស្សនាទាន “ស្អាត និងបៃតង”។ ជាក់ស្តែង ក្នុងពិធីបុណ្យទន្លេលើកទី១នេះ ក្រសួងទេសចរណ៍បានជ្រើសរើស និងផ្តល់នូវអាជីវកម្មល្អ និងបុគ្គលគំរូនៅខេត្តជាប់ទន្លេ សរុបចំនួន ៣៨ ទីតាំង ក្នុងនោះ ៣១ មូលដ្ឋានអាជីវកម្ម, ៣ រមណីយដ្ឋានទេសចរណ៍ ១ សហគមន៍ផលិតវត្ថុអនុស្សាវរីយ៍ និងបុគ្គលគំរូ ចំនួន ៣រូប។
- ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ជាទីគោរពដ៏ខ្ពង់ខ្ពស់!
- ឯកឧត្តម លោកជំទាវ អស់លោក-លោកស្រី!
នៅក្នុងពិធីបុណ្យទន្លេលើកទី១ គណៈកម្មការអន្តរក្រសួង បានរៀបចំឲ្យមានជាសកម្មភាពសំខាន់ៗមួយចំនួន ដូចខាងក្រោមៈ
១- ពិធីថ្វាយសក្ការៈ ដែលបានរៀបចំកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៥។
២- សកម្មភាពកីឡា
ដែលមានដូចជាកីឡាបាល់ទះលើឆ្នេរខ្សាច់ ចំបាប់លើឆ្នេរខ្សាច់ ជិះកង់
រត់ប្រណាំង ការប្រណាំងម៉ូតូទឹក ការប្រណាំងទូកប្រពៃណី ប្រដាល់គុនបុរាណខ្មែរ
ឆ័ត្រយោងពីលើអាកាស…។
៣- មហោស្រពម្ហូបអាហារ
ស្រា និងភេសជ្ជៈ និងការតាំងពិព័រណ៍សមិទ្ធផលផលិតផល កសិទេសចរណ៍
និងផលិតផលខ្មែរ ក្រោមកិច្ចសហការជាមួយសម្ព័ន្ធសមាគមសហគ្រាសធុនតូច
និងមធ្យមកម្ពុជា។
៤- ការប្រគំតន្ត្រី ការសម្តែងទស្សនីយភាពសិល្បៈ និងការបាញ់កាំជ្រួចអបអរសាទរជាដើម។
៥- ការរៀបចំកម្មវិធីដាំដើមឈើអនុស្សាវរីយ៍ ”ទេសចរម្នាក់ ដើមឈើមួយដើម” ”គូរស្រករមួយគូរ ដើមឈើ២ដើម”នៅសហគមន៍កោះទ្រង់ជាដើម។
ប្រការគួរកត់សំគាល់
និងជាទីមោទនៈសំរាប់ពិធីបុណ្យទន្លេលើកទី១ គឺមានការចូលរួមជាច្រើនពីផ្នែកឯកជន
សាធារណជន និងប្រជាពលរដ្ឋមូលដ្ឋាន
ជាពិសេសកិច្ចសហការជាមួយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា
ដែលមានលោកឧកញ៉ា តែ តាំងប៉ ជាប្រធាន ដែលនេះឆ្លុះបញ្ចាំងពីភាពជាដៃគូដ៏មានប្រសិទ្ធភាពរវាងរដ្ឋ និងឯកជន ក្នុងការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា។ឆ្លៀតក្នុងឱកាសនេះ យើងខ្ញុំសូមកោតសរសើរចំពោះឯកឧត្តម សរ ចំរ៉ុង អភិបាលនៃគណៈអភិបាលខេត្តក្រចេះ និងសហការីដែល បានខិតខំប្រឹងប្រែងសហការជាមួយក្រសួងស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ ធ្វើការរៀបចំ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តសំខាន់ៗនៅខេត្តក្រចេះបានល្អប្រសើរ ព្រមទាំងបំផុសចលនាប្រជាជន និងយុវជនឲ្យចូលរួមយ៉ាងសកម្ម និងផុលផុសក្នុងការថែរក្សា ការពារបរិស្ថាន អនាម័យ សំរាម និងសណ្តាប់ធ្នាប់នៅតាមទីសាធារណៈ ទីក្រុង និង តាមដងទន្លេខេត្តក្រចេះ ដែលធ្វើឲ្យខេត្តក្រចេះប្រែមុខមាត់ថ្មី និងសក្តិសមជាគោលដៅទេសចរណ៍សំរាកលំហែកំសាន្តប្រកបដោយភាពទាក់ទាញ និងស្រស់បំព្រង។
- ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ជាទីគោរពដ៏ខ្ពង់ខ្ពស់!
- ឯកឧត្តម លោកជំទាវ អស់លោក-លោកស្រី!
ពិធីបុណ្យទន្លេលើកទី១ ត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ “ទេសចរណ៍តាមដងទន្លេសម្រាប់ការអភិវឌ្ឍសហគមន៍” ដែលឆ្លុះបញ្ចាំងឲ្យឃើញថាការអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗតាមដងទន្លេ បានកំពុងក្លាយជាកាតាលីករជំរុញការអភិវឌ្ឍនៅតាមសហគមន៍ ដោយបង្កើតឱកាសការងារ បង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋដោយផ្ទាល់ និងដោយប្រយោល ចូលរួមដល់ការកាត់បន្ថយភាពក្រីក្រ ពិសេសចូលរួមដល់ការឆ្លើយតបនឹងបំរែបំរួលអាកាសធាតុ ដែលជាបញ្ហាប្រឈមជាសាកល។
ទន្ទឹមនឹងនេះ ភាពសម្បូរបែបនៃធនធានធម្មជាតិ និងវប្បធម៌នៅតាមតំបន់ជាប់ដងទន្លេ បានរួមចំណែកបង្កើតឧត្តមភាពប្រកួតប្រជែង (Competitive Advantage) ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា។ សក្តា នុពលទាំងនេះបានធ្វើឲ្យកម្ពុជា កំពុងទទួលស្វាគមន៍កំណើននៃការមកដល់ទេសចរជាតិ និងអន្តរជាតិ។ ជាក់ស្តែងនៅឆ្នាំ២០១៤ កន្លងទៅ ចំនួនទេសចរអន្តរជាតិដែលមកទស្សនាកម្ពុជាមានចំនួន ៤.៥០២.៧៧៥នាក់ កើនឡើង ៧% ធៀបនឹងឆ្នាំ២០១៣។ តាមព្យាករណ៍ នៅឆ្នាំ២០១៥ កម្ពុជាអាចនឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៥ លាននាក់ និងប្រមាណ ៧,៥ លាននាក់ នៅឆ្នាំ២០២០ ។ ការរីកចម្រើននៃវិស័យទេសចរណ៍ គឺពិតជាបានចូលរួមចំណែកយ៉ាងខ្លាំងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងលើកកំពស់កំរិតជីវភាពរបស់ប្រជាពលរដ្ឋពិសេសចូលរួមដល់ការសម្រេចនូវ យុទ្ធសាស្រ្តចតុកោណដំណាក់កាលទីបីរបស់រាជរដ្ឋាភិបាលអាណត្តិទី៥ ដើម្បី “កំណើន ការងារ ប្រសិទ្ធភាព និងសមធម៌”។
- ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ជាទីគោរពដ៏ខ្ពង់ខ្ពស់!
- ឯកឧត្តម លោកជំទាវ អស់លោក-លោកស្រី!
ឆ្លៀតឱកាសដ៏វិសេសវិសាលនេះ ខ្ញុំសូមអនុញ្ញាតថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់បំផុតជូន សម្តេចតេជោនាយក-រដ្ឋមន្ត្រី ដែលបានអនុញ្ញាត និងគាំទ្រដល់ការរៀបចំពិធីបុណ្យទន្លេនេះ ដែលនឹងក្លាយជាព្រឹត្តិការណ៍ទេសចរណ៍ដ៏សំខាន់ និងទាក់ទាញនៅតំបន់តាមដងទន្លេនៃព្រះរាជាណាចក្រកម្ពុជា ហើយខ្ញុំក៏សូមអរគុណចំពោះការអញ្ជើញចូលរួមទស្សនាយ៉ាងកុះករ ប្រកបដោយបរិយាកាសសប្បាយរីករាយពីសំណាក់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរអន្តរជាតិ ជាពិសេសសូមអរគុណចំពោះគណៈកម្មការអន្តរក្រសួងរៀបចំបុណ្យទន្លេ គ្រប់ភាគីពាក់ព័ន្ធទាំង រដ្ឋ និងឯកជន កីឡាករ-កីឡាការិនី សិល្បករ-សិល្បការិនី និងក្រុមហ៊ុន Sponsor នានា ដែលបានចូលរួមយ៉ាងសកម្មក្នុងការរៀបចំពិធីបុណ្យទន្លេ រួមចំណែកធ្វើឲ្យខេត្តក្រចេះរីកមុខមាត់ថ្មី និងបន្តភាពទាក់ទាញរបស់ខ្លួននាពេលអនាគត ទាំងលើផ្នែកសេដ្ឋកិច្ច-សង្គម វិនិយោគ និងទេសចរណ៍។
ខ្ញុំក៏សូមថ្លែងអំណរគុណចំពោះប្រព័ន្ធ ផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ បណ្តាញសារព័ត៌មាន និងអ្នកនិពន្ធ និងសិល្បៈករ‑ការិនីទាំងអស់ដែលតែងតែបានចូលរួមយ៉ាងសកម្មក្នុង ការផ្សព្វផ្សាយទេសចរណ៍កម្ពុជា ពិសេសសក្តានុពលទេសចរណ៍តំបន់អេកូទេសចរណ៍ភូមិភាគឦសាន តាមរយៈការផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍ដ៏ទាក់ទាញ ការតាក់តែង និងនិពន្ធបទចំរៀងទេសចរណ៍ ស្ប៉តអប់រំនានា ។
មុននឹងបញ្ចប់ ខ្ញុំសូមអនុញ្ញាតគោរពជូនពរ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងលោកជំទាវ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា សូមជួបប្រទះ តែពុទ្ធពរ ទាំង៤ ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សុន្ទរកថាស្វាគមន៍ របស់ ឯកឧត្តមអភិបាលខេត្តក្រចេះ ក្នុងឧិកាសពិធីបើកបុណ្យទន្លេ ថៃ្ងទី១៤ ខែមីនា ឆ្នាំ២០១៥
សូមគោរព ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការ គណៈរដ្ឋមន្ត្រី និងលោកជំទាវ
តំណាងដ៍ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី
នែព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត
ប៊ុនរ៉ានីហ៊ុនសែន..... ជាទី គោរពដ៍ខ្ពង់ខ្ពស់ !
សូមគោរព ឯកឧត្តម អ៊ឹម ឈុនលឹម ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់
សូមគោរព ឯកឧត្តម លាកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ឯកឧត្តម លាក
ជំទាវឯកអគ្គរាជទូត រដ្ឋទូត អ្នកឧញ៉ា លោកឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ
អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ .......ជាទីគោរព !
ថ្ងៃនេះ ជាថ្ងៃប្រកបដោយមហានក្ខត្តឭក្សអធិកអធម និងមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលខេត្តក្រចេះមានកិត្តិយសដ៍ឧត្តុងឧត្តមបានទទួលធ្វើជាម្ចាស់ ផ្ទះរៀបចំពិធីធ្វើបុណ្យទន្លេលើកទី១ ដែលជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រសម្រាប់ខេត្តក្រចេះនិយាយដោយឡែក និយាយរួមសម្រាប់ព្រះរាជាណាចក្រកម្ពុជាទាំងមូល។
យើងខ្ញុំសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នែព្រះរាជាណាចក្រកម្ពុជា ដែលបានអនុញ្ញាតឲ្យរៀបចំបង្កើតឲ្យមានព្រឹត្តិការណ៍បុណ្យទន្លេនេះឡើង និងបានជ្រើសរើសយកខេត្តក្រចេះយើងខ្ញុំធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំពិធីបុណ្យទន្លេលើកទី១ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ និងមានអត្ថន័យយ៉ាងជ្រាលជ្រៅ។ យើងខ្ញុំចាត់ទុកព្រឹត្តិការណ៍ដ៍មានសារៈសំខាន់នេះពិតជានាំមកនូវកិត្តិយស និងកិច្ចអភិវឌ្ឍថ្មីៗបន្ថែមទៀតសម្រាប់ខេត្តក្រចេះយើងខ្ញុំ ក៍ដូចព្រះរាជាណាចក្រកម្ពុជាទាំងមូល។
ឆ្លៀតក្នុងឱកាសដ៍ថ្លៃថ្លានេះ ខ្ញុំសូមអនុញ្ញាតជម្រាបជូនដោយសង្ខេបពីលក្ខណៈភូមិសាស្ត្រ ប្រជាសាស្ត្រ និងសក្តានុពលរបស់ខេត្តក្រចេះមានដូចតទៅ៖ ខេត្តក្រចេះស្ថិតនៅប៉ែកឥសាន្តនៃប្រទេស មានផ្ទៃដីធម្មជាតិ១១.០៩៤គីឡូម៉ែត្រការ៉េ ចែកចេញជាពីរតំបន់សំខាន់ៗគឺ ប៉ែកខាងជើង និងខាងកើតជាតំបន់ខ្ពង់រាប មានព្រៃឈើ និងស្មៅច្រើនប្រភេទ ជាប្រភេទដីក្រហមអំណោយផលដល់ការចិញ្ចឹមសត្វគោ ក្របី និងដាំដំណាំកសិ-ឧស្សាហកម្ម។ ប៉ែកខាងត្បូង និងខាងលិចជាតំបន់ទំនាប និងតំបន់ដីសើមតាមដងទន្លេមេគង្គសំបូរដោយបឹង អូរ ព្រែក ដីល្បាប់មានជីរជាតិ អំណោយផលដល់ការចិញ្ចឹមត្រី និងដាំដំណាំស្បៀង ជាពិសេសតំបន់ដីសើមសំបូរជម្រកសម្រាប់មច្ឆាជាតិចំរុះពងកូន និងបន្តពូជ និងមានសត្វផ្សោតទន្លេមេគង្គដែលជាសត្វធម្មជាតិដ៍កម្រ កំពុងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិចូលមកកំសាន្តខេត្តក្រចេះកើនឡើងជារៀងរាល់ឆ្នាំ។ ខេត្តក្រចេះចែកចេញជា ៥ស្រុក ក្រុង១ មាន៥សង្កាត់ និង៤១ឃុំ និងមាន២៥៣ភូមិ មានប្រជាពលរដ្ឋសរុប ៨៨.០៥៧ គ្រួសារ មនុស្ស ៣៨៤.៧២៥ នាក់ ប្រជាពលរដ្ឋប្រមាណ ៨២% ជាកសិករ ដង់ស៊ីតេ ៣២នាក់ ក្នុង១គីឡូម៉ែត្រការ៉េ។ ខេត្តក្រចេះមាន ៧ជនជាតិដើមភាគតិចរស់នៅមាន៖ ភ្នង កួយ ស្ទៀង ខោញ មិល ថ្មូន និងក្រោល នៅក្នុងភូមិ សាស្ត្រស្រុកសំបូរ ស្រុកចិត្តបុរី និងស្រុកស្នួល។
ផ្អែកលើមូលដ្ឋានសក្តានុពលខាងលើនេះ ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងខេត្តក្រចេះទាំងមូល បាននឹងកំពុងខិតខំអនុវត្តការងារយ៉ាងសកម្មដើម្បីសម្រេចឲ្យ បានជោគជ័យនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៍ឈ្លាសវៃ និងប្រកបដោយភាពប្រាកដនិយម ធានាបាននូវសុខសន្តិភាព សុវត្ថភាព ស្ថេរភាពនយោបាយ និងមានការអភិវឌ្ឍរីកចំរើនគួរឲ្យកត់សម្គាល់លើគ្រប់វិស័យមានជាអាទិ៍ វិស័យកសិកម្មពីមួយឆ្នាំទៅមួយឆ្នាំបរិមាណផលស្រូវមានកំណើនជាលំដាប់ ធានាការផ្គត់ផ្គង់ស្បៀងក្នុងខេត្តបានគ្រប់គ្រាន់ និងសល់ស្រូវជាង ៥ម៉ឺនតោន ជារៀងរាល់ឆ្នាំសម្រាប់នាំចេញ។ ខេត្តក្រចេះមានក្រុមហ៊ុនចំនួន៥៣ ដែលបានកំពុងធ្វើការវិនិយោគដាំដំណាំកសិ-ឧស្សាហកម្មលើផ្ទៃដីសរុប ២៩១.១៨៧ហិកតា ដោយដំណើរការដាំដុះកៅស៊ូបានជាង ៧ម៉ឺនហិកតា និងដាំដំឡូងមី ស្វាយចន្ទីរ អំពៅ ម្រេច ជាច្រើនហិកតាថែមទៀត។ ក្រៅពីនេះនៅមានកៅស៊ូ ដំឡូងមី ស្វាយចន្ទីរ ម្រេច របស់ប្រជាពលរដ្ឋជាលក្ខណៈគ្រួសាររាប់ម៉ឺនហិកតា ធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែមានភាពធូរធា។ ហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តមានការរីកចំរើងយ៉ាងឆាប់រហ័ស ផ្លូវជាតិ ផ្លូវខេត្ត ផ្លូវលំជនបទត្រូវបានកសាងជួសជុលកែលំអរ ធ្វើឲ្យខេត្តក្រចេះកំពុងបំពេញ តួនាទីយ៉ាងសំខាន់តភ្ចាប់ខេត្តនៅភូមិភាគឥសាន្តទៅកាន់រាជធានីភ្នំពញ។ ទំនប់ ប្រឡាយជាច្រើនកន្លែងត្រូវបានកសាង ជួសជុលដាក់ឲ្យប្រើប្រាស់ ដើម្បីឆ្លើយតបទៅនឹងតំរូវការវិស័យកសិកម្ម។ វិស័យ ទេសចរណ៍ក៍មានការរីកចំរើនគួរជាទីមោទនៈ បច្ចុប្បន្នខេត្តមានរមណីយដ្ឋាទេសចរណ៍១៦កន្លែងកំពុង ត្រូវបានយកចិត្តទុកដាក់កែលំអរសោភ័ណភាព និងរៀបចំសហគមថែទាំការពារឲ្យបានល្អប្រសើរ។ ជាមួយេនះ ខេត្តបាននឹងកំពុងបន្តអនុវត្តផែនការសកម្មភាព ដោយបានយកចិត្តទុកដាក់បំពេញតាមសូចនាករ និងលក្ខណៈវិនិច្ឆ័យ និងខិតខំអនុវត្តគោលនយោបាយទីក្រុងបៃតង ទីក្រុងស្អាត ទេសចរមួយនាក់ ដើមឈើមួយដើម ការពង្រីកស្តង់ដារទេសចរ ការផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋឲ្យទូលំទូលាយ ដើម្បីចូលរួមឲ្យសកម្មព្រមៗគ្នាក្នុងចលនា ទេសចរណ៍សម្រាប់ទាំងអស់គ្នា ទាំងអស់គ្នាសម្រាប់ ទេសចរណ៍ ធ្វើឲ្យទីរួមខេត្តក្រចេះតូចច្រឡឹងកាន់តែមានភាពស្រស់បំព្រង ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ មកទស្សនាខេត្តក្រចេះមានចំនួនកើនឡើងជាលំដាប់ ។ ជាក់ស្តែងថ្មីៗកន្លងមកនេះ ក្រុងក្រចេះ នៃខេត្តក្រចេះទទួលបានចំណាត់ថ្នាក់ផ្ការំដួលទីក្រុងស្អាតចំនួនពីរទងសម្រាប់ឆ្នាំ២០១៤-២០១៨។ វិស័យផ្សេងៗទៀតក៍មានការរីកចំរើនជាទីមោទនៈផងដែរ។
-ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជាទីគោរពដ៍ខ្ពង់ខ្ពស់!
-អង្គពិធីទាំងមូល ជាទីមេត្រី!
ពិធីបុណ្យទន្លេដែលយើងទាំងអស់គ្នាបានកំពុងជួបជុំគ្នាប្រារព្ធពិធីបើកនាឱកាសនេះ គឺជាពិធីបុណ្យលើកទី១ សម្រាប់ព្រះរាជាណាចក្រកម្ពុជា ហើយសម្រាប់ខេត្តក្រចេះក៍ជាលើកទី១ក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ដែលថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋក្នុងខេត្តក្រចេះទាំងមូលបានខិតខំពុះពារជុំរុញក្នុងការរៀបចំ ដើម្បីឆ្លើយតបឲ្យបានសាក់សមនឹងព្រឹត្តិការណ៍ដ៍មានអត្ថន័យនេះ ដោយបានរៀបចំសាងសង់ ជួសជុលកែលម្អរប្រព័ន្ធផ្លូវ រៀបចំសាងសង់ច្រាំងទន្លេ កែលម្អរសួនច្បារ កែលម្អរគ្រឹះស្ថានសាធា រណៈ និងឯកជន តុបតែងលម្អរភ្លើង រៀបចំសណ្តាប់អនាម័យ ព្រមទាំងរៀបចំផែនការការពារសន្តិសុខសណ្តាប់ធ្នាប់ក្នុងពិធីនេះបានយ៉ាងម៉ឺងម៉ាត់ថែមទៀត។ ខេត្តក៍បានធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលមានផលិតផលឲ្យយកមកដាក់តាំងលក់ដូរ ដោយធ្វើការវិចខ្ចប់ឲ្យមានសោភណ្ឌភាព និងមានអនាម័យល្អក្នុងការឆ្លើយតបទៅនឹងទិសស្លោក«អនាម័យនាំមកនូវសុខភាព» ។
ជាមួយនេះ ខេត្តក៍បានសហការជាមួយក្រសួងពាក់ព័ន្ធ បណ្តាខេត្តនានា និងផ្នែកឯកជនរៀបចំ ពិព័រណ៌ពាណិជ្ជកម្មក្នុងគោលបំណងជុំរុញសកម្មភាពពាណិជ្ជកម្ម និងផលិតផលនានានៅក្នុងមូលដ្ឋានខេត្តក្រចេះ ក៍ដូចជាផលិតផលមកពីបណ្តាខេត្តនានា នៃព្រះរាជាណាចក្រកម្ពុជា និងផលិតផលដែលនាំចូលពីក្រៅប្រទេស ដើម្បីជាការចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលនីតិកាលទី៥ នៃរដ្ឋសភា និងដើម្បីឆ្លើយតបទៅនឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មក្នុងតំបន់ និងបង្កើនសកម្មភាពជុំរុញពាណិជ្ជកម្មតាមព្រុំដែនជាមួយប្រទេសជិតខាងដោយបានរៀបចំស្តង់សរុបចំនួន១៦៨ស្តង់ ដោយមានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ជាអ្នកទទួលរ៉ាប់រង ដែលបានដាល់តាំងលក់ផលិផលជាច្រើនប្រភេទប្រកបដោយគុណភាព ឆ្លើយតបទៅនឹងតំរូវការទីផ្សារ មានតម្លៃសមស្របដែលប្រជាពលរដ្ឋអាចទទួលយកបាន។
ទន្លេមេគង្គដែលជាសម្បត្តិធម្មជាតិដ៍ស្តុកស្តម មានប្រភពនៅខ្ពង់រាបទីបេ ហូរកាត់ប្រទេសចំនួន៦ មានប្រទេសចិន ភូមា ថែ ឡាវ កម្ពុជា វៀតណាម មានប្រវែងសរុប ៤៨៨០ គ.ម។ ហូរកាត់ ព្រះរាជា ណាចក្រកម្ពុជាមានប្រវែង ៥០០គ.ម កាត់ខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តកណ្តាល ខេត្តព្រៃវែង និងរាជធានីភ្នំពេញ ។ ដោយឡែកហូរកាត់ខេត្តក្រចេះមានប្រវែង ១៤០ គ.ម កាត់ស្រុក៤ ក្រុង១ គឺស្រុកសំបូរ ស្រុកចិត្តបុរី ស្រុកព្រែកប្រសព្វ ស្រុកឆ្លូង និងក្រុងក្រចេះ។ ទន្លេមេគង្គបានផ្តល់នូវសារៈប្រយោជន៍ជាច្រើនដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេមេគង្គ និងផ្តល់ផលប្រយោជន៍ដល់សង្គមជាតិទាំងមូល រួមមាន ផ្តល់ត្រីជាអាហារ ជាប្រភពទឹកសម្រាប់ហូប ប្រើប្រាស់ និងបំរើឲ្យវិស័យកសិកម្ម ជាផ្លូវគមនាគមន៍សម្រាប់ដឹកជញ្ជូនទំនិញ និងអ្នកដំណើរ ជាតំបន់ទេសចរណ៍ធម្មជាតិដ៍ស្រស់ត្រកាល ផ្តល់រ៉ែក្រួសខ្សាច់បំរើដល់វិស័យ សំណង់ និងនៅរដូវវស្សាបាននាំមកនូវដីល្បាប់ដ៍មានជីជាតិមកចាប់បំពេញដីស្រែចំការរបស់ប្រជាកសិករ ធ្វើឲ្យដំណាំដុះលូតលាស់បានល្អផ្តល់នូវភោគផលបានច្រើន ធ្វើឲ្យជីវភាពរសនៅរបស់ប្រជាពលរដ្ឋមានភាពកាន់តែប្រសើរឡើង។
តាមរយៈព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រក្នុងរយៈពេលបីថ្ងៃនេះ គឺពិតជានឹងរំលេចឲ្យឃើញកាន់តែច្បាស់ថែមទៀតពីសារៈប្រយោជន៍ដ៍ធំធេងនៃទន្លេមេគង្គនៃយើងទាំងអស់គ្នា។
ក្នុងព្រឹត្តិការណ៍ដ៍អស្ចារនេះ ខ្ញុំសូមឲ្យការកំសាន្ត និងការស្នាក់នៅរបស់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ លោក លោកស្រី លើទឹកដីខេត្តក្រចេះយើងខ្ញុំ សូមប្រកបដោយផាសុខភាព។
សូមគោរព ឯកឧត្តម អ៊ឹម ឈុនលឹម ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់
សូមគោរព ឯកឧត្តម លាកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ឯកឧត្តម លាក
ជំទាវឯកអគ្គរាជទូត រដ្ឋទូត អ្នកឧញ៉ា លោកឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ
អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ .......ជាទីគោរព !
ថ្ងៃនេះ ជាថ្ងៃប្រកបដោយមហានក្ខត្តឭក្សអធិកអធម និងមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលខេត្តក្រចេះមានកិត្តិយសដ៍ឧត្តុងឧត្តមបានទទួលធ្វើជាម្ចាស់ ផ្ទះរៀបចំពិធីធ្វើបុណ្យទន្លេលើកទី១ ដែលជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រសម្រាប់ខេត្តក្រចេះនិយាយដោយឡែក និយាយរួមសម្រាប់ព្រះរាជាណាចក្រកម្ពុជាទាំងមូល។
ក្នុងនាមថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទ និង
ប្រជាពលរដ្ឋក្នុងខេត្តក្រចេះទាំងមូល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់
ខ្ញុំសូមសំដែងនូវការអបអរសាទរយ៉ាង ក្លៀវក្លា
និងសូមស្វាគមន៍ប្រកបដោយក្តីរំភើបឥតឧបមាដោយសេចក្តីគោរពចំពោះ
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងលោកជំទាវ
តំណាងដ៍ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី
នៃព្រះរាជាណាចក្រ កម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន
ដែលបានឆ្លៀតឱកាសដ៍មានតម្លៃ អញ្ជើញចូលរួមជាអធិបតីដ៍ខ្ពង់ខ្ពស់នាពេលនេះ។
យើងខ្ញុំក៍សូមថ្លែងអំណរគុណ និងសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះ វត្តមាន ឯកឧត្តម
លោកជំទាវ ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ លោក លោកស្រី បងប្អូនអាជីវករ សិប្បករ
សេវាករ និងប្រជាពលរដ្ឋទាំងអស់
ដែលបានអញ្ជើញចូលរួមក្នុងអង្គពីធីដ៍អធិកអធមនេះ។យើងខ្ញុំសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នែព្រះរាជាណាចក្រកម្ពុជា ដែលបានអនុញ្ញាតឲ្យរៀបចំបង្កើតឲ្យមានព្រឹត្តិការណ៍បុណ្យទន្លេនេះឡើង និងបានជ្រើសរើសយកខេត្តក្រចេះយើងខ្ញុំធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំពិធីបុណ្យទន្លេលើកទី១ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ និងមានអត្ថន័យយ៉ាងជ្រាលជ្រៅ។ យើងខ្ញុំចាត់ទុកព្រឹត្តិការណ៍ដ៍មានសារៈសំខាន់នេះពិតជានាំមកនូវកិត្តិយស និងកិច្ចអភិវឌ្ឍថ្មីៗបន្ថែមទៀតសម្រាប់ខេត្តក្រចេះយើងខ្ញុំ ក៍ដូចព្រះរាជាណាចក្រកម្ពុជាទាំងមូល។
ឆ្លៀតក្នុងឱកាសដ៍ថ្លៃថ្លានេះ ខ្ញុំសូមអនុញ្ញាតជម្រាបជូនដោយសង្ខេបពីលក្ខណៈភូមិសាស្ត្រ ប្រជាសាស្ត្រ និងសក្តានុពលរបស់ខេត្តក្រចេះមានដូចតទៅ៖ ខេត្តក្រចេះស្ថិតនៅប៉ែកឥសាន្តនៃប្រទេស មានផ្ទៃដីធម្មជាតិ១១.០៩៤គីឡូម៉ែត្រការ៉េ ចែកចេញជាពីរតំបន់សំខាន់ៗគឺ ប៉ែកខាងជើង និងខាងកើតជាតំបន់ខ្ពង់រាប មានព្រៃឈើ និងស្មៅច្រើនប្រភេទ ជាប្រភេទដីក្រហមអំណោយផលដល់ការចិញ្ចឹមសត្វគោ ក្របី និងដាំដំណាំកសិ-ឧស្សាហកម្ម។ ប៉ែកខាងត្បូង និងខាងលិចជាតំបន់ទំនាប និងតំបន់ដីសើមតាមដងទន្លេមេគង្គសំបូរដោយបឹង អូរ ព្រែក ដីល្បាប់មានជីរជាតិ អំណោយផលដល់ការចិញ្ចឹមត្រី និងដាំដំណាំស្បៀង ជាពិសេសតំបន់ដីសើមសំបូរជម្រកសម្រាប់មច្ឆាជាតិចំរុះពងកូន និងបន្តពូជ និងមានសត្វផ្សោតទន្លេមេគង្គដែលជាសត្វធម្មជាតិដ៍កម្រ កំពុងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិចូលមកកំសាន្តខេត្តក្រចេះកើនឡើងជារៀងរាល់ឆ្នាំ។ ខេត្តក្រចេះចែកចេញជា ៥ស្រុក ក្រុង១ មាន៥សង្កាត់ និង៤១ឃុំ និងមាន២៥៣ភូមិ មានប្រជាពលរដ្ឋសរុប ៨៨.០៥៧ គ្រួសារ មនុស្ស ៣៨៤.៧២៥ នាក់ ប្រជាពលរដ្ឋប្រមាណ ៨២% ជាកសិករ ដង់ស៊ីតេ ៣២នាក់ ក្នុង១គីឡូម៉ែត្រការ៉េ។ ខេត្តក្រចេះមាន ៧ជនជាតិដើមភាគតិចរស់នៅមាន៖ ភ្នង កួយ ស្ទៀង ខោញ មិល ថ្មូន និងក្រោល នៅក្នុងភូមិ សាស្ត្រស្រុកសំបូរ ស្រុកចិត្តបុរី និងស្រុកស្នួល។
ផ្អែកលើមូលដ្ឋានសក្តានុពលខាងលើនេះ ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងខេត្តក្រចេះទាំងមូល បាននឹងកំពុងខិតខំអនុវត្តការងារយ៉ាងសកម្មដើម្បីសម្រេចឲ្យ បានជោគជ័យនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៍ឈ្លាសវៃ និងប្រកបដោយភាពប្រាកដនិយម ធានាបាននូវសុខសន្តិភាព សុវត្ថភាព ស្ថេរភាពនយោបាយ និងមានការអភិវឌ្ឍរីកចំរើនគួរឲ្យកត់សម្គាល់លើគ្រប់វិស័យមានជាអាទិ៍ វិស័យកសិកម្មពីមួយឆ្នាំទៅមួយឆ្នាំបរិមាណផលស្រូវមានកំណើនជាលំដាប់ ធានាការផ្គត់ផ្គង់ស្បៀងក្នុងខេត្តបានគ្រប់គ្រាន់ និងសល់ស្រូវជាង ៥ម៉ឺនតោន ជារៀងរាល់ឆ្នាំសម្រាប់នាំចេញ។ ខេត្តក្រចេះមានក្រុមហ៊ុនចំនួន៥៣ ដែលបានកំពុងធ្វើការវិនិយោគដាំដំណាំកសិ-ឧស្សាហកម្មលើផ្ទៃដីសរុប ២៩១.១៨៧ហិកតា ដោយដំណើរការដាំដុះកៅស៊ូបានជាង ៧ម៉ឺនហិកតា និងដាំដំឡូងមី ស្វាយចន្ទីរ អំពៅ ម្រេច ជាច្រើនហិកតាថែមទៀត។ ក្រៅពីនេះនៅមានកៅស៊ូ ដំឡូងមី ស្វាយចន្ទីរ ម្រេច របស់ប្រជាពលរដ្ឋជាលក្ខណៈគ្រួសាររាប់ម៉ឺនហិកតា ធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែមានភាពធូរធា។ ហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តមានការរីកចំរើងយ៉ាងឆាប់រហ័ស ផ្លូវជាតិ ផ្លូវខេត្ត ផ្លូវលំជនបទត្រូវបានកសាងជួសជុលកែលំអរ ធ្វើឲ្យខេត្តក្រចេះកំពុងបំពេញ តួនាទីយ៉ាងសំខាន់តភ្ចាប់ខេត្តនៅភូមិភាគឥសាន្តទៅកាន់រាជធានីភ្នំពញ។ ទំនប់ ប្រឡាយជាច្រើនកន្លែងត្រូវបានកសាង ជួសជុលដាក់ឲ្យប្រើប្រាស់ ដើម្បីឆ្លើយតបទៅនឹងតំរូវការវិស័យកសិកម្ម។ វិស័យ ទេសចរណ៍ក៍មានការរីកចំរើនគួរជាទីមោទនៈ បច្ចុប្បន្នខេត្តមានរមណីយដ្ឋាទេសចរណ៍១៦កន្លែងកំពុង ត្រូវបានយកចិត្តទុកដាក់កែលំអរសោភ័ណភាព និងរៀបចំសហគមថែទាំការពារឲ្យបានល្អប្រសើរ។ ជាមួយេនះ ខេត្តបាននឹងកំពុងបន្តអនុវត្តផែនការសកម្មភាព ដោយបានយកចិត្តទុកដាក់បំពេញតាមសូចនាករ និងលក្ខណៈវិនិច្ឆ័យ និងខិតខំអនុវត្តគោលនយោបាយទីក្រុងបៃតង ទីក្រុងស្អាត ទេសចរមួយនាក់ ដើមឈើមួយដើម ការពង្រីកស្តង់ដារទេសចរ ការផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋឲ្យទូលំទូលាយ ដើម្បីចូលរួមឲ្យសកម្មព្រមៗគ្នាក្នុងចលនា ទេសចរណ៍សម្រាប់ទាំងអស់គ្នា ទាំងអស់គ្នាសម្រាប់ ទេសចរណ៍ ធ្វើឲ្យទីរួមខេត្តក្រចេះតូចច្រឡឹងកាន់តែមានភាពស្រស់បំព្រង ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ មកទស្សនាខេត្តក្រចេះមានចំនួនកើនឡើងជាលំដាប់ ។ ជាក់ស្តែងថ្មីៗកន្លងមកនេះ ក្រុងក្រចេះ នៃខេត្តក្រចេះទទួលបានចំណាត់ថ្នាក់ផ្ការំដួលទីក្រុងស្អាតចំនួនពីរទងសម្រាប់ឆ្នាំ២០១៤-២០១៨។ វិស័យផ្សេងៗទៀតក៍មានការរីកចំរើនជាទីមោទនៈផងដែរ។
-ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជាទីគោរពដ៍ខ្ពង់ខ្ពស់!
-អង្គពិធីទាំងមូល ជាទីមេត្រី!
ពិធីបុណ្យទន្លេដែលយើងទាំងអស់គ្នាបានកំពុងជួបជុំគ្នាប្រារព្ធពិធីបើកនាឱកាសនេះ គឺជាពិធីបុណ្យលើកទី១ សម្រាប់ព្រះរាជាណាចក្រកម្ពុជា ហើយសម្រាប់ខេត្តក្រចេះក៍ជាលើកទី១ក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ដែលថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋក្នុងខេត្តក្រចេះទាំងមូលបានខិតខំពុះពារជុំរុញក្នុងការរៀបចំ ដើម្បីឆ្លើយតបឲ្យបានសាក់សមនឹងព្រឹត្តិការណ៍ដ៍មានអត្ថន័យនេះ ដោយបានរៀបចំសាងសង់ ជួសជុលកែលម្អរប្រព័ន្ធផ្លូវ រៀបចំសាងសង់ច្រាំងទន្លេ កែលម្អរសួនច្បារ កែលម្អរគ្រឹះស្ថានសាធា រណៈ និងឯកជន តុបតែងលម្អរភ្លើង រៀបចំសណ្តាប់អនាម័យ ព្រមទាំងរៀបចំផែនការការពារសន្តិសុខសណ្តាប់ធ្នាប់ក្នុងពិធីនេះបានយ៉ាងម៉ឺងម៉ាត់ថែមទៀត។ ខេត្តក៍បានធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលមានផលិតផលឲ្យយកមកដាក់តាំងលក់ដូរ ដោយធ្វើការវិចខ្ចប់ឲ្យមានសោភណ្ឌភាព និងមានអនាម័យល្អក្នុងការឆ្លើយតបទៅនឹងទិសស្លោក«អនាម័យនាំមកនូវសុខភាព» ។
ជាមួយនេះ ខេត្តក៍បានសហការជាមួយក្រសួងពាក់ព័ន្ធ បណ្តាខេត្តនានា និងផ្នែកឯកជនរៀបចំ ពិព័រណ៌ពាណិជ្ជកម្មក្នុងគោលបំណងជុំរុញសកម្មភាពពាណិជ្ជកម្ម និងផលិតផលនានានៅក្នុងមូលដ្ឋានខេត្តក្រចេះ ក៍ដូចជាផលិតផលមកពីបណ្តាខេត្តនានា នៃព្រះរាជាណាចក្រកម្ពុជា និងផលិតផលដែលនាំចូលពីក្រៅប្រទេស ដើម្បីជាការចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលនីតិកាលទី៥ នៃរដ្ឋសភា និងដើម្បីឆ្លើយតបទៅនឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មក្នុងតំបន់ និងបង្កើនសកម្មភាពជុំរុញពាណិជ្ជកម្មតាមព្រុំដែនជាមួយប្រទេសជិតខាងដោយបានរៀបចំស្តង់សរុបចំនួន១៦៨ស្តង់ ដោយមានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ជាអ្នកទទួលរ៉ាប់រង ដែលបានដាល់តាំងលក់ផលិផលជាច្រើនប្រភេទប្រកបដោយគុណភាព ឆ្លើយតបទៅនឹងតំរូវការទីផ្សារ មានតម្លៃសមស្របដែលប្រជាពលរដ្ឋអាចទទួលយកបាន។
ទន្លេមេគង្គដែលជាសម្បត្តិធម្មជាតិដ៍ស្តុកស្តម មានប្រភពនៅខ្ពង់រាបទីបេ ហូរកាត់ប្រទេសចំនួន៦ មានប្រទេសចិន ភូមា ថែ ឡាវ កម្ពុជា វៀតណាម មានប្រវែងសរុប ៤៨៨០ គ.ម។ ហូរកាត់ ព្រះរាជា ណាចក្រកម្ពុជាមានប្រវែង ៥០០គ.ម កាត់ខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តកណ្តាល ខេត្តព្រៃវែង និងរាជធានីភ្នំពេញ ។ ដោយឡែកហូរកាត់ខេត្តក្រចេះមានប្រវែង ១៤០ គ.ម កាត់ស្រុក៤ ក្រុង១ គឺស្រុកសំបូរ ស្រុកចិត្តបុរី ស្រុកព្រែកប្រសព្វ ស្រុកឆ្លូង និងក្រុងក្រចេះ។ ទន្លេមេគង្គបានផ្តល់នូវសារៈប្រយោជន៍ជាច្រើនដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេមេគង្គ និងផ្តល់ផលប្រយោជន៍ដល់សង្គមជាតិទាំងមូល រួមមាន ផ្តល់ត្រីជាអាហារ ជាប្រភពទឹកសម្រាប់ហូប ប្រើប្រាស់ និងបំរើឲ្យវិស័យកសិកម្ម ជាផ្លូវគមនាគមន៍សម្រាប់ដឹកជញ្ជូនទំនិញ និងអ្នកដំណើរ ជាតំបន់ទេសចរណ៍ធម្មជាតិដ៍ស្រស់ត្រកាល ផ្តល់រ៉ែក្រួសខ្សាច់បំរើដល់វិស័យ សំណង់ និងនៅរដូវវស្សាបាននាំមកនូវដីល្បាប់ដ៍មានជីជាតិមកចាប់បំពេញដីស្រែចំការរបស់ប្រជាកសិករ ធ្វើឲ្យដំណាំដុះលូតលាស់បានល្អផ្តល់នូវភោគផលបានច្រើន ធ្វើឲ្យជីវភាពរសនៅរបស់ប្រជាពលរដ្ឋមានភាពកាន់តែប្រសើរឡើង។
តាមរយៈព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រក្នុងរយៈពេលបីថ្ងៃនេះ គឺពិតជានឹងរំលេចឲ្យឃើញកាន់តែច្បាស់ថែមទៀតពីសារៈប្រយោជន៍ដ៍ធំធេងនៃទន្លេមេគង្គនៃយើងទាំងអស់គ្នា។
ជាទីបញ្ចប់ ក្នុងនាមថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកំលាំងប្រដាប់អាវុធគ្រប់
ប្រភេទ និងប្រជាពលរដ្ឋក្នុងខេត្តក្រចេះទាំងមូល
ខ្ញុំសូមគោរពថ្លែងអំណរគុណជាថ្មីម្តងទៀតចំពោះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ
អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី
និងលោកជំទាវ
ដែលបានឆ្លៀតឱកាសដ៍មមាញឹកអញ្ជើញជាអធិបតីដ៍ខ្ពង់ខ្ពស់ក្នុងពិធីជាប្រវត្តិសាស្ត្រនេះនិងសូមគោរពជូនពរ
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ សូមមានសុខភាពល្អបរិបូរណ៌
កំលាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃក្នុងបេសកកម្មបំរើជាតិមាតុភូមិ។
ទន្ទឹមនេះអនុញ្ញាតឲ្យខ្ញុំបាទថ្លែងនូវការកោតសរសើរដោយស្មោះស្ម័គ្រចំពោះ
ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងថ្នាក់ដឹកនាំក្រសួង
ព្រមទាំងសហការីដែលបានដឹកនាំវិស័យទេសចរណ៍មានការរីកចំរើនប្រៀបបាននិងស្នូរផ្ទុះនៃកាំជ្រួចជះរស្មីភ្លឺថ្លាត្រចះត្រចង់ទាំងក្នុងប្រទេស
ទាំងក្នុងតំបន់ និងពិភពលោក
ធ្វើឲ្យភ្ញៀវទេសចរមានកំណើនរាប់លាននាក់រាល់ឆ្នាំគួរជាទីមោទនភាព។
សូមប្រសិទ្ធពរជូន ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា
ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ លោក លោកស្រី និងប្រជាពលរដ្ឋទាំងអស់
សូមមានសុខភាពល្អបរិបូរណ៌ និងទទួលបានជ័យជំនះគ្រប់ភារកិច្ច។ក្នុងព្រឹត្តិការណ៍ដ៍អស្ចារនេះ ខ្ញុំសូមឲ្យការកំសាន្ត និងការស្នាក់នៅរបស់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ លោក លោកស្រី លើទឹកដីខេត្តក្រចេះយើងខ្ញុំ សូមប្រកបដោយផាសុខភាព។
សូមអរគុណ!
ជប៉ុននឹងផ្តល់នូវកម្ចីសម្បទានដល់កម្ពុជាដែលមានទឹកប្រាក់១ម៉ឺន៩ពាន់ ២០០លានយ៉េន សម្រាប់ការកសាងកំណាត់ផ្លូវជាតិលេខ៥ និងជម្រុញឲ្យមានការហោះហើរត្រង់ កម្ពុជា‑ជប៉ុននៅពេលដ៏ខ្លីខាងមុខ
ក្នុងឱកាសទទួលរៀបចំពិធីទទួលអាហារការងារ ជូនសម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូកម្ពុជានៅវេលាថ្ងៃត្រង់ថ្ងៃទី១៥មីនា ដែលជាថ្ងៃទី២នៃការស្នាក់អាស្រ័យអញ្ជើញចូលរួម សន្និសីទពិភពលោកលើកទី៣ ស្តីពីការកាត់បន្ថយហានិភ័យ នៃគ្រោះមហន្តរាយ នៅទីក្រុងសេនដាយ ប្រទេសជប៉ុន ឯកឧត្តម ស៊ិនហ្សូ អាបេ នាយករដ្ឋមន្រ្តីជប៉ុន បានស្វាគមន៍ចំពោះការដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវស្ពានអ្នកលឿង និងថ្លែងអំណរគុណជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានដាក់រូបសញ្ញាស្ពាន គីហ្សូណា និងស្ពានអ្នកលឿងហៅស្ពានស៊ូបាសា ទៅក្នុងក្រដាក់ប្រាក់៥០០រៀល ដែលជារូបិយបណ្ណថ្មី របស់កម្ពុជា ហើយ ដោយសារតែគំរោងនៃការតភ្ជាប់នោះមាន គុណភាពខ្ពស់ ជប៉ុនឹងផ្តល់នូវកម្ចីសម្បទានដល់កម្ពុជាដែលមានទឹកប្រាក់១ម៉ឺន៩ពាន់២០០លានយ៉េន សម្រាប់ការកសាងកំណាត់ផ្លូវជាតិលេខ៥។
ក្នុងជំនួបពិសារបាយការងារនោះដែរ ឯកឧត្តមនាយករដ្ឋមន្រ្តី ជប៉ុនមានប្រសាសន៍ បច្ចុប្បន្ននេះសន្ទុះនៃការវិនិយោគរបស់ជប៉ុននៅកម្ពុជាមានការកើនឡើងនោះ ឯក ឧត្តមមានសេចក្តីសង្ឃឹមថា រាជរដ្ឋាភិបាលកម្ពុជានិងបន្តជំរុញយ៉ាងណាឲ្យបរិយាកាសវិនិយោគនៅកម្ពុជា កាន់តែមានស្ថេរភាពជាពិសេសពាក់ព័ន្ធនិងថ្លៃអគ្គិសនី។
ជាមួយគ្នានេះ ឯកឧត្តមចង់ឃើញការអនុវត្តកិច្ចព្រមព្រៀង នៃវិស័យអាកាសចរណ៍របស់ប្រទេសទាំងពីរ ដែលបានចុះហត្ថលេខាកាលពីខែមករាកន្លងទៅ ឲ្យបានចេញដំណើរជារូបរាងនៅពេលខាងមុខ។ ឯកឧត្តមនាយករដ្ឋមន្រ្តីក៏បានស្វាគមន៍ចំពោះរាជរដ្ឋាភិ បាលកម្ពុជា ដែលបានលើកលែងទិដ្ឋាការលើលិខិតឆ្លងដែនផ្លូវការ និងការទូតដល់ប្រទេសជប៉ុន ជាមួយគ្នា នេះឯកឧត្តមក៏ចង់ឃើញផងដែរនូវការផ្លាស់ប្តូរប្រជាពលរដ្ឋ នៃប្រទេសទាំងពីរផងដែរ។
ទាក់ទិនទៅនឹងការ បើកឲ្យមានការហោះហើរត្រង់នៃប្រទេសទាំងពីរ សម្តេចតេជោ មានប្រសាសន៍ថា សេវាហោះហើរគឺវាពាក់ព័ន្ធនិងក្រុមហ៊ុនហោះហើរផ្ទាល់ តាមរយៈនេះសម្តេចមានប្រសាសន៍ស្នើឲ្យមានការគាំទ្រ ពីឯកឧត្តមនាយករដ្ឋមន្រ្តីជប៉ុន ដើម្បីឲ្យសេវាហោះហើរបានចេញជារូបរាង។ ពាក់ព័ន្ធបញ្ហានេះ ឯកឧត្តមនាយករដ្ឋមន្រ្តីជប៉ុន មានប្រសាសន៍ថា នេះគឺជាលើកទី១ហើយដែលឯកឧត្តមបានឃើញក្រុមហ៊ុនអាកាសចរណ៍ ជប៉ុន ANA មានការចាប់អារម្មណ៍ចំពោះការហោះហើរត្រង់នោះ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយឯកឧត្តម និងខិតខំប្រឹងប្រែងធ្វើយ៉ាងណាឲ្យច្បាប់ស្តីពីហោះហើរ នៃវិស័យអាកាសចរណ៍ស៊ីវិលរបស់ប្រទេសទាំងពីរ បានចេញជារូបរាងពីរដ្ឋសភា។ ឯកឧត្តមបានផ្តល់នូវសេចក្តីសង្ឃឹមថា នឹងមានការហោះហើរត្រង់នៅពេលដ៏ខ្លីខាងមុខ។ ក្នុងនាមជាប្រទេសស្រឡាញ់សន្តិភាពចាប់តាំងពីក្រោយសង្រ្គាមលោកលើកទី២ ពិសេសការបន្តដើរតួនាទីថែរក្សាសន្តិភាព សម្រាប់ពិភពលោកនាពេលកន្លងមក ឯកឧត្តមនាយករដ្ឋមន្រ្តីជប៉ុន មានប្រសាសន៍ស្នើឲ្យសម្តេចតេជោនាយករដ្ឋមន្រ្តី គាំទ្រនូវតួនាទីជប៉ុនក្នុងការថែរក្សាសន្តិភាព សម្រាប់ពិភពលោក។
ឯកឧត្តមនាយករដ្ឋមន្រ្តីបន្តថា នៅខែមិថុនាខាងមុខ ជប៉ុននិងរៀបចំសិក្ខាសាលាជាន់ខ្ពស់មួយ ពាក់ព័ន្ធទៅនិងការកសាងនិងថែរក្សាសន្តិភាពនោះ ដោយផ្តើមចេញពីបទពិសោធន៍ដែលជប៉ុនមាន ក្នុងការរួមចំណែកថែរក្សាសន្តិភាពសម្រាប់កម្ពុជា កាលពីដើមទសវត្សទី៩០មកនោះ។
ទាក់ទិនទៅនិងបញ្ហានេះ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា កម្ពុជាគាំទ្រនូវរាល់សកម្មភាពថែរក្សាសន្តិភាពពិភពលោក ដែលស្ថិតនៅក្នុងក្របខណ្ឌនៃដំបូលរបស់អង្គការសហប្រជាជាតិ។ ក្នុងជំនួបពិភាក្សាគ្នានោះដែរ ឯកឧត្តមនាយករដ្ឋមន្រ្តីជប៉ុន មានប្រសាសន៍សំដែងនូវការរីករាយចំពោះ ការកែទម្រង់នានាក្នុងប្រទេសកម្ពុជា ពិសេសការកែទម្រង់លើការបោះឆ្នោត នោះសោតគឺផ្តើមចេញពីការដឹកនាំប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចតេជោនាយករដ្ឋមន្រ្តី។
ទាក់ទិនទៅនិងការកែទម្រង់ការបោះឆ្នោតនោះ ឯកឧត្តមនាយករដ្ឋមន្រ្តីជប៉ុនមានជំនឿយ៉ាងមុតមាំថា គណបក្សទាំងពីរនិងបន្តការចរចារគ្នា ដើម្បីឈានទៅសំរេចទាំងស្រុងនៅពេលឆាប់ៗខាងមុខ ហើយជប៉ុននិងជួយដល់កម្ពុជាតាមរយៈការបញ្ជូនអ្នកឯកទេសរបស់ខ្លួន ក្នុងការជួយដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
ជាការឆ្លើយតបសម្តេចតេជោមានប្រសាសន៍ថា មកដល់ពេលនេះគណបក្សទាំងពីរបានធ្វើការរួមគ្នា ដើម្បីឈានទៅសំរេចក្នុងពេលដ៏ខ្លីខាងមុខ ពោលគឺនៅថ្ងៃទី១៩មីនាខាងមុខ នឹងមានការជជែកដេញដោលគ្នាក្នុងសភា។ សម្តេចបន្តថា អ្វីៗកំពុងដំណើរការទៅមុខ ហើយនៅពេលដែលច្បាប់បោះឆ្នោតថ្មីដំណើរការហើយនោះ ជប៉ុនអាចបញ្ជូនអ្នកឯកទេសបោះឆ្នោតមកកម្ពុជា បញ្ហាសំខាន់គឺការជួយរៀបចំបញ្ជីបោះឆ្នោតដល់កម្ពុជា ដោយសារនៅឆ្នាំ២០១៧កម្ពុជា មានការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ និងនៅឆ្នាំ២០១៨ ការបោះឆ្នោតសកលជ្រើសតាំងតំណាងរាស្រ្ត។
ក្នុងជំនួបពិភាក្សាគ្នានោះ ដែរប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា ជប៉ុន ក៏បានពិភាក្សាគ្នាយ៉ាងល្អិតល្អន់ជុំវិញសភាពការណ៍តំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា។
ក្នុងជំនួបពិភាក្សាគ្នានោះដែរ ឯកឧត្តម ស៊ិនហ្សូ អាបេ មានប្រសាសន៍ថ្លែងអំណរគុណជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានគាំទ្រចំពោះប្រទេសជប៉ុន សម្រាប់បេក្ខភាពសមាជិកមិនអចិន្រៃ្តយ៍របស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ពិសេសក្រោយការកែទម្រង់អង្គការសហប្រជាជាតិមកនោះ៕
Analysis By: Allen Myers: NGOs get it wrong, again
When the governing and opposition parties agreed on the text of a new
election law at the end of February, most Cambodians probably felt
relief that the long-running disagreements over electoral procedures
appeared to be at an end. But not everyone.
In less than 48 hours, a collection of so-called non-government organisations operating under the name Electoral Reform Alliance (ERA) had attacked the electoral reform agreement at a public “discussion” staged for the benefit of the media. This event was held on Monday, 2 March. A week later, the same NGOs boycotted a public workshop on the draft laws, complaining that they hadn’t been given a copy until Saturday, 7 March.
This raises an obvious question: Did the ERA criticise the agreement without knowing what it consisted of, or was it lying when it said it didn’t know what was in the draft laws until 7 March?
In fact, although the leading organisations of the ERA are critical of a few specific provisions in the draft laws, what mainly bothers them is the fact that the CPP and CNRP didn’t include them as equal partners in their negotiations. Their annoyance is explained by some recent history.
The NGOs of the ERA like to portray themselves as especially knowledgeable about democracies and elections. After the July 2013 general election, they put out a glossy booklet intended to discredit the election. This project was mainly organised and funded by the National Democratic Institute, a pretend NGO from the United States that is actually funded by the US government.
The ERA election booklet was a mish-mash of accusations designed to support the CNRP claim that it had somehow been cheated of victory, using arguments that were generally false, illogical and/or mutually contradictory. (For my detailed rebuttal of it, see https://letters2pppapers.wordpress.com/2013-election-pamphlet/.) Still, it was a determined effort to make something out of nothing, and leading NGOs of the ERA obviously thought that the CNRP owed them something in return.
So when the CNRP failed to give the ERA a de facto veto over the agreement with the CPP, the NGO leaders felt betrayed. (The claim that they weren’t “consulted” is nonsense. Throughout the course of the negotiations, what had and hadn’t been agreed was regularly reported in the media, and NGO leaders’ views on such questions were quoted in the press and, presumably, delivered privately to at least one of the parties.)
More than betrayed, the NGO leaders must have felt threatened. If the members of the National Assembly and the Senate discuss, debate, negotiate and pass laws as happens in most countries that have a parliamentary system, what does that mean for NGOs that have spent the last two decades elevating themselves into the role of “watchdogs” over the government? If the government and opposition can agree on the conduct of elections, and on other legislation, it will start to look to many people that a watchdog isn’t really needed. Even some of the people who now fund NGOs might start to think that way!
And – horror of horrors! – it seems that the CNRP agreed to a provision that NGOs not be allowed to attack political parties during election campaigns. If foreign organisations and governments are no longer able to fund NGO attacks on a party they dislike, they might shift their contributions from NGOs to an organisation that is allowed to criticise: i.e., another political party.
But what I found most striking about the statements of ERA leaders regarding the electoral laws was their obvious assumption that they have a right – one not shared by most Cambodian voters – to demand that members of the National Assembly take instruction from them. It’s as though they think Cambodia has a three-house parliament: National Assembly, Senate and NGO Assembly.
Fortunately, they’re wrong about that.

សម្តេចតេជោ ហ៊ុន សែន ចូលជួបសន្ទនាជាមួយ ឯកឧត្តម បាន គីមូន ជជែករឿងសាលាក្តីខ្មែរក្រហម និងច្បាប់ស្តីពី ការគ្រប់គ្រងគ្រោះមហន្តរាយ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម ឯកឧត្តម បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ ក្នុងខណៈសម្តេចអញ្ជើញចូលរួមសន្និសីទពិភពលោកលើកទី៣ ស្តីពី ការកាត់បន្ថយហានិភ័យ នៃគ្រោះមហន្តរាយ នៅទីក្រុងសេនដាយ ប្រទេសជប៉ុន នៅរសៀលថ្ងៃទី១៤មីនា ឆ្នាំ២០១៥
ក្នុងជំនួបពិភាក្សាគ្នានេះ ឯកឧត្តម បាន គីមូន មានប្រសាសន៍ថ្លែងនូវអំណរគុណ ជូនចំពោះ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានចំណាយនូវពេលវេលាដ៏មានតម្លៃអញ្ជើញមកចូលរួម សន្និសីទពិភពលោកលើកទី៣ ស្តីពីការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ នៅទីក្រុងសេនដាយប្រទេសជប៉ុន។ ជាមួយគ្នានេះ ឯកឧត្តមមានប្រសាសន៍សំដែងនូវការវាយតម្លៃខ្ពស់និងកោតសរសើរជូនចំពោះ សម្តេតេជោ នាយករដ្ឋមន្រ្តីដែលបានជំរុញឲ្យមានវប្បធម៌សន្ទនានយោបាយ ជាពិសេសជាមួយនិងគណបក្សប្រឆាំងនៅ កម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះការរីកចំរើនទាំងនយោបាយ និងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ពិសេសការសម្រេចបាននូវលទ្ធផលជាផ្លែផ្កានៃការអនុវត្តសេចក្តីប្រកាស សហសវត្ស៍ ន៍របស់អង្គការសហប្រជាជាតិ លើចំណុចអាទិភាពទាំង៩របស់ខ្លួន។
ក្នុងជំនួបពិភាក្សាគ្នានោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី និងឯកឧត្តម បាន គីមូន បានពិភាក្សាយ៉ាងយកចិត្តទុកដាក់ ចំពោះសាលាក្តីកាត់ទោសមេដឹកនាំខ្មែរក្រហម ក្នុងនោះឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិ បានសំដែងនូវការវាយតម្លៃខ្ពស់ចំពោះ ការចូលរួមវិភាគទានរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងជួយផ្តល់នូវថវិកាដល់ការបើកប្រាក់បៀវត្សរ៍ ដល់បុគ្គលិកជាតិរបស់កម្ពុជា ហើយខាងផ្នែកអន្តរជាតិជាបន្ទុករបស់អង្គការសហប្រជាជាតិ ក្នុងការស្វែងរកថវិកាដោយផ្ទាល់ ដើម្បីឲ្យមាននិរន្តរភាពទៅមុខជាបន្តបន្ទាប់។
ពាក់ព័ន្ធនឹងការប្រារព្វខួប៧០ឆ្នាំរបស់អង្គការសហប្រជាជាតិ ដែលនឹងប្រារព្ធធ្វើឡើងនៅខែកញ្ញាឆ្នាំ២០១៥ ឯកឧត្តម បាន គីមូន បានគោរពអញ្ជើញសម្តេចតេជោចូលរួម ក្នុងកិច្ចប្រជុំកំពូលរំលឹកខួបនោះ ព្រោះគឺជាកិច្ចប្រជុំកំពូលដ៏មានសារសំខាន់ ក្នុងការពិភាក្សាសម្រាប់បណ្តាប្រទេសទាំងអស់ក្នុងពិភពលោក ដែលពាក់ព័ន្ធទៅនឹងដំណាក់កាលក្រោយឆ្នាំ២០១៥ ដែលជាសេចក្តីប្រកាសសហស្សវត្សរ៍របស់អង្គការសហប្រជាជាតិ។ ជាការឆ្លើយតបសម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា ពេលវេលានោះសម្តេចមានការជាប់រវល់និងកិច្ចការជាច្រើននៅក្នុងប្រទេស តាមរយៈនេះ សម្តេចនិងចាត់តាំងឲ្យឯកឧត្តមឧបនាយករដ្ឋមន្រ្តី គាត ឈន់ អញ្ជើញទៅចូលរួមកិច្ចប្រជុំនោះ។
នៅក្នុងកិច្ចពិភាក្សាគ្នានោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ជំរាបជូន ឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិដែរថា ដោយសារតែបញ្ហាគ្រោះមហន្តរាយគឺជាបញ្ហា ដែលត្រូវយកចិត្តទុកដាក់បំផុតនោះ កម្ពុជាបានរៀបចំតាក់តែងច្បាប់ ស្តីពី ការគ្រប់គ្រងគ្រោះមហន្តរាយ ហើយដែលច្បាប់នោះមកដល់ពេលនេះ កំពុងតែស្ថិតនៅក្នុងដៃសភា។
សម្តេចតេជោនាយករដ្ឋមន្រ្តីមាន ប្រសាសន៍បន្តថា នៅពេលដែលច្បាប់នោះដាក់ឲ្យអនុវត្តន៍កម្ពុជានឹងមានភាពប្រាកដនិយម ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា៕
ឯកឧត្តម Fumiaki Takahashi អតីតឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា និងជាប្រធានសមាគមកម្ពុជា‑ ជប៉ុន រៀបចំពិធីអាហារពេលល្ងាចជូន សម្តេចតេជោ នាយករដ្ឋមន្រ្តី និងគណៈប្រតិភូ
នៅរាត្រីថ្ងៃទី១៣មីនា ដែលជាថ្ងៃទី១ នៃការស្នាក់អាស្រ័យបំពេញបេសកកម្ម ការងារនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីចូលរួមសន្និសីទពិភពលោកលើកទី៣ របស់អង្គការសហប្រជាជាតិ ស្តីពីការកាត់បន្ថយហានិភ័យ នៃគ្រោះមហន្តរាយ នៅទីក្រុងសេនដាយ ឯកឧត្តម Fumiaki Takahashi អតីតឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា និងជាប្រធានសមាគមកម្ពុជា-ជប៉ុន រៀបចំពិធីអាហារពេល ល្ងាច ជាមហាកិត្តិយស ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូ។
ឯកឧត្តម ណាហ្កាហ្កាវ៉ា ជីហីរ៉ូ ប្រធានក្រុមប្រឹក្សាផ្លាស់ប្តូរមិត្តភាពអន្តរជាតិ មាន ប្រសាសន៍សំដែងនូវការរីករាយ ដោយបានជួបសម្តេចតេជោសាជាថ្មីនៅទី ក្រុង តូក្យូ។ ឯកឧត្តមមានប្រសាសន៍បន្តថា ប្រទេសយើងទាំងពីរមានប្រវត្តិ សាស្រ្ត ជាមួយគ្នា មានអាយុកាលជាង៤០០ឆ្នាំមកហើយ និងមានទំនាក់ទំនង ល្អរហូត មកដល់បច្ចុប្បន្ន ហើយអ្វីដែលធ្វើឲ្យប្រទេសទាំងពីរ មានទំនាក់ទំនង គ្នាកាន់ តែប្រសើរឡើងថែមទៀតនោះ គឺប្រទេសជប៉ុនបានរួមចំណែកជួយស្តារ និង អភិរក្ស នូវបណ្តាប្រាសាទមួយចំនួន ក្នុងប្រទេស កម្ពុជា។
ឯកឧត្តម ណាហ្កាហ្កាវ៉ា ក៏បានថ្លែងនូវការគោរពកោតសរសើរ និងវាយតម្លៃ ខ្ពស់ ចំពោះកំណើន សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដែលរក្សានូវកំណើនជាង៧% ក្នុង មួយឆ្នាំ ដែលនោះ គឺជាការប្តេជ្ញាចិត្តយ៉ាង មុតមាំរបស់សម្តេចក្នុងការ ជំរុញ កំណើនសេដ្ឋកិច្ច ការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍប្រទេសប្រកប ដោយ និរន្តរភាពបំផុតនោះ។ ឯកឧត្តមមានប្រសាសន៍បន្តថា ក្រុមប្រឹក្សាផ្លាស់ប្តូរ មិត្តភាពអន្តរជាតិ របស់ឯកឧត្តម បានភ្ជាប់នូវទំនាក់ទំនងជាមិត្តភាព ជាមួយនិង បណ្តាប្រទេសនានា លើសកលលោក និងសំបូរទៅដោយបញ្ញាវ័ន្តវ័យក្មេង តាមរយៈឯកឧត្តមមានការរីករាយខ្លាំងណាស់ ក្នុងការបង្កើនកិច្ចសហប្រតិបត្តិ ការជាមួយនិងប្រទេសកម្ពុជា ដើម្បីជួយគ្នាទៅវិញទៅមក ក្នុងគោលបំណងជួយ ដល់យុវជនជំនាន់ក្រោយរបស់យើង កាន់តែមានទំនាក់ទំនងនិងកិច្ចសហប្រតិ បត្តិការជាមួយគ្នា ឲ្យកាន់តែប្រសើរឡើង។
សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា សម្តេច ពិតជាមានការរីករាយ ខ្លាំងណាស់ ដោយបានអញ្ជើញមកកាន់ ទីក្រុងតូក្យូប្រទេសជប៉ុន សាជាថ្មីម្តង ទៀត ដើម្បីចូលរួមសន្និសីទពិភពលោកលើកទី៣ របស់អង្គការសហប្រជា ជាតិ ស្តីពីការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ ដែលនឹងប្រារព្វធ្វើឡើងនៅទី ក្រុងសេនដាយនៅថ្ងៃទី១៤មីនា។
សម្តេចតេជោមានប្រសាសន៍បន្តថា វត្តមានរបស់សម្តេចមកកាន់ ប្រទេសជប៉ុន នៅពេលនេះ មិនគ្រាន់តែផ្តល់ឱកាសឲ្យរូបសម្តេចធ្វើការជាមួយភាគីជប៉ុន និង ថ្នាក់ដឹកនាំ កំពូលៗរបស់ពិភពលោក ដែលទាក់ទិនទៅនឹងការរិៈរកវិធានការ រួម គ្នា ក្នុងការទប់ស្កាត់និងការកាត់បន្ថយ ហានិភ័យ នៃគ្រោះមហន្តរាយ ដែល កំពុងតែគំរាបកំណែងមកលើមនុស្សជាតិលើពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែវត្តមាន របស់សម្តេចមកកាន់ប្រទេសជប៉ុននៅពេលនេះ គឺក្នុងន័យដើម្បីផ្តល់ឱកាសឲ្យ រូបសម្តេចបាន ជួបប្រាស្រ័យជាមួយនិងថ្នាក់ដឹកនាំជប៉ុន ក្នុងគោលបំណងពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរកម្ពុជា ជប៉ុនឲ្យកាន់តែរឹងមាំ ទ្វេឡើងថែមទៀត។
សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ បន្តថា សម្តេចបានសរសេរ សំបុត្រ ជូនឯកឧត្តមនាយករដ្ឋមន្រ្តីជប៉ុន ដើម្បីគោរពអញ្ជើញឯកឧត្តម គួមួរ៉ា អញ្ជើញ ទៅបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងនាមជាគណបក្សកាន់អំណាចដូចគ្នា សំដៅ ធ្វើយ៉ាងណាជំរុញ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ នៃគណបក្សកាន់ អំណាចទាំងពីរ កានតែស្អិតរមួតទ្វេឡើងថែមទៀត។
ក្នុងពិធីដ៏មានអត្ថន័យនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តីបាននាំយកនូវ រូបិយ បណ្ណជាតិក្រដាស់ ប្រាក់៥០០រៀលប្រភេទថ្មី ដែលមានរូបសញ្ញាស្ពាន គីហ្សូណា និងស្ពានស៊ូបាសា ដែលបានបោះពុម្ភឲ្យធ្វើចរាចរកាលពីថ្ងៃទី១៤ ខែមករាឆ្នាំ ២០១៥ ក្នុងឱកាសនៃការតមុខតំណស្ពានអ្នកលឿង និងដែលត្រូវបានប្រសិទ្ធ នាមថា ស្ពានស៊ួបាសា ឧបត្ថម្ភជូនដល់ឯកឧត្តមជាឥស្សរជនជប៉ុន ដែលមាន វត្តមាននៅក្នុងរាត្រី កាលនេះផងដែរ៕
ឯកឧត្តម ស៊ិនហ្សូ អាបេ នាយករដ្ឋមន្រ្តីជប៉ុន រៀបចំពិធីទទួលអាហារការងារ ជូនសម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូកម្ពុជា
នៅវេលាថ្ងៃត្រង់ថ្ងៃទី១៥មីនា ដែលជាថ្ងៃទី២នៃការស្នាក់អាស្រ័យអញ្ជើញចូលរួម សន្និសីទពិភពលោកលើកទី៣ ស្តីពីការកាត់បន្ថយហានិភ័យ នៃគ្រោះមហន្តរាយ នៅទីក្រុងសេនដាយ ប្រទេសជប៉ុន ឯកឧត្តម ស៊ិនហ្សូ អាបេ នាយករដ្ឋមន្រ្តីជប៉ុន រៀបចំពិធីទទួលអាហារការងារថ្ងៃត្រង់ជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តម ស៊ិនហ្សូ អាបេ នាយករដ្ឋមន្រ្តីជប៉ុន មានប្រសាសន៍ ថ្លែងនូវអំណរគុណជូនចំពោះ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានអញ្ជើញចូលរួមសន្និសីទពិភពលោកលើកទី៣ ស្តីពីការកាត់បន្ថយហានិភ័យ នៃគ្រោះមហន្តរាយ នៅទីក្រុងសេនដាយ ប្រទេសជប៉ុន ដែលបានធ្វើឲ្យសន្និសីទនេះ ទទួលបានជោគជ័យដ៏ត្រចះត្រចង់បំផុត។ ឯកឧត្តមនាយករដ្ឋមន្រ្តីមានប្រសសាសន៍បន្តថា ដោយសារឆ្នាំ២០១៥នេះ គឺជាខួប៦០ឆ្នាំនៃការចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការមិត្តភាព នៃប្រទេសទាំងពីរកម្ពុជា ជប៉ុន គឺពិតជាមានកត្តាសំខាន់ខ្លាំងណាស់នៅក្នុងទំនាក់ទំនងរបស់ប្រទេសទាំងពីរ ។
សម្តេចតេជោនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ឯកភាពចំពោះការលើកឡើងរបស់ឯកឧត្តមនាយករដ្ឋមន្រ្តី ជប៉ុន ស៊ិនហ្សូ អាបេ ចំពោះទំនាក់ទំនងដ៏ស្អិតរមួតនៃប្រទេសទាំងពីរនៅក្នុងរយៈពេល៦០ឆ្នាំ បន្ទាប់ពីការចុះហត្ថលេខាមកនោះ។
សម្តេចក៏បានចាត់ទុកថានេះគឺជាឱកាសដ៏ល្អ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងនៃប្រទេសទាំងពីរឲ្យកាន់តែឈានដល់ចំណុចកំពូលថ្មីទៀត។
សម្តេចតេជោមានប្រសាសន៍ បន្តថា នៅថ្ងៃទី៦ខែមេសាខាងមុខនេះ ដោយបានការឯកភាពពីភាគីជប៉ុន កម្ពុជានឹងសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានអ្នកលឿង ដែលត្រូវបានប្រសិទ្ធនាមថាស្ពានស៊ូបាសា ជាចំណងដៃដ៏ពិសិដ្ឋរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដើម្បីឲ្យប្រជាពលរដ្ឋកម្ពុជា បានប្រើប្រាស់នៅមុនពិធីបុណ្យចូលឆ្នាំខ្មែរចូលមកដល់ ដែលនោះគឺជាតំណាងជាក់ស្តែងនៃចំណងមិត្តភាព កិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងល្អនៃប្រទេសទាំងពីរ។
ឯកឧត្តម ស៊ិនហ្សូ អាបេ មានប្រសាសន៍ស្វាគមន៍ចំពោះការដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវស្ពានអ្នកលឿង និងថ្លែងអំណរគុណជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានដាក់រូបសញ្ញាស្ពាន គីហ្សូណា និងស្ពានអ្នកលឿងហៅស្ពានស៊ូបាសា ទៅក្នុងក្រដាក់ប្រាក់៥០០រៀល ដែលជារូបិយបណ្ណថ្មី របស់កម្ពុជា។ ឯកឧត្តមក៏បានបញ្ជាក់ដែរថា ឯកឧត្តមទទួលក្រដាស់ប្រាក់នោះរួចហើយ ពីឯកឧត្តមអនុរដ្ឋ មន្រ្តីការបរទេសរបស់គាត់ ដែលរូបសម្តេចបានផ្ញើរមកជូនរូបឯកឧត្តម។
ឯកឧត្តមមានប្រសាសន៍បន្តថា ជប៉ុននឹងបន្តរួមចំណែកដល់ការពង្រឹងការតភ្ជាប់នោះ ពិសេសការតភ្ជាប់រវាងកម្ពុជាជាមួយនិងប្រទេសជិតខាងក្នុងតំបន់អាស៊ាន៕
សម្តេច ហ៊ុន សែន ជួបសន្ទនាជាមួយ លោកជំទាវ Annick Girardin រដ្ឋលេខាធិការទទួលបន្ទុកអភិវឌ្ឍនី និងហ្រ្វង់កូហ្វូនី នៃប្រទេសបារាំង
ក្នុងឱកាសនៅការស្នាក់អាស្រ័យបំពេញការងារ អញ្ជើញចូលរួមសន្និសីទពិភពលោកលើកទី៣ ស្តីពី ការកាត់បន្ថយហានិភ័យ នៃគ្រោះមហន្តរាយ នៅទីក្រុងសេនដាយ ប្រទេសជប៉ុន នៅរសៀលថ្ងៃទី១៤មីនា នេះដែរ សម្តេចតេជោ ហ៊ុន ក៏បានអនុញ្ញាតឲ្យលោកជំទាវ Annick Girardin រដ្ឋលេខាធិការទទួលបន្ទុកអភិវឌ្ឍនី និងហ្រ្វង់កូហ្វូនី នៃសាធារណរដ្ឋបារាំង ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។
ក្នុងជំនួបពិភាក្សាគ្នានេះ លោកជំទាវ Annick មានប្រសាសន៍ជំរាបជូនសម្តេចតេជោនាយករដ្ឋមន្រ្តីថា កាលពីព្រឹកមិញក្នុងពិធីបើកសន្និសីទពិភពលោក លើកទី៣ ស្តីពីការកាត់បន្ថយហានិភ័យ នៃគ្រោះមហន្តរាយ ឯកឧត្តម រ៉ូឡង់ហ្វាយីស ទេសរដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសបារាំងបារាំង បានថ្លែងសុន្ទកថា ដោយបានគូសបញ្ជាក់ថា នៅខែធ្នូឆ្នាំ២០១៥នេះ ប្រ ទេសបារាំងនឹងមានរៀបចំកិច្ចប្រជុំអន្តរជាតិ ស្តីពីការបម្រែបម្រួលអាកាសធាតុអាកាសនៅទីក្រុងបារីស ប្រ ទេសបារាំង។
លោកជំទាវមានប្រសាសន៍បន្តថា កិច្ចប្រជុំអន្តរជាតិនោះ គឺបារាំងចង់ប្រកាសឲ្យបណ្តាប្រទេសទាំងអស់លើពិភពលោក មានយន្តការរួមក្នុងការប្រើប្រាស់ប្រព័ន្ធប្រកាសអាសន្នជាមុន។ តាមរយៈ នៃការប្រើប្រាស់នូវប្រព័ន្ធប្រកាសអាសន្នជាមិននេះ លោកជំទាវរដ្ឋលេខាធិការមានប្រសាសន៍ជំរាបជូន សម្តេចតេជោនាយករដ្ឋមន្រ្តីថា តើសម្តេចមានការចាប់អារម្មណ៍និងមានការយល់ឃើញយ៉ាងណា?
ជាការ ឆ្លើយតបសម្តេចតេជោនាយករដ្ឋមន្រ្តី បានសំដែងនូវការគាំទ្រនូវគំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់នោះ។ សម្តេចតេជោមានប្រសាសន៍បន្តថា សម្តេចមានបំណងចង់ឲ្យបណ្តាប្រទេសទាំងអស់ រួមចិត្តរួមថ្លើមគ្នាក្នុង ការរិៈរកនូវគំនិតល្អៗ ក្នុងការបង្កើននូវឡើងនូវប្រព័ន្ធប្រកាសអាសន្នជាមុននេះ ដើម្បីប្រាប់ដល់ពិភពលោក ទាំងមូល ពីការបម្រែបម្រួលអាកាសធាតុដែលអាចកើតឡើងជាយថាហេតុ ក្នុងគោលបំណងបំរើផលប្រយោជន៍សម្រាប់ប្រទេសទាំងអស់ នៅលើពិភពលោកយើងនេះ។ ពាក់ព័ន្ធនឹងគ្រោះមហន្តរាយនោះដែរលោកជំទាវ មានប្រសាសន៍ជំរាបជូនសម្តេចតេជោដែរថា តើនៅក្នុងប្រទេសកម្ពុជា រាជរដ្ឋាភិបាលមានវិធានការយ៉ាងណា ដើម្បីដោះស្រាយនូវបញ្ហាប្រឈមដែលបង្កឡើងដោយគ្រោះមហន្តរាយ។ សម្តេចតេជោនាយក រដ្ឋមន្រ្តីមានប្រសាសន៍ថា បើប្រៀបធៀបទៅនិងបណ្តាប្រទេសនៅតាមបណ្តោយដងទន្លេមេគង្គ ជាការពិត កម្ពុជាមានបទពិសោធន៍ខ្លាំងណាស់ ហើយបទពិសោធន៍ដែលមានចរិកជាខ្មែរនោះគឺ យើងជ្រើសរើសទីទួលសុវត្តិភាព ពោលគឺទីទួលសុវត្តិភាពនោះមិនគ្រាន់តែដើម្បីជួយសង្រោ្គះតែអាយុជីវិតមនុស្សទេ គឺជួយដល់អាយុជីវិតសត្វ ហើយទីទួលសុវត្ថិភាពនោះដែរ គឺយើងធ្វើឡើងនៅតាមវត្តអារាម និងសាលារៀនដែលសង់ខ្ពស់ពីផ្ទៃទឹក។
សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍បន្តថា នៅកម្ពុជាយន្តការនៃការដឹកនាំជួយ សង្រោ្គះជនងាយរងគ្រោះ គឺមានកម្រិតខ្ពស់ណាស់ ពោលគឺដឹកនាំដោយនាយករដ្ឋមន្រ្តីផ្ទាល់តែម្តង។ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍សង្កត់ធ្ងន់ថា នៅពេលមានគ្រោះមហន្តរាយម្តងៗ កម្ពុជាមិន គ្រានតែជួយសង្រោ្គះតែជីវិតមនុស្ស សត្វ ប៉ុណ្ណោះទេ គឺកម្ពុជាបានត្រៀមនូវស្បៀង ពូជសម្រាប់ផ្តល់ជូន ប្រជាពលរដ្ឋរងគ្រោះស្តារឡើងវិញ នូវជីវភាពរស់នៅរបស់ពួកគេផងដែរ។ លោកជំទាវ Annick មានប្រសា សន៍ជំរាបជូនសម្តេចតេជោដែរថា នៅថ្ងៃទី១៨ដល់ថ្ងៃទី២០ឧសភា លោកជំទាវនឹងអញ្ជើញទៅបំពេញ ទស្សនកិច្ចនៅកម្ពុជា ហើយតាមរយៈដំណើរទស្សនកិច្ចនោះ លោកជំទាវនឹងធ្វើការពិភាក្សាលើកិច្ចសហប្រ តិបត្តិការ នៃប្រទេសទាំងពីរ ទៅលើការងារគ្រោះមហន្តរាយ និងការរិតចំណងមិត្តភាពនៃប្រទេសទាំងពីរ។ ពាក់ព័ន្ធនឹងការលើកឡើងរបស់លោកជំទាវ Annick សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ស្វាគមន៍ និងចង់ឃើញនូវទំនាក់ទំនងរបស់ប្រទេសទាំងពីរ ឈានដល់ចំណុចកំពូលថ្មីមួយទៀត ពិសេសការរីកចំរើន លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វប្បធម៌ និងអប់រំ។
ក្នុងជំនួបពិភាក្សាគ្នានោះដែរ ដោយសារតែនៅប្រទេសកម្ពុជា មាននូវទីភ្នាក់អភិវឌ្ឍន៍បារាំង AFD នោះ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ ថា កម្ពុជានឹងធ្វើកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីអភិវឌ្ឍន៍ប្រទេសកម្ពុជាឲ្យកាន់តែ ល្អប្រសើរឡើងថែមទៀត។ ជាមួយគ្នានេះដោយសារតែកម្ពុជាបានបញ្ជូនទាហានថែរក្សា សន្តិភាពពិភពលោក ទៅកាន់ប្រទេសនានាលើកពិភពលោក ពិសេសនៅក្នុងបណ្តាប្រទេសសមាជិកហ្រ្វង់កូហ្វូនីផងនោះ សម្តេចសំណូមពរឲ្យដល់កងទ័ពបារាំងដែលមានវត្តមាន ជាមួយនិងកងទ័ពកម្ពុជា បន្តសហការនិងផ្តល់ ព័ត៌មានដល់កងទ័ពកម្ពុជា និងប្រជាជននៅទីនោះមានសុវត្តិភាពទាំងអស់គ្នា៕
ទស្សនវិភាគ ដោយ Allen Myers៖ អង្គការក្រៅរដ្ឋាភិបាល (NGO) ដើរខុសផ្លូវជាថ្មីទៀតហើយ
ខណៈដែលគណបក្សគ្រប់គ្រងអំណាច និងគណបក្សប្រឆាំងបានព្រមព្រៀងគ្នា
នៅលើសេចក្ដីព្រាងច្បាប់មួយ កាលពីចុងខែកុម្ភៈ ឆ្នាំ២០១៥
ប្រជាជនកម្ពុជាភាគច្រើនបំផុត មានអារម្មណ៍ធូរស្បើយ ដោយហេតុថា
ការខ្វែងគំនិតគ្នានៅលើនីតិវិធីការបោះឆ្នោត
ដែលបានអូសបន្លាយយ៉ាងយូរនោះ ហាក់បានឈានដល់ការត្រូវរូវគ្នាហើយ។
ប៉ុន្ដែរឿងនេះ ពុំមែនគ្រប់គ្នាចេះតែចុះសម្រុងនោះទេ។
ព្រោះថា ក្នុងរយៈពេលមិនដល់៤៨ម៉ោងផងនោះ ក្រុមអ្នកដែលគេហៅថា «ក្រុមអង្គការក្រៅរដ្ឋាភិបាល NGOs» ដែលបានធ្វើកិច្ចប្រតិបត្តិការក្រោមឈ្មោះ «សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត» ដែលហៅកាត់ថា «អៀរ៉ា-ERA» បានធ្វើការវាយប្រហារមកលើការរៀបចំឲ្យមាន «កិច្ចពិភាក្សា» ជាសាធារណៈមួយ ទៅលើកិច្ចព្រមព្រៀងកំណែទម្រង់ការបោះឆ្នោត ដើម្បីពួកនេះបានចំណេញខាងប្រព័ន្ធផ្សព្វផ្សាយ។ ព្រឹត្តិការណ៍នេះបានរៀបចំឡើងកាលពីថ្ងៃច័ន្ទ ទី០២ ខែមីនា។ មួយសប្ដាហ៍ក្រោយមក ក្រុម NGOs ដដែលនេះ បានធ្វើពហិការមិនចូលរួមសិក្ខាសាលាស្ដីអំពីសេចក្ដីព្រាងសេចក្ដី ស្នើច្បាប់ ដោយត្អូញត្អែរថាពួកគេមិនបានទទួលជាមុននូវសេចក្ដីព្រាងនោះ រហូតដល់ថ្ងៃសៅរ៍ ទី០៧ ខែមីនា។
រឿងនេះយើងត្រូវលើកជាសំណួរថា៖ តើ ERA រិះគន់សេចក្ដីព្រាងច្បាប់ ដោយខ្លួនពិតជាមិនបានដឹងថាវាមានខ្លឹមសារយ៉ាងដូចម្តេច ឬក៏ពួកគេភូតកុហក នៅពេលដែលពួកគេនិយាយថា «មិនបានដឹងអំពីខ្លឹមសារនៃសេចក្ដីព្រាងសេចក្ដីស្នើច្បាប់នេះរហូត ដល់ថ្ងៃទី០៧ ខែមីនា?»
ការពិត ទោះបីជាក្រុមអង្គការ NGOs-ឈានមុខ របស់ ERA ទាំងនេះ បានរិះគន់ពីបទប្បញ្ញត្តិមួយចំនួន នៅក្នុងសេចក្ដី ព្រាងច្បាប់នេះក៏ដោយ អ្វីដែលពួកគេអាក់អន់ចិត្តនោះ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ «មិនបានរួមបញ្ចូលពួកគេជាដៃគូស្មើភាពគ្នា» ក្នុងការចរចា នោះទៅ វិញទេ។ គួររំឭកថា វាកើតមានឡើងជាច្រើនលើកមកហើយ តាំងពីដើមរៀងមក ចំ ពោះការថ្នាំងថ្នាក់ ការមិនពេញចិត្តបែបនេះ។
ក្រុម NGOs របស់សម្ព័ន្ធ ERA បានចាត់ទុកខ្លួនថា ជាអ្នកមានចំណេះដឹង ពិសេសអំពីលទ្ធិប្រជាធិបតេយ្យ និងការបោះ ឆ្នោត។ បន្ទាប់ពីការបោះឆ្នោតសកល ខែកក្កដា ឆ្នាំ២០១៣ ពួកគេបានចេញផ្សាយនូវកូនសៀវភៅមួយ ក្នុងបំណងបង្ខូចដំណើរការនៃការបោះឆ្នោត។ គម្រោងរៀបចំកូនសៀវភោះនេះ ត្រូវបានផ្ដល់មូលនិធិដោយអង្គការវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) ដែលជាអង្គការក្រៅរដ្ឋាភិបាលក្លែងក្លាយមួយ ចេញមកពីសហរដ្ឋអាមេរិក ដែលការពិតអង្គការនេះបានទទួលមូលនិធីពីរដ្ឋាភិបាលសហរដ្ឋអាមេរិក ទាំងស្រុង។ កូនសៀវភៅស្ដីពីការបោះឆ្នោតរបស់ ERA បានចោទប្រកាន់យ៉ាងងងឹតងងល់ ដែលរៀបចំឡើងក្នុងគោលបំណងគាំទ្រការអះអាងរបស់គណបក្សសង្រ្គោះ ជាតិ ថាការបោះឆ្នោតនោះមានការលួចបន្លំ ដោយបានប្រើប្រាស់នូវទឡ្ហីករណ៍មិនសមហេតុសមផលនានា មិនចុះសម្រុងនឹងគ្នា។ (សម្រាប់ព័ត៌មានលម្អិតពាក់ព័ន្ធនឹងការលើកឡើងរបស់ខ្ញុំនេះ សូមចូលទៅអាននូវគេហទំព័រ៖
https://letters2pppapers.wordpress.com/2013-election-pamphlet/)។ ប៉ុន្តែក៏វានៅតែជាការខិត
ខំតាំងចិត្តដើម្បីធ្វើឲ្យអ្វីមួយ បែបលក្ខណៈ «ធ្វើនំអត់ម្សៅ» ហើយអង្គការ NGOs របស់សម្ព័ន្ធ ERA ទាំងនេះ គិតថានឹងទទួលបាននូវការតបស្នងសងគុណមកវិញពីគណបក្សសង្រ្គោះជាតិ។
ដូច្នេះ នៅពេលដែលគណបក្សសង្រ្គោះជាតិមិនបានផ្ដល់ឲ្យ ERA នូវ «សិទ្ធិវេតូ» ជាក់ស្ដែងមួយ លើកិច្ចព្រមព្រៀងជាមួយគណបក្ស ប្រជាជនកម្ពុជា មេដឹកនាំ NGOs ទាំងនោះគិតថា ពួកគេចាញ់បោកគណបក្សសង្រ្គោះជាតិ។ [វាគ្មានន័យអ្វីទាល់តែសោះ ដែលថាការទាមទារខាងលើ មិនត្រូវបានលើកយកមក «ពិភាក្សា»។ ការចរចាតាំងពីដើមដល់ចប់ ហើយអ្វីដែលត្រូវគ្នា និងអ្វីដែលមិនត្រូវគា្ន បានលើកជារឿយៗនៅក្នុងប្រព័ន្ធសារព័ត៌មាន រីឯទស្សនៈលើបញ្ហាទាំងឡាយរបស់ក្រុមអ្នកដឹកនាំ NGOs ទាំងនោះ ដែលបានចេញផ្សាយដោយសារព័ត៌មាននោះ គេ អាចសន្មត់ថា ពួកគេអាចនឹងផ្តល់ទស្សនៈពួកគេឲ្យទៅគណបក្សណាមួយដឹងរួចទៅហើយ ដែរ។
រឿងរ៉ាវនេះ លើសអ្វីដែលគេគឹតថាពួកគេ «ត្រូវបានគេបោកប្រាស់» នោះ មេអ្នកដឹកនាំអង្គការ NGOs ទាំងនេះច្បាស់ជាមានអារម្មណ៍ថា ពួកគេបានទទួលរងនូវការគំរាមកំហែង។ ព្រោះថា ប្រសិនបើសមាជិកនៃរដ្ឋសភា និងព្រឹទ្ធសភាបានពិភាក្សា ជជែកវែកញែកគ្នា និងអនុម័តច្បាប់ណាមួយ ដូចធ្លាប់មាននៅប្រទេសនានាលើពិភពលោក ដែលមានប្រព័ន្ធនយោបាយសភានិយម តើនោះវាមិនបានន័យថា អង្គការ NGOs ដែលបានចំណាយពេលប្រមាណ ២ទសវត្សន៍ចុងក្រោយនេះ ដែលបានលើកតម្កើងខ្លួនឯងថាមានតួនាទីជា «អ្នកឃ្លាំមើល» ទៅលើសកម្មភាពរដ្ឋាភិបាល វានឺងទៅជាយ៉ាងណាទៅវិញ?
ប្រសិនបើរដ្ឋាភិបាល និងគណបក្សប្រឆាំង អាចយល់ស្របគ្នាលើដំណើរប្រព្រឹត្តទៅនៃការបោះឆ្នោត និងនៅលើច្បាប់ផ្សេងៗទៀត គេនឹងយល់ថា គេមិនត្រូវការ «អ្នកឃ្លាំមើល» ទៀតទេ។ សូម្បីអ្នកដែលធ្លាប់បានផ្ដល់មូលនិធិដល់អង្គការ NGO ទាំងនេះ ក៏អាចនឹងចាប់ផ្ដើមគិតបែបនេះដែរ។
ហើយអ្វីដែលកាន់តែធ្ងន់ធ្ងរជាងនេះទៅទៀតនោះគឺថា គេមើលឃើញថាគណបក្សសង្រ្គោះជាតិបានឯកភាពទៅលើបទប្បញ្ញត្តិដែលថា អង្គការ NGOs មិនត្រូវបានអនុញ្ញាតឲ្យវាយប្រហារលើគណបក្សនយោបាយណា មួយក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោត។ ដូចនេះប្រសិនបើមានអង្គការបរទេស និងរដ្ឋាភិបាលបរទេសណាមួយ មិនផ្ដល់ជំនួយដល់អង្គការក្រៅរដ្ឋាភិ បាលក្នុងការវាយប្រហារលើគណបក្សដែលគេមិនចូលចិត្ត ពួកគេទាំងនោះអាចនឹងប្ដូរជំនួយរបស់ពួកគេពីអង្គការ NGOs ទាំងនោះ ទៅអង្គការណាមួយដែលគេអនុញ្ញាតឲ្យធ្វើការរិះគន់ឧទាហរណ៍លើគណបក្ស ណាមួយផ្សេងទៀត។
ប៉ុន្ដែអ្វីដែលខ្ញុំចាប់អារម្មណ៍បំផុតទៅលើសេចក្ដីថ្លែងការណ៍របស់ មេដឹកនាំក្រុមសម្ព័ន្ធ ERA ទាក់ទងទៅនឹងច្បាប់បោះឆ្នោតនោះ គឺការសន្មត់របស់ពួកគេថា ពួកគេមានសិទ្ធិ (ដែលអ្នកបោះឆ្នោតខែ្មរស្ទើរតែគ្រប់រូបមិនទទួលដឹងឮ) ដែលទាមទារឲ្យសមាជិករដ្ឋសភាទទួលយកការណែនាំរបស់ពួកគេ។ នេះវាហាក់ដូចជាពួកគេគិតថា កម្ពុជាមានសភាបី៖ «រដ្ឋសភា» «ព្រឹទ្ធសភា» និង »សភាអង្គការ NGOs»។
ជាសំណាងល្អ ការគិតរបស់ពួកគេ គឺខុសទាំងស្រុង!

ក្រសួងអប់រំអំពាវនាវឲ្យបន្តបោះឆ្នោតគាំទ្រអ្នកគ្រូ នាង ផល្លា សម្រាប់ជ័យលាភីគ្រូប្រជាប្រិយភាព
បើទោះបីជាអ្នកគ្រូ នាង ផល្លា ដែលជាគ្រូបង្រៀនសិស្ស គ ថ្លង់ និងពិការភ្នែក
នៅអង្គការគ្រួសារថ្មីនៃប្រទេសកម្ពុជា មិនបានក្លាយជាម្ចាស់ពានរង្វាន់គ្រូបង្រៀនឆ្នើមពិភពលោក
(Global
Teacher Prize) ក៏ដោយ ក៏ក្រសួងអប់រំនៃព្រះរាជាណាចក្រកម្ពុជា
នៅតែបន្តអំពាវនាវឲ្យសាធារណជន បោះឆ្នោតគាំទ្រអ្នកគ្រូ សម្រាប់រង្វាន់លើកទឹកចិត្តជាគ្រូបង្រៀនប្រជាប្រិយភាព។
បើយោងតាមលទ្ធផលផ្លូវការ ដែលត្រូវបានប្រកាសនៅយប់ថ្ងៃអាទិត្យទី១៥ ខែមីនា
ពីទីក្រុងឌូបៃ ប្រទេសអេមីរ៉េត អារ៉ាប់រួម លោកស្រី Nancie Atwell មកពីសហរដ្ឋអាមេរិក ក្លាយជាម្ចាស់ពានជាមួយទឹកប្រាក់ចំនួន១លានដុល្លារអាមេរិក។
បន្ទាប់ពីការប្រកាសលទ្ធផល ក្រសួងអប់រំបានសរសេរនៅលើហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា
«សូមអរគុណដល់អ្នកគ្រូ នាង ផល្លា ដែលតំណាងឲ្យគ្រូទូទាំងប្រទេសកម្ពុជា ដែលបានជាប់ជាបេក្ខជនទាំង១០រូបចុងក្រោយក្នុងកម្មវិធីគ្រូឆ្នើមពិភពលោក
ដោយបានលះបង់កម្លាំងចិត្ត និងកាយក្នុងការជួយបង្រៀនដល់កុមារពិការភ្នែក និងគថ្លង់នៅកម្ពុជា»។ ក្រសួងបញ្ជាក់បន្ថែមថា «នេះជាចំណែកមួយក្នុងការជួយពង្រឹង និងលើកកម្ពស់វិស័យអប់រំដល់កុមារគ្រប់ៗរូប។
ទោះបីជាអ្នកគ្រូ មិនបានទទួលបានជ័យលាភីក៏ដោយ យើងទាំងអស់គ្នាសូមកោតសរសើរនូវការលះបង់ដ៏ធំធេងរបស់អ្នកគ្រូ
ហើយនៅតែបន្តការលើកទឹកចិត្ត និងគាំទ្រដល់អ្នកគ្រូ ក្នុងការបំពេញការងារគ្រប់ភារកិច្ចឲ្យបានជោគជ័យ»។
ក្រសួងអប់រំអំពាវនាវដល់សាធារណជនបន្តបោះឆ្នោតគាំទ្រដល់អ្នកគ្រូ ដើម្បីអ្នកគ្រូអាចទទួលបាននូវជ័យលោភីគ្រូដែលមានប្រជាប្រិយភាពជាងគេ។
សាធារណជនអាចចូលទៅតាមរយៈតំណhttp://bit.ly/1GrhFHF រហូតដល់ថ្ងៃទី១៧ ខែ មីនា ឆ្នាំ ២០១៥ ដើម្បីបោះឆ្នោត។
តាមរយៈជីវប្រវត្តិសង្ខេបរបស់ អ្នកគ្រូ នាង ផល្លា
ដែលត្រូវបាន បង្ហោះក្នុង គេហទំព័រ របស់ (Global Teacher Prize)
បានឲ្យដឹងថា អ្នកគ្រូបានចាប់ផ្ដើមធ្វើការជាមួយក្មេងពិការភ្នែកក្នុងឆ្នាំ១៩៨៦ជា
នាយកសាលារបស់អង្គការសហប្រជាជាតិនៅក្នុងជុំរំជនភៀសខ្លួនក្នុងប្រទេស ថៃ ហើយនៅពេលគាត់ត្រឡប់មកប្រទេសកម្ពុជាក្នុងឆ្នាំ១៩៩៣
គាត់បានក្លាយជាគ្រូបង្រៀនសិស្ស គ ថ្លង់ មុនគេបង្អស់ក្នុងប្រវត្តិសាស្ដ្រប្រទេសកម្ពុជា
។ គាត់បានបរិច្ចាគទ្រព្យសម្បត្ដិផ្ទាល់ខ្លួនដើម្បីបើកសាលា
គ ថ្លង់ ដំបូងបង្អស់នៅក្នុងប្រទេសកម្ពុជា ហើយក៏បានបង្កើតអក្សរផុសខ្មែរ (Braille) សម្រាប់អ្នកពិការអានផងដែរ។
បច្ចុប្បន្ន អ្នកគ្រូ នាង ផល្លា ជាគ្រូបង្រៀនកុមារ គ ថ្លង់ កុមារពិការភ្នែក
ក្នុងអង្គការគ្រួសារថ្មី នៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ អ្នកគ្រូ
នាង ផល្លា មានតួនាទីជាគ្រូបង្រៀន ជានាយកសាលា និងជាអ្នកសម្របសម្រួលកម្មវិធីអប់រំកុមារ
គ ថ្លង់ នៅក្នុងប្រទេសកម្ពុជាជាង២០ឆ្នាំមកហើយ ។
គួររំឮកថាមុនពេលត្រូវបានជ្រើសរើសឲ្យជាប់ក្នុងបេក្ខជនគ្រូឆ្នើមទាំង១០ចុងក្រោយ នេះ អ្នកគ្រូ នាង ផល្លា បានឆ្លងកាត់វគ្គជម្រុះពីរដងរួចមកហើយ គឺលើកទីមួយជាប់ក្នុងចំណោមគ្រូ៥០នាក់
នៃគ្រូបង្រៀនជុំវិញពិភពលោក ដែលមានចំនួន៥០០០នាក់ចូលរួម និងលើកទីពីរ គាត់ត្រូវបានជ្រើសរើសក្នុងចំណោមគ្រូ១០នាក់ចុងក្រោយ
ពីគ្រូបង្រៀន៥០នាក់។ តាមរយៈការជ្រើសរើសដ៏ស្វិតស្វាញនេះ គឺសបញ្ជាក់ពីភាពសំខាន់
និងគុណសម្បតិ្តដ៏ច្រើនដែលអ្នកគ្រូ នាង ផល្លា មាន បើទោះបីជាគាត់មិនបានទទួលពានរង្វាន់គ្រូឆ្នើមពិភពលោកក្តីក៏នេះជាមោទនភាពរបស់កម្ពុជា
ដែលអ្នកគ្រូបាននាំយកនូវទង់ជាតិកម្ពុជាទៅលើកបង្ហាញនូវលើឆាកអន្តរជាតិ
ក្នុងកម្មវិធីដ៏វិសេសវិសាលមួយនេះ៕
អត្ថបទ៖ ច័ន្ទ ទេវី
រដ្ឋសភា នឹងបើកកិច្ចប្រជុំជជែកដេញដោល លើសេចក្តីស្នើច្បាប់បោះឆ្នោត និងច្បាប់គជប នៅថ្ងៃ១៩មីនា ខាងមុខនេះ
បើតាមសម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសែន ជម្រាបជូនលោកនាយករដ្ឋមន្ត្រីជប៉ុន
ស៊ិនហ្ស៊ូ អាបេ ក្នុងកិច្ចប្រជុំ នៅប្រទេសជប៉ុន កាលពីថ្ងៃទី១៥ មីនា កន្លងទៅ
សម្តេចបានមានប្រសាសន៍ ប្រាប់លោកនាយករដ្ឋមន្ត្រីជប៉ុនថា នៅថ្ងៃទី១៩មីនាខាងមុខ
នឹងមានការជជែកដេញដោលគ្នាក្នុងសភា លើសេចក្តីព្រាងសេចក្តីស្នើច្បាប់បោះឆ្នោត
និងច្បាប់គជប។
គួរបញ្ជាក់ថា ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា
ត្រូវបានធ្វើឡើងនៅពេលដែលសម្តេច កំពុងបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន និងចូលរួមសន្និសីទពិភពលោកលើកទី៣
ស្តីពីការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ។
តាមសេចក្តីរាយការណ៍ពី ប្រទេសជប៉ុន បង្ហាញថា ក្នុងជំនួបពិភាក្សារវាងសម្តេចហ៊ុនសែន
និងលោកនាយករដ្ឋមន្ត្រី ជប៉ុន ស៊ិនហ្ស៊ូ អាបេ គឺលោកនាយករដ្ឋមន្ត្រីជប៉ុន
បានមានប្រសាសន៍សំដែងនូវការរីករាយចំពោះការកែទម្រង់នានា ក្នុងប្រទេសកម្ពុជា
ពិសេសការកែទម្រង់លើការបោះឆ្នោត ដែលគឺផ្តើមចេញពីការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ
នាយករដ្ឋមន្ត្រី។
ទាក់ទិនទៅនឹងការកែទម្រង់ការបោះឆ្នោតនោះ លោកនាយករដ្ឋមន្ត្រីជប៉ុន មានជំនឿយ៉ាងមុតមាំថា គណបក្សទាំងពីរ នឹងបន្តការចរចារគ្នា
ដើម្បីឈានទៅសំរេចទាំងស្រុង នៅពេលឆាប់ៗខាងមុខ ហើយជប៉ុន នឹងជួយដល់កម្ពុជា
តាមរយៈការបញ្ជូនអ្នកឯកទេសរបស់ខ្លួន ក្នុងការជួយដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
ជាការឆ្លើយតប សម្តេចតេជោ មានប្រសាសន៍ថា មកដល់ពេលនេះ គណបក្សទាំងពីរ បានធ្វើការរួមគ្នា
ដើម្បីឈានទៅសំរេច ក្នុងពេលដ៏ខ្លីខាងមុខ ពោលគឺនៅថ្ងៃទី១៩មីនាខាងមុខ នឹងមានការជជែកដេញដោលគ្នាក្នុងរដ្ឋសភាអំពីច្បាប់បោះឆ្នោតថ្មី។
សម្តេចនាយករដ្ឋមន្ត្រី បានបន្តទៀតថា អ្វីៗកំពុងដំណើរការទៅមុខ ហើយនៅពេលដែលច្បាប់បោះឆ្នោតថ្មីដំណើរការហើយនោះ
ជប៉ុនអាចបញ្ជូនអ្នកឯកទេសបោះឆ្នោតមកកម្ពុជា បញ្ហាសំខាន់ គឺការជួយរៀបចំបញ្ជីបោះឆ្នោតដល់កម្ពុជា
ដោយសារនៅឆ្នាំ២០១៧ កម្ពុជាមានការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់
និងនៅឆ្នាំ២០១៨ ការបោះឆ្នោតសកលជ្រើសតាំងតំណាងរាស្ត្រ៕
អត្ថបទ៖ ច័ន្ទ ទេវី
Subscribe to:
Posts (Atom)